រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Grenoble Aples ប្រទេស​បារាំង ជួបពិភាក្សាគ្នា​លើ​កិច្ច​សហប្រតិបត្តិ​ការ​លើ​គម្រោង​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ជាតិ​បញ្ញា​សិប្បនិមិ្មត និង​វិទ្យាសាស្រ្តទិន្នន័យ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញរោងចក្រសហគ្រាស បង្កើនការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ ដើម្បីរក្សាភាពស្អាត និងមានចីរភាពនៅកម្ពុជា
អឺរ៉ុបស្រូបយកទំនិញកម្ពុជាក្នុងត្រីមាសទី១ មានទឹកប្រាក់ជិត ១.២០០លានដុល្លារ កើនជាង ៨%
រាជរដ្ឋាភិបាលទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចមកនៅត្រឹម ៤,២% ដោយសារ​កម្មវិបាក​នៃ​ឥទ្ធិពល​ផ្សេង​ៗ

ព័ត៌មានជាតិ

ក្រសួងបរិស្ថានកំពុងពន្លឿនការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវឡើងទៅភ្នំខ្នងផ្សារ ដើម្បី​ក្លាយ​ជា​គោល​ដៅលំហែបៃតងទាក់ទាញភ្ញៀវទេសចរ ឱ្យបានកាន់តែច្រើន

2025/08/14 11:15:46 am        364
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ បាន​អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ ផ្លូវប្រវែងជាង ៧,២ គីឡូម៉ែត្រ ដែលទើបបាន​កិន​ពង្រាប កាលពីពេលថ្មីៗ និងការសាងសង់ហេដ្ឋរចនាសម្ព័ន្ធ ភ្ជាប់ពីតំបន់​លំនៅ​ដ្ឋាន​របស់​សហគមន៍​រលាក់កងជើង ឆ្ពោះទៅផ្លូវឡើងទៅលើភ្នំខ្នងផ្សារ នៃឧទ្យានជាតិជួរភ្នំក្រវ៉ាញ ក្នុង​ភូមិ​តាំង​បំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ដំណើរ​ការសាងសង់ កំពុងដំណើរការទៅមុខ ខណៈក្រុមការងារ កំពុងខិតខំសម្រុកស្ថាបនា ឲ្យ​បាន​រួច​រាល់​រចនាសម្ព័ន្ធនៅតំបន់ជើងភ្នំ តភ្ជាប់ពីផ្លូវចេញពីលំនៅដ្ឋានសហគមន៍ នៅជើងភ្នំ ឆ្ពោះ​ទៅ​លើ​ភ្នំខ្នងផ្សារ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែម ថាតាមរយៈហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងចូល​រួម​លើក​កម្ពស់​ជីវភាព គ្រួសាររស់នៅរបស់ប្រជាពលរដ្ឋ នៃសហគមន៍តំបន់ការពារធម្មជាតិ មកចូល​រួម​ចំណែក​ក្នុង​ការ​ការពារ និងអភិរក្សធនធានធម្មជាតិ តាមរយៈទទួលបានចំណូល ពីមុខរបរថ្មី​តាម​រយៈ​ការ​អភិវឌ្ឍ​គោល​ដៅលំហែបៃតង ព្រោះសហគមន៍មានសក្តានុពលធម្មជាតិជាច្រើន ជាពិសេសទេស​ភាព​ធម្មជាតិ តំបន់ខ្នងផ្សារ និងខ្នងសំពៅជាដើម។ តំបន់ខ្នងផ្សារ ជាកន្លែង​ដ៏​ពេញ​និយម​សម្រាប់​ទេសចរ​ ដែលចូលចិត្តដើរកម្សាន្តតាមព្រៃភ្នំ និងតំបន់ធម្មជាតិដ៏ស្រស់ត្រកាល។ ឯកឧត្តមរដ្ឋមន្រ្តី បាន​ថ្លែងថាការអភិវឌ្ឍតំបន់នេះ គឺអនុវត្តតាមប្រសាសន៍ដឹកនាំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកាល​ពី​ឱកាស​បំពេញ​ទស្សន​កិច្ច​នៅ​តំបន់​ភ្នំ​ខ្នងផ្សារ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅបានដាក់ចេញ គោលដៅថែរក្សា អភិរក្ស និងអភិវឌ្ឍដោយចីរភាព នូវតំបន់ភ្នំខ្នងផ្សារ ឱ្យបានកាន់តែប្រសើរឡើង និង​ក្លាយ​ជា​គោល​ដៅទា​ក់ទាញទេសចរណ៍ ឱ្យបានកាន់តែច្រើន។ សូមបញ្ជាក់ថា បន្ទាប់បានរៀបចំពង្រាបផ្លូវបានស្អាតហើយ ការដ្ឋានសាងសង់ តំបន់ជើងភ្នំ រួមមានក្លោងទ្វារចូលតំបន់ខ្នងផ្សារ សួនច្បារ កន្លែងសម្រាក ហាងកាហ្វេ នឹងបញ្ចប់នៅក្នុងខែតុលាខាងមុខ ដើម្បីសម្រួលការធ្វើដំណើរ និងការកម្សាន្តរបស់ភ្ញៀវទេសចរ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានកំពុងធ្វើការ ការពារនិងអភិរក្សធនធានធម្មជាតិ និងចូលរួមដាំដើមឈើឱ្យបានច្រើន ថែមទៀត។ផ្លូវក្រាលគ្រួសក្រហម (ក្រាលថ្មម៉ិច) ប្រវែង ៧,២ គ.ម ទទឹងប្រវែង ៨ ម៉ែត្រ ចាប់ពីផ្លូវលេខ ៤៨.៤ CAM ដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ ដែលបានសម្ពោធបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ កំពុងស្ថាបនាជិតរួចរាល់។ តាមគម្រោង ការសាងសង់ផ្លូវចូលទៅភ្នំខ្នងផ្សារ ត្រូវបានរៀបចំ រួមទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យគោលដៅលម្ហែបៃតង តំបន់ភ្នំខ្នងផ្សារ ដូចជាការសាងសង់ផ្លូវថ្មើជើង ឡើងតំបន់ខ្នងផ្សារ ចាប់ពីចំណុចជើងភ្នំ ដល់ដំណាក់ដានព្រះចម្ងាយជាង ៤ គ.ម។ នៅតាមផ្លូវឡើងសួងបរិស្ថាន មានគម្រោងរៀបចំកន្លែង សម្រាកជាដំណាក់ៗ ដែលមានដើមឈើហូបផ្លែ និងឈើព្រៃផ្តល់ម្លប់ និងអាចអ្នកទេសចរណ៍ បានសម្រាកផង និងអាចទទួលទានផងដែរ។ គម្រោងនឹងផ្តល់ជូនដល់អ្នកទេសចរឡើងភ្នំខ្នងផ្សារ អាចពិសាទឹកស្អាត ដែលចម្រោះចេញពីទឹកធម្មជាតិ ប្រភពពីលើភ្នំ ដល់កន្លែងសម្រាក ជាមួយការដាក់ស្លាកព័ត៌មាន ដែលបង្ហាញពីចម្ងាយផ្លូវ ឆ្ពោះទៅភ្នំខ្នងផ្សារថែមទៀត។ នៅលើខ្នងភ្នំ ក្រសួងមានគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ មានដូចជា ៖ ហាងកាហ្វេ កន្លែងផ្តល់ព័ត៌មាន ប្រព័ន្ធអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ប្រព័ន្ធទឹកស្អាត កន្លែងបោះតង់ កន្លែងសង្គ្រោះបឋម អាហារដ្ឋាន និងកន្លែងទុកដាក់សំរាមផងដែរ៕

ជនសង្ស័យ ៤នាក់ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយចាប់បង្ខាំង និងជួញដូរមនុស្សខុសច្បាប់ និង​ជួយសង្គ្រោះជនរងគ្រោះជនជាតិចិនម្នាក់

2025/08/14 11:03:59 am        824
ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌធ្វើការស្រាវជ្រាវ ឃាត់​ខ្លួន​ក្រុម​ជន​សង្ស័យ​បាន​ចំនួន ៤នាក់ ពាក់ព័ន្ធករណី ចាប់បង្ខាំង និងជួញដូរមនុស្សខុសច្បាប់ និង​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ជន​ជាតិចិនម្នាក់។ប្រតិបត្តិការនេះបានធ្វើឡើងកាលពី វេលាម៉ោង១១និង៤០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ កម្លាំង​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការនគរបាលជាតិ បាន​ធ្វើ​ការ​ឃាត់​រថយន្ត​១​គ្រឿង​ម៉ាក TOYOTA ALPHARD និងក្រុមជនសង្ស័យចំនួន០៤នាក់ នៅនៅចំណុច​ច្រក​ចូល​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។នគរបាលជំនាញបានបញ្ជាក់ថា មុនឈានដល់ប្រតិបត្តិការ ដោយមាន​សេចក្ដីរាយ​ការណ៍​ពី​ប្រជា​ពលរដ្ឋ ថាមានរថយន្ត១គ្រឿងម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2CE-1587 បើកបរដោយជនជាតិខ្មែរចំនួន១ក្រុម បានដឹកជនជាតិចិនម្នាក់ ភេទប្រុស ចូលតាម​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ ដោយមានភាពមិនប្រក្រតី។ភ្លាមៗនោះអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន បាន​ដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋានគរបាលព្រហ្មទណ្ឌបានធ្វើការឃាត់រថយន្តនោះ មាន​ជន​សង្ស័យ​ចំនួន៤នាក់។ក្រោយប្រតិបត្តិការ នគរបាលបានធ្វើការសាកសួរ ជនសង្ស័​យ​ខាង​លើ​បាន​ឆ្លើយ​ប្រហាក់​ប្រហែល​គ្នា​ថា ពួកគេពិតជាបានដឹកជនរងគ្រោះជាជនជាតិចិន តាមរថយន្ត ពីចំណុចរាជធានីភ្នំពេញ ដើម្បី​យក​ទៅលក់នៅតារាសាគរ ក្នុងខេត្តកោះកុង ដែលមាន​ការ​បញ្ជា​ពី​មេក្លោង​ដែល​កំពុង​រត់​គេច​​ខ្លួន​។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( August 14, 2025 )

2025/08/14 10:43:38 am        446
Keynote Address by H.E. Chum Sounry, Spokesperson for the Ministry of Foreign Affairs and International Cooperation (MoFAIC):  7:00 AM, August 14, 2025  The Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia categorically dismissed repeated Thai accusations of new mine planting against Cambodia, made in the press statement issued by the Thai Ministry of Foreign Affairs on 10 and 12 August 2025.  The Ministry of Foreign Affairs and International Cooperation underscored the following key points in its statement dated 13 August 2025: 1. No new mines:Cambodia has never planted new anti-personnel mines. As a state party to the Ottawa Convention since 1999, Cambodia is internationally recognized for its mine clearance achievements at home and abroad. The allegation of new mine planting is without credible evidence. 2. Location and sovereignty:The mine incidents occurred either in disputed areas or within Cambodia's internationally recognized territory, as defined by the 1904 Convention and 1907 Treaty and confirmed by the International Court of Justice's 1962 and 2013 decisions. The 2000 MoU prohibits unilateral military action in un-demarcated areas. Yet, Thailand has repeatedly breached this obligation.  3. The cause of incidents:These incidents happened because Thai troops entered known mine-affected zones in violation of the 7 August 2025 General Border Committee Agreed Minutes, which prohibit troop movements beyond current positions. Mines in these areas date from Cambodia's internal conflicts in the 1970s-1980s. 4. A provocative statement:Cambodia condemned the 10 August 2025 remarks by Thailand's 2nd Army Region Commander, vowing to reclaim Ta Krabai Temple and close Ta Moan Temple. Such threats violated the UN Charter, the ASEAN Charter, and the 28 July 2025 ceasefire agreement. 5. Peaceful resolution:Cambodia remains committed to resolving all boundary disputes peacefully, in accordance with international law and International Court of Justice jurisprudence. No border may be altered through force or the threat of force. 6. Call for a monitoring mechanism:Cambodia urges Malaysia, as the current ASEAN Chair, and ceasefire co-facilitators to quickly establish a robust, impartial monitoring mechanism to prevent escalation and protect civilians and soldiers. The International Court of Justice remains the most credible forum for final settlement, and Cambodia calls on Thailand to accept its jurisdiction in good faith.

Press Briefing -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( August 14, 2025 )

2025/08/14 10:37:54 am        597
Keynote Address by H.E. LTG. Maly Socheata, the Ministry of National Defense Spokesperson:  7:00 AM, August 14, 2025 This morning I would like to provide some updates following the entered into force of the ceasefire between the Cambodian and Thai Armed Forces on July 28, 2025, and after the extraordinary meeting of the GBC was concluded on August 7, 2025, as of today. First, starting from midnight of 14 August 2025 up to 6:00AM this morning, the situation at the frontline military regions 4 and 5, Preah Vihear, Oddar Meanchey, and Banteay Meanchey provinces, remained calm and steady. Cambodian military forces stand strong and fully vigilant in fulfilling their duty. The Cambodian Armed Forces firmly respect and strictly implement the ceasefire reached on 28 July 2025 as well as the 13-point agreed minutes adopted at the extraordinary meeting of the Cambodia-Thailand General Border Committee (GBC) on 7 August 2025, under the observation of Malaysia, the United States of America, and the People's Republic of China.Second, on the third day, 14 August 2025, the Ministry of National Defence of the Kingdom of Cambodia has coordinated the Interim Observer Team (IOT), led by Colonel Nazlee Bin Abdul Rahim, the Defence Attaché of Malaysia to Cambodia, comprising representatives from six countries, Brunei, Indonesia, Laos, Myanmar, the Philippines, and Vietnam, both residents and non-residents, with a total of seven members, departing for various actual sites in order to observe firsthand the border security situation that is directly impacted by the Cambodia-Thailand border conflict as follows: 1. Battambang province, military region 5.  2. Banteay Meanchey province, Poi Pet international border checkpoint, Ou Beichoan border checkpoint, Choukchey village and Boeung Trakoun border checkpoint.  3. Preah Vihear province, An Ses border checkpoint.  It was noted that this mission stemmed from the outcome of the special meeting held on July 28, 2025, in Putrajaya, Malaysia, and the extraordinary meeting of the Cambodia-Thailand General Border Committee was concluded on 7 August 2025, which reaffirmed the importance of the IOT deployment.Cambodia reaffirmed its firm and unequivocal commitment to fully respect and strictly implement the ceasefire reached on 28 July 2025, as well as the 13-point agreed minutes adopted at the extraordinary meeting of the Cambodia-Thailand General Border Committee (GBC), on 7 August 2025, under observation of Malaysia, the United States of America, and the People's Republic of China. Once again, Cambodia called on Thailand to uphold the spirit of the ceasefire in order to achieve a peaceful resolution to the issue in accordance with the principles of international law, ensuring a just, impartial, and fair outcome that will bring peace and prosperity to both nations and peoples.Third, Cambodia continued to urge the Thai side to fully implement the above agreement and to return the 18 military personnel to Cambodia so they may reunite with their families who have been waiting day and night. It is important to emphasize thatthese Cambodian soldiers were illegally arrested by Thai forces on the morning of 29 July 2025, immediately after the ceasefire came into effect, and have now been held in custody for 15 days, 23 hours and 10 minutes as of 14 August 2025. I would like also to take this opportunity to express gratitude to the many partner countries and international organizations that have repeatedly called on the Thai side to release our 18 military personnel without delay.Full implementation of the ceasefire by both sides will create a favorable atmosphere for restoring peace, stability, and normalcy to the relationship between our two countries.This is something that not only our two peoples desire but the whole world wishes to see, as demonstrated by the many messages of congratulations and support for the ceasefire agreement and the positive outcomes of the Cambodia-Thailand General Border Committee Extraordinary Meeting.  Cambodia is committed to working constructively, sincerely, and in close cooperation with Thailand, Malaysia, other ASEAN member countries, and all relevant partners such as the United States of America and the People's Republic of China to ensure the effective and full implementation of the ceasefire and to resolve all disputes peacefully and in accordance with international law, the UN Charter, and the ASEAN Charter.

ក្រុមអ្នកសង្កេតការណ៍អន្តរកាលយោធាមកពីប្រទេស៧ ជួបមេបញ្ជការយោធភូមិភាគទី៥ ដើម្បីស្វែងយល់លម្អិតពីស្ថានភាពសន្តិសុខតាមព្រំដែន

2025/08/14 10:07:48 am        447
នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ អ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន៧ ចូលរួម (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) បានអញ្ជើញក្នុងកិច្ចប្រជុំស្តាប់របាយការណ៍ស្ដីពីការវឌ្ឍនភាពអនុវត្តន៍បទឈប់បាញ់ និងស្ថានភាពក្រោយកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តចំណុះយោធភូមិភាគទី៥ ដឹកនាំបញ្ជាដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានយោធភូមិភាគទី៥។ បន្ទាប់ពីស្តាប់របាយការណ៍ស្ដីពីការវឌ្ឍនភាពអនុវត្តន៍បទឈប់បាញ់នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) តំណាងមកពីប្រទេសចំនួន ៧ នឹងធ្វើដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ រួមមាន ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត, ច្រកអូបីជាន់(ភូមិជោគជ័យ) និងច្រកបឹងត្រកួន និងថ្ងៃបន្ទាប់ធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ នៅចំណុចច្រកព្រំដែនអានសេះ។សូមជម្រាបថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើតឱ្យមានក្រុម IOT៕

សម្ដេចតេជោ ហ៊ុន សែន៖ «ប៉ុន្មាន​​ថ្ងៃ​នេះ​ផ្ទុះ​រឿង​ផ្លែស្ពឺ «ហូបស្ពឺអត់» លុះ​ស្រាវ​ជ្រាវ​ទៅ​ទើប​ដឹង​ថា​ជា​រឿងរបស់​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​ជាមួយ​ស្ត្រីទី១ កាលពី​ក្មេង​»

2025/08/14 10:03:29 am        633
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា តាមរយៈបណ្ដាញសង្គម​នៅព្រឹកថ្ងៃទី១៤​ ខែសីហា ឆ្នាំ២០២៤នេះ បានសរសេរ «ប៉ុន្មានឆ្នាំមុនផ្ទុះរឿងផ្លែពោតជាអាវុធប្រល័យលោក។ ប៉ុន្មានថ្ងៃនេះផ្ទុះរឿងផ្លែស្ពឺ ខ្ញុំចេះតែឆ្ងល់ថាមានរឿងអីទៀតហើយ? លុះដល់​ស្រាវ​ជ្រាវ​ទៅ​ទើប​ដឹង​ថា​វា​ជា​រឿង​របស់​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​ជាមួយ​ស្ត្រីទី​មួយ​កាល​ពី​ក្មេង​ដែល​ផ្អែក​​សំខាន់លើសៀវភៅដែលសរសេរដោយលោក ឆាយ សុផល។»សម្ដេចបន្តថា «វាជារឿងចាប់ផ្តើមពីការមិនចូលចិត្តដូចគ្នារវាងខ្ញុំ និងភរិយានៅពេលដែលមិនទាន់​ស្គាល់គ្នា។ ឯកូនរបស់ខ្ញុំចាប់ផ្តើម​ពីផ្លែស្ពឺ ឬ(ហូបស្ពឺអត់)។ ខ្ញុំស្រាវ​ជ្រាវ​រឿង​នេះ​ពី​គ្រុប​គ្រួសារ​ដែលប្អូនៗ​ពិសេសស្រីពៅបង្អាប់បងថ្លៃ (ហូបស្ពឺអត់)។»

វិនិយោគិនចិនមកពីទីក្រុងប៉េកាំង និងខេត្តអានហួយ ស្វែងយល់លើបរិយាកាសវិនិយោគនៅកម្ពុជា

2025/08/14 08:28:36 am        299
វិនិយោគិនចិនមកពីទីក្រុងប៉េកាំង និងខេត្តអានហួយ កំពុងធ្វើការសិក្សាស្វែងយល់ពីសក្តានុពល លើឱ្យកាវិនិយោគក្នុងវិស័យ ឧស្សាហកម្មដាំឈើ និងការវិនិយោគក្នុងវិស័យកម្មន្តសាលវាយនភណ្ឌ (ពីដើមទីដល់ចុងទី) ដើម្បីជំរុញបរិយាកាសការធ្វើធុរកិច្ចនៅ កម្ពុជាឲ្យកាន់តែប្រសើរ។ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥, បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន មកពីទីក្រុងប៉េកាំង និងខេត្ត អានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបនោះ, ឯកឧត្តមបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានលើកឡើងពី ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជានិងចិន ក៏ដូចជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្រោមការឧបត្ថម្ភ គាំទ្រពីរដ្ឋាភិបាលនិងប្រជាជនចិន។ ឯកឧត្តម ក៏បានជម្រាបជូន អំពីស្ថានភាពទូទៅនៃការវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ព្រម ទាំងបានធ្វើការអត្ថាធិប្បាយលម្អិតអំពីរបបលើកទឹកចិត្តវិនិយោគ និងបានគូសបញ្ជាក់អំពីយន្តការកិច្ចសន្ទនា រវាងរដ្ឋនិងវិស័យឯកជន នៃបណ្តាប្រទេសមួយចំនួន ក្រោមការរៀបចំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែទាំវិនិយោគ និងទាក់ទាញវិនិយោគ។ តំណាងគណៈប្រតិភូចិន បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការរង ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួបពិភាក្សាការងារ ក្នុងនោះចំពោះគោលបំណងដែលមកទស្សនកិច្ចនៅកម្ពុជា គឺដើម្បីស្វែងយល់បន្ថែមពីបរិយាកាសវិនិយោគ ពិសេសការវិនិយោគក្នុងវិស័យឧស្សាហកម្មដាំឈើ និងការវិនិយោគក្នុងវិស័យកម្មន្តសាលវាយនភណ្ឌ ពីដើមទីដល់ចុងទី។ ជាការឆ្លើយតប, ឯកឧត្តម លឹម វិសាល បានសម្តែងនូវការស្វាគមន៍ និងគាំទ្រគម្រោងវិនិយោគដែលគណៈប្រតិភូមានបំណង បណ្តាក់ទុននៅកម្ពុជា ព្រោះគម្រោងទាំងពីរនេះជាប្រភេទគម្រោងដែលទទួលបានការលើកទឹកចិត្ត ដូចមានចែងក្នុងច្បាប់ និង បទប្បញ្ញត្តិជាធរមាន។ ការវិនិយោគក្នុងកម្មន្តសាលវាយនភណ្ឌពីដើមទីដល់ចុងទី (ការផលិតក្រណាត់ ឡេវ រហូតដល់ចេញជា សម្លៀកបំពាក់) ដែលនេះគឺស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកំពុងជំរុញលើកទឹកចិត្តឱ្យមានការផលិតវត្ថុធាតុដើម ក្នុងស្រុក ឱ្យបានច្រើនជាអតិបរិមា ដើម្បីបង្កើនតម្លៃបន្ថែម និងបំពេញតម្រូវការទីផ្សារនាំចេញ ខណៈដែលកម្ពុជានឹងចាកចេញពីក្រុម ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅចុងឆ្នាំ២០២៩ ខាងមុខនេះ៕អត្ថបទ៖ សុន រ៉ាឌី 

កម្ពុជា បន្តអំពាវនាវយ៉ាងទទូចឲ្យថៃ ប្រគល់ទាហានខ្មែរ១៨នាក់មកវិញ និងដាសតឿនឲ្យថៃប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងទាំងឡាយ

2025/08/14 07:44:40 am        1068
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្តអំពាវនាវយ៉ាងទទូចឲ្យភាគីថៃប្រគល់ទាហានកម្ពុជា១៨នាក់ ដែលថៃចាប់ទៅដោយខុសច្បាប់នោះមកកម្ពុជាវិញឲ្យបានឆាប់ស្របទៅតាមច្បាប់ មនុស្សធម៌អន្តរជាតិ និងតាមការទាមទាររបស់សហគមន៍អន្តរជាតិ ហើយមួយវិញទៀតថៃ គប្បីគោរពឲ្យបានខ្ជាប់ខ្ជួន នូវកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នា នាពេលកន្លងទៅផងដែរ។ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានថ្លែងថា គិតមកដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ គឺមានរយៈពេលពី១៦ថ្ងៃហើយ ដែលទាហានថៃបានចាប់ទាហានកម្ពុជាដោយខុសច្បាប់ អំឡុងពេលកំពុងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដូច្នេះកម្ពុជាសូមអំពាវនាវយ៉ាងទទូចឲ្យភាគីថៃគោរពនូវកិច្ចព្រមព្រៀង និងធ្វើការដោះលែងទាហានកម្ពុជា ដែលខ្លួនចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ ខណៈក្រុមគ្រួសារជនរងគ្រោះកំពុងទទឹងរងចាំពួកគេយ៉ាងអន្ទះសារទាំងយប់ទាំងថ្ងៃ។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ បានកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាជំរុញឲ្យភាគីថៃ ដោះលែងពួកគេមកកម្ពុជាវិញឲ្យបានឆាប់ៗនោះ។ តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងការពារជាតិកម្ពុជា ក៏សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសហគមន៍អន្តរជាតិ ដែលបានជួយធ្វើការទាមទារឲ្យភាគីថៃ ដោះលែងទាហានកម្ពុជាទាំង១៨នាក់ ដែលថៃបានចាប់ទៅដោយខុសច្បាប់ប្រគល់មកឲ្យកម្ពុជាវិញផងដែរ។ជាមួយគ្នានោះដែរលោកជំទាវ​ ម៉ាលី សុជាតា ក៏បានដាសតឿន ឲ្យភាគីថៃប្រកាន់ខ្ជាប់ខ្ជួននូវកិច្ច ព្រមព្រៀងទាំងឡាយ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីឯកភាពគ្នានៅក្នុងកិច្ចប្រជុំ GBC និងកិច្ចប្រជុំកម្រិតភូមិភាគ RBCនេះ ឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពដូចអ្វីដែលសហគមន៍អន្តរជាតិ បានដឹងបានឮមកហើយនោះផងដែរ៕អត្ថបទបាន ចក់

ថ្ងៃនេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាលយោធាមកពីប្រទេស៧ ចាប់ផ្តើមចុះពិនិត្យស្ថានភាពសន្តិសុខតាមព្រំដែនកម្ពុជា-ថៃ

2025/08/14 06:33:06 am        1271
ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៦ ចូលរួម (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន ៧ប្រទេស បានចេញដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ដូចខាងក្រោម៖១- ខេត្តបាត់ដំបង (យោធភូមិភាគទី៥) ២-ខេត្តបន្ទាយមានជ័យ៖ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូបីជាន់(ភូមិជោគជ័យ) និងច្រកបឹងត្រកួន ៣- ខេត្តព្រះវិហារ (ច្រកព្រំដែនអានសេះ)សូមជម្រាបថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើតឱ្យមានក្រុម IOT៕

រដ្ឋបាលខេត្តស្វាយរៀងរៀបចំវេទិការផ្ដល់ឱកាសជូនដល់ពលករមកពីប្រទេសថៃចុះឈ្មោះស្វែងរកការងារធ្វើ

2025/08/13 08:36:26 pm        154
ស្វាយរៀង ៖  រដ្ឋបាលខេត្តស្វាយរៀង រួមនិង មន្ទីរ អង្គភាព ពាក់ព័ន្ធ ម្ចាស់រោងចក្រ សហគ្រាស នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ មានរៀបចំវេទិកាផ្ដល់ឱកាសជូនពលករមកពីប្រទេសថៃនិងប្រទេសផ្សេងៗទៀតមកធ្វើការចុះឈ្មោះស្វែងរកការងារធ្វើបន្តនៅក្នុងមូលដ្ឋានខេត្ត ខណៈដែលពួកគាត់ទើបតែនឹងបានធ្វើមាតុភូមិនិវត្តន៍វិលចូលប្រទេស បន្ទាប់ពីប្រទេសកម្ពុជា និងប្រទេសថៃ មានការប៉ះពាល់គ្នាដោយអាវុធ  ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលាស្រុករមាសហែក ក្រោមវត្តមានឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង និងលោក លោកស្រី នៅក្នុងថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត រដ្ឋបាលស្រុកលោក លោកស្រី នៅក្នុងមន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីក្រុមប្រឹក្សាឃុំទាំង១៦ និងពលករជាច្រើនពាន់នាក់ផងដែរ ។ថ្លែងមានប្រសាសន៏បើកអង្គវេទិការចុះឈ្មោះស្វែងរកការងារធ្វើបន្ត នាឪកាសនោះឯកឧត្តម ប៉េង ពោធិសា បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្តមក្រុមប្រឹក្សា ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង ជូនចំពោះបងប្អូនពលករទាំងអស់ដែលបានធ្វើដំណើរវិលចូលមកកម្ពុជាតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក៏ដូចជាសម្តេចតេជោ ដើម្បីបញ្ជៀស ពីការធ្វើទុកបុកម្នេញ ពីទាហាននិងពលរដ្ឋសៀមមកសន្តិសុខរបស់បងប្អូន ។ឯកឧត្តមបានបន្តថា ការវិលត្រឡប់របស់បងប្អូននៅពេលនេះ គឺជាពេលវេលាមួយដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំនិងតម្រង់ទិសពីសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ស្តីពីការឆ្លើយតបទៅនិងជីវភាព និងការស្នាក់នៅ ថ្ងៃនេះរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំវេទិការផ្តល់ឪកាសអោយពលករ មកពីប្រទេសថៃ និងប្រទេសផ្សេងៗបានជួបជុំ ចុះឈ្មោះដើម្បីស្វែងរកការងារធ្វើដោយផ្ទាល់នៅក្នុមូលដ្ឋានស្រុក ។ ហើយចំពោះការសម្របសម្រួលថ្ងៃនេះយើងបានរៀបចំអោយមានទាំងតំណាងរោងចក្រមកផ្ទាល់តែម្តង ដើម្បីមកសម្ភាសន៏ឬចុះឈ្មោះផ្ទាល់ហើយយើងក៏មានក្រុមការងារស្រុក ដើម្បីសម្របសម្រួលធ្វើអត្ថសញ្ញាណបណ្ត័ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ដោយសារបងប្អូនទៅប្រទេសថៃធ្វើការយូរ អញ្ចឹងនៅពេលគាត់មកវិញអត្តសញ្ញាណបណ្ណ័ខ្លះហួសសុពលភាព អ្នកខ្លះបាត់ សៀវភៅគ្រួសារ សំបុត្រកំណើតជាដើម អញ្ចឹងយើងមានរៀបចំធ្វើអត្រានុកូលដ្ឋាន ធ្វើសំបុត្រកំណើតសៀវភៅគ្រួសារ សៀវភៅស្នាក់នៅមាននៅទីនេះផ្ទាល់តែម្តង ដើម្បីកុំអោយគាត់មានការលំបាក ចំពោះអ្នកដែលមិនមានឯកសារយើងបំពេញអោយតែម្តង ហើយចំពោះការចុះឈ្មោះក្រុមហ៊ុននិ ងសម្ភាសន៏គាត់ផ្ទាល់តែម្តង ដឹងពីជំនាញរបស់គាត់ថាគាត់ចេះអ្វីខ្លះដើម្បីដាក់គាត់អោយត្រូវនិងតម្រូវការរបស់ក្រុមហ៊ុន ។ ពាក់ពន្ធ័ទៅនិងរដ្ឋបាលខេត្តរៀបចំវេទិការ ចុះឈ្មោះស្វែងរកការងារធ្វើ តំណាងពលករ បានមានចំណាប់អារម្មណ៏ ដោយគោរពសំដែងសារទរចំពោះរដ្ឋបាលស្រុក រដ្ឋបាលខេត្ត និងក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលបានបង្កើតអោយមានវេទិការនៅក្នុងស្រុក បង្កអោយពួកគាត់ងាយស្រួលមកចុះឈ្មោះស្វែងរកការងារធ្វើ ដូច្នេះពួកយើងខ្ញុំសូមថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្តដែលបានគិតគូរខ្ពស់មកលើពួកគាត់ ។ តាមរបាយការណ៏របស់រដ្ឋបាលខេត្ត គិតត្រឹមថ្ងៃទី៧ខែសីហា ឆ្នាំ២០២៥ ពលករស្វាយរៀងបានវិលពីប្រទេសថៃ និងប្រទេសផ្សេងចូលមកកម្ពុជា មានចំនួនជាង២ពាន់នាក់ ក្នុចំណោមពលរដ្ឋចំណាក់ស្រុកជាង៥ពាន់ ។ ដោយ ៖ ភា សារិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិន ថ្កោលទោសដំណើរមេដឹកនាំកោះតៃវ៉ាន់ Lai Ching-te ទៅប្រទេសអ៊ីស្វាទីនី ដោយប្រៀបធៀបលោកទៅនឹងសត្វកណ្ដុរ
05/04/2026 12:05 PM
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Grenoble Aples ប្រទេស​បារាំង ជួបពិភាក្សាគ្នា​លើ​កិច្ច​សហប្រតិបត្តិ​ការ​លើ​គម្រោង​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ជាតិ​បញ្ញា​សិប្បនិមិ្មត និង​វិទ្យាសាស្រ្តទិន្នន័យ
05/04/2026 12:05 PM
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញរោងចក្រសហគ្រាស បង្កើនការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ ដើម្បីរក្សាភាពស្អាត និងមានចីរភាពនៅកម្ពុជា
05/04/2026 12:05 PM
Kimi Antonelli ឈ្នះការប្រណាំង F1 បីទីលានជាប់គ្នាក្រោយឈ្នះនៅ Miami
05/04/2026 12:05 PM
អឺរ៉ុបស្រូបយកទំនិញកម្ពុជាក្នុងត្រីមាសទី១ មានទឹកប្រាក់ជិត ១.២០០លានដុល្លារ កើនជាង ៨%
05/04/2026 11:05 AM
សហរដ្ឋអាមេរិក អនុម័តការលក់អាវុធក្នុងតម្លៃ ៨,៦ ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា
05/04/2026 11:05 AM
នាវាដឹកប្រេងអ៊ីរ៉ង់ទីពីរ បានចូលទៅក្នុងច្រកសមុទ្រ Lombok របស់ប្រទេសឥណ្ឌូនេស៊ី
05/04/2026 11:05 AM
ឆ្មាំល្បាតឆ្នេរស៊ុយអែត រឹបអូសនាវាដឹកប្រេងបំពាក់ទង់ជាតិក្លែងក្លាយនៅសមុទ្របាល់ទិក
05/04/2026 11:05 AM
ជម្លោះនៅអ៊ីរ៉ង់ ជំរុញអតិផរណារបស់អាមេរិក និងទាញទម្លាក់ប្រជាប្រិយភាពលោក Trump នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ
05/04/2026 11:05 AM
រាជរដ្ឋាភិបាលទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចមកនៅត្រឹម ៤,២% ដោយសារ​កម្មវិបាក​នៃ​ឥទ្ធិពល​ផ្សេង​ៗ
05/04/2026 11:05 AM