មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
សម្តេចតេជោ ចែករំលែកបទវិភាគអ្នកជំនាញភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ​និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា​ចុះកិច្ចព្រមព្រៀងដើម្បីជំរុញកំណើនទេសចរណ៍កម្ពុជា

ព័ត៌មានជាតិ

ម្រេច​កម្ពុជា​ កំពុង​ទាក់​ទាញ​ទីផ្សារ​ពិភព​លោក ​ខណៈ​ប្រាក់​ចំណូល​កើន​លើស​ ៩​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈ​ពេល​ ៣​ខែ​ឆ្នាំ​នេះ​

2026/05/11 10:22:59 am        125
ភ្នំពេញ ​៖ ​ការ​នាំ​ចេញ​ម្រេចកំពតទំនិញសម្គាល់ភូមិសាស្ត្រ (GI) និង​ម្រេច មិនមែន GI របស់​កម្ពុជា​ បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ក្នុង​ត្រីមាសទី​១ ​ក្នុង​ឆ្នាំ​២០២៦នេះ​​ ដោយ​រក​ចំណូល​បាន​​ជាង​ ៩​លាន​ដុល្លារ​អាមេរិក​ ដែល​ជំរុញ​ដោយ​ការ​កើន​តម្រូវ​ការ​នៃ​ទីផ្សារ​សកល​ ខណៈ​ការ​ប្រមូល​ផល​ម្រេច​ សម្រេចបានប្រមាណ ៥០%ហើយ នៃទិន្នផលសរុបត្រូវបានរំពឹងថា នឹង​សម្រេច​បាន​ចំនួន ២ម៉ឺនតោនសម្រាប់រដូវកាលប្រមូលឆ្នាំនេះ​។​  បើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម​ អ្នកក្នុងវិស័យម្រេច បានរកប្រាក់ចំណូលបានជាង ៩លានដុល្លារអាមេរិក​ពីនាំចេញ​ផលិតផល​ ម្រេចកំពត GI និង​ ម្រេច ធម្មតាដែលមិនមែន GI ក្នុង​ត្រីមាសទី១ ឆ្នាំ២០២៦នេះ​ កើនឡើង​ប្រមាណ ៨៦% បើធៀបនឹងត្រីមាសទី១ ឆ្នាំ​២០២៥ កន្លង​ទៅ​​។​ ទីផ្សារម្រេចសំខាន់ៗរបស់កម្ពុជា គឺប្រទេសវៀតណាម អាល្លឺម៉ង់ និង​បារាំង ជាដើម។  ជុំវិញការនាំចេញផលិតផលម្រេចនេះ លោក ម៉ាក់ នី ប្រធានសមាគមសហព័ន្ធម្រេច និង​គ្រឿង​ទេស​កម្ពុជា (CPSF) ​បានប្រាប់ BTV ថា សម្រាប់ម្រេចកំពត GI ត្រូវបានគេចុះកិច្ចសន្យាទិញ-លក់ រួចរាល់អស់ហើយ សម្រាប់ការនាំចេញ​ទៅកាន់ទីផ្សារអន្តរជាតិ​។ ​លោកបាន​​ព្យាករថា​ ទិន្នផល​ម្រេច​ឆ្នាំនេះ នឹងផ្តល់ផល​ប្រមាណ ២ម៉ឺនតោន គឺប្រហាក់ប្រហែលនឹងឆ្នាំមុន​ដែរ។  លោក ម៉ាក់ នី បានបន្ថែមទៀតថា សព្វថ្ងៃ ម្រេចធម្មតា​មាន​តម្លៃនៅ​លើ​ទីផ្សារ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ ​គឺប្រហាក់ប្រហែលឆ្នាំទៅដែរ គឺ​ចន្លោះពី ៥ ដុល្លារ ទៅ ៦ ដុល្លារអាមេរិក​ ក្នុងមួយ​គីឡូក្រាម​​។ ទីផ្សារម្រេចកម្ពុជាគឺ​​ប្រទេសវៀតណាម មាន​ប្រមាណ​ ៨០% ​និង​ក្រៅពីនេះ​គឺ​ទីផ្សារ​ប្រទេស​​ ចិន តៃវ៉ាន់ ជប៉ុន កូរ៉េ និង​សហគមនអឺរ៉ុប ដែលមាន​ដូចជា​ អាល្លឺម៉ង់ និង​បារាំង ជាដើម​។​​ ពាក់ព័ន្ធនឹងតម្លៃម្រេចធម្មតា នាពេល​បច្ចប្បន្ន​ គឺកសិករអាចទទួលបានផលចំណេញ​សមរម្យ​ ដែល​អាច​ទទួលយកបាន។  ​បើតាម លោក ម៉ាក់ នី ទិន្នផលម្រេចឆ្នាំនេះ រំពឹងថា នឹងសម្រេច​ប្រមាណ ២ ម៉ឺនតោន គឺ​ប្រហាក់​ប្រហែល​ឆ្នាំ​ទៅដែរ ខណៈ​​ផ្ទៃដីដាំដុះម្រេចឆ្នាំនេះ មានការកើនឡើងបន្តិចបន្តួច​ ​ដែលមាន​ផ្ទៃ​ដី​ដាំ​ដុះ​កើន​ដល់​ចំនួន ៧ ១២០ហិកតា។ ផលិតករ អាចប្រមូលផលម្រេចចាប់ពីខែមករា ដល់ ខែ​កក្កដា ឆ្នាំ​២០២៦។ របាយការណ៍របស់​ក្រសួង​ពាណិជ្ជកម្មក្នុងឆ្នាំ ២០២៥ បានបញ្ជាក់ថា ​កម្ពុជា​រកចំណូល​បាន​ជាង ៣១ ​លានដុល្លារអាមេរិក​ ​ពីការ​នាំចេញ​ម្រេច ​ធ្លាក់ចុះជិត ១២% ធៀបនឹងឆ្នាំ២០២៤៕ អត្ថបទ៖ ធូ វិរៈ 

ក្រុមការងារមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បន្តប្រមូលផលបន្លែ និងស៊ុតទាជូនពលរដ្ឋភៀសសឹកក្នុង មណ្ឌលសុវត្ថិភាពបាត់ថ្កៅ

2026/05/11 10:18:31 am        144
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ៧០០គីឡូក្រាម ឃ្លោកចំនួន ២០គីឡូក្រាម និងល្ពៅចំនួន ២០គីឡូក្រាម និងស៊ុតទាចំនួន ៧៥០គ្រាប់ជូនដល់ប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ។សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១០ ខែឧសភា ការប្រមូលផលបានចំនួន ២៦លើក សរុបចំនួន ៣១ ៦១០គីឡូក្រាម ក្នុងនោះរួមមាន ត្រកួនចំនូន ២២ ២៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ៥០គីឡូក្រាម ឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាម ឃ្លោកចំនួន២០គីឡូក្រាម ល្ពៅចំនួន២០គីឡូក្រាម ស៊ុតទាចំនួន ២២ ៤៦០គ្រាប់ និងត្រីអណ្តែងចំនួន ៤៣០គីឡូក្រាម៕

អតីតយុទ្ធជនចំនួន ៩គ្រួសារ នៅខេត្តបាត់ដំបង​ទទួលបា​ន​ផ្ទះ​ជា​អំណោយ​ដ៏ថ្លៃថ្លា​របស់​សម្ដេច​តេជោ ​ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

2026/05/11 10:10:26 am        168
បាត់ដំបង៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃ​គណៈអភិបាល​ខេត្ត ​និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបាត់ដំបង បា​ន​អញ្ជើញប្រគល់ផ្ទះចំនួន៩ខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនអតីតយុទ្ធជនចំនួន៩គ្រួសារនៅក្នុងស្រុកបវេល និង​ស្រុក​ថ្ម​គោល។​ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក៏បានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគ ពូជ​មាន់ និង​ពូជទាដល់អតីតយុទ្ធជនដើម្បីជួយសម្រាលការលំបាក និង​លើក​កម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ។ ឯកឧត្តម សុខ លូ បាននាំយកប្រសាសន៍ផ្តាំផ្ញើពីសំណាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជនដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃ បានលះបង់សាច់ស្រស់ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃ។ ឯកឧត្តម បានណែនាំដល់អតីតយុទ្ធជនត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ខិតខំបង្កើនការដាំដុះ និងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ឯកឧត្តម ថ្លែងនូវការកោតសរសើរចំពោះក្រុមការងារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបាត់ដំបងដែលបានយកចិត្តទុកដាក់ គិតគូដល់សុខទុក្ខ និងមើលថែអតីតយុទ្ធជននៅក្នុងមូលដ្ឋាន របស់ខ្លួនបានយ៉ាងល្អប្រសើរ។ បន្ថែមពីនេះ ឯកឧត្តម បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងបណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដោះស្រាយចំពោះ ជីវភាព សុខភាព និងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជនឱ្យបានកាន់តែល្អប្រសើរឡើង៕

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកណ្តឹង បើកវេទិកាសាធារណៈពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍមូលដ្ឋាន និងផ្សព្វផ្សាយពីការយល់ដឹងតម្លៃសីលធម៌សង្គម និងកាតព្វកិច្ចយោធាដល់ពលរដ្ឋ

2026/05/11 10:00:24 am        100
តាកែវ៖ ក្រុមការងាររាជរដ្ធាភិបាលចុះជួយឃុំកណ្តឹង និងអាជ្ញាធរមូលដ្ឋានបានបើកវេទិកាសាធារណះផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីការអភិវឌ្ឍនៅមូលដ្ធានឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវនាថ្ងៃទី៩ ខែ៥ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម គួន សារឿន អនុប្រធានក្រុមការងារ តំណាង ឯកឧត្ដម ឈិត បូរ៉ាវុធ ប្រធានក្រុមការងាររាជរដ្ធាភិបាលចុះជួយឃុំកណ្តឹង និងលោក សាយ វណ្ណះ អភិ បាលស្រុកបាទី ខេត្តតាកែវ ។ វេទិកានេះមានការចូលរួមពីមន្ត្រីរាជការក្នុងមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច យុវជនចុះជួយមូលដ្ឋានឃុំ រួមនិងប្រជាពលរដ្ឋចំនួនជាង ២៥០នាក់ ។ដោយក្នុងពិធីនេះមានការឡើងថ្លែងពីបញ្ហាសិលធម៌សង្គម ដោយឯកឧត្តម ហ៊ីន ពិណ្ណារិទ្ធ ក្រុមការងាររាជរដ្ធាភិបាលចុះជួយឃុំកណ្តឹង ,បទអន្តរាគមន៍ស្តីពីកាតព្វកិច្ចយោធា ដោយឯកឧត្តម គា អ៊ាវ ក្រុមការងាររាជរដ្ធាភិបាលចុះជួយឃុំកណ្តឹង,មតិចំណាប់អារម្មណ៍របស់ក្រុមយុវជនចុះជួយឃុំព្រមទាំងការអំពាវនាវឲ្យចូលរួមរក្សាអនាម័យបរិស្ថាន សន្តិសុខសណ្តាប់ និង ទប់ស្កាត់មិនឲ្យកើតមានបទល្មើស គ្រប់ប្រភេទ ដូចជា បញ្ហាគ្រឿងញៀន បទល្មើសបច្ចេកវិទ្យាខុសច្បាប់ក្នុងមូលដ្ឋានជាដើម ជាពិសេសបានដោះស្រាយនូវរាល់តម្រូវចាំបាច់នានាជូនដល់ប្រជាពលរដ្ឋពីសំណាក់លោក សាយ វណ្ណះ អភិបាលស្រុកបាទី ខេត្តតាកែវ ផងដែរ ៕

ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស ផ្ដាំផ្ញើអ្នកទៅបំពេញកាតព្វកិច្ចធម្មយាត្រាហាជ្ជីនៅអារ៉ាប៊ីសាអូឌីត ជួយផ្សព្វផ្សាយពីសក្ដានុពលកម្ពុជា

2026/05/11 09:26:29 am        190
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានផ្ដាំផ្ញើទៅកាន់សាសនិកអ៊ិស្លាមកម្ពុជា ដែលទៅបំពេញកាតព្វកិច្ចធម្មយាត្រាហាជ្ជី នៅប្រទេសអារ៉ាប៊ីសាអូឌីត ជួយផ្សព្វផ្សាយពីសក្ដានុពលកម្ពុជា ទៅកាន់សាសនិកអ៊ិស្លាមនានា នៅក្នុងពិភពលោក ដែលទៅចូលរួមបុណ្យនេះ ។ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងជូនដំណើរសាសនិកឥស្លាមកម្ពុជាចំនួន ៦០រូប ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជី នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ជើងទី១ នៃឆ្នាំ២០២៦ នៅថ្ងៃ១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា ការចេញដំណើរនេះ នឹងធ្វើឡើងជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ខណៈឆ្នាំនេះ មានសាសនិកឥស្លាមកម្ពុជាចំនួន ១ ២១០នាក់ ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជី ក្នុងនោះចំនួន ១ ២០០នាក់ ត្រូវចំណាយថវិកាផ្ទាល់ខ្លួន ដែលម្នាក់ៗចំណាយ ៦ ២០០ដុល្លារ ហើយក្នុងចំណោម ១ ២១០នាក់ គឺមាន១០នាក់ ទទួលបានព្រះរាជទានពីព្រះចៅសាល់ម៉ាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងព្រះរាជទាយាទ ម៉ូហាំម៉ាត់ ពិន សាលម៉ាន នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអ៊ូឌី ដោយគ្មានការបង់ថ្លៃ ដែលចំណាយគិតជាថវិកាចំនួន ១00 000ដុល្លារ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា ជារៀងរាល់ឆ្នាំ សាសនិកឥស្លាមកម្ពុជា តែងចេញដំណើរទៅបំពេញបុណ្យហាជ្ជី នៅអារ៉ាប៊ីសាអូឌីត ជាង ១ ២០០នាក់ ហើយការទៅចូលរួមនេះ បានបង្ហាញថា សាសនិកឥស្លាមកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស មានជីវភាពធូរធារ និងការវិវត្តស្ថានភាពរស់នៅរបស់ខ្លួន ឆ្ពោះទៅមុខជាបន្តបន្ទាប់ ដែលជាចំណែកមួយនៃការកើនឡើងនៃសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព សុខដុមរមនា និងមានការអភិវឌ្ឍលើគ្រប់វិស័យ ។ ជាមួយនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានផ្តាំផ្ញើ និងការជូនពរដល់បណ្តាអ្នកដែលអញ្ជើញទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជី ព្រមទាំងអ្នកចេញដំណើរជាបន្តបន្ទាប់ សូមប្រកបដោយសេចក្តីសុខសុវត្ថិភាព និងបំពេញកាតព្វកិច្ច របស់ខ្លួនគ្រប់លក្ខណៈ តាមក្បួនច្បាប់ របស់សាសនាឥស្លាម ហើយអ្នកដែលទៅចូលរួមទាំងអស់ សូមជួយផ្សព្វផ្សាយពីសក្ដានុពលកម្ពុជា ទៅកាន់បរទេសដែលបានចូលរួម ពីតំបន់ទេសចរណ៍ផ្សេងៗ ជាពិសេសប្រាប់គេថា កម្ពុជាមានសុខដុមរមនានៃសាសនា គ្មានការរើសអើង និងអាចមកលេងកម្សាន្តដោយពុំមានការភ័យខ្លាចអ្វី ។ សូមជម្រាបថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជី គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែលជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទីអញ្ជើញទៅប្រារព្វបុណ្យនេះ នៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ៕ អត្ថបទ បាន សុខរិទ្ធិ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តួចផ្តើមបង្កើត «បណ្តាញអគ្គលេខាធិការ» ដើម្បីសម្រួល​ទំនាក់ទំនង​ការងាររវាងក្រសួង ស្ថាប័ន

2026/05/11 09:26:07 am        251
ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពការងារ និងពង្រឹងអភិបាលកិច្ច​ក្នុង​វិស័យ​រដ្ឋបាល​សាធារណៈ ​ក្រសួងមុខងារសាធារណៈ បានផ្តួចផ្តើមបង្កើតយន្តការថ្មីមួយដែលមានឈ្មោះថា បណ្តាញ​អគ្គលេខាធិការនៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ។ យន្តការ​នេះ​ត្រូវ​បាន​រំពឹង​ថា នឹងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការសម្របសម្រួលការអនុវត្តមុខងារគាំទ្រ និង​ជំរុញ​ការ​ចូលរួ​មអ​នុវត្តការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានសង្គតិភាព ប្រសិទ្ធភាព និង​ស័ក្តិ​សិទ្ធិភាព។ យន្តការថ្មីនេះមានវិសាលភាពអនុវត្តគ្របដណ្ដប់ចំពោះ អគ្គលេខាធិការដ្ឋាន និង​អគ្គ​នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុរបស់គ្រប់ក្រសួង ស្ថាប័នទាំងអស់ ដោយឡែក​មាន​ការ​លើក​លែង​ចំពោះ​ក្រសួងការពារជាតិ។ «បណ្តាញអគ្គលេខាធិការ» នឹងដើរតួជាយន្តការយ៉ាងសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនង កិច្ចសហការ និងការសម្របសម្រួលការងាររវាងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃគ្រប់ក្រសួង ស្ថាប័ន ដើម្បីកាត់បន្ថយភាពស្មុគស្មាញក្នុងដំណើរការការងារ និងសំដៅជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ។ ភារកិច្ច និងតួនាទីសំខាន់ៗរបស់បណ្តាញនេះ គឺជាការចូលរួមពង្រឹងអភិបាលកិច្ចរដ្ឋបាលសាធារណៈ និងកិច្ចសហការរវាងអគ្គលេខាធិការនៅតាមក្រសួង ស្ថាប័ននីមួយៗ។ អគ្គលេខាធិការនៅតាមក្រសួង ស្ថាប័ន អាចសម្របសម្រួលទំនាក់ទំនងទៅវិញទៅមក សហការ និងពង្រឹងការអនុវត្តមុខងារគាំទ្រឱ្យបានកាន់តែរលូន ជំរុញការផ្លាស់ប្តូរ និងចែករំលែកបទពិសោធ ចំណេះដឹង ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងឧត្តមានុវត្តន៍ ដើម្បីគាំទ្រដល់ការដោះស្រាយបញ្ហា និងការរៀបចំយុទ្ធសាស្ត្រ រួមទាំងការសិក្សា និងកំណត់រាល់បញ្ហាប្រឈមដែលកើតមានឡើងក្នុងដំណើរការការងារ ដើម្បីស្វែងរកដំណោះស្រាយរួម។ ការបង្កើតយន្តការនេះឡើង គឺជាការបោះជំហានទៅមុខមួយកម្រិតទៀតរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីធានាឱ្យបាននូវរដ្ឋបាលមួយដែលឆ្លើយតបលឿន ប្រកបដោយភាពស្អាតស្អំ និងបម្រើផលប្រយោជន៍សាធារណៈបានយ៉ាងពិតប្រាកដ។ សេចក្តីព្រាងអនុក្រឹត្យស្តីពី «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» ត្រូវបានលើកយកមកពិនិត្យ និងពិភាក្សាក្នុងកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦៕

សមត្ថកិច្ចបញ្ជូនជនបរទេសជិត ១ពាន់នាក់ពាក់ព័ន្ធបទល្មើស Online Scams ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍

2026/05/11 09:14:33 am        127
ដោយទទួលបានការណែនាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ឯក យូ សារុំ ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមានការសហការណ៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានទទួលជនបរទេសសរុបចំនួន ៩៩៤នាក់ ស្រី ៧៤នាក់ មាន ១៦សញ្ជាតិ (ចិន ចិនតៃវ៉ាន់ ឥណ្ឌូនេស៊ី ថៃ មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន វៀតណាម ប៉ាគីស្ថាន បង់ក្លាដេស នេប៉ាល់ ឥណ្ឌា កេនយ៉ា ហ្គាណា លីបេរីយ៉ា និងកូរ៉េខាងត្បូង) ពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ និងព្រះសីហនុ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) លួចស្នាក់នៅខុសច្បាប់ និងអនុវត្តទោសចប់ យកមករក្សាទុក ដើម្បីបន្តនីតិវិធី នៅមណ្ឌលត្រៀមបណ្តេញចេញបាទីជាលើកដំបូង។

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦

2026/05/10 05:31:14 pm        247
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦» នៅវិទ្យាល័យឥន្ទ្រទេវី។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ លោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡាទាំង ២៥ រាជធានី-ខេត្ត ព្រមទាំងលោកនាយក នាយិកា និងលោកគ្រូ អ្នកគ្រូនៃសាលារៀនគោលដៅ។តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អប្រសើររហូតសម្រេចបាននូវសមិទ្ធផលនេះ។ ការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) នេះ គឺជាជំហានយុទ្ធសាស្ត្រថ្មីមួយក្នុងការធ្វើបរិវត្តកម្មឌីជីថលលើវិស័យអប់រំនៅកម្ពុជា ដើម្បីជួយកាត់បន្ថយគម្លាតគុណភាពអប់រំរវាងតំបន់ទីប្រជុំជន និងតំបន់ដាច់ស្រយាល តាមរយៈការផ្ដល់ឱកាសដល់សិស្សានុសិស្សឱ្យទទួលបាននូវចំណេះដឹង និងវិធីសាស្ត្របង្រៀនតាមស្ដង់ដាពីគ្រូឧទ្ទេសដែលមានបទពិសោធន៍ខ្ពស់ក្នុងពេលជាក់ស្ដែង ទោះបីជាស្ថិតនៅទីកន្លែងផ្សេងគ្នាក៏ដោយ។ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ដើម្បីឱ្យការកែលម្អសាលារៀន និងប្រព័ន្ធអប់រំជារួមទទួលបានជោគជ័យ គឺចាំបាច់ត្រូវផ្ដោតលើការរួមផ្សំនៃកត្តាសំខាន់ៗចំនួន ៥ រួមមាន៖ (១) ការចូលរួមគាំទ្រពីរាជរដ្ឋាភិបាល (២) ហេដ្ឋារចនាសម្ព័ន្ធល្អ (៣) ភាពជាអ្នកដឹកនាំរបស់នាយកសាលា (៤) សមត្ថភាពវិជ្ជាជីវៈរបស់គ្រូបង្រៀន និង (៥) ការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឱ្យក្រុមការងារចុះជួយសាលាឥន្ទ្រទេវី និងសាលារៀនគោលដៅ បន្តកិច្ចសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីពង្រីកវិសាលភាពនៃវិធីសាស្ត្របង្រៀនបែបថ្មីតាមស្ដង់ដាសាលារៀនជំនាន់ថ្មី (NGS)។ បន្ថែមពីនេះ ត្រូវជំរុញឱ្យមានការផលិតវីដេអូមេរៀនឱ្យបានទូលំទូលាយសម្រាប់គ្រូ និងគរុសិស្ស ព្រមទាំងរៀបចំកម្មវិធីបំប៉នបន្ថែមដល់សិស្សថ្នាក់ទី៩ ដល់ទី១១ នៅតាមសាលាគោលដៅ ដើម្បីធានាឱ្យបាននូវអត្រាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ពស់ជាងមធ្យមភាគថ្នាក់ជាតិ។ជាចុងក្រោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡាទាំង ២៥ រាជធានី-ខេត្ត ឱ្យបន្តផ្សព្វផ្សាយ និងជំរុញដល់សិស្សានុសិស្សទូទាំងប្រទេសឱ្យបង្កើនការធ្វើស្វ័យសិក្សា និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ដូចជាការរៀនតាមរយៈ Live Teaching និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជាឧបករណ៍ជំនួយដ៏មានប្រសិទ្ធភាពក្នុងការរៀនសូត្រ និងពង្រឹងសមត្ថភាពភាសាបរទេសរបស់ខ្លួន។ ការរួមបញ្ចូលគ្នារវាងការខិតខំប្រឹងប្រែងរបស់សិស្ស ជាមួយនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងការរៀនតាមបែប Live Teaching នឹងជួយត្រៀមលក្ខណៈឱ្យសិស្សានុសិស្សកម្ពុជាគ្រប់រូបមានសមត្ថភាពពេញលេញ ក្នុងការប្រកួតប្រជែងក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល និងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគតជាតិ៕

អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ

2026/05/10 03:24:35 pm        242
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទែសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគម កសាងដោយ ឯកឧត្តម អ៊ាង សុផ្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ។ ឯកឧត្តម គន់ គីម មានប្រសាសន៍ថា ការសាងសង់ទីស្នាក់ការសមាគម អ.ន.ក.ខេត្តដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ គឺជាកន្លែងប្រមូលផ្តុំរបស់មន្រ្តី ដើម្បីអនុវត្ត និងផ្តល់សេវាលើតម្រូវការ ព្រមទាំងបញ្ហាប្រឈមនានា។ឯកឧត្តម គន់ គីម មានប្រសាសន៍ទៀតថា បន្ទាប់ពីទីស្នាក់សមាគមបានដាក់ឲ្យដំណើរការ ខ្ញុំ ស្នើដល់សមាជិក-សមាជិការទាំងអស់នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ត្រូវពិនិត្យពីស្ថានភាពជាក់ស្តែងរបស់សមាជិកនីមួយៗ ដើម្បីលើកជាសំណើ និងរបាយការណ៍ជូនថ្នាក់ដឹកនាំគណៈកម្មាធិការកណ្តាលសមាគមពិនិត្យ និងសម្រេច។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាល៕

ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

2026/05/10 03:02:22 pm        237
កំពង់ចាម៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀមបានអញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសបញ្ចូលសមាជិកថ្មីរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម” ចំនួន ១ ៥៩៧នាក់ (ស្រី ៨១៧នាក់) មកពីឃុំចំនួន ៥ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលសន្តិភាព ក្នុងក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសមាជិក សមាជិកា អនុប្រធាននៃក្រុមការងារនិងគណៈកម្មាធិការគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ព្រមទាំងគណៈកម្មាធិការគណបក្សខេត្តជិត ១ ៦០០នាក់។ នាឱកាសនេះ ឯកឧត្តមបានអបអរសាទរនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្មួយៗជាសមាជិកថ្មី និងជាទំពាំងថ្មីរបស់បក្ស ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវចូលរួមកសាងជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅ។ ការណ៍នេះជាការឆ្លុះបញ្ចាំងនិងមើលឃើញនូវសច្ចធម៌ជាប្រវត្តិសាស្ត្ររបស់គណបក្ស តាមរយៈការបំពេញកិច្ចការប្រកបដោយស្មារតីបុរេសកម្ម ការគោរពនិងប្រកាន់ខ្ជាប់តួនាទី គោលការណ៍ និងលក្ខនិ្តកៈបក្សពីសំណាក់គណៈកម្មាធិការ និងសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសការរួមសុខរួមទុក្ខ ការពង្រឹងការងារមូលដ្ឋាន ការផ្សព្វផ្សាយ និងពន្យល់ដល់ប្រជាពលរដ្ឋពីសច្ចភាព ប្រវត្តិស្នាដៃ កម្មវិធីគោលនយោបាយ ក៏ដូចជាអត្តចរិតដ៏គួរឱ្យគោរពស្រឡាញ់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានដ៏ខ្ពង់ខ្ពស់។ ជាមួយនឹងការរំលឹកពីប្រវត្តិរបស់គណបក្ស ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាប្រៀបដូចជា «សសរថ្មមួយដែលមានឆ្អឹងដែកនៅខាងក្នុងដ៏រឹងមាំដែលមិនងាយនឹងដួលរលំ» ដែលជាបក្សមានប្រវត្តិដឹកនាំ កំពុងកាន់អំណាច និងបន្តកាន់អំណាច, មានរចនាសម្ព័ន្ធនិងចក្ខុវិស័យច្បាស់លាស់, សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ, ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពោរពេញដោយសមត្ថភាព និងមានការគោរពស្រឡាញ់ទាំងក្នុងនិងក្រៅប្រទេស រហូតដល់មានការជឿជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសទើបអាចរក្សាបាននូវ «សន្តិភាពនិងការអភិវឌ្ឍឥតឈប់ឈរ»។ ឯកឧត្តមបន្តថា គណបក្សប្រជាជនកម្ពុជាបានតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងសង្គ្រោះជាតិឡើងវិញ ការពារជាតិ និងស្តារកសាងប្រទេស ការពារឯករាជ្យអធិបតេយ្យ និងបូរណភាពទឹកដី កសាងនិងថែរក្សាសន្តិភាព និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដែលធ្វើឱ្យកម្ពុជារុងរឿងក្នុងប្រវតិ្តសាស្ត្រ។ ទន្ទឹមនេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ មន្រ្តីបក្សគ្រប់លំដាប់ថ្នាក់និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ដែលបានបំពេញការងាររហូតសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសការកសាងសមាជិកថ្មីជាបន្តបន្ទាប់ ដែលធ្វើឱ្យចំនួនសមាជិកបក្សកើនឡើងជាលំដាប់ តាមរយៈការអនុវត្តអភិក្រម «រក្សាចាស់បង្កើនថ្មី» ដូចដែល សម្តេចតេជោ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជាបានរំលឹកជារឿយៗ។ ឯកឧត្តមបានរំលេចប្រាប់សមាជិកថ្មីពីប្រវត្តិស្នាដៃ ស្លាកសញ្ញាបក្ស សមិទ្ធផលដ៏ថ្លៃថ្លា រចនាសម្ព័ន្ធ កម្មវិធីនយោបាយ និងសាមគ្គីភាពឯកភាពផ្ទៃក្នុងទាំងលក្ខន្តិកៈ ទស្សនៈគោលជំហរគណបក្ស និងទាំងបទបញ្ជាផ្ទៃក្នុងគណបក្សដែលមានបំណងប្រមូលកម្លាំងជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិងសន្តិភាពដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារ សមិទ្ធផលសង្គមជាតិ និងកសាងកម្ពុជាមួយប្រកបដោយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ឯកឧត្តម ហេង សួរ ក៏បានស្នើឱ្យសមាជិកបក្សទាំងអស់ត្រូវយល់ដឹងឱ្យច្បាស់ពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់គណបក្សដូចមានចែងក្នុងបាវចនា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ដែលពាក្យនីមួយៗឆ្លុះបញ្ចាំងពីស្នូលសម្រាប់ដឹកនាំប្រទេសឈានឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនកាន់តែមានទំនុកចិត្តរហូតទទួលជោគជ័យរាល់ការបោះឆ្នោតគ្រប់អាណត្តិ។ ឯកឧត្តមបានផ្តែផ្តាំដល់ក្មួយៗឱ្យគោរពតាមការប្តេជ្ញាចិត្ត លក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងបក្ស រួមសាមគ្គីគ្នាជាធ្លុងមួយ និងប្រកាន់ខ្ជាប់នូវអត្តចរិតនិងសីលធម៌ល្អ។ ជាមួយនឹងការប្តេជ្ញាចិត្តអនុវត្តតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងគណបក្ស សមាជិកគណបក្សថ្មីបានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលប្រជាពលរដ្ឋគាំទ្រដ៏ច្រើនលើសលប់ មានគោលនយោបាយល្អច្បាស់លាស់ បានរំដោះជាតិនិងប្រជាពលរដ្ឋឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ដោយនាំមកនូវសិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូរ សន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។ ហេតុនេះ ទើបពួកគាត់បានសម្រេចដោយស្មោះស្ម័គ្រចូលជាសមាជិកគណបក្សដើម្បីរួមជាកម្លាំងបន្តការអភិវឌ្ឍប្រទេសជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM
អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម
06/04/2026 07:06 PM
បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/04/2026 07:06 PM
អាកាសធាតុអាក្រក់បែងចែកអ៊ីតាលីដោយព្យុះកួចកើតមាននៅទីក្រុងរ៉ូមហើយអាកាសធាតុក្តៅវាយប្រហារកោះ Sicily
06/04/2026 07:06 PM