លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ

ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៩៧ ជូនគ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុងស្រុកស្វាយលើ

2025/11/10 03:54:44 pm        297
ផ្ទះមនុស្សធម៌ទី៩៧ ដែលជាអំណោយរបស់សប្បុរសជន ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ ឈ្មោះ ជុន មឿយ ភេទស្រី អាយុ ៤៦ឆ្នាំ និងប្តីឈ្មោះ សុខ លី ជាជនមានជំងឺវិបល្លាសស្មារតី ដែលមានសមាជិកគ្រួសារសរុប ៨នាក់ (ស្រី៥នាក់) រស់នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។សូមជម្រាបថា ផ្ទះថ្មីដែលបានសាងសង់ជូននេះ មានទំហំ ៦ x ៦ ម៉ែត្រ មានបន្ទប់គេង ២ បន្ទប់ទឹក ១ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងឥដ្ឋ ១០ បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី ០.៥ ម៉ែត្រ ដោយចំណាយទឹកប្រាក់សរុប ៣ ៨០០ ដុល្លារ ឧបត្ថម្ភដោយ លោក ឡុង ចាន់រិទ្ធ និងលោកស្រី លឿម ស៊ីណា។ ក្នុងឱកាសនោះ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករឭកដ៏ខ្ពង់ខ្ពស់ពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែគិតគូរចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយភាពកក់ក្ដៅ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយ ស្របតាមទិសស្លោកថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។លោកជំទាវ ក៏បានក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ដោយប្រកាន់ខ្ជាប់នូវ “ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត” ដើម្បីបង្ការជំងឺឆ្លងផ្សេងៗ និងសូមកាត់បន្ថយការទទួលទានអាហារដែលមានសារជាតិប្រៃ ខ្លាញ់ និងស្ករ។ក្នុងឱកាសនោះ លោកជំទាវក៏បានផ្ដល់អំណោយសង្កត់ផ្ទះមួយចំនួន មាន៖ អង្ករ ៦០គីឡូក្រាម, មី ២កេស, ត្រីខ ២យួរ, ទឹកត្រី ២យួរ, អំបិល ២ឡូក្រាម, កន្ទេល២, ឃីត ២កញ្ចប់ សម្ភារផ្ទះបាយ និងថវិកា ៤០ម៉ឺនរៀល។ ជាមួយគ្នានេះ លោកជំទាវក៏បានផ្ដល់អំណោយជូនដល់គ្រួសារងាយរងគ្រោះក្នុងស្រុកស្វាយលើ ចំនួន ៨០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, អំបិល ១គីឡូក្រាម, ឃីត ១កញ្ចប់ និងថវិកា ៤ម៉ឺនរៀល។ ក្រៅពីនេះ លោកជំទាវ ក៏បានប្រគល់ឈើច្រត់ ៣ដើម និងរទេះរុញ ៣គ្រឿង សម្រាប់ចាស់ជរា និងជនមានពិការភាពផងដែរ៕

កម្ពុជា-មីយ៉ានម៉ា ឯកភាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ និងសកម្ម ជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិរវាងប្រទេសទាំងពីរ

2025/11/10 03:48:30 pm        523
នាឱកាសដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ជាន់ខ្ពស់ចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Phyo Saw Soe អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសណ្ឋាគារមីយ៉ាន់ម៉ា និងសហការី។ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កា ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ និងសកម្ម ដើម្បីបង្កើនកំណើនភ្ញៀវទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍ក្នុងក្របខណ្ឌ តំបន់ និងអនុតំបន់ ដែលមានដូចជាក្នុងក្របខណ្ឌ ASEAN, GMS, CLMV, ACMECS; ការរៀបចំព្រឹត្តការណ៍ជំរុញទេសចរណ៍; ការពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់ រវាងទីក្រុងធំៗ និងជាគោលដៅទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា។

ចលនាប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូ បាន​បង្កើត​ជា​ស្នូរ​ជួង​បំផុស​ស្មារតី​ដល់​អង្គភាព​សាធារណៈ បន្តយកចិត្តទុកដាក់​ផ្ដល់​សេវា​ជូនប្រជាជនកាន់តែល្អប្រសើរ

2025/11/10 02:27:56 pm        180
មានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និង​ការ​ផ្តល់​សេវា​សាធារណៈ​របស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ (កម្រិត​សាលា​មត្តេយ្យសិក្សា) ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើក​ឡើង​ពី​គោល​បំណង​សំខាន់​ៗ​ចំនួ​ន៣ចំណុចធំៗ នៃការរៀបចំសិក្ខាសាលានេះឡើង ក្នុងនោះ ទី១៖ គឺដើម្បី​ចែក​រំលែកបទ​ពិសោធល្អៗ ឧត្ដមានុវត្តន៍និងនវានុវត្តន៍នៃការគ្រប់គ្រង និងការផ្ដល់​សេវា​របស់​ជ័យ​លាភី​អង្គភាព​សាលាមត្តេយ្យសិក្សា សម្រាប់ជាធាតុចូល និងជាមូលដ្ឋាននៃការគិតគូរ រៀបចំ និង​អភិវឌ្ឍអង្គភាពរបស់ខ្លួនឱ្យក្លាយទៅជាសាលាដែលមានទំនុកចិត្តពីប្រជាពលរដ្ឋនៅមូលដ្ឋាន; ទី២​៖ គឺដើម្បីជំរុញសាលាមត្តេយ្យសិក្សាទាំងអស់នៅទូទាំងប្រទេស ឱ្យចូលរួមក្នុងចលនាប្រឡងប្រណាំងការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ; និងទី៣៖ គឺដើម្បីជំរុញ កៀរគរ និងលើកទឹកចិត្តដល់សហគមន៍ អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍន៍នានា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមអភិវឌ្ឍសាលាមត្តេយ្យសិក្សា និងធានាដល់ដំណើរការផ្ដល់សេវានៅតាមសាលាមត្តេយ្យសិក្សាប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានសង្កត់ធ្ងន់ថា សិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ (កម្រិតសាលាមត្តេយ្យសិក្សា) រៀបចំឡើងនាពេលនេះ នឹងផ្តល់ទស្សនទាននិងចំណេះដឹងថ្មីៗបន្ថែម ការបង្កើតទំនាក់ទំនងជាបណ្ដាញក្នុងវិស័យជាមួយគ្នា និងនៅកម្រិតដូចគ្នា ការសិក្សាស្ដីពីបទពិសោធល្អៗ ជាពិសេសការបត់បែនសម្របទៅនឹងបរិបទនិងស្ថានភាពជាក់ស្តែង ជូនដល់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីយកទៅអភិវឌ្ឍអង្គភាពរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ តាមរយៈចលនាប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ពិតណាស់ថានឹងជំរុញលើកកម្ពស់ការផ្ដល់សេវាអប់រំប្រកបដោយគុណភាព នឹងរួមចំណែកធ្វើឱ្យកុមារ និងយុវជនកម្ពុជាក្លាយជាពលរដ្ឋប្រកបដោយសមត្ថភាព និងជាទំពាំងបន្តវេន ដែលនេះសុទ្ធតែជាកត្តាក្នុងការចូលរួមកសាងមូលធនមនុស្ស ឈានទៅសម្រេចចក្ខុវិស័យ និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្ថែម៕

កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់អគ្គស្នងការស្តីទី នៃទីភ្នាក់ងារនគរបាលជាតិកូរ៉

2025/11/10 02:06:25 pm        194
នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួល​បន្ទុក​បេសក​កម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការ​ចំពោះកិច្ចប្រយុទ្ធប្រឆាំង​នឹងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Yoo Jae-Seong អគ្គ​ស្នងការស្តីទីនៃទីភ្នាក់ងារនគរបាលជាតិកូរ៉ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់​របស់រាជ​រដ្ឋាភិបាល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតាមរយៈការបង្កើតយន្តការ គ.ប.ឆ.ប បន្ថែមលើយន្តការដែលមានស្រាប់ និងបានជម្រាបជូនពីលទ្ធផល​នៃសកម្មភាព​ប្រតិបត្តិការ​នាពេលកន្លងទៅ។ ឯកឧត្តមសន្តិបណ្ឌិត បានសង្កត់ធ្ងន់ពីសារៈ​សំខាន់ក្នុង​ការបន្ត​ពង្រីក​ការស្រាវជ្រាវក្រោយប្រតិបត្តិការបង្ក្រាប ដើម្បីវែកមុខរកមេក្លោង និងអង្គការចាត់តាំង ក៏ដូចជា​ប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន ដែលកិច្ចការនេះទាមទារ​ឱ្យមានកិច្ច​សហប្រតិបត្តិកា​រ​ល្អ ជិតស្និទ្ធនិងប្រកបដោយភាពជឿជាក់ជាមួយបណ្តាភាគី និងដៃគូពាក់ព័ន្ធ។ ទន្ទឹមនេះ ឯកឧត្តម​សន្តិបណ្ឌិត បានសម្តែងការស្វាគមន៍ចំពោះ​គម្រោងចុះហត្ថលេខា​លើអនុស្សរណៈ​នៃការយោគ​យល់គ្នា ស្តីពីការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនានា​ពាក់ព័ន្ធពលរដ្ឋកូរ៉េនៅកម្ពុជា។ ជាកិច្ចឆ្លើយតប ឯកឧត្តមអគ្គស្នងការស្តីទី បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចកម្ពុជា ដែលបានអនុវត្តដោយខ្ជាប់ខ្ជួន និងទាន់ពេលវេលា ចំពោះចំណុច ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានឯកភាព ដែលជាលទ្ធផល នាំឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ នាថ្ងៃនេះ។ ឯកឧត្តមជឿជាក់ថា ក្រុមការងារចម្រុះនេះ នឹងក្លាយជានិម្មិតរូបនៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ហើយវាក៏ជាការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះក្រុមឧក្រិដ្ឋជន។ ទន្ទឹមនេះ ឯកឧត្តមស្នងការស្តីទី បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចកម្ពុជា ដែលបានធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការស៊ើបអង្កេតវែកមុខមេក្លោង និងបក្ខពួក ក៏ដូចជាចំពោះការសម្របសម្រួលបញ្ជូនជនសង្ស័យជនជាតិកូរ៉េ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅប្រទេសកូរ៉េដើម្បីអនុវត្តនីតិវិធី បានយ៉ាងឆាប់រហ័ស។ ភាគីទាំងពីរបានបានផ្លាស់ប្តូរទស្សនៈ និងផែនការជំហានបន្ទាប់ ពាក់ព័ន្ធកិច្ចសហការ និងបានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែជិតស្និទ្ធថែមទៀត៕

កម្ពុជាបញ្ជាក់ជូនអនុព័ន្ធយោធាបរទេស អំពីវិស័យអាទិភាពនៃកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា-ថៃ ដូចជាការដោះលែងកងទ័ពកម្ពុជា ការដកអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី

2025/11/10 01:44:18 pm        242
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) សរុបចំនួន១២ប្រទេស នៅទីស្តីការក្រសួងការពារជាតិ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។ ឯកឧត្តម រដ្ឋលេខាធិការ បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា ឯកសារនេះគឺជាមូលដ្ឋានគ្រឹះក្នុងការកសាងឡើងវិញនូវទំនុកចិត្ត សន្តិភាព និងកិច្ចសហ ប្រតិបត្តិការរវាងកម្ពុជានិងថៃ ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម សម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ការមិន ប្រើប្រាស់កម្លាំង ការគោរពច្បាប់អន្តរជាតិ ការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យ។ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានគូសបញ្ជាក់អំពីវិស័យអាទិភាពមួយចំនួនដែលបានព្រមព្រៀងគ្នាក្រោមសេចក្តីថ្លែងការណ៍រួមមាន ការដោះលែងកងទ័ពកម្ពុជា ការដកអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី កិច្ចសហប្រតិបត្តិការលើការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដំណើរនៃការធ្វើប្រក្រតី ភាពនៃទំនាក់ទំនងការទូតដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកការកសាងទំនុកចិត្ត និងការស្តារទំនាក់ទំនងជាប្រក្រតី រវាងកម្ពុជា និងថៃ។ឯកឧត្តម រដ្ឋលេខាធិការ បានសង្កត់ធ្ងន់អំពីការអនុវត្តដោយស្មោះត្រង់របស់កម្ពុជាចំពោះការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនដើម្បីធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ។ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមទៀតនូវការថ្លែងអំណរគុណរបស់កម្ពុជាចំពោះប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន សហរដ្ឋអាមេរិក ចិន ព្រមទាំងមិត្ត និងដៃគូទាំងអស់សម្រាប់ការគាំទ្រប្រកបសោយស្ថាបនា ក្នុងការសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ។ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ចប់ដោយបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការប្រែក្លាយ ព្រំដែនកម្ពុជា-ថៃ ទៅជាតំបន់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយគោរពពេញលេញនូវច្បាប់អន្តរជាតិ ព្រម ទាំងគោលការណ៍ និងស្មារតីអាស៊ាន។ក្នុងអំឡុងនៃបទបង្ហាញនេះមន្ត្រីជាន់ខ្ពស់មកពីក្រសួង និងស្ថាប័នពាក់ព័ន្ធបានផ្តល់ព័ត៌មានលម្អិតជាក់លាក់ បន្ថែមទៀតអំពី វិធាន នីតិវិធី និងផែនការសកម្មភាពដែលបានព្រមព្រៀងដោយភាគីទាំងពីរ ពាក់ព័ន្ធនឹងការដកអាវុធធុន ធ្ងន់ និងការដោះមីនមនុស្សធម៌ជូនអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP)៕

សម្ដេចតេជោ ពេញចិត្តចំពោះវិនិយោគជប៉ុន ចាប់អារម្មណ៍ទៅលើវិស័យកសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យានៅកម្ពុជា

2025/11/10 01:41:34 pm        142
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការពេញចិត្តចំពោះអ្នកវិនិយោគជប៉ុនចាប់អារម្មណ៍ទៅលើវិស័យកសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យា នៅកម្ពុជា ខណៈ វិស័យកសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យានេះ គឺជាចំណុចស្នូលមួយរបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីដើមរាងមកហើយរដ្ឋាភិបាលអាណត្តិទី៧នេះក៏ចាត់ទុកវិស័យកសិ-ឧស្សាហកម្មនេះជាស្នូលសំខាន់ក្នុងការអភិវឌ្ឍផងដែរ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូជំរុញវិនិយោគជប៉ុនលើកទី៥ ចូលជួបសម្ដែងការគួរសមនៅវិមាន៧មករា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ បើតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងជំនួបនេះ សម្ដេចតេជោ បានសម្ដែងនៅក្ដីសប្បាយរីករាយ ក្នុងការជួបជាមួយ គណៈសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូជំរុញវិនិយោគជប៉ុនសាជាថ្មី ហើយសម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះសកម្មដ៏សកម្មចំពោះ សមាគមជប៉ុន-កម្ពុជាដោយបានចូលរួមចំណែកនៅក្នុងផ្សារភ្ជាប់ទំនាក់ទំនង ទាំងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន, និងផ្សាភ្ជាប់រវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន ជាពិសេសការទាក់ទាញនូវអ្នកវិនិយោគឱ្យមកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ ចាត់ទុកថា នេះគឺជាសកម្មភាពមួយដែលបានចូលរួមយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការវិនិយោគ និងការជំរុញដល់សេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា បានសម្ដែងនូវក្ដីអរគុណយ៉ាងក្រៃលែងចំពោះការអនុញ្ញាតរបស់សម្ដេចតេជោ ដែលបានផ្ដល់នូវកិត្តិយស ដល់រូបលោក ក៏ដូចជាប្រតិភូទាំងអស់បានជួបសម្ដែងការគួរសមសាជាថ្មីម្ដងទៀតនៅក្នុងឱកាសដែលប្រតិភូជំរុញវិនិយោគជប៉ុនលើកទី៥ អញ្ជើញមកបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជា។ លោកបានលើកឡើងថា ប្រទេសកម្ពុជា ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគរបស់ជប៉ុនក្នុងការមកវិនិយោគលើវិស័យនានានៅកម្ពុជា។ ឯកឧត្តម ប្រធានសមាគមជប៉ុន-កម្ពុជា បានរំលេចឡើងថា ប្រតិភូជំរុញវិនិយោគជប៉ុនលើកទី៥ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺមានប្រមាណ ៣៦ ក្រុមហ៊ុន ដោយមានការទាក់ទងទៅលើការវិនិយោគទៅលើ វិស័យបច្ចេកវិទ្យា ផ្នែកបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកសិ-ឧស្សាហកម្មជាដើមដែលដែលជាការចាប់អារម្មណ៍របស់អ្នកវិនិយោគជប៉ុនមកកាន់កម្ពុជានាពេលនេះ។ ឯកឧត្តម ប្រធានសមាគមជប៉ុន-កម្ពុជា លើកលើងថា ការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ជាពិសេសតាំងពីសម្ដេចតេជោនៅជានាយកដ្ឋមន្រ្ដីហើយមកដល់ពេលនេះសម្ដេចតេជោជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចតេជោ នៅតែបន្តគាំទ្រនូវអ្នកវិនិយោគជប៉ុន ពិសេសគឺសមាគមនជប៉ុន-កម្ពុជាតែម្ដង ដោយលោកប្រធានសមាគមចាត់ទុកថា ការគាំទ្រនេះគឺជាកម្លាំងចិត្តសំខាន់ក្នុងការផ្ដល់នូវទំនុកចិត្តដល់អ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត។ នៅក្នុងឱកាសនោះសម្ដេចតេជោ បានបង្ហាញនូវការពេញចិត្តចពោះវឌ្ឍនភាពសមាគមជប៉ុន-កម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការធ្វើយ៉ាងណាភ្ជាប់ទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ ជាពិសេសទាក់ទងទៅនឹងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបន្ថែមទៀតដល់ប្រជាជនកម្ពុជា និងជាពិសេសយុវជនតែម្ដង, ដោយសម្ដេចតេជោ បានលើកឡើងថា ជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈជាតម្រូវការទាំងក្នុងបរិបទប្រទេសកម្ពុជា ក៏ដូចជាបរិបទប្រទេសជប៉ុន និងជាចំណែកក្នុងការជំរុញនូវសេដ្ឋកិច្ចដ៏សំខាន់។ ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានលើកឡើងអំពីការពេញចិត្តចំពោះអ្វីដែលអ្នកវិនិយោគជប៉ុនចាប់អារម្មណ៍ទៅលើវិស័យកសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យា, សម្ដេចតេជោបានលើកឡើងថា ផ្នែកកសិ-ឧស្សាហកម្មនេះគឺជាចំណុចស្នូលមួយរបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីដើមរាងមក ហើយរដ្ឋាភិបាលថ្មីក៏ចាត់ទុកវិស័យកសិ-ឧស្សាហកម្មនេះ ដូចជាការកែច្នៃលើផលិតផលកសិកម្មនេះគឺជារឿងចាំបាច់ និងអាទិភាព។ សម្ដេចតេជោ បន្តថា ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាក៏ដូចគ្នាដែរ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលក៏កំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យាដែលប្រទេសកម្ពុជាកំពុងមានតម្រូវការខ្លាំងលើផ្នែកនេះ, ដោយសម្ដចបានជំរុញដល់អ្នកវិនិយោគជប៉ុនចាប់អារម្មណ៍ និងពង្រីកលើសក្ដានុពលវិស័យទាំងអស់នេះឱ្យមានការកើនឡើងកាន់តែច្រើនបន្ថែមទៀត៕

កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

2025/11/10 01:30:43 pm        217
នាព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Cho Hyun រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ លើគ្រប់វិស័យ។ជាការឆ្លើយតប, សម្ដេចបវរធិបតី បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកយ៉ាងសកម្មដល់ការស្ដារ និង អភិវឌ្ឍ សង្គម-សេដ្ឋកិច្ច របស់ប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើន។ សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ នៅកម្ពុជានាឱកាសនេះ គឺជាកត្តាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ជាមួយគ្នានេះ, សម្ដេចបវរធិបតី ក៏បាន កោតសរសើរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការ នៅសាធារណរដ្ឋកូរ៉េ។ សម្ដេចបវរធិបតីក៏បានសង្កត់ធ្ងន់ផងដែរថា សុខសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនកូរ៉េ ដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជា ក៏ជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បានពិភាក្សាគ្នាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-កូរ៉េ ឱ្យកាន់តែរឹងមាំ លើវិស័យសំខាន់ៗមួយចំនួន រួមមានជាអាទិ៍៖ សេដ្ឋកិច្ច, ការវិនិយោគ, ពាណិជ្ជកម្ម, ការពារជាតិ និងសន្តិសុខ, ឧស្សាហកម្ម, ការរៀបចំតំបន់សេដ្ឋកិច្ចពិសេសសម្រាប់សហគ្រាសកូរ៉េ, ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងការជំរុញទេសចរណ៍រវាងប្រទេសទាំងពីរ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ សម្រាប់ជាឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ ការររៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ២០២៦ គឺបានរៀបចំឡើង គ្រប់ជ្រុងជ្រោយ

2025/11/10 01:03:39 pm        108
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អះអាងថា ការររៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ត្រូវបានរៀបចំ ឡើងយ៉ាងហ្មត់ចត់ ស្របតាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៦-២០២៨ ឈរលើការថ្លឹងថ្លែង និងគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងសិក្ខា សាលា នៃការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ទាក់ទង ភាពមិនប្រាកដប្រជាខ្ពស់ជាសកល នឹងអាចធ្វើឲ្យសម្មតិកម្មគន្លឹះមួយចំនួន មិនសម្រេចបានតាមការរំពឹងទុក ហើយក៏អាចនឹងបង្កជាកម្ម វិបាកអវិជ្ជមានសាធារណៈ មកលើកិច្ចប្រឹងប្រែង ដើម្បីសម្រេចឲ្យបាននូវក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានកំណត់ក្នុងសេចក្តី ព្រាងច្បាប់នេះ ។ ក្នុងន័យនេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល, នឹងបន្តតាមដាន និងវាយតម្លៃ ជាប់ជាប្រចាំ លើដំណើរការវិវត្តនៃស្ថានការណ៍ទាំងក្នុងនិងក្រៅប្រទេស, សំដៅធានាឲ្យបានល្អ លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ ជាតិ និងជាពិសេសធានានៃការគ្រប់គ្រងថវិកាជាតិសម្រាប់ឆ្នាំ២០២៦ ខាងមុខ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្ថែមថា ថវិកាឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ស្របតាមក្របខណ្ឌហិរញ្ញវត្ថុ សាធារណៈរយៈពេលមធ្យមឆ្នាំ២០២៦-២០២៨ និងឈរលើការថ្លឹងថ្លែង គ្រប់ជ្រុងជ្រោយ ដោយផ្អែកលើទិដ្ឋភាពធំៗចំនួន៣រួមមាន៖ ១)- និន្នាការថមថយនៃចំណូល; ២)-សម្ពាធនៃតម្រូវការចំណាយដែលមានការកើនឡើង ហើយដែលមុខសញ្ញាខ្លះត្រូវមានកំណើនជា ចាំបាច់ ពិសេសកិច្ចការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ប្រាក់សោធន កម្មវិធីគាំពារសង្គម បដិភាគនៃការវិនិយោគ សេវា បំណុលជាដើម; និង ៣)-ការស្រកស្រុតនៃប្រាក់សន្សំរបស់រាជរដ្ឋាភិបាល ដោយសារកម្មវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិផ្សេងទៀត ជាបន្តបន្ទាប់ ហើយដែលមិនទាន់អាចស្តារឡើងវិញបាននៅឡើយ ។ ជាលទ្ធផល, ទោះបីជាជួបប្រទះនឹងបញ្ហាប្រឈមយ៉ាងណាក៏ដោយ គម្រោងថវិកាឆ្នាំ២០២៦ ត្រូវបានរៀបចំ និងវេចខ្ចប់ដោយមានតុល្យភាព ដោយមិនប្រើប្រាស់ប្រាក់សន្សំរបស់រាជរដ្ឋាភិបាល ព្រមទាំង ធានាបាននូវចីរភាពស្របតាម (ជំហរគោលនយោបាយពង្រឹងស័ក្តិសិទ្ធិភាពថវិកា ដើម្បីទ្រទ្រង់ស្ថិរភាព)។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី ១ នៃរដ្ឋសភា លើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា បន្តជម្រុញអនុវត្តកម្ម វិធីគោលនយោបាយអាទិភាពគន្លឹះ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យមានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវគោលដៅម៉ាក្រូ សេដ្ឋកិច្ចដែលបានកំណត់។ បញ្ហានេះសភានិងបន្តធ្វើការតាមដានត្រួតពិនិត្យ និងវាយតម្លៃលើការងារអនុវត្តន៍ច្បាប់ ជាពិសេសនៅពេល ដែលសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៦ នឹងត្រូវបានអនុម័ត និងប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។ ការបន្តគាំទ្រ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនជំរុញការអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗលើគ្រប់វិស័យ ដើម្បីបង្កភាពងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។ គាំទ្រ និងជំរុញដល់រាជរដ្ឋាភិបាល ក្នុងការពង្រឹងការគោរព វិន័យថវិកា និងបង្កើនប្រសិទ្ធភាពនៃការវិភាជន៍ថវិកា ដោយតម្រង់ទិសធនធានឱ្យចំទៅតាមអាទិភាពសំខាន់ៗ។ សភាលើកទឹកចិត្ត និងជំរុញដល់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវយន្តការ និងកម្មវិធីសមស្រប ដើម្បីឆ្លើយតបទៅនឹងភាពមិនប្រាកដប្រជាខ្ពស់ នៃសេដ្ឋកិច្ច សកល និងហានិភ័យផ្សេងៗ ដែលអាចបង្កផលប៉ះពាល់អវិជ្ជមានលើទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី 

ឯកឧត្តម ហួត ហាក់ ចូលរួមមហាសន្និបាតលើកទី២៦ របស់អង្គការទេសចរណ៍សហប្រជាជាតិនៅអារ៉ាប់ប៊ីសាអ៊ូឌីត

2025/11/10 12:53:35 pm        99
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញចូលរួមមហាសន្និបាតលើកទី២៦ របស់អង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត ដោយមានការចូលរួមពីរដ្ឋជាសមាជិក ចំនួន១៦០​ប្រទេស (រដ្ឋមន្ត្រីទេសចរណ៍ចំនួន១២០)និងសមាជិកសហការ ដែលរួមមានទាំងវិស័យឯកជន ស្ថាប័នអប់រំ សមាគមទេសចរណ៍ និងអាជ្ញាធរទេសចរណ៍ក្នុងតំបន់ ជាច្រើនទៀតផងដែរ។

ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេសប្រចាំ​កម្ពុជា(MACPP) ចំនួន១២ប្រទេស អំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួម

2025/11/10 12:47:49 pm        336
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ជាតិ ធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជា​ណា​ចក្រ​កម្ពុជា​(MACPP)​ សរុបចំនួន ១២ប្រទេស នៅទីស្តីការក្រសួងការពារជាតិ។ ឯកឧត្តម រដ្ឋលេខាធិការ បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងឡើងវិញនូវទំនុកចិត្ត សន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ។ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានគូសបញ្ជាក់អំពីវិស័យអាទិភាពមួយចំនួន ដែលបានព្រមព្រៀងគ្នាក្រោមសេចក្តីថ្លែងការណ៍រួម ព្រមទាំងបានសង្កត់ធ្ងន់អំពីការអនុវត្តដោយស្មោះត្រង់របស់កម្ពុជាចំពោះការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនដើម្បីធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ ឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
06/07/2026 06:06 PM
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
06/07/2026 05:06 PM
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ
06/07/2026 04:06 PM
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
06/07/2026 04:06 PM
អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងផ្សព្វផ្សាយច្បាប់សំខាន់ៗជូនពលរដ្ឋឃុំកំពង់ពោធិ៍
06/07/2026 04:06 PM
ឯកឧត្តម គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការ អ.ន.ក.ខេត្តតាកែវ
06/07/2026 03:06 PM
ឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់និយាយថា ខ្លួនបានដាក់ពង្រាយនាវាដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការរបស់ចិន
06/07/2026 03:06 PM
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនចង្ហាន់សមណសិស្សជាង១ពាន់អង្គ/នាក់ ក្នុងឱកាសប្រឡងធម្មវិន័យ
06/07/2026 03:06 PM
បារាំង និងសម្ព័ន្ធមិត្តសម្លឹងរកការចាត់វិធានការថ្នាក់ជាតិ ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលលើបញ្ហាតំបន់ West Bank
06/07/2026 02:06 PM
ករណីឆ្លងជំងឺអេបូឡាហក់ឡើងជាង ៤០០នាក់ ខណៈក្ដីបារម្ភកើនឡើងពីការផ្ទុះឡើងនៃជំងឺនេះនៅអាហ្វ្រិកកណ្តាល
06/07/2026 02:06 PM