មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
សម្តេចតេជោ ចែករំលែកបទវិភាគអ្នកជំនាញភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ​និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា​ចុះកិច្ចព្រមព្រៀងដើម្បីជំរុញកំណើនទេសចរណ៍កម្ពុជា

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្ដាល ជំរុញដល់បងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវខិតខំបង្កើនសមត្ថភាពបន្ថែមលើការ​អនុវត្ត​ការងារ​របស់ខ្លួន

2026/05/11 12:53:02 pm        144
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់បងប្អូនកម្មករទាំងអស់ ត្រូវខិតខំបង្កើតសមត្ថភាពបន្ថែមទៀត ហើយបើមានឱកាសត្រូវរៀនភាសាបរទេស និងជំនាញផ្សេងៗ ដើម្បីអោយបងប្អូនយើងមានសមត្ថភាពដើម្បីទទួលបានប្រាក់ខែខ្ពស់ និងជំរុញកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។ មានប្រសាសន៍ក្នុងពិធីអបអរសារទរ និងសំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ "រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ" នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកណ្ដាល រៀបចំប្រារព្ធពិធីអបអរសារទរ និងសំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ "រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ" ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានលើកឡើងថា៖ ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នា ឆ្នាំនេះ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» គឺពិតជាមានអត្ថន័យជ្រាលជ្រៅ និងស្របទៅនឹងបរិបទនៃការវិវឌ្ឍរបស់សេដ្ឋកិច្ចសកលលោក និងសេដ្ឋកិច្ចជាតិ។ «ភាពធន់» នៅទីនេះ សំដៅដល់ភាពរឹងមាំ និងសមត្ថភាពក្នុងការបន្សំខ្លួនរបស់បងប្អូន ក្មួយៗ កម្មករ និយោជិត តាមរយៈការអភិវឌ្ឍជំនាញ និងចំណេះដឹង ខណៈដែល «ការងារសមរម្យ» គឺជាការងារដែលផ្តល់នូវប្រាក់ចំណូលសក្តិសម លក្ខខណ្ឌការងារល្អ សុវត្ថិភាព ព្រមទាំងមានការគាំពារសង្គមពេញលេញ។ ឯកឧត្ដមបន្តថា៖ រាជរដ្ឋាភិបាល ការគិតគូរអំពីសុខទុក្ខជីវភាពរបស់បងប្អូនកម្មករនិយោជិត ដោយបានកំណត់គោលនយោបាយយ៉ាងច្បាស់លាស់ ដែលផ្តោតលើការអភិវឌ្ឍវិស័យឯកជន និងការងារ តាមរយៈការបង្កើត រក្សា និងបង្កើនការងារដល់កម្មករនិយោជិត ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ សំដៅ បង្កើនប្រាក់ចំណូល ទ្រទ្រង់ជីវភាពសមរម្យ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងកាត់បន្ថយចំណាយរបស់បងប្អូនកម្មករនិយោជិត តាមរយៈការដាក់ចេញនូវ គោលនយោបាយ ពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) និងប្រព័ន្ធ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់»។ ឯកឧត្ដមអភិបាលបានបន្ថែមទៀតថា៖ រដ្ឋបាលខេត្តបានចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ កិត្តិយស សេចក្តីថ្លៃថ្នូររបស់សហគ្រិន និងកម្មករនិយោជិត ដោយបច្ចុប្បន្ន ខេត្តកណ្តាលមានរោងចក្រ សហគ្រាសសរុបចំនួន ២ ១០៩ ទីតាំង និងកម្មករនិយោជិតចំនួន ២៥១ ១០៧ នាក់ ក្នុងនោះបងប្អូនកម្មករនិយោជិតក៏នឹងកំពុងទទួលអត្ថប្រយោជន៍ពីបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ផងដែរ។

អភិបាលខេត្តកណ្ដាល៖ ការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី គឺជាការរួមចំណែកយ៉ាងសំខាន់ដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនដល់ប្រជាពលរដ្ឋ

2026/05/11 12:41:53 pm        186
ប្រជាពលរដ្ឋចំនួន ៥២ភូមិ ស្ថិតក្នុងឃុំចំនួន៨ រួមមាន៖ ឃុំភ្នំបាត ឃុំជ្រៃលាស់ ឃុំឃ្លាំង ឃុំវិហារលួង ឃុំផ្សារដែក ឃុំកំពង់លួង ឃុំកោះចិន និងឃុំទំនប់ធំ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ៣៧,៥០៩ ប័ណ្ណ ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិកម្មកាន់កាប់ដីធ្លីរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់ ហើយការទទួលបានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋ ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលមានប្រសាសន៍ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅក្នុងសាលាស្រុកពញាឮ ខេត្តកណ្តាលនេះថា៖ នាពេលនេះ បានស្ដែងចេញឱ្យឃើញពីការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។ ឯកឧត្តមបានបញ្ជាក់ទៀតថា៖ ភូមិ ឃុំ ដែលទទួលបានបណ្ណកម្មសិទ្ធនាពេលនេះ រាល់ឯកសារទាំងអស់ដែលមិនមែនជាប័ណ្ណកម្មសិទ្ធិនេះមិនអាចយកទៅលក់ ឬយកប្រើប្រាស់អ្វីផ្សេងទៀតបានទេ ហើយបើចង់លក់ ឬយកទៅប្រើប្រាស់អ្វីផ្សេងៗត្រូវចុះបញ្ជីដីធ្លីឡើងវិញ ពិសេសអាជ្ញាធរទាំងអស់មិនអាចបញ្ជាក់លើឯកាសារផ្សេងៗក្រៅពីបណ្ណដីធ្លីនេះបានឡើយ។ ឯកឧត្តមអភិបាលខេត្តបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានបណ្ណហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺបញ្ជាក់បានថា ដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន កាត់បន្ថយជម្លោះ ហើយថែមទាំងងាយស្រួលក្នុងការទិញលក់ផងដែរ។ ឯកឧត្តមបន្តថា៖ ស្រុកពញាឮ គឺជាស្រុកទី៧ ក្នុងចំណោមក្រុង-ស្រុកទាំង១៣ របស់ខេត្តកណ្តាល ដែលបានបញ្ចប់ការងារចុះបញ្ជី និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាប្រព័ន្ធ ព្រមទាំងបានណែនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចំពោះភារកិច្ចចំពោះមុខបន្ទាប់ពីការវាស់វែងដីធ្លីជាប្រព័ន្ធដែលបានបញ្ចប់នេះទៅ ត្រូវខិតខំផលិតប័ណ្ណកម្មសិទ្ធិ ហើយប័ណ្ណដែលបានផលិតរួច ត្រូវតែខិតខំប្រគល់ឱ្យដល់ដៃប្រជាពលរដ្ឋបានគ្រប់ៗគ្នា។ ករណីក្បាលដីមានទំនាស់ ដែលមិនអាចចុះបញ្ជីដីធ្លីជាប្រព័ន្ធ សូមរដ្ឋបាលស្រុក ញែកបញ្ហាទំនាស់ កំណត់អាទិភាពដោះស្រាយទំនាស់ ដោយគិតលើ ក្បាលដីទំនាស់ដែលពាក់ព័ន្ធប្រជាពលរដ្ឋមានចំនួនច្រើន។ ចំពោះក្បាលដីពាក់ព័ន្ធដីសាធារណៈរបស់រដ្ឋ នឹងត្រូវដាក់ប្រជុំពិនិត្យដោះ ស្រាយជាមួយស្ថាប័នជំនាញ មួយវិញទៀតករណីក្បាលដីដែលម្ចាស់មិនបានចូលរួមក្នុងដំណាក់កាលវាស់វែងចុះបញ្ជីដីធ្លីជាប្រព័ន្ធ សូមអាជ្ញាធរមូលដ្ឋានព្យាយាមស្វែងរកម្ចាស់ក្បាលដី និងណែនាំ ម្ចាស់ដីទៅចុះបញ្ជីដីធ្លីតាមលក្ខណៈដាច់ដោយដុំ។ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលត្រូវទទួលបានប័ណ្ណកម្មសិទ្ធិ សូមអញ្ជើញមកទទួលយកឱ្យបានគ្រប់គ្នា និងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិរួចហើយ នៅពេលមានការសាងសង់សំណង់ផ្សេងៗ ត្រូវសុំច្បាប់សាងសង់ឱ្យបានត្រឹមត្រូវ ដើម្បីបង្ហាញពីភាពស៊ីវិល័យ និងការគោរពច្បាប់ ហើយអាជ្ញាធរមានសមត្ថកិច្ច ត្រូវពន្លឿន និងសម្រួលនីតិវិធីផ្តល់សេវាសាងសង់ជូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល និងឆាប់រហ័សជូនពួកគាត់។ ដោយ៖ សៅ យ៉ាម៉ង់

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជា និងថៃ ឯកភាពប្រើប្រាស់យន្តការ UNCLOS ដើម្បី​ដោះ​ស្រាយ​​បញ្ហាដែនសមុទ្រត្រួតគ្នា

2026/05/11 12:21:28 pm        595
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែឧសាភ ឆ្នាំ២០២៦នេះដែរ អ្នកនាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ឯកឧត្តម ប៉ែន បូណា បាន​បញ្ជាក់ជាថ្មីថា កម្ពុជា និងថៃ បានឯកភាពគ្នា​ប្រើ​ប្រាស់​យន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នារវាង​ប្រទេសទាំងពីរ ខណៈ​ភាគី​ថៃ​បាន​ទទួល​ស្គាល់​នូវ​ការ​ជូន​ដំណឹង​អំពី​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​ប្រើប្រាស់​យន្តការ​ផ្សះផ្សា​ដោយ​ចាប់​បង្ខំ​ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឬហៅកាត់ថា UNCLOS នេះ​។អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មី​អំពី​គោល​ជំហរ​ដោះស្រា​យ​ព្រំដែន​សមុទ្រ​របស់​កម្ពុជា ​គឺរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចថា នឹង​ប្រើប្រាស់យន្តការ​នៃ​ការផ្សះផ្សារ​ដោយ​ចាប់​បង្ខំ​រឺ​ជា​ភាសាអង់គ្លេសហៅថា Compulsory Conciliation ដែលស្ថិតនៅក្រោម​អនុសញ្ញា​អង្គការ​សហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែក​លើ​មូល​ដ្ឋាន​ច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ។ឯកឧត្តម ប៉ែន បូណា បានថ្លែង​ថា ជំហរបែបនេះ​ត្រូវបាន​ប្រកាសជាផ្លូវការ​ដោយ​សម្តេច​មហាបវរ​ធិបតី​ ហ៊ុន ម៉ាណែត ក្រោយ​ពីគណៈ​រដ្ឋមន្ត្រីថៃ​អនុម័ត​ដក​ខ្លួន​ពី​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នារ​វាង​កម្ពុជា-ថៃ រឺហៅកាត់ថា MOU-2001 ឬភាគីថៃហៅថា MOU-44។ សម្តេចធិបតី នាយក​រដ្ឋ​មន្ត្រី ​ក៏បាន​បញ្ជាក់ជំហរនេះប្រាប់​នាយក​រដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល ដោយផ្ទាល់​នៅឯ​ជំនួប​ត្រី​ភាគី​នៅកោះ​សេប៊ូ​ ប្រទេសហ្វីលីពីន។អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្ថែមថាភាគីថៃបានទទួលស្គាល់នូវការជូនដំណឹងអំពីជំហររបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ កម្ពុជា និងថៃ បានឯកភាពគ្នាប្រើប្រាស់យន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នា។ កម្ពុជាក៏បានបញ្ជូនកំណត់ទូតទៅភាគីថៃ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីបញ្ជាក់ពីការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្ររួចហើយ។ឯកឧត្តម ប៉ែន បូណា បន្តថា បន្ថែមពីលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក៏បាន​គូសបញ្ជាក់ជំហររបស់កម្ពុជាថា គ្មានការចាំបាច់ត្រូវចរចាជាមួយភាគីថៃដើម្បីបង្កើតកិច្ចព្រមព្រៀងទ្វេភាគីថ្មីណាមួយទៀតឡើយក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគីរួចមក ពោលគឺកម្ពុជានិងថៃ​ត្រូវធ្វើដំណើរឆ្ពោះទៅយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តងទើបអាចដោះស្រាយបញ្ហាដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌។ ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីស្ថាប័ននីតិបញ្ញត្តិ​ទាំងពីរគឺ ព្រឹទ្ធសភា និងរដ្ឋសភា៕

តុលាការបញ្ជូនក្រុមសង្ស័យ១៦នាក់ ទៅពន្ធនាគារ ក្រោយរកឃើញពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត

2026/05/11 12:16:10 pm        102
ភ្នំពេញ៖ លោក តុប ឈុនសុង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនក្រុមជនត្រូវចោទចំនួន ១៦នាក់ ដែលភាគច្រើនជាភ្នាក់ងារសន្តិសុខ និងជនជាតិចិន ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលមានការចាត់តាំងជាក្រុម។យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទទាំង ១៦រូប រួមមាន៖ ១. ឈ្មោះ ម៉ៃ សុភ័ក្ត្រ ហៅ កុយ (ភេទប្រុស សន្តិសុខ) ២. ឈ្មោះ នួន ហួយ (ភេទ ប្រុស សន្តិសុខ) ៣. ឈ្មោះ ឈិន សំណាង ( ភេទ ប្រុស សន្តិសុខ) ៤. ឈ្មោះ ចាន់ បូរី (ភេទប្រុស សន្តិសុខ) ៥. ឈ្មោះ សុខ ឃឿន (ភេទ ប្រុស សន្តិសុខ) ៦. ឈ្មោះ យ៉េន ភារុណ (ភេទប្រុស សន្តិសុខ) ៧. ឈ្មោះ ស៊ី វីឡា (ប្រធានក្រុមរដ្ឋបាលក្រុមហ៊ុនកាស៊ីណូ) ៨. ឈ្មោះ មុំ រីណា (ភេទប្រុស សន្តិសុខ) ៩. ណាន ចាន់ត្រា (ភេទប្រុស សន្តិសុខ) ១០. ជាតិ សុវណ្ណារិត ( ភេទប្រុស សន្តិសុខ) ១១. ឈួម វិវត្តន៍ (ភេទប្រុស សន្តិសុខ) ១២. ឈ្មោះ LIU JUAN JUAN (ភេទស្រី ជនជាតិចិន) ១៣.ឈ្មោះ LIU YUE XIANG (ភេទប្រុស ជនជាតិចិន) ១៤. ឈ្មោះ FANG ZHENG (ភេទប្រុស អ្នកសារព័ត៌មាន) ១៥. ឈ្មោះ LIN JIN QIANG (ភេទប្រុស ជនជាតិចិន អ្នកថតរូប) ១៦. ឈ្មោះ LIN JIANFA (ភេទប្រុស ជនចិន ផ្នែកទំនាក់ទំនង និងផ្តល់ព័ត៌មាន) ។ក្រោយពីបានពិនិត្យសំណុំរឿងព្រហ្មទណ្ឌលេខ ២៥៨៨ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ និងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់តំណាងអយ្យការ ចៅក្រមស៊ើបសួរបានយល់ឃើញថា មានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់ជនត្រូវចោទឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវច្បាប់។ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនត្រូវចោទខាងលើ ពីបទ៖ អ្នកសមគំនិតក្នុងបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុមមានការចាត់តាំង និងបទ ផ្តល់ជំនួយដល់ចារី ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥ ដល់ក្នុងពេលបច្ចុប្បន្ន និងពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៥ កថាខណ្ឌទី ៣ ចំណុច ១ និងមាត្រា ១៣ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៥៤៤ ចំណុច ៤ នៃក្រមព្រហ្មទណ្ឌ។» បច្ចុប្បន្ន ជនត្រូវចោទជាបុរសត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅ ពន្ធនាគាររាជធានីភ្នំពេញ (PJ) ចំណែកជនត្រូវចោទជាស្ត្រីជនជាតិចិន ត្រូវបានបញ្ជូនទៅឃុំខ្លួននៅ មណ្ឌលអប់រំកែប្រែទី២ (ម២) ដើម្បីរង់ចាំការវិនិច្ឆ័យទោសតាមនីតិវិធីច្បាប់ជាបន្តទៀត។ សូមបញ្ជាក់ផងដែរថា ជនសង្ស័យទាំង ១៦រូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ ពេលកម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងនាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ធំមួយ នៅចំណុច កាស៊ីណូក្រោន និង សណ្ឋាគារឡុងឡៃលី ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពួកគេត្រូវបានរកឃើញថា បានធ្វើសកម្មភាព តាមដានយកព័ត៌មានដោយទុច្ចរិតពីមន្ត្រីមានសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា ដើម្បីសម្របសម្រួលឱ្យក្រុមឧក្រិដ្ឋជនឱ្យរួចផុតពីការស៊ើបអង្កេត និងរត់គេចពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចអនុវត្តន៍ច្បាប់។ ក្រុមជនសង្ស័យបានរៀបចំជាក្រុមចាត់តាំង បែងចែកតួនាទីច្បាស់លាស់ ក្នុងនោះមានការប្រើប្រាស់ក្រុមតេឡេក្រាម ចំនួន ៣ សំខាន់ៗ រួមមាន៖ ទី១ ក្រុមសង្កេតការណ៍ប៉ោយប៉ែត៖ មានសមាជិក ៤៨នាក់ សម្រាប់រាយការណ៍អំពីសភាពការណ៍ប្រចាំថ្ងៃ និងសកម្មភាពរបស់សមត្ថកិច្ចតាមផ្លូវ, ទី២ ឈ្មោះក្រុមជំនួយការ-សន្តិសុខ៖ មានសមាជិក ៣៣នាក់ សម្រាប់ផ្ដល់ព័ត៌មានការពារការសម្ងាត់ និងទី៣ ឈ្មោះក្រុមពិភាក្សាសន្តិសុខ OKVIP៖ សម្រាប់តាមដានរឹតបន្តឹងសកម្មភាពចេញ-ចូលទីតាំងប្រព្រឹត្តបទល្មើស។ សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី៧ខែមេសា ឆ្នាំ២០២៦មក។ ជាមួយច្បាប់នេះ បទល្មើស ព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបាន បង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការ អនុវត្ត គឺរួមមានៈ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការ បង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០លានរៀលថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕ប្រភព៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)

អ្នកនាំពាក្យ៖ កម្ពុជាអំពាវនាវឱ្យអនុវត្ដភ្លាមៗសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ដើម្បីវាស់វែង​ខណ្ឌសីមា​ព្រំដែន​កម្ពុជា-ថៃ

2026/05/11 12:03:28 pm        527
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែឧសាភ ឆ្នាំ២០២៦នេះ អ្នកនាំពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​​ ឯកឧត្តម ប៉ែន បូណា បញ្ជាក់ជាថ្មីនូវប្រសាសន៍របស់សម្ដេច​មហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​ប្រាប់ទៅកាន់ភាគីថៃ, ប្រធានអាស៊ាន និ​ង​បណ្ដា​សារព័ត៌​មាន​អន្តរ​ជាតិ​​នានា​ក្នុងសន្និសីទសារព័ត៌មាន នៅកោះសេប៊ូ ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧភា ឆ្នាំ​២០២៦​នេះ ​អំពីជំហររបស់កម្ពុជា គឺមិនទទួលស្គាល់ដាច់ខាត​ការ​កំណត់ដោយ​ការ​ប្រើ​ប្រាស់​កម្លាំង ​ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង ហើយ​បែរមក​អនុវត្ដ​ដោយ​ពេញ​លេញ ​និងភ្លាមៗ នូវសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយចាប់ផ្ដើម​ដំណើរ​ការ​ឡើង​វិញ​ជា​បន្ទាន់នូវការវាស់វែង និងខណ្ឌសីមាព្រំដែន​រវាង​កម្ពុជា និងថៃ។អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ជំហរដោះស្រាយបញ្ហាព្រំដែនគោករបស់កម្ពុជា តាំង​ពី​មុន​រហូត​ដល់​បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ​បានប្រកាន់ជំហរច្បាស់លាស់ ម៉ឺងម៉ាត់ និង​ឥត​ប្រែ​ប្រួល​ទាល់​តែ​សោះអំពីដំណោះស្រាយ​បញ្ហាព្រំដែនជាមួយ​ថៃ ក៏ដូចជាជាមួយ​បណ្តា​ប្រទេស​ជិត​ខាង​ទាំង​អស់​។ នោះគឺ​ជាជំហរដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រម​ព្រៀង​ដែល​មាន​ស្រាប់ និងអនុលោម​តាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ និង​គោល​ការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris)។ជំហរនេះ​ត្រូវបាន​បញ្ជាក់ឡើងវិញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅ​ឯ​កិច្ច​ប្រជុំ​​ត្រីភាគីរវាងហ្វីលីពីន-កម្ពុជា-ថៃ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ ២០២៦។ ជាក់ស្តែង នៅក្រោយជំនួបនោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បាន​​សង្កត់ធ្ងន់តាមរយៈសន្និសីទកាសែតរួមគ្នាថា កម្ពុជាសូមរម្លឹកឡើងវិញថា ខ្សែព្រំដែន​មិន​អាច​ត្រូវ​បាន​ផ្លាស់ប្ដូរ ឬកំណត់ដោយ​ការ​ប្រើប្រា​ស់​កម្លាំង​ឬ​តាម​រយៈ​ការ​បង្កើត​អង្គ​ហេតុ​សម្រេច​លើទី​តាំ​ងជា​ក់ស្ដែង (faits accomplis) នោះទេ។ ក្នុងន័យនេះ កម្ពុជាអំពាវនាវ​ឱ្យ​មាន​ការ​អនុវត្ដ​ដោយ​ពេញ​លេញ និងភ្លាមៗ នូវសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាំងស្រុង ជា​ពិសេសចំ​ណុច​ទី៣ ដែលអំពាវនាវឱ្យមានការ​ចាប់​ផ្ដើម​ដំណើរ​ការ​ឡើង​វិញ​ជា​បន្ទាន់​នូវ​ការ​វាស់​វែង​ និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ស្រប​តាម​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ស្រាប់ដោយគ្មានការពន្យារពេលបន្តទៀតឡើយ។សម្តេចធិបតីជឿជាក់ថា យន្តការនេះគឺពិតជាចាំ​បាច់​ក្នុង​ការ​ធានា​បញ្ចប់​ការ​បង្កើត​អង្គ​ហេតុ​សម្រេច​លើ​ទីតាំ​ងជាក់ស្តែង (faits accomplis) និងដើម្បីធានាថា អធិបតេយ្យភាព បូរណ​ភាព​ទឹក​ដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវបានគោរព ស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា ព្រម​ទាំង​កិច្ច​ព្រម​ព្រៀង​ដែលមានស្រាប់។ ការណ៍នេះក៏នឹងជួយលើកកម្ពស់ទំនុកចិត្ត និងនាំមកនូវស​ន្តិភាព​យូរអ​ង្វែងរវាងប្រទេសទាំងពីរ។ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែ​វិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែ​ងច​ម្រុះ​នៃ​ភាគី​ទាំង​ពីរ​បាន​ចុះអ​នុវត្ត​ការងារ​លើ​ដី​ជាក់​ស្តែង​នៅ​កំណាត់​ខ្សែព្រំ​ដែន​ចន្លោះបង្គោលព្រំដែនលេខ 42-43 ដែលមានប្រវែងប្រមាណ ៧ គ.ម. នៅ​ក្នុង​ភូមិ​សាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបាន​បញ្ច​ប់ទាំង​ស្រុង​ការ​ងារថតរូបពីលើអាកាសដោយប្រើដ្រូនដើម្បីបង្កើតផែនទីរូបថត(Photomap)។ ចាប់​ពី​ថ្ងៃ​ទី​៨ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែង​ចម្រុះ​នៃ​ភាគី​ទាំង​ពីរ​បាន​ចុះអ​នុវត្ត​ការ​ងារ​លើ​ដីជា​ក់​ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 ដែលមានប្រវែង​ប្រមាណ ​៨.៣ គ.ម. នៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបាន​បញ្ចប់​ការ​ងារ​វាស់វែ​ង និង​បោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងសរុបចំនួន ១៦៦ បង្គោលប​ណ្តោះ​អាសន្ន​។ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានសន្យាថានឹងបន្តវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅ​លើ​ដី​ជាក់ស្តែងជាបន្តទៀត។ ដូច្នេះ អ្វីដែលកម្ពុជាចង់បានគឺ ក្រុមការងារចម្រុះ​នៃ​ភាគី​ទាំង​ពីរ​បន្ត​ធ្វើ​ការ​ងារដែលបានធ្វើកាលពីពេលកន្លងទៅដោយគ្មានបង្អែរបង្អង់​៕

សង្គមស៊ីវិលបង្ហាញសុទិដ្ឋនិយមរដ្ឋសភាបើកសម័យប្រជុំវិសាមញ្ញអនុម័តច្បាប់សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធានៅថ្ងៃស្អែកនេះ

2026/05/11 11:35:29 am        233
សហព័ន្ធបណ្ដុំសមាគមអង្គការសង្គមស៊ីវិលបានបង្ហាញការគាំទ្ររាជរដ្ឋាភិបាលក្នុងការធ្វើច្បាប់កាតព្វកិច្ចយោធា ពីព្រោះមានសារៈសំខាន់សម្រាប់វិស័យការពារជាតិ និងបង្ហាញសុទិដ្ឋនិយមថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋសភាបើកសម័យប្រជុំវិសាមញ្ញអនុម័តច្បាប់សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា។បណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានថ្លែងថា រដ្ឋសភានឹងបើកសម័យប្រជុំវិសាមញ្ញដើម្បីអនុម័តច្បាប់សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ហើយច្បាប់នេះ គឺជាអ្វីដែលមានរួចមកហើយ តែអ្វីដែលជាការឆ្លើយតបទៅនឹងភូមិសាស្ត្រនយោបាយសម័យថ្មី គឺស្របពេលនេះ រាជរដ្ឋាភិបាលបានលើកយកច្បាប់នេះធ្វើការកែសម្រួលដើម្បីយកមកធ្វើការអនុវត្តនៅក្នុងការសម្រេចដើម្បីឲ្យយុវជនអាយុចាប់ពី១៨ឆ្នាំដល់២៥ឆ្នាំចូលបម្រើកាតព្វកិច្ចយោធា គឺដាច់ខាតត្រូវតែធ្វើព្រោះជាតម្រូវការរបស់ជាតិ។ ហើយតាំងពីសម្តេចតេជោ ហ៊ុន សែន នៅជានាយករដ្ឋមន្ត្រីបានធ្វើទំនើបកម្មយោធាពីដំណាក់កាលមួយទៅដំណាក់កាលមួយដើម្បីការពារជាតិ។លោក ហេង ម៉េងលី ប្រធានសមាគមលើកស្ទួយកសិករបានមានប្រសាសន៍ថា នៅថ្ងៃទី១២ ខែឧសភាឆ្នាំ២០២៦ រដ្ឋសភានឹងបើកសម័យប្រជុំវិសាមញ្ញដើម្បីអនុម័តច្បាប់សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ពីព្រោះច្បាប់កាតព្វកិច្ចយោធាមានសារៈសំខាន់សម្រាប់វិស័យការពារជាតិ ក្នុងនាមប្រជាពលរដ្ឋដែលស្រឡាញ់ជាតិ មាតុភូមិ ទឹកដី គឺមានភារកិច្ចដ៏ចម្បងមួយក្នុងការស្រឡាញ់ទឹកដីរបស់ខ្លួន ហើយជាកាតព្វកិច្ចត្រូវចូលរួមទាំងអស់គ្នា។ ហើយជឿជាក់ថាប្រជាពលរដ្ឋដែលបានដឹងពីកាតព្វកិច្ចយោធា នឹងបានយល់ដឹងអំពីបរិការនៃការការពារជាតិមានសារៈសំខាន់។សូមជម្រាបថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ រដ្ឋសភាបើកសម័យប្រជុំវិសាមញ្ញ ដើម្បីអនុម័តច្បាប់"កាតព្វកិច្ចយោធា"។ សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា បានចែងថា៖ · អ្នកជាប់កាតព្វកិច្ច៖ បុរសសញ្ជាតិខ្មែរអាយុពី ១៨ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ (រួមទាំងអ្នកមានសញ្ជាតិទ្វេដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា)។ • ការស្ម័គ្រចិត្តចំពោះស្ត្រី៖ ចំពោះស្ត្រី មិនតម្រូវជាកាតព្វកិច្ចឡើយ ប៉ុន្តែត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។ • ការលើកលែង៖ ផ្តល់ការលើកលែងចំពោះ ភិក្ខុសង្ឃ បព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិ។ · ទោសប្បញ្ញត្តិ៖ បុគ្គលដែលគេចវេសពីកាតព្វកិច្ច អាចប្រឈមនឹងការផាកពិន័យ និងផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ដល់ ៥ ឆ្នាំ៕ អត្ថបទ៖ វង្ស សុភាព

មន្រ្ដីជាន់ខ្ពស់ CDC៖ កំណើនវិនិយោគ​នៅក្នុងតំបន់សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​កំពុង​មាន​កំណើន​ជា​គំហុក

2026/05/11 11:15:05 am        177
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC​​)​ថ្លែង​ឱ្យ​ដឹង​ថា ​នៅក្នុងរយៈពេលជាង ២ឆ្នាំចុងក្រោយនេះ កំណើនវិនិយោគនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស បា​ន​កើន​ឡើងជាគំហុក ស្របពេល​រាជ​រដ្ឋាភិបាល​បាន​អនុម័ត​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កើន​ឡើង​ជា​បន្តបន្ទាប់ផងដែរ ដើម្បីឆ្លើយតបនិងតម្រូវការវិនិយោគ។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើក​ឡើង​នៅក្នុងវេទិកាវិនិយោគ កម្ពុជាឆ្នាំ២០២៦នៅចុងសប្តាហ៍កន្លងមកថា គម្រោង​វិនិយោគ​ដែល​កម្ពុជា​ទទួលបាន មានកំណើនកើនឡើងគួកត់សម្គាល់ ជាក់ស្តែង នៅឆ្នាំ២០២៥, ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាបានអនុម័តគម្រោងវិនិយោគមាន ៦៣០ គម្រោង ក្នុងទុនវិនិយោគ​សរុប​ប្រមាណ ​១០ប៊ីលានដុល្លារអាមេរិក ខណៈនៅក្នុងរយៈ ៤ខែដំបូង ក្នុងឆ្នាំ២០២៦នេះ អនុម័ត​បាន​មាន​ចំនួន ១៨៧ គម្រោង មានទុនវិនិយោគជាង ២,៦ ពាន់លានដុល្លារអាមេរិក បើធៀប​រយៈ​ពេល​ដូចគ្នានិងឆ្នាំមុន គឺមានការថយចុះ ក៏ប៉ុន្តែមានកំណើននៃការវិនិយោគនៅតាម បណ្តា​ខេត្ត​មា​នចំនួនច្រើនជាងមុន។ឯកឧត្តមបន្តថា ជុំវិញគម្រោងវិនិយោគឃើញថា នៅក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ មាន​កំណើន​វិនិយោគនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសបានកើនឡើងជាគំហុក ជាក់ស្តែងនៅ​ឆ្នាំ​២០២៣​ ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧១ គម្រោង, ឆ្នាំ២០២៤ មាន ១៥០ ​គម្រោង និងនៅឆ្នាំ២០២៥ កើនដល់ ២៤៣ គម្រោង។ បញ្ហានេះ រាជដ្ឋាភិបាលក៏បានបង្កើនការអនុម័ត គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កើនឡើងគួកត់សសម្គាល់ផងដែរ ដោយក្នុងរយៈពេលជាង ២ ឆ្នាំនេះ តំបន់សេដ្ឋកិច្ចពិសេស ដែលបានបង្កើតមានចំនួន ២០ តំបន់ បច្ចុប្បន្នមន្រ្តីជំនាញកំពុងសិក្សានៅតាមបណ្តាខេត្តនានា ដើម្បីជំរុញបង្កើតតំបន់សេដ្ឋកិច្ច ពិសេស ឱ្យឆ្លើយតបទៅនិងតម្រូវការវិនិយោគនានារបស់វិស័យឯកជន។ ឯកឧត្តម ជា វុទ្ធី បញ្ជាក់ឱ្យដឹងថា គិតមកដល់ពេលនេះ តំបន់សេដ្ឋពិសេសដែលអនុម័ត មានចំនួន ៦២ គម្រោង ក្រោមអនុ ក្រិត្យរបស់រាជរដ្ឋាភិបាល។ នៅក្នុងចំណោមទាំង៦២គម្រោងនេះ មានចំនួន ៣៥ គម្រោងកំពុងដំណើរការ ហើយមួយចំនួនកំពុងធ្វើ ការសាងសង់ និងមានប្រមាណជាង ១០ ក្រុមហ៊ុន ដែលវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងរយៈពេលជាង ១០ ទៅ ២០ឆ្នាំ មកនេះ អត់ដំណើរនោះឡើយ ជាកម្មវត្ថុ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងជំរុញឱ្យពួកគេត្រូវតែធ្វើការអភិវឌ្ឍ៕ អត្ថបទ៖ សុន រ៉ាឌី 

ថ្នាក់ដឹកនាំខេត្តស្វាយរៀង អបអរសាទរសិស្សពូកែទទួលបានជ័យលាភីលេខ១ មុខវិជ្ជាអក្សរសិល្ប៍ខ្មែរទូទាំងប្រទេស ថ្នាក់ទី១២ មកពីវិទ្យាល័យ ហ៊ុន​សែន ពងទឹក​ ស្រុករំដួល

2026/05/11 11:10:07 am        202
នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ លោក លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញជួបសំណេះសំណាល ប្រកាសទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ជ័យលាភីលេខ១ ផ្នែកអក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងរូបវិទ្យាថ្នាក់ទី៩ និងទី១២ សម័យប្រឡងថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៦។ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទរពីសំណាក់ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋសាលាខេត្ត លោក លោកស្រីនាយកទីចាត់ការទាំង៥ ចំណុះសាលាខេត្ត លោកស្រីប្រធានអង្គភាពលទ្ធកម្មរដ្ឋបាលសាលាខេត្ត លោកស្រីប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត លោកប្រធានផ្នែកទាំង២ នៃការិយាល័យប្រជាពលរដ្ឋសាលាខេត្ត លោក លោកស្រីប្រធានការិយាល័យចំណុះទីចាត់ការសាលាខេត្ត លោកអភិបាលស្រុករំដួល ព្រមទាំងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យពងទឹក ស្រុករំដួល ជាច្រើនរូបទៀត។ថ្លែងក្នុងពិធីសំណេះសំណាលនោះ លោកអភិបាលខេត្តបានពាំនាំនូវការចូលអបអរសាទរប្អូនស្រី រស់ ដា ជាសិស្សសិក្សានៅវិទ្យាល័យពងទឹក ស្រុករំដួល ហើយបានប្រឡងជាប់សិស្សពូកែទទួលបានជ័យលាភីលេខ១ មុខវិជ្ជាអក្សរសិល្ប៍ខ្មែរទូទាំងប្រទេស ថ្នាក់ទី១២ នាពេលកន្លងទៅថ្មីៗនេះ ដែលបាននាំមកនូវកិត្តយសសម្រាប់សាលា សម្រាប់ខេត្តស្វាយរៀង ជាពិសេសកិត្តយសដ៍ធំធេងសម្រាប់គ្រួសារ ដែលបានខិតខំចិញ្ចិមបីបាច់ថែរក្សាប្រកបដោយព្រហ្មវិហារធម៌ និងការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូផងដែរ ។ លោកអភិបាលរងខេត្តបន្ថែមថា ក្នុងនាមឯកឧត្តមភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត សូមថ្លែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ទីរអប់រំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ព្រមទាំងគ្រប់អ្នកពាក់ព័ន្ធ ដែលបានបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំ យុវជន និងកីឡា សំដៅលើកកម្ពស់គុណភាពអប់រំ និងប្រសិទ្ធភាព នៃការបណ្តុះបណ្តាលធនធានមនុស្ស ជាមួយនឹងសមិទ្ធផលជាច្រើនទៀតក្នុងការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តឲ្យមានការរីកចម្រើនគួរជាទីមោទនៈ។ លោកភិបាលរងខេត្តក៏បានផ្តាំផ្ញើទៅដល់ប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវខិតយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ជៀសឱ្យឆ្ងាយពីការសេពគប់មិត្តមិនល្អ បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀនជាដើម ត្រូវធ្វើជាកូនល្អ សិស្សល្អ មិត្តល្អសម្រាប់សង្គមជាតិ ។ ជាចុងបញ្ចប់នៃពិធីនេះដែរ លោកអភិបាលរងខេត្តបាននាំមកនូវថវិការបស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តចំនួន២,០០០,០០០រៀល ឧត្ថម្ភដល់ប្អូនស្រី រស់ ដា ផងដែរ៕

វិស័យឯកជនកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ជួយ​កៀរគរ​វិនិយោគិន​បរទេស​ផ្ទាល់​មក​បណ្តាក់​ទុន

2026/05/11 10:34:31 am        202
វិស័យឯកជនប្តេជាចិត្តខ្ពស់ ចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈ​ជួយ​គៀង​គរ​វិនិយោគិន​ពី​បរទេស​ផ្ទាល់​មកបណ្តាក់ទុនបន្ថែម ខណៈរាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាកាតាលីករ រួម​ចំណែក​ធ្វើ​ឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ ស្តី​អំ​ពី​បរិយាស​វិនិយោគ​នៅ​កម្ពុជាថា ជុំវិញរដ្ឋនិងវិស័យឯកជន, រាជរដ្ឋាភិបាលបានដាក់ចេញ​នូវ​កម្ម​វិធី​គន្លឹះ​មុត​ស្រួច តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយ ការដាក់នូវវេទិកានេះ ដើម្បី​រួម​ចំណែក​ធ្វើ​ឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់កិ​ច្ច​សម្រួល​នានា កាត់បន្ថយថ្លៃធ្វើធុរកិច្ច លើកកម្ពស់ភាពប្រកួតប្រជែង បង្កើតប្រសិទ្ធភាពទីផ្សារ ផលិត​ភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ច។ អ្នកឧកញ៉ា បន្តថា ជុំវិញយន្តការខាងលើនេះឃើញថា សភាពាណិជ្ជកម្មកម្ពុជា និង​ធុរជន​ផ្សេង​ៗ​ទៀត ​បាននិងកំពុងចូល រួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ជាពិសេសការ​លើក​កម្ពស់​បរិយាកាស​វិនិយោគ ជំរុញដល់កំណើននៃការនាំចេញទំនិញរបស់ កម្ពុជា និងការទាក់ទាញម៉ូយ (អ្នក​វិនិយោគ) ជាមួយរាជរដ្ឋាភិបាល ជាក់ស្តែងក្នុងអាណត្តិទី៧ នៃរដ្ឋសភា ប្រធាន និង​អនុ​ប្រធាន​ រួមសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជាទាំងអស់ បានបន្តចូលរួម​ជា​បន្ត​បន្ទាប់​នូវ​រាល់​ព្រឹត្តិការណ៍​ធំ​ៗ​នៅក្រៅប្រទេស ក្រោមការខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយបានធ្វើឱ្យ​កម្ពុជា​ទទួល​បានគម្រោងវិនិយោគថ្មីៗកើតឡើងជាបន្តបន្ទាប់។  ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើក​ឡើង​នៅ​ក្នុងវេទិកាវិនិយោគ កម្ពុជាឆ្នាំ២០២៦ រាជរដ្ឋាភិបាលបាន​និង​កំពុង​បន្ត​ធ្វើ​កំណែ​ទម្រង់​នានា ​តាមរយៈការដាក់ចេញនូវច្បាប់ បទដ្ឋានគតិយុត្ត យុទ្ធសាស្ត្រ គោលនយោបាយ ផែន​ទី​បង្ហាញ​ផ្លូវ​ និងវិធានការនានា សំដៅធ្វើយ៉ាងណាបង្កើតនូវបរិស្ថានវិនិយោគ និង​ធុរកិច្ច​ដែល​មាន​សុខ​ភាព​ល្អ ដែលអាចឱ្យធុរជន និងវិនិយោគិនអាចទទួលទាននិងរីកលូតលាស់នៅកម្ពុជា។ បញ្ហា​នេះ​​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវ ដល់វិស័យឯកជនចូលរួមឱ្យបានសកម្មថែមទៀត ដើម្បីលើក​កម្ពស់ដល់បរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែខ្លាំងក្លា។  ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើកឡើងបន្ថែមថា រាជរដ្ឋាភិបាល​មិន​ទុក​វិស័យ​ឯកជ​ន​ឱ្យ​នៅ​ឯកា​នោះ​ទេ ​ដោយតែងតែផ្ដល់ នូវការគាំទ្រ និងជួយជ្រោមជ្រែងជាប់ជាប្រចាំ នៅគ្រប់ដំណាក់​កាល​នៃ​ការ​ធ្វើ​ប្រតិបត្តិការអាជីវកម្ម ជាពិសេសការទទួលស្តាប់ពីកង្វល់ ឬបញ្ហាប្រឈមនានា ហើយ​ដាក់​ចេញ​នូវវិធានការអន្តរាគមន៍ឆ្លើយតប។ ក្រៅពីនេះ កម្ពុជាបានរៀបចំ​និង​អនុវត្ត​ជា​ប្រចាំ​នូវ​យន្តការ​ ជាច្រើន ដើម្បីផ្ដល់ឱកាស និងភាពងាយស្រួល​សម្រាប់​វិស័យឯ​កជន​ក្នុង​ការ​បញ្ចេញ​មតិ​យោប​ល់ លើកជាកង្វល់ និងសំណូមពរមក កាន់រាជរដ្ឋាភិបាលក្នុងនោះរួមមាន៖ វេទិកា​រាជ​រដ្ឋាភិបាល​-ផ្នែកឯកជន, យន្តការភាពជាដៃគូគយ-ផ្នែកឯកជន, ក្រុមប្រឹក្សាផ្តល់ យោបល់​សម្រាប់​ការ​អភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក និងយន្តការទ្វេភាគីដ៏ទៃទៀតដូចជា កិច្ចសន្ទនា​រវាង​រដ្ឋ និងឯកជន តាមប្រទេសជាដៃគូ រួមមាន៖ កម្ពុជា-ជប៉ុន,កម្ពុជា-អឺរ៉ុប, កម្ពុជា-អាម៉េរិក, កម្ពុជា-កូរ៉េ, និងកម្ពុជា-ចិន៕ អត្ថបទ៖ សុន រ៉ាឌី

មន្រី្តជំនាញ ចុះពិនិត្យ អភិរក្សបឋម អដ្ឋិធាតុ និងវាយនភណ្ឌ ជនរងគ្រោះក្នុងរបបខ្មែរក្រហម នៅកោះ គ

2026/05/11 10:32:40 am        121
ក្រោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមការងារសារមន្ទីរទួលស្លែង សហការជាមួយមន្ត្រី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្ដាល បានចុះពិនិត្យ អភិរក្សបឋម និង រាប់ចំនួនអដ្ឋិធាតុ និងសម្លៀក​​​បំពាក់ជនរងគ្រោះ នាសម័យខ្មែរក្រហម នៅកោះ គ (បច្ចុប្បន្ន ស្ថិតក្នុងភូមិកោះរំដួល សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល) ។សកម្មភាពចុះពិនិត្យ អភិរក្សបឋមអដ្ឋិធាតុ និងវាយនភណ្ឌជនរងគ្រោះក្នុងរបបខ្មែរក្រហម គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការអភិរក្សទីតាំងប្រវត្តិសាស្ត្រ។ លោក ហង្ស និស្ស័យ ប្រធានសារមន្ទីរ ទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ហៅកាត់ថា មន្ទីរ ស-២១) ថ្លែងប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១១​ ខែឧសភា ឆ្នាំ២០២៦នេះថា ជាលទ្ធផល ក្រុមការងាររកឃើញមាន​៖ ក. អដ្ឋិធាតុ ៖ ១. បំណែកឆ្អឹង លលាដ៍ ចំនួន ២២៣ បំណែក, ២. បំណែកឆ្អឹងថ្គាម ចំនួន ៤០ បំណែក, ៣. ធ្មេញ ចំនួន ៦៨, ៤. បំណែកឆ្អឹង (ដៃ-ជើង) ១,៤៨៤ បំណែក, ៥. បំណែកឆ្អឹងផ្សេងៗ ដែលប្រមូលនៅជុំវិញទីតាំង ចំនួន ៤១១ បំណែក។ ខ. វាយនភណ្ឌ ៖ ១. សម្លៀកបំពាក់ (ទ្រង់ទ្រាយពេញលេញ) ចំនួន ៩១, ២. បំណែកសម្លៀកបំពាក់ ប្រហែល ២០០០ បំណែក។ លោក ហង្ស និស្ស័យ ប្រធានសារមន្ទីរ ទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែង​ថ មែនទែនទៅក្រុមការងារក្រសួងដឹកនាំដោយឯកឧត្តម អគ្គនាយកបេតិកភណ្ឌ លោកបានដឹកនាំក្រុមការងារសារមនី្ទរទួលស្លែង ចុះទៅពិនិត្យទីតាំងកាលពីអំឡុងខែមីនា លុះក្រោយពេលទទួលដំណឹងថាមានឃើញអដិ្ឋធាតុជាច្រើន និងសម្លៀកបំពាក់ជនរងគ្រោះនៅទីតាំងនោះ បានដឹកនាំក្រុមការងារចុះ ដើម្បីពិនិត្យបឋម និងសិក្សារៀបចំផែនការអនុវត្តការងារក្នុងកម្រិតណា។សូមបញ្ជាក់ផងដែរថា៖ កោះ គ គឺជាអតីតទីតាំងឃុំឃាំង និងជាវាលពិឃាតដ៏ឃោរឃៅមួយ ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) ដែលបច្ចុប្បន្នស្ថិតនៅក្នុងភូមិកោះរំដួល សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្នុងអំឡុងពេលនោះ កោះ គ នេះ ត្រូវបានគេស្គាល់ថាជា "មជ្ឈមណ្ឌល ០៨" (Centre 08) ដែលមានតួនាទីស្រដៀងទៅនឹងមន្ទីរស-២១ (ទួលស្លែង) ៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM
អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម
06/04/2026 07:06 PM
បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/04/2026 07:06 PM
អាកាសធាតុអាក្រក់បែងចែកអ៊ីតាលីដោយព្យុះកួចកើតមាននៅទីក្រុងរ៉ូមហើយអាកាសធាតុក្តៅវាយប្រហារកោះ Sicily
06/04/2026 07:06 PM