លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ

ព័ត៌មានជាតិ

កម្ពុជារៀបចំវេទិកាទីផ្សារហិរញ្ញវត្ថុសកល សម្រាប់ជាទុនរៀបចំគោលនយោបាយហិរញ្ញវត្ថុផ្សេងៗ

2025/11/12 06:51:19 pm        222
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា រៀបចំវេទិកាទីផ្សារហិរញ្ញវត្ថុសកលជាលើកដំបូង ដើម្បីចែករំលែកព័ត៌មានអំពីស្ថានភាពទីផ្សារ និងសេដ្ឋកិច្ច សកល បញ្ហាប្រឈម ទស្សនៈវិស័យទីផ្សារសកល និងទិសដៅទីផ្សារហិរញ្ញវត្ថុនាពេលអនាគត សម្រាប់ជាទុនរៀបចំគោលនយោបាយ ហិរញ្ញវត្ថុផ្សេងៗ។​ឯកឧត្តម រ័ត្ន សុវណ្ណនរ: ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតទេសាភិបាល លើក ឡើងនៅក្នុងវេទិកាទីផ្សារហិរញ្ញវត្ថុសកល ក្រោមប្រធានបទ "ហានិភ័យសកល និងទស្សនវិស័យទីផ្សារ ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរ បរិបទពិភពលោក” នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា វេទិកានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ធនាគារជាតិនៃកម្ពុជា ព្រោះវាជាលើកទីមួយ ដែលនេះជាលើកដំបូង ដែលមានការអញ្ជើញចូលរួមពីអ្នកបង្កើតគោលនយោបាយ អ្នកដឹកនាំផ្នែកហិរញ្ញវត្ថុ និងអ្នកគ្រប់គ្រងទ្រព្យសម្បត្តិសកល ដើម្បីស្វែងរកចម្លើយដែលអាចអនុវត្ត បានចំពោះហានិភ័យ និងទស្សនវិស័យទីផ្សារសកល។ក្នុងវេទិកានេះដែរ ឯកឧត្តម បានលើកឡើងជាសង្ខេបពីបរិបទក្នុងស្រុកថា កម្ពុជាគឺមានសេដ្ឋកិច្ចតូច និងបើកចំហ តែមាន ការប្រុងប្រយ័ត្ន ចំពោះការផ្លាស់ប្តូរទិដ្ឋភាពហិរញ្ញវត្ថុសកល។ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងពង្រីកក្នុងកម្រិតមធ្យមនៅក្នុងឆ្នាំ២០២៥នេះ ដែលឆ្លុះបញ្ចាំងពីការថមថយ ដោយពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងភាពតានតឹងតាមព្រំដែន ខណៈដែល វិស័យកាត់ដេរ និងទេសចរណ៍ ត្រូវបានរំពឹងថា នឹងមានកម្រិតមធ្យម បន្ទាប់ពីមានកំណើនខ្លាំងក្នុងឆមាសទី១នៃឆ្នាំនេះ ខណៈវិស័យសំណង់ និងកសិកម្ម បន្តបង្ហាញពីភាពធន់។ កំណើនទាំងនេះនៅតែរឹងមាំក្នុងរង្វង់ ៥ ភាគរយ ដែលគាំទ្រដោយការធ្វើពិពិធកម្ម ផលិតកម្ម និងមូលដ្ឋានកសិកម្មដ៏រឹងមាំ ខណៈអតិផរណា និងអត្រាប្តូរប្រាក់នៅតែមានស្ថេរភាព ដោយផ្តល់នូវមូលដ្ឋានគ្រឹះម៉ាក្រូ សេដ្ឋកិច្ចដ៏ល្អ សម្រាប់ការងើបឡើងវិញនាពេលអនាគត។ឯកឧត្តម លើកឡើងបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជានៅតែប្រឈមមុខនឹងហានិភ័យពីខាងក្រៅ ដោយ សារតែសមាហរណកម្ម ដែលកំពុងរីកចម្រើនទៅក្នុងសេដ្ឋកិច្ចពិភពលោក ធ្វើឱ្យវាកាន់តែមានភាព រសើបចំពោះការអភិវឌ្ឍន៍ហិរញ្ញវត្ថុ អន្តរជាតិ។ ដូច្នេះការយល់ដឹងអំពីសក្ដានុពលទីផ្សារសកល លំហូរមូលធន ការផ្លាស់ប្តូរអត្រាការប្រាក់ និងអារម្មណ៍វិនិយោគិន គឺមិន អាចខ្វះបាន សម្រាប់ការបង្កើតគោលនយោបាយ ស្ថិរភាពផ្នែកហិរញ្ញវត្ថុ និងកំណើនប្រកបដោយនិរន្តរភាពរយៈពេលវែង ជាក់ស្តែង ការរៀបចំវេទិកាទីផ្សារហិរញ្ញវត្ថុសកលនាពេលនេះ គឺមានគោលបំណង ដើម្បីចែករំលែកព័ត៌មាន អំពីស្ថានភាពទីផ្សារ និងសេដ្ឋកិច្ច សកល បញ្ហាប្រឈម ទស្សនៈវិស័យទីផ្សារសកល និងទិសដៅទីផ្សារហិរញ្ញវត្ថុនាពេលអនាគត ក្រោមកិច្ចពិភាក្សាអំពីអ្វីដែលនៅខាង មុខសម្រាប់ទីផ្សារសកល? “What Lies Ahead for Global Markets?” ដែលវាគ្មិននឹងជជែកវែកញែកអំពីយុទ្ធសាស្រ្តវិនិយោគ សម្រាប់ជាទុនដល់អ្នកចូលរួម អាចធ្វើការសម្រេចចិត្តឱ្យបានកាន់តែប្រសើរឡើង៕អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្ដម ហ៊ុន ម៉ានី៖ «តើស្ថិតក្នុងកាលៈទេសៈអ្វី ដែលនាំឱ្យទាហានថៃ​បើកការ​បាញ់​ប្រហារ​មក​លើ​ប្រជាពលរដ្ឋខ្មែរ? អាជ្ញាធរថៃត្រូវតែផ្តល់នូវការបកស្រាយឱ្យបានច្បាស់លាស់»

2025/11/12 06:43:26 pm        1014
ឯកឧត្ដម​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា តើស្ថិត​ក្នុង​កាលៈទេសៈអ្វី ដែលនាំឱ្យទាហានថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ? ចំពោះ​សំណួរនេះ អាជ្ញាធរថៃ​ត្រូវ​តែ​ផ្តល់​នូវ​ការ​បក​ស្រាយ​ឱ្យ​បាន​ច្បាស់​លាស់អំ​ពី​ការ​កើត​ឡើង​នៃ​ឧបទ្ទវ​ហេតុនេះ។តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្ដម​ ហ៊ុន ម៉ានីបានសរសេរថា «ខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលបានឮពីការប៉ះ​ទង្គិច​នៅ​ភូមិ​ព្រៃចាន់ ​ដែលបណ្តាលឱ្យប្រជាពលរដ្ឋខ្មែរម្នាក់បានបាត់បង់ជីវិត និងជាច្រើននាក់បានរងរបួស។តើ​ស្ថិត​ក្នុងកាលៈទេសៈអ្វី ដែលនាំឱ្យទាហានថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ? ចំពោះសំណួរនេះ អាជ្ញាធរថៃត្រូវតែ​ផ្តល់​នូវ​ការ​បក​ស្រាយ​ឱ្យ​បាន​ច្បាស់​លាស់​អំពី​ការ​កើត​ឡើង​នៃ​ឧបទ្ទវ​ហេតុនេះ។»ឯកឧត្ដម​បន្តថា «ទោះយ៉ាងណា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំមិនអាចយល់បានឡើយថា ទោះ​ស្ថិត​ក្នុងហេតុ​ផលណាក៏ដោយ ដែលទាហានថៃអាច​ប្រើ​អាវុ​ធបា​ញ់ប្រហារ​មក​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់។»ឯកឧត្ដមបានបន្ថែមទៀតថា «ពេលនេះ ម៉ោងនេះ ស្មារតី ទឹកចិត្ត របស់យើងទាំងអស់គ្នា នៅ​ជា​មួយ​នឹង​រាជរដ្ឋាភិបាល វីរកងទ័ព និងក្រុមគ្រួសារ​ប្រជាព​លរដ្ឋ​ដែល​បាន​រង​គ្រោះ​នៅ​ក្នុង​ការ​ប៉ះ​​ទង្គិច​នេះ​។»

TOP STORY | សម្ដេចធិបតី ថ្កោលទោស និងស្នើឱ្យបស៊ើបអង្កេតឯករាជ្យករណីយោធាថៃបើកការបាញ់មកលើពលរដ្ឋខ្មែរ

2025/11/12 06:41:14 pm        460
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បាន ប្រកាសថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់ និងស្នើឱ្យមានការបើកការស៊ើបអង្កេតឯករាជ្យលើករណីករណីនេះ។សម្ដេចធិបតីបានថ្លែងថា ទង្វើនេះ គឺផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេស ការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC) ចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងត្រូវរក្សាស្ថានភាពដើម ដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់ និងរង់ចាំការសម្រេចដោយ JBC។ សម្ដេចធិបតីស្នើឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។ សម្ដេចធិបតីថ្លែងថា៖«ខ្ញុំសូមអោយមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវអោយមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហារនេះ»។ ជាមួយគ្នានេះ សម្ដេចធិបតី អំពាវនាវឱ្យអាជ្ញាធរដែនដី និងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ ក្នុងការការពារប្រជាពលរដ្ឋរបស់យើង ជាពិសេសត្រូវគិតគូរលើសុវត្ថិភាព និងអាយុជីវិតរបស់ពួកគាត់ ឱ្យបានជាដាច់ខាត។ សម្ដេចបានបញ្ជាក់ថាកម្ពុជានៅរក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះ និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ៕

[UPDATE] ក្រសួងការពារជាតិ៖មកទល់ពេលនេះយោធាថៃនៅបន្តបាញ់ប្រហារមកលើពលរដ្ឋខ្មែរ ខណៈស្លាប់ចំនួន១នាក់ និងរបួស៣នាក់

2025/11/12 06:29:27 pm        254
ភ្នំពេញ៖ យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅលើកទី១៖ វេលាម៉ោងប្រមាណ ១៥:៥០នាទី និងវេលាម៉ោង ១៧:៥៤នាទីល្ងាច ក្រុមយោធាថៃបានបើកការបាញ់ប្រហារសាជាថ្មី និងកំពុងបន្តបាញ់ប្រហារមកលើប្រជាជនកម្ពុជា មកទល់ពេលនេះនៅបន្តធ្វើសកម្មភាពយោធានៅឡើយ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន បង្កការរបួសជនស៊ីវិលចំនួន ០៣ រូប និងចំនួន ០១រូបបានទទួលមរណភាព។ នេះបើតាមការបញ្ជា់បន្ថែមរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ថា ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ នៅក្នុងហេតុការណ៍ខាងលើ កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចចម្រុះរបស់កម្ពុជា ដែលមិនប្រដាប់ដោយអាវុធ ក៏មានវត្តមាននៅទីកន្លែងកើតហេតុនោះផងដែរ ដើម្បីការពារសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋយើង ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ រួមទាំង គោលការណ៍ដែលបានឯកភាពគ្នា រវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាន នៃការដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្រប តាមច្បាប់អន្តរជាតិ៕

ពលរដ្ឋខ្មែរ១នាក់ស្លាប់ ខណៈជាច្រើននាក់បានរងរបួសក្រោយយោធាថៃបើកការបាញ់ប្រហារល្ងាចនេះ

2025/11/12 05:56:38 pm        610
នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១៥.៥០នាទី កម្លាំងទាហានថៃ បានប្រើកាំភ្លើង RPD បាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ក្នុងដែនអធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាល ឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ចំនួន១នាក់ និងរងរបួសជាច្រើន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ។អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភ បំពានលើ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបាន ចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេស កម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រម ព្រៀងគ្នារវាងប្រទេសទាំងពីរ ដោយរក្សាស្ថានភាពដដែលរហូតដល់ការងារខណ្ឌសីមាព្រំដែនគោកត្រូវ បានបញ្ចប់។ ក្នុងន័យនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងរង់ចាំដំណោះស្រាយរបស់គណៈកម្មការ ចម្រុះព្រំដែន (JBC)។

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល​ស្ដីពី​ភាពជា​អ្នក​ដឹកនាំ​បរិវត្តកម្ម​ឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល”

2025/11/12 05:27:14 pm        379
ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជាវ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​និង​ទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​កម្រិត​ខ្ពស់​ស្ដី​ពី​ភាព​ជា​អ្នក​ដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍ស​ម្រាប់​ថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិបាល” ដល់ថ្នាក់ដឹកនាំ ក.ប.ទ. ប្រមាណ ៥០រូប។វគ្គបណ្ដុះបណ្ដាលនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ដោយសាស្រ្តាចារ្យចំនួន ២រូបមកពីស្ថាប័ន បណ្តុះ​បណ្តាលភាពជាអ្នកដឹកនាំដ៏ល្បី HEC Paris ក្នុងគោល​បំណង​ចែក​រំលែក​ចំណេះ​ដឹង និង​បទ​ពិសោធ​នៃ​ការ​ចាប់​យក​បច្ចេកវិទ្យាថ្មីៗ​សម្រាប់​អ្នក​ដឹកនាំ​ការងារ​បរិវត្ត​កម្ម​រដ្ឋាភិបាល​ឌីជីថល​ក្នុង​វិស័យ​សាធារណៈ (Digital Government Transformation in Public Sector) ជាអាទិ៍ ការ​បញ្រ្ចាប និងការចាប់យកបច្ចេកវិទ្យា, បញ្ញាសិប្បនិម្មិត (AI), អភិបាលកិច្ចទិន្នន័យ និង​ការ​ចាប់​យក​បច្ចេកវិទ្យាថ្មីៗ ព្រមទាំងការអនុវត្តជាក់ស្ដែងនូវគម្រោងផ្លាស់ប្តូរឌីជីថល ផងដែរ។លើស​ពីនេះ ថ្នាក់ដឹកនាំ ក.ប.ទ. ក៏អាចស្វែង​យល់​បន្ថែម​អំពី​បច្ចេកទេស​នៃ​ការ​គ្រប់​គ្រង​ការ​ផ្លាស់​ប្តូរ (Change Management) ក្នុងការងារបរិវត្តកម្មឌីជីថល ផលប្រយោជន៍​យុទ្ធសាស្ត្រ​នៃ​បរិវត្តកម្ម​ឌីជីថលសម្រាប់ប្រតិបត្តិការរបស់រដ្ឋាភិបាល និងការកសាងការ​ជឿទុកចិត្ត​លើ​ការ​ចាប់​យក​បច្ចេក​វិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងការផ្តល់សេវាសាធារណៈ៕

ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យរងរបួស៥នាក់ ក្រោយយោធាថៃ​បើក​ការ​បាញ់​ប្រហា​រនៅល្ងាចថ្ងៃទី១២នេះ

2025/11/12 05:17:19 pm        600
ប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ យ៉ាងតិច៥នាក់ បានរងរបួស ក្រោយយោធាថៃបានបើកការបាញ់ប្រហារមកលើពួកគាត់នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ១៥:៥០នាទី យោធា​ថៃ​បាន​បើក​ការ​បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន ករណីនេះ​បង្ក​ការ​របួស​ជន​ស៊ីវិលចំ​នួន ៥រូប។ ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់​ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ ភ្លាមៗក្រោយ​យោធា​ថៃ​បើក​ការបាញ់ប្រហារមកលើពលរដ្ឋខ្មែរ បណ្តាលឲ្យរងរបួសចំនួន៥នាក់នេះដែរ ក្រសួង​ការពារ​ជាតិ​​កម្ពុជាបានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវ​ឃោរ​ឃៅ​នេះ ​ខណៈទង្វើនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ ”សេចក្តី​ថ្លែង​ការណ៍​រួម​ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំង​ពីរ​បាន​ចុះហ​ត្ថលេ​ខា​កាល​ពី​ថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និង​ថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់​វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។តាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរ កម្ពុជាសូមអំពាវ​នាវ​ឱ្យសហគមន៍​អន្តរជាតិ​ថ្កោល​ទោស​យ៉ាង​ម៉ឺង​ម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួម​ស្តីពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​រវាង​កម្ពុជា​ និងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារ​ឱ្យ​ថៃ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវ​ឱ្យ​ថៃបញ្ឈប់​រាល់​អរិភាព​ជា​ប​ន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជា​អំពាវ​នាវ​ឱ្យ​ភាគី​ថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និង​ដោយសុច្ឆន្ទៈពិតប្រាកដ។ជាមួយ​គ្នា​នេះដែរ កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាម​លក្ខ​ខណ្ឌ​នៃ​បទ​ឈប់​បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំង​កិច្ច​ព្រម​ព្រៀង​ទាំង​ឡាយដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាម​ច្បាប់​អន្តរជាតិ ​ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំង​នឹង​ការ​គំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និង​ស្របតាមច្បាប់អន្តរជាតិជាដើម៕

ក្រសួងការពារជាតិ៖ យោធាថៃបានបើកការបាញ់ប្រហារ​មកលើប្រជាពលរដ្ឋខ្មែរ​នៅ​ក្នុងភូមិព្រៃចាន់ បណ្ដាលឱ្យរងរបួស ៥នាក់

2025/11/12 04:59:28 pm        513
វេលាម៉ោងប្រមាណ ១៥:៥០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅ​ក្នុង​ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោង​តាមព័ត៌មាន​បឋម​ពី​អាជ្ញាធរ​មូលដ្ឋាន ករណីនេះបង្កការរបួសជនស៊ីវិលចំនួន ៥រូប។ ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ​ចំពោះ​ទង្វើ​អ​មនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃ​បាន​រំលោភ​បំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែល​ភាគី​ទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។ កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

ក្រសួងអភិវឌ្ឍន៍ជនបទកំពុងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ ឆ្លើយ​តបទៅនឹ​ង​តម្រូវ​ការ​ចាំ​បាច់​របស់​ពលរដ្ឋ

2025/11/12 04:46:39 pm        557
រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ បាន​នឹង​កំពុង​ខិតខំ​បន្ត​ស្ថាបនា​ផ្លូវ​នៅទី​ជនបទ និងហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីជួយសម្រួល​ដល់​ពលរដ្ឋ​ដឹកនាំ​កសិផល​ទៅ​កាន់ទីផ្សារ និងការធ្វើដំណើរទៅទីកន្លែងផ្សេងៗកាន់តែងាយស្រួល និងឆាប់​រហ័ស​ជា​មុន ដែលការណ៍នេះ ក៏បានជួយលើកកម្ពស់កម្រិតជីវភាពរបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន។ ក្នុង​ឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះ​ត្រួត​ពិនិត្យ​វាយ​តម្លៃ​លើ​ការងារស្ថាបនាផ្លូវចំនួន ២គម្រោង ទី១. ផ្លូវក្រាលកៅស៊ូពីរជាន់ ប្រវែងជាង ១ពាន់ ៦រយ​ម៉ែត្រ និងដាក់លូ ស្ថិតនៅក្នុងឃុំសូភាស និងឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និង​ទី២. ផ្លូវ១ខ្សែ មាន៣កំណាត់ (ផ្លូវក្រាលកៅស៊ូ និងចាក់បេតុង) និងដាក់លូ នៅឃុំព្រៃស្រឡិត ស្រុក​ពារាំង ខេត្តព្រៃវែង ស្ថាបនាដោយកងវិស្វកម្ម នៃក្រសួងកាពារជាតិ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ការ​សម្រេច​ទៅបានចក្ខុវិស័យ ឆ្នាំ២០៣០ ពលរដ្ឋមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុ​វិស័យ​ឆ្នាំ​២០៥០ ពលរដ្ឋមានចំណូលខ្ពស់ ក៏មិនអាចកាត់ផ្ដាច់បាននូវការកសាងផ្លូវគមនាគមន៍ ហើយ​ផ្លូវ​ជន​បទ និងហេដ្ឋារចនាសម្ព័ន្ធជនបទ ក៏ជាចំណែកដ៏សំខាន់ ក្នុងការចូល​រួម​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​គោ​ល​ដៅនេះ។ឯកឧត្តមបន្តថា ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ទើបក្រសួងអភិវឌ្ឍន៍ជនបទ ក្នុង​យុទ្ធសាស្ត្រ​សំខាន់របស់ខ្លួន កំពុងប្រឹងប្រែងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង​គមនាគមន៍​ជន​បទ​ប្រទាក់​ក្រឡា ដោយការខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវ​ដី​ល្បាយ​ក្រួស​ទៅ​ជាផ្លូវ​ក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង។ក្នុងពេលទទួលបានសមិទ្ធផលផ្លូវថ្មី ពលរដ្ឋរស់នៅអមសងផ្លូវទាំងពីរខ្សែ បាន​សម្ដែង​នូវ​ការ​សប្បាយ​រីក​រាយ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានខិតខំ​កសាង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ពួកគាត់ ហើយជួយលើកកម្ពស់កម្រិតជីវភាព ។ ជាមួយគ្នានោះ គណៈកម្មការអន្តរក្រសួង ក៏បានស្នើទៅកាន់អាជ្ញាធរមូលដ្ឋាន ចូលរួមទប់ស្កាត់ នូវ​ការ​ដឹកលើសទម្ងន់ ដែលធ្វើឲ្យផ្លូវឆាប់រងការខូចខាត់ ហើយអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​អម​សង​ខាងផ្លូវ និងអ្នកធ្វើដំណើរពីទីកន្លែងនានា សូមចូលរួមថែទាំ ដើម្បីធានា​ថា​អាច​ប្រើ​ប្រាស់​បាន​យូរ​អង្វែង៕ អត្ថបទ បាន សុខរិទ្ធិ

BREAKING NEWS ទាហាន​ថៃ ​បើក​ការ​បាញ់​ប្រហារ​មកលើប្រជាពលរដ្ឋស៊ីវិល នៅភូមិព្រៃចាន់ បង្ក​ឱ្យ​មានរបួសពលរដ្ឋខ្មែរ ៥នាក់

2025/11/12 04:28:22 pm        952
នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ទាហាន​ថៃ​បាន​បើក​ការ​បាញ់​ប្រហារ​មក​លើ​ប្រជាព​លរដ្ឋ​ស៊ីវិល​នៅ​ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បង្ក​ឱ្យ​មាន​ពលរដ្ឋខ្មែរ ៥នាក់​ បានរបួស។ នេះបើយើងតាមអាជ្ញាធរមូលដ្ឋានរាយការណ៍បឋម។  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
06/07/2026 06:06 PM
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
06/07/2026 05:06 PM
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ
06/07/2026 04:06 PM
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
06/07/2026 04:06 PM
អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងផ្សព្វផ្សាយច្បាប់សំខាន់ៗជូនពលរដ្ឋឃុំកំពង់ពោធិ៍
06/07/2026 04:06 PM
ឯកឧត្តម គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការ អ.ន.ក.ខេត្តតាកែវ
06/07/2026 03:06 PM
ឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់និយាយថា ខ្លួនបានដាក់ពង្រាយនាវាដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការរបស់ចិន
06/07/2026 03:06 PM
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនចង្ហាន់សមណសិស្សជាង១ពាន់អង្គ/នាក់ ក្នុងឱកាសប្រឡងធម្មវិន័យ
06/07/2026 03:06 PM
បារាំង និងសម្ព័ន្ធមិត្តសម្លឹងរកការចាត់វិធានការថ្នាក់ជាតិ ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលលើបញ្ហាតំបន់ West Bank
06/07/2026 02:06 PM
ករណីឆ្លងជំងឺអេបូឡាហក់ឡើងជាង ៤០០នាក់ ខណៈក្ដីបារម្ភកើនឡើងពីការផ្ទុះឡើងនៃជំងឺនេះនៅអាហ្វ្រិកកណ្តាល
06/07/2026 02:06 PM