ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់

ព័ត៌មានជាតិ

កម្ពុជា លើកទឹកចិត្តឱ្យ ប្រទេសតួកគីយ៉េ ពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគវិស័យសក្ដានុពល

2025/11/05 01:31:42 pm        567
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយលោក Faik YAVUZ ហេរញ្ញិក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសហភាពសភាពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញនៃប្រទេសតួកគីយ៉េ (TOBB) ដោយបានលើកទឹកចិត្តឱ្យ TOBB ពិនិត្យលទ្ធភាពពង្រីកសកម្មភាពពាណិជ្ជកម្មជាមួយកម្ពុជា ក៏ដូចជាវិនិយោគទៅក្នុងវិស័យសក្ដានុពលទាំងនោះ។លោកជំទាវ ចម និម្មល បញ្ជាក់ថា ដើម្បីសម្រួលដល់ការងារនេះ ក្រសួងពាណិជ្ជកម្មនឹងធ្វើការសម្របសម្រួលជំរុញឱ្យមានការរៀបចំវេទិកាផ្គូផ្គងធុរកិច្ច ពិព័រណ៍ពាណិជ្ជកម្ម និងកម្មវិធីជំរុញវិស័យពាណិជ្ជកម្មនានារវាងវិស័យឯកជននៃប្រទេសទាំងពីរ។នាឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា និងតួកគីយ៉េមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក ជាពិសេសនៅក្នុងវិស័យសក្ខានុពលមួយចំនួនដូចជា ការកែច្នៃម្ហូបអាហារ កសិកម្ម វេចខ្ចប់ ឧស្សាហកម្ម កម្មន្តសាល ទេសចរណ៍ និងសំណង់។ គួរបញ្ជាក់ថា លោកជំទាវ ចម និម្មល បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Faik YAVUZ ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងតួកគីយ៉េ នារសៀលថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅការិយាល័យសហភាពសភាពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញនៃប្រទេសតួកគីយ៉េ៕

ស្ថាប័នជំនាញឱ្យដឹងថា សីតុណ្ហភាពនៅកម្ពុជាអាចចុះដល់រង្វង់ ២០ អង្សា C

2025/11/05 11:20:01 am        761
ព្យុះទី២៥ឈ្មោះកាលម៉េហ្គី(Kalmaegi)ដែលមានទីតាំងនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះស ង្ឃរា ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រអានដាមម៉ន, សមុទ្រចិនខា ងត្បូង, សមុទ្រកម្ពុជា, អាងទន្លេមេគង្គ និងមកលើប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយឱ្យដឹងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥។សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់បន្ថែមថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា ២១°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម៤ម៉ែត្រក្នុងមួយវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣០%។ ចំពោះតំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា២៨°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម៤ម៉ែ ត្រក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្ដរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌល គិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%។ តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា២៨°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម៥ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧៥ម៉ែត្រ៕.ដោយ៖ គង់ ឌិន

ថ្ងៃឈប់សម្រាក នៃពិធីបុណ្យអុំទូកថ្ងៃទី២ បងប្អូនពលរដ្ឋកុះករ បន្តដើរលេងកម្សាន្ត នៅសួនមាត់ទន្លេ

2025/11/05 11:03:27 am        300
ថ្ងៃទី០២ នៃថ្ងៃឈប់សម្រាក ក្នុងឱកាសពិធីបុណ្យអុំទូក ឆ្នាំ២០២៥នេះ បណ្តាបងប្អូនប្រជាពលរដ្ឋកុះករ បានបន្តនាំគ្នាទៅដើរលេងកម្សាន្ត នៅសួនមាត់ទន្លេ មុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ។ថ្វីត្បិតពិធីបុណ្យអុំទូកឆ្នាំនេះ ត្រូវបានផ្អាកការប្រារព្ធក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញថា ទិដ្ឋភាពជារួមទូទៅ ក៏នៅតែមានបងប្អូនប្រជាពលរដ្ឋ បណ្តាភ្ញៀវជាតិ និងអន្តរជាតិជាច្រើន នៅតែបន្តនាំគ្នាដើរលេងកម្សាន្តសប្បាយ ក្រោមបរិយាកាសអំណោយផលល្អ ទាំងបរិស្ថានអនាម័យ របៀបរៀបរយសាធារណៈ ក៏ដូចជាសន្តិសុខសុវត្ថិភាពល្អប្រសើរ ។ ពលរដ្ឋ ដែលបានទៅដើរលេងកម្សាន្ត បានបង្ហាញអារម្មណ៍រីករាយ ប្រកបដោយក្តីស្រស់ស្រាយល្អ ទោះពួកគាត់មិនបានមើលការប្រណាំងទូកក៏ពិតមែន ។ ពួកគាត់លើកឡើងថា ក្រោមម្លប់ នៃសុខសន្តិភាព ទើបពួកគាត់គ្រប់គ្នា អាចមកដើរលេងកម្សាន្តបានដោយភាពសប្បាយ ហើយ​ក៏មិនភ្លេចនឹកគុណដល់វីរភាពអង់អាចហានក្លារបស់វីរកងទ័ពកម្ពុជា ដែលបានឈរជើងយ៉ាង​រឹងមាំនៅសមរភូមិមុខ ទើបធ្វើឲ្យពលរដ្ឋដែលនៅសមរភូមិក្រោយអាចដើរកម្សាន្តសប្បាយបាន ។ គួរបញ្ជាក់ថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៥នេះ គឺប្រព្រឹត្តិទៅរយះពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយ​ក្នុងនោះ​សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញ គឺពុំមានការរៀបចំពិធីអុំទូកនោះឡើយ ៕ អត្ថបទ ៖ លីហេង 

រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធ​ទិវាបុណ្យឯករាជ្យជាតិ (៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២៥ ) និងព្រះរាជពិធី គ្រងព្រះបរមរាជសម្បត្តិ ខួបលើកទី២១ឆ្នាំ របស់ព្រះមហាក្សត្រ

2025/11/05 10:29:08 am        153
រដ្ឋបាលខេត្តព្រះវិហារ នាថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០២៥នេះ ស្ថិតនៅស្តូបវិមានឯករាជ្យក្នុងក្រុងព្រះវិហារបានរៀបចំពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី២៧ នៃទិវាបុណ្យឯករាជ្យជាតិ(៩ វិច្ឆិកា១៩៥៣-៩ វិច្ឆិកា ២០២៥) និងព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិខួបលើកទី២១ឆ្នាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯក ឧត្តម ខូយ ឃុនហ៊ សមាជិកក្រុមប្រឹក្សាខេត្តតំណាង ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាអភិបាលរងខេត្ត អតីតយុទ្ធជននិងនិវត្តន៍ជន កងកម្លាំងទាំង៣ សាលាដំបូងខេត្ត ក្រុង ស្រុកទាំង៨ មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូសិស្សា នុសិស្សយុវជនកាយរឹទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជាជាច្រើនរូប។ថ្លែងសន្ទរកថាក្នុងឱកាសនោះ ឯកឧត្ដម គីម រិទ្ធី បានបានបង្ហាញនូវសេចក្តីរំភើប រីករាយយ៉ាងក្រៃលេងដែលខេត្តព្រះវិហារ បានរៀបចំកម្មវិធីនេះឡើងដើម្បីរំលឹកដល់គុណូបការៈ និងស្នាព្រហស្ថដ៏ ឧត្តុង្គឧត្តមឧត្តម ថ្លៃថ្លាក្រោមព្រះរាជបូជនីយកិច្ចដឹកនាំកំលាំងប្រដាប់អាវុធក្នុងព្រះរាជបេសកកម្ម របស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព ទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គទ្រង់ បានលះបង់នូវព្រះកាយពល និងព្រះបញ្ញាញាណយ៉ាង ក្លៀវក្លាបំផុត ធ្វើការតស៊ូទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង ជូនប្រទេស កម្ពុជា និងប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប រហូតទទួលបានឯករាជ្យពេញ បរិបូរណ៍ទាំងស្រុង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ឯកឧត្តមបានបន្តទៀតថា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ទូទាំងខេត្ត ព្រះវិហារទូលព្រះបង្គំ យើងខ្ញុំសូមប្តេជ្ញាដង្ហែរតាមព្រះរាជតម្រិះដ៏ថ្លៃថ្លា របស់ព្រះ អម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមគាំទ្រយ៉ាងពេញទំហឹង ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិ កាលទី៧ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាពិសេសគឺ គន្លឹះជាអាទិភាពទាំង៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ដែលជាមូលដ្ឋានគ្រឹះ ដ៏សំខាន់ ដើម្បីឈានឆ្ពោះទៅសម្រេច បានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ក្នុងឧកាសនោះ អង្គពិធីក៏បានគោរពព្រះវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា ទៅតាមកម្មវិធី និងពេលវេលាដែលបានគ្រោងទុក។

សម្ដេចតេជោ ហ៊ុន សែន៖ ភាពសប្បាយរីករាយបុណ្យអុំទូក បង្ហាញ ការថែរក្សាវប្បធម៌ជាលក្ខណៈមហាគ្រួសារខ្មែរ ក្រោមម្លប់សន្តិភាព

2025/11/05 09:27:00 am        329
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានបង្ហោះសារ លើបណ្ដាញសង្គម បង្ហាញពី ភាពរីករាយយ៉ាងគគ្រឹកគគ្រេង នៃបុណ្យអុំទូកនៅសៀមរាប ថ្ងៃទី១ ។សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តសៀមរាប បាននាំមកនូវភាពសប្បាយរីករាយ និងបរិយាកាសអធិកអធមដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។នៅពេលថ្ងៃ នៅតាមដងស្ទឹងសៀមរាប មានប្រជាពលរដ្ឋកម្ពុជាជាច្រើនកុះករ បានមកជួបជុំគ្នាដើម្បីទស្សនា ការប្រណាំងទូកង ដ៏ជក់ចិត្តរបស់ក្រុមចំណុះទូកដែល តំណាងឲ្យសាមគ្គីភាព និង កម្លាំង។ នៅពេលរាត្រី ដងស្ទឹង ត្រូវបានបំភ្លឺដោយពន្លឺប្រទីបចម្រុះពណ៌ ដែលអណ្តែតតាមផ្ទៃទឹក ខណៈប្រជាពលរដ្ឋធ្វើពិធីសំពះព្រះខែ និងរីករាយនឹងការអកអំបុក តាមប្រពៃណី។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ភាពរីករាយនេះ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ តែជាការបង្ហាញយ៉ាងច្បាស់ អំពី ការថែរក្សា ប្រពៃណីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរតែមួយ ក្រោមម្លប់សន្តិភាព។គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានតាំងពីបូរមបុរាណ យូរលង់មកហើយ ដែលមានចែងក្នុងឯកសារ របស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរ។បុណ្យអុំទូកនេះ មានការបកស្រាយប្លែកៗគ្នាជាច្រើន ហើយពិធីធ្វើក៏ប្លែកៗគ្នាដែរ។ក៖ តាមសៀវភៅជ័យវរ្ម័នទី៧ មាននៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ពីដើមមានចែងថា៖ នៅក្នុងសម័យអង្គរនា គ.ស សតវត្សរ៍ទី១២ ប្រទេសកម្ពុជា មានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី៧ ស្តេចយាងធ្វើសង្គ្រាមជើងទឹក ដើម្បីបង្ក្រាបពួកចាម ដោយកងទ័ពទូកជាចម្បាំងរំដោះ ក្រុងកម្ពុជាឱ្យរួចផុត ស្រឡះពីខ្មាំងសត្រូវ (គ.ស ១១៧៧-១១៨១) រឿងចម្បាំងគ្រានោះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារ ។ ក្នុងចម្លាក់នោះ មានកងទ័ពទូកយ៉ាងច្រើនមហិមា ដែលមានព្រះឆាយាល័ក្ខណ៍ ព្រះបាទ ជ័យវរ្ម័នទី៧ ប្រថាប់ឈរលើទីតាំងនាវាចម្បាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ ក្នុងចំណោមកងទ័ព ទូកទាំងឡាយ។ខ៖ ឯកសារល្បែងប្រណាំងទូក របស់ក្រុមជំនុំ ទំនៀមទម្លាប់លេខ១៩.០០៤ និពន្ធដោយលោក ថាច់ ប៉ែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខេត្តឃ្លាំងកម្ពុជាក្រោម មានចែងថា៖ សម័យលង្វែក ព.ស២០៧១ គ.ស១៥២៨ ព្រះបាទអង្គចន្ទទី១ ទ្រង់តាំងពញាតាត ងារជាស្និទ្ធិភូបា ជាស្តេចក្រាញ់នៅកម្ពុជាក្រោម ស្រុកបាសាក់៕

ឧត្តរមានជ័យមានស្ថានីយកសិកម្មចិញ្ចឹមសត្វ និងដាំបន្លែសម្រាប់ផ្គត់ផ្គង់កងទ័ពជួរមុខ

2025/11/05 08:22:54 am        220
ខេត្តឧត្តរមានជ័យ មានផ្ទៃដីជិតពីររយហិកតា ដើម្បីបង្កើតស្ថានីយ៍កសិកម្មចិញ្ចឹមត្រី ចិញ្ចឹមសត្វ និងដាំបន្លែ សម្រាប់ផ្គត់ផ្គង់វីរៈកងទ័ពជួរមុខ ខណៈស្ថានីយ៍នេះបានដំណើរការអស់រយៈពេលជាច្រើនខែមកហើយ ដោយបានយកត្រី​ ស៊ុត និងបន្លែជូនដល់កងទ័ពរាប់ជាច្រើនលើក ច្រើនសាររាប់តោនមកហើយ។ ស្ថានីយ៍កសិកម្មកូនក្រៀលនេះ គឺស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ គឺមានផ្ទៃដី ១៦៨ហិកតា មានដាំបន្លែត្រកួន ស្ពៃជាច្រើនប្រភេទ បន្លែផ្លែ និងចិញ្ចឹមគោ ចិញ្ចឹមទាយកស៊ុត ចិញ្ចឹមត្រី ហើយនាពេលខាងមុខក៏នឹងមានចិញ្ចឹមជ្រូក ចិញ្ចឹមមាន់ផងដែរ ដើម្បីផ្គត់ផ្គង់បងប្អូន វីរៈកងទ័ពយើងនៅដែនដីខេត្តឧត្តរមានជ័យ។ សូមបញ្ជាក់ថា ក្រោយបង្កើតស្ថានីយ៍កសិកម្មកូនក្រៀល ចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងដាំបន្លែនេះមក បានយកទៅចែកជូនបងប្អូនវីរៈកងទ័ពជាច្រើនលើកច្រើនសារមកហើយ ដោយក្នុងនោះស៊ុតបានប្រគល់ជូនជាងមួយម៉ឺនគ្រាប់ ត្រីជិតមួយតោន ខណៈបន្លែជាង៦តោន ហើយស្ថានីយ៍នេះនឹងបង្កើតផលិតភាពបន្ថែមទៀតទាំងបន្លែ និងការចិញ្ចឹមដើម្បីធ្វើយ៉ាងណាផ្គត់ ផ្គង់ជូនដល់បងប្អូនកងទ័ពគ្រប់ពេលកាលៈទេសៈទំាងអស់បើទោះបីជាពុំមានបាតុភាពអ្វីកើត ឡើងជាមួយប្រទេសជិតខាងក៏ដោយនោះ។ ការបង្កើតស្ថានីយ៍កសិកម្ម ចិញ្ចឹមសត្វ និងដាំបន្លែនេះគឺបង្ហាញអំពីសាមគ្គីភាព ស្មារតីខ្មែរតែមួយ ពោលគឺទាហានជួរក្រោយគាំទ្រទាហានជួរមុខជានិច្ចគ្រប់ពេលវេលា គ្រប់កាលៈទេសៈទាំងអស់៕អត្ថបទ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន បានប្រាប់មិត្តបរទេសថា ថៃបិទច្រក​ព្រំដែន​ជាមួយ​កម្ពុជាមិនត្រឹម​តែផ្ដាច់​ការតភ្ជាប់រវាងកម្ពុជា-ថៃ ទេ តែជាការ​កាត់ផ្តាច់​ការតភ្ជាប់អាស៊ាន និង​អាស៊ី​ផងដែរ

2025/11/04 08:14:27 pm        2174
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ជាក់ថា សម្ដេចបានប្រាប់ទៅមិត្តបរទេសថាថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនត្រឹមតែផ្ដាច់​ការ​តភ្ជាប់រវាងកម្ពុជា-ថៃ ទេ តែជាការ​កាត់ផ្តាច់​ការតភ្ជាប់អាស៊ាន និង​អាស៊ី​ផងដែរ។ សម្ដេច​ក៏​បាន​លើក​ជា​សំនួរថា ឯណាទៅហាយវេអាស៊ាន ផ្លូវដែកអាស៊ាន និងហាយវេអាស៊ី? តាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា តាំងពីក្រោយសេចក្តីថ្លែងការណ៍សន្កិភាពរវាងកម្ពុជា-ថៃ ត្រូវបានចុះ​ហត្ថ​លេខា​រវាង​នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ក្រោមការជួយរៀបចំរបស់ នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ដែលជាប្រធានអាស៊ាន និងប្រធានាធិបតីសន្តិភាពរបស់អាមេរិក ដូណាល់ ត្រាំ។ យើង​ពិនិត្យឃើញថា មានការរីកចម្រើនគួរឲ្យកត់សម្គាល់តាំងពីការប្រជុំ JBC RBC រហូត​ដល់​ការ​ដក​អាវុធ​ធុន​ធ្ងន់​ជំហានដំបូងចេញពីតំបន់ជម្លោះ ដោយ​មាន​ការ​ត្រួត​ពិនិត្យ​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​សង្កេត​ការណ៍​អាស៊ាន (AOT)។ នេះជាដំណើរឆ្ពោះទៅរកការបញ្ចប់ ឬបន្ថយអរិយភាពរវាង​ប្រទេស​ទាំង​ពីរដែលយើងត្រូវចូលរួមអបអរសាទរ។សម្ដេចតេជោ ហ៊ុន សែនបានបន្តទៀតថា ជាមួយនឹងការសម្តែងការរីករាយ សម្ដេច​មាន​ការ​ចាំ​បាច់​ជម្រាបជូនប្រជាជនកម្ពុជាកុំយល់ច្រឡំរឿងបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញ ព្រោះ​មួយ​រយៈ​ចុង​ក្រោយនេះ ថ្នាក់ដឹកនាំ​ថៃ​មួយ​ចំនួន​បាន​យក​រឿង​បើក​ច្រក​ព្រំដែន​ឡើង​វិញ​នេះ​មក​និយាយ​យ៉ាង​ច្រើន ដែលប្រហែលក្លាយជាប្រធានបទសម្រាប់ឃោសនាបោះឆ្នោត នា​ពេលខា​ង​មុខ​នៅ​ថៃ​ទៀតផង។ ការដែល​ថ្នាក់​ដឹកនាំ​ថៃ​រាប់​ទាំង​នាយករដ្ឋ​មន្ត្រី​ថៃ​ផង​និយាយ​រឿង​បើក​ច្រក​ព្រំដែន​ច្រើន​បែបនេះ បង្កឲ្យមានការយល់ច្រឡំក្នុងចំណោមប្រជាជនកម្ពុជា ឬប្រជាជនថៃថា ភាគី​កម្ពុជា​ជាអ្នកទៅសុំភាគីថៃឲ្យបើកច្រកឡើងវិញ។សម្ដេចតេជោថ្លែងបន្តទៀតថា «ខ្ញុំពិត​ជាមិនច​ង់​ឲ្យប្រជាជន​កម្ពុជា​ទទួល​ទាន​ដំណេក​ជាមួយការ​យល់​ច្រឡំ​នោះទេ​។ សម្រាប់​ប្រជាជនថៃ​គឺ​ជារឿងរ​បស់​ថៃដែ​ល​អាច​ត្រូវបា​ន​បោក​ប្រាស់​សម្រាប់​ការ​បោះឆ្នោត​នាពេលខាងមុខ ដែលការបើកច្រកព្រំដែន​ក្លាយ​ជា​ប្រធាន​បទ​ឃោសនា​បោះ​ឆ្នោត​ផងដែរ​។» សម្រាប់ប្រជាជនកម្ពុជា សម្ដេចតេជោបាន​បញ្ជាក់ឡើងវិញថា តាំង​ពី​ថៃ​បិទ​ច្រក​ទ្វារ​ព្រំដែន​ជាឯ​ក​តោភា​គី​មក កម្ពុជាមិនដែលបានទៅសុំថៃឲ្យបើកច្រកឡើងវិញនោះទេ។ ថៃអាចបន្ត​បិទ១០០ឆ្នាំ ឬ​៥០០ឆ្នាំទៀតក៏ជារឿងរបស់ថៃ ព្រោះកូនសោស្ថិតក្នុងដៃរបស់ថៃ។ ការ​បិទ​កន្លង​មក​នេះ​មិន​ធ្វើ​ឲ្យ​កម្ពុជា​ស្លាប់​នោះទេ តែផ្ទុយទៅវិញ​ធ្វើ​ឲ្យទំនិញក្នុងស្រុកចូលមកជំនួសទំនិញថៃ ដែល​នោះ​គឺ​ជា​ឱកាសជំរុញ​ផលិតកម្មក្នុងស្រុកឲ្យកើនឡើង។សម្ដេចតេជោ បានគូសបញ្ជាក់ថា «ខ្ញុំបាននិយាយប្រាប់ប្រតិភូមិត្តភក្តិបរទេសថា ថៃបិទ​ច្រក​ព្រំដែន​ជា​មួយក​ម្ពុជាមិនមែនគ្រាន់តែកាត់ផ្តាច់ការតភ្ជាប់រវាងកម្ពុជា-ថៃប៉ុណ្ណោះទេ តែជាការកាត់​ផ្តាច់ការតភ្ជាប់អាស៊ាន និងអាស៉ីផងដែរ។ ឯណាទៅហាយវេអាស៊ាន ផ្លូវដែកអាស៊ាន និង​ហាយវេ​អាស៊ី?»សម្ដេចតេជោ សង្ឃឹមថាសារនេះនឹងបានទៅដល់ថ្នាក់នាំថៃ និងប្រជាជនថៃថា កម្ពុជា​មិន​ទៅ​សុំ​ថៃ​បើក​ច្រក​ព្រំដែន​វិញទេ និងសង្ឃឹមថាប្រជាជនកម្ពុជាមិនយល់ច្រឡំថា ថ្នាក់​ដឹកនាំ​កម្ពុជា​ធ្វើ​ថោក​ទៅ​សុំថៃឲ្យបើកច្រកព្រំដែនវិញនោះដែរ៕

កម្ពុជា និងអាម៉េរិក កំណត់គោលដៅជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

2025/11/04 06:20:46 pm        1177
នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយឯកឧត្តម Michael George DeSombre ឧប​ការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដោយ​បាន​ពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។ភាគីទាំងពីរបានយល់ស្របគ្នាថា ការអបអរសាទរខួបលើកទី៧៥ នៃទំនាក់ទំនងការទូត កម្ពុជា-សហ​រដ្ឋ​អាម៉េរិកនៅឆ្នាំនេះ តួនាទីកម្ពុជាជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនា អាស៊ាន​-សហរដ្ឋអាម៉េរិក និងការចូលរួមចំណែកដ៏សំខាន់របស់សហរដ្ឋអាម៉េរិក ដើម្បីនាំមកនូវ សន្តិភាព​តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បានបើកឱកាសដ៏ល្អប្រសើរ សម្រាប់ការពង្រឹងទំនាក់ ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម វិនិយោគ ការពារ​ជាតិ និងសន្តិសុខ រួមទាំងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មតាមបណ្ដាញព័ត៌មានវិទ្យា និងការបោសសម្អាតមីន។ភាគីទាំងពីរបានស្វាគមន៍ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និង​សហរដ្ឋ​អាម៉េរិក (ART) នៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយ ទទួល​ស្គាល់ថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការលើកកម្ពស់កាលានុវត្តភាពសេដ្ឋកិច្ចទៅ វិញ​ទៅ​មក និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការកំណត់ជំហានជាក់ស្តែង ដើម្បី​ធានា​ការ​អនុវត្ត កិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ស្តីពីជម្លោះ​ព្រំ​ដែនកម្ពុជា-ថៃ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកជាថ្មីនូវ អំណរ​គុណ​យ៉ាងជ្រាលជ្រៅរបស់កម្ពុជាចំពោះតួនាទីដ៏សំខាន់របស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងលើបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០២៥ និង ការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាព នៅទី​ក្រុង​គូឡាឡាំពួ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីវិធានការដែលត្រូវអនុវត្ត បន្តដើម្បី​​សម្រេច​ការ​ប្តេជ្ញា​ចិត្ត​ដូច​មាន​ចែង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍រួមនេះ និងបានសង្កត់ធ្ងន់ អំពីការចាំបាច់​ក្នុង​ការ​ពង្រឹង​កិច្ច​ប្រឹង​ប្រែង​ស្ដារ​ជំនឿ និងទំនុកចិត្តឡើងវិញ សំដៅឈានទៅដល់សន្តិភាពចីរកាល់៕

ឯកឧត្តម ស៊ុន ចាន់ថុល ស្នើ​ក្រុមហ៊ុន Medline ​ពិចារ​ណាព​ង្រីកការ​ទិញ​ផលិតផលបរិក្ខាពេទ្យ ដែល​ផលិតនៅកម្ពុជាបន្ថែម និង​ពិនិត្យ​លទ្ធ​ភាព​ដាក់​ទុនវិនិយោគ​បង្កើតរោងចក្រ​នៅកម្ពុជា​ដោយ​ផ្ទាល់​

2025/11/04 05:28:21 pm        453
កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹ​ក​នាំ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រសួង​ពាណិជ្ជ​កម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម​ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ និងគណៈប្រតិភូ សមាគម​ឧក​ញ៉ា​ក​ម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Rob Calia អនុ​ប្រធាន​ក្រុម​ហ៊ុន និងជាប្រធានផ្នែកកិច្ចការជាមួយរដ្ឋាភិបាល របស់ក្រុមហ៊ុន Medline ដែលជាក្រុម​ហ៊ុន​ឯក​ជន​ដ៏​ធំ​បំផុតមួយរបស់សហរដ្ឋអាម៉េរិក មានឯកទេសក្នុងការផលិត និងចែកចាយបរិក្ខារពេទ្យ និង​ផលិតផលថែទាំសុខភាពជាង ៣៣៥ពាន់មុខ ព្រមទាំង​ជា​អ្នក​ផ្តល់​ដំណោះ​ស្រាយ​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់ ជូនស្ថាប័នថែទាំសុខភាពទូទាំងពិភពលោកផងដែរ។ជំនួប​នេះបានផ្តោតសំខាន់ក្នុងការជំរុញវិនិយោគលើវិស័យឧស្សាហកម្មផលិតសម្ភារ និង​បរិក្ខារ​ពេទ្យ​នៅ​កម្ពុជា ដោយក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពី​ឧត្តម​ភាព​វិនិយោគ​ជូន​ថ្នាក់​ដឹកនាំ Medline រួមមានជាអាទិ៍៖ សក្តានុពលរបស់ក​ម្ពុ​ជា​ក្នុង​ការ​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ផលិត​កម្មស​ម្រាប់ការនាំចេញ ដោយយោងលើច្បាប់វិនិយោគថ្មី ដែលផ្តល់ការលើ​ក​ទឹក​ចិត្ត​ខ្ពស់​សម្រាប់​វិស័យ​បច្ចេកវិទ្យាទំនើប និងសុខាភិបាល, ការចូលទៅកាន់ទីផ្សារសំខាន់ៗ ដូចជា​សហរដ្ឋ​អាម៉េរិក(GSP) សហភាពអឺរ៉ុប(EBA) ចិន(FTA) និងកូរ៉េ(FTA), ព្រមទាំងមូលធនមនុស្ស ដែល​មាន​វ័យក្មេងអាចបណ្តុះបណ្តាល ដើម្បីបំពេញតម្រូវ​ការ​ក្នុង​វិស័យ​ផលិត​កម្ម​វេជ្ជ​សាស្ត្រ​បាន​។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរទៅកាន់ក្រុមហ៊ុន Medline ឱ្យ​ពិចារ​ណាព​ង្រីកការ​ទិញនូ​វផលិតផលបរិក្ខាពេទ្យ ដែលផលិតនៅកម្ពុជាបន្ថែមទៀត និង​ពិនិត្យ​លទ្ធ​ភាព​ក្នុង​ការ​បណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតបរិក្ខារពេទ្យនៅកម្ពុជាដោយផ្ទាល់ ជា​ពិសេស​ផលិត​ផលដែលមានតម្រូវការខ្ពស់ដូចជា ស្រោមដៃ ឧបករណ៍វះកាត់សម្រាប់​ការ​ប្រើ​តែ​ម្តង​គត់ (Non-woven surgical supplies for single use only) និងសម្ភារៈការពារប្រភេទ PPE ​ដើម្បីជាការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់របស់ក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍។ ឯកឧត្តម បាន​បន្ថែម​ថា ការវិនិយោគរបស់ Medline នឹងមិនត្រឹមតែបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំ​ង​រួម​ចំណែក​ដល់​ការអភិវឌ្ឍវិស័យសុខាភិបាលរបស់កម្ពុជា តាមរយៈការផ្ទេរបច្ចេក​ទេស​ផលិត​គុណ​ភាព​ខ្ពស់​ផងដែរ៕

ពលរដ្ឋរស់នៅម្តុំច្រកចូលប្រាសាទតាមាន់ បង្ហាញការត្រេកអរក្រោយកងទ័ពកម្ពុជា និងថៃ​ដក​អាវុធ​ធុនធ្ងន់​ចេញ​ឆ្ងាយពីទីតាំងជម្លោះ

2025/11/04 04:21:27 pm        733
បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅម្តុំច្រកចូលប្រាសាទតាមាន់ ស្ថិតនៅឃុំគោកម៉ន ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ បានអះអាងថា ក្នុងរយៈពេលចុងក្រោយនេះពុំមានបាតុភាពអ្វីគួរ ឲ្យ​កត់​​សម្គាល់​នោះទេ ហើយពួកគាត់ក៏បានបង្ហាញការត្រេកអរផងដែរ ក្រោយកងទ័ពកម្ពុជា និង​ថៃ​សម្រេច​ដកអា​វុធធុនធ្ងន់ចេញពីទីតាំងជម្លោះ។តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​នោះ​បាន​និយាយថា បច្ចុប្បន្នពួកគាត់មានភាពធូរស្រាលបន្តិច បន្ទាប់​ពី​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​កូឡាឡាំពួ រវាងកម្ពុជា និងថៃ។ មួយវិញទៀតកាន់​តែ​សប្បាយ​រីក​រាយ​បន្ថែម​ទៀត​ក្រោយ​មើល​ឃើញ​ថា ទាហានកម្ពុជា និងទាហានថៃសម្រេចដកអាវុធធុនធ្ងន់ និង​យុទ្ធោ​បករណ៍ចេ​ញ​ឆ្ងាយពីព្រំដែនជម្លោះ ដើម្បីបញ្ជៀសការផ្ទុះអាវុធដាក់គ្នា ហើយ​ជ្រើស​រើស​យក​ការ​ពិភាក្សា​គ្នា​ដោយ​សន្តិវិធីវិញនោះ។យ៉ាងណាក៏ដោយបងប្អូនប្រជាពលរដ្ឋ ដែលអតីតសុទ្ធតែធ្លាបរត់ភៀសសឹក ដោយ​សារ​ជម្លោះ​ប្រដាប់​អាវុធ​រវាងកម្ពុជា និងថៃនោះ នៅតែមានលក្ខណៈប្រុងប្រៀបជានិច្ច បើទោះ​បី​ជា​ស្ថាន​ភាព​បច្ចុប្បន្ន​មាន​លក្ខណៈធូរស្រាលជាងមុន ក្រោយមានកិច្ចព្រមព្រៀងសន្តិភាព កូឡា​ឡាំ​ពួរ​វាង​កម្ពុជា និងថៃក៏ដោយនោះ។សូមរំលឹកថា ដើម្បីជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា និងភាគីថៃក្នុងការគោរព និង​អនុវត្ត​នូវ​អ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រម​ព្រៀង​សន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រម​ទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែល​ប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ទើបនៅថ្ងៃទី៣១ ខែ​តុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀប​ចំ​កិច្ច​ប្រជុំ​ពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដោយបាន​ឯកភាព​គ្នា​លើ​ផែន​ការជាដំណាក់កាល នៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។ ក្រោយមានការកែសម្រួលនូវអាវុធ និងយុទ្ធោបករណ៍រវាងកងទ័ពកម្ពុជា និងថៃនោះ បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរដែលរស់នៅតាមបណ្តោយព្រំដែនជម្លោះបានសម្តែងភាពរីករាយ និង បានធូរស្បើយ​ចិត្ត​ឡើង​វិញ និងជឿជាក់លើការដោះស្រាយរបស់ប្រមុខរាជរដ្ឋាភិបាលដោយ សន្តិវិធីលើបញ្ហា​ព្រំដែន​នេះ ហើយពួកគាត់សង្ឃឹមថា ស្ថានភាពនឹងវិលទៅរកប្រក្រតីឡើងវិញ នាពេលឆាប់​ៗ​នេះផ​ងដែរ៕ អត្ថបទ៖ បាន ច​ក់ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/06/2026 06:06 PM
ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM