លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ

ព័ត៌មានជាតិ

អាជ្ញាធរមីន សោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន ផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា

2025/11/11 08:10:53 pm        126
អាជ្ញាធរមីន សម្តែងការសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួន ដែលបានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថាបានប្រើប្រាស់ និងដាក់មីនថ្មី ក្នុងខណៈពេលដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងលុបបំបាត់គ្រាប់មីន និងទុក្ខវេទនារបស់សហគមន៍ ដែលបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ថាជាប្រទេសគំរូ និងឈានមុខក្នុងវិស័យសកម្មភាពមីនសាកល។ ការចោទប្រកាន់គ្មានមូលដ្ឋាននេះ ក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងនៃក្រុមការងារសម្របសម្រួលរួម (JCTF) ដែលបានបង្កើតឡើងដោយប្រទេសទាំងពីរ ដើម្បីជំរុញដល់ការបោសសម្អាតមីនមនុស្សធម៌ និងបង្កើនទំនុកចិត្តរវាងគ្នា នៅតាមបណ្តោយព្រំដែនផងដែរ។

មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរនាយកដ្ឋានផ្លូវលំជនបទលើការងារថែទាំប្រចាំផ្លូវ

2025/11/11 08:00:49 pm        164
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានផ្លូវលំជនបទ ដែលបានថែទាំប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន ៧ខ្សែ ប្រវែងសរុបជាង ១២២ គីឡូម៉ែត្រ ស្ថិតនៅខេត្តបាត់ដំបង បានថែទាំល្អប្រសើរ ព្រោះផ្លូវគឺជាតម្រូវការចាំបាច់ បម្រើដល់ការធ្វើ ដំណើរ និងការជួយជំរុញចលនាសេដ្ឋកិច្ចនៅតំបន់ជនបទ។ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២ លើការងារថែទាំប្រចាំផ្លូវ ក្រាលកៅស៊ូ DBST ចំនួន ៧ខ្សែ ប្រវែងសរុបជាង ១២២ គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ និង ៦ម៉ែត្រ នៅក្នុងស្រុកចំនួន៥ និងនៅក្នុងក្រុង បាត់ដំបង ខេត្តបាត់ដំបង។ ឯកឧត្តមក៏បានលើកឡើងថា ជុំវិញផ្លូវជនបទនេះ សម្រាប់ការងារស្ថាបនា ការស្តារ ថែទាំ និងការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗ គឺជាការវិនិយោគដ៍ចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីសម្រួលដល់គមនាគមន៍ និងប្រជាពលរដ្ឋនៅគ្រប់ ទិសទីនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានផ្លូវលំជនបទ លើគម្រោងថែទាំប្រចាំផ្លូវខាង លើនេះបានល្អប្រសើរ ក្នុងនោះប្រសិនយើងមិនយកចិត្តទុកដាក់លើការងារថែទាំនោះទេ ផ្លូវទាំងអស់នេះនឹងរងនូវការខូចខាត ធ្វើឱ្យ ប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនផ្សេងៗ។ ដូច្នេះការថែទាំងផ្លូវពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូល រួមថែទាំផ្លូវឱ្យបានល្អ។ បញ្ហានេះមិនត្រឹមតែចូលរួមលើកកម្ពស់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានប៉ុណ្ណោះទេ នេះក៏ ជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយតំបន់ជនបទ ឱ្យទៅជាតំបន់មានការរីកចម្រើន ស័ក្តសមជាជនបទនៃប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា តាមរយៈនៃការថែទាំផ្លូវនេះដែរ ក្រសួងអភិវឌ្ឍន៍ជនបទបានផ្ដោតការយកចិត្ត ទុកដាក់យ៉ាងខ្លាំង មិនថានៅលើការងារស្ថាបនាផ្លូវ ឬការស្តារផ្លូវឡើងវិញនោះឡើយ ជាក់ស្តែងការងារជួសជុលផ្លូវនេះពិតជាមានសារៈ សំខាន់ គឺយើងជួសជុលក្នុងរយៈពេលខ្លី មិនប៉ះពាល់ដល់ការកក់ស្ទះចរាចរណ៍ ឬការធ្វើអាជីវកម្មផ្សេងៗនោះឡើយ ដែលនេះជាតម្រូវ ការចាំបាច់សម្រាប់ជំរុញចលនាសេដ្ឋកិច្ចនៅតំបន់ជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា ជាពិសេស ទៅកាន់តំបន់ផលិតកម្ម សម្រួលដល់ការដឹកជញ្ជូន និងការធ្វើគមនាគមន៍របស់ប្រជាពលរដ្ឋ សម្រាប់ការទំនាក់ទំនងសេដ្ឋកិច្ច និង សង្គម ចំណេញពេលវេលា និងកាត់បន្ថយការចំណាយជាដើម។ ជុំវិញបញ្ហានេះ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ ជនបទ គឺជាគន្លឹះគាំទ្រដល់រាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ក្រុមប្រឹក្សាអាជីវកម្មអារ៉ាប៊ីសាអូឌីត-កម្ពុជា ចាប់អារម្មណ៍ និងគ្រោងមកឈ្វេងយល់សក្តានុពលកម្ពុជា នៅខែធ្នូ

2025/11/11 07:14:37 pm        124
ក្រុមប្រឹក្សាអាជីវកម្មអារ៉ាប៊ីសាអូឌីត-កម្ពុជា ចាប់អារម្មណ៍លើសក្តានុពលទេសចរណ៍ដ៏សម្បូរបែបជាទីផ្សារទើបនឹងរះ និងកាលានុវត្តន៍ភាពវិនិយោគដ៏ល្អរបស់កម្ពុជា ដោយរៀបចំដំណើរមកសិក្សាឈ្វេងយល់ផ្ទាល់មកកម្ពុជានៅខែធ្នូខាងមុខ។លទ្ធផលនេះ កើតឡើងក្នុងឱកាស ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម Walid bin Nasser Al-Shahri ប្រធានក្រុមប្រឹក្សាអាជីវកម្មអារ៉ាប៊ីសាអូឌីត-កម្ពុជា និងសហការី ជាពាណិជ្ជករធំៗប្រមាណ ៥០រូប ដែលបានស្នើសុំចូលជួបសម្តែងការគួរសម និងឈ្វេងយល់ពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ។គួរបញ្ជាក់ ជំនួបនេះធ្វើឡើង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាស ឯកឧត្តម ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត៕

ប្រធានក្រុមការងារបក្សចុះមូលដ្ឋានខណ្ឌកំបូល អំពាវនាវដល់សិស្សទើបប្រឡងជាប់បាក់ឌុប រួមគ្នាជួយ អភិវឌ្ឍន៍ប្រទេស

2025/11/11 07:07:14 pm        98
ភ្នំពេញ ៖ ប្រធានក្រុមការងារបក្សចុះមូលដ្ឋានខណ្ឌកំបូល បានអំពាវនាវដល់សិស្សទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវចូល រួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីឱ្យប្រទេសជាតិកាន់តែខ្លាំង តាមរយៈការបន្តពង្រឹងចំណេះដឹង ជំនាញ និងសីលធម៌រស់នៅ ប្រចាំថ្ងៃ។ ​លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារបក្សចុះមូលដ្ឋានខណ្ឌ កំបូល លើកឡើងក្នុងពិធីសំណេះសំណាល ជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A-B សរុប ៣៣ នាក់ ក្នុង ខណ្ឌកំបូល រាជធានីភ្នំពេញ ថ្មីៗនេះថា បច្ចុប្បន្នពិភពលោកមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងនោះសង្គមជាតិមួយ ដែលវិវឌ្ឍន៍ ទៅបានលឿន និងក្លាយជាអារ្យប្រទេស សំបូរសប្បាយ ថ្កុំថ្កើង រុងរឿង គឺពឹងផ្អែកលើធនធានមនុស្សដែលមានចំណេះ និងមានជំនាញ ក្នុងនោះប្រសិនបើមិនមានចំណេះដឹង និងជំនាញ កម្ពុជាមិនអាចប្រកួតប្រជែងបានជាមួយបណ្តាប្រទេសជិតខាង និងពិភពលោក នោះឡើយ។បញ្ហានេះ, លោកជំទាវកិត្តិបណ្ឌិត ក៏បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ ត្រូវរួមគ្នាជួយឱ្យប្រទេសកម្ពុជាខ្លាំង ជាមួយ គ្នានេះ លោកគ្រូ-អ្នកគ្រូ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការបង្ហាត់បង្រៀន ដើម្បីឱ្យមានមូលធនមនុស្សខ្លាំងក្លា ក្នុងគោលដៅចូលរួម អភិវឌ្ឍន៍ប្រទេសជាតិយើង។ លោកជំទាវកិត្តិបណ្ឌិត បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការបង្កើនធនធានមនុស្ស ក្នុងនោះលោកគ្រូ-អ្នកគ្រូ សូមយកចិត្តទុកដាក់ផងដែរ លើការពង្រឹងផ្នែកសីលធម៌ដល់សិស្សានុសិស្ស ប្រសិនមានចំណេះដឹង និងជំនាញតែមួយមុខ គឺមិនគ្រប់គ្រាន់នោះទេ។លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ក៏បានថ្លែងអំណរគុណ ដល់លោកគ្រូ-អ្នកគ្រូផងដែរ ដែលបានបណ្តុះបណ្តាលដល់ សិស្ស ដោយទទួលបានលទ្ធផលល្អ នឹងក្លាយទៅជាធនធានមនុស្សដ៏មានសក្តានុពល សម្រាប់ការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ នាពេលអនាគត។សូមជម្រាបថា សម្រាប់រង្វាន់លើកទឹកចិត្ត ពីលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី និងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា មូលដ្ឋានខណ្ឌកំបូល ជូនដល់សិស្សជ័យលាភីរួមមាន៖ សិស្សនិទ្ទេស A ចំនួន ៧ នាក់ ក្នុងម្នាក់ទទួលបានកុំព្យូទ័រយួរដៃ ១ គ្រឿង និងថវិកា ១០ ម៉ឺនរៀល, សិស្សនិទ្ទេស B ទទួលបានកាបូប ១ និងថវិកា ១០ ម៉ឺនរៀល ដោយឡែកនាយកសាលា ២ នាក់ ក្នុងម្នាក់ ថវិកា ២០ ម៉ឺនរៀល និងលោកគ្រូ-អ្នកគ្រូ ចំនួន ៥ នាក់ ក្នុងម្នាក់ថវិកា ១៥ ម៉ឺនរៀល៕អត្ថបទ៖ សុន រ៉ាឌី

មន្រ្តីសុខាភិបាល បម្រើសេវាសុខភាពជូនប្រជាជននៅតាមតំបន់ប្រជុំកោះ ភ្នំ និង តំបន់ឆ្ងាយដាច់ស្រយាល បានយ៉ាងសមស្រប ក្នុងស្មារតីលះបង់ខ្ពស់

2025/11/11 06:55:58 pm        118
នៅរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានដឹកនាំវគ្គភាពអ្នកដឹកនាំនិងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធ វីដេអូសន្និសីទ (Zoom) សរុបចំនួន ៣១២៧ នាក់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បង្ហាញពីក្តីសង្ឃឹមជឿជាក់លើមន្រ្តីសុខាភិបាលតាមមូលដ្ឋាន និងបានកោតសរសើរដល់មន្រ្តីសុខាភិបាលមូលដ្ឋានជាពិសេស អ្នកដែលបំរើការនៅតាមប្រជុំកោះ ជួរភ្នំ និងតាមតំបន់ព្រៃឆ្ងាយដាច់ស្រយាល ដែលបានជម្នះនឹងការលំបាកគ្រប់ប្រភេទក្នុងការបម្រើសេវាសុខភាពដល់ប្រជាជនបានគ្រប់ពេលវេលា។ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានរំលឹក និងសង្កត់ធ្ងន់ថាថ្នាក់ដឹកនាំសុខាភិបាលតែងតែនៅឈរជាប់ជាមួយមន្រ្តីសុខាភិបាលតាមតំបន់ឆ្ងាយដាច់ស្រយាលទាំងអស់គ្រប់ពេលវេលាដើម្បីចូលរួមគាំទ្រទាំងស្មារតី និងធនធានចាំបាច់ដល់មន្រ្តីសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានចែករំលេកពីភាពប្លែកៗពីគ្នា នៃភាពជាអ្នកដឹកនាំ សម្រាប់មុខងារផ្សេងៗក្នុងវិស័យសុខាភិបាល ដែលជារួម មុខងារសំខាន់ៗ ក្នុងការដឹកនាំវិស័យសុខាភិបាលមានពីរគឺ ១. មុខងារក្នុងការងារដឹកនាំការបម្រើសេវាថែទាំព្យាបាល(ផ្នែកមន្ទីរពេទ្យ) និង ២. មុខងារក្នុងការងារដឹកនាំក្រៅពីការផ្តល់សេវាថែទាំព្យាបាល។ សម្រាប់ការងារដឹកនាំការផ្តល់សេវា (នៅតាមមន្ទីរពេទ្យ) អ្នកដឹកនាំត្រូវយល់ដឹងពីស្ថានភាពទាំងអស់ដែលកើតមាននៅមន្ទីរពេទ្យ ព្រោះថា មន្ទីរពេទ្យមិនមិនគ្រាន់តែជាកន្លែងព្យាបាលជំងឺប៉ុណ្ណោះទេ តែមន្ទីរពេទ្យគឺជាសំណុំនៃព្រឹត្តិការណ៍ទាំងអស់ដែលអាចកើតមានក្នុងសង្គមទាំងមូលដែលអ្នកដឹកនាំមន្ទីរពេទ្យត្រូវចេះដឹកនាំ ដូចជា ការងារទាក់ទងនឹងការគ្រប់គ្រងជំងឺ ការប្រើប្រាស់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ឬការឆ្លើយតបទៅនឹងការចង់បានរបស់អ្នកជំងឺ។ល។ បន្ថែមពីលើនេះ អ្នកដឹកនាំមន្ទីរពេទ្យក៏ត្រូវគ្រប់គ្រងធនធានមនុស្ស និងបន្ស៊ីការដឹកនាំរបស់ខ្លួនអោយស្របទៅនឹងទិសដៅរបស់គោលនយោបាយជាតិ៕

ក្រសួងយុត្តិធម៌កម្ពុជា និង UNDP ប្រចាំកម្ពុជា ជួបពិភាក្សាការងារសំខាន់ចំនួន៣

2025/11/11 06:46:04 pm        94
នៅព្រឹកថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. រួមនឹងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. បានទទួលជួបពិភាក្សាការងារជាមួយ លោក Amir Khan Goraya ប្រធានផ្នែកអភិបាលកិច្ចល្អរបស់ UNDP ប្រចាំកម្ពុជា រួមនិងសហការី។នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា អំពី កិច្ចសហប្រតិបតិ្តការរវាងក្រសួងយុតិ្តធម៌ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង UNDP ដោយផ្តោតលើ៖១. វឌ្ឍនភាពនៃការអនុវត្តឯកសារ LOA (Letter of Agreement) រវាងក្រសួងយុត្តិធម៌ និង UNDP លើការគាំទ្រ ដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ឆ្នាំ២០២៥២. គម្រោងរៀបចំសិក្ខាសាលាថ្នាក់ជាតិ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង UNDP នាពេលខាងមុខ៣. ការគាំទ្រលើគម្រោងរៀបចំបណ្ណាល័យឌីជីថលរបស់ក្រសួងយុតិ្តធម៌ និងការកែទម្រង់ប្រព័ន្ធយុត្តិធម៌។

ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការថែទំាផ្លូវជាការចាំបាច់ សម្រាប់ជំរុញចលនាសេដ្ឋកិច្ចនៅជនបទ

2025/11/11 06:43:05 pm        131
ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនាផ្លូវ ការស្តារ ថែទំា និងការកែលម្អហេដ្ឋរចនាសម្ព័ន្ធផ្សេងៗជាការចាំបាច់បំផុត សម្រាប់ជំរុញ ចលនាសេដ្ឋកិច្ចនៅតំបន់ជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡា សម្រួលដល់ការដឹកជញ្ជូន និងទៅកាន់តំបន់ ផលិតកម្ម កសិកម្មផ្សេងៗ។ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានដឹកនាំគណៈកម្មការអន្តរ ក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២ លើការងារថែទាំ ប្រចាំផ្លូវចំនួន ៤ខ្សែ ក្រាលកៅស៊ូ DBST ប្រវែងសរុបជាង ១១៦ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ និង ៦ ម៉ែត្រ ស្ថិតក្នុងស្រុកចំនួន៥ នៅខេត្តកំពង់ធំ ក្នុងនោះឯកឧត្តមក៏បានលើកឡើងអំពីគុណបំណាច់របស់ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧, ក្រោមការដឹកនាំប្រកបដោយការឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននិងកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ សំដៅលើកកម្ពស់ការផ្តល់សេវាសង្គមនានា រួមមាន៖ សេវាអប់រំ, សុខាភិបាល, អនាម័យ, ទូរគមនាគមន៍, ពង្រឹងកិច្ចសហប្រតិបត្តិការ, ការសម្របសម្រួល និងការគៀងគរធនធាន ជាដើម ដើម្បីពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាត និងវិស័យផ្សេងៗទៀតនៅតាមជនបទ ឱ្យឆ្លើយតបនិងការប្រើប្រាស់របស់ ប្រជាពលរដ្ឋ។ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា ជាក់ស្តែងបណ្តាញផ្លូវខាងលើនេះ គឺជាផ្លូវតភ្ជាប់មានភាពប្រទាក់ក្រឡាគ្នា សម្រាប់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មិនថាប្រជាពលរដ្ឋនៅមូលដ្ឋាន ឬប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះឡើយ, នេះជាការបង្ករភាពងាយ ស្រួល ការកាត់បន្ថយពេលវេលា និងចំណាយលើការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗជាដើម ពោលគឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅតាមជនបទនេះឃើញថា នៅគ្រប់អាណត្តិទាំងអស់ ត្រូវបានរាជរដ្ឋាភិបាលវិនិយោគដោយចំណាយថវិកាយ៉ាងច្រើន ដើម្បីលើកកម្ពស់ ជីវភាពរស់នៅប្រជាពលរដ្ឋនៅតាមជនបទឱ្យកាន់តែប្រសើរ។ជុំវិញផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងលើការងារថែទាំប្រចាំផ្លូវ របស់នាយក ដ្ឋានផ្លូវលំជនបទ រហូតផុតសុពលភាព ដោយរក្សានូវគុណភាពល្អប្រសើរ ធានាដល់ការធ្វើដំណើរ និងកាដឹកជញ្ជូន ជំរុញដល់ការធ្វើ ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃនៅតាមសហគមន៍ជនបទរបស់គ្រួសារនីមួយៗ ឱ្យមានជីវភាព សមរម្យ ស្របតាមបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល នៃការប្រែក្លាយជនបទឱ្យទៅជាតំបន់ដែលមានភាពរីកចម្រើន និងស៊ីវីល័យ ស័ក្តិសម ជាជនបទនៃប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕អត្ថបទ៖ សុន រ៉ាឌី

នាយឧត្តមសេនីយ៍ ទៀ សីហា និងឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាអញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធដល់យុទ្ធជន ដែលបានពលីក្នុងសម័យសង្គ្រាមលោកលើកទី១

2025/11/11 05:56:51 pm        153
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក អូលីវ្យេ រីឆា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះបានអញ្ជើញចូលរួមខួបលើកទី១០៧នៃយុទ្ធសន្តិភាព ១១វិច្ឆិកា ឆ្នាំ១៩១៨ ដើម្បីឧទ្ទិសដល់អ្នកដែលបាន ពលីក្នុងសម័យសង្រ្គាមលោកលើកទី១។ កម្មវិធីខាងលើនេះបានប្រព្រឹត្តទៅនៅខាងមុខវិមានរូបពីរ បន្ទាប់មកនៅស្ថានទូតបារាំង ហើយលោកឯកអគ្គរដ្ឋទូត អូលីវ្យេ រីឆា បានឧទ្ទិសជាពិសេសដល់ពលរដ្ឋកម្ពុជាទាំង១៥១នាក់ និងជនជាតិបារាំង៣៣នាក់ ដែលចាកចេញពីកម្ពុជា ហើយដែលបានបាត់បង់ជីវិតក្នុងអំឡុងសង្គ្រាមលោកលើកទី១។ ប្រទេសបារាំងនឹងចងចាំពួកគេជានិច្ច។ ឆ្នាំនេះកងមួកខៀវកម្ពុជាមកពីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងសិស្សសាលានាយទាហានសកម្ម បានមានវត្តមាននៅក្នុងពិធីខាងលើ ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវកិច្ចសហប្រតិបត្តិការផ្នែកយោធា ប្រកបដោយទំនុកចិត្ត រវាងប្រទេសបារាំង និងប្រទេសកម្ពុជា។សូមបញ្ជាក់ថា នេះជាឆ្នាំទី៣ ដែលស្ថានទូតបារាំង រៀបចំពិធីរម្លឹកខួបនៃការបញ្ចប់សង្គ្រាមលោកលើកទី១ នៅខាងមុខវិមានរម្លឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ឬហៅថាវិមាន«រូបពីរ » ដែលជានិមិត្តរូបដ៏មានអត្ថន័យនៃប្រវត្តិសាស្ត្ររួមបារាំង និងកម្ពុជា។ វិមាន«រូបពីរ»នេះត្រូវធ្លាប់បានសម្ពោធម្តងអំឡុងឆ្នាំ១៩២៥ ប៉ុន្តែត្រូវបានកម្ទេចដោយខ្មែរក្រហម។ ក្រោយមករាជរដ្ឋាភិបាលកម្ពុជា ក៏បានសាងសង់ឡើងវិញ និងដាក់សម្ពោធ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅផងដែរ៕

ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

2025/11/11 05:22:09 pm        222
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះអង្គបានស្ដេចយាងពន្លត់ទៀនជ័យ នៃទិវាបុណ្យឯក រាជ្យជាតិ ៩ វិច្ឆិកា។​ព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃនេះ ក៏មានវត្តមាននៃការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរបស់ ជាតិផងដែរ ក្នុងនោះមានដូចជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្ដេច ឯកឧត្ដម លោកជំទាវ សមាជិក ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្ដម លោកជំទាវ លោក លោកស្រី មកពីតាមក្រសួងស្ថាប័ននានា អង្គទូត ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ យុវជន សិស្សា នុសិស្ស និងមហាជនជាច្រើនទៀតចូលរួម។ព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧២(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០ ២៥) បង្ហាញពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាទទួលបានឯករាជ្យពីបារាំង ស្របជាមួយនឹងខួប៧២ឆ្នាំនៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរម្លឹកឱ្យដឹងពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារយកឯករាជ្យភាពដ៏ពិតប្រាកដជូនកម្ពុជា៕​ដោយ៖ គង់ ឌិន

យុវជនទាំងអស់ត្រូវអភិវឌ្ឍខ្លួនឯង ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិឱ្យបានរឹងមាំ

2025/11/11 04:47:13 pm        149
កណ្ដាល ៖ ក្នុងនាមជា យុវជន ក្មួយៗសិស្សានុសិស្សទាំងអស់ មិនចាំបាច់កាន់អាវុធនៅសមរភូមិនោះទេ ប៉ុន្តែក្មួយៗត្រូវ “មិនស្ងៀម” ក្នុងការខិតខំរៀនសូត្រ “មិនស្ងៀម” ក្នុងការអភិវឌ្ឍខ្លួនឯង “មិនស្ងៀម” ក្នុងការចូលរួម អភិវឌ្ឍសង្គមជាតិឱ្យបានរឹងមាំ នោះហើយគឺជាការគាំទ្របុព្វហេតុការពារជាតិដ៏ពិតប្រាកដបំផុត។ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាលមានប្រសាសន៍ក្នុងពិធីបិទជំរំយុវជនខេត្តកណ្តាល ក្រោមប្រធានបទ “ជំរំយុវជន គាំទ្របុព្វហេតុការពារជាតិមាតុភូមិកម្ពុជា” ឆ្នាំ២០២៥ នៅកីឡដ្ឋានខេត្តកណ្ដាល នារសៀលថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០២៥នេះថា៖ ប្រធានបទ «ជំរំយុវជន គាំទ្របុព្វហេតុការពារជាតិមាតុភូមិ» ឆ្នាំនេះ គឺជាការដាស់តឿនរំឭកដល់ក្មួយៗយុវជនគ្រប់រូប អំពីតម្លៃនៃសន្តិភាពដែលយើង កំពុងមានសព្វថ្ងៃ ដែលត្រូវបានដោះដូរមកដោយការលះបង់ដ៏ធំធេងរបស់វីរកងទ័ពយើង ព្រមទាំងជាការឆ្លុះបង្ហាញនូវតម្រូវការចាំបាច់របស់សង្គមជាតិយើង ដែលកំពុងត្រូវការ ធនធានមនុស្សជំនាន់ថ្មី ប្រកបដោយសមត្ថភាព បញ្ញា ស្មារតី សុខភាពល្អ និងជាពិសេស គឺមានបេះដូងស្នេហាជាតិយ៉ាងជ្រាលជ្រៅ។ ហើយការបោះជំរំនេះ ជារូបភាពតូចមួយនៃការត្រៀមខ្លួន ការរៀនរស់នៅក្នុងលក្ខខណ្ឌលំបាក ការហ្វឹកហាត់វិន័យ និងការកសាងស្មារតីសាមគ្គី គឺដើម្បី ឱ្យក្មួយៗយល់ថា បុព្វហេតុការពារជាតិ ចាប់ផ្តើមចេញពីការកសាងខ្លួនឯងឱ្យក្លាយជាពលរដ្ឋដ៏រឹងមាំ ប្រកបដោយសមត្ថភាព និងមានបេះដូងស្នេហាជាតិ។ឯកឧត្ដមអភិបាល បន្ថែមថា៖ ការបោះជំហានចាកចេញពីភាពងាយស្រួល និងការថ្នាក់ថ្នមនៅផ្ទះសម្បែងដើម្បីមកទទួលយកបទពិសោធន៍ថ្មីនៅជំរំយុវជនគឺហាក់ប្រៀបបាននឹងការសាកល្បងនូវភាពក្លាហាន និងភាពរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្តដែលក្មួយៗបានយកឱកាសនេះអភិវឌ្ឍបំណិនជីវិត ប្រែក្លាយការនឿយហត់ជាបទពិសោធន៍ បញ្ហាប្រឈមជាមេរៀន និងមនុស្សប្លែកមុខទៅជាមិត្ត។ ស្មារតីក្លាហានពុំខ្លាចការលំបាកនេះហើយ ដែលបានឆ្លុះបញ្ចាំងថា ក្មួយៗពិតជាទំពាំងស្នងឬស្សីដ៏រឹងមាំនិងជាយុវជនគាំទ្របុព្វហេតុការពារជាតិមាតុភូមិយើង។ ឯកឧត្ដម អភិបាលខេត្ត បានផ្ដាំផ្ញើរដល់យុវជនទាំងអស់ ត្រូវមានក្តីស្រមៃ និងគោលដៅសម្រាប់អនាគតរបស់ខ្លួនច្បាស់លាស់, ឧស្សាហ៍ព្យាយាម ស្វ័យសិក្សា ស្រាវជ្រាវបន្ថែម ជាពិសេសត្រៀមខ្លួន មុនឆ្ពោះទៅកាន់ឧត្តមសិក្សា និងសង្គមការងារ, ចេះអភិវឌ្ឍសមត្ថភាពខ្លួន ស្របតាមយុគសម័យ ជាពិសេសជំនាញឌីជីថល, ចេះបន្តបង្កើតទំនាក់ទំនងល្អ និងបំពេញការងារជាក្រុម, បន្តចូលរួមការងារសង្គម ការងារស្ម័គ្រចិត្ត និងការងារយុវជន ជាបទពិសោធន៍អភិវឌ្ឍជំនាញទន់, ក្លាយជាយុវជនគំរូក្នុងសង្គម ប្រកបដោយគុណធម៌ សីលធម៌ និងសមត្ថភាពជា“កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ”, យល់ដឹងច្បាស់អំពីផែនទី ភូមិសាស្ត្រព្រំដែនកម្ពុជានិងចែករំលែកផ្សព្វផ្សាយការយល់ដឹងបន្តជូនដល់អ្នកជុំវិញខ្លួន, ចេះប្រុងប្រយ័ត្នការពារខ្លួនលើប្រព័ន្ធអនឡាញ ជៀសវាងការកេងប្រវ័ញ្ចកុមារ និងជៀសឆ្ងាយពីអំពើអបាយមុខ លុបបំបាត់ឱ្យអស់នូវក្រុមបងតូចបងធំ ក្មេងទំនើង និងអំពើហិង្សា។ អត្ថបទ ៖ សៅ យ៉ាម៉ង់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
06/07/2026 06:06 PM
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
06/07/2026 05:06 PM
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ
06/07/2026 04:06 PM
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
06/07/2026 04:06 PM
អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងផ្សព្វផ្សាយច្បាប់សំខាន់ៗជូនពលរដ្ឋឃុំកំពង់ពោធិ៍
06/07/2026 04:06 PM
ឯកឧត្តម គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការ អ.ន.ក.ខេត្តតាកែវ
06/07/2026 03:06 PM
ឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់និយាយថា ខ្លួនបានដាក់ពង្រាយនាវាដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការរបស់ចិន
06/07/2026 03:06 PM
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនចង្ហាន់សមណសិស្សជាង១ពាន់អង្គ/នាក់ ក្នុងឱកាសប្រឡងធម្មវិន័យ
06/07/2026 03:06 PM
បារាំង និងសម្ព័ន្ធមិត្តសម្លឹងរកការចាត់វិធានការថ្នាក់ជាតិ ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលលើបញ្ហាតំបន់ West Bank
06/07/2026 02:06 PM
ករណីឆ្លងជំងឺអេបូឡាហក់ឡើងជាង ៤០០នាក់ ខណៈក្ដីបារម្ភកើនឡើងពីការផ្ទុះឡើងនៃជំងឺនេះនៅអាហ្វ្រិកកណ្តាល
06/07/2026 02:06 PM