សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីនាំយកអំណោយមនុស្សធម៌សម្រាលទុក្ខលំបាក ជូនលោកតាលោកយាយចាស់ជរាគ្មានទីពឹងនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ
កម្ពុជាបន្តស្នើទៅថៃឱ្យរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC និងជំរុញឱ្យបន្តអនុវត្តការងារនៅលើដីជាក់ស្តែង
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជានឹងចាត់វិធានការ​តាមផ្លូវច្បាប់ចំពោះម្ចាស់កាស៊ីណូផ្តល់ទីតាំងឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើស Online Scams
សម្ដេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតជាមួយ ប្រធានាធិបតីបារាំង, អគ្គនាយក WHO និងមេដឹកនាំប្រទេសមួយចំនួនទៀត

ព័ត៌មានជាតិ

លោកជំទាវ ហ៊ុន ម៉ាណា ចាត់ឱ្យក្រុមការងារនាំយុវជនម្នាក់នៅខេត្តពោធិ៍សាត់​មកព្យាបាល​នៅភ្នំពេញ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់លលាក្បាលត្រូវវ៉ះកាត់

2025/09/19 10:11:30 am        397
ក្នុងឱកាសអញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន១២ និងចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួ​ន​៨៣០​គ្រួសារ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់នាព្រឹក ថ្ងៃទី១៨ ខែកញ្ញានេះ លោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឲ្យក្រុមការងារនាំយកប្អូនប្រុស ញ៉ ឌីណា អាយុ២៥ឆ្នាំ រស់ភូមិប៊ុនរ៉ានីសែនជ័យ ឃុំ​ដំណាក់ទ្រយឹង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែល​បាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នា​ពេល​កន្លង​ទៅ ​ហើយប៉ះពាល់ដល់លលាក្បាល ហើយត្រូវវះកាត់នៅខែ១២ខាងមុខនេះ តែខ្វះខាតថវិកា ទើប​ស្កាត់​មកជួបលោកជំទាវនៅថ្ងៃនេះ។ ដូច្នេះទើបលោកជំទាវ ចាត់ឱ្យក្រុម​ការងារ​នាំ​ប្អូន​ប្រុស​មក​ពិនិត្យ​វះ​កាត់ និងព្យាបាលជំងឺនៅមន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញ ដោយរាល់ការធ្វើដំណើរ និង​ចំណាយ​ក្នុង​វះកាត់ ព្យាបាលលោកជំទាវជាអ្នករ៉ាប់រងជូន។ ជាមួយគ្នានោះផងដែរ នៅក្នុងកម្មវិធីមនុស្សធម៌នេះលោកជំទាវក៏បានជួបលោកតា លោកយាយ ពីរ​នាក់ប្ដីប្រពន្ធដែលមកចូលរួមពិធីនេះ។ ដោយក្តីអាណិតអាសូរចំពោះពួកគាត់ ដែលមាន​ជីវ​ភាព​លំបាក រស់នៅជាមួយចៅប្រុសម្នាក់ ទើបពេលចប់កម្មវិធីភ្លាម លោកជំទាវក៏​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ម​ក​កាន់ផ្ទះរបស់លោកតាលោកយាយផ្ទាល់តែម្ដង។លោកតាមានឈ្មោះ សុខ ជិន អាយុ៥៨ឆ្នាំ និងលោកយាយ សុខ លី អាយុ៦៨ ឆ្នាំរស់នៅ ភូមិ​ទួល​អណ្តែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ដោយមើលឃើញ​ពីស្ថាន​ភាព​លំបាក​ក្នុង​ការ​រស់​នៅ​ដោយពុំមានទ្រព្យសម្បត្តិអ្វីជាទីពឹង លោកជំទាវក៏សម្រេចសាងសង់ផ្ទះទេវតា១ ខ្នង​ជូន​លោក​តា លោកយាយ និងជីកអណ្ដូងទឹកស្អាត១ សម្រាប់ពួកគាត់បានប្រើប្រាស់ ព្រមទាំង​បំពាក់​ភ្លើង​សូឡាបំភ្លឺផ្ទះជូនពួកគាត់ទៀតផង។ អំណោយផ្ទះទេវតានេះ នឹងសាងសង់​ជូន​ពួក​គាត់​ក្នុង​ពេល​ឆាប់​ៗនេះ៕

ប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំសមាជិកសភាស្រ្តី (WAIPA) ក្នុងមហាសន្និបាតអាយប៉ាលើកទី៤៦ដោយអំពាវនាវកុំឱ្យមានជម្លោះ ព្រោះស្ត្រី និងកុមារងាយរងគ្រោះជាងគេ

2025/09/19 09:59:51 am        209
លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតិយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំសមាជិកសភាស្រ្តីអាយប៉ា (WAIPA) នៃមហាសន្និបាតអាយប៉ាលើកទី៤៦ នៅក្នុងប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៥។កិច្ចប្រជុំនេះមានការចូលរួមដោយគណៈប្រតិភូមកពីបណ្តាសភាសមាជិកអាយប៉ា ដើម្បីពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួនប្រាំ និងបានអនុម័តលើសេចក្ដីសម្រេចចំនួនបី រួមមាន៖១. សេចក្តីសម្រេចទីមួយស្ដីពី «ការគាំទ្រកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើការចូលរួម និងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យនយោបាយនៅក្នុងតំបន់អាស៊ាន» (ស្នើដោយ ម៉ាឡេស៊ី និងសហគាំទ្រដោយ កម្ពុជា)។២. សេចក្តីសម្រេចទីបួនស្តីពី «ការផ្ដល់ភាពអង់អាចដល់ស្ត្រី និងការលើកកម្ពស់សមភាពយេនឌ័រក្នុងតំបន់អាស៊ាន តាមរយៈសេដ្ឋកិច្ចថែទាំ» (ស្នើដោយ ម៉ាឡេស៊ី និងសហគាំទ្រដោយ កម្ពុជា)។៣. សេចក្តីសម្រេចទីប្រាំស្តីពី «ការជំរុញសមភាពយេនឌ័រ តាមរយៈការលើកកម្ពស់ចំណេះជំនាញឌីជីថលដល់ស្ត្រី» (ស្នើដោយ ឡាវ និងសហគាំទ្រដោយ កម្ពុជា)។លោកជំទាវ ឡោក ខេង បានថ្លែងនៅក្នុងកិច្ចប្រជុំពីការប្តេជ្ញាក្នុងការប្រឹងប្រែងធានាថាស្ត្រី និងកុមារីនៅទូទាំងអាស៊ាន និងជុំវិញពិភពលោកអាច សម្រេចបាននូវ ដឹងពីសក្តានុពលពេញលេញរបស់ពួកគេ។ លោកជំទាវបញ្ជាក់ថា រាល់ពេលមានជម្លោះ និងវិបត្តិ ស្ត្រីនិងកុមារគឺងាយរងគ្រោះជាទីបំផុត។ ក្នុងនាមជាសមាជិកសភា មានកាតព្វកិច្ចទទួលខុសត្រូវលើរដ្ឋាភិបាលក្នុងការរក្សាសន្តិភាព និងស្ថិរភាព។ ប្រតិភូសភាកម្ពុជា បានលើកឡើងបន្តថា ជម្លោះឈ្លានពានរបស់លើកម្ពុជា បានបង្កការគំរាមកំហែងជាខ្លាំងដល់សន្តិសុខមនុស្សជាតិ ជាពិសេសចំពោះស្ត្រី និងកុមារ។ ចាំបាច់ត្រូវមានវិធានការសំខាន់ៗ ដើម្បីការពារជម្លោះបែបនេះ កុំឱ្យកើតឡើងជាថ្មីម្តងទៀត។ គណៈប្រតិភូសភាកម្ពុជា បានគូសបញ្ជាក់ថាសន្តិភាព និងស្ថិរភាពជាស្នូល។ បើគ្មានវាទេ យើងមិនអាចសម្រេចបំណងគ្រប់យ៉ាងបានឡើយ។ ការបន្តរំលោភលើបទឈប់បាញ់របស់ប្រទេសថៃ បានបំផ្លាញទំនុកចិត្ត និងហានិភ័យនៃការកើតឡើងវិញនៃជម្លោះប្រដាប់អាវុធ ដែលបំផ្លាញភាពជឿជាក់ និងកិត្តិសព្ទរបស់អាស៊ាន។លោកជំទាវ ឡោក ខេង បានគូសបញ្ជាក់ថា “ក្នុងពេលនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តអន្តរជាតិទាំងអស់ ដែលបានគាំទ្របទឈប់បាញ់រវាងកម្ពុជា និងថៃ ដើម្បីទទួលបានសន្តិភាពសម្រាប់អាស៊ានផងដែរ។ សូមអំពាវនាវដល់សមាជិកសភាទាំងអស់នៅទីនេះ លើកតម្កើងគុណតម្លៃសន្តិភាព និងប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលដែលទទួលខុសត្រូវចំពោះការប្តេជ្ញាចិត្តជាសកល” ៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

2025/09/19 09:27:38 am        220
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម សាដា អ៊ូម៉ា អាឡាម (Sardar Umar Alam ) តំណាងអង្គការយូណេស្កូប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។ ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៤៥ នាទី...។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយអគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/09/19 09:14:44 am        159
នៅព្រឹកថ្ងៃសុក្រ ទី១៩ កញ្ញា ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ជួបជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។  

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងរបួសនៅខេត្តបន្ទាយមានជ័យ

2025/09/19 08:58:31 am        243
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ សួរសុខទុក្ខប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីរងរបួស​ដោយ​សារ​សកម្មភាព​កង​កម្លាំង​ចម្រុះ​ថៃ​ចូល​មក​បំពានរាយបន្លាលួសក្នុងទឹកដីស្រែចម្ការរបស់ប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុក​អូរជ្រៅ។ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ចំពោះព្រះតេជគុណ និងពុកម៉ែបងប្អូនប្រជាពលរដ្ឋ។កម្ពុជា​រក្សា​ជំហរដោះស្រាយវិវាទនេះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ហើយជំរុញ​ឱ្យ​រក្សា​បទ​ឈប់​បាញ់ និងបន្ធូរបន្ថយស្ថានការណ៍ ដើម្បីស្ដារសន្តិភាព និងស្ថិរភាពក្នុងតំបន់ សម្រាប់​សុខ​មាលភាព​ប្រជាជនយើងទាំងអស់គ្នា៕

កម្ពុជាប្រកាសដាក់ឱ្យប្រើប្រាស់ផែនការជាតិ NDC 3.0 ក្នុងការឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ ​ជាមួយសហគមន៍អន្តរជាតិ

2025/09/19 08:52:51 am        173
ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងជាការបញ្ជាក់អំពីការបេ្តជ្ញាចិត្ត ដោយឥតងាករេរបស់កម្ពុជា លើឆាកអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងដើម្បីជំរុញល្បឿន នៃការអភិវឌ្ឍរបស់កម្ពុជា ប្រកបដោយនិរន្តរភាព ធន់នឹងអាកាសធាតុ ស្របតាមយុទ្ធសាស្រ្តជាតិ ដែលមានស្រាប់ និងដំណើរវិវត្តន៍ឥតឈប់ឈរនៃការប្រែប្រួលអាកាសធាតុសកល ដើម្បីឈានឆ្ពោះទៅ សម្រេចឱ្យបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផែនការជាតិរួមចំណែកឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ វេទិកាដ៏មានអត្ថន័យ ជាប្រវត្តិសាស្រ្ត មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការ សង្គមស៊ីវិល ផ្នែកឯកជន គ្រឹះស្ថានសិក្សា ស្រាវជ្រាវ អ្នកវិទ្យាសាស្រ្ត តំណាងសហគមន៍ និងដែគូអភិវឌ្ឍន៍ ជាច្រើននាក់ផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថាកម្ពុជាមានប្តេជ្ញាយ៉ាងមោះមុត ក្នុងការដឹកនាំវិស័យបរិស្ថានប្រទេសកម្ពុជា ឆ្ពោះទៅរកអនាគតដែលមានការអភិវឌ្ឍប្រកបដោយចីរភាព មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងមានតុល្យភាពបរិស្ថាន។ តាមរយៈគោលនយោបាយ និងកិច្ចផ្តួចផ្តើមយុទ្ធសាស្ត្រជាបន្តបន្ទាប់ របស់កម្ពុជា ក្នុងនោះយុទ្ធសាស្ត្រចក្រាក្នុងវិស័យបរិស្ថាន សំដៅលើកកម្ពស់កិត្យានុភាពរបស់ប្រទេសកម្ពុជា តាមរយៈការតម្រង់ទិស និងការជំរុញការអនុវត្តសកម្មភាពនានា ដើម្បីធ្វើឱ្យកម្ពុជា មានភាពស្អាត ភាពបៃតង និងចូលរួមសម្រេចគោលដៅ ដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់កម្ពុជា។ជាមួយគ្នានេះ ការអនុវត្ត NDC 3.0 ជោគជ័យទៅបាន នឹងទាមទារឱ្យមានការចូលរួមពីគ្រប់វិស័យ មិនត្រឹមតែវិស័យរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានការចូលរួមយ៉ាងសកម្មពីសហគមន៍មូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិល និងដៃគូអន្តរជាតិរបស់យើង ជាអាទិ៍៖ ការបន្តកិច្ចសហប្រតិបត្តិការ និងមធ្យោបាយនៃការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានស្នើឱ្យដៃគូអភិវឌ្ឍន៍និងអ្នកពាក់ព័ន្ធ បង្កើនការគាំទ្រតាមរយៈហិរញ្ញប្បទានអាកាសធាតុ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាពជាដើម ព្រមទាំងខិតខំប្រឹងប្រែង និងទំនួសខុសត្រូវរួមគ្នា ដើម្បីធានាថាសកម្មភាពអាកាសធាតុរបស់កម្ពុជា ផ្តល់អត្ថប្រយោជន៍ ពិតប្រាកដសម្រាប់ប្រជាជន សេដ្ឋកិច្ច និងបរិស្ថាន។ក្នុងឱកាសនេះ ទាំង ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា ឯកឧត្តម Enrico Gaveglia អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា លោក Stelios Pesmajoglou ប្រធានគ្រប់គ្រង ផ្នែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រចាំតំបន់ អាស៊ី ប៉ាស៊ីហ្វិក, UNFCCC បានលើកឡើង អំពីការប្តេជ្ញាចិត្តរបស់ដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់ការជំរុញការអនុវត្តផែនការសកម្មភាព ដើម្បីរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។ តំណាងដៃគូអភិវឌ្ឍន៍បានបានកោតសរសើរ និងសាទរដល់ការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលមានក្រសួងបរិស្ថានជាសេនាធិការរួមជាមួយ ក្រសួង ស្ថាប័នជាតិ អង្គការជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល លើកិច្ចខិតខំប្រឹងប្រែងដោះស្រាយ ការប្រែប្រួលអាកាសធាតុ ជាពិសេសការដាក់ចេញនូវ NDC 3.0 នេះឡើង ដើម្បីកម្ពុជាមានការអភិវឌ្ឍន៍ប្រកបដោយអព្យាក្រឹតកាបូននៅថ្ងៃអនាគត។ដូចគ្នាដែរ លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការ Oxfam បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់កម្ពុជា ជាពោសេសក្រុមការងារក្រសួងបរិស្ថាន ដែលបានពង្រឹងការប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ជាពិសេសការបង្កើតបាន ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ដើម្បីធានាអនាគតប្រកបដោយចីរភាពសម្រាប់ប្រជាជនកម្ពុជា។សូមបញ្ជាក់ថា កម្ពុជាបានរៀបចំនិងដាក់ជូនផែនការជាតិ NDC3.0 ទៅកាន់លេខាធិការដ្ឋាន UNFCCC កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ដែលមកទល់នឹងពេលនេះ យើងជាប្រទេសទី២៩ ប៉ុណ្ណោះលើពិភពលោក និងជាប្រទេសទី៤ ក្នុងតំបន់អាស៊ី ដែលបានដាក់ជូន NDC 3.0 ទាន់ពេលវេលាមុនកិច្ចប្រជុំ COP30 នៅប្រទេសប្រេស៊ីល នាពេលខាងមុខ។ ផែនការជាតិ NDC3.0 បានបង្កើតឡើងដោយបង្កប់នូវអត្ថន័យសំខាន់ៗ៖ ១. ការបង្កើនមហិច្ឆតា កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់៖ យើងបានធ្វើបច្ចុប្បន្នភាព និងពង្រីកគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមវិស័យសំខាន់ៗ ជាពិសេសក្នុងវិស័យថាមពល ដឹកជញ្ជូន គ្រប់គ្រងកាកសំណល់ ឧស្សាហកម្ម កសិកម្ម និងព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត ស្របតាមគោលដៅរយៈពេលវែងប្រកបដោយអព្យាក្រឹតភាពកាបូនរបស់យើងសម្រាប់ឆ្នាំ ២០៥០។ ប្រការនេះសបញ្ជាក់ថា ទោះបីកម្ពុជា ជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចក៏ដោយ តែយើងបានត្រៀមខ្លួនរួចជាសម្រេចក្នុងការចូលរួមដោះស្រាយបញ្ហាសកលនេះ និងបង្ហាញពីគំរូវីរៈភាពនៃភាពជាអ្នកដឹកនាំ លើការងារប្រែប្រួលអាកាសធាតុ លើឆាកអន្តរជាតិ ស្របតាមសមត្ថភាព និងធនធានរបស់ខ្លួន។ ២. ការពង្រឹងការងារបន្ស៊ាំនឹងអាកាសធាតុ៖ យើងបានសង្កត់ធ្ងន់លើភាពធន់ក្នុងវិស័យកសិកម្ម សុខភាពមនុស្ស ទឹកនិងអនាម័យ (WASH) ហេដ្ឋារចនាសម្ព័ន្ធ ជីវភាពរស់នៅនិងប្រព័ន្ធអេកូឡូស៊ី ការគ្រប់គ្រងគ្រោះមហន្តរាយ និងហានិភ័យអាកាសធាតុ កិច្ចគាំពារសង្គម សេវាសង្គម និងកិច្ចគាំពារកុមារ ប្រព័ន្ធស្បៀង និងការគ្រប់គ្រងគុណភាពខ្យល់ ដោយយកចិត្តទុកដាក់ជាពិសេសលើសហគមន៍ងាយរងគ្រោះ ស្ត្រី កុមារ និងយុវជន។ ៣. ការពង្រឹងមធ្យោបាយនៃការអនុវត្ត ៖ យើងបានគិតគូរអំពីតម្រូវការ ហិរញ្ញវត្ថុជាក់លាក់ ការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព និងការចូលរួមពីគ្រប់ភាគីទាំងអស់ ហើយយើងសូមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែខ្លាំង ជាពិសេសការផ្តល់ហរិញ្ញប្បទានតាមតម្រូវការ ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តរបស់យើងឱ្យទៅជាសកម្មភាពជាក់ស្តែង និងផលប្រយោជន៍ពិតប្រាកដចំពោះប្រជាជន៕

កម្ពុជាចូលជាសមាជិករបស់សម្ព័ន្ធភាពថ្នាលសាធារណៈឌីជីថល Digital Public Goods Alliance (DPGA)

2025/09/19 08:38:51 am        172
កម្ពុជាបានក្លាយជាសមាជិកថ្មីបំផុតរបស់សម្ព័ន្ធភាពថ្នាលសាធារណៈឌីជីថល Digital Public Goods Alliance (DPGA) ដែលសម្ព័ន្ធភាព​ថ្នាល​សាធារណៈ​ឌីជីថលនេះ គឺជាគំនិតផ្តួចផ្តើមដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បី​ជំរុញ​ការ​កំណត់​អត្ត​សញ្ញាណ និង​ការ​អនុវត្តបច្ចេកវិទ្យាបើកចំហ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានបញ្ជាក់ថា សម្ព័ន្ធភាព​ថ្នាល​សាធារណៈ​ឌីជីថល​ បានសម្រេចទទួលយកកម្ពុជាជាសមាជិកថ្មីបំផុតរបស់ខ្លួន។ សម្ព័ន្ធភាព​ថ្នាល​សាធារណៈ​ឌីជីថល គឺជាគំនិតផ្តួចផ្តើមដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បី​ជំរុញ​ការ​កំណត់​អត្ត​សញ្ញាណ និង​ការ​អនុវត្តបច្ចេកវិទ្យាបើកចំហ។ សម្ព័ន្ធភាពនេះ ប្រមូល​ផ្តុំ​ប្រទេស និង​អង្គការ​នានា ដើម្បីលើកកម្ពស់​ឱ្យ​មាន​ប្រព័ន្ធ​អេកូឡូស៊ីស​កល​ដ៏​រស់​រវើក​សម្រាប់​ថ្នា​ល​សាធារ​ណៈ​ឌីជីថល​ សំដៅរួមចំណែកដល់ការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជា​ពិសេស​នៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម។ក្នុងនាមជាសមាជិករបស់សម្ព័ន្ធភាពនេះ កម្ពុជាបានប្តេជ្ញាចិត្តចំពោះការធ្វើបរិវត្តកម្មឌីជីថល តាម​រយៈការ​ដាក់​ឱ្យប្រើប្រាស់ដំណោះស្រាយឌីជីថលដ៏មានទំនុកចិត្ត ដែលផ្តល់​សេវា​សាធារណៈ​តាម​ប្រព័ន្ធ​អន​ឡាញ ជំនួសដោយការផ្តល់សេវាផ្អែកលើក្រដាសតាមបែបប្រពៃណី។ កម្ពុជា ក៏​បាន​ប្តេជ្ញា​ចិត្ត​ចំពោះការអភិវឌ្ឍនិងការប្រើប្រាស់ថ្នាលឌីជីថល ដែលបម្រើដល់​ការ​បំពេញ​ការងារ​របស់​មន្ត្រី​រាជ​ការសាធារណៈ និងពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។ ថ្នាលទាំងនេះ អាចដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ ដូចជា ការផ្ទៀងផ្ទាត់អត្តសញ្ញាណ ការពង្រឹងភាពជឿទុកចិត្ត និងការកា​ត់​បន្ថយចំ​ណាយ​។ គោលដៅនៃការអភិវឌ្ឍថ្នាលទាំងនេះ គឺដើម្បីជំរុញ​ឱ្យ​បច្ចេក​វិទ្យា​ក្នុង​វិស័យ​សាធារណៈ​រប​ស់ក​ម្ពុជា ងាយប្រើប្រាស់ដោយស្ថាប័នរដ្ឋាភិបាល ស្ថាប័នជាតិ និងអន្តរជាតិ។ គួរកត់សម្គាល់ថា ថ្នាលឌីជីថលដ៏ល្បីមួយរបស់កម្ពុជា គឺថ្នាល​ផ្ទៀង​ផ្ទាត់​ឯកសារ​របស់​រាជ​រដ្ឋាភិបាល​ VERIFY.GOV.KH បានឈ្នះមេដាយ​មាស​ក្នុង​កម្ម​វិធី​ពាន​រង្វាន់​ឌីជីថល​អាស៊ាន​ឆ្នាំ​២០២៤ (ASEAN Digital Awards 2024) ដែលបានរៀបចំឡើងនៅប្រទេសសិង្ហបុរី ក្រោម​ក្រប​ខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ (The 4th ASEAN Digital Ministers’ Meeting)។ ថ្នាល VERIFY.GOV.KH អាចត្រូវបានដាក់ឱ្យប្រើប្រាស់តាមបែបសហព័ន្ធ (federated way) ដែលអនុញ្ញាតឱ្យប្រព័ន្ធដែលបានដាក់នៅតាមប្រទេសនីមួយៗអាចប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកបាន។ បច្ចុប្បន្ននេះ កម្ពុជាកំពុងរៀបចំគម្រោងថ្នាល VERIFY ជាសកល ដែលអាចផ្ទៀងផ្ទាត់ឯកសាររវាងប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសសិង្ហបុរី ប្រទេសទីម័រខាងកើត និងប្រទេសផ្សេងទៀតក្នុងតំបន់ ដើម្បីជំរុញក្របខណ្ឌមិនប្រើក្រដាស និងអាចផ្ទៀងផ្ទាត់ឯកសារឆ្លងដែន។ក.ប.ទ. ប្តេជ្ញាជំរុញ និងពន្លឿនការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រសួង ស្ថាប័ន និងសាកលវិទ្យាល័យនានា។ តាមរយៈអនុស្សរណៈនេះ ក.ប.ទ. បានបណ្តុះបណ្តាលជំនាញឌីជីថល កសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ចែករំលែកឧត្តមានុវត្ត និងដាក់ឱ្យប្រើប្រាស់ VERIFY.GOV.KH ដើម្បីផ្ទៀងផ្ទាត់ឯកសាររបស់ក្រសួង និងស្ថាប័នទាំងនោះ។ ក.ប.ទ. ក៏បានចុះអនុស្សរណៈនៃការយោគយល់ជាមួយប្រទេសសិង្ហបុរី ឡាវ ទីម័រខាងកើត និងហ្វីលីពីននាពេលថ្មីៗនេះ ដើម្បីធ្វើសមាហរណកម្មបច្ចេកវិទ្យា VERIFY.GOV.KH ក្នុងគោលបំណងលើកកម្ពស់បរិវត្តកម្មឌីជីថលឆ្លងដែនប្រកបដោយសុវត្ថិភាព ភាពងាយស្រួល និងសន្សំសំចៃ។សូមជម្រាបជូនថា សមាជិករបស់សម្ព័ន្ធភាពថ្នាលសាធារណៈឌីជីថលនាពេលបច្ចុប្បន្ន រួមមាន ទីភ្នាក់ងាររដ្ឋាភិបាលមកពីប្រទេសអាល្លឺម៉ង់ ប្រទេសឥណ្ឌា ប្រទេសអេត្យូពី ប្រទេសអេស្តូនី ប្រទេសសិង្ហបុរី កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត។ 

ក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវឲ្យថៃដោះលែងទាហានខ្មែ១៨នាក់ដែលថៃចាប់ទៅ ខណៈពេលនេះ ៥២ថ្ងៃហើយ

2025/09/19 07:11:03 am        195
ក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងកម្ពុជា១៨នាក់វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព ខណៈរហូតដល់ពេលនេះគឺមានរយៈពេល៥២ថ្ងៃហើយក្រោយថៃចាប់ពួកគេទៅដោយខុសច្បាប់នោះ។យោងតាមឆាណែលតេលេក្រាមរបស់ក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នេះបានឲ្យដឹងថា ថ្ងៃនេះជា ថ្ងៃទី៥២ហើយ ដែលវីរៈកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ ដូច្នេះកម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់អះអាងទៀតថា«រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព»។ ជាមួយគ្នានោះដែរ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយនោះ៕ អត្ថបទ បាន ចក់

កម្ពុជា បន្តរក្សាការអភិវឌ្ឍ និងនវានុវត្តន៍បច្ចេកវិទ្យា នៅក្នុងវិស័យសន្តិសុខផ្ទៃក្នុង

2025/09/18 10:40:40 pm        146
នាថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលរួមកម្មវិធីតាំងពិព័រណ៍គ្រឿងបរិក្ខាសន្តិសុខផ្ទៃក្នុង (Internal Security Equipment Exhibition - IGEF 2025) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ Ankara ATO សាធារណរដ្ឋតួកគី។ការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃនាពេលនេះ គឺដើម្បីរក្សាបាននូវការអភិវឌ្ឍ និងនវានុវត្តន៍បច្ចេកវិទ្យាចុងក្រោយបង្អស់នៅក្នុងវិស័យសន្តិសុខផ្ទៃក្នុង។ជាមួយគ្នានោះដែរ តាមរយៈដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការ បណ្តុះបណ្តាល ការអនុវត្តច្បាប់រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋទួរគី និងឈ្វេងយល់ពី កិច្ចសហប្រតិបត្តិការនាពេលអនាគតលើការស្រាវជ្រាវ អភិវឌ្ឍន៍ និងបណ្តុះបណ្តាលលើបច្ចេកវិទ្យារវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃតួកគី៕

កម្ពុជា លើកឡើងអំពី ចក្ខុវិស័យក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន

2025/09/18 09:51:04 pm        187
ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៃព្រួញរាជាណាចក្រកម្ពុជា បានលើកឡើងអំពី ចក្ខុវិស័យក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដោយផ្តោតលើសក្តានុពល នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តម បានចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកា “The 2025 CHINA-ASEAN Silk Road (Cross-border) E-commerce Open Cooperation Promotion” ដែលប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃពុធទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ថ្លែងក្នុងវេទិកានេះ ឯកឧត្តម លីម ឡោកពិសិដ្ឋ បានលើកឡើងអំពីចក្ខុវិស័យក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដោយផ្តោតលើសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន កិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ក៏ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សំដៅជំរុញកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្មនៅក្នុងតំបន់ឱ្យមានភាពធន់ និងប្រកបដោយចីរភាព។ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានវាយតម្លៃខ្ពស់ ចំពោះអត្ថប្រយោជន៍របស់កិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ សមាហរណកម្មសេដ្ឋកិច្ច-ពាណិជ្ជកម្មរួមគ្នាអាស៊ាន-ចិន ខ្សែច្រវាក់ផ្គត់ផ្គង់ ការតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យា និងការជំរុញពាណិជ្ជកម្មទៅវិញទៅមកផងដែរ។គួរបញ្ជាក់ថា វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ពង្រឹងកិច្ចសហប្រតិបត្តិការផ្លូវសូត្រឌីជីថលអាស៊ាន-ចិន តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បច្ចេកវិទ្យាឌីជីថល និងការវិវឌ្ឍ នៃបញ្ញាសិប្បនិម្មិត ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកជំទាវ LU Xinning អភិបាលរងខេត្តក្វាងស៊ី និង ឯកឧត្តម YAN Dong អនុរដ្ឋមន្រ្តីពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានអ្នកចូលរួមប្រមាណ ២៥០រូប៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រភពប៉ាគីស្ថាន៖ កិច្ចប្រឹងប្រែង ដើម្បីសម្រួលដល់ការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបន្ត
04/07/2026 08:04 PM
អាមេរិកវាយប្រហារគោលដៅយោធាលើកោះ Kharg របស់អ៊ីរ៉ង់ ខណៈលោក Vance ប្រាប់ថា គ្មានការប្តូរយុទ្ធសាស្ត្រទេ
04/07/2026 08:04 PM
ប្រេងឡើងថ្លៃ និងកង្វះខាតប្រេង រុញច្រានឲ្យអ្នកប្រើប្រាស់ប៉ាគីស្ថានងាកមករកម៉ូតូអគ្គិសនី
04/07/2026 08:04 PM
លោក Trumpថា សង្គមមនុស្សទាំងមូលនឹងត្រូវស្លាប់នៅយប់នេះ បើសិនជាអ៊ីរ៉ង់មិនបង្កើតកិច្ចព្រមព្រៀង
04/07/2026 08:04 PM
[UPDATE] លោក Trump បញ្ជាក់ថា «អារ្យធម៌ទាំងមូលនឹងលែងមាននៅយប់នេះ» បើអ៊ីរ៉ង់មិនធ្វើកិច្ចព្រមព្រៀង
04/07/2026 08:04 PM
ចិនសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងសង្រ្គាមអ៊ីរ៉ង់អាចក្តាប់ឱកាស ដើម្បីសន្តិភាព និងចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញ
04/07/2026 08:04 PM
អ៊ីរ៉ង់គំរាមរំខានការផ្គត់ផ្គង់ប្រេង និងឧស្ម័ន ក្នុងតំបន់ «ជាច្រើនឆ្នាំ» បើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានវាយប្រហារ
04/07/2026 08:04 PM
WHO ៖ ការជម្លៀសផ្នែកវេជ្ជសាស្រ្តនៅតំបន់ហ្កាហ្សា បានផ្អាក ក្រោយកម្មករជាប់កិច្ចសន្យាម្នាក់ត្រូវបានសម្លាប់
04/07/2026 08:04 PM
BREAKING NEWS ៖ សង្គមមនុស្សទាំងមូលនឹងត្រូវស្លាប់នៅយប់នេះ បើសិនជាអ៊ីរ៉ង់មិនបង្កើតកិច្ចព្រមព្រៀង
04/07/2026 08:04 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីនាំយកអំណោយមនុស្សធម៌សម្រាលទុក្ខលំបាក ជូនលោកតាលោកយាយចាស់ជរាគ្មានទីពឹងនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ
04/07/2026 08:04 PM