អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
គណបក្សប្រជាជនកម្ពុជា បានទទួលសមាជិកថ្មីជិត១ ០០០នាក់ នៅសង្កាត់រការធំ ខេត្តកំពង់ស្ពឺ
ក្រសួងទេសចរណ៍បើកយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦

ព័ត៌មានជាតិ

វិស័យឯកជន៖ ការនាំចេញទំនិញកម្ពុជានឹងកើនឡើងកាន់ខ្លាំង គាំទ្រ​ដល់​កំណើន​នៃ​សេដ្ឋកិច្ចជាតិ

2025/08/15 10:58:25 am        221
វិស័យឯកជន រំពឹងថា ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស​ការនាំ​ទៅ​សហរដ្ឋ​អាមេរិក នឹងជួយដល់ កំណើននៃការនាំចេញរបស់កម្ពុជា គាំទ្រដោយ​កំលាំង​ផលិត​ក្នុង​ស្រុក​កាន់​តែ​ខ្លាំង​ក្លា ខណៈបច្ចុប្បន្នកម្ពុជាបាននិងកំពុងស្រូបការ វិនិយោគ។ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការវិនិយោគ និងការនាំចេញទំនិញរបស់កម្ពុជា នេះថា ជុំវិញការវិនិយោគឃើញថា នៅ​ក្នុង​រយៈ​ពេលជាង២ឆ្នាំចុងក្រោយនេះ កម្ពុជាបានស្រូបយក ឱកាសវិនិយោគ​នៅ​លើ​វិស័យ​ផ្សេង​ៗ​កាន់​តែច្រើន ជាពិសេសក្នុងពេលបច្នុប្បន្ន, វិនិយោគិនបរទេសបានកំពុងហូរចូលមកបណ្តាក់ទុន ជា​បន្ត​បន្ទាប់ ការវិនិយោគភាគច្រើននៅលើវិស័យឧស្សាហកម្ម ផលិតសម្រាប់បម្រើទីផ្សារនាំចេញ និង​ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកមួយ ផ្នែកផងដែរ។ឯកឧត្តម បន្តថា ទាក់ទងការនាំចេញវិញ ឃើញថា បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់ ការ​នំាំ​ចេញ​ទំនិញរបស់ កម្ពុជា បានហក់ឡើងវិញជាបន្តបន្ទាប់ ក្នុងនោះទីផ្សារ​អាមេរិក​បាន​គាំទ្រ​ដល់ការ​នាំ​ចេញទំនិញរបស់កម្ពុជា ហើយទីផ្សារនេះ នឹងស្រូប យកទំនិញរបស់​កម្ពុជា​កាន់​តែ​ខ្លាំង​ក្លា​បន្ថែម​ទៀត បន្ទាប់ពីសហរដ្ឋអាមេរិកបានទម្លាក់ពន្ធបដិកានៅត្រឹម ១៩ ភាគរយ ដែលជាអត្រា មួយ​ទាបសមរម្យ បើធៀបទៅនិងប្រទេសក្នុងអាស៊ាន ការណ៍នេះ, នឹងជំរុញ​ដល់​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា​បន្ថែម។ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងផងដែរថា ទីផ្សារអាមេរិក គឺ​ជា​ទីផ្សារឈានមុខ នៃការនាំចេញទំនិញរបស់កម្ពុជា ក្នុងនោះចំពោះ​ការ​បន្ទូ​បន្ថយ​ពន្ធ​បដិកា​របស់​ប្រធានាធិបតីសហរដ្ឋអាមេរិក គឺជាការនឹកស្មានមិនដល់ ដែលនេះបង្ហាញឱ្យឃើញថា លោក​ប្រធានាធីបតី ដូណាត្រំា គឺមានបេះដូងសម្រាប់ប្រជាជនខ្មែរ ជាពិសេសជួយ​ដល់​ការ​ប្រកួត​ប្រជែង​​របស់កម្ពុជាបន្ថែម។ ឧកញ៉ាបណ្ឌិត បន្តថា ឥឡូវយើង​ទទួល​បាន​ពន្ធ​បដិកា​ក្នុង​អត្រា​មួយ​សមរម្យ​ហើយ​ តែយើងត្រូវការកម្លាំងផលិត ក្នុងស្រុកបន្ថែម ដើម្បីជំរុញដល់​កា​រ​នាំ​ចេញ​ឱ្យ​បាន​កាន់​តែ​ខ្លាំង​ក្លា​។សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ៧ ខែ ឆ្នាំ​២០២៥​នេះ ​មានទំហំទឹកប្រាក់សរុបជិត ៣៧ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៦ ភាគរយ ក្នុង​នោះ​កម្ពុជា​បាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជាង ១៧ ពាន់លាន ដុល្លារ កើន ១៦ ភាគ​រយ​ ខណៈតម្លៃនៃការនាំចូល មានទឹកប្រាក់ជាង១៩ ពាន់លានដុល្លារ កើនជាង១៦ ភាគរយ បើ​ធៀប​រយៈ​ពេល ដូចគ្នានិងឆ្នាំ២០២៤ ។ ចំណែកការនាំចេញទៅកាន់សហរដ្ឋអាមេរិក នៅ​ក្នុង​រយៈ​ពេល​នេះដែរ មានទឹកប្រាក់ជិត ៧ ពាន់លានដុល្លារ កើនជាង ២៥ ភាគរយ និងការនាំ​ចូល​ពី​អាមេរិក​មក​កម្ពុជា មានទឹកប្រាក់ជាង ២០១ លានដុល្លារ កើនជិត ៣១ ភាគរយ បើធៀបរយៈ ពេល​ដូច​គ្នា និងឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

ជប៉ុនប្រកាសផ្តល់ជំនួយជិត២លានដុល្លារសម្រាប់ឆ្លើយតបតម្រូវការសង្រ្គោះបន្ទាន់​នៅតំបន់ព្រំដែនកម្ពុជានិងថៃ

2025/08/15 10:08:30 am        210
ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានប្រកាសថា រដ្ឋាភិបាលជប៉ុននឹងផ្តល់​ជំនួយ​ឥត​សំណង​ជិត​ ២​លាន​ដុល្លារអាមេរិកដល់កម្ពុជា សម្រាប់ធ្វើការឆ្លើយតប​តម្រូវ​ការ​មនុស្ស​ធម៌​ជា​បន្ទាន់​នៅ​តាម​​តំបន់​ព្រំដែនកម្ពុជា និងថៃ ហើយជា​មួយ​គ្នា​នេះ​ឯក​ឧត្តម​ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ក៏​បាន​បង្ហាញ​ការ​គ្រាំគ្រា​ចិត្ត​ជាពន់​ពេក​ចំពោះ​ទំហំ​នៃ​ការ​ខូច​ខាត​នៅ​តាម​ព្រំដែន​កម្ពុជា​ក្រោយ​មាន​ការ​ប៉ះទ​ង្គិច​គ្នា​រវាងកងទ័ពកម្ពុជា និងថៃនោះ។ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម អ៊ូអិណុ បានបង្ហោះតា​ម​ផេក​ផ្លូវ​ការ​របស់​ស្ថាន​ទូត​ជប៉ុ​ន​ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានលើកឡើងថា រដ្ឋាភិបាលជប៉ុន​បាន​សម្រេច​ផ្តល់ជំនួយសង្គ្រោះបន្ទាន់(ឥតសំណង)ដែលមានទឹកប្រាក់សរុបប្រមាណ ១,៨ លាន​ដុល្លារអាមេរិក ដើម្បីឆ្លើយត​ប​ទៅ​នឹង​តម្រូវ​ការ​មនុស្ស​ធ​ម៌ជា​បន្ទាន់​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-ថៃ។តាមឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានឲ្យដឹងដែរថាក្នុងកិច្ចសហប្រតិបត្តិការនេះ ជប៉ុន​នឹង​អនុវត្ត​នូវ​ជំនួយ​មនុស្សធម៌ដូចជាការចែកសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជម្រក​បណ្តោះ​អាសន្ន​ជា​ដើម​ តាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមូល​និធិ​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​កុមារ (យូនីសេហ្វ)។តាមរយៈផេកផ្លូវការនេះឯកឧត្តមឯកអគ្គរាជទូតជប៉ុនបានលើកឡើងទៀតថា«រដ្ឋាភិបាលជប៉ុនគាំទ្រ​យ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់និងឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ ហើយ​សង្ឃឹម​ថា​នឹងមានសន្តិភាពឡើងវិញយ៉ាងឆាប់រហ័ស ហើយនឹងបន្តខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​កាត់​បន្ថយ​ការ​លំបាករបស់អ្នកដែលរងគ្រោះ»។ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់បន្ថែមទៀតថា«ខ្លួនខ្ញុំផ្ទាល់ និង វរសេនីយឯក ហារ៉ា តាកាស៊ី អនុ​ព័ន្ធយោធានៃស្ថានទូតជប៉ុនបានចូលរួមដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន ហើយមាន​ការ​គ្រាំគ្រា​ចិត្តជាពន់ពេកចំពោះទំហំនៃការខូចខាត។ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក៏នឹងបន្ត​ខិត​ខំ​ប្រឹង​ប្រែងដើម្បីជួយស្តារសន្តិភាព និងផ្តល់ជំនួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រ​ង​គ្រោះនៅក្នុ​ង​ប្រទេស​កម្ពុជា»៕ អត្ថបទ៖ បាន ចក់

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យចេនឡា និងសាកលវិទ្យាល័យ Dongshin University នៃសាធារណៈរដ្ឋកូរ៉េ

2025/08/14 08:54:21 pm        222
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ី លីម៉ា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យចេនឡា និងនិងជាអនុប្រធានប្រតិបត្តិទទួលបន្ទុកប្រធានលេខាធិការដ្ឋានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នៃព្រះរាជាណាចក្រកម្ពុជា និងលោកសាស្រ្តាចារ្យ Song Kyung-yong សាកលវិទ្យាធិការរង តំណាងសាកលវិទ្យាធិការ រួមជាមួយលោក Cho Yo-han ប្រធានផ្នែកបណ្តុះបណ្តាលអន្តរជាតិ នៃសាកលវិទ្យាល័យ Dongshin University បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើចំណុចសំខាន់ៗរួមមាន៖ ការផ្លាស់ប្តូរកម្មវិធី សិក្សាសម្រាប់និស្សិត ការផ្លាស់ប្តូរបទពិសោធន៍ការងារសម្រាប់បុគ្គលិក ការផ្លាស់ប្តូរវិធីសាស្ត្របង្រៀន សម្រាប់សាស្ត្រាចារ្យ ការសិក្សាស្រាវជ្រាវរួមគ្នា ការរៀបចំសិក្ខាសាលាអន្តរជាតិរួមគ្នា ការសិក្សាភាសាកូរ៉េដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ, នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។នាឱកាសនោះ លោកសាស្រ្តាចារ្យ Song Kyung-yong បានមានប្រសាសន៍ថា សាកលវិទ្យាល័យ Dongshin University បានបង្កើតឡើងតាំងពីឆ្នាំ១៩៨៧ មកម្លេះ និងមានមហាវិទ្យាល័យធំៗចំនួន ៦ ដែលបាននិងកំពុងធ្វើការបណ្តុះបណ្តាលលើមុខជំនាញរហូតដល់៣៩ជំនាញ ក្នុងនោះជំនាញសុខាភិបាល ត្រូវបានចាត់ទុកជាជំនាញអតិ្ថភាពមួយ នៅក្នុងសាកលវិទ្យាល័យ ដែលវាមានលក្ខណៈស្រដៀងគ្នាជាមួយសាកលវិទ្យាល័យចេនឡាផងដែរ។ គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ នៅសាកលវិទ្យាល័យ Dongshin University មាននិស្សិតបរទេសកំពុងសិក្សា និងបានបញ្ចប់ការសិក្សាចំនួន ១,៧៣៣នាក់។ លើសពីនេះទៅទៀត យោងតាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យទាំងពីរ គឺលោកសាស្ត្រចារ្យ នឹងផ្តល់អាហារូបករណ៍ ១០០%ដល់និស្សិតពូកែ ឬចេះភាសាកូរ៉េ ដើម្បីទៅសិក្សាវគ្គខ្លីរយៈពេល៦ខែ និងអាចជ្រើសរើសជំនាញដែលនិស្សិតស្រលាញ់ពេញចិត្តផងដែរ។ មុននឹងបញ្ចប់លោកសាស្ត្រាចារ្យ ពិតជាចង់ឃើញ និស្សិតខ្មែរដំបូងគេ ដែលចេញពីសាកលវិទ្យាល័យចេនឡា អាចទៅសិក្សាវគ្គខ្លី-វែង ចាប់តាំងពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត រួមជាមួយឱកាសការងារនៅសាកលវិទ្យាល័យ Dongshin University នាពេលឆាប់ៗខាងមុខនេះណាស់។ជាចុងក្រោយនៃកម្មវិធីខាងលើនេះ សាកលវិទ្យាល័យទាំងពីរ បានប្រគល់នូវវត្ថុអនុស្សាវរីយ៍ឱ្យគ្នាទៅវិញទៅមក ព្រមទាំងបានថតរូបយ៉ាងស្រស់ស្អាតទុកជាអនុស្សាវរីយ៍ថែមទៀតផង៕អត្ថបទ រដ្ឋា

​ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានីចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត

2025/08/14 08:30:38 pm        192
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះ លោកបណ្ឌិត អ៉ី លីម៉ា សាកលវិទ្យាធិការនៃសាកល វិទ្យាល័យចេនឡា និងជាអនុប្រធានប្រតិបត្តិទទួលបន្ទុកប្រធានលេខាធិការដ្ឋានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំសមាជិកក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យ ចេនឡា ចូលរួមកម្មវិធី “បរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា និងឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី រួមជាមួយក្រុមការងារចំនួន ១២០នាក់បន្ថែមទៀត។ តាមរយៈកម្មវិធីដ៏ប្រពៃថ្លៃថ្លាខាងលើនេះ បានបង្ហាញឱ្យឃើញថា ការបរិច្ចាគឈាម គឺជាអំពើមនុស្សធម៌មួយដែលមនុស្សគ្រប់រូបអាចធ្វើបាន និងមានតម្លៃធំធេងណាស់ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្សម្នាក់ ដែលត្រូវការឈាម ជាចាំបាច់។ ការចូលរួមបរិច្ចាគឈាម គឺជាការធ្វើអំពើយ៉ាងល្អប្រពៃប្រកបដោយក្តីមេត្តា និងត្រូវចងចាំថាការបរិច្ចាគឈាមមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពទេ ផ្ទុយមកវិញវាពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ជាងអ្វីដែលអ្នកគួរបារម្ភ និងភ័យខ្លាចទៅទៀត ហើយឈាមមានប្រភពតែមួយគត់ គឺកើតចេញពីមនុស្ស ពីព្រោះមិនទាន់ មានរោងចក្រណាអាចផលិតឈាមបាននោះទេ។ ផ្អែកលើការសិក្សាស្រាវជ្រាវ ការបរិច្ចាគឈាម គឺជាវិធីដ៏ល្អប្រសើរមួយ ក្នុងការជួយរក្សាលំនឹងបរិមាណជាតិដែកនៅក្នុងរាងកាយរបស់យើងនៅពេលដែលលើសកម្រិត។ បើទោះបីជាយើងដឹងហើយថាជាតិដែក គឺជាសមាសធាតុដ៏ចាំបាច់ ប៉ុន្តែប្រសិនបើវាមានកម្រិតច្រើនលើសនោះ វាក៏អាចនាំឱ្យកើតនូវជំងឺមហារីកមួយចំនួន ឬក៏ជំងឺទឹកនោមផ្អែម ជំងឺថ្លើម និងជំងឺបេះដូងបានទៀតផងដែរ។ ហេតុនេះហើយទើបការបរិចា្ចគឈាមជាទៀងទាត់ គឺអាចជួយលៃតម្រូវកម្រិតជាតិដែកនៅក្នុងខ្លួនរបស់អ្នកឱ្យបានត្រឹមត្រូវ។ បើយោងតាមការសិក្សាមួយទៀត ដែលចុះផ្សាយក្នុងព្រឹត្តិប័ត្រ American Journal of Epidemiology អ្នកបរិច្ចាគឈាម គឺទំនងជាភាគរយតិចជាង៨៨% ក្នុងការកើតជំងឺគាំងបេះដូង។ លើសពីនេះ លោកបណ្ឌិត អ៉ី លីម៉ា ក៏តែងតែជំរុញលើកទឹកចិត្តដល់សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត ឱ្យស្ម័គ្រចិត្ត ចូលរួមបរិច្ចាគឈាមឱ្យបានគ្រប់ៗគ្នា នៅពេលមានរៀបចំសិក្ខាសាលានានាក្នុងសាកលវិទ្យាល័យចេនឡា។ ដោយ លោកបណ្ឌិត បានមានប្រសាសន៍ថា ឈាមមានមុខងារសំខាន់ខ្លាំងណាស់នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់មនុស្សគ្រប់ៗរូប ជាមួយនឹងសមាសភាពរួមមាន ប្លាស់ស្មា និងកោសិកាឈាម (ឈាមក្រហម ឈាមស ប្លាកែត)។ លោកបណ្ឌិតក៏បានបញ្ជាក់ទៀតថានៅក្នុងរាងកាយរបស់មនុស្សគ្រប់ៗរូប ឈាមត្រូវបានផលិតឡើងវិញដោយ ពឹងផ្អែកលើវដ្តនៃរាងកាយ។– កោសិកាឈាមក្រហម: អាចមានជីវិតរស់នៅបានចាប់ពី៩០-១២០ថ្ងៃ– កោសិកាឈាមស: អាចមានជីវិតរស់នៅបានចាប់ពី១៣-២០ថ្ងៃ– ប្លាកែត: អាចមានជីវិតរស់នៅពី៧-១០ថ្ងៃ ។ដោយសារឈាមអាចផលិតបានឡើងវិញដូច្នេះហើយ ទើបយើងទាំងអស់គ្នាគួរតែចូលរួមក្នុងការបរិច្ចាគឈាមឱ្យបាន ទៀងទាត់ទាំងអស់គ្នា ព្រោះការបរិច្ចាគឈាមមិនត្រឹមតែជាសកម្មភាពមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាស ក្នុងការតាមដានសុខភាពជាប្រចាំរបស់យើងគ្រប់គ្នា ថែមទាំងបានជួយចូលរួមក្នុងការជួយសង្គ្រោះជីវិតរបស់មនុស្ស បានជាច្រើនថែមទៀតផង។ នេះគឺជាការងារដ៏មានអត្ថន័យពិតៗ និងល្អចំពោះសុខភាពប្រសិនបើយើងបានធ្វើវាឱ្យ បានត្រឹមត្រូវនឹងអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ហើយបណ្ដាផលប្រយោជន៍សំខាន់ៗនៃការបរិច្ចាគឈាមបានជួយដល់សុខភាពរបស់យើងដូចជា៖ អាចជួយឱ្យយើងសម្រកទម្ងន់រាងកាយបានល្អ ជួយទប់ស្កាត់ការកើតជំងឺថ្លើម និងមហារីកមួយចំនួនផងដែរ។ ពីព្រោះការបញ្ចេញជាតិដែកដែលលើសនៅក្នុងរាងកាយនឹងជួយធ្វើឱ្យឈាមរបស់យើងមានចលនាបានល្អ និងជួយឱ្យយើងផលិតបាននូវកោសិកាឈាមថ្មីៗ ជួយទប់ស្កាត់ជំងឺបេះដូង ក្នុងនោះដែរក៏បានជួយឱ្យយើងធ្វើការតាមដានសុខភាពដោយមិនអស់ថវិកា ជួយធ្វើឱ្យសុខភាពផ្លូវចិត្ត របស់យើងបានល្អប្រសើរផងដែរ។លើសពីនោះទៅទៀតលោកបណ្ឌិត ក៏បានរំលឹកដល់អ្នកដែលចង់ធ្វើការបរិច្ចាគឈាមត្រូវតែយល់ពីចំនុចសំខាន់ៗដូចខាងក្រោម៖- ជាមនុស្សពេញវ័យអាយុចាប់ពី១៨ឆ្នាំឡើង និងមានទម្ងន់ចាប់ពី៤៥គីឡូក្រាមទៅ ត្រូវមានសុខភាពផ្លូវចិត្តល្អស្រស់ស្រាយ គេងឱ្យបានគ្រប់គ្រាន់មុនពេលទៅបរិច្ចាគឈាម បរិភោគអាហារដែលមានសុវត្តិភាព មិនពិសារគ្រឿងស្រវឹង មានសុខភាពរាងកាយល្អ និងមានឯកសារផ្ទាល់ខ្លួនភ្ជាប់មកជាមួយឱ្យបានគ្រប់គ្រាន់។- ចំពោះអ្នកដែលមិនគួរចូលរួមក្នុងការបរិច្ចាគឈាមមានដូចជា អ្នកដែលប្រឈម ហានិភ័យ ក៏ដូចជាមានផ្ទុកជំងឺHIV ថ្លើមប្រភេទ B ឬ C អ្នកមានជំងរ៉ាំរ៉ៃ កង្វះអាហារូបត្ថម្ភ ក៏ដូចជាអ្នកដែរកំពុងប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្សេងៗ ផងដែរ ហើយនិងករណីស្ត្រីកំពុងមករដូវ។ កាន់តែអស្ចារ្យទៀតនោះ ការបរិច្ចាគឈាម បានបង្ហាញឱ្យឃើញពីការរួបរួមសាមគ្គីភាពជាធ្លុងមួយ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមជាមួយវិស័យសុខាភិបាល ហើយក៏ជាទម្លាប់ និងវប្បធម៌ ដើម្បីជំរុញលើកកម្ពស់ឱ្យយុវជន ឬប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយការផ្តល់ឈាម ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់ អ្នកដែលកំពុងត្រូវការឈាមនៅតាមមន្ទីរពេទ្យ៕អត្ថបទ រដ្ឋា

សម្តេចតេជោជួបពិភាក្សាជាមួយអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមតាមរយៈវិដេអូពីចម្ងាយ

2025/08/14 08:19:45 pm        289
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាការងារជាមួយឯកឧត្តមតូ ឡឹម អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមតាមរយៈវិដេអូពីចម្ងាយ ខណៈកិច្ចជំនួបនេះភាគីទាំងពីរបានពិភាក្សាគ្នាជា ច្រើនស្តីពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងវៀតណាមរួមទាំងការកើនឡើងនៃទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរផងដែរ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យសម្តេចតេជោផ្ទាល់បានឲ្យដឹងថា នៅក្នុងកិច្ចជំនួបតាមរយៈវិដេអូពីចម្ងាយរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនេះ គឺបានផ្តោតសំខាន់លើភាពរីកចម្រើននៃទំនាក់ទំនងទាំង ក្របខណ្ឌបក្ស ទាំងក្របខណ្ឌរដ្ឋាភិបាល និងទំហំពាណិជ្ជកម្មទ្វេភាគី ខណៈភាពរីកចម្រើនទាំងនេះគឺបាន ឆ្លុះបញ្ជាំងឲ្យឃើញនូវអ្នកជិតខាងល្អ និងមិត្តភាពជាប្រពៃណីជាដើម។ ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ថានៅក្នុងកិច្ចជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានរំលេចអំពី ចំណុចសំខាន់ៗពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា និងវៀតណាម ដោយក្នុងនោះសម្តេចតេជោ បានបង្ហាញ នូវការពេញចិត្តនូវទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមដែលមានការកើនឡើងយ៉ាងខ្ពស់ក្នុងរយៈ ពេល៧ខែនៅឆ្នាំ២០២៥នេះ បានឡើងដល់៧ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះកម្ពុជានាំទៅវៀត ណាមជិត៤ពាន់លានដុល្លារអាមេរិក។ បើតាមអ្នកនាំពាក្យរូបនេះក៏បានឲ្យដឹងទៀតថា នៅក្នុងកិច្ចជំនួបនោះសម្តេចតេជោក៏បានលើក ឡើងផងដែរថាបច្ចុប្បន្ននេះវៀតណាមជាទីផ្សាលំដាប់លេខ៣សម្រាប់នាំទំនិញកម្ពុជាចូល ហើយក៏ជា សក្តានុពលមួយនៃការធ្វើពាណិជ្ជកម្មជាមួយគ្នានៅក្នុងឋានៈជាប្រទេសជិតខាងល្អ ដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងវៀតណាម និងពង្រឹងកិច្ចសហប្រតិបត្តិការតាមព្រំដែនទៅជាព្រំដែនមិត្តិភាព សន្តិភាពជាដើមផងដែរ។ នៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម តូ ឡឹម ក៏បានលើកឡើងអំពីទំនាក់ទំនងល្អរវាងប្រទេសទាំង ពីរដែលបន្តពួនជ្រុំរហូតដល់សព្វថ្ងៃនេះ ហើយឯកឧត្តមក៏បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងខណៈទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងវៀតណាមមានការកើនឡើងជាលំដាប់ ហើយវៀតណាមនឹងធ្វើការពង្រឹងបន្ថែមទៀតជាមួយកម្ពុជានូវពាណិជ្ជកម្មនេះ ពោលគឺគ្រោងឲ្យដល់រហូត២០ពាន់លានដុល្លារអាមេរិក។ បើតាមឯកឧត្តមជា ធីរិទ្ធ ក៏បានបង្ហើបឲ្យដឹងផងដែរថា នៅដើមខែកញ្ញាឆ្នាំ២០២៥ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញទៅប្រទេសវៀតណាមដើម្បីចូលរួមបុណ្យខួប៨០ឆ្នាំនៃការឯករាជ្យរបស់វៀតណាមផងដែរ ហើយឯកឧត្តមអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមចាត់ទុកថា វត្តមានរបស់សម្តេចតេជោនេះ នឹងធ្វើការឆ្លុះបញ្ចាំងបន្ថែមទៀតអំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ(កម្ពុជា-វៀតណាម)៕អត្ថបទ ៖ បាន ចក់

ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងប្រែក្លាយតំបន់ជនបទមានការអភិវឌ្ឍន៍រីកចម្រើន

2025/08/14 07:53:55 pm        184
ពោធិ៍សាត់ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញអភិវឌ្ឍន៍ផ្លូវជនបទជាបន្តបន្ទាប់ ដើម្បីចូលរួមលើកកម្ពស់ និងការប្រែក្លាយតំបន់ជនបទ ឱ្យក្លាយទៅជាតំបន់មានការអភិវឌ្ឍន៍រីកចម្រើន ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្នាំ២០៣០ និងឆ្នាំ២០៥០។​ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារកែលម្អផ្លូវក្រាលបេតុងចំនួន១ខ្សែ មាន៣កំណាត់ ប្រវែង សរុប ១ ២០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងសាងសង់លូមូលមុខមួយចំនួន ១កន្លែង ស្ថិតនៅឃុំត្រពាំងជង ឃុំផ្ទះរុង និងឃុំសំរោង ស្រុកបាកាន ស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិវឌ្ឍន៍ នៅតាមជនបទ, សមិទ្ធផលរបស់រាជរដ្ឋាភិបាលជាច្រើន បាននិងកំពុងកើតឡើងជាបន្តបន្ទាប់ ក្នុងគោលដៅកែលម្អលក្ខខណ្ឌរស់នៅ ជាពិសេសប្រជាជននៅតាមសហគមន៍មូលដ្ឋាន ផ្តល់ភាពងាយស្រួលនៅក្នុងការរកស៊ីទទួលទានផ្សេងៗ ជាពិសេសការទទួលសេវា សង្គមនានាជាដើម។ជុំវិញគម្រោងផ្លូវនេះ, ឧត្តមសេនីយ៍ទោ ផាន់ ជីវ័ន្ត អនុប្រធាននាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ថ្លែងឱ្យដឹងថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាយកដ្ឋានបានអនុវត្តការងារនេះភ្លាម និងបានថែទាំរហូតដល់បញ្ចប់សុពលភាព ព្រោះការងារស្ថាបនាផ្លូវ និងសំណង់សិល្ប ការ្យផ្សេងៗនៅតាមមូលដ្ឋាន គឺមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា ជុំវិញផ្លូវជនបទដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងបាន ស្ថាបនា ស្តារ និងការកែលម្អផ្លូវជនបទ បានរាប់ម៉ឺនគីឡូម៉ែត្រ និងបានកំពុងជំរុញអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្រោមគម្រោងវិនិយោគផ្ទាល់ របស់រាជរដ្ឋាភិបាល ក្នុងនោះខេត្តពោធិ៍សាត់ ក៏មានគម្រោងជាច្រើនដែលអនុវត្តសម្រេចបាននាពេលកន្លងមក និងមានគម្រោងថ្មីៗ បាននិងកំពុងបន្តជាហូរហែរ ដើម្បីជំរុញបង្កើតនូវបរិយាកាសអំណោយផលដល់ការរស់នៅរបស់ប្រជាជន មានផ្លូវល្អសម្រាប់ធ្វើដំណើរ ការធ្វើអាជីវកម្ម និងពាណិជ្ជកម្មផ្សេងៗជាដើម ពោលគឺ មានផ្លូវ គឺមានការអភិវឌ្ឍន៍ ដែលនេះជាផ្នែកមួយនៃការជំរុញសេដ្ឋកិច្ចនៅ មូលដ្ឋានឱ្យកាន់តែប្រសើរ និងអាចក្លាយជាតំបន់រីកចម្រើនជាបន្តបន្ទាប់។ជុំវិញផ្លូវខាងលើនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលបានខិតខំប្រឹងប្រែងស្ថាបនាផ្លូវខាងលើនេះ រហូតដល់បញ្ចប់សុពលភាព ដោយរក្សានូវគុណភាពផ្លូវល្អប្រសើរ បម្រើដល់សកម្មភាពនៅជនបទ មិនត្រឹមការធ្វើដំណើរប៉ុណ្ណោះទេ គឺបម្រើដល់ការធ្វើធុរកិច្ច ផ្សេងៗ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕អត្ថបទ៖សុន រ៉ាឌី

ស្ត្រីទី១ កម្ពុជាទទួលបានពានរង្វាន់« Smile Asia Philanthropic Visionary Award »ជាលើកទី២

2025/08/14 07:49:17 pm        107
ភ្នំពេញ ៖ ពានរង្វាន់ “Smile Asia Philanthropic Visionary Award” ត្រូវបានប្រគល់ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងកម្មវិធី “Smile Asia Charity Gala 2025”។..............លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលបាននូវពានរង្វាន់ “Smile Asia Philanthropic Visionary Award” លើកទី ២ នៅក្នុងកម្មវិធី “Smile Asia Charity Gala 2025” ដោយមានការប្រគល់ដោយផ្ទាល់ពីលោកជំទាវ Gan Siow Huang, រដ្ឋមន្ត្រីទទួលបន្ទុកការងារកិច្ចការបរទេស និងទទួលបន្ទុកការងារពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ។“Smile Asia Philanthropic Visionary Award” ជាពានរង្វាន់ដែលត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ជូនជាកិត្តិយសដល់បុគ្គលឆ្នើមរូបណា ដែលបានចូលរួមចំណែកសំខាន់ក្នុងសង្គមលើវិស័យថែទាំសុខភាព ហើយពានរង្វាន់នេះជាលើកដំបូងត្រូវបានប្រគល់ថ្វាយជូនម្ចាស់ក្សត្រីនៃប្រទេសប៊ូតង់ ហើយលោកជំទាវបណ្ឌិតក៏ជាភរិយាថ្នាក់ដឹកនាំមួយរូបពីកម្ពុជាដែលទទួលបានដំបូងគេ។ ចំពោះការប្រគល់ពានរង្វាន់លើកទី២ ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នេះគឺជាការទទួលស្គាល់នូវស្នាដៃ សមិទ្ធផល និងការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកជំទាវបណ្ឌិត ចំពោះអង្គការ Smile Cambodia ក៏ដូចជាការយកចិត្តទុកដាក់ចំពោះសុខភាព និង សុខុមាលភាពរបស់កុមារ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ៕​ដោយ៖ គង់ ឌិន​

មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានវិស្វកម្មស្ថាបនាផ្លូវបានល្អប្រសើរ

2025/08/14 07:19:39 pm        122
កោះកុង ៖ ឯកឧត្តម ផូ ផារិទ្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានស្ថាបនាផ្លូវក្រាលកៅស៊ូ DBST នៅស្រុកថ្មបាំង ខេត្តកោះកុង រហូតដល់បញ្ចប់សុពលភាព ដោយរក្សានូវគុណភាពផ្លូវល្អប្រសើរ សម្រាប់ការប្រើប្រាស់យូរអង្វែង ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ និងសាធារណជនទូទៅ។​ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុង ការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន១ខ្សែ ប្រវែង១០ គីឡូម៉ែត្រ ទទឹង៧ ម៉ែត្រ និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិគគីរជុំ ទៅភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម បានយកចិត្តទុកដាក់យ៉ាងខ្លំាង និងបានចុះពិនិត្យដោយផ្ទាល់នៅតាមបណ្តាខេត្តនានា នៅលើការងារស្ថាបនាផ្លូវជនបទ ព្រោះផ្លូវមាន សារៈសំខាន់ណាស់ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡា ដើម្បីជំរុញដល់ចលនាសេដ្ឋកិច្ចនៅជនបទឱ្យកាន់តែរីក ចម្រើន។ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានយកចិត្តទុកដាក់ចាប់តាំងពីការ ស្ថាបនា រហូតដល់បញ្ចប់សុពលភាព ដោយបានរក្សានូវគុណភាពផ្លូវបានល្អប្រសើរ ព្រោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ ជនបទនេះ គឺជាគន្លឹះគាំទ្រនូវរាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតាមជនបទ ដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, សម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការអភិវឌ្ឍន៍នៅតាមទីក្រុងទីប្រជុំជន និងតាមជនបទ ឱ្យមានផ្លូវ ទឹក ភ្លើង សាលារៀន និងមណ្ឌលសុខភាពជាដើម ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាផ្សេងៗ ដែលនេះជា ការជំរុញបង្កើតសុខដុមរមនានៅក្នុងសង្គមដ៏រុងរឿង។ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងបន្ថែមថា ជាក់ស្តែងផ្លូវជនបទនៅទីប្រជុំជនក្នុងស្រុកថ្មបាំងនេះជាដើម បានកំពុង សម្រួលដល់ការធ្វើដំណើរ និងបម្រើដល់សកម្មភាពសេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនកសិកផល ពីមូលដ្ឋានទៅកាន់ទីផ្សារ និងការដឹក ទំនិញពីផ្សារមកផ្គត់ផ្គង់នៅក្នុងគ្រួសារ ក៏ដូចជាការលក់ដូរផ្សេងៗ ដែលនេះជាការចូលរួមចំណែកដ៏សំខាន់ លើកកម្ពស់ប្រជាពលរដ្ឋមូល ដ្ឋានមានជីវភាពកាន់តែប្រសើរ៕អត្ថបទ៖ សុន រ៉ាឌី

CMACរកឃើញគ្រាប់បែកផ្សែងមិនទាន់ផ្ទុះដែលទាហានថៃបាញ់នៅវាលស្រែពលរដ្ឋនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

2025/08/14 06:55:20 pm        511
ឯកឧត្តម ហេង រតនា អគ្គនាយកCMAC បានប្រកាសឲ្យដឹងថាមន្រ្តីជំនាញរបស់អង្គភាពCMAC នៅថ្ងៃទី១៤ ខែសីហានេះបានរក ឃើញគ្រាប់បែកផ្សែងមិនទាន់ផ្ទុះ ដែលទាហានថៃបានបាញ់ចូលមកកម្ពុជាកាលពីកន្លងទៅ នៅវាលស្រែរបស់ប្រជាពលរដ្ឋស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយឯកឧត្តមក៏បានអំពាវនាវឲ្យបងប្អូនមេត្តាប្រុងប្រយត្ន័ជាមួយគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដែលមានផ្សែងពុលនេះផងដែរ។ តាមរយៈបណ្តាញសង្គមហ្វេសបុកផ្ទាល់នាព្រលបថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា«កម្លាំងជំនាញអង្គភាពCMAC បានចុះស្រាវជ្រាវដាក់ស្លាកសញ្ញា និងបោសសម្អាតបន្ទាន់ តំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាម៥ថ្ងៃជាមួយសៀម!។ កម្លាំងជំនាញបានប្រទះឃើញគ្រាប់បែកផ្សែង ដែលជាប្រភេទគ្រាប់ផ្លោង១៥៥មមមានផ្ទុកសារធាតុឆេះនិងផ្សែងពុលប្រភេទ White Phosphorus (WP) ដែលទាហានសៀមបានបាញ់ក្នុងសង្គ្រាមនេះ»។  ឯកឧត្តមហេង រតនា បានបញ្ជាក់ឲ្យដឹងទៀតថា គ្រាប់ផ្លោង១៥៥មមនេះ មានលេខ THS856105-011 155MM M825 បានប្រទះឃើញនៅតំបន់វាលស្រែប្រជាពលរដ្ឋស្ថិតនៅភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តររមានជ័យ។ យ៉ាងណាក៏ដោយឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គនាយកស៊ីម៉ាក់កម្ពុជាសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាមានការប្រុងប្រយត្ន័ជាមួយគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដែលមានផ្សែងពុលនេះ ករណីជួបប្រទះសូមប្រញាប់រាយការណ៍មកកម្លាំងជំនាញCMACជាបន្ទាន់ផងដែរ ដើម្បីចាត់វិធានការសុវត្ថិភាពជូន។សូមបញ្ជាក់ថា គ្រាន់តែទិសខេត្តឧត្តរមានជ័យ មានគ្រាប់ទម្លាក់ពីលើយន្តហោះរបស់ថៃ ចំនួន១.៥៤៩គ្រាប់ ដោយក្នុងនោះមានគ្រាប់បែក MK-84ចំនួន១០គ្រាប់ប៉ុន្តែផ្ទុះត្រឹមតែ៤គ្រាប់ប៉ុណ្ណោះ ហើយមន្រ្តីCMACកំពុងធ្វើការស្រាវជ្រាវដាក់ស្លាកសញ្ញា ដើម្បីបោសសម្អាតកុំឲ្យបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ នេះតាមឯកឧត្តម ហេង រតនា ដែលបានឲ្យដឹងកាលពីកន្លងទៅនេះ៕អត្ថបទ ៖ បាន ចក់

លោកអភិបាលខណ្ឌ៧មករា ជំរុញដល់មន្រ្តីពាក់ព័ន្ធត្រូវបង្កើនការបំរើនិងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនដល់ពលរដ្ឋ

2025/08/14 05:55:18 pm        187
ភ្នំពេញ៖លោកអភិបាលខណ្ឌ៧មករាបានជំរុញដល់មន្រ្តីក្រោមវាទគ្រប់ការិយាល័យ និងជំនាញពាក់ព័ន្ធ រួមទាំងប៉ុស្តិ៍និងសង្កាត់ទាំង០៨ នៃរដ្ឋបាលខណ្ឌ ត្រូវបង្កើនការយកចិត្តទុកដាក់ រក្សាសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈនិងបំរើសេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានរហ័សទាន់ពេលវេលា និងបានល្អប្រសើរ។ការលើកឡើងរបស់លោកអភិបាលខណ្ឌ៧មករា ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤ ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ក្រោមអធិបតីភាព លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រី គណៈអភិបាលរង មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកអធិការ មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ជាង២០០នាក់ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ នៅសាលាប្រជុំនៃវិទ្យាល័យបាក់ទូក។ក្នុងវេទិកាផ្សព្វផ្សាយនេះផងដែរ រដ្ឋបាលខណ្ឌបានឲ្យបងប្អូនប្រជាពលរដ្ឋ លើកឡើងនៅបញ្ហានិងសំណូមពរមួយចំនួន ដូចជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូរ សេវាសាធារណៈ តាមរយះផ្ទាល់មាត់ និងតាមរយះការសរសេរដាក់ក្នុងប្រអប់សំបុត្រ ហើយភ្លាមៗនេះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានឆ្លើយតបភ្លាមៗ ជាមួយសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅអ្វីដែលត្រូវដោះស្រាយ និងជំរុញដល់ជំនាញពាក់ព័ន្ធនូវសំណូមពរ ត្រូវសម្របសម្រួល ជូនដល់បងប្អូនជាពលរដ្ឋឲ្យបានល្អប្រសើរ និងលឿនរហ័ស។លោក ថេង សុថុល អភិបាល៧មករាបានដាស់តឿនដល់មន្រ្តីក្រោមឪបាទទាំងអស់ ត្រូវគិតថាបងប្អូនប្រជាពលរដ្ឋ ដែលក្នុងមូលដ្ឋានដែលមកទទួលសេវាសាធារណៈ ជាពិសេសស្រ្តីមានផ្ទៃពោះ មនុស្សចាស់ជរា សិស្សនិស្សិតជាដើម ត្រូវយកចិត្តទុកដាក់ពិនិត្យបំរើជូនពួកគាត់ឲ្យបានលឿនរហ័ស ដោយពុំចាំបាច់ឲ្យពួកគាត់រងចាំរយះពេល ៣ថ្ងៃឬយូជាងនេះ នោះទេ ត្រូវពន្លឿនបំរើសេវា ហើយឲ្យពួកគាត់អង្គុយរងចាំយកឯកសារតែម្ដង ។ ជាចុងក្រោយលោកអភិបាលបន្ថែមទៀតថា បច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋ មួយចំនួនបានវិលត្រឡប់មកពីប្រទេសថៃ ដូច្នេះ មន្រ្តីទាំងសង្កាត់និងប៉ុស្តិ៍រដ្ឋបាល ត្រូវយកចិត្តទុកដាក់សំណេះសំណាលជាមួយពួកគាត់ ក្នុងករណីមានតម្រូវការឯកសារធារណៈត្រូវសម្រួលជូនពួកគាត់ ឲ្យល្អប្រសើរ ដើម្បីសង្គមទាំងអស់គ្នា៕អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM