អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក
ទេសរដ្ឋមន្ដ្រី គន់ គីម ជំរុញឲ្យរដ្ឋបាលខេត្តឧត្តរមានជ័យត្រូវពិនិត្យសំណើផ្តល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋ
កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញ ផលិតផលសាច់គោ និងមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន
ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ

ព័ត៌មានជាតិ

ពិព័រណ៍កសិកម្មចូលរួមទចូលរួមទាក់ទាញវិនិយោគិនមកធ្វើពាណិជ្ជកម្មវិស័យកសិកម្មនៅកម្ពុជា

2025/11/14 09:20:28 am        204
ខណៈដែលវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) បានកំពុងដំណើរការ មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា មិនមែនត្រឹមតែជា CAFE25 នោះទេ គឺ​ធ្វើ​ឡើង​ក្នុងគោលបំណង ដើម្បីធ្វើឱ្យកម្ពុជា​ក្លាយ​ជាទិស​ដៅ​ដ៏​ទាក់ទា​ញ​ក្នុង​តំបន់​សម្រាប់​ការ​ធ្វើ​ពា​ណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យកសិស្បៀងអាហារផងដែរ។ឯកត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមាន​ប្រសាសន៍​ថា ​ព្រឹត្តិការណ៍ CAFE25 ក្រៅពីជាថ្នាលដ៏សំខាន់សម្រាប់កសិករ អ្នកកែច្នៃ ពាណិជ្ជករ អ្នក​វិនិយោគ និងអ្នកតាក់តែងគោលនយោបាយ ក្នុងការចែករំលែកគំនិត បង្កើតភាពជាដៃគូ និង​ស្វែង​រ​កឱកាសថ្មីៗសម្រាប់ការកសាងភាពជាដៃគូយូរអង្វែងនេះ។ លក្ខណៈ​ពិសេស​របស់​ព្រឹត្តិការណ៍ ក៏មិនបញ្ចប់ត្រឹមតែព្រឹត្តិការណ៍ប៉ុន្នោះទេ ប៉ុន្តែមានសកម្មភាពបន្តជាច្រើនទៀត ដើម្បី​អនុញ្ញាត​ឱ្យ​ភាគីពាក់ព័ន្ធបន្តទំនាក់ទំនង ចូលរួមសកម្មភាព និងសហការជាមួយគ្នា ដើម្បីស្វែងរក និង​អនុវត្តចក្ខុវិស័យរួមសម្រាប់វិស័យកសិស្បៀងអាហារនៅកម្ពុជា។ឯកឧត្តម​រដ្ឋលេខាធិការ បានលើកឡើងបន្តថា កម្ពុជាសម្រេច​បាន​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​រាប់​លាន​តោន​ជារៀងរាល់ឆ្នាំទៅកាន់ទីផ្សារពិភពលោក ដែលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ជីវភាពប្រជាកសិករនៅទូទាំងប្រទេស ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និង​ចូល​រួម​ធានា​សន្តិសុខ​ស្បៀង​ពិភពលោកថែមទៀតផង។ ឯកឧត្តមគូសបញ្ជាក់ទៀតថា គិតក្នុងរយៈពេល៩ខែ នៃ​ឆ្នាំ​២០២៥ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ១១លានតោន ដែលកើន​ឡើង​ប្រមាណ ៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ និងដែលបញ្ជាក់ពីគុណភាព និង​ភាព​ទាក់​ទាញនៃផលិតផលកសិកម្មកម្ពុជា។ លោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍ CAFE25 ពិតជាបង្ហាញពីស្មារតីនៃកិច្ចសហការ ដោយនាំ​ទាំង​រដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងសហគមន៍មកជួបជុំគ្នា ដើម្បីភ្ជាប់​ទំនាក់​ទំនង ផ្លាស់ប្តូរគំនិត និងនាំយកឱកាសថ្មីៗ សម្រាប់អនាគតកសិ-ម្ហូបអាហារ របស់ប្រទេសកម្ពុជា។លោកស្រី ឃន សុខចាន់ ម្ចាស់សិប្បកម្មខាងផ្នែកែច្នៃគ្រឿងផ្សំធម្មជាតិទៅជាផលិតផលសុខភាព ដែលបានចូលរួមតាំងបង្ហាញលក់ផលិតផល ក៏ដូចជាស្វែងរកដៃគូពាណិជ្ជកម្មបន្ថែម នៅក្នុងពិព័រណ៍កសិកម្មនេះ បានសម្តែងការអរគុណដល់រាជរដ្ឋាភិបាល ដែលតែងតែបំផុសគំនិតថ្មីៗហើយល្អៗដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជន តាមរយៈការជួយជាគំនិត បច្ចេកទេស ហិរញ្ញវត្ថុ និងការស្វែងរកទីផ្សារជាដើម ដែលជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ បន្ថែមពីនេះទៀត គឺបានបង្កើតឱកាសការងារយ៉ាងសម្បូរបែបជូនដល់ពលរដ្ឋក្នុងស្រុកដែរ។សូមបញ្ជាក់ថា វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មានស្ដង់ប្រមាណជាង៤០០ បានដាក់តាំងបង្ហាញផលិតផលកសិកម្ម គ្រឿងចក្រកសិកម្មទំនើបៗ បច្ចេកវិទ្យាដ្រូនកសិកម្ម បច្ចេកវិទ្យាកែច្នៃ ធាតុចូលកសិកម្ម និងសេវាកម្មផ្សេងៗជាច្រើនថែមទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អ្នកនាំពាក្យ៖ អាកាសចរណ៍ស៊ីវិលកម្ពុជា មិនទាន់ទទួលបានលិខិតផ្លូវការណាមួយ ពីការផ្អាកជើងហោះហើរថៃមកកម្ពុជានៅឡើយទេ, លិខិតភាសាថៃ ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម គឺជាលិខិតក្លែងក្លាយ

2025/11/14 09:11:40 am        192
ភ្នំពេញ៖ ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា អាកាសចរណ៍ស៊ីវិលកម្ពុជា មិនទាន់ទទួលបានលិខិតផ្លូវការណាមួយ និយាយពីការផ្អាកជើងហោះហើរថៃមកកម្ពុជានៅឡើយទេ។ ការចេញមកបញ្ជាក់បែបនេះ របស់អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបន្ទាប់ពីមានព័ត៌មាន នៅតាមបណ្ដាញសង្គមជាច្រើ​នផ្សព្វផ្សាយនូវលិខិតជាភាសាថៃមួយ ដែលលើកឡើងថា ថៃបានសម្រេចផ្អាកជើងហោះហើរ ជាមួយកម្ពុជាទាំងស្រុង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ ប៉ុន្តេលិខិតនេះត្រូវបានអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល អះអាងថាជាលិខិតក្លែងក្លាយ។ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះ អាកាសចរណ៍ស៊ីវិលកម្ពុជា ​មិនទានទទួលបានលិខិតផ្លូវការណាមួយ ពីការផ្អាកជើងហោះហើរថៃមកកម្ពុជានោះទេ ហើយអាកាសចរណ៍ស៊ីវិល នឹងបន្ដតាមដានអំពីរឿងនេះ ហើយបើមានអ្វីប្រែប្រួល នឹងធ្វើការជូនដំណឹង»។បន្ថែមពីនោះទៀត លោក ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា លិខិតដែលគេចែកចាយ នៅលើបណ្ដាញសង្គម គឺជាលិខិតក្លែងក្លាយ ព្រោះថា នៅក្នុងសរសេរឈ្មោះ និងឆ្នាំខុស ជាពិសេសនៅក្នុងនោះ អត់មានឈ្មោះអ្នកចុះហត្ថលេខា ហើយអ៉ីម៉ែលក៏សរសេរខុសដែរ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតជិត២ពាន់គ្រួសារ នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង

2025/11/14 09:07:31 am        180
ឆ្លើយតបតម្រូវការបន្ទាន់ និងដើម្បីរួមចំណែកសម្រួលការលំបាករបស់ប្រជាជនដែលងាយរងគ្រោះបំផុត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុត ១.៩២៥ គ្រួសារ ក្នុងនោះនៅខេត្តក្រចេះចំនួន ៩១០គ្រួសារ និងខេត្តស្ទឹងត្រែងចំនួន ១.០១៥គ្រួសារ។ពិធីចែកអំណោយខាងលើនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះ ដែលមន្ត្រីទីស្នាក់ការកណ្តាល នឹងអញ្ជើញចុះចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត រស់នៅខេត្តក្រចេះ ចំនួន៩១០គ្រួសារ (ក្នុងនោះស្រុកសំបូរ ៤៥០គ្រួសារ និងស្រុកអូរគ្រៀងសែនជ័យ ៤៦០គ្រួសារ)។ ដោយឡែកប្រជាជនងាយរងគ្រោះបំផុតនៅខេត្តស្ទឹងត្រែងចំនួន ១.០១៥ គ្រួសារ (ក្នុងនោះស្រុកសៀមបូក ៥១២ គ្រួសារ និងស្រុកបុរីអូរស្វាយសែនជ័យ ៥០៣គ្រួសារ។សូមបញ្ជាក់ថា គ្រួសារងាយរងគ្រោះនីមួយៗនឹងទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕

កម្ពុជា និងអារ៉ាប៊ីសាអូឌីត ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងបង្កើន​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំងពីរ

2025/11/14 08:36:51 am        284
នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតលើកទី២៦ នៃ​អង្គ​ការ​ទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅ​រាជ​ធានី​រីយ៉ាដ ​កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​ជួប​ពិភាក្សាការងារកម្រិតខ្ពស់ជាមួយឯកឧត្តម Ahmed Al-Khateeb រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៃ​ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតអំពីកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍រវាងកម្ពុជា និ​ង​ព្រះ​រា​ជា​ណាចក្រអារ៉ាប៊ីសាអូឌីត។ ក្នុងជំនួបកម្រិតខ្ពស់ និងប្រកបដោយផ្លែផ្កា ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ និងសកម្មបន្ថែមទៀត តាមរយៈ​ការ​ពន្លឿន​ការ​ចុះអនុស្សរណៈនៃការយោគយល់គ្នា, ការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍, ការ​ពិនិត្យ​លទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់រវាងរាជធានីរីយ៉ាដ និងរាជធានីភ្នំពេញ, ការរៀបចំ FAM Trip ជាដើម។ ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំ​ពោះឯ​កឧត្តម​រដ្ឋ​មន្រី្តទេសចរណ៍អារ៉ាប៊ីសាអ៊ូឌីត ដែលបានផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និង​ឧត្តុង្គ​ឧត្តម​ដល់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ព្រមទាំងចូលរួម​អបអរ​សាទរ​ចំពោះ​ជោគជ័​យ​ដ៏​ត្រចះ​ត្រច​ង់​របស់ឯកឧត្តមរដ្ឋមន្រ្តី និងប្រជាជនអារ៉ាប៊ីសាអ៊ូឌីតក្នុងការរៀបចំមហាសន្និបាតលើកទី២៦ នៃ​អង្គ​ការទេសចរណ៍សហប្រជាជាតិនាពេលនេះ។ក្នុងឱកាសនៃជំនួបប្រកបដោយភារតភាព និងអត្ថន័យជ្រាលជ្រៅ ឯកឧត្តម​រដ្ឋ​មន្រ្តី​ទេសចរណ៍​កម្ពុជា បាន​អញ្ជើញ​ឯកឧត្តម​រដ្ឋ​មន្រ្តី​ទេសចរណ៍​អារ៉ាប៊ី​សាអ៊ូឌីតម​ក​ធ្វើទ​ស្សន​កិច្ច​នៅ​ព្រះរា​ជា​ណា​ច​ក្រក​ម្ពុជានាពេលឆាប់ៗ នេះ៕

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទូរស័ព្ទជាមួយសម្ដេចធិបតី និងនាយរដ្ឋមន្រ្តីថៃពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព

2025/11/13 10:24:01 pm        358
នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានទូរស័ព្ទជាមួយសម្ដេចធិបតី និងនាយរដ្ឋមន្រ្តីថៃពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព។ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម បានថ្លែងថា ឯកឧត្តមបានពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul តាមទូរស័ព្ទ ពិភាក្សាអំពីការអភិវឌ្ឍក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព ក្រោយហេតុការណ៍ថ្មីៗ នៅព្រំដែនប្រទេសទាំងពីរ។ឯកឧត្តម ថ្លែងថា មេដឹកនាំទាំងពីរបានផ្តល់មតិយោបល់វិជ្ជមាន និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោយអនុលោមតាមរឿងដែលបានយល់ព្រមនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ។ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីមបានបញ្ជាក់ឡើងវិញនូវជំហររបស់ម៉ាឡេស៊ីបានតាមដានជាប់ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់គ្នារវាងប្រទេសទាំងពីរ និងបានពង្រឹងដល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរកាលពីចុងខែតុលាកន្លងទៅនេះ។ ឯកឧត្តមថ្លែងថា ម៉ាឡេស៊ីត្រៀមខ្លួនដើម្បីបន្តបំពេញតួនាទីរបស់ខ្លួនជាអ្នកសម្របសម្រួលក្នុងការដើរផ្លូវសន្តិភាពនេះ។ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបន្តថា នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ក៏បានថ្លែងកោតសរសើរចំពោះជំហររបស់ម៉ាឡេស៊ី និងតួនាទីដែលយើងបំពេញការងារ មិនត្រឹមតែជាប្រធានអាស៊ានប៉ុណ្ណោះទេ ថែមទាំងជាមិត្ត និងអ្នកជិតខាងតំបន់ដែលចង់បានសន្តិភាពផងដែរ។ឯកឧត្តមដល់ប្រទេសទាំងពីរ បន្តបង្ហាញការប្តេជ្ញាចិត្ត និងភាពក្លាហាន ដើម្បីស្តារលំនឹងព្រំដែន ដើម្បីសន្តិភាពស្ថិតស្ថេរនៅក្នុងតំបន់ និងដើម្បីសុវត្ថិភាពប្រជាជននៃប្រទេសទាំងពីរ៕

ឯកឧត្តម គន់ គីម អញ្ជើញប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះវិហារ

2025/11/13 10:16:01 pm        163
នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំងសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ដែលពិធីនេះប្រព្រឹត្តនៅសាលប្រជុំ សាលាខេត្តព្រះវិហារ។ ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ អ.ន.ក, ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានសមាគមខេត្ត, ឧត្តមសេនីយ៍ទោ សួស ចាន់ដារ៉ា ស្នងការនគរបាលខេត្ត និងជាអនុប្រធានប្រចាំការសមាគមខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, តំណាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, អភិបាលក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់, លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, កងកម្លាំងទាំងបី, អតីតយុទ្ធជន និងនិវត្តជន សរុបចំនួនជាង ៣០០នាក់៕

ក្រសួងសុខាភិបាល និងធនាគារពិភពលោក បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងឈានទៅរកការគ្របដណ្តប់សុខភាពជាសកល

2025/11/13 10:12:55 pm        158
ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោកស្រី Mariam Sherman នាយកប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម នៃធនាគារពិភពលោក និងក្រុមការងារ ដើម្បីសម្តែងការគួរសម និងពិភាក្សាអំពីផែនការគ្របដណ្តប់សុខភាពជាសកល ការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ អាហារូបត្ថម្ភ សុខភាពមាតានិងទារក និងអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការបន្ត។ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ធនាគារពិភពលោក ដែលបានសហការគាំទ្រក្រសួងសុខាភិបាលទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាពិសេសចំពោះគម្រោងអាហារូបត្ថម្ភ (Cambodian Nutrition Project-CNP) គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល គម្រោងលើកកម្ពស់សមធម៌សុខភាព និងគុណភាព ដំណាក់កាលទី២ និងគម្រោងឆ្លើយតបគ្រោះអាសន្នកូវីដ-១៩។លោកស្រី Mariam Sherman នាយកប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម នៃធនាគារពិភពលោក បានជម្រាបជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការគាំទ្ររបស់ធនាគារពិភពលោក បានចូលរួមចំណែកក្នុងវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំរវាងធនាគារពិភពលោក និងក្រសួងសុខាភិបាល។ បន្ថែមពីនេះទៀតកិច្ចប្រជុំបានផ្តោតលើអាទិភាពសំខាន់ៗរបស់ ក្រសួងសុខាភិបាល និងចំណុចបន្ស៊ីគ្នាដែលអាចទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ រួមទាំងធនាគារពិភពលោក។ កិច្ចប្រជុំបានពិភាក្សាអំពីលទ្ធផលការងារ កត្តាប្រឈម និងដំណោះស្រាយចំពោះ គម្រោងដែលនឹងត្រូវបានបញ្ចប់មានជាអាទិ៍ គម្រោងអាហារូបត្ថម្ភ (Cambodian Nutrition Project-CNP) គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល និងគម្រោងលើកកម្ពស់សមធម៌សុខភាព និងគុណភាព ដំណាក់កាលទី២។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ការគាំទ្ររបស់ធនាគារពិភពលោក និងបានសំណូមពរ ឱ្យអ្នកជំនាញការ និងអ្នកបច្ចេកទេសរបស់ធនាគារពិភពលោក សហការ និងបន្តពិភាក្សាឱ្យបានជិតស្និតជាមួយនឹងគណៈគ្រប់គ្រងគម្រោងនីមួយៗ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងធ្វើយ៉ាងណា ដើម្បីឱ្យសម្រេចបាននូវសូចនាករ ដែលបានកែសម្រួល។ ជាងនេះទៅទៀត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តោតសំខាន់ថា គម្រោងខាងលើ គឺពិតជាមានសារៈសំខាន់ក្រៃលែង ដើម្បីចូលរួមចំណែក ក្នុងការសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាចំណុចជាអាទិភាពសុខាភិបាល ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលកម្ពុជា៕អត្ថបទ រដ្ឋា

ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​លី​ ធុជ​ ៖​ ចក្ខុវិស័យដឹកនាំរបស់សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ ស្របគ្នាទៅនឹងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ និង ចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ

2025/11/13 08:06:22 pm        185
(ភ្នំពេញ) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មា ធិការជាតិអេស្កាប់ អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកនៃសិក្ខាសាលា «2025 KACPE International Public Policy Sympo sium» ក្រោមមូលបទ “រីកចម្រើនរួមគ្នា៖ ភាពជាដៃគូយុទ្ធសាស្ត្រកូរ៉េ-អាស៊ានឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥” នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះដែលសហការរៀបចំដោយគណៈកម្មាធិការជាតិអេស្កាប់ និងគ្រឹះស្ថាន Korea Research Initiatives របស់សាកលវិទ្យាល័យ New South Wales នៃប្រទេសអូស្រ្តាលី ក្រោមការគាំទ្រពី Hyundai Motor Chung Mong-Koo Foundation (CMKF) និង Korea Foun da tion (KF) នៃសាធារណរដ្ឋកូរ៉េ។ សិក្ខាសាលានេះ មានគោលបំណងពិភាក្សាលើគោលនយោបាយ និងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច នយោបាយបាយ សន្តិសុខ និងវប្បធម៌ និងជាពិសេសផ្តោតសំខាន់លើការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមនានារបស់សាធារណ រដ្ឋកូរ៉េ និងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោត សរសើរខ្ពស់ ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកកម្ពស់តួនាទីរបស់កម្ពុជា នៅក្នុងដំណើរការសមាហរណកម្មតំបន់ និងនវានុវត្តន៍។ ក្រោមការចង្អុលបង្ហាញរបស់សម្តេចធិបតី កម្ពុជាបានចូលរួមសំខាន់ក្នុងការតម្រង់ផ្លូវឆ្ពោះទៅអនាគត របស់អាស៊ាន តាមរយៈការប្តេជ្ញារបស់សម្តេច ក្នុងបរិវត្តកម្មឌីជីថល ការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើនភាពជាដៃគូយុទ្ធសាស្ត្រ ជាពិសេសជាមួយសាធារណរដ្ឋកូរ៉េ។ ឯកឧត្តមបញ្ជាក់ថា ចក្ខុវិស័យរបស់សម្តេចធិបតី ពិតជាស្របគ្នាទៅនឹងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងចក្ខុវិស័យនៃភាពជាដៃគូយុទ្ធ សាស្ត្ររវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ឯកឧត្តមទេសរដ្ឋមន្ត្រីថ្លែងថា បច្ចុប្បន្ន សមាហរណកម្មអាស៊ាន គឺមិនមែនត្រឹមតែជាការបង្កើនកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ តែគឺជាការរួមបញ្ចូលគ្នាតែមួយ ដើម្បីឆ្ពោះទៅសម្រេចបានភាពធន់ និងអនាគតរួមគ្នា។ ឯកឧត្តម លើកឡើងថា ការវិវឌ្ឍន៍របស់កម្ពុជា អាចឆ្លុះបញ្ចាំងអំពីការវិវឌ្ឍន៍របស់អាស៊ាន ព្រោះថា កម្ពុជាបានងើបចេញពីអតីតកាលដ៏ខ្មៅងងឹង និងចាប់ផ្តើមពីចំណុចសូន្យ ប៉ុន្តែបច្ចុប្បន្នកម្ពុជាសម្រេចបានស្ថិរភាពជាតិ និងមានកំណើនសេដ្ឋកិច្ចជាទីកត់សម្គាល់ ហេតុនេះ បើកម្ពុជាអាចធ្វើបាន នោះអាស៊ានក៏នឹងអាចធ្វើបានដូចគ្នា ហើយបូករួមជាមួយកិច្ចសហប្រតិបត្តិការ ជាមួយសាធារណរដ្ឋកូរ៉េ នោះនឹងមិនមានអ្វីដែលអាស៊ាន មិនអាចសម្រេចបាននោះឡើយ។ ឯកឧត្តមបានថ្លែងបន្ថែមថា សាធារណរដ្ឋកូរ៉េ គឹជាប្រភពមួយនៃបច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់អាស៊ាន ហើយអាស៊ានគឺជាទីផ្សារដ៏ធំមួយរបស់កូរ៉េ ហេតុនេះហើយ កិច្ចសហប្រតិបត្តិការរវាអាស៊ាន និងកូរ៉េ នឹងនាំមកនូវផលវិជ្ជមានធំធេងលើសការរំពឹងទុក។   ដោយមើលឃើញបញ្ហាប្រឈមនានា ដូចជាបញ្ហាភូមិសាស្ត្រនយោបាយ ការកើនឡើងនៃការការពារនិយម និងគម្លាតឌីជីថល ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា រវាងប្រទេសសមាជិកអាស៊ាន តាមរយៈការបង្កើនភាពជាដៃគូ ការជំរុញពាណិជ្ជកម្មនិងការវិនិយោគ និងការបង្រួមគម្លាតឌីជីថល។បន្ថែមពី ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ គ្រឹះស្ថានស្រាវជ្រាវ Korea Research Initiatives របស់សាកលវិទ្យាល័យ New South Wales នៃប្រទេសអូស្ត្រាលី ដែលតែងតែមានភាពសកម្ម ក្នុងបង្កើតវេទិការសម្រាប់ការចែករំលែក និងការជំរុញឱ្យមានភាពជាដៃគូ រវាងប្រទេសអូស្ត្រាលី សាធារណរដ្ឋកូរ៉េ និងអាស៊ាន ហើយឯកឧត្តម បានថ្លែងអំណរគុណចំពោះ Hyundai Motor Chung Mong-Koo Foundation និង the Korea Foundation នៃសាធារណ រដ្ឋកូរ៉េ ដែលបានគាំទ្រដល់ការរៀបចំសិក្ខាសាលាដ៏សំខាន់នេះ៕ ដោយ ៖ ភារម្យ

គណៈកម្មការទី៤ រដ្ឋសភា ផ្ដល់កម្លាំងចិត្ត និងជំនួយដល់ប្រជាពលរដ្ឋភៀសសឹក នៅខេត្តបន្ទាយមានជ័យ

2025/11/13 06:48:23 pm        157
ដោយបានការអនុញ្ញាតពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម កែប ជុតិមា ប្រធានគណ:កម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន(គណៈកម្មការទី៤) នៃរដ្ឋសភា បានដឹកនាំ គណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា រួមជាមួយឯកឧត្តម ខេង ស៊ុម ឯកឧត្តម អ៊ី ឡុង និងលោក ជំទាវ នូម សុភ័ណ តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ព្រមទាំងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម លី សុវណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរភៀសសឹកជិត ៣០០គ្រួសារ ស្នាក់នៅបណ្តោះអាសន្ននៅកន្លែងមានសុវត្ថិភាព ជំរុំវត្តច័ន្ទស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តម កែប ជុតិមា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនទាំងអស់ដោយក្តីនឹករលឹក និងការគិតគូរដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមេត្តាតស៊ូ អត់ធ្មត់ ត្រូវជឿទុកចិត្តទៅលើថ្នាក់ដឹកនាំ និងរួមសាមគ្គីគ្នាជាធ្លុងមួយឱ្យបានរឹងមាំ ក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទះសង្រ្គាមឈ្លាន ពានពីកងទ័ពសៀម។ ឯកឧត្តម បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានភៀសសឹកមកតំបន់មានសុវត្ថិភាព សូមមេត្តាមានជំនឿជឿជាក់លើថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការដោះស្រាយជម្លោះព្រំដែនប្រកបដោយពុទ្ធិបញ្ញាញាណឈ្លាសវៃប្រកាន់ខ្ជាប់នូវសន្តិភាព និងអហិង្សាជាស្នូលក្រោមម្លប់សន្តិភាព។ ឯកឧត្តម បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាគឺជាកម្លាំងមួយដ៏កក់ក្ដៅពោរពេញទៅដោយថាមពលរបស់រាជរដ្ឋាភិបាល និងបងប្អូនកងកម្លាំងប្រដាប់អាវុធដែលជាស្នូលនៃខឿនការពារជាតិមាតុភូមិយើង បូរណភាពដែនដី ស្ថិរភាពប្រកបដោយភាពអង់អាចក្លាហាន ហ៊ានលះបង់កម្លាំងកាយចិត្តអាយុជីវិតដើម្បីជាតិមាតុភូមិរុងរឿងនៃកម្ពុជាសន្តិសុខសង្គមជាតិ ស្ថិរភាពល្អផងដែរ។ ឯកឧត្តម បានបន្តថា ការចាកចោលភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋខ្មែរភៀសសឹកទៅកាន់ទីតាំងសុវត្ថិភាព ឬស្នាក់នៅតាមផ្ទះសាច់ញាតិនេះ ត្រូវប្រឈមនឹងការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ បាត់បង់មុខរបរ បាត់បង់ចំណូល ជួបការលំបាកក្នុងជីវភាព ក្មេងៗបាត់បង់ការសិក្សាសាលារៀន និងប្រឈមការលំបាកជាច្រើនផ្សេងទៀត អនាម័យនិងប៉ះពាល់ផ្លូវចិត្តចំពោះពួកគាត់យ៉ាងធ្ងន់ធ្ងរ។ ឯកឧត្តម កែប ជុតិមា និងគណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា បានឧបត្ថម្ភដល់ប្រជាពលរដ្ឋភៀសសឹកចំនួន ២៥៧ គ្រួសារ ដោយក្នុងមួយគ្រួសារ ថវិកាចំនួន ៥ម៉ឺនរៀល និងថវិកាឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ៥ម៉ឺនរៀលផងដែរ និងឧបត្ថម្ភថវិកាដល់រដ្ឋបាលខេត្តបន្ទាយមានជ័យចំនួន ១ ០០០ ០០០ លានរៀល ឧបត្ថម្ភប៉ូលីសការពារព្រំដែន ៩១១ ថវិកាចំនួន ២,៥លានរៀល កងពលលេខ៥១ ថវិកាចំនួន ២,៥លានរៀល ផ្នែកសឹករងអូរជ្រៅ ថវិកាចំនួន ២,៥ លានរៀល កងរាជអាវុធហត្ថស្រុកអូរជ្រៅ ថវិកាចំនួន ២,៥ លានរៀល សាលាស្រុកអូរជ្រៅថវិកាចំនួន ២,៥ លានរៀល ភូមិជោគជ័យ ថវិកាចំនួន ២ លានរៀល និងភូមិព្រៃចាន់ ថវិកាចំនួន ២ លានរៀលផងដែរ។សូមជម្រាបថា ប្រជាពលរដ្ឋខ្មែរចំនួនប្រមាណជាង ២៥៧គ្រួសារ បានចាកចោលផ្ទះសម្បែងជាទីជម្រកសុខសាន្ត បន្ទាប់ពីមានការបាញ់ប្រហារទៅលើពលរដ្ឋខ្មែរពីកងកម្លាំងប្រដាប់អាវុធគ្រប់ដៃសៀមទៅលើជនស៊ីវិលស្លូតត្រង់ខ្មែរ។ កងទ័ពឈ្លានពានថៃបានបើកការវាយប្រហារបាញ់រះសន្ធាប់មកលើលំនៅឋានប្រជាពលរដ្ឋខ្មែរយើងរស់នៅតាមខ្សែបន្ទាត់ជិតព្រំដែនខ្មែរ-សៀម ។ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ យោធាថៃបានបើកការបាញ់ប្រហារមកលើលំនៅឋានបងប្អូនប្រជាពលរដ្ឋខ្មែរ ជនស៊ីវិល នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានបណ្តាលឱ្យពលរដ្ឋខ្មែរស្លូតត្រង់ម្នាក់បានសា្លប់ភ្លាមៗ នៅកន្លែងកើតហេតុ និង រងរបួសមានចំនួន ៣នាក់៕

គណបក្សប្រជាជនកម្ពុជា ច្រានចោលសេចក្តីថ្លែងការណ៍គណបក្សភឿថៃ ចោទថា កម្ពុជាបានដាក់មីនថ្មី បណ្តាលឱ្យកងទ័ពថៃរបួស

2025/11/13 06:32:39 pm        143
គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីថ្លែងការណ៍ ច្រានចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់គណបក្សភឿថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋាន ថាបានដាក់មីនថ្មី ដែលបានបណ្ដាល ឱ្យកងទ័ពថៃរបួសកាលពីពេលថ្មីៗនេះ។ ចេតនាចោទប្រកាន់ណាមួយដែលគ្មានការពិត ការស៊ើបអង្កេត ច្បាស់លាស់ ឬការប្រើប្រាស់បញ្ហាផ្ទុះមីន ដើម្បីមួលបង្កាច់នយោបាយអាចនឹងបំផ្លាញដល់ទំនុកចិត្តរវាងគ្នានិងគ្នា ធ្វើឱ្យអាប់ឱនដល់កិត្តិយសរបស់រដ្ឋភាគី និងស្មារតីនៃអនុសញ្ញាអូតាវ៉ា។គណបក្សប្រជាជនកម្ពុជា សូមផ្តន្ទាទោសយ៉ាងខ្លាំងចំពោះការបាញ់ប្រហារដោយគ្មានហេតុផល របស់កងទ័ព ថៃ មកលើជនស៊ីវិលខ្មែរនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្ដាលឱ្យ ជនស៊ីវិលស្លាប់ ១នាក់ និងរងរបួស ៣នាក់ ដែលមានចេតនាបំផ្លាញកិច្ចខិតខំប្រឹងប្រែងនាំមកនូវបទឈប់បាញ់ និង សន្តិភាពយ៉ាងពិតប្រាកដ។ ដូចនេះ យើងសូមអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យដោយមានការចូលរួមពីជំនាញ ការបរទេស ដើម្បីស្វែងរកការពិត និងរកយុត្តិធម៌ជូនជនរងគ្រោះទាំងនោះ។ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាបាននឹងកំពុងអនុវត្តយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ គ្រាប់មីន និងបោសសម្អាតសំណស់ជាតិផ្ទុះពីសង្គ្រាមនៅលើទឹកដីរបស់ខ្លួន ព្រមទាំងការចូលរួមចំណែកដល់ ប្រតិបត្តិការដោះមីនរបស់អង្គការសហប្រជាជាតិនៅតាមប្រទេសនានា ដែលត្រូវបានសហគមន៍អន្តរជាតិបាន កោតសរសើរថា ជាប្រទេសគំរូក្នុងវិស័យសកម្មភាពមីនសកល។ រាជរដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងអនុវត្តវិធានការ យ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់នូវរាល់សកម្មភាពឆបោកតាមអនឡាញ តាមរយៈការស៊ើបអង្កេតរួមគ្នា ការចែករំលែក ព័ត៌មាន និងការផ្តល់ជំនួយផ្នែកច្បាប់ទៅវិញទៅមក ដែលបានសម្រេចនូវលទ្ធផលជាក់ស្ដែងជាច្រើន។គណបក្សប្រជាជនកម្ពុជា សូមលើកទឹកចិត្តដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរឱ្យបន្តគោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តយ៉ាងពេញលេញ នូវច្បាប់អន្តរជាតិ ក៏ដូចជាកិច្ចព្រមព្រៀងបទឈប់បាញ់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដឹកនាំដោយ នាយករដ្ឋមន្តី ម៉ាឡេស៊ី Anwar Ibrahim ក្នុងនាមជាប្រធានអាស៊ាន ក្រោមគំនិតផ្តួចផ្តើមរបស់ ប្រធានាធិបតីអាមេរិក Donald Trump ដោយមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសចំពោះសេចក្ដីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ថ្មីៗនេះ ដើម្បីបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងសន្តិភាពតាមព្រំដែន។គណបក្សប្រជាជនកម្ពុជា សូមអរគុណចំពោះសន្និសីទប្រធានសភានៃអន្តរសភា (Inter-Parliamentary Speakers Conference- ISC) ដែលបានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ ប្រទេស ប៉ាគីស្ថាន ដោយអំពាវនាវឱ្យមានការគោរព និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមរវាងកម្ពុជានិងថៃ។គណបក្សប្រជាជនកម្ពុជា សូមបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះការបន្តរក្សា សន្តិភាព ការគោរពច្បាប់អន្ដរជាតិ និងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ក្នុងការដោះស្រាយបញ្ហា ប្រឈមដោយសន្តិវិធី ដើម្បីនាំមកនូវសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដោយក្នុងនោះគណបក្សប្រជាជនកម្ពុជា ត្រូវ ដើរតួនាទីស្ថាបនាដោយយកសុខុមាលភាពប្រជាជនជាស្នូល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក
06/04/2026 07:06 AM
ទេសរដ្ឋមន្ដ្រី គន់ គីម ជំរុញឲ្យរដ្ឋបាលខេត្តឧត្តរមានជ័យត្រូវពិនិត្យសំណើផ្តល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋ
06/04/2026 07:06 AM
កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញ ផលិតផលសាច់គោ និងមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន
06/04/2026 07:06 AM
ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ
06/04/2026 06:06 AM
អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM