លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ

ព័ត៌មានជាតិ

ក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ ដំណាក់កាលទី២ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តប៉ៃលិន

2025/11/11 11:54:38 am        104
កំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារអង្គភាពលទ្ធកម្ម នៃគណៈកម្មាធិការលទ្ធកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយនាយកដ្ឋានធារាសាស្ត្រកសិកម្ម មន្ទីរធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធខាងលើដើ ម្បីចុះពិនិត្យ វាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ (ដំណាក់កាលទី២) ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តប៉ៃលិន។ ក្នុងដំណើរបំពេញបេសកកម្ម ក្រុមការងារលទ្ធកម្មក្រសួង និងមន្ត្រីជំនាញអន្តរក្រសួង បានចុះពិនិត្យ វាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ (ដំណាក់កាលទី២) រួមមាន៖ ទី១)ប្រព័ន្ធធារាសាស្ត្រ ចំនួន ៧ប្រព័ន្ធ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ទី២)ប្រព័ន្ធធារាសាស្ត្រ ចំនួន ៧ប្រព័ន្ធ ស្ថិតក្នុងខេត្តពោធិ៍សាត់ និងទី៣)ប្រព័ន្ធធារាសាស្ត្រ ចំនួន ៣ប្រព័ន្ធ ស្ថិតក្នុងខេត្តប៉ៃលិន។ ជាលទ្ធផល ក្រុមការងារអន្តរក្រសួងឃើញថា ប្រព័ន្ធទាំងអស់ខាងលើទទួលបានការថែទាំជាប្រចាំល្អប្រសើរ បន្ថែមពីនេះក្រុមការងារក៏បានផ្តាំផ្ញើដល់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពាក់ព័ន្ធទាំងអស់ខាងលើ ត្រូវតែបន្តការយកចិត្តទុកដាក់បន្ថែមទៀត ជាពិសេសជួយជំរុញឱ្យមានការចូលរួមសហការថែរក្សាពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទើបឱ្យការថែទាំកាន់តែមានលក្ខណ:ល្អប្រសើរ និងអាចប្រើប្រាស់បានយូរអង្វែង ៕ កាំង ហុងវាស្នា

ក្រសួងបរិស្ថាននឹងរៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅចុងខែវិច្ឆិកានេះ ដើម្បីផ្សព្វផ្សាយ និង​លើកកម្ពស់ការយល់ដឹងអំពីប្រភេទកេសរកូលព្រៃកម្ពុជា

2025/11/11 11:49:51 am        189
ក្រសួងបរិស្ថានមានបានឱ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកានេះថា ក្រសួងបរិស្ថាននឹងរៀប​ចំ​វេទិកា​កេស​រ​កូល​ជាតិ​លើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការ​ក្រសួង​បរិស្ថាន រាជធានីភ្នំពេញ។បើតាមឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា វេទិកា​កេសរកូល​ជាតិ​លើក​ទី៥ រៀបចំឡើងដោយមានការតាំងបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលបង្កាត់ ប្រភេទ​ប្រទាល និងរុក្ខជាតិលម្អ រួមទាំងផលិតផលជីវៈចម្រុះជាច្រើនផ្សេងទៀត ដើម្បីផ្សព្វផ្សាយ និង​លើកកម្ពស់ការយល់ដឹងអំពីនានាភាពនៃប្រភេទកេសរកូលព្រៃកម្ពុជា ប្រភេទប្រទាល និង​រុក្ខ​ជាតិ​លម្អ របៀបដាំដុះ និងថែទាំ ព្រមទាំងគុណតម្លៃ និងអត្ថប្រយោជ​ន៍​នៃ​រុក្ខជាតិ​ទាំង​នោះ​នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី សំដៅលើកកម្ពស់ការស្រលាញ់ ការចូលរួម អភិរក្សជីវៈ ចម្រុះពីគ្រប់​ភាគី​ពាក់ព័ន្ធ លើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ស្របនឹង​យុទ្ធ​សាស្ត្រ​ចក្រា​វិស័យបរិស្ថាន ដែលបានដាក់ចេញផ្តោតលើសសរស្តម្ភ ចំនួន៣គឺ ភាពស្អាត ភាព​បៃតង និងចីរភាព។វេទិកាកេសរកូលជាតិឆ្នាំនេះ នឹងតម្រូវឱ្យមានការប្រកួតគំនូរកេសរកូលផងដែរ។ បេក្ខជន បេក្ខ​នារី​ អាចចូលរួមប្រកួតគំនូរកេសរកូលតាមលក្ខខណ្ឌដូចខាងក្រោម៖ អាយុ៖ ចាប់ពី ១៨ ដល់ ៣៥ ឆ្នាំ។ ប្រភេទគំនូរសម្រាប់ចូលរួមប្រកួត៖ គំនូរពណ៌ទឹក ទំហំគំនូរ៖ A3 កាល​បរិច្ឆេទ​ផុត​កំណត់​ចូល​រួម៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។មន្រ្តីអ្នកនាំពាក្យក្រសួង​បរិស្ថាន បានបញ្ជាក់ថា សាធារណជនដែលមានបំណងចូលរួម​ប្រកួត​ប្រជែង​​គំនូរកេសរកូល សូមមេត្តាបញ្ជូនស្នាដៃរបស់ខ្លួនឱ្យបានទាន់ពេលវេលា និងសូមបណ្តាញ​សារ​ព័ត៌មានជាតិ-អន្តរជាតិ ភាគីពាក់ព័ន្ធ និងសាធារណជន អញ្ជើញចូលរួម​ក្នុង​វេទិកា​កេសរ​កូល​ឆ្នាំ២​០២៥ ​ឱ្យបានច្រើនកុះករតាមការគួរ៕

សម្តេចធិបតី នាយករដ្ឋមន្រ្ដី អនុញ្ញាតជូនប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/11/11 11:37:47 am        213
នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។សូមជម្រាបថា សមាគមជប៉ុន-កម្ពុជា បានចូលរួមសកម្មភាពដ៏សកម្មចូលរួមចំណែក ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន និងទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជន ពិសេសការទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាសកម្មភាពមួយយ៉ាងសកម្ម ក្នុងការគាំទ្រដល់ការវិនិយោគ និងការជំរុញសេដ្ឋកិច្ចកម្ពុជា។ ប្រតិភូសមាគមជប៉ុន-កម្ពុជា ក៏បានចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការមកវិនិយោគលើវិស័យនានាក្នុងប្រទេសកម្ពុជា ពេលនេះសមាគមជប៉ុន-កម្ពុជា បានដឹកនាំប្រតិភូមកបំពេញបេសកកម្មនៅកម្ពុជាប្រមាណ៣៦ក្រុមហ៊ុន ដែលជាក្រុមហ៊ុនជប៉ុន ដោយភាគច្រើនចាប់អារម្មណ៍ការវិនិយោគលើវិស័យបច្ចេកវិទ្យា ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងកសិ-ឧស្សាហកម្មជាដើម៕

ប្រមុខការពារជាតិកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធដល់យុទ្ធជន ដែល​បាន​ពលី​ក្នុង​សម័យ​សង្គ្រាម​លោក​លើកទី១ នៅស្ថានទូតបារាំង

2025/11/11 11:16:43 am        323
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បា​ន​អញ្ជើញ​ជា​អធិបតី ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធដល់យុទ្ធជន ដែល​បាន​ពលី​ក្នុង​សម័យ​សង្គ្រាម​លោក​លើកទី១ នៅស្ថានទូតបារាំង។ នេះ​ជា​ឆ្នាំទី៣ ដែលស្ថានទូតបារាំង រៀបចំពិធីរម្លឹកខួបនៃការបញ្ចប់សង្គ្រាមលោកលើកទី១ នៅ​ខាង​មុខ​វិមានរម្លឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ឬហៅថាវិមាន«រូបពីរ » ដែល​ជា​និមិត្តរូបដ៏មានអត្ថន័យនៃប្រវត្តិសាស្ត្ររួមបារាំង និងកម្ពុជា។ វិមាន​«រូបពីរ»​នេះត្រូ​វ​ធ្លាប់​បាន​សម្ពោធម្តងអំឡុងឆ្នាំ១៩២៥ ប៉ុន្តែត្រូវបានកម្ទេចដោយខ្មែរក្រហម។ ក្រោយមក​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏បានសាងសង់ឡើងវិញ និងដាក់សម្ពោធ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ​២០២៣​កន្លង​ទៅផងដែរ៕

ក្រសួងមុខងារសាធារណៈ ចាប់ផ្តើមធ្វើបច្ចុប្បន្នភាព និង​ជំរឿន​មន្ត្រី​ជាក់​ស្តែង​នៅ​តាម​រចនា​សម្ព័ន្ធរបស់ក្រសួង និងអង្គភាពចំណុះ

2025/11/11 10:53:31 am        308
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មការធ្វើបច្ចុប្បន្នភាព និង​ជំរឿ​ន​មន្ត្រី​ជាក់​ស្តែង​នៅ​តាម​រចនាសម្ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ បានចុះធ្វើជំរឿនមន្ត្រី​នៅ​តាម​រចនា​សម្ព័ន្ធ​របស់​អង្គ​ភាព​ចំណុះ ទីស្តីការក្រសួងមុខងារសាធារណៈ។ ការធ្វើជំរឿននាព្រឹកនេះ ទទួល​បាន​ការអញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីធ្វើជំរឿន​មន្ត្រី​ជាក់​ស្តែង​នៅ​ក្រសួង​មុ​ខ​ងារ​សាធារណៈ​មុនគេ។ការធ្វើជំរឿន​នាពេលនេះ មានការចូលរួមអង្កេតការណ៍ពីតំណាងក្រសួង ស្ថាប័ន និង​អ្នក​សារ​ព័ត៌​មាន​​ជា​ច្រើនរូប ក្នុងគោលបំណងតាមដានការអនុវត្ត និងនីតិវិធីនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែង។ លើស​ពី​នេះ សម្រាប់ក្រសួង ស្ថាប័នដែលបានចូលរួមសង្កេតការណ៍នាពេលនេះ គឺដើម្បី​ធ្វើ​ការ​ឈ្វេង​យល់នូវការអនុវត្តជាក់ស្តែងនៃការធ្វើជំរឿនជាក់ស្តែងរបស់ក្រសួងមុខងារសាធារណៈ ដើ​ម្បី​ត្រៀម​ខ្លួន​ចូលរួមក្នុងការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៃក្រសួង ស្ថាប័នរបស់ខ្លួន ឱ្យបាន​ប្រព្រឹត្ត​ទៅ​រលូន ​និងទាន់ពេលវេលា។សូមជម្រាបថា ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរបស់ក្រសួងមុខងារសាធារណៈ ប្រព្រឹត្តទៅ​ចាប់​ពី​ថ្ងៃ​ទី​១១-​១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ពេលព្រឹកចាប់ពីម៉ោង ៧:៣០នាទី ដល់ម៉ោង ១១:៣០នាទី និង​ពេល​រសៀលចាប់ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:៣០នាទី ទៅតាមទី​តាំង​ដែល​បាន​កំណត់ រួមមាន៖ (១)ទីស្តីការក្រសួងមុខងារសាធារណៈ រៀបចំនៅបន្ទប់ជាន់ផ្ទាល់ដី និង​បន្ទប់​ផ្កា​រំដួល នៃអគារ “ក” សម្រាប់ថ្នាក់ដឹកនាំក្រសួង អគ្គលេខាធិការដ្ឋាន អគ្គនាយក​ដ្ឋាន​គ្រប់​គ្រង​មុខងារ​សាធារណៈ អគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមឌីជីថល នាយកដ្ឋានសវនកម្មផ្ទៃក្នុង និង​អង្គភាពលទ្ធកម្ម និង (២)សាលាភូមិន្ទរដ្ឋបាល រៀបចំនៅសហសាល នៃសាលា​ភូមិន្ទ​រដ្ឋបាល​ សម្រាប់អគ្គនាយកដ្ឋាន គោលនយោបាយមុខងារសាធារណៈ អគ្គាធិការដ្ឋាន អគ្គ​លេខា​ធិការ​ដ្ឋាន​គណៈកម្មាធិការកែទម្រង់ រដ្ឋបាលសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល៕ 

វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល នឹង​រៀបចំ​ឡើង​រយៈ​ពេល​៣​ថ្ងៃ ​​ក្រោមប្រធានបទ«ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និង​ភាព​ជា​ដៃ​គូសកល»

2025/11/11 10:34:56 am        183
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងរៀបចំ “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ​២០២៥​ និង​ព្រឹត្តិការណ៍​ជាតិ-អន្តរជាតិពាក់ព័ន្ធ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ​២០២៥​ នៅ​មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ “ការ​ពន្លឿន​អនាគត​ឌីជីថល​៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល” ក្នុងគោលបំណង ១) បង្ហាញ​អំពី​ដំណើរ​វិវឌ្ឍន៍នៃអភិបាលកិច្ចឌីជីថលនៅកម្ពុជា ២) ជំរុញឧត្តមភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​លើ​វិស័យ​ឌីជីថល​ក្នុងតំបន់អាស៊ាន ៣) លើកកម្ពស់កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ និង ៤) ចែក​រំលែក​នវានុវត្តន៍ឌីជីថលរបស់រដ្ឋាភិបាល និងវិស័យឯកជន។វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍​បច្ចេកវិ​ទ្យា​ឌីជីថល​ដ៏​ធំ​មួយ​របស់​កម្ពុជា​ដែល​ត្រូវ​បានផ្តួចផ្តើមឡើងដោយរួមបញ្ចូលគ្នានូវ៖ ១) វេទិកាចែករំលែកបទពិសោធពាក់ព័ន្ធនឹង​ដំណើរ​ការ​នៃកា​រធ្វើបរិវត្តកម្មឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាឌីជីថលថ្មីៗ ជា​ពិសេស​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, ២) ពិព័រណ៍បច្ចេកវិទ្យាឌីជីថលដែលបង្ហាញអំពីសមិទ្ធផល ថ្នាល​និង​កម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) និងដំណោះស្រាយឌីជីថលរបស់ក្រសួង ស្ថាប័ន ក្រុម​ហ៊ុនបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីឌីជីថល និង ៣) ព្រឹត្តិការណ៍ជាតិនិងអន្តរជាតិអម (Side Event) វេទិការដ្ឋាភិបាលឌីជីថល ដែល​សហការ​ជាមួយ​អង្គ​ការ​សហ​ប្រជាជា​តិ​សម្រាប់​អាស៊ី​ និងប៉ាស៊ីហ្វិក (UN-ESCAP) កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អង្គការ​អប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ (UNESCO) អង្គការយូនីសេហ្វ (UNICEF) សហភាព​ទូរគមនាគមន៍អន្តរជាតិ (ITU) ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) មូល​និធិ​សមាហរណកម្មជប៉ុន-អាស៊ាន (JAIF) និងមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play មក​ពី​តំបន់ Silicon Valley សហរដ្ឋអាម៉េរិកជាដើម។ជាមួយគ្នានេះ ក.ប.ទ. សូម​អញ្ជើញក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ប្រតិបត្តិករផ្តល់សេវាទូ​រ​គម​នា​គមន៍ និង​ធុរកិច្ច​ថ្មី​ឌីជីថល ​ចូលរួមពិព័រណ៍បច្ចេកវិទ្យាឌីជីថលខាងលើ ដើម្បីតាំងបង្ហាញថ្នាល ដំណោះ​​ស្រាយ​ឌីជីថល​ និងបច្ចេកវិទ្យាឌីជីថលចុងក្រោយជូនដល់សាធារណជន។ចូលរួមដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅនូវឧត្តមានុវត្តន៍នៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលរបស់កម្ពុជា!! 

សាលាមត្តេយ្យសិក្សាធនធានក្រុងព្រះសីហនុ ឈ្នះជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ១

2025/11/11 09:47:47 am        199
សាលាមត្តេយ្យសិក្សាធនធានក្រុងព្រះសីហនុ ត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៨៧ ដែលកាលពីដីមមានឈ្មោះថា សាលាមត្តេយ្យក្រុង រហូតមកដល់ឆ្នាំ២០២២ សាលាត្រូវបានប្ដូរឈ្មោះមកជា សាលាមត្តេយ្យសិក្សាធនធានក្រុងព្រះសីហនុ។ សាលាមានទីតាំងស្ថិតនៅលើវិថីកោះពស់ ក្រុមទី១៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បច្ចុប្បន្ន សាលាស្ថិតក្រោមការគ្រប់គ្រងនិងដឹកនាំដោយលោកស្រី គល់ សុភាព ជានាយិកា មានបុគ្គលិកសរុបចំនួន ១៧នាក់ (ស្រី១៥នាក់)។  សាលាមត្តេយ្យសិក្សាធនធានក្រុងព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលវាយតម្លៃនិងទទួលស្គាល់ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ១ (សម្រាប់កម្រិតមត្តេយ្យសិក្សា)។សមិទ្ធផលលេចធ្លោជាច្រើនដែលសាលាទទួលបាន រួមមាន៖ (១) ពាន «សម្ដេចតេជោសែន» ជាសាលាស្អាតចំណាត់ថ្នាក់លេខ១ ឆ្នាំ២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា (២) ពានរង្វាន់សាលាមត្តេយ្យសិក្សាស្តង់ដាគំរូ ឆ្នាំ២០២៣ របស់ក្រសួងអប់រំ យុវជន និងកីឡា និង (៣) ពាន «អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ១ របស់រាជរដ្ឋាភិបាល។ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ សាលាមានអគារ០៣ខ្នង ស្មើនឹង០៧បន្ទប់ មាន១៣ថ្នាក់ (ថ្នាក់កម្រិតទាប ថ្នាក់កម្រិតមធ្យម និងកម្រិតខ្ពស់) ចែកចេញជា២វេនដាច់ដោយឡែក ដែលមានសិស្សសរុប៧២៦នាក់ (ស្រី៣៥៧នាក់)។ ក្នុងដំណើទស្សនកិច្ចនៅសាលាមត្តេយ្យសិក្សាធនធានក្រុងព្រះសីហនុ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. ព្រមទាំងគណៈប្រតិភូ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាលនិងអបអរសាទរជាមួយលោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសហគមន៍មាតាបិតាសិស្ស រួមទាំងអាជ្ញាធរ ដោយបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធទាំងអស់ ដែលមានឆន្ទៈខ្ពស់ក្នុងការដឹកនាំ រួមគ្នាគាំទ្រដល់ការអភិវឌ្ឍសាលារៀន ឈានទៅដល់ការផ្ដល់សេវាអប់រំល្អប្រសើរជូនដល់កូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាន រហូតបានក្លាយទៅជាម្ចាស់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ១ (សម្រាប់កម្រិតមត្តេយ្យសិក្សា)។ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ គឺបានបង្ហាញពីឆន្ទៈ មនសិការ និងឧត្ដមភាពមន្ត្រីរាជការ ក្នុងការបម្រើសេវាសាធារណៈបានល្អប្រសើរស្របតាមទស្សនៈនិងចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្សដ៏មានសមត្ថភាពជូនសង្គមជាតិយើងបន្តទៅអនាគត។

ក្រសួងការពារជាតិ៖ ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជា​​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីនោះឡើយ

2025/11/11 09:42:19 am        688
ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជា​តែង​តែ​ប្រកាន់ខ្ជាប់នូវគោលការណ៍ និង​កាតព្វកិ​ច្ច​របស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិន​ដែល​ដាក់​មី​ន​ថ្មីដែលគំរាម​កំហែង​ដល់​សន្តិសុខ​ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន​នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ​លោកជំទាវ ឧត្តម​សេនីយ៍​ឯក ម៉ាលី សុជាតា អ្នក​នាំ​ពាក្យ​ក្រសួង​​ការពារ​ជាតិ នៃ​ព្រះ​រា​ជា​ណាច​ក្រកម្ពុជា​បានលើកឡើង​ថា​ ក្រសួងការពារជាតិ បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃមួយ​ចំនួ​នរងរបួស​នៅ​ពេល​ដើរល្បាតចូលតំបន់ចម្ការមីនចាស់ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា កាល​ពី​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រសួងការពារជាតិកត់សម្គាល់ឃើញថា ចាប់​តាំង​ពី​ថ្ងៃម្សិ​លមិញរហូតមកដល់ថ្ងៃនេះ បណ្តាសារព័ត៌មាន​របស់​ថៃ​មួយ​ចំនួន​បាន​ចេញ​ផ្សាយ​ដោយ​ដក​ស្រង់​សម្តីថ្នាក់ដឹកនាំប្រទេសថៃ និងមន្ត្រីនៃកង​យោធាថៃ​ដែល​បាន​ចោទ​ប្រកាន់​មក​លើ​កម្ពុជា​ថា​បាន​ដាក់​គ្រាប់មីនថ្មី និងបណ្តាលឱ្យយោធារបស់ខ្លួនជាន់ផ្ទុះ និងរងរបួសធ្ងន់ នៅខេត្ត​ព្រះវិហារ​។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូម​ប្រកាស​បដិសេធ​ការចោ​ទប្រ​កាន់​ទាំង​នេះរ​បស់​ភាគី​ថៃម​កលើកម្ពុជា។ក្រសួងការពារជាតិ សូមបញ្ជាក់យ៉ាងមុតមាំថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយ​មិន​ដែល​ដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។ជាការពិតណាស់ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែង ក្នុងការបោសសម្អាត​មីន​អស់រ​យៈ​ពេល​ជា​ច្រើន​ទសវត្សរ៍កន្លងមកនេះក៏ដោយ គ្រាប់មីនមិន​ទាន់​ផ្ទុះដែលជា​សំណល់​ពី​សង្គ្រាម​នៅតែ​បន្ត​គំរាម​កំហែងដល់សន្តិសុខ និងសុវត្ថិភាពប្រជាជនស្លូតត្រង់កម្ពុជានៅតាមតំបន់ជាច្រើន ជា​ពិសេស​នៅតា​មតំបន់ព្រំដែនកម្ពុជា និងប្រទេសជិតខាង ក្នុងនោះរួមទាំងថៃផងដែរ។ ក្នុងន័យនេះ ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃចៀសវៀងការ​ដើរល្បាត​ចូល​ក្នុង​តំបន់​ចម្ការ​មីន​ចាស់​ៗ ជាពិសេស​តំបន់​ដែល​ត្រូវបានអន្តរជាតិទទួលស្គាល់ថា​ជាច​ម្ការ​មីន​ដែល​ជា​សំណល់​ពី​សង្គ្រាម ​ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ទាំងនេះ ដែលអាចបង្ក​ឱ្យ​មាន​ភាព​តាន​តឹង​ដោយ​មិនចាំបាច់។សូមជម្រាបជូនផងដែរថា យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថាក្រោយពេលកើត ហេតុរួច​កងកម្លាំង​​ទាំង​សង​ខាង​ដែល​នៅ​ជួរ​មុខ​បាន​ធ្វើ​ការ​ទំនាក់​ទំនង​គ្នា ហើយគិតមកដល់ម៉ោងនេះសភាពការណ៍មានភាពស្ងប់ស្ងាត់មិនមានភាពតានតឹងទេ។ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការធ្វើការឱ្យបានជិតស្និទ្ធ​ជាមួយ​ភាគី​ថៃ ​ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេស​ធានា​ដល់​សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិល ស្របតាមសេចក្តី​ថ្លែងការណ៍​រួម​ស្តីពី​សន្តិភាព​រវាង​កម្ពុជា​និងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ក្រសួងការងារ និង JCA ឯកភាពគ្នាពង្រឹងភាពជាដៃគូជំរុញលើការបណ្តុះបណ្តាលជំនាញ

2025/11/11 09:30:54 am        251
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ទទួល​ជួប​ជាមួយ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) ដែល​បាន​ដឹក​នាំ​ប្រតិភូ ២៩រូប ដែលជាថ្នាក់ដឹកនាំសមាគម JCA និងតំណាងក្រុមហ៊ុនសមាជិក ចូលជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តី​ការ​ក្រសួង​។ជំនួបដ៏មានសារសំខាន់នេះ មានគោល​បំណង​ស្វែង​យ​ល់​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​អំពី​ស្ថាន​ភាព​ទីផ្សារ​ការ​ងារ និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងផ្លាស់​ប្តូរ​យោបល់​ក្នុង​ការ​សិក្សា​លទ្ធភាព​សហការ​លើ​គម្រោងផ្សេងទៀត និងចែករំលែកអំពីវឌ្ឍនភាព នៃគម្រោងដែលបានអនុវត្តជាមួយក្រសួង។ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានគណៈប្រតិភូសមាគម JCA និងបានកោតសរសើររួមទាំងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងល្អប្រសើរ នៃកិ​ច្ច​សហការ​ដែល​ក្រសួងមានជាមួយ JCA ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការ​ផ្តល់​ឱកាសទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន លើជំនាញថែទាំ និង​ជួស​ជុល​យាន​យន្ត​។បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បាន​បញ្ជាក់​ពី​ការ​ស្វាគមន៍​រាល់​កិច្ច​សហការ​ទាំង​អស់​ជាមួយ​ភាគី​ជប៉ុន ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនកម្ពុជា ជាពិសេស ការផ្ដល់​ឱកាស​ទៅ​ធ្វើ​ការ​នៅក្នុងប្រទេសជប៉ុន។ជាការឆ្លើយតប ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) ក៏​បាន​គូស​បញ្ជាក់ និងកត់សម្គាល់​ដូចគ្នា​ពី​ភា​ពរី​កច​ម្រើនកា​ន់តែ​ល្អប្រសើរ​នៃកិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង ជាពិសេស ការបញ្ជូនសិក្ខាកាមទៅប្រទេសជប៉ុន តាមរយៈក្រុមហ៊ុន​សមាជិក​សមាគម​កម្ពុជា-ជប៉ុន (JCA) ។ បន្ថែមពីនេះ ដើម្បីជំរុញការវិនិយោគរបស់ជប៉ុនបន្ថែមទៀត ឯកឧត្តមប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) បានស្នើឱ្យពង្រឹងនូវកិច្ចសហការ និងការ​គាំទ្រ​បន្ថែមពី​ក្រសួងការងារ សម្រាប់ការវិនិយោគរបស់ជប៉ុនជាបន្តបន្ទាប់នៅកម្ពុជា៕

ឯកឧត្តម ហួត ហាក់៖ កម្ពុជាមានសុខសន្តិភាព និងអាចធានាសុវត្ថិភាពបានយ៉ាងល្អជូនភ្ញៀវទេសចរអញ្ជើញមកទស្សនា និងទទួលយកនូវបទពិសោធបដិសណ្ឋារកិច្ចដ៏កក់ក្តៅ

2025/11/11 09:28:41 am        177
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism- 26th General Assembly) ដែលប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គ ដោយបានគូសបញ្ជាក់ជូនមហាសន្និបាតនូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរដែលកម្ពុជាកំពុងមាន និងត្រូវបានធានាយ៉ាងពេញលេញស្របតាមពាក្យស្លោករបស់សម្តេចធិបតី “ទេសចរណ៍រីកដុះដាលក្នុងសន្តិភាព”។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបអំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប បេតិកភណ្ឌពេញផ្ទៃប្រទេស ដូចជាប្រាសាទអង្គរវត្ត វប្បធម៌ប្រពៃណីដ៏ចំណាស់ ទេសភាពដ៏ស្រស់ស្អាតគ្រប់រដូវកាល បដិសណ្ឋារកិច្ចដ៏កក់ក្តៅជាមួយស្នាមញញឹមដ៏ល្បីល្បាញ "ស្នាមញញឹមកម្ពុជា"។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនមហាសន្និបាតអំពីការរៀបចំកិច្ចប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ នៅឆ្នាំ២០២៦ ខាងមុខ នៅខេត្តសៀមរាប ដោយឯកឧត្តមរដ្ឋមន្រ្តី ក៏បានអញ្ជើញមហាសន្និបាតមកទស្សនាប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីវប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាផងដែរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
06/07/2026 06:06 PM
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
06/07/2026 05:06 PM
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ
06/07/2026 04:06 PM
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
06/07/2026 04:06 PM
អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងផ្សព្វផ្សាយច្បាប់សំខាន់ៗជូនពលរដ្ឋឃុំកំពង់ពោធិ៍
06/07/2026 04:06 PM
ឯកឧត្តម គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការ អ.ន.ក.ខេត្តតាកែវ
06/07/2026 03:06 PM
ឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់និយាយថា ខ្លួនបានដាក់ពង្រាយនាវាដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការរបស់ចិន
06/07/2026 03:06 PM
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនចង្ហាន់សមណសិស្សជាង១ពាន់អង្គ/នាក់ ក្នុងឱកាសប្រឡងធម្មវិន័យ
06/07/2026 03:06 PM
បារាំង និងសម្ព័ន្ធមិត្តសម្លឹងរកការចាត់វិធានការថ្នាក់ជាតិ ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលលើបញ្ហាតំបន់ West Bank
06/07/2026 02:06 PM
ករណីឆ្លងជំងឺអេបូឡាហក់ឡើងជាង ៤០០នាក់ ខណៈក្ដីបារម្ភកើនឡើងពីការផ្ទុះឡើងនៃជំងឺនេះនៅអាហ្វ្រិកកណ្តាល
06/07/2026 02:06 PM