អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
គណបក្សប្រជាជនកម្ពុជា បានទទួលសមាជិកថ្មីជិត១ ០០០នាក់ នៅសង្កាត់រការធំ ខេត្តកំពង់ស្ពឺ
ក្រសួងទេសចរណ៍បើកយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦

ព័ត៌មានជាតិ

កម្ពុជាបន្តទាមទារឱ្យថៃប្រគល់កងកម្លាំងកម្ពុជា ដែលថៃចាប់ខ្លួន ដោយខុសច្បាប់ មិនទាន់ដោះលែង

2025/08/17 11:13:28 am        512
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ បន្តថ្លែងសារ ទាមទារឱ្យភាគីថៃ ប្រគល់កងកម្លាំងកម្ពុជា ដែលថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង ត្រូវប្រគល់មកឱ្យកម្ពុជាវិញ។ អ្នកនាំពាក្យ ក្រសួងការពារជាតិ បញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែសីហានេះ គឺមានរយៈពេល ១៩ថ្ងៃហើយ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង។ ខណៈទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះ មានរយៈពេល ១៩ថ្ងៃ គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។

អ្នកនាំពាក្យ៖កិច្ចប្រជុំ RBC ទទួលបានលទ្ធផលជាវិជ្ជមាន និងអាចឈានទៅសភាពដើមវិញក្នុងពេលឆាប់ៗ

2025/08/17 11:04:21 am        283
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិ បញ្ជាក់ថា ក្រោយកិច្ចប្រជុំ វិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ កាលពីថ្ងៃទី ១៦ សីហា ២០២៥ ម្សិលមិញនេះ គឺទទួលបានលទ្ធផលជាវិជ្ជមាន ខណៈភាគីទាំងពីរបានឯកភាពគ្នាក្នុងការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព និងបង្កើនជំនឿទុកចិត្តគ្នាដើម្បីវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ បើតាមលោកជំទាវ អ្នកនាំពាក្យ ក្រសួងការពារជាតិ ចំណុចសំខាន់នៃកិច្ចប្រជុំ RBC ថ្នាក់តំបន់នេះរួមមាន ១. ការប្តេជ្ញាអនុវត្តលទ្ធផលនៃកិច្ចព្រមព្រៀងមុនៗ៖ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីថា គេនឹងអនុវត្តលទ្ធផលកិច្ចប្រជុំពិសេសរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai នៅទីក្រុង Putrajaya ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញា GBC ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅកូឡាឡាំពួរ។ ទាំងនេះបង្ហាញថា កិច្ចប្រជុំ RBC នៅថ្ងៃសៅរ៍នេះ មិនមែនជាការចាប់ផ្តើមថ្មីទេ ប៉ុន្តែជាការបន្តដំណើរនយោបាយសន្តិភាព ដែលបានចាប់ផ្តើមប្រមាណជាង២០ថ្ងៃរួចមកហើយនេះ។ ២. ការពង្រឹងទំនាក់ទំនងយោធា និងការពារមិនឱ្យកើតជម្លោះ, ៣. ការបង្កើតក្រុមសម្របសម្រួល (Coordinating Group-CG)៖ ៤. បញ្ហាមីន និងការបោសសម្អាតមីន, ៥. បញ្ហាឧក្រិដ្ឋកម្មឆ្លងព្រំដែន និង Online Scam, ៦. ការជៀសវាងសកម្មភាពបង្កតានតឹង និងទី៧. ការលើកស្ទួយទំនាក់ទំនងទូទៅ និងទំនុកចិត្តប្រជាពលរដ្ឋ៖ ក្នុងការបន្តរក្សាភាពប្រក្រតីភាពនៅតាមបណ្តោយព្រំដែន កិច្ចប្រជុំ RBC បានព្រមព្រៀងលើការស្វែងរកវិធានការផ្សេងៗ និងសំខាន់ដើម្បីវិលត្រឡប់ទៅប្រក្រតីភាពដូចដើមវិញឲ្យបានឆាប់រហ័ស។ ការត្រឡប់ទៅរកជីវិតធម្មតានេះ នឹងជួយបង្កើនទំនុកចិត្ត បង្កើនទំនាក់ទំនងប្រជាពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់អាក្រក់លើជីវិត និងជីវភាពរស់នៅ។សូមបញ្ជាក់ថា កិច្ចប្រជុំ RBC នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ មិនត្រឹមជាការពិភាក្សាទូទៅប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមបន្តនៃ «ពន្លឺនៃក្តីសង្ឃឹមសន្តិភាព»។ ការប្តេជ្ញាអនុវត្តលទ្ធផលកិច្ចព្រមព្រៀងមុនៗ ការបង្កើតក្រុមសម្របសម្រួល ការចូលរួមពិភាក្សាអំពីបញ្ហាមីន និងឧក្រិដ្ឋកម្មឆ្លងព្រំដែន ការជៀសវាងសកម្មភាពបង្កតានតឹង និងការលើកស្ទួយទំនុកចិត្តប្រជាពលរដ្ឋ ទាំងអស់នេះជាការបង្ហាញថា ភាគីទាំងពីរកំពុងដើរលើផ្លូវថ្មី ដែលអាចនាំឲ្យសន្តិភាពព្រំដែនក្លាយជាការពិត៕

អគ្គនាយកស៊ីម៉ាក់៖ គ្រាប់មីន PMN-2 ថៃដាក់បង្ហាញប្រតិភូបរទេសចោទកម្ពុជា ជាគ្រាប់មីនជាន់មិនផ្ទុះនោះទេ

2025/08/17 10:49:48 am        371
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៊ីម៉ាក់) ដែលជាស្ថាប័នមានអាយុកាលជាង ៣៣ ឆ្នាំ ធ្វើការងារលើវិស័យមីន បានបង្ហាញពីលក្ខខណ្ឌបច្ចេកទេស ដែលអាចបញ្ជាក់ថា គ្រាប់មីន PMN-2 ដែលថៃដាក់បង្ហាញឱ្យប្រតិភូបរទេសពិនិត្យដោយចោទថា កងទ័ពកម្ពុជាដាក់ក្នុងដីថៃនោះ គឺជាគ្រាប់មីនយកមកសម្តែង។ពន្យល់តាមលក្ខណៈបច្ចេកទេស ដោយមានភ្ជាប់រូបភាពប្រៀបធៀមរវាងគ្រាប់មីន PMN-2 ដែលអង្គភាពស៊ីម៉ាក់ ធ្លាប់ដោះបាននាពេលកន្លងមក និងគ្រាប់មីនដែលថៃ ដាក់បង្ហាញលើតុ ឯកឧត្តម អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា គ្រាប់មីន PMN-2 ដែលថៃដាក់បង្ហាញនៅលើតុដែលពន្យល់ថា រកឃើញពីក្នុងដី និងចោទថា កងទ័ពកម្ពុជាដាក់ក្នុងដីសៀមនោះ ជាគ្រាប់មីនទាំងអស់មិនទាន់ដកគន្លឹះសុវត្ថិភាព ដើម្បីបង្កផ្ទុះឡើយ។ តាមធម្មតា និងបច្ចេកទេស ប្រសិនការដាក់មីន ដើម្បីឱ្យសត្រូវជាន់ផ្ទុះ ត្រូវតែដកគន្លឹះសុវត្ថិភាពចេញហើយ បើមិនដកគឺជាន់មិនផ្ទុះនោះទេ។ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា «គ្រាន់តែចង់ជម្រាបជូនអំពីគ្រាប់មីន PMN-2 សម្ដែង និងគ្រាប់មីន PMN-2 ដាក់សម្រាប់ជាន់ផ្ទុះវាខុសគ្នាទាំងស្រុង! គ្រាប់មីន PMN-2 ដែលសៀមដាក់បង្ហាញនៅលើតុដែលពន្យល់ថា រកឃើញពីក្នុងដីនិងចោទថា កងទ័ពកម្ពុជាដាក់ ក្នុងដីសៀមនោះ ជាគ្រាប់មីនទាំងអស់មិនទាន់ដកគន្លឹះសុវត្ថិភាព ដើម្បីបង្កផ្ទុះឡើយ! តាមធម្មតា និងបច្ចេកទេស ប្រសិនការដាក់មីន ដើម្បីឱ្យសត្រូវជាន់ផ្ទុះ ត្រូវតែដកគន្លឹះសុវត្ថិភាពចេញហើយ បើមិនដកគឺជាន់មិនផ្ទុះនោះទេ!។សូមជម្រាបថា ក្នុងរយៈពេល ៣៣ឆ្នាំមកនេះ ស៊ីម៉ាក់បានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ១ ២០៣ ៦២៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៦ ៦៩២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ២២២ ៥៤៩គ្រាប់។ដោយឡែកនៅក្នុងឆ្នាំ២០២៥ គិតត្រឹមខែកក្កដា ផ្ទៃដីចំនួន ១៤១គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ៦ ៤០៥គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១២៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២៥ ៨៤៥គ្រាប់។ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤៩នាក់ ក្នុងឆ្នាំ២០២៤៕

ទំនិញខូចគុណភាពជាង៥តោន នាំចូលពីថៃ ឆ្លងប្រទេសឡាវ ចូលមកកម្ពុជា ត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាបដុតកំទេចចោល

2025/08/17 10:11:53 am        2518
ព្រះវិហារ៖ យ៉ាងហោចណាស់ទំនិញខូចគុណភាពជាច្រើនមុខ ដែលនាំចូលមកកម្ពុជា ឆ្លងកាត់​ប្រទេសឡាវ តាមច្រកព្រំដែនកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានក្រុមការងារចម្រុះ​សម្រេច​ធ្វើការដុតកម្ទេចចោល នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ។ក្រុមការងារចម្រុះ ដែលត្រួតពិនិត្យរថយន្តដឹកទំនិញទាំង៤រថយន្តរួមមាន៖មន្រី្ដគយ និង​រដ្ឋាករ​ខេត្តកំពង់ធំ-ព្រះវិហារ លោក ជាប សៅ ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ លោក ឃិត សុធារ៉ា ​អភិបាលស្រុកឆែប លោក លឹម សាលួត មន្រ្ដីការិយាល័យផលិតផល និង​បសុព្យាបាល ​នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទខេត្តព្រះវិហារ ​និងសមត្ថកិច្ច ​ពាក់ព័ន្ធ ក្រោម​ការ​ដឹកនាំ​សម្រប​សម្រួល​ពី​លោក ស្រេង វុទ្ធា ​ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ។ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចចម្រុះ បានធ្វើការត្រួតពិនិត្យ​ទំនិញនៅរថយន្តដឹកទំនិញ​ចំនួន​៤គ្រឿង ក្នុងនោះត្រួតពិនិត្យឃើញមានទំនិញខូចគុណភាពមិនអាចប្រើប្រាស់បាន (ធំក្លិនស្អុយ)​ ដែលនាំចូលតាមច្រកកំពង់ស្រឡៅ ​ដូចខាងក្រោម៖ ១-កោះមាន់ ចំនួន ២០៥ កេស ស្មើនឹង ២៤៦០ គីឡូក្រាម ២-ស្លាបមាន់ ចំនួន ៤៥ កេស ស្មើនឹង ៥៤០ គីឡូក្រាម ៣-ត្រីកន្ធរ ចំនួន ១០០ ការុង ស្មើនឹង ២០០០ គីឡូក្រាម ៤-នំម្សៅបំពង ចំនួន ១៤០គីឡូក្រាម ​ត្រូវ​រឹបអូស​ដុត​កម្ទេច ទំនិញ៤មុខខាង​លើ​ សរុបទម្ងន់ ៥១៤០ គីឡូក្រាម (ប្រាំតោនមួយរយសែសិប) គីឡូក្រាម។ ដោយឡែករថយន្តល្មើសទាំង៤គ្រឿងនេះ ត្រូវផាកពិន័យតាមច្បាប់គយ។សូមបញ្ជាក់ថា រថយន្តដឹកទំនិញទាំង៤គ្រឿងនេះ ​ត្រូវបានលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និង​ជាប្រធានគណៈបញ្ជាការឯកភាពស្រុក ​ដោយអនុវត្តតាមបទបញ្ជា ​និងការណែនាំពីឯកឧត្តម​ គីម រិទ្ធី ​អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការឃាត់​នៅ​ច្រកព្រំដែនកំពង់​ស្រឡៅ នៅយប់ថ្ងៃទី១៦ ​ខែសីហា ឆ្នាំ២០២៥ ដោយ​សហការ​ជាមួយកម្លាំង​យោធា​អង្គភាព ង៧០ អង្គភាពសឹករងខេត្ត ​និងសាខាគយរដ្ឋករខេត្ត​ និងគយតំបន់៥៕

ស.អ.ក ខេត្តកំពង់ស្ពឺ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិកអតីតយុទ្ធជន៣គ្រួសារ

2025/08/17 09:20:09 am        243
ស.អ.ក ខេត្តកំពង់ស្ពឺ នាថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៥ បានដឹកនាំក្រមការងារនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ១២លានរៀល និងលិខិតចូលរួមរំលែកមរណទុក្ខជូនគ្រួសារសពអតីតយុទ្ធជនកម្ពុជាចំនួន ៣ គ្រួសារនៅសាលាស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារចំនួន៣រួមមាន៖១/ ឈ្មោះ ផូ ផាត ភេទស្រី អាយុ ៧០ ឆ្នាំ ទទួលមរណភាពនៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៥ រស់នៅភូមិតារោង ឃុំរកាកោះ ស្រុកគងពិសីខេត្តកំពង់ស្ពឺ។២/ ឈ្មោះ ម៉ែន សាន ភេទ ស្រី អាយុ ៨១ ឆ្នាំ ទទួលមរណភាពនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ រស់នៅភូមិទួលត្បែង ឃុំព្រៃវិហារ ស្រុកកងពិសីខេត្តកំពង់ស្ពឺ។៣/ ឈ្មោះ នួន តាំង ភេទ ស្រី អាយុ ៧៨ ឆ្នាំ ទទួលមរណភាពនៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥ រស់នៅភូមិព្រៃនួក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ស្វាគមន៍ និងត្រៀមខ្លួនទទួលភ្ញៀវទេសចរ និងធុរជនជាតិ និងអន្តរជាតិ ពីគ្រប់ទិសទីនៅលើពិភពលោក

2025/08/17 08:05:02 am        493
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ វិស័យឯកជន មគ្គុទ្ទេសក៍ទេសចរណ៍ និងក្រុមអ្នកផលិតមាតិកាទេសចរណ៍ប្រមាណ ៣០០នាក់ អញ្ជើញធ្វើដំណើរទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានផ្តល់បទបង្ហាញអំពីទិដ្ឋភាពទូទៅដ៏ល្អប្រណិតរបស់ព្រលានយន្តហោះអន្តរជាតិតេជោ និងការត្រៀមខ្លួនរួចរាល់ក្នុងការទទួលជើងហោះហើរជាតិនិងអន្តរជាតិគ្រប់កម្រិត និង គ្រប់ប្រភេទពីគ្រប់ទិសទីនៅលើពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃកូនខ្មែរ និងជាសមិទ្ធផលដ៏អស្ចារ្យក្រោមសម័យតេជោធិបតី។ នេះ គឺជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដែលមានអាកាសយានដ្ឋានធំបំផុតលំដាប់អន្តរជាតិ និងជាតម្លៃបន្ថែមខ្ពស់សម្រាប់វិស័យទេសចរណ៍។ថ្លែងក្នុងឱកាសនោះដែរ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានបញ្ជាក់បន្ថែមថា អាកាសយានដ្ឋានអន្តរជាតិតេជោបានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណជាង ២០០០លានដុល្លារ ដំណាក់កាលទី១ និង ជាប់ចំណាត់ថ្នាក់លេខ ៩ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង ១១ក្នុងឆ្នាំ២០២៥ ផ្អែកលើប្រណីតភាព រចនាបថ និងបរិស្ថានប្រកបទៅដោយរុក្ខជាតិបៃតង និងបានសាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិកតា។ ព្រលានយន្តហោះលំដាប់ 4F នេះអាចទទួលយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងបើកដំណើរការសាកល្បងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ ផ្តល់ម៉ូតូ២០គ្រឿង និងអំណោយមួយចំនួន ទៅកាន់វរៈនគរបាល និងកងទ័ពការពារព្រំដែន

2025/08/16 06:59:26 pm        284
ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ និងអ្នកឧកញ៉ាអ៊ូ ឆាយ និងលោកជំទាវ បានរៀបចំអំណោយម៉ូតូ២០គ្រឿង និង Power Bank ២០០ដុំ ( ២ម៉ឺនវ៉ុល/១ដុំ ) ត្រៀមបញ្ចូនទៅកាន់វរៈនគរបាលជួរមុខប្រចាំទិសភូមិភាគ៤ និងវរកងទ័ព នៃកងពលធំអន្តរាគមន៍លេខ០៣ នៅតំបន់ព្រំដែននៅថ្ងៃស្អែកនេះ ។ លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ និងសប្បុរសជនដែលបានចូលរួម សូមសម្តែងនូវទឹកចិត្តនឹករលឹក និងផ្ញើរក្តីស្រលាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុការពារទឹកដីរបស់កងកម្លាំងទាំងអស់ នៅតាមបន្ទាត់ព្រំដែន ។ ត្បិតលោកជំទាវ និងក្រុមគ្រួសារ ក៏ដូចជាបណ្តាសប្បុរសជននានាដែលបានចូលរួមចំណែក មិនបានចូលរួមជាមួយសកម្មភាពពិតនៅក្នុងសមរភូមិមុខក៏ពិតមែន ក៏ប៉ុន្តែ ក្នុងនាមជាអ្នកឈរជួរក្រោយ គឺនៅចាំផ្តល់ជាជំនួយនានាជានិច្ចតាមលទ្ធិភាព ពិសេសការនៅពីចម្ងាយចាំគាំទ្រ និងលើកទឹកចិត្តឥតងាករេចំពោះ វីរភាពអង់អាចហានក្លារបស់កងកម្លាំងការពារព្រំដែនទាំងអស់ មិនថា ជានគរបាល ឬយោធានោះឡើយ ។ អំណោយដែលលោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ និងអ្នកឧកញ៉ាអ៊ូ ឆាយ និងលោកជំទាវផ្តល់ជូនរួមមាន ៖ ម៉ូតូ Wave ស៊េរីឆ្នាំ២០២៥ចំនួន១០គ្រឿង , Power Bank ១០០ដុំ , ទឹកសុទ្ធ១ពាន់កេស ជូនទៅកាន់ឯកឧត្តមនាយឧត្តមសេនីយ៍ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលប្រចាំទិសភូមិភាគទី៤ ។ និងម៉ូតូ១០គ្រឿងផ្សេងទៀត រួមជាមួយ Power Bank ១០០ដុំ ជូនទៅកាន់ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ។ អំណោយទាំងអស់ បានរៀបចំរួចជាស្រេច នឹងត្រៀមដឹកជញ្ចូនទៅកាន់ព្រំដែន ដើម្បីប្រគល់ជូនដល់ប្រធានកងអង្គភាពទាំង០២ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ ៕អត្ថបទ៖ កុម្ភៈ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្តឹងស្រុកបាទី ខេត្តតាកែវនិងរដ្ឋបាលឃុំកណ្តឹងប្រារព្វពិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និង ពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវិរះកងទ័ពកម្ពុជាដែលបានពលីជីវិតក្នុងសមរភូមិ

2025/08/16 06:52:49 pm        216
(តាកែវ):ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្តឹងស្រុកបាទី ខេត្តតាកែវនិងរដ្ឋបាលឃុំកណ្តឹងនាថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៥ នេះ បានប្រារព្វពិធីអបអរសាទរនៃទិវាជាតិប្រឆាំងគ្រឿងញៀន (ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៥) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត បូរ៉ាវុធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ , អភិ បាលរងស្រុកបាទី មន្ត្រីក្រុមប្រឹក្សាភូមិឃុំ អាជ្ញាធរមាន សមត្ថកិច្ច ព្រមទាំងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៃបឋមសិក្សានិងអនុវិទ្យាល័យសុរភី ចូលរួមចំនួន៣៦៣ អង្គ/នាក់ផងដែរ ។   មុននឹងចាប់ផ្តើមនៃកម្មវិធីនេះ អង្គពិធីនិងគណះធិបតីទាំងមូលបានគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា និងគោរពវិញ្ញាណក្ខន្ធនៃវិរះកងទ័ពដែលបានពលីក្នុងសង្រ្គាមរវាងថៃនិងកម្ពុជាផងដែរ។    នៅក្នុងឱកាសនោះ លោក ហង់ វ៉ន នាយប៉ុស្តិ៍រដ្ឋបាលឃុំកណ្តឹងបានបង្ហាញពីរបាយការណ៍លទ្ធផលការងារត្រួត ពិនិត្យគ្រឿងញៀនឲ្យដឹងថា រដ្ឋបាលឃុំកណ្តឹង បានសហ ការជាមួយផ្នែកជំនាញគ្រឿងញៀននៃអធិការដ្ឋាននគរ បាលស្រុកបាទី បានចុះបង្ក្រាបការប្រើប្រាស់ ការចែកចាយ និងការជួញដូរគ្រឿងញៀនខុសច្បាប់នៅក្នុងមូលដ្ឋានឃុំកណ្ដឹងបានជាបន្តបន្ទាប់ ហើយក្នុងឆ្នាំ២០២៥នេះយើងបានចុះបង្ក្រាបបានចំនួន ៤ករណី ឃាត់ខ្លួនមនុស្សបានចំនួន០៤នាក់ប្រុសទាំងអស់និងបានដកហូតបានគ្រឿង ញៀនមួយចំនួនជាប្រភេទ និងបានបញ្ជូនទៅកាន់អធិ ការដ្ឋាននគរបាលស្រុកបាទីដើម្បីរៀបចំឯកសារកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ។ហើយសម្រាប់ក្នុងឆ្នាំ២០២៥នេះដែរ ប៉ុស្តិ៍ក៍បានសហការជាមួយអាណាព្យាបាលចាប់បញ្ជូនជនញៀនថ្នាំទៅកាន់មណ្ឌលកែប្រែបានចំនួន៣នាក់(ប្រុស)ដើម្បីបន្សាប និងទទួលការអប់រំកែប្រែ ។ លោកបានបន្តថាបញ្ហាគ្រឿងញៀនគឺជាបញ្ហាសកល និងជាបទល្មើសមួយដែលពិបាកក្នុងការបង្ការ និង ទប់ស្កាត់ដោយសារបទ ល្មើសកើតចេញពីការ ព្រមព្រៀង និងស្ម័គ្រចិត្តនិងរួមគ្នាប្រព្រឹត្តដោយលួចលាក់រវាងអ្នកលក់ និងអ្នកប្រើប្រាស់ ដែលជា ហេតុនាំសមត្ថកិច្ចជួបការលំបាកខ្លាំងក្នុងការបង្ក្រាប បើទោះបីសមត្ថកិច្ចខិតខំយកអស់កម្លាំងកាយចិត្តយ៉ាងណាក៏ដោយក៏យើងមិនអាចលុបបំបាត់បានតាមបំណងប្រាថ្នាចង់បានឡើយ គឺបានត្រឹមតែកាត់បន្ថយ និងបង្ការក្នុងកម្រិតដ៏តិចតួច ។ បន្ទាប់ពីលោក ស្រី សំបូរ មេឃុំកណ្តឹងបានឡើងអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុង ឱកាសនៃការប្រារព្វពិធីអប អរសាទរនៃទិវាជាតិប្រឆាំងគ្រឿងញៀន (ថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ ២០២៥) ដែលបានអំពាវនាវនិងណែនាំដល់គ្រប់ភាគីពាក់ពន្ធ័រួមទាំងអស់ចូលរួមអនុវត្តចំនួន៦ចំណុចសំខាន់ៗ ដើម្បីឆ្លើយតបទៅនិងអត្ថន័យនៃទិវានេះដែលមានប្រធានបទគឺ រួមគ្នា បង្ការ ទប់ស្កាត់ និង កាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជារួចមក ។ ឯកឧត្តម គូន សារឿន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវក៍បានបង្ហាញពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀននិងអំពីច្បាប់គ្រឿង ញៀនផងដែរ។ឯកឧត្តមបានបញ្ជាក់ថាមូលហេតុដែលត្រូវប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាថ្ងៃនេះ ព្រោះថាគ្រឿងញៀនមិនត្រឹមតែបំផ្លាញជីវិតមនុស្សជាតិប៉ុណ្ណោះទេ គឺគ្រឿងញៀនបានបំផ្លាញទាំងសង្គមជាតិ និងសកលលោកទៀតផង ហេតុដូច្នេះហើយទើបអង្គការ សហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មរៀបចំឱ្យបានទិវា អន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឡើង។ ថ្ងៃនេះយើងប្រារព្ធទិវានេះឡើងគឺដើម្បីបំផុសជាចលនាជាតិមួយ ដោយរួមគ្នាបង្ហាញការប្តេជ្ញាចិត្តដោយស្មារតីមុះមុត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយផ្តោតសំខាន់ទៅលើវិធានការបង្ការ ការពារ ទប់ស្កាត់ និងកាត់ផ្តាចឬសគល់នៃបញ្ហាគ្រឿងញៀន។ជាពិសេសនោះគឺយើងចង់ឱ្យមានការចូលរួមទាំងអស់គ្នាសំដៅធ្វើយ៉ាងណាខិតខំបញ្ចៀសឱ្យបាននូវបញ្ហាគ្រឿងញៀន គ្មានការប្រើប្រាស់គ្រឿងញៀន។ ម្យ៉ាងវិញទៀត គឺយើងចង់ផ្សព្វផ្សាយឱកាន់តែស៊ីជម្រៅទៅដល់ស្រទាប់យុវវ័យឱ្យយល់ច្បាស់អំពីផលវិបាកនៃគ្រឿងញៀន ដោយគ្រឿង ញៀនមិនមែនបំផ្លាញត្រឹមតែអនាគត់ និងអាយុជីវិតខ្លួនឯង និងគ្រួសារតែប៉ុណ្ណោះទេ គឺបំផ្លាញទាំងមនុស្សជាតិ និងសង្គមជាតិ ទាំងមូលថែមទៀតផង សូមយុវវ័យនៅឱ្យឆ្ងាយពីគ្រឿងញៀន ។ មុននឹងបិទបញ្ចប់នៃវេទិកានេះឯកឧត្តម ឈិត បូរ៉ាវុធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក៍បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះវត្តមានចូលរួមយ៉ាងច្រើនកុះករនាពេលនេះ ។ដោយក្នុងឱកាសនេះឯកឧត្តមបានជម្រុញឲ្យបង្ការ ទប់ ស្កាត់ និងកាត់ផ្តាច់ឪ្យបានដល់ឬសគល់នៃបញ្ហាគ្រឿង ញៀន ដោយឈរលើទស្សនវិស័យចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន។ ជាពិសេសអំពាវនាវ ដល់ក្មួយៗយុវជនយុវនារីទាំងអស់ដែលនៅទីនេះ និងជួយផ្សព្វផ្សាយបន្តដល់បងៗ ដល់ប្អូនៗ និងមិត្តភ័ក្រ្តសូមធ្វើយ៉ាងណានៅឱ្យឆ្ងាយពីគ្រឿងញៀន ពេញមួយជីវិតគឺមិនពាក់ព័ន្ធនឹងគ្រឿងញៀន។ និងសារដ៍សំខាន់របស់ឯកឧត្តមច ៤ចំណុចទៀតនោះគឺសូមកុំពាក់ពន្ធ័ .កុំអន្តរាគម ន៍.កុំលើកលែង.និងត្រូវរាយការណ៍ជូនសមត្ថកិច្ច ។  សូមជម្រាបជូនផងដែរថា ក្នុងវេទិការនេះក្រៅពីមានការសំដែងព្រះធម៌ទេសនាអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀននោះ ព្រះគ្រូសុវណ្ណរង្សី គង់ សុវណ្ណ ព្រះចៅអធិការវត្តសុរភី និងព្រះសង្ឃជាច្រើនអង្គទៀតបានធ្វើកិច្ចសូត្រធម៌បង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវិរះកងទ័ពកម្ពុជាដែលបានពលីជីវិតក្នុងសមរភូមិសង្រ្គាមរវាងថៃនិងកម្ពុជាផងដែរ៕

ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី អញ្ជើញបើកសន្និសីទប្រចាំឆ្នាំលើកទី១ របស់សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា

2025/08/16 04:54:44 pm        275
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកសន្និសីទប្រចាំឆ្នាំលើកទី១ របស់សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា ក្រោមប្រធានបទ៖«លើកកម្ពស់សុខភាពបន្តពូជ ភរិយា ស្វាមី នាពេលបច្ចុប្បន្ន» នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។​ក្នុងសន្និសីទប្រចាំឆ្នាំលើកទី១ មានការអញ្ជើញចូលរួមពីលោកសាស្រ្តាចារ្យ Yutaka Osuga, President of International Federation of Fertility Societies (IFFS) នៃប្រទេសជប៉ុន, ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ុង ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា, ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា។ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី បានថ្លែងថា ថ្ងៃនេះ ក្នុងនាមឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ពិតជាមហាកិត្តិយស និងបីតិសោមនស្សរីករាយជាអនេក ដែលបានមកចូលរួមក្នុងសន្និសីទប្រចាំឆ្នាំលើកទី១ របស់សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា ក្រោមប្រធានបទ «លើកកម្ពស់សុខភាពបន្តពូជ ភរិយា ស្វាមី នាពេលបច្ចុប្បន្ន» "Improving Couples' Reproductive Health Nowadays"។ ជាមួយនឹងអំណរសាទរនេះ យើងមិនអាចបញ្ឈប់ការខិតខំប្រឹងប្រែងបង្កើនសមត្ថភាពរបស់យើងទេ ដូចប្រធានបទរបស់សន្និសីទថ្ងៃនេះគឺ «លើកកម្ពស់សុខភាពបន្តពូជ ភរិយា ស្វាមី នាពេលបច្ចុប្បន្ន» យើងត្រូវតែធ្វើឱ្យបានល្អនូវសេវាសុខភាពបន្តពូជនៅកម្ពុជាយើង ដើម្បីកាត់បន្ថយការស្វែងរកសេវាក្រៅប្រទេសកម្ពុជា ដោយត្រូវពឹងផ្អែកទាំងស្រុងលើសមត្ថភាពជំនាញរបស់វេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស សាស្ត្រាចារ្យផ្នែកសម្ភព និងរោគទាំងអស់គ្នានេះ ពីព្រោះករណីលំបាកមានកូន (Infertility) នឹងលែងជាឧបសគ្គតទៀតទេ លុះត្រាតែយើងត្រូវការដោះស្រាយប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដូចប្រធានបទយើងថ្ងៃនេះ។ ការខិតខំប្រមូលសមាជិកសមាគមឱ្យបានច្រើន ធ្វើការបណ្តុះបណ្តាល ចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមក ជាកត្តាសំខាន់ និងជួយចូលរួមដោះស្រាយបញ្ហាសុខភាពបន្តពូជ (infertility and reproductive problems) នាពេលអនាគត។  ឯកឧត្តម រដ្ឋលេខាធិការ បន្តថា សន្និសីទនេះគឺពិតជាព្រឹត្តិការណ៍ដ៏ពិសេសវិសាលមួយ ក្នុងការលើកកម្ពស់នូវគុណភាព ចំណេះដឹងជំនាញអ្នកផ្តល់សេវាសុខាភិបាលកម្ពុជា សំដៅធ្វើឲ្យមានសុក្រិតភាពលើការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងនវានុវត្តន៍បច្ចេកវិទ្យា។ សកម្មភាពទាំងឡាយដែលសមាគមកំពុងតែធ្វើនេះ គឺស្រប និងអនុលោមទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលសំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ដែលជាមុំមួយដ៏សំខាន់របស់យុទ្ធសាស្ត្របញ្ចកោណ ក្នុងនោះប្រមុខរាជរដ្ឋាភិបាល បានផ្តល់អាទិភាពជាយុទ្ធសាស្ត្រ៥ គឺមនុស្ស ទឹក ភ្លើង ផ្លូវ និងនវានុវត្តន៍បច្ចេកវិទ្យា ហើយដូចដែលសមាគមបាន និងកំពុងតែធ្វើពេលនេះ។ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅក្រសួងសុខាភិបាល ក៏បានប្រកាសដាក់ចូលការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនលើកុមារីអាយុ៩ឆ្នាំ ចូលក្នុងកម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិ សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា និងក៏ចូលរួមចំណែកក្នុងគោលដៅលុបបំបាត់ជំងឺមហារីកមាត់ស្បូន នាឆ្នាំ២០៣០ របស់អង្គការសុខភាពពិភពលោក (WHO) ផងដែរ។ ឆ្លៀតក្នុងឱកាសនេះ តាងនាមឲ្យឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ប៉ិច សុធីសូមចូលរួមចំណែកជាមួយសមាគមគ្រពេទ្យបង្កកំណើតកម្ពុជា ក៏ដូចជាការចូលរួមក្នុងនាមស្ថាប័នសុខាភិបាល ហើយនឹងការលើកទឹកចិត្តក្នុងវិជ្ជាជីវៈឯកទេសនេះ អនុវត្តការងារប្រកបដោយក្រមសីលធម៌ បច្ចេកទេសទាន់សម័យ និងទទួលខុសត្រូវខ្ពស់ចំពោះស្រ្តី និងជាពិសេសក៏ដូចជាទារក ដែលនឹងចាប់កំណើតឡើងត្រូវមានកាយសម្បទាមាំមួនល្អ ដែលពួកគាត់គឺជាទំពាំងស្នងឬស្សីរបស់ប្រទេសយើង។ ជាការពិតណាស់ យើងបានឃើញនូវវឌ្ឍនភាពដែលបានលើកឡើងក្នុងរបាយការណ៍ ការចាប់អារម្មណ៍   ក៏ដូចជានៅក្នុងអត្ថបទផ្សេងៗ របាយការណ៍ដែលដាក់ជូននៅទីនេះ គឺថាយើងមានវឌ្ឍនភាពយ៉ាងច្រើនដើម្បីកាត់បន្ថយការស្វែងរកសេវានៅប្រទេសជិតខាងយើង និងប្រទេសជឿនលឿនមួយចំនួន។  ទន្ទឹមគ្នានោះដែរ ឯកឧត្តមសាស្រ្តាចារ្យ គុំ កាណាល់ ប្រធានសមាគមសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជា បានបញ្ជាក់ថា ថ្ងៃនេះគឺជាសន្និសីទលើកទី១ ក្នុងការបង្កកំណើត។ ដូច្នេះយើងគ្រប់គ្នា មានកាតព្វកិច្ចសំខាន់ណាស់ ដោយធ្វើយ៉ាងណាឲ្យប្រទេសយើងទទួលបាននូវមនុស្សគ្រប់គ្នា ដែលមានសុខភាព និងសុខុមាលភាពល្អ។ ដូច្នេះនៅពេលដែលយើងបង្កបានជាសមត្ថភាពជំនាញ ចំណេះដឹង និងចំណេះធ្វើបម្រើការងារឲ្យរាជរដ្ឋាភិបាលកម្ពុជា ឲ្យច្បាស់តាមគោលដៅដែលប្រាថ្នា មិនមែនជាការចៃដន្យ និងនាំគ្នារត់ឲ្យបាន២៣ដង ដើម្បីសម្រេចគោលដៅការគ្របដណ្តប់សុខភាពជាសកល នាឆ្នាំ២០៣៥៕អត្ថបទ រដ្ឋា 

មេភូមិភាគ៣កម្ពុជាស្នើថៃជៀសវាងសកម្មភាពទាំងឡាយដែលនាំឲ្យមានភាពតានតឹងនៅតាមព្រំដែនជាយថាហេតុ

2025/08/16 04:01:40 pm        178
ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា និងថៃដែលហៅកាត់ថាRBCនោះ ឧត្តមសេនីយ៍ទោអ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ បានស្នើទៅឧត្តមនាវីឯក អភិឆាត សាប់បៈសើត មេបញ្ជាការការពារព្រំដែនច័ន្ទបុរី និងត្រាត ធ្វើយ៉ាងណាត្រូវជៀសវាងរាល់សកម្ម ភាពទាំងឡាយ ដែលនាំឲ្យមានភាពតានតឹងកើតឡើងជាយថាហេតុនៅតាមព្រំដែននៃប្រទេសទាំងពីរដូចជាករណីរាយបន្លាលួស និងបំផ្លិតបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប ជាពិសេសផ្ទះបងប្អូនប្រជាពលរដ្ឋតែម្តង។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការកិច្ច ការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា និងថៃ ដែលហៅកាត់ថា RBC ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅខេត្តត្រាតប្រទេសថៃនោះបានបញ្ជាក់ថា«កម្ពុជាក៏បានគូសបញ្ជាក់ផងដែរអំពីភាពចាំបាច់ក្នុងការជៀសវាងសកម្មភាពទាំងឡាយណាដែលអាច បង្កឱ្យមានភាពតានតឹងកើតឡើងជាយថាហេតុ ដោយរាប់បញ្ចូលទាំងការរាយបន្លាលួស និងការបំផ្លិច បំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ជាពិសេសលំនៅឋានរបស់ប្រជាពលរដ្ឋ ព្រមទាំងការផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត ដោយហេតុថាសកម្មភាពទាំងនេះអាចបំផ្លាញទំនុកចិត្ត និងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងបង្កើតបរិយាកាសក្នុងការរក្សាស្ថិរភាព និងសន្តិភាពជាដើម»។ បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ បានឲ្យដឹងផងដែរថានៅក្នុង កិច្ចប្រជុំភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នា ក្នុងការអនុវត្តរាល់កិច្ចព្រមព្រៀងទាំង ដែលកំណត់ឲ្យនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ និងស្មារតីឯកភាព ទាំង១៣ចំណុចរបស់កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)។ បន្ថែមពីនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងតំបន់យោធា និងបណ្តាយោធភូមិភាគ ព្រមទាំងអង្គភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហា ដោយសន្តិវិធី ដើម្បីជៀសវាងនូវការប៉ះទង្គិចគ្នា។ ភាគីទាំងពីរបានគូសបញ្ជាក់ពីការតាំងចិត្តវិជ្ជមាន និងស្មារតីឆ្ពោះទៅមុខក្នុងការពង្រឹងទំនាក់ទំនងតាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរក៏បានលើកឡើងផងដែរអំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងទំនុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អជាមួយគ្នា។តាមរយៈកិច្ចប្រជុំនេះដែរ ភាគីទាំងពីរក៏បានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមការងារសម្របសម្រួល (CG) ដើម្បី ពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត រួមបញ្ចូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែន កងកម្លាំងឈរជើងតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងគោល បំណងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។ ខ្លឹមសារលម្អិតនឹងត្រូវយកទៅ ពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC)៕អត្ថបទ ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM