ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

ព័ត៌មានជាតិ

ធុរជនកម្ពុជា និងចិន រួមគ្នាធ្វើ «វេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ចកម្ពុជា-ចិន» ដោយមានប្រតិភូធុរជន និងវិនិយោគិនប្រមាណ ៦០ក្រុមហ៊ុនមកចូលរួម

2026/07/22 06:14:36 pm        157
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ធុរជនកម្ពុជា និងចិន រួមគ្នាធ្វើ «វេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ចកម្ពុជា-ចិន» ដែលមានប្រតិភូធុរជន និងវិនិយោគិនប្រមាណ ៦០ក្រុមហ៊ុនមកចូលរួមដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។វេទិកាដ៏មានសារៈសំខាន់នេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តនជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅសណ្ឋាគារ Fairfield by Marriott រាជធានីភ្នំពេញ។«វេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ច កម្ពុជា-ចិន» បានធ្វើឡើងក្រោមប្រធានបទ «កម្ពុជាស្វាគមន៍ការវិនិយោគពីប្រទេសចិន ដើម្បីអនាគតរួមគ្នាព្រមទាំងអតីតយុទ្ធជន និងនិវត្តជន» រវាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាមួយគណៈប្រតិភូធុរជន និងវិនិយោគិនចំនួន ៦០ក្រុមហ៊ុននៃសាធារណរដ្ឋប្រជាមានិតចិន៕ 

នៅចុងឆ្នាំ២០២៦នេះ ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រានឹងត្រូវភ្ជាប់គ្នាហើយ ខណៈការសាងសង់សម្រេចបាន ៧៩%

2026/07/22 06:06:10 pm        109
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួង សាធារណៈការ និងដឹកញ្ជូន លោក ផន រឹម បានឱ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះថា នៅចុងឆ្នាំ២០២៦ខាងមុខនេះ ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា នឹងត្រូវភ្ជាប់គ្នាហើយ ដែលជាដំណាក់កាល នៃការភ្ជាប់និស្ស័យអ្នកត្រើយខាងលិច និងត្រើយខាងទន្លេ។ គួរបញ្ជាក់ថា គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៧៩% ហើយ គិតត្រឹមដើមខែកក្កដាឆ្នាំ២០២៦ នេះ វឌ្ឍនភាពគម្រោងរួមមាន ៖ ១/ ផ្នែកគ្រឹះស្ពាន សម្រេច ១០០%។ ២/ រចនាសម្ព័ន្ធ ក្រោមស្ពានសម្រេចបាន១០០ % ។ ៣/ រចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់ សម្រេចបាន១០០%។ ៤/ រចនាសម្ព័ន្ធលើនៃស្ពានមេ សម្រេចបាន៨៤%។ ៥/បណ្តាញ ផ្លូវសម្រេចបាន ៥១% (តភ្ជាប់ ប្រវែង ៨០៤,៣០ម. សម្រេចបាន ៥០% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤១ម. សម្រេចបាន ៥០%)។ស្ពានចាក់អង្រែក្រោម-ព្រែកប្រា សម្ពោធបើកការដ្ឋាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។តាមប្រតិទិន ដំណើរការស្ថាបនាមិនមានភាពយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដោយត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧ខាងមុខ៕ 

សិប្បកម្មកែច្នៃប្លាស្ទិកមួយកន្លែងក្នុងខេត្តកណ្តាលត្រូវបានអនុវត្តវិធានការច្បាប់ ដើម្បីទប់ស្កាត់ការបំពុល​បរិស្ថាន

2026/07/22 05:51:52 pm        162
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ លោក ឡៅ គឹមឈី អនុប្រធាន​នាយកដ្ឋាន​អធិការ​កិច្ច​ និងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានដឹកនាំមន្រ្តីជំនាញ និង​មន្ទីរ​បរិស្ថាន​ខេត្ត​កណ្តាល បានចុះត្រួតពិនិត្យសិប្បកម្មកែច្នៃប្លាស្ទិក ស្ថិតនៅភូមិព្រែកសំរោង សង្កាត់​រកា​ខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងបានរក​ឃើញ​ករណី​មិន​បាន​គោរព​បទ​ដ្ឋាន​គតិយុត្ត​ទាក់​ទង​នឹងវិស័យបរិស្ថានត្រឹមត្រូវ។ ក្រុមការងារបានចាត់វិធានការឱ្យសិប្បកម្ម ត្រូវបញ្ឈប់​បង្ហូរ​សំណល់​រាវ​ចេញ​ពី​ការ​លាង​សម្អាត​ប្លាស្ទិក និងទឹកស្អំសរសៃប្លាស្ទិក ចូលប្រភពទឹកសាធារណៈ។ ជាមួយគ្នានេះ សិប្បកម្ម​ត្រូវ​រៀបចំ​របាយ​ការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង និងត្រូវរៀបចំ​អាង​ប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់សំណល់រាវចេញពីការលាងសម្អាតប្លាស្ទិក។ លើសពីនេះ សិប្បកម្មត្រូវធ្វើការស្តារកំសំណល់ប្លាស្ទិកប្រមាណ ១០០ម៉ែត្រគូប ឱ្យក្រុមហ៊ុនដឹកជញ្ជូន ដឹកចេញដោយក្រុមហ៊ុនផ្តល់សេវាដែលមានអាជ្ញាបណ្ណពីក្រសួងបរិស្ថាន និងត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ នៅក្រសួងបរិស្ថាន។លើសពីនេះ ក្រសួងបរិស្ថានបានចាត់វិធានការចំពោះមុខ ដោយតម្រូវឱ្យសិប្បកម្មបញ្ឈប់បង្ហូរសំណល់រាវចេញពីការលាងសម្អាតប្លាស្ទិក និងទឹកស្អំសរសៃប្លាស្ទិក ចូលប្រភពទឹកសាធារណៈ។ ជាមួយគ្នានេះ សិប្បកម្មត្រូវរងពិន័យអន្តរការណ៍ លើករណីដូចជា៖ - ពុំមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង យោងតាមមាត្រា ៦៦៨នៃក្រមបរិស្ថាននិងធនធានធម្មជាតិ - ពុំមានអាងប្រព្រឹត្តិកម្មសម្អាតសំំណល់រាវចេញពីការលាងសម្អាតប្លាស្ទិក យោងតាមមាត្រា ២៨៧នៃក្រមបរិស្ថាននិងធនធានធម្មជាតិ - ពុំមានលិខិតអនុញ្ញាតបញ្ចេញសំណល់ យោងតាមមាត្រា ១៧៣នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ។និងសិប្បកម្មត្រូវផ្តល់សំណងការខូចខាតដល់បរិស្ថាន និងសុខភាពសាធារណៈតាមការគណនាជាក់ស្តែងរបស់មន្ត្រីជំនាញ អនុលោមតាមមាត្រា ១៦២ និងមាត្រា១៦៣នៃក្រមបរិស្ថាននិងធនធានធម្មជាតិ៕

សម្ដេច​ធិបតីនាយករដ្ឋមន្រ្ដី អញ្ញើញជួបពិភាក្សាការងារ​ជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន

2026/07/22 05:50:48 pm        140
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​អញ្ជើញជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC) ដឹកនាំដោយ ឯកអគ្គរដ្ឋទូត (ចូលនិវត្តន៍) Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិ USABC ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។សូមជម្រាបថា ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Business Council ឬ USABC) គឺជាអង្គការតស៊ូមតិឈានមុខគេរបស់វិស័យឯកជនអាមេរិក ដែលមានបេសកកម្មជំរុញ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសសមាជិកអាស៊ានទាំង ១១។អង្គការនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៤ (ឬផ្លូវការក្នុងឆ្នាំ ១៩៨៥) ហើយវាជាស្ថាប័នមានមូលដ្ឋាននៅសហរដ្ឋអាមេរិកតែមួយគត់ដែលត្រូវបានបញ្ជាក់ និងបញ្ចូលទៅក្នុងធម្មនុញ្ញអាស៊ាន (ASEAN Charter)៕ 

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ជួបសម្តែងការគួរសម

2026/07/22 05:41:32 pm        106
នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក ថូម៉ាស់ អេនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។សូមបញ្ជាក់ថា លោក ថូម៉ាស់ អេនឌ្រូ កំពុងទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យពីស្ថានភាពសិទ្ធិមនុស្ស។ ដំណើរទស្សនកិច្ចនេះ លោកនឹងជួបថ្នាក់ដឹកនាំកម្ពុជា មន្ត្រីពាក់ព័ន្ធ រួមទាំអង្គការសង្គមស៊ីវិលផងដែរ។ របាយការណ៍វាយតម្លៃស្តីពីសិទ្ធិមនុស្សនៅកម្ពុជា នឹងត្រូវយកទៅរាយការណ៍ក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស។ 

កម្ពុជា​ស្នើសមាគមធុរកិច្ចជប៉ុន ធ្វើជាស្ពានចម្លងនៃលំហូរពាណិជ្ជកម្ម និងទេសចរណ៍ប្រទេស​ទាំងពីរ

2026/07/22 05:29:08 pm        465
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ដើរ​តួនាទី​ជាស្ពាន​ចម្លងដ៏សំខាន់ ក្នុងការជំរុញកិច្ចការងារតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យ​ភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា-ឡាវ សំដៅលើកកម្ពស់លំហូរ ពាណិជ្ជកម្ម និងជំរុញ​វិស័យ​ទេសចរណ៍​។  ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងជំនួបជាមួយ ឯកឧត្តម UENO Atsushi ឯក​អគ្គ​រាជ​ទូត​វិសាម​ញ្ញ​ជប៉ុន​ប្រចាំ​កម្ពុជា ​ជួបសម្តែងការគួរសម និងគោរពជម្រាបលា នៅថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២៦, ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះរាល់គ្រប់ជំនួយ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នានា ដែល​បាន​ផ្តល់​ជូន​កម្ពុជា​តាំង​ពី​ដើម​រៀង​មក ដែលជំនួយទាំងនោះពិតជាបាន រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចនូវការចូលរួមពី ភាគី​ជប៉ុន​លើ​គម្រោងអភិវឌ្ឍន៍ និងពង្រីកវិសាល​ភាព​កំពង់​ផែទឹក​ជ្រៅ​នៅ​ក្រុង​ព្រះសីហនុ​ជា​ជំហាន​បន្ត​បន្ទាប់ និងបានសម្តែងនូវការ អរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមឯកអគ្គរាជទូត ដែល​បាន​បំពេញបេសកកម្មការទូតយ៉ាងសកម្មពេញមួយអាណត្តិការងារនៅ កម្ពុជា ធ្វើឱ្យចំណង​មិត្ត​ភាព​ និងកិច្ចសហប្រតិបត្តិការការទូតរវាងប្រទេសទាំងពីរ កាន់តែរឹងមាំ និងស៊ីជ​ម្រៅ​ថែម​មួយ​កម្រិត​ទៀត​។ ក្នុងជំនួបនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើដល់សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ដើរតួនាទីជាស្ពានចម្លង ដ៏សំខាន់ ក្នុងការជំរុញ​កិច្ច​ការងារ​តភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វន្ត​ និងវិស័យភស្តុភារកម្មនៅតំបន់ព្រំដែនកម្ពុជា-ឡាវ សំដៅលើកកម្ពស់ លំហូរពាណិជ្ជកម្ម ជំរុញ​វិស័យ​ទេសចរណ៍ និងសម្រប​សម្រួល​ការ​ធ្វើដំណើរ​ទៅ​មក​ដោយ​រលូន​រប​ស់​ប្រជាជន​នៅ​ក្នុង​តំបន់​នោះ​។ បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាប​ជូន​ភាគី​ជប៉ុន​អំពី​ការ​ងារ​កំណែទ​ម្រង់​ផ្ទៃ​ក្នុង​ស្ថាប័ន​ ក.អ.ក. ដើម្បីលើកកម្ពស់ ឧត្តមភាពនៃការអនុវត្តការងារ និងគម្រោងសាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្តនៅក្នុងទីស្តីការ ក.អ.ក. ដើម្បីបង្កើនភាពងាយស្រួល ព្រម ទាំងបង្ខិតការផ្តល់​សេ​វា​សាធារណៈឱ្យកាន់តែជិតវិនិយោគិនគោលដៅ។ ឯកឧត្តម UENO Atsushi បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​នា​ពេល​កន្លង​មក ជាពិសេស ការចូលរួមយ៉ាងសកម្មពីសំណាក់ ក.អ.ក.។ ឯកឧត្តមឯកអគ្គរាជទូត បាន​សម្តែងនូវការកោតសរសើរ ចំពោះការដឹកនាំប្រកបដោយ ចក្ខុវិស័យ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជាឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ លើសកម្មភាពយ៉ាងសកម្មពាក់ព័ន្ធ នឹង​ការជំរុញ យន្តការរាជរដ្ឋាភិបាលនិងផ្នែកឯកជន, កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-ជប៉ុនជាដើម។ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ថា បើទោះជាមានបញ្ហាប្រឈមមួយចំនួន ដូច​ជា​បទ​ល្មើស​ឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) និងវិវាទិ៍ព្រំដែនយ៉ាងណាក៏ដោយ ក៏​រាជ​រដ្ឋាភិបាល​កម្ពុជាពិតជាមានវិធានការដោះស្រាយបានយ៉ាង លឿនរហ័ស ប្រកបដោយវិជ្ជាជីវៈ និង​លក្ខណៈការទូតខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ជាថ្មី នូវការគាំទ្រពេញទំហឹង លើ​គោល​ជំហរ​របស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី ផ្អែកលើមូលដ្ឋាន​ច្បាប់​អន្តរជាតិ និងយន្តការច្បាប់ទ្វេភាគីជា ធរមានដែលមានស្រាប់ ព្រមទាំងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ស្ថានការណ៍នឹងធូរស្រាលជាលំដាប់ ហើយឈានទៅរកប្រក្រតី ភាពដូចដើមវិញនាពេលឆាប់ៗ៕ អត្ថបទ៖ សុន រ៉ាឌី 

មន្រ្ដីសុខាភិបាល អំពាវនាវឲ្យរួមគ្នា​បំផ្លាញ​ជម្រកមូសខ្លា ខណៈគ្រុនឈាម​នៅ​ខេត្តកំពង់ឆ្នាំង​កើន​ដល់​ ១,២៦៩នាក់ក្នុងនោះមានកុមារ ៤នាក់បានស្លាប់

2026/07/22 04:56:31 pm        316
កំពង់ឆ្នាំង៖ ជំងឺគ្រុនឈាមនៅខេត្តកំពង់ឆ្នាំង បានបន្តកើនឡើងគួរឱ្យព្រួយបារម្ភ ដោយ​គិត​ត្រឹម​សប្តាហ៍​នេះ មានអ្នកកើតជំងឺគ្រុនឈាមសរុបចំនួន១,២៦៩នាក់ និងមានកុមារ​ចំនួ​ន​៤​នាក់​បាន​ស្លាប់​។ តួលេខនេះត្រូវបានចាត់ទុកថា កើនឡើងខ្ពស់ជាងឆ្នាំ២០២៥ ដែលកាល​ពី​ឆ្នាំ​មុន​មិន​មាន​អ្នក​ស្លាប់​ដោយសារជំងឺគ្រុនឈាមឡើយ។លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា៖ ស្ថានភាពគ្រុនឈាមក្នុងឆ្នាំនេះមានភាពកាចសាហាវ និងកើនឡើងខ្លាំង ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម មិនអាចពឹងផ្អែកតែលើវិស័យសុខាភិបាលមួយនោះទេ ប៉ុន្តែត្រូវការការចូលរួមពីអាណាព្យាបាល អាជ្ញាធរមានសមត្ថកិច្ចតាមមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ក្នុងការកម្ចាត់ជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺនេះ។លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវរក្សាអនាម័យជុំវិញផ្ទះ បំផ្លាញកន្លែងដក់ទឹក ដាក់ថ្នាំអាប៊េតក្នុងធុង ឬពាងស្តុកទឹក និងអនុវត្តវិធានការបាញ់ថ្នាំសម្លាប់មូសខ្លា ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺ។​ ជាមួយគ្នានេះ ក្រុមការងារកំចាត់ជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងបន្តចុះអន្តរាគមន៍នៅតាមតំបន់ដែលមានអ្នកជំងឺគ្រុនឈាមកើនច្រើន ដោយធ្វើការដាក់ថ្នាំអាប៊េត បាញ់ថ្នាំសម្លាប់មូស និងផ្សព្វផ្សាយវិធានការការពារជូនប្រជាពលរដ្ឋជាប្រចាំ។មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវយកអ្នកជំងឺមកមន្ទីរពេទ្យ ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា នៅពេលឃើញកុមារ ឬសមាជឹកគ្រួសារមានរោគសញ្ញាសង្ស័យដូចជា ក្តៅខ្លួនខ្លាំង ឈឺក្បាល ឈឺសន្លាក់ ឬមានសញ្ញាខុសប្រក្រតីផ្សេងៗ៕​ អត្ថបទ៖ កាំង ហុងវាស្នា 

ប្រមុខការទូតកម្ពុជា និងប្រមុខការទូតរុស្ស៊ីជួបពិភាក្សាគ្នាអំពីទំនាក់ទំនងប្រទេសទាំងពីរ និងបច្ចុប្បន្នភាពស្ថានភាពព្រំដែនកម្ពុជា-ថៃ

2026/07/22 04:28:36 pm        286
នៅរាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅអំឡុងពេលនៃពិធីសាយភោជន៍ រៀបចំឡើងដោយ លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញអំពីជំនួបប្រកបដោយផ្លែផ្ការវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមប្រធានាធិបតី Vladimir Putin ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ក៏ដូចជាជំនួបទ្វេភាគីរវាង ឯកឧត្តម ជាមួយ លោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាសហប្រធាននៃគណៈកម្មការអន្តររដ្ឋាភិបាល (IGC) កាលពីខែមិថុនាកន្លងទៅ នៅទីក្រុងកាហ្សាន ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនបន្ថែមអំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ។ 

សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»

2026/07/22 04:39:00 am        335
សម្ដេចតេជោ ៖ ជាថ្មីម្តងទៀតថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»ខ្ញុំសូម​ចូលរួមចែករំលែក​នូវ​អត្ថបទ​នេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេស​ទាំងពីរ​កម្ពុជានិងថៃ បាន​ជ្រាបនិងយល់ដឹង​បន្ថែម ដោយ ខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅ​លើអត្ថបទ​របស់លោក សូមទុកឱ្យ​ប្រជា​ជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារអត្ថបទរៀបរាប់ទាំងស្រុង៖អត្ថបទលោក សុរ៉ាឆាត បំរុងស៊ុក (Surachart Bamrungsuk) អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ស្តីពី៖ «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»លើសពីនេះ ការពិតមួយដែលថៃប្រហែលជាត្រូវទទួលស្គាល់ គឺសង្គ្រាមបានធ្វើឱ្យរបបគ្រប់គ្រងរបស់អ៊ុយក្រែនកាន់តែរឹងមាំ។ដូចគ្នានេះដែរ សង្គ្រាមបានធ្វើឲ្យរបបសាធារណរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ង់កាន់តែរឹងមាំ។ដូច្នេះប្រហែលជាយើងត្រូវទទួលស្គាល់ថា សង្គ្រាមក៏បានធ្វើឲ្យរបបគ្រប់គ្រងរបស់កម្ពុជាកាន់តែរឹងមាំផងដែរ។ន័យគឺ សង្គ្រាមតាមព្រំដែនបានក្លាយជាកត្តាមួយដែលមិនផ្តល់ផលប្រយោជន៍យុទ្ធសាស្ត្រដល់ប្រទេសថៃ ឬលទ្ធផលដែលកើតឡើងអាចផ្ទុយពីជំនឿរបស់ក្រុម អ្នកល្មោភសង្គ្រាម នៅថៃ ដែលជឿថា ការប្រើកម្លាំងយោធា ជាពិសេសការវាយប្រហារតាមអាកាស អាចនាំឱ្យរបបគ្រប់គ្រងនៅភ្នំពេញដួលរលំ។មិនថាវាយតម្លៃយ៉ាងណាក៏ដោយ ជំនឿបែបនេះមិនមែនជាការពិតទេ។ទោះជាយ៉ាងណា ប្រសិនបើថៃមិនចង់ពឹងផ្អែកលើកត្តាយោធា នោះការទូតត្រូវតែរឹងមាំជាងនេះ។ ប៉ុន្តែបញ្ហាគឺ ការទូតរបស់ថៃសព្វថ្ងៃ ហាក់ដូចជាដើរតាមយុទ្ធសាស្ត្ររបស់កម្ពុជា ឬក៏កំពុងលេងក្នុងល្បែងដែលកម្ពុជាបានកំណត់ដែរ។ បើប្រៀបធៀបការដើរតួនាទីលើឆាកអន្តរជាតិរវាងថៃ និងកម្ពុជា ថៃជាញឹកញាប់តែងតែដើរតាមក្រោយ ហើយស្ថិតក្នុងស្ថានភាពការពារខ្លួន នៅក្នុងសង្គ្រាមព័ត៌មានផងដែរ។អ្វីដែលបានសរសេរខាងលើ មិនមែនមានបំណងនិយាយថា ភាគីកម្ពុជាពូកែជាងថៃនោះទេ។ ប៉ុន្តែមានបំណងបង្ហាញឱ្យសង្គមឃើញទស្សនៈមួយផ្សេងទៀតនៃបញ្ហា ហើយមិនចង់ឱ្យមានការគាំទ្រពេញទំហឹងចំពោះការប្រើកម្លាំងយោធាបែបជ្រុលនិយមពេកនោះទេ។ព្រោះការធ្វើដូច្នេះ នឹងនាំឲ្យធ្លាក់ចូលក្នុងអន្ទាក់នៃការយល់ឃើញខាងយុទ្ធសាស្ត្រដែលមិនសមស្របនឹងការពិត។ហើយក៏មិនអាចផ្តល់ផលប្រយោជន៍យុទ្ធសាស្ត្រដូចដែលបានរំពឹងទុកនោះដែរ។ នៅទីបញ្ចប់ ប្រហែលជាដល់ពេលដែលត្រូវស្វែងរកដំណោះស្រាយពិតប្រាកដចំពោះបញ្ហាកម្ពុជា។ហើយត្រូវទទួលស្គាល់ផងដែរថា កម្ពុជាសព្វថ្ងៃមានសមត្ថភាពក្នុងការដើរតួនាទីលើឆាកអន្តរជាតិខ្លាំងជាងអ្វីដែលយើងធ្លាប់គិត។ កម្ពុជាអាចបង្កើតឥទ្ធិពលតាមរយៈការផ្តួចផ្តើមគំនិត និងបន្តបើកយុទ្ធនាការប្រឈមមុខជាមួយថៃបានជាបន្តបន្ទាប់។ដូច្នេះ គំនិតរបស់នាយករដ្ឋមន្ត្រី អនុទីន ក្នុងការស្វែងរកផ្លូវបញ្ចប់សង្គ្រាម គឺជាបញ្ហាប្រឈមដ៏ធំមួយ។ ពីព្រោះថៃមិនអាចស្ថិតក្នុងស្ថានភាពបែបនេះជារៀងរហូតបានទេ។

អគារសិក្សាថ្មី១ខ្នង នៅសាលាបឋមសិក្សាចំបក់ខាងត្បូង បានរួមចំណែកក្នុងវិស័យអប់រំ និងគាំទ្រដល់ការសិក្សា

2026/07/22 03:11:48 am        37
អគារសិក្សា១ខ្នង មាន៥បន្ទប់ និងសមិទ្ធផលផ្សេងៗ នៅសាលាបឋមសិក្សាចំបក់ខាងត្បូង ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក បានកំពុងចូលរួមចំណែកយ៉ាងសំខាន់ គាំទ្រដល់វិស័យអប់រំ តាមយៈការកែលម្អបរិយាកាសសិក្សាឱ្យមានគុណភាព ដើម្បីបង្កើតធនធាន មនុស្សឱ្យមានសក្តានុពល។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ថ្លែងលើកឡើងនៅក្នុងពិធីសម្ភោធអគារសិក្សា ១ខ្នង ៥ បន្ទប់ និងសមិទ្ធផលផ្សេងៗ នៅសាលាបឋមសិក្សាចំបក់ខាងត្បូងស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំនេះថា ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងអាណត្តិកន្លងទៅ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧នេះ បានកំណត់វិស័យអប់រំជាអាទិភាពដ៏សំខាន់បំផុតមួយ ក្នុង ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងចីរភាព តាមរយៈការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ការផ្តល់បរិក្ខារសិក្សាទាន់សម័យ ការសាងសង់ និងការជួសជុលអគារសិក្សាថ្មីៗទូទាំងប្រទេស ដើម្បីធានាថា សិស្សានុសិស្ស គ្រប់ទីកន្លែងមានឱកាស ទទួលបានការអប់រំដូចៗគ្នាប្រកបដោយគុណភាព។           ជាក់ស្តែងអគារសិក្សាថ្មីខាងលើនេះ ជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ និងការរួមចំណែកយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលជាគ្រឹះនៃ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។លោកជំទាវបណ្ឌិត លើកឡើងបន្ថែមថា ដោយឡែកនៅខេត្តកំពង់ធំ យើងក៏មិនអាចបំភ្លេចបាននូវគុណូបការៈនិងការលះ បង់ដ៏ធំធេងរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាអតីតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំ និងតែងតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត កសាងសមិទ្ធផលជាច្រើននៅក្នុងខេត្ត ឱ្យមានការរីក ចម្រើន។ គោលបំណងធំរបស់ឯកឧត្តម ក្នុងនាមអ្នកខេត្តកំពង់ធំ គឺដើម្បីផ្ដល់នូវលទ្ធភាពខ្ពស់បំផុត ដើម្បីសិស្សានុសិស្សបានសិក្សា រៀនសូត្រ ក្លាយជាអ្នកចេះដឹង ដើម្បីបម្រើផលប្រយោជន៍ដល់សង្គមជាតិ។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានលើកទឹកចិត្ត លោកគ្រូ-អ្នកគ្រូ បន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិធីសាស្ត្របង្រៀន ជាពិសេសប្រើប្រាស់បច្ចេកវិទ្យា និងបញ្ចូលការយល់ដឹងជាមូលដ្ឋាន ពីបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងកម្មវិធីសិក្សា ដើម្បីឱ្យកុមារបន្សំខ្លួនទៅនឹងការវិវត្តនៃពិភពលោកសម័យទំនើប។លោកជំទាវបណ្ឌិត ក៏បាននាំយកនូវអំណោយនិងប្រាក់ឧបត្ថម្ភ ចែកជូនលោកគ្រូ-អ្នកគូ អ៊ំ ពូ មីង អាណាព្យាបាលសិស្ស បងប្អូន ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបប្រមាណ ៣៥៤ នាក់ រួមមាន៖ ឧបត្ថម្ភសាលាបឋមសិក្សាចំបក់ខាងត្បូងចំនួន ២ លានរៀល,ការិយាល័យអប់រំ យុវជន និងកីឡាស្រុក រដ្ឋបាលស្រុក ឃុំ មេភូមិ លោកគ្រូ-អ្នកគ្រូ សរុប៦១រូប ក្នុងម្នាក់ៗទទួលបានសារុង ១ និង ថវិកា ៣ ម៉ឺនរៀល, ឧបត្ថម្ភអាណាព្យាបាលសិស្ស និងបងប្អូនប្រជាពលរដ្ឋចំនួន១៥០រូប ក្នុងម្នាក់ៗទទួលបានសារុង ១ និងថវិកា ២ ម៉ឺនរៀល និងឧបត្ថម្ភសិស្សានុសិស្សថ្នាក់ទី៤ ដល់ទី៦ ចំនួន ១៤៣ រូប ក្នុងម្នាក់ៗទទួលបានឃីត១កញ្ចប់ និងថវិកា ១ ម៉ឺនរៀល។នៅថ្ងៃដ៏ដែលនេះដែរ លោកជំទាវបណ្ឌិត ជា សិរី ក៏បានអញ្ជើញទៅប្រគល់ផ្ទះថ្មី ចំនួន៣ខ្នង ជូនដល់គ្រួសារខ្វះខាតដែលជាស្រ្តីមេម៉ាយ រស់នៅក្នុងឃុំតាំក្រសាំង ស្រុកសន្ទុក និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែ និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ចំណងដៃថ្ងៃឡើងផ្ទះថ្មីនោះផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM