TOP STORY | សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះលោក ដូណាល់ ត្រាំ ដែលបានផ្តួចផ្តើមសម្របសម្រួល បទឈប់បាញ់ភ្លាមៗ រវាងកម្ពុជា និងថៃ ដោយគ្មានលក្ខខណ្ឌ ដើម្បីការពារអាយុជីវិតរបស់ទាហាន និងជនស៊ីវិលជាច្រើននាក់
ឯកឧត្តម គីម វីរៈ ដឹកនាំក្រុមការងារចុះពិនិត្យ និងនាំស្បៀងមួយចំនួនចែកជូនពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ
TOP STORY | ឯកឧត្តម ហេង រតនា៖ ចោរសៀមចិញ្ចឹមចិត្ត បើអញលួចប្លន់ប្រាសាទព្រះវិហារមិនបានទេ គឺត្រូវបំផ្លាញ និងកម្ទេចចោលតែម្តង!
TOP STORY | ក្រសួងការពារជាតិកម្ពុជា ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មិនពិត និងមានចរិតព្យាបាទពីសំណាក់ថៃ

ព័ត៌មានជាតិ

ខេត្តឧត្តរមានជ័យ រៀបចំការប្រណាំងទូក២ថ្ងៃ មានការដាក់តាំងពិព័រណ៍ ប្រគំ​តន្ត្រីខ្នាតយក្ស ប្រដាល់គុណខ្មែរ បង្កការសប្បាយរីករាយជូនពលរដ្ឋ

2024/10/12 01:51:30 pm        321
រដ្ឋបាលខេត្តឧត្តរមានជ័យ ជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យទាំងអស់ នៅថ្ងៃទី៤-៥ខែវិច្ឆិកា ឆ្នាំ២០២៤នេះ និងមានការរៀបចំការប្រណាំងទូកង ការដាក់តាំងបង្ហាញលក់ផលិតផលពិព័រណ៍ក្នុងស្រុក និងការប្រគំតន្រ្តី ដើម្បីបង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋមកលេខកម្សាន្ដ។ក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំការប្រណាំងទូកង ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា រដ្ឋបាលខេត្តបានកំណត់យកថ្ងៃទី ៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីរៀបចំព្រះរាជពិធីបុណ្យអុំទូក នឹងមានការរៀបចំដាក់តាំងពិព័រណ៍ ប្រគំតន្ត្រីខ្នាតយក្ស ប្រដាល់គុណខ្មែរ និងមានកម្មវិធីប្លែកៗ​សប្បាយៗជាច្រើនផ្សេងទៀត។ឯកឧត្តម បានបន្ថែមទៀតថា ការរៀបចំពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីបសំពះព្រះខែ ក្នុង​គោលបំណងរក្សា ​បាននូវប្រពៃណី ទំនៀមទម្លាប់​របស់​ដូនតា ក៏ដូចជា​ការ​បង្ក​បរិយាកាស​សប្បាយរីករាយ​ជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ ។ រដ្ឋបាលខេត្ត នឹងចាត់តាំង​ឱ្យ​មានរៀបចំពិធីប្រណាំងទូក (ង) ខ្នាតអន្តរជាតិ មានចំណុះ២២នាក់ ជាលក្ខណៈមិត្តភាព និង​មានការ​បាញ់កាំជ្រួច ​នៅបរិវេណ​សួនច្បារផ្លូវភ្លោះ​ មុខសាលាខេត្តផងដែរ។ឯកឧត្តម បន្តថា ព្រឹត្តិការណ៍នេះ ​រដ្ឋបាលខេត្ត​ក៏មានការចាត់តាំងឱ្យមានរៀបចំដាក់​តាំង​បង្ហាញ និង​លក់ផលិតផលកសិផលក្នុង និងក្រៅស្រុក គ្រឿងឧបភោគ-បរិភោគ សព្វសារ​ពើ ក្នុង​គោលបំណង​បង្ហាញ​អំពី​សក្តានុពលរបស់​ខេត្តឧត្តរមានជ័យ ដើម្បីជាការអបអរ​ក្នុងពិធីបុណ្សអុំទូកនាពេល​នោះ​ផងដែរ៕ 

ឯកឧត្តមបណ្ឌិត ថោង ខុន៖ ដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យ និងវាយតម្លៃអំពីស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាឃុំនានា នៃស្រុកតាំងគោក

2024/10/12 01:18:00 pm        175
កំពង់ធំ៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សស្រុកតាំងគោក ឯកឧត្តម ថោង ខុន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក និងលោក ហាក់ ម៉ុងហ៊ួត អភិបាលនៃគណៈអភិបាលស្រុកតាំគោក បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យ និងវាយតម្លៃអំពីស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាឃុំនានា នៃស្រុកតាំងគោក អំពីផលប៉ះពាល់មកលើដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធ និងរកដំណោះស្រាយឲ្យបានទាន់ពេលវេលា ដោយមានការចូលរួមពីឯកឧត្តមអនុប្រធានទី១, អនុប្រធានទី២ នៃក្រុមការងារចុះជួយស្រុក, ប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំ, គណបក្សស្រុក, គណបក្សឃុំ សរុបប្រមាណ ៥០នាក់។បន្ទាប់មក ក្រុមការងារក៏បានចុះពិនិត្យជាក់ស្តែងលើដំណាំស្រូវដែលរងការខូចខាត នៅតាម​ឃុំមួយចំនួន និងបានស្នើឲ្យលោកប្រធានគណបក្សស្រុកតាំងគោកធ្វើសេចក្តីរាយការណ៍ ទៅ​ប្រធានគណបក្សខេត្ត ដើម្បីស្នើសុំពូជស្រូវជូនប្រជាពលរដ្ឋដែលរងការខូចខាតប្រមាណ ២៤៤គ្រួសារ ឲ្យបានទាន់ពេលវេលា៕

ឯកឧត្តម សួស យ៉ារ៉ា៖ កម្ពុជាចង់ស្វែងយល់ពីការគ្រប់គ្រងតំបន់ព្រៃលិចទឹក នៅទីក្រុងហឺឡុងជាំង ប្រទេសចិន

2024/10/12 11:59:47 am        199
នៅក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី ១១ ខែតុលាឆ្នាំ ២០២៤ ឯកឧត្តម វ៉ាង តាវៃ ប្រធានគណៈប្រតិភូសភាខេត្តហឺឡុងជាំង នៃសាធារណរដ្ឋប្រជាមានិតចិន និង ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) ​បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២ កម្ពុជា-ចិន តាំងពីជំនាន់មុនរហូតមកដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន ដែលបានលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ការទូត កាន់តែរឹងមាំនិងស៊ីជម្រៅក្នុងការកសាងសហគមន៍ជោគវាសនារួម​ក្នុងយុគសម័យ​ថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដើម្បីជាចលករថ្មីជំរុញកិច្ច​សហប្រតិបត្តិការត្បូងពេជ្រ​ និងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាក់ស្តែងការពង្រឹងកិច្ចសហប្រតិបត្តិការច្រករបៀងមច្ឆានិងអង្ករជាដើម។ ឯកឧត្តមប្រធានគណៈកម្មការទី៥ បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន កម្ពុជាខិតខំប្រឹងប្រែងពង្រឹងគុណភាព និងស្តង់ដារទំនិញកសិកម្ម ដើម្បីឱ្យការធ្វើ​ពាណិជ្ជកម្ម​របស់យើងកាន់តែទូលំទូលាយ ព្រមជាមួយនឹងការពង្រឹងវិស័យទេសចរណ៍ សាសនានិងវប្បធម៌ ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកទស្សនាសម្បត្តិវប្បធម៌របស់កម្ពុជា និងសំណូមពរ​ឱ្យភាគីចិនពិនិត្យទៅលើព័ត៌មានមិនពិតមួយចំនួនដែលបានបង្ហោះនៅលើបណ្តាញសង្គមកាលពីប៉ុន្មានឆ្នាំមុន និងដែលអាចធ្វើឱ្យទេសចរជនជាតិចិនមានការយល់ច្រឡំអំពីកម្ពុជា។ ឯកឧត្តម វ៉ាង តាវៃ បានលើកឡើងថាកិច្ចសហប្រតិបត្តិការជាមួយអាស៊ានគឺជាកិច្ចការអាទិភាព ជាពិសេសកម្ពុជា ព្រោះប្រជាជនចិនស្រឡាញ់កម្ពុជា និងអះអាងថាអង្ករនិងកសិផលកម្ពុជា​នឹងមានចរាចរណ៍នៅលើទីផ្សារខេត្តហឺឡុងជាំង។ ឯកឧត្តមក៏បានជម្រាបជូនផងដែរអំពីសក្តានុពលបច្ចេកវិទ្យា ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម និងវប្បធម៌ នៃខេត្តហឺឡុងជាំង ជាពិសេសសក្តានុពលភូមិសាស្រ្តក្នុងខេត្តនេះដែលស្ថិតនៅភាគឦសាននៃប្រទេសចិន មានផ្ទៃដីប្រមាណ៤៧ម៉ឺនម៉ែត្រការ៉េ ដែលជិតពាក់កណ្តាលនៃផ្ទៃដីនេះគ្របដណ្តប់ទៅ​ដោយព្រៃលិចទឹក និងបានក្លាយជាតំបន់ទេសចរណ៍គួរជាទីចាប់អារម្មណ៍​ជាមួយនឹងភាពអស្ចារ្យនៃចម្លាក់ទឹកកក។ ឆ្លៀតឱកាសនេះដែរ ឯកឧត្តមបាន គោរពអញ្ជើញថ្នាក់ដឹកនាំកម្ពុជាទៅទស្សនកិច្ចនៅខេត្តហឺឡុងជាំង ក្នុងកំឡុងខែមករានិងខែកុម្ភៈ ដែលជាពេលវេលាល្អបំផុតក្នុងការទស្សនាចម្លាក់ទឹកកកស្នាដៃល្អឯករបស់ប្រជាជនចិន។ ជាការឆ្លើយតប ឯកឧត្តមប្រធានគណៈកម្មការទី៥ ​បានទទួលយកសំណើនេះ នឹងជម្រាបជូនថ្នាក់​ដឹកនាំក្នុងការពិចារណាទៅពេលវេលាសមស្របណាមួយ។ ឯកឧត្តមក៏បានជម្រាបជូនគណៈប្រតិភូផងដែរថា កម្ពុជាមានព្រៃលិចទឹកនៅតាមតំបន់បឹងទន្លសាបប្រមាណជា៥០%នៃផ្ទៃប្រទេស ដូច្នេះកម្ពុជាមាន​បំណងចង់​ស្វែងយល់អំពីការអនុវត្តល្អ ទាក់ទងនឹងវិស័យកសិកម្ម ព្រៃឈើ ទេសចរណ៍ និងវប្បធម៌​នៅខេត្តហឺឡុងជាំង និងបានស្នើឱ្យសភាខេត្តហឺឡុងជាំងពិចារណា​ធ្វើកិច្ចសហប្រតិបត្តិការជាមួយ​ខេត្តណា​មួយនៃប្រទេសកម្ពុជាលើវិស័យដែលផ្តល់ផលប្រយោជន៍ឱ្យប្រជាជនទាំងសងខាង។សូមជម្រាបជូនថា គណៈប្រតិភូសភាដែលដឹកនាំដោយ ឯកឧត្តម វ៉ាង តាវៃ អគ្គនាយករង​នៃគណ:កម្មាធិការត្រួតពិនិត្យ និងយុត្តិធម៌នៃសភាប្រជាជនខេត្តហីឡុងជាំង គឺជាគណៈប្រតិភូទី១ ដែលមកទស្សនកិច្ចនៅកម្ពុជា តាមរយៈការអនុវត្តនូវអនុស្សារណៈយោគយល់គ្នា (MOU) រវាងរដ្ឋសភា​កម្ពុជា​និងសភាប្រជាជនចិន និងការចុះ MOU រវាងអគ្គលេខាធិការដ្ឋាននៃសភា​ប្រទេសទាំងពីរ ដែលធ្វើឡើងក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់​ខ្ពស់រដ្ឋសភា​ទៅកាន់ប្រទេសចិនកាលពីពេលថ្មីៗនេះ។

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងសុខាភិបាល ទស្សនកិច្ចមន្ទីរពេទ្យ ដែលផ្តល់សេវាអេដស៍ ក្នុងខេត្តចន្ទបុរី ប្រទេសថៃ

2024/10/12 11:53:47 am        240
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង រួមមានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទៅទស្សនកិច្ចមន្ទីរពេទ្យផុងណាមរ៉ុន (Pong Nam Ron) ដែលផ្តល់សេវាអេដស៍ ក្នុងខេត្តចន្ទបុរី ប្រទេសថៃ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។អមដំណើរគណៈប្រតិភូរួមមាន៖ ឯកឧត្តមអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ ឯកឧត្តមអភិបាលរងខេត្ត និងប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន អភិបាលរងស្រុក តំណាងអង្គការសង្គមស៊ីវិលដែលធ្វើការងារអេដស៍និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ ភាគីថៃទទួលស្វាគមន៍គណៈប្រតិភូរួមមានឯកឧត្តម Monsit Paisarntanawat អភិបាលខេត្តចន្ទបុរី លោកប្រធានមន្ទីរសុខាភិបាលខេត្តចន្ទបុរី ប្រធានមន្ទីរពេទ្យផុងណារ៉ុន ការិយាល័យបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងផ្នែកជំងឺអេដស៍និងកាមរោគនៃ ក្រសួងសុខាភិបាលថៃ ព្រមទាំងតំណាងអង្គការសង្គមស៊ីវិលដែលធ្វើការងារអេដស៍ផងដែរ។ ឯកឧត្តមអភិបាលខេត្តចន្ទបុរី គូសបញ្ជាក់ថា ជំនួបនេះជាឱកាសពង្រឹង និងអភិវឌ្ឍន៍វិស័យសុខាភិបាលរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ដែលអាចជួយដោះស្រាយបញ្ហាជំងឺអេដស៍។ ក្នុងនោះ យើងអាចនឹងរៀបចំគោលការណ៍ណែនាំសុខភាព និងគ្រប់គ្រងជំងឺឆ្លងក្នុងចំណោមពលករផងដែរ។ មានប្រសាសន៍ទៅកាន់ភាគីថៃ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា នៅកម្ពុជា តាមការប៉ាន់ស្មានមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៧៦០០០នាក់។ ក្នុងនោះ អ្នកមកទទួលសេវាថែទាំព្យាបាលជំងឺអេដស៍មានចំនួន៦៨០០០នាក់។ ដូច្នេះ មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ៨០០០នាក់ បាត់មុខមិនមកទទួលសេវាក្នុងប្រព័ន្ធ ដែលអាចសំងំព្យាបាលនៅមន្ទីរពេទ្យឯកជន ឬជាជនចំណាកស្រុក។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ដំណើរទស្សនកិច្ចនេះជាការសិក្សាស្វែងយល់ ដើម្បីបើកផ្លូវទៅរកកិច្ចសហការក្នុងការគ្រប់គ្រងការរីករាលដាលជំងឺអេដស៍ក្នុងចំណោមពលករខ្មែរដែលឆ្លងដែន និងកំពុងធ្វើការនៅប្រទេសថៃ។ នៅពេលខាងមុខអ្នកបច្ចេកទេសកម្ពុជា នឹងពិភាក្សា​លម្អិតជាមួយភាគីថៃ ដែលអាចឈានទៅចុះអនុស្សរណៈនៃការយោគយល់​ឱ្យពលករខ្មែរ​អាចធ្វើតេស្ត និងទទួលការព្យាបាលនៅមន្ទីរពេទ្យណាមួយនៅប្រទេសថៃ។សូមរំលឹកផងដែរថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានដឹកនាំគណៈប្រតិភូអន្តរក្រសួងទៅជួបសំណេះសំណាលជាមួយក្រុមប្រជាជនគន្លឹះដែលប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍ នៅ"ផ្ទះម៉ែភូមិ" នាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសាកសួរក្រុមអ្នកដែលមកសំណាក់ឆ្លងកាត់នៅផ្ទះម៉ែភូមិ អំពីបញ្ហា​សុខភាព វិធីការពារពីការឆ្លងមេរោគអេដស៍ និងការទទួលសេវាបង្ការអេដស៍។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វិធីល្អដើម្បីកុំឱ្យឆ្លងអេដស៍គឺបង្ការដោយការប្រើស្រោម​អនាម័យ។ ប៉ុន្តែ បើសង្ស័យថា អាចឆ្លងមេរោគអេដស៍ត្រូវប្រញាប់ទៅធ្វើតេស្ត។ បើមានលទ្ធផលតេស្តវិជ្ជមាននឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃ។ តមកនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍បាន​ដឹកនាំ​គណៈប្រតិភូអន្តរក្រសួងដែលរួមមានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងសុខាភិបាល ទៅទស្សនកិច្ចមន្ទីរពេទ្យអារញ្ញប្រាថេតដែលផ្តល់សេវាអេដស៍ ក្នុងខេត្តស្រះកែវ ប្រទេសថៃ។ ភាគីថៃទទួលស្វាគមន៍គណៈប្រតិភូរួមមានលោក Chawwanate Yimprasert អភិបាលរងខេត្តស្រះកែវ លោកប្រធានមន្ទីរសុខាភិបាលខេត្តស្រះកែវ ប្រធានមន្ទីរពេទ្យអារញ្ញប្រាថេត ការិយាល័យបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងផ្នែកជំងឺអេដស៍និងកាមរោគនៃ ក្រសួងសុខាភិបាលថៃ ព្រមទាំងតំណាងអង្គការសង្គមស៊ីវិលដែលធ្វើការងារអេដស៍ (AHF, SWING & Worl Vision) ផងដែរ។ ដំណើរទស្សនកិច្ចនេះ ជាការសិក្សាស្វែងយល់ ដើម្បីបើកផ្លូវទៅរកកិច្ចសហការក្នុងការ​គ្រប់គ្រងការរីករាលដាលជំងឺអេដស៍ក្នុងចំណោមពលករខ្មែរដែលឆ្លងដែន និងកំពុងធ្វើការ​នៅប្រទេសថៃ។ នៅពេលខាងមុខអ្នកបច្ចេកទេសកម្ពុជានឹងពិភាក្សាលម្អិតជាមួយភាគីថៃ ដែលអាចឈានទៅចុះអនុស្សរណៈនៃការយោគយល់ឱ្យពលករខ្មែរអាចធ្វើតេស្តនៅមន្ទីរពេទ្យណាមួយនៅប្រទេសថៃ៕អត្ថបទ រដ្ឋា 

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ តាមរយះកិច្ចប្រជុំកំពូលអាស៊ាន ចិនបានដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន

2024/10/12 11:41:22 am        302
ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា តាមរយៈដំណើរចូលរួមរបស់ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រទេសចិនបានសម្រេចនូវការបញ្ចប់ជាដុំកំភួននៃការចរចាដំឡើង កម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ៣.០។ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ តាមរយៈសន្និសីទសារព័ត៌មាន ស្ដីអំពីការចូលរួមរបស់ចិននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន និងអាស៊ីបូព៌ានៅប្រទេសឡាវ ​កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ នៅស្ថានទូតចិននៅកម្ពុជា។តាមរយៈសន្និសីទ ឯកឧត្តម វ៉ាង វិនពីន បានបញ្ជាក់ថា ក្នុងឱកាសឯកឧត្តមនាយករដ្ឋមន្រ្តីចិន លី ឈាង បានអញ្ជើញកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រទេស​ចិន និងប្រទេសអាស៊ានបានសម្រេចលទ្ធផលជាផ្លែផ្កាជាច្រើន ជាពិសេសគឺការ​ដំឡើងកម្រិតកិច្ចព្រមព្រៀងបន្ថែមទៀតលើការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចតំបន់ ខណៈតាម​រយៈការដំឡើងកម្រិតនៃកិច្ចសហប្រតិបត្តិការនេះ ប្រទេសអាស៊ានអាចទទួលផលប្រយោជន៍​ពីការចូលទៅកាន់ទីផ្សារដ៏ធំរបស់ចិនកាន់តែល្អប្រសើរ តាមរយៈកិច្ចសហប្រតិបត្តិការកសិកម្ម និងពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិកដែលកាន់តែមានលក្ខណៈប្រសើរជាងមុន។ ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបន្តថា ប្រទេសចិនបានបញ្ចប់ការចរចារ និងបានផុ្តល់ភាពធានាជាប្រព័ន្ធ ជានិរន្ត នូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ដែល​មានទំហំធំ ដែលជាកិច្ចខិតខំប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំរវាងចិន ​និងអាស៊ាន ដែលនេះបាន​បង្ហាញថា បានរក្សាបានភាពជាពហុភាគី និងពាណិជ្ជកម្មសេរីជាមួយគ្នា ហើយបាននឹងជំរុញ​សមាហរណកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្មនេះ ហើយនិងជាកម្លាំងថ្មីមួយសម្រាប់ការអភិវឌ្ឍ​និងភាពរុងរឿងក្នុងតំបន់និងសាកល។ សមិទ្ធផលទី២ គឺផ្តោតលើកិច្ចប្រជុំដែលឯកឧត្តម លី ឈាង បានចូលរួមនោះ គឺបានជំរុញកិច្ចសហប្រតិបត្តិការ AFTA រវាងចិននិងអាស៊ាន។ ប្រទេសចិនក៏បានចុះហត្ថលេខាជាច្រើនលើវិស័យរួមគ្នា រួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមទូរគមនាគមន៍ កសិកម្មឆ្លាតវៃ អភិបាលកិច្ច និងកិច្ចសហប្រតិបត្តិការអេកូឌីជីថល និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន។ ទាំងនេះប្រទេសចិនបានជំរុញឱ្យកាន់តែជិតស្និទ្ធ។សូមជម្រាបថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៧ ​នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ កាលពីទី១០ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ​បានគូសបញ្ជាក់ថា កម្ពុជាពេញចិត្តចំពោះការសម្រេចបាននូវការបញ្ចប់ជាដុំកំភួននៃការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ៣.០។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ​បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងដែលត្រូវដំឡើងកម្រិតនឹងរួមចំណែក​បន្ថែមទៀត​ដល់ការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចតំបន់។ ហើយតាមរយៈជំនួបរវាងសម្ដេចធិបតី និងឯកឧត្តមនាយករដ្ឋមន្រ្ដីចិន ​នៅប្រទេសឡាវនេះ ​ចិនផ្ដល់ជំនួយឥតសំណងចំនួន ៣០០ លានយ័នបន្ថែម ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ៕

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញអាជ្ញាធរខេត្តរតនគិរី រកដីទំនេរសម្រាប់ចែកកងកម្លាំង

2024/10/12 10:39:49 am        281
រតនគិរី៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញទៅដល់អភិបាលខេត្តរតនគិរី រកមើលដីដែលទំនេរ និងធ្វើបញ្ជីឲ្យបានច្បាស់លាស់ ចំពោះកងកម្លាំងដែលពុំទាន់មានដីសម្រាប់រស់នៅសមរម្យ ដើម្បីចែកជូនដល់ពួកគាត់ សម្រាប់សង់ផ្ទះនិងធ្វើកសិកម្មជាដើម ។ក្នុងកិច្ចប្រជុំ ជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តរតនគិរី កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បច្ចុប្បន្នក្រសួងរៀបចំដែនដីកំពុងអនុវត្តន៍​នូវ​គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ដែលមានជាការបែងចែក​ដីជូនប្រជាពលរដ្ឋដែលគ្មានដី ឬមានជីវភាពក្រីក្រ ក៏ដូចជាការកសាងនូវ​ហេដ្ឋា​រចនាសម្ព័ន្ធ​នានាជាដើម ។ឯកឧត្តមបន្តថា ទន្ទឹមនេះ សូមរដ្ឋបាលខេត្តរតនគិរី ពិនិត្យមើលនូវកងកម្លាំងដែលមានជីវភាព​លំបាកជួយរកដីសម្បទានសង្គមកិច្ចជូនដល់ពួកគាត់ ខណៈក្នុងដំណើរមកខេត្តភូមិភាគឦសាន្តនេះ ក៏បានចុះពិនិត្យមើលពីតំបន់ ដែលទទួលបានគម្រោង LASED ក៏បានមើលឃើញពីការរីក​ចម្រើន​ច្រើន​របស់ពលរដ្ឋទទួលផលផងដែរ ។ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់រដ្ឋបាលខេត្ត អាជ្ញាធរដែនដី មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវសហការល្អជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នាពេលឆាប់ៗខាងមុខនេះ ហើយក៏ត្រូវរួមគ្នា​រៀបចំ​ការអភិវឌ្ឍខេត្តរតនគីរីបន្ថែមទៀត ​ឱ្យកាន់តែមានភាពទាក់ទាញ រៀបចំទីក្រុងទីប្រជុំជន​ឱ្យបានល្អ ​និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ពីមួយថ្ងៃទៅ​មួយថ្ងៃ និងជំរុញបន្ថែមទៀត ដល់ការដាំដុះដំណាំផ្សេងៗ​ ឲ្យបានកាន់តែច្រើន ព្រោះខេត្តនៅតំបន់​ភូមិភាគឦសាន្តនេះ កំពុងមានសក្ដានុពលខ្លាំងណាស់ ពាក់ព័ន្ធនឹងវិស័យកសិកម្មនេះ ។ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី មានប្រសាសន៍ថា ខេត្តរតនគិរី ការចុះបញ្ជីដីធ្លី​លក្ខណៈប្រព័ន្ធ និងបានចេញបណ្ណសរុបចំនួន ១០១ភូមិ បានចេញបណ្ណចំនួនជាង ៣ម៉ឺន ៣ពាន់បណ្ណ និងកំពុងបិទផ្សាយ និងត្រៀមចែកបណ្ណជូនប្រជាពលរដ្ឋបន្ត នៅតាម​បណ្ដាស្រុកមួយចំនួន ។ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សម្រាប់ការងារវាស់វែងដីធ្លីនេះ ក្នុងភូមិសាស្ត្រខេត្តរតនគិរី ហាក់មានភាពលំបាក និងមានឧបសគ្គច្រើន ​ព្រោះស្ថានដីមានលក្ខណៈជម្រាលភ្នំ ជាពិសេស​នៅក្នុងរដូវវស្សា ដែលមានភាពរអិល និងពិបាកសរសេរឈ្មោះជនជាតិដើមភាគតិច តែយ៉ាង​ណាក្រុមការងារមន្ត្រីសុរិយោដី ​និងយុវជនស្ម័គ្រចិត្តនៅតែបន្តប្រឹងប្រែងវាស់វែង និងចុះបញ្ជី​ជូនប្រជាពលរដ្ឋ ៕អត្ថបទ បាន សុខរិទ្ធិ 

ក្នុងកិច្ចប្រជុំអាស៊ាននៅឡាវសម្តេចធិបតី៖ កម្ពុជាប្រកាន់ជំហរដដែលទាក់ទងនឹងឧបទ្វីបកូរ៉េ មជ្ឈិមបូព៌ា​ និងសមុទ្រចិនខាងត្បូង

2024/10/12 09:45:56 am        271
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ បានថ្លែងថា នៅក្នុងសុន្ទរកថា គន្លឹះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន​លើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ​ដែលឡាវធ្វើជាម្ចាស់ផ្ទះនោះ​ បានលើកឡើងថា កម្ពុជានៅតែប្រកាន់ជំហរ ដដែលជាដដែលចំពោះបញ្ហាឧបទ្វីបកូរ៉េ បញ្ហាសមុទ្រចិនខាងត្បូង បញ្ហា​មជ្ឈិមបូព៌ា និងគោលនយោបាយ ចិនតែមួយ។ឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មាន​ ក្នុង​សន្និសីទ​សារព័ត៌មាន ​នៅព្រលាន​យន្តហោះអន្តរជាតិ​ភ្នំពេញ ​ស្តីពីលទ្ធផល​នៃការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៤៤ និង៤៥ និង​កិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត​របស់សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃព្រះរាជាណា​ចក្រ​កម្ពុជា​នៅប្រទេសឡាវ នាយប់ថ្ងៃទី១១ ​ខៃតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា​ បញ្ហា​ទាំងអស់​ដែលបានរៀបរាប់មកខាងលើនេះពុំមែន​កើត​ឡើង​ម្សិលមិញ ឬ​អាទិត្យ​មុន​នោះទេ​ ពោលគឺវាបាន​អូសបន្លាយ​អស់រយៈពេលជាច្រើន​ទសវត្សន៍​មកហើយ ហើយបញ្ហាធំៗ​ទាំងអស់នេះ​ក៏មិនងាយស្រួល​ក្នុងការរកដំណោះស្រាយបានដែរ។ តែយ៉ាងណា​ក៏ដោយ​កម្ពុជា​នៅតែប្រកាន់ជំហរយ៉ាងច្បាស់លាស់​ដោយ​ឥត​ងាករេ​របស់​ខ្លួនដដែល ដោយ​អំពាវនាវឲ្យភាគីពាក់ព័ន្ធរកដំណោះស្រាយគ្នា​ដោយសន្តិវិធី ប្រកបដោយសន្តិភាព និង​ស្ថិរភាព។ដោយឡែកចំ​ពោះប​ញ្ហារវាង​កោះតៃវ៉ាន់ និងប្រទេស​ចិនវិញ ​ត្រូវ​បាន​ឯកឧត្តម ​តាន់ ​ហ្សង់ហ្វ្រង់ស័រ បាន​ប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ​កម្ពុជា​ប្រកាន់​ជំហរដដែល ​ពោលគឺទទួលស្គាល់ចិន​ប្រជាមានិតថា ​ជាអ្នកតំណាងផ្តាច់​មុខតែមួយ ​ខណៈកម្ពុជា​ ចាត់ទុកថា​ កោះតៃវ៉ាន់​ជាផ្នែកមួយ​នៃ​ដែនដី​ប្រទេសចិន ​ហើយបញ្ហានៅ​កោះតៃវ៉ាន់​នេះ​ទៀតសោត​គឺជា បញ្ហាផ្ទៃក្នុងរបស់ប្រទេសចិន​តែប៉ុណ្ណោះ៕អត្ថបទ៖ បាន ចក់

កត្តាដែលនាំឲ្យកាណាដា មានផែនការបើកស្ថានទូតនៅកម្ពុជា គឺមកពីនយោបាយការទូត ដ៏ឈ្លាសវៃរបស់សម្តេចធិបតី

2024/10/12 09:09:47 am        280
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានលើកឡើងថា កត្តាដែលនាំឲ្យប្រទេសកាណាដា មានផែនការបើកស្ថានទូតរបស់ខ្លួន លើទឹកដីប្រទេសកម្ពុជា នាពេលាឆាប់ៗ ខាងមុខនេះ គឺមកពីនយោបាយការទូតដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ​ហើយគម្រោងនេះក៏ជាសញ្ញាមួយបង្ហាញ អំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងកាណាដា ឲ្យកាន់ប្រសើរបន្ថែមទៀតផងដែរ។ឆ្លើយតបនឹងអ្នកសារព័ត៌មានក្នុង​សន្និសីទ​មួយ ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមកិច្ច​ប្រជុំកំពូល​អាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសឡាវ នាយប់ថ្ងៃទី១១ ខៃតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានលើកឡើងថា ដោយសារតែប្រទេសកម្ពុជា​មាន​សារសំខាន់​អ្វីមួយ​សម្រាប់​ប្រទេសគេ ​ទើបបានជាគេមានគោលដៅ នឹងបើកស្ថានទូតនៅកម្ពុជា ហើយកម្ពុជា​សូម​ស្វាគម៍​យ៉ាងកក់ ក្តៅចំពោះវត្តមានរបស់ទូតកាណាដា ​ដែលនឹងកើតឡើងនៅលើទឹកដី​កម្ពុជាផងដែរ។សូមបញ្ជាក់ថា ឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា​ នៅក្នុងជំជួបពិភាក្សាការងារ​មួយ​ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ​ក្រៅកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីថ្ងៃទី១០ ​ខែតុលា ឆ្នាំ២០២៤នេះ បាន​ជម្រាបជូនសម្ដេចធិបតីថា ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យការទូតឲ្យកាន់តែល្អប្រសើរបន្ថែម​ទៀត​វាងកាណាដា និងកម្ពុជានោះប្រទេសកាណាដា គ្រោងបើកស្ថានឯកអគ្គរាជរដ្ឋទូតខ្លួន នៅរាជធានីភ្នំពេញ​នាពេលឆាប់ៗខាងមុខ។នៅចំពោះមុខសម្តេចធិបតី នាយករដ្ឋមន្រ្តី ឯកឧត្តម Justin Trudeauក៏បានបញ្ជាក់ពីការ​បន្ត​ពង្រឹង​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ(កម្ពុជា-កាណាដា) ឱ្យកាន់តែរឹងមាំ ថែម​ទៀត ​ដែល​ក្នុងនោះផ្នែក​ពាណិជ្ជកម្ម ​កាណាដា ​នឹង​បញ្ជូន​គណៈប្រតិភូពាណិជ្ជកម្ម ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ពិភាក្សា​អំពី​ការ​ជំរុញ ​និង​លើក​កម្ពស់​ពាណិជ្ជកម្ម​ទ្វេភាគី។ឯកឧត្តមនាយករដ្ឋមន្រ្តី វ័យក្មេង​របស់កាណាដារូបនេះ ក៏បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ពាណិជ្ជកម្មរវាង​កាណាដា ​និង​អាស៊ាន​តាមរយៈកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​អាស៊ាន-កាណាដា ​ដែលនឹងត្រូវ​អនុម័តនាពេលខាងមុខនេះផងដែរ។នៅក្នុងកិច្ចជំនួបទ្វេភាគីនោះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី ​ក៏​បាន​ប្រាប់​ដល់​នាយករដ្ឋមន្រ្តីកាណាដាផងដែរថា កម្ពុជាក៏គ្រោងបើកស្ថានទូតរបស់ខ្លួននៅកាណាដាផងដែរ ហើយ​សម្តេច ក៏បានថ្លែងអំណរគុណដល់កាណាដា ​ដែលចូលរួម​ក្នុង​កិច្ច​ខិតខំប្រឹងប្រែង​ស្វែង​រកសុខសន្ដិភាពនៅកម្ពុជា ​តាម​រយៈការ​បញ្ជូន​កង​រក្សា​សន្តិភាព​នៅ​ទសវត្សរ៍ឆ្នាំ១៩៩០ ការរួមចំណែក​បោសសម្អាតមីន ​និងការ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍ផ្សេងៗ​មកលើកម្ពុជាជាដើម។ ជាមួយគ្នានោះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានចាត់ទុក ​ប្រទេសកាណាដា ជាដៃ​គូពាណិជ្ជកម្មទ្វេភាគី​លំដាប់ទី៧ របស់កម្ពុជាផងដែរ៕អត្ថបទ៖ បាន ចក់

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជំរុញអភិវឌ្ឍន៍ផ្លូវជនបទ ដើម្បីប្រែក្លាយជីវភាពរស់នៅប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ

2024/10/11 08:09:36 pm        133
តាកែវ ៖ ផ្លូវក្រាលកៅស៊ូ DBST ចំនួន២ខ្សែ ក្នុងស្រុកចំនួនពីរ នៅខេត្តតាកែវ ស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនា ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដោយផ្លូវទាំងនោះបាននឹងកំពុងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការប្រែក្លាយ តំបន់ជនបទឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍កាន់តែរីកចម្រើន។​ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាល កៅស៊ូ DBST ចំនួន២គម្រោង ស្ថិតនៅខេត្តតាកែវរួមមាន៖ គម្រោងទី១ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ២កំណត់ ប្រវែង សរុប ២ ៧៦០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ, ស្ថិតនៅឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ និងគម្រោងទី២ ការស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ ខ្សែ ប្រវែង ៤ ១៨០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ស្ថិតនៅឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលគម្រោងទាំងពីរនេះ អនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។ជុំវិញការស្ថាបនាផ្លូវខាងលើនេះ, ឯកឧត្តម រដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវទាំងពីរ ខ្សែនេះ សម្រេចបានតាមផែនការ និងប្រកបដោយគុណភាព ព្រោះផ្លូវនៅជនបទមានសារៈសំខាន់ណាស់ ក្រៅពីការធ្វើដំណើរ គឺការ ជំរុញដល់ដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ និងកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងផងដែរ។ ជាមួយគ្នា នេះដែរ, ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ មានគោលបំណងប្រែក្លាយតំបន់ជនបទនៃកម្ពុជា ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍រីកចម្រើន ប្រកបដោយបរិយាបន្ន និងមាននិរន្តរភាព។ទាក់ទិនការចុះពិនិត្យផ្លូវនេះដែរ, ឯកឧត្តម ទ្រី ម៉េង រួមជាមួយគណៈកម្មាធិការអន្តរក្រសួង បានជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋាន, ដោយក្នុងនោះឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គ- មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ, ដែលសម្តេច និងលោកជំទាវបណ្ឌិត ឯកឧត្តម-លោកជំទាវ តែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ, នៅក្នុងជំនួបនេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំផ្លូវ លូ និងស្លាកសញ្ញាផ្សេងៗនៅក្នុងមូលដ្ឋានឲ្យបានគង់វង់យូរអង្វែង និងចាត់ទុកផ្លូវ និងលូទាំងនោះជារបស់ពួកគាត់។ ក្នុងពិធី សំណេះសំណាលនេះដែរ ឯកឧត្តមក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមរដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋ ដោយម្នាក់ៗទទួល បានក្រម៉ាចំនួន១ ៕ អត្ថបទ៖ សុន រ៉ាឌី

ទីភ្នាក់ងារកយកា សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ ធ្វើសកម្មភាពសង្គម និងពិធីចែកអំណោយនៅខេត្តកំពង់ឆ្នាំង

2024/10/11 07:22:15 pm        66
ភ្នំពេញ ÷ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ (WFK) បានរៀបចំកម្មវិធីសកម្មភាពសង្គម និងពិធីចែកអំណោយ នៅសាលាបឋមសិក្សាក្រសាំងដុះឡើង នៅខេត្តកំពង់ឆ្នាំង។ ពិធីនេះប្រារព្ធឡើងនាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ ក្រោមអធីបតីភាព លោកស្រី ឆយ មូន ជុង (Ms. CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំប្រទេសកម្ពុជា ឯកឧត្តម យ៉ង់ ភីរម្យ អភិបាលរងខេត្តកំពង់ឆ្នាំង និងឯកឧត្តម អ៊ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងជាអគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងអ្នកតំណាងមកពីសាលាបឋមសិក្សាចំនួន២០ នៅស្រុកទឹកផុស ក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ ដែលនេះជាឱកាសដ៏សំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការបន្តរវាងកម្ពុជា និងកូរ៉េខាងត្បូង។ចំណុចស្នូលនៃកម្មវិធីនេះ គឺការចែកចាយធនធានសំខាន់ៗក្នុងគោលបំណងលើកកម្ពស់ការអប់រំ និងលទ្ធផលសុខភាពសម្រាប់កុមារនៅក្នុងប្រទេសកម្ពុជា។ កយកា សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ បានផ្តល់កង់ចំនួន១០០កង់ ដល់សិស្សានុសិស្ស ដែលពួកគាត់ធ្វើដំណើរផ្លូវឆ្ងាយមកកាន់សាលារៀន កម្មវិធីក៏បានផ្តល់កាបូបស្ពាយចំនួន១០០កាបូប កញ្ចប់ឱសថសំខាន់ៗចំនួន២០ និងកញ្ចប់ផ្គត់ផ្គង់សុខភាពចំនួន៤.៨០០កញ្ចប់ រួមមាន ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ សាប៊ូ និងទឹកលាងដៃ ត្រូវបានចែកជូនសិស្សានុសិស្សចំនួន៤.៧៩៨នាក់ នៅទូទាំងសាលាបឋមសិក្សាចំនួន២០របស់ស្រុកទឹកផុស។ បន្ថែមពីនេះ កយកា បានផ្តល់ជូនក្តារអប់រំសុវត្ថិភាពចំនួន៤២ ខិត្តប័ណ្ណចំនួន ៣.២០០សន្លឹក និងសៀវភៅសរសេរចំនួន២០០ក្បាលនិងប៊ិចចំនួន២០០ដើម ដើម្បីលើកកម្ពស់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងកាន់តែទាក់ទាញសម្រាប់សិស្សានុសិស្ស និងគ្រូបង្រៀន។ ឯកឧត្តម អ៊ឹម សួរ ប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ មានប្រសាសន៍ថា “ថ្ងៃនេះ ក្នុងនាមសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ ពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបាននាំយកអំណោយមកជូនដល់សិស្សានុសិស្សជាទីស្រលាញ់របស់យើង នៅសាលាបឋមសិក្សាក្រសាំងដុះឡើង ក្នុងខេត្តកំពង់ឆ្នាំង។ គោលដៅចម្បងនៃការចែកចាយកង់ និងសម្ភារៈសិក្សានាពេលនេះ គឺដើម្បីជួយសម្រាលបន្ទុករបស់មាតាបិតា ជាពិសេសជំរុញសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ទទួលបានចំណេះដឹង និងអភិវឌ្ឍសមត្ថភាពរបស់ពួកគេ។ ដូច្នេះពួកគេអាចចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជានាពេលអនាគត។ ជាមួយគ្នានេះដែរលោកស្រី ឆយ មូន ជុង (Ms. CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា “ការអប់រំគឺជាមូលដ្ឋានគ្រឹះនៃអនាគតដ៏ត្រចះត្រចង់ ប៉ុន្តែសិស្សានុសិស្សជាច្រើននៅតំបន់ជនបទប្រឈមមុខនឹងឧបសគ្គសំខាន់ៗ ដូចជាផ្លូវឆ្ងាយ និងកង្វះមធ្យោបាយធ្វើដំណើរ។ ជាមួយនឹងការផ្តល់ជូននូវអំណោយទាំងនេះ យើងជឿថាសិស្សានុសិស្ស នឹងមានលទ្ធភាពកាន់តែច្រើនក្នុងការសិក្សា ដែលអាចឱ្យពួកគាត់ ផ្តោតលើការសិក្សា” ។ជាចុងក្រោយឯកឧត្តម យ៉ង ភិរម្យ អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណចំពោះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ (WFK) ដែលបានលើកឡើងពីលទ្ឋផលដ៏ល្អ អំពីពិធីចែកអំណោយ និងកម្មវិធីអប់រំសុខភាពលើសហគមន៍នៅមូលដ្ឋាន។សូមបញ្ជាក់ផងដែរថា គំនិតផ្តួចផ្តើមនេះក៏ផ្តោតលើការអប់រំសុខភាព ដោយមានវេជ្ជបណ្ឌិតរបស់កយកា និងក្រុមអ្នកស្ម័គ្រចិត្តកូរ៉េ បានដឹកនាំនិងមេរៀនលើប្រធានបទសុខភាពសំខាន់ៗសម្រាប់សិស្សចំនួន១០០នាក់។ មេរៀនទាំងនោះមាន បច្ចេកទេសដុសធ្មេញ និងលាងដៃឱ្យបានត្រឹមត្រូវ គោលបំណងបង្កើតការអនុវត្តសុខភាព ដែលនឹងការពារជំងឺ និងលើកកម្ពស់សុខុមាលភាពក្នុងរយៈពេលយូរ។ សម្រាប់គ្រូបង្រៀន កម្មវិធីនេះរួមមានការបណ្តុះបណ្តាលបច្ចេកទេសសង្គ្រោះជីវិត ដូចជាការជួយសង្គ្រោះបឋម និងនៅពេលស្លាក់បំពង់ខ្យល់ ដែលនឹងជួយដល់ពួកគាត់ក្នុងការឆ្លើយតបទៅនឹងការសង្គ្រោះបន្ទាន់ប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ មាតាបិតាសិស្សចំនួន១០០នាក់បានចូលរួមវគ្គស្តីពីការប្រើប្រាស់ថ្នាំ ការថែទាំមុខរបួស និងការយល់ដឹងអំពីជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺសួត និងជំងឺមហារីក។ វិធីសាស្រ្តរួមនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ទីភ្នាក់ងារកយកា-KOICA ក្នុងការកសាង សហគមន៍ដែលមានសុខភាពល្អ និងមានភាពធន់ជាងមុន។ សកម្មភាពក្នុងថ្ងៃនេះក៏បានរួមមាន ការផ្លាស់ប្តូរវប្បធម៌ និងនិរន្តរភាពបរិស្ថានផងដែរ។ អ្នកចូលរួមកម្មវិធីនេះ បានចូលរួមក្នុងសកម្មភាពវប្បធម៌កូរ៉េផងដែរ រួមមានការបង្ហាញអំពីការស្លៀកសំលៀកបំពាក់ប្រពៃណីកូរ៉េហានបុក(Hanbok) ការគូរមុខ និងការបត់ក្រដាសបែបប្រពៃណីកូរ៉េ។ កម្មវិធីនេះបានបញ្ចប់ដោយការដាំដើមឈើចំនួន៥០ដើម ដែលជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមគ្នារបស់ ទីភ្នាក់ងារកយកា-KOICA និងសហគមន៍មូលដ្ឋានក្នុងការអភិរក្សបរិស្ថាន៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY | សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះលោក ដូណាល់ ត្រាំ ដែលបានផ្តួចផ្តើមសម្របសម្រួល បទឈប់បាញ់ភ្លាមៗ រវាងកម្ពុជា និងថៃ ដោយគ្មានលក្ខខណ្ឌ ដើម្បីការពារអាយុជីវិតរបស់ទាហាន និងជនស៊ីវិលជាច្រើននាក់
07/27/2025 05:07 AM
ឯកឧត្តម គីម វីរៈ ដឹកនាំក្រុមការងារចុះពិនិត្យ និងនាំស្បៀងមួយចំនួនចែកជូនពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ
07/27/2025 12:07 AM
TOP STORY | ឯកឧត្តម ហេង រតនា៖ ចោរសៀមចិញ្ចឹមចិត្ត បើអញលួចប្លន់ប្រាសាទព្រះវិហារមិនបានទេ គឺត្រូវបំផ្លាញ និងកម្ទេចចោលតែម្តង!
07/26/2025 11:07 PM
TOP STORY | ក្រសួងការពារជាតិកម្ពុជា ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់មិនពិត និងមានចរិតព្យាបាទពីសំណាក់ថៃ
07/26/2025 09:07 PM
TOP STORY | អ្នកនាំពាក្យសម្ដេចតេជោ៖ ថ្ងៃទី៣នៃសត្រូវឈ្លានពាន តេជោសែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី និងបណ្តាមេទ័ពដើម្បីវាយខ្មាំងដោយភាពហានក្លា
07/26/2025 08:07 PM
ឯកឧត្តម ឌិត ទីណា បន្តសួរសុខទុក្ខប្រជាពលរដ្ឋជម្លៀសពីតំបន់ព្រំដែនអូរបីជាន់
07/26/2025 06:07 PM
ក្រុមយុវជននាំគ្នារៀបចំចម្អិនម្ហូបជូនជនភៀសសឹក ដែលគេចពីតំបន់សមរភូមិវាយប្រហាររបស់កងទ័ពថៃ ក្នុងខេត្តឧត្តរមានជ័យ
07/26/2025 06:07 PM
សិក្ខាកាមវគ្គអប់រំនយោបាយកម្រិត១វគ្គជំនាន់៨១របស់គណបក្សប្រជាជនកម្ពុជានាំយកអំណោយចែកជូននគរបាលការពារបេតិកភណ្ឌប្រាសាទព្រះវិហារ
07/26/2025 05:07 PM
ប្រធាន IAEA ត្រូវលើកទឹកចិត្តដោយការសម្រេចចិត្តរបស់អ៊ីរ៉ង់ ឲ្យមកទស្សនកិច្ចប្រទេសនេះ នៅប៉ុន្មាន សប្តាហ៍ខាងមុខ
07/26/2025 05:07 PM
មនុស្សយ៉ាងតិច ៨នាក់ បានស្លាប់ និង ១៣នាក់ បានរងរបួស នៅក្នុងការវាយប្រហារ «ភេរវកម្ម» នៅភាគអាគ្នេយ៍អ៊ីរ៉ង់
07/26/2025 05:07 PM