សម្តេចតេជោ ហ៊ុន សែន ​ជំរុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
អ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់

ព័ត៌មានជាតិ

ពិធីរត់ប្រណាំងឆ្លងកាត់ឧបសគ្គ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ នារដូវកាលបៃតង នៅក្រុងកោះរ៉ុង

2025/10/30 10:44:29 am        228
កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ កម្មវិធីបើក និងការរត់ប្រណាំងឆ្លងកាត់ឧបសគ្គ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍នារដូវកាលបៃតង បានប្រព្រឹត្តឡើងនៅក្រុងកោះរ៉ុង ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីលោក អភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រី រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជីវករវិស័យទេសចរណ៍កោះរ៉ុង ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករចូលរួមក្នុងការរត់ប្រណាំង។ជាមួយគ្នានេះដែរក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍នារដូវកាលបៃតងនេះ បានប្រព្រឹត្តិទៅយ៉ាងរលូន រួមជាមួយនឹងទិដ្ឋភាពដ៏រីករាយ ទាំងភ្ញៀវជាតិ និងអន្តរជាតិដែលបានចូលរួមលេង និងអ្នកដែលបានទៅកម្សាន្តនៅទីនោះផងដែរ។

ឯកឧត្តម​ ហ៊ុន​ ម៉ានី​ អញ្ជើញជាអធិបតីអបអរសាទរខួប១៥ឆ្នាំ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា​ និងខួប១១០ឆ្នាំនៃសភាយុវពាណិជ្ជករអន្តរជាតិ

2025/10/30 10:18:42 am        146
កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធី«ជប់លៀងសាយជន៍អបអរសាទរខួប១៥​ ឆ្នាំរបស់សភាយុវពាណិជ្ជករអន្តរជាតិ»នៅសណ្ឋាគារសាន់អេនមូន​រីវឺសាយ(Sun and Moon Riverside Hotel)។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សា​ភិបាល​ សមាជិក​ស​មាជិកា ក្រុមការងារសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ​ព្រមទាំងស្ថាប័ន​ឧបត្ថម្ភ​ដៃគូសហការនានា​។ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ បានសម្ដែងនូវសេចក្តីសោមនស្សរីករាយដែលបានអញ្ជើញចូលរួមជួបជុំសំណេះសំណាលសមាជិកសមាជិកាសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI Cambodia) នាឱកាសនេះ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមក៏បានកោតសរសើរនិងវាយតម្លៃដ៏ខ្ពស់ចំពោះថ្នាក់ដឹកនាំសមាជិកJCIទាំងអស់ចំពោះការលះបង់​ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការរួមចំណែកជាវិជ្ជមានដល់សង្គមជាតិកម្ពុជា​ និងសូមចូលរួមអបអរសាទរខួប១៥ឆ្នាំនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា​ និងខួប១១០ឆ្នាំនៃសភាយុវពាណិជ្ជករអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានមានប្រសាសន៍ថាបេសកកម្មរបស់(JCI Cambodia) គឺជាការរួមចំណែកជាវិជ្ជមានដល់សង្គមជាតិកម្ពុជា​ដែលស្របទៅនឹងចក្ខុវិស័យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ជាពិសេសការបន្ដចូលរួម ជាមួយរាជរដ្ឋាភិបាល អង្គការ ស្ថាប័ន ដៃគូ និងបុគ្គល ដែលមានបេះដូង និងបេសកកម្មដូចគ្នា ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែមានភាពរឹងមាំព្រមទាំងមានការទទួលស្គាល់ ក្នុងកម្រិតជាតិ និងអន្ដរជាតិ។ សូមជម្រាបផងដែរថា​ កម្មវិធីនេះរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI Cambodia)ក្នុងគោលបំណងជួបជុំនូវសមាជិកសភាយុវពាណិជ្ជករទាំងជាតិនិងអន្តជាតិ ដើម្បីបន្តគាំទ្រនូវស្មារតីអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងកៀរគរបណ្ដាពាណិជ្ជករអន្តរជាតិ មកទទួលបាននូវបទពិសោធន៍នៃការវិនិយោគនៅប្រទេសកម្ពុជា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីបើកវេទិកាសន្តិភាពប៉ារីសលើកទី៨ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារំាង

2025/10/30 10:03:23 am        207
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាសន្តិភាពប៉ារីស លើកទី៨(8th Edition of the Paris Peace Forum) នៅទីក្រុងប៉ារីស សាធារណរដ្ឋបារំាង។ បង្កើតនៅឆ្នាំ ២០១៨ វេទិកាសន្តិភាពប៉ារីស បានខិតខំបង្កើនសមត្ថភាពការទូតតាមទម្រង់ថ្មី ស្របនឹងពិភពលោកដែលកំពុងវិវត្ត និងជំរុញឲ្យមានអភិបាលកិច្ចសកល ដើម្បីលើកកម្ពស់ផលប្រយោជន៍សាធារណៈកាន់តែប្រសើរ។ វេទិកានេះមានវាគ្មិនជាង ៣០០នាក់ និងអ្នកចូលរួមរាប់ពាន់នាក់ ដែលជាថ្នាក់ដឹកនាំមកពីរដ្ឋាភិបាល អង្គការអន្តរជាតិ វិស័យឯកជន សង្គមស៊ីវិល និងគ្រឹះស្ថានអប់រំ ដើម្បីជជែកពិភាក្សាស្វែងរកដំណោះស្រាយសម្រាប់បញ្ហាប្រឈមថ្មីបន្ទាន់បំផុត ក្នុងសម័យបច្ចុប្បន្ននេះ។ក្នុងពិធីបើកវេទិកាសន្តិភាពប៉ារីសលើកទី៨នេះ មានការលើកពីការពង្រឹងប្រព័ន្ធពហុនិយម លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន នៅក្នុងការនោះមានការលើកឡើងពីការលើកម្ពស់សមភាពយេនឌ័រ ក្នុងតួនាទីជាថ្នាក់ដឹកនាំ រួមទំាងអគ្គលេខាធិការអង្គការសហប្រជាជាតិផង។ ជាការកត់សម្គាល់កម្ពុជា ជាប្រទេសតូច ពឹងផ្អែកយ៉ាងខ្លាំងលើការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ។ សូមជម្រាបថា នៅក្នុងវេទិកាអន្តរជាតិ ដែលមានរយៈពេលពីរថ្ងៃទី២៩ និង៣០ តុលានេះ សម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ចំពោះមុខការបែកបាក់៖ អធិបតេយ្យភាពក្នុងសណ្តាប់ធ្នាប់ពិភពលោកដែលមានការបែកខ្ញែក » និងទី ៣) កិច្ចពិភាក្សា «ការបែកបាក់ និងការប្រឈមមុខដាក់គ្នា៖ ការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយនៅអាស៊ី»។ក្រៅពីនេះសម្តេចរដ្ឋសភាធិបតី គ្រោងជួបជាមួយជាមួយថ្នាក់គណៈប្រតិភូបណ្តាលប្រទេសនិងដៃគូអភិវឌ្ឍន៍នានា រួមទំាងលោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំង និងជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ថូម៉ាស់ ឡាំ (Thomas Lam) សមាជិកសភា និងជាប្រធានក្រុមមិត្តភាពសភាបារាំង-កម្ពុជាក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីទំាងក្របខ័ណ្ឌនីតិប្បញ្ញត្តិនិងនីតិប្រតិបត្ត ដែលជាបុរេសកម្មនៃវិស័យការទូតសភាកម្ពុជាក្នុងការស្វែងរកផលប្រយោជ៍ជូនប្រទេសជាតិនិងប្រជាពលរដ្ឋ៕

នាវាទេសចរណ៍បរទេស ផ្ទុកអ្នកដំណើរជាង ១.០០០នាក់ ចូលសំចតធ្វើទស្សនកិច្ចនៅកម្ពុជា

2025/10/30 09:56:50 am        855
នាវាទេសចរណ៍បរទេស ១ គ្រឿង ឈ្មោះ VIKING VENUS សញ្ជាតិ NORWAY ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ ១.២៧១នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល ១យប់ ពីរថ្ងៃ ។ នាយនាវីទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ (គ.ជ.ស.ស.) ប្រាប់ឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចអន្តរជាតិ នាវាទេសចរណ៍បរទេស ឈ្មោះ VIKING VENUS សញ្ជាតិ NORWAY ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ ក្នុងនោះ មានភ្ញៀវទេសចរ ៨០៨នាក់ និងនាវិកចំនួន ៤៦៣នាក់ (៤០សញ្ជាតិ) ។ ចំនួនភ្ញៀវដែលមានច្រើនជាងគេ សញ្ជាតិអាមេរិកកាំង ៦៧១នាក់ និង កាណាដា ៥៨នាក់។ ក្នុងដំណើរទស្សនកិច្ចអន្តរជាតិ នាវានេះ បានធ្វើដំណើរមកពីប្រទេសវៀតណាម ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបន្តដំណើរទស្សនកិច្ចទៅប្រទេសថៃ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។

វេទិកាសន្តិភាពប៉ារីសលើកទី៨ អបអរសាទរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

2025/10/30 09:43:38 am        289
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំតុមូល នៃវេទិកាសន្តិភាពប៉ារីសលើកទី៨ ដែលប្រារព្ធធ្វើឡើងក្នុងទីក្រុងប៉ារីស ប្រទេសបារំាង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ បានលើកឡើងពីការឯកភាពរបស់កម្ពុជា-ថៃ លើកិច្ចព្រមព្រៀងសន្តិភាព ដោយមានការជួយសម្របសម្រួលពីប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន និងដោយមានការជួយគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក។ ការចុះហត្ថលេខានៃកិច្ចព្រមព្រៀងសន្តិភាពនេះ បានបិទទំព័រមួយដ៏លំបាក និងបើកនូវសករាជថ្មីមួយ ដែលមិនត្រឹមតែបញ្ចប់នូវជម្លោះនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងបានធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ធានាបាននូវសន្តិភាព ដោយដោះស្រាយនូវមូលហេតុនៃជម្លោះ និងបង្កើតលក្ខណ្ឌដ៏ចាំបាច់ សម្រាប់ធានាបាននូវសន្តិភាពយូរអង្វែង សុខុដុមរមនា និងវិបុលភាពរួម។ សម្តេចប្រធានរដ្ឋសភា បានបន្តថា គោលការណ៍ដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព គឺគោលការណ៍ដែលកម្ពុជាបានប្តេជ្ញាចិត្តដោយមោះមុត។ ទោះបីជាវាលំបាក ឬសាំញុំាប៉ុណ្ណាក៏ដោយ ជម្លោះនេះត្រូវតែដោះស្រាយតាមមធ្យោបាយសន្តិភាព ដោយគោរពទាំងស្រុងតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិ ដែលមានជាធរមាន។ កិច្ចពិភាក្សាតុមូលនៃវេទិកាសន្តិភាពប៉ារីស ជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដើម្បីផ្លាស់ប្តូរ ទស្សនៈ ដោយភាពស្មោះត្រង់ និងបើកចំហ លើបញ្ហាប្រឈមដ៏សំខាន់បំផុត ដែលពិភពលោកកំពុងជួបប្រទះ។ កិច្ចប្រជុំតុមូលបានប្រារព្ធធ្វើឡើង ក្រោមប្រធានបទ៖ «ចំពោះមុខនៃការបែកបាក់៖ អធិបតេយ្យភាពក្នុងកាលៈទេសៈដែលសណ្តាប់ធ្នាប់ពិភពលោកមានការបែកខ្ញែក»។ ក្រោយពីការលើកឡើងរបស់សម្តេចប្រធាន សមាជិកចូលរួមកិច្ចប្រជុំ បានសម្តែងការអបអរសាទរ ចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជានិងថៃ។ កិច្ចប្រជុំវាយតម្លៃខ្ពស់ចំពោះសន្តិភាព។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថាកម្ពុជា ជាប្រទេសតូច កម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ។ ជាប្រទេសតូច មិនមែនមានន័យថា យើងមិនមានសិទ្ធិស្វ័យសម្រេចឡើយ ប៉ុន្តែបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះសន្តិភាព និងគោលនយោបាយការបរទេសជាគោល។មុននឹងបញ្ចប់ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានលើកនូវយោបល់ចំនួន ៣ ចំនុចដល់កិច្ចប្រជុំ ១) យើងត្រូវវិនិយោគជាប្រចាំលើការកសាងសន្តិភាព ការទូតបង្ការ និងការគ្រប់គ្រងវិបត្តិដោយប្រសិទ្ធភាពទី ២) យើងត្រូវពង្រឹងប្រព័ន្ធពហុភាគីនិយមមានភាពបើកចំហ បរិយាបន្ន និងច្បាប់ជាធំ និងទី ៣) យើងត្រូវលើកកម្ពស់អភិក្រមនិយមកណ្តាល យកប្រជាជនជាគោល ក្នុងការគ្រប់គ្រងវិបត្តិ និងដោះស្រាយជម្លោះ លើកកម្ពស់របៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខ៕

ឯកឧត្តម វង សូត ថ្លែងសុន្ទរកថា គន្លឹះ នៅក្នុងសន្និសីទសភាអន្តរជាតិ រំលឹកខួបលើកទី៣០ឆ្នាំ នៃការអនុម័តរដ្ឋធម្មនុញនៃសាធារណរដ្ឋអាស៊ែបៃហ្សង់

2025/10/30 09:37:59 am        226
ស្ថិតនៅក្នុងសាលប្រជុំពេញអង្គនៃរដ្ឋសភាសាធារណរដ្ឋអាស៊ែបៃហ្សង់ (Milli Majlis) ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភាកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ស្តីពី “រដ្ឋធម្មនុញ្ញជាមូលដ្ឋានគ្រឹះនៃឯករាជ្យភាព និងអធិបតេយ្យភាព ក្នុងពិភពលោកសហសម័យ" ដើម្បីរំលឹកខួបលើកទី ៣០ឆ្នាំនៃការអនុម័តរដ្ឋធម្មនុញ្ញរបស់សាធារណរដ្ឋអាស៊ែបៃហ្សង់។ ឯកឧត្តម បានថ្លែងអបអរសាទរចំពោះរដ្ឋសភា និងប្រជាជនអាស៊ែបៃហ្សង់ ចំពោះ សមិទ្ធផលដ៏ត្រចះត្រចង់ទាំងឡាយ និងជូនពរឱ្យអាស៊ែបៃហ្សង់ ទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរុងរឿងជានិរន្តរ៍តទៅ។ ឯកឧត្តម ក៏បានសម្តែងការស្ងើចសរសើរចំពោះការដឹកនាំដ៏អង់អាចក្លាហានរបស់ ឯកឧត្តមប្រធានាធិបតី អ៉ីលហាម អាលីយ៉េវ ដែលបានដឹកនាំប្រទេសជាតិសម្រេចបាននូវសន្តិភាព តាមរយៈកិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់ និងបានស្ដារឡើងវិញនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់សាធារណរដ្ឋអាស៊ែបៃហ្សង់ និងកំពុងជំរុញឱ្យអាស៊ែបៃហ្សង់ក្លាយជាតួអង្គមួយដ៏សំខាន់នៅលើឆាកអន្តរជាតិ។ ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា បានជម្រាបទៅកាន់អង្គសន្និសីទថា កម្ពុជា និងអាស៊ែបៃហ្សង់ មានប្រវត្តិសាស្ត្រស្រដៀងគ្នាក្នុងការតស៊ូស្វែងរកសុខសន្តិភាព និងឯករាជ្យភាពជាតិ ដោយបានឆ្លងកាត់ការលំបាកយ៉ាងច្រើន ទម្រាំទទួលបានឯករាជ្យ និងសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ។ ឯកឧត្តម សង្កត់ធ្ងន់ថា ពាក្យ «អរគុណសន្តិភាព” បានក្លាយជាគុណតម្លៃពុំអាចកាត់ថ្លៃបានរបស់ប្រជាពលរដ្ខខ្មែរ ដែលគេតែងនិយាយទូទាំងប្រទេស។ ប៉ុន្តែក្នុងពេលបច្ចុប្បន្ន ដែលសណ្តាប់ធ្នាប់ពិភពលោក មានការប្រែប្រួល ធ្វើឱ្យអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា មិនខុសពីប្រមួយចំនួនទៀតទេ គឺកំពុងរងការគំរាមកំហែង និងរំលោភបំពានពីប្រទេសជិតខាង។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា បានថ្លែងអំណរគុណប្រធានាធិបតី ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានសម្របសម្រួល និងជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ តុលាកន្លងទៅនេះ បន្ទាប់ការផ្ទុះអាវុធរយៈពេល ៥ថ្ងៃ និងការប្រឈមមុខគ្នាអស់ជាច្រើនខែ នៅតាមតំបន់ព្រំដែន។ ឯកឧត្តម បន្តលើកឡើងថា ការចុះខ្សោយនៃប្រព័ន្ធពហុភាគីនិយមម នាំឱ្យមានគំនិតថា «អំណាចក្លាយជាសិទ្ធិ អ្នកខ្លាំងអាចធ្វើអ្វីដែលពួកគេចង់ ខណៈអ្នកខ្សោយត្រូវ តែរងគ្រោះដោយស្ងៀមស្ងាត់”។ ដូចនេះ យើងត្រូវតែរួមគ្នាថែរក្សាប្រព័ន្ធពហុភាគីនិយមដែលផ្អែកលើច្បាប់ និងទប់ស្កាត់នូវគោលគំនិតទាំងឡាយណា ដែលគំរាមកំហែងដល់សន្តិភាព សាមគ្គីភាព និងវិបុលភាពរួមរបស់ប្រជាជាតិ និងប្រជាជនយើង។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម វង សូត គូសបញ្ជាក់នូវគោលការណ៍ដ៏សំខាន់ ជូនអង្គសន្និសីទថា រដ្ឋឯករាជ្យទាំងអស់ ទោះតូចឬធំ ខ្លាំងឬខ្សោយ គឺមានកិត្យានុភាពស្មើគ្នានៅលើឆាកអន្តរជាតិ និងមិនគួរត្រូវបានរំលោភបំពាន ឬគំរាមកំហែង ពីរដ្ឋណាមួយផ្សេងឡើយ។ មានតែការគោរពឯករាជ្យភាព និងអធិបតេយ្យភាពគ្នាប៉ុណ្ណោះ ទើបជាមូលដ្ឋានគ្រឹះធានាវឌ្ឍនភាពជាតិ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយសមភាព មិត្តភាព និងផលប្រយោជន៍រួម៕

អនុប្រធានទី២ រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីបើកជាផ្លូវការសន្និសីទសភាអន្តរជាតិរំលឹកខួបលើកទី៣០ នៃការអនុម័តរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋអាស៊ែបៃហ្សង់

2025/10/30 09:18:16 am        250
ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភាកម្ពុជា អមដោយ ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការទី៦ នៃរដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អាស៊ែបៃហ្សង់ និង ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការសន្និសីទសភាអន្តរជាតិ ដើម្បីរំលឹកខួបលើកទី៣០ នៃការអនុម័តរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្រោមមូលបទ "រដ្ឋធម្មនុញ្ញជាមូលដ្ឋានគ្រឹះនៃឯករាជ្យភាព និងអធិបតេយ្យរបស់រដ្ឋ ក្នុងពិភពលោកសហសម័យ"។ សន្និសីទសភាអន្តជាតិនេះ ត្រូវបានរៀបចំឡើង នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅវិមានរដ្ឋសភានាទីក្រុងបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័នអន្តរសភា ប្រមាណ ២៥ប្រទេស/ស្ថាប័ន។ ថ្លែងបើកសន្និសីទ លោកជំទាវប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានបញ្ជាក់ថា ឆ្នាំ២០២៥ ត្រូវបានប្រកាសជា "ឆ្នាំនៃរដ្ឋធម្មនុញ្ញ និងអធិបតេយ្យ" នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលប្រជាជនទូទាំងប្រទេស រំលឹកខួបលើកទី៣០ នៃការអនុម័តរដ្ឋធម្មនុញ្ញ និងខួបលើកទី៥ នៃជ័យជំនះរបស់ប្រទេសក្នុងសង្គ្រាមស្នេហាជាតិផងដែរ។ លោកជំទាវប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានជម្រាបអង្គសន្និសីទ អំពីដំណាក់កាលនៃការតស៊ូស្វែងរកសន្តិភាព ឯករាជ្យភាព រហូតកសាងបាននូវបូរណភាពទឹកដី របស់អាស៊ែបៃហ្សង់។ រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលបានអនុម័តនៅក្នុងឆ្នាំ១៩៩៥ ដែលបានតាក់តែងឡើងតាមគោលការណ៍នីតិរដ្ឋ និងប្រជាធិបតេយ្យ បានធានានូវសន្តិភាព អធិបតេយ្យ និងបូរណភាព របស់ប្រទេសអាស៊ែបៃហ្សង់។ លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា បានគូសបញ្ជាក់ថា សន្និសីទសភាអន្តរជាតិនេះ ជាវេទិកាចែក រំលែកនូវបទពិសោធន៍នៃការកសាង និងការអនុវត្តគោលការណ៍រដ្ឋធម្មនុញ្ញ នៅក្នុងបណ្តាប្រទេសនីមួយៗ។ លោកជំទាវជឿជាក់ថា សន្និសីទនេះ ក៏នឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាមកពីតំបន់ផ្សេងៗគ្នាផងដែរ។ លោកជំទាវ សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការ និងការទូតសភា ដើរតួនាទីសំខាន់ក្នុងការដោះស្រាយជម្លោះ និងបញ្ហាប្រឈមនានា ដើម្បីឈានទៅរក្សាបានសន្តិភាព រវាងរដ្ឋនិងរដ្ឋ។ សន្និសីទសភាអន្តរជាតិ ជាប្រវត្តិសាស្រ្តនេះ ក៏មានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ ពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញត្តិ និងភ្ញៀវកិត្តិយស ដើម្បីចែករំលែកទស្សនៈស្តីពីមូលដ្ឋានគ្រឹះនៃរដ្ឋធម្មនុញ្ញ និងបទពិសោធន៍ក្នុងការការពារឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដីរៀងៗខ្លួន៕

ឯកឧត្តម វង សូត ជួបសំណេះសំណាល ជាមួយ ឯកឧត្តមប្រធានក្រុមប្រឹក្សាអន្តរជាតិដើម្បីសន្តិភាព និងភាពអត់ឱន

2025/10/30 09:08:04 am        192
ឆ្លៀតក្នុងឱកាសនៃការចូលរួមសន្និសីទសភាអន្តរជាតិ ដើម្បីរំលឹកខួបលើកទី៣០ នៃរដ្ឋធម្មនុញ្ញសាធា រណរដ្ឋអាស៊ែបៃហ្សង់ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានជួបសំណេះសំណាល ជាមួយ ឯកឧត្តម Ahmed Aljarwan ប្រធានក្រុមប្រឹក្សាអន្តរជាតិដើម្បីសន្តិភាព និងភាពអត់ឱន។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានកោតសសើរចំពោះតួនាទីយ៉ាងសំខាន់នៃក្រុមប្រឹក្សាអន្តរជាតិដើម្បីសន្តិភាព និងភាពអត់ឱន ក្នុងការរួមចំណែកថែរក្សាសន្តិភាព និងសុខដុមណីយកម្មរបស់មនុស្សជាតិ។ ក្នុងនាមរដ្ឋសភាកម្ពុជា ឯកឧត្តមបានអរគុណ ឯកឧត្តម Ahmed Aljarwan ដែលបានគាំទ្រសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីសន្តិភាព និងភាពអត់ឱន កាលពីឆ្នាំ២០២៤ កន្លងទៅ ដោយទទួលបានសមិទ្ធផលយ៉ាងល្អប្រសើរ នោះគឺ "ធម្មនុញ្ញសន្តិភាព សកល" និងជាពិសេសបានប្រគល់មេដាយសន្តិភាព ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថែមទៀតផង។ ឯកឧត្តម Ahmed Aljarwan បានកោតសរសើរសភាកម្ពុជាដែលបានបង្ហាញឆន្ទៈមោះមុត និងតួនាទី ដ៏សំខាន់ ក្នុងការរួមចំណែកថែរក្សាសន្តិភាពតាមរយៈការចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងដំណើរការស្វែងសន្តិភាព និងការ ស្តារកសាងប្រទេសជាតិ ហើយគោលការណ៍ទាំងនេះគឺមានចែង នៅក្នុងធម្មនុញ្ញសន្តិភាពសកល ផងដែរ។ ឯកឧត្តម Ahmed Aljarwan បានជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាមគ្គុទេ្ទសក៍សន្តិភាព ដែលសក្តិសមទទួលបាន មេដាយសន្តិភាពនេះ៕

ក្រុមក្មេងទំនើងបង្កហិង្សាកាប់បំផ្លាញទ្រព្យសម្បត្តិនៅខណ្ឌច្បារអំពៅ ត្រូវសមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបបាន០៨នាក់

2025/10/30 08:15:06 am        143
ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការខណ្ឌពាក់ព័ន្ធ បានបើកការស្រាវជ្រាវបង្ក្រាបក្រុមក្មេងទំនើង ដែលបង្កហិង្សាកាប់បំផ្លាញទ្រព្យសម្បត្តិនៅខណ្ឌច្បារអំពៅ ឃាត់ខ្លួនមនុស្ស០៨នាក់ ។ ជនសង្ស័យទាំង០៨នាក់ មានឈ្មោះ ៖ ទី១ ឈ្មោះនូ សុវណ្ណដេវិស ភេទប្រុស អាយុ១៧ឆ្នាំ , ទី២ឈ្មោះ រស្មី ឧត្តម ភេទប្រុស អាយុ១៧ឆ្នាំ , ទី៣ឈ្មោះ នី អាប់ឌុលអាហ្សីស ភេទប្រុស អាយុ១៧ឆ្នាំ , ទី៤ឈ្មោះ ប៉ុប ហួន ភេទប្រុស អាយុ១៧ឆ្នាំ , ទី៥ឈ្មោះ ឆាយ លីឈ័រ ភេទប្រុស អាយុ១៧ឆ្នាំ , ទី៦ឈ្មោះ នៅ កាញ់ ណា រត្ន័ ភេទប្រុស អាយុ១៧ឆ្នាំ , ទី៧ឈ្មោះ ជា សុខលៀប ភេទប្រុស អាយុ១៧ឆ្នាំ និងទី៨ឈ្មោះ សេង វីរៈ ហៅ ឡូហ្គេន ភេទប្រុស អាយុ១៨ឆ្នាំ។ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង បន្ទាប់ពីក្រុមជនសង្ស័យ បានធ្វើសកម្មភាពបង្កហិង្សា ដោយប្រើដាវ និងកាំបិត កាប់ប្រហារបណ្តាលឱ្យជនរងគ្រោះរងរបួស និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ នៅការ៉ាសសាំង TOTAL ខណ្ឌច្បារអំពៅ កាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ទើបកម្លាំងជំនាញ បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ , ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ បានឈានទៅឃាត់ខ្លួនបាន សរុបទាំង៨នាក់ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ។ បច្ចុប្បន្នជនសង្ស័យទាំង០៨ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់ ។ ចំណែកបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចជំនាញកំពុងបន្តការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោស នៅពេលខាងមុខ ៕ កុម្ភះ

ធុរកិច្ចថ្មីឌីជីថលកម្ពុជា ចំនួន៤ នឹងចូលរួមក្នុងកម្មវិធី Silicon Valley Summit 2025 នៅ អាម៉េរិក

2025/10/29 07:42:03 pm        183
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) សូមអបអរសាទរដល់ Bamnang Academy, BookMeBus, Salatech និង Finluy ដែលត្រូវបានជ្រើសរើសដោយ មជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ជាតំណាងឱ្យប្រទេសកម្ពុជា ចូលរួមក្នុងកម្មវិធី Silicon Valley Summit 2025 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាល Plug and Play ទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។ ការជ្រើសរើសនេះ ប្រព្រឹត្តទៅបន្ទាប់ពីការធ្វើបទបង្ហាញគម្រោងទាក់ទាញការវិនិយោគ (Pitching) ដោយ Plug and Play ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសសិង្ហបុរី នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបង្ហាញចំណាប់អារម្មណ៍ទាំងមោទនភាពថា “ការចូលរួមរបស់ Bamnang Academy, BookMeBus, Salatech និង Finluy ជាតំណាងកម្ពុជានៅក្នុងវេទិកាធុរកិច្ចថ្មីឌីជីថល អន្តរជាតិ Plug and Play ស្ដែងឱ្យឃើញពីលទ្ធផលនៃកិច្ចខិតខំរបស់គ្រប់ភាគគីពាក់ព័ន្ធក្នុងការកសាងបរិយាកាស​អំណោយ​ផលសម្រាប់អ្នកមានសមត្ថភាពក្នុងការចាប់ឱកាសរីកចម្រើន ទាំងក្នុងស្រុក និងសកលលោក។ ការទទួលស្គាល់នេះគឺជាសមិទ្ធផលដ៏សំខាន់ សម្រាប់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលរបស់កម្ពុជាដែលកំពុងរីកចម្រើន និងឆ្លុះបញ្ចាំងពីសមត្ថភាពលេចធ្លោរបស់ធុរជនកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរដល់ធុរកិច្ចថ្មីឌីជីថល ទាំង ៤ ទទួលបានជោគជ័យបន្តបន្ទាប់ទៀតក្នុងការទទួលបានការវិនិយោគិន និងគន្លឹះល្អៗពីថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ នៅ Silicon Valley។" គួរបញ្ជាក់ថា- Bamnang Academy ត្រូវបានបង្កើតដោយ អតីតនិស្សិត ៣នាក់ ដែលរៀននៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងនៅសហរដ្ឋអាមេរិក។- BookMeBus ត្រូវបានបង្កើតដោយ លោក ជា ឡង់ដា- Salatech ត្រូវបានបង្កើតដោយ លោក សុខ លាភ- FinLuy ត្រូវបានបង្កើតដោយ លោក Gupta Niraj។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ​ជំរុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
06/06/2026 12:06 PM
ប្រជាជនគុយបា តវ៉ាប្រឆាំងការដាច់ចរន្តអគ្គិសនី ខណៈទណ្ឌកម្មថ្មីរបស់អាមេរិកដាក់ទៅលើកោះនេះ
06/06/2026 12:06 PM
រុស្ស៊ី ចោទអ៊ុយក្រែនពីការសម្លាប់ពលរដ្ឋអាស៊ែបៃហ្សង់ ក្នុងការវាយប្រហារដោយយានដ្រូនទៅលើនាវា
06/06/2026 12:06 PM
បង្កើនការអំពាវនាវរកជំនួយទ្វេដងសម្រាប់លីបង់ដល់ជិត៦៤០លានដុល្លារ ក្នុងពេលមានការវាយប្រហាររបស់អ៊ីស្រាអែល
06/06/2026 12:06 PM
អ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
06/06/2026 12:06 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
06/06/2026 12:06 PM
ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់
06/06/2026 11:06 AM
ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
06/06/2026 11:06 AM
ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
06/06/2026 11:06 AM
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
06/06/2026 11:06 AM