អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
គណបក្សប្រជាជនកម្ពុជា បានទទួលសមាជិកថ្មីជិត១ ០០០នាក់ នៅសង្កាត់រការធំ ខេត្តកំពង់ស្ពឺ
ក្រសួងទេសចរណ៍បើកយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦

ព័ត៌មានជាតិ

ក្រុមអ្នកសង្កេតការណ៍អន្តរកាលបានបញ្ចប់ការពិនិត្យតាមព្រំដែន ខណៈពលរដ្ឋខ្លះបានភៀសខ្លួនមកជំរុំវិញ

2025/08/16 02:54:07 pm        817
ក្រុមអ្នកសង្កេតការណ៍អន្តរកាលតំណាងប្រទេសចំនួន៧ បានបញ្ចប់ការពិនិត្យតាមព្រំដែន ខណៈពលរដ្ឋខ្លះបានភៀសខ្លួនមកជំរុំវិញ។រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ អ្នកសង្កេតការណ៍អន្តរកាលយោធា (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៧ រួមមាន (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) បានបញ្ចប់ការចុះពិនិត្យស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ នៅច្រកតំបន់បឹងត្រកួន ច្រកអូរបីជាន់ និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងនៅខេត្តព្រះវិហារ ចុះពិនិត្យទីតាណងរងការខ្ទេចខ្ទាំនៅច្រកអានសេះ។ ការចុះពិនិត្យរយៈពេល៣ថ្ងៃរបស់អ្នកសង្កេតការណ៍អន្តរកាលយោធា IOT ក្រោមការសម្របសម្រួលពីឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ និងទទួលបានការស្វាគមន៍ពីសំណាក់បណ្តាមេបញ្ជាការអង្គភាព និងថ្នាក់ដឹកនាំខេត្ត ដើម្បីពន្យល់ និងបង្ហាញជូនអ្នកសង្កេតការណ៍អន្តរកាលយោធា IOTនោះ សម្រាប់ទទួលបានព័ត៌មានលម្អិតពីការមិនគោរពបទឈប់បាញ់ ព្រមទាំងការមិនគោរពដល់គោលការណ៍រវាងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិទាំង២ប្រទេសពីសំណាក់កងទ័ពឈុតខ្មៅរបស់ថៃ។ អំឡុងបេសកកម្ម៣ថ្ងៃរបស់អ្នកសង្កេតការណ៍អន្តរកាល សង្កេតឃើញមានជនភៀសសឹងចំនួនជាង៩០០គ្រួសារបានចាកចេញពីលំនៅដ្ឋានហើយត្រឡប់ទៅកាន់ជំរុំភៀសសឹកវិញនៅវត្តពោធិ៍៥០០០ដើម ក្នុងខេត្តព្រះវិហារ។បន្ទាប់ពីចុះពិនិត្យស្ថានភាពតាមបន្ទាត់ព្រំដែន អ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេសបានលើកស្លាកការិយាល័យអ្នកសង្កេតការណ៍អន្តរកាលរបស់ខ្លួន សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ដែលត្រូវដាក់ទីស្នាក់ការនៅក្នុងទីរួមខេត្តព្រះវិហារ នៅពេលអនាគតផងដែរ។សូមជម្រាបថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើតឱ្យមានក្រុម IOT៕ 

ករណីគ្រោះថ្នាក់រថភ្លើងដឹកប្រេងក្រឡាប នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង តែមិនបង្ករអោយមានអ្នករបួសនោះទេ

2025/08/16 02:36:03 pm        359
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជួន ឯកឧត្ដម ផន រឹម បានអោយដឹងថានៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ មានករណីរថភ្លើងខ្សែប្រេងតេលាបានធ្លាក់ផ្លូវខ្សែផ្លូវដែកទិសខាងជើង (ខ្សែរថភ្លើងខ្សែប្រេងទិសដៅភ្នំពេញទៅបឹងព្រីង ខេត្តបាត់ដំបង)ចំណុចកើតហេតុ PK274 ស្ថិតភូមិទួលតាឯក សង្កាត់ទួលតាឯក នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ករណីគ្រោះថ្នាក់នេះ កើតឡើងដោយសារកត្តាផ្លូវស្រុតដោយបណ្តាលឱ្យធ្លាក់ចំនួន៤ទូ ក្នុងនោះក្រឡាប់ចេញប្រេងចំនួន៣ទូ និងផ្លូវដែកខូចខាត ៧០ម៉ែត្រ ដែលករណីនេះ មិនមានរងគ្រោះដល់មនុស្សទេ។នៅចំពោះមុខ សមត្ថកិច្ច និងអាជ្ញាធរបានដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយអន្តរាគមន៍បន្ទាន់។ក្រុមហ៊ុនរ៉ូយ៉ាល់ បានបញ្ចូនគ្រឿងចក្រស្ទួចចំនួន២គ្រឿង រថយន្តដឹកប្រេងក្រុមហ៊ុនតេឡាជាច្រើនគ្រឿងដើម្បីបូមប្រុងចេញ និងត្រៀមរថយន្តអគ្គិភ័យ ដើម្បីបង្ការហានិភ័យកើតឡើងជាយថាហេតុ។សមត្ថកិច្ចបានហ៊ុព័ទ្ធទីតាំងកើតហេតុ និងហាមឃាត់ពលរដ្ឋចូលដងប្រេងដែលកំពប់លើផ្លូវដែក។គួរបញ្ជាក់ថា ការលើកដាក់ទូឡើងវិញរំពឹងថានឹងរួចរាល់ល្ងាចនេះ។ ចំពោះការស្ដារផ្លូវដែកចរាចរណ៍បណ្ដោះអាសន្ន និងធ្វើបន្តបន្ទាប់ឱ្យរួចរាល់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ។

ប្រធានក្រុមការងារចុះជួយស្រុកបាកានជួបសំណេះសំណាលសួរសុខទុក្ខកម្លាំងប្រជាការពារក្នុងឃុំមេទឹក

2025/08/16 02:24:19 pm        336
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាកាន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាការពារមកពីតាមបណ្តាភូមិនានាក្នុងឃុំមេទឹក ស្រុកបាកានប្រមាណ២០០នាក់ ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម កែវ រតនៈ ជាប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ ជូនចំពោះបងប្អូនប្រជាការពារក្នុងឃុំមេទឹក ។ ឯកឧត្តមបន្តថា ក្រៅពីការចូលរួមជួយអភិវឌ្ឍន៍កសាងនៅតាមមូលដ្ឋាន និងការចូលរួមជួយលើកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រុមការងារចុះជួយស្រុកបាកាន គឺមានការយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាការពារ ព្រោះប្រជាការពារជាកម្លាំងដ៏សំខាន់ ដែលបានចូលរួមរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមិនអាចខ្វះបាន ជាពិសេសការចូលរួមបម្រើប្រជាពលរដ្ឋ និងជួយដល់ប្រជាពលរដ្ឋជាប្រចាំ ដោយមិនប្រកាន់និន្នាការអ្វីឡើយ ។ការជួបជុំក្នុងពេលនេះ គឺដើម្បីបានដឹងអំពីសុខនិងទុក្ខរបស់បងប្អូនប្រជាការពារ និងជូនជាស្បៀងមួយចំនួនជាការលើកទឹកចិត្ត ចំពោះបងប្អូនជាប្រជាការពារទាំងអស់ ដែលបានលះបង់នូវពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឲ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំ ប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើង ឲ្យបានគង់វង់យូរអង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ ។ ហើយដោយមើលឃើញពីតម្រូវការចាំបាច់ របស់ប្រជាការពារទូទាំងស្រុកបាកានប្រមាណ១៥០០នាក់ ក្រុមការងារស្រុកបាកានកំពុងរៀបចំឯកសណ្នាន់ថ្មី សម្រាប់បងប្អូនប្រជាការពារ រួមមានស្បែកជើង ខោ អាវ និងមួក ។ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានជម្រាបជូនអំពីសភាពការណ៍ប្រទេសជាតិដែលរងការឈ្លានពានពីប្រទេសថៃ ដោយឯកឧត្តមបណ្ឌិត ជម្រុញឲ្យបងប្អូនប្រជាការពារក៏ដូចជាប្រជាជនក្នុងស្រុកបាកានទាំងមូល កុំជឿរលើពត៌មានគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គមនានាដែលដែលអាចនាំឲ្យមានភាពវឹកវរក្នុងសង្គម ត្រូវតែបន្តការជឿរជាក់លើរាជរដ្ឋាភិបាល ដែលកំពុងខិតខំយ៉ាងម៉ឺងម៉ាត់ក្នុងការពារទឹកដីមិនឲ្យបាត់បង មិនឲ្យសត្រូវអាចជាន់ឈ្លី កិត្តយសកេរ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិយើងនិងប្រជាជនយើងនោះទេ ៕

រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសធ្វើបទបង្ហាញអំពីការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ដល់សមាជិកអង្គទូតបរទេស និងទីភ្នាក់ងារ UN ប្រចាំកម្ពុជា

2025/08/16 09:20:52 am        300
នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំការធ្វើបទបង្ហាញអំពីការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ដល់សមាជិកអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាជាច្រើនរូបដែលបានចូលរួមស្តាប់។ បទបង្ហាញបានលើកពី (១) ខ្លឹមសារនៃកិច្ចប្រជុំពិសេសស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលសម្រេចបានការឯកភាពលើបទឈប់បាញ់ នៅថ្ងៃទី២៨កក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ាប្រទេសម៉ាឡេស៊ី (២)លទ្ធផលល្អប្រសើរនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី (៣)ការព្រួយបារម្ភរបស់កម្ពុជាលើកំណើនហានិភ័យចំពោះបទឈប់បាញ់ដ៏សែនផុយស្រួយ ដោយសារតែមានការអនុវត្តសកម្មភាពជាច្រើនរួមទាំង ការរាយបន្លាលួស និងការចលនាកម្លាំង ផ្ទុយនឹងលក្ខខណ្ឌបទឈប់បាញ់ ។ លោកជំទាវបានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថាកម្ពុជាបានដាក់មីនថ្មីពាក់ព័ន្ធនឹងករណីផ្ទុះមីនប្រឆាំងមនុស្ស ដែលបានប៉ះពាល់ដល់អាយុជីវិត និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចបាននូវសន្តិភាព និងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធី។ លោកជំទាវ អ៊ាត សោភា ក៏បានលើកឡើងផងដែរអំពីលទ្ធផលនៃជំនួបក្រៅផ្លូវការ (Tea Chat) រវាងរដ្ឋមន្រ្តីការបរទេសចិន កម្ពុជា និងថៃ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង នៅក្រុង Anning ខេត្តយូណាន ប្រទេសចិនកាលពីថ្ងៃទី១៤ខែសីហាឆ្នាំ ២០២៥។

ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាចូលរួមកម្មវិធីជាមួយវិស័យឯកជននិងទីភ្នាក់ងារជំនាញនៃប្រទេសម៉ាឡេស៊ី

2025/08/15 10:27:21 pm        162
ឆ្លៀតក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលបញ្ញាសិប្បនិម្មិតអាស៊ាននៅម៉ាឡេស៊ីឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមកម្មវិធីជាមួយវិស័យឯកជននិងទីភ្នាក់ងារជំនាញនៃប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹងកិច្ចសហការផ្នែកវិស័យឌីជីថល។នាព្រឹកថ្ងៃទី១៣ ខែសីហា ឯកឧត្ដមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខសាយប័ររវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងដោយ ឯកឧត្ដម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងក្រុមហ៊ុនសម្ព័ន្ធ Axiata Group Berhad តំណាងដោយ លោក Vivek Sood នាយកប្រតិបត្តិនិងជាអភិបាលគ្រប់គ្រងនៃក្រុមហ៊ុន។ អនុស្សរណៈនៃការយោគយល់នេះ សំដៅពង្រឹងកិច្ចសហការក្នុងការលើកកម្ពស់សមត្ថភាពស្ថាប័ន ការផ្លាស់ប្ដូរព័ត៌មាន និងការចែករំលែកបទពិសោធពាក់ព័ន្ធនឹងសន្តិសុខសាយប័រ។ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមជាមួយឯកឧត្ដម Gobind Singh Deo រដ្ឋមន្ត្រីក្រសួងឌីជីថលនៃប្រទេសម៉ាឡេស៊ី និងថ្នាក់ដឹកនាំរដ្ឋនិងឯកជនជាច្រើនក្នុងប្រទេសម៉ាឡេស៊ី ក្នុង “សន្និសីទកិច្ចសហការក្នុងតំបន់អាស៊ីអាគ្នេយ៍” របស់ក្រុមហ៊ុន China Mobile ដើម្បីជជែកពិភាក្សាអំពីឱកាសនិងកិច្ចសហការដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតក្នុងប្រទេសម៉ាឡេស៊ីនិងក្នុងតំបន់។ ថ្លែងក្នុងសន្និសីទនេះ ឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកអំពីសមិទ្ធផលនិងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងដំណើរការបរិវត្តកម្មឌីជីថលនៅកម្ពុជា និងការងារពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត តួយ៉ាងការរៀបចំសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត។ នាថ្ងៃទី១៤ ខែសីហា ឯកឧត្ដមរដ្ឋមន្ត្រីបានអញ្ជើញធ្វើទស្សនកិច្ចនៅទីភ្នាក់ងារពន្លឿនការស្រាវជ្រាវសម្រាប់បច្ចេកវិទ្យានិងនវានុវត្តន៍នៃប្រទេសម៉ាឡេស៊ី (Malaysia Research Accelerator for Technology and Innovation) និង សហគ្រាសសេដ្ឋកិច្ចឌីជីថលម៉ាឡេស៊ី (Malaysia Digital Economy Corporation) ដើម្បីស្វែងយល់អំពីដំណើរការការងារ សមិទ្ធផល និងបទពិសោធរបស់ទីភ្នាក់ងារទាំងពីរក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសម៉ាឡេស៊ី។ ស្របគ្នានឹងការជំរុញការកសាងហេដ្ឋរចនាសម្ព័ន្ធនិងធនធានមនុស្សឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននិងកំពុងពង្រឹងនិងពង្រីកបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចថ្មីឌីជីថល តាមរយៈកិច្ចសហការជាមួយវិស័យឯកជននិងដៃគូអន្តរជាតិ ជាពិសេសការបង្កើតសួនឌីជីថល ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា។

ក្នុងជំនួបរវាងឯកឧត្តម Wang Yi រដ្ឋមន្រ្ដីការបរទេសកម្ពុជា និងថៃ, ភាគីទាំងបីសម្រេចបានកុងសុងស៊ីសចំនួន៥ចំណុច

2025/08/15 08:27:26 pm        317
ភ្នំពេញ៖ឯកឧត្តម Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស និងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញមានកិច្ចជំនួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ អំឡុងពេលចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការឡានឆាង-មេគង្គ លើកទី១០ នៅទីក្រុងអាននីង កាលពីថ្ងៃទី១៤ ខែសីហានេះ។ ភាគីចិនសង្ខេបកុងសុងស៊ីសដែលភាគីទាំងបីសម្រេចបានដូចខាងក្រោម៖ ១. កម្ពុជា និងថៃនឹងខិតខំពង្រឹងទំនាក់ទំនងនិងការផ្លាស់ប្តូរ ស្ដារការប្រាស្រ័យទាក់ទងគ្នាឡើងវិញឱ្យបានឆាប់ និងកសាងបង្កើនការជឿទុកចិត្តគ្នាឡើងវិញទៅវិញទៅមក។ ២. ភាគីចិនគាំទ្រកម្ពុជានិងថៃក្នុងការអនុវត្តយ៉ាងយកចិត្តទុកដាក់នូវកុងសុងស៊ីសដែលសម្រេចបាននៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកម្ពុជា-ថៃនាពេលថ្មីៗនេះ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ស្តារសន្តិភាពនិងភាពស្ងប់ស្ងាត់នៅតំបន់ព្រំដែនឱ្យបានឆាប់រហ័ស និងសម្រេចបានបទឈប់បាញ់ប្រកបដោយនិរន្តរភាព។ ៣. ភាគីចិនគាំទ្រអាស៊ានក្នុងការបន្តដើរតួនាទីយ៉ាងសកម្ម ការពារសាមគ្គីរួមរបស់អាស៊ាន។ ៤. សង្ឃឹមថាកម្ពុជានិងថៃនឹងបន្តបង្កលក្ខណៈ និងខិតខំស្តារស្ថានភាពឱ្យប្រក្រតីឡើងវិញនៅតំបន់ព្រំដែនឱ្យបានឆាប់ ដើម្បីឆ្លើយតបក្តីរំពឹងទុករបស់ប្រជាពលរដ្ឋដែលរស់នៅសងខាងព្រំដែន។ ៥. ភាគីចិនរីករាយបន្តដើរតួនាទីស្ថាបនាស្របតាមតម្រូវការរបស់កម្ពុជានិងថៃ រួមទាំងការគាំទ្រនិងផ្តល់ជំនួយសម្រាប់ការបោសសម្អាតមីននៅតំបន់ដែលបានព្រមព្រៀងគ្នាតាមព្រំដែនកម្ពុជា-ថៃជាដើម។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនក្រុមគ្រួសាររបស់វីរៈយុទ្ធជន ៦រូប រស់នៅខេត្តសៀមរាប ដែលត្រូវបានចាប់ខ្លួនក្រោយមានបទឈប់បាញ់​

2025/08/15 08:23:27 pm        145
សៀមរាប ៖ ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហមកម្ពុជា និងឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនក្រុមគ្រួសាររបស់វីរៈយុទ្ធជន ៦រូប រស់នៅខេត្តសៀមរាប ដែលត្រូវបានចាប់ខ្លួនក្រោយមានបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ក្នុងពេលបំពេញភារកិច្ចនៅព្រំដែន។ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច និងសូមថែទាំសុខភាពឱ្យបានល្អ។ ជាមួយគ្នានេះ អនុលោមតាមអនុសញ្ញាហ្សឺណែវទី៣ ឆ្នាំ១៩២៩ ក្រុមគ្រួសាររបស់យុទ្ធជនរងគ្រោះខាងលើ ក៏បានសរសេរព័ត៌មានគ្រួសារសម្រាប់បញ្ជូនទៅកាន់យុទ្ធជនដែលកំពុងឃុំខ្លួននៅប្រទេសថៃ ដែលការបញ្ជូនសារនេះ គឺធ្វើឡើងតាមរយៈគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។សូមបញ្ជាក់ថា ដើម្បីជួយសម្រាលការលំបាកដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារ កាកបាទក្រហមកម្ពុជា បាននាំយកអំណោយផ្តល់ជូនរួមមាន៖ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន៕

ឯកឧត្តម ហ៊ុន ម៉ានី៖កាលៈទេសៈនេះដើម្បីជម្នះបានទាំងឧបសគ្គចំពោះមុខ និងតទៅអនាគតយូរអង្វែង អ្វីដែលត្រូវធ្វើ គឺការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនយើងឱ្យមានភាពរឹងមាំ

2025/08/15 07:59:46 pm        204
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅយប់ថ្ងៃទី១៥ ខែសីហានេះ បានផ្ញើសារជូនជនរួមជាតិថា នៅក្នុងដំណាក់កាល និងកាលៈទេសៈបែបនេះ ដើម្បីជម្នះបានទាំងឧបសគ្គចំពោះមុខ និងតទៅអនាគតយូរអង្វែង អ្វីដែលត្រូវធ្វើ គឺការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនយើង ឱ្យមានភាពរឹងមាំ និងភាពម្ចាស់ការ ដោយត្រូវយកឱកាសនេះប្រឹងប្រែងផលិតនូវអ្វីដែលជាតម្រូវការទ្រទ្រង់ការរស់នៅប្រចាំថ្ងៃរបស់យើងឱ្យបាន ឱ្យយើងមានឯករាជ្យភាពទាំងសមត្ថភាព និងផលិតភាព។ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរថា ឯកឧត្តមបាន យល់ច្បាស់ពីទឹកចិត្ត វីរៈភាព ព្រមទាំងមនោសញ្ចេតនាស្នេហាជាតិដ៏ជ្រាលជ្រៅ និងប្តូរផ្តាច់របស់បងប្អូន ជាទីគោរពស្រឡាញ់ទាំងអស់ ជាពិសេសចំពោះស្ថានភាពចំពោះមុខរបស់ជាតិ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនយើង។ឯកឧត្តមបន្តថា៖«នៅក្នុងដំណាក់កាល និងកាលៈទេសៈបែបនេះ ខ្ញុំយល់ថា ដើម្បីជម្នះបានទាំងឧបសគ្គចំពោះមុខ និងតទៅអនាគតយូរអង្វែង អ្វីដែលត្រូវធ្វើ គឺការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនយើង ឱ្យមានភាពរឹងមាំ និងភាពម្ចាស់ការ។ យើងត្រូវយកឱកាសនេះប្រឹងប្រែងផលិតនូវអ្វីដែលជាតម្រូវការទ្រទ្រង់ការរស់នៅប្រចាំថ្ងៃរបស់យើងឱ្យបាន ឱ្យយើងមានឯករាជ្យភាពទាំងសមត្ថភាព និងផលិតភាព»។ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរថា យើងក៏ត្រូវយកឱកាសនេះរួមគ្នាខិតខំបង្ហាញ និងលើកតម្កើងនូវអ្វីដែលជាផលិតផលក្នុងស្រុករបស់យើងឱ្យខ្លាំងក្លា និងដើម្បីពង្រឹងសមត្ថភាពផ្គត់ផ្គង់របស់យើងឱ្យបានគ្រប់គ្រាន់ និងពេញលេញ ជាជាងចំណាយពេលធ្វើចលនាពហិការទំនិញ និងផលិតផលបរទេស ដែលចំណែកណានោះ បានក្លាយជាសរសៃឈាមសេដ្ឋកិច្ច និងការងាររបស់ខ្មែរយើងរួចទៅហើយ។ យើងក៏អាចពិចារណាផងដែរ លើអ្វីដែលអាចឈានលើសពីពហិការទំនិញ ឱ្យក្លាយទៅជាសង្គ្រាមពាណិជ្ជកម្ម ដែលប្រការនេះទាមទារឲ្យមានការពិចារណាល្អិតល្អន់ជាងនេះ សម្រាប់អនាគតយូរអង្វែងទៅមុខ។ បើតាមប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី កាលៈទេសៈនេះជាមេរៀនដ៏សំខាន់ គឺការពង្រឹងខ្លួនយើងឱ្យកាន់តែរឹងមាំឡើង យើងត្រូវពង្រឹងជាប់ជានិច្ច ពីព្រោះថា ពេលយើងរឹងមាំ នោះការនាំចូលពីប្រទេសជិតខាងនឹងត្រូវបានកាត់បន្ថយជាស្វ័យប្រវត្តិ ហើយកម្ពុជាយើងនឹងឈានទៅរកភាពម្ចាស់ការលើទីផ្សារ នៃទំនិញនិងផលិតរបស់ខ្លួនបាន ជាក់ជាមិនខាន។សារជាថ្មីម្តងទៀត ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា ឯកឧត្តម បានយល់ពីទឹកចិត្តស្នេហាជាតិរបស់បងប្អូនជនរួមជាតិ! ប៉ុន្ដែទោះយ៉ាងណាក្តី ពេលនេះ ម៉ោងនេះ ឯកឧត្តម ហ៊ុន ម៉ានី ស្នើសុំបងប្អូនជនរួមជាតិ បន្តផ្តល់នូវសំឡេងស្នេហាជាតិមួយរួមគ្នា ដើម្បីផ្តល់កម្លាំងចិត្ត ការគាំទ្រ និងភាពជឿជាក់លើកិច្ចខិតខំប្រឹងប្រែងក៏ដូចជារាល់វិធានការ របស់សម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធដែលកំពុងដឹកនាំ អនុវត្តការងារស្នូល ជាយុទ្ធសាស្ត្រ សំខាន់បំផុត ទាំងលើការដ្ឋានយោធា ការដ្ឋានការទូត និងការដ្ឋានច្បាប់ ជាពិសេស ការគោរពបទឈប់បាញ់ ឈានឆ្ពោះទៅការបញ្ចប់សង្គ្រាម ដើម្បីកម្ពុជាទទួលមកវិញនូវសន្តិភាពពេញលេញ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនភរិយា និងក្រុមគ្រួសាររបស់វីរៈយុទ្ធជន៤រូប នៅខេត្តស្ទឹងត្រែង ដែលត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់

2025/08/15 07:22:32 pm        131
ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានចាត់ឱ្យមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនភរិយា និងក្រុមគ្រួសាររបស់វីរៈយុទ្ធជនចំនួន៤រូប រស់នៅខេត្តស្ទឹងត្រែង ដែលត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពីបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ក្នុងពេលបំពេញភារកិច្ចនៅព្រំដែន។ ទី១គ្រួសារឈ្មោះ គីគឹម សុផុន អាយុ២៧ឆ្នាំកងពលតូច១២៨ រស់នៅក្នុងភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង, ទី២ឈ្មោះ ឈុន មករា អាយុ២៧ឆ្នាំ រស់នៅ ភូមិរាជានុកូល១ ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង, គ្រួសារទី៣ ឈ្មោះ ផាន់ គៀប អាយុ២៤ឆ្នាំ រស់ភូមិថាឡាបរិវ៉ាត់ ឃុំឡាបរិវ៉ាត ស្រុកឡាបរិវ៉ាត់, និងគ្រួសារទី៤ឈ្មោះ ក្រៀល ចន្ទ្រា អាយុ២២ឆ្នាំ រស់នៅ ភូមិអូររៃ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ក្នុងឱកាសជួបសំណេះសំណាលនោះលោកជំទាវ ហួន ចន្ទបូរ៉ា នាយិការនាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច និងសូមថែទាំសុខភាពឱ្យបានល្អ។ ជាមួយគ្នានេះ អនុលោមតាមអនុសញ្ញាហ្សឺណែវទី៣ ឆ្នាំ១៩២៩ ក្រុមគ្រួសាររបស់យុទ្ធជនរងគ្រោះខាងលើ ក៏បានសរសេរព័ត៌មានគ្រួសារសម្រាប់បញ្ជូនទៅកាន់យុទ្ធជនដែលកំពុងឃុំខ្លួននៅប្រទេសថៃ ដែលការបញ្ជូនសារនេះ គឺធ្វើឡើងតាមរយៈគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។ សូមបញ្ជាក់ថា ដើម្បីជួយសម្រាលការលំបាកដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារ កាកបាទក្រហមកម្ពុជា បាននាំយកអំណោយផ្តល់ជូនពួកគាត់រួមមាន គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនផផងដែរ៕ អត្ថបទ: សំ ងីម

អាកាសយានដ្ឋានអន្ដរជាតិតេជោ ហោះហើរសាកល្បងយន្ដហោះ A320 ទទួលបានជោគជ័យ

2025/08/15 06:37:31 pm        254
ភ្នំពេញ ៖អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ 4F នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានបើកការហោះហើរសាកល្បង ប្រភេទយន្ដហោះពាណិជ្ជកម្ម Airbus-320 បានសម្រេចប្រកបដោយជោគជ័យ ទាំងដំណើរការបច្ចេកទេស និងការហោះហើរ ទៅតាមផែនការដែលបានកំណត់។​ការបើកការហោះហើរសាកល្បងនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមការងារបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រមទាំងមន្ត្រីបច្ចេកទេស និងផ្នែកពាក់ព័ន្ធផ្សេងៗជាច្រើនទៀត។ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងថា ការហោះហើរសាកល្បង នៅព្រឹកថ្ងៃទី១៥ ខែសីហានេះ យន្តហោះ Airbus-320 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia បានហោះហើរពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ មកកាន់អាកាសយានដ្ឋានអន្ដរជាតិតេជោ ក្រុងតាខ្មៅ។ការហោះហើរនេះ ប្រកបដោយជោគជ័យ ទៅតាមប្រព័ន្ធបច្ចេកទេសនៃការហោះហើរ ហើយក្នុងនោះ ក៏មានការតេស្ដសាកល្បងចំនួនអ្នកដំណើរ១០០នាក់ លើការ Check In និងអ្នកដំណើរ ១០០នាក់ទៀតសម្រាប់ Arival ដោយឆ្លងកាត់ការស្កេនវ៉ាលី និងនគរបាលអន្តោប្រវេសន៍ផងដែរ។ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏ធ្លាប់បានបញ្ជាក់ថា ការធ្វើតេស្តសាកល្បង ចំពោះយន្តហោះពាណិជ្ជកម្ម AirBus-320 នេះ គឺតេស្តសាកល្បង ប្រៀបធៀបទៅលើព្រលានចាស់ និងព្រលានថ្មី ចំពោះប្រព័ន្ធនាំផ្លូវអាកាស, វិទ្យុទាក់ទង, ប្រព័ន្ធបញ្ជាហោះហើរ, ការចល័ត និងសម្ភារចេញចូលសម្រាប់អ្នកដំណើរផងដែរ។សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM