មេបញ្ជាការកងទ័ពជើងទឹក ក្រើនរំលឹកដល់នាវិកទាំងអស់ត្រូវហ៊ានពលីកម្មគ្រប់បែបយ៉ាងដើម្បីការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី និងការពារសេចក្ដីសុខជូនប្រជាជន
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
គណបក្សប្រជាជនកម្ពុជា បានទទួលសមាជិកថ្មីជិត១ ០០០នាក់ នៅសង្កាត់រការធំ ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងអប់រំ៖ បេក្ខជនប្រឡងបាក់ឌុបមកពីខេត្តឧត្តរមានជ័យ និងព្រះវិហារ​អាចទៅ​ចុះ​ឈ្មោះប្រ​ឡងរាជធានី-ខេត្ត ដទៃបើមិនចង់ប្រឡងនៅខេត្តខ្លួន

2025/08/14 01:01:49 pm        585
ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យបេក្ខជនប្រឡងបាក់ឌុប នៅខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ អាចទៅចុះឈ្មោះប្រឡងនៅតាមបណ្ដារាជធានី-ខេត្តដទៃ។ ការ​ងារ​នេះ​បេក្ខជន ត្រូវទៅចុះឈ្មោះឱ្យបានមុនថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ។ ករណីបេក្ខជន មិន​ទៅ​ចុះ​ឈ្មោះប្រឡងនៅរាជធានីខេត្តដទៃ គឺពួកគេត្រូវប្រឡងនៅទីរួមខេត្តព្រះវិហារ សម្រាប់​សិស្ស​នៅ​ខេត្ត​ព្រះវិហារ រីឯសិស្សនៅឧត្តរមានជ័យ ត្រូវមកប្រឡងនៅស្រុកពួក ខេត្តសៀមរាប។ នេះ​ជា​ការ​បញ្ជាក់របស់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ការផ្ទុះអាវុធឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា បានបង្កផលប៉ះពាល់ជាច្រើន​ដល់​ជីវិ​ត​រស់​នៅ​សម្រាប់​ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន។ វិស័យអប់រំ ក៏បានរងផលប៉ះ​ពាល់​ដោយ​សារ​ការឈ្លានពាននេះផងដែរដោយសាលារៀនមួយចំនួនរងការបំផ្លិចបំផ្លាញ ឈាន​ដល់​ការ​ផ្អាក​ការសិក្សា និងធ្វើឱ្យមានការពន្យា​ពេល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ទូទាំង​ប្រទេស​ ដោយផ្លាស់ពីថ្ងៃទី១៨-១៩ ខែសីហា ទៅរៀបចំនៅថ្ងៃទី ២៨-២៩ ខែសីហាវិញ។ សម្រាប់​ការងារប្រឡងបាក់ឌុបនេះដែរ ក្រសួងអប់រំបាន​ជួយ​សម្រួល​ដល់​បេក្ខជន​ដែល​រស់​នៅ​ខេត្ត​ព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ការសម្រួល គឺអនុញ្ញាតឱ្យសិស្សទាំងពីរខេត្ត អាចទៅចុះ​ឈ្មោះ​ប្រ​ឡងនៅរាជធានីខេត្តដទៃ ឱ្យបានមុនថ្ងៃទី ១៥ ខែសីហា។ ចំពោះ​បេក្ខជន​ដែល​មិន​ទៅ​ចុះ​ឈ្មោះ​ប្រឡងនៅរាជធានីខេត្តដទៃនោះទេ ពួកគេត្រូវប្រឡងនៅទីរួមខេត្តព្រះវិហារ សម្រាប់​បេក្ខជន​រស់​នៅខេត្តព្រះវិហារ រីបេក្ខជននៅខេត្តឧត្តរមានជ័យ ត្រូវទៅប្រឡង​នៅ​ស្រុក​ពួក​ខេត្តសៀ​មរាប។ នេះជាការបញ្ជាក់របស់លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង​កីឡា។អ្នកនាំពាក្យលើកឡើងបន្ថែមថា ជាការសម្រួលបន្ថែម ក្រសួងអប់រំ យុវជន និងកីឡា នឹង​ផ្ដល់​ជូន​ការ​ដឹក​ជញ្ជូនបេក្ខជនពី ខេត្តឧត្តរមានជ័យ ទៅប្រឡង នៅស្រុកពួក ខេត្តសៀមរាប ហើយក៏​ផ្ដល់​ជូន​ការ​ស្នាក់នៅ និងការហូបចុកសម្រាប់កំឡុងពេលប្រឡងផងដែរ។គិតត្រឹមថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥នេះ កាលបរិច្ឆេទ​ប្រឡ​ងបា​ក់​ឌុប​ទូទាំង​ប្រទេស​នៅ​រក្សា​ដដែល គឺថ្ងៃទី ២៨ និងថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥។ កាលបរិច្ឆេទប្រឡងនេះ ក៏ស្រប​ពេល​ដែល​កិច្ច​ព្រមព្រៀងឈប់បាញ់បន្តមានប្រសិទ្ធភាព៕ អត្ថបទ៖ គឹមហុក 

ក្រសួងអប់រំបាននិងកំពុងអនុវត្តវិធានការជាច្រើនដើម្បីធានាការប្រឡងបាក់ឌុប ប្រព្រឹត្តទៅ​ដោយ​រលូនពិសេស​ខេត្តរងផលប៉ះពាល់ពីវិវាទព្រំដែន

2025/08/14 12:10:24 pm        436
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍បញ្ជាក់ថា ពាក់ព័ន្ធនឹងផលប៉ះពាល់នៃជម្លោះព្រំដែន ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តវិធានការជាច្រើនដើម្បីធានាថា ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសបេក្ខជនប្រឡងខេត្តឧត្តរមានជ័យ និងព្រះវិហារ សម័យប្រឡង៖ ២៨ សីហា ២០២៥ នឹងប្រព្រឹត្តទៅដោយរលូនសម្រាប់បេក្ខជនទាំងអស់នៅទូទាំងប្រទេស ជាពិសេសសម្រាប់បេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាខេត្តរងផលប៉ះពាល់ខ្លាំង ដោយក្រសួងនឹងត្រៀមរៀបចំក្រុមការងារដើម្បីចុះត្រួតពិនិត្យលើកិច្ចការពាក់ព័ន្ធនានា ដើម្បីជួយសម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗដែលអាចកើតមានឡើង។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសសម្រាប់បេក្ខជនប្រឡងខេត្តឧត្តរមានជ័យ និងព្រះវិហារ សម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងអប់រំ។ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារនេះ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តខិតខំប្រឹងប្រែងសហការគ្នាឱ្យបានល្អ ដើម្បីធានាបាននូវដំណើរការប្រឡងប្រកបដោយភាពជោគជ័យ យុត្តិធម៌ និងតម្លាភាព។ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ពាក់ព័ន្ធនឹងផលប៉ះពាល់នៃជម្លោះព្រំដែន ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តវិធានការជាច្រើនដើម្បីធានាថា ការប្រឡងនឹងប្រព្រឹត្តទៅដោយរលូនសម្រាប់បេក្ខជនទាំងអស់នៅទូទាំងប្រទេស ជាពិសេសសម្រាប់បេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារដែលជាខេត្តរងផលប៉ះពាល់ខ្លាំង ដោយក្រសួងនឹងត្រៀមរៀបចំក្រុមការងារដើម្បីចុះត្រួតពិនិត្យលើកិច្ចការពាក់ព័ន្ធនានា ដើម្បីជួយសម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗដែលអាចកើតមានឡើង។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងថា ក្រសួងក៏បានត្រៀមលក្ខណៈក្នុងការរៀបចំកន្លែងស្នាក់នៅ និងផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួន សម្រាប់រយៈពេលពីរថ្ងៃនៃការប្រឡងនេះដល់បេក្ខជននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារដើម្បីឱ្យបេក្ខជនមានភាពកក់ក្តៅ និងផ្តល់ភាពងាយស្រួលដើម្បីអាចផ្តោតអារម្មណ៍បានល្អលើការប្រឡងរបស់ខ្លួន។តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកទឹកចិត្តដល់បេក្ខជនប្រឡងទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ត្រៀមខ្លួនឱ្យបានល្អ និងរក្សាស្មារតីជឿជាក់លើខ្លួនឯង ដោយក្រសួងនឹងបន្តផ្តល់ការគាំទ្រពេញលេញ ដើម្បីធានាថាដំណើរការប្រឡងនឹងប្រព្រឹត្តទៅបានរលូនល្អដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡងគឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”៕

ក្រសួងប្រៃសណីយ៍ រៀបចំវគ្គបណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ​របស់​អ្នក​ជំនាញ​សន្តិសុខ​សាយប័រ​

2025/08/14 12:03:07 pm        240
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ខូវ មករា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគមន៍​ បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល ស្តីពី « EC-Council Certified SOC Analyst (CSA) » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ ដែល​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១១-១៣ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ និងមាន​ការ​អញ្ជើញ​ចូលរួ​ម​ពីមន្ត្រីជំនាញមកពីបណ្ដាក្រសួង-ស្ថាប័នរដ្ឋ និងអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ៣០​នាក់​។វ​គ្គ​បណ្ដុះ​បណ្ដាលនេះ ជាសកម្មភាពបន្តមួយនៃគម្រោងលើកកម្ពសភាពធន់នៃសន្តិសុខសាយប័រ ដែល​ជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការ​គាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​ភ្នាក់​ងារ​សហ​ប្រតិបត្តិ​ការអន្តរជាតិជប៉ុនប្រចាំកម្ពុជា។វគ្គបណ្ដុះបណ្ដាល​នេះ​មានគោល​បំណង​ពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ​របស់​អ្នក​ជំនាញ​សន្តិសុខ​សាយប័រ​ តាមរយៈការបណ្តុះបណ្តាលដែលស្របនឹងវិញ្ញាបនបត្រ « EC-Council Certified SOC Analyst (CSA) » ដើម្បីពង្រឹង​សមត្ថភាព​របស់​អង្គភាព​ក្នុង​ការ​កំណត់​អត្ត​សញ្ញាណ​កត្តា​គំរាម​កំហែង ​ការវិភាគឧប្បត្តិហេតុ និងការឆ្លើយតបនឹងឧប្បត្តិហេតុប្រកបដោយប្រសិទ្ធភាព៕

ពលករខ្មែរទទួល​បាន​ការងារ​ធ្វើបន្ទាប់ពីត្រឡប់មកពីប្រទេសថៃវិញ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

2025/08/14 11:45:40 am        405
ពលករខ្មែរ២នាក់ដែលល្បីលើបណ្តាញសង្គម ដោយសារតែផុសថា គ្មានការ​ងារ​ធ្វើ​ពេល​នេះទ​ទួល​បាន​ការងារធ្វើហើយ នៅរោងចក្រ Di Lux តាមរយៈការសម្រប​សម្រួល​របស់​អគ្គ​នាយក​ដ្ឋាន​ការងារ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​។ លោក ធុក ជា ពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ បានលើកឡើងថា ពេលដែល​មក​ដល់​ខ្មែរ​មាន​ការ​ងារ​ធ្វើ លោកឈប់គិតស្រមៃចង់ត្រឡប់ទៅធ្វើការនៅប្រទេសថៃទៀតហើយ ព្រោះ​នៅ​ប្រទេស​ខ្មែរ​មាន​ភាពងាយស្រួលជាងធ្វើការងារនៅប្រទេសថៃ ក្នុងនោះទី១គឺ មិនបាច់​ធ្វើ​លិខិត​ឆ្លងដែន (ប៉ាស្ព័រ) ទី២ មិនចាំបាច់ចំណាយថ្លៃធ្វើដំណើរទៅធ្វើការអស់ច្រើន ទន្ទឹមនោះ មាន​ការ​ចំណាយ​តិច​លើទឹកភ្លើង ជាពិសេស នៅប្រទេសរបស់ខ្លួនឯងមានទំនុកចិត្ត និងមានភាពក​ក់​ក្តៅ​។​ លោកនិយាយថា៖ «ខ្ញុំចង់អរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែល តែងតែ​ជួយ​ប្រជា​ពលរដ្ឋ​ខ្មែរទាំងអស់ ឱ្យមានការងារធ្វើ វិលត្រឡប់ចូលស្រុកមកវិញ។ សូមបងប្អូនដែលនៅថៃ វិល​ត្រឡប់​ចូលស្រុកវិញព្រោះស្រុកយើងមិនខ្វះការងារធ្វើនោះទេ»។អ្នកស្រី ឆើត ស្រម៉ៃ ពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ ប្រាប់ថា មានមូល​ហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​អ្នកស្រី មិនអាចបន្តនៅធ្វើការក្នុងប្រទេសថៃ ទី១គឺ មានគេមើលងាយមើលថោក មិន​ឱ្យ​តម្លៃ ធ្វើទុកបុកម្និញបងប្អូនខ្មែរច្រើនពេក ទី២ ការត្រឡប់មកវិញជារឿងល្អ ព្រោះមាន​ក្រសួ​ង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ចាំទទួល​ស្វាគ​មន៍​យ៉ាង​កក់​ក្តៅ និងជួយស្វែងរកការងារឱ្យធ្វើបានយ៉ាងសមរម្យ។ អ្នកស្រីថា៖«នាងខ្ញុំមានអារម្មណ៍ថា សប្បាយចិត្ត ហើយក៏ច​ង់​ផ្តាំ​ផ្ញើ​ដល់​បង​ប្អូន​ដែល​នៅ​ប្រទេស​ថៃ បើចុះមកខ្មែរវិញ សូមទាក់ទងតាមលេខ ១២៩៧។ នាងខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាល និង​ប​ងៗក្រុមការងារដែលបានយកចិត្តទុកដាក់ លើនាងខ្ញុំដែលជាពលករ ទើបមក​ពីប្រ​ទេ​ស​ថៃ​»​។ សូមបញ្ជាក់ថា បងប្អូនពលករខ្មែរដែលចង់សួរព័ត៌មានអំពីឱកាសការងារ សូមទាក់ទងមក ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខទូរស័ព្ទ Hotline 1297 ដើម្បីរកការងារធ្វើបានលឿនរហ័ស៕

កងទ័ពកម្ពុជា បន្តប្រុងប្រយ័ត្នយ៉ាងខ្ជាប់ខ្ជួន ក្នុងកិច្ចការពារបូរណភាពទឹកដី បើទោះបី នៅតាមព្រំដែនមានភាពស្ងប់ស្ងាត់ក្តី

2025/08/14 11:39:06 am        441
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា កងទ័ពកម្ពុជាបានបន្តប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា បើទោះបីស្ថានភាពនៅតាមព្រំដែនរវាងកម្ពុជា និងថៃមានលក្ខណៈស្ងប់ស្ងាត់ យ៉ាងណាក៏ដោយនោះ។ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃនាថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានឲ្យដឹងថា ស្ថានភាពនៅខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ គឺមានសភាពស្ងប់ស្ងាត់ធម្មតា ប៉ុន្តែទោះបីជាយ៉ាងណាវីរកងទ័ព យើងមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ដើម្បីការពារទឹកដី។តាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃនោះដែរ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានប្រកាសជាឱឡារឹកជាថ្មីម្តងទៀតផងដែរថា កម្ពុជាបន្តប្តេជ្ញាយ៉ាងម៉ឺងម៉ាត់បំផុត ដោយឥតងាករេការគោរពចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា និងស្មារតីឯកភាពគោលការណ៍ ទាំង១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលមានប្រទេសម៉ាឡេស៊ី ប្រទេសចិន និងសហរដ្ឋអាមេរិក ជាសាក្សី និងកិច្ចប្រជុំ ថ្នាក់បណ្តាភូមិភាគ (RBC) ជាដរាប ហើយជាមួយគ្នានេះ កម្ពុជាក៏បន្តអំពាវនាវឲ្យភាគីថៃ គប្បីគោរពឲ្យបានខ្ជាប់ខ្ជួន នូវរាល់កិច្ចព្រមព្រៀងទាំងឡាយ​​ ដែលបានឯកភាពផងដែរ។លោកជំទាវ ម៉ាលី សុជាតា បានរំលឹកទៅកាន់ភាគីថៃថា ការអនុវត្តបទឈប់បាញ់បានពេញលេញរបស់ភាគីទាំងសងខាង(កម្ពុជា-ថៃ) នឹងធ្វើឲ្យបរិយាកាសមានភាពអំណោយផលឆ្ពោះទៅការនាំមកវិញនូវសុខសន្តិភាព ស្ថេរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាអ្វីមិនត្រឹមតែប្រជាជនយើងទំាងពីរចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញចង់បានផងដែរ ជាក់ស្តែងតាមរយៈចេញសារសម្តែងការអបអរសាទរ និងគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC ជាដើមនោះ៕អត្ថបទបាន ចក់

ក្រសួងបរិស្ថានកំពុងពន្លឿនការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវឡើងទៅភ្នំខ្នងផ្សារ ដើម្បី​ក្លាយ​ជា​គោល​ដៅលំហែបៃតងទាក់ទាញភ្ញៀវទេសចរ ឱ្យបានកាន់តែច្រើន

2025/08/14 11:15:46 am        364
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ បាន​អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ ផ្លូវប្រវែងជាង ៧,២ គីឡូម៉ែត្រ ដែលទើបបាន​កិន​ពង្រាប កាលពីពេលថ្មីៗ និងការសាងសង់ហេដ្ឋរចនាសម្ព័ន្ធ ភ្ជាប់ពីតំបន់​លំនៅ​ដ្ឋាន​របស់​សហគមន៍​រលាក់កងជើង ឆ្ពោះទៅផ្លូវឡើងទៅលើភ្នំខ្នងផ្សារ នៃឧទ្យានជាតិជួរភ្នំក្រវ៉ាញ ក្នុង​ភូមិ​តាំង​បំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ដំណើរ​ការសាងសង់ កំពុងដំណើរការទៅមុខ ខណៈក្រុមការងារ កំពុងខិតខំសម្រុកស្ថាបនា ឲ្យ​បាន​រួច​រាល់​រចនាសម្ព័ន្ធនៅតំបន់ជើងភ្នំ តភ្ជាប់ពីផ្លូវចេញពីលំនៅដ្ឋានសហគមន៍ នៅជើងភ្នំ ឆ្ពោះ​ទៅ​លើ​ភ្នំខ្នងផ្សារ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែម ថាតាមរយៈហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងចូល​រួម​លើក​កម្ពស់​ជីវភាព គ្រួសាររស់នៅរបស់ប្រជាពលរដ្ឋ នៃសហគមន៍តំបន់ការពារធម្មជាតិ មកចូល​រួម​ចំណែក​ក្នុង​ការ​ការពារ និងអភិរក្សធនធានធម្មជាតិ តាមរយៈទទួលបានចំណូល ពីមុខរបរថ្មី​តាម​រយៈ​ការ​អភិវឌ្ឍ​គោល​ដៅលំហែបៃតង ព្រោះសហគមន៍មានសក្តានុពលធម្មជាតិជាច្រើន ជាពិសេសទេស​ភាព​ធម្មជាតិ តំបន់ខ្នងផ្សារ និងខ្នងសំពៅជាដើម។ តំបន់ខ្នងផ្សារ ជាកន្លែង​ដ៏​ពេញ​និយម​សម្រាប់​ទេសចរ​ ដែលចូលចិត្តដើរកម្សាន្តតាមព្រៃភ្នំ និងតំបន់ធម្មជាតិដ៏ស្រស់ត្រកាល។ ឯកឧត្តមរដ្ឋមន្រ្តី បាន​ថ្លែងថាការអភិវឌ្ឍតំបន់នេះ គឺអនុវត្តតាមប្រសាសន៍ដឹកនាំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកាល​ពី​ឱកាស​បំពេញ​ទស្សន​កិច្ច​នៅ​តំបន់​ភ្នំ​ខ្នងផ្សារ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅបានដាក់ចេញ គោលដៅថែរក្សា អភិរក្ស និងអភិវឌ្ឍដោយចីរភាព នូវតំបន់ភ្នំខ្នងផ្សារ ឱ្យបានកាន់តែប្រសើរឡើង និង​ក្លាយ​ជា​គោល​ដៅទា​ក់ទាញទេសចរណ៍ ឱ្យបានកាន់តែច្រើន។ សូមបញ្ជាក់ថា បន្ទាប់បានរៀបចំពង្រាបផ្លូវបានស្អាតហើយ ការដ្ឋានសាងសង់ តំបន់ជើងភ្នំ រួមមានក្លោងទ្វារចូលតំបន់ខ្នងផ្សារ សួនច្បារ កន្លែងសម្រាក ហាងកាហ្វេ នឹងបញ្ចប់នៅក្នុងខែតុលាខាងមុខ ដើម្បីសម្រួលការធ្វើដំណើរ និងការកម្សាន្តរបស់ភ្ញៀវទេសចរ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានកំពុងធ្វើការ ការពារនិងអភិរក្សធនធានធម្មជាតិ និងចូលរួមដាំដើមឈើឱ្យបានច្រើន ថែមទៀត។ផ្លូវក្រាលគ្រួសក្រហម (ក្រាលថ្មម៉ិច) ប្រវែង ៧,២ គ.ម ទទឹងប្រវែង ៨ ម៉ែត្រ ចាប់ពីផ្លូវលេខ ៤៨.៤ CAM ដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ ដែលបានសម្ពោធបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ កំពុងស្ថាបនាជិតរួចរាល់។ តាមគម្រោង ការសាងសង់ផ្លូវចូលទៅភ្នំខ្នងផ្សារ ត្រូវបានរៀបចំ រួមទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យគោលដៅលម្ហែបៃតង តំបន់ភ្នំខ្នងផ្សារ ដូចជាការសាងសង់ផ្លូវថ្មើជើង ឡើងតំបន់ខ្នងផ្សារ ចាប់ពីចំណុចជើងភ្នំ ដល់ដំណាក់ដានព្រះចម្ងាយជាង ៤ គ.ម។ នៅតាមផ្លូវឡើងសួងបរិស្ថាន មានគម្រោងរៀបចំកន្លែង សម្រាកជាដំណាក់ៗ ដែលមានដើមឈើហូបផ្លែ និងឈើព្រៃផ្តល់ម្លប់ និងអាចអ្នកទេសចរណ៍ បានសម្រាកផង និងអាចទទួលទានផងដែរ។ គម្រោងនឹងផ្តល់ជូនដល់អ្នកទេសចរឡើងភ្នំខ្នងផ្សារ អាចពិសាទឹកស្អាត ដែលចម្រោះចេញពីទឹកធម្មជាតិ ប្រភពពីលើភ្នំ ដល់កន្លែងសម្រាក ជាមួយការដាក់ស្លាកព័ត៌មាន ដែលបង្ហាញពីចម្ងាយផ្លូវ ឆ្ពោះទៅភ្នំខ្នងផ្សារថែមទៀត។ នៅលើខ្នងភ្នំ ក្រសួងមានគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ មានដូចជា ៖ ហាងកាហ្វេ កន្លែងផ្តល់ព័ត៌មាន ប្រព័ន្ធអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ប្រព័ន្ធទឹកស្អាត កន្លែងបោះតង់ កន្លែងសង្គ្រោះបឋម អាហារដ្ឋាន និងកន្លែងទុកដាក់សំរាមផងដែរ៕

ជនសង្ស័យ ៤នាក់ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយចាប់បង្ខាំង និងជួញដូរមនុស្សខុសច្បាប់ និង​ជួយសង្គ្រោះជនរងគ្រោះជនជាតិចិនម្នាក់

2025/08/14 11:03:59 am        824
ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌធ្វើការស្រាវជ្រាវ ឃាត់​ខ្លួន​ក្រុម​ជន​សង្ស័យ​បាន​ចំនួន ៤នាក់ ពាក់ព័ន្ធករណី ចាប់បង្ខាំង និងជួញដូរមនុស្សខុសច្បាប់ និង​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ជន​ជាតិចិនម្នាក់។ប្រតិបត្តិការនេះបានធ្វើឡើងកាលពី វេលាម៉ោង១១និង៤០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ កម្លាំង​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការនគរបាលជាតិ បាន​ធ្វើ​ការ​ឃាត់​រថយន្ត​១​គ្រឿង​ម៉ាក TOYOTA ALPHARD និងក្រុមជនសង្ស័យចំនួន០៤នាក់ នៅនៅចំណុច​ច្រក​ចូល​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។នគរបាលជំនាញបានបញ្ជាក់ថា មុនឈានដល់ប្រតិបត្តិការ ដោយមាន​សេចក្ដីរាយ​ការណ៍​ពី​ប្រជា​ពលរដ្ឋ ថាមានរថយន្ត១គ្រឿងម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2CE-1587 បើកបរដោយជនជាតិខ្មែរចំនួន១ក្រុម បានដឹកជនជាតិចិនម្នាក់ ភេទប្រុស ចូលតាម​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ ដោយមានភាពមិនប្រក្រតី។ភ្លាមៗនោះអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន បាន​ដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋានគរបាលព្រហ្មទណ្ឌបានធ្វើការឃាត់រថយន្តនោះ មាន​ជន​សង្ស័យ​ចំនួន៤នាក់។ក្រោយប្រតិបត្តិការ នគរបាលបានធ្វើការសាកសួរ ជនសង្ស័​យ​ខាង​លើ​បាន​ឆ្លើយ​ប្រហាក់​ប្រហែល​គ្នា​ថា ពួកគេពិតជាបានដឹកជនរងគ្រោះជាជនជាតិចិន តាមរថយន្ត ពីចំណុចរាជធានីភ្នំពេញ ដើម្បី​យក​ទៅលក់នៅតារាសាគរ ក្នុងខេត្តកោះកុង ដែលមាន​ការ​បញ្ជា​ពី​មេក្លោង​ដែល​កំពុង​រត់​គេច​​ខ្លួន​។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( August 14, 2025 )

2025/08/14 10:43:38 am        446
Keynote Address by H.E. Chum Sounry, Spokesperson for the Ministry of Foreign Affairs and International Cooperation (MoFAIC):  7:00 AM, August 14, 2025  The Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia categorically dismissed repeated Thai accusations of new mine planting against Cambodia, made in the press statement issued by the Thai Ministry of Foreign Affairs on 10 and 12 August 2025.  The Ministry of Foreign Affairs and International Cooperation underscored the following key points in its statement dated 13 August 2025: 1. No new mines:Cambodia has never planted new anti-personnel mines. As a state party to the Ottawa Convention since 1999, Cambodia is internationally recognized for its mine clearance achievements at home and abroad. The allegation of new mine planting is without credible evidence. 2. Location and sovereignty:The mine incidents occurred either in disputed areas or within Cambodia's internationally recognized territory, as defined by the 1904 Convention and 1907 Treaty and confirmed by the International Court of Justice's 1962 and 2013 decisions. The 2000 MoU prohibits unilateral military action in un-demarcated areas. Yet, Thailand has repeatedly breached this obligation.  3. The cause of incidents:These incidents happened because Thai troops entered known mine-affected zones in violation of the 7 August 2025 General Border Committee Agreed Minutes, which prohibit troop movements beyond current positions. Mines in these areas date from Cambodia's internal conflicts in the 1970s-1980s. 4. A provocative statement:Cambodia condemned the 10 August 2025 remarks by Thailand's 2nd Army Region Commander, vowing to reclaim Ta Krabai Temple and close Ta Moan Temple. Such threats violated the UN Charter, the ASEAN Charter, and the 28 July 2025 ceasefire agreement. 5. Peaceful resolution:Cambodia remains committed to resolving all boundary disputes peacefully, in accordance with international law and International Court of Justice jurisprudence. No border may be altered through force or the threat of force. 6. Call for a monitoring mechanism:Cambodia urges Malaysia, as the current ASEAN Chair, and ceasefire co-facilitators to quickly establish a robust, impartial monitoring mechanism to prevent escalation and protect civilians and soldiers. The International Court of Justice remains the most credible forum for final settlement, and Cambodia calls on Thailand to accept its jurisdiction in good faith.

Press Briefing -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( August 14, 2025 )

2025/08/14 10:37:54 am        597
Keynote Address by H.E. LTG. Maly Socheata, the Ministry of National Defense Spokesperson:  7:00 AM, August 14, 2025 This morning I would like to provide some updates following the entered into force of the ceasefire between the Cambodian and Thai Armed Forces on July 28, 2025, and after the extraordinary meeting of the GBC was concluded on August 7, 2025, as of today. First, starting from midnight of 14 August 2025 up to 6:00AM this morning, the situation at the frontline military regions 4 and 5, Preah Vihear, Oddar Meanchey, and Banteay Meanchey provinces, remained calm and steady. Cambodian military forces stand strong and fully vigilant in fulfilling their duty. The Cambodian Armed Forces firmly respect and strictly implement the ceasefire reached on 28 July 2025 as well as the 13-point agreed minutes adopted at the extraordinary meeting of the Cambodia-Thailand General Border Committee (GBC) on 7 August 2025, under the observation of Malaysia, the United States of America, and the People's Republic of China.Second, on the third day, 14 August 2025, the Ministry of National Defence of the Kingdom of Cambodia has coordinated the Interim Observer Team (IOT), led by Colonel Nazlee Bin Abdul Rahim, the Defence Attaché of Malaysia to Cambodia, comprising representatives from six countries, Brunei, Indonesia, Laos, Myanmar, the Philippines, and Vietnam, both residents and non-residents, with a total of seven members, departing for various actual sites in order to observe firsthand the border security situation that is directly impacted by the Cambodia-Thailand border conflict as follows: 1. Battambang province, military region 5.  2. Banteay Meanchey province, Poi Pet international border checkpoint, Ou Beichoan border checkpoint, Choukchey village and Boeung Trakoun border checkpoint.  3. Preah Vihear province, An Ses border checkpoint.  It was noted that this mission stemmed from the outcome of the special meeting held on July 28, 2025, in Putrajaya, Malaysia, and the extraordinary meeting of the Cambodia-Thailand General Border Committee was concluded on 7 August 2025, which reaffirmed the importance of the IOT deployment.Cambodia reaffirmed its firm and unequivocal commitment to fully respect and strictly implement the ceasefire reached on 28 July 2025, as well as the 13-point agreed minutes adopted at the extraordinary meeting of the Cambodia-Thailand General Border Committee (GBC), on 7 August 2025, under observation of Malaysia, the United States of America, and the People's Republic of China. Once again, Cambodia called on Thailand to uphold the spirit of the ceasefire in order to achieve a peaceful resolution to the issue in accordance with the principles of international law, ensuring a just, impartial, and fair outcome that will bring peace and prosperity to both nations and peoples.Third, Cambodia continued to urge the Thai side to fully implement the above agreement and to return the 18 military personnel to Cambodia so they may reunite with their families who have been waiting day and night. It is important to emphasize thatthese Cambodian soldiers were illegally arrested by Thai forces on the morning of 29 July 2025, immediately after the ceasefire came into effect, and have now been held in custody for 15 days, 23 hours and 10 minutes as of 14 August 2025. I would like also to take this opportunity to express gratitude to the many partner countries and international organizations that have repeatedly called on the Thai side to release our 18 military personnel without delay.Full implementation of the ceasefire by both sides will create a favorable atmosphere for restoring peace, stability, and normalcy to the relationship between our two countries.This is something that not only our two peoples desire but the whole world wishes to see, as demonstrated by the many messages of congratulations and support for the ceasefire agreement and the positive outcomes of the Cambodia-Thailand General Border Committee Extraordinary Meeting.  Cambodia is committed to working constructively, sincerely, and in close cooperation with Thailand, Malaysia, other ASEAN member countries, and all relevant partners such as the United States of America and the People's Republic of China to ensure the effective and full implementation of the ceasefire and to resolve all disputes peacefully and in accordance with international law, the UN Charter, and the ASEAN Charter.

ក្រុមអ្នកសង្កេតការណ៍អន្តរកាលយោធាមកពីប្រទេស៧ ជួបមេបញ្ជការយោធភូមិភាគទី៥ ដើម្បីស្វែងយល់លម្អិតពីស្ថានភាពសន្តិសុខតាមព្រំដែន

2025/08/14 10:07:48 am        447
នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ អ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន៧ ចូលរួម (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) បានអញ្ជើញក្នុងកិច្ចប្រជុំស្តាប់របាយការណ៍ស្ដីពីការវឌ្ឍនភាពអនុវត្តន៍បទឈប់បាញ់ និងស្ថានភាពក្រោយកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តចំណុះយោធភូមិភាគទី៥ ដឹកនាំបញ្ជាដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានយោធភូមិភាគទី៥។ បន្ទាប់ពីស្តាប់របាយការណ៍ស្ដីពីការវឌ្ឍនភាពអនុវត្តន៍បទឈប់បាញ់នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) តំណាងមកពីប្រទេសចំនួន ៧ នឹងធ្វើដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ រួមមាន ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត, ច្រកអូបីជាន់(ភូមិជោគជ័យ) និងច្រកបឹងត្រកួន និងថ្ងៃបន្ទាប់ធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ នៅចំណុចច្រកព្រំដែនអានសេះ។សូមជម្រាបថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើតឱ្យមានក្រុម IOT៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទាហានអាមេរិកពីរនាក់ បាត់ខ្លួនក្នុងអំឡុងពេលសមយុទ្ធ African Lion នៅប្រទេសម៉ារ៉ុក
05/04/2026 10:05 AM
មេបញ្ជាការកងទ័ពជើងទឹក ក្រើនរំលឹកដល់នាវិកទាំងអស់ត្រូវហ៊ានពលីកម្មគ្រប់បែបយ៉ាងដើម្បីការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី និងការពារសេចក្ដីសុខជូនប្រជាជន
05/04/2026 10:05 AM
ជ័យជំនះរបស់បឹងកេត និងអង្គរថាយហ្គឺរ ធ្វើឱ្យកៅអីលេខពីររបស់ភ្នំពេញក្រោនកាន់តែរង្គោះរង្គើ
05/04/2026 10:05 AM
ប្រេងធ្លាក់ថ្លៃ ក្រោយលោក Trump ថា អាមេរិកនឹងជួយដោះលែងនាវាដែលជាប់នៅច្រកសមុទ្ទ Hormuz
05/04/2026 09:05 AM
អ៊ីស្រាអែល គំរាមបន្តសង្គ្រាមនៅហ្កាហ្សាដើម្បីបង្ខំឲ្យមានការរំសាយអាវុធខណៈ «បទឈប់បាញ់» រង្គោះរង្គើ
05/04/2026 09:05 AM
អធិការបតីអាល្លឺម៉ង់ និយាយសម្រាលពីភាពប្រះឆាជាមួយទីក្រុងវ៉ាស៊ីនតោន ទោះបីជាមានការដកកងទ័ពអាមេរិកក៏ដោយ
05/04/2026 09:05 AM
យានដ្រូនរបស់អ៊ុយក្រែន វាយប្រហារកំពង់ផែ Primorsk នាវាដឹកប្រេង និងនាវាយោធា របស់រុស្ស៊ី
05/04/2026 09:05 AM
OPEC+ យល់ព្រមដំឡើងកូតាទិន្នផលប្រេងលើកទីបីចាប់តាំងពីការបិទច្រកសមុទ្ទ Hormuz
05/04/2026 09:05 AM
លោកTrump៖ អាមេរិក-អ៊ីរ៉ង់ស្ថិតក្នុងការពិភាក្សាវិជ្ជមានដោយបង្ហាញផែនការអមការពារនាវាឆ្លង ច្រកសមុទ្ទHormuz
05/04/2026 08:05 AM
កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM