មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
សម្តេចតេជោ ចែករំលែកបទវិភាគអ្នកជំនាញភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ​និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា​ចុះកិច្ចព្រមព្រៀងដើម្បីជំរុញកំណើនទេសចរណ៍កម្ពុជា

ព័ត៌មានជាតិ

សម្តេចធិបតីនាយករដ្ឋមន្រ្ដី អនុញ្ញាតជូនលោកស្រី Bridgette L. Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

2026/05/13 10:10:00 am        123
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនលោកស្រី Bridgette L. Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្រសួងមុខងាររៀបចំវគ្គបណ្តុះបណ្តាលមន្រ្តីពាក់ព័ន្ធនឹងការពង្រឹងគុណភាព នៃការផ្តល់​សេវា​សាធារណៈ​ពាក់ព័ន្ធ​នឹង​សេវា​រដ្ឋបាលជូនប្រជាពលរដ្ឋ

2026/05/13 10:04:00 am        74
ក្នុង​នាមជាអ្នកដឹកនាំយន្តការតាមដានការអនុវត្តការធ្វើអង្កេតការយល់ឃើញរបស់ប្រជាពលរដ្ឋ លើ​ប្រសិទ្ធភាព និងគុណភាព​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​ពាក់ព័ន្ធ​នឹង​សេវា​រដ្ឋបាល​ជូន​ប្រជា​ពលរដ្ឋ​ ក្រសួងមុខងារសាធារណៈ ឆាប់ៗខាងមុខនេះ នឹងចុះប្រតិបត្តិការ​ធ្វើ​អង្កេត​ជាក់​ស្តែង​នៅ​គោល​ដៅរា​ជធានី-ខេត្តចំនួន៨។ ទន្ទឹមនេះ ដើម្បីធានាដល់ប្រសិទ្ធភាព និងភាពរលូន​នៃ​ដំណើរ​ការ​ធ្វើ​អង្កេត នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ បានរៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេសដែលនឹងត្រូវចុះប្រតិបត្តិការផ្ទាល់ចំនួន ៨០រូប។ វគ្គ​បណ្តុះបណ្តាលនេះ បានផ្តល់នូវការណែនាំតម្រង់ទិសពីទស្សនាទាននៃការផ្តល់សេវារដ្ឋបាល ក្រម​សីលធម៌ វិជ្ជាជីវៈ និងការបំប៉នសមត្ថភាពទៅលើវិធីសាស្រ្តនៃការធ្វើអង្កេត, វិធីសាស្រ្ត​នៃ​ការ​សម្ភាសន៍​ដោយ​ផ្អែកលើកម្រងសំណួរពាក់ព័ន្ធនឹងសេវារដ្ឋបាលទាំង១២ (១.សេវាស្នើសុំកែ​តម្រូវ​ទិន្នន័យ​ ឬមោឃបញ្ជី ឬដកហូតសំបុត្រអត្រានុកូលដ្ឋាន ២.សេវាស្នើសុំលិខិតឆ្លងដែនថ្មី ៣.សេវា​ស្នើ​សុំ​អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរដំបូង ៤.សេវាស្នើសុំ​អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ឡើង​វិញ​ដោយ​សារ​អស់​សុពលភាព ឬជិតអស់សុពលភាព ៥.សេវាការប្រឡងយ​ក​បណ្ណ​បើក​បរ​យាន​យន្ត​ប្រភេទ​ គ ឃ និង ង ៦.សេវាចុះបញ្ជីរថយន្ដធុនតូច និងធុនស្រាល ៧.សេវាផ្ទេរកម្ម​សិទ្ធិ​រថយន្ត​ធុន​តូច ​ឬធុនស្រាលក្នុងរាជធានី/ខេត្ត ៨.សេវាត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជា​ប្រភេទ​រថយន្តទេសចរណ៍(រថយន្តគ្រួសារ)ផ្ទុកត្រឹម៤នាក់ ៩.សេវាចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិ ឬភោគៈ ឬការចុះបញ្ជីអំពីការផ្ទេរចំណែកកម្មសិទ្ធិអវិភាគ ឬចំណែកភោគៈ ១០.សេវា​ថត​ចម្លង​ភាព​ត្រឹម​ត្រូវ​តាមច្បាប់ដើមសញ្ញាបត្របរិញ្ញាបត្រ ១១.សេវាសេចក្តីចម្លងសំបុត្រកំណើត ឬ​សេចក្តី​ចម្លងសំបុត្របញ្ជាក់កំណើត និង ១២.សេវាធ្វើសំបុត្រកំណើត) និង វិធីសាស្រ្តនៃការប្រើប្រាស់ប្រព័ន្ធ CAPI លើ Tablet និងការអនុវត្តជាក់ស្តែង។ គោលបំណងធំៗចំនួន៣នៃការធ្វើអង្កេតនេះគឺដើម្បី៖ (១).ប្រមូលព័ត៌មាន និងទិន្នន័យពីប្រជាពលរដ្ឋដែលបានប្រើប្រាស់សេវារដ្ឋបាលដែលផ្តល់ដោយក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ (២).កំណត់បន្ទាត់មូលដ្ឋាន(Baseline) និងសូចនាករសមិទ្ធកម្មគន្លឹះ(Key Performance Indicators) សម្រាប់ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ (៣).ប្រើប្រាស់លទ្ធផលអង្កេតជាមូលដ្ឋានក្នុងការពង្រឹងសមត្ថភាព និងកែលម្អគុណភាពនៃការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ។ វគ្គបណ្តុះបណ្តាលព្រឹកនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហាស់ ប៊ុនថ្ថន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ នៅសហសាលសិក្សានៃសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាគ្រូឧទ្ទេស និងមន្រ្តីជាសិក្ខាកាមសរុបចំនួន ១០៥នាក់។ ហើយវគ្គបណ្តុះបណ្តាលនេះដែរនឹងប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃ ចាប់ផ្តើមថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦៕

ស្មារតីខ្មែរជួយខ្មែរ! ក្រុមការងារមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បន្តប្រមូលផលឪឡឹក ២ ០០០គីឡូក្រាមជូនពលរដ្ឋ និងសិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

2026/05/13 09:31:06 am        134
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១២ ខែឧសភា ការប្រមូលផលបានចំនួន ២៧លើក សរុបចំនួន ៣៣ ៦១០គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ២២ ២៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡុក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ៥០គីឡូក្រាម ឪឡឹកក្រហមចំនួន ៤ ០០០គីឡូក្រាម ឃ្លោកចំនួន២០គីឡូក្រាម ល្ពៅចំនួន២០គីឡូក្រាម ស៊ុតទាចំនួន ២២ ៤៦០គ្រាប់ និងត្រីអណ្តែងចំនួន ៤៣០គីឡូក្រាម៕

កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លា និងបដិសេធយ៉ាងដាច់ខាតចំពោះការសម្រេចរបស់ថៃ ចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណស្ថានលើដីខ្មែរ ក្នុងបញ្ជីជាតិបុរាណស្ថានរបស់ថៃ

2026/05/13 09:25:34 am        185
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសធ្វើការតវ៉ាយ៉ាងខ្លាំងក្លា និងបដិសេធយ៉ាងដាច់ខាតចំពោះការសម្រេចរបស់នាយកដ្ឋានវិចិត្រសិល្បៈនៃព្រះរាជាណាចក្រថៃ ក្នុងការចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណស្ថានទាំងឡាយតាមបណ្ដោយព្រំដែនស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា ក្នុងបញ្ជីជាតិបុរាណស្ថានរបស់ប្រទេសថៃ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកសកម្មភាពរបស់ថៃនេះ គឺខុសច្បាប់ ទុកជាមោឃៈ និងគ្មានអានុភាពផ្លូវច្បាប់ឡើយ។ ការចុះបញ្ជីបែបនេះ គ្មានមូលដ្ឋានស្របច្បាប់នោះទេ ហើយមិនអាចប្រើប្រាស់ជាភស្តុតាងសម្រាប់អះអាងអធិបតេយ្យភាពទឹកដី ឬជាឧបករណ៍សម្រាប់ការកំណត់ព្រំដែនបានឡើយ។ បញ្ហាអធិបតេយ្យភាព និងការកំណត់ព្រំដែនរវាងកម្ពុជា និងថៃ ត្រូវដោះស្រាយដោយគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងលិខិតូបករណ៍ពាក់ព័ន្ធផ្សេងៗ ព្រមទាំងតាមរយៈយន្តការទ្វេភាគីដែលបានបង្កើតឡើង ជាពិសេសអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ (MoU 2000), ផែនការមេឆ្នាំ២០០៣ (TOR 2003) និងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែននៃភាគីទាំងពីរ (JBC)។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់ទុកការចុះបញ្ជីនេះថាជាការប៉ុនប៉ងខុសច្បាប់ ក្នុងការបង្កើតទម្រង់ផ្លូវច្បាប់ក្លែងក្លាយលើទីតាំងបេតិកភណ្ឌដែលស្ថិតនៅក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ ទង្វើនេះជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហើយបំផ្លាញស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធី និងការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់រាជរដ្ឋាភិបាលថៃ លុបចោលជាបន្ទាន់នូវការចុះបញ្ជីខុសច្បាប់នេះ និងបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលកំពុងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយដោយសន្តិវិធីនូវរាល់បញ្ហាដែលនៅសេសសល់ ដោយគោរពពេញលេញតាមច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលបានបង្កើតឡើង៕

តំណាងអចិន្ត្រៃយ៍ អ.ស.ប.បញ្ជា់ជាថ្មីថា កម្ពុជាបដិសេធរាល់ការប៉ុនប៉នប្រើប្រាស់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាធ្វើជាលេសសម្រាប់ការរំលោភបំពាន ឬការឈ្លានពានទឹកដី

2026/05/13 08:51:33 am        157
លោក ឌឿក វណ្ណរិទ្ធិ អគ្គទីប្រឹក្សា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមថ្លែងនៅក្នុងវេទិកាត្រួតពិនិត្យឡើងវិញនៃទេសន្តរប្រវេសន៍អន្តរជាតិ (IMRF) លើកទី២ ដែលត្រូវបានរៀបចំនៅទីស្នាក់ការអ.ស.ប. ក្នុងទីក្រុងញូវយ៉ក កាលពីពេលថ្មីៗនេះ។ ក្នុងសេចក្តីថ្លែងការណ៍ លោកអគ្គទីប្រឹក្សាបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការអនុវត្តកតិកាសញ្ញាពិភពលោកស្តីពីទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព របៀបរៀបរយ និងស្របច្បាប់ (GCM) ដើម្បីផ្តល់ជាអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ជនចំណាកស្រុក និងសង្គម តាមរយៈផែនការអនុវត្តថ្នាក់ជាតិឆ្នាំ២០២៤-២០២៦។ លោកអគ្គទីប្រឹក្សាក៏បានគូសបញ្ជាក់បន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងមូល រួមទាំងការអនុម័តច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នាពេលថ្មីៗនេះ ដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែនដែលមានការវិវត្ត ហើយក៏បានបញ្ជាក់ថា កម្ពុជាសូមបដិសេធរាល់ការប៉ុនប៉នប្រើប្រាស់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាធ្វើជាលេសសម្រាប់ការរំលោភបំពានឬការឈ្លានពានទឹកដី៕

សម្តេចធិបតីនាយករដ្ឋមន្រ្ដី អនុញ្ញាតជូន ឯកអគ្គរដ្ឋទូតសិង្ហបុរី តែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2026/05/13 08:44:26 am        139
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនឯកឧត្តម ប៉ាង ជីវី (Pang Chee Vee) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី តែងតាំងថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សម្តេចពិជ័យសេនា ទៀ បាញ់៖ ពេលនេះកម្ពុជាចាំបាច់ត្រូវតែដាក់ឲ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាដោយមិនត្រូវរារែកទៀតនោះឡើយ

2026/05/12 08:32:31 pm        706
សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ពេលនេះកម្ពុជាចាំបាច់ត្រូវតែដាក់ឲ្យអនុវត្តច្បាប់ស្តីពីកតព្វកិច្ចយោធា ដោយមិនត្រូវរារែកទៀតនោះឡើយ ខណៈច្បាប់នេះគឺដើម្បីឲ្យយុវជនរបស់កម្ពុជា ដែលមានអាយុ១៨ដល់២៥ឆ្នាំចាំបាច់ឲ្យពួកគាត់បានទៅធ្វើការអប់រំ រៀនសូត្រឲ្យស្ទាត់ជំនាញ និងការហ្វឹកហ្វឺនរួមគ្នាជាដើមនោះ។តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV នាល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចពិជ័យសេនាទៀ បាញ់ អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា អស់រយៈពេលជាង៣០ឆ្នាំ បានគូសបញ្ជាក់ថា ពេលនេះគឺដល់ពេលវេលាចាំបាច់ហើយ ត្រូវតែដាក់ឲ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ ខណៈយុវជនដែលបានបំពេញភាគច្រើនដាច់ខាត គឺស្ថិតនៅក្នុងការហ្វឹកហ្វឺនប្រមូលផ្តុំ ដូច្នេះកាលណាយកពួកគេ ទៅបំប៉ន់ប្រកបដោយវិន័យត្រឹមត្រូវ នឹងមានឆន្ទៈ ស្មារតីពេញលេញគ្រប់គ្រាន់ ហើយពួកគេនឹងយល់អំពីកាតព្វកិច្ចការពារជាតិមាតុភូមិរបស់ខ្លួនរៀងៗខ្លួនជាក់ជាមិនខាន។ សម្តេចពិជ័យសេនា ក៏បានពន្យល់បន្ថែមទៀតផងដែរថា ច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ មិនមែនជាការចាប់បង្ខំនោះទេ គឺជាឱកាស និងសំណាងរបស់យុវជនខ្មែរទៅវិញទេ ដែលរាជរដ្ឋាភិបាលតម្រូវឲ្យបំពេញកាតព្វកិច្ចយោធានេះដោយសារពួកគេនឹងបានការអប់រំ ហ្វឹកហាត់ និងយល់ដឹងអំពីកាតព្វកិច្ចការពារជាតិជាដើម។ សូមបញ្ជាក់ថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានសម្រេចអនុម័ត ច្បាប់ស្តីពី«កតព្វកិច្ចយោធា» ខណៈច្បាប់នេះតម្រូវឲ្យបុរសសញ្ជាតិខ្មែរអាយុចាប់ពី១៨ ដល់២៥ ឆ្នាំត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល២ឆ្នាំ ហើយបុគ្គលដែលគេចវេសពីកាតព្វកិច្ច អាចប្រឈមនឹងការផាកពិន័យ និងផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ដល់៥ឆ្នាំ លើកលែងតែចំពោះភិក្ខុសង្ឃ បព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិប៉ុណ្ណោះ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថារាជរដ្ឋាភិបាលបានរៀបចំដាក់ឱ្យអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធាថ្មីនៅឆ្នាំ២០២៦នេះ ដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែង ឈរលើច្បាប់របស់កម្ពុជាដែលកំពុងមានជាធរមាន ដោយបានប្រកាសឱ្យប្រើតាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ ដើម្បីឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្លាយជាឧបករណ៍គតិយុត្តរឹងមាំទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីការពារជាតិនិងប្រជាជនកម្ពុជានោះ៕

ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

2026/05/12 07:40:14 pm        348
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការឆ្មក់ចុះឆែកឆេរទីតាំងសង្ស័យមានការពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅចំណុចផ្ទះលេខ២២៧ ផ្លូវលំ ភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១៤ និង៣០នាទីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តផ្ទាល់ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោកម៉ូវ ម៉ានិត អភិបាលខណ្ឌ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញជាលទ្ធផល នៃប្រតិបត្តិការចុះឆែកឆេរ កម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនបរទេស០៩នាក់ ( ចិន០៨នាក់, វ៉ានូអាទូ០១នាក់ ) បានដកហូតវត្ថុតាងរួមមាន ៖ ទូរស័ព្ទដៃ ៤១គ្រឿង , laptop ចំនួន០៧គ្រឿង , កាំភ្លើងខ្លី០១ដើម , គ្រាប់កាំភ្លើង ៤៩គ្រាប់ ។ ក្នុងប្រតិបត្តិការដដែលនេះ មុនពេលដែលកម្លាំងអាជ្ញាធរចម្រុះចុះទៅដល់ ក្រុមជនសង្ស័យបានបំផ្លាញវត្ថុតាងពាក់ព័ន្ធមួយចំនួនចោល ដែលជាឧបករណ៍គ្រឿងអេឡិចត្រូនិច បម្រើឲ្យការប្រព្រឹត្តិបទល្មើស Online Scams ។ បច្ចុប្បន្ន ជនសង្ស័យទាំង០៩នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង

កំពង់ផែស្វយ័តភ្នំពេញ អនុវត្តការងារឆ្នាំ២០២៥ សម្រេចបានកំណើនល្អគ្រប់វិស័យ

2026/05/12 07:30:12 pm        106
នៅក្នុងបំណាច់ឆ្នាំ២០២៥ កំពង់ផែស្វយ័តភ្នំពេញ អនុវត្តសម្រេចបានលទ្ធផលការងារល្អ និងមានកំណើនគ្រប់វិស័យ ទាំង បរិមាណកុងតឺន័រ, ប្រមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់, ចំនួននាវាឆ្លងកាត់ និងនាវាដឹកអ្នកដំណើរទេសចរអន្តរជាតិ និងចំនួន អ្នកដំណើរនិងទេសចរជាដើម។ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ក្នុង មហាសន្និបាតភាគហ៊ុនិកលើកទី១១ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ, ឯកឧត្តមបង្ហាញអំពីលទ្ធផលការងារត្រួសៗ នៅឆ្នាំ កន្លងមក និងផែនការការងារសម្រាប់ឆ្នាំខាងមុខ ក្នុងនោះសម្រាប់លទ្ធផលការងារឆ្នាំ២០២៥៖ កំពង់ផែស្វយ័តភ្នំពេញទទួលបាន បរិមាណកុងតឺន័រ មានចំនួនសរុបជាង ៦០ ម៉ឺន TEU កើនឡើងជិត ២៥% ធៀបនឹងការអនុវត្តឆ្នាំ២០២៤ និងស្មើជាង ១១៥% ធៀបនឹងផែនការឆ្នាំ២០២៥។ចំណែកបរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់, កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៥នេះដែរ ទទួលបានសរុបជាង ៥,៦ លានតោន កើនឡើងជាង ១៥% ធៀបនឹងការអនុវត្តឆ្នាំ២០២៤ (មានជាង ៤,៨ លានតោន) និងសម្រេចបានជិត ១១២% ធៀបនឹងផែនការឆ្នាំ២០២៥។ ចំណែកចំនួននាវាឆ្លងកាត់ មានចំនួនសរុបជាង ៣,៧ ពាន់គ្រឿង កើនឡើងជាង ១% ធៀបនឹងការ អនុវត្តក្នុងឆ្នាំ២០២៤ (មានជាង ៣,៦ ពាន់គ្រឿង) សម្រាប់ឆ្នាំ២០២៥, ក.ស.ភ. សម្រេចបានជាង ៥៦% ធៀបនឹងផែនការ ឆ្នាំ២០២៥។ដោយឡែកចំនួននាវាដឹកអ្នកដំណើរ និងទេសចរអន្តរជាតិ ក្នុងឆ្នាំ២០២៥, មានចំនួនសរុបជាង ២,២ ពាន់ជើង កើនឡើង ៧% ធៀបនឹងការអនុវត្តឆ្នាំ២០២៤ (មានជាង ២ ពាន់ជើង) សម្រាប់ឆ្នាំ២០២៥ ក.ស.ភ សម្រេចបាន ១១៨% ធៀបនឹង ផែនការឆ្នាំ២០២៥។ ចំពោះចំនួនអ្នកដំណើរ និងទេសចរឆ្លងកាត់វិញ, ក.ស.ភ. ក្នុងឆ្នាំ២០២៥ សរុបមានចំនួនជាង ៧០ ពាន់នាក់កើនឡើងជាង ៦% ធៀបនឹងការអនុវត្តឆ្នាំ២០២៤។ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា កំពង់ផែស្វយ័តភ្នំពេញជាច្រកទ្វារ ភស្តុភារកម្មយុទ្ធសាស្ត្រតាមផ្លូវទឹក ដែលបានរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ការសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម និងការតភ្ជាប់ក្នុងតំបន់។ កំណើននៃសកម្មភាពដឹកជញ្ជូននិងភស្តុភារកម្ម បានឆ្លុះបញ្ចាំងពីការបន្តមានភាពធន់របស់សេដ្ឋកិច្ចកម្ពុជា ការកើនឡើងនៃសកម្មភាពពាណិជ្ជកម្ម និងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល។ឯកឧត្តមកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកំពង់ផែ ក្នុងការរក្សាបាននូវអភិបាលកិច្ចល្អ ប្រសិទ្ធភាព ប្រតិបត្តិការ និងការពង្រឹងទំនុកចិត្តរបស់វិនិយោគិនជាពិសេស ក្នុងនាមជាសហគ្រាសរដ្ឋដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កំពង់ផែ ក្នុងការរៀបចំគម្រោងអភិវឌ្ឍរយៈពេលវែង ការពង្រឹងការគ្រប់គ្រងស្ថាប័ន និងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូ និងភាគីពាក់ព័ន្ធនានា៕អត្ថបទ៖ សុន រ៉ាឌី

UN ប្តេជ្ញាបន្តជួយដល់កម្ពុជា គាំទ្រដល់វឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

2026/05/12 07:28:02 pm        136
ប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ថ្លែងថា អង្គការសហប្រជាជាតិនៅតែបន្តប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ ដើម្បីសម្រេចលទ្ធផលជាក់ស្ដែងសម្រាប់ប្រជាជន និងគាំទ្រដល់វឌ្ឍនភាពឆ្ពោះទៅរក គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។លោកជំទាវ Vladanka Andreeva តំណាងប្រធានសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា លើកឡើងក្នុង កិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការដឹកនាំការងាររួម (ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារ អាទិភាពឆ្នាំ២០២៦ នៃការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០២៤- ២០២៨ (UNSDCF-2024-2028) នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ, លោកជំទាវបានបង្ហាញការកោតសរសើរ ចំពោះការ អភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ និងបានកត់ត្រានូវរាល់អនុសាសន៍របស់អង្គប្រជុំ ដើម្បីធានាការអនុវត្តផែនការ អាទិភាពឆ្នាំ២០២៦ ទទួលបានលទ្ធផលកាន់តែប្រសើរឡើង។លោកជំទាវ មានប្រសាសន៍បន្ថែមថា កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងាររួម គឺជាឱកាសដ៏សំខាន់មួយសម្រាប់ពិនិត្យឡើង វិញនូវសមិទ្ធផលដែលយើងសម្រេចបានរួមគ្នាក្នុងឆ្នាំ២០២៥កន្លងមក ព្រមទាំងឯកភាពលើអាទិភាពឆ្នាំ២០២៦។ អង្គការសហប្រជា- ជាតិនៅតែបន្តប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ ដើម្បីសម្រេចលទ្ធផលជាក់ស្ដែងសម្រាប់ ប្រជាជន និងគាំទ្រដល់វឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) លើកឡើងថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ ដោយសម្រេចបាន លទ្ធផលផ្លែផ្កាជាច្រើន តាមរយៈការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៤-២០២៨ កន្លងមក ។ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានរំឭកជូនអង្គប្រជុំពីសាវតា និងសារៈសំខាន់នៃការបង្កើតគណៈកម្មាធិការ ដឹកនាំការងាររួម ដែលមានតួនាទីក្នុងការពិនិត្យ តាមដានវឌ្ឍនភាព និងផ្តល់អនុសាសន៍ជាមូលដ្ឋានដើម្បីដោះស្រាយបញ្ហាប្រឈម នានា ក្នុងអំឡុងពេលនៃការអនុវត្ត UNSDCF 2024-2028។អង្គប្រជុំបានរំលេចនូវអាទិភាពជាយុទ្ធសាស្ត្រចំនួន៣ លើការអនុវត្តកិច្ចការងារបន្តរបស់ UNSDCF 2024-2028 រួមមាន៖ ១. ត្រូវបន្ត ពង្រឹងភាពស៊ីសង្វាក់គ្នារវាងអាទិភាពគោលនយោបាយ និងការអនុវត្ត ជាពិសេសនៅកម្រិតថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យលទ្ធផល ដែលសម្រេចបានមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ២. ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើ ប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ ជាពិសេសក្នុងបរិបទនៃបម្រែបម្រួលទិដ្ឋភាពហិរញ្ញវត្ថុសកល ក្នុងនោះរួមមាន ការកៀរ គរហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍ ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងតម្រឹមការប្រើប្រាស់ធនធានឱ្យស្របតាម អាទិភាពអភិវឌ្ឍន៍ជាតិ។ ៣. ត្រូវពន្លឿនការអនុវត្តការងារក្រោមអភិក្រមអន្តវិស័យ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដូចជា ការប្រែ ប្រួលអាកាសធាតុ កិច្ចគាំពារសង្គម និងបរិវត្តកម្មសេដ្ឋកិច្ច៕អត្ថបទ៖ សុន រ៉ាឌី​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM
អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម
06/04/2026 07:06 PM
បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/04/2026 07:06 PM
អាកាសធាតុអាក្រក់បែងចែកអ៊ីតាលីដោយព្យុះកួចកើតមាននៅទីក្រុងរ៉ូមហើយអាកាសធាតុក្តៅវាយប្រហារកោះ Sicily
06/04/2026 07:06 PM