ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

ព័ត៌មានជាតិ

អគារសិក្សាថ្មី១ខ្នង នៅសាលាបឋមសិក្សាចំបក់ខាងត្បូង បានរួមចំណែកក្នុងវិស័យអប់រំ និងគាំទ្រដល់ការសិក្សា

2026/07/22 03:11:48 am        37
អគារសិក្សា១ខ្នង មាន៥បន្ទប់ និងសមិទ្ធផលផ្សេងៗ នៅសាលាបឋមសិក្សាចំបក់ខាងត្បូង ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក បានកំពុងចូលរួមចំណែកយ៉ាងសំខាន់ គាំទ្រដល់វិស័យអប់រំ តាមយៈការកែលម្អបរិយាកាសសិក្សាឱ្យមានគុណភាព ដើម្បីបង្កើតធនធាន មនុស្សឱ្យមានសក្តានុពល។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ថ្លែងលើកឡើងនៅក្នុងពិធីសម្ភោធអគារសិក្សា ១ខ្នង ៥ បន្ទប់ និងសមិទ្ធផលផ្សេងៗ នៅសាលាបឋមសិក្សាចំបក់ខាងត្បូងស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំនេះថា ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងអាណត្តិកន្លងទៅ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧នេះ បានកំណត់វិស័យអប់រំជាអាទិភាពដ៏សំខាន់បំផុតមួយ ក្នុង ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងចីរភាព តាមរយៈការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ការផ្តល់បរិក្ខារសិក្សាទាន់សម័យ ការសាងសង់ និងការជួសជុលអគារសិក្សាថ្មីៗទូទាំងប្រទេស ដើម្បីធានាថា សិស្សានុសិស្ស គ្រប់ទីកន្លែងមានឱកាស ទទួលបានការអប់រំដូចៗគ្នាប្រកបដោយគុណភាព។           ជាក់ស្តែងអគារសិក្សាថ្មីខាងលើនេះ ជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ និងការរួមចំណែកយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលជាគ្រឹះនៃ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។លោកជំទាវបណ្ឌិត លើកឡើងបន្ថែមថា ដោយឡែកនៅខេត្តកំពង់ធំ យើងក៏មិនអាចបំភ្លេចបាននូវគុណូបការៈនិងការលះ បង់ដ៏ធំធេងរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាអតីតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំ និងតែងតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត កសាងសមិទ្ធផលជាច្រើននៅក្នុងខេត្ត ឱ្យមានការរីក ចម្រើន។ គោលបំណងធំរបស់ឯកឧត្តម ក្នុងនាមអ្នកខេត្តកំពង់ធំ គឺដើម្បីផ្ដល់នូវលទ្ធភាពខ្ពស់បំផុត ដើម្បីសិស្សានុសិស្សបានសិក្សា រៀនសូត្រ ក្លាយជាអ្នកចេះដឹង ដើម្បីបម្រើផលប្រយោជន៍ដល់សង្គមជាតិ។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានលើកទឹកចិត្ត លោកគ្រូ-អ្នកគ្រូ បន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិធីសាស្ត្របង្រៀន ជាពិសេសប្រើប្រាស់បច្ចេកវិទ្យា និងបញ្ចូលការយល់ដឹងជាមូលដ្ឋាន ពីបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងកម្មវិធីសិក្សា ដើម្បីឱ្យកុមារបន្សំខ្លួនទៅនឹងការវិវត្តនៃពិភពលោកសម័យទំនើប។លោកជំទាវបណ្ឌិត ក៏បាននាំយកនូវអំណោយនិងប្រាក់ឧបត្ថម្ភ ចែកជូនលោកគ្រូ-អ្នកគូ អ៊ំ ពូ មីង អាណាព្យាបាលសិស្ស បងប្អូន ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបប្រមាណ ៣៥៤ នាក់ រួមមាន៖ ឧបត្ថម្ភសាលាបឋមសិក្សាចំបក់ខាងត្បូងចំនួន ២ លានរៀល,ការិយាល័យអប់រំ យុវជន និងកីឡាស្រុក រដ្ឋបាលស្រុក ឃុំ មេភូមិ លោកគ្រូ-អ្នកគ្រូ សរុប៦១រូប ក្នុងម្នាក់ៗទទួលបានសារុង ១ និង ថវិកា ៣ ម៉ឺនរៀល, ឧបត្ថម្ភអាណាព្យាបាលសិស្ស និងបងប្អូនប្រជាពលរដ្ឋចំនួន១៥០រូប ក្នុងម្នាក់ៗទទួលបានសារុង ១ និងថវិកា ២ ម៉ឺនរៀល និងឧបត្ថម្ភសិស្សានុសិស្សថ្នាក់ទី៤ ដល់ទី៦ ចំនួន ១៤៣ រូប ក្នុងម្នាក់ៗទទួលបានឃីត១កញ្ចប់ និងថវិកា ១ ម៉ឺនរៀល។នៅថ្ងៃដ៏ដែលនេះដែរ លោកជំទាវបណ្ឌិត ជា សិរី ក៏បានអញ្ជើញទៅប្រគល់ផ្ទះថ្មី ចំនួន៣ខ្នង ជូនដល់គ្រួសារខ្វះខាតដែលជាស្រ្តីមេម៉ាយ រស់នៅក្នុងឃុំតាំក្រសាំង ស្រុកសន្ទុក និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែ និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ចំណងដៃថ្ងៃឡើងផ្ទះថ្មីនោះផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងបរិស្ថានដាំស្តារព្រៃឈើឡើងវិញ នៅលើទីតាំងដែលបានដកហូតក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារ

2026/07/22 02:45:51 am        120
ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន មន្ទីរបរិស្ថានខេត្តព្រះវិហារ បានសហការជាមួយ អាជ្ញាធរ មូលដ្ឋាន និងមានគាំទ្រពីអង្គការដៃគូរ នឹងរៀបចំកម្មពិធីដាំស្តារព្រៃឈើឡើងវិញ នៅលើទីតាំងដែលបានដកហូតក្នុងតំបន់ការពារធម្មជាតិ។លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឱ្យដឹងថា ពិធីដាំកូនឈើនេះបានរៀបចំឡើង ក្រោមប្រធានបទៈ យើងរួមគ្នាបង្កើនគម្របបៃតងដើម្បីចូលរួមអនុវត្តន៍យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ស្របតាមយុទ្ធសាស្ត្រទី២ “ភាពបៃតង” ។ ការដាំស្តារព្រៃឈើ និងថែទាំដំណុះពីធម្មជាតិ នៅក្នុងតំបន់ដកហូត មានគោលបំណង ដូចខាងក្រោម៖• ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព នៅក្នុងតំបន់ការពារធម្មជាតិ• ប្រែក្លាយតំបន់ដែលមានការរុករាន ឲ្យទៅជាព្រៃធម្មជាតិ ជម្រកសត្វព្រៃ ជីវចម្រុះសំបូរបែប និងជួយទប់ស្កាត់បម្រែបម្រួលអាកាសធាតុ• បង្កើនការចូលរួម និងការទទួលខុសត្រូវ ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការការពារធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ និងជីវចម្រុះនៅក្នុងតំបន់។ឯកឧត្តម សុខ សាន្តតារ៉ា អភិបាលរងនៃគណ:អភិបាលខេត្តព្រះវិហារ បានលើកទឹកចិត្តដល់អាជ្ញាធរនិងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានទាំងអស់ឱ្យ «ចូលរួមដាំដើមឈើនិការពារឱ្យឈើឈរ មិនធ្ងរថាអត់ចំណូល» គឺការលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ និងការអភិរក្សបរិស្ថាន។ ឯកឧត្តម បានរំលឹកថា ការដាំដើមឈើនិងការថែរក្សាព្រៃឈើអនុញ្ញាតឱ្យសហគមន៍អាចរកចំណូលបានយ៉ាងសំខាន់ ពីប្រយោជន៍នៃព្រៃឈើ ដូចជាការប្រមូលផលផ្សិត (ដូចជាផ្សិតប៉ក់) និងបន្លែធម្មជាតិផ្សេងៗ ដើម្បីលក់ដូរបរិភោគនិងសម្រាប់លក់ថែមទៀត។ក្នុងឱកាសនេះ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថាការដាំដើមឈើ ក៏ដូចជា ការដាំស្តារព្រៃឈើ និងថែទាំដំណុះពីធម្មជាតិចាំបាច់មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការថែរក្សាធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ និងជីវចម្រុះ មិងបានប្រែក្លាយតំបន់រិចរិល ឲ្យក្លាយជាព្រៃធម្មជាតិ ជាជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី។ ឯកឧត្តមបានបានជំរុញឱ្យមាន ចលនាដាំដើមឈើនៅគ្រប់សហគមន៍មូលដ្ឋាន ព្រោះការបណ្តុះកូនឈើ និងការដាំកូនឈើឡើងវិញរបស់ក្រសួង បរិស្ថាននិងមន្ទីរបរិស្ថានរាជធានីខេត្ត មិនមែនត្រឹមតែចូលរួមការពារ និងអភិរក្សព្រៃឈើនោះទេ តែកិច្ចការនៃការចូលរួមដាំដើមឈើ ក៏បានផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ។សូមបញ្ជាក់ថាពិធីដាំកូនឈើក្រោមប្រធានបទៈ យើងរួមគ្នាបង្កើនគម្របបៃតងដើម្បីចូលរួមអនុវត្តន៍យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ស្របតាមយុទ្ធសាស្ត្រទី២ “ភាពបៃតង”បានរៀបចំឡើង ដោយមន្ទីរបរិស្ថានខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម សុខ សាន្តតារ៉ា អភិបាលរងនៃគណ:អភិបាលខេត្តព្រះវិហារ តំណាងរដ្ឋបាលខេត្ត ស្រុកត្បែងមានជ័យ តំណាង អង្គការ World Vision, WCS, PKH AFD និងអង្គការផ្ទះតូចភូមិភាគឥសាន្ត មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស អ្នកសារព័ត៌មាន តំណាងអង្គការដៃគូរ និងប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិ ជាច្រើននាក់ នៅក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការក្នុងភូមិសាស្រ្តខេត្តព្រះវិហារ នា ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

ក្រសួងការបរទេសកម្ពុជាជម្រាបជូនអ្នករាយការណ៍ពិសេសអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

2026/07/22 02:02:27 am        142
ឯកឧត្តម អ៊ិន តារា អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូន​លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាប្រឈមផ្នែកមនុស្សធម៌ ដែលប្រជាពលរដ្ឋកម្ពុជាត្រូវបានផ្លាស់ទីលំនៅ និងជួបឧបសគ្គរារាំងមិនអាចត្រឡប់ទៅលំនៅស្ថានវិញបានដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ការជម្រាបជូននេះ ក្នុងជំនួបពិភាក្សានៅទីស្តីការក្រសួងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅដល់លោក Thomas Andrews ចំពោះការតែងតាំងរបស់លោក ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជាអ្នក​រាយការណ៍​ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស ប្រចាំកម្ពុជា និងស្វាគមន៍​ចំពោះទស្សនកិច្ចផ្លូវការលើកទី១របស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តមបានបញ្ជាក់ពីទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះនឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយូរអង្វែង និងកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនារវាងកម្ពុជា និងអាណត្តិរបស់រាយការណ៍ពិសេស។ឯកឧត្តម អ៊ិន តារា បានបញ្ជាក់ពី​​ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស តាមរយៈការផ្តល់សច្ចាប័នចំពោះសន្ធិសញ្ញា​សិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩ និងបន្តប្រកាន់ខ្ជាប់នូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន។​ ឯកឧត្តម បានសង្កត់ធ្ងន់បន្ថែមទៀតថា កម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលទទួលយកទាំងអាណត្តិអ្នករាយការណ៍ពិសេសប្រចាំប្រទេស និងវត្តមានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ចាប់តាំងពីឆ្នាំ១៩៩៣ មក  ដែលវត្តមានការិយាល័យ OHCHR មានវ័យចំណាស់ជាងគេនៅលើពិភពលោក នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ព្រះរាជាណាចក្រកម្ពុជាចំពោះភាពបើកចំហ កិច្ចសន្ទនាបែបស្ថាបនា និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏យូរអង្វែង ប្រកបដោយលក្ខណៈស្ថាបនា និងការគោរពគ្នាទៅវិញទៅមករវាងកម្ពុជា និងអាណត្តិរបស់អ្នករាយការណ៍ពិសេស ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សានូវកិច្ចសន្ទនាបើកចំហ ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។ឯកឧត្តម ក៏បានជម្រាបជូនអ្នករាយការណ៍ពិសេសអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាប្រឈមផ្នែកមនុស្សធម៌ ដែលប្រជាពលរដ្ឋកម្ពុជាត្រូវបានផ្លាស់ទីលំនៅ និងជួបឧបសគ្គរារាំងមិនអាចត្រឡប់ទៅលំនៅស្ថានវិញបានដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ឯកឧត្តមបានស្វាគមន៍ចំពោះគម្រោងធ្វើទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសទៅកាន់តំបន់ព្រំដែនដែលរងផលប៉ះពាល់ និងជំរំភៀសសឹក ដើម្បីស្វែងយល់ដោយផ្ទាល់អំពីស្ថានភាពមនុស្សធម៌នៅទីនោះ។លោក Andrews បានកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាព និងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គមដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ហើយបានថ្លែងអំណរគុណដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះការគាំទ្រ និងការជួយសម្របសម្រួលដ៏ល្អប្រសើរក្នុងការរៀបចំជំនួបរបស់លោកជាមួយថ្នាក់ដឹកនាំ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា៕ អត្ថបទ៖ វង្ស សុភាព

ក្រសួងការងារ បើកសិក្ខាសាលារយៈពេលពីរថ្ងៃ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥

2026/07/22 12:18:57 am        133
(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា «ប្រឹក្សាយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥» នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ តំណាងកម្មករនិយោជិត សហជីព និងអ្នកពាក់ព័ន្ធជាច្រើនរូប។ក្នុងឱកាសនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានថ្លែងថា សិក្ខាសាលារយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២៦ រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥ ឱ្យមានភាពគ្រប់ជ្រុងជ្រោយ បរិយាបន្ន និងឆ្លើយតបទៅនឹងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម គោលនយោបាយជាតិស្តីពីមុខរបរ និងការងារព្រមទាំងការត្រៀមខ្លួនរបស់កម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។លោកជំទាវរដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ថា គោលនយោបាយនេះនឹងបន្តពង្រឹងលើវឌ្ឍនភាពបន្ថែមក្នុងទិសដៅជំរុញការកសាងមូលធនមនុស្សឱ្យស្របតាមបាវចនានៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងដើរតួនាទីជាមាគ៌ាដ៏សំខាន់ក្នុង ការតម្រង់ទិសដោយធ្វើបរិវត្តកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឱ្យក្លាយជាប្រព័ន្ធអេកូឡូស៊ីនៃការបណ្តុះបណ្តាលជំនាញ តាមរយៈការបើកច្រកឱ្យទូលាយតាមគ្រឹះស្ថាន ធីវេត ការបង្កើតវគ្គសិក្សាតាមថ្នាលឌីជីថល ឬ បញ្ញាសិប្បនិម្មិត (AI) ការរៀបចំកម្មវិធីនៃការបណ្តុះបណ្តាលឆ្លាស់ជាមួយគ្រឹះស្ថាន ធីវេត អន្តរជាតិ ការរៀបចំលើការទទួលស្គាល់ការសិក្សាវគ្គខ្លីៗដោយចូលរួមតាមរយៈការលើកកម្ពស់ការសិក្សាពេញមួយជីវិត ការបង្កើនជំនាញ និងការផ្លាស់ប្តូរជំនាញ ព្រមទាំងពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីកសាងកម្លាំងពលកម្មដែលមានគុណភាព ផលិតភាព និងសមត្ថភាពប្រកួតប្រជែងខ្ពស់។ជាមួយគ្នានេះ លោកជំទាវបានអំពាវនាវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន គ្រឹះស្ថាន ធីវេត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមផ្តល់មតិយោបល់ និងធាតុចូលប្រកបដោយគុណភាព ដើម្បីធានាថា គោលនយោបាយនេះមានភាពស៊ីជម្រៅ អាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងក្លាយជាគោលនយោបាយជាតិរួម សម្រាប់ការកសាងមូលធនមនុស្សកម្ពុជា ស្របតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត៕

យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​ នៅខេត្តកំពង់ឆ្នាំង អាច​ស្នើសុំអាហារូបករណ៍ជាង ១ពាន់កន្លែង ពីវិទ្យា​ស្ថាន PIKCHH តាម​រយៈ​កម្ម​​វិធី TVET 1.5M

2026/07/22 12:08:33 am        120
(កំពង់ឆ្នាំង)៖ វិទ្យាស្ថាន​ពហុបច្ចេកទេសខេ​ត្ដកំពង់ឆ្នាំ​ង(PIKCHH) នៃក្រ​សួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​​ផ្តល់​អាហា​រូប​ក​រណ៍​ចំ​នួន ១,៤១៥ ​កន្លែង​ ដល់​យុវជ​ន​មក​ពីគ្រួសា​រ​ក្រីក្រ និង​ងាយ​រងហា​និភ័យ ក្រោ​មកម្មវិធី​បណ្ដុះ​​បណ្ដាល​ជំនា​ញ វិជ្ជាជីវៈ និង​បច្ចេក​ទេស​(TVET 1.5M) របស់​​សម្ដេចមហា​បវ​រធិបតី ហ៊ុន ម៉ា​ណែត​។បើតាមវិទ្យាស្ថាន PIKCHH បានឲ្យដឹងថា អាហារូបករណ៍ទាំងនេះ ផ្ដោតលើមុខជំនាញចំនួន ១៣​ រួមមាន សេវាកម្ម​កុំព្យូទ័រ, ការរចនាក្រាហ្វិក​ដោយ​​កុំព្យូទ័រ, កា​រ​ដំឡើង និ​ង​អនុវត្ដ​បច្ចេ​ក​វិទ្យា​ឌីជីថល, ការថែ​ទាំ និងជួ​សជុល​រថយន្ដ, ការថែទាំ​ និងជួសជុ​លម៉ាស៊ីនត្រ​ជាក់​រថយន្ដ, ការ​ដំឡើង​បណ្ដាញ​អគ្គិ​ស​នីក្នុងអគារ, ការ​ថែទាំ​ និង​ជួសជុល​ម៉ូទ័រអ​គ្គិសនី, ការដំ​ឡើង និងថែ​ទាំកាម៉េរា​សុវត្ថិភាព, សេវាកម្មបរិ​ក្ខារត្រជាក់​ក្នុងគេ​ហ​ដ្ឋាន, សេ​វា​កម្មសម្អាង​កាយ, ការថែ​ទាំ និងជួសជុល​ម៉ាស៊ីនធុនតូច, ការថែទាំ និង​ជួសជុលអគ្គិសនីរថយន្ដ, និងការកែ​ច្នៃបន្លែ​ និងផ្លែ​ឈើ។អត្ថប្រ​យោជន៍​ដែលទទួលបាន គឺការសិក្សា​ដោយ​​ឥតបង់ថ្លៃ, ទទួល​​បាន​ការ​ប្រឹ​ក្សា​យោបល់​ពី​កា​រជ្រើសរើស​ជំនាញ និង​ព័ត៌មាន​ទីផ្សារ​កា​រងារ, កន្លែង​​ចុះ​កម្មសិក្សា​នៅ​​តាម​សហ​គ្រាស, ទទួលបាន​​សញ្ញាបត្រ​ (C1) និង​ឱកាស​បន្ត​កា​រ​សិក្សា, ទទួ​ល​បាន​ប្រា​ក់ឧបត្ថម្ភ ១ ១២០ ០០០រៀល ក្នុង​មួយ​វគ្គ (ចំពោះអ្ន​ក​មាន​ប័ណ្ណសម​ធម៌ ក្រីក្រ ១,២ ឬគ្រួសារងាយរង​​ហានិភ័យ​ដែល​មានសុពលភាព)។ចំពោះវគ្គ​សិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះ​ចូលរៀនចាប់​ពីថ្ងៃជូនដំណឹង​នេះតទៅ ហើ​យសូម​​ទាក់ទង​ទៅកា​ន់​ទូ​រ​សព្ទលេខ ០១២​ ៤៧៤ ៣៤១/ ០១៥ ៨៤០ ៤២០/ ០១០​​ ៥៤៦ ១៧៧/ ០៩៧ ២៦៩ ៥៧១៣ ឬអ​ញ្ជើញ​​មក​វិទ្យាស្ថាន​ពហុបច្ចេកទេសខេត្ដកំពង់ឆ្នាំង ដែលមាន​ទីតាំងស្ថិត​នៅភូ​មិទួ​លក្រ​ឡា​ញ់ សង្កាត់កំ​ពង់ឆ្នាំង ក្រុងកំពង់​ឆ្នាំង ខេត្ដកំពង់ឆ្នាំ​ង។គួររម្លឹកថា កម្មវិធី​​បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន​គោ​លដៅមកពី​គ្រួសារ​​ក្រីក្រ និងគ្រួសារងាយ​រង​ហានិភ័យនៅទូទាំង​ប្រ​ទេស​ចំនួនប្រ​មាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្រ​បច្ចេកទេស និងវិជ្ជាជី​វៈ ត្រូវបាន​​ផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០​២៣ និងប្រ​កាសដាក់ឱ្យអនុវត្តដោយ​សម្ដេចមហា​​បវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋ​មន្ត្រី​នៃព្រះរា​ជា​ណាចក្រកម្ពុជា កាលពី​ថ្ងៃ​ទី​១៤ ខែវិ​ច្ឆិកា ឆ្នាំ២០២៣៕

អគ្គនាយករងអង្គការយូណេស្កូបញ្ជាក់ជំហរគាំទ្រ និងតាមដានដោយយកចិត្តទុកដាក់ចំពោះករណីប្រាសាទព្រះវិហាររងការខូចខាតដោយថៃឈ្លានពាន

2026/07/21 11:33:08 pm        192
ភ្នំពេញ៖ឯកឧត្តម Nayef Al-Fayez អគ្គនាយករងអង្គការយូណេស្កូ បញ្ជាក់ជំហរគាំទ្រ និងតាមដានដោយយកចិត្តទុកដាក់ចំពោះករណីប្រាសាទព្រះវិហារដែលរងការខូចខាតដោយសារ​ថៃឈ្លានពាន ហើយនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួលដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃតាមរយៈវប្បធម៌។ឯកឧត្តម Nayef Al-Fayez អគ្គនាយករង អង្គការយូណេស្កូ បានបញ្ជាក់បែបនេះ ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២នេះ នៅក្នុងអំឡុងសម័យប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៨ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម ដែលត្រូវបានជ្រើសរើសនិងផ្តល់សេចក្តីទុកចិត្តឱ្យបំពេញការងារយ៉ាងសំខាន់ជា អគ្គនាយករង ទទួលបន្ទុកវប្បធម៌នៃអង្គការយូណេស្កូ និងថ្លែងអំណរគុណដល់ ឯកឧត្តម ដែលបានបញ្ជូនរបាយការណ៍នៃបេសកកម្មរបស់អ្នកជំនាញគណៈកម្មការបេតិកភណ្ឌពិភពលោក និងអ្នកជំនាញការ ICOMOS ដែលបានបំពេញបេសកកម្មការងារនៅប្រាសាទព្រះវិហារកាលពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ២០២៦កន្លងទៅ តបតាមការអញ្ជើញរបស់កម្ពុជា។ លោកជំទាវ រដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរចំពោះគុណភាពរបស់របាយការណ៍ដែលមានលក្ខណៈបច្ចេកទេសគ្រប់ជ្រុងជ្រោយ សុក្រឹត្យ និងឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែងដែលបាននិងកំពុងកើតឡើងនៅប្រាសាទព្រះវិហារ។ លោកជំទាវ រដ្ឋមន្រ្តី ក៏បានជម្រាបជូន ឯកឧត្តម អគ្គនាយករង អំពីបំណងរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលបេតិកភណ្ឌអរូបី នៅឆ្នាំណាមួយក្នុងអំឡុងពេលដែលកម្ពុជា ជាសមាជិកគណៈកម្មាធិការចាប់ពីឆ្នាំ២០២៦ រហូតដល់២០៣០ ខាងមុខនេះ។ឯកឧត្តម អគ្គនាយករង បានសន្យានឹងគាំទ្រសំណើធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ហើយក៏បានបញ្ជាក់អំពីកិច្ចគាំទ្ររបស់យូណេស្កូ និងក្នុងនាមរបស់ ឯកឧត្តម ផ្ទាល់ក្នុងការតាមដានយកចិត្តទុកដាក់ចំពោះករណីប្រាសាទព្រះវិហារ ដោយនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួលដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរតាមរយៈវប្បធម៌៕

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

2026/07/21 11:29:13 pm        129
នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានរួមគ្នារៀបចំ «វេទិកាផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងវិស័យឯកជន កម្ពុជា-ហ្វីលីពីន ក្នុងវិស័យកសិកម្ម» សំដៅជំរុញទំហំពាណិជ្ជកម្មកសិកម្ម បំពេញតម្រូវការទីផ្សារ និងធានានិរន្តរភាពសន្តិសុខស្បៀងជូនប្រជាជាតិនៃប្រទេសទាំង២។ ក្នុងវេទិកានេះ មានការចូលរួមពីក្រុមហ៊ុនឯកជនកម្ពុជា និងហ្វីលីពីនសរុបប្រមាណ ៣៣ ក្រុមហ៊ុន ដេីម្បីចូលរួមពិភាក្សា ពីលទ្ធភាពនាំអង្ករបន្ថែមពីកម្ពុជាទៅកាន់ហ្វីលីពីនព្រមទាំងផលិតផលកសិកម្មសក្តានុពលផ្សេងទៀតរបស់កម្ពុជារួមមាន៖ គ្រាប់ស្វាយចន្ទី និងផលិតផលបសុសត្វ មកកាន់ទីផ្សារហ្វីលីពីន ព្រមទាំងការសហការគ្នាលើការផ្គត់ផ្គង់ជីកសិកម្មដើម្បីធានានិរន្តរភាពធាតុចូលកសិកម្មនៃប្រទេសទាំងពីរផងដែរ។នេះជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀតរវាងកម្ពុជា និងហ្វីលីពីន លើការបើកទីផ្សារអង្ករកម្ពុជា និងកសិផលសក្តានុពល ដែលនឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចជូនប្រជាកសិករកម្ពុជា៕

កម្ពុជាកំពុងជំរុញអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងវិស័យឧស្សហកម្ម ដើម្បីឱ្យវិស័យនេះមាននិរន្តរភាព

2026/07/21 10:55:42 pm        389
កម្ពុជាបាននិងកំពុងជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យឧស្សហកម្ម ដោយមានគោលដៅពន្លឿនកិច្ចដំណើរការនៃការអភិវឌ្ឍ ឧស្សាហកម្មនៅកម្ពុជាឱ្យប្រកបដោយនិរន្តរភាព បង្កើនដល់បរិមាណនៃការផលិត និងការឆ្លើយតបទៅនិងតម្រូវការទីផ្សារនាំចេញ។ ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើង ក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាន ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មកម្ពុជាថា នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យឧស្សាហកម្មមានការរីកចម្រើនគួរកត់សម្គាល់ ក្នុងនោះការប្រើប្រាស់បច្ចេក វិទ្យានេះត្រូវបានកំពុងជំរុញថែមទៀត ព្រោះការយកបច្ចេកវិទ្យាមកប្រើប្រាស់ក្នុងឧស្សាហកម្ម បានជួយកាត់បន្ថយថ្លៃដើម បង្កើន ល្បឿនផលិត កាត់បន្ថយការខូចខាត និងត្រួតពិនិត្យគុណភាពឱ្យកាន់តែមានប្រសិទ្ធភាព។ បច្ចុប្បន្នកម្ពុជាក៏កំពុងទទួលបាន ការវិនិយោគលើអេឡិចត្រូនិច, ឧស្សាហកម្មផ្គុំ និងដំឡើងយានយន្ត, រោងចក្រផលិតសំបក់កង់ឡាន, និងរំពឹងថា ទៅពេលអនាគត ឧស្សាហកម្មធុនធំនឹងហូរមកកម្ពុជាកាន់តែច្រើន។ ឯកឧត្តម បន្តឱ្យដឹងថា ពាក់ព័ន្ធវិស័យឧស្សាហកម្មនេះ ពីមុនឧស្សាហកម្មកម្ពុជាភាគច្រើនគឺប្រើដោយកម្លាំងមនុស្ស បច្ចុប្បន្ន ឧស្សាហកម្មកម្ពុជាកំពុងប្រើប្រាស់ប្រាស់ប្រព័ន្ធឌីជីថលរួចហើយ តែកម្ពុជានៅត្រូវការបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ដើម្បីពន្លឿនដល់ខ្សែ ច្រវាក់ផលិតកម្ម។ ព្រោះថាការចាប់យកបច្ចេកវិទ្យាមកប្រើប្រាស់នេះ គឺមានគោលបំណងអភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជាឱ្យមាន និរន្តរភាព ខណៈដែលពិភពលោកបាននិងកំពុងអភិវឌ្ឍន៍ឧស្សាហកម្ម​ឱ្យទៅជាអេកូ-ឧស្សាហកម្ម (ជាគោលគំនិតមួយដែលសិក្សា និងយកតម្រាប់តាមប្រព័ន្ធធម្មជាតិ ដោយបំប្លែងដំណើរការឧស្សាហកម្មប្រពៃណី ឱ្យទៅជាប្រព័ន្ធរង្វិលជុំ)។ជុំវិញការអភិវឌ្ឍឧស្សាហកម្មកម្ពុជា កំពុងឈានចូលដំណាក់កាលថ្មីមួយ ជាមួយនឹងកំណើនគួរឱ្យកត់សម្គាល់ ទាំងកំណើនចំនួនរោង ចក្រ ទុនវិនិយោគតម្លៃផលិតកម្ម និងចំនួនការងារ ជាក់ស្តែងគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦នេះ កម្ពុជាមានរោងចក្រកំពុង ដំណើរការ ដែលចុះបញ្ជីនៅក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានចំនួនសរុប ៣.៣១៩ រោងចក្រ, កម្លាំងពលកម្មមានចំនួនជាង ១,៣ លាននាក់ ក្នុងនោះស្រីមានជាង ៩៤ ម៉ឺននាក់ ។ ចំណែកទុនវិនិយោគសរុបមានប្រមាណជិត ២៨ ប៊ីលានដុល្លារអាមេរិក កើនឡើងប្រមាណជាង ៥ ប៊ីលានដុល្លារអាមេរិក ស្មើជាង ២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះទុនវិនិយោគក្នុងស្រុកមានចំនួនជាង ៤,២ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ១៥% នៃទុនវិនិយោគសរុប៕ អត្ថបទ៖ សុន រ៉ាឌី 

ប្រមុខការទូតកម្ពុជា អំពាវនាវឲ្យសហការីអាស៊ានធ្វើយ៉ាងណាគាំទ្រឲ្យជនភៀសសឹកកម្ពុជាបានវិលត្រឡប់ទៅផ្ទះសម្បែងពួកគាត់វិញដោយគ្មានការរារាំងពីពួកទាហានថៃ

2026/07/21 10:50:21 pm        316
នៅក្នុងកិច្ចជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ ដែលបានធ្វើ ឡើងនៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នំា២០២៦នេះ ប្រមុខការទូតកម្ពុជាបានអំពាវនាវ ឲ្យសហការីអាស៊ានទាំងអស់គាំទ្រការអំពាវនាវឲ្យជនភៀសសឹកកម្ពុជា បានវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញដោយសុវត្ថិភាព និងគ្មានការរារាំងពីសំណាក់យោធាថៃ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល បានចេញនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា នៅក្នុងកិច្ចជំនួបជាមួយបណ្តារដ្ឋមន្រ្តីការ បរទេសអាស៊ាន និងតំណាងគណៈកម្មអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈ កម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែនេះ ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រ សួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងអំពីផលវិបាកនៃស្ថានភាពសិទ្ធិមនុស្ស របស់ជនស៊ីវិលកម្ពុជា ដែលបានកំពុងប្រឈម ដោយសារការឈ្លានពានរបស់យោធាថៃ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំខាងលើនេះ ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់អីផលវិបាកនៃស្ថានភាពមនុស្សធម៌ និងសិទ្ធិមនុស្សដែលជនស៊ីវិល កម្ពុជាកំពុងប្រឈម ដោយសារបានក្លាយជាជនរងគ្រោះនៃជម្លោះព្រំដែន។ នៅចំពោះមុខរដ្ឋមន្រ្តីបណ្តាប្រទេសអាស៊ាន និងតំណាងគណៈកម្មអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែនេះដែរ ឯកឧត្តម ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ផងដែរថា មានជនស៊ីវិលកម្ពុជាច្រើនជាងពីរម៉ឺននាក់បន្តរស់នៅក្នុង ជម្រកបណ្តោះអាសន្ន ដោយមានកុមារជាច្រើននាក់មិនអាចចូលរៀនបាន ជនចាស់ជរានិងជនងាយរង គ្រោះផ្សេងទៀតខ្វះលទ្ធភាពទទួលបានការថែទាំចាំបាច់គ្រប់គ្រាន់ បើទោះបីជារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយការលំបាករបស់ពួកគេយ៉ាងណាក៏ដោយនោះ។ ក្នុងន័យនេះប្រមុខការទូតកម្ពុជា បានអំពាវនាវដល់សហការីអាស៊ានគាំទ្រការអំពាវនាវឲ្យពួកគាត់ វិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងរស់នៅដូចធម្មតាវិញ ដោយគ្មានការរាំង ប្រកបដោយសុវត្ថិភាព និងភាពថ្លៃថ្នូរជាដើមផងដែរ៕

សហគមន៍កសិកម្មទំនើបនឹងកើនឡើងដល់៦០ នៅចុងឆ្នាំ២០២៦ ខណៈបច្ចុប្បន្នមានចំនួន៣៨

2026/07/21 10:31:14 pm        352
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ក្តីរំពឹងទុកថា នៅចុងឆ្នាំ២០២៦នេះ ចំនួនសហគមន៍កសិកម្មទំនើប អាចនឹងរត់ទៅដល់ចំនួនប្រហែល៦០ ដោយសារអនាគតនឹងមានគម្រោងថ្មីមួយទៀត ដើម្បីជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ និងខណៈបច្ចុប្បន្នសហគមន៍កសិកម្មទំនើបមានចំនួន៣៨រួចហើយ។ នៅក្នុងកិច្ចសម្ភាសន៍កម្មវិធី “ពីកម្ពុជា” ជាមួយ ប៊ីធីវី កាលពីកន្លងទៅថ្មីៗនេះ ឯកត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ឱ្យដឹងថា គិតក្នុងរយៈពេលជាង២ឆ្នាំ នៃការបង្កើតគម្រោងសហគមន៍កសិកម្មទំនើប រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្ម កំពុងបន្តពន្លឿនការរៀបចំ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចកសិករ និងកែប្រែទម្រង់កសិកម្មពីបែបប្រពៃណី ទៅជាសហគ្រាសកសិកម្មដ៏រឹងមាំ។ ហើយគិតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបមានចំនួន៣៨ ក្នុងខេត្តចំនួន១៤ ដោយគ្របដណ្តប់លើដំណាំ និងកសិផលសំខាន់ៗចំនួន ៦ ប្រភេទ រួមមាន៖ ស្រូវ ស្វាយចន្ទី បន្លែ ម្រេច មាន់ស្រែ និងមៀនប៉ៃលិន។ ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់ជាថ្មីទៀតថា ការបង្កើតសហគមន៍កសិកម្មទំនើបនេះឡើង ក្នុងគោលដៅសំខាន់ៗ គឺដើម្បីជួយដល់ប្រជាកសិករតូចៗដែលមិនមានលទ្ធភាពធ្វើកសិកម្មប្រកបដោយប្រសិទ្ធិភាពសេដ្ឋកិច្ច អាចថា ខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ ខ្វះការគាំទ្រ ថ្លៃផលិតខ្ពស់ជាដើម ជាពិសេស ដើម្បីដោះស្រាយបញ្ហាប្រឈមជាប្រព័ន្ធក្នុងវិស័យកសិកម្ម និងជំរុញសេដ្ឋកិច្ចជាតិ។ ដើម្បីបង្កើនការគាំទ្រដល់ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពង្រីកកិច្ចសហការជាមួយដៃគូពាក់ព័ន្ធជាច្រើនជាមួយវិស័យឯកជននានា ដើម្បីធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាទិញកសិផលពីសហគមន៍កសិកម្មទំនើបនៅកម្ពុជាផងដែរ។ លើសពីនេះ ក្រសួងក៏បានកៀរគរធនធានពីប្រភពផ្សេងៗជួយដល់សហគមន៍កសិកម្មទំនើប ដោយបានសម្រប សម្រួលស្វែងរកដៃគូពាក់ព័ន្ធ និងគម្រោងជាច្រើនផងដែរ។ សូមជំរាបជូនទៀតថា ក្រៅពីសហគមន៍កសិកម្មទំនើបនេះ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសទទួលស្គាល់ «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដែលជាយន្តការថ្មីមួយទៀត ដើម្បីពង្រឹងបន្ថែមលើរចនាសម្ព័ន្ធដែលមានស្រាប់ឱ្យកាន់តែមានភាពរឹងមាំ ក្នុងគោលបំណងធានាបាននូវការតភ្ជាប់ទីផ្សារ ការគ្រប់គ្រងហិរញ្ញវត្ថុ ការសម្របសម្រួលបច្ចេកទេស និងការរៀបចំផែនការយុទ្ធសាស្ត្រវិនិយោគ។ ជាពិសេស ការដឹកនាំប្រកបដោយសមត្ថភាពវិជ្ជាជីវៈ និងតម្លាភាពខ្ពស់៕ អត្ថបទ៖ ឈិត បូរ៉ាវី  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
07/25/2026 07:07 AM
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM