លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ

ព័ត៌មានជាតិ

ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តធំៗ៣ ដើម្បីផ្តល់ឱកាសការងារដល់អតីតពលករត្រឡប់មកពីប្រទេសថៃ

2025/11/10 06:52:29 pm        541
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តធំៗចំនួន ៣គឺខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេស អតីតពលករដែលត្រឡប់មកពីប្រទេសថៃ។ការរៀបចំពិព័រណ៍នេះនឹងប្រព្រឹត្តទៅក្នុងខេត្តបាត់ដំបងពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តបន្ទាយមានជ័យពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ និងខេត្តសៀមរាបពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងថា ក្នុងពិព័រណ៍នេះ នឹងមានសហគ្រាស ក្រុមហ៊ុន និងរោងចក្រជាច្រើនចូលរួមផ្ដល់ឱកាសការងារជាង ៧ម៉ឺនកន្លែងជាមួយការសម្ភាសជ្រើសរើសបុគ្គលិកនៅកន្លែងផ្ទាល់។ ក្នុងនោះអ្នកចូលរួមទាំងអស់នឹងទទួលបានព័ត៌មានអំពីឱកាសការងារដ៏សម្បូរបែប វគ្គបណ្តុះបណ្តាលបច្ចេកទេស និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គមផងដែរ។បន្ថែមពីនេះ អ្នកចូលរួមនឹងទទួលបាន សេវាកាត់សក់ អាហារ ភេសជ្ជៈ និងអាវយឺតដោយឥតគិតថ្លៃថែមទៀតផង។ទន្ទឹមនឹងនេះ លោក ស៊ុន មេសា បានអំពាវនាវឱ្យអតីតពលករទាំងអស់ ដែលបានត្រឡប់មកពីប្រទេសថៃ ចូលរួមឱ្យបានច្រើនក្នុងពិព័រណ៍នេះ ដើម្បីរកឱកាសការងារថ្មី បង្កើនជំនាញ និងបង្កើនគុណភាពជីវិត៕

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន០៥ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៨៤០គ្រួសារ​ នៅខេត្តកំពង់ស្ពឺ

2025/11/10 06:42:20 pm        354
កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃចន្ទទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានដឹកនាំក្រុមការងារ អញ្ជើញនាំយកនូវទេយ្យវត្ថុរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តចំនួន០៥ និងចែកអំណោយ ព្រមទាំងរៀបអាហារសាមគ្គីជូនបងប្អូនប្រជាពលរដ្ឋចំនួន៨៤០គ្រួសារ​ ដែលពីធីនេះប្រារព្ធឡើងនៅវត្តសំរោងភ្នំក្រោម​ ស្ថិតក្នុងភូមិសំរោង​ ឃុំត្រពាំងជោ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ។ លោកជំទាវបានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់។ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានចែកនូវកាតាបដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខដល់សិស្សានុសិស្សចំនួន២២៥នាក់,ចែកវ៉ែនតាចំនួន៩៥០ និងថ្នាំបន្តក់ភ្នែកចំនួន៧៥០,ចែករទេះរុញជនពិការចំនួន០៥គ្រឿងព្រមទាំងផ្តល់ថវិកាជូនលោកយាយ លោកតាមួយចំនួនទៀតផងដែរ។ ទេយ្យវត្ថុសម្រាប់១វត្តទទួលបាន១-អង្ករ១តោន២-មីជាតិ៣០កេសតូច៣-ត្រីងៀត១០គីឡូក្រាម៤-សាច់ក្រក១០គីឡូក្រាម៥-សាច់ផាត់១០គីឡូក្រាម៦-ទឹកដោះគោខាប់២កេស៧-កាហ្វេ៥កញ្ចប់ធំ៨-តែ២គីឡូក្រាម៩-ស្ករស១បេ១០-អំបិល១បេ១១-ទឹកត្រី៥យួរ១២-ទឹកស៊ីអ៊ីវ៥យួរ១៣-ទឹកម្ទេស៥យួរ១៣-ទឹកសៀង៥យួរ១៥-ទៀនព្រះវស្សា២គូរ១៦-សាប៊ូដុំ១០០ដុំតូច១៧-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត១៨-ប្រេងកូឡា១០០ដប ១៩-ប្រេងខ្យល់១០០ដប២០-ថ្នាំពេទ្យ២០ប្រអប់២១-ស្លាដក់៤២២២-សាប៊ូម្ស៉ៅ១០កញ្ចប់២៣-ថវិកា២លានរៀលកញ្ចប់សម្ភារៈសម្រាប់បងប្អូនប្រជាពលរដ្ឋ១គ្រួសារទទួលបាន១-អង្ករ២៥គីឡូ ២-ទឹកស៊ីអ៊ីវ១យួរ៣-ម៉ុង១៤-ភួយ១៥-ទឹកដោះគោខាប់២កំប៉ុង៦-ត្រីខ១យួរ៧-អង្រឹង១៨-អាវភ្លៀង១៩-កន្សែងធំ១១០-កន្ទេល១១១-សាប៊ូម្សៅ១កញ្ចប់១២-ថវិកា៤០០០០រៀល១៣-ថង់អំណោយសម្ដេចតេជោរួមមាន៖ថ្នាំដុសធ្មេញ១ទីប,ច្រាសដុសធ្មេញ១,សាប៊ូ១ដុំ,ប្រេងកូឡា១ដបតូច,ប្រេងខ្យល់១ដបតូច, ថ្នាំពេទ្យ១ប្រអប់,ក្រមា១,សារុង១,ធូបមូស១ប្រអប់,និងពិល១៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត ៨៥០គ្រួសារ នៅខេត្តរតនគិរី

2025/11/10 06:30:05 pm        175
កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុត ប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ គ្រប់ស្រទាប់វណ្ណៈដោយគ្មានការរើសអើងណាមួយឡើយ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។ ជាក់ស្តែងឆ្លើយតបតាមការស្នើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី នៅថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ៨៥០គ្រួសារ ដែលរស់នៅក្នុង ៤សង្កាត់ នៃក្រុងបានលុង និង៧ឃុំ នៃស្រុកអូរជុំ ខេត្តរតនគិរី។ពិធីជួបសំណេះសំណាល និងចែកអំណោយខាងលើនេះ ប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, ឯកឧត្តម ណាប់ ប៊ុនហេង អនុប្រធានគណៈកិត្តិយសសាខា និងឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលបានធ្វើឡើងនៅទីតាំងចំនួន២ គឺ៖ទីតាំងទី១ នៅបរិវេណសាលាស្រុកអូរជុំ ស្ថិតក្នុងភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ សម្រាប់ប្រជាជនងាយរងគ្រោះបំផុត ៣៩០គ្រួសារ ដែលភាគច្រើនជាបងប្អូនជនជាតិដើមភាគតិចទំពួន និងគ្រឹង មកពី៧ឃុំ គឺឃុំកាឡៃ ឃុំអូរជុំ ឃុំប៉ូយ ឃុំល្អក ឃុំសាមគ្គី ឃុំឯកភាព និងឃុំចាអ៊ុង។ទីតាំងទី២ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី ស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង សម្រាប់ប្រជាជនងាយរងគ្រោះបំផុតចំនួន ៤៦០គ្រួសារ មកពី៤សង្កាត់ គឺ សង្កាត់បឹងកន្សែង សង្កាត់ឡាបានសៀក សង្កាត់យក្សឡោម និងសង្កាត់កាចាញ។មានមតិស្វាគមន៍នាឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចាត់ឱ្យឯកឧត្តមអគ្គលេខាធិការរងទី២ និងសហការី អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា នាឱកាសនេះ ដែលមានគោលបំណងជួយសម្រាលការលំបាកផ្នែកជីវភាពរស់នៅរបស់បងប្អូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៨៥០គ្រួសារ មានដូចជា ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន ជនពិការ គ្រួសារក្រីក្រ ពិសេសគ្រួសារ យោធិនពិការដោយសារសង្គ្រាម និងអ្នកផ្ទុកមេរោគអេដស៍។ល។ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានអំពាវនាវឱ្យបងប្អូនប្រជាជនទាំងអស់ចូរប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយនានា ពីព្រោះថាមកដល់ពេលនេះគ្រោះមហន្តរាយនៅតែមាន និងគួរឱ្យព្រួយបារម្ភ ដែលកាលពីថ្មីៗនេះខេត្តរតនគិរី បានជួបគ្រោះទឹកជំនន់រហ័ស និងបានឆក់យកអាយុជីវិតមនុស្សចំនួន៥នាក់ផងដែរ។ មួយវិញទៀត សូមបងប្អូនរក្សាអនាម័យ សុខភាព និងភាពស្អាតក្នុងជីវិតប្រចាំថ្ងៃ ត្រូវសម្អាតបរិស្ថានឱ្យបានស្អាត បង្ការសត្វអាសិរពិសនានា ខិតខំដាំដុះដំណាំរួមផ្សំ ដើម្បីបង្កើនគុណភាពជីវិត និងការរស់នៅប្រកបដោយសុវត្ថិភាព។ សូមបងប្អូនមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព ត្រូវបរិភោគអាហារណាដែលសម្បូរជីវជាតិពិសេសអាហារដែលផ្ទុកជាតិដែក និងទៅទទួលយកថ្នាំទម្លាក់សត្វល្អិតនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីទទួលបានសុខភាពល្អ។ បន្ថែមលើនេះឯកឧត្តមបានឱ្យដឹងថា ខេត្តរតនគិរី មានការខ្វះខាតកម្លាំងពលកម្មជាច្រើន ដោយសារប្រជាពលរដ្ឋនៅក្នុងខេត្តមានចំនួនតិចនៅឡើយ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ បានពាំនាំប្រសាសសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកនៅថ្ងៃនេះ ដោយក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។ជាមួយគ្នានេះ ឯកឧត្តម បានពាំនាំនូវសារអំពាវនាវពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ជូនចំពោះបងប្អូនប្រជាជនងាយរងគ្រោះទាំងអស់ ជាពិសេសក្មួយៗ ដែលជាស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូនរួច ស្ត្រីដែលមានកូនតូច ត្រូវថែរក្សាអនាម័យឱ្យបានល្អ ហើយទៅពិនិត្យសុខភាពឱ្យបាន៤ដងយ៉ាងតិច។ ជាពិសេសដែលមានកូនតូចៗនាំកូនទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួន ដើម្បីការពារសុខភាពកូនយើងផង និងដើម្បីក្លាយជាធនធានមនុស្សដ៏រឹងមាំដែលមានសុខភាពល្អផង។ ជាមួយគ្នានេះត្រូវប្រុងប្រយ័ត្នចំពោះជំងឺមិនឆ្លងចំនួន៤មុខ ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរ៉ាំរៃ ដោយអនុវត្តតាមសាររបស់ក្រសួងសុខាភិបាល តាមរយៈតិចស្ករ តិចអំបិល តិចខ្លាញ់ និងសូមចូលរួមហាត់ប្រាណទាំងអស់គ្នាឱ្យបានទៀងទាត់យ៉ាងតិចឱ្យបាន១៥នាទីជារៀងរាល់ថ្ងៃ ដើម្បីទទួលបានសុខភាពល្អ រស់នៅបានយូរអង្វែង។សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។សូមជម្រាបជូនថា បន្ទាប់ពីកម្មវិធីចែកអំណោយនៅក្នុងខេត្តរតនគិរីរួច នៅថ្ងៃទី១១ និងទី១២ ខែវិច្ឆិកាខាងមុខនេះ ក្រុមការងារពីទីស្នាក់ការកណ្តាល នឹងបន្តដំណើរចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៩៣៣គ្រួសារទៀតដែលរស់នៅក្នុងខេត្តមណ្ឌលគិរី៕

ទស្សនកិច្ចផ្លូវការរដ្ឋមន្ត្រីការបរទេសកម្ពុជា នៅសិង្ហបុរី បញ្ជាក់ពីចំណងមិត្តភាពដ៏ជ្រាលជ្រៅ

2025/11/10 05:46:34 pm        117
តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគីស្សណាន់ រដ្ឋមន្ត្រីការបរទេស នៃ សាធារណរដ្ឋសិង្ហបុរី ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបញ្ជាក់ពីចំណងមិត្តភាពដ៏ជ្រាលជ្រៅ។នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា ចុះនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។ដំណើរទស្សនកិច្ចនាពេលខាងមុខនេះ បញ្ជាក់ជាថ្មីអំពីចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងយូរអង្វែង កិច្ចសហប្រតិបត្តិការផ្ដល់ប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញបន្ថែមទៀតនូវភាពជាដៃគូដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ ដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់ជាពិសេស ខណៈដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត។គួរបញ្ជាក់ថា ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលជួបសម្តែងការគួរសម ចំពោះ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋសិង្ហបុរី។ ឯកឧត្តមក៏នឹងមានជំនួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រឹស្សណាន់ រដ្ឋមន្ត្រីការបរទេស សិង្ហបុរី ដើម្បីពង្រឹងចំណងមិត្តភាពដ៏ជិតស្និទ្ធបន្ថែមទៀត និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី លើគ្រប់វិស័យដែលមានសក្តានុពល៕

នាយឧត្តមសេនីយ៍ ទៀ សីហា៖រាជរដ្ឋាភិបាលចាត់ទុកវិស័យរក្សាសន្តិភាពជាស្នូលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១

2025/11/10 05:40:41 pm        152
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ បានប្រាប់UNថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យរក្សាសន្តិភាពជាស្នូល នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការចូលរួមរក្សាសន្តិភាពនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកជាមួយសហគមអន្តរជាតិក្នុងការខិតខំប្រឹងប្រែងរក្សាសន្តិភាពជាមួយប្រទេសដទៃ ខណៈកម្ពុជាបានបញ្ជូនកងទ័ពមួកខៀវ របស់ខ្លួនជិតមួយម៉ឺននាក់ហើយទៅកាន់ប្រទេសចំនួន១០នៅលើពិភពលោកនោះ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនគម្រោងភាពជាដៃគូត្រីភាគី អង្គការសហប្រជាជាតិ លើជំនាញវិស្វកម្មគ្រឿងចក្រធុនធ្ងន់កម្រិតមធ្យម ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះ និងសង្គ្រោះបន្ទាន់លើទីលាន ឆ្នាំ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជារដ្ឋសមាជិកតែងចាត់ទុកវិស័យរក្សាសន្តិភាពជាស្នូល នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការចូលរួមរក្សាសន្តិភាពនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកជាមួយសហគមអន្តរជាតិក្នុងការខិតខំប្រឹងប្រែងរក្សាសន្តិភាពជាមួយប្រទេសដទៃ តាមសំណូពរជាក់ស្តែងរបស់អង្គការសហប្រជាជាតិ និងលទ្ធភាពរបស់ប្រទេសជាតិ លើកកម្ពស់កម្ពុជា កាន់តែសកម្មថែមទៀត ដោយស្មើសិទ្ធិស្មើភាពជាមួយប្រទេសនានានៅគ្រប់កិច្ចការក្នុងតំបន់ និងលើឆាកអន្តរជាតិ ដែលជាការចាំបាច់បំផុត និងកិច្ចអភិវឌ្ឍគ្រប់បែបយ៉ាង។ឯកឧត្តមបានបន្ថែមថា ជាការឆ្លើយតបទៅនឹងតម្រូវការរបស់អង្គការសហប្រជាជាតិ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំអភិវឌ្ឍន៍មធ្យោបាយសម្រាប់បំពាក់ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព ពង្រឹងសមត្ថភាព និងលើកកម្ពស់លើគ្រប់វិស័យឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងបន្តហ្វឹកហ្វឺនដល់កងកម្លាំងក្នុងប្រព័ន្ធរៀបរយរក្សាសន្តិភាព។ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា វគ្គហ្វឹកហ្វឺនគម្រោងភាពជាដៃគូត្រីភាគី អង្គការសហប្រជាជាតិ លើជំនាញវិស្វកម្មគ្រឿងចក្រធុនធ្ងន់កម្រិតមធ្យម ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះ និងសង្គ្រោះបន្ទាន់លើទីលាន ឆ្នាំ២០២៥នេះ បានរៀបចំឡើងក្រោមការយកចិត្តទុកដាក់ និងមានទំនុកទុកចិត្តរបស់អង្គការសហប្រជាជាតិមកលើកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមកម្មវីធីភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ ដោយការចូលរួមពីសិក្ខាកាមជាតិ និងអន្តរជាតិ និងបង្រៀនដោយគ្រូយោធាចារ្យពហុជាតិ អូស្ត្រាលី កូរ៉េ។ បើតាមឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឲ្យដឹងថា គម្រោងភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ គឺជាគំនិតផ្តួចផ្តើមពីឯកឧត្តម ស៊ិនស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ដោយមានកិច្ចសហការគាំទ្រពី អង្គការសហប្រជាជាតិ ពីរដ្ឋាភិបាលជប៉ុន អូស្ត្រាលី និងពីសាធារណរដ្ឋកូរ៉េ។ លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា វគ្គហ្វឹកហ្វឺនគម្រោងភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ ឆ្នាំ២០២៥ នៅប្រទេសកម្ពុជា គឺជាកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងបណ្តាប្រទេសសមាជិកត្រីភាគី តំបន់អាស៊ីប៉ាស៊ីហ្វិក។វគ្គហ្វឹកហ្វឺននេះជាលើកទី២ហើយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលមានរយៈពេល៦សប្តាហ៍ (គិតពីថ្ងៃទី១០ ខែវិច្ឆិកា រហូតដល់ថ្អៃទី១៩ ខែធ្នូ ឆ្នាំ២០២៥) ដោយឈរលើសរសរស្តុមចំនួន៣ រួមមាន៖ ជំនាញវិស្វកម្មគ្រឿងចក្រធុនធ្ងន់, ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះ និងសង្គ្រោះបន្ទាន់លើទីលាន។ ការហ្វឹកហ្វឺនដោយមានសិក្ខាកាមចូលរួមមកពីបណ្តាប្រទេសចំនួន៧ មានជាអាទិ៍ កម្ពុជា ៣០នាក់, បង់ក្លាដេស ៥នាក់, ប៊ូតាន ៣នាក់, ឥណ្ឌូនេស៊ី ២នាក់, ណេប៉ាល់ ២នាក់, ហ្វីលីពីន ១នាក់ និងហ្វីជី ២នាក់៕អត្ថបទ បាន ចក់​

កម្ពុជា-បែលហ្ស៊ិក លើកកម្ពស់ទំនាក់ទំនងទ្វេភាគី កាន់តែប្រសើរឡើង

2025/11/10 05:29:11 pm        117
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្ដែងការគួរសម របស់ ឯកឧត្តម Michel PARYS ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ដភាព នៃព្រះរាជាណាចក្របែលហ្ស៊ិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្តីការក្រសួង។ ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់អំពីវឌ្ឍនភាពសំខាន់ៗក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេស ក្នុងវិស័យសុខាភិបាល អប់រំ និងការដោះមីន ព្រមទាំងកិច្ចសហប្រតិបត្តិការពហុភាគី និងអំពីការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សំដៅលើកកម្ពស់ទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងរវាងកម្ពុជា និងបែលហ្ស៊ិក។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីព័ត៌មានទូទៅ ស្ដីពី កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ នៅកម្ពុជា ដែលនាឱកាសនោះ បែលហ្ស៊ិកនឹងមានគណៈប្រតិភូជាន់ខ្ពស់អមដោយក្រុមពាណិជ្ជករបែលហ្សិកចូលរួម។ គួរបញ្ជាក់ថា ក្នុងកិច្ចពិភាក្សាផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានចែករំលែកអំពីការវិវត្ដថ្មីៗទាក់ទងនឹងស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ពិសេសការអនុវត្តសេចក្តីថ្លែងការណ៍រួម ទីក្រុងគួឡាឡាំពួ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥។

ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាសភាដើម្បីស្វែងយល់អំពី «ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦»

2025/11/10 05:06:08 pm        114
នៅវិមានរដ្ឋសភា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាសភាស្តីពី “ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ ឯកឧត្តមអនុប្រធានទី១ បានសង្កត់ធ្ងន់ថា សិក្ខាសាលានេះគឺជាវេទិកាមួយដ៏មានសារៈសំខាន់បំផុតសម្រាប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងការទទួលបាននូវព័ត៌មានសម្រាប់ធ្វើជាមូលដ្ឋានក្នុងការសិក្សា វិភាគ និងវាយតម្លៃបន្ថែមលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានគូសបញ្ជាក់ថា កម្ពុជាបានធ្វើដំណើរលើមាគ៌ាដ៏វែងឆ្ងាយ—ពីជម្លោះ និងការបែកបាក់ មកកាន់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ការផ្លាស់ប្ដូរប្រទេសជាតិដ៏ស៊ីជម្រៅនេះអាចសម្រេចទៅបានតាមរយៈនយោបាយ ឈ្នះ-ឈ្នះ ជាប្រវត្តិសាស្ត្រ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងអង់អាចរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលជាឯកស្ថាបនិកនៃការបង្រួបបង្រួមជាតិ និងសុខសន្តិភាពយូរអង្វែង សម្រាប់មាតុភូមិកម្ពុជា។ ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍—រួមមាន កំណើនសេដ្ឋកិច្ចរឹងមាំ, ការកាត់បន្ថយភាពក្រីក្របានយ៉ាងច្រើនសន្ធឹកសន្ធាប់, សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងសកលកាន់តែស៊ីជម្រៅ។ វឌ្ឍនភាពនេះ មិនត្រឹមតែបានធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅ និងធានាបាននូវស្ថិរភាពសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់មុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។ឯកឧត្តមអនុប្រធានទី១ មានប្រសាសន៍បន្តថា ខណៈដែលកម្ពុជាកំពុងឈានទៅមុខក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ នឹងបម្រើជាឧបករណ៍យុទ្ធសាស្ត្រ ដើម្បីធានាថា ស្ថាបត្យកម្មសារពើពន្ធរបស់យើងនឹងគាំទ្រដល់អាទិភាពជាតិសំខាន់ៗ រួមមាន៖ ការការពារអធិបតេយ្យភាពជាតិ និងសន្តិភាព ការធានាស្ថិរភាពសង្គម-សេដ្ឋកិច្ច និងម៉ាក្រូសេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន និងការបង្កើនសមត្ថភាពប្រកួតប្រជែងជាតិ។ឯកឧត្តម បានរំលេចបន្ថែមថា ទោះបីជារយៈពេល ៣ឆ្នាំ កន្លងមកនេះ ប្រទេសកម្ពុជាសម្រេចបាននូវវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗគួរជាទីមោទនៈយ៉ាងណាក្តី តែយើងក៏នៅមានបញ្ហាប្រឈមនានាជាច្រើន ដែលតម្រូវឱ្យយើងទាំងអស់គ្នា ត្រូវតែខិតខំ ប្រឹងប្រែង សហការគ្នាឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត ដោយផ្អែកលើស្មារតីសាមគ្គីភាព ឯកភាពជាតិជាធ្លុងមួយ ដើម្បីឈានទៅដោះស្រាយបញ្ហាប្រឈមទាំងអស់នោះបាន។ នៅក្នុងន័យនេះ ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ ឯកឧត្តមអនុប្រធានទី១ បានចូលរួមផ្ដល់ជាអនុសាសន៍បន្ថែមមួយចំនួនដល់អង្គសិក្ខាសាលា ក្នុងនោះរួមមាន៖ (១) ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅតែជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តរបស់វិនិយោគិន និងវឌ្ឍនភាពសង្គម (២) សារៈសំខាន់នៃការពង្រឹងភាពធន់នៃសារពើពន្ធ ជាពិសេសត្រូវផ្តោតទៅលើការបន្តកំណែទម្រង់ក្នុងការគ្រប់គ្រងពន្ធ និងគយ (៣) គុណភាព និងតម្លាភាពក្នុងការវិនិយោគសាធារណៈគឺមិនអាចខ្វះបាន (៤) បរិវត្តកម្មឌីជីថលនៅតែជាផ្នែកសំខាន់មួយនៃអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព (៥) ធនធានមនុស្សគឺជាចំណុចស្នូលនៃកំណើនរយៈពេលវែងរបស់កម្ពុជា (៦) ក្របខ័ណ្ឌគ្រប់គ្រងហិរញ្ញវត្ថុនាពេលអនាគតរបស់យើងត្រូវតែរួមបញ្ចូលវិធានការដែលអនុញ្ញាតឱ្យប្រទេសកម្ពុជាទប់ទល់នឹងផលប៉ះពាល់ពីខាងក្រៅ រួមទាំងបញ្ហាប្រឈមអាកាសធាតុ ភាពចលាចលភូមិសាស្ត្រនយោបាយ និងការរំខានដល់បច្ចេកវិទ្យា និងចុងក្រោយ (៧) ត្រូវយកចិត្តទុកដាក់លើថាមវន្តក្នុងតំបន់ ដែលពេលខ្លះអាចមានឥទ្ធិពលលើបរិយាកាសផ្ទៃក្នុងរបស់កម្ពុជា។លើសពីនេះទៀត ឯកឧត្តមអនុប្រធានទី១ មានអនុសាសន៍បន្ថែមថា ការរៀបចំច្បាប់គ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២៦ គួរតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (SDGs) និងភាពបន្ទាន់នៃការជំរុញសកម្មភាពអាកាសធាតុ ព្រមទាំងសេចក្តីប្រាថ្នារយៈពេលវែងរបស់កម្ពុជា រួមទាំងចក្ខុវិស័យរបស់យើងក្នុងការចេញផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ដើម្បីសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។នៅចុងបញ្ចប់ ឯកឧត្តមអនុប្រធានទី១ បានថ្លែងអំណរគុណចំពោះគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានសហការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ព្រមទាំងថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរព្រឹទ្ធសភា និងរដ្ឋសភា និងភាគីពាក់ព័ន្ធ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងសិក្ខាសាលាសភានៅព្រឹកនេះ៕

ក្រសួងបរិស្ថានផ្សព្វផ្សាយសៀវភៅណែនាំស្តីពីការចូលរួមរបស់កម្ពុជា ក្នុងសន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP30)

2025/11/10 05:01:24 pm        117
សៀវភៅនេះគឺជាការចងក្រងព័ត៌មានសំខាន់ៗ ស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុUNFCCC ដែលកម្ពុជាបានចូលរួមចាប់ពីពេលដែលចាប់ផ្តើមដំបូងCOP1 រហូតដល់កិច្ចប្រជុំកំពូលលើកទី COP29 និងការត្រៀមខ្លួនចូលរួមបង្ហាញការប្រេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលបន្ថែមទៀតនៅក្នុង កិច្ចប្រជុំកំពូល COP30 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Belém ប្រទេសប្រេស៊ីល នៅក្នុងខែវិច្ឆិកានេះ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានរៀបចំចងក្រសៀវភៅនេះឡើង ដើម្បីផ្សព្វផ្សាយ ដល់អ្នកពាក់ព័ន្ទទាំងអស់ ស្តីពីការប្រែប្រួលអាកាសធាតុ ហើយសៀវភៅនឹងបានបង្ហាញអំពីគោលបំណង នៃកិច្ចប្រជុំកំពូលនីមួយៗ ជាមួយនឹងលទ្ធផលសម្រេចបានក៏ដូចជាសេចក្តីសម្រេចផ្សេងៗ ដែលបានសម្រេចឡើងនៅក្នុងកិច្ចប្រជុំនាពេលកន្លងមក។ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា អ្នកពាក់ព័ន្ទ អាចប្រើប្រាស់ព័ត៌មាននៅក្នុងសៀវភៅនេះ សម្រាប់ជាផលប្រយោជន៍ដល់ស្ថាប័នរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ កៀរគរធនធាន ទប់ស្កាត់ផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុផង និងបង្កើនភាពធន់ផងដែរ។ ឯកសារនេះ បានបង្ហាញអំពីអត្ថន័យសំខាន់ៗនៃ អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC ដ៏ដូចជាកិច្ចព្រមព្រៀងទីក្រុងបារីស៍ស្តីពីការប្រែប្រួលអាកាសធាតុ Paris agreement of climate change និងពិធីសារ Kyoto Protocol ដែលជាកិច្ចព្រមព្រៀងអន្តរជាតិដំបូងគេបង្អង់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏មាននៅក្នុងនឹងដែរ។សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ផ្សព្វផ្សាយសៀវភៅណែនាំស្តីពីសន្និសីទនៃរដ្ឋជាភាគី នៃអនុសញ្ញាសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ចាប់ពីលើកទី១ ដល់លើកទី៣០ (COP1-COP30) ខណៈពេលពិភពលោក កំពុងរៀបចំស្និសីទនេះ នៅទីក្រុង Belém ប្រទេសប្រេស៊ីល ប្រទេសប្រ៊េស៊ីល ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលក្នុងនោះប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងអញ្ជើញចូលរួម ជាមួយបណ្តាមេដឹកនាំមកពីជុំវិញពិភពរួម និងប្រតិភូអ្នកចូលរួម តំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនអន្តរដ្ឋាភិបាល និងវិស័យឯកជន ជាច្រើនម៉ឺននាក់ ដើម្បីពិនិត្យអំពីវឌ្ឍនភាព នៃការឆ្លើយតបចំពោះវិបត្តិអាកាសធាតុសកល។គួរបញ្ជាក់ផងដែរថា កម្ពុជាចូលរួមជាសមាជិកពេញមុខពេញមាត់ជាមួយសហគមន៍អន្តរជាតិ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញា UNFCCC នៅថ្ងៃទី ១៨ ខែធ្នូឆ្នាំ ១៩៩៥។ អនុសញ្ញានេះបានចូលជាធរមានសម្រាប់ប្រទេសកម្ពុជានៅថ្ងៃទី ១៧ ខែមីនាឆ្នាំ ១៩៩៦។ ជារៀងរហូតមក កម្ពុជាបានរួមចំណែកយ៉ាងច្រើនទៅលើកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងប្រទេស និងចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ប្រទេសកម្ពុជាបានដាក់ចេញនូវគោលបំណងច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ជាក់ស្តែងនៅឆ្នាំ២០២៥នេះ កម្ពុជាបានរៀបចំនិងដាក់ជូនទៅអង្គការសហប្រជាជាតិ របាយការណ៍រួមចំណែកជាតិលើកទី៣ ស្តីពីការប្រែប្រួលអាកាសធាតុ NDC3.0 ដោយបង្ហាញពីគោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ យ៉ាងច្បាស់លាស់ រហូតដល់ ៥៥% នៅត្រឹមឆ្នាំ២០៣៥ ដោយផ្តោតលើវិស័យថាមពល (រួមទាំងការដឹកជញ្ជូន និងការផលិតនិងសំណង់) ដំណើរការឧស្សាហកម្មនិងការប្រើប្រាស់ផលិតផល (IPPU) កសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត (FOLU) និងវិស័យសំណល់ សម្រាប់ចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ៕

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ

2025/11/10 04:44:49 pm        162
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៦ ដើម្បីធ្វើបច្ចុប្បន្នភាពការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។កិច្ចប្រជុំនេះ ជាដំណាក់កាលដ៏សំខាន់មួយនៅក្នុងដំណើរការរៀបចំ និងបង្ហាញឆន្ទៈដ៏មុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យកិច្ចប្រជុំកំពូលនៅកម្ពុជាក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោដើម្បីលើកកម្ពស់អង្គការហ្វ្រង់កូហ្វូនីនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជាចំពោះគុណតម្លៃ និងភាពរស់រវើកនៃសហគមន៍ហ្រ្វង់កូហ្វូន។

ពលរដ្ឋងាយរងគ្រោះ១៧១គ្រួសារនៅស្រុកបវេលទទួលអំណោយ​ពី​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​បាត់ដំបង​

2025/11/10 04:01:44 pm        239
បាត់ដំបង​៖ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌​ជូន​ប្រជា​ពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១៧១គ្រួសារ ដើម្បីជួយសម្រាល​ការលំបាករបស់​ប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និងបងប្អូនពលកដែលមានជីវភាពខ្វះខាតមកពីភូមិចំនួន១៥ ក្នុងឃុំក្តុលតាហែន ស្រុកបវេល ។ពិធីនេះប្រារព្ធធ្វើនៅបរិវេណវត្តក្តុលតាហែន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាស្រុកសប្បុរសជន អ្នកស្ម័គ្រចិត្ត និងយុវជន។ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនាំនូវការផ្តាំផ្ញើដល់គ្រួសារនីមួយៗត្រូវយកចិត្តទុកដាក់ គិតគូរពីបញ្ហាសុខភាព សម្អាតអនាម័យបរិស្ថានជុំវិញផ្ទះឱ្យបានស្អាតល្អ។ជាមួយគ្នានេះ ឯកឧត្តមប្រធានក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីលុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង ក្មេងទំនើងនៅក្នុងភូមិដែលខ្លួនរស់នៅ ហើយសូមអាណាព្យាបាលទាំងអស់បញ្ជូនកូនៗទៅសាលារៀនឱ្យបានគ្រប់ៗគ្នា រៀនសូត្រឱ្យបានខ្ពង់ខ្ពស់ដើម្បីមានចំណេះដឹង មានការងារធ្វើ និងជួយលើកស្ទួយជីវភាពគ្រួសាររៀងៗខ្លួន។ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមស្វែងយល់បន្ថែមពីភាពរឹងមាំនៃលំនៅឋាន ដើម្បីបង្ការ និងការពារហានិភ័យ ដែលបង្កដោយគ្រោះធម្មជាតិព្រោះពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វគ្រប់ៗគ្នា ដែលតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា។ឯកឧត្តមបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយត្ន័ឱ្យបានខ្ពស់ចំពោះគ្រោះអគ្គិភ័យផ្សេងៗផងដែរ។ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមសុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ជាពិសេសសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះគ្រប់រូបទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ប្រជាពលរដ្ឋ ក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភ និងជ្រោមជ្រែងដល់ពួកគាត់ក្នុងស្ថានភាពលំបាកបែបនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
06/07/2026 06:06 PM
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
06/07/2026 05:06 PM
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ
06/07/2026 04:06 PM
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
06/07/2026 04:06 PM
អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងផ្សព្វផ្សាយច្បាប់សំខាន់ៗជូនពលរដ្ឋឃុំកំពង់ពោធិ៍
06/07/2026 04:06 PM
ឯកឧត្តម គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការ អ.ន.ក.ខេត្តតាកែវ
06/07/2026 03:06 PM
ឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់និយាយថា ខ្លួនបានដាក់ពង្រាយនាវាដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការរបស់ចិន
06/07/2026 03:06 PM
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនចង្ហាន់សមណសិស្សជាង១ពាន់អង្គ/នាក់ ក្នុងឱកាសប្រឡងធម្មវិន័យ
06/07/2026 03:06 PM
បារាំង និងសម្ព័ន្ធមិត្តសម្លឹងរកការចាត់វិធានការថ្នាក់ជាតិ ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលលើបញ្ហាតំបន់ West Bank
06/07/2026 02:06 PM
ករណីឆ្លងជំងឺអេបូឡាហក់ឡើងជាង ៤០០នាក់ ខណៈក្ដីបារម្ភកើនឡើងពីការផ្ទុះឡើងនៃជំងឺនេះនៅអាហ្វ្រិកកណ្តាល
06/07/2026 02:06 PM