ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញចែកអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាមជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ

សភាកម្ពុជារៀបចំកិច្ចសន្ទនាសភា៖ ការតភ្ជាប់ទំនាក់ទំនងសភារវាងសហភាពអឺរ៉ុប និងកម្ពុជា

2025/08/22 06:06:23 pm        304
ភ្នំពេញ ៖ សភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នេះ បានរៀបចំកិច្ចសន្ទនាសភា៖ ការតភ្ជាប់ទំនាក់ទំនងសភារវាងសហភាពអឺរ៉ុប និងកម្ពុជា នៅវិមានរដ្ឋសភា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំអន្តរសភា EU កម្ពុជា ( IPM ) លើកទី៥នៅឆ្នាំ២០២៦ខាងមុខ។កិច្ចសន្ទនានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃព្រឹទ្ធសភា និងឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា។វាគ្មិនដែលបានអញ្ជើញចូលរួម រួមមាន លោក Antoine Ripoll រដ្ឋមន្ត្រីទីប្រឹក្សានៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំអាស៊ាន និងលោក Bryan Fonari ប្រធានផ្នែកសហប្រតិបត្តិការនៃគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំរាជធានីភ្នំពេញ រួមជាមួយសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភាមួយចំនួនទៀត។នៅក្នុងសុន្ទរកថាបើករបស់ឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា បានលើកឡើងពីតួនាទីរបស់សហភាពអឺរ៉ុប ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជាក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ។ ឯកឧត្ដមបានកត់សម្គាល់ថា ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាង២៣ភាគរយនៅដើមឆ្នាំ២០២៥ ដោយឯកឧត្ដមក៏បានសង្កត់ធ្ងន់លើគោលដៅរបស់កម្ពុជា ដើម្បីបញ្ចប់ពីស្ថានភាពប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។ឯកឧត្ដមបានបញ្ជាក់ថា កម្ពុជាតែងតែប្តេជ្ញាចិត្តក្នុងការដោះស្រាយវិវាទដោយសន្តិវិធី គោរពតាមច្បាប់អន្តរជាតិ និងគោលការណ៍អធិបតេយ្យភាព និងបូរណភាពទឹកដី ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ក្នុងកិច្ចសន្ទនានេះ លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ពីសារៈសំខាន់នៃសន្តិភាព។កម្ពុជាឱ្យតម្លៃសន្តិភាព សន្តិភាពជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងសិទ្ធិមនុស្ស។ យើងសូមអំពាវនាវឱ្យប្រទេសថៃគោរពយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្រេចបាននៅប្រទេសម៉ាឡេស៊ី ហើយយើងសូមជំរុញឱ្យសភាអឺរ៉ុប និងសហគមន៍អឺរ៉ុបគាំទ្រដល់ការស្វែងរកយុត្តិធម៌ និងសន្តិភាពយូរអង្វែងរបស់កម្ពុជា។នៅក្នុងសុន្ទរកថាបិទកម្មវិធី ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃព្រឹទ្ធសភា បានបញ្ជាក់ជាថ្មីថា ភាពជាដៃគូ EU Cambodia ត្រូវបានចាក់ឫសនៅក្នុងការប្តេជ្ញាចិត្តរួមគ្នាដើម្បីសន្តិភាព វិបុលភាព និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ។ ឯកឧត្តមបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃការទូតសភា ក្នុងការកសាងទំនុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការ។ឯកឧត្ដម បានប្រកាសថា កិច្ចសន្ទនា នាពេលនេះ ជាការបន្តនៃមិត្តភាព ការសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យរវាងសហភាពអឺរ៉ុប និងព្រះរាជាណាចក្រកម្ពុជា៕

ក្រសួងមហាផ្ទៃ និងក្រសួងការងារ បន្តពង្រឹងយន្តការគាំទ្រដល់ពលករខ្មែរ​ដែលត្រឡប់មក​កម្ពុជាវិញ

2025/08/22 05:05:25 pm        624
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីផ្សព្វផ្សាយស្តីពី យន្តការគាំទ្រដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានីខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងការសម្រួលដល់ការវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃវិញ និងការជួយដោះស្រាយការងារជូនពួកគាត់។នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើបទបង្ហាញជូនដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តព្រៃវែង និងខេត្តបាត់ដំបង ដោយរំលេចអំពី ការទទួលស្វាគមន៍ពលករខ្មែរតាមច្រកព្រំដែនកម្ពុជា ថៃ ស្ថានភាពនៃការវិលត្រឡប់មកវិញរបស់ប្រជាពលរដ្ឋ និងពលករខ្មែរ ការគាំពាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការប្រៀបធៀបអត្ថប្រយោជន៍នៃការធ្វើការងារនៅប្រទេសថៃ និងប្រទេសកម្ពុជា។ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្សព្វផ្សាយពីប្រព័ន្ធ Hotline 1297 និងជំរុញឱ្យមានការណែនាំដល់បងប្អូនពលករចុះឈ្មោះស្វែងរកការងារធ្វើ ដើម្បីភាពងាយស្រួល និងចំណេញពេលជាងធ្វើដំណើរស្វែងរកការងារពីមួយកន្លែងទៅមួយកន្លែង។ ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រីជំរុញឱ្យមានការរំលេចពីតម្លៃសង្គម និងមនោសញ្ចេតនាល្អក្នុងការធ្វើការងារក្នុងស្រុក និងប្រឈមការរើសអើងពេលទៅធ្វើការនៅប្រទេសថៃ ព្រមទាំងបង្ហាញតម្រូវការកម្លាំងពលកម្មដែលជាកត្តាសំខាន់ក្នុងការជួយលើកកម្ពស់ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ក្នុងនាមក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះចំណាត់ការនិងវិធានការដ៏មានប្រសិទ្ធភាពរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ដែលបានចូលរួមដោះស្រាយបានទាន់ពេលវេលានូវ ការផ្សព្វផ្សាយឱកាសការងារជូនដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃយ៉ាងគំហុក ហើយបានផ្តល់នូវកិច្ចសហការយ៉ាងល្អជាមួយក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្រសួងមហាផ្ទៃ នឹងបន្តពង្រឹងយន្តការ និងនីតិវិធីក្នុងការស្វែងរកឱកាសការងារជូនដល់ពលករកម្ពុជារាប់ម៉ឺននាក់ និងជាមូលដ្ឋានមួយដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃអាចយកទៅពិគ្រោះយោបល់ជាមួយថ្នាក់ក្រោមជាតិក្នុងការចាត់ចែងណែនាំដល់ ពលករខ្មែរឱ្យមានលទ្ធភាពក្នុងការស្វែងរកមុខរបរនៅក្នុងប្រទេសល្អជាងការវិលត្រឡប់ទៅប្រទេសថៃវិញ៕

មេភូមិភាគទី៥កម្ពុជា៖កម្ពុជា-ថៃប្តេជ្ញាចិត្តធ្វើយ៉ាងណាស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន

2025/08/22 05:01:04 pm        280
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៥ បានឲ្យដឹងថានៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ដែលហៅកាត់ថាRBCនោះ បានប្រកាសព្រមគ្នាដោយប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំធ្វើយ៉ាងណាស្តារប្រក្រតីភាពឡើងវិញនៅ តាមបន់ព្រំដែននៃប្រទេសទាំងពីរ រួមទាំងដោះស្រាយបញ្ហានៃការរាយបន្លាលួសនិងសំបកកង់ពីសំណាក់ទាហានថៃផងដែរ។ ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉ោយប៉ែត ស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលប្រជុំនៅលើទឹកដីថៃនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះភាគីកម្ពុជា និងថៃ បានពិភាក្សាគ្នាក្នុងការស្វែងរកវិធានការជាក់ស្ដែង ដើម្បីដោះស្រាយបញ្ហានៃការរាយលួសបន្លានិងសំបកកង់ ព្រមទាំងការបង្កឧបសគ្គផ្សេងៗក្នុងគោលបំណងកាត់បន្ថយការលំបាក ដែលសហគមន៍មូលដ្ឋានកំពុងប្រឈមសម្រួលដល់ការវិលត្រលប់របស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាពទៅកាន់លំនៅឋានវិញ និងកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ឯកឧត្តមបានញ្ជាក់ទៀតថា«ភាគីកម្ពុជា និងថៃបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកសាងលើការវិវឌ្ឍជាវិជ្ជមាននេះ ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការស្ដារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន»។ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៥ បានឲ្យដឹងទៀតថានៅក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានបង្ហាញគោលបំណងលើកកម្ពស់កិច្ចពិភាក្សា និងបង្កើនជំនឿទុកចិត្តសំដៅកាត់បន្ថយភាពតានតឹង រក្សាសន្តិភាពនៅតាមបណ្ដោយព្រំដែន ដោយប្រើប្រាស់យន្តការចាំបាច់ផ្សេងៗ ដើម្បីដោះស្រាយភាពផ្ទុយគ្នាក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព ផងដែរមួយវិញទៀត ភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការអនុវត្តតាមលទ្ធផលនៃកិច្ចប្រជុំពិសេសរវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្តី ស្ដីទីថៃ ដែលបានប្រព្រឹត្តទៅនៅទីក្រុងពូត្រាចាយ៉ា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ និងសហការរៀបចំដោយសហរដ្ឋអាម៉េរិក ព្រមទាំង មានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅGBC រវាងកម្ពុជា និងថៃ ដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ផងដែរ។ឯកឧត្តមឧត្តមសេនីយ៍ឯក បានបញ្ជាក់ឲ្យដឹងផងដែរថា តាមរយៈកិច្ចប្រជុំខាងលើនេះភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្ដាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។ ភាគីទាំងពីរក៏បានបញ្ជាក់ពីសារៈសំខាន់នៃការ ពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និង វឌ្ឍនភាពដែលសម្រេចបាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយនឹងគោលបំណងរួមនៃការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញជាដើម។ជាមួយគ្នានោះដែរភាគីកម្ពុជា និងថៃ បានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមការងារសម្រាបសម្រួល (SG) ដើម្បីពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត រួមបញ្ចូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែន កងកម្លាំងឈរជើងតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា រួមទាំង ដោះស្រាយរាល់បទឧក្រិដ្ឋកម្មឆ្លងដែន នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរផងដែរ៕អត្ថបទ បាន ចក់

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអនុញ្ញាតជូន ឯកឧត្តមអគ្គនាយក Zhou Yijue នៃគណបក្សកុំម្មុយនីស្ដចិនតំបន់ស្វយ័តក្វាងស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/08/22 04:57:27 pm        568
នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតជូន ឯកឧត្តម Zhou Yijue សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអគ្គនាយកនៃការិយាល័យកិច្ចការទូទៅ នៃគណបក្សកុំម្មុយនីស្ដចិនតំបន់ស្វយ័តក្វាងស៊ី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការ ក.ប.ទ.។ជំនួបរវាង ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអគ្គនាយក រៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាង ក.ប.ទ. និងបណ្ឌិត្យសភាបចេ្ចកវិទ្យាឌីជីថលកម្ពុជា (CADT) ជាមួយរដ្ឋបាលខេត្តក្វាងស៊ី និងស្ថាប័នអប់រំរបស់ខេត្ត លើការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឈានមុខ (Emerging Technology) ជាដើម។

ក្នុងកិច្ចប្រជុំRBCកម្ពុជា និងថៃបានប្តេជ្ញាចិត្តធ្វើយ៉ាងណាស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន

2025/08/22 04:52:35 pm        187
ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលភាគី កម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៥ ភាគីថៃដឹកនាំដោយឧត្តមសេនីយ៍ឯក អាំម៉ារិទ្ធ ប៊ុនសុយ៉ មេបញ្ជការ កងទ័ពភូមិភាគទី១នោះ បានប្រកាសព្រមគ្នាដោយប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំធ្វើយ៉ាងណាស្តារប្រក្រតីភាពឡើងវិញនៅ តាមបន់ព្រំដែននៃប្រទេសទាំងពីរ រួមទាំងដោះស្រាយបញ្ហានៃការរាយលួសបន្លា និងសំបកកង់ពីសំណាក់ ទាហានថៃផងដែរ។ យោងតាមសេក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែនយោធ ភូមិភាគកម្ពុជា-ថៃ(RBC) ដែលបានធ្វើឡើងនៅលើទឹកដីថៃ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ បាន ឲ្យដឹងថា នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរក៏បានពិភាក្សាគ្នាក្នុងការស្វែងរកវិធានការជាក់ស្ដែង ដើម្បីដោះ ស្រាយបញ្ហានៃការរាយលួសបន្លានិងសំបកកង់ ព្រមទាំងការបង្កឧបសគ្គផ្សេងៗក្នុងគោលបំណងកាត់បន្ថយការលំបាក ដែលសហគមន៍មូលដ្ឋានកំពុងប្រឈម សម្រួលដល់ការវិលត្រលប់របស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាពទៅកាន់លំនៅឋានវិញ និងកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ តាមសេចក្តីប្រកាសព័ត៌មានបានញ្ជាក់ទៀតថា«ភាគីកម្ពុជា និងថៃបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកសាងលើការវិវឌ្ឍជាវិជ្ជមាននេះ ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការស្ដារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន»។នៅក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានបង្ហាញ គោលបំណងលើកកម្ពស់កិច្ចពិភាក្សា និងបង្កើនជំនឿទុកចិត្តសំដៅកាត់បន្ថយភាពតានតឹង រក្សាសន្តិភាពនៅតាមបណ្ដោយព្រំដែន ដោយប្រើប្រាស់យន្តការចាំបាច់ផ្សេងៗ ដើម្បីដោះស្រាយភាពផ្ទុយគ្នាក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព ផងដែរមួយវិញទៀត ភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការអនុវត្តតាមលទ្ធផលនៃកិច្ចប្រជុំពិសេសរវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្តី ស្ដីទីថៃ ដែលបានប្រព្រឹត្តទៅនៅទីក្រុងពូត្រាចាយ៉ា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ និងសហការរៀបចំដោយសហរដ្ឋអាម៉េរិក ព្រមទាំង មានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅGBC រវាងកម្ពុជា និងថៃ ដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ផងដែរ។បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ឲ្យដឹងផងដែរថា តាមរយៈកិច្ចប្រជុំខាងលើនេះភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្ដាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។ ភាគីទាំងពីរក៏បានបញ្ជាក់ពីសារៈសំខាន់នៃការ ពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និង វឌ្ឍនភាពដែលសម្រេចបាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយនឹងគោលបំណងរួមនៃការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញជាដើម។ជាមួយគ្នានោះដែរភាគីកម្ពុជា និងថៃ បានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមការងារសម្រាបសម្រួល (SG) ដើម្បីពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត រួមបញ្ចូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែន កងកម្លាំងឈរជើងតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា រួមទាំង ដោះស្រាយរាល់បទឧក្រិដ្ឋកម្មឆ្លងដែន នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរផងដែរ៕អត្ថបទបាន ចក់

វិធានការសំខាន់ៗ ១១ចំណុច ដែលក្រសួងការងារបានដាក់ចេញ​ក្នុងការ​ជួយ​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ឱ្យមានការងារធ្វើ

2025/08/22 03:05:30 pm        759
ខណៈពេលដែលពលករខ្មែរត្រឡប់មកកម្ពុជាវិញប្រមាណជាង ៩២ម៉ឺននាក់ តើក្រសួង​ការ​ងារ​បាន​ដាក់​ចេញវិធានការអ្វីខ្លះដើម្បីជួយពលករ?ចាប់តាំងពីពលករខ្មែរត្រឡប់មកស្រុកកំណើតវិញ ក្រសួងការងារបានដាក់ចេញវិធាន​ការ​សំខាន់​ៗ​ចំនួន ១១ដែលក្នុងនោះរួមមាន៖១. ការដាក់ចេញនូវសេចក្តីជូនដំណឹង ស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ២. ការដាក់ពង្រាយនូវមណ្ឌលសំចត និងកន្លែងទទួលពលករនៅតាមច្រកអន្តរជាតិកម្ពុជា-ថៃទាំង ៦ច្រក៣. ការដាក់ចេញនូវវេទិកាការងារតាមភូមិ-ស្រុក ជុំទី១ និងជុំទី២៤. សេចក្តីអំពាវនាវអំពីការទប់ស្កាត់ការរើសអើង និងការប្រើហិង្សាលើបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ៥. លិខិតចំហជូនម្ចាស់ម៉ាក អ្នកបញ្ជាទិញដែលទិញទំនិញពីប្រទេសថៃ និងអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មថៃ អំពីការកើនឡើងនូវអំពើហិង្សា មកលើពលករទេសន្តរប្រវេសន៍នៅប្រទេសថៃ ដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ៦. សេចក្តីជូនដំណឹងស្តីពីអំពើល្មើសច្បាប់ពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋជាថ្នូរនឹងការទទួលបានការងារធ្វើនៅក្នុងព្រះរាជាណាចក្រកម្ពុជា៧. សេចក្តីជូនដំណឹង ស្តីពីការលើកលែងលក្ខខណ្ឌតម្រូវឱ្យភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការចំពោះបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ៨. សេចក្តីណែនាំ ស្តីពីការសហការផ្ដល់ព័ត៌មានឱកាសការងារ ជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ៩. ប្រជុំពិភាក្សាជាមួយក្រសួងមហាផ្ទៃអំពីការផ្សព្វផ្សាយឱកាសការងារ ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃវិញ១០. វេទិកាជាមួយសហជីព និងប្រតិភូបុគ្គលិកដើម្បីជំរុញការផ្សព្វផ្សាយឱកាសការងារជូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ១១. យុទ្ធនាការជំរុញការចុះឈ្មោះស្វែងរកការងារជូនបងប្អូនពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ ដោយស.ស.យ.ក. ជាភ្នាក់ងារព័ត៌មានទីផ្សារការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈវិធានការទាំងនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ ក្នុងការជួយរកការងារធ្វើ និងផ្តល់កិច្ចគាំពារផ្សេងៗដល់ប្រជាជនខ្មែរ ជាពិសេសពលករខ្មែរដែលបានត្រឡប់មកកម្ពុជាវិញ។ជាមួយគ្នានេះ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វិធានការទាំងអស់នេះ បង្ហាញយ៉ាងជាក់ច្បាស់អំពីការគិតគូរយ៉ាងយកចិត្តទុកដាក់របស់ក្រសួងការងារ។អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា៖ “ការដាក់ចេញនូវវិធានការជាច្រើននេះ គឺបានបង្ហាញពីគិតគូរយ៉ាងយកចិត្តទុកដាក់របស់ក្រសួងការងារ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយធ្វើយ៉ាងណាជួយពលករដែលមកពីថៃរកការងារធ្វើឱ្យបាន”។ឯកឧត្តម បានបន្ថែមថា ក្រោយពីបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ក្នុងការជួយពលករខ្មែរ ក្រសួងការងារបាននិងកំពុងដាក់ចេញ និងអនុវត្តវិធានការសំខាន់ៗបន្ថែមមួយចំនួនទៀតផងដែរ។អ្នកនាំពាក្យ ថ្លែងថា៖ “ក្រសួងការងារបាននិងកំពុងបំពេញវិធានការសំខាន់ៗ ៣បន្ថែមទៀត ដូចជា ការបើកវេទិកាការងារប្រចាំថ្ងៃនៅតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងទីស្នាក់ការបេឡាជាតិសន្តិសុខសង្គមនៅតាមបណ្តាខេត្តក្រុង ការចុះវេទិកាការងារជុំទី៣ និងការចុះឈ្មោះស្វែងរកការងារធ្វើតាមលេខ Hotline 1297”។គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋខ្មែរ ប្រមាណ ៩២ម៉ឺននាក់បានវិលត្រឡប់មកដល់កម្ពុជាវិញ ក្នុងនោះមានក្មេង ៥ម៉ឺននាក់ និងអ្នកមានអាយុ ៤៥ឆ្នាំឡើងចំនួន ២៥ម៉ឺននាក់។ តាមរយៈយុទ្ធនាការរបស់ក្រសួងការងារ មានពលរដ្ឋរាប់ម៉ឺននាក់បានទទួលបាននូវឱកាសការងារជាបន្តបន្ទាប់។យ៉ាងណាក៏ដោយ ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តខ្ពង់ក្នុងការផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសពលករដែលបានវិញត្រឡប់មកប្រទេសកម្ពុជាវិញ និងសូមស្នើដល់ប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយលេខ ១២៩៧ ឬជួយចុះឈ្មោះចូលធ្វើការជូនបងប្អូនពលករ ឬប្រជាជនខ្មែរដែលមិនទាន់មានការងារធ្វើតាមរយៈតេឡេក្រាមបតរបស់ក្រសួង៕

សមាគមអភិវឌ្ឍន៍សង្គមខ្មែរ សហការជាមួយដៃគូក្នុងស្រុក ចូលរួមលើកកម្ពស់ផលិតផលខ្មែរ

2025/08/22 02:38:53 pm        225
ភ្នំពេញ ៖ សមាគមអភិវឌ្ឍន៍សង្គមខ្មែរ សហការជាមួយម្ចាស់ផលិតកម្ម សិប្បកម្ម ជំរុញការផ្សព្វផ្សាយ និងការប្រើប្រាស់ផលិតផលខ្មែរ ដើម្បី លើកកម្ពស់ផលិតផលក្នុងស្រុក ការបង្កើតការងារ និងប្រាក់ចំណូលក្នុងគ្រួសារ ដើម្បីជំរុញឱ្យចលនាសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធកាន់ តែរឹងមាំ។​ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងនៅក្នុងកិច្ចប្រជុំលើកទី២៩ ស្តីពីជំនួបថ្នាក់ដឹកនាំ និងសមាជិក-សមាជិការ នៃសមាគមអភិវឌ្ឍន៍សង្គមខ្មែរ និងការចុះអនុស្សារណៈយោគយល់គ្នា ជាមួយសហគ្រាសក្នុងស្រុក នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥ នេះថា បន្ទាប់ពីប្រទេសទទួលបាននូវសុខសន្តិភាព ឃើញថា ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗសម្រាប់ជាតិ បានកើតឡើងយ៉ាងឆាប់រហ័ស បានធ្វើសេដ្ឋកិច្ចកម្ពុជារឹងមាំជាបណ្តើរៗ, ប្រជាពលរដ្ឋក៏ទទួលបានការសិក្សា, ការអភិវឌ្ឍចំណេះ-ជំនាញ, តាមរយៈគ្រប់រូបភាព ខណៈរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការកែលម្អជីវភាពប្រជាជន ក្នុងនោះបាន ធ្វើឱ្យសិប្បកម្ម សហគ្រាសតូច-ធំក្នុងស្រុក បានកើតឡើងព្រោងព្រាត ដោយបានបង្កើតនូវជម្រើសលើទីផ្សារកាន់តែសម្បូរបែប។ ឯកឧត្តម បន្តថា ជាក់ស្តែងតាមរយៈនៃកិច្ចសហការជាមួយដៃគូផលិតកម្ម សិប្បកម្មក្នុងស្រុក របស់សមាគមអភិវឌ្ឍន៍ សង្គមខ្មែរ និងផ្សារសមាគមខ្មែរ ពិតជាមានសារៈសំខាន់ណាស់ ក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់ផលិតផលខ្មែរ លើ សមត្ថភាពការផលិត កែច្នៃ និងការផ្គត់ផ្គង់ចូលទីផ្សារទាំងក្នុងនិងក្រៅស្រុក ក្នុងគោលដៅជំរុញធ្វើពិពិធកម្មមុខបរ ការរកស៊ីទទួល ទានរបស់បងប្អូនម្ចាស់អាជីវកម្មឱ្យកាន់តែទូលំទូលាយ និងមានជម្រើសច្រើនសម្រាប់បរិបថសេដ្ឋកិច្ចថ្មីរបស់កម្ពុជា។ជុំវិញទីផ្សារចែកចាយផលិតផលនេះ, ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ លើកឡើងបន្ថែមថា បន្ទាប់ពីមានជម្លោះនៅតាមព្រំដែន បានធ្វើឱ្យ ប្រជាជនខ្មែរជួបការលំបាកជាច្រើនដូចជា ប្រជាពលករខ្មែរជិត ១ លាននាក់ បានវិលត្រឡប់មកប្រទេសជាតិដោយសារការភ័យខ្លាច, ចំណែកប្រជាពលរដ្ឋនៅតាមព្រំដែន បានភៀសសឹកមកនៅតំបន់សុវត្ថិភាព ជាពិសេសហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅតាមព្រំដែន បានរងនូវការខូចខាតជាដើម ដែលបញ្ហានេះ ឃើញថា, ប្រជាពលរដ្ឋកម្ពុជាបានបង្ហាញនៅក្នុងបណ្តាញសង្គម (គាំទ្រផលិតផល ជាតិ)។ ឯកឧត្តម សង្កត់ធ្ងន់ថា កម្ពុជាមិនរើសអើងទំនិញប្រទេសណាមួយឡើយ ហើយកម្ពុជាក៏មិនហាមឃាត់ការនាំចូលទំនិញ និងក៏មិនចង្អៀតចង្អល់ប្រើប្រាស់ផលិតគេនោះដែរ។ បញ្ហានេះ, ការប្រើប្រាស់ផលិតផលក្នុងស្រុករបស់បងប្អូន គឺជាការគាំទ្រដល់ការ ចំណាក់ស្រុករបស់ប្រជាពលរដ្ឋយើង តាមរយៈការទទួលបានការងារធ្វើ, បង្កើតប្រាក់ចំណូលទាំងអស់គ្នានៅក្នុងស្រុក ដើម្បីធ្វើឱ្យ ចរន្តរសេដ្ឋកិច្ចជាតិដើរឆ្ពោះទៅឥតឈប់ឈរ៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម សុខ ពុទ្ធិវុធ៖ ឱកាសអាហារូបករណ៍នឹងផ្តល់ជូនតែបេក្ខជនដែលមានឆន្ទៈ និងមានទឹកចិត្តសិក្សា ពិតប្រាកដតែប៉ុណ្ណោះ

2025/08/22 01:47:06 pm        234
នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានគណៈកម្មាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធាន​គណៈ​កម្មាធិការ​អាហា​រូប​ករណ៍​សិស្ស-​និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែង​ក្នុង​ឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សា និងពិគ្រោះ​យោបល់​ជា​មួយ​បណ្តា​អង្គ​ភាព​ពាក់ព័ន្ធលើកិច្ចការអាហារូបករណ៍ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ​២០២៥។សូមគូសបញ្ជាក់ផងដែរថា ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី លោក​ជំទាវ​បណ្ឌិត​ ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការ នៅឆ្នាំសិក្សា២០២៤-២០២៥ និង​ឆ្នាំ​សិក្សា​បន្ត​បន្ទាប់​ គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត បាន និងកំពុងធ្វើកំណែទម្រង់នីតិវិធីចុះឈ្មោះ និ​ង​ការ​ផ្គូផ្គងគ្រឹះស្ថានសិក្សាសម្រាប់បេក្ខជន ផ្លាស់ប្តូរទៅជាការអនុវត្តតាមប្រព័ន្ធឌីជីថល ដែល​ការ​ផ្លាស់​ប្តូរ​តាមបែបឌីជីថលនេះ គឺដើម្បីធានា​សុក្រឹតភាព​នៃ​ដំណើរ​ការ​ជ្រើស​រើស​និស្សិត​អាហា​រូប​ករណ៍​ដ៏​ថ្លៃ​ថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់​ជូន​តាម​រយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រកប​ដោយ​គុណភាព តម្លាភាព យុត្តិធម៌ និងបរិយាបន្ន៕

ឯកឧត្តម សុខ សូកេន៖ «ការសាមគ្គីភាពជាធ្លុងមួយ ជាកត្តានៃការរក្សាសន្តិភាព»

2025/08/22 01:33:29 pm        276
ការសាមគ្គីភាពជាធ្លុងមួយ គឺជាកត្តានៃការរក្សាសន្តិភាព រីឯការគោរពបទបញ្ជារ និងក្រមសីលធម៌ ជាប្រពៃណីយ៍របស់កងកម្លាំងប្រដាប់អាវុធកម្ពុជាក្នុងកិច្ចការពារអធិបតេយ្យជាតិ តែម៉ឺងម៉ាត់​អង់​អាច​​ក្លាហាន ដើម្បីទប់ទល់នឹងសត្រូវឈ្លានពាន។ នេះជាប្រសាសន៍របស់កឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្នុងពេលដែល ឯកឧត្តមបានដឹកនាំគណៈប្រតិភូក្រសួងចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈបរិក្ខារ ប្រើប្រាស់ រួមនឹងគ្រឿងឧបភោគបរិភោគប្រគល់ជូនដលកង់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧ និង វរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ដែលឈរជើងការពារនៅព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្ត កោះកុង ដែលជាដៃគូសម្ព័ន្ធមេត្រីភាពជាមួយក្រសួងអធិការកិច្ច និងក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។ ជាមួយគ្នានេះឯកឧត្តម សុខ សូកេន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា  និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ជូនចំពោះកងវីវីរ:យុទ្ធជនប្រកបដោយក្តីនឹករលឹក អាណិតស្រឡាញ់ និងបានអរគុណកោតសរសើរចំពោះ ការលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់បងប្អូននៅជួរមុខ ក្នុងបុព្វហេតុការ ពារទឹកដី ការពារជាតិមាតុភូមិរបស់យើងបានគង់វង់។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការខិតខំដឹកនាំរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងខិតខំស្វែងរកកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី នៃដំណើរការនៃការអនុវត្តបទឈប់បាញ់ និងបានអរគុណចំពោះបងប្អូនកងកម្លាំងទាំងអស់ ដែលមានជំនឿទុកចិត្តលើចំណាត់ការដ៏ច្បាស់លាស់ និងមោះមុតរបស់ប្រមុខរាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សប្បុរសជន ដែលមានឯកឧត្តម លោកជំទាវ លោក លោកស្រី ជា ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងអធិការកិច្ច មន្ទីរអធិការកិច្ចទាំង២៥ខេត្ត-ក្រុង និងក្រុមហ៊ុនឯកជនដូចជា៖ ឯកឧត្តម អ្នឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី (ក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប), ក្រុមហ៊ុន សោម៉ា គ្រុប, ក្រុមហ៊ុន Vattanac Brewery, សភាពា ណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា, និងក្រុមហ៊ុន Jinfu Renewable Resources Development Co., Ltd ជាពិសេសគឺការចូលរួមដ៏ថ្លៃថ្លាពីលោកជំទាវ អាន្នី សុខអាន និងក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន ផងដែរ។សូមរំលឹកថា ក្រសួងអធិការកិច្ច និងក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប បានចងសម្ព័ន្ធមេត្រីភាពជាមួយវរសេនាតូចនគរ បាលការពារព្រំដែនគោកលេខ៨២៧ និងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ តាំងពីឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ន ក្រោមការចង្អុលបង្ហាញដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងគោលបំណងគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រម ទាំងរឹតចំណងមេត្រីភាព សាមគ្គីភាព ភាតរភាព រវាងកងនគរបាលជាតិ និងស្ថាប័ន អង្គភាពស៊ីវិលឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់កងនគរបាលឱ្យកាន់តែប្រសើរ៕

សម្តេចសង្ឃរាជ បួរ គ្រី ប្រទានព្រះរាជអំណោយដល់គណៈគ្រប់គ្រង មន្ដ្រីរាជការ ក្រុមគ្រូពេទ្យ ក្រុមការងារ និងនិស្សិតស្នាក់នៅអគារចំនួន ២៨១អង្គ/នាក់

2025/08/22 01:23:07 pm        147
ភ្នំពេញ៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃ​ពុទ្ធិកសាកល​វិទ្យាល័យ​ព្រះសីហមុនី​រាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុ​ណា​ព្រះ​មហា​ក្សត្រ ​សីហមុនីបានប្រោសព្រះរាជទានព្រះរាជអំណោយ និងចែកអំណោយដល់គណៈគ្រប់គ្រង មន្ដ្រី​រាជការ ក្រុមគ្រូពេទ្យ ក្រុមការងារ និងនិស្សិតស្នាក់នៅអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព។ពិធី​នេះ មានកានិមន្តនិងអញ្ជើញចូលរួមពីលោក ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការទទួលបន្ទុក ពុទ្ធិក​សាក​ល​វិទ្យាល័យ​ព្រះ​សី​ហ​មុនី​រាជា លោកស្រីឧកញ៉ា ទាវ ប៊ុនចិន្ដា ព្រមទាំងសប្បុរជនជាច្រើនរូប នៅថ្ងៃទី២១ ខែ​សីហា ​ឆ្នាំ២០២៥ ។សម្តេចជាអង្គម្ចាស់បានមានព្រះរាជបន្ទូលថា អគារអន្តេវាសិកដ្ឋាន តេជោសន្តិភាព ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅក្នុងវត្តស្វាយពពែ រាជធានីភ្នំពេញ ដែលជាអំណោយ​របស់​សម្តេច​តេជោ​ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ អគារនេះមានកម្ពស់ ៥ ជាន់ ស្មើ​នឹង ៣០ បន្ទប់ អាចឱ្យនិស្សិតស្នាក់នៅបាន ១៨០នាក់។សម្តេច​ព្រះសាកលវិទ្យាធិការ មានព្រះបន្ទូលកោតសរសើរ និងថ្លែងអំណរគុណយ៉ាងកក់ក្តៅ ចំពោះ​ទឹកចិត្តដ៏ថ្លៃថ្លា គណៈគ្រប់គ្រង មន្រ្តីរាជការ សាស្រ្តាចារ្យ គ្រប់រូប ដែល​បាន​ខិតខំ​លះ​បង់​ពេល​វេលា​ កម្លាំងកាយចិត្តស្មារតីបញ្ញា ក្នុងការបំពេញការងារនិងបង្ហាត់ បង្រៀន សមណនិស្សិត និស្សិត ក្នុងបរិបទនៃជំងឺកូវីដ១៩ ក្នុងបេសកកម្មរបស់មហាគ្រួសារ PSB University មនុស្សធម៌ អប់រំ​ ផ្សព្វផ្សាយ ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ ក្នុងវឌ្ឍនភាពការងារ ចូល​រួម​ចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល​។សម្តេចជាអង្គម្ចាស់មានព្រះរាជបន្ទូលបន្តថា ធនធានមនុស្សគឺជា កត្តាសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ហើយធនធានមនុស្សល្អ ត្រូវតែមានទាំងសុខភាព សមត្ថភាព និងចំណេះដឹង។ រាជ​រដ្ឋាភិបាល បន្តផ្តល់អាទិភាពលើការវិនិយោគលើ វិស័យសុខាភិបាល និងការអប់រំ ដើម្បី​លើក​កម្ពស់​សុខុមាលភាពប្រជាពលរដ្ឋ និងអភិវឌ្ឍមូលធនមនុស្សឱ្យមានសក្តានុពលខ្ពស់ ទាំង​ជំនាញ​រឹង​ សីលធម៌ និងជំនាញទន់ផ្សេងៗ។ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ផ្តោត​លើ​ការ​កសាង​មូល​ធនមនុស្ស តាមរយៈការពង្រឹងគុណភាពអប់រំ ការផ្តល់ជំនាញបច្ចេកទេស ការលើក​កម្ពស់​សុខភាព និងការពង្រឹងប្រព័ន្ធគាំពារសង្គម។ក្រោយ​ទទួលព្រះរាជអំណោយគណ:គ្រប់គ្រង មន្រ្តីរាជការ ក្រុមគ្រូពេទ្យ ក្រុមការងារ និងនិស្សិត បាន​សម្តែងអារម្មរំភើបសប្បាយរីករាយ និងគោរពថ្លែងអំណរព្ររាជគុណ ដល់​សម្តេច​ព្រះ​មហា​សង្ឃ​រាជ បួរ គ្រីដែលព្រះរាជទានអំណោយ និងអំណោយដែលកំពុងសិក្សារៀនសូត្រ។សូម​ជម្រាបជូនថា ព្រះរាជអំណោយសង្គហទាន សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រោស​ប្រទាន​ដល់​គណៈ​គ្រប់គ្រង មន្រ្តីរាជការ សាស្រ្តាចារ្យ ចំនួន២៨១អង្គនាក់ នៃពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហមុនី​រាជា​នេះ គឺក្នុងម្នាក់ៗទទួលបាននាពេលនេះរួមមាន អង្ករ ២៥ គីឡូ មី១កេស និង​ថវិកា​មួយ​ចំនួនផងដែរ៕ អត្ថបទ៖ ​បាន ​សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអាមេរិកនាំគ្នាដង្ហែរក្បួននៅទីក្រុង Miami អំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅគុយបា
04/27/2026 08:04 PM
UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស
04/27/2026 08:04 PM
សេតវិមាន នឹងពិភាក្សាអំពីសន្តិសុខប្រធានាធិបតី និងគាំទ្រសេវាសម្ងាត់
04/27/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU
04/27/2026 08:04 PM
លោកស្រី Von der Leyen រិះគន់លោក Merz ដោយបញ្ជាក់ថា ការលុបទណ្ឌកម្មអ៊ីរ៉ង់ គឺឆាប់ពេក
04/27/2026 08:04 PM
សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត
04/27/2026 07:04 PM
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
04/27/2026 07:04 PM
ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»
04/27/2026 07:04 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
04/27/2026 07:04 PM
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
04/27/2026 07:04 PM