ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងបានឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់
អ្នកជំនាញការអាដហុកអាយស៊ីស៊ីអង្គរ-សំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលមួយចំនួន នៅអតីតរាជធានី ក្រុងអង្គរធំ
កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិកដើម្បីលើកកម្ពស់ភាពជាដៃគូ និងផលប្រយោជន៍រួម
អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក

ព័ត៌មានជាតិ

ក្រុមអ្នកសង្កេតការណ៍ AOT ទៅដល់មណ្ឌលជនភៀសសឹករបស់អ្នកភូមិព្រៃចាន់ក្នុងវត្តចាន់ស៊ីសាមគ្គីរតនារាម ដើម្បីសាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពជាក់ស្តែង

2025/11/13 01:34:23 pm        245
ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង ១២:១២នាទីថ្ងៃត្រង់នេះក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញមកដល់មណ្ឌលជនភៀសសឹករបស់អ្នកភូមិព្រៃចាន់ ដែលបានភៀសខ្លួនមករកកន្លែងជម្រកសុវត្ថិភាព នៅក្នុងវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញមកដល់មណ្ឌលជនភៀសសឹករបស់អ្នកភូមិព្រៃចាន់ ដែលបានភៀសខ្លួនមករកកន្លែងជម្រកសុវត្ថិភាព នៅក្នុងវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពជាក់ស្តែង ការស្នាក់នៅរបស់ប្រជាពលរដ្ឋភៀសសឹក បន្ទាប់ពីហេតុការណ៍យោធាថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុកាលពីម្សិលមិញ។សូមជម្រាបផងដែរថា នៅព្រឹកមិញនេះក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានចុះទៅដល់មន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យប្រជាជនស៊ីវិលកម្ពុជាដែលត្រូវបានរងរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃ និងបានចុះទៅពិនិត្យ សង្កេតការណ៍ ផ្ទៀងផ្ទាត់ នៅទីតាំងកើតហេតុដោយផ្ទាល់ ដើម្បីធ្វើការរាយការណ៍ អំពីហេតុការណ៍ដែលយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដោយគ្មានមូលហេតុ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យជាពលរដ្ឋស៊ីវិលកម្ពុជារងរបួសធ្ងន់ ស្រាលចំនួន ០៣រូប និងបាត់បង់ជីវិតនៅនឹងកន្លែងចំនួន ០១រូប។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពី «ការអភិវឌ្ឍផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០»

2025/11/13 01:09:39 pm        180
នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលាលើកទី២ ស្តីពី «ការអភិវឌ្ឍផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០» ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីជាន់ខ្ពស់មុខងារសាធារណៈនៃបណ្តាប្រទេសសមាជិកអាស៊ាន អាស៊ានបូក៣ លេខាធិការដ្ឋានអាស៊ាន និងទីប្រឹក្សាគម្រោង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ ជាច្រើនរូប។នាឱកាសនេះ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានឡើងថ្លែងសេចក្តីរាយការណ៍សង្ខេបអំពីសាវតាចាប់តាំងពីការបង្កើតកិច្ចសហប្រតិបត្តិការអាស៊ានសម្រាប់វិស័យមុខងារសាធារណៈ នៅឆ្នាំ១៩៨១ រហូតមកដល់ពេលបច្ចុប្បន្ន និងវឌ្ឍនភាពនៃការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ទាំង២លើក និងលទ្ធផលសម្រេចបានមួយចំនួននៃសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ជូនអង្គសិក្ខាសាលាទាំងមូល។ថ្លែងបិទពិធីសិក្ខាសាលា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា “ក្នងនាមក្រសួងមុខងារសាធារណៈកម្ពុជា ជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ACCSM លើកទី២៣ និង ACCSM+3 លើកទី៨ និងព្រឹត្តិការណ៍ពាក់ព័ន្ធឆ្នាំ២០២៤-២០២៦ សូមស្វាគមន៍ និងចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះ សហការីពីប្រទេសទីម័រ-លេស្ទេ ព្រមទាំងរដ្ឋាភិបាល និងប្រជាជន សាធារណរដ្ឋប្រជាធិបតេយ្យប្រទេសទីម័រ-លេស្ទេ ចំពោះការទទួលបានការអនុម័តក្លាយជាសមាជិកអាស៊ានពេញសិទ្ធនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ថ្មីៗនេះ”។ [...]“ក្នុងដំណើរការនៃការកសាងផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០ នេះគឺជាផែនការលើកទី៤របស់យើងសម្រាប់បរិបទថ្មី ក្នុងការកសាងវិស័យមុខងារសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ និងផ្តោតលើប្រជាជនជាស្នូល ដើម្បីឆ្ពោះបានទៅសម្រេចចក្ខុវិស័យសហគមអាស៊ានឆ្នាំ២០៤៥។” ឯកឧត្តមបានបន្ថែម។ ទន្ទឹមនេះ ឯកឧត្តម ក៏បានចែករំលែកជូនសិក្ខាសាលាអំពីបទពិសោធរបស់កម្ពុជាក្នុងការកសាង និងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ដែលផ្តើមចេញពីមូលដ្ឋានគ្រឹះនៃសន្តិភាព ការផ្សះផ្សាជាតិ និងការស្តារដើមទុនធនធានមនុស្ស។ និងបានបង្ហាញការសង្ឃឹមយ៉ាងមុតមាំថា បណ្តាប្រទេសសមាជិកអាស៊ាន អាស៊ានបូក៣ និងប្រទេសដៃគូរមានដំណើរការវិវត្តនៃទំនើបកម្មនៃវិស័យមុខងារសាធារណៈរៀងៗខ្លួន។

សមាគមខ្មែរចំនួន៦ នៅកូរ៉េខាងត្បូង ចេញ​ញត្តិថ្កោលទោស​ចំពោះ​ការ​បាញ់​ប្រហារ​របស់​កង​កម្លាំង​ថៃ​លើ​ប្រជាពលរដ្ឋខ្មែរដែលជាជនស៊ីវិលស្លូតត្រង់

2025/11/13 11:56:05 am        329
សមាគមខ្មែរចំនួន៦ ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥​នេះ បានចេញញត្តិដាច់ដោយឡែកពីគ្នា ដោយ​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​អំពើ​រំលោភ​បំពានយ៉ាងគឃ្លើនពីសំណាក់កងទ័ពថៃ ដែលបានបើក​ការ​បាញ់​ប្រហារ​មក​លើប្រ​ជា​ពលរដ្ឋ​ខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកំពុង​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​។សមាគមទាំង៦នោះរួមមាន៖ សមាគមខ្មែរជួយខ្មែរ នៅក្រុងហ្វាសុង សាធារណរដ្ឋកូរ៉េ, សមាគម​កម្ពុជា​សាមគ្គី, សមាគមអភិវឌ្ឍន៍អនាគតកូរ៉េ-កម្ពុជា, សមាគមខ្មែររួមគ្នាដើម្បីខ្មែរ នៅសាធារណ​រដ្ឋ​កូរ៉េ​, សមាគមបញ្ញវន្ដខ្មែរនៅកូរ៉េ និងសមាគមស្ត្រីខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ។ក្នុងញត្តិថ្កោលទោសសមាគមទាំង៦ បានលើក​ឡើង​ពី​ទង្វើ​អមនុស្សធម៌​ដ៏​សាហាវឃោ​​រ​ឃៅ​របស់​ថៃ ​ដែលបង្ហាញយ៉ាងច្បាស់ថា ភាគីថៃបានរំលោភបំពានលើ សេចក្តីថ្លែង​ការណ៍​រួម​ស្តី​ពី​កិច្ច​ព្រម​ព្រៀង​សន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២៥ ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរដែលមាន ឯកឧត្តម ដូណាល់ ត្រាំ ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី និងជាប្រធាន​អាស៊ាន​ប្តូរ​វេន​ជា​សាក្សី។ជាមួយគ្នានេះ សមាគមខ្មែរទាំង៦នៅកូរ៉េខាងត្បូង បានអំពាវនាវ​ឱ្យ​សហគម​អន្តរជាតិ​ថ្កោល​ទោស​ថៃ ​យ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្កីថ្លែងការណ៍រួមស្ដីពី កិច្ចព្រមព្រៀងស​ន្តិភាព​រវាង​កម្ពុជា និងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយទាមទារ​ឱ្យ​ថៃ​ទទួល​ខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ទន្ទឹមនឹងនេះសមាគមខ្មែរទាំង៦ ក៏បាន​អំពាវ​នាវ​ឱ្យ​ភាគី​ថៃ​ងាក​មក​គោរព​កិច្ច​ព្រម​ព្រៀម​បទ​ឈប់​បាញ់ ​សេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោម​ច្បាប់​អន្តរជាតិ​ឱ្យ​បានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ដោយប្រកាន់ខ្ជាប់​នូវ​ការ​ដោះ​ស្រាយ​ជម្លោះ​ដោយសន្តិវិធី ស្របតាមច្បាប់អន្ដរជាតិក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និង​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរក​ដំណោះ​ស្រាយ​មួយ​ ដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕ 

ជនស៊ីវិល៣នាក់រងរបួសដោយយោធាថៃបាញ់ប្រហារ នៅព្រំដែន បញ្ចូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញ នៅព្រឹកនេះ

2025/11/13 11:37:01 am        250
ជនស៊ីវិលចំនួន៣នាក់រងរបួសដោយសារយោធាថៃបានបាញ់ប្រហារនៅភូមិព្រៃចាន់ កាលពីថ្ងៃទី១២ខែវិច្ឆិកាម្សិលមិញ ត្រូវបានក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី សហការជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ជួយសង្គ្រោះឲ្យរួចផុតពីការបាត់បង់អាយុជីវិត និងបានបញ្ចូនទៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ខែវិច្ឆិកានេះ។ឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ខែវិច្ឆិកានេះ បានប្រាប់BTVឲ្យដឹងថា ដោយមានការផ្តល់យោបល់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីកម្ពុជា មកឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ទើបនៅព្រឹកនេះក្រុមគ្រូពេទ្យមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី បានបញ្ចូនជនស៊ីវិលចំនួន៣នាក់រងរបួសដោយសារយោធាថៃបាញ់ប្រហារនៅភូមិព្រៃចាន់ ទៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយពេលក្រុមគ្រូពេទ្យជំនាញបានធ្វើការវៈកាត់របួសពួកគេដោយជោគជ័យ កាលពីយប់ថ្ងៃទី១២ខែវិច្ឆិកាម្សិលមិញ។ឯកឧត្តមបន្តទៀតថា ការបញ្ចូនអ្នករងរបួសទាំងបី ទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធានាប្រាកដអ្នរងរបួលទទួលបានការព្យាបាលយ៉ាងកក់ក្តៅ និងសុវត្ថិភាព។អ្នករងរបួសដោយសារយោធាថៃបាញ់ប្រហារ បានលើកឡើងថា សកម្មភាពយោធាថៃបាញ់មកលើខ្លួនគឺជាទង្វើអនុស្សធម៌ចង់បង្កជម្លោះជាមួយប្រទេសកម្ពុជា។ លើសពីនេះ លោកបានលើកឡើងពីហេតុការបាញ់ប្រហារបស់យោធាថៃមកលើប្រជាពលរដ្ឋនៅភូមិព្រៃចាន់ផងដែរ។នៅថ្ងៃទី១២ខែវិច្ឆិកាម្សិលមិញ យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា ចំនួនពីរលើកគឺ៖ លើកទីមួយ នៅវេលាម៉ោងប្រមាណ ១៥:៥០នាទី និងលើកទីពីរនៅវេលាម៉ោង ១៧:៥៤នាទីល្ងាច និងបានបង្កឱ្យប្រជាជនស៊ីវិលកម្ពុជាចំនួន៣នាក់រងរបួស និងបាត់បង់ជីវិតចំនួន ០១នាក់។អ្នករងរបួសទាំងបីនាក់នោះ មានឈ្មោះដូចជា៖លោក នី សុខម៉េង លោក សូ ចំរុង និងលោក រិត ចាន់ធា រងរបួស ត្រគៀកខាងស្តាំភៅខាងស្ដាំង និងពោះខាងស្ដាំ។អត្ថបទ៖ទូច សោភ័ណ 

ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះសង្កេតហេតុការណ៍ផ្ទាល់ដែលយោធាថៃបានបើកការបាញ់ប្រហារមកលើពលរដ្ឋស៊ីវិលកម្ពុជានៅក្នុងភូមិព្រៃចាន់

2025/11/13 11:09:42 am        263
នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១០:២០នាទី ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីហេតុការណ៍ដែលយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុ ចំនួនពីរលើកគឺ៖ លើកទីមួយ នៅវេលាម៉ោងប្រមាណ ១៥:៥០នាទី និងលើកទីពីរនៅវេលាម៉ោង ១៧:៥៤នាទីល្ងាច នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានបង្កឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជារងរបួសសរុបចំនួន ០៣នាក់ និងបាត់បង់ជីវិតចំនួន ០១នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ។តាមរយៈសេក្ដីប្រកាសព័ត៌មាន កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។ កម្ពុជា ស្នើសូមឱ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហាររបស់យោធាថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាកាលពីម្សិលមិញនេះ។ ក្រសួងការពារជាតិ បញ្ជាក់ជំហរសាជាថ្មីម្តងទៀតថា កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

ព្រឹទ្ធសភាកម្ពុជាចាត់ទុកទង្វើទាហានថៃបាញ់ពលរដ្ឋខ្មែរ ជាអំពើព្រៃផ្សៃយង់ឃ្នង ថែមទាំងបំពានធម្មនុញ្ញស៊ាន និងអន្តរជាតិ

2025/11/13 09:52:25 am        238
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ មកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈទង្វើនេះត្រូវបានព្រឹទ្ធសភាចាត់ទុកថាជាអំពើព្រៃផ្សៃយង់ឃ្នង និងថែមទាំងបានបំពានធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ជាដើម។យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យព្រឹទ្ធកម្ពុជា ដែលបានចេញប៉ុន្មានម៉ោងក្រោយពីទាហានថៃបើកការបាញ់ប្រហារមកលើពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបណ្តាលឲ្យជនស៊ីវិលស្លូតត្រង់ម្នាក់ស្លាប់ និងបីនាក់ទៀតរងរបួស កាលពីរសៀលម្សិលមិញនេះបានលើកឡើងថា ទង្វើដ៏ព្រៃផ្សៃយង់ឃ្នងរបស់ទាហានថៃនេះ គឺជាការរំលោភបំពានយ៉ាងគឃ្លើនលើអធិបតយ្យភាព និងបូរណភាពទឹកដីកម្ពុជា ក៏ដូចជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ី អាគ្នេយ៍ (TAC)ជាដើម។អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានលើកឡើងទៀតថា ទង្វើរបស់ទាហានថៃដ៏គួរឲ្យស្អប់ខ្ពើមទាំងនេះ គឺផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ជាពិសេសការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC)។ មួយវិញទៀតអំពើឈ្លានពានរបស់ថៃនេះ គឺជាការរំលោកយ៉ាងធ្ងន់ធ្ងរលើការទុកចិត្តគ្នាទៅវិញទៅមក និងជាការរំលោកបំពានដោយផ្ទាល់ទៅលើយន្តការ ដែលបានបង្កើតឡើងសម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការ។បើតាមសេចក្តីថ្លែងការណ៍ព្រឹទ្ធសភា ក៏បានកត់សម្គាល់ផងដែរថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ថៃបានប្រឌិតការចោទប្រកាន់មិនពិតជាបន្តបន្ទាប់ រួមទាំងការចោទប្រកាន់ពីបញ្ហាគ្រាប់មីន និងការគំរាមកំហែងតាមព្រំដែននានា ដើម្បីជាលេសបង្ហាញពីភាពត្រឹមត្រូវនៃអាកប្បកិរិយាអរិភាពរបស់ខ្លួនផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណា កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាង ដែលគ្មានមូលដ្ឋានអស់ទាំងនេះពីសំណាក់ភាគីថៃ។ អ្នកនាំពាក្យព្រឹទ្ធសភា បានបង្ហាញនូវការសោកស្ដាយយ៉ាងខ្លាំងដែលនៅក្នុងទំនាក់ទំនងរវាងប្រទេសជិតខាង ភាគីម្ខាង ហាក់ដើរតួជាតួសម្តែងផង និងជាអាជ្ញាកណ្ដាលផងជំនួសឱ្យការគោរពគោលការណ៍សមភាព និងការគោរពគ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះថៃមិនត្រឹមតែបានប្រឌិតការចោទប្រកាន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានដើរតួនាទីជាចៅក្រម ជាគណៈវិនិច្ឆ័យ និងជាពេជ្ឈឃាតដោយខ្លួនឯង ដោយធ្វើការសម្រេចចិត្តថាអ្នកណាខុស និងអ្នកណាត្រូវ ជាឯកតោភាគីផងដែរ ។អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ក៏បានចាត់ទុកថា ភាពក្រអឺតក្រទមរបស់ភាគីបែបនេះមិនសាកសមទាល់តែសោះ នៅក្នុងទំនាក់ទំនងអន្តរជាតិ ដែលស្ថិតនៅក្រោមគោលការណ៍ច្បាប់ កិច្ចសន្ទនា និងការគោរពគ្នាទៅវិញទៅមកនោះទេ។ ទន្ទឹមនោះដែរ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍របស់សម្ដេច មហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏ព្រៃផ្សៃអស់ទាំងនោះ និងបញ្ជាក់ជាថ្មីនូវកាប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាចំពោះសន្តិភាព ស្ថិរភាពក្នុងតំបន់ និងការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងច្បាប់អន្តរជាតិ។ ព្រឹទ្ធសភាប្រកាន់ជំហរឯកភាពជាធ្លុងមួយយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។យ៉ាងណាក៏ដោយអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា«កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាកររបស់ខ្លួនចំពោះសន្តិភាព កិច្ចសន្ទនា និងនីតិរដ្ឋ ប៉ុន្តែសូមព្រមានថា ការប៉ុនប៉ងបំផ្លាញសន្តិភាព ឬបង្កគ្រោះថ្នាក់ណាមួយដល់ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ នឹងត្រូវជួបប្រទះនូវការការពារអធិបតេយ្យភាពជាតិកម្ពុជាយ៉ាងម៉ឺងម៉ាត់និងខ្លាំងក្លាបំផុត ។ សន្តិភាពត្រូវតែការពារ ការពិតត្រូវតែលើកតម្កើង ហើយយុត្តិធម៌ត្រូវតែឈ្នះ»៕ អត្ថបទ បាន ចក់

បណ្តាក្រសួង-ស្ថាប័ននានា ចេញញតិថ្កោលទោសចំពោះយោធាថៃ ដែលបានបាញ់ពលរដ្ឋខ្មែរស្លូតត្រង់នៅភូមិព្រៃចាន់

2025/11/13 08:33:46 am        273
ភ្លាមៗក្រោយយោធាថៃបើកការបាញ់ប្រហារមកលើប្រជាជនស្លូតត្រង់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបណ្តាលឲ្យបាត់បង់ជីវិតជនស៊ីវិលម្នាក់ និងរងរបួសចំនួនបីនាក់នោះ ព្រឹទ្ធសភា រដ្ឋសភា រួមទាំងបណ្តាក្រសួង ស្ថាប័ននានានៅកម្ពុជា បានចេញញត្តិថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះទង្វើដ៏ព្រៃផ្សៃនេះ ហើយបានចាត់ទុកថាសកម្មភាពនេះ គឺបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ី អាគ្នេយ៍ផងដែរ។យោងតាមញត្តិថ្កោលទោស ដែលបានចេញជាបន្តបន្ទាប់ដាច់ដោយឡែកពីគ្នា របស់ព្រឹទ្ធសភា រដ្ឋ សភា និងបណ្តាក្រសួង ស្ថាប័ននានានោះ បានលើកឡើងដូចៗគ្នាថា «សូមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃពីសំណាក់កងកម្លាំងប្រដាប់អាវុធ មកលើប្រជាពលរដ្ឋខ្មែរនៅ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ខណៈទង្វើដ៏ព្រៃផ្សៃយង់ឃ្នងរបស់យោធាថៃនេះ គឺជាការរំលោភបំពានយ៉ាងគឃ្លើនលើអធិបតយ្យភាព និងបូរណភាពទឹកដីកម្ពុជា ក៏ដូចជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)ផងដែរ។បណ្តាញត្តិទាំងនោះបានលើកឡើងទៀតថា ទង្វើរបស់ទាហានថៃដ៏គួរឲ្យស្អប់ខ្ពើមទាំងនេះ គឺផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ជាពិសេស ការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC) ចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងត្រូវរក្សាស្ថានភាពដើម ដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់ និងរង់ចាំការសម្រេចដោយ JBCនោះ។ មួយវិញទៀត តាមរយៈញត្តិក៏បានចាត់ទុកថា អំពើបាញ់ប្រហារដ៏ឃោរឃៅព្រៃផ្សៃរបស់ទាហានថៃនេះ គឺជាផែនការរៀបចំគិតទុកជាមុនរបស់ភាគីថៃជាប្រព័ន្ធរួមទាំងបណ្តាញព័ត៌មានថៃ ក្នុងចេតនាទុច្ចរិតបង្កឱ្យការប៉ះទង្គិចប្រដាប់អាវុធកើតមានឡើង។យ៉ាងណាក៏ដោយតាមរយៈញត្តិថ្កោលទោសទាំងនេះ ព្រឹទ្ធសភា រដ្ឋសភា និងបណ្តាក្រសួង ស្ថាប័ននានារបស់កម្ពុជា ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិធ្វើការថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះ ការរំលោភបំពានសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរវាងកម្ពុជា និងថៃ និងសកម្មភាពហិង្សាខុសច្បាប់របស់ភាគីថៃម្តងហើយម្តងទៀត ដូច្នេះហើយភាគីថៃត្រូវទទួលខុសត្រូវទាំង ស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ ជាមួយគ្នានេះបណ្តាក្រសួង ស្ថាប័នទាំងអស់របស់កម្ពុជា ក៏ បានអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ខណៈទង្វើរបស់ថៃនេះគឺជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹង ក៏បានអំពាវនាវឲ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់ បាញ់ សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកតព្វកិច្ចទាំងឡាយ នៅក្រោមច្បាប់អន្តរ ជាតិឲ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងប្រកបដោយសុច្ចរិតភាពផងដែរ៕ អត្ថបទបាន ចក់

ក្រសួងមហាផ្ទៃ ថ្កោលទោសយោធាថៃ និងស្នើអន្តរជាតិចូលរួមតាមដាន ផ្ដល់យុត្តិធម៌ដល់កម្ពុជា

2025/11/12 10:03:27 pm        25
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះកម្លាំងប្រដាប់អាវុធថៃ ដែលបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋ១រូបបាត់បង់ជីវិត និង៣រូបទៀតរងរបួស នៅវេលាម៉ោង៣ និង៥០ នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។អំពើបាញ់ប្រហារដ៏ឃោរឃៅព្រៃផ្សៃនេះ បានធ្វើឡើងក្នុងអំឡុងពេលដែលប្រជាពលរដ្ឋរងគ្រោះ និងពលរដ្ឋខ្មែរផ្សេងទៀត កំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ នៃដែនអធិបតេយ្យកម្ពុជា ក្រោយពីផ្ទះ សំបែងត្រូវបានភាគីថៃចូលរាយបន្លាលួសហ៊ុមព័ទ្ធ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន ព្រមទាំងបានធ្វើឡើងទាំងក្នុងស្ថានភាពដែលភាគីកម្ពុជាបានកំពុងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមសេចក្ដីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមាន ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តម អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប្រធានប្តូរវេនអាស៊ាន ធ្វើជាសាក្សី យ៉ាងឱឡារិក។អំពើបាញ់ប្រហារដ៏ឃោរឃៅព្រៃផ្សៃនេះ គឺជាផែនការរៀបចំគិតទុកជាមុនរបស់ភាគីថៃជាប្រព័ន្ធរួមទាំងបណ្តាញព័ត៌មានថៃ ក្នុងចេតនាទុច្ចរិតបង្កឱ្យការប៉ះទង្គិចប្រដាប់អាវុធកើតមានឡើង។ ជាក់ស្តែង បណ្ដាញព័ត៌មានថៃ បានចេញផ្សាយបំភ្លៃស្ថានការណ៍ថា មានសំឡេងផ្ទុះអាវុធប្រមាណ ១០នាទីចេញពី ទឹកដីកម្ពុជា។ ជាមួយគ្នានេះ ក្នុងគ្រាដែលកម្ពុជាចេញផ្សាយអំពីករណីកម្លាំងប្រដាប់អាវុធថៃបាញ់ប្រហារ មកលើអ្នកភូមិព្រៃចាន់នោះ ពួកគេថែមទាំងបានបង្កើនការផ្សាយពន្លាត់យ៉ាងព្រោងព្រាតថា ជាព័ត៌មាន មិនពិត ឬជាព័ត៌មានក្លែងក្លាយ (Fake News) ទៀតផង។នេះជាអំពើសាហាវយង់ឃ្នងថ្មីមួយទៀត ដែលភាគីថៃ បានប្រព្រឹត្តមកលើប្រជាពលរដ្ឋខ្មែរ រស់នៅ ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ បន្ទាប់ពីកងកម្លាំងចម្រុះថៃ បានចូលមករាយបន្លាលួសហ៊ុមព័ទ្ធ ផ្ទះសំបែង និងដីធ្លី ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមានកន្លងទៅ។ បើគិតចាប់ពីពេលនោះមក ភាគីថៃបានព្យាយាមធ្វើទុក្ខបុកម្នេញមកលើពលរដ្ឋខ្មែរ តាមរយៈសកម្មភាព អមនុស្សធម៌ជាច្រើន ជាអាទិ៍ ការរាយបន្លាលួស ដាក់កង់ឡាន បាំងស្បៃខ្មៅ ព័ទ្ធដីភូមិ ដីចំការ ដីអាស្រ័យ ផល និងបណ្តេញប្រជាពលរដ្ឋពីលំនៅដ្ឋាន ការដឹកលាមករាប់ឡានបម្រុងបាញ់ស្រោចបណ្តេញអ្នកភូមិ ការបាញ់កាំភ្លើងគ្រាប់ជ័រ ជំពាមគ្រាប់ដែក គ្រាប់ឃ្លី ការបាញ់ផ្សែងពុល បណ្តាលឱ្យអ្នកភូមិរបួស និងសន្លប់ជាង៣០អង្គ-នាក់ ការចាក់សំឡេងរន្ធត់ សំឡេងរំខានជាច្រើនទៀតតាមឧបករណ៍បំពងសំឡេង គ្រប់ប្រភេទ ដែលជាអំពើអមនុស្សធម៌ និងជាអំពើរំលោភសេចក្ដីថ្លែងការណ៍ជាសកល ស្ដីពីសិទ្ធិមនុស្ស ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិជាច្រើនទៀត ពោលគឺសុទ្ធតជា បទល្មើសឧក្រិដ្ឋកម្មអន្ដរជាតិ ដូចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមជាដើម។ល។ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព និង សូមចូលរួមរំលែកការឈឺចាប់របស់ជនរួមជាតិគ្រប់រូប ជាពិសេសជាមួយគ្រួសារដែលមានសមាជិក រងរបួស ដោយសារអំពើសាហាវព្រៃផ្សៃរបស់ភាគីថៃនេះ។ យើង សូមអំពាវនាវសហគមន៍អន្តរជាតិ មិត្តបរទេស អ្នកសារព័ត៌មានអន្តរជាតិ និងមនុស្សជាតិលើពិភពលោក ចូលរួមតាមដាន និងធ្វើសកម្មភាពប្រកបដោយសច្ចធម៌ ដើម្បីផ្តល់យុត្តិធម៌ដល់កម្ពុជា ជាភាគីរងគ្រោះ និងលើកតម្កើងតម្លៃនៃសន្តិភាព។ ជាពិសេសសូមជួយជំរុញឱ្យភាគីថៃ វិលមកគោរពឱ្យបានខ្ជាប់ខ្ជួនតាមសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីនាំមកនូវការផ្សះផ្សារ និងការដោះស្រាយបញ្ហាឈរលើគោលការណ៍សន្តិវិធី និងច្បាប់ អន្តរជាតិ៕

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បន្តដាក់ញត្តិអំពាវនាវ ៧ចំណុច ទៅកាន់ ស្ថាប័នសិទ្ធិមនុស្សទាំងក្នុងតំបន់ និងឧត្ដមស្នងការសហប្រជាជាតិ

2025/11/12 09:47:58 pm        115
ដោយមើលឃើញពីការរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជាស្លូតត្រង់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំ និងបានដាក់ញត្តិជាបន្ទាន់ទៅ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក ស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យក្នុងតំបន់អាស៊ាន ព្រមទាំងប្រធានប្តូរវេន និងជាតំណាងប្រទេសម៉ាឡេស៊ីអាយឆា ផងដែរ។នៅក្នុងញត្តិបន្ទាន់នោះ គ.ស.ម.ក. បានអំពាវនាវ និងលើកសំណើមួយចំនួន ដូចខាងក្រោម៖១. បញ្ឈប់រាល់សកម្មភាពអរិភាពយោធា និងធានាសុវត្ថិភាពរបស់ជនស៊ីវិលកម្ពុជា។២. ធ្វើការស៊ើបអង្កេតដោយឯករាជ្យ មិនលម្អៀង និងដាក់ទោសចំពោះឧក្រិដ្ឋកម្មនេះ។៣. ផ្តល់ការថែទាំព្យាបាលជាបន្ទាន់ និងសំណងដល់ជនរងគ្រោះ និងគ្រួសារ។៤. ពង្រឹងវិធានការបង្ការ និងអនុវត្តឱ្យបានពេញលេញនូវខ្លឹមសារកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួ។៥. លើកបញ្ហានេះនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឬនីតិវិធីពិសេសពាក់ព័ន្ធនានា។៦. ចាត់តាំងឱ្យមានបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិដើម្បីវាយតម្លៃស្ថានភាព និងទប់ស្កាត់ការកើតឡើងវិញ។៧. ប្រទេសថៃត្រូវដោះលែង និងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង១៨នាក់ ជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ។

យោធាថៃបានបាញ់ប្រហារប្រជាពលរដ្ឋខ្មែរជាបន្តបន្ទាប់ ខណៈពួកគាត់ប្រកបកិច្ចការជាប្រក្រតី

2025/11/12 09:35:55 pm        157
សន្និសីទសារព័ត៌មាន ស្តីពី «ស្ថានការណ៍ចុងក្រោយនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ» នារាត្រីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ទាហានថៃបានបាញ់ប្រហារមកលើប្រជាជនខ្មែរដែលជាជនស៊ីវិលស្លូតត្រង់ ជាបន្តបន្ទាប់ ដែលធ្វើឱ្យប្រជាជនខ្មែរ១រូបបាត់បង់អាយុជីវិត និង ៣នាក់ទៀតរងរបួស ខណៈពួកគាត់ប្រកបកិច្ចការជាប្រក្រតី។លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា នៅវេលាម៉ោង ១៥ និង ៥០នាទី មានប្រជាពលរដ្ឋចំនួន ៣នាក់ បានដើរនៅលើខ្នងប្រឡាយ ជាទីតាំងពួកគាត់តែងធ្វើដំណើរជាធម្មតា។ វត្តមានកងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធ ក៏អង្គុយនៅទីតាំងនោះដែរ ចម្ងាយប្រហែល ១០ម៉ែត្រ ពីប្រជាពលរដ្ឋ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។ បន្តិចមក ពួកគាត់បានលើស្នូរផ្ទុះអាវុធពីភាគីថៃ ដែលបាន បាញ់សំដៅប្រជាជនកម្ពុជា ៣នាក់ កំពុងធ្វើដំណើរលើខ្នងប្រឡាយជាធម្មតា នាំឱ្យប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់របួស ២នាក់។ បន្ទាប់មកកងកម្លាំងកម្ពុជាដែលមិនប្រដាប់ដោយអាវុធបានធ្វើអន្តរគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋទាំងនោះ។លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងបន្ថែមថា លើសពីនេះ យោធាថៃបានបន្តបាញ់ប្រហារលើគោលដៅផ្សេងទៀត សំដៅលើប្រជាពលរដ្ឋស៊ីវិល កំពុងអង្គុយជុំគ្នាលេង បណ្ដាលឱ្យ ពលរដ្ឋម្នាក់រងរបួសបន្ថែម និងមួយនាក់ទៀត ត្រូវបាត់បង់ជីវិតនៅនឹងកន្លែងភ្លាមៗ។ គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើ កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចចម្រុះរបស់កម្ពុជា ដែលមិនប្រដាប់ដោយអាវុធ ក៏មានវត្តមាននៅទីកន្លែងកើតហេតុនោះផងដែរ ដើម្បីការពារសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋយើង ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ រួមទាំង គោលការណ៍ដែលបានឯកភាពគ្នា រវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាន នៃការដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្រប តាមច្បាប់អន្តរជាតិ។ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។ ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកប្រាប់អឺរ៉ុប និងកាណាដាឱ្យបង្កើនកងកម្លាំងអាកាស និងជើងទឹករបស់ណាតូ ខណៈទីក្រុងវ៉ាស៊ីនតោនកាត់បន្ថយការចំណាយ
06/04/2026 09:06 AM
ក្រុមហេសបូឡា បាញ់រ៉ុក្កែតទៅលើអ៊ីស្រាអែល ជាការសាកល្បងកិច្ចព្រមព្រៀងសម្របសម្រួលដោយអាមេរិក
06/04/2026 09:06 AM
លោក Netanyahu និយាយសម្រាលពីជម្លោះជាមួយលោក Trump ដោយមេដឹកនាំទាំងពីរយល់ស្របលើការរំសាយអាវុធក្រុមហេសបូឡា
06/04/2026 09:06 AM
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាថានឹងបង្កើនទ្វេដងកងកម្លាំងនុយក្លេអ៊ែរ
06/04/2026 09:06 AM
អ៊ីស្រាអែល និងលីបង់ យល់ព្រមអនុវត្តបទឈប់បាញ់ អាស្រ័យលើការបញ្ឈប់ការវាយប្រហាររបស់ក្រុមហេសបូឡា
06/04/2026 09:06 AM
ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងបានឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់
06/04/2026 09:06 AM
អ្នកជំនាញការអាដហុកអាយស៊ីស៊ីអង្គរ-សំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលមួយចំនួន នៅអតីតរាជធានី ក្រុងអង្គរធំ
06/04/2026 08:06 AM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ងថាការចរចាគ្មានមានវឌ្ឍនភាព តែលោក Trump ថាកិច្ចព្រមព្រៀងជិតដល់ហើយ
06/04/2026 08:06 AM
កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិកដើម្បីលើកកម្ពស់ភាពជាដៃគូ និងផលប្រយោជន៍រួម
06/04/2026 08:06 AM
អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក
06/04/2026 07:06 AM