អតីតសកម្មជនគណបក្សប្រឆាំងចំនួន៥១នាក់ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
សមត្ថកិច្ចខេត្តមណ្ឌលគិរី បញ្ជូនជនជាតិចិន និងមីយ៉ាន់ម៉ា៨០នាក់ ទៅនាយកដ្ឋានអន្តោប្រវេសន៍ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ
កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកគូលែន
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង

ព័ត៌មានជាតិ

កម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ច CLMV លើកទី១៧ នៅ មីយ៉ាន់ម៉ា

2025/11/07 08:59:30 pm        236
នៅទីក្រុង យ៉ាំងហ្គូន ប្រទេស មីយ៉ាន់ម៉ា នាថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច CLMV តំណាងកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១៧ (17th CLMV EMM)។ កិច្ចប្រជុំនេះ មានគោលបំណងតាមដាន និងពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥-២០២៦ ក្របខណ្ឌសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម លក្ខខណ្ឌយោង នៃកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម និងបញ្ហាផ្សេងៗទៀត ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងលើការកាត់បន្ថយនូវគម្លាត នៃការអភិវឌ្ឍក្នុងចំណោមបណ្ដារដ្ឋសមាជិកអាស៊ាន។

គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែង រៀបចំវេទិកាជាមួយអ្នកសារព័ត៌មាន អំពីការងារជំរឿនមន្ត្រី

2025/11/07 07:32:41 pm        227
នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារផ្សព្វផ្សាយព័ត៌មាននៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែង នៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ បានរៀបចំវេទិកាជាមួយអ្នកសារព័ត៌មាន ដើម្បីផ្តល់ព័ត៌មានលម្អិតអំពីដំណើរការនៃការអនុវត្តការងារ និងលទ្ធផលដែលសម្រេចបានឆ្ពោះទៅកាន់ការចុះជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធគោលដៅ ដែលរាជរដ្ឋាភិបាលបានកំណត់ ពិសេសការអនុវត្តមុនគេដោយផ្ទាល់នៅក្រសួងមុខងារសាធារណៈនាពេលខាងមុខនេះ។ ក្នុងវេទិកានារសៀលនេះ មានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស ៦រូបដែលជាថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ និងមន្ត្រីជំនាញ ដែលជាក្រុមការងារទាំងអស់ នៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប សរុបប្រមាណ ៥០នាក់។ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នចំណុះអង្គភាពនីតិប្រតិបត្តិ គឺជាគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។ យុទ្ធនាការជំរឿនមន្ត្រី ចាប់ផ្តើមនៅមូលដ្ឋានរាជធានីភ្នំពេញសម្រាប់ គ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន ហើយនឹងត្រូវបន្តតាមបណ្តាខេត្តទូទាំងប្រទេស។ ដោយឡែកសម្រាប់មុខសញ្ញា ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ យុទ្ធនាការជំរឿនមន្ត្រីនឹងចាប់ផ្តើមនៅក្រសួងមុខងារសាធារណៈ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ហើយបន្តតាមក្រសួង ស្ថាប័ននានា ដែលជាគោលដៅជាបន្តបន្ទាប់។ គោលដៅនៃការធ្វើជំរឿននេះ គឹដើម្បីទទួលបានទិន្នន័យជាក់លាក់ មានការឯកភាពគ្នា​ និងប្រើប្រាស់រួមគ្នា។ វេទិកានេះ មានការបង្ហាញអំពីសាវតា គោលបំណង វិសាលភាព ក៏ដូចជាបច្ចេកទេសផ្សេងៗគាំទ្រដល់ដំណើរការនៃយន្តការធ្វើជំរឿនមន្ត្រីជាក់ស្តែង ព្រមទាំងវេទិកាសំណួរ ចម្លើយ ពីវាគ្មិនទាំង៦ ដែលជាថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ជាមួយអ្នកសារព័ត៌មានផងដែរ។ វាគ្មិនកិត្តិយសទាំង ៦រូបរួមមាន៖ (១)លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មការតិ, (២)ឯកឧត្ដម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជំរឿននៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងមុខងារសាធារណៈ, (៣)ឯកឧត្ដម ទិត ច័ន្ទតារា ទីប្រឹក្សាឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារផ្សព្វផ្សាយព័ត៌មាននៃគណៈកម្មការ, (៤)ឯកឧត្ដម ឡុង សារឿន អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្រ្តីតាមឌីជីថល និងជាប្រធានក្រុមការងារបច្ចុប្បន្នភាព និងអភិវឌ្ឍន៍ប្រព័ន្ធឌីជីថលនៃគណៈកម្មការ (៥)លោក មាស ពេជ្រ អគ្គនាយករង តំណាងឯកឧត្ដម ពេជ្រ វិជ្ជាគន្ធី ប្រធានក្រុមការងារបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងទិន្នន័យមន្ត្រីនៃគណៈកម្មការ និង (៦)លោក ឡេង សុភក្រ ប្រធាននាយកដ្ឋានធនធានមនុស្ស តំណាង ឯកឧត្ដម សុខ សប្បាយណា អនុប្រធាននៃគណៈកម្មការ។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់យុទ្ធជនដែលរងរបួស និងកំពុងសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យនៅរាជធានីភ្នំពេញ

2025/11/07 07:29:52 pm        186
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញនាំសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និងសម្ភារៈមួយចំនួនជូនយោធិន ឃួយ ឡាយ រងគ្រោះដោយសារមីន កាលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដែលកំពុងទទួលការព្យាបាល នៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គលេខាធិការរងទី២ និងសហការី បានសួរសុខទុក្ខ យោធិនជួរមុខមួយចំនួនកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ក្នុងឱកាសចុះសួរសុខទុក្ខដល់យោធិនខាងលើនេះឯកឧត្តម យូ ឡាណា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកជាពន់ពេក ពិសេសសេចក្តីអាណិត ស្រលាញ់ និងការបារម្ដពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរមិនរំលងនោះឡើយពីសុខទុក្ខរបស់យុទ្ធជននិងក្រុមគ្រួសារ និងសូមជូនយុទ្ធជនដែលកំពុងសម្រាកព្យាបាលនាពេលនេះ សូមឆាប់បានជាសះស្បើយ ដើម្បីវិលត្រលប់ទៅជួបជុំគ្រួសារវិញ។

ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ មូលនិធិទទួលបានថវិកាបរិច្ចាគ សរុបសមមូលនឹង ៤ ៤៩៣ ៩៥០ ដុល្លារអាម៉េរិក ពីសប្បុរសជន

2025/11/07 07:17:19 pm        129
មូលនិធិគន្ធបុប្ផាកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ កន្លងទៅនេះ, មូលនិធិទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹង ៤ ៤៩៣ ៩៥០ ដុល្លារអាម៉េរិក ពីសប្បុរសជនចំនួន ២៦ ៦៣៧ រូប ដោយគិតរួមទាំងការបរិច្ចាគ ដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និង គន្ធបុប្ផាសៀមរាប។ ជាមួយគ្នានេះដែរ, មូលនិធិគន្ធបុប្ផាកម្ពុជាក៏បានបង្វែរថវិកាសរុបសមមូលនឹង ៣ ២៧៨ ៣៣៨ ដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា។មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ដែលបានផ្តល់ការគាំទ្រ និងបរិច្ចាគថវិកាសម្រាប់ចូលរួមទ្រទ្រង់ និងធានាឱ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរក្នុងការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារនៅកម្ពុជា ព្រមទាំងសេវាសម្រាលជូនស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ, ប្រកបដោយគុណភាព និងមិនមានការរើសអើង សំដៅលើកកម្ពស់សុខុមាលភាពទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះនៅកម្ពុជា។សូមរំលឹកជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា មាន សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយស និងត្រូវបានបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីកៀរគរអំណោយ, ឧបត្ថម្ភធន, និងវិភាគទានពីប្រភពស្របច្បាប់នានា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ”។សម្រាប់សាធារណជនដែលមាទឹកចិត្តសប្បុរស និងមានបំណងចូលរួមនាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ, សូមចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈ មធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូ ដូចមានក្នុងរូបភាពជូនភ្ជាប់ ឬតាមរយៈការទំនាក់ទំនងលេខទូរសព្ទ ០៦១ ៧០ ១១១១ ៕

ក្រសួងបរិស្ថាន ផ្ដល់ ធុងសំរាមជាង ៩០០ធុង ជូនមូលដ្ឋានសាធារណៈ នៅទូទាំងខេត្តកោះកុង

2025/11/07 05:23:42 pm        176
នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតី និងបានប្រគល់ធុងសំរាមជូនដល់មូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង ចំនួន ៩៣៩ធុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្ត មន្ទីរបរិស្ថាន មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរធម្មការនិងសាសនា តំណាងរដ្ឋបាលក្រុង-ស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនសាខាកាកបាទក្រហម យុវជនកាយរឹទ្ធិ និងសិស្សានុសិស្សជាច្រើននាក់នៅខេត្តកោះកុង។ ឯកឧត្តម សាបូ អូហ្សាណូ បានថ្លែងថា ក្រសួងបរិស្ថានបានចែកជូនធុងសំរាម ចំនួន ៣ធុងសំរាមដល់គ្រប់សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ហើយការផ្តល់ធុងសំរាមនេះ គឺជាកិច្ចការសំខាន់ដែលអាចអប់រំប្រជាពលរដ្ឋឱ្យចេះទុកដាក់ និងញែកសំរាមតាមប្រភេទសំរាម ក៏ដូចជាជួយផ្តល់លទ្ធភាពឱ្យគ្រួសារដែលពុំមានលទ្ធភាពរកធុងសំរាមបាន អាចកាន់នាំយកសំរាមមកដាក់ក្នុងធុងតាមសាលារៀន មណ្ឌលសុខភាព និងវត្តអារាមបាន ដោយពុំចាំបាច់ចំណាយលើការប្រមូលសំរាមឡើយ និងម្យ៉ាងទៀត ក៏ជាការប្រមូលផ្តុំសំរាមដែលមានតម្លៃសេដ្ឋកិច្ចអាចលក់បាន ហើយជួយកាត់បន្ថយបរិមាណសំរាមយកទៅទុកដាក់នៅទីលាន និងផលប៉ះពាល់ដល់សោភ័ណភាព អនាម័យ បរិស្ថាន ព្រមទាំងសមុទ្រដ៏ស្រស់ស្អាតសម្រាប់ភ្ញៀវទេសចរណ៍មកកម្សាន្តផងដែរ។ក្នុងឱកាសនោះ លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាតំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដែលបានប្រគល់សម្ភារគ្រប់គ្រងសំរាម សំណល់រឹង រួមមានធុងសំរាមនាថ្ងៃនេះ ជូនដល់មូលដ្ឋានសុខាភិបាល សាលារៀន វត្តអារាមនៅទូទាំងខេត្តកោះកុង ដើម្បីបង្កើនភាពស្អាត និងអនាម័យ មិនគ្រាន់តែទាក់ទាញទេសចរណ៍មកទស្សនាខេត្តតំបន់សមុទ្រដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែបានជួយដល់សាភ័ណភាព និងលើកកម្ពស់នូវភាពស្អាតដល់មូលដ្ឋានសុខាភិបាល សាលារៀន វត្តអារាម ព្រមទាំងការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។សូមបញ្ជាក់ថាក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការជាបន្តបន្ទាប់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក ដោយផ្តើមចេញពីការអប់រំផ្សព្វផ្សាយ យុទ្ធនាការ ទៅចលនា និងក្លាយជាទម្លាប់ស្អាតតរហូតទៅ។ ក្រសួងបរិស្ថានបានសម្រេចលទ្ធផល ភាពជោគជ័យនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានអ្នកចូលរួមសរុបចំនួន ១៤លាន អង្គ/នាក់។ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការបន្ទាប់មួយបន្ថែមទៀតគឺយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលមានសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋរួមគ្នា រើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងទីសាធារណៈ ដោយធ្វើការប្រមូល និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ក្រសួងបរិស្ថានបានកំពុងនឹងកំពុងជំរុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការសម្អាត ផ្លូវជាតិឱ្យបានស្អាត ដើម្បីផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក ។ក្នុងពេលនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ ដល់អ្នកចូលរួមទាំងអស់ និងបានដាក់ចេញផែនការសកម្មភាពដើម្បីកម្ពុជាដែលជាផ្ទះយើងស្អាត តាមរយ: ការចែកធុងសំរាម ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធកន្លែងទុកដាក់សំរាម និងការកែច្នៃសំរាម ការបំពាក់ឡដុតសំរាមជាដើម។ ជាមួយគ្នានេះ ឯកឧត្តម្តរដ្ឋមន្រ្តី បានជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត ក្នុងការរៀបចំឱ្យផ្ទះយើងមានភាពស្អាត និងជំរុញឱ្យមានការចូលរួមកាន់តែច្រើនថែមទៀត បន្តសម្អាតតាមលំនៅឋានរៀងៗខ្លួន ដើម្បីជំរុញឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ មានបរិស្ថានស្អាត និងការស់នៅប្រកបដោយចីរភាព។ ការបង្កើនភាពស្អាតរបស់ប្រជាពលរដ្ឋនៅតាមផ្ទះ សម្អាតអនាម័យតាមកន្លែងការងារ និងមូលដ្ឋាននានា ជួយបង្កើនសោភ័ណភាព មានអនាម័យ ទាក់ទាញទេសចរណ៍ និងធ្វើឱ្យមានសុខភាពល្អ៕

ក្រសួងអប់រំ ជ្រើសរើសកុមារី និងយុវតី ចូលរួមប្រកួតប្រជែងកម្រិតថ្នាក់ជាតិ កម្មវិធីអប់រំបង្កើតហ្គេម

2025/11/07 05:10:53 pm        153
ក្រសួងអប់រំ យុវជន និងកីឡា បានជូនសេចក្ដីជូនដំណឹងដល់សិស្សានុសិស្សជាកុមារី និងយុវតីកម្ពុជា អំពីការបើកទទួលពាក្យចូលរួមកម្មវិធីប្រកួតប្រជែងបង្កើតហ្គេម ប្រចាំឆ្នាំ២០២៥។ នេះជាឱកាសល្អសម្រាប់កុមារី និងយុវតីកម្ពុជា ក្នុងការបញ្ចេញសមត្ថភាព បង្ហាញពីភាពច្នៃប្រឌិត និងពង្រឹងជំនាញឌីជីថល ពីអ្នកប្រើប្រាស់ ទៅជាអ្នកបង្កើតថ្មី។កម្មវិធីប្រកួតប្រជែងកម្រិតថ្នាក់ជាតិ កម្មវិធីអប់រំបង្កើតហ្គេម ផ្តោតសំខាន់ទៅលើការកាត់បន្ថយគម្លាតសមត្ថភាពឌីជីថល តាមរយៈការជំរុញភាពច្នៃប្រឌិត ភាពប៉ិនប្រសប់ ពង្រឹងជំនាញទន់ (ការគិតត្រិះរិះបែបស៊ីជម្រៅ ការដោះស្រាយបញ្ហា និងការធ្វើការជាក្រុម) និងស្វ័យភាពក្នុងការអភិវឌ្ឍហ្គេម ដើម្បីចូលរួមដោះស្រាយបញ្ហានានាក្នុងសហគមន៍។ព័ត៌មានពិស្ដារ៖

៣ថ្ងៃបុណ្យអុំទូក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សស្លាប់១៣នាក់ និងរងរបួសធ្ងន់ស្រាល៣៣នាក់

2025/11/07 04:34:43 pm        187
ភ្នំពេញ៖ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គិតចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទូទាំង ប្រទេសកម្ពុជា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោគកើតឡើងចំនួន២៦ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន១៣នាក់ និងរងរបួសធ្ងន់ស្រាល៣៣នាក់។ នេះបើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។បើតាមលោក ទូច សុឃៈ បើគិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា បូកយោងទាំងរយៈពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ករណីគ្រោះថ្នាក់ចរាចរណ៍ បានផ្ដាច់ជីវិតអ្នកដំណើររហូត២៥រូប ខណៈអ្នករងរបួសធ្ងន់ និងស្រាលសរុប មានដល់ទៅជាង៥០រូប។ អ្នកនាំពាក្យចាត់ទុកតួលេខនេះ ថាជាសញ្ញាណដ៏គួរឱ្យបារម្ភជាថ្មីទៀតសម្រាប់ខែវិច្ឆិកានេះ។គួរកត់សម្គាល់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានផ្ដាច់ជីវិតមនុស្សក្នុងអំឡុងពិធីបុណ្យអុំទូក ឆ្នាំ២០២៥នេះមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពត បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ កោះកុង ព្រៃវែង ស្វាយរៀង ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តក្រចេះ៕

អាជ្ញាធរខណ្ឌ៧មករា ចុះអនុវត្តការរុះរើរសំណង់រោងឈើ សង់រំលោភបំពានកំណាត់ផ្លូវលេខ១៤៩ ក្បែរវិទ្យាល័យបាក់ទូក

2025/11/07 04:20:28 pm        1178
ភ្នំពេញ៖ អាជ្ញាធរខណ្ឌ៧មករា បានចុះអនុវត្តការរុះរើរសំណង់រោងឈើ ដែលពលរដ្ឋសាងសង់រំលោភបំពានទាំងស្រុងលើកំណាត់ផ្លូវលេខ១៤៩ ក្បែរវិទ្យាល័យបាក់ទូក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អាជ្ញាធរខណ្ឌ៧មករា ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ តំណាងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដឹកនាំកម្លាំងចុះអនុវត្តរុះរើររាល់សំណង់រោងឈើមួយចំនួន ដែលបងប្អូនប្រជាពលរដ្ឋ រស់នៅលើដងផ្លូវខាង បានយកដងផ្លូវធ្វើជាអាជីវកម្មផ្ទាល់ខ្លួន ។លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា បានឲ្យដឹងថា មុនឈានដល់ការចុះអនុវត្តនេះដែរ រដ្ឋបាលខណ្ឌ ក៏បានចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ទៅកាន់ បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងការសង់រោងលើដងផ្លូវសាធារណៈខាងលើ ពិសេសសាលាបង្រៀនគួរ « ជ័យថាវី » ដោយកិច្ចការងារនេះ ក៏ទទួលបានការអនុញ្ញាតពីក្រសួងរៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ ពិសេសរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពិនិត្យឃើញថា មានការរំលោភបំពានដងផ្លូវខាងលើទាំងស្រុង ដែលធ្វើឲ្យប៉ះពាល់ដល់លំហូរចរាចរណ៍ និងសោភណ្ឌភាពដងផ្លូវសាធារណៈក្នុងតំបន់នោះ ។ក្នុងកំឡុងពេលអាជ្ញាធរចុះអនុវត្តការរុះរើរ ក៏មានបងប្អូនអ្នកពាក់ព័ន្ធមួយចំនួន បានស្ម័គ្រចិត្តចូលរួមជាមួយអាជ្ញាធរ ក្នុងការរុះរើរដោយឯកឯង ដោយមិនមានការបង្ខិតបង្ខំនោះទេ ។ ពួកគាត់ សប្បាយចិត្តជាមួយការរៀបចំរបស់អាជ្ញាធរ ដែលមានគោលបំណងធ្វើឲ្យដងផ្លូវមានលក្ខណៈធំទូលាយល្អឡើងវិញ សម្រួលដល់លំហូរចរាចរធ្វើដំណើរសម្រាប់សិស្សានុសិស្ស ក៏ដូចជាពលរដ្ឋទូទៅ ក្នុងតំបន់ ពិសេសនឹងអាចជួយដល់ការរកស៊ីទទួលទានរបស់ប្រជាជន កាន់តែរីកចម្រើនផងដែរ ។គួរបញ្ជាក់ថា កំឡុងការអនុវត្តការចុះរុះរើរនេះដែរ អាជ្ញាធរ នៃរដ្ឋបាលខណ្ឌ មិនទទួលខុសត្រូវចំពោះការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនដែលនៅបន្តការរំលោភបំពានហើយមិនចូលរួមសហការក្នុងការរុះរើរជាមួយអាជ្ញាធរនោះឡើយ ៕ អត្ថបទ ៖ កុម្ភះ 

បណ្តាញស្រ្តីរដ្ឋសភាកម្ពុជា ចូលរួមសិក្ខាសាលានៃសភាប្រើភាសាបារាំងចំនួន ៥សំខាន់

2025/11/07 03:22:50 pm        532
លោកជំទាវ គ្រួច សំអាន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា និងជាអនុប្រធាននៃបណ្តាញស្រ្តីសភានៃរដ្ឋសភាកម្ពុជានិយាយភាសាបារាំង APF អញ្ជើញបន្តចូលរួមសិក្ខាសាលាលើកទី៨ នៅសាធារណរដ្ឋបារាំង ដោយបានចូលរួមកម្មវិធីសិក្ខាសាលា ៥សំខាន់ៗ ដូចខាងក្រោម៖១. ស្តាប់បទបង្ហាញស្តីពី «ភាពវៃឆ្លាតខាងអារម្មណ៍» ដោយសាស្ត្រាចារ្យ Nathalie Rinfret មកពីសាលាជាតិរដ្ឋបាលសាធារណៈ កេប៊ិក និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។២. សិក្សាបទពិសោធន៍ថ្មីរបស់រដ្ឋសភាបារាំង ក្នុងកិច្ចប្រជុំស្តីពី «ការសួរសំណួរទៅកាន់រដ្ឋាភិបាល៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់របបសន្តិសុខសង្គម» នៅវិមានប៊ូបន (Bourbon)។៣. ចូលរួមក្នុងជំនួបជាមួយគណៈប្រតិភូរដ្ឋសភាបារាំង ដើម្បីសិទ្ធិស្រ្តី និងឱកាសស្មើគ្នារវាងបុរស និងស្រ្តី។៤. សិក្សា និងអនុវត្តជាក់ស្តែងលើប្រធានបទស្តីពី «ការហ្វឹកហាត់អំពីឥរិយាបថនៃការនិយាយជាសាធារណៈ»។៥. សិក្សា និងអនុវត្តជាក់ស្តែងលើប្រធានបទស្តីពី «ការហ្វឹកហាត់និយាយជាសាធារណៈ៖ ការសម្តែងក្នុងពេលសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន»។គួរបញ្ជាក់ថា សិក្ខាសាលាលើកទី៨ ស្តីពី «ភាពជាអ្នកដឹកនាំរបស់សមាជិកា សភានិយាយភាសាបារាំង» នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង មានដំណើរការពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥៕ 

ជិត១៤ឆ្នាំមកនេះគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ព្យាបាលជំងឺជូនពលរដ្ឋបាន ២៣១៨ លើក

2025/11/07 03:13:51 pm        527
ឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានប្រាប់ BTV ព័ត៌មាន នាថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០២៥នេះថា ក្នុងរយៈពេលជិត១៤មកនេះ ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្តឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់សេវាដោយ​ឥតគិត​ថ្លៃ​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ទូទាំង​២៥​រាជធានី ខេត្ត បានចំនួន២,៣១៨លើក។ឯកឧត្តម លេង ផាលី បានប្តថា ក្នុងរយៈពេល ១៤ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២ វិច្ឆិកា ឆ្នាំ​២០២៥​) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធាន​កិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិកសមាជិកាចំនួន ៣៦,០០០នាក់ ដែលមាន២៨សាខា បាន​បំពេញ​បេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល​ជា​ច្រើន​ឥត​គណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្រប​ខណ្ឌ​ទូទាំង​ប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យ​ព្យាបាល​ជំងឺ​ជូនប្រជាជនផ្តល់សេវា ដោយឥតគិតថ្លៃបានចំនួន២៣១៨លើក, ព្យាបាលជំងឺ​ជូន​ប្រជា​ពលរដ្ឋបានចំនួន ១៣,៤៨៤,៦៥៨(ដប់បីលាន សែសិបប្រាំបីម៉ឺន បួនពាន់ប្រាំមួយ​រយ​ហាសិប​ប្រាំបីនាក់) គិតត្រឹម ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ច្រើនជាងចំនួន ៣ ភាគ ៤ នៃ​ប្រជា​ជ​ន​សរុប​ទូទាំងប្រទេសដែលមានចំនួន ១៧,៥៧៧,៧៦០នាក់(ដប់ប្រាំពីរលាន ហាសិបប្រាំពីរម៉ឺន ប្រាំពីរពាន់ប្រាំពីររយហុកសិប នាក់) ធៀបនឹងឆ្នាំ២០២៥ បើគិតសេវា​ជា​មធ្យម​ប្រជាពលរដ្ឋ​ក្នុង​ម្នាក់​ចំណាយ​អស់៥០ដុល្លារ សរុបត្រូវចំណាយ ប្រហែល ៦៧៤,២៣២,៩០០ដុល្លារ (ប្រាំមួយ​រយ​ចិត​សិបបួ​នលាន ម្ភៃបីម៉ឺនពីរពាន់ប្រាំបួនរយ ដុល្លារសហរដ្ឋអាមេរិក)។ ឯកឧត្តម លេង ផាលី បានបញ្ជាក់ទៀតថា មុន និងក្រោយ ជម្លោះពំ្រដែនរវាងកម្ពុជា និងថៃ គឺ​ចាប់​ពី​ថ្ងៃ​ទី១៤ ខែមិថុនា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និង​ខេត្តបន្ទាយមានជ័យ សម្របសម្រួលដោយ ឯកឧត្តមអភិបាលខេត្តទាំង៣ គឺក្រុម​ការ​ងារ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្តឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់កណ្តាល ចំនួន២៨២នាក់ បាននាំយក​សម្ភារ​បរិក្ខារ​ថ្នាំ​ពេទ្យ ​និងស្បៀងអាហារមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រ ចិត្តឯកឧត្តម ហ៊ុន ម៉ានី សហការ​ជាមួយ​ក្រុម​គ្រូពេ​ទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និ​ង​ខេត្ត​បន្ទាយ​មាន​ជ័យ សហភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធរដែលពាក់ព័ន្ធ បានចុះអប់រំសុខភាព ពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ចែកថ្នាំ និងស្បៀងអាហារ ជូនដល់ជន​ភៀស​សឹក​ដែល​ផ្ទុះ​អាវុធ​តាម​បន្ទាត់​ព្រំដែន និងផ្តល់សេវាដោយឥតគិតថ្លៃ បានចំនួន ១៥១,៧៩០នាក់ (ដប់ប្រាំម៉ឺន មួយពាន់ ប្រាំ​ពីរ​រយ​កៅសិបនាក់) ស្រី ៩១,០៥២នាក់ (ប្រាំបួនម៉ឺន មួយពាន់ ហាសិបពីរនាក់) ទន្ទឹមគ្នា​នោះ​ឯកឧត្តម លេង ផាលី ក៏បានផ្ដាំផ្ញើរសួរសុខទុកពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធាន​កិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល។នាឱកាស​នោះឯកឧត្តម លេង ផាលី សូមគោរពចូលរួមសម្តែងការអបអរសាទរយ៉ាងក្លៀវក្លាបំផុត ជូន​ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល​បាន​ដឹក​នាំគណៈប្រតិភូ និងសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និង​ព្រះរាជាណាចក្រថៃ ដ៏មានសារៈសំខាន់ ជាតម្លៃនៃប្រវត្តិសាស្ត្រកាលពីថ្ងទី២៦ ខែតុលា ឆ្នាំ​២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ឯកឧត្តម ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋ​មន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន ធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាព៕អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បារាំង និងសម្ព័ន្ធមិត្តសម្លឹងរកការចាត់វិធានការថ្នាក់ជាតិ ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលលើបញ្ហាតំបន់ West Bank
06/07/2026 02:06 PM
ករណីឆ្លងជំងឺអេបូឡាហក់ឡើងជាង ៤០០នាក់ ខណៈក្ដីបារម្ភកើនឡើងពីការផ្ទុះឡើងនៃជំងឺនេះនៅអាហ្វ្រិកកណ្តាល
06/07/2026 02:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន៥១នាក់ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
06/07/2026 02:06 PM
ការបាញ់ប្រហារបណ្ដាលឱ្យនគរបាលរបួស ខណៈកងកម្លាំងបូលីវីសម្អាតផ្លូវហាយវេក្រោយបិទរយៈពេលជាច្រើនសប្តាហ៍
06/07/2026 01:06 PM
អ៊ុយក្រែនវាយប្រហារដោយយានដ្រូនជាច្រើនលើរុស្ស៊ីនៅថ្ងៃចុងក្រោយនៃវេទិកាសេដ្ឋកិច្ចដ៏សំខាន់
06/07/2026 01:06 PM
សមត្ថកិច្ចខេត្តមណ្ឌលគិរី បញ្ជូនជនជាតិចិន និងមីយ៉ាន់ម៉ា៨០នាក់ ទៅនាយកដ្ឋានអន្តោប្រវេសន៍ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ
06/07/2026 01:06 PM
កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកគូលែន
06/07/2026 01:06 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង
06/07/2026 12:06 PM
ក្រុមអ្នកជួយសង្គ្រោះបញ្ឈប់ការស្វែងរកបុរសពីរនាក់ចុងក្រោយដែលបាត់ខ្លួនក្នុងរូងភ្នំនៅឡាវ
06/07/2026 12:06 PM
មនុស្ស៧នាក់ស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើជំរំតង់នៅទីក្រុងហ្កាហ្សា
06/07/2026 11:06 AM