មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
សម្តេចតេជោ ចែករំលែកបទវិភាគអ្នកជំនាញភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ​និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា​ចុះកិច្ចព្រមព្រៀងដើម្បីជំរុញកំណើនទេសចរណ៍កម្ពុជា

ព័ត៌មានជាតិ

ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ

2026/05/10 02:49:45 pm        442
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បានលើកទឹកចិត្ត ទៅដល់ក្រុមការងារចុះជួយតាមបណ្តា ឃុំ-សង្កាត់ទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់បន្ថែម និងខិតខំដោះស្រាយនូវរាល់សំណើរសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យបានទាន់ពេលវេលា ។ ក្នុងពិធីប្រកាសតែងតាំងលោក ហន ពិសិដ្ឋ ជាប្រធានគណៈកម្មាធិការគណបក្សស្រុកគងពិសី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា ទន្ទឹមនោះត្រូវត្រៀមខ្លួនរៀបចំកម្លាំង ពង្រឹងកម្លាំង ដើម្បីឈានឆ្ពោះទៅ​រកការ​បោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ ។ ឯកឧត្តមបណ្ឌិត បានបន្តថា គណបក្សប្រជាជនកម្ពុជា មានភាពរឹងមាំ និងអាចបន្តដឹកនាំប្រទេស បានរហូតមកទល់សព្វថ្ងៃនេះ គឺដោយសារតែថ្នាក់ដឹកនាំមានភាពប្រាកដប្រជា មានគោលនយោបាយច្បាស់លាស់ ជាពិសេសក្រុមការងារដែលរួមគ្នាជាធ្លុងមួយ និងគោលដៅតែមួយ គឺបម្រើប្រជាពលរដ្ឋស្របតាមកម្មវិធីនយោបាយគណបក្ស ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្តែងឡើងតាមរយៈសមិទ្ធផល របស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ដែលទាំងនេះ បានបង្ហាញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់របស់គ្រប់ភាគី ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗនិងធំៗបន្ថែមទៀត ។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ បម្រើប្រជាជនដោយឥតលក្ខខណ្ឌ ។ ដោយឈរលើមូលដ្ឋាននេះ និងសច្ចៈភាព នៃកិច្ចខិតខំរបស់ក្រុមការងារ ទើបធ្វើឱ្យប្រជាពលរដ្ឋនៅតែឱ្យតម្លៃ និងគាំទ្រឥតងាករេ ក្នុងការផ្តល់ឱកាសឱ្យគណបក្សប្រជាជនដឹកនាំប្រទេសបន្តទៀត។ ដោយមើលឃើញពីការគាំទ្រនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវបន្តសកម្មភាពការងារឱ្យកាន់តែល្អ និងជាឧត្តមប្រយោជន៍ដល់ជាតិ និងប្រជាជន កែប្រែនូវចំនុចខ្វះចន្លោះ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង កសាងសកម្មភាពចុះជួយមូលដ្ឋានជាប្រចាំ និងជំរុញការងារយុទ្ធសាស្ត្រដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោត ។ ជាងនេះ ក្រុមការងារត្រូវរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕ អត្ថបទ​ បាន សុខរិទ្ធិ

អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា

2026/05/10 02:12:10 pm        282
នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦ នេះ លោក រស់ ចំណាន ទីប្រឹក្សាសម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន និងលោក សឿង ចក់ ក្រុមការងារពិសេស បានដឹកនាំ​ក្រុម​ការងារ ចុះជួបសំណេះសំណាល និងទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត​ចំពោះបងប្អូន​អតីត​សកម្មជន​មកពីគណបក្សភ្លើងទៀនចំនួន ៦៧នាក់ ក្នុងស្រុកស្អាង ខេត្តកណ្តាល ដែលបាន​ប្រកាស​ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ក្នុងឱកាសនោះ លោក រស់ ចំណាន បានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី ព្រមទាំង ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តកណ្តាល ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។ គួរបញ្ជាក់ផងដែរថាប្រជាពលរដ្ឋទាំង ៦៧នាក់នេះ ជាអតីតសកម្មជនមកពីគណបក្សភ្លើងទៀន ស្ថិតនៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ចំនួន២៦នាក់ នឹងឃុំត្រើយស្លាចំនួន៤នាក់, ភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាលចំនួន២៨នាក់, ភូមិលេខ៤ ឃុំប្រាបាទ ស្រុកស្អាង ខេត្តកណ្ដាល ចំនួន៩នាក់ ព្រមទាំងមានការអញ្ជើញចូលរួមជាសក្ខីភាពពីសំណាក់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផងដែរ។ជាទីបញ្ចប់ លោក រស់ ចំណាន បានបញ្ជាក់ថា ការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺជាការបង្ហាញឱ្យឃើញពីស្មារតីរួបរួម និងការគាំទ្រយ៉ាងពេញទំហឹងទៅលើទិសដៅរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ។ លោកបានបន្ថែមថា ការចូលរួមរបស់បងប្អូន គឺជាកម្លាំងចលករដ៏សំខាន់បន្ថែមទៀត សម្រាប់ការកសាង និងអភិវឌ្ឍសង្គមកម្ពុជាយើងឱ្យកាន់តែរីកចម្រើនទៅមុខ៕ អត្ថបទ៖ វង្ស សុភាព

ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams

2026/05/10 02:01:46 pm        315
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកតុប ឈុនសុង កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ បានចេញដីការសម្រេចឃុំខ្លួនឧក្រិដ្ឋជនជនបរទេស២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ។ ជនត្រូវចោទទាំង២២នាក់ មានជនជាតិចិន២០នាក់ និងរុស្ស៊ី០២នាក់ ត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ពីបទ « រៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា , ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយរៀបចំជាក្រុមមានការចាត់តាំង » ។ គួរបញ្ជាក់ថា ឧក្រិដ្ឋជនបរទេសទាំង ២២នាក់ ត្រូវបាន កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បើកការឆ្មក់ចុះបង្ក្រាបនៅតាមទីតាំងផ្សេងៗគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅ ៕ លីហេង

អាមេរិកនឹងបន្តសហការជាមួយកម្ពុជា ដើម្បីការពារ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ពី​ការ​ប្រើប្រាស់​ក្នុង​ផ្លូវ​មិន​ត្រឹមត្រូវ និងលុបបំបាត់ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ

2026/05/10 01:37:17 pm        285
ស្ថានទូតអាមេរិកនៅភ្នំពេញ កាលពីសប្តាហ៍មុន បានទទួលស្វាគមន៍លោកស្រី Maida Furnia នាយិកា​ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក នៃការិយាល័យប្រឆាំងការផ្តល់ហិរញ្ញប្បទានដល់ភេរវកម្ម និង​បទល្មើសហិរញ្ញវត្ថុ នៃក្រសួងរតនាគារសហរដ្ឋអាមេរិក ក្នុងដំណើរ​ទស្សន​កិច្ច​មក​កាន់​ប្រទេស​កម្ពុជា​។ នេះបើយោងតាមហ្វេសប៊ុកស្ថានទូតអាមេរិកនៅភ្នំពេញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ​២០២៦។ ស្ថានទូតអាមេរិកនៅភ្នំពេញបានបន្តថា លោកស្រីនាយិកា Furnia បាន​ជួបពិ​ភាក្សា​ជា​មួយ​សមភាគី​នៃ​រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ច​ខិតខំ​ប្រឹង​ប្រែងក្នុ​ង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់ និងការការពារពលរដ្ឋអាមេរិកពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សហរដ្ឋអាមេរិក នឹងបន្តសហការជាមួយកម្ពុជា ដើម្បីការ​ពារ​ប្រព័​ន្ធ​ហិរញ្ញ​វត្ថុ​អន្ត​រ​ជាតិ​ពី​ការ​ប្រើ​ប្រាស់​ក្នុង​ផ្លូវមិនត្រឹមត្រូវ និងលុបបំបាត់ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ៕ អត្ថបទ៖ វង្ស សុភាព 

សមត្ថកិច្ចចុះបង្ក្រាបអគារកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់

2026/05/10 01:23:26 pm        300
សមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យលបលួចប្រព្រឹត្តិបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងស្នាក់នៅខុសច្បាប់នៅចំណុចអគារកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់។ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការ សម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងកង រាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យលបលួចប្រព្រឹត្តិបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងស្នាក់នៅខុសច្បាប់ ដែលមានជនបរទេសជាច្រើនរយនាក់ នៅចំណុចអគារកាស៊ីណូ ជីន យូ មេន តាំង (JIN YU MEN TANG CASINO) មានទីតាំងស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ក្នុងរង្វង់ប្រតិបត្តិការខាងលើនេះ ពេលកម្លាំងជំនាញ ចុះទៅដល់ទីតាំងខាងលើ ភ្លាមៗនោះ ជនបរទេសទាំងនោះ បានព្យាយាមរត់គេចខ្លួនចេញពីអគារទីតាំងកាស៊ីណូ ប៉ុន្តែត្រូវបានកម្លាំងជំនាញគ្រប់គ្រង សភាពការណ៍បានដោយសុវត្ថិភាព ដោយបានធ្វើការហ៊ុំព័ទ្ធទីតាំងអគារកាស៊ីណូ និងធ្វើការក្រសោបបានជន បរទេសជាច្រើនរយនាក់ រួមនឹងសម្ភារមួយចំនួនទៀត។បច្ចុប្បន្ន កម្លាំងជំនាញ កំពុងបន្តនីតិវិធីបញ្ជូនជនបរទេសប្រមាណចំនួន ៤០០នាក់ ប្រគល់ជូន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីនីតិវិធីបន្ត។ ដោយឡែកជនបរទេសជាច្រើនរយនាក់ទៀត កំពុងឃាត់ខ្លួន បណ្តោះអាសន្ននៅក្នុងអគារកាស៊ីណូ ជីន យូ មេន តាំង ដើម្បីនីតិវិធីបន្តបន្ថែមទៀត៕ អត្ថបទ៖ វង្ស សុភាព 

ប្រធានក្រុមការងាររាជរដ្ឋាភិបាល សម្ពោធស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ខេត្តព្រះសីហនុ

2026/05/10 01:05:50 pm        197
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្នាក់ការសមាគមអតីតយុទ្ធជនខេត្ត ព្រះសីហនុ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីនុ និងដោយមានការចូលរួមពីអតីតយុទ្ធជន និងនិវត្តន៍ជនចំនួន ៣០០នាក់ កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។ឯកឧត្តម សាយ សំអាល់ លើកឡើងថា សមាគមអតីតយុទ្ធជន និងនិវត្តន៍ជន បន្ថយកចិត្តទុកដាក់ធ្វើការបង្កើតវប្បធម៌ សម្រាប់ក្មេងជំនាន់ក្រោយសម្រាប់អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តព្រះសីហនុ ការរៀបចំផ្ទះ និងភូមិឋានជូនអតីត យុទ្ធជន និងនិវត្តន៍ជន ការដោះស្រាយដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋបាន ៥០ម៉ឺនគ្រួសារ។ យើងត្រូវរកដីដែលនៅក្នុង ទីប្រជុំជន ដើម្បីឱ្យកូនចៅរបស់យើងបានរៀនសូត្រចប់ចុង ចប់ដើម ដែលទាមទារឱ្យមានសាលារៀន មន្ទីរពេទ្យនៅជិតផ្ទះ បងប្អូនប្រជាពលរដ្ឋ ហើយកិច្ចការទាំងអស់នេះគឺយើងត្រូវរួមគ្នាលើកកម្ពស់ជីវភាពអតីតយុទ្ធជន និវត្តន៍ជនរបស់យើង ដែល ពួកគាត់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថេរភាពសង្គមសម្រាប់ ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានជាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ជាមួយគ្នានោះ ឯកឧត្តម ក៏បាននាយកយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនអតីតយុទ្ធជន និងនិវត្តន៍ជនចំនួន ៣០០នាក់ ក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាមមី ១កេ ១កេស ទឹកត្រី ១យួរ ទឹក សុទ្ធ ១យួរ ត្រីងៀតសមុទ្រ ១គីឡូ នំសណ្ដែកដី១ថង់ និងថវិកា ១០ម៉ឺនរៀល។ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានសម្តែងនូវការកោតសរសើរចំពោះ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ និងនិវត្តន៍ជនកម្ពុជា ដែលបាននិងកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុ អភិវឌ្ឍប្រទេសជាតិ និងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលផ្តល់ការ យកចិត្តទុកដាក់លើការងារអតីតយុទ្ធជន និងអតីតមន្រ្តីរាជការស៊ីវិល ជាអាទិភាពមួយក្នុងចំណោមអាទិភាពនានា។ ដោយឡែករាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ក្នុង នោះ ការអភិវឌ្ឍវិស័យសង្គមកិច្ចស្ថិតនៅក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្រ្តការអភិវឌ្ឍមូលធនមនុស្សក្នុងមុំទី៤ គឺការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀងមានគោលដៅជាយុទ្ធសាស្ត្រ គឺការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យមាន លក្ខណៈប្រមូលផ្តុំ និងសង្គតិភាពទាំងក្នុងប្រព័ន្ធជំនួយសង្គមនិងប្រព័ន្ធសន្តិសុខសង្គម និងការពង្រឹងប្រព័ន្ធស្បៀង និង អាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប។ ការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឈរលើស្មារតី «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ » ហើយការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមឈរលើអភិក្រមចំនួន៤ គឺ ១. ចីរភាពនៃកម្មវិធី ២. លទ្ធភាពអាចទ្រទ្រង់បាន នៃថវិកាជាតិ ៣. ការធានាបរិយាបន្ន និងសមធម៌សង្គម ដោយផ្តោតអន្តរាគមន៍របស់រដ្ឋលើគ្រួសារក្រីក្រងាយរងគ្រោះ និងងាយ រងហានិភ័យ និង ៤. ពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមតាមរយៈការអភិវឌ្ឍជាប្រព័ន្ធ។ ដោយឡែក រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ឯកឧត្តម បន្តថា តាមស្មារតី នៃសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបន្តធ្វើជាស្រួលក្នុងការលើក កម្ពស់តួនាទីអតីតយុទ្ធជន និងនិវត្តជននៅក្នុង សង្គមជាតិ និងលើកទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជន និងនិវត្តជនប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នា ទៅវិញទៅមក ព្រមទាំងចូលរួមឱ្យបានសកម្មក្នុងចលនាប្រឡងប្រណាំង ៣ពូកែ (ការធ្វើសេដ្ឋកិច្ចគ្រួសារពូកែ ការជួយគ្នាដើម្បី កាត់បន្ថយភាពក្រីក្រពូកែ ការអភិវឌ្ឍសហគម និងសង្គមជាតិពូកែ) ដើម្បីជាប្រយោជន៍ដល់បងប្អូននិងប្រទេសជាតិ។ យោង តាមរបាយការណ៍សង្ខេបរបស់លោកឧត្តមសេនីយត្រី នូវ សំអុល មេបញ្ជាការសឹករងខេត្តព្រះសីហនុ ជាប្រធានលេខាធិការ ដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តព្រះសីហនុ បានបញ្ជាក់ថា អគារស្នាក់ការសមាគមអតីតយុទ្ធជនខេត្ត ព្រះសីហនុបានបញ្ចុះបឋមសិក្សាសាងសង់ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លើផ្ទៃដីទំហំ ១៧២,២០ម៉ែត្រការ៉េ សាងសង់អំពីបេតុង ប្រកក្បឿងមាន ៤បន្ទប់ ចំណាយថវិកាចំនួន ៧២ ០០០ដុល្លារអាមេរិក លើដីមានបណ្តោយ ១៥០ម៉ែត្រ ទទឹង ៥០ម៉ែត្រ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ៕

គណៈកម្មាធិការសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ ប្រារព្ធខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

2026/05/10 12:54:40 pm        96
នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មាធិការសមាគមអតីតយុទ្ធជន នឹងនិវត្តន៍ជនកម្ពុជា ខេត្តកំពង់ធំ បានប្រារព្ធខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៦ នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ លើកឡើងថា ទិវានេះ គឺជាទិវាជាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន និងប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ អនុលោមតាមស្មារតី នៃអនុក្រឹត្យលេខ១៤៥ អនក្របក របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានធ្វើពលីកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ឯកឧត្តម ថ្លែងនូវការគោរពដឹងគុណ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់អ៊ុ ពូ មីង អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ពិសេសបានរួមចំណែកជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។ ឯកឧត្តម បានថ្លែងនូវការដឹងគុណដល់វីរយុទ្ធជនដ៏អង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី ទប់ស្កាត់ការឈ្លានពានដ៏ឃោឃៅព្រៃផ្សៃ ពីពួកទាហានសៀមមកលើដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ផងដែរ។ ទន្ទឹមនោះ ឯកឧត្តម អំពាវនាវដល់អតីតយុទ្ធជន និងនិវត្តជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គីភាពគ្នាជាធ្លុងមួយ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រទេសជាតិយើងរឹងមាំ រីកចម្រើនលើគ្រប់វិស័យ ពិសេសលើវិស័យការពារជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត៕

សម្ដេចតេជោ ផ្ដល់សូឡាជិត ៧០០ដើម សម្រាប់បំភ្លឺផ្លូវនៅឃុំទង់ត្រឡាច ស្រុកស្រីសន្ធរ

2026/05/10 12:18:26 pm        223
កំពង់ចាម៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំទង់ត្រឡាច ស្រុក​ស្រីសន្ធរ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង បានផ្ដល់នូវសូឡាចំនួន៦ ៧២ដើម សម្រាប់បំភ្លឺផ្លូវ នៅក្នុង​ភូមិទាំង៤ នៃឃុំទង់ត្រឡាច ។ ក្នុងពិធីសំណេះសំណាល និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗ ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលមានការចូលរួមពីលោក សេង ខាំងទៀង លោក ពូន វណ្ណា និងអាជ្ញាធរជាច្រើនរូបទៀត នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណវត្តច្រលាត់ដៃ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទង់ត្រឡាច បានថ្លែងថា សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទាំងកត្តាជីវភាព សន្តិសុខសុវត្ថិភាព និងការជំរុញឲ្យអាជ្ញាធរមូលដ្ឋានសេវាសាធារណៈ ឲ្យបានល្អប្រសើរជាដើម ។ ឯកឧត្តមបានបន្ថែមថា មួយវិញទៀត រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មិនដែលភ្លេចឡើយ ចំពោះគុណម្ចាស់ឆ្នោត ដែលបានបោះឆ្នោតគាំទ្រ ឲ្យបានដឹកនាំប្រទេស ហើយសូមប្រជាពលរដ្ឋបន្តជឿជាក់ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កុំជឿការញុះញង់របស់ក្រុមប្រឆាំងអគតិ ដែលមិនបានជួយជាតិអ្វីទាល់តែសោះ ហើយមានគំនិតធ្វើឲ្យប្រទេសជាតិចលាចលវឹកវរ ។ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង បានគូសបញ្ជាក់ថា សមិទ្ធផលដែលកើតចេញជាបន្តបន្ទាប់នេះ ជាសក្ខីកម្ម នៃការតបស្នងសងគុណចំពោះប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រ ហើយជឿជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ ដែលបានកើតឡើងក្នុងមូលដ្ឋាននេះ គឺពិតជារួមចំណែកជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ហើយមួយទៀត អំពូលភ្លើងសូឡា ដែលសម្ដេចទាំងទ្វេផ្ដល់ជូនអ្នកឃុំទង់ត្រឡាច កាន់តែឲ្យការធ្វើដំណើរ របស់ប្រជាពលរដ្ឋមានសុខសុវត្ថិភាព ជាពិសេសនៅពេលយប់ព្រលប់ ។ ក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋ លោក ចាស់ ជឿន មេឃុំទង់ត្រឡាច បានថ្លែងអំណរគុណសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង បានជួយអភិវឌ្ឍន៍មូលដ្ឋាននេះ ឲ្យមានការរីកចម្រើនពីមួយអាណត្តិ ទៅមួយអាណត្តិ ។ លោកបានបញ្ជាក់ថា ជាការឆ្លើយតបនឹងគុណបំណាច់ របស់ថ្នាក់ដឹកនាំនេះហើយ ទើបពលរដ្ឋក្នុងភូមិទាំង៤ នៃឃុំទង់ត្រឡាច បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានជាប់គ្រប់ៗអាណត្តិ ជាមួយនឹងការប្ដេជ្ញាបោះឆ្នោតគាំទ្របន្តទៀតដោយឥតងាករេ ។គួរបញ្ជាក់ថា សម្រាប់អំណោយដែលឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង និងក្រុមការងារផ្ដល់ជូនពលរដ្ឋនៅថ្ងៃនេះ រួមមានគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ អំពូលសូឡាបន្ថែមចំនួនជាង ៤០គ្រឿង កង់សម្រាប់សិស្ស ម៉ាស៊ីនព្រីនផ្ដល់ដល់ប៉ុស្តិ៍រដ្ឋបាលឃុំទង់ត្រឡាច់ កុំព្យូទ័រសម្រាប់ក្មេងកំព្រា រួមទាំងថវិកាផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត កុមារ និងកម្មវិធីផ្សេងៗ សរុបចំនួនជាង ៥ពាន់ដុល្លារ ៕ អត្ថបទបាន សុខរិទ្ធិ

អភិបាលខេត្តបាត់ដំបង ដាស់តឿនយុវជនត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងគោរព​ច្បាប់​ចរាចរណ៍

2026/05/10 11:52:26 am        135
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដាស់តឿនដល់យុវជន ត្រូវ​ចៀសឆ្ងា​​យ​ពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ រក្សាអនាម័យបរិស្ថាន និងចូលរួមប្រើ​ប្រាស់​កម្ម​វិធី​ទូរសព្ទ​​ដៃ «App NoDrug» ដែលជាមធ្យោបាយ លឿនឆាប់រហ័ស សុវត្ថិភាព និងរក្សា​ការ​សម្ងាត់ ១០០% ចំពោះអ្នករាយការណ៍ករណីគ្រឿងញៀន។ការដាស់តឿនរបស់ឯកឧត្តម សុខ លូ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី និង​ជា​វា​គ្មិន​កិត្តិយស​ក្នុង​កម្មវិធី មនសិការ ពលរដ្ឋល្អក្រោមប្រធានបទ តួនាទីរបស់យុវជន​ក្នុង​ការ​ចូល​រួម​ថែ​រក្សា ​ការពារសន្តិភាព និងការអភិវឌ្ឍសង្គម ដែលកម្មវិធីនេះ ធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមការសហការរៀបចំដោយក្រសួងអប់រំ យុវជន និង​កីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងគោលបំណងផ្តល់នូវចំណេះដឹងថ្មីៗ ដើម្បី​ពង្រឹង​សមត្ថភាពយុវជន។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានរំឭកពីគោលនយោបាយឈ្នះ-ឈ្នះ ដែលជាយុទ្ធសាស្ត្រនយោបាយ និង ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល យោធា​ដែល​ដាក់​ចេញ​ដោ​យ​ស​ម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៦-១៩៩៨ ជាស្ថាពរ និងស្វែង​រក​សន្តិភាព​ពេញ​លេញនៅ​កម្ពុជា។ គោល​ការណ៍​នេះ​ផ្តោត​លើ​ការ​ផ្សះផ្សារ​ជាតិ​ដោយ​មិន​ប្រើ​អាវុធ​កម្ទេច​គ្នា ធានាអាយុជីវិត មុខរបរ និងទ្រព្យសម្បត្តិ​ជូន​កម្លាំង​ខ្មែរ​ក្រហម​ដែល​ស្ម័គ្រ​ចិត្ត​ចូល​រួម​ជា​មួយ​រដ្ឋាភិបាល។ឯកឧត្តម គូសបញ្ជាក់ថា តាមរយៈនយោបាយឈ្នះ ឈ្នះ បានធ្វើឱ្យប្រទេស​កម្ពុជា​បិទ​បញ្ចប់​ភ្លើង​សង្រ្គាម​ទាំង​ស្រុង រក ឃើញសុខសន្តិភាពពេញ​លេញ​នាំ​មក​នូវ​ការ​ឯក​ភាព​ជាតិ​និង​ឯកភាព​ទឹក​ដី​មិន​ធ្លាប់​មានក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងរយៈពេល៥០០ចុងក្រោយ ហើយរាជរដ្ឋាភិបាល​ក៏​បាន​កំណត់​យកថ្ងៃទី២៩ ខែធ្នូ ជាទិវាសន្តិភាពនៅកម្ពុជាដើម្បីរំលឹកដល់ ការបញ្ចប់សង្រ្គាម​ស៊ីវិល​ទាំងស្រុ​ង និងការបង្រួបបង្រួមជាតិនៅឆ្នាំ១៩៩៨ តាមរយៈនយោបាយ «ឈ្នះ-ឈ្នះ» របស់​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន។ឯកឧត្តម សង្កត់ធ្ងន់ថា ការស្វែងរកសន្តិភាព គឺពិតជាពិបាកខ្លាំងណាស់ ហើយការ​ការពារ​សន្តិភាព​រឹត​តែពិបាកទៅ ទៀតដូច្នេះត្រូវចូលរួមទាំងអស់គ្នាថែរក្សាការពារសុខសន្តិភាព និង​ការអភិវឌ្ឍ។ឯកឧត្តមអភិបាលខេត្ត លើកទឹកចិត្ត​ដល់​យុវជន​គ្រប់​រូប​ត្រូវ​ខិតខំ​សិក្សា​រៀន​សូត្រ​ឱ្យ​ក្លាយ​ទៅ​ជាធ​ន​ធាន​មនុស្សជួយ អភិវឌ្ឍន៍ប្រទេសជាតិ និងធ្វើខ្លួនឱ្យក្លាយទៅជាពលរដ្ឋល្អក្នុងសង្គម ជាពិសេស​ត្រូវ​រៀន​ឱ្យ​ចេះ​បច្ចេកវិទ្យា និងភាសាបរទេស។ឯកឧត្តម ក្រើនរំឭកដល់មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ស្មារតី​ជាតិ​និយម រួមគ្នា គាំទ្រផលិតផលខ្មែរឱ្យបានផុសផុល៕

ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់ ដោយសុវត្ថិភាព

2026/05/10 11:21:59 am        537
នៅល្ងាចថ្ងៃទី៩ ខែឧសភា ទ័ពមួកខៀវកម្ពុជាចំនួន ១៨៤រូប ដែលបំពេញ​បេសកកម្ម​ថែ​រក្សា​សន្តិភាព​អង្គ​ការសហប្រជាជាតិ នៅប្រទេសលីបង់ UNIFIL បានវិលត្រឡប់មក​ដល់​មាតុ​ប្រទេស​វិញ​ប្រកប​ដោយសុវត្ថិភាព ក្រោយពីការធ្វើដំណើរវិលត្រឡប់របស់កងនេះ បានពន្យាពេល និង​ខក​ជើង​ហោះហើរប្រមាណជិត ៣ខែ ដោយសារបញ្ហាវិបត្តិសង្គ្រាមអ៊ែរ៉ង់ អ៊ីស្រាអ៊ែល អាម៉េរិច ។បើតាមលោកវរសេនីយ៍ឯក ព្រឹម អូ មេបញ្ជាកងវិស្វកម្មពហុជំនាញលេខ៨៦៣ បាន​ថ្លែង​នៅ​ឯ​អាកាស​យាន​ដ្ឋានអន្តរជាតិតេជោ ថ្លែងថា ជាក់ស្តែងនៅក្នុង​ដំណើរ​បំពេញ​បេស​ក​កម្ម​ថែរ​ក្សា​សន្តិភាព​អង្គ​ការសហប្រជាតិ នៅប្រទេសលីបង់រយៈពេល ១ឆ្នាំ គឺបានបញ្ចប់នៅខែមីនា ឆ្នាំ​២០២៦ ហើយនៅដំណើរបេសកកម្មនោះ កង​កម្លាំង​មួក​ខៀវ​កម្ពុជា​យើ​ង​បាន​ធ្វើ​ការ​ងារ​ទទួល​បាន​ជោគ​ជ័យលើសមិទ្ធិផលការងារជាច្រើន ដូចជា ការសាងសង់សំណង់ផ្តេក សំណង់បញ្ឈរ និង​ការដោះមីន កំទិចគ្រាប់អាវុធយុទ្ធភ័ណ្ឌ នៅតាមតំបន់ព្រំដែនប្រទេសលីបង់ និងអ៊ីស្រាអ៊ែល។ឯកឧត្តម ឧត្តមសេនីយ សែម រតនា អគ្គនាយកទីស្តីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពថ្លែងថា ប្រមុខ​ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិមានការយកចិត្តទុកដាក់ និង​តាម​ដាន​សុខ​ទុក្ខ ចំពោះកងកម្លាំងមួកខៀវកម្ពុជា ដែលបំពេញបេសក​កម្ម​រក្សា​សន្តិភាព​អង្គ​ការ​សហ​ប្រជា​ជាតិ​នៅប្រទេស​លីបង់។ឯកឧត្តម បន្តថា នៅក្នុងដំណើរបំពេញបេសកកម្មនេះ កងកម្លាំងទ័ពមួកខៀវកម្ពុជា គឺបាន​បំពេញ​ទទួលបានជោគជ័យ និងបានប្រកាន់ខ្ជាប់នូវការគោរពតាមនីតិវិធីអង្គការសហប្រជាជាតិ គោរព​បទបញ្ជា និងវិន័យអង្គការបានល្អប្រសើរ និងទទួលបាន​ការ​កោត​សរសើរ​ច្រើន​មជ្ឈ​ដ្ឋាន​អន្តរជាតិ​។ឯកឧត្តម សែម រតនា បានក្រើនរំលឹកឲ្យកងកម្លាំងគោរពតាមការណែនាំក្រុមពេទ្យ និងនាំគ្នាទៅ​ស្វែង​រក​ការព្យាបាលបន្ទាន់ ករណីមានរោគសញ្ញាជំងឺគ្រុនរើឡើងវិញ៕ អត្ថបទ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM
អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម
06/04/2026 07:06 PM
បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/04/2026 07:06 PM
អាកាសធាតុអាក្រក់បែងចែកអ៊ីតាលីដោយព្យុះកួចកើតមាននៅទីក្រុងរ៉ូមហើយអាកាសធាតុក្តៅវាយប្រហារកោះ Sicily
06/04/2026 07:06 PM