លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ

ព័ត៌មានជាតិ

សមាគមជប៉ុន-កម្ពុជា បន្តអនុវត្តផែនការធុរកិច្ចក្នុងវិស័យសំខាន់ៗ ដើម្បីរួម​ចំណែក​ជំរុញ​ការ​រីក​ចម្រើន​ផ្នែក​ធុរកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា

2025/11/11 03:22:51 pm        322
នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូ ធុរជន ចូលជួបសម្ដែងការគួរសម និង​ពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូធុរជន ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារនាពេលនេះ។ ឯកឧត្តមប្រធានសមាគម បានគោរពជម្រាបជូនសម្តេចបវរធិបតី ថា ក្នុងដំណើរទស្សនកិច្ចលើកទី៥នេះ មានការចូលរួមពីសមាជិកសមាគមទាំងថ្មី ទាំងចាស់ចំនួន ៣០ ក្រុមហ៊ុន។ ឯកឧត្តមប្រធានក៏បានគោរពរាយការណ៍អំពីវឌ្ឍនភាពល្អប្រសើរនៃការអនុវត្តផែនការរបស់សមាគម បន្ទាប់ពីសមាគមបានបង្កើតការិយាល័យផ្លូវការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២៤។ ឆ្លៀតក្នុងឱកាសនោះ, ឯកឧត្តមប្រធានសមាគមក៏បានជម្រាបជូនសម្តេចបវរធិបតីអំពីចំណាប់អារម្មណ៍ និងផែនការធុរកិច្ចសំខាន់ៗមួយចំនួនរបស់សមាគម ដែលបានរៀបចំ និងកំពុងអនុវត្ត ដោយផ្តោតជាពិសេសលើវិស័យសំខាន់ៗ ចំនួន ៣ រួមមាន៖ ១) ការបណ្ដុះបណ្ដាលធនធានមនុស្ស សំដៅលើកកម្ពស់ជំនាញរបស់ពលករកម្ពុជា ដោយយកស្ដង់ដារជប៉ុនជាគោល; ២) វិស័យកសិ-ឧស្សាហកម្មកែច្នៃ ដែលផ្តោតលើការកែច្នៃផលិតផលកសិផលមួយចំនួន; និង ៣) វិស័យឌីជីថល សំដៅបំពាក់ជំនាញឌីជីថលដល់ពលករកម្ពុជា។ជាការឆ្លើយតប, សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា ដែលតែងតែសម្របសម្រួលដំណើរទស្សនកិច្ចរបស់សមាជិកសមាគមដែលធ្វើធុរកិច្ចក្នុងវិស័យនានា មកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងការចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗអំពីកម្ពុជា និងការបង្ហាញជូនធុរជនជប៉ុនអំពីកាលានុវត្តភាព និងគោលនយោបាយទាក់ទាញការវិនិយោគរបស់កម្ពុជា នាពេលកន្លងមក។ សម្ដេចបវរធិបតី បានសង្កត់ធ្ងន់អំពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាផែនការដែលសមាគមជប៉ុន-កម្ពុជា បានរៀបចំ និង ដាក់ឱ្យអនុវត្ត។ ព្រមជាមួយគ្នានេះ, សម្ដេចបវរធិបតី បានបញ្ជាក់ជូនឯកឧត្តមប្រធានសមាគម និងគណៈប្រតិភូធុរជន ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសម្របសម្រួលដល់ការរៀបចំ និងអនុវត្តផែនការធុរកិច្ច និងវិនិយោគរបស់សមាគម នៅកម្ពុជា។ ទន្ទឹមនឹងនេះ ដើម្បីធានានូវដំណើរការនៃការអនុវត្តផែនការប្រកបដោយប្រសិទ្ធភាព និងធានាបាននូវការរីកចម្រេីនរបស់ក្រុមហ៊ុន និងសហគ្រាសរបស់ជប៉ុន និយាយដោយឡែក ក៏ដូចជាការរីកចម្រេីនប្រទេសកម្ពុជា និយាយជារួម, សម្ដេចបវរធិបតី បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ឱ្យបន្តសហការយ៉ាងជិតស្និទ្ធជាមួយសមាគមជប៉ុន-កម្ពុជា ដេីម្បីសម្រេចបាននូវសកម្មភាពជាក់ស្តែង។ មុននឹងបញ្ចប់, សម្តេចបវរធិបតី បានរំលឹកឡេីងវិញផងដែរថា ក្នុងដំណើរទស្សនកិច្ចការងារផ្លូវការរបស់សម្ដេចបវរធិបតី ទៅកាន់ប្រទេសជប៉ុន កាលពីខែឧសភាកន្លងទៅ, កម្ពុជា-ជប៉ុន បានឯកភាពគ្នាក្នុងការបង្កេីតគម្រោង «កញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន» (Cambodia-Japan Economic Co-Creation Package) ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងវិស័យឯកជនរបស់ប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។ សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យសមាគមជប៉ុន-កម្ពុជា ចូលរួមសិក្សានិងស្វែងយល់បន្ថែមលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុន និងសហគ្រាសជប៉ុន ជាពិសេស សហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុន នាពេលអនាគត៕ 

ឯកឧត្ដម ខូយ រីដា អញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងវារីអគ្គិសនីស្ទឹងមេទឹក អនុភាព១៥០មេហ្គាវ៉ាត់

2025/11/11 02:59:32 pm        343
ពោធិ៍សាត់៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម ខូយ រីដា អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍​សាត់ បានអញ្ជើញដឹកនាំមន្រ្តីពាក់ព័ន្ធ រួមនិង​អាជ្ញាធរ​ស្រុក​វាល​វែង ចុះ​ពិនិត្យ​ការ​ដ្ឋាន​សាង​សង់​គម្រោងទំ​នប់វារី​អគ្គិសនីស្ទឹ​ងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង។គួរ​ជម្រាបជូន​ថា គម្រោងវារីអគ្គិសនីស្ទឹងមេទឹក មានអនុភាព១៥០មេហ្គាវ៉ាត់ ប្រើទុន​វិនិយោគ​ប្រមាណ​៤០០​លាន​ដុល្លារ ដោយ​ក្រុមហ៊ុន​ស្ទឹងមេទឹក ហាយដូផៅវ័រ មានទីតាំង​ស្ថិត​ក្នុង​ភូមិ​សាស្ត ​ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្នុង​គម្រោងវារីអគ្គិសនីស្ទឹងមេទឹកនេះ គឺមានទំនប់វារីអគ្គិសនីចំនួន៣រួមបញ្ជូលគ្នា ដោយ​ទំនប់​វារី​អគ្គិសនី​ទី​១​ មានអនុភាព ៥៧មេហ្គាវ៉ាត់ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយ​ទំនប់​វារី​អគ្គិសនីទី២មានអនុភាព ៥៣មេហ្គាវ៉ាត់ និងទំនប់វារីអគ្គិសនីទី៣មានអនុភាព ៤០​មេហ្គាវ៉ាត់​គឺ​ស្ថិត​ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ក្នុង​គម្រោង​វារី​អគ្គិសនី​ស្ទឹង​មេទឹក​នេះ ក៏មានអាងស្តុបទឹកចំនួន៣ផងដែរនៅតាមទំនប់វារីអគ្គិសនីទាំង៣ ដែល​គ្រប​ដណ្តប់​លើ​​ផ្ទៃដី​ទំហំ ២៥៧៦ហិកតាក្នុងខេត្តពោធិ៍សាត់ និង៨៧២ហិកតាទៀតក្នុងខេត្តកោះកុង។ក្នុង​ឱកាសនោះ ឯកឧត្ដម ខូយ រីដា បានប្រសាសន៍លើកឡើងថា ក្រោមម្លប់នៃសន្តិភាព និង​ក្រោមកា​រ​ដឹក​នាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល សមិទ្ធផលតូចធំលើគ្រប់វិស័យ បាន​នឹង​កំពុង​លេច​វត្ត​មាន​ជា​បន្ត​បន្ទាប់ ជាក់ស្តែង​គម្រោងទំនប់វារីស្ទឹងមេទឹកនេះ ដែលក្រោយពេលស្ថាបនារួចរាល់ នឹង​ផ្តល់​អត្ថ​ប្រយោជន៍ផលិតបានថាមពលអគ្គីសនី ជាទំនប់ជួយកាត់បន្ថយគ្រោះទឹកជំនន់ ហើយ​ក៏​មាន​សក្តានុពលទាក់ទាញទេសចរណ៍ទៅថ្ងៃអនាគត់ផងដែរ ដែល​អត្ថ​ប្រយោជន៍​ទាំង​នេះនឹ​ងចូ​លរួម​ចំណែកជួយជំរុញផ្នែកសេដ្ឋកិច្ចសង្គមជាតិ និងប្រជាជនកម្ពុជា៕ 

រយៈពេល១០ខែឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទឹកប្រាក់កើនជិត ៦ ៦០០ លានដុល្លារ

2025/11/11 02:47:58 pm        311
ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥នេះ មាន​ទំហំទឹកប្រាក់សរុបជិត ៦៦០០លានដុល្លារអាម៉េរិក កើនឡើងប្រមាណជាង ១ភាគរយ បើ​ធៀប​រយៈពេលដូចគ្នានិងឆ្នាំមុន ដោយទីផ្សារទាំងពីរមានសមតុល្យពាណិជ្ជកម្មប្រហាក់ ប្រហែល​គ្នា​។ជុំវិញការដោះដូរពាណិជ្ជកម្មនៅក្នុងអាស៊ាន ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-វៀតណាម ​នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ ការផ្លាស់ប្តូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ បាន​កើនឡើងជាបន្តបន្ទាប់ និងមានសមតុល្យពាណិជ្ជកម្មប្រហាក់ប្រហែលគ្នា ដោយ បាន​ឈរ​ក្នុង​លំដាប់​ទី៣ នៃការធ្វើពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ចិន និងកម្ពុជា-អាម៉េរិក។ជាក់ស្តែងនៅក្នុងរយពេល១០ ខែ ឆ្នាំ២០២៥នេះ បើយោង​តាមរយៈ​បាយការណ៍​របស់​អគ្គ​នាយក​ដ្ឋាន​គយ និងរដ្ឋាករកម្ពុជា នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឱ្យដឹងថា ការ​ធ្វើ​ពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-វៀតណាម មានទំហំទឹកប្រាក់សរុបជិត ៦ ៦០០ លានដុល្លារ អាម៉េរិក កើន​ឡើងជិត ៧ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទៅកាន់ទីផ្សារវៀតណាម មានទឹក​ប្រាក់​ជាង ៣១០០លានដុល្លារអាម៉េរិក កើនឡើងជាង ៣ភាគរយ ខណៈ​ការ​នាំ​ចូល​ពី​ប្រទេស​វៀត​ណាម​មក​កម្ពុជា មានទឹកប្រាក់ជាង ២ ៣០០ លានដុល្លារអាម៉េរិក ថមថយបន្តិច បន្ទួច បើធៀប​រយៈ​ពេល​ដូចគ្នានិងឆ្នាំ២០២៤។ចំពោះប្រភេទទំនិញសំខាន់ៗដែលកម្ពុជាបាននាំចេញទៅប្រទេសវៀតណាមរួមមាន៖ ស្រូវ កៅស៊ូ ស្វាយ​ចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ជាដើម។ ចំណែកវៀតណាមនាំមកវិញមានដូចជា សម្ភារៈ​សំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ខបករណ៍អេឡិចត្រូនិក-អគ្គិសនី ជីកសិកម្ម គ្រឿង​ទេស និងបន្លែ ផ្លែឈើជាដើម។សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ប្រទេស​ទាំង​ពីរ​នឹង​ជំរុ​ញ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ឱ្យក្លាយជាដៃគូដ៏រឹងមាំ និងមានសក្តានុពលខ្លាំង ដោយ​គាំទ្រដល់​យុទ្ធសាស្ត្រនៃប្រទេសទាំងពីរ ក្នុងទិសដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ឱ្យ​កើន​ឡើង​ដល់​ប្រមាណ ២០ពាន់លានដុល្លារអាម៉េរិក ក្នុងពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី 

ក្រសួងព័ត៌មាន ពង្រឹងកិច្ចសហការផ្សព្វផ្សាយព័ត៌មាន ស្តីពី កិច្ចការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ

2025/11/11 02:27:28 pm        96
ក្រសួងព័ត៌មាន និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជួបពិភាក្សាគ្នា ដើម្បីពង្រឹងកិច្ចសហការក្នុងការពង្រីកការផ្សព្វផ្សាយព័ត៌មានស្តីពីកិច្ចការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ ឱ្យបានកាន់តែទូលំទូលាយជូនដល់ប្រជាពលរដ្ឋ ដែលការងារគ្រោះមហន្ដរាយនេះគឺជាការងារសំខាន់ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះអាសន្ន។ ការពង្រឹងកិច្ចសហការនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានជាមួយឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន។ជាមួយគ្នានេះ ឯកឧត្តម គីម វីរៈ បានថ្លែងការអរគុណដល់ក្រសួងព័ត៌មាន ដែលបានមើលឃើញយ៉ាងច្បាស់ពីតួនាទីគន្លឹះរបស់វិស័យព័ត៌មាន ក្នុងការផ្សព្វផ្សាយទាក់ទងនឹងកិច្ចការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ ហើយកន្លងមក ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក្រសួងព័ត៌មាន បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារផ្សព្វផ្សាយចំពោះការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយរបស់ជាតិ។ ឯកឧត្តម អគ្គលេខាធិការបានបញ្ជាក់ថា កន្លងមកនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តែងតែទទួលបានកិច្ចសហប្រតិបត្តិការល្អពីក្រសួងព័ត៌មាន ដោយក្រសួងបានចូលរួមក្នុងការរៀបចំផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, ការផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាពគ្រោះមហន្តរាយដែលកើតឡើង, ការសហការរៀបចំការអនុវត្ត និងការផ្សព្វផ្សាយព័ត៌មាននៅក្នុងព្រឹត្តិការណ៍ជាតិ និង អន្តរជាតិសំខាន់ៗជាច្រើនទៀតផងដែរ។ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍បញ្ជាក់ពីជំហរក្នុងការធ្វើកិច្ចសហការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការផលិតកម្មវិធី និងផ្សព្វផ្សាយឱ្យបានកាន់តែលឿន រហ័ស ទាក់ទងនឹងហានិភ័យនៃគ្រោះមហន្តរាយ ពិសេសការផ្សាយពីការជូនដំណឹងផ្សេងៗរបស់ ក្រសួង ស្ថាប័ន ពាក់ព័ន្ធស្តីពីវិធានការ ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ, សុវត្ថិភាពនៅកន្លែងការងារ និងការឆ្លើយតបគ្រោះអាសន្ននៃគ្រោះមហន្តរាយផ្សេងៗ និងកិច្ចការស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ៕

ក្រសួងមុខងារសាធារណៈ ចាប់ផ្តើមធ្វើជំរឿនមន្ត្រីដំបូងគេ ខណៈដំណើរការជំរឿននឹងអនុវត្តទៅតាមក្រសួង-ស្ថាប័នទាំង ៣១ ជាបន្តបន្ទាប់

2025/11/11 01:19:56 pm        292
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ) ដែលមានសម្តេចធិបតីជាប្រធាន បានបោះជំហានមួយដ៏សំខាន់ទៀតក្នុងការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីបំពេញភារកិច្ចជាក់ស្តែងនៅទូទាំងប្រទេស។ ការងារជំរឿនបានអនុវត្ត៣ដងហើយ ក្នុងឆ្នាំ ១៩៩៥ ១៩៩៩ដល់២០០១ និងឆ្នាំ២០១០។ លើកនេះ ជាលើកទី៤ដែលយើងនឹងអនុវត្តជំរឿនមន្ត្រី ហើយបានប្រកាសបើកយុទ្ធនាការផ្លូវការដោយមានការចូលរួមពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ជំរឿនក្រសួង-ស្ថាប័ន, ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សម្រាប់អង្គភាពសុខាភិបាលមូលដ្ឋាន។ ដំណើរការជំរឿន នឹងអនុវត្តទៅតាម៖ - ក្រសួង-ស្ថាប័ន ទាំង ៣១ ចាប់ផ្តើមដោយក្រសួងមុខងារសាធារណៈ- គ្រឹះស្ថានសិក្សាសាធារណៈ ចាប់ផ្តើមនៅរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដូនពេញ- អង្គភាពសុខាភិបាលមូលដ្ឋាន ចាប់ផ្តើមនៅរាជធានីភ្នំពេញ ក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ(OD) ចតុមុខ។ ជាការរំពឹងទុកពីការធ្វើជំរឿន៖ ១. ទិន្នន័យដែល ច្បាស់លាស់ ឯកភាពគ្នា ប្រើប្រាស់រួមគ្នាតែមួយ ២. ទិន្នន័យដែលច្បាស់ នឹងផ្តល់ជាមូលដ្ឋាន ក្នុងការគ្រប់គ្រងស្ថានភាពមន្ត្រីឱ្យរឹតតែច្បាស់លាស់ ការរៀបចំផែនការមន្រ្តី ការជ្រើសរើសបំពេញឱ្យចំនៅកន្លែងខ្វះខាតពិតប្រាកដ ផែនការអភិវឌ្ឍន៍សមត្ថភាពមន្ត្រី និងការពង្រាយមន្ត្រី។ ៣. ទិន្នន័យដែលចេញពីការធ្វើជំរឿននឹងបញ្ចូលក្នុងប្រព័ន្ធបច្ចេកវិទ្យាឬ data base ដែលនឹងផ្តល់នូវភាពងាយស្រួលជាច្រើនដល់ការអនុវត្តការងាររួមមាន ការប្រែប្រួលស្ថានភាពមន្រ្តី ការបើកបៀវត្ស ការឡើងឋានន្តរសក្តិ និងអត្ថប្រយោជន៍សហព័ទ្ធជាដើម។  ៤. ការគ្រប់គ្រងបាននូវស្ថានភាពជាក់ស្តែងនៃរចនាសម្ព័ន្ធ និងចំនួនមន្ត្រីបំពេញការងារជាក់លាក់តាមអង្គភាពនីមួយៗ នឹងអនុញ្ញាតឲ្យមានការពង្រឹងប្រសិទ្ធភាពស្ថាប័ន ឱ្យឆ្លើយតបនឹងការងារជាក់ស្តែង ដែលនឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ចូលរួម ក្នុងការបង្កើនប្រសិទ្ធភាពនៃការចំណាយថវិកាជាតិផងដែរ។ការធ្វើជំរឿន ក៏ជាការអនុវត្ត «ការរៀបចំផ្ទះ ឱ្យបានរៀបរយ» ដែលជាអភិក្រមរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រីផងដែរ។ សូមបញ្ជាក់ជាថ្មីថា ទាំងកិច្ចការងារជំរឿនពេលនេះ និងការវិភាគមុខងារកន្លងមក គឺមិនមែនជាការស្វែងរកកំហុសលើទិន្នន័យ ឬសើរើឯកសារចាស់ៗ របស់មន្ត្រីរាជការ ដើម្បីមានចំណាត់ការ ដាក់វិន័យជាទណ្ឌកម្ម ឬការវះកាត់នោះទេ។ សូមអំពាវនាវដល់គ្រប់តួអង្គ ពីក្រសួងស្ថាប័ន និងពីអង្គភាពគោលដៅជាពិសេសថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ឱ្យមានការសហការ ចូលរួម អនុវត្ត និងមានភាពទទួលខុសត្រូវរួមគ្នាក្នុងកិច្ចការនេះ។ ការចូលរួមរបស់ឯកឧត្តមលោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជាថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិលនេះ គឺពិតជាមិនអាចខ្វះបាន ក្នុងការបោះជំហានទៅការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ឱ្យមាន សមត្ថភាព ខ្ពស់ ខ្លាំង វ័យឆ្លាត និង ស្អាតស្អំ ហើយនឹងកាន់តែមានភាពធន់ កាន់តែមានសមត្ថភាពប្រកួតប្រជែងបន្ថែមទៀតលើឆាកអន្តរជាតិ ប្រកបដោយកម្លាំងថាមពល ឆ្ពោះទៅការសម្រេចបានចក្ខុវិស័យកម្ពុជា២០៥០ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំគោរព ថ្លែងអំណរគុណសម្ដេចធិបតី និងលោកជំទាវបណ្ឌិតផ្តល់អណ្ដូងទឹកចំនួន ២១អណ្ដូងបន្ថែម ដល់ក្រុមគ្រួសារអតីតយុទ្ធជននៅស្រុកសន្ទុក ខេត្តកំពង់ធំ

2025/11/11 01:11:54 pm        178
កំពង់ធំ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ស្វែងយល់ពីជីវភាពរស់នៅ និងពិនិត្យការទទួលបានអណ្ដូងទឹកថ្មី ចំនួន ២១អណ្ដូងបន្ថែមទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ក្រុមគ្រួសារអតីតយុទ្ធជនប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តមឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានជួយឧបត្ថម្ភអណ្ដូងទឹកស្អាតចំនួន ២១អណ្ដូងថ្មីទៀតនៅពេលនេះ ។ ដែលគិតមកដល់បច្ចុប្បន្ន ក្រុមគ្រួសារអតីតយុទ្ធជនចំនួន ២០៦គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច បានទទួលអណ្ដូងទឹកស្អាតចំនួន ៥៧អណ្ដូងរួចមកហើយ ។ ហើយនិងគ្រោងទទួលបានចំនួន ២០ អណ្តូងបន្ថែមទៀតនៅពេលខាងមុខនេះ ។ នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា៖ កន្លងមកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លោកបានផ្ដល់ដីសម្បទានសង្គមកិច្ច ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ក្នុងមួយគ្រួសារមួយហិកតាកន្លះ និងផ្ទះមួយខ្នង ដែលមានទំហំ ៥ម៉ែត្រគុណនឹង ៧ម៉ែត្រ ព្រមទាំងបង្គន់អនាម័យចំនួនមួយខ្នងផងដែរ ដោយរៀបចំជាភូមិឋាន សម្រាប់ផ្ដល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលគ្មានដី និងគ្មានផ្ទះ ឬមានជម្រកស្នាក់នៅមិនសមរម្យ នៅក្នុងខេត្តកំពង់ធំ ។ បច្ចុប្បន្នបងប្អូនបានរស់នៅកសាងជីវភាពថ្មីបានសមរម្យ ដោយបានដាំបន្លែបង្ការ ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពគ្រួសារ បន្ថែមលើប្រាក់បៀវត្សរ៍ប្រចាំខែដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន ។ ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោធិបតី និងឯកឧត្តមអភិបាលខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ដែលជានិច្ចជាកាលបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងក្នុងការជួយដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ បានយ៉ាងល្អប្រសើរ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕

ក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានអាស៊ាន សហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពី «ការអភិវឌ្ឍផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០»

2025/11/11 01:07:45 pm        149
បន្ទាប់ពីបានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាលើកទី១ ដើម្បីអភិវឌ្ឍផែនការការងារ៥ឆ្នាំ សម្រាប់កិច្ចការសហប្រតិបត្តិការអាស៊ានស្តីពី «កិច្ចការមុខងារសាធារណៈ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ កន្លងមក នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានអាស៊ាន បានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពី «ការអភិវឌ្ឍផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០»។ សិក្ខាសាលានេះ រៀបចំប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារហៃយ៉ាត រីជិនស៊ី រាជធានីភ្នំពេញ (Hyatt Regency Phnom Penh) ក្រោមអធិបតីភាពបើកសិក្ខាសាលាដោយ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីសិក្ខាកាម ជាប្រតិភូតំណាងបណ្តាប្រទេសជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន ព្រមទាំងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។ថ្លែងបើកសិក្ខាសាលា ឯកឧត្តមអគ្គលេខាធិការ ឈុន សុជាតិ បានបង្ហាញការសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រតិភូទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសាលានាលើកទី២នេះ ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ លើការគ្រប់គ្រងរដ្ឋបាលសាធារណៈ ក៏ដូចជាកិច្ចការមុខងារសាធារណៈ។ ឯកឧត្តម បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះនឹងកំណត់បាននូវវិស័យអាទិភាព បញ្ហាប្រឈម និងដំណោះស្រាយនានា ដែលជាធាតុចូលដ៏សំខាន់ សម្រាប់អភិវឌ្ឍផែនការការងារ ACCSM និងACCSM+3 ២០២៦-២០៣០ ដែលនឹងអាចជួយដោះស្រាយរាល់បញ្ហាប្រឈមក្នុងតំបន់រួមគ្នា និងជំរុញសហគមន៍ឱ្យកាន់តែមានភាពធន់ និងនវានុវត្តន៍។សម្រាប់សិក្ខាសាលានាថ្ងៃនេះ ផ្តោតសំខាន់លើ ៣ចំណុច រួមមាន៖ (១)ការកំណត់យកវិស័យអាទិភាពរបស់ ACCSM និងវិស័យអាទិភាពរបស់ ACCSM+3, (២)ការកំណត់យកប្រទេសដឹកនាំ និងសម្របសម្រួលគំនិតផ្តួចផ្តើម, និង (៣)ការកំណត់ក្របខ័ណ្ឌនៃការត្រួតពិនិត្យ និងវាយតម្លៃផែនការការងារ ACCSM និងACCSM+3 ២០២៦-២០៣០។សូមជម្រាបថា សិក្ខាសាលានេះ នឹងបន្តដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពី ACCSM+3 ព្រមទាំងគណៈកម្មការមុខងារសាធារណៈអូស្រ្តាលី ដើម្បីចូលរួមបង្កើតគំនិតផ្តួចផ្តើមសំណើគម្រោង និងសកម្មភាពនានាដែលគាំទ្រដល់ការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០។

សមាគមសហគ្រិនស្រ្តីកម្ពុជា៖ គិតមកដល់ពេលនេះម្ចាស់អាជីវកម្មជាស្រ្តីនៅកម្ពុជាមាន ៤៧%

2025/11/11 12:44:40 pm        268
សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) បានឱ្យដឹងថា រហូតមកដល់ពេលនេះសមាគមមានវ័យ ១៣​ឆ្នាំ​ហើយ ដែលបង្កើតឡើងដើម្បីលើកឡើងអំពីបញ្ហាទៅកាន់រដ្ឋាភិបាល អាជីវកម្ម សហគមន៍ មហា​ជន និងប្រព័ន្ធផ្សព្វផ្សាយឱ្យមានភាពល្អប្រសើរជាងមុន ក្នុងនោះស្រ្តី ៤៧% ជាម្ចាស់​អាជីវកម្ម ​និងអាចរកចំណូលប្រចាំឆ្នាំចំនួន ២ ៦៤៤ ដុល្លារក្នុងមួយឆ្នាំ។នៅ​កម្ម​វិធី​ដ៏​ធំប្រ​ចាំ​ឆ្នាំ គឺទិវាសហគ្រិនស្រ្តីកម្ពុជាឆ្នាំ២០២៥ និងការប្រគល់ពានរង្វាន់​សហគ្រិន​ស្រ្តី​ឆ្នើម​ក្នុង​សេដ្ធកិច្ច​បៃតង២០២៥ ក្រោមប្រធានបទ៖ “ពីទស្សនៈវិស័យទៅជាបេសកកម្ម សហ​គ្រិន​ស្រ្តី​ជំរុ​ញ​ឆ្ពោះ​ទៅកាន់សេដ្ឋកិច្ចបៃតង” នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ លោកជំទាវ ចាន់ ភារី ប្រធាន​សមាគមសហគ្រិនស្រ្តីកម្ពុជា បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីនៅថ្ងៃនេះ ក្នុង​គោល​បំណង​ប្រារព្ធ​រំលឹក​ទិវាសហគ្រិនស្រ្តីកម្ពុជា ការជួបជុំសមាជិកសហគ្រិនស្រ្តីកម្ពុជាប្រចាំឆ្នាំ ការ​លើក​កម្ពស់​សហគ្រិនភាពស្រ្តី ការភ្ជាប់បណ្តាញអាជីវកម្ម និងបង្កើនភាពស្និទស្នាល ការ​គាំ​ទ្រ​ពី​ស្ថាប័ន​សាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា។ លើកឡើងក្នុងពិធីបើកទិវាសហគ្រិនស្រ្តីកម្ពុជាឆ្នាំ២០២៥នេះ លោកជំទាវ គ្រី ណាល់លីស រដ្ឋ​លេខា​ធិកា​នៃក្រសួងកិច្ចការនារី បានចាត់ទុកកម្មវិធីនេះ គឺជាវេទិកាដ៏មានសារៈសំខាន់ នៃ​ការ​ពិភាក្សា​អំពី​កាលានុវត្តន៍ភាព បញ្ហាប្រឈម និងយុទ្ធសាស្រ្តសម្រាប់ដោះស្រាយរួមគ្នា ក៏ដូច​ជា​ការ​កសាង​ភាព​ធន់ និងសមត្ថភាពឱ្យទាន់សភាពការណ៍នូវបំលាស់ប្តូរក្នុងប្រទេសកម្ពុជា និង​សកល​លោក​ផង​ដែរ​។ លោកជំទាវ សង្ឃឹមជឿជាក់ថា តាមរយៈព្រឹត្តការណ៍ថ្ងៃនេះ ក្រសួង ស្ថាប័ន សហ​គ្រិន​ស្រ្តី ​និងដៃគូពាក់ព័ន្ធទាំងអស់ នឹងចែករំលែកនូវមេរៀនបទពិសោធន៍ ការប្តេជ្ញាចិត្ត និង​គំនិត​ផ្តួច​ផ្តើម​នានា​ ព្រមទាំងពង្រឹងបណ្តាញទំនាក់ទំនងក្នុងស្មារីគាំទ្រគ្នាទៅវិញទៅមក និង​ប្រកប​ដោយ​ភាព​វិជ្ជមាន​ ដើម្បីលើកកម្ពស់តួនាទីស្រ្តីក្នុងសេដ្ឋកិច្ចបៃតង។សូមបញ្ជាក់ថា លក្ខខណ្ឌដើម្បីអាចក្លាយជាសមាជិកសមាគមសហគ្រិនស្ត្រីកម្ពុជាបាន ស្ត្រី​ត្រូវ​មាន​មុខរបរ អាជីវកម្ម ឬស្ត្រីដែលមានតួនាទីមុខងារ មុខតំណែង នៅក្នុងស្ថាប័នឯកជន។ ចំពោះ​អ​ត្ថ​ប្រយោជន៍ សមាជិកទាំងអស់អាចបង្កើតទំនាក់ទំនងបណ្តាញក្នុងការប្រកបអាជីវកម្ម មិន​ថា​ខ្នាត​តូច​ មធ្យម ឬធំនោះទេ។ ក្រៅពីទំនាក់ទំនងអាជីវកម្ម ក៏ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ពី​ជំនាញ​ការ​គ្រប់គ្រងអាជីវកម្មផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

សមាគមមិត្តភាពកម្ពុជា-ចិន ក្រុមបញ្ញវន្តជាន់ខ្ពស់ និងក្រុមអ្នកសារព័ត៌មានកម្ពុជា-ចិន ធ្វើបាថកថាពីផែនការអភិវឌ្ឍរបស់ចិនក្នុងយុគសម័យថ្មី ដើម្បីបង្កើតឱកាសថ្មីដល់កម្ពុជា

2025/11/11 12:17:11 pm        216
ភ្នំពេញ៖ សមាគមមិត្តភាពកម្ពុជា-ចិន ក្រុមបញ្ញវន្តជាន់ខ្ពស់ និងក្រុមអ្នកសារព័ត៌មានកម្ពុជា-ចិន ចំនួន​៦រូប បានរួមគ្នារៀបចំបាឋកថាឈ្វេងយល់ពី “ផែនការ៥ឆ្នាំ លើកទី១៥ ៖​ប្រទេស​ចិន​ក្នុង​យុគ​សម័យ​ថ្មី បង្កើតឱកាសថ្មីដល់ប្រទេសកម្ពុជា” ។ ក្នុងវេទិការៀបចំឡើងដោយសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មជ្ឈមណ្ឌលកម្ពុជា ដើម្បី​សិក្សារស្រាវជ្រាវផ្លូវសូត្រសមុទ្រ និងវិទ្យុមិត្តភាពកម្ពុជា-ចិន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោកស្រី Liang Wei ប្រធានមជ្ឈ​មណ្ឌល​សិក្សា​កម្ពុជា​នៃ​បណ្ឌិត្យ​សភា​សង្គម​នៃ​ភូមិភាគ​ស្វយ័ត​ក្វាងស៊ី បានឲ្យដឹងថា ផែនការ៥ឆ្នាំលើកទី១៥ នឹងផ្តល់​កាលា​នុវត្ត​ភាព​ដល់​កម្ពុជា​រួម​មាន ទី១. ពង្រីកការបើកចំហយ៉ាងសកម្ម, ទី២. ជំរុញពាណិជ្ជកម្មដោយការច្នៃប្រឌិត, ទី៣. បង្កើន​ការ​វិនិយោគិនចិននៅកម្ពុជា និង៤. ពន្លាតកិច្ចសហប្រតិបត្តិការរវាងប្រជាជន និង​ប្រជា​ជន​កម្ពុជា ​និងប្រជាជនចិន ។លោក​បណ្ឌិត នាក់ ចន្តារិទ្ធ ប្រធានមជ្ឈមណ្ឌលកម្ពុជាស្រាវជ្រាវ ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ បាន​រំលេច​ថា “ផែនការ៥ឆ្នាំលើកទី១៥” នឹងរួម​ចំណែក​បង្កើន​លទ្ធភាព​កាន់​តែខ្លាំ​ង​ដល់​សេដ្ឋ​កិច្ច​កម្ពុជា​ តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នារវាងប្រទេសទាំងពីរ លើទម្រ​នៃ​យន្ត​ការ​ដែល​មាន​ស្រាប់​ក្នុង​នាមជាមិត្តដែកថែប ។ឯកឧត្តមបណ្ឌិត សន ពៅ នាយករងខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា បានថ្លែងថា ផែន​ការមាន ២ម៉ឺនពាក្យ ចែកជា១៥ផ្នែក និង៦១ប្រការនេះ ផ្តោតលើ​គ្រប់​ទិដ្ឋភាព​របស់​ប្រទេស​ចិន ថាបានផ្តល់លក្ខណៈពិសេស៤ តាមបែបផែនរបស់ចិន ទី១. ទំនើបកម្ម​ដែល​មា​ន​ប្រជា​ជន​ជា​ស្នូល,​ ទី២. ទំនើបកម្មសន្តិភាពនិយម, ៣. ទំនើបកម្មបៃតងភាព និង៤. ទំនើបកម្ម​រួម​ចំណែក​ដោយ​បង្កើត​អត្ថប្រយោជន៍ដល់មនុស្សជាតិ។លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានយល់ថា ដោយ​ប្រកាន់​ខ្ជាប់នូវការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន “ផែនការនេះ គឺជាមាគ៌ាដ៏ត្រឹមត្រូវ ប្រកប​ដោយ​និយាមគរុសភា ដោយឈរលើមូលដ្ឋាន នៃវិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា នៃ​ការ​រួម​បញ្ចូលលទ្ធិម៉ាក្សនិយម និងគោលការណ៍គ្រឹះ នៃទស្សនវិជ្ជាចិន ព្រមទាំង​ការទ​ទួល​យក​នូវ​ប្រព័ន្ធ​វប្បធម៌សុខដុមនីយកម្ម ហើយមានកាលានុវត្តភាពដល់កិច្ចអភិវឌ្ឍសកលក្រោមទម្រ នៃ​លំនឹង​សន្តិភាព ព្រមជាមួយនឹងការស្តារភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិន ដោយ​មាន​វត្ត​មាន​របស់កោះតៃវ៉ាន់ ក្នុងការវិលត្រឡប់មកកាន់មាតុភូមិរបស់ខ្លួនវិញ ។ឯកឧត្តម ឡាវ វ៉ាន់ អនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន វាយតម្លៃថា “ផែនការ​៥​ឆ្នាំលើ​ក​ទី​១៥​”​ របស់ប្រទេសចិន នឹងផ្តល់កាលានុវត្តភាពដល់កម្ពុជា ក្នុងការបន្តចាប់ដៃរួមគ្នា “កសាង​សហគមន៍​វា​សនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី” មានភាពប្រទាក់ក្រឡាគ្នា បន្ស៊ី​ជា​មួយ​គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ និងគំនិតផ្តួច​ផ្តើម​សកល​ទាំង​៤​របស់​ប្រទេស​ចិន​រួម​មាន “គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សក” “គំនិតផ្តួចផ្តើមសន្តិសុខសកល” “គំនិត​ផ្តួច​ផ្តើម​អរិយធ​ម៌​សកល” និង “គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល” រួមបញ្ចូលជាមួយ “គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​និង​ផ្លូវ​” ដែលនឹងនាំប្រទេសទាំងពីរ ឈានឆ្ពោះទៅស​ម្រេច​បាន​នូវ​របៀប​វារៈ​រៀង​ៗ​ខ្លួន​ដែល​បាន​កំណត់ទុក៕ អត្ថបទ បាន សុខរិទ្ធិ

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អនុញ្ញាតជូនប្រធាន​សមាគម​ជប៉ុន-កម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/11/11 11:59:34 am        196
កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជាវ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​និង​ទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតជូន ឯកឧត្តម Takahashi Fumiaki ប្រធាន​សមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីក្រុមហ៊ុនជប៉ុនចំនួន ៣៦ ក្នុងគោលបំណងពិភាក្សាលើកម្មវិធីបណ្តុះបណ្តាលនិស្សិតកម្ពុជាដើម្បីទៅធ្វើការនៅប្រទេសជប៉ុន (Japanese IT Pathway Program) ដំណើរការនៃការរៀបចំសួនឌីជីថល (Digital Park) និង ឱកាសនៃការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅក្នុងសួនឌីជីថល។មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តម Takahashi Fumiaki បានបញ្ជាក់ពីប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរបន្ថែមទៀតរវាង ក.ប.ទ. និងសមាគម។ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
06/07/2026 06:06 PM
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
06/07/2026 05:06 PM
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ
06/07/2026 04:06 PM
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
06/07/2026 04:06 PM
អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងផ្សព្វផ្សាយច្បាប់សំខាន់ៗជូនពលរដ្ឋឃុំកំពង់ពោធិ៍
06/07/2026 04:06 PM
ឯកឧត្តម គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការ អ.ន.ក.ខេត្តតាកែវ
06/07/2026 03:06 PM
ឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់និយាយថា ខ្លួនបានដាក់ពង្រាយនាវាដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការរបស់ចិន
06/07/2026 03:06 PM
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនចង្ហាន់សមណសិស្សជាង១ពាន់អង្គ/នាក់ ក្នុងឱកាសប្រឡងធម្មវិន័យ
06/07/2026 03:06 PM
បារាំង និងសម្ព័ន្ធមិត្តសម្លឹងរកការចាត់វិធានការថ្នាក់ជាតិ ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលលើបញ្ហាតំបន់ West Bank
06/07/2026 02:06 PM
ករណីឆ្លងជំងឺអេបូឡាហក់ឡើងជាង ៤០០នាក់ ខណៈក្ដីបារម្ភកើនឡើងពីការផ្ទុះឡើងនៃជំងឺនេះនៅអាហ្វ្រិកកណ្តាល
06/07/2026 02:06 PM