លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ

ព័ត៌មានជាតិ

ពិធីប្រកាសបើកសន្និសីទប្រចាំឆ្នាំ លើកទី៦ របស់សមាគមគ្រូពេទ្យសួតកម្ពុជា ក្រោមប្រធានបទ «ការគ្រប់គ្រង និងព្យាបាលជំងឺផ្លូវដង្ហើម»

2025/11/09 04:33:07 pm        332
ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំ លើកទី៦ របស់សមាគមគ្រូពេទ្យសួតកម្ពុជា ក្រោមប្រធានបទ «ការគ្រប់គ្រង និងព្យាបាលជំងឺផ្លូវដង្ហើម»។ក្នុងឱកាសនេះ ឯកឧត្តមវេជ្ជបណ្ឌិត បានណែនាំ ដល់សមាគមគ្រូពេទ្យសួត កម្ពុជាចំនួន ៤ចំណុចដូចខាងក្រុម៖១) បន្តខិតខំពង្រឹង និងពង្រីកបន្ថែមនូវវិសាលភាព និងតួនាទីសមាគមគ្រូពេទ្យសួត កម្ពុជាកាន់តែមានសក្ដានុពល និងប្រសិទ្ធភាពបន្ថែមទៀត២) បន្តរៀបចំជាសន្និសីទប្រចាំឆ្នាំ ឬអាច ២ដងក្នុង១ឆ្នាំ ទៅតាមពេលវេលាសមស្របដើម្បីចែករំលែកចំណេះដឹង និងជំនាញដល់ក្រុមគ្រូពេទ្យ នៅតាមមន្ទីរពេទ្យជា ពិសេសក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក៣) ស្នើឱ្យសមាគមគ្រូពេទ្យសួត កម្ពុជាចូលរួមសហការជិតស្និទ្ធ ជាមួយនឹងសមាគមគ្រូពេទ្យជំនាញផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពវេជ្ជសាស្ត្រ និងបង្កើននូវសមត្ថភាពវិជ្ជាជីវៈគ្រូពេទ្យ៤) ស្នើដល់ថ្នាក់ដឹកនាំ សមាជិក សមាគមគ្រូពេទ្យសួត កម្ពុជា និងក្រុមគ្រូពេទ្យឯកទេសផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចជានិស្សិត ដែលកំពុងសិក្សាផ្នែកវេជ្ជសាស្រ្តសុខាភិបាល ខិតខំបំពេញតួនាទីភារកិច្ច ដោយសេចក្ដីថ្លៃថ្នូរ និងលើកតម្កើងនូវកិត្យានុភាពរបស់គ្រូពេទ្យកម្ពុជា ឱ្យកាន់តែខ្ពង់ខ្ពស់នៅក្នុងជំនាញវិជ្ជាជីវៈរបស់ខ្លួន។ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំសមាគម ដែលបានខិតខំជួយស្រាវជ្រាវ និងបណ្ដុះបណ្ដាលមន្រ្តីសុខាភិបាល និងសង្ឃឹមយ៉ាងមុតមាំថាសន្និសីទនេះ នឹងផ្ដល់លទ្ធផលល្អ ក្នុងការលើកស្ទួយ កែលម្អ និងបង្កើនចំណេះដឹងព្រមទាំងជួយជំរុញវិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែរីកចម្រើន។សូមបញ្ជាក់ថា ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ សមាជិក សមាគមគ្រូពេទ្យសួតកម្ពុជា និងក្រុមគ្រូពេទ្យឯកទេស និងជំនាញ សរុបចំនួន ១៨០រូប។

រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីរំលឹកខួបអនុស្សាវរីយលើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

2025/11/09 03:41:44 pm        265
កំពង់ស្ពឺ៖ ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ រួមនឹងមន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០២៥និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទនៅវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥​។ ក្នុង​ឱកាស​នោះ ឯកឧត្តម​ ជាម ចន្ទ័សោភ័ណ មានប្រសាសន៍ថា ជាមួយនិងដំណើរនៃការវិវត្តមកទល់សព្វថ្ងៃ ដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធា រស់នៅសុខដុមរមនីយកម្មគឺសុទ្ធតែក្រោមការលះបង់របស់ប្រមុខថ្នាក់ដឹកនាំនិងឥស្សរជន វិរជនរបស់ជាតិ ក្នុងនោះក៏ក្រោមការលះបង់ព្រះកាយពល និងព្រះបញ្ញាញាណរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋក្នុងការទាមទារឯករាជ្យ សេរីភាព អធិបតេយ្យភាព បូរណភាពទឹកដីនៃមាតុភូមិកម្ពុជា ពីអាណានិគមនិយមបារាំងក្នុងឆ្នាំ១៩៥៣។ស្នាព្រះហស្ថនិងព្រះរាជ បូជនីយកិច្ចដ៏ឧត្តុង្គ ឧត្តម ដ៏អង់អាចក្លាហាននិងជាមហាបុរសរដ្ឋដ៏ឆ្នើមរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋបានក្លាយជាប្រវត្តិសាស្ត្រនិងកំពុងដក់ក្នុងបេះដូងប្រជានុរាស្ត្ររបស់ព្រះអង្គគ្រប់រូបមកទល់សព្វថ្ងៃ។ឯកឧត្តម​អភិបាល​ខេត្ត បានបន្តថា ក្រោយពីទទួលបានឯករាជ្យ ប្រទេសកម្ពុជាបានទទួលនូវការអភិវឌ្ឍលើគ្រប់វិស័យក្នុងសម័យសង្គមរាស្ត្រនិយម តែជាអកុសលក្រោយរដ្ឋប្រហារ១៨ មីនា ឆ្នាំ១៩៧០ ធ្វើឱ្យមាតុភូមិកម្ពុជា ធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលដ៏រាំរៃជិត៣ទសវត្ស ប្រទេសជាតិជួបប្រទះតែអសន្ដិសុខ និងទទួលរងការបំផ្លិចបំផ្លាញលើគ្រប់វិស័យ។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បានធ្វើឱ្យកម្ពុជាមានសុខសន្ដិភាពពេញលេញឡើងវិញនិងមានឱកាសអភិវឌ្ឍប្រទេសចាប់ពីចំណុចសូន្យរហូតដល់សព្វថ្ងៃនេះ។ ជាក់ស្ដែងខេត្តកំពង់ស្ពឺដែលជាសមរភូមិក្តៅ ជាសមរភូមិប្រឈមដាក់គ្នាដោយចុងអាវុធដើម្បីដោះដូរអំណាច ប្រជាពលរដ្ឋគ្មានឱកាសក្នុងការរកស៊ីទទួលទាន បានប្រែមុខមាត់ទៅជាខេត្តដែលមានការអភិវឌ្ឍន៍ខ្លាំងលើគ្រប់វិស័យ ក្នុងនោះវិស័យឧស្សាហកម្មបាននិងកំពុងមានការលូតលាស់គួរឱ្យកត់សម្គាល់និងកំពុងធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្នុងខេត្តនេះមានការរីកចម្រើន ធូរធា តាមរយៈការផ្តល់ឱកាសការងារនិងកំណើនថ្លៃនៃវិស័យអចលនទ្រព្យ។ឯកឧត្តម​ ជាម ចន្ទ័សោភ័ណ បានបន្ថែមថា ជាមួយនិងការអភិវឌ្ឍន៍អត់ឈប់ឈរ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជារស់នៅយ៉ាងសុខដុមរមនា ជាមហាគ្រួសារតែមួយក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការរើសអើងអំពីនិន្នាការនយោបាយ អតីតកាលដើមកំណើត ជាតិ ជំនឿ សាសនា ភេទ ឬឋានៈក្នុងសង្គមឡើយ ហើយកំពុងបញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្តក្នុងការចូលរួមកសាងមាតុភូមិកម្ពុជា។ ដោយឈរលើមូលដ្ឋាននៃសមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នេះបានបង្ហាញថា កម្ពុជាកំពុងតែស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយនៃការអភិវឌ្ឍន៍ខ្លួន ហើយកំពុងតែឈានទៅមុខយ៉ាងស្វាហាប់ តាមទិសដៅដ៏ត្រឹមត្រូវឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង ប្រកបដោយក្តីសង្ឃឹមក្រោមការដឹកនាំនាវាកម្ពុជាប្រកបដោយបញ្ញាញាណ និងនវានុវត្តន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ៕ អត្ថបទ​បាន សុខរិទ្ធិ

ក្រសួងកសិកម្ម នាំយកស្រូវពូជចំនួនជិត ៣០តោន ចែកជូនពលរដ្ឋរងគ្រោះដោយសារជំនន់នៅខេត្តតាកែវ

2025/11/09 03:30:51 pm        350
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងសហការី បាននាំយកស្រូវពូជចំនួន ២៩,៩ តោន ក្រោមកម្មវិធីប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល ដើម្បីចែកជូនប្រជាកសិករចំនួន ២៩៩គ្រួសារ ដែលរងផលប៉ះពាល់ពីទឹកជំនន់ជន់លិចដំណាំស្រូវនៅស្រុកទ្រាំង ខេត្តតាកែវ។យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានសសេរឱ្យដឹងថារាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិជាសេនាធិការ តែងតែនៅជាមួយពុកម៉ែបងប្អូនប្រជាកសិករគ្រប់កាលៈទេសៈ នៅពេលខ្វះទឹកជួយដោះស្រាយទឹកជូន ពេលខូចខាតដោយសារទឹកជំនន់ជួយចែកស្រូវពូជជូន ហើយដល់ពេលប្រមូលផល ជួយស្វែងរកទីផ្សារជូន ទោះមិនបានតម្លៃដូចការចង់បាន ប៉ុន្តែមិនឱ្យកកស្ទះរហូតដល់ខូចខាតស្រូវរបស់ប្រជាកសិករឡើយ៕

ឯកឧត្តមប្រធាន ហួត ហាក់៖ មហាកម្លាំង មហាសាមគ្គីជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលជាកត្តាកំណត់ជ័យជម្នះនៅគ្រប់ដំណាក់កាល នៃឧបសគ្គទាំងអស់របស់កម្ពុជា

2025/11/09 02:53:57 pm        302
ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអឺរ៉ុប អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្សប្រចាំចក្រភពអង់គ្លេស ដើម្បីស្តាប់នូវរបាយការណ៍សង្ខេបស្តីពីសកម្មភាពការងារ ព្រមទាំងចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមកន្លងមករបស់គណៈកម្មាធិការគណបក្សប្រចាំចក្រភពអង់គ្លេស។ក្នុងពិធីដ៏ប្រពៃថ្លៃថ្លានេះ មានការអញ្ជើញចូលរួមពីលោកជំទាវ ទួត បញ្ញា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជានៅចក្រភពអង់គ្លេស លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា នៅចក្រភពអង់គ្លេសជាច្រើនរូបផងដែរ។ថ្លែងក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចអនុគណបក្សទាំង៥ រួមមាន៖ សម្តេចក្រឡាហោម ស ខេង, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចពិជ័យសេនា ទៀ បាញ់, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្នមុនី ហ៊ុនម៉ាណែត ជូនចំពោះ លោកជំទាវ លោក លោកស្រី បងប្អូន អ៊ំ ពូ មីងជាប្រធាន អនុប្រធាន និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រចាំចក្រភពអង់គ្លេសទាំងអស់។ជាការពិត ឯកឧត្តមប្រធាន មានប្រសាសន៍បន្តថា សមិទ្ធផលទាំងនេះកើតចេញពីការរួមចំណែកពីគ្រប់ផ្នែក គ្រប់ថ្នាក់ ក្រោមការដឹកនាំរបស់លោកជំទាវប្រធាន ដែលបានដាក់ចេញនូវផែនការ, ការចាត់តាំងការអនុវត្ត, និងសមាជិកបក្សម្នាក់ៗ ចូលរួមអនុវត្តយ៉ាងសកម្ម ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដោយលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ធនធាន ថវិកា និងសម្ភារៈសព្វគ្រប់បែបយ៉ាង ដោយមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា ជាពិសេសសម្រាប់បម្រើដល់ប្រយោជន៍រួមរបស់សហគមន៍ខ្មែរ នៅចក្រភពអង់គ្លេសនេះផ្ទាល់។ទន្ទឹមនឹងនេះឯកឧត្តមប្រធាន បានគូសរំលេចថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេម៉ាឡេស៊ី គឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្ពុជា និង ថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចព្រមព្រៀងសន្តិភាព ដោយមានការចូលរួមជាសាក្សីពី ឯកឧត្តម Donal J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង ឯកឧត្តម អានវ៉ា អ៊ីមប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ កម្ពុជារំពឹងដោយសុឆន្ទៈថាកិច្ចព្រមព្រៀងនេះ នឹងនាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជា និងក៏ដូចជាប្រជាជននៃប្រទេសទាំងពីរ។ នេះជាយុទ្ធសាស្ត្រ «ស្ងាត់ តែ មិនស្ងៀម» របស់រាជរដ្ឋាភិបាល និងក្រោមចក្ខុវិស័យច្បាស់លាស់និងវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងសព្វគ្រប់បែបយ៉ាង ប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុប ដោយយើងបានធ្វើសមរភូមិជាច្រើន ទាំងសមរភូមិយោធា, សមរភូមិចិត្តសាស្ត្រ, សមរភូមិសារព័ត៌មានស្រួចស្រាវ, ជាពិសេស សមរភូមិការទូតយ៉ាងស្វិតស្មាញ (មានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតនៅតាមបណ្តាប្រទេសនានានៅលើពិភពលោក), ការចូលរួមពីសមាជិក សមាជិកាបក្សក្នុងនិងក្រៅប្រទេស, មហាជនគ្រប់ស្រទាប់វណ្ណៈ និងគ្រប់វ័យ។

ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២៥

2025/11/09 01:55:53 pm        326
ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូសិស្សានុសិស្សប្រមាណ១៥០០អង្គ/នាក់ ដែលបាននិមន្តនិងអញ្ជើញចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកាខួបលើកទី៧២ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ត្រូវ បានរដ្ឋបាលខេត្តប្រារព្ធធ្វើ ឡើងនៅលើបុរីវប្បធម៌កោះសំពៅមាស ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃអាទិត្យ ៤រោជ ខែកក្តឹក ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ត្រូវនឹងថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតក្រោម អធិបតីភាពឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។នៅក្នុងពិធីយ៉ាងអធិកអធមនេះ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ស្រុក ក្រុង និង មន្ទីរ អង្គភាពបានរៀបចំប្រតិភូ អញ្ជើញដាក់ កូរោន ចំនួន ១១ ផែនដើម្បីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ និងសម្តែងការគោរពដឹងគុណចំពោះយុទ្ធជន យុទ្ធនារីនិងអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិនិងប្រជាជនក្នុងឱកាសខួបលើកទី៧២នៃទិវាបុណ្យឯករាជ្យ៩វិច្ឆិកា ដោយបាននិមន្តព្រះសង្ឃ អង្គបង្សុកូល អុជ ភ្លើងជ័យ នៅលើស្តូប អនុស្សាវរីយ៍ដែលស្ថិតនៅ កណ្តាលបុរីវប្បធម៌ កោះសំពៅមាសជាបន្តបន្ទាប់ ។ឯកឧត្តម ខូយ រីដា បានថ្លែងថា លើមូលដ្ឋាន នៃចំណងសាមគ្គីភាព មិត្តភាព ដែលស្ថិតក្នុងស្ថានភាពសង្គមជាតិទាំងមូល មានសុខសន្តិភាព ស្ថេរភាព នយោបាយនេះ ជាប្រភពកំណត់នៃការការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យពិសេសវិស័យសេដ្ឋកិច្ចសង្គមដែលជាដង្ហើមរស់របស់ជាតិ។ ឯកឧត្តមបានរំលឹកពីប្រវត្តិសង្ខេបមួយចំនួនព្រះរាជបូជនីយកិច្ចនិងព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះមហា វីរក្សត្រ ព្រះវរាជបិតាឯករាជជាតិខ្មែរព្រះបាទនរោត្តម សីហនុ ក្នុងការទាមទាឯករាជ្យពីបារាំង។ នៅក្នុងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ ព្រះបាទនរោត្តមសីហនុ ទ្រង់បានលៈបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាង ក្លៀវក្លាដើម្បីធ្វើការតស៊ូ ក្នុងក្របខណ្ឌទាមទារឯករាជ្យឱ្យរួចផុតពីអាណានិគមនិយមបារាំង ធ្វើឱ្យប្រជានុរាស្ត្ររបស់ព្រះអង្គទូទាំងប្រទេសនិយាយរួម ដោយឡែកប្រជារាស្ត្រខេត្តពោធិ៍សាត់ ចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយនិងបន្តខិតខំចូលរួមថែរក្សាការពារនូវសុខសន្តិភាព ស្ថេរភាព និងសមិទ្ធិផលនានាដែលកើតមាននៅក្នុងប្រទេសកម្ពុជាឱ្យបានបានយូរអង្វែង។ ឯកឧត្តមបានថ្លែងបញ្ជាក់ថា បច្ចុបន្បន្ននេះ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភា និងបន្តវេនដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងអភិវឌ្ឍលើគ្រប់វិស័យ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដែលមានបាវចនា មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ឌីជីថល ជាការឆ្លើយតប បដិវត្ត ឧស្សាហកម្មទី៤និងបដិវត្ត កម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គម លើលកម្ពស់ផលិតភាពសេដ្ឋកិច្ចខ្ពស់ទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ បន្ទាប់មកគណៈអធិបតីបានអញ្ជើញ បង្ហោះប៉េងប៉ោងនិងលែងព្រាបនាពេលនោះផងដែរ៕

រដ្ឋបាលខេត្តសៀមរាប ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧២ទិវាបុណ្យឯករាជ្យជាតិ

2025/11/09 01:45:49 pm        233
នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយយោធភូមិភាគទី៤ បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩វិច្ឆិកា១៩៥៣ – ៩វិច្ឆិកា២០២៥) នៅបរិវេណវិមានរំលឹកគុណអតីតវរៈយុទ្ធជន ខេត្តសៀមរាប។ពិធីនេះ បានប្រព្រឹត្តទៅដោយមានឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អាជ្ញាធរខេត្ត អាជ្ញាធរជាតិអប្សរា មេបញ្ជាការ មេបញ្ជាការរងយោធភូមិភាគទី៤ តំបន់ប្រតិបត្តការសឹករងខេត្តសៀមរាប កំពង់ធំ .ឧត្តមានជ័យ និង ខេត្តព្រះវិហារ កងរាជអាវុធហត្ថខេត្តសៀមរាប ស្នងការ ស្នងការរង និងកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត សាលាដំបូងខេត្ត អាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរ អង្គភាពនានាជុំវិញខេត្ត ។ខួបលើកទី៧២ទិវាបុណ្យឯករាជ្យជាតិនៅខេត្តសៀមរាបក៏ មានការរៀបចំដាក់កម្រងផ្កា គោរពបូជា ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធជន យុទ្ធនារី និងវីរៈនៃកងយោធពលខេមរៈភូមិន្ទ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដែលបានពលីលះបង់ជីវិត ក្នុងបុព្វហេតុនៃការតស៊ូទាមទារឯករាជ្យពីអាណានិគមបារាំង ព្រមទាំងការតស៊ូ ដើម្បីរំដោះប្រទេសជាតិនាថ្ងៃ៧ មករា ១៩៧៩ និង ទប់ស្កាត់របបប្រល័យពូជសាសន៍ប៉ុលពត មិនឲ្យវិលត្រឡប់មកវិញ ព្រមទាំងវីរៈកងទ័ពដែលពលីជីវិត ការពារទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ។ ផ្តើមចេញពីគំរូព្រះវីរៈភាពនេះ រាជរដ្ឋាភិបាលកម្ពុជាចាប់ពីអាណត្តិទី១ រហូតដល់អាណត្តិទី៧ ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧នៃរដ្ឋសភា បានធ្វើឲ្យប្រទេសជាតិទាំងមូលមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ និងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើងគួរជាទីមោទនៈ និងថែរក្សាការពាររដ្ឋធម្មនុញ្ញ និងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ៕

រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធទិវាបុណ្យឯករាជ្យជាតិ និងកំណើតកងយោធពលខេមរភូមិន្ទ

2025/11/09 01:35:30 pm        168
នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥) នៅវេទិកា៧មករា ក្រុងព្រះសីហនុ ថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីសម្ដែងនូវការដឹងគុណ និងចងចាំនូវពលីកម្មរបស់វីរជនយុទ្ធជន ប្រជាជនយើងដែលបានបូជាជីវិត ដើម្បីឯករាជ្យជាតិ ឥស្សរភាព និងសេចក្តីសុខចម្រើន រុងរឿងរបស់ប្រទេសជាតិយើង។អនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រ នៃការទាមទារឯករាជ្យបរិបូណ៌ ប្រជាជាតិកម្ពុជាយើងតែងតែប្រារព្ធពិធីបុណ្យ នៅថ្ងៃទី៩ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ដើម្បីសម្ដែងនូវការដឹងគុណ និងចងចាំនូវពលីកម្មរបស់វីរជនយុទ្ធជន ប្រជាជនយើងដែលបានបូជាជីវិត ដើម្បីឯករាជ្យជាតិ ឥស្សរភាព និងសេចក្តីសុខចម្រើនរុងរឿងរបស់ប្រទេសជាតិយើង និងដើម្បីរំលឹកពីឧត្តមគុណបំណាច់ នៃការទាមទារឯករាជ្យពីសាធារណ រដ្ឋបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់ ព្រះនរោត្តម សីហនុ “ព្រះករុណាព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ ឥស្សរជន និងជំនាញការសំខាន់ៗបារាំង និងខ្មែរ បានខិតខំធ្វើការដ៏ត្រឹមត្រូវរហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបភាគីខ្មែរទទួលបានលទ្ធផលជាទីពេញចិត្ត ព្រះរាជាណាចក្រកម្ពុជាយើង ជារដ្ឋឯករាជ្យពេញបរិបូណ៌។ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ឯករាជ្យ និងសន្តិភាព គឺសុទ្ធតែកើតចេញពីការខិតខំប្រឹងប្រែង និងការផ្តួចផ្តើមដោយខ្មែរខ្លួនឯង ក្នុងន័យនេះក្នុងនាមជាកុលបុត្រខ្មែរទាំងអស់គ្នា ត្រូវបេ្តជ្ញាខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដង្ហែតាមស្នាព្រះហត្ថប្រវត្តិសាស្រ្ត និង និងរួមគ្នាជាធ្លុងមួយ ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងអគ្គមគ្គទេសក៏ដឹកនាំដ៏ត្រឹមត្រូវនិងប៉ិនប្រសប់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តពូនជ្រុំថែរក្សា និងការពារឱ្យបានស្ថិតស្ថេរចេរកាលនូវឯករាជ្យភាព អធិបតេយ្យភាព សន្តិភាព ការអភិវឌ្ឍន៍ និងអត្ថិភាពជានិរន្តរ៍ នៃជាតិខ្មែរ៕

អបអរសាទរ! កម្ពុជាឈ្មះពានរង្វាន់អង្ករល្អបំផុតលើពិភពលោកលើកទី៧ នៅក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា

2025/11/09 01:14:12 pm        267
ភ្នំពេញ៖ អបអរសាទរ កម្ពុជាឈ្មះពានរង្វាន់អង្ករល្អបំផុតលើពិភពលោកលើកទី ៧ ក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា ។ការឈ្នះពានរង្វាន់អង្ករល្អបំផុតក្នុងពិភពលោក (Worlds Best Rice 2025) នៅក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយ The Rice Trader រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដែលនេះជាលើកទី ៧ ហើយ ដែលកម្ពុជាឈ្នះពានរង្វាន់អង្ករល្អដាច់ ក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ ដោយ លើកទី១ទទួលបានកាលពីឆ្នាំ២០១២, លើកទី២ នៅឆ្នាំ២០១៣, លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, លើកទី៦ នៅឆ្នាំ២០២៤, និងចុងក្រោយនៅឆ្នាំ២០២៥ នេះ។សូមជម្រាបជូនផងដែរថា ការឈ្នះពានរង្វាន់នេះ គឺបានមកពីការគិតខំប្រឹងប្រែងរបស់រប្រជាកសិករកម្ពុជា ដែលបានចូលរួមខិតខំប្រឹងប្រែងផលិតអង្ករកម្ពុជា ជម្រុញធ្វើយ៉ាងណាឲ្យមានគុណភាពខ្ពស់រហូតមានការទទួលស្គាល់ពីអន្តរជាតិនូវគុណតម្លៃ និងគុណភាពនៃអង្ករកម្ពុជារហូតមក៕

កម្ពុជា និងអង់គ្លេស ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងបង្កើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ

2025/11/09 01:09:15 pm        178
នាឱកាសដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍ពិភពលោក (World Travel Market) នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោកជំទាវ Stephanie Peacock រដ្ឋមន្រ្តីកីឡា ទេសចរណ៍ សង្គមស៊ីវិល និងយុវជននៃចក្រភពអង់គ្លេស អំពីកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍រវាងកម្ពុជា និងចក្រភពអង់គ្លេស។ ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្លានេះ ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ឯកភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញលោកជំទាវមកទស្សនកិច្ចនៅកម្ពុជាដើម្បីជ្រាបពីសភាពការណ៍ពិត កត្តាសុខសន្តិភាព សុវត្ថិភាពទេសចរណ៍ សក្តានុពលទេសចរណ៍កម្ពុជាដ៏សំបូរបែប ពិសេសប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោក និងអាកាសយានដ្ឋានអន្តរជាតិតេជោដែលជាប់ចំណាត់ថ្នាក់ទី៩ ក្នុងពិភពលោក និងបានរៀបចំប្លង់ស្ថាបត្យកម្មដោយស្ថាបត្យករអង់គ្លេស។ លោកជំទាវរដ្ឋមន្រ្តី បានឯកភាពនឹងអញ្ជើញមកទស្សនាកិច្ចនៅកម្ពុជា។

អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានផ្តល់ជូនពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងឃុំព្រែកក្របៅ

2025/11/09 12:54:08 pm        256
អំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ជូនគ្រួសារពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ ទឹកភ្លៀងចំនួន ៣១ គ្រួសារ រស់នៅក្នុងឃុំព្រែកក្របៅ ស្រុកកងមាស។ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ ចំនួន ៣១គ្រួសារ រស់នៅតំបន់គោដេក ភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ទាំងអស់ ដោយក្ដីនឹករលឹកនិង អាណិត​អាសូរជាទីបំផុត ។ ទាំងនេះ បង្ហាញអោយឃើញ ពីក្តីកង្វល់ របស់សម្តេចប្រធាន ដែលតែងតែ បានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរបស់ប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុត ហើយតែងបានចាត់តំណាងចុះអន្តរាគមន៍ ផ្តល់អំណោយ​សង្រ្គោះជាបន្តបន្ទាប់ ដើម្បីជួយ​ដោះស្រាយសម្រាលទុក្ខលំបាកបងប្អូនទាន់ពេលវេលា ដោយមិនរើសអើង និងមិនទុកនរណាម្នាក់​ចោលឡើយ ។ ជាមួយគ្នានោះឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើន​រំលឹកដល់ប្រជាពលរដ្ឋ ត្រូវរស់នៅ​ត្រូវអនុវត្តវិធានអនាម័យស្អាត ៣យ៉ាង ពិសាទឹកដាំឆ្អិន ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លង​នៃជម្ងឺដំកាត់ផ្សេងៗ ដែលបង្កដោយសត្វមូស ឬ បង្កដោយកង្វះអនាម័យ ជាដើម ជាពិសេស ត្រូវប្រយ័ត្នប្រយែងអោយបានដិតដល់ ចំពោះកុមារតូចៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់លង់ទឹក ។គួរបញ្ជាក់ថាអំណោយមនុស្សធម៌ដែលបានផ្ដល់ជូនទាំង៣១គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ កន្ទេល១ សាប៊ូម្សៅ ២កញ្ចប់សាប៊ូកក់សក់ ៦កញ្ចប់តូច ថ្នាំនិងច្រាស់ដុសធ្មេញ ឃីត ( មុង ភូយ សារុង ក្រម៉ា) និងថវិកាមួយចំនួនផងដែរ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
06/07/2026 06:06 PM
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
06/07/2026 05:06 PM
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ
06/07/2026 04:06 PM
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
06/07/2026 04:06 PM
អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងផ្សព្វផ្សាយច្បាប់សំខាន់ៗជូនពលរដ្ឋឃុំកំពង់ពោធិ៍
06/07/2026 04:06 PM
ឯកឧត្តម គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការ អ.ន.ក.ខេត្តតាកែវ
06/07/2026 03:06 PM
ឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់និយាយថា ខ្លួនបានដាក់ពង្រាយនាវាដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការរបស់ចិន
06/07/2026 03:06 PM
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនចង្ហាន់សមណសិស្សជាង១ពាន់អង្គ/នាក់ ក្នុងឱកាសប្រឡងធម្មវិន័យ
06/07/2026 03:06 PM
បារាំង និងសម្ព័ន្ធមិត្តសម្លឹងរកការចាត់វិធានការថ្នាក់ជាតិ ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលលើបញ្ហាតំបន់ West Bank
06/07/2026 02:06 PM
ករណីឆ្លងជំងឺអេបូឡាហក់ឡើងជាង ៤០០នាក់ ខណៈក្ដីបារម្ភកើនឡើងពីការផ្ទុះឡើងនៃជំងឺនេះនៅអាហ្វ្រិកកណ្តាល
06/07/2026 02:06 PM