សម្តេចធិបតី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន នៅទីក្រុងហាណូយ
ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ
ឯកឧត្តម ហ៊ុន ម៉ានី៖ ភាពខ្លាំង និងការទទួលជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ព្រោះបានពលិកម្មគ្រប់យ៉ាងក្នុងបុព្វហេតុជាតិ និងប្រជាជន
សម្ដេចតេជោ ចែករំលែកអត្ថបទរបស់ អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា មានចំណងជើង​ថា «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»

ព័ត៌មានជាតិ

ក្រសួងអប់រំប្រជុំពិភាក្សាអំពីលទ្ធផលការប្រឡងបាក់ឌុប និងការវាយ​តម្លៃ​សាលារៀន​គំរូ​សម្រាប់​សន្និបាតអប់រំ ២០២៦

2025/11/14 12:48:24 pm        223
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន​ដឹកនាំ​កិច្ច​ប្រជុំ​ពិភាក្សា​ស្តីពី លទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការវាយតម្លៃ​សាលា​រៀន​គំរូ​សម្រាប់​សន្និបាតអប់រំ២០២៦ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់​ដឹក​នាំ​ក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធនឹងការអនុវត្តសាលារៀនគំរូ និង​ការ​រៀប​ចំ​ប្រព័ន្ធ​អប់រំកន្លងមក។ គោលបំណងចម្បងនៃការវាយតម្លៃសាលារៀនគំរូ គឺដើម្បី​ស្វែង​រក​ផ្លូវ​ដែល​ត្រឹម​ត្រូវ​មួយ ក្នុងការជំរុញ និងលើកទឹកចិត្តឱ្យមា​ន​ការ​ប្រកួត​ប្រជែង​គ្នា​ប្រកប​ដោយ​គុណ​ភាព​ទាំង​សាលាក្នុងនិងក្រៅគម្រោង។ សម្រាប់កិច្ចការដ៏មានសារៈសំខាន់នេះ ត្រូវតែ​កំណត់​គោល​ការណ៍​វាយ​តម្លៃ​ច្បាស់​លាស់​ផ្អែក​លើ​សូចនាករ​ដែល​មិន​អាច​ប្រកែក​បាន​ដើម្បី​ធានា​បា​ន​នូវ​តម្លាភាព​ និងភាពត្រឹមត្រូវ។ ក្នុងនោះ លទ្ធផលសិក្សារបស់សិស្ស ត្រូវបានចាត់​ទុក​ជា​អាទិភាព​ស្នូល​ ដែលត្រូវវាស់ស្ទង់តាមកម្រិតសិក្សានីមួយៗ៖ កុមារតូច ត្រូវចុះពិនិត្យផ្ទាល់លើបរិស្ថាន និង​វិធី​សាស្ត្រ​បង្រៀនថ្មីៗរបស់លោកគ្រូ អ្នកគ្រូ។ សម្រាប់បឋមសិក្សា មានការ​វាយ​តម្លៃ​ផ្អែក​លើ​ស្តង់​ដាប្រ​ឡង​ដូចជា SEA-PLM និង PISA និងការអនុវត្តអំណានដំបូង និងគណិតវិទ្យាដំបូង។ រី​ឯ​មធ្យមសិក្សា ត្រូវវាយតម្លៃលើលទ្ធផលសិក្សានៃសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលឆ្លុះ​បញ្ចាំ​ង​ពី​សមត្ថភាពសិស្សមុនចូលឧត្តមសិក្សា។ គោលការណ៍ទាំងអស់នេះ គឺដើម្បីធានាភាពត្រឹមត្រូវ និង​គុណភាពអប់រំនៅកម្ពុជា។គួរបញ្ជាក់ថា ឆ្នាំនេះជាលើកទី៣នៃការវាយតម្លៃសាលារៀនគំរូ ដោយការវាយតម្លៃលើកទី១ ក្នុង​ពេលសន្និបាតអប់រំឆ្នាំ២០២៤ មានសាលារៀនគំរូសរុប ១២០ (សាលាមត្តេយ្យសិក្សា ១០, សាលា​បឋមសិក្សា ៤០, អនុវិទ្យាល័យ ១៥ និងវិទ្យាល័យ ៥៥) និងការវាយតម្លៃលើកទី២ ក្នុង​ពេល​សន្និបាតអប់រំឆ្នាំ២០២៥ មាន សាលារៀនគំរូសរុប ១៤៤ (សាលាមត្តេយ្យសិក្សា ២៤, សាលា​បឋមសិក្សា ៥០, អនុវិទ្យាល័យ ៥,វិទ្យាល័យ ៦០ និងសាលាគរុកោសល្យគំរូ ៥)។ បច្ចុប្បន្ន មានសាលារៀនគំរូ ២៦៤ (សាលាមត្តេយ្យ សិក្សា ៣៤, សាលាបឋមសិក្សា ៩០, អនុ​វិទ្យាល័យ ២០, វិទ្យាល័យ ១១៥និងសាលាគរុកោសល្យគំរូ ៥)។ សម្រាប់ឆ្នាំ ២០២៦​ខាង​មុខ​នេះ ​ក្រសួងគ្រោងវាយតម្លៃសាលារៀនគំរូ ប្រមាណ ១៥០សាលារៀន។សម្រាប់ការលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារបន្តពិនិត្យមើលលទ្ធផលនេះដោយយកចិត្តទុកដាក់ ដើម្បី​កំណត់ពីចំណុចខ្លាំង ចំណុចខ្សោយ និងតំបន់ដែលត្រូវកែលម្អបន្ថែម។ គោលការណ៍​នៃ​ការ​វាយ​តម្លៃទាំងអស់នេះ គឺដើម្បីធានាបានថា យើងកំពុងដើរលើគន្លងដែលត្រឹមត្រូវ ក្នុងការ​កសាង​ធន​ធានមនុស្សដែលមានគុណភាព សម្រាប់សង្គមជាតិ ឆ្លើយតបនឹង​ចក្ខុ​វិស័យ​របស់​រាជរដ្ឋាភិបាល​៕

អន្តរក្រសួងបើកកិច្ចប្រជុំចង្អៀតស្តីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមដងស្ទឹង ព្រែក និងទំនប់អាងទឹក

2025/11/14 12:43:02 pm        215
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត ស្ដីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមដងស្ទឹង ព្រែក និងទំនប់អាងទឹកនានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។សូមជម្រាបថា កិច្ចប្រជុំដ៏មានសារសំខាន់នាពេលនេះ បានផ្តោតការពិភាក្សាលើចំណុចសំខាន់ៗមួយចំនួនដូចជា៖ ទី១)ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកំណត់ចំណីស្ទឹងតាមតំបន់ស្ទឹងព្រែកត្នោត ទី២)បន្តជំរុញការចុះបញ្ជីផ្ទៃដីបឹង និងអាងទឹកតាមច្បាប់ទឹក ទី៣)ការរៀបចំសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទំនប់ ៧មករា និង ទី៥)បន្តអនុវត្តការងារការពារការទន្ទ្រាននៅបឹងទន្លេសាប៕

កម្ពុជា ប្ដេជ្ញាចិត្តជាថ្មីក្នុងការរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ (អ.ស.ប.)

2025/11/14 12:40:26 pm        293
នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក តាន់ អៀងដាវីឌ លេខាធិការទី១ នៃ​ស្ថាន​បេសក​កម្ម​កម្ពុជា បានចូលរួម និងធ្វើសេចក្តីថ្លែងការណ៍ ក្នុងកិច្ចពិភាក្សា​ក្រោម​ប្រធាន​បទ​ការ​ពិនិត្យ​ឡើង​វិញ​ដោយ​គ្រប់​ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាពនៃប្រតិបត្តិការរក្សាសន្តិភាព របស់គណៈកម្មាធិការ​កិច្ច​ការ​នយោបាយពិសេស និងការលុបបំបាត់អាណានិគម នៅទីស្នាក់ការអ.ស.ប. ទីក្រុងញូវយ៉ក។   នៅក្នុងសេចក្ដីថ្លែងការណ៍​ កម្ពុជាបានគូសបញ្ជាក់នូវចំណុចសំខាន់ៗ ដើម្បីពង្រឹង​ប្រតិបត្តិការ​ថែ​រក្សា​សន្តិភាព ដូចតទៅ៖ (១) ការឯកភាពនយោបាយរបស់ក្រុមប្រឹក្សាសន្តិសុខ (២) យុទ្ធសាស្ត្រ​ចាក​ចេញត្រូវស្របតាមបរិបទប្រទេសនីមួយៗ និងម្ចាស់ការដោយប្រទេសម្ចាស់ផ្ទះ (៣) ភាពជាដៃគូប្រកបដោយប្រសិទ្ធភាពរវាងបេសកកម្ម ប្រទេសម្ចាស់ផ្ទះ អង្គការតំបន់ និង​ស្ថាប័នរបស់អ.ស.ប. (៤) សារៈសំខាន់នៃការកសាងសមត្ថភាព និង (៥) ការ​ចូល​រួម​រប​ស់​ស្ត្រី​ក្នុ​​ងការរក្សាសន្តិភាព។សូមជម្រាបជូ​នថា គិត​ចាប់តាំងពីឆ្នាំ២០០៦ មក ប្រទេសកម្ពុជា​បាន​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​ប្រមាណ ១០.០០០ នាក់ រួមមានស្ត្រីជាង៨០០ នាក់ ទៅកាន់បេសកកម្មចំនួន១០ នៅ​ទូទាំង​ពិភពលោក ដែលកងកម្លាំងកម្ពុជាបានរួមចំណែកការពារជនស៊ីវិល បោសសម្អាតមីន និង​កសាង​សហគមន៍ដែលរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម៕

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបើកវគ្គបណ្តុះ​បណ្តាល​ស្ដីពី​ភាពជាអ្នកដឹកនាំ​បរិវត្តកម្ម​ឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍​សម្រាប់ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល”

2025/11/14 12:34:48 pm        155
ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជាវ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរ​គមនាគមន៍ (ក.ប.ទ.) បានអញ្ជើញ​ជាអធិប​តីក្នុ​ង​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​កម្រិតខ្ពស់​ស្ដីពី​ភាព​ជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍​សម្រាប់​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិ​បាល” ដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការប្រចាំការក្រសួង ស្ថាប័ន ក្នុងរាជរដ្ឋាភិបាល នៅ​សណ្ឋាគារសុខាឆ្នេរសុខា ខេត្តព្រះសីហនុ។ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការចូលរួមដ៏សកម្មរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្នុងការជំរុញបរិវត្តកម្មឌីជីថល ភាពស៊ីសង្វាក់និងប្រទាក់ក្រឡាគ្នា នឹងចូលរួមចំណែកដ៏សកម្មក្នុងដំណើរការនៃបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ជាចំណេះដឹងដល់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការប្រចាំការ លើបច្ចេកទេសនៃការគ្រប់គ្រងការផ្លាស់ប្តូរ (Change Management) ក្នុងការងារបរិវត្តកម្មឌីជីថល ផលប្រយោជន៍យុទ្ធសាស្ត្រនៃបរិវត្តកម្មឌីជីថលសម្រាប់ប្រតិបត្តិការរបស់រដ្ឋាភិបាល និងការកសាងការជឿទុកចិត្តលើការចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងការផ្តល់សេវាសាធារណៈ។សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលរយៈពេល ២ថ្ងៃនេះ មានគោលបំណងចែករំលែកចំណេះដឹងនិងបទពិសោធនៃការចាប់យកបច្ចេកវិទ្យាថ្មីៗសម្រាប់អ្នកដឹកនាំការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថលក្នុងវិស័យសាធារណៈ (Digital Government Transformation in Public Sector) ជាអាទិ៍ ការបញ្រ្ចាបនិងការចាប់យកបច្ចេកវិទ្យា, បញ្ញាសិប្បនិម្មិត (AI), អភិបាលកិច្ចទិន្នន័យ និងការចាប់យកបច្ចេកវិទ្យាថ្មីៗ ព្រមទាំងការអនុវត្តជាក់ស្ដែងនូវគម្រោងផ្លាស់ប្តូរឌីជីថល ដោយមានការចែករំលែកពីសំណាក់សាស្រ្តាចារ្យមកពីស្ថាប័នបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដ៏ល្បី HEC Paris និងវាគ្មិនអន្តរជាតិ ផងដែរ៕

មន្ត្រីក្រសួងមុខងារសាធារណៈជាង ៩៩% បានចូលរួមដោយផ្ទាល់ក្នុងការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់

2025/11/14 12:32:36 pm        155
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានបញ្ចប់ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីរបស់ខ្លួនដោយរលូន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមបទដ្ឋានគតិយុត្ត និងគោលការណ៍ដែលបានកំណត់។ការធ្វើជំរឿនមន្ត្រីរយៈពេល ៣ថ្ងៃនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងទៀត នៃរចនាសម្ព័ន្ធចំណុះក្រសួងមុខងារសាធារណៈ សរុបចំនួនប្រមាណជាង ៩៩% ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ មានកិច្ចសហការល្អ និងពេញចិត្តចូលរួមក្នុងយុទ្ធនាការធ្វើជំរឿននេះ។ គួរបញ្ជាក់ថា ចំនួនថ្នាក់ដឹកនាំ និងមន្ត្រីដែលអវត្តមានមិនបានអញ្ជើញមកក្នុងពេលនេះ កើតមានដោយសារ ស្ថានភាពចាំបាច់នានា ដូចជាកំពុងសម្រាកព្យាបាលជំងឺធ្ងន់ធ្ងរនៅមន្ទីរពេទ្យ និងកំពុងបំពេញបេសកកម្ម និងស្ថិតក្នុងវគ្គបណ្តុះបណ្តាលនៅក្រៅប្រទេសជាដើម។ ទោះបីជាយ៉ាងនេះក្តី ស្ថានភាពទាំងនោះ សុទ្ធតែត្រូវបានកត់ត្រាទុក ដោយមានឯកសារផ្លូវការបញ្ជាក់ពីមូលហេតុត្រឹមត្រូវ ឬឯកសារអះអាងនានាដែលគណៈកម្មការអាចទទួលស្គាល់ និងទទួលយកបាន៕

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញសាកសួរសុខ​ទុក្ខពលរដ្ឋខ្មែរ​ស្លូតត្រង់ ៣រូប ដែលបាន​រងរបួស​ដោយការបាញ់ប្រហារពីយោធាថៃនៅភូមិព្រៃចាន់

2025/11/14 12:26:59 pm        282
ភ្នំពេញ៖ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្ដី​នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចុះទៅសាកសួរសុខទុក្ខ​ដល់​បងប្អូន​ប្រជាជនពលរដ្ឋខ្មែរស្លូតត្រង់ ចំនួន៣រូប ដែលបានរងរបួសដោយ​ការបាញ់​ប្រហារ​ពី​យោធា​ថៃនៅភូមិព្រៃចាន់ កាលពីថ្ងៃរសៀលថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពី​បានយក​មក​ពិនិត្យ និងព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការវះកាត់​ដោយ​ជោគជ័យ​សង្គ្រោះជីវិតនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ​រួចមក។សម្ដេចធិបតីបាន អរគុណដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ចរបស់យើងដែលបានចាត់វិធានការលឿនរហ័សក្នុងការអន្តរាគមន៍ជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋយើង ដែលរស់នៅទីនោះ ជាពិសេសអ្នករបួស ដោយជួយចាត់ចែងដឹកជញ្ជូនមកពិនិត្យ សង្គ្រោះនៅមន្ទីរពេទ្យបានទាន់ពេលវេលា។ព្រមជាមួយគ្នានេះ សម្ដេចក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់នៅមន្ទីរពេទ្យមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ធ្វើការវះកាត់ជួយសង្គ្រោះជីវិតបងប្អូនប្រជាជនខ្មែរស្លូតត្រង់របស់យើងទាំង៣រូប ប្រកបដោយជោគជ័យ និងសូមជូនពរដល់បងប្អូនទាំងអស់ដែលកំពុងសម្រាកព្យាបាលឆាប់ជាសះស្បើយ និងរឹងមាំឡើងវិញ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្រកាន់យកជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រោះថាការដោះស្រាយដោយអំពើហឹង្សា ឬប្រើប្រាស់កម្លាំងប្រដាប់អាវុធ គឺមិនផ្តល់ផលប្រយោជន៍ណាមួយ ឬមិនបង្កលក្ខណ:វិជ្ជមានសម្រាប់ការដោះស្រាយបញ្ហា ព្រមទាំងបង្កហានិភ័យគ្រោះថ្នាក់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ថែមទៀត៕

ពលរដ្ឋខ្មែរនៅក្រៅប្រទេស ថ្កោលទោសទង្វើអមនុស្សធម៌​ភាគីថៃ​បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃចាន់

2025/11/14 12:18:27 pm        165
ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដូចជា អូស្ត្រាលី សហរដ្ឋអាមេរិក និងកូរ៉េជាដើម ប្រកាស​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ ចំពោះទង្វើបាញ់ប្រហារបង្កដោយភាគីថៃ មកលើពលរដ្ឋខ្មែរ នៅ​ភូមិ​ព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់​បាត់​បង់ជីវិត និង៣នាក់រងរបួស។បន្ទាប់ពីបានឃើញទង្វើដ៏ព្រៃផ្សៃ អមនុស្ស​ធម៌​របស់​យោធាថៃ​ដែល​បាន​បាញ់​ប្រហារ​មក​លើ​ពលរ​ដ្ឋ​ស៊ីវិលស្លូ​តត្រង់កម្ពុជា មហាជន សហគមន៍ជាតិ អន្តរជាតិ និងពលរដ្ឋខ្មែរ​នៅ​តាម​បណ្ដា​ប្រទេស​នានា បានប្រកាស​ថ្កោល​ទោស​ចំពោះ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​របស់​ភាគី​ថៃ​មក​លើ​ប្រជា​ពលរដ្ឋ​ស៊ីវិល​ស្លូត​ត្រង់​កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែល​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត១នាក់។ សូមបញ្ជាក់ថា ទង្វើដ៏អមនុស្សធម៌របស់ភាគីថៃនេះ គឺខុសច្បាប់មនុស្សធម៌អន្តរជាតិ និង​ច្បាប់​អន្តរជាតិ ហើយផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូច​ជា​ការ​ឯកភាព​គ្នា​កន្លង​មក​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដោយសន្តិវិធី ជាពិសេស ការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC)​ ចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងត្រូវរក្សាស្ថានភាពដើម ដដែល​រហូត​ដល់​ការ​វាស់​វែងត្រូវបានបញ្ចប់ និងរង់ចាំការសម្រេចដោយ JBC។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅរក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្រប​តាម​ស្មារតី​នៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បី​ឈាន​ទៅដ​ល់ការបញ្ចប់ជម្លោះ និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ៕

១០ខែឆ្នាំនេះ កម្ពុជានាំចេញទំនិញទៅអាមេរិកមានទឹកប្រាក់កើនដល់ជាង ១០ពាន់លានដុល្លារ

2025/11/14 11:57:44 am        186
នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥នេះ កម្ពុជានាំចេញទំនិញសំខាន់ៗ ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណជាង ១០ ពាន់លានដុល្លារអាមេរិកបាន​បន្ត​គាំទ្រ​កំណើន​ខ្ពស់​ឈរ​ក្នុង​លំដាប់ទី១ នៃការធ្វើពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជា។អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម ​នៃការធ្វើពាណិជ្ជកម្ម លើទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុង​នោះ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា-អាមេរិក ឃើញថា នៅក្នុងរយៈពេល ១០ខែ ឆ្នាំ ២០២៥ នេះ មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណ​ជាង ១០ ពាន់ ៧២៨ លានដុល្លារអាម៉េរិក បានកើនឡើងប្រមាណ ២៧ ភាគរយ ធៀប​រយៈពេលដូចគ្នានិងឆ្នាំ២០២៤ (ដែលមានត្រឹមជាង ៨ ៤០០ លាន​ដុល្លារ​អាម៉េរិក​ប៉ុណ្ណោះ)​ ក្នុងនោះកម្ពុជាបាននាំចេញ មានទឹកប្រាក់ជាង១០ពាន់ ៤០០ លានដុល្លារអាមេរិក បាន​កើន​ឡើងជាង ២៦ ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ជាង ៣២៦ លាន​ដុល្លារ​អាម៉េរិក​ កើនឡើងជិត ៥០ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំមុន។ឯកឧត្តម​បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូ កម្ពុជា លើកឡើងថា ជុំវិញ​ពាណិជ្ជ​កម្ម​ទ្វេភាគី​រវាង​កម្ពុជា-អាមេរិកនេះឃើញថា បានកំពុងបន្តកំណើនកើនឡើងជាលំដាប់ និងជា​ទីផ្សារ​ធំ​គាំទ្រ​ដល់​ការនាំចេញទំនិញរបស់កម្ពុជា ជាក់ស្តែងទោះមានបញ្ហា ខ្លះៗនាពេលកន្លងមកដូចជា ការ​ដាក់​កំណត់ពន្ធបដិការបស់សហរដ្ឋអាមេរិក និងជម្លោះព្រំដែន​ដែល​បង្ក​ឡើង​ដោយ​ប្រទេស​ជិត​ខាង​ក៏​ការដោះដូរពាណិជ្ជកម្ម ជាពិសេសការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក នៅ​តែ​ឈរ​ក្នុងលំដាប់ទី១ដ៏ដែល។ ចំណែកការនាំចេញសរុបរបស់កម្ពុជានៅតែបន្តកើនឡើងផងដែរ ប្រការ​ទាំងនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ ចំពោះផលិតកម្ម ដែលកំពុង​ដំណើរ​ក្នុង​ស្រុក​របស់រាជរដ្ឋាភិបាល និងការពង្រីកកិច្ចសហប្រតិបត្តិការ និងកិច្ចព្រម​ព្រៀង​សម្រាប់​ទីផ្សារ​នាំ​ចេញ​ជា​ដើម។សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជានៅក្នុងរយៈពេល ១០ ខែ ឆ្នាំ​២០២៥​នេះ ​មានទំហំទឹកប្រាក់សរុបជាង ៥២ ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ១៦ ភាគរយ ក្នុង​នោះ​កម្ពុជា​បាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជិត ២៥ ពាន់លាន ដុល្លារ កើនឡើងជាង ១៥ ភាគរយ ខណៈការនាំចូលទំនិញ មានទឹកប្រាក់ជិត ២៧ ពាន់លានដុល្លារ កើនឡើងជិត ១៨ ភាគរយ ធៀប និងរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

សហជីពនៅកម្ពុជា៖ ក្រសួង​ការងារ​សកម្ម​ក្នុង​ការ​រក​ការងារ​ជូន​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពី​ថៃ ​និងអំពាវនាវ​ពលករ​មិនទាន់មានការងារ​ចូលរួម​ពិព័រណ៍​ការងារ​ស្អែកនេះ

2025/11/14 11:29:25 am        287
ក្រុមសហជីពធំៗនៅកម្ពុជា បានកោតសរសើរនូវភាពសកម្ម និង​វិធាន​ការ​ច្បាស់​លាស់រ​បស់​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុង​ការ​រក​ការ​ងារ​ជូន​ដល់​បងប្អូនពលករខ្មែរដែលបានត្រឡប់មកពីថៃ និងអំពាវ​នាវ​ដល់​បង​ប្អូន​អតីត​ពលករ​ទាំង​អស់​ដែល​មិន​ទាន់មានការងារធ្វើ សូមចូលរួម​ពិព័រណ៍​ការងារ​របស់​ក្រសួង​ការងារ​ដែល​បន្ត​រៀប​ចំ​ជា​បន្តបន្ទាប់។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ប្រាប់នៅថ្ងៃទី១២ ខែវិច្ឆិកានេះថា ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ជាខ្លាំងក្នុងការសម្របសម្រួល ចំពោះ​ការ​ធ្វើ​ដំណើរ​វិលត្រឡប់របស់បងប្អូនពលករមកពីថៃ ធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានសុវត្ថិភាព ទាំង​នៅ​តាមច្រកព្រំដែន ក៏ដូចជាការធ្វើដំណើរទៅកាន់ស្រុកកំណើត។ បន្ទាប់មកក្រសួងការងារ ក៏​បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីផ្ដល់ឱកាសការងារជូនពួកគាត់ ហើយគិ​ត​ត្រឹម​ចុង​ខែ​តុលា ​ពលករខ្មែរត្រឡប់មកពីថៃជាង ៣៤ម៉ឺននាក់ហើយ បានទទួលការងារធ្វើ ដែលជា​ចំនួន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។ លោក សំ សឿន បានថ្លែងថា «ក្នុងនាមសហជីព ក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ថ្លែង​អំណរ​គុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការខិតខំប្រឹងប្រែង និងយក​ចិត្ត​ទុកដាក់​ខ្ពស់បំផុតចំពោះប្រជាពលរដ្ឋ និងកម្មករ-និយោជិត ក៏ដូចជាពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ជាពិសេសការទទួលបាននូវឱកាសការងារថ្មីៗ ជាង៣៤ម៉ឺននាក់»។ ចំណែកលោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា មើលឃើញថា ក្រសួងការងារ បាន​ដាក់​ចេញនូ​វវិធានការជាច្រើន ដើម្បីជួយ​សម្រប​សម្រួល​ដល់​បងប្អូន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ​វិញ​ ដោយទទួលបានប្រសិទ្ធភាពល្អប្រសើរ។ លោកថា «យើងឃើញថា ការជួយ​រក​ការងារ​ឱ្យ​ក្នុង​រយៈ​ពេល​ខ្លី​បាន៣៤ម៉ឺននាក់ហ្នឹង គឺជាលទ្ធផលជាក់ស្ដែងលើសពីការរំពឹងទុក ព្រោះយើង​ដឹង​ហើយ​ថា ភ្លាមៗវាមិនជារឿងដែលស្រួលក្នុងការទៅរកការងារជូនមនុស្ស៣០ម៉ឺននាក់ជាងនោះទេ ចឹង​ខាងសហជីពយើងយល់ឃើញថា នេះជាលទ្ធផលល្អ»។ រីឯលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានកត់សម្គាល់ឃើញថា ក្រសួង​ការ​ងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ ក្នុងការសម្របសម្រួលដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ។ លោក អ៊ុន ដារ៉ា បានបន្ថែមថា ក្រសួងការងារ បានបែងចែកវិធានការតាមជំហាននីមួយៗ និងផែន​ការ​ច្បាស់លាស់ ក្នុងជួយស្វែងរកការងារឱ្យបងប្អូនពលករធ្វើ។ លោកថា «យើង​មើល​ឃើញ​ថា រដ្ឋមន្ត្រីក្រសួងការងារ ពិតជាបានរៀបចំផែនការយ៉ាងច្បាស់លាស់ ហើយ​ដែល​អាច​ធ្វើ​ឱ្យ​បង​ប្អូនយើងដែលមកពីប្រទេសថៃវិញ ទទួលបានការងារល្អ ហើយកិច្ចការ​ដែល​ធ្វើ​ទៅ​មាន​ប្រសិទ្ធ​ភាពខ្ពស់»។ សម្រាប់លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ក៏បាន​កត់​សម្គាល់​ឃើញ​​ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានឯកឧត្ដម ហេង សួរ ជារដ្ឋមន្ត្រី បាន​ខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីជួយសម្រួលដល់បងប្អូនពលករត្រឡប់មកពីថៃ ចាប់​តាំង​ពី​មកដល់ព្រំដែនរហូតដល់ពួកគាត់មានការងារធ្វើ។ លោក ហង្ស រ៉ាវី បានបន្ថែមថា «ឯកឧត្ដមរដ្ឋមន្ត្រី គាត់មានទស្សនវិស័យវែងឆ្ងាយ ក៏ដូ​ច​ជា​សកម្ម​ភាព​ការ​ងារសកម្ម អញ្ចឹងគ្រាន់តែបងប្អូនពលករយើងមកភ្លាម មកដល់ពេល​នេះ​គ្រាន់​តែ​ទទួល​បាន​ការ​ងារធ្វើជាង៣៤ម៉ឺននាក់ ហើយខ្ញុំគិតថា ខ្លាំងមែនទែនការដឹកនាំរបស់ឯកឧត្ដម ហេង សួរ ដែល​ជាសេនាធិការរបស់សម្ដេចធិបតី»។ គួរឱ្យដឹងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការជាច្រើន ដើម្បី​ឱ្យប​ងប្អូនពលករខ្មែរត្រឡប់មកពីថៃ ទទួលបានការងារធ្វើក្នុងស្រុក។ តាមរយៈវិធានការទាំងនោះ ទើប​រយៈពេល៣ខែមកនេះ បងប្អូនពលករត្រឡប់មកពីថៃជាង៣៤ម៉ឺននាក់ បានទទួលការងារធ្វើ ដោយ​ក្នុងនោះប្រមាណ២៧ម៉ឺននាក់ បានចូលធ្វើការនៅក្នុងក្រមហ៊ុន សហគ្រាស និងរោង​ចក្រ​ផ្លូវ​ការ ហើយប្រមាណ ៧ម៉ឺននាក់ផ្សេងទៀត បានទទួលការងារនៅតាមសហគ្រាសខ្នាតតូច និង​មធ្យម សិប្បកម្ម ភោជនីយដ្ឋាន និងនៅតាមការដ្ឋានសំណង់ ជាដើម៕

កម្ពុជា- សិង្ហបុរី ប្រកាសដាក់ឱ្យដំណើរការ នៃការទូទាត់ឆ្លងដែន ដើម្បីផ្តល់លទ្ធភាពជូនប្រជាជនកម្ពុជា

2025/11/14 10:54:38 am        134
កម្ពុជា-សិង្ហបុរី ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃូអរកូត ដំណាក់កាលទី១ ដើម្បីផ្តល់លទ្ធភាពឱ្យ ប្រជាជនកម្ពុជា ដែលមានគណនីធនាគារជាប្រាក់រៀល អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវា នៅពេលធ្វើដំណើរទៅកាន់ ប្រទេសសិង្ហបុរី ។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា កន្លងមកនេះ បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃូអរកូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី (ដំណាក់ កាលទី១៖ កម្ពុជាស្កេនឃូអរកូតនៅក្នុងប្រទេសសិង្ហបុរី) នៅក្នុងឱកាសនៃព្រឹត្តិការណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៥ នៅ ប្រទេសសិង្ហបុរី។ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែន តាមឃូអរកូតដំណាក់កាលទី១នេះ នឹងផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជា ដែលមានគណនីធនាគារជាប្រាក់រៀល អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវា នៅពេលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដោយ ប្រើប្រាស់កម្មវិធីទូទាត់បាគង ឬកម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិកបាគង ដើម្បីស្កេនទូទាត់ តាម RoamQR របស់ពាណិជ្ជករ SGQR នៅទូទាំងប្រទេសសិង្ហបុរី ប្រកបដោយភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព។កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរីនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការ លើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ និងការកាត់បន្ថយតម្រូវការ ក្នុងការប្តូររូបិយប័ណ្ណក៏ដូចជាការប្រើប្រាស់ប័ណ្ណទូទាត់ ដោយផ្ដល់ លទ្ធភាពក្នុងការធ្វើប្រតិបត្តិការទូទាត់ភ្លាមៗ។ ការណ៍នេះពិតជាចាំបាច់ណាស់ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរវាងប្រទេសទាំងពីរ។គម្រោងទូទាត់ឆ្លងដែននេះ ផ្តួចផ្តើមឡើងដោយមានដៃគូសហការក្នុងវិស័យឯកជនរួមមាន៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារហ្វីលីព ភីអិលស៊ី, និងក្រុមហ៊ុនបណ្តាញទូទាត់ Liquid Group, ដែលការណ៍នេះបានសបញ្ជាក់ពីការចូលរួមយ៉ាងសំខាន់ របស់វិស័យឯកជន ក្នុងការជំរុញការតភា្ជប់ការទូទាត់ឆ្លងដែនជាឌីជីថល ព្រមទាំងបានរួមចំណែកគាំទ្រដល់ការសម្រេចបាននូវទស្សន វិស័យរួម ក្នុងការអភិវឌ្ឍអន្តរប្រតិបត្តិការទូទាត់ក្នុងតំបន់អាស៊ាន ប្រកបដោយបរិយាបន្ន ស្របតាមចក្ខុវិស័យ វែងឆ្ងាយរបស់ធនាគារ ជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការធ្វើសមាហរណកម្មក្នុងតំបន់ប្រកបដោយនវានុវត្តន៍៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រឹត្តិការណ៍បាល់ទាត់ Freestyle លំដាប់ពិភពលោកនៅកម្ពុជា បញ្ចប់ដោយជោគជ័យ និង​ការ​សាទរ​យ៉ា​ងខ្លាំង
06/08/2026 10:06 AM
[UPDATE] ហ្វីលីពីន កំពុងផ្ទៀងផ្ទាត់របាយការណ៍នៃការស្លាប់មនុស្សយ៉ាងហោចណាស់៥នាក់បន្ទាប់ពីរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ
06/08/2026 10:06 AM
ពាន Soccer League មិនត្រឹមជាការផ្ដល់ឱកាស តែជា​វេទិកា​បង្ហាញ​នូវ​ស្មារតី​សាមគ្គី​ភាព​ជាតិ​ដ៏​រឹ​ងមាំ
06/08/2026 10:06 AM
តម្លៃប្រេងឡើងថ្លៃជាង ២ ដុល្លារក្នុងមួយបារ៉ែល ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើ លីបង់
06/08/2026 09:06 AM
ក្រោយឈ្នះសិង្ហបុរី ក្រុមបាល់ទាត់នារីកម្ពុជាត្រូវប្រកួតជាមួយឥណ្ឌូណេស៊ី មិត្តភាពអន្តរជាតិ
06/08/2026 09:06 AM
[UPDATE] អ៊ីស្រាអែលទម្លាក់គ្រាប់បែកលើទីក្រុងតេអេរ៉ង់ ទោះលោក Trump បានព្រមានលោក Netanyahu មិនឱ្យសងសឹកក៏ដោយ
06/08/2026 09:06 AM
អ៊ីរ៉ង់ ច្រានចោលគំនិតនៃការប្រើប្រាស់ទ្រព្យសកម្មរបស់ខ្លួនដើម្បីសងសំណងការខូចខាតដល់សម្ព័ន្ធមិត្តអាមេរិក
06/08/2026 09:06 AM
ក្រុមបាល់ទាត់យុវជនកម្ពុជាអាយុក្រោម១៩ឆ្នាំកម្ពុជា ត្រូវការឈ្នះអូស្ត្រាលីដើម្បីឡើងវគ្គបន្ទាប់
06/08/2026 09:06 AM
ក្រុមហ៊ុនអាកាសចរណ៍សកល កាត់បន្ថយការព្យាករប្រាក់ចំណេញឆ្នាំ២០២៦ ដោយសារតែវិបត្តិប្រេងពីសង្គ្រាមអ៊ីរ៉ង់
06/08/2026 09:06 AM
រដ្ឋមន្ត្រីក្រសួងអប់រំ ចាត់ទុកសកម្មភាពកីឡាឧត្តមសិក្សា-មធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ជា​ការ​រួម​ចំណែក​ឆ្ពោះ​ទៅ​ធ្វើម្ចាស់ផ្ទះការប្រកួតធំៗពីរ
06/08/2026 09:06 AM