ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់
ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ព័ត៌មានជាតិ

មន្រី្តជាន់ខ្ពស់វប្បធម៌ ចាត់ទុកការបណ្តុះបណ្តាលជំនាញភាពយន្ត គឺជាយន្តការគន្លឹះ និងអាទិភាពដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស

2025/10/29 04:12:21 pm        215
ភ្នំពេញ ៖ ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចាត់ទុកការបណ្តុះបណ្តាលជំនាញភាពយន្ត គឺជាយន្តការគន្លឹះនិងអាទិភាពដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស សំដៅរួមចំណែកអភិវឌ្ឍឧស្សាហកម្មភាពយន្តប្រកបដោយប្រសិទ្ធភាពនិងនិរន្តភាព ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងផែនការយុទ្ធសាស្រ្តរបស់ក្រសួង ក្នុងការពង្រឹង និងពង្រីកការអប់រំ និងការបណ្ដុះបណ្ដាលសិល្បៈវប្បធម៌ ព្រមទាំងលើកស្ទួយឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម។​ឯកឧត្តម បន្តថា ភាពយន្ត មានអត្ថន័យលើសពីការកម្សាន្ត ហើយជាស្ពានក្នុងការចម្លង ផ្សព្វផ្សាយនូវព័ត៌មាន សិល្បៈ វប្បធម៌ ដ៏មានឥទ្ធិពល និងភាពប្រទាក់ក្រឡាយ៉ាងសំខាន់នឹងវិស័យទេសចរណ៍។ តាមរយៈការសិក្សា ជាច្រើនបានបង្ហាញអំពីអត្ថប្រយោជន៍ នៃការថតភាពយន្តដែលផ្តល់ផលវិជ្ជមានដល់វិស័យទេសចរណ៍។យោងតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌល Thomson Holiday បានឲ្យដឹងថា ប្រជាជនអង់គ្លេសជាង ៨០% រៀបចំ គម្រោងធ្វើដំណើរកម្សាន្តតាមរយៈរូបភាព ដែលពួកគេបានទស្សនាលើផ្ទាំងសំពត់ស នៃរោងភាពយន្ត ឬ តាម កញ្ចក់ទូរទស្សន៍។ ជាមួយនេះ មានប្រជាជនម្នាក់ក្នុងចំណោម៥នាក់ ដែលបានសម្រេចចិត្តជ្រើសរើសទីតាំង ថតភាពយន្តជាទិសដៅចម្បង ដែលជំរុញចិត្តឲ្យមានការធ្វើដំណើរកម្សាន្ត។ ក្នុងន័យនេះ ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពត និង ក្រុមប្រឹក្សាភិបាលស្រាវជ្រាវទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលបានឧបត្ថម្ភគាំទ្រដល់វគ្គបណ្តុះបណ្តាលនាឆ្នាំនេះ។ក្នុងនាម លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ឯក ប៊ុនថា សូមសម្តែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថត ភាពយន្ត, Cine-Hub, Cine-Studio ដែលសហការរៀបចំវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជាជំនាន់ទី៨ ឆ្នាំ២០២៥ប្រកបដោយជោគជ័យ និងសូមថ្លែងអំណរគុណចំពោះដៃគូសហការនានា ដែលបានជួយឧបត្ថម្ភ គាំទ្រ និងចូលរួមជំរុញឱ្យការរៀបចំវគ្គបណ្តុះបណ្តាលនេះ សម្រេចបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលនេះ សហការរៀបចំដោយនាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ជាមួយនឹង Cine-Hub និង Cine-Studio ព្រមទាំងមានការចូលរួមឧបត្ថម្ភគាំទ្រដៃគូសហការជាច្រើន ជាពិសេសក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពត និងក្រុមប្រឹក្សាភិបាលស្រាវជ្រាវទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដែលបានសម្របសម្រួល និងឧបត្ថម្ភដល់ដំណើរការថតស្នាដៃភាពយន្តទាំង២ចំណងជើងនេះ នៅលើទឹកនៃខេត្តកំពត ដែលជាខេត្តពោពេញដោយសក្តានុពលនៃរមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ និងជាយុទ្ធសាស្រ្តថ្មីមួយក្នុងការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិឲ្យទៅទស្សនាកំពតកាន់តែមានចំនួនច្រើនឡើង។  សិក្ខាកាម ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាល ក្នុងរយៈពេល០៣ខែកន្លងមកនេះ ពិតជាបានខិតខំប្រឹងប្រែង ទទួលការមើលថែ ចង្អុលបង្ហាញផ្លូវពីលោកគ្រូ អ្នកគ្រូជំនាញ ពិសេសសិក្ខាកាមគ្រប់គ្នា ពិតជាទទួលបានបទពិសោធជាច្រើន និងបង្កើតស្នាដៃ តែងនិពន្ធសាច់រឿង។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះទៅ យើងនឹងប្តេជ្ញាចិត្តព្យាយាមពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតលើវិស័យភាពយន្ត។ សូមជម្រាបជូនថា ការថ្លែងរបស់ឯកឧត្តម ឯក ប៊ុនថា យ៉ាងដូច្នេះ ក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលជំនាញភាពយន្តខ្លីកម្ពុជា ជំនាន់ទី៨ ឆ្នាំ២០២៥ (Cambodia Film Lab) និងប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សាជូនសិក្ខាកាម និងចាក់បញ្ចាំងស្នាដៃភាពយន្តខ្លីចំនួន០២ចំណងជើង ដែលផលិតដោយសិក្ខាកាមក្នុងកម្មវិធីបណ្តុះបណ្តាលនាឆ្នាំនេះ, នាយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងមានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំ មន្រ្តីរាជការ ដៃគូសហការឧបត្ថម្ភ លោកគ្រូ អ្នកគ្រូឧទ្ទេស សិក្ខាកាម និងប្អូនៗយុវជនប្រមាណ ១៨០នាក់៕ អត្ថបទ រដ្ឋ

ទេសរដ្ឋមន្រ្តី លី ធុជ៖«ទន្លេមេគង្គ-ឡានឆាងជាប្រភេពនៃជីវិត និងជាអត្តសញ្ញាណនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការ»

2025/10/29 03:38:23 pm        3703
ភ្នំពេញ៖ ក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពីសកម្មភាពមីននៅក្នុងតំបន់មេគង្គ-ឡានឆាង កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ពីសារៈសំខាន់នៃទន្លេមេគង្គ-ឡានឆាង គឺជាប្រភពនៃជីវិត និងជាអត្តសញ្ញាណនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបានជំរុញឱ្យបណ្តាប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង ត្រូវបន្តរួមគ្នាធានាឱ្យបានសុខសន្តិភាព និងសុវត្ថិភាពតាមរយៈការលុបបំបាត់នូវមរតកសង្គ្រាម និងកសាងនូវក្តីសង្ឃឹម និងអនាគតសម្រាប់ប្រជាជនក្នុងតំបន់។ឯកឧត្តមបណ្ឌិត លី ធុជ ថ្លែងថា កម្ពុជារួមទាំងប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង ទទួលបានសមិទ្ធផលជាទីកត់សម្គាល់ក្នុងសកម្មភាពមីន ក៏ប៉ុន្តែការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែបន្តមាន ដែលទាមទារឱ្យបង្កើនកិច្ចសហប្រតិបត្តិការតំបន់កាន់តែខ្លាំងក្លា។ក្នុងនាមជាម្ចាស់ផ្ទះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណ ជូនចំពោះបណ្តាប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង និងភាគីពាក់ព័ន្ធសកម្មភាពមីន ដែលបានបង្ហាញពីឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាឆ្ពោះទៅសម្រេចបានតំបន់មួយ ដែលមិនមានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់កម្ពុជា ដែលជាប្រទេសគំរូនិងឈានមុខគេ ក្នុងការជំរុញឱ្យមានការប្តេជ្ញាចិត្តរួម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងសកម្មភាពមីនសកល ដើម្បីឈានទៅលុបបំបាត់នូវទុក្ខវេទនារបស់មនុស្សជាតិបង្កឡើងដោយសារមីន តាមរយៈការដាក់ចេញនូវសេចក្តីថ្លែងការ និងផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់សកម្មភាពមីនសកល។តាងនាមឱ្យ រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និងទូទាំងពិភពលោក ក៏ដូចជារួមចំណែកក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពទាំងក្នុងតំបន់ និងពិភពលោក។សូមបញ្ជាក់ថា សិក្ខាសាលាស្តីពីសកម្មភាពមីននៅក្នុងតំបន់មេគង្គ-ឡានឆាង គឺជាផ្នែកមួយនៃគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងក្នុងសកម្មភាពមីន» ដែលគាំទ្រដោយមូលនិធិពិសេសរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណង លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការចែករំលែកចំណេះដឹង និងជំនាញ ក្នុងវិស័យសកម្មភាពមីន រវាងប្រទេសនានានៅក្នុងតំបន់មេគង្គ-ឡានឆាង៕

ក្រសួងសុខាភិបាល ផ្សព្វផ្សាយលទ្ធផល ការប្រើប្រាស់តេស្ត HPV រកជំងឺមហារីកមាត់ស្បូន

2025/10/29 02:52:02 pm        2918
លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកអង្គសិក្ខាសាលាបង្ហាញលទ្ធផល “ការសិក្សាស្រាវជ្រាវរកមហារីកមាត់ស្បូន តាមរយៈការធ្វើតេស្ដ អេច ភី វី (HPV)” នៅសណ្ឋាគារភ្នំពេញ។សិក្ខាសាលានេះ មានគោលបំណង ផ្សព្វផ្សាយពីលទ្ធផល និងប្រសិទ្ធភាពចំណាយ (Cost-effectiveness) ក្នុងការប្រើប្រាស់តេស្ត អេច ភី វី (HPV) សម្រាប់ការពិនិត្យស្រាវជ្រាវ រកជំងឺមហារីកមាត់ស្បូន (Cervical Cancer Screening) នៅក្នុងខេត្តសៀមរាប។ឆ្លៀតក្នុងពិធីនេះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណដល់ នាយកដ្ឋានការពារសុខភាព សាកលវិទ្យាល័យ Heidelberg នៃប្រទេសអាល្លឺម៉ង់ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ដែលបានខិតខំធ្វើការសិក្សាស្រាវជ្រាវ បញ្ចប់ដោយជោគជ័យ ជាពិសេស ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ដែលបានផ្តល់ការគាំទ្រក្នុងការសិក្សាស្រាវជ្រាវ ក៏ដូចជាការគាំទ្រថវិកា ក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីលទ្ធផលនេះផងដែរ។គួរបញ្ជាក់ថា វគ្គសិក្ខាសាលាខាងលើ រៀបចំនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ដោយនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល ក្រោមការឧបត្ថម្ភគាំទ្រពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) តាមរយៈសាកលវិទ្យាល័យ Heidelburg នៃប្រទេសអាល្លឺម៉ង់ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីមជ្ឈមណ្ឌលជាតិ វិទ្យាស្ថានសុខភាពសាធារណៈ និងនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសុខាភិបាល មន្ទីរសុខាភិបាលរាជធានីខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សរុបចំនួន ១៦៧ រូប៕

ឯកឧត្តម គន់ គីម ណែនាំដល់អាជ្ញាធរមូលដ្ឋានពិនិត្យដោះស្រាយរាល់តម្រូវការជូនអតីតយុទ្ធជន

2025/10/29 12:15:17 pm        412
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ នៅភូមិតាម៉េង ឃុំអន្ល់ងវែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។អំឡុងពេលចុះពិនិត្យ ឯកឧត្តម គន់ គីម កោតសរសើរចំពោះបងប្អូនអតីតយុទ្ធជនដែលបានរៀបចំការរស់នៅបានយ៉ាងល្អប្រសើរ និងរៀបចំដីមានសោភ័ណភាពសម្រាប់ការរស់នៅប្រចាំថ្ងៃ។ឯកឧត្តម មានប្រសាសន៍ថា គ្រាដែលប្រទេសកម្ពុជាអាចរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺធ្វើឡើងក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនរូបទៀត រហូតឈានដល់ដំណាក់កាលស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ពេញលេញមកទល់នឹងពេលបច្ចុប្បន្ន សុទ្ធសឹងកើតចេញពីការរួមចំណែករបស់អតីតយុទ្ធជន។ តបស្នងចំពោះគុណបំណាច់នេះ ឯកឧត្តម បញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំរាជរដ្ឋាភិបាលបានតម្លើងប្រាក់សោធននិវត្តជាបន្តបន្ទាប់ ពិសេសក្រោមការដឹកនាំបន្តវេនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគម បានកំណត់ការគ្របដណ្តប់សុខភាពជាសកលជាអាទិភាព បូករួមទាំងអតីតយុទ្ធជននោះ បន្តផ្តល់ជូនប័ណ្ណថែទាំសុខភាព (ប.ស.ស.) ជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារ ព្រមទាំងប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនអ្នកកាន់សៀវភៅរបស់គ្រួសារជនពលី និងគ្រួសារជនមរណៈជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ ប.ស.ស. ដោយមិនបាច់បង់ប្រាក់។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានណែនាំដល់អាជ្ញាធរមូលដ្ឋានឃុំ និងស្រុក ត្រូវចុះពិនិត្យពីស្ថានភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារឱ្យបានជាប់ជាប្រចាំ ពិសេសត្រូវសម្របសម្រួល និងដោះស្រាយរាល់តម្រូវការនានា ដូចជា កិច្ចការគាំទ្រលើសេវាសុខុមាលភាពតាមរយៈប័ណ្ណ ប.ស.ស ជាដើម។ ចុងបញ្ចប់ ឯកឧត្តម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាល៕ 

ឯកឧត្តម ឆាយ ឬទ្ធីសែន អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវ និងជីកអណ្តូងទឹក ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តបាត់ដំបង

2025/10/29 12:03:42 pm        526
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឬទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាសមាជិកគណៈអចិន្រ្តៃយ៍ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងមានការចូលរួមពី ឯកឧត្តម គង់ កន្នារតន៍ នាយកខុទ្ទកាល័យ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម និងជាសមាជិកអចិន្រៃ្តយ៍ អ.ន.ក, មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ក្រុមការងារ អ.ន.ក ខេត្ត, អាជ្ញាធរស្រុក ឃុំ និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យរៀបចំស្ថាបនាផ្លូវ ព្រមទាំងជីកអណ្តូងទឹកជូនអតីតយុទ្ធជន និងនិវត្តជន ស្ថិតនៅភូមិគោករកា ឃុំដូនបារ និងភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ នាឱកាសនោះ ឯកឧត្តម ឆាយ ឬទ្ធីសែន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងដីសម្បទានសង្គមកិច្ចកម្ពុជា ខេត្តបាត់ដំបង ចំនួន ២ទីតាំង ដូចខាងក្រោម៖ទីតាំងទី១ ដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិឆករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលកំពុងអនុវត្តគម្រោងសាងសង់ផ្ទះជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ១៦០ខ្នង ។ ក្នុងនោះ ក្រសួងអភិវឌ្ឍន៍ជន កំពុងសាងសង់ផ្លូវក្រាលល្បាយក្រួស ១ខ្សែ មាន ៨កំណាត់ សរុបប្រវែង ៩,៥៧គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ សាងសង់លូប្រអប់មុខពីរចំនួន ២កន្លែង លូមូលមុខមួយចំនួន ៣កន្លែង ព្រមទាំងមានស្លាកសញ្ញាចរាចរណ៍ និងស្លាកឈ្មោះផ្លូវមួយចំនួនផងដែរ ។ទីតាំងទី២ ដីម្បទានសង្គមកិច្ច ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលកំពុងអនុវត្តគម្រោងសាងសង់ផ្ទះជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ៣០០ខ្នង លើផ្ទៃដីសរុប ១៦ ៣០៤ ៨៥៤ ម៉ែត្រការ៉េ ។ ក្នុងនោះ ក្រសួងអភិវឌ្ឍន៍ជនចូលរួមចំណែកសាងសង់អណ្តូងស្នប់អាហ្វ្រីដេវ ចំនួន ២៥ អណ្តូង ជូនគ្រួសារអតីតយុទ្ធជនចំនួន ៣០០ គ្រួសារ ក្នុងជំហានទី១។ ឆ្លៀតក្នុងឱកាសនៃការចុះត្រួតពិនិត្យវឌ្ឍនភាពការងារនោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានអញ្ជើញជួបសំណេះសំណាល នាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនគ្រួសារអតីតគ្រួសារយុទ្ធជនដែលបានរស់នៅទីនោះផងដែរ៕

ក្រសួងការងារអំពាវនាវយុវជនចាប់យកឱកាសការងារក្នុងពិព័រណ៍ការងារជាង ៣ម៉ឺនកន្លែង នៅ​ដើម​ខែ​ក្រោយនេះ

2025/10/29 11:52:59 am        418
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តក្រើនរម្លឹកទៅដល់យុវជន សិស្ស/និស្សិត ក៏​ដូច​ជា​អ្នក​ស្វែង​រកការងារធ្វើ​ត្រៀមនូវប្រវត្តិរូបសង្ខេប (CV) ឱ្យបានច្រើនដើម្បីដាក់ពាក្យ និង​សម្ភាសន៍​ការងារ​ភ្លាម​ៗ នៅពិព័រណ៍ការងារ និងផលិតភាពជាតិ​នាដើម​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ដោយ​នាំ​យក​ឱកាស​ការងា​រជាង ៣ម៉ឺនកន្លែង។លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារ​ភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ» មានរយៈពេល ២ថ្ងៃ គឺថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយទទួលបានការគាំទ្រពីអង្គការអន្តរជាតិខាងការងារ ទីភ្នាក់ងា​រ​សហ​ប្រតិបត្តិការ​អន្តរ​ជាតិកូរ៉េ មូលនិធិអភិវឌ្ឍន៍ជំនាញ និងដៃគូពាក់ព័ន្ធជាច្រើនទៀត។លោកបានបន្តថា ពិព័រណ៍ការងារនេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលប្រមាណ១៥០ ដែលមានស្តង់សរុបជាង ១៨០ ដែល​នឹង​ដាក់​តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹង​ផ្តល់​ឱកាស​ការងារ​រហូត​ដល់​ជាង​ ៣ម៉ឺនកន្លែង មកពីគ្រប់វិស័យ។សូមបញ្ជាក់ថា គោលបំណងសំខាន់ៗនៃព្រឹត្តិការណ៍ “ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ​២០២៥​” គឺដើម្បីបន្តរក្សាតុល្យភាព​ក្នុង​ទីផ្សារ​ការងារ​តាមរយៈ​ការ​ជួយ​ជ្រោម​ជ្រែង​និយោជក​ដែល​មាន​តម្រូវ​ការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារ បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និង​ងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និង​ដៃ​គូ​ពាក់​ព័ន្ធ​នានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏​មាន​ការ​រៀប​ចំ​ផង​ដែល​នូវ​សិក្ខាសាលាផលិតភាព​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ស្តីពី​ការ​បង្កើន​ផលិត​ភាព​ការងារ​ដោយ​មាន​ការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើនផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អ្នកភូមិព្រៃចាន់រំពឹងថា ព្រំដែន​នឹងវិល​ត្រឡប់​ទៅ​ប្រក្រតីភាព​ឡើងវិញ ដើម្បី​ប្រករបរ​ចិញ្ចឹម​ជីវិត ខណៈ​សព្វ​ថ្ងៃរ​ស់ពឹកផ្អែកទៅលើតែជំនួយ

2025/10/29 11:38:19 am        194
បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយជ័យ បាន​បង្ហាញ​ក្តីរំពឹងថា ស្ថានភាពនៅព្រំដែននឹងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ដើម្បី​មាន​ឱកាស​ប្រកបមុខរបរចិញ្ចឹមជីវិត ខណៈសព្វថ្ងៃពួកគាត់​រស់​បាន​ពឹក​ផ្អែក​ទៅ​លើ​តែ​ជំនួយ​មនុស្ស​ធម៌​ពី​សប្បុរស​ជននានា។តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ បង​ប្អូន​ប្រជា​ពលរដ្ឋ​រស់​នៅ​ភូមិ​ព្រៃចាន់ បានលើកឡើងថា ថ្ងៃនេះស្ថានភាពនៅភូមិរបស់គាត់មាន លក្ខណៈ​ធម្មតា ​ប៉ុន្តែទោះបីជាយ៉ាងណាពួកគាត់នៅតែចង់ឲ្យស្ថានភាពដូចដើមឡើងវិញ ស្រប​ទៅ​តាម​សេចក្តី​ថ្លែង​ការណ៍​រួមស្តីពីសន្តិភាពទីក្រុងកូឡាឡាំពួរ រវាងកម្ពុជា និងថៃ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​កន្លង​ទៅ​នេះ។ក្រោយពីមានសេចក្តីថ្លែងការណ៍រួមស្តីពី សន្តិភាពទីក្រុងកូឡាឡាំពួររវាងកម្ពុជា និងថៃ ដែល​មាន​នាយក​រដ្ឋ​មន្រ្តីម៉ាឡេស៊ី និងប្រធានាធិបតីអាមេរិកធ្វើជាសាក្សីនោះ បងប្អូនប្រជា ពលរដ្ឋ​រស់​នៅ​ភូមិ​ព្រៃ​ចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបង្ហាញក្តីរំពឹង យ៉ាងខ្លាំងថា សន្តិភាព​នៅ​ភូមិ​របស់ពួកគាត់ ក៏ដូចជានៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និង ថៃនឹ​ង​វិល​ទៅ​រក​ភាព​ដើម​វិញ​ឆាប់ៗនេះ ហើយមួយវិញទៀតពួកគាត់ក៏បានរស់នៅស្រុកស្រួល លែង​ភ័យ​ខ្លាច​បន្ត​ទៀត​ផង​ដែរ​៕ អត្ថបទ៖បាន ចក់ 

រដ្ឋមន្រ្ដីក្រសួងបរិស្ថាន ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធពង្រឹងការអនុវត្តឱ្យបានកាន់តែល្អលើមុខងារវិស័យបរិស្ថាន

2025/10/29 11:29:33 am        88
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញដល់ គ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀតនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីភាពស្អាត ដោយធ្វើការទប់ស្កាត់ការបំពុលបរិស្ថាន នៅលើដី ក្នុងទឹក និងលើមេឃ ពិសេសសម្រេចឱ្យបានជោគជ័យដ៏ឧត្តុង្គឧត្តម បង្កើនគម្របបៃតង ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សេដ្ឋកិច្ចបៃតង និងការសម្រេចគោលដៅកម្ពុជាគឺ «ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០»។ឯកឧត្តមបណ្ឌិតជ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តមុខងារវិស័យបរិស្ថាន ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត បានឱ្យដឹងថា កន្លងមកនេះ ចលនាស្អាតរបស់ប្រជាពលរដ្ឋជាង ១៣លាននាក់ បានបង្ហាញនូវឥរិយាបថវិជ្ជមានឈានទៅភាពជោគជ័យប្រយុទ្ធប្រឆាំងនឹងសំណល់ប្លាស្ទិក ដើម្បីធានាការរស់នៅរបស់ប្រជាពលរដ្ឋ មានបរិស្ថានស្អាត មានការអភិវឌ្ឍប្របដោយចីរភាព។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានបង្ហាញពីផែនការសកម្មភាព ការរៀបចំតំបន់កោះស្រឡៅ នៅក្នុងខេត្តកោះកុង ជាកោះអព្យាក្រឹតកាបូននៅឆ្នាំ២០២៦ខាងមុខ ខណៈក្រសួងបរិស្ថានបានសិក្សារួចហើយ និងគ្រោងដាក់ចេញផែនការសកម្មភាព សំខាន់ៗ ដូចជាផ្តល់អំពូលសូឡា ជូនប្រជាពលរដ្ឋប្រើប្រាស់ ជំរុញសកម្មភាពកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ផ្តល់ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ ក្នុងការគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ផ្តល់ឡដុតសំរាមដើរដោយថាមពលពន្លឺព្រះអាទិត្យ និងជំរុញការថែរក្សា និងដាំស្តារព្រៃកោងការ ដែលជាសម្បត្តិធម្មជាតិ ជួយឱ្យតំបន់មានភាពស្រស់ស្អាត ជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងជាជម្រកនៃធនធានធម្មជាតិយ៉ាងសំខាន់។សូមបញ្ជាក់ថា ស្របជាមួយនឹងការធ្វើកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ក្រសួងបរិស្ថាន បានផ្ទេរមុខងារចំនួន ៥ និងមុខងាររងចំនួន ៦ និងសកម្មភាពចំនួន២៦ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមមាន៖ ១. ការងាររដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ២. ការងារសហគមន៍មូលដ្ឋាន ៣. កិច្ចគាំពារបរិស្ថាន (ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ការគ្រប់គ្រងប្រព័ន្ធលូ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់) ៤. ការងារចំណេះដឹង និងព័ត៌មានបរិស្ថាន និង៥. ការអភិវឌ្ឍដោយចីរភាព៕

កម្ពុជា និងធនាគារពិភពលោក ពិភាក្សាលើការគាំទ្រនៃការផ្តល់ជំនាញ និងការងារ​ដល់ពលករខ្មែរ​ត្រឡប់​មកពីថៃវិញ

2025/10/29 11:17:41 am        266
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានជួបពិភាក្សាគ្នា ដើម្បី​ផ្លាស់​ប្តូរយោបល់និងចែករំលែកព័ត៌មានអំពីការជួយគាំទ្ររបស់ធនាគារពិភពលោកចំពោះ​ពលករ​ខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ស្តីពីការស្វែងរកការងារធ្វើ និងការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈតាមរយៈយន្តការគាំទ្របឋមភ្លាមៗ និងរយៈពេលមធ្យម។នៅក្រោយចប់កិច្ចប្រជុំ កាលពីថ្ងៃទី២៨ តុលា ឆ្នាំ២០២៥កន្លងទៅ ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន ឱ្យដឹងថា ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ច​សហប្រតិបត្តិការរបស់ធនាគារពិភពលោក លើការងារការកសាងមូលធនមនុស្ស ការងារ និង​ជំនាញ​នៅកម្ពុជា។ ឯកឧត្តមបញ្ជាក់ថា ការពិភាក្សានាពេលនេះ គឺស្របទៅនឹងអាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើការបង្កើតការងារ ទីផ្សារការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងយូរអង្វែងរបស់ធនាគារពិភពលោក ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើគម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ។លោកស្រី Tania Meyer បានថ្លែងកោតសរសើរអំពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាដោយសន្យាថា នឹងបន្តបើកទូលាយទទួលនូវរាល់សំណូមពរ និងប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការបង្កើតការងារ ទីផ្សារការងារ និងការបណ្តុះបណ្តាលជំនាញដល់យុវជន និងពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃវិញ។ក្នុងជំនួបនេះ ភាគីទាំងពីរ ក៏បានឯកភាពបន្តភាពជាដៃគូ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាផងដែរ។ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញ លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា និងគណៈប្រតិភូទៅទស្សនាបន្ទប់ផ្តល់ព័ត៌មាន ២៤ម៉ោង តាមរយៈលេខទូរសព្ទ Hotline 1297 ដែលបម្រើសេវាកម្មស្វែងរកការងារធ្វើដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ប្រមុខការពារជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូការពារជាតិ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងអាស៊ាន-បូកពីចុងខែនេះដល់ថ្ងៃទី១ខែវិច្ឆិកា នៅទីក្រុងគូឡាឡាំពួ

2025/10/29 11:16:07 am        368
ភ្នំពេញ៖ ប្រមុខការពារជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូពារជាតិទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៩ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-បូក (ADMM-Plus) លើកទី១២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ នេះបើតាមសេក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។ សេក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម Dato' Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃ ក្រសួងការពារជាតិ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៩ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-បូក (ADMM-Plus) លើកទី១២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។អមដំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ចូលរួមកិច្ចប្រជុំខាងលើរួមមាន ឯកឧត្តម នាយឧត្តម សេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានឧត្តមមន្ត្រីការពារជាតិអាស៊ាន កម្ពុជា រួមជាមួយ ឯកឧត្តម លោកជំទាវ នាយទាហានជាន់ខ្ពស់នៃក្រសួងការពារជាតិមួយចំនួនទៀត។ក្រោមប្រធានបទ «ការរួបរួមអាស៊ានសម្រាប់សន្តិសុខ និងវិបុលភាព» កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ច ប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក នឹងផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាក់ស្តែង ក្នុងចំណោម ប្រទេសជាសមាជិកអាស៊ាន និងជាមួយប្រទេសបូក ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខរួម។ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំ និងជំនួប ក្រៅផ្លូវការ ចំនួនបួនទៀត រួមមាន៖ កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រី ការពារជាតិអាស៊ាន-ឥណ្ឌា ជំនួបក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន (ASEAN-China Defence Ministers' Lunchoen) និងជំនួបក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាមេរិក (ASEAN-US Defence Ministers' High-Tea)។ ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំខាងលើ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងមានជំនួប ទ្វេភាគី ជាមួយរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ាន និងប្រទេសបូកជាដៃគូមួយចំនួន ដើម្បីពង្រឹង និងធ្វើឱ្យកាន់ តែស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់
06/06/2026 11:06 AM
ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
06/06/2026 11:06 AM
ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
06/06/2026 11:06 AM
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
06/06/2026 11:06 AM
សហគ្រិនធុនតូច និងមធ្យម​បង្កើនការផលិត​ជំនួសឱ្យផលិតផលនាំចូល ខណៈសន្ទុះពលរដ្ឋគាំទ្របន្តកើនឡើង​
06/06/2026 10:06 AM
​ អាមេរិក វាយប្រហារទីតាំងឆ្នេរនៅអ៊ីរ៉ង់ បន្ទាប់ពីអ៊ីរ៉ង់បង្ហោះយានដ្រូនក្នុងការបំផ្ទុះចុងក្រោយ
06/06/2026 10:06 AM
ចៅក្រមអាមេរិក លុបសុពលភាពគោលនយោបាយរបស់លោក Trump ដែលផ្តោតលើជនអន្តោប្រវេសន៍មកពី៣៩ប្រទេស
06/06/2026 10:06 AM
ការប៉ះទង្គិចគ្នារវាងអាមេរិក និងអ៊ីរ៉ង់នៅបន្ត ខណៈលោកTrump បញ្ជាក់ថាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ មិនអាចប្រញាប់ទេ
06/06/2026 10:06 AM
អ៊ីរ៉ង់ ប្រកាសគាំទ្រក្រុមហេសបូឡា ខណៈកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយស្ថិតក្នុងមន្ទិលសង្ស័យ
06/06/2026 10:06 AM
«ក្រុងកោះរ៉ុង» ក្នុងខេត្តព្រះសីហនុ នឹងក្លាយ​ជាគោលដៅទេសចរណ៍លំដាប់ពិភពលោកនាពេលអនាគត
06/06/2026 10:06 AM