លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ

ព័ត៌មានជាតិ

ព្រឹទ្ធសភាកម្ពុជាចាត់ទុកទង្វើទាហានថៃបាញ់ពលរដ្ឋខ្មែរ ជាអំពើព្រៃផ្សៃយង់ឃ្នង ថែមទាំងបំពានធម្មនុញ្ញស៊ាន និងអន្តរជាតិ

2025/11/13 09:52:25 am        241
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ មកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈទង្វើនេះត្រូវបានព្រឹទ្ធសភាចាត់ទុកថាជាអំពើព្រៃផ្សៃយង់ឃ្នង និងថែមទាំងបានបំពានធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ជាដើម។យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យព្រឹទ្ធកម្ពុជា ដែលបានចេញប៉ុន្មានម៉ោងក្រោយពីទាហានថៃបើកការបាញ់ប្រហារមកលើពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបណ្តាលឲ្យជនស៊ីវិលស្លូតត្រង់ម្នាក់ស្លាប់ និងបីនាក់ទៀតរងរបួស កាលពីរសៀលម្សិលមិញនេះបានលើកឡើងថា ទង្វើដ៏ព្រៃផ្សៃយង់ឃ្នងរបស់ទាហានថៃនេះ គឺជាការរំលោភបំពានយ៉ាងគឃ្លើនលើអធិបតយ្យភាព និងបូរណភាពទឹកដីកម្ពុជា ក៏ដូចជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ី អាគ្នេយ៍ (TAC)ជាដើម។អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានលើកឡើងទៀតថា ទង្វើរបស់ទាហានថៃដ៏គួរឲ្យស្អប់ខ្ពើមទាំងនេះ គឺផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ជាពិសេសការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC)។ មួយវិញទៀតអំពើឈ្លានពានរបស់ថៃនេះ គឺជាការរំលោកយ៉ាងធ្ងន់ធ្ងរលើការទុកចិត្តគ្នាទៅវិញទៅមក និងជាការរំលោកបំពានដោយផ្ទាល់ទៅលើយន្តការ ដែលបានបង្កើតឡើងសម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការ។បើតាមសេចក្តីថ្លែងការណ៍ព្រឹទ្ធសភា ក៏បានកត់សម្គាល់ផងដែរថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ថៃបានប្រឌិតការចោទប្រកាន់មិនពិតជាបន្តបន្ទាប់ រួមទាំងការចោទប្រកាន់ពីបញ្ហាគ្រាប់មីន និងការគំរាមកំហែងតាមព្រំដែននានា ដើម្បីជាលេសបង្ហាញពីភាពត្រឹមត្រូវនៃអាកប្បកិរិយាអរិភាពរបស់ខ្លួនផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណា កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាង ដែលគ្មានមូលដ្ឋានអស់ទាំងនេះពីសំណាក់ភាគីថៃ។ អ្នកនាំពាក្យព្រឹទ្ធសភា បានបង្ហាញនូវការសោកស្ដាយយ៉ាងខ្លាំងដែលនៅក្នុងទំនាក់ទំនងរវាងប្រទេសជិតខាង ភាគីម្ខាង ហាក់ដើរតួជាតួសម្តែងផង និងជាអាជ្ញាកណ្ដាលផងជំនួសឱ្យការគោរពគោលការណ៍សមភាព និងការគោរពគ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះថៃមិនត្រឹមតែបានប្រឌិតការចោទប្រកាន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានដើរតួនាទីជាចៅក្រម ជាគណៈវិនិច្ឆ័យ និងជាពេជ្ឈឃាតដោយខ្លួនឯង ដោយធ្វើការសម្រេចចិត្តថាអ្នកណាខុស និងអ្នកណាត្រូវ ជាឯកតោភាគីផងដែរ ។អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ក៏បានចាត់ទុកថា ភាពក្រអឺតក្រទមរបស់ភាគីបែបនេះមិនសាកសមទាល់តែសោះ នៅក្នុងទំនាក់ទំនងអន្តរជាតិ ដែលស្ថិតនៅក្រោមគោលការណ៍ច្បាប់ កិច្ចសន្ទនា និងការគោរពគ្នាទៅវិញទៅមកនោះទេ។ ទន្ទឹមនោះដែរ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍របស់សម្ដេច មហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏ព្រៃផ្សៃអស់ទាំងនោះ និងបញ្ជាក់ជាថ្មីនូវកាប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាចំពោះសន្តិភាព ស្ថិរភាពក្នុងតំបន់ និងការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងច្បាប់អន្តរជាតិ។ ព្រឹទ្ធសភាប្រកាន់ជំហរឯកភាពជាធ្លុងមួយយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។យ៉ាងណាក៏ដោយអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា«កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាកររបស់ខ្លួនចំពោះសន្តិភាព កិច្ចសន្ទនា និងនីតិរដ្ឋ ប៉ុន្តែសូមព្រមានថា ការប៉ុនប៉ងបំផ្លាញសន្តិភាព ឬបង្កគ្រោះថ្នាក់ណាមួយដល់ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ នឹងត្រូវជួបប្រទះនូវការការពារអធិបតេយ្យភាពជាតិកម្ពុជាយ៉ាងម៉ឺងម៉ាត់និងខ្លាំងក្លាបំផុត ។ សន្តិភាពត្រូវតែការពារ ការពិតត្រូវតែលើកតម្កើង ហើយយុត្តិធម៌ត្រូវតែឈ្នះ»៕ អត្ថបទ បាន ចក់

បណ្តាក្រសួង-ស្ថាប័ននានា ចេញញតិថ្កោលទោសចំពោះយោធាថៃ ដែលបានបាញ់ពលរដ្ឋខ្មែរស្លូតត្រង់នៅភូមិព្រៃចាន់

2025/11/13 08:33:46 am        276
ភ្លាមៗក្រោយយោធាថៃបើកការបាញ់ប្រហារមកលើប្រជាជនស្លូតត្រង់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបណ្តាលឲ្យបាត់បង់ជីវិតជនស៊ីវិលម្នាក់ និងរងរបួសចំនួនបីនាក់នោះ ព្រឹទ្ធសភា រដ្ឋសភា រួមទាំងបណ្តាក្រសួង ស្ថាប័ននានានៅកម្ពុជា បានចេញញត្តិថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះទង្វើដ៏ព្រៃផ្សៃនេះ ហើយបានចាត់ទុកថាសកម្មភាពនេះ គឺបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ី អាគ្នេយ៍ផងដែរ។យោងតាមញត្តិថ្កោលទោស ដែលបានចេញជាបន្តបន្ទាប់ដាច់ដោយឡែកពីគ្នា របស់ព្រឹទ្ធសភា រដ្ឋ សភា និងបណ្តាក្រសួង ស្ថាប័ននានានោះ បានលើកឡើងដូចៗគ្នាថា «សូមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃពីសំណាក់កងកម្លាំងប្រដាប់អាវុធ មកលើប្រជាពលរដ្ឋខ្មែរនៅ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ខណៈទង្វើដ៏ព្រៃផ្សៃយង់ឃ្នងរបស់យោធាថៃនេះ គឺជាការរំលោភបំពានយ៉ាងគឃ្លើនលើអធិបតយ្យភាព និងបូរណភាពទឹកដីកម្ពុជា ក៏ដូចជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)ផងដែរ។បណ្តាញត្តិទាំងនោះបានលើកឡើងទៀតថា ទង្វើរបស់ទាហានថៃដ៏គួរឲ្យស្អប់ខ្ពើមទាំងនេះ គឺផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ជាពិសេស ការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC) ចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងត្រូវរក្សាស្ថានភាពដើម ដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់ និងរង់ចាំការសម្រេចដោយ JBCនោះ។ មួយវិញទៀត តាមរយៈញត្តិក៏បានចាត់ទុកថា អំពើបាញ់ប្រហារដ៏ឃោរឃៅព្រៃផ្សៃរបស់ទាហានថៃនេះ គឺជាផែនការរៀបចំគិតទុកជាមុនរបស់ភាគីថៃជាប្រព័ន្ធរួមទាំងបណ្តាញព័ត៌មានថៃ ក្នុងចេតនាទុច្ចរិតបង្កឱ្យការប៉ះទង្គិចប្រដាប់អាវុធកើតមានឡើង។យ៉ាងណាក៏ដោយតាមរយៈញត្តិថ្កោលទោសទាំងនេះ ព្រឹទ្ធសភា រដ្ឋសភា និងបណ្តាក្រសួង ស្ថាប័ននានារបស់កម្ពុជា ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិធ្វើការថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះ ការរំលោភបំពានសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរវាងកម្ពុជា និងថៃ និងសកម្មភាពហិង្សាខុសច្បាប់របស់ភាគីថៃម្តងហើយម្តងទៀត ដូច្នេះហើយភាគីថៃត្រូវទទួលខុសត្រូវទាំង ស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ ជាមួយគ្នានេះបណ្តាក្រសួង ស្ថាប័នទាំងអស់របស់កម្ពុជា ក៏ បានអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ខណៈទង្វើរបស់ថៃនេះគឺជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹង ក៏បានអំពាវនាវឲ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់ បាញ់ សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកតព្វកិច្ចទាំងឡាយ នៅក្រោមច្បាប់អន្តរ ជាតិឲ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងប្រកបដោយសុច្ចរិតភាពផងដែរ៕ អត្ថបទបាន ចក់

ក្រសួងមហាផ្ទៃ ថ្កោលទោសយោធាថៃ និងស្នើអន្តរជាតិចូលរួមតាមដាន ផ្ដល់យុត្តិធម៌ដល់កម្ពុជា

2025/11/12 10:03:27 pm        25
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះកម្លាំងប្រដាប់អាវុធថៃ ដែលបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋ១រូបបាត់បង់ជីវិត និង៣រូបទៀតរងរបួស នៅវេលាម៉ោង៣ និង៥០ នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។អំពើបាញ់ប្រហារដ៏ឃោរឃៅព្រៃផ្សៃនេះ បានធ្វើឡើងក្នុងអំឡុងពេលដែលប្រជាពលរដ្ឋរងគ្រោះ និងពលរដ្ឋខ្មែរផ្សេងទៀត កំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ នៃដែនអធិបតេយ្យកម្ពុជា ក្រោយពីផ្ទះ សំបែងត្រូវបានភាគីថៃចូលរាយបន្លាលួសហ៊ុមព័ទ្ធ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន ព្រមទាំងបានធ្វើឡើងទាំងក្នុងស្ថានភាពដែលភាគីកម្ពុជាបានកំពុងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមសេចក្ដីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមាន ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តម អាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប្រធានប្តូរវេនអាស៊ាន ធ្វើជាសាក្សី យ៉ាងឱឡារិក។អំពើបាញ់ប្រហារដ៏ឃោរឃៅព្រៃផ្សៃនេះ គឺជាផែនការរៀបចំគិតទុកជាមុនរបស់ភាគីថៃជាប្រព័ន្ធរួមទាំងបណ្តាញព័ត៌មានថៃ ក្នុងចេតនាទុច្ចរិតបង្កឱ្យការប៉ះទង្គិចប្រដាប់អាវុធកើតមានឡើង។ ជាក់ស្តែង បណ្ដាញព័ត៌មានថៃ បានចេញផ្សាយបំភ្លៃស្ថានការណ៍ថា មានសំឡេងផ្ទុះអាវុធប្រមាណ ១០នាទីចេញពី ទឹកដីកម្ពុជា។ ជាមួយគ្នានេះ ក្នុងគ្រាដែលកម្ពុជាចេញផ្សាយអំពីករណីកម្លាំងប្រដាប់អាវុធថៃបាញ់ប្រហារ មកលើអ្នកភូមិព្រៃចាន់នោះ ពួកគេថែមទាំងបានបង្កើនការផ្សាយពន្លាត់យ៉ាងព្រោងព្រាតថា ជាព័ត៌មាន មិនពិត ឬជាព័ត៌មានក្លែងក្លាយ (Fake News) ទៀតផង។នេះជាអំពើសាហាវយង់ឃ្នងថ្មីមួយទៀត ដែលភាគីថៃ បានប្រព្រឹត្តមកលើប្រជាពលរដ្ឋខ្មែរ រស់នៅ ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ បន្ទាប់ពីកងកម្លាំងចម្រុះថៃ បានចូលមករាយបន្លាលួសហ៊ុមព័ទ្ធ ផ្ទះសំបែង និងដីធ្លី ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមានកន្លងទៅ។ បើគិតចាប់ពីពេលនោះមក ភាគីថៃបានព្យាយាមធ្វើទុក្ខបុកម្នេញមកលើពលរដ្ឋខ្មែរ តាមរយៈសកម្មភាព អមនុស្សធម៌ជាច្រើន ជាអាទិ៍ ការរាយបន្លាលួស ដាក់កង់ឡាន បាំងស្បៃខ្មៅ ព័ទ្ធដីភូមិ ដីចំការ ដីអាស្រ័យ ផល និងបណ្តេញប្រជាពលរដ្ឋពីលំនៅដ្ឋាន ការដឹកលាមករាប់ឡានបម្រុងបាញ់ស្រោចបណ្តេញអ្នកភូមិ ការបាញ់កាំភ្លើងគ្រាប់ជ័រ ជំពាមគ្រាប់ដែក គ្រាប់ឃ្លី ការបាញ់ផ្សែងពុល បណ្តាលឱ្យអ្នកភូមិរបួស និងសន្លប់ជាង៣០អង្គ-នាក់ ការចាក់សំឡេងរន្ធត់ សំឡេងរំខានជាច្រើនទៀតតាមឧបករណ៍បំពងសំឡេង គ្រប់ប្រភេទ ដែលជាអំពើអមនុស្សធម៌ និងជាអំពើរំលោភសេចក្ដីថ្លែងការណ៍ជាសកល ស្ដីពីសិទ្ធិមនុស្ស ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិជាច្រើនទៀត ពោលគឺសុទ្ធតជា បទល្មើសឧក្រិដ្ឋកម្មអន្ដរជាតិ ដូចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមជាដើម។ល។ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព និង សូមចូលរួមរំលែកការឈឺចាប់របស់ជនរួមជាតិគ្រប់រូប ជាពិសេសជាមួយគ្រួសារដែលមានសមាជិក រងរបួស ដោយសារអំពើសាហាវព្រៃផ្សៃរបស់ភាគីថៃនេះ។ យើង សូមអំពាវនាវសហគមន៍អន្តរជាតិ មិត្តបរទេស អ្នកសារព័ត៌មានអន្តរជាតិ និងមនុស្សជាតិលើពិភពលោក ចូលរួមតាមដាន និងធ្វើសកម្មភាពប្រកបដោយសច្ចធម៌ ដើម្បីផ្តល់យុត្តិធម៌ដល់កម្ពុជា ជាភាគីរងគ្រោះ និងលើកតម្កើងតម្លៃនៃសន្តិភាព។ ជាពិសេសសូមជួយជំរុញឱ្យភាគីថៃ វិលមកគោរពឱ្យបានខ្ជាប់ខ្ជួនតាមសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីនាំមកនូវការផ្សះផ្សារ និងការដោះស្រាយបញ្ហាឈរលើគោលការណ៍សន្តិវិធី និងច្បាប់ អន្តរជាតិ៕

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បន្តដាក់ញត្តិអំពាវនាវ ៧ចំណុច ទៅកាន់ ស្ថាប័នសិទ្ធិមនុស្សទាំងក្នុងតំបន់ និងឧត្ដមស្នងការសហប្រជាជាតិ

2025/11/12 09:47:58 pm        116
ដោយមើលឃើញពីការរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជាស្លូតត្រង់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំ និងបានដាក់ញត្តិជាបន្ទាន់ទៅ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក ស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យក្នុងតំបន់អាស៊ាន ព្រមទាំងប្រធានប្តូរវេន និងជាតំណាងប្រទេសម៉ាឡេស៊ីអាយឆា ផងដែរ។នៅក្នុងញត្តិបន្ទាន់នោះ គ.ស.ម.ក. បានអំពាវនាវ និងលើកសំណើមួយចំនួន ដូចខាងក្រោម៖១. បញ្ឈប់រាល់សកម្មភាពអរិភាពយោធា និងធានាសុវត្ថិភាពរបស់ជនស៊ីវិលកម្ពុជា។២. ធ្វើការស៊ើបអង្កេតដោយឯករាជ្យ មិនលម្អៀង និងដាក់ទោសចំពោះឧក្រិដ្ឋកម្មនេះ។៣. ផ្តល់ការថែទាំព្យាបាលជាបន្ទាន់ និងសំណងដល់ជនរងគ្រោះ និងគ្រួសារ។៤. ពង្រឹងវិធានការបង្ការ និងអនុវត្តឱ្យបានពេញលេញនូវខ្លឹមសារកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួ។៥. លើកបញ្ហានេះនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឬនីតិវិធីពិសេសពាក់ព័ន្ធនានា។៦. ចាត់តាំងឱ្យមានបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិដើម្បីវាយតម្លៃស្ថានភាព និងទប់ស្កាត់ការកើតឡើងវិញ។៧. ប្រទេសថៃត្រូវដោះលែង និងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង១៨នាក់ ជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ។

យោធាថៃបានបាញ់ប្រហារប្រជាពលរដ្ឋខ្មែរជាបន្តបន្ទាប់ ខណៈពួកគាត់ប្រកបកិច្ចការជាប្រក្រតី

2025/11/12 09:35:55 pm        157
សន្និសីទសារព័ត៌មាន ស្តីពី «ស្ថានការណ៍ចុងក្រោយនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ» នារាត្រីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ទាហានថៃបានបាញ់ប្រហារមកលើប្រជាជនខ្មែរដែលជាជនស៊ីវិលស្លូតត្រង់ ជាបន្តបន្ទាប់ ដែលធ្វើឱ្យប្រជាជនខ្មែរ១រូបបាត់បង់អាយុជីវិត និង ៣នាក់ទៀតរងរបួស ខណៈពួកគាត់ប្រកបកិច្ចការជាប្រក្រតី។លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា នៅវេលាម៉ោង ១៥ និង ៥០នាទី មានប្រជាពលរដ្ឋចំនួន ៣នាក់ បានដើរនៅលើខ្នងប្រឡាយ ជាទីតាំងពួកគាត់តែងធ្វើដំណើរជាធម្មតា។ វត្តមានកងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធ ក៏អង្គុយនៅទីតាំងនោះដែរ ចម្ងាយប្រហែល ១០ម៉ែត្រ ពីប្រជាពលរដ្ឋ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។ បន្តិចមក ពួកគាត់បានលើស្នូរផ្ទុះអាវុធពីភាគីថៃ ដែលបាន បាញ់សំដៅប្រជាជនកម្ពុជា ៣នាក់ កំពុងធ្វើដំណើរលើខ្នងប្រឡាយជាធម្មតា នាំឱ្យប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់របួស ២នាក់។ បន្ទាប់មកកងកម្លាំងកម្ពុជាដែលមិនប្រដាប់ដោយអាវុធបានធ្វើអន្តរគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋទាំងនោះ។លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងបន្ថែមថា លើសពីនេះ យោធាថៃបានបន្តបាញ់ប្រហារលើគោលដៅផ្សេងទៀត សំដៅលើប្រជាពលរដ្ឋស៊ីវិល កំពុងអង្គុយជុំគ្នាលេង បណ្ដាលឱ្យ ពលរដ្ឋម្នាក់រងរបួសបន្ថែម និងមួយនាក់ទៀត ត្រូវបាត់បង់ជីវិតនៅនឹងកន្លែងភ្លាមៗ។ គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើ កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចចម្រុះរបស់កម្ពុជា ដែលមិនប្រដាប់ដោយអាវុធ ក៏មានវត្តមាននៅទីកន្លែងកើតហេតុនោះផងដែរ ដើម្បីការពារសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋយើង ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ រួមទាំង គោលការណ៍ដែលបានឯកភាពគ្នា រវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាន នៃការដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្រប តាមច្បាប់អន្តរជាតិ។ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។ ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ៕

អភិបាលខេត្តកណ្ដាលជំរុញដល់មាតាបិតាត្រូវបង្កើតបរិយាកាសល្អ និងការគាំទ្រដល់កូនជានិច្ច

2025/11/12 09:25:03 pm        112
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ជំរុញឲ្យមាតាបិតា អាណាព្យាបាល សូមបង្កើតបរិយាកាសល្អនៅផ្ទះ និងខិតខំបង្ហាត់បង្រៀនជម្រុញក្មួយៗជាកូន ឱ្យចេះជួយធ្វើការងារផ្ទះ ការរៀបចំខ្លួន និងការនិយាយស្តីជាដើម សូមផ្តល់ក្តីស្រឡាញ់ និងការគាំទ្រដល់កូនជានិច្ច និងរក្សាទំនាក់ទំនងជាប់ជិតស្និទ្ធ ជាមួយលោកគ្រូ អ្នកគ្រូ ក្នុងការតម្រង់ទិសកូនទៅកាន់ទេពកោសល្យជំនាញរបស់ពួកគេ។មានប្រសាសន៍ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ និងជួបសំណេះ សំណាលជាមួយលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិបាលបានបញ្ជាក់ថា៖ ពិធីបើកបវេសនកាល នាថ្ងៃនេះ គឺជាការបើកទំព័រថ្មីមួយនៃការសិក្សា និងជាជំហានបន្តទៅមុខមួយជំហានទៀត សម្រាប់ក្មួយៗសិស្សានុសិស្សគ្រប់រូប ឆ្ពោះទៅរកចំណេះដឹង បំណិនជីវិត ជំនាញថ្មីៗ ព្រមទាំងជាឱកាសក្នុងការបង្កើតមិត្តភក្តិថ្មី ប្រកបដោយការគាំទ្រយ៉ាងកក់ក្តៅ ពីសំណាក់មាតាបិតា អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ។វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ មិនមែនគ្រាន់តែជាគ្រឹះស្ថានសិក្សាធម្មតានោះទេ ប៉ុន្តែគឺជាផ្ទះទីពីរ ជាទីស្ថានដ៏សុខសាន្ត និងកក់ក្តៅមួយពោរពេញទៅដោយក្តីស្រឡាញ់ ការយល់ចិត្ត និងជាមជ្ឈមណ្ឌលបណ្តុះពន្លកសក្តានុពល ទេពកោសល្យ និងសមត្ថភាព ដល់ក្មួយៗដែលជួបប្រទះការលំបាកក្នុងការសិក្សា ដើម្បីមានឱកាសទទួលបានការ បណ្តុះបណ្តាល អភិវឌ្ឍខ្លួន និងលូតលាស់ ដូចក្មួយៗសិស្សានុសិស្សដទៃដែរ។ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរ ចំពោះការខិតខំ និងការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត របស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ គ្រប់រូប ដែលបានខិតខំផ្តល់មជ្ឈដ្ឋានអប់រំប្រកបដោយបរិយាបន្នមួយ ដល់ក្មួយៗដែលមានពិការភាពសតិបញ្ញា និងជំងឺអូទីសឹម។ ការខិតខំ របស់លោកគ្រូ អ្នកគ្រូ ទាមទារមិនត្រឹមតែជំនាញគរុកោសល្យប៉ុណ្ណោះទេ ប៉ុន្តែទាមទារ នូវបេះដូងដ៏ធំធេង ប្រកបដោយការអត់ធ្មត់ សេចក្តីមេត្តាករុណា និងការយល់ចិត្តក្មួយៗ សិស្សានុសិស្សដោយជ្រាលជ្រៅ។ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ប្រកបដោយភាពសប្បាយរីករាយ តាមរយៈការលេង តន្ត្រី សិល្បៈ ឬកីឡា និងស្វែងរកចំណង់ចំណូលចិត្តរបស់ខ្លួន។សូមបញ្ជាក់ផងដែរថា វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ មានសិស្សចំនួន៣៥០នាក់ ស្រី ៧៧នាក់ ក្នុងនោះសិស្សកម្រិតមត្តេយ្យមូលដ្ឋានចំនួន ១៣០នាក់ ស្រី ៣៣នាក់ កម្រិតមត្តេយ្យសិក្សាចំនួន ៧២នាក់ ស្រី ១៤នាក់ និងកម្រិតបឋមសិក្សាចំនួន១៤៨ នាក់ ស្រី៣០នាក់។ សាលាមានគ្រូង្រៀនក្របខ័ណ្ឌពិសេសចំនួន៣៥នាក់ ស្រី ១៨នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាពិសេស ចំនួន៣៣នាក់ ស្រី ១៨នាក់ មន្ត្រីជាប់កិច្ចសន្យាចំនួន៥នាក់ ស្រី៤ នាក់ គ្រូបង្រៀន និងបុគ្គលិកស្ម័គ្រចិត្តចំនួន ២៦នាក់ ស្រី ១៣នាក់ សរុបចំនួន ៩៩ នាក់ ស្រី ៥៤ នាក់។ អត្ថបទ ៖ សៅ យ៉ាម៉ង់

គណបក្សនយោបាយ និង សមាគមនានា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ យ៉ាងសាហាវឃោរឃៅរបស់យោធាថៃ

2025/11/12 07:55:56 pm        313
គណបក្សខ្មែរតែមួយ គណបក្សធម្មាធិបតេយ្យ គណបក្សមហាសាមគ្គីជាតិខ្មែរ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សមាគមសហព័ន្ធដើម្បីសន្តិភាព ជាដើម នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ និងអគុណធម៌យ៉ាងសាហាវឃោរឃៅរបស់យោធាថៃ មកលើប្រជាជនស៊ីវិលស្លូតត្រង់ខ្មែរ។គណបក្សនយោបាយ និង សមាគមនានា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ និង អគុណធម៌យ៉ាងសាហាវឃោរឃៅរបស់យោធាថៃ ដែលបានបើកការបាញ់ប្រហារនាវេលាម៉ោងប្រមាណ ៣:៥០ នាទី រសៀល មកលើប្រជាជនស៊ីវិលស្លូតត្រង់ខ្មែរ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែល បានបណ្តាលឱ្យប្រជាជនចំនួន ១ នាក់បានបាត់បង់ជីវិត និងចំនួន ៣ នាក់បានរងរបួស។សកម្មភាពវាយប្រហារនេះ បានកើតឡើងបន្ទាប់ពីភាគីថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ នាពេលកន្លងមក ក្នុងចេតនាញុះញង់ដើម្បីនាំឱ្យមានការប៉ះទង្គិចនេះ។ នេះជាបាតុភាពដ៏ព្រៃផ្សៃដែលយោធាថៃបាន រំលោភបំពានទាំងស្រុងលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា និងថៃ ដែល រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ចុះហត្ថលេខា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ក្រោមសក្ខីភាពរបស់ ឯកឧត្តម ដូណាល់ ត្រាំ, ប្រធានាធិបតីសហរដ្ឋអាមេរិក និងក្រោមការសម្របសម្រួលពី ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីប្រទេស ម៉ាឡេស៊ី។គណបក្សនយោបាយ និង សមាគមនានា សូមឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា ក៏ដូចជាបញ្ឈប់ការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ដោយសូមឱ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេស ដែលមានជំនាញ ដើម្បីស្វែងរកការពិត និងផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហារនេះ។ គណបក្សនយោបាយ និង សមាគមនានា សូមបន្តគាំទ្រនូវរាល់វិធានការ និងការសម្រេចចិត្តប្រកបដោយភាពចាស់ទុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដោយប្រកាន់ជំហរក្នុងការគោរពកិច្ច ព្រមព្រៀងសន្តិភាពកម្ពុជា និងថៃ និងសូមអំពាវនាវឱ្យភាគីថៃ ត្រូវគោរពបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាព និង កាតព្វកិច្ចអន្តរជាតិទាំងឡាយឲ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុឆន្ទៈពិតប្រាកដ៕

ផ្លូវជនបទនៅក្នុងស្រុកចំការលើ កំពុងជំរុញស្ថាបនាជាជំហ៊ានៗបម្រើដល់អន្តរកម្មសេដ្ឋកិច្ចនៅជនបទ

2025/11/12 07:40:29 pm        258
ផ្លូវជនបទនៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញការស្ថាបនា ជាជំហ៊ានៗ ដើម្បីបម្រើដល់អន្តរកម្មសេដ្ឋកិច្ចនៅជនបទ តាមរយៈការតភ្ជាប់ផ្លូវឱ្យមានភាពប្រទាក់ក្រឡាគ្នា ធានាដល់ការដឹកជញ្ជូន ខណៈដែលស្រុកមួយនេះគឺជាស្រុកអភិវឌ្ឍន៍លើផ្នែកកសិកម្ម។​ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះ ត្រួតពិនិត្យ និងវាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែង ២ ៥០០ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ក្នុងនោះឯកឧត្តមលើកឡើងថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមជនបទ ឃើញថា រាជរដ្ឋាភិបាលបាននិងកំពុងបន្តកែលម្អនូវលក្ខខណ្ឌផ្សេងៗ ដើម្បីលើក កម្ពស់ការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន, និងការផ្តល់សេវាសង្គមនានា ឆ្លើយតប ទៅនឹងតម្រូវការចាំបាច់នៅតាមជនបទ។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ជាក់ស្តែងការស្ថាបនាបណ្តាញផ្លូវ១ខ្សែខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងនោះ ក្រៅពីការធ្វើដំណើរ ផ្លូវ១ខ្សែនេះនិងបម្រើដល់អន្តរកម្មសេដ្ឋកិច្ចនៅជនបទ ព្រោះស្រុកចំការលើ គឺជាតំបន់ផលិតកម្មលើផ្នែកកសិកម្ម ដែលបាននិងកំពុងជំរុញផ្គត់ផ្គង់កសិផលលើទីផ្សារក្នុងស្រុក ក៏ដូចជាការនាំចេញផងដែរ។ ដូច្នេះតាមរយៈការស្ថាបនាផ្លូវខាងលើនេះ នឹងជួយសម្រួលដល់កសិករក្នុងការដឹកជញ្ជូនសម្ភារៈទៅចម្ការ និងការដឹកកសិផលមកកាន់គេហដ្ឋាន រោងចក្រ សហគ្រាសនានា ផងដែរ។ជុំវិញការងារលើកកម្រិតគុណភាពផ្លូវខាងលើនេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួង ការពារជាតិ ដែលបានខិតខំប្រែងនៅលើការងារស្ថាបនាផ្លូវ១ខ្សែនេះ ប្រកបដោយគុណភាព។ ចំណែកនៅក្នុងគម្រោងនៃការថែទាំ ឯកឧត្តមក៏បានស្នើដល់ម្ចាស់គម្រោង ត្រូវចុះពិនិត្យ និងតាមដានឱ្យបានជាប្រចាំ ជាពិសេសត្រូវសហការជាមួយអាជ្ញារមូលដ្ឋាន ទប់ស្កាត់ចំពោះរថយន្តដឹកលើសទម្ងន់ ឬការឈួសឆាយដែលធ្វើឱ្យប៉ះពាល់ដល់ទ្រូងផ្លូវជាដើម ហើយមិនយូរមិនឆាប់ ផ្លូវនេះនឹងត្រូវ តភ្ជាប់ទៅកាន់ផ្លូវ ៧១ (ពីត្រើងមកស្រុកចំការលើ) ដើម្បីបម្រើដល់អន្តរកម្មសេដ្ឋកិច្ចជនបទឱ្យបានកាន់តែខ្លាំងក្លា៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-ដាណឺម៉ាក ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ខណៈពាណិជ្ជកម្មមានកំណើន ១១%

2025/11/12 07:35:11 pm        122
នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម នង សាកល អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសន្ទនាជាមួយឯកឧត្ដម Danny Annan ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រដាណឺម៉ាក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្ដីការក្រសួង។ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើកិច្ចការទូទៅ ជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ដាណឺម៉ាក លើវិស័យនយោបាយ និងសេដ្ឋកិច្ច ការលើកកម្ពស់ទំនាក់ទំនង និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ បញ្ហាតំបន់ និងអន្តរជាតិ រួមទាំងអំពីលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី។ ឯកឧត្ដមឯកអគ្គរាជទូតដាណឺម៉ាក បានសម្តែងការពេញចិត្តចំពោះកំណើននៃពាណិជ្ជកម្មទ្វេភាគី ជាមួយកម្ពុជា ដែលមានកំណើន ១១% ក្នុងឆ្នាំ២០២៥ បើប្រៀបទៅនឹងឆ្នាំ ២០២៤ រួមទាំងបានគូសបញ្ជាក់ថា សហគមន៍ជនជាតិដាណឺម៉ាកនៅកម្ពុជា មានការពេញចិត្តក្នុងការរស់នៅ និងប្រកបរបរអាជីវកមុ្មនៅកម្ពុជា ហើយកំពុងសម្លឹងមើលពីការពង្រីកវិសាលភាពធ្វើពាណិជ្ជកម្មនៅកម្ពុជាបន្ថែមទៀត។ ដោយឡែក ឯកឧត្តមឯកអគ្គរាជទូត ក៏បានកត់សំគាល់ផងដែរនូវកំណើនអ្នកទេសចរដាណឺម៉ាក មកកាន់កម្ពុជាផងដែរ។ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នា អំពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំពិភាក្សានយោបាយលើកដំបូង ដើម្បីបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត៕

រដ្ឋមន្រ្តីសុខាភិបាល «ដើម្បីជំរុញល្បឿនការគ្របដណ្តប់សុខភាពជាសកល ទាំងសេវាឯកជន និងសាធារណៈ ត្រូវតែបន្តខិតខំបង្ខិតជិតគ្នា ឈរលើស្តង់ដារសេវាថែទាំព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ដែលនេះស្ថិតក្នុងអាទិភាពចម្បងរបស់សុខាភិបាល»

2025/11/12 07:12:25 pm        171
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិ ស្តីពីសុខភាពបន្តពូជ និងសិទ្ធឆ្នាំ២០២៥-២០៣០ និងនិយាមបែបបទប្រតិបត្តិ សម្រាប់បង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើម ប្រភេទបេ ពីម្តាយទៅកូនក្នុងសេវាឯកជន»។យុទ្ធសាស្ត្រជាតិស្តីពីសុខភាពផ្លូវភេទ និងបន្តពូជ និងសិទ្ធនៅកម្ពុជា ២០២៥-២០៣០ គឺជាយុទ្ធសាស្ត្រទី៤ ដែលក្រសួងសុខាភិបាលរៀបចំ ឡើងដោយហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយផ្អែកលើទិន្នន័យច្បាស់លាស់របស់ប្រទេសកម្ពុជា និងស្ថាប័នអន្តរជាតិនានា ដូចជា WHO និងUNFPA។ ដើម្បីជំរុញឱ្យបានវឌ្ឍនភាពកាន់តែប្រសើរឡើង សុខភាពផ្លូវភេទ បន្តពូជ និងសិទ្ធិ និងបង្ការការឆ្លងរាលដាលនៃជំងឺឆ្លង តាមរយៈការអនុវត្តយុទ្ធសាស្ត្រជាតិ សម្រាប់សុខភាពបន្តពូជ សុខភាពផ្លូវភេទនេះ បានចូលរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើង នូវស្ថានភាពសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ និងសុខភាពមាតា ទារក និងកុមារជាបន្តបន្ទាប់។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានគូសរំលេចចំណុចសំខាន់ ៖ ១) យកផែនការនេះឱ្យទៅជាសកម្មភាព កំណត់ពេលវេលាច្បាស់លាស់ក្នុងការអនុវត្ត ម្តងហើយម្តងទៀត ហើយមានការវាស់វែងឱ្យបាន ២) ធ្វើការការពារមួយ មិនមែនតែសុខាភិបាល ជាការការពារជាសហគមន៍ ៣) សហការណ៍គ្នា ដោយជិតស្និត ដោយការខិតខំមុះមុត ក្នុងភារកិច្ចរៀងៗខ្លួន ៤) ត្រូវស្តាប់ និងគាំទ្រដល់ប្រជាពលរដ្ឋគោលដៅចំពោះ ស្រ្តី ស្វាមី និងយុវវ័យ តើគាត់មានតម្រូវការជាក់ស្តែងអ្វីខ្លះ ៥) ពង្រឹងលើឯកជនភាព ការជឿទុកចិត្ត ភាពសេចក្តីថ្លៃថ្នូរ ជាពិសេសកុំឱ្យមានការរើសអើស។ ស្រ្តីម្នាក់ៗ នឹងទទួលបានសេវាសម្រាលមានសុវត្ថិភាព យុវជននឹងទទួលបានសេវាព័ត៌មានដែលចង់បាន ហើយប្រជាពលរដ្ឋនឹងរស់នៅដោយក្តីរីករាយក្នុងសហគមន៍។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ យុទ្ធសាស្ត្រជាតិនេះ នឹងឆ្ពោះទៅរកការអនុវត្តដោយផ្តោតលើ វិធីសាស្ត្រផ្អែកលើសិទ្ធិ និងយេនឌ័រ ដើម្បីធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោល ដោយធានានូវ "សិទ្ធិ និងជម្រើស" តាមរយៈអាទិភាពយុទ្ធសាស្ត្រចំនួន ៩ ដែលយុទ្ធសាស្រ្តនេះបានកំណត់ឡើងរួមមាន ៖១. កែលម្អភាពភាពប្រសើរឡើង ប្រកបដោយ ប្រសិទ្ធភាព សុវត្ថិភាព និងផ្តោតលើការថែទាំអ្នកជំងឺ។ ២. ជំរុញធនធានមនុស្សសុខាភិបាល ដែលស័ក្តិសមនឹងតម្រូវការ ត្រូវចូលរួមធ្វើឱ្យមានគុណភាព ប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈ។៣. ពង្រឹងប្រព័ន្ធបញ្ជូនដែលត្រឹមត្រូវ រឹងមាំល្អ និងទាន់ពេលវេលា ដើម្បីធានាបាននូវការបម្រើសេវាប្រកបដោយគុណភាព។៤. ដោះស្រាយបញ្ហាទំនៀមទម្លាប់ យេនឌ័រ គោលនយោបាយ និងការអនុវត្តសង្គម ដែលគ្រោះថ្នាក់ តាមរយៈការពង្រឹងការគ្រប់គ្រង រដ្ឋបាល។៥. ភាពជាម្ចាស់ក្នុងសហគមន៍ ដោយមានការចូលរួមជាមួយប្រព័ន្ធសុខាភិបាល និងការឆ្លើយតបទៅនឹងតម្រូវការ ដើម្បីពង្រឹងការផ្គត់ផ្គង់ និងតម្រូវការសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធិ។៦. លុបបំបាត់របាំងហិរញ្ញវត្ថុ ក្នុងការចូលទៅដល់សេវាថែទាំសុខភាព ឆ្ពោះទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC)។ ៧. កែលម្អភាពអាចរកបាននៃឱសថបរិក្ខារ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ។៨. លើកកម្ពស់ និងពង្រឹងទិន្នន័យសម្រាប់ការស្រាវជ្រាវ នវានុវត្តន៌ ការតាមដានត្រួតពិនិត្យ និងការរៀនសូត្រ។ ៩. លើកកម្ពស់អភិបាលកិច្ច ប្រកបដោយបរិយាបន្នការគ្រប់គ្រងដោយរួមបញ្ចូល និងពង្រឹងភាពជាដៃគូ។ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រីអញ្ជើញមកពីរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាល និងដៃគូអភិវឌ្ឍ តំណាងអង្គការសុខភាពពិភពលោក សាកលវិទ្យាល័យ, UNFPA និងវិស័យឯកជន សរុប២៤៥នាក់ ព្រមទាំងតាមប្រព័ន្ធ Zoom នូវមន្ទីរពេទ្យបង្អែកស្រុក ខេត្ត , ប្រធានផ្នែកប្រពោធនកម្ម, ផ្នែកថែទាំទារក, ជំងឺកុមារ, ផ្នែកសម្ពព និងមណ្ឌលសុខភាព វិស័យឯកជន សរុបចំនួន ១៧៧០នាក់៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
06/07/2026 06:06 PM
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
06/07/2026 05:06 PM
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ
06/07/2026 04:06 PM
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
06/07/2026 04:06 PM
អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងផ្សព្វផ្សាយច្បាប់សំខាន់ៗជូនពលរដ្ឋឃុំកំពង់ពោធិ៍
06/07/2026 04:06 PM
ឯកឧត្តម គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការ អ.ន.ក.ខេត្តតាកែវ
06/07/2026 03:06 PM
ឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់និយាយថា ខ្លួនបានដាក់ពង្រាយនាវាដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការរបស់ចិន
06/07/2026 03:06 PM
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនចង្ហាន់សមណសិស្សជាង១ពាន់អង្គ/នាក់ ក្នុងឱកាសប្រឡងធម្មវិន័យ
06/07/2026 03:06 PM
បារាំង និងសម្ព័ន្ធមិត្តសម្លឹងរកការចាត់វិធានការថ្នាក់ជាតិ ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលលើបញ្ហាតំបន់ West Bank
06/07/2026 02:06 PM
ករណីឆ្លងជំងឺអេបូឡាហក់ឡើងជាង ៤០០នាក់ ខណៈក្ដីបារម្ភកើនឡើងពីការផ្ទុះឡើងនៃជំងឺនេះនៅអាហ្វ្រិកកណ្តាល
06/07/2026 02:06 PM