អ្នកជំនាញការអាដហុកអាយស៊ីស៊ីអង្គរ-សំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលមួយចំនួន នៅអតីតរាជធានី ក្រុងអង្គរធំ
កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិកដើម្បីលើកកម្ពស់ភាពជាដៃគូ និងផលប្រយោជន៍រួម
អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក
ទេសរដ្ឋមន្ដ្រី គន់ គីម ជំរុញឲ្យរដ្ឋបាលខេត្តឧត្តរមានជ័យត្រូវពិនិត្យសំណើផ្តល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋ

ព័ត៌មានជាតិ

គណៈកម្មការទី៤ រដ្ឋសភា ផ្ដល់កម្លាំងចិត្ត និងជំនួយដល់ប្រជាពលរដ្ឋភៀសសឹក នៅខេត្តបន្ទាយមានជ័យ

2025/11/13 06:48:23 pm        157
ដោយបានការអនុញ្ញាតពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម កែប ជុតិមា ប្រធានគណ:កម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន(គណៈកម្មការទី៤) នៃរដ្ឋសភា បានដឹកនាំ គណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា រួមជាមួយឯកឧត្តម ខេង ស៊ុម ឯកឧត្តម អ៊ី ឡុង និងលោក ជំទាវ នូម សុភ័ណ តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ព្រមទាំងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម លី សុវណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរភៀសសឹកជិត ៣០០គ្រួសារ ស្នាក់នៅបណ្តោះអាសន្ននៅកន្លែងមានសុវត្ថិភាព ជំរុំវត្តច័ន្ទស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តម កែប ជុតិមា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនទាំងអស់ដោយក្តីនឹករលឹក និងការគិតគូរដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមេត្តាតស៊ូ អត់ធ្មត់ ត្រូវជឿទុកចិត្តទៅលើថ្នាក់ដឹកនាំ និងរួមសាមគ្គីគ្នាជាធ្លុងមួយឱ្យបានរឹងមាំ ក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទះសង្រ្គាមឈ្លាន ពានពីកងទ័ពសៀម។ ឯកឧត្តម បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានភៀសសឹកមកតំបន់មានសុវត្ថិភាព សូមមេត្តាមានជំនឿជឿជាក់លើថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការដោះស្រាយជម្លោះព្រំដែនប្រកបដោយពុទ្ធិបញ្ញាញាណឈ្លាសវៃប្រកាន់ខ្ជាប់នូវសន្តិភាព និងអហិង្សាជាស្នូលក្រោមម្លប់សន្តិភាព។ ឯកឧត្តម បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាគឺជាកម្លាំងមួយដ៏កក់ក្ដៅពោរពេញទៅដោយថាមពលរបស់រាជរដ្ឋាភិបាល និងបងប្អូនកងកម្លាំងប្រដាប់អាវុធដែលជាស្នូលនៃខឿនការពារជាតិមាតុភូមិយើង បូរណភាពដែនដី ស្ថិរភាពប្រកបដោយភាពអង់អាចក្លាហាន ហ៊ានលះបង់កម្លាំងកាយចិត្តអាយុជីវិតដើម្បីជាតិមាតុភូមិរុងរឿងនៃកម្ពុជាសន្តិសុខសង្គមជាតិ ស្ថិរភាពល្អផងដែរ។ ឯកឧត្តម បានបន្តថា ការចាកចោលភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋខ្មែរភៀសសឹកទៅកាន់ទីតាំងសុវត្ថិភាព ឬស្នាក់នៅតាមផ្ទះសាច់ញាតិនេះ ត្រូវប្រឈមនឹងការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ បាត់បង់មុខរបរ បាត់បង់ចំណូល ជួបការលំបាកក្នុងជីវភាព ក្មេងៗបាត់បង់ការសិក្សាសាលារៀន និងប្រឈមការលំបាកជាច្រើនផ្សេងទៀត អនាម័យនិងប៉ះពាល់ផ្លូវចិត្តចំពោះពួកគាត់យ៉ាងធ្ងន់ធ្ងរ។ ឯកឧត្តម កែប ជុតិមា និងគណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា បានឧបត្ថម្ភដល់ប្រជាពលរដ្ឋភៀសសឹកចំនួន ២៥៧ គ្រួសារ ដោយក្នុងមួយគ្រួសារ ថវិកាចំនួន ៥ម៉ឺនរៀល និងថវិកាឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ៥ម៉ឺនរៀលផងដែរ និងឧបត្ថម្ភថវិកាដល់រដ្ឋបាលខេត្តបន្ទាយមានជ័យចំនួន ១ ០០០ ០០០ លានរៀល ឧបត្ថម្ភប៉ូលីសការពារព្រំដែន ៩១១ ថវិកាចំនួន ២,៥លានរៀល កងពលលេខ៥១ ថវិកាចំនួន ២,៥លានរៀល ផ្នែកសឹករងអូរជ្រៅ ថវិកាចំនួន ២,៥ លានរៀល កងរាជអាវុធហត្ថស្រុកអូរជ្រៅ ថវិកាចំនួន ២,៥ លានរៀល សាលាស្រុកអូរជ្រៅថវិកាចំនួន ២,៥ លានរៀល ភូមិជោគជ័យ ថវិកាចំនួន ២ លានរៀល និងភូមិព្រៃចាន់ ថវិកាចំនួន ២ លានរៀលផងដែរ។សូមជម្រាបថា ប្រជាពលរដ្ឋខ្មែរចំនួនប្រមាណជាង ២៥៧គ្រួសារ បានចាកចោលផ្ទះសម្បែងជាទីជម្រកសុខសាន្ត បន្ទាប់ពីមានការបាញ់ប្រហារទៅលើពលរដ្ឋខ្មែរពីកងកម្លាំងប្រដាប់អាវុធគ្រប់ដៃសៀមទៅលើជនស៊ីវិលស្លូតត្រង់ខ្មែរ។ កងទ័ពឈ្លានពានថៃបានបើកការវាយប្រហារបាញ់រះសន្ធាប់មកលើលំនៅឋានប្រជាពលរដ្ឋខ្មែរយើងរស់នៅតាមខ្សែបន្ទាត់ជិតព្រំដែនខ្មែរ-សៀម ។ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ យោធាថៃបានបើកការបាញ់ប្រហារមកលើលំនៅឋានបងប្អូនប្រជាពលរដ្ឋខ្មែរ ជនស៊ីវិល នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានបណ្តាលឱ្យពលរដ្ឋខ្មែរស្លូតត្រង់ម្នាក់បានសា្លប់ភ្លាមៗ នៅកន្លែងកើតហេតុ និង រងរបួសមានចំនួន ៣នាក់៕

គណបក្សប្រជាជនកម្ពុជា ច្រានចោលសេចក្តីថ្លែងការណ៍គណបក្សភឿថៃ ចោទថា កម្ពុជាបានដាក់មីនថ្មី បណ្តាលឱ្យកងទ័ពថៃរបួស

2025/11/13 06:32:39 pm        143
គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីថ្លែងការណ៍ ច្រានចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍របស់គណបក្សភឿថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋាន ថាបានដាក់មីនថ្មី ដែលបានបណ្ដាល ឱ្យកងទ័ពថៃរបួសកាលពីពេលថ្មីៗនេះ។ ចេតនាចោទប្រកាន់ណាមួយដែលគ្មានការពិត ការស៊ើបអង្កេត ច្បាស់លាស់ ឬការប្រើប្រាស់បញ្ហាផ្ទុះមីន ដើម្បីមួលបង្កាច់នយោបាយអាចនឹងបំផ្លាញដល់ទំនុកចិត្តរវាងគ្នានិងគ្នា ធ្វើឱ្យអាប់ឱនដល់កិត្តិយសរបស់រដ្ឋភាគី និងស្មារតីនៃអនុសញ្ញាអូតាវ៉ា។គណបក្សប្រជាជនកម្ពុជា សូមផ្តន្ទាទោសយ៉ាងខ្លាំងចំពោះការបាញ់ប្រហារដោយគ្មានហេតុផល របស់កងទ័ព ថៃ មកលើជនស៊ីវិលខ្មែរនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្ដាលឱ្យ ជនស៊ីវិលស្លាប់ ១នាក់ និងរងរបួស ៣នាក់ ដែលមានចេតនាបំផ្លាញកិច្ចខិតខំប្រឹងប្រែងនាំមកនូវបទឈប់បាញ់ និង សន្តិភាពយ៉ាងពិតប្រាកដ។ ដូចនេះ យើងសូមអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យដោយមានការចូលរួមពីជំនាញ ការបរទេស ដើម្បីស្វែងរកការពិត និងរកយុត្តិធម៌ជូនជនរងគ្រោះទាំងនោះ។ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាបាននឹងកំពុងអនុវត្តយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ គ្រាប់មីន និងបោសសម្អាតសំណស់ជាតិផ្ទុះពីសង្គ្រាមនៅលើទឹកដីរបស់ខ្លួន ព្រមទាំងការចូលរួមចំណែកដល់ ប្រតិបត្តិការដោះមីនរបស់អង្គការសហប្រជាជាតិនៅតាមប្រទេសនានា ដែលត្រូវបានសហគមន៍អន្តរជាតិបាន កោតសរសើរថា ជាប្រទេសគំរូក្នុងវិស័យសកម្មភាពមីនសកល។ រាជរដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងអនុវត្តវិធានការ យ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់នូវរាល់សកម្មភាពឆបោកតាមអនឡាញ តាមរយៈការស៊ើបអង្កេតរួមគ្នា ការចែករំលែក ព័ត៌មាន និងការផ្តល់ជំនួយផ្នែកច្បាប់ទៅវិញទៅមក ដែលបានសម្រេចនូវលទ្ធផលជាក់ស្ដែងជាច្រើន។គណបក្សប្រជាជនកម្ពុជា សូមលើកទឹកចិត្តដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរឱ្យបន្តគោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តយ៉ាងពេញលេញ នូវច្បាប់អន្តរជាតិ ក៏ដូចជាកិច្ចព្រមព្រៀងបទឈប់បាញ់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដឹកនាំដោយ នាយករដ្ឋមន្តី ម៉ាឡេស៊ី Anwar Ibrahim ក្នុងនាមជាប្រធានអាស៊ាន ក្រោមគំនិតផ្តួចផ្តើមរបស់ ប្រធានាធិបតីអាមេរិក Donald Trump ដោយមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសចំពោះសេចក្ដីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ថ្មីៗនេះ ដើម្បីបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងសន្តិភាពតាមព្រំដែន។គណបក្សប្រជាជនកម្ពុជា សូមអរគុណចំពោះសន្និសីទប្រធានសភានៃអន្តរសភា (Inter-Parliamentary Speakers Conference- ISC) ដែលបានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ ប្រទេស ប៉ាគីស្ថាន ដោយអំពាវនាវឱ្យមានការគោរព និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមរវាងកម្ពុជានិងថៃ។គណបក្សប្រជាជនកម្ពុជា សូមបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះការបន្តរក្សា សន្តិភាព ការគោរពច្បាប់អន្ដរជាតិ និងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ក្នុងការដោះស្រាយបញ្ហា ប្រឈមដោយសន្តិវិធី ដើម្បីនាំមកនូវសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដោយក្នុងនោះគណបក្សប្រជាជនកម្ពុជា ត្រូវ ដើរតួនាទីស្ថាបនាដោយយកសុខុមាលភាពប្រជាជនជាស្នូល៕

យុវជនផ្នែករាជធានី ខេត្តនៃយុវជនគណបក្សថ្នាក់កណ្តាល ថ្កោលទោសការបាញ់ប្រហាររបស់យោធាថៃមកលើពលរដ្ឋខ្មែរ

2025/11/13 05:53:27 pm        144
ភ្នំពេញ៖ យុវជនផ្នែករាជធានី ខេត្តនៃយុវជនគណបក្សថ្នាក់កណ្តាល បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើរំលោភបំពានយ៉ាងគឃ្លើនពីសំណាក់កងទ័ពថៃ ដែលបានបើកការបាញ់ប្រហារពីសំណាក់យោធាថៃមកលើ ប្រជាពលរដ្ឋខ្មែរ បណ្តាលឱ្យជនស៊ីវិល ១រូបបាត់បង់ជីវិត និង៣រូបផ្សេងទៀតរងរបួស នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។យោងតាមញត្តិថ្កោលទោសនេះ បានគូសបញ្ជាក់ពីទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅរបស់ភាគីថៃ ដែលបង្ហាញយ៉ាងច្បាស់ពីការរំលោភបំពានលើ “សេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្ដម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។ជាមួយគ្នានេះ យុវជនផ្នែករាជធានី ខេត្តនៃយុវជនគណបក្សថ្នាក់កណ្តាល សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពាន សេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយ ម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ទន្ទឹមនឹងនេះ យុវជនផ្នែករាជធានី ខេត្តនៃយុវជនគណបក្សថ្នាក់កណ្តាលក៏សូមអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈ ពិតប្រាកដ ដោយប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារនៃសព លោក ឌី ណៃ ដែលបានមរណភាពក្នុងព្រឹត្តិការណ៍បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់​

2025/11/13 05:29:31 pm        281
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារនៃសព លោក ឌី ណៃ ដែលបានមរណភាពក្នុងព្រឹត្តិការណ៍បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ក្នុងសារលិខិតរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានខ្លឹមសារថា៖ “ក្នុងនាមកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស ក្នុងនាមខ្ញុំផ្ទាល់ និងសហការី នៃកាកបាទក្រហមកម្ពុជាទាំងអស់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយ លោក លោកស្រី និងក្រុមគ្រួសារទាំងអស់នៃសពលោក ឌី ណៃ ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៦ឆ្នាំ ដោយព្រឹត្តិការណ៍បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំសូមសម្តែងនូវក្តីសង្វែកជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ព្រោះថាមរណភាព របស់ លោក ឌី ណៃ គឺជាការបាត់បង់កូន ចៅ និងសាច់ញាតិជាទីស្រឡាញ់ និងជាពលរដ្ឋដ៏ល្អមួយរូបរបស់សង្គមជាតិ ដែលតែងតែប្រណិប័តន៍តាមគន្លងធម៌របស់ ឪពុក ម្តាយ និងក្រុមគ្រួសារ។ ខ្ញុំសូមកើតសរសើរដោយសុទ្ធចិត្តចំពោះឆន្ទៈមនសិការស្នេហាជាតិស្រឡាញ់សន្តិភាព ទឹកដី របស់លោក ជាមួយសកម្មភាពដ៏ល្អនេះនឹងដិតជាប់នៅក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសជារៀងរហូត។ខ្ញុំ និងសហការី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ឌី ណៃ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សភាជាង ៤៥ប្រទេស អំពាវនាវឱ្យមានការគោរព និងការអនុវត្តពេញលេញនូវ សេចក្តីប្រកាសរួមរវាងកម្ពុជា-ថៃ

2025/11/13 05:19:50 pm        232
សន្និសីទប្រធានសភានៃអន្តរសភា ដែលមានសមាជិកជាង ៤៥ប្រទេស បានអំពាវនាវកម្ពុជា-ថៃ គោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តពេញលេញនូវគោលការណ៍ដែលបានឯកភាពគ្នា ក្នុងសេចក្តីប្រកាសរួម ដើម្បីបន្ធូរបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងសន្តិភាពតាមព្រំដែន ដោះស្រាយភាពខុសគ្នាដោយសន្តិភាព ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាពព្រមទាំងសហការគ្នា ក្នុងការស្តារទំនាក់ទំនងការទូត និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីនាំសន្តិភាព និងសន្តិសុខពេញលេញ ដល់ប្រទេសទាំងពីរ និងតំបន់ទាំងមូល។ស្ថាប័ននេះក៏បានអំពាវនាវឱ្យថៃដោះលែងជាបន្ទាន់ នូវយុទ្ធជនកម្ពុជាទាំង ១៨រូប ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាន ដើម្បីបង្ហាញពីបំណង និងឆន្ទៈល្អ ក្នុងការលើកកម្ពស់ការទុកចិត្តគ្នាទៅវិញទៅមក និងការកសាងជំនឿទុកចិត្ត ដើម្បីសន្តិភាព និងស្ថិរភាពស្របតាមច្បាប់មនុស្សធម៌ និងច្បាប់អន្តរជាតិ ព្រមទាំងផ្តល់តម្លៃដល់ទស្សនៈវិស័យនៃការកសាងសហគមន៍អាស៊ាន ដែលត្រូវបានកសាងឡើងស្របតាមស្មារតីនៃសមភាព និងសន្តិសហវិជ្ជមាន។សន្និសីទប្រធានសភានៃអន្តរសភា (ISC) នឹងបន្តតាមដានការវិវត្តន៍ថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដោយយកចិត្តទុកដាក់ ហើយប្តេជ្ញាធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយការប្រឈមរួម និងលើកកម្ពស់គោលការណ៍នៃការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពរួម និងគុណតម្លៃរួមជាសកល ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។សេចក្តីថ្លែងការណ៍នេះធ្វើឡើងក្នុងអំឡុងសន្និសីទប្រធានសភានៃអន្តរសភា ដែលបានប្រព្រឹត្តទៅនៅទីក្រុងអ៊ីស្លាមម៉ាបាដ សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន កាលពីថ្ងៃទី១១ និង១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម Syed Yousaf Raza Gilani ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងជាប្រធានស្ថាបនិកសន្និសីទប្រធានសភានៃអន្តរសភា ឯកឧត្តម Muhammad Shehbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ឯកឧត្តម លោកជំទាវជាប្រធានសភា អនុប្រធានសភា និងសមាជិកសភាមកពីជាង ៤៥ប្រទេស។ សន្និសីទបានពិភាក្សាអំពីបញ្ហាសន្តិភាព និងសន្តិសុខរបស់ពិភពលោកដែលកំពុងរងការគំរាមកំហែងពីសង្គ្រាម នៅតំបន់នានារបស់ពិភពលោក គ្រោះមហន្តរាយធម្មជាតិជាដើម ដែលបានបង្អាក់ដល់ការអភិវឌ្ឍរបស់បណ្តាប្រទេសនានា និងសកលលោកទាំងមូល។នាឱកាសនោះ ឯកឧត្តម សួស យ៉ារ៉ា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជម្រាបជូនអង្គសន្និសីទថា៖ សន្តិភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់កម្ពុជា ពីព្រោះកម្ពុជាបានឆ្លងកាត់នូវសង្គ្រាមស៊ីវិលដ៏ប្រល័យអស់ពេលជិត ៣០ឆ្នាំ មុននឹងសម្រេចបានសន្តិភាពពេញលេញ នៅចុងទសវត្សរ៍ទី៩០ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលនេះបានបង្ហាញពីឥទ្ធិពលនៃការសន្ទនា ការផ្សះផ្សារ និងពហុភាគីនិយម។ លើសពីនេះ កម្ពុជាបានដើរតួយ៉ាងសកម្ម ក្នុងការចូលរួមចំណែកថែរក្សាសន្តិភាពរបស់សកលលោកក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ ជាពិសេស កម្ពុជាបន្តអនុវត្តយ៉ាងម៉ត់ចត់នូវគោលការណ៍ដែលឯកភាពគ្នា នៅក្នុងសេចក្តីប្រកាសរួមសន្តិភាព នៅទីក្រុងគូឡាឡាំពួរ៕

ឯកឧត្តម គន់ គីម អញ្ជើញប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តស្ទឹងត្រែង

2025/11/13 04:00:53 pm        789
នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តស្ទឹងត្រែង ព្រមទាំងសំណេះសំណាលជាមួយនិវត្តជន ដែលពិធីនេះប្រព្រឹត្តនៅសាលប្រជុំ សាលាខេត្តស្ទឹងត្រែង។ ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ អ.ន.ក, ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានសមាគមខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ជាអនុប្រធានប្រចាំការសមាគមខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, អភិបាលក្រុង-ស្រុក, ចៅសង្កាត់-មេឃុំ, លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, កងកម្លាំងទាំងបី, អតីតយុទ្ធជន និងនិវត្តជន សរុបចំនួនជាង ៣០០នាក់។

សមាជិកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ កំពុងពង្រឹងសមត្ថភាពផ្នែកច្បាប់ ដើម្បីទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ

2025/11/13 03:34:21 pm        315
សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានបើកវគ្គបណ្ដុះបណ្ដាល អំពីច្បាប់ស្តីពី ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និងកិច្ចការពារជនរងគ្រោះ ទៅដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល អំពីច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និង​កិច្ច​ការ​ពារ​ជន​រង​គ្រោះ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សយ កុសល ប្រធាន​សម្ព័ន្ធ​ភាព​ជាតិ​សមាគម​ក្រុម​ប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ (សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន) មាន​ប្រសាសន៍ថា ផ្អែកលើកត្តាច្បាប់ សង្គម វប្បធម៌ និងការអភិវឌ្ឍ ច្បាប់ស្តីពី ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និងជួយជនរងគ្រោះ គឺជាច្បាប់មួយដ៏សំខាន់ ក្នុងនោះជួយ​ការពារ​សិទ្ធិ​ជា​មូល​ដ្ឋាន​ដល់​ប្រជាពលរដ្ឋ, ការពង្រឹងភាពសុខដុមរមនាក្នុងគ្រួសារ និងស្ថិរភាពសង្គម, ធានាយុត្តិធម៌ និង​ការទទួលខុសត្រូវ, គាំទ្រជនរងគ្រោះតាមរយៈជំនួយ និងសេវាកម្ម, លើកកម្ពស់​សមភាព​យេឌ័រ​ និងការអភិវឌ្ឍ និងចូលរួមចំណែកចំពោះសន្តិភាពជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ។ឯកឧត្តមបន្តថា ទោះបីជាច្បាប់នេះ មានសារៈសំខាន់ខ្លាំង ចំពោះសង្គមកម្ពុជាក្តី ក៏​ការ​សិក្សា​មួយ​ចំនួន​ បានរកឃើញចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួន ក្នុងការអនុវត្ត ក្នុងនោះ​មាន​ការ​យល់​ដឹង​ពី​ច្បាប់​មិន​ទាន់​ទូលំទូលាយ, ការអនុវត្តច្បាប់មិនបានស៊ីសង្វាក់គ្នា, កិច្ចការពារ​ជន​រ​ង​គ្រោះ ​និងសេវាគាំទ្រមិនទាន់បានពេញលេញ, កង្វះការសម្របសម្រួលក្នុងចំណោមអ្នកពាក់ព័ន្ធ, ថវិកា និងធានធានមិនទាន់គ្រប់គ្រាន់ និងឧបសគ្គសង្គម និងវប្បធម៌។ឯកឧត្តម សយ កុសល បានគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានគោល​បំណង​ពង្រឹង​ការ​យល់​ដឹង​របស់សិក្ខាកាម អំពីក្របខ័ណ្ឌច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និង​កិច្ច​ការពារ​ជន​រងគ្រោះ ដែលរួមមានគោលការណ៍ គោលបំណង និងបទប្បញ្ញត្តិសំខាន់ៗ នៃច្បាប់ ។ តាម​រយៈការធ្វើឲ្យការយល់ដឹងនេះ កាន់តែស៊ីជម្រៅ ហើយមានលទ្ធភាពកាន់តែប្រសើរ ក្នុង​ការ​អនុវត្ត​ច្បាប់​ឲ្យបានត្រឹមត្រូវ នៅក្នុងការងារប្រចាំថ្ងៃ និងនៅក្នុង​សហគមន៍​រប​ស់​ក្រុម​ប្រឹក្សា​ទាំងអស់។គួរបញ្ជាក់ថា ច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និង​ចំណុច​ខ្វះ​ខាត់​ ក៏ដូចជាបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់នេះ សម្ព័ន្ធភាពជាតិ​ក្រុម​ប្រឹក្សា​ថ្នាក់​មូល​ដ្ឋាន ដែលតំណាងឲ្យក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅទូទាំងប្រទេស តែង​តែ​ផ្ដល់​អាទិភាព​ ទៅលើការបណ្ដុះបណ្ដាលសមាជិករបស់ខ្លួន ក្នុងការអនុវត្តនូវច្បាប់ឲ្យមានប្រសិទ្ធភាព ដើម្បី​ផ្ដល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕ អត្ថបទ៖ បាន សុខរិទ្ធិ

ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចែករំលែកដល់វាគ្មិនអន្តរជាតិលើការវិវត្ត នៃបញ្ញាសិប្បនិម្មិត AI

2025/11/13 02:48:22 pm        273
ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចែករំលែកដល់វាគ្មិនអន្តរជាតិ លើ​ការ​វិវត្ត​នៃ​បញ្ញា​សិប្បនិ​ម្មិត ​AI និងសារៈសំខាន់ លើការធានាបានការច្នៃប្រឌិតផ្នែកហិរញ្ញវត្ថុ ដែលមានការទទួលខុសត្រូវ សំដៅ​រក្សាបានតុល្យភាពរវាងនវានុវត្តន៍ និងស្ថិរភាពហិរញ្ញវត្ថុ។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បាន​អញ្ជើញ​ចូល​រួម​ជាវា​គ្មិ​ន​កិត្តិយស ​ក្នុងកិច្ចពិភាក្សាស្តីពី “កិច្ចសន្ទនាគោលនយោបាយសកល៖ ដំណើរ​ឆ្ពោះ​ទៅ​ទសវត្សរ៍​នៃ​ការ​ផ្លាស់​ប្តូរ និងច្រករបៀងហិរញ្ញវត្ថុថ្មី” ក្នុងពិព័រណ៍បច្ចេកវិទ្យា ហិរញ្ញវត្ថុសិង្ហបុរី នៅថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។ កិច្ចពិភាក្សានេះ មានវត្តមានចូលរួមពីឯកឧត្តម Michael S. Barr សមាជិកក្រុមប្រឹក្សាភិបាល ធនាគារកណ្តាលសហរដ្ឋអាមេរិក, ឯកឧត្តម Abdul Rasheed Ghaffour ទេសាភិបាលធនាគារ កណ្តាលម៉ាឡេស៊ី, លោកស្រី Lucy Rigby KC MP លេខាធិការសេដ្ឋកិច្ចប្រចាំក្រសួងរតនាគារ និងអភិបាលក្រុងចក្រភពអង់គ្លេស និងលោកជំទាវ Soraya Hakuziyaremye ទេសាភិបាល ធនាគារកណ្តាលប្រទេសរវ៉ាន់ដា ក្រោម​ការ​សម្រប​សម្រួល​ពី​លោក Tommaso Mancini-Griffoli អនុប្រធាននាយកដ្ឋានរូបិយវត្ថុ និង ទីផ្សារ​មូល​ធន​ នៃមូលនិធិរូបិយវត្ថុអន្តរជាតិ។ ក្នុងកិច្ចពិភាក្សានេះ លោកជំទាវបណ្ឌិតទេសាភិបាល ក៏បាន​លើក​ឡើង​ពី​ការ​វិវត្ត​នៃ​បញ្ញា​សិប្ប​និម្មិត AI ដែលពិភពលោក កំពុងក្តោបយក និងបង្ហាញអំពីសារៈសំខាន់ នៃការ​ធានា​បាន​លើ​ភាព​ច្នៃ​ប្រឌិត​ផ្នែកហិរញ្ញវត្ថុ ដែលមានការទទួលខុសត្រូវខ្ពស់ សំដៅ រក្សាបានតុល្យភាពរវាងនវានុវត្តន៍ និង​ស្ថិរភាពហិរញ្ញវត្ថុ។សូមរំលេចថា ពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី គឺជា​វេទិកា​សកល​ដែល​មាន​ការ​ចូល​រួម​ពី​អ្នក​រៀបចំ​គោល​នយោបាយ អ្នកស្រាវជ្រាវ និងអ្នកដឹកនាំក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីចែក​រំលែក​ចំណេះ​ដឹង និងសហការរួមគ្នាក្នុងការបង្កើតប្រព័ន្ធហិរញ្ញវត្ថុឌីជីថលដែលមាន សុវត្ថិភាព និងបរិយាបន្ន៕ អត្ថបទ៖ សុន រ៉ាឌី

អភិបាលខេត្តកំពង់ស្ពឺ និងតាកែវ ជួបប្រជុំកំណត់ដែនរដ្ឋបាល ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ពលរដ្ឋ​ក្នុង​ការស្វែងសេវាសាធារណៈ

2025/11/13 02:18:37 pm        153
កំពង់ស្ពឺ៖ ដើម្បីកំណត់បានភាពច្បាស់លាស់ កាត់ផ្តាច់ភាពស្រពិចស្រពិល ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ និ​ងការការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយជូនប្រជាពលរដ្ឋ រដ្ឋបាល​ខេត្ត​តាកែវ ​និង​រដ្ឋបាល​ខេត្តកំពង់ស្ពឺ បានជួបប្រជុំពិភាក្សា ដើម្បី​កំណត់​ដែន​រដ្ឋបាល​​ទទួល​ខុស​ត្រូវ​នៃ​ខេត្ត​ទាំងពីរ។ការជួបប្រជុំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសាលាខេត្តតាកែវ ក្រោម​វត្ត​មាន​ឯក​ឧត្តម​បណ្ឌិត វ៉ី សំណាង អភិបាលខេត្តតាកែវ និងឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល​ខេត្តកំពង់ស្ពឺ និងមានការចូលរួមពីមន្ទីរ អង្គភាពពាក់ពន្ធ័ និងកងកម្លាំងសមត្ថកិច្ចទាំងបី នៃ​ខេត្ត​ទាំងពីរផងដែរ។ឯកឧត្តមបណ្ឌិត វ៉ី សំណាង មានប្រសាសន៍ថា ភាពមិន​ច្បាស់​នៃ​ការ​គ្រប់​គ្រង​ដែន​រដ្ឋបាល​បា​ន​ធ្វើ​ឱ្យ​ការ​ផ្តល់​សេវាសាធារណៈ ទៅដល់ប្រជាពលរដ្ឋមានការលំបាក ការទប់ស្កាត់បទល្មើសនានា ខ្វះ​ការ​ទទួល​ខុសត្រូវ និងឆ្លើយដាក់គ្នាក្រោយមានបទល្មើសកើតឡើង។ ឯកឧត្តម​រំពឹងថា ក្រោយកិច្ចប្រជុំពិភាក្សាកំណត់ដែនរដ្ឋបាលខេត្តរួចរាល់ និងមានសង្គត់ភាព មន្ត្រី​ផ្តល់សេវាសាធារណៈ សមត្ថកិច្ចមានភាពងាយស្រួលក្នុងការផ្តល់ទទួល និងបង្ការ បង្ក្រាប ទប់​ស្កាត់បាននូវរាល់បទល្មើសដែលកើតមានឡើង ហើយជាមួយនោះ ពលរដ្ឋ​ក៏​មាន​ភាព​ច្បាស់​លាស់ ​ក្នុងការទៅសុំ និងទទួលយកការផ្តល់សេវាក្នុងមូលដ្ឋានរស់នៅរបស់ពួកគាត់ផងដែរ។ឯកឧត្តម​បណ្ឌិត ជាម ចន្ទ័សោភ័ណ បានសាទរចំពោះការកំណត់ភាពច្បាស់លាស់នេះ នឹង​គ្មាន​ការ​ឆ្លើយ​ដាក់​គ្នាទៀ​ត គ្មានការលូកដែនសមត្ថកិច្ចទៀតទេ ហើយពលរដ្ឋក៏គ្មានភាពស្រពិច​ស្រពិល​ក្នុង​ការ​ស្វែងរកការផ្តល់សេវាសាធារណៈ ដែលខ្លួនរស់ទៀតដែរ។ ឯកឧត្តម បានបន្ថែមថា ការណ៍នេះ ពិតជាបានសម្រួល និងផ្តល់ភាពងាយ​ស្រួល​ទៅ​ដល់​មន្ត្រី​ពាក់​ព័ន្ធ និងសមត្ថកិច្ចក្នុងការផ្តល់សេវា និងការពារនូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់ របៀប​រៀប​រយ​ដល់​ពលរដ្ឋជាប់ព្រំប្រទល់នៃខេត្តទាំងពីរ។ទន្ទឹម​នោះអភិបាលខេត្តទាំងពីរ បានក្រើនរំឮកដល់ អាជ្ញាធរដែនដីនៅគ្រប់មូលដ្ឋានទាំងអស់ ដែល​ស្ថិត​នៅចំនុចជាប់ព្រំប្រទល់ និងសមត្ថកិច្ចត្រូវបង្កើនការយកចិត្តទុកដាក់ លើ​កិច្ច​ការ​ងារ​របស់​ខ្លួន ឱ្យទទួលបានប្រសិទ្ធិភាពខ្ពស់ ហើយបញ្ឈប់រាល់សកម្មភាព ដែល​ឆ្លើយ​ដាក់​គ្នា​ដើម្បី​យក​រួច​ខ្លួន​ក្រោយ​មាន​បទល្មើសកើតឡើង៕ អត្ថបទ បាន សុខរិទ្ធិ

ក្រុមអ្នកសង្កេតការណ៍ AOT ទៅដល់មណ្ឌលជនភៀសសឹករបស់អ្នកភូមិព្រៃចាន់ក្នុងវត្តចាន់ស៊ីសាមគ្គីរតនារាម ដើម្បីសាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពជាក់ស្តែង

2025/11/13 01:34:23 pm        245
ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង ១២:១២នាទីថ្ងៃត្រង់នេះក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញមកដល់មណ្ឌលជនភៀសសឹករបស់អ្នកភូមិព្រៃចាន់ ដែលបានភៀសខ្លួនមករកកន្លែងជម្រកសុវត្ថិភាព នៅក្នុងវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញមកដល់មណ្ឌលជនភៀសសឹករបស់អ្នកភូមិព្រៃចាន់ ដែលបានភៀសខ្លួនមករកកន្លែងជម្រកសុវត្ថិភាព នៅក្នុងវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពជាក់ស្តែង ការស្នាក់នៅរបស់ប្រជាពលរដ្ឋភៀសសឹក បន្ទាប់ពីហេតុការណ៍យោធាថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុកាលពីម្សិលមិញ។សូមជម្រាបផងដែរថា នៅព្រឹកមិញនេះក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានចុះទៅដល់មន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យប្រជាជនស៊ីវិលកម្ពុជាដែលត្រូវបានរងរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃ និងបានចុះទៅពិនិត្យ សង្កេតការណ៍ ផ្ទៀងផ្ទាត់ នៅទីតាំងកើតហេតុដោយផ្ទាល់ ដើម្បីធ្វើការរាយការណ៍ អំពីហេតុការណ៍ដែលយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដោយគ្មានមូលហេតុ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យជាពលរដ្ឋស៊ីវិលកម្ពុជារងរបួសធ្ងន់ ស្រាលចំនួន ០៣រូប និងបាត់បង់ជីវិតនៅនឹងកន្លែងចំនួន ០១រូប។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកជំនាញការអាដហុកអាយស៊ីស៊ីអង្គរ-សំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលមួយចំនួន នៅអតីតរាជធានី ក្រុងអង្គរធំ
06/04/2026 08:06 AM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ងថាការចរចាគ្មានមានវឌ្ឍនភាព តែលោក Trump ថាកិច្ចព្រមព្រៀងជិតដល់ហើយ
06/04/2026 08:06 AM
កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិកដើម្បីលើកកម្ពស់ភាពជាដៃគូ និងផលប្រយោជន៍រួម
06/04/2026 08:06 AM
អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក
06/04/2026 07:06 AM
ទេសរដ្ឋមន្ដ្រី គន់ គីម ជំរុញឲ្យរដ្ឋបាលខេត្តឧត្តរមានជ័យត្រូវពិនិត្យសំណើផ្តល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋ
06/04/2026 07:06 AM
កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញ ផលិតផលសាច់គោ និងមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន
06/04/2026 07:06 AM
ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ
06/04/2026 06:06 AM
អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM