លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ

ព័ត៌មានជាតិ

សិក្ខាសាលាស្តីពី “យើងជាប្រតិបត្តិករសិល្បៈវប្បធម៌ រួមគ្នាទប់ស្កាត់និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀន”

2025/11/11 04:42:56 pm        118
ភ្នំពេញ ៖ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញបើកសិក្ខាសាលាស្តីពី “យើងជាប្រតិបត្តិករសិល្បៈវប្បធម៌ រួមគ្នាទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀន”, នៅទីស្តីការក្រសួងរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។​លោកស្រី ឆាយ ស្រីភ័ក្រ្ត អនុប្រធាននាយកដ្ឋាន បានមានប្រសាសន៍ថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនជាការងារដែលអាចលុបបំបាត់បានទាំងស្រុងដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនម្នាក់ឯងនោះទេ គឺទាមទារការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស ប្អូនៗនិស្សិត និងប្រជាពលរដ្ឋទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទើបអាចសម្រេចការងារនេះបាន។ ហេតុនេះហើយ បានជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតែចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជារៀងរាល់ឆ្នាំ ព្រមទាំងបានលើកជាផែនការសកម្មភាពប្រចាំឆ្នាំ ក្នុងការរៀបចំសិក្ខាសាលាបែបនេះ ក៏ដូចជាសកម្មភាពផ្សេងៗទៀតក្នុងការរួមចំណែកបញ្ជ្រាបការយល់ដឹងស្តីពីបញ្ហាគ្រឿងញៀន ជូនដល់មន្រ្តីរាជការក្រសួង សិល្បករសិល្បការិនី សិស្សនិស្សិត និងប្រជាពលរដ្ឋទូទៅផងដែរ។លោកជំទាវ ឡងឌី សាន់ណារ៉ា បានថ្លែងថា ការជួបជុំគ្នានាពេលនេះ គឺជាសក្ខីភាពមួយបានបង្ហាញឱ្យយើងឃើញយ៉ាងច្បាស់ថា កម្ពុជា បាននិងកំពុងស្ថិតក្នុងកាលៈទេសៈ ដែលមានសុខសន្តិភាពបរិបូរណ៍ មានប្រជាធិបតេយ្យពេញលេញ និងមានវឌ្ឍនភាពសង្គម ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យមុតស្រួចរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយការដឹកនាំប្រកបដោយថាមពល និងកំណត់គោលដៅ ច្បាស់លាស់ របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នៃរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ ក្នុងគោលដៅធ្វើឱ្យមានកំណើន មានការងារ មានសមធម៌ មានប្រសិទ្ធភាព និងមានចិរភាពក្នុងសង្គមកម្ពុជា។ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណនេះបានកំណត់អាទិភាពគន្លឹះចំនួន៥គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំក្រសួង ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំឱ្យមានកម្មវិធីផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ឱ្យយល់ដឹងពីការបង្ការ ទប់ស្កាត់អំពើជួញដូរគ្រឿងញៀន បង្កើតជាស្នាដៃថ្មីៗលើផ្នែកសិល្បៈ និងណែនាំអំពីរបៀបនៃការទាញយកកម្មវិធី App No Drug ដែលជាកម្មវិធីសម្រាប់រាយការណ៍នូវព័ត៌មាន ផ្សេងៗ ដែលបងប្អូនបានឃើញអ្នកប្រើប្រាស់ ឬជួញដូរគ្រឿងញៀនទៅកាន់សមត្ថកិច្ច ដើម្បីចូលរួមលុបបំបាត់បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន។សិក្ខាសាលាថ្ងៃនេះ មានការអញ្ជើញចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ ពាក់ព័ន្ធទៅនឹងប្រធានបទខាងលើដោយឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ ក្រសួងមហាផ្ទៃ៕អត្ថបទ រដ្ឋា 

តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ កោតសរសើរក្រុមគ្រូពេទ្យ មន្ទីរពេទ្យ តេជោសន្តិភាព ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ

2025/11/11 04:38:53 pm        313
ឯកឧត្តមបណ្ឌិត សួន រិនឌី លេខាធិការគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺឈ្មោះ សូត្រ ព្រួញ អាយុ ៣៦ឆ្នាំ រស់នៅឃុំសូទិព ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សួន រិនឌី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូ អ្នកគ្រូ ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ខិតខំអស់ពីសមត្ថភាពក្នុងការជួយស្រោចស្រង់អាយុជីវិត និងព្យាបាលអ្នកជំងឺ។លោក សូត្រ ព្រួញ បានជួបគ្រោះថ្នាក់ចរាចរ របួសធ្ងន់បែកលលាដ៍ក្បាល សន្លប់បាត់ស្មារតី និងត្រូវដឹកមកព្យាបាលនៅមន្ទីរពេទ្យ តេជោសន្តិភាព ស្ថិតក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អ្នកជំងឺមានកូនតូចៗចំនួន ៧នាក់ក្នុងបន្ទុក ហើយមានជីវភាពទីទ័លក្រ។ លោកទទួលបានការព្យាបាលវះយកលលាដ៍ក្បាលមកបណ្ដុះផ្សាំក្នុងសាច់ពោះតាំងពីខែមេសា រហូតមកដល់ខែវិច្ឆិកានេះ ហើយបានយកលលាដ៏ដាក់ក្នុងក្បាលវិញទទួលបានលទ្ធផលល្អប្រសើរ ។ បច្ចុប្បុន្នអ្នកជំងឺមានសុខភាពធម្មតា ស្ដាប់បាន យល់បាន តែនិយាយបានយឺតៗ ទាមទារឱ្យរៀននិយាយឡើងវិញមួយរយៈសិន។ឯកឧត្តមបណ្ឌិតបានលើកឡើងថា តាមរយៈការតាមដាន និងចុះមកពិនិត្យផ្ទាល់នូវស្ថានភាពអ្នកជំងឺឈ្មោះ សូត្រ ព្រួញ ដែលបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ តេជោសន្តិភាពចំនួនពីរលើក៖ លើកទី១ ចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ និងលើកទី២ ចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយពិនិត្យលើស្ថានភាពអ្នកជំងឺឃើញថាបានវិវត្តជាសះស្បើយ។ ឯកឧត្តមបណ្ឌិត សួន រិនឌី បានសម្តែងការកោតសរសើរនូវស្នាដៃលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់នៃមន្ទីរពេទ្យជាតិតេជោសន្តិភាព ក្រោមការដឹកនាំរបស់ លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិតេជោ សន្តិភាព ដែលបានខិតខំយកចិត្តទុកដាក់ និងលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីជួយស្រោចស្រង់លោក សូត្រ ព្រួញ ឱ្យរស់រានមានជីវិតឡើងវិញ៕

ការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ បើកយុទ្ធនាការចុះផ្តល់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន(HPV)ដល់កុមារីកអាយុ៩ឆ្នាំ នៅតាមសាលារៀនរដ្ឋ និងឯកជន

2025/11/11 04:35:42 pm        149
ភ្នំពេញ ៖ ការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ(OD Mekong) មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការចុះផ្តល់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន(HPV) ដល់កុមារី អាយុ៩ឆ្នាំ ដោយឥតគិតថ្លៃ នៅតាមសាលារៀនរដ្ឋ និងឯកជន។​ជំងឺមហារីកមាត់ស្បូន ជានិច្ចកាលត្រូវបានគេប្រសិទ្ធនាមថាជា " ឃាតកលាក់មុខ " ហើយក៏ជាជំងឺមួយដែលអាចការពារបានទាំងស្រុងផងដែរ ដោយសារថ្នាំបង្ការ។ វីរុសមហារីកមាត់ស្បូនបង្កឱ្យកើតជំងឺមហារីក មាត់ស្បូន ហើយជំងឺនេះជាមូលហេតុចម្បងទីបួន នៃការស្លាប់របស់ស្ត្រី ដោយជំងឺមហារីកនៅទូទាំងពិភពលោក ហើយភាគច្រើនកើតនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យម។លោកវេជ្ជបណ្ឌិត ផាន ភារ័ត្ន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ (ហៅកាត់ OD Mekong) បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២៥នេះថា ថ្ងៃនេះក្រុមគ្រូពេទ្យនៃ OD Mekong បានចុះផ្តល់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន(HPV) ដល់កុមារី អាយុ៩ឆ្នាំ នៅក្នុងសាលាបឋមសិក្សាតេជោ ហ៊ុន សែន ទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ សម្រាប់យុទ្ធនាការនេះ គឺយើងផ្តល់វ៉ាក់សាំងទាំង៧ ការិយាល័យសុខាភិបាលស្រុកប្រតិបតិ្ត នៅទូទាំងរាជធានីភ្នំពេញព្រមៗគ្នាតែម្តង។ ចំណែកអ្នកគ្រូ ទុយ សុន្ទរី លេខាសាលាបឋមសិក្សាតេជោ ហ៊ុន សែន ទួលសង្កែ អាណាព្យាបាល និងសិស្ស បានថ្លែងអំណរគុណដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ នៃ OD Mekong បានចុះផ្តល់វ៉ាក់សាំង ជូនសិស្សានុសិស្ស ដើម្បីការពារជំងឺមហារីកមាត់ស្បូន។សូមរំលឹកឡើងវិញថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលមូលដ្ឋាន និងដោយមានការគាំទ្រពីអង្គការសម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងការផ្តល់ថ្នាំបង្ការ (Gavi) អង្គការសុខភាពពិភពលោក (WHO) អង្គការមូលនិធិសម្រាប់កុមារ នៃអង្គការសហប្រជាជាតិ (UNICEF) និងអង្គការគ្លីនតុនហែល អែកសេស ស៊ីនីតស៊ីអេធីវ (CHAI) បានដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដែលត្រូវផ្ដល់តែចំនួនមួយដូសប៉ុណ្ណោះដល់កុមារីម្នាក់ៗ ដែលមានអាយុ៩ឆ្នាំនៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ថ្នាំបង្ការនៅតាមសាលាបឋមសិក្សា នៅតាមភូមិឬសហគមន៍ និងការផ្តល់ថ្នាំបង្ការពេញមួយឆ្នាំនៅតាមមណ្ឌលសុខភាព៕អត្ថបទ រដ្ឋា 

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដាក់បទបញ្ជា​ដល់​នាយ​ទាហាន​ក្រោម​ឱវាទ​ទាំងអស់​សាមគ្គីគ្នា​ជា​ធ្លុង​មួយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរក្សាសុខសន្ដិភាពជូនប្រជាជន

2025/11/11 04:33:43 pm        424
នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជា​ការ​កង​ពល​តូច​ដឹក​ជញ្ជូនលេខ៩៩ បានបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗទាំងក្នុងតំបន់ និង​អន្តរ​ជាតិ​ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចដឹកជញ្ជូនលេខ៩៩។ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានមានប្រសាសន៍ទៅកាន់នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំងអស់ត្រូវពង្រឹងគោលជំហរជាតិនិយមត្រូវហ៊ានលះបង់ក្នុងការការពារជាតិ បូរណ​ភាព​ទឹក​ដីមិនត្រូវឲ្យខ្មាំងសត្រូវណាមកឈ្លានពានបានឡើយ។ ត្រូវស្មោះត្រង់ និង​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់​សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ដែលតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ដោយ​គិត​គូរ​ដល់​សុខសុវត្ថិភាព សន្ដិភាពជាតិ និងប្រជាជនជារួម។ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានដាក់បទបញ្ជាដល់នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវរួបរួមសាមគ្គីជាធ្លុងមួយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរក្សាសុខសន្ដិភាពជូនប្រជាជន ហើយត្រៀមខ្លួនក្នុងការអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធិភាពខ្ពស់៕

ឯកឧត្ដម គួច ចំរើន អញ្ជើញផ្តល់បាឋកថា «ភាព ជាអ្នកដឹកនាំ និងនវានុវត្តន៍» ជូនសិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល

2025/11/11 04:29:16 pm        124
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញធ្វើបាឋកថា ជូនដល់មន្ត្រីរាជការ សិស្សមន្ត្រី និងកម្មសិក្សាការី ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាលស្តីពី “ភាព ជាអ្នកដឹកនាំ និងនវានុវត្តន៍”។ បាឋកថានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ ព្រមទាំងមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញពីសិក្ខាកាមដែលជាសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យមឆ្នាំ២០២៥ នែសាលាភូមិន្ទរដ្ឋបាលសរុបប្រមាណ១០០០អង្គនាក់។ថ្លែងក្នុងអង្គបាឋកថា ឯកឧត្ដម គួច ចំរើន បានរៀបរាប់ថា "ភាពជាអ្នកដឹកនាំគឺជាសិល្បៈនៃការប្រើប្រាស់ឥទ្ធិពល កៀរគរការគាំទ្រ បំផុសគំនិត និងដឹកនាំក្រុមការងារសម្រចនូវគោលដៅរួម ឬដោះស្រាយការងារណាមួយ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ។" ឯកឧត្ដមបានបន្តថា "ភាពដឹកនាំ និងនវានុវត្តន៍ ត្រូវដើរទន្ទឹមគ្នា ដើម្បីជំរុញការងាររដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ជម្រុញប្រទេសជាតិឱ្យរីកចម្រើន ព្រមទាំងឆ្លើយតបបានពេញលេញចំពោះតម្រូវការរបស់ប្រជាពលរដ្ឋដែលតែងតែប្រែប្រួល។"ផ្សារភ្ជាប់នឹងការលើកឡើងខាងលើ ឯកឧត្ដម ក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា បាឋកថានៅថ្ងៃនេះ នឹងចូលរួមចំណែកផ្តល់ជាចំណេះដឹង និងបទពិសោធ សម្រាប់កម្មសិក្សាការីដែលជាមន្ត្រីរាជការទាំងអស់យល់កាន់តែច្បាស់មួយកម្រិតទៀតពីសារ:សំខាន់នៃការផ្តល់សេវាសាធារណៈ និងការបម្រើសេវាសាធារណៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងការបង្ខិតសេវាសាធារណៈឲ្យខិតកាន់តែភ្ជាប់ជិតស្និទ រវាងអ្នកបម្រើសេវា និងអតិថិជនអ្នកទទួលសេវា ដែលនោះគឺប្រជាពលរដ្ឋ៕

ឯកឧត្តម ខូយ រីដា ចុះត្រួតពិនិត្យជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងវឌ្ឍនភាពការងារនៅភូមិប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង

2025/11/11 04:26:12 pm        180
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងត្រួតពិនិត្យទីតាំងទំនប់ស្ទាក់ទឹក ទំនប់បង្ហៀរទឹក ដែលបានរៀបចំប្រព័ន្ធធារាសាស្រ្តជូនបងប្អូនអតីតយុទ្ធជនសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពភោគផលដំណាំ រួមទាំងបង្កបង្កើនផល ស្ថិតក្នុងភូមិប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង ដែលស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ក្នុងឱកាសនោះ ក៏មានការចូលរួមពីលោក ញឹក បានខេង អភិបាលរងខេត្តលោក អ៊ុយ សុធាវី អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនមាន រដ្ឋបាលស្រុក ក្រុង និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរ និងណែនាំដល់បងប្អូនអតីតយុទ្ធជនឱ្យបន្តខិតខំប្រឹងប្រែងលើកកម្ពស់ជីវភាពប្រចាំថ្ងៃជាប់ជានិច្ច ដើម្បីអាចរស់នៅក្នុងជីវភាពមួយធូរធារក្នុងគ្រាចូលនិវត្តន៍ និងធ្វើឱ្យមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់។គួរជម្រាបជូនថា ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអនុប្រធានសមាគម តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារអតីតយុទ្ធជន ដោយបានផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់រៀបចំសាងសង់ផ្ទះជូន និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលជាតម្រូវការចាំបាច់នៅក្នុងសហគមន៍ ដូចជាសាលារៀន មន្ទីរពេទ្យ វត្តអារាម អណ្តូងទឹក តបណ្តាញអគ្គិសនី ដាក់ភ្លើងសូឡា ផ្លូវខ្វាត់ខ្វែង សម្រួលដល់ការរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅទីនេះយ៉ាងប្រសើរ បន្ទាប់ពីពួកគាត់បានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី និងពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាពិសេសធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ៕

ក្រសួងប្រៃសណីយ៍ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា សម្រាប់បង្រៀនថ្នាក់ជំនាញឌីជីថល នៅតាមសាលាបឋមសិក្សាគោលដៅ

2025/11/11 03:59:15 pm        282
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជន និស្សិតដែលបានបញ្ចប់ការសិក្សា និងលោកគ្រូអ្នកគ្រូ មេត្តាជ្រាបថា ដោយទទួលបានភាពជោគជ័យលើជំហានទី១ នៃការរៀបចំនិងអនុវត្តកម្មវិធីថ្នាក់រៀនជំនាញឌីជីថលនៅតាមសាលាគោលដៅចំនួន៤២ ក្នុងរាជធានី-ខេត្តចំនួន៩ ដែលជាការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក.ប.ទ. ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាបន្ថែមចំនួន១៩រូប ដើម្បីបង្រៀនថ្នាក់ជំនាញឌីជីថលដល់សិស្សានុសិស្សថ្នាក់ទី៤ ទី៥ និងទី៦ ដែលគ្រោងនឹងពង្រីកទៅកាន់សាលាបឋមសិក្សាគោលដៅ ១៩ទីតាំងបន្ថែម សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តចំនួន ១៤...កាលបរិច្ឆេទទទួលពាក្យ និងនិតិវិធីនៃការជ្រើសរើស- បេក្ខជនត្រូវបំពេញពាក្យស្នើសុំតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/dgclassrecruitment ព្រមទាំងភ្ជាប់មកជាមួយសំណុំឯកសារពាក់ព័ន្ធផ្សេងៗ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី- បេក្ខជនដែលបានជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) នឹងត្រូវបានទាក់ទងឱ្យមកធ្វើបទបង្ហាញ ឬសម្ភាសជាមួយគណៈកម្មការជ្រើសរើស។សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទខាងក្រោម៖ លោក ទេព សួគានី ០៨៩ ៦៤៣ ៥៩៣ (Cellcard) កញ្ញា ម៉េត ស្រីភា ០៨៦ ៦៣៣ ៥៥១ (Smart) និង លោក ស៊ុយ វណ្ណា ០១២ ៦៩៧ ៧៧៣ (Cellcard)។

នាយឧត្តមសេនីយ៍ ស ថេត ណែនាំដល់នាយកដ្ឋានកណ្ដាល​នគរបាល​យុត្តិធម៌ទើប​ចូល​កាន់​តំណែង​​​​ត្រូវ​លើក​កម្ពស់ស្មារតីទទួលខុសត្រូវ និង​ប្រសិទ្ធ​ភាព​ការងារ

2025/11/11 03:50:16 pm        474
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្ដល់អនុសាសន៍​ណែនាំ​មួយ​ចំនួន​ដល់ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ដែលទើប​ត្រូវ​បាន​ប្រកាស​ចូលកាន់​តំណែង​ជា​ប្រធាន​នាយក​ដ្ឋាន​កណ្ដាល​នគរបាលយុត្តិធម៌ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងលើកកម្ពស់​ប្រសិទ្ធ​ភាព​ការងារ ស្របតាមអ្វីដែលជាតួនាទីភារកិច្ច និងឲ្យសាកសមអ្វីដែល​រាជ​រដ្ឋាភិបាល​ប្រគល់​ជូន​។ក្នុងពិធីប្រកាសចូលកាន់តំណែងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ស ថេត បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា ប្រធាននាយកដ្ឋានកណ្ដាល​ថ្មី​នឹង​ខិត​ខំពុះ​ពា​រ​ដឹក​នាំ​អង្គភាព ​ឲ្យបានល្អ និងទទួលបានជោគជ័យដូចអ្វីដែលបានធ្វើការប្តេជ្ញាចិត្ត។ ឯកឧត្តម បាន​ឲ្យ​ដឹង​ថា នាយដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ គឺជាអង្គភាពដ៏សំខាន់មួយដែលមាននាយកដ្ឋាន និង​មន្ទីរចំណុះចំនួន៥ គឺនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច នាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និងការពារអនីតិជន និងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនជាដើម។នាយឧត្តម​សេនីយ៍ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា យោងតាមភារ​កិច្ច​ដែល​បាន​កំណត់ ​អង្គភាពទាំងនេះត្រូវគ្រប់គ្រង ដឹកនាំបញ្ជា និងចាត់វិធានការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​នានា ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការ នៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និង​មនុស្ស​ទូទៅ មានជាអាទិ៍បទឧក្រិដ្ឋ បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ អំពីជួញដូរមនុស្ស អាជីវកម្ម​ផ្លូវភេទលើនីតិជន និងអនីតិជន បទល្មើសគ្រឿងញៀន អំពើវិច្ឆេទកម្មសេដ្ឋកិច្ច និង​បទ​ល្មើស​សេដ្ឋកិច្ចគ្រប់ទម្រង់ រួមទាំងការធ្វើកោសល្យវិច័យវិទ្យាសាស្ត្រនានា ដើម្បីបម្រើ​ឲ្យ​ការ​ងារ​ជំនាញ​។ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ស ថេត ក៏បានលើកឡើងផងដែរថា ការងារខាងលើនេះ គឺ​ជា​កិច្ចការងារមួយមានវិសាលភាពធំធេង ដែលទាមទារឲ្យថ្នាក់ដឹកនាំគ្រប់កម្រិត មាន​សមត្ថភាព​ ចំណេះដឹង ជំនាញ បទពិសោធ ទេព្យកោសល្យ ស្មារតីម្ចាស់ការទទួលខុសត្រូវ និង​ការ​ប្ដេជ្ញា​ចិត្តខ្ពស់ ដើម្បីបំពេញបេសកម្ម ស្នូលដ៏មានសារៈសំខាន់នេះ ក្នុងការ​ធានា​បាន​នូវ​សុវត្ថិភាព និងសុខុមាលភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ ជាមួយ​គ្នានោះ​ដែរនាយឧត្តមសេនីយ៍ ស ថេត បានធ្វើការណែនាំ និងផ្ដល់អនុសាសន៍មួ​យ​ចំនួន​ផង​ដែរ ​ដោយក្នុងនោះរួមមាន ដូចជាត្រូវក្តាប់ឲ្យបាន និងឲ្យយល់​អំពី​គោល​នយោបាយ​កំណែ​ទម្រង់​ និងអនុសាសន៍ ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងផែនការយុទ្ធសាស្រ្ត គោ​ល​ការណ៍​ដឹកនាំនានារបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។ ត្រូវពិនិត្យ​ពង្រឹង​រចនា​សម្ព័ន្ធ​នាយកដ្ឋាន មន្ទីរ និងលេខាធិការដ្ឋាន ចំណុះនាយកដ្ឋានកណ្តាល ដោយ​តម្រង់​ទិស​ដល់​ការ​កំណត់អំពីសមត្ថកិច្ចស្នូលរៀងៗខ្លួន ការបែងចែកប្រគល់ភារកិច្ចថ្នាក់ដឹកនាំ ឲ្យត្រូវ​នឹង​ជំនាញ បទពិសោធ ការគោរពឋានានុ ក្រមការងារ និងរបៀប​របប​ការងារ​ដែល​បាន​កំណត់​ជា​ដើម​។ឯកឧត្តមអគ្គស្នងការក៏បានណែនាំឲ្យនាយកដ្ឋានកណ្តាលយុត្តិធម៌ ត្រូវធ្វើការពិនិត្យ តាមដាន និ​ង​វាយម្លៃលទ្ធផលការងារដែលសម្រេចបាន តាមរយៈកិច្ចប្រជុំប្រចាំខែ ត្រីមាស ឆមាស ប្រចាំឆ្នាំ និង​កិច្ចប្រជុំវិសាមញ្ញតាមការចាំបាច់ ព្រមទាំងត្រូវដាក់ចេញនូវបទបញ្ជា និងអនុ​សាសន៍​ណែនាំ​តម្រង់​ទិសបន្តដល់អនុប្រធាន ថ្នាក់ដឹកនាំអង្គភាព និងមន្ត្រីក្រោមឱវាទ។ ត្រូវមានកា​រ​ផ្ដួច​ផ្ដើម​គំនិត​ និងភ្ញាក់រឭកខ្ពស់ ក្នុងភាពម្ចាស់ការលើការបំពេញ តួនាទីនិង​ភារកិច្ច​ទទួ​លខុសត្រូ​វ​រប​ស់​ខ្លួនដែ​ល​បានកំណត់ច្បាស់រួចហើយ ដោយមិនចាំបាច់រងចាំមានបទបញ្ជា ឬអនុសាសន៍​ណែនាំ​ពី​ថ្នាក់​លើ។​ ត្រូវមានគំនិតច្នៃប្រឌិត និងវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហានានា និងពិនិត្យ មើ​ល​រាល់​​ចំណុចខ្វះខាតទាំងឡាយ ដើម្បីធ្វើការកែលម្អ និងកែទម្រង់​ឲ្យមា​ន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​វិញ ព្រមទាំងត្រូវបង្កើតគំនិតថ្មីៗ ដើម្បីអភិវឌ្ឍន៍អង្គភាព និងលើកក​ម្ពស់​ប្រសិទ្ធ​ភាពកា​រងា​រឲ្យ​បា​នល្អ​ប្រ​សើរ រួមទាំងការខិតខំបង្កើតស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនអគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​។ឯកឧត្តមបានបន្ថែមទៀតថា ត្រូវបន្ដពង្រឹងសាមគ្គីភាព កិច្ចសហការ និងទំនាក់ទំនង​ការងារ​ផ្ទៃ​ក្នុង​ឲ្យ​បានល្អ រួមទាំងការពិនិត្យ និងកែលម្អរបៀបរបប និងលំហូរការងារតាមឋានានុក្រម ដើម្បី​ឲ្យ​ដំណើរ​ការ នៃការងារប្រព្រឹត្តទៅដោយរលូន និងសម្រេចបានលទ្ធផលជោគជ័យ។ ត្រូវបន្ត​ពិនិត្យ​តាម​ដាន​លទ្ធផល នៃការអនុវត្តចំណារបស់ថ្នាក់ដឹកនាំដែលបានចារប្រគល់ជូនជាសមត្ថកិច្ច រួម​ទាំង​តាមដានលទ្ធផល នៃការអនុវត្តអនុសាសន៍ របស់ថ្នាក់ដឹកនាំដែលបានប្រគល់ជូន។ ត្រូវ​យក​ចិត្តទុ​ក​ដាក់ខ្ពស់ ក្នុងការអភិវឌ្ឍសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និងជំនាញពាក់ព័ន្ធនានា ដល់​ថ្នាក់​ដឹក​នាំគ្រប់កម្រិត និងមន្ត្រីជំនាញដើម្បីបន្តវេន និងធានានិរន្តភាព​ការងារ​នៅ​ក្នុង​អង្គភា​ព​នីមួ​យ​ៗ។​ មួយវិញទៀតនាយកដ្ឋានកណ្តាលយុត្តិធម៌ ត្រូវតែពិនិត្យ និងរៀប​ចំ​ពង្រឹង​ការ​ងារ​របស់​ខ្លួនតាមប្រព័ន្ធព័ត៌មានវិទ្យា ដែលជាប្រព័ន្ធការងារទំនើប ដែលរាជរដ្ឋាភិបាលកម្ពុជា និង​ក្រសួង​មហា​ផ្ទៃ បានកំណត់យកធ្វើជាការងារជាអាទិភាពនៅក្នុងកម្មវិធីកំណែទម្រង់របស់ខ្លួនជាដើម៕អត្ថបទ៖ បាន ចក់

ក្រសួងសុខាភិបាល ពិនិត្យលទ្ធផល និងការលើកផែនការពង្រឹងគុណភាពថែទាំ និងសុវត្ថិភាពអ្នកជំងឺ

2025/11/11 03:36:54 pm        271
នៅថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការពិនិត្យលទ្ធផល និងការលើកផែនការពង្រឹងគុណភាពថែទាំ និងសុវត្ថិភាពអ្នកជំងឺ។សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដាចខាងក្រោម៖១. ឈ្វេងយល់ពីទិដ្ឋភាពទូទៅ នៃការថែទាំរបស់ក្រសួងសុខាភិបាល ដែលស្របតាមយុទ្ធសាស្ត្រថែទាំជាសកល២. បង្ហាញវឌ្ឍនភាពការប្រើប្រាស់សំណុំឯកសារថែទាំ គិលានុបដ្ឋាក និងឆ្មប៣. បង្ហាញលទ្ធផលវាយតម្លៃលើសំណុំឯកសារថែទាំ គិលានុបដ្ឋាក និងឆ្មប៤. ការដោះស្រាយបញ្ហា នៅតាមមូលដ្ឋានសុខាភិបាល មន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត ស្រុក៥. ពិភាក្សា និងរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ ២០២៦ ឆ្លៀតក្នុងសិក្ខាសាលានេះ លោកជំទាវសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍សំខាន់ៗសម្រាប់អនុវត្តជាបន្តក្នុង ឆ្នាំ២០២៦ ដូចជា៖ ១. ពង្រឹងសមត្ថភាពបុគ្គលិក ២. បង្កើតហេដ្ឋារចនាសម្ព័ន្ធថែទាំ៣. បច្ចេកវិទ្យា និងការរួមបញ្ចូលសុខភាពឌីជីថល៤. ការអនុវត្តដោយផ្អែកតាមនីតិវិធីប្រតិបត្តិស្តង់ដា៥. ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍៦. ការតាមដាន ការត្រួតពិនិត្យ និងការវាយតម្លៃសិក្ខាសាលានេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល នាយកដ្ឋានមន្ទីរពេទ្យ មន្ទីរពេទ្យជាតិ លោក លោកស្រីប្រធានថែទាំមកពីមន្ទីរពេទ្យពេទ្យបង្អែកខេត្ត និងស្រុក ទូទាំងប្រទេស សរុបចូលរួមដោយផ្ទាល់ចំនួន ១៦៣រូប និងតាមប្រព័ន្ធនិម្មិតចំនួន ៣០០រូប៕

វគ្គបណ្តុះបណ្តាល ស្តីពីការថែទាំសុខភាពមាតា និងទារក ដល់គ្រូពេទ្យនៅតាមមណ្ឌលសុខភាពខេត្តកំពង់ឆ្នាំង

2025/11/11 03:25:16 pm        194
កំពង់ឆ្នាំង៖ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង សហការជាមួយអង្គការមូលនិធិទឹកស្អាត និងគាំពារសុខភាព និងមន្ទីរពេទ្យMount Alverniaនៃប្រទេសសឹង្ហបុរី នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការថែទាំសុខភាពមាតា និងទារក ដល់គ្រូពេទ្យនៅតាមមណ្ឌលសុខភាពនានាក្នុងខេត្ត ដើម្បីបង្កើនសមត្ថភាព និងផ្លាស់ប្តូរបទពិសោធន៍ បង្កើនការផ្តល់សេវាសុខាភិបាលល្អដល់ប្រជាជននៅតាមមូលដ្ឋាន។ លោកស្រីវេជ្ជបណ្ឌិត ពូន កែវរ៉ានី ប្រធានអង្គការមូលនិធិទឹកស្អាត និងគាំពារសុខភាព(WAH វ៉ា ) បានបញ្ជាក់ឱ្យដឹងថា៖ វគ្គបណ្តុះបណ្តាលនេះ បានចែករំលែកនូវបទពិសោធន៍ថ្មីៗរវាងទ្រឹស្តី និងការអនុវត្តផ្ទាល់អំពីវិធីសាស្រ្តក្នុងការថែទាំសុខភាពរបស់មាតា និងទារក ការលើកកម្ពស់សមត្ថភាពដល់ក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពនានាក្នុងខេត្តលើជំនាញថែទាំសុខភាពមាតា និងទារក ដើម្បីចូលរួមកាត់បន្ថយអត្រាស្លាប់របស់មាតានិងទារកអោយកាន់តែនៅកម្រិតទាបបំផុត ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះក្រុមគ្រូពេទ្យនឹងទទួលបានផ្លាស់ប្តូរកាន់តែច្រើនក្នុងការជួយដល់សហគមន៍របស់គាត់ ក្នុងការចូលរួមទប់ស្កាត់ក្នុងទប់ស្កាត់អត្រាស្លាប់របស់មាតានិងទារក និងបានបន្តធ្វើការផ្សព្វផ្សាយបន្ថែមទៀតដល់ក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពបន្ថែមទៀតងដែរ ។លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំង បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមគ្រូពេទ្យមន្ទីរពេទ្យMount Alverniaនៃប្រទេសសឹង្ហបុរី អង្គការមូលនិធិទឹកស្អាត និងគាំពារសុខភាព(WAH វ៉ា ) ដែលជានិច្ចកាលតែងតែបានផ្តល់នូវកិច្ចសហការគ្នាបានល្អរសហការជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងក្នុងការចែករំលែកនូវបទពិសោធន៍ថ្មីលើកកម្ពស់សុមាលភាពសង្គម ពិសេសការផ្តល់សេវាសុខាភិបាលតាមសហគមន៍ឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត ។សូមជំរាបជូនថា៖ អង្គការមូលនិធិទឹកស្អាត និងគាំពារសុខភាព(WHA) និងសាកលវិទ្យាល័យសុខាភិបាលនៃប្រទេសសឹង្ហបុរី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការថែទាំសុខភាពមាតា និងទារក ដល់គ្រូពេទ្យនៅតាមមណ្ឌលសុខភាពនានាក្នុងខេត្តកំពង់ឆ្នាំងជាច្រើនឆ្នាំមកហើយ និងមានសិក្ខាកាមប្រមាណជិត៣០០នាក់បានទទួលនូវចំណេះ បទពិសោធន៍ ហើយសិក្ខាកាមទាំងអស់នោះ បានជួយដល់សុខភាពប្រជាជន ជាពិសេសមាតា និងទារកបានជាច្រើននាក់តាមរយៈចំណេះ ជំនាញទាំងនេះផងដែរ៕ កាំង ហុងវាស្នា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
06/07/2026 06:06 PM
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
06/07/2026 05:06 PM
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ
06/07/2026 04:06 PM
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
06/07/2026 04:06 PM
អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងផ្សព្វផ្សាយច្បាប់សំខាន់ៗជូនពលរដ្ឋឃុំកំពង់ពោធិ៍
06/07/2026 04:06 PM
ឯកឧត្តម គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការ អ.ន.ក.ខេត្តតាកែវ
06/07/2026 03:06 PM
ឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់និយាយថា ខ្លួនបានដាក់ពង្រាយនាវាដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការរបស់ចិន
06/07/2026 03:06 PM
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនចង្ហាន់សមណសិស្សជាង១ពាន់អង្គ/នាក់ ក្នុងឱកាសប្រឡងធម្មវិន័យ
06/07/2026 03:06 PM
បារាំង និងសម្ព័ន្ធមិត្តសម្លឹងរកការចាត់វិធានការថ្នាក់ជាតិ ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលលើបញ្ហាតំបន់ West Bank
06/07/2026 02:06 PM
ករណីឆ្លងជំងឺអេបូឡាហក់ឡើងជាង ៤០០នាក់ ខណៈក្ដីបារម្ភកើនឡើងពីការផ្ទុះឡើងនៃជំងឺនេះនៅអាហ្វ្រិកកណ្តាល
06/07/2026 02:06 PM