មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
សម្តេចតេជោ ចែករំលែកបទវិភាគអ្នកជំនាញភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ​និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា​ចុះកិច្ចព្រមព្រៀងដើម្បីជំរុញកំណើនទេសចរណ៍កម្ពុជា

ព័ត៌មានជាតិ

កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់

2026/05/13 11:54:56 am        255
រាជធានីភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ បានបើកការឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តិបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅចំណុចបុរីមួយកន្លែង ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តផ្ទាល់ក្រោមការដឹកនាំកម្លាំងចុះបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ ។ ជាលទ្ធផល នៃប្រតិបត្តិការ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ៣៣នាក់ ( ស្រី០៣នាក់ ) និងបានដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើន ដែលបម្រើឲ្យការប្រព្រឹត្តិសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ។ បច្ចុប្បន្ននគរបាលជំនាញ កំពុងបន្តនីតិវិធី ៕ លីហេង

សម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យសមាជិកការិយាល័យនយោបាយនៃមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម

2026/05/13 11:53:58 am        107
នៅព្រឹកថ្ងៃពុធ ទី១៣ ឧសភា ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម ជិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។  

ផ្លូវថ្មើរជើងថ្មី “Walk Street“ ! ជាគម្រោងអភិវឌ្ឍន៍ថ្មីមួយទៀតនៅទីលានតេជោ លើទឹកដី​ខេត្តព្រះសីហនុ

2026/05/13 11:33:56 am        260
ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាល​ខេត្តព្រះសីហនុ​ បានដឹកនាំមន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីតាំងផ្ទាល់សម្រាប់ត្រៀមរៀបចំ "ផ្លូវថ្មើរជើង" (Walk Street) នៅតំបន់ទីលានតេជោ ស្ថិតក្នុងក្រុងព្រះសីហនុ ដើម្បីប្រែក្លាយតំបន់នេះឱ្យទៅជាចំណុចទាក់ទាញទេសចរណ៍ដ៏រស់រវើកបំផុតមួយ។ គម្រោងអភិវឌ្ឍន៍តំបន់ Walk Street នេះ មិនត្រឹមតែផ្ដោតលើការរៀបចំបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវសេវាកម្មចម្រុះសម្រាប់បម្រើដល់ការកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមមាន៖ • ផ្លូវថ្មើរជើងស្តង់ដារ ការស្ថាបនាផ្លូវដើរដែលមានទទឹង ៣ម៉ែត្រ និងប្រវែងសរុបដល់ទៅ ១,២២៥ម៉ែត្រ។ • ការងារតុបតែង គឺការរៀបការ៉ូឡាបន្ថែមដើម្បីបង្កើនភាពស្រស់ស្អាត និងផាសុកភាពសម្រាប់ការដើរកម្សាន្ត។ • តំបន់សេវាកម្មមានការរៀបចំឱ្យមានហាងកាហ្វេទំនើប រទេះរុញលក់ចំណីអាហារ (Street Food) និងតូបលក់វត្ថុអនុស្សាវរីយ៍ ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរ។ • ការលម្អ និងសុវត្ថិភាព គឺជាការដាំដើមដូងបន្ថែមដើម្បីផ្តល់ជាម្លប់ និងសោភ័ណភាពតំបន់ឆ្នេរ រួមជាមួយការបំពាក់បង្គោលភ្លើងបំភ្លឺឱ្យបានគ្រប់គ្រាន់សម្រាប់សុវត្ថិភាពនាពេលរាត្រី។ ការបង្កើត Walk Street នេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក និងផ្តល់ជម្រើសកម្សាន្តថ្មីៗសម្រាប់ភ្ញៀវទេសចរដែលមកសម្រាកលម្អិតនៅខេត្តព្រះសីហនុ។ គម្រោងនេះត្រូវបានរំពឹងថា នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀតដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍមិនឈប់ឈររបស់ខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្តក្នុងការប្រែក្លាយទីក្រុងជាប់មាត់សមុទ្រមួយនេះ ឱ្យទៅជាតំបន់ទេសចរណ៍ដ៏ល្អមួយ។ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដំណើរចុះត្រួតពិនិត្យតាមបណ្តោយឆ្នេរសមុទ្រផងដែរនិងបានផ្តល់ការណែនាំដល់មន្ត្រីក្រោមឱវាទ និងអង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការរៀបចំសណ្តាប់ធ្នាប់សាធារណៈ បញ្ចៀសការរំលោភយកចំណីឆ្នេរធ្វើជាកម្មសិទ្ធិ ឬការលក់ដូរដែលគ្មានរបៀប រៀបរយ អនាម័យបរិស្ថាន ការគ្រប់គ្រងសម្រាម និងការថែរក្សាឆ្នេរខ្សាច់ឱ្យបានសស្អាតជានិច្ច សុវត្ថិភាពភ្ញៀវទេសចរ ការពង្រឹងសន្តិសុខនៅតាមតំបន់កម្សាន្ត ដើម្បីផ្តល់ភាពកក់ក្តៅដល់អ្នកមកលេងកម្សាន្ត៕

ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ពិភាក្សាយន្តការតភ្ជាប់ខ្សែច្រវាក់តម្លៃ

2026/05/13 11:26:32 am        171
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ព្រមទាំងថ្នាក់ដឹកនាំក្រសួង តំណាងសហគមន៍កសិកម្មទំនើប និងតំណាងធនាគារARDB ដើម្បីពិភាក្សាការគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល។យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរឱ្យដឹងថា នៅកិច្ចពិភាក្សាកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦បានផ្តោតលើការជំរុញការតភ្ជាប់ខ្សែច្រវាក់តម្លៃកសិកម្មរវាងសហគមន៍កសិកម្មទំនើប អ្នកទិញ និងគ្រប់តួអង្គពាក់ព័ន្ធ តាមរយៈយន្តការសម្របសម្រួលដូចជា ការគាំទ្រផ្នែកហិរញ្ញវត្ថុ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធានាគុណភាព និងការរៀបចំផលិតកម្មតាមកិច្ចសន្យាដើម្បីធានាទំនុកចិត្តនិងស្ថិរភាពតម្លៃ។ ក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា ក្នុងបរិបទវិបត្តិសកលនាពេលបច្ចុប្បន្ន ការតភ្ជាប់ខ្សែច្រវាក់តម្លៃជាកញ្ចប់បែបនេះ គឺផ្ដល់ភាពច្បាស់លាស់និងប្រាកដប្រជាសម្រាប់ការផលិតរបស់ប្រជាកសិករ និងការកែច្នៃរបស់វិស័យឯកជន សំដៅលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច និងសន្តិសុខស្បៀង៕ អត្ថបទ៖ ឈិត បូរ៉ាវី

តម្លៃជ័រកៅស៊ូធម្មជាតិហក់ឡើង​ ខណៈ​រោងចក្រ​ផលិតសំបកកង់រថយន្តក្នុងស្រុក​កំពុងមានតម្រូវខ្ពស់​​

2026/05/13 10:51:33 am        143
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឱ្យដឹងថា តម្លៃជ័រកៅស៊ូធម្មជាតិ បានហក់ឡើងគួរឱ្យកត់សម្គាល់ ដោយ ទឹកជ័រ DRC 100% មានតម្លៃចន្លោះពី ៧ ៥០០រៀល ទៅ ៨ ១០០រៀល ក្នុងមួយគីឡូក្រាម​ និង​ ជ័រកក DRC 50% មានតម្លៃចន្លោះពី ៣ ៧០០រៀល ទៅ ៤ ៤៥០រៀល ខណៈ​រោងចក្រ​ផលិតសំបកកង់រថយន្ត​កំពុងមានតម្រូវការជ័រកៅស៊ូក្នុងស្រុកកើនឡើង។​លោក ឃុន កក្កដា អគ្គនាយករងទទួលបន្ទុករួមអគ្គនាយកដ្ឋានកៅស៊ូ បាន​​ឱ្យដឹងថា នាពេលនេះ ជ័រកៅស៊ូធម្មជាតិ ជាលក្ខណៈគ្រួសារ ទិញនៅចម្ការ គឺ​ ទឹកជ័រ DRC 100% មានតម្លៃចន្លោះពី ៧ ៥០០រៀល ទៅ ៨ ១០០រៀល ក្នុងមួយគីឡូក្រាម​ និង​ ជ័រកក DRC 50% មានតម្លៃចន្លោះពី ៣ ៧០០រៀល ទៅ ៤ ៤៥០រៀល ដែលតម្លៃអាស្រ័យទៅតាមរយៈពេលបង្កក និងតំបន់។លោក ឃុន កក្កដា បន្តថា ដោយឡែក ការនាំចេញជ័រកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៤ខែដើមឆ្នាំ​២០២៦នេះ សម្រេចបាន​ក្នុងបរិមាណ ៨១ ១១៧ តោន ហើយតម្លៃជ័រកៅស៊ូសម្រាប់នាំចេញទីផ្សារអន្តរជាតិ មានតម្លៃជាមធ្យម​ ១ ៧៨៥ ដុល្លារអាម៉េរិកកក្នុងមួយតោន​។ តម្លៃនេះប្រហាក់ប្រហែលនឹងឆ្នាំ២០២៥ដែរ គឺ ជាមធ្យម ១ ៧៥៦ ដុល្លារអាម៉េរិក ក្នុងមួយតោន។ប្រទេសចិន គឺជាអ្នកប្រើប្រាស់កៅស៊ូធម្មជាតិធំជាងគេបំផុតរបស់ពិភពលោក ដែលមានចំនួនប្រហែល ៤៥% នៃតម្រូវការសរុបនៅឆ្នាំ២០២៤ ហើយប្រទេសចិនក៏​អ្នកផលិតសំបកកង់រថយន្តធំជាងគេបំផុតរបស់ពិភពលោក ផងដែរ។​បើតាមរបាយការណ៍ក្រសួងកសិកម្ម បច្ចុប្បន្ន កម្ពុជា​មានរោងចក្រផលិតសំបកកង់រថយន្តកើនដល់ចំនួន ៨ ហើយ ក្នុង​នោះ រោងកច្រចំនួន ៦ កំពុងប្រតិបត្តិការខ្សែច្រវ៉ាក់ផលិតកម្ម និងរោងចក្រចំនួន ២ទៀតកំពុងដំណើរការសាងសង់​។ ជ័រកៅស៊ូក្នុងស្រុកគឺជាវត្ថុធាតុដើមជាចម្បងសម្រាប់ផលិតសំបកកង់រថយន្ត ដែលស្រូបទាញជ័រកៅស៊ូចំនួន ១២៤ ២៣១តោន កាលពី ក្នុងឆ្នាំ​២០២៥ ហើយបរិមាណជ័រកៅស៊ូ ប្រើប្រាស់ក្នុងស្រុក រំពឹងថា នឹងកើនឡើងថែមទៀតសម្រាប់ឆ្នាំ​២០២៦នេះ៕អត្ថបទ៖ ធូ វិរៈ 

កំពង់ផែស្វយ័តភ្នំពេញ គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនិងផែស្ងួត លើកកម្ពស់ដល់វិស័យពាក់ព័ន្ធ

2026/05/13 10:41:33 am        150
កំពង់ផែស្វយ័តភ្នំពេញ គ្រោងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការអភិវឌ្ឍកំពង់ផែស្ងួត ដើម្បីរួមចំណែកលើកកម្ពស់វិស័យ ដឹកជញ្ជូនពហុមធ្យោបាយក្នុងស្រុក ផ្តល់ប្រយោជន៍ដល់វិនិយោគិន និងជួយជំរុញដល់ការនាំចេញ គាំទ្រដល់កំណើនសេដ្ឋកិច្ចក្នុង ស្រុក។លោកស្រី ហ៊ឺ ផានិន អគ្គនាយករងអាជីវកម្ម និងប្រតិបត្តិការផែ នៃកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) បានធ្វើបទបង្ហាញ របាយកាណ៍ស្តីពីលទ្ធផលការប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ នៃកំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះថា សម្រាប់ការអនុវត្តលទ្ធផលឆ្នាំកន្លងមក និងសម្រាប់ឆ្នាំបន្តបន្ទាប់ កំពង់ផែស្វយ័តភ្នំពេញបានបន្តនូវ ការប្តេជ្ញាចិត្តខិតខំប្រឹងប្រែង ដោយប្រកាន់ខ្ជាប់នូវភាពបុរេសកម្ម ដើម្បីជំរុញអភិវឌ្ឍន៍កំពង់ផែឱ្យមានការរីកចម្រើន ក្នុងគោល បំណងចូលរួមលើកកម្ពស់ប្រតិបត្តិការដឹកញ្ជូន អាជីវកម្ម និងសេដ្ឋកិច្ច។លោកស្រី បន្តថា ជុំវិញការអភិវឌ្ឍនេះ កំពង់ផែស្វយ័តភ្នំពេញបាននិងបន្តនៅក្នុងបេសកម្មរបស់ខ្លួន ជំរុញកើតឡើងជាបន្ត បន្ទាប់ ឆ្លើយតបទៅនិងតម្រូវការរីកចម្រើន ក្នុងនោះជាផែនការ, កំពង់ផែស្វយ័តភ្នំពេញនិងអភិវឌ្ឍកំពង់ផែស្ងួត ក្នុងគោលដៅពង្រីក សេវាកម្មបន្ថែម និងចូលរួមចំណែកលើកកម្ពស់វិស័យដឹកជញ្ជូនពហុមធ្យោបាយក្នុងស្រុក ក៏ដូចជាជំរុញសេវាកម្មរបស់កំពង់ផែ ស្វយ័តភ្នំពេញកាន់តែជិតស្និតជាមួយអតិថិជន។ គម្រោងអភិវឌ្ឍន៍ផែស្ងួតនេះមានចំនួន​ពីរទីតាំងរួមមាន៖ កំពង់ផែស្ងួតស្ថិតនៅក្នុង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ និងនៅក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ចំណែកគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តភ្នំពេញ គ្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសស្ថិតនៅជិតផ្លូវ ក្រវ៉ាត់ក្រុងទី៣ ដើម្បីផ្តល់អត្ថប្រយោជន៍ជូនវិនិយោគិន នៅក្នុងប្រតិបត្តិការអាជីវកម្ម ដោយកាត់បន្ថយចំណាយភស្តុភាកម្ម រួម ចំណែកដល់កំណើនសេដ្ឋកិច្ច និងធានាដល់និរន្តរភាពនៃកំណើនកុងតឺន័រដែលឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ។ ជុំវិញគម្រោងនេះ កំពង់ផែស្វយ័តភ្នំពេញបានកំពុងធ្វើការសិក្សាជាមួយដៃគូវិនិយោគ ដើម្បីវាយតម្លៃលើការអនុវត្តគម្រោង ក្រៅពីនេះកំពង់ផែស្វយ័ត ភ្នំពេញបាននិងកំពុងជំរុញអភិវឌ្ឍន៍ចំណតផែកុងតឺន័រ និងចំណតផែរណបផ្សេងៗ ដើម្បីភាពរីកចម្រើនក្នុងស្រុក។លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានថ្លែងនូវការសាទរចំពោះកំពង់ ផែស្វយ័តភ្នំពេញ ដែលបានជំរុញពង្រីកខ្លួនជាបន្តបន្ទាប់ ជាពិសេសការពង្រីកផែរណបនៅតាមតំបន់ផ្សេងៗ ដែលនេះជាការជួយ លើកកម្ពស់ដល់កសិករ និងប្រតិបត្តិការអាជីវកម្មក្នុងស្រុក ខណៈការដឹកជញ្ជូនតាមផ្លូវទឹក គឺដឹកជញ្ជូនបានច្រើន និងកាត់បន្ថយ ចំណាយលើ​ភស្តុភាកម្មជាដើម។ ចំណែកគម្រោងបង្កើតផែស្ងួត និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់កំពង់ផែស្វយ័តភ្នំពេញ គឺជា ការចូលរួមចំណែកកាន់តែសំខាន់ថែមទៀត ជំរុញដល់ការនាំចេញរបស់កម្ពុជា និងការចូលរួមនៅក្នុងសេដ្ឋកិច្ចជាតិ៕អត្ថបទ៖ សុន រ៉ាឌី

ប្រធានស្តីទីព្រឹទ្ធសភា ទទួលជួបសម្តែងការគួរសមជាមួយប្រធានក្រុមមិត្តភាពចិន-កម្ពុជា នៃសភាប្រឹក្សានយោបាយប្រជាជនចិន

2026/05/13 10:34:14 am        112
កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ហឺ ពីង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានគណៈកម្មាធិការកិច្ចការបរទេស និងជាប្រធានក្រុមមិត្តភាពចិន-កម្ពុជា នៃសភាប្រឹក្សានយោបាយប្រជាជនចិន ព្រមទាំងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តម អ៊ុច បូររិទ្ធ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ហឺ ពីង និងគណៈប្រតិភូចិន ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងចិន ដែលត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ឯកឧត្តមបានបញ្ជាក់ជាថ្មីនូវជំហររឹងមាំរបស់កម្ពុជា ក្នុងការគាំទ្រនយោបាយចិនមួយ ព្រមទាំងគាំទ្រគំនិតផ្តួចផ្តើមសំខាន់ៗរបស់ចិន រួមមាន គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI), គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI), គំនិតផ្តួចផ្តើមអរិយធម៌សកល (GCI), គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល (GGI) និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា និងចិន ដែលបានឆ្លុះបញ្ចាំងពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានមូលដ្ឋានរឹងមាំយូរអង្វែង ឱ្យឈានទៅកម្រិតកាន់តែខ្ពស់ ស៊ីជម្រៅ និងមានលក្ខណៈយុទ្ធសាស្ត្រកាន់តែច្បាស់លាស់។ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការទូតសភា ដែលជាអាទិភាពមួយរបស់ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ដើម្បីបន្តជំរុញទំនាក់ទំនងមិត្តភាព ការផ្លាស់ប្តូរទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងសភាប្រឹក្សានយោបាយប្រជាជនចិន ឱ្យកាន់តែមានខ្លឹមសារ និងផ្លែផ្កា។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រការអភិវឌ្ឍរបស់កម្ពុជា លើវិស័យនយោបាយ សេដ្ឋកិច្ច សង្គម ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស។ ជាការឆ្លើយតប ឯកឧត្តម ហឺ ពីង បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្តៅរបស់ភាគីកម្ពុជា និងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះ គឺដើម្បីអនុវត្តកុងសង់ស៊ីសសំខាន់ៗរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងបន្តជំរុញទំនាក់ទំនងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតក្រុមមិត្តភាពកម្ពុជា-ចិន និងបានបញ្ជាក់ពីឆន្ទៈរបស់ភាគីចិន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយព្រឹទ្ធសភាកម្ពុជា ជាពិសេសតាមរយៈក្រុមមិត្តភាព និងគណៈកម្មាធិការកិច្ចការបរទេស ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តម ហឺ ពីង ក៏បានលើកឡើងថា ការអភិវឌ្ឍរបស់ចិន និងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំថ្មីរបស់ចិន នឹងបន្តបើកកាលានុវត្តភាពសម្រាប់កម្ពុជា និងប្រទេសដទៃទៀត។ ភាគីចិនបានបញ្ជាក់ពីការត្រៀមខ្លួនបន្តសហការជាមួយកម្ពុជា ក្នុងការតភ្ជាប់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ជាមួយយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា ព្រមទាំងជំរុញច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងច្រករបៀងស្បៀងអាហារ និងមច្ឆា ឱ្យទទួលបានសមិទ្ធផលជាក់ស្តែងបន្ថែមទៀត។ ចុងបញ្ចប់ ភាគីទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ចិន និងបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងក្នុងក្របខ័ណ្ឌក្រុមមិត្តភាព ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីផលប្រយោជន៍រួមនៃប្រជាជន និងប្រទេសទាំងពីរ។ នៅល្ងាចថ្ងៃដដែល ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានរៀបចំពិធីជប់លៀងជូន ឯកឧត្តម ហឺ ពីង និងគណៈប្រតិភូចិន ក្នុងបរិយាកាសស្និទ្ធស្នាល មិត្តភាព និងភាតរភាព៕

ប្រមុខការទូតកម្ពុជាសន្ទនាតាមទូរស័ព្ទជាមួយមន្រ្ដីជាន់ខ្ពស់ការបរទេសអាម៉េរិក ដើម្បីពង្រឹង​ទំនាក់​ទំនងទ្វេភាគី និងជំរុញដោះស្រាយដោយសន្តិវិធី​ចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ

2026/05/13 10:27:57 am        239
ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយលោកជំទាវ Allison Hooker អនុ​រដ្ឋលេខាធិការនៃក្រសួងការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការនយោបាយ ដើម្បី​ពិភាក្សា​ស្វែង​រក​មធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-អាម៉េរិកបន្ថែមទៀត និងកិច្ចខិតខំ​ប្រឹង​ប្រែង​ក្នុង​ការធានាឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ភាគី​ទាំងពីរបានស្វាគមន៍ ចំពោះការបន្តសន្ទុះជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី ហើយ​បាន​អះអាង​ការប្តេជ្ញាចិត្តសាជាថ្មី ក្នុងការពង្រឹង​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​ដែលមានផល​ប្រយោជន៍​ទៅ​វិញទៅមក រួមមាន វិស័យការពារជាតិ សន្តិសុខ និងកិច្ចខំប្រឹងប្រែងប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន។ ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសហរដ្ឋ​អាម៉េរិក​ចំពោះ​ការ​គាំទ្រ​លើ​ដំណើរការសន្តិភាពរវាងកម្ពុជា-ថៃ និងបានបញ្ជាក់នូវការប្តេជ្ញាចិត្ត​ឡើងវិញ​របស់​កម្ពុជា​ក្នុង​ការអនុវត្តបទឈប់បាញ់ពេញលេញកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តី​ថ្លែង​ការណ៍​រួមទីក្រុងគូឡាឡាំពួដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តី​ប្រកាស​រួម​នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែល​បាន​ប្រព្រឹត្ត​ទៅកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់​បន្ថែម​អំពី​សារៈសំខាន់នៃការដោះស្រាយជម្លោះតាមរយៈមធ្យោបាយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកការិយាល័យនយោបាយនៃមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម

2026/05/13 10:18:19 am        153
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Trinh Van Quyet សមាជិកការិយាល័យនយោបាយ និងសមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម។ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។

អនុប្រធានទី១ CDC៖ ទំនាក់ទំនងកម្ពុជា-អឺរ៉ុប នឹងបន្តរីកចម្រើន ដើម្បីផលប្រយោជន៍ រួមប្រជាជាតិទាំងពីរ

2026/05/13 10:16:52 am        165
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប នឹងបន្តរីកចម្រើនកាន់តែ រឹងមាំថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញផ្តល់កិត្តិយសក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរក្នុងឱកាសដែល ស្ថានប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះ រាជាណាចក្រកម្ពុជា ប្រារព្ធខួបលើកទី៧៦ នៃទិវាសហភាពអឺរ៉ុប (Europe Day) និងពិភពលោក, ទិវានេះត្រូវបានប្រារព្ធឡើង ជារៀងរាល់ឆ្នាំនៅថ្ងៃទី៩ ខែឧសភា ដើម្បីរំលឹកដល់ខួបនៃ "សេចក្តីថ្លែងការណ៍ស៊ូម៉ាន" ឆ្នាំ១៩៥០ ដែលជាចំណុចចាប់ផ្តើមនៃកិច្ច សហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ចនៅអឺរ៉ុប ក្នុងគោលបំណងថែរក្សាសន្តិភាពប្រកបដោយចីរភាព និងសាមគ្គីភាពក្រោយ សង្គ្រាមលោកលើកទី២។ ទិវានេះមិនត្រឹមតែជាការអបអរសាទរនូវសមិទ្ធផលនៃសន្តិភាព និងវិបុលភាពក្នុងតំបន់អឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាឱកាសសម្រាប់សហភាពអឺរ៉ុប ក្នុងការបង្ហាញនូវតម្លៃរួមសេរីភាព និងការពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសនានាលើ សកលលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រ ជូនចំពោះប្រជាជន និងបណ្តាប្រទេសសមាជិក សហភាពអឺរ៉ុបទាំងអស់ និងបានរំលឹកពីសារៈសំខាន់នៃ "សេចក្តីថ្លែងការណ៍ស៊ូម៉ាន ដែលជាគ្រឹះស្ថាននៃសន្តិភាព ស្ថិរភាព និងវិបុល ភាព សម្រាប់អឺរ៉ុប និងជាគំរូនៃកិច្ចសហប្រតិបត្តិការតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សហភាពអឺរ៉ុបគឺជាដៃគូអភិវឌ្ឍន៍ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតមួយរបស់ កម្ពុជា, កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ Global Gateway និងកម្មវិធីជំនួយនានា បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មដល់ ការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍបៃតង និងការកសាងសមត្ថភាពស្ថាប័ននៅកម្ពុជា។ ឯកឧត្តម ក៏បានបង្ហាញនូវជំនឿ យ៉ាងមុតមាំ ថា ផ្អែកលើមូលដ្ឋាននៃមិត្តភាព និងការគោរពគ្នាទៅវិញទៅមក ទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប នឹងបន្តរីកចម្រើនកាន់ តែរឹងមាំ ថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ សូមបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ទីផ្សារសហភាពអឺរ៉ុបបានស្រូបយកទំនិញកម្ពុជា មានទំហំទឹកប្រាក់ជិត ១.២០០ លាន ដុល្លារអាមេរិក កើនជាង ៨% ធៀបរយៈពេលដូចគ្នាឆ្នាំមុន គាំទ្រដោយការនាំចេញសម្លៀកបំពាក់ ស្បែកជើង កង់ សំបកកង់រថយន្ត អង្ករ ស្វាយចន្ទី ម្រេច និងផលិតផលផ្សេងៗជាច្រើនទៀត៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM
អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម
06/04/2026 07:06 PM
បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/04/2026 07:06 PM
អាកាសធាតុអាក្រក់បែងចែកអ៊ីតាលីដោយព្យុះកួចកើតមាននៅទីក្រុងរ៉ូមហើយអាកាសធាតុក្តៅវាយប្រហារកោះ Sicily
06/04/2026 07:06 PM