អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
គណបក្សប្រជាជនកម្ពុជា បានទទួលសមាជិកថ្មីជិត១ ០០០នាក់ នៅសង្កាត់រការធំ ខេត្តកំពង់ស្ពឺ
ក្រសួងទេសចរណ៍បើកយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦

ព័ត៌មានជាតិ

២០ថ្ងៃហើយដែលទាហានកម្ពុជា ត្រូវបានភាគីថៃចាប់ទៅដោយខុសច្បាប់ ប៉ុន្តែកម្ពុជានិងសហគមន៍អន្តរជាតិ បន្តអំពាវនាវឲ្យថៃដោះលែងពួកគេមកវិញជាបន្ទាន់

2025/08/18 07:29:37 am        789
គិតមកដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ គឺមានរយៈពេល២០ថ្ងៃហើយ ដែលទាហានកម្ពុជា ត្រូវបានភាគីថៃបចាប់ខ្លួនដោយខុសច្បាប់ ខណៈកំពុងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់ហើយរហូតមកដល់ពេលនេះពុំទាន់មានពន្លឺណាមួយបញ្ជាក់ថា ថៃនឹងធ្វើការដោះលែងមកកម្ពុជាវិញនោះទេ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិបានអំពាវនាវយ៉ាងទទូចឲ្យថៃដោះលែងពួកគាត់វិញ ឲ្យបានឆាប់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងណាក៏ដោយនោះ។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃនាថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា កម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ នៅតែបន្តទាមទារយ៉ាងទទូចឲ្យភាគីថៃគោរពនូវកិច្ចព្រមព្រៀង ដោយត្រូវធ្វើការដោះលែងទាហានកម្ពុជាដែលខ្លួនចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ៗខាងមុខនេះ ដោយគ្មានលក្ខខណ្ឌ ខណៈក្រុមគ្រួសាររបស់ពួកគេកំពុងរង ចាំទាំងយប់ទាំងថ្ងៃ។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក៏បានបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា ក្រសួងការពារជាតិនិងកងយោធពលខេមរភូមិន្ទ មិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ បានកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាជំរុញឲ្យភាគីថៃដោះលែងពួកគេមកកម្ពុជាវិញឲ្យបានឆាប់ៗ។ តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងការពារជាតិកម្ពុជា ក៏សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសហគមន៍អន្តរជាតិ ដែលបានជួយធ្វើការទាមទារឲ្យភាគីថៃ ដោះលែងទាហានកម្ពុជាទាំង១៨នាក់ ដែលថៃបានចាប់ទៅដោយខុសច្បាប់ប្រគល់មកឲ្យកម្ពុជាវិញផងដែរ។យ៉ាងណាក៏ដោយលោកជំទាវម៉ាលី សុជាតា ក៏បានប្រកាសជាឱឡារិកផងដែរថា ទំាងកម្ពុជា ក៏ដូច ជាសហគមន៍អន្តរជាតិនៅតែបន្តអំពាវនាវឲ្យថៃបំពេញនូវកាតព្វកិច្ចរបស់ខ្លួន ពោលគឺរហូតដល់ថៃធ្វើការ ដោះលែងទាហានកម្ពុជាទាំង១៨នាក់នោះឲ្យខាតែបាន។កម្ពុជាក៏បន្តក្រើនរំលឹកឲ្យភាគីថៃប្រកាន់ខ្ជាប់ខ្ជួននូវកិច្ច ព្រមព្រៀងទាំងឡាយ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីឯកភាពគ្នានៅក្នុងកិច្ចប្រជុំ GBC និងកិច្ចប្រជុំកម្រិតភូមិភាគ RBC នេះឲ្យបានពេញលេញ ​និងប្រកបដោយប្រសិទ្ធភាពដូចអ្វីដែលសហគមន៍អន្តរជាតិបានដឹងបានឮមកហើយនោះផងដែរ៕ អត្ថបទបាន ចក់

ព្រះសង្ឃ និងពុទ្ធបរិសទ្ធនៅសៀមរាប រួមគ្នាយកអំណោយចែកជូនវីរកងទ័ពនៅព្រំដែនកម្ពុជា-ថៃ

2025/08/17 05:03:54 pm        328
ព្រះសង្ឃ និងពុទ្ធបរិសទ្ធ នៅក្រុងសៀមរាប ខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី១៦ ខែសីហា ម្សិលមិញនេះ ​បានរួមគ្នាយកអំណោយ មានគ្រឿងឧបភោគ បរិភោគ ចែកជូនវីរកងទ័ព​នៅព្រំដែនកម្ពុជា-ថៃ ដើម្បីលើកទឹកចិត្ដដល់ពួកគាត់ដែលបានលះបង់កាយកម្លាំង​ចិត្ដការពារ​ជាតិមាតុភូមិកម្ពុជា។ព្រះអង្គ ស រ៉ា ព្រះគ្រូចៅអធិការវត្ដប្រាសាទត្រាំនាគ ក្រុងសៀមរាប ព្រះអង្គមានសង្ឃដីកាថា អំណោយ​ទាំងនោះមាន ថវិកា និងគ្រឿងឧបភោគ បរិភោគជាច្រើនដែលទទួលបានពីឧបត្ថម្ភរបស់​ពុទ្ធបរិសទ្ធនិងរបស់ព្រះអង្គផ្ទាល់សម្រាប់យកចែកជូនដល់កងទ័ពជួរមុខព្រំដែនខេត្ដឧត្ដរមានជ័យ។ព្រះអង្គ បានបន្ដថា អំណោយនេះ មិនច្រើនប៉ុន្មានទេ ប៉ុន្ដែអាចជួយសម្រួលដល់កងកម្លាំងវីរកងទ័ព ដែល​បំពេញកាតព្វកិច្ចយ៉ាងអង់អាចការពារព្រំដែន បូរណភាពទឹកដី និងមាតុភូមិ តាមឆន្ទៈមោះមុត​របស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ព្រះអង្គបានសម្ដែងនូវសេចក្ដីគោរព ក្តីស្រឡាញ់ ការគាំទ្រ និងសេចក្តីសោមនស្សរីករាយជាអនេក ដែល​មានប្រជាពុទ្ធបរិសទ្ធ សប្បុរសជន រួមសាមគ្គីគ្នា ជួយឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលកំពុង​ឈរជើង​យ៉ាងរឹងមាំក្នុងស្មារតីមោះមុត និងអង់អាចក្លាហាន សម្រាប់បេសកកម្មការពារព្រំដែន ដែល​ជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី និងមាតុភូមិនៅតាមបណ្ដោយព្រំដែន។ព្រះអង្គបន្ដថា​ ការរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា ​ថៃ ឱ្យមានសន្ដិភាពឡើងវិញ ពី​ការឈ្លានពានទឹកដីកម្ពុជា ​គឺព្រះអង្គជឿលើរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសមហាអំណាច​នៅលើពិភពលោក។បើតាមព្រះគ្រូចៅអធិការវត្ដប្រាសាទត្រាំនាគ ព្រះអង្គ ស រ៉ា​ មានសង្ឃដីកាថា ការយក​អំណោយ​ជូនវីរកងទ័ពជួរមុខនេះ បានធ្វើឡើងជាបន្ដបន្ទាប់ ​ដែលអំណោយ រួមមាន ថវិកា អង្ករ ទឹកបរិសុទ្ធ និងគ្រឿងទេសជាច្រើនទៀត៕

សម្ដេច ម៉ែន សំអន អញ្ជើញចូលថ្វាយបង្គំ ថ្វាយភួងផ្កា ថ្វាយរបាំ ដល់ព្រះប្រតិមាទើបប្រទះឃើញ នៅសារមន្ទីរខេត្តកំពង់ធំ

2025/08/17 04:44:49 pm        846
សម្ដេចកិក្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមព្រះរាជដំណើរ សម្ដេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងអមដំណើរដោយ ឯកឧត្ដមទេសរដ្ឋមន្ត្រី ឯកឧត្តមអភិបាលខេត្ត និងឯកឧត្ដម លោកជំទាវ យាង និងអញ្ជើញចូលថ្វាយបង្គំ ថ្វាយភួងផ្កា ថ្វាយរបាំ ដល់ព្រះប្រតិមាអង្គថ្មីដែលទើបប្រទះឃើញ ដែលមានយកមកតម្កល់រក្សាទុកនៅសារមន្ទីរខេត្តកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។ឆ្លៀតក្នុងឱកាសនេះលោកប្រធាន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ សូមជម្រាបជូន​ដំណឹង​ដល់សាធារណជនជ្រាបថា៖ ព្រះប្រតិមាអង្គថ្មីដែលទើបរកឃើញនេះ នឹងដាក់តាំងបង្ហាញ​ក្នុងអគារសារមន្ទីរខេត្តកំពង់ធំ ក្នុងរយៈពេល១សប្ដាហ៍ ​ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ មុននឹងធ្វើការរក្សាទុក ​ដើម្បីធ្វើការសម្អាត ​និងជួសជុល​ មុននឹងដាក់បង្ហាញម្ដងទៀត៕

សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក

2025/08/17 04:23:44 pm        638
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។ក្នុងពិធីនោះផងដែរក៏មានការយាង្គនិងអញ្ជើញចូលរួមពីសំណាក់ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី, ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តម ដៀប ពីរី ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណ:អភិបាលខេត្តកំពង់ធំ សមាជិកព្រឹទ្ធសភា តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ តំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ តំណាងរាស្រ្តមណ្ឌកំពង់ធំ ភរិយាថ្នាក់ដឹកនាំ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ដ្រីរាជការ សិស្សានុសិស្ស និងប្រជាពរដ្ឋយ៉ាងច្រើនកុះករ ។សម្តេចកិត្តិសង្គហបណ្ឌិតក៏បានឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រគ្រប់ជំនាន់ បុព្វបុរសកសាងប្រាសាទសំបូរព្រៃគុក សូមតាមជួយបីបាច់ថែរក្សា និងប្រទាន ពរជ័យប្រគេនពរដល់ ព្រះសង្ឃគ្រប់ព្រះអង្គ និងគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ពិសេស វីរៈកងទ័ពជួរមុខទាំងអស់ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបតែ សេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា និង ឈ្នះអស់មារសត្រូវ ។ សូមឱ្យប្រទេសជាតិ រួចផុតពី ជំងឺដង្កាត់ គ្រោះកាចចង្រៃ មានទឹកភ្លៀងគ្រប់គ្រាន់ តាមរដូវកាល ទទួលបានទេសចរណ៍ និងអ្នកវិនិយោគទុនកាន់តែកើនឡើង កសិផលទទួលបានទិន្នផលខ្ពស់ ដើម្បីជាកត្តាចូលរួម ចំណែកដល់កិច្ចអភិវឌ្ឍន៍ជាតិ ។

ពលរដ្ឋខ្មែរនិងព្រះសង្ឃ ជាង ១០០០អង្គ/នាក់ ជួបជុំគ្នាបាតុកម្ម សុំឱ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ឱ្យប្រទេសថៃ គោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាដោយឥតលក្ខខណ្ឌ

2025/08/17 01:37:53 pm        698
នៅទីក្រុងអាឌឺឡែត រដ្ឋអូស្រ្តាលីខាងត្បូង ប្រទេសអូស្ត្រាលី នៅថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរ និង ព្រះសង្ឃ រួមមានប្រមាណ ជាង ១០០០ នាក់ បានជួបជុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងទង្វើរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់របស់ប្រទេសថៃ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋកម្ពុជានៅទីក្រុងអាឌឺឡែត បានស្នើសុំឱ្យសហគមន៍អន្តរជាតិ ធ្វើអន្តរាគមន៍ឱ្យប្រទេសថៃគោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាដោយឥតលក្ខខណ្ឌ។ជាមួយគ្នានេះដែរ បងប្អូនសហគមន៍ខ្មែរ ក៏បានថ្លែងអំណរគុណនិង ដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកប្រធានាធិបតី DONALD TRUMP ដែលបានជួយដឹកនាំសម្របសម្រួល ដើម្បីឱ្យមានបទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌរវាងកងកម្លាំងយោធាកម្ពុជា និងថៃដើម្បីសន្តិភាព និង ស្នើដល់លោកប្រធានាធិបតី បន្តតាមដានសភាពការណ៍ នៃបទឈប់បាញ់ និង ការដោះលែងវីរកងទ័ពកម្ពុជា ដែលកងទ័ពសៀមឈ្លានពានបានចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន។

មន្ត្រីសង្ឃខេត្តសៀមរាប នាំយកជំនួយសប្បុរសជននៅអាមេរិក ជូនកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ

2025/08/17 01:21:09 pm        432
ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ដឹកនាំដោយព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធរគណខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៥ បាននិមន្ដនាំយក នាំយកជំនួយ​របស់សប្បុរសជន​ខ្មែរសហរដ្ឋអាមេរិក ទៅផ្តល់ជូនបងៗកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ។ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត ក្រុងសៀមរាប បានមានសង្ឃដីកាថា ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា លើកទឹកចិត្តដល់បងប្អូនកងទ័ពដែលកំពុង​ឈរជើងតាមបន្ទាត់ព្រំដែន​ការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសថៃ ព្រះតេជគុណ គង់ ហែមរង្សី ព្រះចៅអធិការវត្តខេមរារាម រួមជាមួយសប្បុរសជនខ្មែរនៅសហរដ្ឋអាមេរិក ទោះបីជា​នៅឆ្ងាយពីស្រុកកំណើត ប៉ុន្តែនៅតែមានទឹកចិត្ត ទឹកព្រះទ័យ ចូលរួមលើកទឹកចិត្តដល់កងទ័ព ដែលមានដូចជា ​វិទ្យុទាក់ទង នឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខ។ ព្រះអង្គ បានបន្ថែមថា យើងពិតជាមានមោទកភាពចំពោះវីរកងទ័ព ពោរពេញដោយឆន្ទៈ មនសិការ ស្មារតីក្លាហាន និងសេចក្តីស្មោះត្រង់ចំពោះជាតិ ដែលពួកគាត់បានសុខចិត្តយកទ្រូងពាំងគ្រាប់រំសេវ និងអាវុធគ្រប់ប្រភេទ ប្តូរយកសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ដែលយើងអាចសម្រានលក់ ហូបឆ្ងាញ់ ប្រកបដោយស្នាមញញឹម និងភាពកក់ក្តៅជាមួយក្រុមគ្រួសារផងដែរ។សូមបញ្ជាក់ថា ​អំណោយទាំងនោះ មានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខ ដូចជា ធុងទឹក កៅស៊ូភ្លៀង ទុយោទឹក ខ្សែរពួ ចប ប៉ែល បង្គី ការ៉ុង និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត ដែលជា​ជំនួយ​ឧបត្ថម្ភពីសប្បុរសជនខ្មែរសហរដ្ឋអាមេរិក ​ផ្តួចផ្តើម​ដោយព្រះតេជគុណ គង់ ហែមរង្សី ព្រះចៅអធិការវត្តខេមរារាមសហរដ្ឋអាមេរិក​ តាមរយៈព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅ​អធិការវត្តស្វាយរមៀត ក្រុងសៀមរាប ​យកទៅផ្តល់ជូនកងទ័ពជួរមុខតាមខ្សែបន្ទាត់ព្រំដែន ស្ថិតនៅក្នុងស្រុកអន្លង់វែង ​និងនៅប្រាសាទតាក្របី ​ប្រាសាទតាមាន់​ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕

សាកលវិទ្យាល័យបាត់ដំបង សហការជាមួយវិស័យឯកជន រៀបចំកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្ម និងសហគ្រិនដល់និស្សិត

2025/08/17 01:06:11 pm        339
បាត់ដំបង៖ សហគ្រិនខ្មែរ និងសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្ម សហគ្រិនមហាវិទ្យាល័យ និងសាកលវិទ្យាល័យជាតិបាត់ដំបង រដូវកាលទី៣ ដោយមាននិស្សិតចំនួនជិត៥០នាក់ចូលរួមប្រកួតប្រជែង។កម្មវិធីនេះបានធ្វើឡើងនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមវត្តមានលោក ទៀង ម៉ូរិន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិបាត់ដំបង លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា គណៈគ្រប់គ្រងសាស្ត្រាចារ្យ ក្រុមនិស្សិតបេក្ខជន និស្សិតជាច្រើនទៀត។កម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មនេះ បាននាំក្រុមនិស្សិតចំនួនប្រមាណ១១ ក្រុម ឬ៤៨នាក់ ដែលមានសមត្ថភាពធ្វើបទបង្ហាញនូវគំនិតធុរកិច្ចថ្មី ដល់ក្រុមគណៈកម្មការដែលជាសហគ្រិនមានបទពិសោធន៍ និងជាអ្នកដឹកនាំក្នុងវិស័យនវានុវត្តន៍ជាច្រើនរូប។ កម្មវិធីថ្ងៃនេះយុវសិស្សមានឱកាសបង្កើតនវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។លោក ទៀង ម៉ូរិន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានមានប្រសាសន៍ថា សាកលវិទ្យាល័យជាតិបាត់ដំបងមិនត្រឹមតែផ្តោតទៅលើការបង្រៀន និងការស្រាវជ្រាវប៉ុណ្ណោះទេ សាកលវិទ្យាល័យក៍មានបេសកម្មតម្រង់ទិសអភិវឌ្ឍន៍សមត្ថភាពស្រាវជ្រាវដោយផ្សារភ្ជាប់ ជាមួយឧស្សាហកម្មដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជាផងដែរ។លោកបន្ថែមថា កម្មវិធីនេះ គឺជាផ្នែកមួយរបស់កម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់នវានុវត្តភាព និងសហគ្រិនភាព ទៅកាន់និស្សិត ដោយប្រែក្លាយគំនិតច្នៃប្រឌិតរបស់និស្សិត ឱ្យក្លាយទៅជាផលិតផលឬសេវាកម្ម ដែលអាចដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ប្រជាជន វិស័យសាធារណៈ និងវិស័យឯកជនជាដើម។ សូមបញ្ជាក់ថាក្រុមនិស្សិតជ័យលាភី៣ក្រុមត្រូវបានជ្រើសរើសដើម្បីទទួលបានពានរង្វាន់ និងមានឱកាសចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលធុរៈកិច្ចថ្មីក្នុងកម្មវិធី UnipreneurSprint តាមអនឡាញរយៈពេល៤សប្តាហ៍មុននឹងពួកគេទៅបន្តការប្រកួតប្រជែងថ្នាក់ជាតិ (Unipreneur National Challenge ) ដើម្បីទទួលបានពានរង្វាន់ក្នុងព្រឹត្តិការណ៍ Awards Night ពីសហគ្រិនខ្មែរ (Khmer Enterprise) នៅពេលខាងមុខ។ ម្យ៉ាងទៀត ក្រុមនិស្សិតឆ្នើមចំនួន២៥នាក់ ដែលត្រូវនឹង៥ ឬ៦ក្រុមមានចំណាត់ថ្នាក់លើគេ នៅវគ្គផ្តាច់ព្រ័ត្រនឹងមានឱកាសក្លាយជាក្រុមជម្រើសចូលរួមក្នុងកម្មវិធីបណ្តុះគំនិតធុរកិច្ចថ្មី UnipreneurCamp នៅសាកលវិទ្យាល័យជាតិមានជ័យ រយៈពេល ៣ថ្ងៃ ពីថ្ងៃទី១២ រហូត ដល់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងចំណោមនិស្សិតសាកលវិទ្យាល័យផ្សេងៗទៀត៕

ឥណ្ឌូនេស៊ីកំពុងស្វែងរកគោលគំនិតល្អៗ ដោះស្រាយបញ្ហាអាស៊ាន ក្រោយមានវិវាទព្រំដែនរវាងកម្ពុជា និងថៃ

2025/08/17 12:10:03 pm        647
នៅថ្ងៃទី១៧ ខែសីហានេះ ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា បានប្រារព្ធខួបលើកទី៨០ បុណ្យឯករាជ្យជាតិឥណ្ឌូនេស៊ី ១៧ សីហា ១៩៤៥ -១៧ សីហា ២០២៥។ ឆ្លើយសំណួរអ្នកសារព័ត៌មានក្រោយពីប្រារព្ធពិធីបុណ្យឯករាជ្យជាតិនេះ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា ថ្លែងថា ឥណ្ឌូនេស៊ី បាននឹងកំពុងស្វែងរកផ្តួចផ្តើម ផ្តល់ការសម្របសម្រួល​បង្កើត​កិច្ចសហប្រតិបត្តិការល្អប្រសើរវិញ ក្រោយមានករណីវិវាទព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។ឯកឧត្តម Dr. Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា ថ្លែងថា ជាក់ស្តែង នៅ​ក្រោយករណីប៉ះទង្គិច ផ្ទុះអាវុធតាមព្រំដែនកម្ពុជា និងថៃ កន្លងទៅនេះ ឯកឧត្តមផ្ទាល់ និង អនុព័ន្ធយោធាឥណ្ឌូនេស៊ី ​គឺបានចុះត្រួតនិត្យនៅតាមតំបន់ផ្ទុះអាវុធ ហើយបានឃើញស្ថានភាព​ពិតជាក់ស្តែងដែលកើតឡើងនៅតាមតំបន់ព្រំដែននោះផងដែរ ក្រោយប្រមុខថ្នាក់ដឹកនាំប្រទេស​ទាំងពីរ អនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់។ឯកឧត្តមបន្តថា គ្រប់ព័ត៌មានដែលទទួលបានចុះត្រួតពិនិត្យតាមតំបន់ព្រំដែននោះ គឺស្ថានទូត​តែងធ្វើរបាយការណ៍ទៅកាន់រដ្ឋាភិបាលឥណ្ឌូនេស៊ី ​ដើម្បីស្វែងរកគំនិតផ្តួចផ្តើមសមស្រប ជំរុញ​កម្ពុជា និងថៃ បង្កើតកិច្ចសហប្រតិបត្តិការល្អប្រសើរឡើងវិញ និងធ្វើឲ្យអាស៊ានទាំងមូលក្លាយ​ជាមជ្ឈមណ្ឌល ដែលមានកិច្ចទំនាក់ទំនងរវាងប្រទេសជាសមាជិកអាស៊ានទាំងអស់​ឲ្យបានល្អប្រសើរបំផុត។នៅក្នុងឱកាសនោះដែរ​ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក៏បានថ្លែងថា ទំនាក់ទំនងកិច្ច​សហប្រតិបត្តិការទ្វេភាគីកម្ពុជា​ ឥណ្ឌូនេស៊ី គឺស្ថិតក្នុងស្ថានភាពល្អប្រសើរ ព្រមជាមួយគ្នានេះ​នៅក្នុងឆ្នាំបន្តបន្ទាប់ទៀតនេះ ឥណ្ឌូនេស៊ី មានផែនការកិច្ចសហប្រតិបត្តិការថ្មីៗរវាងកម្ពុជា ឥណ្ឌូនេស៊ីជាច្រើនទៀត ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកជំនួយយោធា កិច្ចសហប្រតិបត្តិការ​ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ហើយភាគីកម្ពុជា ឥណ្ឌូនេស៊ី នឹងពង្រីកកិច្ច​សហប្រតិបត្តិការ​វិស័យនានាទៀត ដែលមានសក្តានុពល រួមមានផ្នែកខាងថាមពល បង្កើន​ការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ទេសចរណ៍ និងការអប់រំជាដើម៕អត្ថបទ ស៊ុម សុខជា

ក្រសួងការងារ និងក្រុមការងារ ស ស យ ក រៀបចំវគ្គបណ្តុះបណ្តាល និង​ដំណើរ​ទស្សន​កិច្ច​សិក្សា​ស្តី​ពី «មូល​ដ្ឋាន​គ្រឹះ​សុវត្ថិ​ភាព និង​សុខ​ភាព​ការ​ងារ»

2025/08/17 11:54:03 am        373
នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាល និង​ដំណើរ​ទស្សន​កិច្ច​សិក្សា​ស្តីពី «មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ» លើកទី៧ រយៈពេល ៣ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៥នេះ សម្រាប់​គ្រូពេទ្យ​សហ​គ្រាស និង​បុគ្គលិក​ផ្នែក​សុវត្ថិ​ភាព និង​​សុខ​ភាព​ការងារ​ប្រចាំ​សហ​គ្រា​សគ្រឹះ​ស្ថាន នៅ​ម​ជ្ឈ​ម​ណ្ឌល​បណ្តុះ​​បណ្តាល​សុ​វត្ថិ​ភាព និង​សុខ​ភាព​ការ​ងារ (OSHTC)។វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើង​ក្នុងគោល​បំណង​ផ្តល់ចំណេះ​ដឹង​ស្តីពី​មូល​ដ្ឋាន​គ្រឹះផ្នែក​សុវត្ថិ​ភាព និង​សុខភាពការងារ និងលើក​កម្ពស់​សេវា​ពេទ្យ​សហគ្រាស​ប្រកប​ដោយ​គុណ​ភាព និង​ប្រសិទ្ធ​ភាព​ដល់​គ្រូពេទ្យ​សហ​គ្រាស បុគ្គលិកសុខាភិបាលដែលបម្រើការងារនៅគិលាដ្ឋាន ឬបន្ទប់រុំរបួស ប្រចាំសហគ្រាស គ្រឹះស្ថាន និងអ្នក​ទទួល​បន្ទុក​ផ្នែក​សុវត្ថិ​ភាព និងសុខភាពការងារ ដើម្បីបំពេញបេសកកម្ម និង​តួនាទី​បានពេញ​លេញ​ស្រប​តាម​លិខិត​បទដ្ឋាន​គតិ​យុត្ត​របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេស​រួមចំណែកបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ។កម្មវិធីនេះ មានរួមបញ្ចូលទាំងការបណ្តុះបណ្តាល​ទ្រឹស្តី និង​ការអនុវត្ត​ជាក់​ស្តែង​ដោយ​មាន​មន្រ្តី​ជំនាញ​នៃមជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល​សុវត្ថិ​ភាព និង​សុខភាព​ការ​ងារ (OSHTC) របស់នាយកដ្ឋានពេទ្យការងារ បាន​ធ្វើបទ​បង្ហាញជូន​ដល់​សិក្ខា​កាម អំពី​ឧបករណ៍​គ្រឿង​ម៉ាស៊ីន​ជាច្រើន​ប្រភេទ ដើម្បី​ធ្វើការ​សាក​ល្បង និង​​អនុវត្ត​​ជាក់​​ស្តែង​​អំពី​​ប្រសិ​ទ្ធភាព​នៃ​កា​រ​ប្រើប្រា​ស់​ស​ម្ភារ​ការ​ពារ​បុគ្គល (PPE) សុវត្ថិ​ភាព​គ្រឿង​ម៉ា​ស៊ីន ជាពិ​សេស ផ្សារ​​ភ្ជាប់​​សិក្ខា​​កាម​​ទៅនឹង​​ឌីជីថ​ល​នីយ​កម្ម​លើកា​រ​បណ្ដុះ​​ប​ណ្ដាល​​ស្ដីពី​សុវ​ត្ថិ​ភាព និងសុខភា​ពការ​ងារ​នៅ​កម្ពុជា។សូមបញ្ជាក់ថា នេះជាការយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាព និងសុខភាពការងារ ជូនដល់បងប្អូនកម្មករនិយោជិត ពីសំណាក់ក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ តាម​រយៈ​វគ្គ​បណ្ដុះ​បណ្ដាល​នានា ដោយ​មាន​ការ​អនុ​វត្ត​ផ្ទាល់ ជាមួយ​មន្រ្តី​ជំនាញ សុវ​ត្ថិ​ភាព និង​សុខ​ភាព​ការ​ងារ ឆ្លើយ​តប​ទៅ​នឹង​ភាពរីក​ចម្រើន​ឥត​ឈប់​ឈរ នៃ​វិស័យ​សុវត្ថិភាព និង​សុខ​ភាព​ការ​ងារ​នៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា៕

ឯកឧត្តម ហ៊ុន ម៉ានី៖ សូមជម្រាបជូនជនរួមជាតិ និងសាធារណជនទូទៅមេត្តាជ្រាបថា «មិនមានការរៀបចំ កម្មវិធីដើរថ្មើរជើង ថ្ងៃ១៨សីហាខាងមុខទេ»

2025/08/17 11:45:12 am        786
ថ្មីៗនេះ មានគណនីបណ្តាញសង្គមមួយចំនួនបានបង្ហោះវីដេអូ ដែលដកស្រង់កិច្ចសម្ភាស​មួយរបស់​ខ្ញុំកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដោយភ្ជាប់ខ្លឹមសារថានឹងមានការដង្ហែថ្មើរជើង​មួយទៀតនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ស្អែកនេះ។ ខ្ញុំសូមបញ្ជាក់សារជាថ្មីថា វីដេអូនេះជាវីដេអូចាស់ ដែលកិច្ចសម្ភាសនេះ មានគោលបំណងអំពាវនាវ​ឱ្យមានការ​ចូលរួមព្រឹត្តិការណ៍ «ដំណើរថ្មើរជើងបង្ហាញការរួបរួមជាធ្លុងមួយគាំទ្រ​រាជរដ្ឋាភិបាល និង​កងកម្លាំងជួរមុខ (Solidarity March)»ដែលត្រូវបានប្រព្រឹត្តទៅ តាំងពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥មកម្លេះ។ ខ្ញុំពុំមានគម្រោង ដឹកនាំរៀបចំ ឬចូលរួមកម្មវិធីជួបជុំណាមួយ នៅថ្ងៃទី១៨ ខែសីហានោះទេ។អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនទូទៅមេត្តាជ្រាបជាព័ត៌មាន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM