សម្តេចធិបតី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន នៅទីក្រុងហាណូយ
ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ
ឯកឧត្តម ហ៊ុន ម៉ានី៖ ភាពខ្លាំង និងការទទួលជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ព្រោះបានពលិកម្មគ្រប់យ៉ាងក្នុងបុព្វហេតុជាតិ និងប្រជាជន
សម្ដេចតេជោ ចែករំលែកអត្ថបទរបស់ អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា មានចំណងជើង​ថា «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»

ព័ត៌មានជាតិ

ឯកឧត្តម គន់ គីម អញ្ជើញប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះវិហារ

2025/11/14 10:37:16 am        153
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជន និងប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះវិហារ ដែលរៀបចំឡើងនៅសាលប្រជុំអគាររដ្ឋបាលសាលាខេត្ត នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម គីម រិទ្ធី បានគូសបញ្ជាក់ថា វត្តមានរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត នាឱកាសនេះ ពិតជាបានសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគម ក្នុងការលើកស្ទួយ ជីវភាពអតីតយុទ្ធជននិងនិវត្តន៍ជន និងគ្រួសារទាំងស្មារតី និងសម្ភារៈក៏ដូចជាការការពារភាពសុខដុមរមនាក្នុងសង្គមជាតិកម្ពុជាប្រកបដោយភាពជឿជាក់និងប្រាកដនិយម។ឯកឧត្ដមបានបន្តថា ក្នុងនាមជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះវិហារ ឯកឧត្តមបានគោរពថ្លែងនូវការដឹងគុណ និងសម្តែងនូវភាពស្មោះត្រង់ឥតងាករេ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានផ្តល់ឱកាសឱ្យយើងខ្ញុំទាំងអស់គ្នាបានចូលរួមចំណែក ភាតរភាព បំពេញបេសកកម្មរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងបុព្វហេតុលើកស្ទួយជីវភាព បង្កើតស្មារតីសាមគ្គីភាព មនសិការ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់តួនាទី និង តម្លៃ របស់អតីត យុទ្ធជន និងនិវត្តជន ឱ្យសក្តិសមទៅនឹងគុណ បំណាច់ដ៏ធំធេង ចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា។នៅក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា នៃសមាគមអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តព្រះវិហារទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងតម្កល់នូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ។ បន្តអនុវត្តតាមតួនាទី ភារកិច្ច ដែលមានចែងក្នុង្គលក្ខន្តិកៈ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា, សេចក្តីសម្រេច ចិត្តរបស់មហាសន្និបាត ឬមហាសន្និបាតវិសាមញ្ញតំណាង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងប្រទេស ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រាជធានី ខេត្ត និងសេចក្តីសម្រេច ឬគោលការណ៍ណែនាំផ្សេងៗ របស់សមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឱ្យបានខ្ជាប់ខ្ជួនជាប់ជានិច្ច។បន្ថែមពីនេះត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ធ្វើកិច្ចសហការ និងទំនាក់ទំនងឱ្យបានជិតស្និទ្ធល្អប្រសើរ ជាមួយគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា ដើម្បី រួមគ្នាជាធ្លុងមួយ ធានារក្សាឱ្យបាននូវសុវត្ថិភាពសង្គម សុខដុម រមនា និងវិបុលភាពជូនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ៕ 

មន្រ្តីជាន់ខ្ពស់នៃកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងប្រមាណ៥ភាគរយ នៅឆ្នាំ២០២៦​ខាងមុខ

2025/11/14 09:31:06 am        202
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និង​ជនបទ បានលើកឡើងថា នៅឆ្នាំ២០២៦ខាងមុខ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹង​បន្ត​រក្សា​បាន​នូវកំណើនប្រមាណ ៥ភាគរយ ដែលគាំទ្រដោយវិស័យធំៗចំនួន៣ មានដូចជា៖ ឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកាកន្លងទៅ ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា តាម​រយៈ​គោល​នយោបាយ យុទ្ធសាស្រ្ត និងកម្មវីធីកំណែទម្រង់នានាជាបន្តបន្ទាប់ ក្រោមការ​ដឹក​នាំ​ជា​ច្រើន​អាណត្តិ​ប្រកប​ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន រហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងដំណាក់កាលមុនវិបត្តិកូវីដ១៩ និង​បន្ត​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ចល្អប្រសើរ ទោះបីស្ថិតក្នុងស្ថានភាព​នៃ​ភាពតាន​តឹង​ផ្នែក​ភូមិ​សាស្រ្ត​នយោបាយ ​ទាំងក្នុងតំបន់ និងពិភពលោកក្តី។ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានលើកឡើងបន្តទៀតថា តាមការវាយតម្លៃ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បានព្យាករថា នឹងសម្រេចបាននូវកំណើន ៥,២ភាគរយ ក្នុងឆ្នាំ២០២៥នេះ ស្រប​ពេល​ដែល​ផលិត​ផលសរុបក្នុងស្រុកសម្រាប់មនុស្សម្នាក់ៗត្រូវបានរំពឹងថា នឹងកើនឡើងដល់ជាង ៣ ០០០​ដុល្លារ​។កាលពីថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ ក្នុងឱកាសអញ្ជើញចូលរួមសិក្ខាសាលា ស្តីពី​ការ​ស្វែង​យល់​អំពី​ការកសាងក្របខណ្ឌនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោល​នយោបាយ​ហិរញ្ញ​វត្ថុ​សាធារណៈ ​សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ នៅ​វិមានរដ្ឋសភា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋម​ន្រ្តី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងឱ្យដឹងថា ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ឆ្នាំ​២០២៦ ត្រូវបានរៀបចំឡើង ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជាបន្តត្រូវបានហ៊ុមព័ទ្ធ ដោយ​អន្តរកាល​នៃ​ពហុវិបត្តិ ដែលមិនចំណុះនឹងការគ្រប់គ្រងរបស់កម្ពុជានោះឡើយ ជាអាទិ៍៖ ការ​ប្រែ​ប្រួល​យ៉ាង​រហ័ស នៃរបត់គោលនយោបាយពាណិជ្ជកម្មសកល ដែលកាន់​តែ​មាន​ទំនោ​រ​ទៅ​រ​ក​ចរន្ត​គាំពារ​និយម និងឯកតោនិយម តាមរយៈគោលនយោបាយ ពន្ធគយបដិការ, ការបន្ត​បិទ​ខ្ទប់​ព្រំដែន​គោក ​រវាងកម្ពុជា-ថៃ -ល-៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ពិព័រណ៍កសិកម្មចូលរួមទចូលរួមទាក់ទាញវិនិយោគិនមកធ្វើពាណិជ្ជកម្មវិស័យកសិកម្មនៅកម្ពុជា

2025/11/14 09:20:28 am        204
ខណៈដែលវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) បានកំពុងដំណើរការ មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា មិនមែនត្រឹមតែជា CAFE25 នោះទេ គឺ​ធ្វើ​ឡើង​ក្នុងគោលបំណង ដើម្បីធ្វើឱ្យកម្ពុជា​ក្លាយ​ជាទិស​ដៅ​ដ៏​ទាក់ទា​ញ​ក្នុង​តំបន់​សម្រាប់​ការ​ធ្វើ​ពា​ណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យកសិស្បៀងអាហារផងដែរ។ឯកត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមាន​ប្រសាសន៍​ថា ​ព្រឹត្តិការណ៍ CAFE25 ក្រៅពីជាថ្នាលដ៏សំខាន់សម្រាប់កសិករ អ្នកកែច្នៃ ពាណិជ្ជករ អ្នក​វិនិយោគ និងអ្នកតាក់តែងគោលនយោបាយ ក្នុងការចែករំលែកគំនិត បង្កើតភាពជាដៃគូ និង​ស្វែង​រ​កឱកាសថ្មីៗសម្រាប់ការកសាងភាពជាដៃគូយូរអង្វែងនេះ។ លក្ខណៈ​ពិសេស​របស់​ព្រឹត្តិការណ៍ ក៏មិនបញ្ចប់ត្រឹមតែព្រឹត្តិការណ៍ប៉ុន្នោះទេ ប៉ុន្តែមានសកម្មភាពបន្តជាច្រើនទៀត ដើម្បី​អនុញ្ញាត​ឱ្យ​ភាគីពាក់ព័ន្ធបន្តទំនាក់ទំនង ចូលរួមសកម្មភាព និងសហការជាមួយគ្នា ដើម្បីស្វែងរក និង​អនុវត្តចក្ខុវិស័យរួមសម្រាប់វិស័យកសិស្បៀងអាហារនៅកម្ពុជា។ឯកឧត្តម​រដ្ឋលេខាធិការ បានលើកឡើងបន្តថា កម្ពុជាសម្រេច​បាន​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​រាប់​លាន​តោន​ជារៀងរាល់ឆ្នាំទៅកាន់ទីផ្សារពិភពលោក ដែលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ជីវភាពប្រជាកសិករនៅទូទាំងប្រទេស ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និង​ចូល​រួម​ធានា​សន្តិសុខ​ស្បៀង​ពិភពលោកថែមទៀតផង។ ឯកឧត្តមគូសបញ្ជាក់ទៀតថា គិតក្នុងរយៈពេល៩ខែ នៃ​ឆ្នាំ​២០២៥ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ១១លានតោន ដែលកើន​ឡើង​ប្រមាណ ៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ និងដែលបញ្ជាក់ពីគុណភាព និង​ភាព​ទាក់​ទាញនៃផលិតផលកសិកម្មកម្ពុជា។ លោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍ CAFE25 ពិតជាបង្ហាញពីស្មារតីនៃកិច្ចសហការ ដោយនាំ​ទាំង​រដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងសហគមន៍មកជួបជុំគ្នា ដើម្បីភ្ជាប់​ទំនាក់​ទំនង ផ្លាស់ប្តូរគំនិត និងនាំយកឱកាសថ្មីៗ សម្រាប់អនាគតកសិ-ម្ហូបអាហារ របស់ប្រទេសកម្ពុជា។លោកស្រី ឃន សុខចាន់ ម្ចាស់សិប្បកម្មខាងផ្នែកែច្នៃគ្រឿងផ្សំធម្មជាតិទៅជាផលិតផលសុខភាព ដែលបានចូលរួមតាំងបង្ហាញលក់ផលិតផល ក៏ដូចជាស្វែងរកដៃគូពាណិជ្ជកម្មបន្ថែម នៅក្នុងពិព័រណ៍កសិកម្មនេះ បានសម្តែងការអរគុណដល់រាជរដ្ឋាភិបាល ដែលតែងតែបំផុសគំនិតថ្មីៗហើយល្អៗដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជន តាមរយៈការជួយជាគំនិត បច្ចេកទេស ហិរញ្ញវត្ថុ និងការស្វែងរកទីផ្សារជាដើម ដែលជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ បន្ថែមពីនេះទៀត គឺបានបង្កើតឱកាសការងារយ៉ាងសម្បូរបែបជូនដល់ពលរដ្ឋក្នុងស្រុកដែរ។សូមបញ្ជាក់ថា វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មានស្ដង់ប្រមាណជាង៤០០ បានដាក់តាំងបង្ហាញផលិតផលកសិកម្ម គ្រឿងចក្រកសិកម្មទំនើបៗ បច្ចេកវិទ្យាដ្រូនកសិកម្ម បច្ចេកវិទ្យាកែច្នៃ ធាតុចូលកសិកម្ម និងសេវាកម្មផ្សេងៗជាច្រើនថែមទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អ្នកនាំពាក្យ៖ អាកាសចរណ៍ស៊ីវិលកម្ពុជា មិនទាន់ទទួលបានលិខិតផ្លូវការណាមួយ ពីការផ្អាកជើងហោះហើរថៃមកកម្ពុជានៅឡើយទេ, លិខិតភាសាថៃ ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម គឺជាលិខិតក្លែងក្លាយ

2025/11/14 09:11:40 am        192
ភ្នំពេញ៖ ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា អាកាសចរណ៍ស៊ីវិលកម្ពុជា មិនទាន់ទទួលបានលិខិតផ្លូវការណាមួយ និយាយពីការផ្អាកជើងហោះហើរថៃមកកម្ពុជានៅឡើយទេ។ ការចេញមកបញ្ជាក់បែបនេះ របស់អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបន្ទាប់ពីមានព័ត៌មាន នៅតាមបណ្ដាញសង្គមជាច្រើ​នផ្សព្វផ្សាយនូវលិខិតជាភាសាថៃមួយ ដែលលើកឡើងថា ថៃបានសម្រេចផ្អាកជើងហោះហើរ ជាមួយកម្ពុជាទាំងស្រុង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ ប៉ុន្តេលិខិតនេះត្រូវបានអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល អះអាងថាជាលិខិតក្លែងក្លាយ។ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះ អាកាសចរណ៍ស៊ីវិលកម្ពុជា ​មិនទានទទួលបានលិខិតផ្លូវការណាមួយ ពីការផ្អាកជើងហោះហើរថៃមកកម្ពុជានោះទេ ហើយអាកាសចរណ៍ស៊ីវិល នឹងបន្ដតាមដានអំពីរឿងនេះ ហើយបើមានអ្វីប្រែប្រួល នឹងធ្វើការជូនដំណឹង»។បន្ថែមពីនោះទៀត លោក ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា លិខិតដែលគេចែកចាយ នៅលើបណ្ដាញសង្គម គឺជាលិខិតក្លែងក្លាយ ព្រោះថា នៅក្នុងសរសេរឈ្មោះ និងឆ្នាំខុស ជាពិសេសនៅក្នុងនោះ អត់មានឈ្មោះអ្នកចុះហត្ថលេខា ហើយអ៉ីម៉ែលក៏សរសេរខុសដែរ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតជិត២ពាន់គ្រួសារ នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង

2025/11/14 09:07:31 am        182
ឆ្លើយតបតម្រូវការបន្ទាន់ និងដើម្បីរួមចំណែកសម្រួលការលំបាករបស់ប្រជាជនដែលងាយរងគ្រោះបំផុត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុត ១.៩២៥ គ្រួសារ ក្នុងនោះនៅខេត្តក្រចេះចំនួន ៩១០គ្រួសារ និងខេត្តស្ទឹងត្រែងចំនួន ១.០១៥គ្រួសារ។ពិធីចែកអំណោយខាងលើនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះ ដែលមន្ត្រីទីស្នាក់ការកណ្តាល នឹងអញ្ជើញចុះចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត រស់នៅខេត្តក្រចេះ ចំនួន៩១០គ្រួសារ (ក្នុងនោះស្រុកសំបូរ ៤៥០គ្រួសារ និងស្រុកអូរគ្រៀងសែនជ័យ ៤៦០គ្រួសារ)។ ដោយឡែកប្រជាជនងាយរងគ្រោះបំផុតនៅខេត្តស្ទឹងត្រែងចំនួន ១.០១៥ គ្រួសារ (ក្នុងនោះស្រុកសៀមបូក ៥១២ គ្រួសារ និងស្រុកបុរីអូរស្វាយសែនជ័យ ៥០៣គ្រួសារ។សូមបញ្ជាក់ថា គ្រួសារងាយរងគ្រោះនីមួយៗនឹងទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕

កម្ពុជា និងអារ៉ាប៊ីសាអូឌីត ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងបង្កើន​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំងពីរ

2025/11/14 08:36:51 am        284
នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតលើកទី២៦ នៃ​អង្គ​ការ​ទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅ​រាជ​ធានី​រីយ៉ាដ ​កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​ជួប​ពិភាក្សាការងារកម្រិតខ្ពស់ជាមួយឯកឧត្តម Ahmed Al-Khateeb រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៃ​ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតអំពីកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍រវាងកម្ពុជា និ​ង​ព្រះ​រា​ជា​ណាចក្រអារ៉ាប៊ីសាអូឌីត។ ក្នុងជំនួបកម្រិតខ្ពស់ និងប្រកបដោយផ្លែផ្កា ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ និងសកម្មបន្ថែមទៀត តាមរយៈ​ការ​ពន្លឿន​ការ​ចុះអនុស្សរណៈនៃការយោគយល់គ្នា, ការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍, ការ​ពិនិត្យ​លទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់រវាងរាជធានីរីយ៉ាដ និងរាជធានីភ្នំពេញ, ការរៀបចំ FAM Trip ជាដើម។ ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំ​ពោះឯ​កឧត្តម​រដ្ឋ​មន្រី្តទេសចរណ៍អារ៉ាប៊ីសាអ៊ូឌីត ដែលបានផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និង​ឧត្តុង្គ​ឧត្តម​ដល់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ព្រមទាំងចូលរួម​អបអរ​សាទរ​ចំពោះ​ជោគជ័​យ​ដ៏​ត្រចះ​ត្រច​ង់​របស់ឯកឧត្តមរដ្ឋមន្រ្តី និងប្រជាជនអារ៉ាប៊ីសាអ៊ូឌីតក្នុងការរៀបចំមហាសន្និបាតលើកទី២៦ នៃ​អង្គ​ការទេសចរណ៍សហប្រជាជាតិនាពេលនេះ។ក្នុងឱកាសនៃជំនួបប្រកបដោយភារតភាព និងអត្ថន័យជ្រាលជ្រៅ ឯកឧត្តម​រដ្ឋ​មន្រ្តី​ទេសចរណ៍​កម្ពុជា បាន​អញ្ជើញ​ឯកឧត្តម​រដ្ឋ​មន្រ្តី​ទេសចរណ៍​អារ៉ាប៊ី​សាអ៊ូឌីតម​ក​ធ្វើទ​ស្សន​កិច្ច​នៅ​ព្រះរា​ជា​ណា​ច​ក្រក​ម្ពុជានាពេលឆាប់ៗ នេះ៕

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទូរស័ព្ទជាមួយសម្ដេចធិបតី និងនាយរដ្ឋមន្រ្តីថៃពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព

2025/11/13 10:24:01 pm        359
នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានទូរស័ព្ទជាមួយសម្ដេចធិបតី និងនាយរដ្ឋមន្រ្តីថៃពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព។ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម បានថ្លែងថា ឯកឧត្តមបានពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul តាមទូរស័ព្ទ ពិភាក្សាអំពីការអភិវឌ្ឍក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព ក្រោយហេតុការណ៍ថ្មីៗ នៅព្រំដែនប្រទេសទាំងពីរ។ឯកឧត្តម ថ្លែងថា មេដឹកនាំទាំងពីរបានផ្តល់មតិយោបល់វិជ្ជមាន និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោយអនុលោមតាមរឿងដែលបានយល់ព្រមនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ។ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីមបានបញ្ជាក់ឡើងវិញនូវជំហររបស់ម៉ាឡេស៊ីបានតាមដានជាប់ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់គ្នារវាងប្រទេសទាំងពីរ និងបានពង្រឹងដល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរកាលពីចុងខែតុលាកន្លងទៅនេះ។ ឯកឧត្តមថ្លែងថា ម៉ាឡេស៊ីត្រៀមខ្លួនដើម្បីបន្តបំពេញតួនាទីរបស់ខ្លួនជាអ្នកសម្របសម្រួលក្នុងការដើរផ្លូវសន្តិភាពនេះ។ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបន្តថា នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ក៏បានថ្លែងកោតសរសើរចំពោះជំហររបស់ម៉ាឡេស៊ី និងតួនាទីដែលយើងបំពេញការងារ មិនត្រឹមតែជាប្រធានអាស៊ានប៉ុណ្ណោះទេ ថែមទាំងជាមិត្ត និងអ្នកជិតខាងតំបន់ដែលចង់បានសន្តិភាពផងដែរ។ឯកឧត្តមដល់ប្រទេសទាំងពីរ បន្តបង្ហាញការប្តេជ្ញាចិត្ត និងភាពក្លាហាន ដើម្បីស្តារលំនឹងព្រំដែន ដើម្បីសន្តិភាពស្ថិតស្ថេរនៅក្នុងតំបន់ និងដើម្បីសុវត្ថិភាពប្រជាជននៃប្រទេសទាំងពីរ៕

ឯកឧត្តម គន់ គីម អញ្ជើញប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះវិហារ

2025/11/13 10:16:01 pm        163
នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំងសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ដែលពិធីនេះប្រព្រឹត្តនៅសាលប្រជុំ សាលាខេត្តព្រះវិហារ។ ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ អ.ន.ក, ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានសមាគមខេត្ត, ឧត្តមសេនីយ៍ទោ សួស ចាន់ដារ៉ា ស្នងការនគរបាលខេត្ត និងជាអនុប្រធានប្រចាំការសមាគមខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, តំណាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, អភិបាលក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់, លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, កងកម្លាំងទាំងបី, អតីតយុទ្ធជន និងនិវត្តជន សរុបចំនួនជាង ៣០០នាក់៕

ក្រសួងសុខាភិបាល និងធនាគារពិភពលោក បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងឈានទៅរកការគ្របដណ្តប់សុខភាពជាសកល

2025/11/13 10:12:55 pm        161
ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោកស្រី Mariam Sherman នាយកប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម នៃធនាគារពិភពលោក និងក្រុមការងារ ដើម្បីសម្តែងការគួរសម និងពិភាក្សាអំពីផែនការគ្របដណ្តប់សុខភាពជាសកល ការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ អាហារូបត្ថម្ភ សុខភាពមាតានិងទារក និងអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការបន្ត។ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ធនាគារពិភពលោក ដែលបានសហការគាំទ្រក្រសួងសុខាភិបាលទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាពិសេសចំពោះគម្រោងអាហារូបត្ថម្ភ (Cambodian Nutrition Project-CNP) គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល គម្រោងលើកកម្ពស់សមធម៌សុខភាព និងគុណភាព ដំណាក់កាលទី២ និងគម្រោងឆ្លើយតបគ្រោះអាសន្នកូវីដ-១៩។លោកស្រី Mariam Sherman នាយកប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម នៃធនាគារពិភពលោក បានជម្រាបជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការគាំទ្ររបស់ធនាគារពិភពលោក បានចូលរួមចំណែកក្នុងវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំរវាងធនាគារពិភពលោក និងក្រសួងសុខាភិបាល។ បន្ថែមពីនេះទៀតកិច្ចប្រជុំបានផ្តោតលើអាទិភាពសំខាន់ៗរបស់ ក្រសួងសុខាភិបាល និងចំណុចបន្ស៊ីគ្នាដែលអាចទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ រួមទាំងធនាគារពិភពលោក។ កិច្ចប្រជុំបានពិភាក្សាអំពីលទ្ធផលការងារ កត្តាប្រឈម និងដំណោះស្រាយចំពោះ គម្រោងដែលនឹងត្រូវបានបញ្ចប់មានជាអាទិ៍ គម្រោងអាហារូបត្ថម្ភ (Cambodian Nutrition Project-CNP) គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល និងគម្រោងលើកកម្ពស់សមធម៌សុខភាព និងគុណភាព ដំណាក់កាលទី២។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ការគាំទ្ររបស់ធនាគារពិភពលោក និងបានសំណូមពរ ឱ្យអ្នកជំនាញការ និងអ្នកបច្ចេកទេសរបស់ធនាគារពិភពលោក សហការ និងបន្តពិភាក្សាឱ្យបានជិតស្និតជាមួយនឹងគណៈគ្រប់គ្រងគម្រោងនីមួយៗ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងធ្វើយ៉ាងណា ដើម្បីឱ្យសម្រេចបាននូវសូចនាករ ដែលបានកែសម្រួល។ ជាងនេះទៅទៀត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តោតសំខាន់ថា គម្រោងខាងលើ គឺពិតជាមានសារៈសំខាន់ក្រៃលែង ដើម្បីចូលរួមចំណែក ក្នុងការសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាចំណុចជាអាទិភាពសុខាភិបាល ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលកម្ពុជា៕អត្ថបទ រដ្ឋា

ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​លី​ ធុជ​ ៖​ ចក្ខុវិស័យដឹកនាំរបស់សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ ស្របគ្នាទៅនឹងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ និង ចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ

2025/11/13 08:06:22 pm        190
(ភ្នំពេញ) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មា ធិការជាតិអេស្កាប់ អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកនៃសិក្ខាសាលា «2025 KACPE International Public Policy Sympo sium» ក្រោមមូលបទ “រីកចម្រើនរួមគ្នា៖ ភាពជាដៃគូយុទ្ធសាស្ត្រកូរ៉េ-អាស៊ានឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥” នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះដែលសហការរៀបចំដោយគណៈកម្មាធិការជាតិអេស្កាប់ និងគ្រឹះស្ថាន Korea Research Initiatives របស់សាកលវិទ្យាល័យ New South Wales នៃប្រទេសអូស្រ្តាលី ក្រោមការគាំទ្រពី Hyundai Motor Chung Mong-Koo Foundation (CMKF) និង Korea Foun da tion (KF) នៃសាធារណរដ្ឋកូរ៉េ។ សិក្ខាសាលានេះ មានគោលបំណងពិភាក្សាលើគោលនយោបាយ និងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច នយោបាយបាយ សន្តិសុខ និងវប្បធម៌ និងជាពិសេសផ្តោតសំខាន់លើការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមនានារបស់សាធារណ រដ្ឋកូរ៉េ និងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោត សរសើរខ្ពស់ ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកកម្ពស់តួនាទីរបស់កម្ពុជា នៅក្នុងដំណើរការសមាហរណកម្មតំបន់ និងនវានុវត្តន៍។ ក្រោមការចង្អុលបង្ហាញរបស់សម្តេចធិបតី កម្ពុជាបានចូលរួមសំខាន់ក្នុងការតម្រង់ផ្លូវឆ្ពោះទៅអនាគត របស់អាស៊ាន តាមរយៈការប្តេជ្ញារបស់សម្តេច ក្នុងបរិវត្តកម្មឌីជីថល ការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើនភាពជាដៃគូយុទ្ធសាស្ត្រ ជាពិសេសជាមួយសាធារណរដ្ឋកូរ៉េ។ ឯកឧត្តមបញ្ជាក់ថា ចក្ខុវិស័យរបស់សម្តេចធិបតី ពិតជាស្របគ្នាទៅនឹងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងចក្ខុវិស័យនៃភាពជាដៃគូយុទ្ធ សាស្ត្ររវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ឯកឧត្តមទេសរដ្ឋមន្ត្រីថ្លែងថា បច្ចុប្បន្ន សមាហរណកម្មអាស៊ាន គឺមិនមែនត្រឹមតែជាការបង្កើនកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ តែគឺជាការរួមបញ្ចូលគ្នាតែមួយ ដើម្បីឆ្ពោះទៅសម្រេចបានភាពធន់ និងអនាគតរួមគ្នា។ ឯកឧត្តម លើកឡើងថា ការវិវឌ្ឍន៍របស់កម្ពុជា អាចឆ្លុះបញ្ចាំងអំពីការវិវឌ្ឍន៍របស់អាស៊ាន ព្រោះថា កម្ពុជាបានងើបចេញពីអតីតកាលដ៏ខ្មៅងងឹង និងចាប់ផ្តើមពីចំណុចសូន្យ ប៉ុន្តែបច្ចុប្បន្នកម្ពុជាសម្រេចបានស្ថិរភាពជាតិ និងមានកំណើនសេដ្ឋកិច្ចជាទីកត់សម្គាល់ ហេតុនេះ បើកម្ពុជាអាចធ្វើបាន នោះអាស៊ានក៏នឹងអាចធ្វើបានដូចគ្នា ហើយបូករួមជាមួយកិច្ចសហប្រតិបត្តិការ ជាមួយសាធារណរដ្ឋកូរ៉េ នោះនឹងមិនមានអ្វីដែលអាស៊ាន មិនអាចសម្រេចបាននោះឡើយ។ ឯកឧត្តមបានថ្លែងបន្ថែមថា សាធារណរដ្ឋកូរ៉េ គឹជាប្រភពមួយនៃបច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់អាស៊ាន ហើយអាស៊ានគឺជាទីផ្សារដ៏ធំមួយរបស់កូរ៉េ ហេតុនេះហើយ កិច្ចសហប្រតិបត្តិការរវាអាស៊ាន និងកូរ៉េ នឹងនាំមកនូវផលវិជ្ជមានធំធេងលើសការរំពឹងទុក។   ដោយមើលឃើញបញ្ហាប្រឈមនានា ដូចជាបញ្ហាភូមិសាស្ត្រនយោបាយ ការកើនឡើងនៃការការពារនិយម និងគម្លាតឌីជីថល ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា រវាងប្រទេសសមាជិកអាស៊ាន តាមរយៈការបង្កើនភាពជាដៃគូ ការជំរុញពាណិជ្ជកម្មនិងការវិនិយោគ និងការបង្រួមគម្លាតឌីជីថល។បន្ថែមពី ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ គ្រឹះស្ថានស្រាវជ្រាវ Korea Research Initiatives របស់សាកលវិទ្យាល័យ New South Wales នៃប្រទេសអូស្ត្រាលី ដែលតែងតែមានភាពសកម្ម ក្នុងបង្កើតវេទិការសម្រាប់ការចែករំលែក និងការជំរុញឱ្យមានភាពជាដៃគូ រវាងប្រទេសអូស្ត្រាលី សាធារណរដ្ឋកូរ៉េ និងអាស៊ាន ហើយឯកឧត្តម បានថ្លែងអំណរគុណចំពោះ Hyundai Motor Chung Mong-Koo Foundation និង the Korea Foundation នៃសាធារណ រដ្ឋកូរ៉េ ដែលបានគាំទ្រដល់ការរៀបចំសិក្ខាសាលាដ៏សំខាន់នេះ៕ ដោយ ៖ ភារម្យ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីចិន បញ្ជាក់ថា លោកនឹងធ្វើការជាមួយកូរ៉េខាងជើង ដើម្បីប្រយុទ្ធប្រឆាំងនឹងអនុត្តរភាព
06/08/2026 09:06 AM
លោកTrump ថា លោកនឹងដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ឈប់ បន្ទាប់ពីអ៊ីរ៉ង់សងសឹកការវាយប្រហាររដ្ឋធានីលីបង់
06/08/2026 08:06 AM
[UPDATE] រញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន ខណៈចេញការព្រមានពីរលកយក្សស៊ូណាមិ
06/08/2026 08:06 AM
សម្តេចធិបតី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន នៅទីក្រុងហាណូយ
06/08/2026 07:06 AM
ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ
06/08/2026 07:06 AM
ឯកឧត្តម ហ៊ុន ម៉ានី៖ ភាពខ្លាំង និងការទទួលជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ព្រោះបានពលិកម្មគ្រប់យ៉ាងក្នុងបុព្វហេតុជាតិ និងប្រជាជន
06/08/2026 07:06 AM
[BREAKING NEWS] គ្រោះរញ្ជួយដីកម្រិត ៧,៣ រ៉ិចទ័របានវាយប្រហារកោះ មីនដាណាវ របស់ប្រទេសហ្វីលីពីន
06/08/2026 07:06 AM
សម្ដេចតេជោ ចែករំលែកអត្ថបទរបស់ អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា មានចំណងជើង​ថា «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»
06/08/2026 07:06 AM
លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
06/07/2026 06:06 PM
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
06/07/2026 05:06 PM