អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
គណបក្សប្រជាជនកម្ពុជា បានទទួលសមាជិកថ្មីជិត១ ០០០នាក់ នៅសង្កាត់រការធំ ខេត្តកំពង់ស្ពឺ
ក្រសួងទេសចរណ៍បើកយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦

ព័ត៌មានជាតិ

លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការបង្កើតក្រុមការងារអន្តរក្រសួងត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ”

2025/08/14 05:42:54 pm        464
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការបង្កើតក្រុមការងារអន្តរក្រសួងត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ” នៅទីស្តីការក្រសួង ក.ប.ទ.។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងអន្តរក្រសួង មន្ត្រីបច្ចេកទេសជាន់ខ្ពស់ នីតិកម្ម បច្ចេកវិទ្យាឌីជីថល អង្គការសង្គមស៊ីវិល សរុបប្រមាណ ៦៦ រូប។កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ផ្តល់ជូននូវវឌ្ឍនភាពនៃការអនុវត្តចំណុចមួយចំនួនដែលបានឯកភាពគ្នាកាលពីកិច្ចប្រជុំបង្កើតប្រព័ន្ធរាយការណ៍រួមដើម្បីត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ យន្តការរាយការណ៍ និងការដកហូត ដែលបានប្រពឹត្តិទៅកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្នើសុំរៀបចំបង្កើតក្រុមការងារអន្តរក្រសួងត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ និងក្រុមការងារត្រួតពិនិត្យមាតិកាតាមវិស័យ និងរៀបដំណើរការតេស្តប្រព័ន្ធរាយការណ៍សាកល្បងនាពេលខាងមុខដ៏ឆាប់។ថ្លែងនៅក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានមានប្រសាសន៍ថា ក.ប.ទ. ជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល និងជំរុញការប្រើប្រាស់ ក្នុងនោះផងដែរកិច្ចការពារសុវត្ថិភាពអ្នកប្រើប្រាស់ ក.ប.ទ. បានយកចិត្តទុកដាក់តាមរយៈការបង្កើតប្រព័ន្ធរាយការណ៍ និងយន្តការក្រុមការងារអន្តរក្រសួងនេះឡើងដើម្បីបង្កើនសុវត្ថិភាពលើប្រព័ន្ធអនឡាញ ធានាផលប្រយោជន៍ និងសុខុមាលភាពពលរដ្ឋ និងសង្គមកម្ពុជា។ បន្ថែមលើនេះ ជាយុទ្ធសាស្ត្រក្នុងការជំរុញក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល អនុវត្តគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ (COP Guidelines) ចាំបាច់ត្រូវមានប្រព័ន្ធរាយការណ៍និងគ្រប់គ្រងករណី ដើម្បីឆ្លើយតបទៅនឹងរូបភាព សម្ភារៈរំលោភបំពានផ្លូវភេទកុមារ (CSAM) ព្រមទាំងអាចដឹងអំពីនិន្នាការដែលកំពុងកើតមានឡើងនៅលើប្រព័ន្ធអនឡាញតាមរយៈទិន្ន័យបានមកពីប្រព័ន្ធរាយការណ៍នេះ ដែលអនុញ្ញាតឱ្យយើងអាចវិភាគ និងដាក់ចេញនូវគោលនយោបាយដោះស្រាយបញ្ហាចំគោលដៅប្រកបដោយប្រសិទ្ធភាព។

កងកម្លាំងការពារព្រំដែនទិសខេត្តព្រះវិហារ និង ជនភៀសសឹក ៥០០គ្រួសារទទួលអំណោយពីតំណាង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ

2025/08/14 05:16:39 pm        408
ភ្នំពេញ ៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងជំទាវ ឆាយ សាលីន តំណាង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងសហការីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បាននាំយកអំណោយដ៏ថ្លៃថ្លាមកចែកជូនដល់កងកម្លាំងនគរបាលការពារព្រំដែន និងជនភៀសសឹក ស្ថិតនៅក្នុងវត្តឧត្តរគីរីទួលអណ្តែត ខេត្តព្រះវិហារ។ ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និង មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បានសម្តែងអំណរគុណយ៉ាងជ្រាវជ្រៅជូនដល់គណៈប្រតិភូទាំងអស់ ជាពិសេស ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ដែលបាននាំយកអំណោយយ៉ាងច្រើនសន្ធិកសន្ធាប់មកប្រគល់ជូនដល់កម្លាំងការពារព្រំដែន ដែលអំណោយទាំងនេះពិតជាមានសារសំខាន់ណាស់សម្រាប់ផ្គត់ផ្គង់ដល់កម្លាំងជួរមុខ។ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមានប្រសាសន៍ថា អំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ គឺបង្ហាញអំពីការយកចិត្តទុកដាក់ពីសុខទុក្ខ និងជាការដឹងគុណចំពោះភាពអង់អាចក្លាហានរបស់វិរកងទ័ពដែលបានលះបង់ក្តីសុខផ្ទាល់ខ្លួន និងហានពលីគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិពីការឈ្លានពានរបស់សំណាក់កងទ័ពថៃនាពេលកន្លងមក។ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ក៏បានបញ្ជាក់ទៀតថា ការបូជាជីវិត និងស្មារតីរបស់ពួកគាត់គឺជារឿងដ៏សំខាន់ដែលមិនអាចបំភ្លេចបាន ។ វីរៈកងទ័ពជួរមុខបានលះបង់កម្លាំងកាយចិត្ត និងជីវិតដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាពីការឈ្លានពានរបស់កងទ័ពថៃ។ ការប្រយុទ្ធដ៏ស្វិតស្វាញរបស់ពួកគាត់បានបង្ហាញពីមោទកភាពជាតិ និងឆន្ទៈដ៏មុតមាំក្នុងការការពារមាតុភូមិ ទង្វើនេះមិនត្រឹមតែការពារព្រំដែនប៉ុណ្ណោះទេ ថែមទាំងថែរក្សាសន្តិភាព និងអធិបតេយ្យភាពរបស់ជាតិផងដែរ។ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ក៏បានបញ្ជាក់បន្ថែមថា កូនចៅជំនាន់ក្រោយត្រូវយយល់ដឹងពីប្រវត្តិសាស្រ្ត និងការលះបង់របស់វីរៈកងទ័ព ដើម្បីបន្តការចងចាំនេះជារៀងរហូត។វីរៈកងទ័ពជួរមុខគឺជាវីរបុរសពិតៗ ដែលសមនឹងទទួលបានការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះការបូជាជីវិតរបស់ពួកគាត់ នឹងចង់ចាំស្ថិតនៅក្នុងដួងចិត្តប្រជាជនកម្ពុជាជារៀងរហូត។ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់យ៉ាងច្បាស់អំពីគោលជំហរដ៏រឹងមាំ និងមិនផ្លាស់ប្តូររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ក្រោយពីមានការឯកភាពគ្នាស្តីពីកិច្ចព្រមព្រៀងបទឈប់បាញ់នៅតាមបណ្តោយតំបន់ព្រំដែនកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានអះអាង អំពីគោលជំហររបស់ខ្លួនដែលផ្អែកលើគោលការណ៍ចម្បងពីរគឺ យន្តការច្បាប់ និង ការគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីឆ្ពោះទៅរកដំណោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិភាព យុត្តិធម៌ និងនិរន្តរភាព។  សូមជម្រាបជូនថា ចំពោះ អំណោយដែល នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តាមរយៈឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ត្រូវយកមកប្រគល់ជូនក្នុងឱកាសនោះរួមមាន ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារទទួលបានអង្ករចំនួន ១០តោន ទឹកសុទ្ធ ៤០កេស ធូបមូស ៤០កេស តង់ចំនួន២០ប៉ាវ ម៉ាស់ ១៥កេស បារី១៥កេស សាច់ងៀតចំនួន ២០០គីឡូ និងថវិកាចំនួន ៥លានរៀល ជូនដល់បញ្ជាការដ្ឋានអង្គរក្ស រួមមាន អង្ករ ៥តោន ទឹកសុទ្ធ១០កេស គ្រឿងឧបភោគបរិភោគមួយចំនួនធំ និងថវិកា៥លាន ជូនដល់ជនភៀសសឹកចំនួន៥០០គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ១០គីឡូក្រាម ទឹកស៊ីអ៊ីវ ១យួរ ប្រេងឆា១ដប មី១០កញ្ជប់ និងថវិកា២០,០០០រៀល ប្រគេនដល់ព្រះសង្ឃវត្តឧត្តរគីរីទួលអណ្តែត១លានរៀល និងឧបត្ថមដល់គណៈបញ្ជាការខេត្តចំនួន៥លានរៀល ៕ ដោយ ៖ តារាវុទ្ធី

អ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់ថា ការងារព័ត៌មាន និងសាធារណមតិ ជាការងាររួម មិនមានអ្នកណាជាតួឯកទេ គឺត្រូវសហការគ្នាជាទម្រង់ តួអង្គតែមួយ

2025/08/14 04:04:43 pm        349
ក្រចេះ ៖ អ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់ថា ការងារព័ត៌មាន និងសាធារណមតិមិនមែនកិច្ចការដែលត្រូវធ្វើជាតួឯកទេ គឺទាមទារឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធជុំវិញខេត្តទើបទទួលបានជោគជ័យ ឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សារៈសំខាន់នៃការងារសាធារណមតិ។ថ្លែងក្នុងពិធីបិទវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ និងជាតំណាងឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិត្រូវកសាងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំនិងអាជ្ញាធរ ក្នុងខេត្តរបស់ខ្លួនឱ្យបានជាប់ជាប្រចាំដើម្បីត្រៀម ឆ្លើយតបទៅនឹងព្រឹត្តិកាណ៍សាធារណមតិអ្វីមួយអាចនឹងកើតឡើងក្នុងខេត្តរបស់ខ្លួន។ឯកឧត្តមទេព អស្នារិទ្ធ បញ្ជាក់ថា ការសហការ ជាប់ជាប្រចាំជាមួយរដ្ឋបាលខេត្ត ជាពិសេសអភិបាលរងទទួលបន្ទុកជាប្រធានអ្នកនាំពាក្យរាជធានីខេត្តនីមួយៗ គឺជារឿងសំខាន់ ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពក្នុងការគ្រប់គ្រងព័ត៌មាននិងសាធារណមតិ។ ក្នុងន័យនេះ ការតាមដានក្តាប់សភាពការណ៍ដែលកើតឡើងជាប្រចាំក្នុងខេត្តរបស់ខ្លួន និងទំនោរប្រធានបទ និងរឿងរ៉ាវដែលជជែកក្នុងសាធារណមតិ ដោយត្រូវផ្សព្វផ្សាយពីជំហររបស់រាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលរាជធានី ខេត្ត អង្គភាពជំនាញ ពាក់ព័ន្ធនឹងរឿងរ៉ាវសាធារណមតិនីមួយៗ សំដៅធានាការទទួលព័ត៌មានគ្រប់គ្រាន់ ទប់ទល់នឹងព័ត៌មានក្លែងក្លាយ ការបំពុលព័ត៌មាន ហើយរួមចំណែកផ្តល់ជូនពលរដ្ឋនិងសង្គម នូវការរក្សាបានសន្តិសុខ ប្រក្រតីភាព និងភាពសុខសាន្តសម្រាប់ការរស់នៅ។ឯកឧត្តមបញ្ជាក់ថា ការងារសាធារណមតិ សំខាន់បំផុតគឺការងារពន្យល់ដល់ប្រជាពលរដ្ឋឱ្យច្បាស់ ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ដែលកើតឡើងពីក្រុមណាមួយដែលមានចេតនាបំពុល បង្កចលាចលក្នុងសង្គម។ សំឡេង៖ «រឿងសាធារណមតិនេះ មិនមែនជារឿងរបស់មន្ទីរព័ត៌មានតែម្នាក់ឯងទេ ប៉ុន្តែជារឿងរួមរបស់មន្ទីរពាក់ព័ន្ធទាំងអស់ ក្នុងការទទួលខុសត្រូវចំពោះមុខអភិបាលខេត្ត រដ្ឋមន្ត្រីក្រសួងស្ថាប័ន និងចំពោះមុខប្រមុខរាជរដ្ឋាភិបាល។ » ឯកឧត្តមបានបញ្ជាក់ថា សារៈសំខាន់នៃ ការងារសាធារណមតិនៅក្នុងបរិបទបច្ចុប្បន្នសម័យឌីជីថលគឺ ត្រូវគ្រប់គ្រងខ្លឹមសារ ល្បឿន និងមធ្យោបាយផ្សាយបែបឌីជីថល ទើបអាចគ្រប់គ្រងព័ត៌មានឱ្យមានប្រសិទ្ធភាពស្របនឹងចក្ខុវិស័យរបស់ក្រសួងព័ត៌មានគឺ៖ លើកកម្ពស់តួនាទីជាស្ថាប័ន ទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល៕

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បើកសិក្ខាសាលាត្រីភាគីស្ដីពី «បច្ចុប្បន្ន​ភាពសេដ្ឋកិច្ច សង្គម និងនិន្នាការប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា និង​ក្នុងតំបន់»

2025/08/14 03:49:57 pm        526
ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់​ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជាប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បប​រមា បានអញ្ជើញជា​អធិបតី​បើកសិក្ខាសាលា​ត្រី​ភាគីស្ដីពី «បច្ចុប្បន្ន​ភាពសេដ្ឋ​កិច្ច សង្គម និងនិន្នាការប្រាក់ឈ្នួ​លអប្បបរមា​នៅកម្ពុជា និង​ក្នុង​តំបន់» ដែល​រៀប​ចំឡើង​នៅទីស្តី​ការ​ក្រសួង ដោយ​មាន​ការ​ចូលរួមពីថ្នាក់ដឹក​នាំជាន់ខ្ពស់​នៃរាជរ​ដ្ឋាភិបា​ល អង្គ​ការអន្តរ​ជាតិ​ខាង​ការ​ងារ(ILO) តំណាង​ភាគី​អង្គ​ការវិជ្ជា​ជីវៈ​របស់​កម្មករ​និយោ​ជិត និង​តំណាង​ភាគី​អង្គការ​វិជ្ជា​ជីវៈ​របស់​និយោជក​ប្រមាណ ១៣០រូប។ថ្លែងក្នុង​សិក្ខាសាលា​ត្រីភាគីនេះ ឯកឧត្តម គួច សុមាន បាន​បង្ហាញ​ក្តីស​ង្ឃឹម​ជឿជាក់​ថា សិក្ខា​សាលា​ត្រីភា​គីនេះ​ នឹង​ក្លាយជា​វេទិកា​មួយ​ដ៏សំ​ខា​ន់ សម្រាប់​គ្រប់​ភា​គី ដើម្បី​ជាមូល​ដ្ឋាន និង​ធាតុ​ចូល​បន្ថែម ក្នុង​ការច​រចាប្រាក់​ឈ្នួលអ​ប្បរ​មាសម្រាប់​ឆ្នាំ២០២៦។ បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋលេ​ខា​ធិ​ការ បាន​បន្ត​លើក​ឡើង​ថា ក្រសួង​នឹង​បន្ត​ខិត​ខំ​បន្ថែម​ទៀត ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និងប​ទ​ប្បញ្ញ​ត្តិពាក់ព័​ន្ធនឹង​ការ​ងារ រួមនឹង​ការពង្រឹង​ពង្រីក​យន្តការ​និង​សមត្ថ​ភាព​ស្ថាប័​ន និង​បង្កើន​កិច្ច​សហ​ការ​ជាមួយ​ដៃគូ​ពាក់​ព័ន្ធ ដើម្បីធ្វើ​យ៉ាងណាឱ្យកម្ពុជាអាចធានាបាន​នូវ​ភាពប្រកួត​ប្រជែងរ​បស់​ខ្លួន​ពីមួយ​ឆ្នាំទៅមួ​យ​ឆ្នាំ។ទន្ទឹម​គ្នានេះ ឯកឧត្តម​រដ្ឋលេ​ខាធិការ ជឿជា​ក់យ៉ាង​មុត​មាំង​ថា ក្រោយច​ប់សិក្ខាសាលាត្រីភា​គីនេះ គ្រប់​ភាគីទាំ​ងអស់នឹ​ងយល់ដឹ​ងកាន់​តែច្បា​ស់អំ​ពីស្ថាន​ភាព​សេដ្ឋកិ​ច្ច និងស​ង្គម ព្រមទាំង​ការវិវ​ឌ្ឍនៃ​ប្រាក់​ឈ្នួលអ​ប្បប​រមាក្នុង​តំបន់ ដើម្បីជា​មូល​ដ្ឋាន​រៀងៗ​ខ្លួន​ក្នុង​ការ​ចរ​ចាកំណត់​ប្រាក់​ឈ្នួល​អប្បប​រមាខា​ងមុខ។​ ទ​​ន្ទឹមនេះ​ អគ្គលេខា​ធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បប​រមា នឹងប​ន្តធ្វើការជិត​ស្និទ្ធ​ជាមួយភា​គីពា​ក់ព័ន្ធ ជាពិសេសអង្គការ​អន្តរ​ជាតិ​ខាងការ​ងារ (ILO) ក្នុងកា​រពង្រឹង​សមត្ថ​ភាព​របស់​សមា​ជិក​ សមាជិ​កា​ក្រុមប្រឹ​ក្សាជា​តិប្រាក់ឈ្នួល​អប្បប​រមា ដើម្បីបំ​ពេញ​តួនា​ទីរប​ស់​ខ្លួន​ឯង​ឱ្យកាន់​តែល្អ​ប្រសើរ​ក្នុង​ការពិ​ភាក្សាច​រចា​ប្រាក់​ឈ្នួល​អប្ប​ប​រមា​នាពេ​លអ​នាគ​ត​៕

រោងចក្រទឹកស្អាតតាខ្មៅតម្លៃជាង ២១លានដុល្លារ បានដាក់ឱ្យដំណើរការឆ្លើយ​តប​នឹង​តម្រូវ​ការ​ភាគ​​ខាងត្បូងរាជធានីភ្នំពេញ

2025/08/14 03:02:13 pm        353
កម្ពុជាសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ មានតម្លៃជាង ២១ លានដុល្លារ និងស្ថានីយ៍បូម ទឹកឆៅកោះនរាថ្មី ដែលជាហេដ្ឋារចនាសម្ព័ន្ធថ្មី នៃ​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​សម្រាប់​តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និង អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​។ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​​តំណាង​ដ៏ខ្ពង់ខ្ពស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែ​​សីហា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ពិធីសម្ពោធសមិទ្ធ ផលថ្មី រោង​ចក្រ​ប្រព្រឹត្ត​កម្ម​ទឹ​ក​ស្អាត​​តាខ្មៅ ជាគម្រោងជំនួយឥតសំណងរបស់ប្រទេសជប៉ុន ក្រោមគំរូវិនិយោគជា (ក្រុមហ៊ុ​ន​មាន​ កម្មវត្ថុពិសេស) ប្រើប្រាស់បច្ចេកវិទ្យាជប៉ុន។ រោងចក្រ​នេះ​មាន​សមត្ថ​ភាព​ផលិត​ទឹក​ស្អាត​បាន ៣០ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែល នឹងជួយបន្ថែម​សមត្ថភាព​ផលិត​ទឹក​ស្អាត​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ឱ្យដល់ជាង ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ។ចំណែកសមិទ្ធផលមួយទៀត គឺស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី ដែលជាគម្រោង​អនុវត្ត​កិច្ច​សន្យា​រវាង​ក្រុមហ៊ុន OCIC និងរដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីស្តារផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​កោះនរា លើប្រព័ន្ធផលិតកម្មទឹកស្អាតនិរោធ របស់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ។ ស្ថានីយ៍​បូម​ទឹក​ឆៅ​ថ្មី តម្លៃ ២៨ លានដុល្លារ មានសមត្ថភាពបូមទឹកឆៅបាន ៤៦០ ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រទឹកស្អាតនិរោធក្នុងដំណាក់កាលបច្ចុប្បន្ន និងអនាគត។ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា សមិទ្ធផលទាំងពីរនេះ នឹងបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ និងជា ការរួមចំណែកសម្រេចគោលដៅ «ទឹកស្អាតសម្រាប់ទាំងអស់គ្នា» និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។ ហេដ្ឋា រចនាសម្ព័ន្ធនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការផ្គត់ផ្គង់ទឹកស្អាតស្របតាមស្តង់ដារ គុណភាព មានសុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ជូនប្រជាជនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងឱ្យដឹងថា បរិមាណនៃការ ផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស បានកើនឡើង ៧២% ពីប្រមាណ ៣០៩ លានម៉ែត្រគូប ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៥៣០ លានម៉ែត្រគូប ក្នុងឆ្នាំ២០២៤ ក្នុងនោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានរួមចំណែកផលិតប្រមាណ ៥៩% នៅក្នុងឆ្នាំ២០២៤។ ចំពោះចំនួនគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់តាមប្រព័ន្ធបណ្តាញ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកើនឡើងយ៉ាងខ្លាំងពីជិត ៧៨២ ពាន់គ្រួសារក្នុងឆ្នាំ២០១៨ ដល់ជិត ៣ លានគ្រួសារក្នុងឆ្នាំ២០២៤។ចំណែក ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លើកឡើងថា គម្រោងនេះឆ្លុះបញ្ចាំងពីចំណងមិត្តភាព ដ៏យូរអង្វែង រវាងជប៉ុននិងកម្ពុជា។ ឯកឧត្តមបញ្ជាក់ថា ជប៉ុនបានបន្តគាំទ្រវិស័យទឹកនៅកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ និងបាន រួមចំណែកបង្កើតអព្ភូតហេតុទីក្រុងភ្នំពេញ ក្នុងសេវាកម្មផ្គត់ផ្គង់ទឹកស្អាត ដែលអព្ភូតហេតុនេះត្រូវបានពង្រីកទៅកាន់ទីក្រុង និងខេត្តជាច្រើនផ្សេងទៀត៕ អត្ថបទ៖ សុន រ៉ាឌី

អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដឹកនាំប្រតិភូសមាជិកសរុប៧ប្រទេស អញ្ជើញដល់ ភូមិសាស្រ្តឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

2025/08/14 02:54:20 pm        873
នារសៀលម៉ោង ២:៣០នាទី ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ ខ្ញុំបាទបានអមដំណើរ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេស (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន ៧ប្រទេស បានពិនិត្យស្ថានភាពថៃ បានរាយបន្លាលួស និងដាក់កង់ឡាន។

ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញ​បើកកម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពី នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់​ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-Signature & e-Stamp)

2025/08/14 02:11:42 pm        401
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពី នីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-Signature & e-Stamp) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក.អ.ក., ថ្នាក់ដឹកនាំក្រសួង/ស្ថាប័នពាក់ព័ន្ធ, និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី/ខេត្ត។កម្មវិធីនាព្រឹកនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបង្ហាញដល់ ក្រសួង/ស្ថាប័ន រដ្ឋបាលរាជធានី/ខេត្ត ឱ្យបានយល់កាន់តែច្បាស់អំពីការប្រើប្រាស់ប្រព័ន្ធ cdcIPM ក្នុងការធ្វើសាមញ្ញកម្មនីតិវិធីផ្តល់សេវា និងការប្រើប្រាស់ឯកសារឌីជីថល ដែលនឹងចូលរួមកាត់បន្ថយការក្លែងបន្លំឯកសារសាធារណៈដោយមានភ្ជាប់ជាមួយការផ្ទៀងផ្ទាត់ឯកសារតាមថ្នាលបច្ចេកវិទ្យាឌីជីថល និងមានអនុលោមភាពតាមច្បាប់ ក៏ដូចជាបទដ្ឋានគតិយុត្តនានា រួមមានជាអាទិ៍៖ ច្បាប់ស្តីពីវិនិយោគ, ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, អនុក្រឹត្យលេខ១៣៩ ស្តីពីការអនុវត្តច្បាប់វិនិយោគ និងអនុក្រឹត្យលេខ៥១ ស្តីពីថ្នាលផ្ទៀងផ្ទាត់ទិន្នន័យ verify.gov.kh ជាពិសេសគឺការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការចំណេញពេលវេលាតាមរយៈការប្រើប្រាស់ប្រព័ន្ធ cdcIPM ដែលផ្តល់លទ្ធភាពឱ្យថ្នាក់ដឹកនាំ ក.អ.ក. មន្ត្រីបច្ចេកទេស ក៏ដូចជាវិនិយោគិនអាចបំពេញភារកិច្ច និងដាក់ពាក្យស្នើសុំបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ជាក់ស្តែងរូបឯកឧត្តមផ្ទាល់បានអនុម័តគម្រោងពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដូចជា៖ អំឡុងពេលធ្វើដំណើរតាមរថភ្លើងពីទីក្រុងប៉ារីស មកទីក្រុងឡុងដ៍ក្នុងអំឡុងពេលបំពេញបេសកកម្មទាក់ទាញវិនិយោគនៅតំបន់អ៉ឺរ៉ុប, អំឡុងពេលធ្វើដំណើរតាមយន្តហោះត្រឡប់មកពីបំពេញបេសកកម្មនៅសហរដ្ឋអាម៉េរិកជាដើម។តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ ក.អ.ក. ក្នុងការទាក់ទាញវិនិយោគ និងការសម្រួលពន្លឿននីតិវិធី ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៥ មានគម្រោងវិនិយោគរហូតដល់ទៅ ៤៤០ គម្រោងត្រូវបានអនុម័ត ក្នុងទំហំទុនវិនិយោគប្រមាណ ៦,៧ពាន់លានដុល្លារអាម៉េរិក និងបង្កើតការងារបានប្រមាណ ៣១២ពាន់កន្លែង។ ចំនួនគម្រោងដែលបានអនុម័តក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៥ ជាតួលេខដែលច្រើនជាងរយៈពេល ១២ខែពេញ នៃឆ្នាំ២០២៤ ហើយក៏ជាតួលេខខ្ពស់ជាងគេបំផុតក្នុងកំណត់ត្រាប្រវត្តិការងារជាង៣០ឆ្នាំ បន្ទាប់ពីបង្កើត ក.អ.ក. ។គួររម្លឹកដែរថា៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធ cdcIPM នៅក្នុងខែសីហា ឆ្នាំ២០២៤ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ជាមួយគ្នានេះ ដោយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ការដាក់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក (e-Signature) និងត្រាអេឡិចត្រូនិក (e-Stamp) លើឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធ cdcIPM ត្រូវបានធ្វើឡើងជាផ្លូវការ តាមរយៈសេចក្តីជូនដំណឹងលេខ ១៣៥៦/២៥ ក.អ.ក. ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ សូមជម្រាបដែរថា ក្នុងរយៈពេលជិតមួយឆ្នាំដែលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ cdcIPM មានការដាក់ពាក្យស្នើសុំវិនិយោគតាមរយៈប្រព័ន្ធនេះមានចំនួន ៣៨២គម្រោង ក្នុងនោះបានអនុម័តចំនួន ៣២៨គម្រោង៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញនាំទៀនព្រះវស្សានិងទេយ្យទាន ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាក្នុងវត្តវិមានតេជះ ហៅវត្តស្រះចក និងបានឧទ្ទិសកុសលជូនវីរកងទ័ព​ដែលបាន​ពលីការពារបូរណភាពទឹកដី

2025/08/14 01:29:44 pm        372
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយសមាជិកសមាជិការរដ្ឋសភានិងប្រជាពុទ្ធបរិស័ទ ញាតមិត្តជិតឆ្ងាយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃព្រហស្បតិ៍ទី១៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញនាំយកនូវទៀនព្រះវស្សា និងទេយ្យវត្ថុគ្រឿងបរិក្ខាទាំងឡាយ ព្រមទំាងបច្ច័យសម្រាប់ការកសាងសមិទ្ឋផលនានាក្នុងវត្តចំនួន ៣១លាន៥សែនរៀល ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងព័ទ្ធសីមាវត្តវិមានតេជះ ហៅវត្តស្រះចក ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ពិធីប្រគេនទៀនព្រះវស្សានិងទេយ្យទាន ឱកាសនេះ បានប្រារព្ធធ្វើឡើងតាមគន្លងព្រះពុទ្ធសាសនា ក្រោមព្រះអធិបតី សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរៈសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តស្រះចក។ ការចូលព្រះវស្សា មាននៅក្នុងព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម។ ការចូលព្រះវស្សា មានរយៈពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែទុតិយាសាឍ ដល់ទី១៥កើត ខែអស្សុជ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចង់ឲ្យព្រះសង្ឃមានភាពងាយស្រួលក្នុងរដូវវស្សារយៈពេល៣ខែនេះ ដែលជារដូវពោរពេញទៅដោយភ្លៀងធ្លាក់ ជោគជាំ និងសម្បូរភក់ជ្រាំច្រើន ដែលមានការពិបាកក្នុងការនិមន្តចេញទៅខាងក្រៅ ។ តាមទម្លាប់ ពុទ្ធបរិស័ទក្នុងប្រទេសកម្ពុជា តែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់សាដក និងគ្រឿងសម្ភារៈដទៃទៀត ទៅប្រគេនព្រះសង្ឃតាមវត្តអារាម ដើម្បីផ្គត់ផ្គង់ព្រះអង្គក្នុងអំឡុងពេលនៃការចូលព្រះវស្សានេះ។នៅក្នុងឱកាសនក្ខត្តឫក្ស ប្រកបដោយសទ្ធាជ្រះថ្លាជាទីបំផុតនេះ សម្ដេចរដ្ឋសភាធិបតី បានឧទ្ទិសអានិសង្ស ដែលកើតចេញពីកុសលផលបុណ្យក្នុងឱកាសនេះ ជូនដល់វិញ្ញាណក្ខន្ឌបុព្វការីជន មាន មាតា បិតា ជីដូនជីតា និងញាតកាទាំង៧សន្តាន ជាពិសេសជូនវីរកងទ័ព អ្នកស្នេហាជាតិ ដែលបានពលីការពារបូរណភាពទឹកដី បានចែកឋានទៅកាន់លោកខាងមុខហើយនោះ បានយោងយិតទៅចាប់បដិសន្ធិក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ សូមមនុញ្ញផលដ៏ប្រសើរថ្លៃថ្លាក្នុងពេលនេះ តាមជួយបីបាច់ថែរក្សាការពារ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាពលរដ្ឋទំាងអស់ បានជួបប្រទះនូវពុទ្ធពរទំាងបួនប្រការអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពលករខ្មែរអះអាងថា មិនត្រឡប់ទៅថៃវិញទេ បើទោះបីជាស្ថានភាពវិលត្រឡប់ដូចដើមក្តី

2025/08/14 01:17:06 pm        675
ក្រុមពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានបញ្ជាក់ថា ទៅថ្ងៃអនាគតខាងមុខ បើ​ទោះ​បី​ជា​ស្ថានភាពព្រំដែនវិលត្រឡប់ទៅជាធម្មតាឡើងវិញ ពួកគាត់ក៏មិនវិលត្រឡប់ទៅរស់នៅ និង​ធ្វើ​ការ​នៅថៃទៀតទេ ដោយសារការងារនៅកម្ពុជាមានសម្បូរបែប ប្រាក់ខែក៏​សមរម្យ​ព្រម​ទាំង​មាន​អត្ថ​ប្រយោជន៍​ជាច្រើនថែមទៀត ជាពិសេស បានរស់នៅជួបជុំក្រុមគ្រួសារ សាច់ញាតិ និងមិត្ត​ភ័ក្តិ​ជា​ដើម​។អ្នកស្រី ប៊ុន ថា អតីតពលករនៅថៃប្រមាណ១៥ឆ្នាំ និង​បច្ចុប្បន្ន​កំពុង​បម្រើ​ការងារ​ក្នុង​រោង​ចក្រ​ស្បែក​ជើង ហ្គោលដេន ប្រស្ពើរ ហ្វ៊ូតវែរ ស្ថិតនៅរាជធានីភ្នំពេញ បានបង្ហាញការសប្បាយចិត្ត និង​អរគុណ​រាជ​រដ្ឋាភិបាលកម្ពុជា ដែលបានយក​ចិត្ត​ទុក​ដាក់​ផ្តល់រថយន្ត​ចាំ​ទទួល​ជូន​ដំណើរ​ពី​ច្រក​ព្រំដែន​រហូត​ដល់​ផ្ទះដោយឥតគិតថ្លៃ។ អ្នកស្រី បានអំពាវនាវដល់ពលករខ្មែរនៅប្រទេសថៃ ឱ្យ​ត្រឡប់​មក​ស្រុកកំណើតវិញ ព្រោះបច្ចុប្បន្នកម្ពុជាសម្បូររោងចក្រ សហគ្រាសនៅទូទាំងប្រទេស សម្បូរ​ការងារធ្វើដែលបងប្អូនត្រឡប់មកវិញចង់ទៅធ្វើការនៅខេត្តណាក៏បាន។ក្រុមពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃកាលពីដើមខែសីហានេះ បាន​​សម្តែង​ការ​ដឹង​គុណ​ និងអរគុណជូនចំពោះរាជរដ្ឋាភិបាល ដែលបានជួយសម្របសម្រួលនៅពេលត្រឡប់​មក​ពី​ថៃ​វិញ ហើយផ្ដល់ឱកាសការងារឱ្យធ្វើភ្លាមៗ។ ក្រុមពលករ បានបង្ហាញការប្ដេជ្ញាចិត្ត នឹងខិត​ខំ​ធ្វើ​ការ​ងានៅ​ប្រទេសខ្មែរលែងត្រឡប់ទៅថៃទៀតវិញទៀតហើយ ខណៈការងារក្នុងស្រុកមាន​ច្រើន​ជំរើស ហើយប្រាក់ចំណូលក៏ទទួលបានមិនចាញ់ការងារនៅប្រទេសថៃផងដែរ ព្រម​ទាំង​មាន​អត្ថ​ប្រយោជន៍ជា​ច្រើនថែមទៀតផង។ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែសីហាកន្លងទៅនេះ បានចេញសេចក្តីណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវណែនាំដល់បុគ្គលិកដែលកាន់លេខទូរសព្ទទំនាក់ទំនងជ្រើសរើសបុគ្គលិក ប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ និងសមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន ដើម្បីផ្តល់ភាពកក់ក្តៅជូនបងប្អូន ដូចដែលរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន យុវជនស្ម័គ្រចិត្តនៃសហភាព សហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តកាកបាទក្រហម ខិតខំផ្តល់ជូនពេលបងប្អូនឈានជើងដំបូងចូលមកដល់បូរណភាពទឹកដីកម្ពុជា។ បន្ថែមពីនេះ សហគ្រាស ក្រុមហ៊ុន រោងចក្រ គួរតែចូលរួមឱ្យបានសកម្មក្នុង «វេទិកាការងារ» ដែលក្រសួងនឹងចាប់ផ្តើមធ្វើជាប្រចាំថ្ងៃ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះតទៅ នៅគ្រប់រាជធានី ខេត្តទាំង២៥ ដោយនៅខេត្តនីមួយៗ នឹងមានវេទិកាការងារយ៉ាងតិចចំនួន ២កន្លែង គឺទី១. នៅសាខាបេឡាជាតិសន្តិសុខសង្គម និងទី២. នៅវិទ្យាស្ថានពហុបច្ចេកទេស/ មជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈនៅតាមទីរួមខេត្ត។ ដោយឡែក នៅរាជធានីភ្នំពេញ មានចំនួន ៤កន្លែង គឺទី១. នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ទី២. នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ទី៣. នៅវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស (NTTI) និងទី៤. នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB)៕អត្ថបទ៖ ឈិត បូរ៉ាវី 

អ្នកនាំពាក្យក្រសួងអប់រំ៖ បេក្ខជនប្រឡងបាក់ឌុបមកពីខេត្តឧត្តរមានជ័យ និងព្រះវិហារ​អាចទៅ​ចុះ​ឈ្មោះប្រ​ឡងរាជធានី-ខេត្ត ដទៃបើមិនចង់ប្រឡងនៅខេត្តខ្លួន

2025/08/14 01:01:49 pm        585
ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យបេក្ខជនប្រឡងបាក់ឌុប នៅខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ អាចទៅចុះឈ្មោះប្រឡងនៅតាមបណ្ដារាជធានី-ខេត្តដទៃ។ ការ​ងារ​នេះ​បេក្ខជន ត្រូវទៅចុះឈ្មោះឱ្យបានមុនថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ។ ករណីបេក្ខជន មិន​ទៅ​ចុះ​ឈ្មោះប្រឡងនៅរាជធានីខេត្តដទៃ គឺពួកគេត្រូវប្រឡងនៅទីរួមខេត្តព្រះវិហារ សម្រាប់​សិស្ស​នៅ​ខេត្ត​ព្រះវិហារ រីឯសិស្សនៅឧត្តរមានជ័យ ត្រូវមកប្រឡងនៅស្រុកពួក ខេត្តសៀមរាប។ នេះ​ជា​ការ​បញ្ជាក់របស់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ការផ្ទុះអាវុធឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា បានបង្កផលប៉ះពាល់ជាច្រើន​ដល់​ជីវិ​ត​រស់​នៅ​សម្រាប់​ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន។ វិស័យអប់រំ ក៏បានរងផលប៉ះ​ពាល់​ដោយ​សារ​ការឈ្លានពាននេះផងដែរដោយសាលារៀនមួយចំនួនរងការបំផ្លិចបំផ្លាញ ឈាន​ដល់​ការ​ផ្អាក​ការសិក្សា និងធ្វើឱ្យមានការពន្យា​ពេល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ទូទាំង​ប្រទេស​ ដោយផ្លាស់ពីថ្ងៃទី១៨-១៩ ខែសីហា ទៅរៀបចំនៅថ្ងៃទី ២៨-២៩ ខែសីហាវិញ។ សម្រាប់​ការងារប្រឡងបាក់ឌុបនេះដែរ ក្រសួងអប់រំបាន​ជួយ​សម្រួល​ដល់​បេក្ខជន​ដែល​រស់​នៅ​ខេត្ត​ព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ការសម្រួល គឺអនុញ្ញាតឱ្យសិស្សទាំងពីរខេត្ត អាចទៅចុះ​ឈ្មោះ​ប្រ​ឡងនៅរាជធានីខេត្តដទៃ ឱ្យបានមុនថ្ងៃទី ១៥ ខែសីហា។ ចំពោះ​បេក្ខជន​ដែល​មិន​ទៅ​ចុះ​ឈ្មោះ​ប្រឡងនៅរាជធានីខេត្តដទៃនោះទេ ពួកគេត្រូវប្រឡងនៅទីរួមខេត្តព្រះវិហារ សម្រាប់​បេក្ខជន​រស់​នៅខេត្តព្រះវិហារ រីបេក្ខជននៅខេត្តឧត្តរមានជ័យ ត្រូវទៅប្រឡង​នៅ​ស្រុក​ពួក​ខេត្តសៀ​មរាប។ នេះជាការបញ្ជាក់របស់លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង​កីឡា។អ្នកនាំពាក្យលើកឡើងបន្ថែមថា ជាការសម្រួលបន្ថែម ក្រសួងអប់រំ យុវជន និងកីឡា នឹង​ផ្ដល់​ជូន​ការ​ដឹក​ជញ្ជូនបេក្ខជនពី ខេត្តឧត្តរមានជ័យ ទៅប្រឡង នៅស្រុកពួក ខេត្តសៀមរាប ហើយក៏​ផ្ដល់​ជូន​ការ​ស្នាក់នៅ និងការហូបចុកសម្រាប់កំឡុងពេលប្រឡងផងដែរ។គិតត្រឹមថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥នេះ កាលបរិច្ឆេទ​ប្រឡ​ងបា​ក់​ឌុប​ទូទាំង​ប្រទេស​នៅ​រក្សា​ដដែល គឺថ្ងៃទី ២៨ និងថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥។ កាលបរិច្ឆេទប្រឡងនេះ ក៏ស្រប​ពេល​ដែល​កិច្ច​ព្រមព្រៀងឈប់បាញ់បន្តមានប្រសិទ្ធភាព៕ អត្ថបទ៖ គឹមហុក 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកTrump៖ អាមេរិក-អ៊ីរ៉ង់ស្ថិតក្នុងការពិភាក្សាវិជ្ជមានដោយបង្ហាញផែនការអមការពារនាវាឆ្លង ច្រកសមុទ្ទHormuz
05/04/2026 08:05 AM
កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM