ឯកឧត្តម គន់ គីម ដឹកនាំកិច្ចប្រជុំរៀបចំដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តបាត់ដំបង
ដើមខែមិថុនានេះ កម្លាំងនគរបាលរាជធានីបង្ក្រាបគ្រឿងញៀន០៥ករណី ឃាត់មនុស្ស២៤នាក់ និងដកហូតគ្រឿងញៀន៦៦គីឡូក្រាម
បង្ក្រាបជនជាតិចិន០៤នាក់ ជាក្រុមត្រៀមរៀបចំផែនការណ៍ចាប់ជំរិត តែត្រូវទប់ស្កាត់ទាន់ពេល
ឯកឧត្តម គន់ គីម កោតសរសើរចំពោះអតីតយុទ្ធជនរស់នៅខេត្តបាត់ដំបង ខិតខំរៀបចំជីវភាព និងការដាំដុះដំណាំជុំវិញផ្ទះរបស់ខ្លួន

ព័ត៌មានជាតិ

សម្ដេចធិបតី សឹងគ្មានពេលសម្រាក ប៉ុន្តែមានកម្លាំងចិត្ត ធ្វើការកាន់តែខ្លាំង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន

2025/10/28 07:55:12 pm        2349
ថ្លែងនៅក្នុង សន្និសីទសារព័ត៌មាន ស្តីអំពី លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅរាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា រយៈពេលមិនដល់៤ សម្ដេចធិបតី បានធ្វើសកម្មភាពយ៉ាងពេញទំហឹង ដូចរត់ម៉ារ៉ាតុងការទូត គ្មានពេលទំនេរ ដើម្បីបំពេញជោគជ័យបេសកកម្មបម្រើជាតិ។ឯកឧត្តម សូ ណារ៉ូ បញ្ជាក់បន្ថែមថា សម្ដេចធិបតី សឹងតែគ្មានពេលសម្រាក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ប៉ុន្តែបន្ទាប់ពីមានកិច្ចព្រមព្រៀង ថ្លែងការណ៍រួមសន្តិភាព ដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ រួចមក សម្ដេចធិបតី ហាក់ដូចជាមានកម្លាំងចិត្ត ហើយធ្វើការកាន់តែខ្លាំង។ឯកឧត្តម សូ ណារ៉ូ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចូលរួម ១៨ អង្គប្រជុំ ព្រមទាំងបានជួបថ្នាក់ដឹកនាំ និងឥស្សរជនសំខាន់ៗនៃបណ្ដាប្រទេសនានា ចំនួន ១៥នាក់ សរុបមានចំនួន ៣៣អង្គប្រជុំ។គួរបញ្ជា្កក់ថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួ ត្រូវបានបិទបញ្ចប់ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីមានកិច្ចប្រជុំកំពូលដ៏មមាញឹក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួ» រវាងកម្ពុជានិងថៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាសាក្ស៉ី និងសម្របសម្រួល ដោយនាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។នេះជាជំហានវិជ្ជមានដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត ក្រោមយុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឈានទៅរកប្រក្រតីភាព នៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងប្រែក្លាយតំបន់ព្រំដែនមានជម្លោះទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម៕

ឯកឧត្តម ចាយ បូរិន ៖ គុណតម្លៃស្នូលព្រះពុទ្ធសាសនា ដើរតួនាទីយ៉ាងសំខាន់ក្នុងយន្តការ រក្សាសន្តិភាព ក្នុងតំបន់ និងពិភពលោក ហើយជាផ្នែកមួយចូលរួមធ្វើឱ្យតំបន់ មេគង្គ ក្លាយជាគំរូនៃការទំនាក់ទំនង ការច្នៃប្រឌិត និងវិបុលភាព

2025/10/28 07:01:46 pm        137
‎ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមមូលបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព” ដែលបានរៀបចំឡើងដោយក្រសួងធម្មការនិងសាសនា សហការជាមួយគណៈសង្ឃនាយកទាំងពីរគណៈ នៅសណ្ឋាគារកាំបូឌីយ៉ាណា នារសៀលថ្ងៃអង្គារ ៧កើត ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ដោយមានការយាង និមន្ត និងអញ្ញើញចូលរួមពីសំណាក់ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ គណៈប្រតិភូនៃប្រទេសឡាវដឹកនាំដោយឯកឧត្តម ខឿងខឹម កែវនូចាន់ អនុរដ្ឋមន្ត្រី និងជានាយករងទីស្តីការនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូវៀតណាម ដឹកនាំដោយ ឯកឧត្តម ងៀន ហាយជុង អនុរដ្ឋមន្ត្រី ក្រសួងកិច្ចការជនជាតិ និងសាសនា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។‎ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម ចាយ បូរិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ សមាជិក សមាជិកានៃកិច្ចប្រជុំទាំងអស់ ដែលបានចូលរួមចែករំលែកនូវចំណេះដឹង និងបទពិសោធជាច្រើនយ៉ាងសកម្ម ប្រកបដោយភាពរស់រវើក ញ៉ាំងឱ្យកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា ទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់តាមការរំពឹងទុក។ ហើយបានអនុម័តសេចក្តីប្រកាសរួម បង្ហាញអំពីយន្តការការពារ និងការលើកកម្ពស់បេតិកភណ្ឌព្រះពុទ្ធសាសនា ដោយសង្កត់ធ្ងន់លើការរក្សាបាននូវទីកន្លែងវប្បធម៌ ទីសក្ការៈបូជា ការលើកកម្ពស់ការអប់រំ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថលសម្រាប់ការអប់រំ ការចែករំលែកនូវគុណតម្លៃពុទ្ធសាសនា ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមសហគមន៍ពុទ្ធសាសនាក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម តាមរយៈការរៀបចំព្រឹត្តិការណ៍រួមគ្នា ការចែករំលែកធនធាន និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចតាមពុទ្ធសាសនមាគ៌ា ការរក្សាភាពសុខដុមរមនា ព្រមទាំងការពង្រឹងកិច្ចសន្ទនាអន្តរជំនឿ ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព ។ ឯកឧត្តមរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាលើកទី៣នេះ នឹងក្លាយជាកាលានុវត្តភាពសម្រាប់គណៈប្រតិភូទាំងបីប្រទេស យកសេចក្តីប្រកាសរួម បន្តដាក់ចេញជាផែនការសកម្មភាពអាទិភាពជាក់ស្តែង សម្រាប់ប្រទេសរៀងៗខ្លួន ដើម្បីបន្តថែរក្សាសុខដុមនីយកម្មព្រះពុទ្ធសាសនា ក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ប្រកៀកស្មារគ្នាអភិវឌ្ឍព្រះពុទ្ធសាសនា នៅក្នុងប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម និងពិភពលោក ក្រោមដំបូលសុខសន្តិភាព និងសុខដុមនីយកម្ម។ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមសម្តែងការអបអរសាទរយ៉ាងក្លៀវក្លាបំផុត ជូនចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូ និងសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដ៏មានសារៈសំខាន់ ជាតម្លៃប្រវត្តិសាស្ត្រ កាលពីថ្ងទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន ធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាព។ នេះជាជោគជ័យដ៏ត្រចះត្រចង់ផ្នែកការទូត និងជាការបង្ហាញនូវឆន្ទៈដ៏មុតមាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារសន្តិភាព ស្ថិរភាព និងផលប្រយោជន៍ជាតិ តាមរយៈការចរចានិងដោះស្រាយបញ្ហាដោយសន្តិវិធី។ ហើយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានខិតខំប្រឹងប្រែងដើម្បីគាំទ្រសន្តិភាពរវាងកម្ពុជា-ថៃ ក្នុងនោះក៏មានការសម្របសម្រួលស្វែងរកសន្តិភាព ពីថ្នាក់ដឹកនាំអាស៊ាន ចិន និងប្រទេសដៃគូនានា៕អត្ថបទ រដ្ឋា

កម្ពុជា-រុស្ស៊ី ឯកភាពបន្តពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត

2025/10/28 05:07:37 pm        183
នាព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Alexei Overchuk, ឧបនាយករដ្ឋមន្ត្រី នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ក្នុងឱកាសនៃជំនួប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនសម្ដេចបវរធិបតីថា កម្ពុជាជាមិត្តយូរអង្វែងរបស់រុស្ស៊ី ហើយប្រទេសទាំងពីរមានទំនាក់ទំនងជាប្រពៃណី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីបំណងរបស់រុស្ស៊ី ក្នុងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោយផ្តោតជាសំខាន់លើវិស័យអាទិភាពមួយចំនួនដូចជា៖ ពាណិជ្ជកម្ម សេដ្ឋកិច្ច វត្ថុធាតុដើមសម្រាប់ វាយនភណ្ឌ ការផលិតវ៉ាក់សាំង កសិកម្ម សន្តិសុខថាមពល ការដឹកជញ្ជូន និងភស្តុភារកម្ម។ជាការឆ្លើយតប សម្ដេចបវរធិបតីបានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីមិត្តភាពយូរអង្វែង និងទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជានិងរុស្ស៊ី។ សម្ដេចបវរធិបតីបានគូសបញ្ជាក់បន្ថែមថា ឆ្នាំ២០២៦ ខាងមុខនេះ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ កម្ពុជា នឹង ធ្វើការជាមួយរុស្ស៊ី ក្នុងការបន្តពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណចំពោះរុស្ស៊ីដែលបានគាំទ្រ និងផ្ដល់ជំនួយដល់កម្ពុជា នាពេលកន្លងមក។ សម្ដេចបវរធិបតីបានស្វាមគន៍ចំណាប់អារម្មណ៍ និងបំណងរបស់ភាគីរុស្ស៊ី ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសំខាន់ៗខាងលើ និងបានលើកទឹកចិត្តភាគីរុស្ស៊ី ឱ្យបញ្ជូនគណៈប្រតិភូជំនាញពីវិស័យពាក់ព័ន្ធមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សា និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័ននានា ក៏ដូចជាវិស័យឯកជនរបស់កម្ពុជា ដើម្បីឱ្យចេញជាលទ្ធផលជាក់ស្តែង៕

សម្ដេចធិបតីរំឭកជាថ្មីដល់នាយករដ្ឋមន្រ្ដីថៃចំពោះការដោះលែងទាហានកម្ពុជាទាំង១៨រូបឱ្យបានឆាប់

2025/10/28 04:41:19 pm        242
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំឭកជាថ្មីដល់នាយករដ្ឋមន្រ្ដីថៃឱ្យមានការដោះលែងទាហានកម្ពុជាចំនួន១៨រូបឱ្យបានឆាប់ដោយឈរលើមូលដ្ឋានមនុស្សធម៌ និងដូចដែលបានឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ នេះបើយោងតាមសេក្ដីប្រកាសព័ត៌មានលទ្ធផលនៃជំនួប។ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតជូនឯកឧត្តម Anutin Charnvirakul ចំពោះការសោយព្រះទិវង្គតរបស់ ព្រះមហាក្សត្រិយ៍ ព្រះវររាជមាតា Sirikit។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រី Anutin បានថ្លែងអំណរគុណ សម្តេចធិបតី ចំពោះសារលិខិតរំលែកទុក្ខ និងសេចក្តីអាណិតអាសូរដ៏ស្មោះអស់ពីដួងចិត្តរបស់កម្ពុជា ក្នុងពេលវេលានៃការកាន់មរណទុក្ខនេះ។នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាលើសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ដែលត្រូវបានចុះ ហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០៥ និងត្រូវបានធ្វើជាសាក្សីដោយ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក និងឯកឧត្តម Dato' Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរព និងការប្រកាន់ខ្ជាប់ចំពោះ សេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ដែលបានផ្តល់នូវក្របខ័ណ្ឌមួយសម្រាប់ប្រទេសទាំងពីរក្នុងការធ្វើការ ជាមួយគ្នាឆ្ពោះទៅរកសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។សម្តេចធិបតីបានគូសបញ្ជាក់ថា ការចុះហត្ថលេខានេះឆ្លុះបញ្ចាំងវឌ្ឍនភាពបន្ថែមទៀតចាប់តាំងពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលរហូតមកដល់ពេលនេះ បានជួយរក្សានូវភាពស្ងប់ស្ងាត់ និងស្ថិរភាព នៅតាមបណ្តោយព្រំដែន។ សម្តេចធិបតីបានលើកឡើងថា កិច្ចការបន្ទាន់សម្រាប់ភាគីទាំងពីរ គឺត្រូវធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីធានានូវការអនុវត្តសេចក្តីថ្លែងការណ៍នេះឱ្យបានពេញលេញ និង ប្រកបដោយភាពស្មោះត្រង់។សម្តេចធិបតីបានសង្កត់ធ្ងន់បន្ថែមថា ការអនុវត្តសកម្មភាពមានចែងក្នុងសេចក្តីថ្លែងការណ៍នេះ គឺជាការទទួលខុសត្រូវ និងកាតព្វកិច្ចរួមគ្នារបស់ភាគីទាំងពីរ។ តាមរយៈយន្តការទ្វេភាគី ប្រទេសទាំងពីរបាន ពិភាក្សាគ្នារួចមកហើយ និងបានឈានដល់ការព្រមព្រៀងនានា សម្រាប់ដំណើរឆ្ពោះទៅមុខ ដូច្នេះវាមានសារៈសំខាន់ណាស់ដែលភាគីទាំងពីរត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវការព្រមព្រៀងទាំងនេះ ដោយសុច្ចរិតភាព និងភាពស្មោះត្រង់ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា ប្រទេសទាំងពីរត្រូវ តែបន្តធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីធានាថា ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាប្រកបដោយ សន្តិភាព សុខដុមរមនា និងវិបុលភាពរួមគ្នា សម្រាប់ជំនាន់ក្រោយៗទៀត៕

កម្ពុជា-អាម៉េរិក ប្តេជ្ញាចិត្តរួមគ្នាក្នុងកាជំរុញកិច្ចសហប្រតិបត្តិការឈានទៅមុខលើគ្រប់វិស័យ

2025/10/28 04:32:48 pm        198
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយលោកជំទាវ Alison Hooker អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក ដោយភាគីទាំងពីរ បានប្តេជ្ញាចិត្តរួមគ្នាក្នុងកាជំរុញកិច្ចសហប្រតិបត្តិការឈានទៅមុខលើគ្រប់វិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ក្នុងជំនួបទ្វេភាគី កម្ពុជា-អាម៉េរិក នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃឆ្នាំ២០២៥ នេះ ដែលជាខួបលើកទី៧៥ នៃការបង្កើត ទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក និងស្របពេលដែលកម្ពុជាបំពេញតួនាទីជាប្រទេស សម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាម៉េរិក។ ភាគីទាំងពីរបានស្វាគមន៍សន្ទុះជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងកាជំរុញកិច្ចសហប្រតិបត្តិការឈានទៅមុខលើគ្រប់វិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក រួមមានពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការ ស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្ពុជា ការដោះមីន ការធ្វើមាតុភូមិនិវត្តន៍ ពលរដ្ឋខ្មែរពីសហរដ្ឋអាម៉េរិក ការផ្លាស់ប្តូរវប្បធម៌ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន រួមទាំងបញ្ហា សន្ដិសុខមិនមែនប្រពៃណី។ល។ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរបានស្វាគមន៍ចំពោះការចុះហត្ថលេខានាពេលថ្មីៗ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងប្រទេសទាំងពីរ ដែលរំពឹងថា នឹងជំរុញរំហូរពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងបើកផ្លូវថ្មីសម្រាប់កិច្ចសហការពីវិស័យឯកជន។ ឯកឧត្តមឧបនាយករដ្ឋមន្តី បានបញ្ជាក់ជាថ្មី ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក ដើម្បីអនុវត្ត ឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងនេះ និងស្វែងរកយន្តការបន្ថែមដែលអាចពង្រឹងភាពធន់ខាងសេដ្ឋកិច្ច និងវិបុលភាពរួមគ្នាសម្រាប់ប្រជាជាតិទាំងពីរ។គួរបញ្ជាក់ថា ក្នុងឱកាសនៃកិច្ចពិភាក្សានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវការអរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏គួរឱ្យស្ងើចសរសើររបស់សហរដ្ឋអាម៉េរិក ជាពិសេស ភាពជាអ្នកដឹកនាំដ៏ម៉ឹងម៉ាត់ និងតួនាទីមិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ. ត្រាំ (Donald J. Trump) ក្នុងការសម្របសម្រួល ឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងការចុះហត្ថលេខា លើសេចក្ដីថ្លែងការណ៍រវាងកម្ពុជា និងថៃ នៅប្រទេសម៉ាឡេស៊ី។ លោកជំទាវ Allison Hooker បានបញ្ជាក់ ជាថ្មីអំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់សហរដ្ឋអាម៉េរិកក្នុងការគាំទ្រដល់ការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព នៃកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ រួមទាំងការដោះលែងទាហានកម្ពុជាទាំ ង១៨នាក់ភ្លាមៗផងដែរ៕

កិច្ចប្រជុំ​យោធភូមិភាគ៤ កម្ពុជា ​និងយោធភូមិភាគ២ ថៃ ក្រោមការចូលរួម​​សង្កេតការណ៍​ដោយ​​​AOT នឹង​បន្តដល់យប់នេះទៀត​

2025/10/28 04:31:13 pm        540
កិច្ចប្រជុំរវាងកងទ័ព នៃយោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ ក្រោម​ការ​ចូល​រួម​របស់​ក្រុម​​អ្នកសង្កេតការណ៍អាស៊ាន (AOT) នឹងបន្តដល់យប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៥​នេះទៀ​ត។កិច្ចប្រជុំនេះបានធ្វើឡើងនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ភាគី​កម្ពុជា​ដឹក​នាំ​ដោយ​នាយ​រង​សេនាធិការយោធភូមិភាគទី៤ កម្ពុជា ខណៈភាគីថៃដឹក​នាំ​ដោយ​មេសេនា​ធិការ​យោធភូមិ​ភាគ​ទី២​ ថៃ ដោយកិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​អនុវត្ត​តាម​ស្មារតី​នៃ​សេចក្តី​ថ្លែង​ការណ៍​រួម ស្តីពីសន្តិភាពកូឡាឡាំពួរ រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២៥​កន្លងទៅនេះ ដោយមានអធិបតីសាក្សី​នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្តម អ៊ីប្រាហ៊ីម និង​ប្រធានា​ធិបតី​អាមេរិក​ ឯកឧត្តម ដូណាល់ ត្រាំ។សូមរំលឹកថា ក្រោយសេចក្តីថ្លែងការណ៍សន្តិភាពកូឡាឡាំពួរ រវាងកម្ពុជា និងថៃ​ចេញជា​ផ្លូវ​ការណ៍​នោះ​ ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) បានចុះសង្កេតការណ៍ភ្លាមៗ ខណៈ​ដែល​កម្ពុជា​បាន​កែ​សម្រួល​យុទ្ធោ​បករណ៍ និងអាវុធធុនធ្ងន់របស់ខ្លួន ដោយដកមួយផ្នែកនៃជំហានទី១ សម្រាប់​ជា​និមិត្ត​រូប​នៃ​ការ​ប្តេជ្ញា​ចិត្ត​ក្នុងការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមនេះកាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២៥​នេះ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយនៅថ្ងៃទី២៧ បានបន្តចុះ​ពិនិត្យ​សព្វា​វុធ ​(រថពាសដែក) ដែលបានត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្ត​សៀម​រាប​វិញ បន្ទាប់ពីបានចាកចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ៕ អត្ថបទ៖ បាន ចក់

ទីម័រឡេស្ត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកម្ពុជា គាំទ្រឱ្យបានចូលអាស៊ានពេញសិទ្ធិ

2025/10/28 04:15:39 pm        1110
ឯកឧត្តមបណ្ឌិត Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងកិច្ចសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការគាំទ្រ និងការរួមចំណែកដ៏ធំធេងដល់ការចូលជាសមាជិកពេញសិទ្ធិអាស៊ាន។យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ក្នុងជំនួបទ្វេភាគី កម្ពុជា-ទីម័រឡេស្ត នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិត Bendito dos Santos Freitas ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវការអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ព្រមទាំងបានពាំនាំនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនចំពោះទីម័រឡេស្តេ ក្នុងការចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។ ឯកឧត្តមបណ្ឌិត Freitas បានពាំនាំនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់ទីម័រឡេស្តចំពោះកម្ពុជា សម្រាប់ការគាំទ្រ និងការរួមចំណែកដ៏ធំធេងដល់ការចូលជាសមាជិកពេញសិទ្ធិ អាស៊ានរបស់ទីម័រឡេស្ត និងបានសម្តែងការអបអរសាទរដោយស្មោះត្រង់ដល់កម្ពុជា ចំពោះការចុះហត្ថលេខា លើសេចក្ដីថ្លែងការណ៍រួមគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានជំនឿយ៉ាងមុតមាំថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់ដែលនឹងពង្រឹងបន្ថែមនូវសាមគ្គីភាពគ្នាក្នុងតំបន់ និងដំណើររួមគ្នាឆ្ពោះទៅកាន់សហគមន៍អាស៊ានឱ្យកាន់តែរីកចម្រើន ប្រកបដោយ បរិយាបន្ន ភាពធន់ និងវិបុលភាព។ ឯកឧត្ដម បានបញ្ជាក់សាជាថ្មីនូវការបន្តគាំទ្ររបស់កម្ពុជា តាមលទ្ធភាពរបស់ខ្លួនដល់ទីម័រឡេស្តេ នៅជំហានបន្ទាប់ក្នុងនាមជារដ្ឋសមាជិកអាស៊ាន។រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នា លើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងទីម័រឡេស្តេ ព្រមទាំងបានផ្លាស់ប្តូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអាស៊ានផងដែរ។ គួរបញ្ជាក់ថា កាលឆ្នាំ២០២២ ប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៤០ និងលើកទី៤១ នៅរាជធានីភ្នំពេញ ហើយបានប្រកាសបញ្ចូលប្រទេសទីម័រឡេស្តេ​ជាគោលការណ៍​ជាសមាជិកទី១១ របស់អាស៊ាន។ ការបញ្ចូលប្រទេស​ទីម័រឡេស្តេជាសមាជិ​ក​ពេញ​សិទ្ធិទី១១ របស់អាស៊ាន នៅពេលនេះ បានបង្ហាញពីការខិតខំប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាលកម្ពុជា ជាពិសេស គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាដែលបាន​ខិតខំជួយជំរុញប្រទេសទីម័រឡេស្តេ​ឱ្យក្លាយជាសមាជិកមួយបន្ថែមទៀតរបស់អាស៊ាន៕

សម្ដេចធិបតី៖ ការពង្រីកសមាជិកភាពកិច្ចព្រមព្រៀង RCEP ជាកម្លាំង​ចលករដ៏សំខាន់​នៃកំណើន​ប្រកបដោយចីរភាព និងស្ថិរភាពក្នុងតំបន់

2025/10/28 03:47:16 pm        324
ភ្នំពេញ៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​តំបន់ (RCEP) លើកទី៥ នៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានគាំទ្រយ៉ាងខ្លាំង​ចំពោះការពន្លឿនការចូលជាភាគីថ្មីរបស់ RCEP ស្របតាមនីតិវិធីដែលបានព្រមព្រៀងគ្នា។ សម្ដេចបានសង្កត់ធ្ងន់ថា ការពង្រីកសមាជិកភាពនេះនឹងបង្កើនភាពជឿជាក់ និងបរិយាបន្ន​របស់​កិច្ចព្រមព្រៀងដែលជាកម្លាំងចលករដ៏សំខាន់នៃកំណើនប្រកបដោយចីរភាព និងស្ថិរភាពក្នុង​តំបន់​។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល​នៃកិច្ចប្រជុំរបស់​ក្រសួង​ការបរទេស​កម្ពុជា។តាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំនៃ​ភាពជាដៃគូសេដ្ឋកិច្ច​គ្រប់​ជ្រុ​ងជ្រោយក្នុងតំបន់ (RCEP) បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃកិច្ចព្រមព្រៀង RCEP ក្នុងការជំរុញសមាហរណកម្ម សេដ្ឋកិច្ចតំបន់ និងបង្កើនភាពធន់ស្របពេល​នៃការកើនឡើងនូវ​ភាព​មិនប្រាកដប្រជារបស់សកលលោក។ ថ្នាក់ដឹកនាំអាស៊ានបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាង RCEP ឱ្យបានពេញលេញ និងប្រកប​ដោយ​ប្រសិទ្ធភាព ដោយធានាទីផ្សារបើកចំហ និងអាចព្យាករណ៍បាន σε សនិងសហប្រតិបត្តិការ ការកាត់បន្ថយរបាំងពាណិជ្ជកម្មដែលមិនចាំបាច់ និងការធ្វើឱ្យប្រសើរឡើងនូវកិច្ច​សម្រួល​ពាណិជ្ជកម្ម និងវិនិយោគនៅទូទាំងតំបន់។ថ្នាក់ដឹកនាំបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀង RCEP ដែលជាកិច្ចព្រមព្រៀង ពាណិជ្ជ​កម្មសេរី (FTA) ធំជាងគេបំផុតនៅលើពិភពលោក ដែលមានទីផ្សារប្រមាណ ១ភាគ៣​នៃចំនួន ប្រជាជននិងផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងបានបង្ហាញពី​មហិច្ឆតា​បន្ថែម​ទៀតក្នុងការប្រើ ប្រាស់ការពិនិត្យឡើងវិញទូទៅនៃកិច្ចព្រមព្រៀង RCEP ដែលគ្រោង​នឹង​ធ្វើ​ឡើងនៅឆ្នាំ២០២៧ ដើម្បីធ្វើឱ្យ RCEP ក្លាយទៅជាកិច្ចព្រមព្រៀងដែលទំនើប រស់រវើក និង​មាន​ស្តង់ដាខ្ពស់ ដោយរួមបញ្ចូលបទប្បញ្ញត្តិ លើបញ្ហាសម័យទំនើប និងដែលកំពុងលេចឡើង រួមមានសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល ជាដើម។ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា RCEP គឺជានិមិត្តរូបនៃ​ការ​ប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះពាណិជ្ជកម្មដែលមានមូលដ្ឋានលើច្បាប់ និងជា​ឧទាហរណ៍​នៃតំបន់និយមបើកចំហ ដែលផ្អែកលើមជ្ឈភាពអាស៊ាន៕

សម្ដេចធិបតី អំពាវនាវឱ្យលើកកម្ពស់តួនាទីស្នូលអង្គការសហប្រជាជាតិ កសាងពិភព​លោក​សន្តិភាព

2025/10/28 03:39:18 pm        906
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ ឱ្យ​ប្រកាន់​យក​នូវស្មារតីទំនួលខុសត្រូវរួម ក្នុងការលើកក​ម្ពស់នូ​វ​តួនាទី​ស្នូល​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ​ក្នុងការកសាងពិភពលោកឱ្យមានសន្តិភាព។ ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាស សម្ដេច​ធិតបី​ អញ្ជើញចូលរួមក្នុង នៅកិច្ចប្រជុំកំពូលអាស៊ាន- អង្គការសហប្រជាជាតិលើកទី១៥ នៅ​ទី​ក្រុង​គូឡា​ឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះ​ថ្ងៃ​ទី២៨ ខែតុលា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​អះអាង​ជា​ថ្មី​នូវ​ការ​ប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះសន្តិភាពពហុភាគីនិយម និងគោលការណ៍នានា នៃ​ធម្មនុញ្ញ​អង្គ​ការសហប្រជាជាតិ។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ពុំមានប្រទេសណាមួយមានលទ្ធភាព​ប្រឈម​មុខ​នឹង​បញ្ហា​ដ៏​ស្មុគ​ស្មាញ​នា​ពេល​បច្ចុប្បន្ន តែម្នាក់ឯងនោះទ និងបានអំពាវនាវ​ឱ្យ​ប្រកាន់​យក​នូវ​ស្មារតី​ទំនួល​ខុស​ត្រូវ​រួម​ ក្នុងការលើកកម្ពស់នូវតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ ក្នុងការកសាង​ពិភព​លោក​ឱ្យ​មាន​សន្តិភាព ស្ថិរភាព និងយុត្តិធម៌ កាន់តែប្រសើរ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អាស៊ាន​ស្ថិត​ក្នុង​ចំណោម​តំបន់​ដែល​មាន​កំណើត​យ៉ាង​ឆាប់​រហ័សរបស់សកលលោក។ ប៉ុន្មានឆ្នាំចុងក្រោយនេះ អាស៊ានបានខិតខំ​កាន់​តែ​ខ្លាំង​មិន​ត្រឹម​តែ​ដើម្បីសម្រេចបាននូវកំណើនដ៏ឆាប់រហ័ស ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបានថា កំណើន​នេះ​គឺ​ប្រកបដោយចីរភាព បរិយាបន្ន និងរឹងមាំ។ អាទិភាព ទាំងអស់នេះបា​ន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​នៅ​ក្នុង​ឯកសារចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥៖ អនាគតរួមគ្នា ដែល បានដាក់ចេញនូ​វ​ទិស​ដៅ​សម្រាប់​កិច្ចខិតខំរួមគ្នារបស់អាស៊ាន ឆ្ពោះទៅសម្រេចបានជាតំបន់មួយដែលប្រកប ដោយ​ពណ៌​បៃតង ចីរភាព និងសមភាព កាន់តែល្អប្រសើរជាងមុន។គួរបញ្ជាក់ថា នៅក្នុង កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១៥ នេះ ថ្នាក់​ដឹក​នាំ​អាស៊ាន និង​អង្គការសហប្រជាជាតិ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ក្រោមផែន​ការ​សកម្មភាព​សម្រាប់ការអនុវត្តសេចក្តីប្រកាសរួមស្តីពីភាពជាដៃគូគ្រប់ ជ្រុងជ្រោយអាស៊ាន-អង្គការស​ហប្រជាជាតិ (ឆ្នាំ២០២៦-២០៣០) ដែលទើបបានអនុម័តនាពេលថ្មីនេះ។ កិច្ចប្រជុំ​កំពូ​ល​បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបន្សំ​គ្នា​រវាង​ផែន​ការ​សកម្ម​ភាព​នេះ​ទៅ​នឹង​ទស្សនវិស័យអាស៊ានឆ្នាំ២០៤៥ និងរបៀបវារៈ​ស្តីពី​ការ​​អភិវ​ឌ្ឍប្រ​កប​ដោយ​ចីរភាព​ឆ្នាំ​២០៣០ របស់អង្គការសហប្រជាជាតិ៕

សម្ដេចធិបតី ជំរុញឱ្យពង្រឹងកិច្ចសន្ទនា និងកិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ក្នុង​កិច្ច​ប្រជុំ​កំពូលអាស៊ានបូកបី លើកទី២៨

2025/10/28 03:22:13 pm        1046
ភ្នំពេញ៖ ក្នុងឱកាសចូលរួម កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៨ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានសង្កត់ធ្ងន់អំពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសន្ទនា និង​កិច្ច​សហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការពង្រឹង​ការ​គ្រប់គ្រ​ង​បន្ទាត់​ព្រំដែន តាមរយៈយន្តការដែល​មាន​ស្រាប់​ដែល​ស្ថិត​ក្រោម​កិច្ច​ប្រជុំ​ពិគ្រោះយោ​បល់​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន​បូកបីស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC+3)។ នេះបើយោង​តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​រ​បស់ក្រសួងការបរទេសកម្ពុជា។ ក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំបានពិនិត្យឡើងវិញនូវទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ និង​បាន​គូស​បញ្ជាក់​ពី​ភាពចាំបាច់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បី​ទាញ​យក​អត្ថ​ប្រយោជន៍​ពីប្រព័ន្ធពាណិជ្ជកម្ម ពហុភាគីនិយមដែលបើកចំហ តម្លាភាព និងផ្អែកលើវិធានច្បាប់។ ថ្នាក់​ដឹកនាំក៏​បានបានគូសបញ្ជាក់អំពី សារៈសំខាន់នៃការពង្រឹងការរួបរួមគ្នា និងកិច្ច​សហ​ប្រតិបត្តិ​ការ​តំបន់​ក្នុងការដោះស្រាយបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង ស្រប​ជា​មួយ​នឹង​ការរក្សាបាននូវតួនាទីស្នូលរបស់អាស៊ាននៅក្នុង ដំណើរវិវឌ្ឍន៍​នៃ​និម្មាបន​កម្ម​តំបន់​ដែល​ដឹក​នាំដោ​យអាស៊ាន ដើម្បីលើកកម្ពស់បរិយាបន្ន ចីរភាព ការអភិវឌ្ឍ និងវិបុលភាព។ ក្នុង​ន័យ​នេះ​កិច្ចប្រជុំកំពូលបានអនុម័តសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានបូកបី ស្តីពីការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ឡើងវិញនូវតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការ អាស៊ានបូកបី ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ីបូព៌ា។ សម្តេច​ធិបតី ក៏បានលើក​បន្ថែម​អំពី​សារៈ​សំខាន់​នៃការ​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី ដែលមានស្រាប់រួមមាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​អាស៊ាន​ជាមួយ​ប្រទេស​បូក​នីមួយៗ (FTA+1) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលពង្រឹងដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយមដែលបើកចំហ និងផ្អែកលើវិធានច្បាប់ ដោយ​មាន​អង្គការពាណិជ្ជកម្មពិភពលោកជាស្នូល ជាប្រយោជន៍រួមសម្រាប់ប្រជាជនយើងទាំងអស់គ្នា។ ដើម្បី​ស្របជាមួយ​គ្នានឹ​ង​ការ​ស្វាគមន៍​នូវ​ការ​ពង្រឹង​យន្តការថ្មី​ៗ​នៃ​គំនិត​ផ្តួច​ផ្តើម​ឈៀង​ម៉ៃ​ស្តីពី​ពហុ​ភាគី​និយម (CMIM) ដែលជាគន្លឹះចម្បងក្នុងការគាំពារហិរញ្ញវត្ថុក្នុងតំបន់ សម្តេចធិបតី​បាន​គូស​បញ្ជាក់​អំពី​កាលានុវត្តភាពសំខាន់ៗនៃសេដ្ឋកិច្ចឌីជីថល និងកិច្ចព្រមព្រៀង​ក្រប​ខ័ណ្ឌ​សេដ្ឋកិច្ច​ឌីជីថល ​(DEFA) ដែលជាកម្លាំងចលករនៃកំណើនឌីជីថលក្នុងតំបន់។ សម្តេចធិបតីក៏បានសង្កត់ធ្ងន់បន្ថែមអំពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសន្ទនា និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការពង្រឹងការគ្រប់គ្រងបន្ទាត់ព្រំដែន តាម​រយៈយន្តការដែលមានស្រាប់ដែលស្ថិតក្រោមកិច្ចប្រជុំពិគ្រោះ​យោបល់ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន​បូក​បី​ស្តី​ពី​ឧក្រិដ្ឋកម្មឆ្លងដែន (AMMTC+3)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម គន់ គីម ដឹកនាំកិច្ចប្រជុំរៀបចំដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តបាត់ដំបង
06/06/2026 10:06 AM
ដើមខែមិថុនានេះ កម្លាំងនគរបាលរាជធានីបង្ក្រាបគ្រឿងញៀន០៥ករណី ឃាត់មនុស្ស២៤នាក់ និងដកហូតគ្រឿងញៀន៦៦គីឡូក្រាម
06/06/2026 10:06 AM
បង្ក្រាបជនជាតិចិន០៤នាក់ ជាក្រុមត្រៀមរៀបចំផែនការណ៍ចាប់ជំរិត តែត្រូវទប់ស្កាត់ទាន់ពេល
06/06/2026 10:06 AM
មេដឹកនាំលីបង់ ស្តីបន្ទោសអ៊ីរ៉ង់ ខណៈអ៊ីស្រាអែល និងក្រុមហេសបូឡា វាយប្រហារគ្នាទៅវិញទៅមក
06/06/2026 09:06 AM
ឯកឧត្តម គន់ គីម កោតសរសើរចំពោះអតីតយុទ្ធជនរស់នៅខេត្តបាត់ដំបង ខិតខំរៀបចំជីវភាព និងការដាំដុះដំណាំជុំវិញផ្ទះរបស់ខ្លួន
06/06/2026 09:06 AM
លោកPutin៖ បច្ចុប្បន្នលោកមិនឃើញមានហេតុផលណាមួយដើម្បីជួបជាមួយមេដឹកនាំអ៊ុយក្រែនទេ
06/06/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្តាល
06/06/2026 07:06 AM
អ្នកវិភាគ៖ លោក Kim Jong Un អាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោក Xi ដើម្បីបង្ហាញកម្លាំងកូរ៉េខាងជើង
06/05/2026 10:06 PM
កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
06/05/2026 09:06 PM
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
06/05/2026 09:06 PM