លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ

ព័ត៌មានជាតិ

សភាពាណិជ្ជកម្មបារាំង-កម្ពុជា រៀបចំកម្មវិធី «អបអរ​សាទរ​ទិវា​ហ្វ្រង់​កូហ្វូនី ២០២៥» រយៈពេល៣ថ្ងៃ នៅខេត្តសៀមរាប

2025/11/12 10:06:47 am        209
សភាពាណិជ្ជកម្មបារាំង-កម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំកម្មវិធី «អប​អរ​សាទរ​ទិវា​ហ្វ្រង់​កូហ្វូនី​ ២០២៥» ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និង​ដើម្បី​ជួយផ្សព្វផ្សាយប្រជាប្រិយភាពជាសកលរបស់ប្រទេសកម្ពុជា ក៏ដូចជា ខេត្តសៀមរាប។ កម្ម​វិធីខាងលើនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលា​ម៉ោង​០៩:​០០​នាទី ដល់ម៉ោង ២២:០០នាទី ដែលមានសកម្មភាពដូចជា៖* ផ្សារវប្បធម៌​ដែលមានស្តង់ប្រមាណ ៥០ស្តង់ ដាក់តាំងបង្ហាញផលិតផល និងសិប្បកម្ម​ម​ក​ពី​ប្រទេស​បារាំង និងផលិតផលសិប្បកម្មក្នុងស្រុករបស់ប្រទេសកម្ពុជា។* ការប្រគំតន្ត្រី​នៅ​យប់ថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ជាមួយគ្នានេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និង​របៀប​រៀប​រយ ឱ្យបានល្អប្រសើរនៅក្នុងការរៀបចំកម្មវិធីខាងលើ រដ្ឋបាលខេត្ត​សៀមរាប​​នឹង​ផ្អាក​ការ​ធ្វើ​ចរាចរជាបណ្តោះអាសន្ន លើកំណាត់ផ្លូវតាមបណ្ដោយមាត់ស្ទឹងលើវិថីពោធិ៍កំបោរ ត្រង់​ចំណុច​ចាប់​ពីសណ្ឋាគារFCC ដល់ស្ពានវត្តរាជបូព៌ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូ​ត​ដល់​ចប់​កម្ម​វិធី។

ក្រុម​ការងារ​ត្រី-វិស័យ អញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការអភិវឌ្ឍ «សហគមន៍​កសិកម្ម​ទំនើប​ម្ទេស​ដំណាក់​ទ្រយឹង​» ខេត្តពោធិ៍សាត់

2025/11/12 09:52:39 am        185
ឯកឧត្តម ឈឿង គិរីរ័ត្ន ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ហើយលោក តាំង សុផាត អគ្គនាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​កិច្ច​ការ​បច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម កាលពីរសៀលថ្ងៃទី១០ ខែ​វិច្ឆិកា​ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយប្រធាន អនុប្រធាន សមាជិក​សហគមន៍​កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ដើម្បីត្រៀមអនុវត្តការ​ដាំដុះ​ម្ទេស​ដំណាក់​កាល​ទី​មួយ​ ដែលនឹងជួយលើកស្ទួយជីវភាព និងផ្តល់ប្រ​ភព​ចំណូល​ចម្រុះ​ជូន​បង​ប្អូន​អតីត​យុទ្ធជ​ន​ជា​ស​មាជិក​ ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ក្រុមការងារត្រី-វិស័យបានគូសបញ្ជាក់ថា ការចងក្រងជាសហគមន៍កសិកម្មទំនើប នឹង​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់ពុកម៉ែបងប្អូនអតីតយុទ្ធជន ជាពិសេសជួយកាត់​បន្ថយ​ថ្លៃ​ដើម​តាម​ការ​ប្រមូល​ទិញ​ដុំ ការធានាទីផ្សារ និងតម្លៃតាមរយៈការចុះកិច្ចសន្យាលក់ទុកមុន។ គួរជម្រាបជូនថា សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងនេះ បាន​ទទួល​ការ​អភិវឌ្ឍន៍​រួម​តាម​រយៈ​យន្ត​ការត្រី-វិស័យ (កសិកម្ម-ធនធានទឹក-អភិវឌ្ឍន៍ជនបទ) ដែលនឹងបន្តជួយ​ជ្រោម​ជែង​ប្រជា​កសិករ ដែលជាអតីតយុទ្ធជនទាំងអស់ តាមរយៈ​ការ​ចង​ក្រង​ជា​សហគមន៍​កសិកម្ម​ទំនើប​ មានការដាំម្ទេស ផលិតកម្មដំណាំបន្លែផ្ទះសំណាញ់ ជាមួយនឹងការចិញ្ចឹមមាន់យកពង និង​ចិញ្ចឹមយកសាច់ ឱ្យទទួលបានផលប្រយោជន៍ជាច្រើន និង​លើក​កម្ពស់​ជីវភាពរស់​នៅរបស់​បង​ប្អូន​អតីត​យុទ្ធជនឱ្យកាន់តែប្រសើរ៕

កម្ពុជាប្រាប់ថៃជាថ្មីថា កម្ពុជាមិនប្រើប្រាស់មីនថ្មី​ជាដាច់ខាត​ហើយ​មាន​ការ​សោក​ស្តាយ​ដែល​ថៃ​បង្ខូច​កេរ្តិ៍​ឈ្មោះកម្ពុជាម្តងហើយម្តងទៀតលើបញ្ហានេះ

2025/11/12 09:42:19 am        300
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និង​សង្គ្រោះ​ជន​ពិការ​ដោយ​សារមី​ន ​បានប្រាប់ទៅភាគីថៃម្តងទៀតថា កម្ពុជាបានគោរពនូវអនុសញ្ញាអូតាវ៉ាយ៉ាងមុតមាំ ហើ​យ​កម្ពុជា​មិនប្រើប្រាស់មីនថ្មីប្រឆាំងមនុស្សជាតិជាដាច់ខាត ដូច្នេះ​កម្ពុជា​មាន​ការ​សោក​ស្តាយ​ចំពោះ​ភាគីថៃ ដែលបានធ្វើការចោទប្រកាន់ និង​បង្ខូច​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ម្តង​ហើយ​ម្តង​ទៀត​ទាក់​ទង​នឹង​បញ្ហា​មីននេះ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អាជ្ញាធរមីន នាយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បាន​លើក​ឡើងថា កម្ពុជាពិតជាមានការសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន ដែលបាន​ផ្សព្វ​ផ្សាយ​ក្នុងចេតនាចោទប្រកាន់ និង បង្អួចកេរ្តិ៍ឈ្មោះកម្ពុជា ថាបានប្រើប្រាស់ និងដាក់មីនថ្មី ក្នុង​ខណៈ​ពេល​ដែលកម្ពុជាកំពុងខិតខំប្រឹងប្រែង លុបបំបាត់គ្រាប់មីន និងទុក្ខវេទនា​របស់​សហគមន៍​ ដែល​បង្ក​ឡើងដោយមីន និងសំណល់ជាតិផ្ទុះពី សង្គ្រាម ព្រមទាំងទទួល​បាន​ការ​វាយ​តម្លៃ​ខ្ពស់​ពីសហគមន៍អន្តរជាតិ ថាជាប្រទេសគំរូ និងឈានមុខក្នុង វិស័យសកម្ម​ភាព​មីន​សាកល​នោះ​។ អាជ្ញាធរមីន បានចាត់ទុកថា ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ភាគីថៃនេះ ក៏បានប៉ះ​ពាល់​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងនៃ ក្រុមការងារសម្របសម្រួលរួម (JCTF) ដែលបានបង្កើតឡើង​ដោយ​ប្រទេស​ទាំង​ពីរ​(កម្ពុជា-ថៃ) ដើម្បីជំរុញដល់ការ បោសសម្អាតមីនមនុស្សធម៌ និងបង្កើនទំនុក​ចិត្ត​រវាង​គ្នា ​នៅតាមបណ្ដោយព្រំដែនផងដែរ។តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះអាជ្ញាធរមីន បានគូសបញ្ជាក់ផងដែរថា«កម្ពុជា ក្នុង​នាម​ជា​ប្រទេសស្រលាញ់សន្តិភាព ទទូចដល់ភាគីថៃចៀសវាងការយកបញ្ហាផ្ទុះមីន នៅថ្ងៃទី១០ ខែ​វិច្ឆិកា ឆ្នាំ២០២៥ ក្នុងតំបន់ព្រំដែន ដែលបានធ្វើឱ្យទាហានថៃពីរនាក់រងរបួស ជាមូល​ហេតុ​នៃកា​រ​ផ្អាក​អនុវត្តជា ឯកតោភាគី នូវកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥»។ជាមួយគ្នានោះអាជ្ញាធរមីន បានលើកឡើងទៀតថា ក្នុងនាមជារដ្ឋភាគី​អនុសញ្ញា​ហាម​ប្រាម​ការ​ប្រើ​ប្រាស់​មីន​ប្រឆាំង​មនុស្ស (អនុសញ្ញាអូតាវ៉ា) កម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍ និង​គោរព​យ៉ាង​ខ្ជាប់​ខ្ជួន​តាមបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា ហើយកម្ពុជាបានចាត់ទុកសកម្មភាពមីន ជា​ការ​ចូល​រួម​ចំណែកក្នុងការកសាងសន្តិភាព និងជាស្នូលនៃការអភិវឌ្ឍជាតិ។ ក្នុងឱកាសនៃកិច្ចប្រជុំលើកទី២២នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែល​នឹងខិតជិតមកដល់នាពេលខាងមុខ កម្ពុជាសូមស្នើដល់ភាគីថៃ ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធ រក្សានូវ ស្មារតីកិច្ចសហការ វប្បធម៌សន្ទនា គោរពគ្នាទៅវិញទៅមក និងឈរ​លើគោ​ល​ការណ៍​មនុស្ស​ធម៌ និងច្បាប់អន្តរជាតិ ដើម្បីសម្រេចបានគោលដៅរួមពិភពលោកមួយដែលគ្មានមីន ចេតនា​ចោទ​ប្រកាន់ណាមួយ ដែលគ្មានការពិត ឬការស៊ើបអង្កេតច្បាស់លាស់ ឬការ​ប្រើប្រា​ស់​មីន​ដើម្បី​បម្រើ​ដល់នយោបាយ អាចនឹង បំផ្លាញដល់ទំនុកចិត្តរវាងគ្នានិងគ្នា ធ្វើឱ្យអាប់​ឱន​ដល់​កិត្តិ​យស​របស់​រដ្ឋភាគី និងស្មារតីនៃអនុសញ្ញាអូតាវ៉ា។ យ៉ាងណាក៏ដោយ«ជាថ្មីម្តងទៀត ក្នុង​នាម​ជា​ប្រទេស​ដែលបានគាំទ្រយ៉ាងមុតមាំ និងជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា កម្ពុជា មិនបានប្រើប្រាស់ ហើយ​នឹងមិនប្រើប្រាស់មីនថ្មីឡើយ»៕

ក្រសួងបរិស្ថានរកឃើញរោងចក្រមួយនៅខេត្តតាកែវ ល្មើសច្បាប់បរិស្ថានដោយដុតកម្ទេចក្រណាត់ និងប្រេងម៉ាស៊ូតបញ្ចេញផ្សែងខ្មៅ និងក្លិនប៉ះពាល់ដល់ពលរដ្ឋ

2025/11/12 09:35:30 am        272
ក្រសួងបរិស្ថាន តាមរយៈក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយនិង មន្ទីរបរិស្ថានខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរកឃើញ រោងចក្រកាត់ដេរ Perfect Vision Fashion (Cambodia) Co., Ltd ស្ថិននៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ បានដុតកម្ទេចក្រណាត់ និងប្រេងម៉ាស៊ូត លាយជាមួយអុស សម្រាប់ក្នុងឡ និងបានបញ្ចេញផ្សែងខ្មៅនិងក្លិនឈ្ងៀម ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ករណីនេះ គឺល្មើសនឹងមាត្រា ១៦១ និងមាត្រា ៦៩៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ លើសពីនេះ រោងចក្រពុំបានរៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថាន ក្នុងរយៈពេល៦ខែម្តង ដូចមានចែងក្នុងកិច្ចសន្យាការពារបរិស្ថាន គឺល្មើសនឹងមាត្រា ៦៩៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ក្រសួងបរិស្ថានបានដាក់ចេញវិធានការអនុវត្តចំពោះក្រុមហ៊ុននេះ តម្រូវឲ្យបញ្ឈប់ជាបន្ទាន់ នូវការយក កម្ទេចក្រណាត់ ទៅដុតក្នុងឡ និងតម្រូវឲ្យរៀបចំតបំពង់ផ្សែងឡ ឲ្យបានខ្ពស់ផុតឡើងលើថែមទៀត ដើម្បីកុំផ្សែងហុយធ្លាក់ទៅលើលំនៅឋានប្រជាពលរដ្ឋទៀត។ លើសពីនេះក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុន រៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថាន ទៅតាមការកំណត់។ ក្រុមហ៊ុនត្រូវរងពិន័យអន្តរការណ៍ អនុលោមតាមមាត្រា ៨២៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ក្រសួងបរិស្ថានសូមថ្លែងអំណរគុណដល់បណ្តារោងចក្រ សហគ្រាស និងក្រុមហ៊ុន ទាំងឡាយណា ដែលបានគោរពច្បាប់បរិស្ថានត្រឹមត្រូវ និងសូមអរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ដែលបានរាយការណ៍ពីករណីបំពុលបរិស្ថាននៅកម្ពុជា។ ក្រសួងបរិស្ថានសូមធ្វើការអំពាវនាវឱ្យមានការចូលរួមសាមគ្គីគ្នាបន្តទៀត ដើម្បីទប់ស្កាត់ការបំពុលដី បំពុលទឹក និងលើមេឃ ដើម្បីកម្ពុជាមានភាពស្អាត ប្រជាពលរដ្ឋនិងបរិស្ថានមានសុខភាពល្អ និងកម្ពុជាមានភាពស្អាតលើឆាកអន្តរជាតិ ដែលទាក់ទាញអ្នកទេសចរណ៍ និងអ្នកវិនិយោគមកកម្ពុជាកាន់តែច្រើនថែមទៀត៕

កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តមុតស្រួចក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2025/11/12 09:28:19 am        239
នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេស​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេស​ក​កម្មពិសេស និងជាប្រធាន​លេខាធិការ​ដ្ឋាន​គណៈ​កម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យឯកឧត្តម Dominic Williams ឯក​អគ្គ​រាជ​ទូត​អង់គ្លេស៍ប្រចាំក​ម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បាន​គូស​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិ​ត្តមុ​ត​ស្រួច​របស់​រាជ​រដ្ឋាភិបាល​ ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការបង្កើតយន្តការ គ.ប.ឆ.ប បន្ថែមលើយន្តការដែលមានស្រាប់ សំដៅធ្វើ​យ៉ាង​ណាស​ម្រប​សម្រួលអាជ្ញាធ​រ​ថ្នាក់​ក្រោម​ជាតិ​យកចិត្តទុកដាក់បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីមូលដ្ឋានរបស់ខ្លួន។ ទន្ទឹមនេះ ឯកឧត្តមសន្តិបណ្ឌិត បានជម្រាបជូន​ពី​លទ្ធផល​នៃ​សកម្មភាព​ប្រតិបត្តិ​ការ​នា​ពេល​កន្លង​ទៅ។​ ឯកឧត្តមសន្តិបណ្ឌិត បានសង្កត់ធ្ងន់ពីសារៈ​សំខាន់​នៃ​កិច្ច​សហប្រ​តិបត្តិការ​ជាមួយ​ដៃ​គូ​អ​ន្តរជាតិ តាមរយះការចូលរួមស៊ើបអង្កេត ចែករំលែកព័ត៌មាន និងបទពិសោធន៍ ដើម្បី​បង្កា​ទប់​ស្កាត់ ​និងស្រាវជ្រាវរកមេក្លោងនិងបណ្តាញអង្គការចាត់តាំងឱ្យបានម៉ឺងម៉ាត់។ ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូតបានសម្តែងនូវការពេញចិត្ត និងកោត​សរសើរ​ដល់​រា​ជ​រដ្ឋាភិ​បាល​កម្ពុជាដែ​ល​បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​នេះឡើ​ង។ ឯកឧត្តម ឯកអគ្គរាជទូតបានគូស​បញ្ជាក់​អំពី​ការ​ពេញ​ចិត្ត​ចំពោះ​ទំនាក់​ទំនង​កាន់​តែជិតស្និទជាមួយកម្ពុជា និងបង្ហាញពីបំណងបង្កើនកិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ ដើម្បីជួយឱ្យកម្ពុជាកាន់តែមានការអភិវឌ្ឍ និងរឹងមាំ។ ទន្ទឹមនេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏​មានបំណងភ្ជាប់ទំនាក់ទំនងជាមួយ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ក្នុង​គោល​បំណង​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ជួយគ្នា​ទៅ​វិញ​ទៅម​ក​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ភាគីទាំងពីរបានពិភាក្សាអំពីជំហានបន្ទាប់ក្នុងកិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាព សំ​ដៅ​រួម​គ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាកង្វល់រួម ឱ្យកាន់មាន​ប្រសិទ្ធ​ភាព​ និង​ប្រសិទ្ធផល៕

ប្រព័ន្ធធារាសាស្ត្រ២ ទីតាំងនៅខេត្តពោធិ៍សាត់ ផ្គត់ផ្គង់ទឹក​ជូនបង​ប្អូន​អតីត​យុទ្ធជ​ន​រាប់​រយ​គ្រួសារ​សម្រាប់​ប្រើប្រាស់ និងបង្កបង្កើនផល

2025/11/12 09:23:00 am        203
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិ​យសស​មាគ​ម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញ​ដឹក​នាំ​ក្រុម​ការងា​របន្តចុះត្រួតពិនិត្យទីតាំងទំនប់ស្ទាក់ទឹក និងទំនប់បង្ហៀរទឹក ដែលបានរៀប​ចំ​ប្រព័ន្ធ​ធារា​សាស្រ្ត​ជូនបងប្អូនអតីតយុទ្ធជនសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពភោគផលដំណាំ រួម​ទាំង​បង្កបង្កើនផល ស្ថិតក្នុងភូមិប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង ដែលស្ថិតក្នុងឃុំព្រងិល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រជាជនងាយរងគ្រោះបំផុត ៩៣៣គ្រួសារ នៅខេត្តមណ្ឌលគិរី ទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា

2025/11/12 09:16:20 am        167
ឆ្លើយតបតាមការស្នើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ជាក់ស្តែងនៅថ្ងៃអង្គារទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៩៣៣គ្រួសារ ភាគច្រើនជាបងប្អូនជនជាតិដើមភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរី ក្នុងនោះក្រុងសែនមនោរម្យ ៣២៧គ្រួសារ, ស្រុកកោះញែក ២០៣គ្រួសារ, ស្រុកកែវសីមា ១៨៩គ្រួសារ, ស្រុកអូររាំង ៨៦គ្រួសារ និងស្រុកពេជ្រាដា ១២៨គ្រួសារ។អំណោយមនុស្សធម៌ខាងលើនេះត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ចុះចែកដោយផ្ទាល់ដល់ដៃប្រជាជនងាយរងគ្រោះបំផុតទាំង ៩៣៣គ្រួសារ ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ពិធីជួបសំណេះសំណាល និងចែកអំណោយខាងលើនេះ ប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា , អ្នកឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខា និងឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីថ្នាក់កណ្តាល ថ្នាក់ដឹកនាំសាខា មន្រ្តីប្រតិបត្តិសាខា យុវជន និងអ្នកស្ម័គ្រចិត្ត ដែលបានធ្វេីឡេីងនៅទីតាំងចំនួន៣គឺ៖ ទីតាំងទី១ ភូមិអូរយ៉េស ឃុំស្រែសង្គម ស្រុកកោះញែក សម្រាប់ប្រជាជនងាយរងគ្រោះបំផុត ២០៣គ្រួសារ មកពី៦ឃុំ គឺឃុំអរបួនលើ, ឃុំស្រែសង្គម, ឃុំណងឃីលិក, ឃុំរយ៉, ឃុំស្រែហ៊ុយ និងឃុំសុខសាន្ត។ ទីតាំងទី២ ភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង សម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ៥៤១គ្រួសារ ក្នុងនោះ ក្រុងសែនមនោរម្យ ៣២៧គ្រួសារ មកពី៤សង្កាត់ គឺសង្កាត់ស្ពានមានជ័យ សង្កាត់មនោរម្យ សង្កាត់រមនា និងសង្កាត់សុខដុម, ស្រុកពេជ្រាដា ១២៨គ្រួសារ មកពី ៤ឃុំ គឺឃុំក្រង់តេះ ឃុំប៊ូស្រា ឃុំពូជ្រៃ ឃុំស្រែអំពូម និងស្រុកអូររាំង ៨៦គ្រួសារ មកពី ២ឃុំ គឺឃុំសែនមនោរម្យ និងឃុំដាក់ដាំ។ ទីតាំងទី៣ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា សម្រាប់ប្រជាជនងាយរងគ្រោះបំផុត ១៨៩គ្រួសារ មកពី២ឃុំគឺឃុំស្រែខ្ទុម និងឃុំស្រែព្រះ។សូមជម្រាបជូនថា នៅថ្ងៃស្អែកទី១២ ខែវិច្ឆិកានេះ ក្រុមការងារពីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី នឹងបន្តចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ១៨៩គ្រួសារទៀត រស់នៅក្នុងស្រុកកែវសីមា ដើម្បីបង្គ្រប់ចំនួនប្រជាពលរដ្ឋងាយរងគ្រោះបំផុតទាំង ៩៣៣គ្រួសារ នៅក្នុងខេត្តមណ្ឌលគិរី។ សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕

ប្រេស៊ីល ជាប្រទេសនៅទ្វីបអាមេរិកខាងត្បូងដំបូងគេ ចុះអនុស្សរណៈយោគយល់ សហប្រតិបត្តិការទេសចរណ៍ ជាមួយកម្ពុជា

2025/11/11 09:01:50 pm        190
សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលមានប្រជាជនច្រើនជាង ២០០លាននាក់ ជាប្រទេសនៅទ្វីបអាមេរិកខាងត្បូងដំបូងគេ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា នៅរាជធានីរីយ៉ាដ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ដោយទទួលបានសិទ្ធិប្រទានក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នាដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា និងក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism - 26th General Assembly) នៅរាជធានីរីយ៉ាដ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ANA CARLA MACHADO LOPES អនុរដ្ឋមន្ត្រីទេសចរណ៍ ប្រស៊ីល និងជាលេខាធិការប្រតិបត្តិអង្គការទេសចរណ៍សហប្រជាជាតិ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីសហប្រតិបត្តិការទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រទេសកម្ពុជា អាចធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ទាក់ទាញការវិនិយោគក្នុងវិស័យទេសចរណ៍ និងការបង្កើតនូវផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែម និងទេសចរណ៍បែបបេតិកភណ្ឌដល់ទីផ្សារប្រេស៊ីលដ៏មានសក្តានុពលខ្ពស់ជាមួយប្រជាជន ជាង ២០០លាននាក់ និងពង្រីកការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគបន្ថែមទៀតពីតំបន់ទ្វីបអាមេរិកខាងត្បូង៕

កម្ពុជាជំរុញផលិតផលសក្តានុពលទៅកាន់ទីផ្សារប្រទេសកាណាដា និងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា

2025/11/11 08:47:25 pm        138
នាព្រឹកថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម មីន កុម្ភៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសកាណាដា និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា”។សិក្ខាសាលានេះ សហការរៀបចំដោយ នាយកដ្ឋានអាម៉េរិក នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ និងមានសមាសភាពចូលរួមមកពីមន្ទីរពាក់ព័ន្ធ តំណាងតំបន់សេដកិច្ចពិសេសពាណិជ្ជករ រោងចក្រ សហគ្រាស និងនិស្សិត។ថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលា ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងអំពីគោលនយោបាយពាណិជ្ជកម្មអន្តរជាតិកម្ពុជា អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ក៏ដូចជាសារៈសំខាន់នៃការនាំចេញទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ដោយបានផ្តោតសំខាន់ទៅលើទីផ្សារនៅប្រទេសមួយចំនួនក្នុងទ្វីបអាម៉េរិកជាដើម។ឯកឧត្តមអនុរដ្ឋលេខាធិការ បញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពីទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទំនិញសក្តានុពលកម្ពុជា ក៏ដូចជាបទបង្ហាញអំពីនីតិវិធី និងលក្ខខណ្ឌតម្រូវបច្ចេកទេសក្នុងការនាំចេញទំនិញពីកម្ពុជា ទៅកាន់កាណាដាផងដែរ៕

កិច្ចសន្ទនាកម្រិតខ្ពស់ ពង្រឹងការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និងសហភាពអឺរ៉ុប ចំពោះការអភិវឌ្ឍកម្ពុជា

2025/11/11 08:20:23 pm        161
នាព្រឹកថ្ងៃអង្គារ ទី១១ ខែវិច្ឆិកាឆ្នាំ២០២៥ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ភាគីជាតិ អន្តរជាតិពាក់ព័ន្ធ បានអញ្ជើញចូលរួមកិច្ចសន្ទនាកម្រិតខ្ពស់ នៃយុទ្ធសាស្រ្តរួម ស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ និងយុទ្ធសាស្ត្រច្រកទ្វារសកលអឺរ៉ុប។កិច្ចប្រជុំនេះ គឺមានគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្ររួម ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ និងយុទ្ធសាស្ត្រច្រកទ្វារសកលអឺរ៉ុប ដើម្បីបង្ហាញពីភាពជាដៃគូ និងពង្រឹងការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និងសហភាពអឺរ៉ុប ចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។  កិច្ចប្រជុំនេះ ប្រារព្ធ ក្រោមអធិបតីភាព ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ព្រមទាំងមានការចូលរួមពីអន្តរក្រសួងពាក់ព័ន្ធ ជាមួយនឹងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ជាច្រើនរូប៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
06/07/2026 06:06 PM
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
06/07/2026 05:06 PM
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ
06/07/2026 04:06 PM
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
06/07/2026 04:06 PM
អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងផ្សព្វផ្សាយច្បាប់សំខាន់ៗជូនពលរដ្ឋឃុំកំពង់ពោធិ៍
06/07/2026 04:06 PM
ឯកឧត្តម គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការ អ.ន.ក.ខេត្តតាកែវ
06/07/2026 03:06 PM
ឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់និយាយថា ខ្លួនបានដាក់ពង្រាយនាវាដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការរបស់ចិន
06/07/2026 03:06 PM
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនចង្ហាន់សមណសិស្សជាង១ពាន់អង្គ/នាក់ ក្នុងឱកាសប្រឡងធម្មវិន័យ
06/07/2026 03:06 PM
បារាំង និងសម្ព័ន្ធមិត្តសម្លឹងរកការចាត់វិធានការថ្នាក់ជាតិ ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលលើបញ្ហាតំបន់ West Bank
06/07/2026 02:06 PM
ករណីឆ្លងជំងឺអេបូឡាហក់ឡើងជាង ៤០០នាក់ ខណៈក្ដីបារម្ភកើនឡើងពីការផ្ទុះឡើងនៃជំងឺនេះនៅអាហ្វ្រិកកណ្តាល
06/07/2026 02:06 PM