សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី

ព័ត៌មានជាតិ

ក្រសួងការពារជាតិកម្ពុជាច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃ ពាក់ព័ន្ធទាហានថៃជាន់មីនរងរបួសនៅតំបន់ប្រាសាទតាមាន់ធំ

2025/08/12 04:57:03 pm        128
ភ្នំពេញ៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត ។ កម្ពុជាគឺជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីន ប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងនឹងមនុស្សនោះឡើយ។ កម្ពុជាសូមធ្វើការគូសបញ្ជាក់ផងដែរថា មកទល់ពេលនេះ មិនមានការស៊ើបអង្កេតផ្លូវការ និងមានតម្លាភាព ដើម្បីបញ្ជាក់ការពិតនៅឡើយពាក់ព័ន្ធនឹងបញ្ហានេះ។ មួយវិញទៀត កម្ពុជាក៏តែងតែបានរំឭកភាគីថៃជាច្រើនលើកច្រើនសារថា តំបន់ទាំងនេះនៅមានគ្រាប់មីនដែលជាសំណល់ពីសង្គ្រាមជាច្រើនគ្រាប់ ហេតុដូចនេះគ្រប់ភាគីពាក់ព័ន្ធគួរចៀសវាង ការធ្វើសេចក្តីសន្និដ្ឋានជាសាធារណណាមួយ មុនពេលរកឃើញការពិត និងផ្តល់យុត្តិធម៌សម្រាប់ទាំងអស់គ្នា ដើម្បីបញ្ចៀសការយល់ច្រឡំ ឈានដល់ការប្រឈមមុខដាក់គ្នានាំឱ្យមានភាពតានតឹងកើតឡើងសាជាថ្មី។ កម្ពុជាសូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុត នូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលចូលរួមសង្កេតការណ៍ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពនូវលក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ(GBC) ដែលថា”ភាគីទាំងពីរ បានព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង១២ អធ្រាត្រ (ម៉ោងក្នុងតំបន់) កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ។ សាជាថ្មីម្តងទៀត សូមអំពាវនាវដល់ភាគីថៃប្រកាន់ខ្ជាប់នូវស្មារតីបទឈប់បាញ់ ឈានទៅរកដំណោះស្រាយជម្លោះតាមគោលការណ៍ដែលភាគីទាំងពីរ រួមទាំងការប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) នៅពេលខាងមុខ។ការអនុវត្តបទឈប់បាញ់បានពេញលេញរបស់ភាគីទាំងសងខាង នឹងធ្វើឱ្យបរិយាកាសមានភាពអំណោយផលឆ្ពោះទៅការនាំមកវិញនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាអ្វីមិនត្រឹមតែប្រជាជនយើងទាំងពីរចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញផងដែរ តាមរយៈការចេញសារជាច្រើនក្នុងការសម្តែងការអបអរសាទរ និងការគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ។ការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការប្រកបដោយស្មារតីស្ថាបនា ដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ដូចជាសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិនជាដើម ដើម្បីធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕

ប្រជាពលរដ្ឋស្រុកបាទី ទទួលបានផ្លូវបេតុងដែលជាសមិទ្ធផលថ្មីនៅក្នុងមូលដ្ឋានរបស់ពួកគាត់

2025/08/12 04:56:02 pm        184
តាកែវ ៖ ប្រជាពលរដ្ឋនៅស្រុកបាទី ខេត្តតាកែវ បង្ហាញនូវអារម្មណ៍សប្បាយរីករាយ ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការងារអភិវឌ្ឍន៍ផ្លូវនៅជនបទ និងបានប្រែក្លាយលើកកម្រិតគុណភាពជាផ្លូវបេតុងដែល នេះជាសមិទ្ធផលថ្មីនៅក្នុងមូលដ្ឋានរបស់ពួកគាត់។​ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃលើការងារលើក កម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន ១ខ្សែ មាន ២កំណាត់ ប្រវែងសរុប ១,៤៤០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ស្ថិតនៅភូមិកណ្តឹងធំ ទៅភូមិព្រះម្លប់ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នេះថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានសម្រេច នូវសមិទ្ធផលជាច្រើន ដែលជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី ដោយសម្តេចទាំងទ្វេបានគិតគូរយ៉ាងខ្លាំងអំពីការអភិវឌ្ឍ និងការរស់នៅរបស់ប្រជាជននៅជនបទ។ជាក់ស្តែងនៅក្នុងអាណត្តិទី៧នេះ ជុំវិញការអភិវឌ្ឍន៍ជនបទ រាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់គុណភាព នៃជីវិតរបស់ ប្រជាជន និងការប្រែក្លាយតំបន់ជនបទទៅជាតំបន់រីកចម្រើន និងជឿនលឿន ស័ក្តិសមជាជនបទនៃប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ តាមរយៈនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនេះ ជាពិសេសការអភិវឌ្ឍផ្លូវ ស្ពាន និងសំណង់សិល្បការ្យផ្សេងៗ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជននៅតាមជនបទ។វរសេនីយ៍ឯក ខេង សាវុធ នាយការិយាល័យស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ លើកឡើងថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បាន អនុវត្តការងារនេះភ្លាម ព្រោះការងារស្ថាបនាផ្លូវ និងសំណង់សិល្បការ្យផ្សេងៗនៅតាមមូលដ្ឋាន គឺមានសារៈសំខាន់ណាស់ ក្នុងការ លើកកម្ពស់ជីវភាពរស់នៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តម អ៊ិន ចន្ថា បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រែងនៅលើការងារ ស្ថាបនាផ្លូវ, បម្រើផលប្រយោជន៍ដល់សង្គម ជាពិសេសប្រជាពលរដ្ឋនៅតាមជនបទ មិនថាផ្លូវមួយខ្សែនេះ ឬបណ្តាញផ្លូវផ្សេងៗទៀត នោះឡើយ។ ជុំវិញបញ្ហាផ្លូវនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចូលរួមថែរក្សាផ្លូវ នេះឱ្យបានគង់វង្ស សម្រាប់ប្រើប្រាស់យូរអង្វែង ជាពិសេសបម្រើដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់៕អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង ដែលបានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណជា ១.៦០០ នាក់

2025/08/12 04:49:55 pm        152
(ភ្នំពេញ) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីននាថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៥ នេះស្ថិតនៅទីស្នាក់ការអាជ្ញាធរមីន បានទទួលស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគម SOS Cambodian Kids និងសមាគម S C. K. L’association មកពីប្រទេសបារាំង ដែលបានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណជា ១.៦០០ នាក់ ក្នុងនោះរួមទាំងមូលដ្ឋានក្រុងបាវិត ខេត្ត ស្វាយ រៀង ផងដែរ ។ ការចុះពិនិត្យព្យាបាលរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង ក៏មានការផ្តល់វ៉ែនតាដល់ចាស់ជរា រទេះរុញ ថ្នាំពេទ្យ និងផ្តល់ប្រឹក្សាយោបល់ ផងដែរ ដែល​សកម្មភាព​បែប​នេះ​បាន​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​ ចាប់ តាំងពីឆ្នាំ២០១៨។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណជូនចំពោះលោកវេជ្ជបណ្ឌិត ឡោ គឹមសុង អនុប្រធានសមាគម SOS Cambodian Kids និងលោកស្រី ឡោ វីឡា ប្រធានសមាគម S C. K. L’association រួមទាំងអ្នកជំនាញថែទាំសុខភាព និងនិស្សិតពេទ្យ ដែលបានចំណាយពេលវេលា ជំនាញ ព្រមទាំងធនធានផ្ទាល់ខ្លួនចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ អស់រយៈពេល ៤សប្តាហ៍ ដើម្បីបម្រើប្រជាជនកម្ពុជា។ក្នុងនាមប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះការប្តេជ្ញាចិត្តខ្ពស់ និងចេញពីបេះដូងក្នុងការពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលការព្យាបាលនេះ មិនត្រឹមតែព្យាបាលជំងឺឱ្យជាសះស្បើយរាងកាយប៉ុណ្ណោះទេ តែថែមទាំងជាការស្តារឡើងវិញនូវក្តីសង្ឃឹម និង សេចក្តីថ្លៃថ្នូររបស់ប្រជា ពលរដ្ឋផងដែរ ៕ ( ភារម្យ)

គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅប្រកៀកស្មាជាមួយវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ គ្រប់គ្រាលំបាក

2025/08/12 03:20:41 pm        138
ភ្នំពេញ ៖ ខ្មែរស្រលាញ់ខ្មែរ  ខ្មែរជួយខ្មែរ  ខ្មែរសាមគ្គី ខ្មែរឈ្នះគ្រប់ស្ថានភាព ចាប់ពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះអប់រំសុខភាព ពិនិត្យ ព្យាបាលជំងឺ និងស្បៀងអាហារ ជូនដល់ជនភៀសសឹកដែលផ្ទុះអាវុធតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងផ្តល់សេវាដោយឥតគិតថ្លៃ បានចំនួន១៨,៤១៦នាក់ (មួយម៉ឺនប្រាំបីពាន់បួនរយដប់ប្រាំមួយនាក់) ស្រី ១១,៦៣៧នាក់ (មួយម៉ឺនមួយពាន់ប្រាំមួយរយសាមសិបប្រាំពីរនាក់)។ដោយទទួលបានការសម្របសម្រួលពីឯកឧត្តម គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា គឺក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី ថ្នាក់កណ្តាលដឹកនាំដោយឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រ ចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះថា ថ្នាក់ដឹកនាំបាននាំយកសម្ភារបរិក្ខាថ្នាំពេទ្យ និងស្បៀងអាហារមួយចំនួន ដែលជាអំណោយដ៏ថ្ងៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រ ចិត្តឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ ដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត គួង ឡូ អនុប្រធានប្រតិបត្តិទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ រដ្ឋបាលខេត្តព្រះវិហារ មន្ទីរសុខាភិបាលខេត្តព្រះវិហារ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរដែលពាក់ព័ន្ធ ក្នុងការចុះអប់រំសុខភាព ពិនិត្យ ព្យាបាលជំងឺ និងស្បៀងអាហារ ជូនដល់ជនភៀសសឹកដែលផ្ទុះអាវុធតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងផ្តល់សេវាដោយឥតគិតថ្លៃ បានចំនួន១៨,៤១៦នាក់ (មួយម៉ឺនប្រាំបីពាន់បួនរយដប់ប្រាំមួយនាក់) ស្រី ១១,៦៣៧នាក់ (មួយម៉ឺនមួយពាន់ប្រាំមួយរយសាមសិបប្រាំពីរនាក់)។ជាមួយគ្នានោះឯកឧត្តម លេង ផាលី បានពាំនាំការផ្ដាំផ្ញើរសាកសួរសុខទុកពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារស.ស.យ.ក. ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមក្នុងចលនាសង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក. បន្ថែមទៀត។ តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗមករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែកមកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគំរូដល់សង្គមជាតិ។ឯកឧត្តម លេង ផាលី បានសង្កត់ធ្ងន់ថា ការចូលរួមសកម្មភាពបម្រើសង្គម ជាការរៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជន ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។ ក្នុងរយៈពេល១៣ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់១០ សីហា ឆ្នាំ២០២៥) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកាចំនួន ២៧០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់នាក់) ក្នុងនោះស្ត្រីមានចំនួន ១៨៦៣០នាក់ (មួយម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ សាមសិប នាក់)ដែលមាន២៨សាខា (ក្នុងនោះមានចំនួន២៥រាជធានី-ខេត្ត សាខា និងសាកលវិទ្យាល័យ ចំនួន៣សាខា) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃបានចំនួន ២២២៦លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣.៣៥៥.៥៦២នាក់ (ដប់បីលាន សាមសិបប្រាំម៉ឺន ប្រាំពាន់ប្រាំរយហុកសិបពីរ នាក់) ក្នុងនោះស្ត្រីមានចំនួន ៦.៨៥៥.១៨១នាក់ (ប្រាំមួយលាន ប៉ែតសិបប្រាំម៉ឺន ប្រាំពាន់មួយរយប៉ែតសិបមួយ នាក់) គិតត្រឹម ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ច្រើនជាងចំនួន ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧.៥៧៧.៧៦០នាក់ (ដប់ប្រាំពីរលានហាសិបប្រាំពីរម៉ឺនប្រាំពីរពាន់ប្រាំពីររយហុកសិប នាក់) ធៀបនឹងឆ្នាំ២០២៥ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦៧,៧៧៨,១០០ដុល្លារ (ប្រាំមួយរយហុកសិបប្រាំពីរលាន ចិតសិបប្រាំពីរម៉ឺន ប្រាំបីពាន់មួយរយ ដុល្លារសហរដ្ឋអាមេរិក)។ ក្នុងពេលកន្លងមកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិបមួយម៉ឺនមួយពាន់ពីររយបីដូស)ក្នុង២៥រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយសាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់៕អត្ថបទ រដ្ឋា

កាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ចុះបណ្តុះបណ្តាលមុខវិជ្ជាសង្គ្រោះបឋមដល់​អ្នកស្ម័គ្រចិត្ត​ក្នុង​ស្រុក​កណ្តៀង

2025/08/12 03:15:20 pm        359
មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បាន​បន្ត​បើក​វគ្គ​បណ្តុះ​បណ្តាល​មូល​ដ្ឋាន​ជូន​ដល់​អ្នក​ស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ក្នុងឃុំកោះជុំ ស្រុកកណ្ដៀង ចំនួន២៣នាក់ ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅបរិវេណសាលាឃុំកោះជុំ ដោយមានការធ្វើបង្ហាញពីលោកទេព រ៉ុម លោកស្រីកែ ធឿន លោកព្រឹល គឹមសួរ និងកញ្ញា ចក់ សុខរើន ដែលជាគ្រូបង្គោលប្រចាំសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ លើប្រធានបទសំខាន់ៗរួមមាន ៖ ១.ប្រវត្តិចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ២. គោលការណ៍គ្រឹះទាំង ៧ របស់ចលនា ៣. ការប្រើប្រាស់បដិរូបកាកបាទក្រហម ៤. ប្រវត្តិកាកបាទក្រហមកម្ពុជា ៥. តួនាទី ភារកិច្ចអ្នកស្ម័គ្រចិត្តកាកបាទក្រហម ៦. ការគ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ៧.លើកកម្ពស់សុវត្ថិភាពចរាចរណ៍ និង៨. វិជ្ជាសង្គ្រោះបឋម និងសុខភាព ។ក្នុងឱកាសនោះដែរ គ្រូឧទ្ទេសបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខា ជូនចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ដោយក្តីនឹករឭកបំផុត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលះបង់ពេលវេលាដ៏មានតម្លៃក្នុងការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ និងយកចំណេះដឹងថ្មីៗទៅធ្វើការផ្សព្វផ្សាយបន្តដល់ សហគមន៍រៀងៗខ្លួន ។ វគ្គបណ្តុះបណ្តាលនេះ គឺមានគោលបំណងដើម្បីពង្រឹងនិងពង្រីករចនាសម្ព័ន្ធកាកបាទក្រហមកម្ពុជាចាប់ពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋានដើម្បីឈានទៅសម្រេចបានទិសដៅយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជាដែលមានសម្តេចមហាក្សត្រី មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាគឺឆ្នាំ២០២០ ដល់២០៣០ ក្នុង១ផ្ទះត្រូវមានអ្នកចេះមុខវិជ្ជាសង្គ្រោះបឋមម្នាក់ ដើម្បីជួយដល់ជីវិតជនរងជនរងគ្រោះ ដូចជាករណីខ្យល់គ គាំងបេះដូង គ្រោះថ្នាក់ចរាចរណ៍ ធ្លាក់ពីលើដើមឈើ ស្លាក់ចំណីអាហារនិងករណីលង់ទឹកជាដើម។ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាដែលបណ្តុះបណ្តាលហើយនោះនឹងក្លាយជាឆ្អឹងខ្នងរបស់កាកបាទក្រហមកម្ពុជានៅគ្រប់មូលដ្ឋាន។លោក ព្រឹល គឹមសួរ មន្ត្រីគ្រប់គ្រងអ្នកស្ម័គ្រចិត្តនិងយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២៥ នេះសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានជូនដល់អ្នកស្ម័គ្រចិត្តចំនួន៧លើក មានអ្នកចូលរួមសរុបជិត៣០០នាក់ ។ ហើយសង្ឃឹមថា អ្នកស្ម័គ្រចិត្តកាកបាទក្រហមទាំងអស់ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនឹងយកទៅអនុវត្ត បានត្រឹមត្រូវតាមតួនាទីភារកិច្ច និងតាមក្បួនខ្នាតនីមួយៗនៃវិជ្ជាសង្គ្រោះបឋម និងដើម្បីត្រៀមខ្លួនក្នុងការសង្គ្រោះជនរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ៕

ក្រសួងមហាផ្ទៃ កំពុងសម្របសម្រួលផ្ដល់ឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​មក​ពីប្រទេសថៃ

2025/08/12 02:19:53 pm        428
ក្រសួងមហាផ្ទៃ តាមរយៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងរដ្ឋបាលថ្នាក់ក្រោមជាតិ កំពុង​សម្រប​សម្រួល​ដើម្បី​ផ្ដល់ឯកសារអត្តសញ្ញាណកម្មជូនដល់ប្រជាពលរដ្ឋខ្មែរ ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ សម្រាប់បម្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃរបស់ពួកគាត់។ដើម្បីឲ្យការងារនេះ​មាន​ប្រសិទ្ធភាព ស្របតាមការណែនាំរបស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧប​នាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ឧត្តម​សេនីយ៍​ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ស្តីពី​ការសម្របសម្រួលផ្តល់ឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈប្រព័ន្ធ​វីដេអូពី​ចម្ងាយ​នៅទូទាំងប្រទេស។កិច្ចប្រជុំនេះ មានធ្វើបទបង្ហាញអំពីនីតិវិធីនៃការអនុវត្តការងារផ្ដល់សេវាអត្តសញ្ញាណកម្ម ដោយ​នាយក​ដ្ឋានជំនាញចំនួន៣ រួមមាន ទី១៖ ការងារចុះសំបុត្រកំណើតការងារអត្រានុកូលដ្ឋាន, ទី២៖ ការងារស្ថិតិប្រជាពលរដ្ឋការគ្រប់គ្រងការស្នាក់នៅ និងទី៣៖ ការ​ងារ​ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរជាដើម។ថ្លែងនៅក្នុងកិច្ចប្រជុមនោះឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានអះអាងថា កិច្ចប្រជុំនេះមាន​គោល​ដៅ​ធ្វើឲ្យសម្រេចបានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានក្រសួង​មហា​ផ្ទៃ​ជា​សេនា​ធិការ សម្រាប់ប្រជាពលរដ្ឋចំណាកស្រុកដែលទើបវិលពីប្រទេសថៃ ដើម្បីចាប់ផ្ដើមជីវភាពថ្មី ដែល​ត្រូវការឯកសារអត្តសញ្ញាណកម្មសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ឯកឧត្តមឧត្តមសេនីយ៍ឯកអគ្គនាយក បានជំរុញឲ្យមន្រ្តីជំនាញដែលពាក់ព័ន្ធទាំងអស់ ត្រូវប្រឹង​ប្រែង​ផ្ដល់​ឯកសារជូនដល់ប្រជាពលរដ្ឋ ដែលទើបវិលត្រឡប់មកពីប្រទសថៃវិញឲ្យបានលឿន និង​ឆាប់រហ័សទៅតាមអ្វីដែលអាចធ្វើទៅបាន៕ អត្ថបទ៖ បានចក់ 

ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង​នាំយកគ្រឿង​ឧបភោគ​បរិភោគ​ និង​សម្ភារ​ថវិកា​​ជូនដល់វរៈកងទ័ពជួរមុខ និងជនភៀសសឹកនៅ ខេត្តព្រះវិហារ និងឧត្តរមានជ័យ

2025/08/12 02:08:18 pm        213
ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀងរួមនិងមន្ត្រីសង្ឃ ពុទ្ធបរិស័ទ ប្រមាណ​ជាង​១០០​អង្គ​/នាក់​នៅដើមសប្តាហ៍ទី២ ខែសីហា ឆ្នាំ២០២៥នេះ បាននាំយក​គ្រឿង​ឧបភោគ​បរិភោគ​ជា​ច្រើន​មុខ​រួមមានថវិកាចំនួន ២៥លានរៀល អង្ករចំនួន៧តោន មី ១ពាន់៥០០កេស ត្រីខ​៤​កេស​ធំ អំបុកចំនួន៤ពាន់៥០០កំប៉ុង នំអន្សមចំនួន២ពាន់នំ បាយក្រៀម​(បាយក្រាំង)​១​ម៉ឺន​កញ្ចប់​ នំជៀល១ពាន់នំ ទឹកដោះគោក្មេងចំនួន២០កេស ភេសជ្ជះគ្រប់មុខ៧០កេស ទឹកបរិសុទ្ធ គ្រប់​មុខ ចំនួន១៥០កេសនិង១ពាន់៩៥០យួរ អាវភ្លៀង១០០ ក្រម៉ា១៥០ និងម៉ូតូចំនួន៧គ្រឿង សរុប​ជាថវិកា២១២លាន​៩សែន៥‍ពាន់រៀល ត្រូវបាននាំយក​ទៅប្រគេន​ដល់​ព្រះមេគណ​ខេត្ត​ព្រះវិហារ​សម្រាប់​ព្រះយកទៅប្រគេនបន្តដល់ព្រះសង្ឃភៀសសឹក ចែកផ្តល់ជូនដល់វីរកងទ័ព​គោល​ដៅជួរមុខ រួមមានតំបន់អានសេះ ភ្នំខ្មោច មុំ៣ ជាំតែ ជើងភ្នំទ្រព្យ ប្រាសាទព្រះវិហារ ប្រាសាទ​ថ្ម​ដូន ប្រាសាទតាក្របី ប្រាសាទតាមមាន់ វីរកងទ័ព​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​ព្រះវិហារ និងគ្រួសារយុទ្ធជនភៀសសឹកជាង ៤១៤ គ្រួសារផងដែរ។នៅគ្រប់ទីតាំងឈរជើង ដែល គណៈប្រតិភូសង្ឃ និង សប្បុរសជនអញ្ជើញដល់ ត្រូវបាន មេ​បញ្ជា​ការ មេបញ្ជាការរង និងពលខេមរៈភូមិន្ទ បានស្វាគមន៍ និងបញ្ជាក់ពីស្ថានភាព សកម្មភាព ឈរ​ជើង​ការពារបូរណភាពទឹកដី សភាពការណ៍និងជីវភាព ជូនដល់ ប្រតិភូជាបន្តបន្ទាប់មក ព្រះ​វិសុទ្ធិញ្ញាណ មុំ សយ ក្នុងនាមព្រះសង្ឃ និងពលរដ្ឋខេត្តស្វាយរៀង សូម ថ្លែងនូវការកោតសរសើរ ចំពោះ វីរជន វីរយុទ្ធនារី ដែលបាន លះបង់ កម្លាំងកាយចិត្ត ស្ម័គ្រចិត្តមក​ចូល​រួម​ឈរ​ជើង​ការពារ​បូរណ​ភាព​ទឹកដី ដោយមិនខ្លាចនឿយអត់និងបូជាអាយុជីវិត ចំពោះជាតិមាតុភូមិនិងប្រជាពលរដ្ឋ ដែល​ ចោរសៀមចូលមកឈ្លានពាន មកលើបូរណភាពទឹកដី កម្ពុជា ពិសេសនៅ តំបន់ ប្រាសាទ​តាមាន់​តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ។ព្រះតេជគុណ បានបញ្ជាក់ថា គ្រប់សកម្មភាពរបស់ វីរយុទ្ធជន វីរយុទ្ធនារី នៅសមរភូមិជួរមុខ ត្រូវ​បាន​ ព្រះសង្ឃនិងពលរដ្ឋ នៅគ្រប់មជ្ឈដ្ឋាន បានធ្វើការតាមដាន គ្រប់សកម្មភាព ទាំងលើការ ត្រៀម​ប្រយុទ្ធ និងស្បៀងហូបចុក ទើបថ្ងៃនេះជាលើក ទី២ ព្រះសង្ឃ បងប្អូនពលរដ្ឋក្នុងខេត្ត បាន​នាំយកអំណោយ ជាស្បៀងអាហារ មក គាំទ្រជូនដល់វីរយុទ្ធជនវីរយុទ្ធនារី ជាសក្ខីភាព ។សូមបញ្ជាក់ថា ក្រៅពីក្រុមការងារផ្ដល់អំណោយស្បៀងអាហារ ភេសជ្ជៈ នៅតាមអង្គភាព​គោល​ដៅ ​រួចមក ក្រុមការងារជាសប្បុរសជនបាន បន្តចែកថវិកាផ្ទាល់ខ្លួនផ្ទាល់អង្គភាព ជូនដល់​វីរ​យុទ្ធជន យុទ្ធនារី ដែលឈរជើងទាំងជាង១០គោលដៅ៕

INTERVIEW WITH H.E. Dr. Ly Thuch, Senior Minister and First Vice-President of the Cambodian Mine Action and Victim Assistance Authority

2025/08/12 02:02:10 pm        552
Q&As on Cambodia’s Commitment to Ceasefire & Landmine Allegations Q1: Has Cambodia planted new landmines along the border?No. Cambodia has not, and will not, plant new landmines. As a State Party to the Anti-Personnel Mine Ban Convention since 1999, our record is one of clearance, not deployment, with over one million landmines and nearly three million explosive remnants of war safely removed. Q2: But Thailand says its soldiers were injured by newly laid mines.This allegation is entirely unsubstantiated. There is no credible evidence that Cambodia has laid new mines, and no transparent investigation has confirmed such a claim. Cambodia stands by its obligations under the Mine Ban Treaty and rejects any suggestion to the contrary. Q3: How does Cambodia view the recent allegations from Thailand?They are baseless. Public accusations without impartial verification are unhelpful and threaten the cooperative spirit established at the Cambodia–Thailand General Border Committee meeting. Q4: Why should the international community believe Cambodia’s account?Our record speaks for itself. For decades, Cambodia has worked with the United Nations, ASEAN partners, and the international mine action community. Independent monitors and donors know our work is transparent, technically sound, and internationally recognized. Q5: Could Cambodian forces have acted without authorization?No. Our armed forces operate under strict command structures. We are upholding the agreement to maintain current troop deployments and avoid any movement toward the other side’s positions. Q6: What commitments has Cambodia made under the ceasefire agreement?At the extraordinary GBC meeting, both sides agreed to hold current troop positions, cease patrols toward the other’s lines, and avoid actions that could escalate tensions. Cambodia fully respects this commitment. Q7: What will Cambodia do now to resolve this issue?We call for a fact-based, impartial investigation involving both sides and, if necessary, international mine action experts. We will fully cooperate to establish the truth and prevent future incidents. Q8: Are you accusing Thailand of lying?We are not assigning motives. Until an independent investigation is completed, allegations remain unproven and risk distracting from the shared goal of peace and safety. Q9: How is Cambodia contributing to peace and safety?We remain committed to dialogue, technical cooperation, and working with Thailand, ASEAN, and the global mine action community to uphold peace, protect civilians, and keep our shared border safe.

ទិវាយុវជនអន្តរជាតិ៖ យុវជនប្ដេជ្ញាខិតខំរៀនសូត្រអភិវឌ្ឍខ្លួន​ដើម្បីចូលរួមកសាង​កម្ពុជាឱ្យកាន់​តែខ្លាំងក្លា

2025/08/12 01:55:13 pm        314
ស្របពេលនឹងទិវាយុវជនអន្តរជាតិនៅថ្ងៃនេះ ហើយក៏ស្របពេលដែលកម្ពុជា មានវិវាទព្រំដែនជាមួយថៃ យុវជនកម្ពុជាបានបង្ហាញឆន្ទៈមុតមាំយល់ច្បាស់ពីតួនាទីរបស់ខ្លួនដោយបានប្ដេជ្ញាប្រឹងប្រែងរៀនសូត្រ ឱ្យបានពូកែ ប្រែក្លាយជាមូលធនមនុស្ស ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែប្រសើរកាន់តែរឹងមាំខ្លាំងក្លា។ក្នុងឱកាសនេះក្រុមយុវជនក្រៅពីការគាំទ្រលើកទឹកចិត្តដល់កងទ័ព ពួកគេក៏ដឹងច្បាស់ពីកាតព្វកិច្ចត្រូវប្រឹងប្រែងរៀនសូត្រជាចាំបាច់ផងដែរ។ ពួកគេយល់ថា ការខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាមូលធនមនុស្សសម្រាប់សង្គមជាតិ ចូលរួមអភិវឌ្ឍជាតិ កសាងជាតិឱ្យកាន់តែរឹងមាំខ្លាំងក្លា គឺពិតជាមានសារៈសំខាន់ណាស់ចំពោះពួកគេដែលជាយុវជនជំនាន់ក្រោយ។ ពួកគេដឹងច្បាស់ថា សង្គមជាតិមួយដែលមានភាពខ្លាំង គឺត្រូវការប្រជាពលរដ្ឋដែលមានចំណេះដឹងជាចាំបាច់ ហើយពេលដែលសង្គមជាតិមួយមានភាពខ្លាំងរឹងមាំ នោះប្រទេសដទៃមិនអាចមើលងាយបំពាន ឬឈ្លានពានបាននោះទេ។បច្ចុប្បន្នបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ បន្តរក្សាបានភាពស្ងប់ស្ងាត់ រក្សាបានការមិនផ្ទុះអាវុធនៅតាមបណ្ដោយព្រំដែន។ កងទ័ពកម្ពុជានៅបន្តឈរជើងយ៉ាងរឹងមាំ ក្នុងការបំពេញបេសកកម្មជាតិ ការពារបូរណភាពទឹកដី ស្របពេលដែលពលរដ្ឋជួរក្រោយ បន្តបំពេញតួនាទីចាំបាច់របស់ខ្លួន និងបន្តគាំទ្រលើកទឹកចិត្តដល់កងទ័ព៕ អត្ថបទ៖គឹមហុក

យុទ្ធនាការផ្សព្វផ្សាយឱកាសការងារជំហានទី២ ពលករខ្មែរមកពីថៃទទួលបានឱកាសការងារ​ភ្លាមៗ​ជាង ១ម៉ឺននាក់

2025/08/12 01:44:56 pm        223
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា តាមរយៈយុទ្ធនាការជំហានទី២ នៃ​ការ​ចុះ​ផ្សព្វ​ផ្សាយស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ គិត​ក្នុង​រយៈ​ពេល​ ១០ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេស​ពលករ​ខ្មែរ​ដែល​ទើប​មក​ពី​ថៃ ​ទទួលបានការងារធ្វើ មានចំនួនប្រមាណជាង ៦ម៉ឺនកន្លែង។ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១២ ខែ​សីហានេះ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា យុទ្ធនាការ​ចុះផ្សព្វ​ផ្សាយ​ការ​ជំហាន​ទី​២​នេះ បានចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នៅតាមឃុំ-សង្កាត់គោល​ដៅ​ចំនួន​៣០០ ក្នុងខេត្តចំនួន១៣ នៅទូទាំងប្រទេស ហើយការងារនេះ ក្រសួង ក៏គ្រោងនឹង​រៀបចំ​ផែន​ការ​ជំហានទី៣ និងទី៤បន្ថែមទៀតផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេស​ពលករ​ខ្មែរ​ត្រឡប់ពីថៃ បានទទួលដំណឹងពីឱកាសការងារដ៏សម្បូរបែប និងការបណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេសនិងវិជ្ជាជីវៈ រួមទាំងអត្ថប្រយោជន៍ប.ស.ស.។ ឯកឧត្តម បានបញ្ជាក់ថា ក្នុងយុទ្ធការជំហានទី២នេះ បានរៀបចំវេទិការការងារចំនួន៣០៥កន្លែង ដោយ​នាំយកព័ត៌មានឱកាសការងារសរុបចំនួនជាង ១១ម៉ឺន ៨ពាន់កន្លែង ទៅផ្សព្វ​ផ្សាយ​ជូន​ប្រជា​ពលរដ្ឋ និងមានអ្នកមកចូលរួមវេទិកាផ្សព្វផ្សាយចំនួនជាង ៨ម៉ឺន ៧ពាន់នាក់ និងមាន​អ្នក​ទទួល​បាន​ការងារភ្លាមចំនួនជាង ១ម៉ឺន ៦ពាន់នាក់។ ដោយឡែក បើគិតត្រឹមក្នុង​រយៈ​ពេល​១០​ថ្ងៃ​នេះ​ ប្រជាពលរដ្ឋមកពីថៃទទួលបានការងារធ្វើតាមរយៈទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱកាសការងារប្រមាណជាង ៦ម៉ឺនកន្លែង។ឯកឧត្តមអ្នកនាំពាក្យ ក៏បានអំពាវនាវឱ្យពលករដែលទើបត្រលប់មកពីថៃ អាច​ទាក់​ទង​ទៅ​កាន់​លេខ​ ១២៩៧ បានដោយឥតគិតថ្លៃ ដើម្បីទទួលបានឱកាសការងារដ៏សម្បូរបែបនៅកម្ពុជា និង​ខណៈ​ក្រុម​ហ៊ុន រោងចក្រ សហគ្រាស កំពុងត្រូវការកម្លាំងពលកម្មសរុបចំនួនប្រមាណ ២៥​ម៉ឺន​កន្លែង​។ សូមជំរាបជូនទៀតថា ដើម្បី​សម្រួល​ការ​ទទួល​បាន​ការងារ​ធ្វើ​របស់​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ដើម្បី​ជម្រាប​ជូន​ដល់​ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ អាចជ្រើសរើស​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេសថៃឱ្យចូលធ្វើការដោយអាចប្រើប្រាស់ឯកសារណាមួយ ដូចជា សំបុត្របញ្ជាក់កំ​ណើត ​សៀវភៅគ្រួសារ លិខិតឆ្លងដែន លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (លិខិត​ធ្វើដំ​ណើរ​ -TD ) ឬលិខិតបញ្ជាក់​អត្តសញ្ញាណ​ដែ​លចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ជំនួស​ឱ្យ​អត្ត​សញ្ញាណ​បណ្ណសញ្ជាតិខ្មែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីតាលីស៊ើបអង្កេតការឃុំខ្លួនសកម្មជនកងនាវាជំនួយ ពីសំណាក់អ៊ីស្រាអែល
05/04/2026 08:05 PM
បងប្រុស៖ ម្ចាស់ពានរង្វាន់ណូបែល លោកស្រី Mohammadi ត្រូវការការព្យាបាលបេះដូងបន្ទាន់ នៅអ៊ីរ៉ង់
05/04/2026 08:05 PM
​ អារ៉ាប់រួម បញ្ជាក់ថា អ៊ីរ៉ង់បានបាញ់យានដ្រូនទៅលើនាវាដឹកប្រេង នៅច្រកសមុទ្រ Hormuz
05/04/2026 07:05 PM
បេសកជនក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump នឹងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល ពាក់ព័ន្ធការរឹតបន្តឹង នៅហ្កាហ្សា
05/04/2026 07:05 PM
រុស្ស៊ីនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការបណ្តេញអ្នកការទូតដោយអូទ្រីស
05/04/2026 07:05 PM
អ៊ីរ៉ង់ជំរុញឲ្យនាវាជៀងវាងការចូលទៅក្នុងច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់
05/04/2026 07:05 PM
សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
05/04/2026 07:05 PM
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
05/04/2026 07:05 PM
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
05/04/2026 07:05 PM
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី
05/04/2026 07:05 PM