មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
សម្តេចតេជោ ចែករំលែកបទវិភាគអ្នកជំនាញភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ​និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា​ចុះកិច្ចព្រមព្រៀងដើម្បីជំរុញកំណើនទេសចរណ៍កម្ពុជា

ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ កោតសរសើរកងវិស្វកម្មអង្គរក្ស សម្តេចតេជោ ហ៊ុន សែន ជួសជុលផ្លូវបានល្អជូនប្រជាពលរដ្ឋស្រុកជាំក្សាន្ត

2026/05/12 11:09:01 am        51
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់កងវិស្វកម្មអង្គរក្ស សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋានវិស្វកម្ម ក្រសួង ការពារជាតិ នៅលើការងារជួសជុលផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែងជិត ២០ គីឡូម៉ែត្រ នៅជិតព្រំដែនក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អនុវត្តបានល្អប្រសើរ ព្រោះផ្លូវមួយខ្សែនេះមានសារៈសំខាន់ សម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងបម្រើដល់ ទេសចរណ៍ជាដើម។លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែងជិត២០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ដែលតត្ជាបពីឃុំកន្ទួត ទៅឃុំស្រអែម នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នេះថា តាមរយៈផ្លូវខាងលើនេះ, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្តល់ជូនអ្នកស្រុកជាំក្សាន្ត ជួយសម្រួល ដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការទទួលសេវាសាធារណៈនានា និងការតភ្ជាប់រវាងភូមិ-ឃុំផ្សេងៗទៀត តាមរយៈនៃផ្លូវនេះ ក៏ជួយសម្រួលការធ្វើដំណើរ ការរកស៊ីទទួលទានផ្សេងៗ និងបម្រើដល់វិស័យទេចរណ៍ជាដើម។ទាក់ទងសមិទ្ធផលខាងលើនេះ, លោកជំទាវអនុរដ្ឋលេខាធិការ បាន ថ្លែងនូវការសាទរចំពោះសមិទ្ធផលថ្មីនេះដែលកើតចេញពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ ជនបទ ជាក់ស្តែងផ្លូវ១ខ្សែនេះ ស្ថាបនាឡើងក្រោមគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យ “កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០”។លោកជំទាវ បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានចាប់ផ្ដើមស្ថាបនាផ្លូវក្រាលបេតុង ផ្លូវក្រាលកៅស៊ូ ផ្លូវល្បាយគ្រួស ព្រមទាំងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅតាមបណ្តាខេត្ត និងស្រុក ដែលតភ្ជាប់ពីផ្លូវជាតិ ទៅ ផ្លូវខេត្ត ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងជាចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង ពីមួយអាណត្តិ ទៅមួយអាណត្តិ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រែក្លាយផ្លូវក្រាលក្រួសល្បាយដី ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុងបានជាច្រើនខ្សែ ក្នុងចំណោមផ្លូវជនបទដែលមានប្រមាណជាង ៥ ម៉ឺនគីឡូម៉ែត្រ នៅទូទាំងប្រទេស កិច្ចខិតខំកសាង នូវហេដ្ឋារចនាសម្ព័ន្ធនេះ បាននឹងកំពុងដើរស្របទៅនឹងគន្លឹះអាទិភាពនៃយុទ្ធសស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បី ជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ ជាពិសេសនៅទីជនបទ ដែលបានកំណត់អាទិភាពគន្លឹះ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យាឌីជីថល ៕អត្ថបទ៖ សុន រ៉ាឌី

អតីតយុទ្ធជន៖ កត្តាសុខសន្តិភាព គឺមានសារៈសំខាន់ណាស់ចំពោះប្រជាជន និងការអភិវឌ្ឍន៍

2026/05/12 10:37:13 am        163
កំពង់ឆ្នាំង៖ អតីតយុទ្ធជនក្នុងខេត្តកំពង់ឆ្នាំង ដែល​ធ្លាប់បាន​ឆ្លង​កាត់​សង្រ្គាម​ឆ្អែត​ឆ្អន់​ជា​មួយ​សម្តេច​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រ​កម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០២៦​នេះ បានអោយដឹងថា «សុខសន្តិភាព គឺមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រោះការ​រស់​នៅ ​ការប្រកបមុខរបរផ្សេងៗរបស់ប្រជាជន និងការអភិវឌ្ឍន៍ប្រទេស ទាល់តែមានសុខសន្តិភាព ទើប​អាច​ធ្វើទៅបាន តែបើមានសង្គ្រាម ប្រទេសនោះនឹងមិនអាចរកក្តីសុខអោយប្រជាជន និង​អាច​អភិវឌ្ឍ​ន៍ប្រ​ទេសបានឡើយ»។ អតីតយុទ្ធជន​ខេត្តកំពង់ឆ្នាំងបានបន្តថា កូនក្មួយជំនាន់​ក្រោយ​ត្រូវ​ចងចាំ​ជានិច្ច​ជា​មួយ​ពាក្យ​សន្តិភាព​ ព្រោះសុខសន្តិភាព គឺជាកត្តា​ដែល​មិន​អាច​ខ្វះ​បាន​នៃ​ការ​រីក​ចម្រើន​របស់​ប្រជាជាតិ​នីមួ​យ​ៗ ​ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​អោយ​តម្លៃ​នៃ​សន្តិភាព​ប្រៀប​ដូច​ជា​អុកស៊ីសែន ដែលយើងត្រូវការជារៀងរាល់ថ្ងៃ មិនអាចខ្វះបានឡើយ ហើយតម្លៃ​ពិត​ប្រាកដ​របស់​សន្តិភាព គឺនៅពេលដែលបាត់បង់សន្តិភាព។ ពួកគាត់ជាអតីតយុទ្ធជន បានឆ្លងកាត់​នូវ​សង្គ្រាម​រ៉ាំរ៉ៃ​ក្នុងប្រទេសជាយូរមកហើយ ហើយបានស្គាល់រសជាតិនៃសង្គ្រាមនេះឆ្អែតឆ្អន់ និង​មិន​ចង់​បាន​សង្គ្រាមបន្តក្នុងប្រទេសយើងទៀតឡើយ។ សង្គ្រាមនាំមកការបែកបាក់ក្រុមគ្រួសារ បង​ប្អូន ​ញាតិមិត្ត និងគ្មានការអភិវឌ្ឍន៍ប្រទេស នាំអោយប្រទេសជាតិ និងប្រជាជន​ធ្លាក់​ខ្លួន​ក្រលំ​បា​ក​។​ សូមជម្រាបជូនថាដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីធ្លាប់បានបញ្ជាក់ថា កម្ពុជា​បច្ចុប្បន្ន​មានសុខសន្តិភាពពេញលេញ ដែលរហូតដល់ពេលនេះ មានអ្នកខ្លះបាន​ធុញ​ទ្រាន់​ជា​មួយ​ពាក្យ​ថា ​“សន្តិភាព” ទៀតផង។ យ៉ាងណាក៏ដោយ អ្នកដែលធ្លាប់ឆ្លងកាត់សង្រ្គាម ទើបដឹងថា តើ​សន្តិភាព​មានតម្លៃយ៉ាងណា។ សន្តិភាព គឺជាបុរេលក្ខខណ្ឌសម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ​ផង​ដែរ។ ចំណែក​សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ផងដែរថា កម្ពុជា តែង​តែចា​ត់​ទុក​ការថែរក្សាសន្តិភាព និងការបញ្ចៀសសង្គ្រាម គឺជាអាទិភាពខ្ពស់បំផុត សង្គ្រាម​ងាយ​នឹង​បង្កើត ​ប៉ុន្តែមិនងាយនឹងបញ្ចប់ សន្តិភាពពិបាកនឹងរក ប៉ុន្តែងាយនឹងបបាត់បង់។ មាន​យុវជន​មួយ​ចំនួន​បែរជាភ្លេចពីគុណតម្លៃនៃសន្តិភាព ហើយអនុវត្តនយោបាយ​ជ្រុល​និយម​ចង់​បំផ្លាញ​សុខ​សន្តិភាព និងការអភិវឌ្ឍន៍ ដោយពួកគេចាំត្រឹមតែពាក្យថា «លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស» ប៉ុន្តែ​គេ​ភ្លេចពាក្យ «សន្តិភាព»។ សន្តិភាពមិនអាចគង់វង្សបានទេ ប្រសិនបើគ្មានការផ្សះផ្សារជាតិ និង​ការបង្រួបបង្រួមជាតិនោះ៕ អត្ថបទ៖ កាំង​ ហុងវាស្នា  

រាជរដ្ឋាភិបាលជំរុញគោលនយោបាយលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន

2026/05/12 10:30:57 am        121
ភ្នំពេញ៖ រាជរដ្ឋាភិបាល​ បានធ្វើបច្ចុប្បន្ន​ភាពលើ «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ» ជំនួសឱ្យគោលនយោបាយស្តីពី ការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យឆ្នាំ២០១៧ ដោយ​កែសម្រួលចំណុចសំខាន់ៗមួយចំនួន​ ដើម្បីឱ្យស្របទៅនឹង​លទ្ធភាពរបស់ប្រជាជន។ការធ្វើបច្ចុប្បន្នភាពគោលនយោបាយថ្មីនេះ ក្នុងគោលបំណងដើម្បីជំរុញដល់ការអនុវត្តគោលនយោបាយជាតិស្តីពី លំនៅ​ឋាន ឆ្នាំ២០១៤ និងធានានិរន្តភាពក្នុងការដោះស្រាយបញ្ហា ប្រឈមក្នុងវិស័យលំនៅឋានឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។ឯកសារគោលនយោបាយថ្មីនេះ ត្រូវបានផ្លាស់ប្តូរ និងកែសម្រួលចំណុចសំខាន់ៗចំនួន ៤ រួមមាន ៖ ទី-១. ការដាក់បញ្ចូលប្រភេទលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យសម្រាប់ជួល តាមរយៈការលើកកម្ពស់ការចូលរួមពីរាជរដ្ឋាភិបាល, អង្គការមិនមែនរដ្ឋាភិបាល, ដៃគូអភិវឌ្ឍ, និងវិស័យឯកជន។ ទី-២. ការបន្ថែមជម្រើសហិរញ្ញប្បទាន និងយន្តការក្នុងការអភិវឌ្ឍលំនៅឋានសង្គម, លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ, និងលំនៅឋានតម្លៃសមរម្យសម្រាប់ជួល។ ទី-៣. ការកែតម្រូវ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌវិនិច្ឆ័យសំណើគម្រោង និងអតិថិជនគោលដៅ សម្រាប់ប្រភេទលំនៅឋាននីមួយៗឱ្យសមស្របតាមបរិបទសង្គម-សេដ្ឋកិច្ច និង​ ទី-៤. ការកែសម្រួលនីតិវិធីនៃការដាក់ស្នើគម្រោង ដើម្បីធានាភាពងាយស្រួលនៃការអនុវត្តគម្រោង។ការវិភាគស្ថានភាពទីផ្សារលំនៅឋាន បានបង្ហាញថា បរិមាណនៃការផ្គត់ផ្គង់លំនៅឋានដែលមានតម្លៃខ្ពស់មានចំនួនលើសពីតម្រូវការជាក់ស្តែង និងពុំសមស្របតាមលទ្ធភាពរបស់ប្រជាជន ខណៈ ការផ្គត់ផ្គង់លំនៅឋានដែលមានតម្លៃសមរម្យនៅមានចំនួនតិចតួច និងមានតម្រូវការច្រើន​។លោក ហ៊ុយ វណ្ណា អគ្គលេខាធិការនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា យល់ស្រប ថា នាពេលបច្ចុប្បន្ននេះ ការផ្គត់ផ្គង់លំនៅឋានដែលមានតម្លៃសមរម្យនៅមានចំនួនតិចតួច ព្រោះពុំទាន់មានគម្រោងវិនិយោគច្រើននោះទេ ទៅលើការសាងសង់ បុរី ឬខុនដូ ដែលមានតម្លៃសមរម្យ។​បើផ្អែកតាមគោលនយោបាយលំនៅឋានជាតិឆ្នាំ២០១៤ កម្ពុជាត្រូវបានរំពឹងថា នឹងមានតម្រូវការផ្ទះបន្ថែមប្រមាណ ១,១លានយូនីត នៅត្រឹម​ឆ្នាំ២០៣០។ ក្នុងនោះ រាជធានីភ្នំពេញ មានតម្រូវខ្ពស់ជាងគេ​រហូតដល់​ ៧០% នៃតម្រូវការលំនៅឋានសរុប។ តម្រូវការខ្ពស់ដោយសារចរន្តបំផ្លាស់ទីរបស់ប្រជាពលរដ្ឋពីជនបទមកទីក្រុងកើនឡើង​ ដើម្បីមកស្វែង​រកការងារធ្វើ និង​បន្តការសិក្សា ជាដើម​​។ លំនៅឋានតម្លៃសមរម្យមានតម្លៃចន្លោះពី ១៥,០០០ដុល្លារអាម៉េរិក ដល់ ៣០, ០០០ដុល្លារអាមេរិក​៕ អត្ថបទ៖ ធូ វិរៈ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យតំណាងប្រធានាធិបតីទទួលបន្ទុកកិច្ចការពិសេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ចូលជួបសម្តែងការគួរសម

2026/05/12 09:28:28 am        166
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Elchin Amirbayov តំណាងប្រធានាធិបតីទទួលបន្ទុកកិច្ចការពិសេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ចូលជួបសម្តែងការគួរសម។ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦...។

BREAKING NEWS| រដ្ឋសភាកម្ពុជា បានសម្រេចអនុម័តច្បាប់ស្តីពី «កាតព្វកិច្ចយោធា»ហើយ ដោយសំឡេងគាំទ្រ១១៤ លើ១១៤ សំឡេង

2026/05/12 09:17:00 am        557
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានសម្រេចអនុម័ត ច្បាប់ស្តីពី«កតព្វកិច្ចយោធា»ហើយដោយសំឡេងគាំទ្រ១១៤លើ១១៤ នៃសមាជិករដ្ឋសភាដែលបានចូលរួម ខណៈច្បាប់នេះតម្រូវឲ្យបុរសសញ្ជាតិខ្មែរអាយុចាប់ពី១៨ ដល់២៥ ឆ្នាំត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែពោលគឺរយៈពេល២ឆ្នាំ ហើយបុគ្គលដែលគេចវេសពីកាតព្វកិច្ច អាចប្រឈមនឹងការផាកពិន័យ និងផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ៥ ឆ្នាំ លើកលែងតែចំពោះភិក្ខុសង្ឃ បព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិប៉ុណ្ណោះ។ សូមបញ្ជាក់ថាបើយោងតាមមាត្រា១៣ នៃច្បាប់នេះ ត្រូវចាត់ទុកថាគេចវេសពីកាតព្វកិច្ចយោធា រួមមានជាអាទិ៍ រឹងរូស រត់ទៅនៅបរទេស ដើម្បីអោយផុតពីកាតព្វកិច្ចយោធា លើកលែងតែមានមូលហេតុត្រឹមត្រូវ ដែលជននោះពុំអាចមកបង្ហាញខ្លួនបានតាមការកំណត់។ ជនដែលគេចវេសក្នុងពេលប្រទេសមានសន្តិភាព ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៦ខែ ទៅឆ្នាំ២ បើក្នុងករណីប្រទេសមានសង្គ្រាម ឬ រងការឈ្លានពានពីបរទេស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ ៥ឆ្នាំ។ ការសម្រេចអនុម័តជាឯកឆន្ទនូវច្បាប់ស្តីពីកតព្វកិច្ចយោធានេះ គឺបានធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ដែលបានប្រព្រឹត្តទៅក្រោម អធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជណាចក្រកម្ពុជា សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជារួមទាំងសមាជិក សមាជិកានៃរដ្ឋសភា។ សូមបញ្ជាក់ថាច្បាប់«ស្តីពីកតព្វកិច្ចយោធា»នេះមាន៨ជំពូក និង២០មាត្រាច្បាប់នេះ កំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារជាតិមាតុភូមិ ដែលជាកតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពសាងសង់កម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះបណ្តាលស្មារតីស្នេហាជាតិ ការអប់រំគំនិត និងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិជាដើម។ ច្បាប់ស្តីពីកតព្វកិច្ចយោធានេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបដោយមានអាយុចាប់ពី១៨ ដល់២៥ឆ្នាំ ដែលនឹងត្រូវបំពេញកតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ដោយឡែក ការបំពេញកតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋជាស្រ្តីវិញ ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្តតែប៉ុណ្ណោះ៕

គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិចុះការបង្ក្រាប Online Scams នៅ០២ទីតាំងផ្សេងគ្នា ឃាត់ជនជាតិវៀតណាម៤២នាក់

2026/05/12 09:05:22 am        174
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅទីតាំង០២ផ្សេងគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឃាត់ខ្លួនជនបរទេសជាជនជាតិវៀតណាម ៤២នាក់ (ស្រី០៥នាក់) ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ គោលដៅទី១ អនុវត្តផ្ទាល់ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោកម៉ូវ ម៉ានិត អភិបាលខណ្ឌ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងនៅចំណុចបុរីហាយធិចដឺព្រីមៀរ ផ្ទះលេខ៤៤ ផ្លូវហ្គោល ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ។ជាលទ្ធផល នៃប្រតិបត្តិការគោលដៅខាងលើនេះ កម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនបរទេស ជាជនជាតិវៀតណាម១៨នាក់ (ស្រីម្នាក់) និងបានដកហូតវត្ថុតាងរួមមាន ៖ ទូរស័ព្ទដៃចំនួន ០៩ គ្រឿង , laptop ចំនួន០៥គ្រឿង , កុំព្យូទ័រ All in One ចំនួន២៦គ្រឿងផងដែរ ។ ផ្អែកតាមលទ្ធផលកោសល្យវិច្ច័យរបស់ក្រុមមន្ត្រីជំនាញ បានរកឃើញថា ៖ ក្រុមជនសង្ស័យបានប្រើប្រាស់កម្ពុជាជាកន្លែងជ្រកកោន ប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ (Online scam ) ក្រោមរូបភាពអូសទាញឲ្យជនរងគ្រោះដាក់ប្រាក់ទិញទំនិញលើគេហទំព័រក្លែងក្លាយ ដែលមានគោលដៅទៅប្រទេសវៀតណាម។គោលដៅទី២ អនុវត្តផ្ទាល់ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ដឹកនាំដោយលោកជិន ប៊ុនធឿន អភិបាលខណ្ឌ និងក្រោមការសម្របដម្រួលនីតិវិធីច្បាប់ដោយលោកសេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងនៅចំណុចផ្ទះលេខ 83V ផ្លូវលេខ៣៨៤ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ កាលពីវេលាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ។ ជាលទ្ធផល នៃប្រតិបត្តិការគោលដៅខាងលើនេះ កម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនបរទេស ជាជនជាតិវៀតណាម២៤នាក់ (ស្រី៤នាក់) និងបានដកហូតវត្ថុតាងពាក់ព័ន្ធរួមមាន ៖ CPU ០១គ្រឿង , ទូរស័ព្ទដៃ៤២គ្រឿង , កំព្យូទ័រ All in one ១៧គ្រឿង និង Monitor ១០គ្រឿង ។ផ្អែកតាមលទ្ធផលកោសល្យវិច្ច័យរបស់ក្រុមមន្ត្រីជំនាញ បានរកឃើញថា ៖ ក្រុមជនសង្ស័យបានប្រើប្រាស់កម្ពុជាជាកន្លែងជ្រកកោន ប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ (Online scam ) ក្រោមរូបភាព Work Scams ដោយអូសទាញជនជាតិខ្លួនឲ្យទៅធ្វើការនៅតៃវ៉ាន់ ដោយបង់ប្រាក់សេវាផ្សេងៗជាមុន ។ បច្ចុប្បន្ន ជនសង្ស័យទាំង៤២នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង

តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាប្ដេជ្ញាបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត

2026/05/11 09:28:27 pm        105
នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ លោក Flavio Bonetti បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រដល់អង្គការយូណេស្កូ រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ នាពេលកន្លងមក។ លោក Flavio Bonetti បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងរាជរដ្ឋាភិបាល និងអង្គការយូណេស្កូ ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍវិស័យអប់រំ នៅកម្ពុជា។ លោក Flavio Bonetti បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាមួយគ្នានេះ លោក Flavio Bonetti ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីការរួមចំណែករបស់យូណេស្កូ ក្នុងការផ្ដល់អ្នកជំនាញ និងការកៀរគរមូលនិធិពីសហគមន៍អន្តរជាតិ ដើម្បីគាំទ្រការគ្រប់គ្រង និងការអភិរក្សបេតិកភណ្ឌវប្បធម៌នៅកម្ពុជា ដែលនេះជាអាទិភាពចម្បងរបស់អង្គការយូណេស្កូ ។ បន្ថែមលើនេះ លោក Flavio Bonetti បានសង្កត់ធ្ងន់ពីការបន្តភាពជាដៃគូយូរអង្វែងជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសការរៀបចំគោលនយោបាយអប់រំ ការពង្រឹងគុណភាពគ្រូបង្រៀន និងកម្មវិធីសិក្សា សំដៅចូលរួមចំណែកដល់ការកសាងមូលធនមនុស្ស នៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូណេស្កូ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ សម្ដេចធិបតី បានគូសបញ្ជាក់ថា ការអភិរក្សបេតិកភណ្ឌវប្បធម៌រូបិយ និងអរូបិយ មិនត្រឹមតែមានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា និងយុវជនជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃមហាសាលសម្រាប់មនុស្សជាតិទូទាំងសកលលោកផងដែរ។ ទន្ទឹមនឹងនេះ សម្ដេចធិបតី បានលើកឡើងបន្ថែមថា ការអភិរក្សបេតិកភណ្ឌវប្បធម៌នៅតែជាអាទិភាពដ៏សំខាន់របស់កម្ពុជា ហើយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិការ បាននិងកំពុងជំរុញបន្ថែមទៀត ការរៀបចំឯកសារ ដើម្បីចុះបញ្ជីបេតិកភណ្ឌវប្បធម៌ជាច្រើនទៀតរបស់កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ។ មុននឹងបញ្ចប់ សម្ដេចធិបតី បានលើកទឹកចិត្តដល់អង្គការយូណេស្កូ ឱ្យបន្តពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយបណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងភាពជាដៃគូឱ្យកាន់តែរឹងមាំ និងដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល៕

ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជាថែមទៀត

2026/05/11 08:35:46 pm        147
នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ បានសម្ដែងនូវមោទនភាពដែលត្រូវបានរដ្ឋាភិបាលឡាវតែងតែងជាឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា។ ឯកឧត្តមបានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា លើគ្រប់វិស័យ រួមទាំងហេដ្ឋារចនាសម្ព័ន ដែលជាចលករជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតលើគ្រប់វិស័យ រវាងឡាវ និងកម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តពង្រឹង "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង" ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមបានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រ និងជួយដល់ប្រទេសឡាវ កន្លងមក ជាពិសេសក្នុងពេលដែលឡាវធ្វើជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ២០២៤ ក៏ដូចជា ក្នុងគ្រាដែលប្រទេសឡាវស្ថិតក្នុងគ្រាលំបាកនៃការផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានប្តេជ្ញាខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត លើគ្រប់វិស័យ ព្រមទាំងជំរុញការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីនានា ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមបានជម្រាបជូនសម្ដេចធិបតីថា ក្នុងខួបលើកទី៧០ នៃការទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០២៦ នេះ, ប្រទេសទាំងពីរបានត្រៀមរៀបចំកម្មវិធីអបអរសាទរ ទាំងនៅទីក្រុងភ្នំពេញ និងទីក្រុងវៀងចន្ទន៍។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរជូនចំពោះឯកឧត្តម សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា។ សម្ដេចធិបតីមានជំនឿជឿជាក់ថា ឯកឧត្តម នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ និងស៊ីជម្រៅបន្ថែមទៀត នៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម។ សម្ដេចធិបតីបានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ផងដែរថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសឡាវលើគ្រប់វិស័យ។ សម្តេចធិបតីបានលើកទឹកចិត្តឯកឧត្តមឯកអគ្គរដ្ឋទូត ធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កសិកម្ម ថាមពលអគ្គីសនី ការពារជាតិ និងសន្តិសុខ៕

កម្ពុជា និងអាស៊ែបៃហ្សង់ ឯកភាពជំរុញ​ ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រេីន

2026/05/11 08:23:56 pm        139
នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Elchin Amirbayov តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស និង​សហការី​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមតំណាងប្រធានាធិបតី បានគោរពជម្រាបជូនសម្តេចធិបតីថា អាស៊ែបៃហ្សង់ចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។ ឯកឧត្តមក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ ឯកឧត្តមបានបន្តថា អាស៊ែបៃហ្សង់កំពុងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើន ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងឯកជន ជាពិសេសការពង្រីកសក្តានុពលនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជាមួយគ្នានេះ ឯកឧត្តមក៏បាននាំយកនូវលិខិតអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីអាស៊ែបៃហ្សង់ ជូនចំពោះសម្តេចធិបតី ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអាស៊ែបៃហ្សង់ ក្នុងឆ្នាំ២០២៦ នេះ។ជាការឆ្លើយតប សម្តេចធិបតីបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាស៊ែបៃហ្សង់។ សម្តេចធិបតីបានគូសបញ្ជាក់ថា ភាពរីកចម្រើននៃចំណងមិត្តភាពនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។ ទន្ទឹមនឹងនេះ សម្តេចក៏បានកត់សម្គាល់ថា ប្រទេសទាំងពីរនៅមានវិសាលភាពច្រើនទៀតក្នុងការបង្កើនកិច្ចសហការលើវិស័យសក្តានុពលនានា ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជនប្រទេសទាំងពីរ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា កម្ពុជាកំពុងធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយជាមួយបណ្តាប្រទេសនានាលើសកលលោក។ សម្តេចធិបតី និងឯកឧត្តមតំណាងប្រធានាធិបតី ក៏បានពិភាក្សាគ្នាអំពីការជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ថាមពល, ទេសចរណ៍, វប្បធម៌, អប់រំ, កសិកម្ម, ព្រមទាំងបានពិភាក្សាលើការជំរុញទំនាក់ទំនងរវាងវិស័យឯកជន និងឯកជន​ ប្រទេសទាំងពីរ តាមរយៈ​ការរៀបចំឱ្យមានជំនួបធុរជន និងធុរជន​ និងវេទិកាធុរកិច្ចជាដេីម​ ដើម្បីស្វែងរកឱកាសវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើងថែមទៀត៕

មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ​ការងារហ្វឹកហ្វឺន

2026/05/11 06:51:18 pm        120
ដោយអនុវត្តន៍បទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល រាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជា នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ ហ្វឹកហ្វឺន និងអន្តរាគមន៍ បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីធ្វើការត្រួតពិនិត្យចុងក្រោយវឌ្ឍនភាពការងារត្រៀមរៀបចំបិទវគ្គបណ្តុះបណ្តាលពលទាហាននៃកងរាជអាវុធហត្ថ និងការត្រៀមបើកវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថ ជំនាន់ទី៤៨ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ ។ក្រៅពីនេះលោកឧត្តមសេនីយ៍ទោ មេបញ្ជាការរង និងជា នាយសេនាធិការ ក៏បានប្រជុំផ្សព្វផ្សាយការត្រៀមរៀបចំកម្លាំងនាយទាហានរងនៃកងរាជអាវុធហត្ថចំនួន ២ផែន ស្មើនឹង២២០នាក់ដើម្បីទៅចូលរួមឈរផែនអបអរសាទរក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង នៅខេត្តកោះកុង នាថ្ងៃទីថ្ងៃទី២៩-៣១ ខែឧសភា ឆ្នាំ២០២៦។កិច្ចប្រជុំផ្សព្វផ្សាយផែនការនេះមានការអញ្ជើញចូលរួមពីលោកស្នងការ ស្នងការរង នាយក នាយករងវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល មេបញ្ជាការកងវរសេនាតូចសិក្សា និងអង្គភាពចំណុះដែលមានការពាក់ពន្ធ័។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM
អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម
06/04/2026 07:06 PM
បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/04/2026 07:06 PM
អាកាសធាតុអាក្រក់បែងចែកអ៊ីតាលីដោយព្យុះកួចកើតមាននៅទីក្រុងរ៉ូមហើយអាកាសធាតុក្តៅវាយប្រហារកោះ Sicily
06/04/2026 07:06 PM