សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី

ព័ត៌មានជាតិ

ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ឯកភាពគ្នាសម្រួល​ទិញ​ស្រូវ​ស្រង៉ែ​ពី​កសិករ​ក្នុង​តម្លៃ​សមរម្យ

2025/08/12 01:28:47 pm        782
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃ​ម្សិល​មិញ​បាន​បើកកិ​ច្ច​ប្រជុំ​ជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីពិភាក្សាវាយតម្លៃលើស្ថានភាពទីផ្សារនិងតម្លៃស្រូវ-អង្ករ និងស្វែងរកដំណោះស្រាយជាដើម។យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់កិច្ចប្រជុំ នៅថ្ងៃទី១១ សីហា ឆ្នាំ​២០២៥នេះ បានសសេរឱ្យដឹងថា កិច្ចប្រជុំនេះ មានគោល​បំណង​ពិភាក្សា​ជាមួយ​សហព័ន្ធ​ស្រូវ​​អ​ង្ករ​កម្ពុជា អំពីមូលហេតុនៃការធ្លាក់ថ្លៃស្រូវស្រង៉ែនាពេលថ្មីៗនេះ និងស្វែងរក​ដំណោះ​ស្រាយ​ប្រកប​ដោយប្រសិទ្ធភាពរយៈពេលមធ្យម និងរយៈពេលវែង សំដៅទីផ្សារនាំ​ចេ​ញ​ឱ្យ​ទូលំទូ​លាយ​ជាង​មុន និងបង្កើនសមត្ថភាពក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ។ប្រភពដដែល បានបញ្ជាក់ថា កិច្ចប្រជុំនេះបានបញ្ចប់ដោយលទ្ធផលផ្លែផ្កា ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បានឯកភាពជួយសម្រួលការប្រមូលទិញស្រូវស្រង៉ែក្នុងតម្លៃសមរម្យ ដែលប្រជា​កសិករ​ និងរោងម៉ាស៊ីនកិនស្រូវអាចទទួលយកបាន។ លើសពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹងបន្តជំរុញការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម ធានា​តម្លៃ និងទីផ្សារតាមការចុះកិច្ចសន្យាទិញលក់ទុកមុន ធានាគុណភាព ដែលជាកត្តាផ្ដល់ផល​ចំណេ​ញ​ច្រើនជូនប្រជាកសិករផងដែរ.សូមបញ្ជាក់ថា ពាក់ព័ន្ធវិស័យកសិកម្មនេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោម​ការ​ដឹក​នាំរ​បស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គឺនៅតែបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យកសិកម្ម ជា​ពិសេស តាមរយៈការដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ដែលរួមមាន៖ ការលើក​ស្ទួយ​ផលិតភាពកសិកម្ម ការដាក់ ការរក្សាលំនឹងថ្លៃកសិផល ការរកទីផ្សារ ការពង្រាយ​មន្រ្តី​កសិកម្ម​ឃុំ និងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើបជាដើម។ ក្នុងទិសដៅនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវគោលនយោបាយ “មានហូប មានប្រើ មានបាន និង​មាន​រហូត​” ដើម្បីធានាសន្តិសុខស្បៀង ចូលរួមគាំទ្រកំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើក​កម្ពស់​ជីវភាព​ប្រជាកសិករ​៕ អត្ថបទ៖ ឈិត បូរ៉ាវី

រយៈពេល៧ខែ, កម្ពុជានាំចេញទំនិញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ជិត ៧ពាន់លានដុល្លារ

2025/08/12 01:17:06 pm        309
ការនាំចេញទំនិញទៅកាន់សហរដ្ឋអាម៉េរិករបស់កម្ពុជា នៅក្នុងរយៈពេល៧ ខែ ឆ្នាំ ២០២៥ មាន​ទំហំ​ទឹកប្រាក់សរុបជិត ៧ ពាន់លាន ដុល្លាអាម៉េរិក កើនឡើងជិត ២៦ ភាគរយ ធៀបរយៈពេល​ដូច​គ្នា​ឆ្នាំ២០២៤ ពោលគឺ, ទីផ្សារសហរដ្ឋអាមេរិកបានឈរក្នុងលំដាប់ទី១ និងបាន គាំទ្រដល់​កំណើន​ខ្ពស់នៃការនាំចេញទំនិញរបស់កម្ពុជា។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប​ង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម​ នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ក្នុង​នោះ​ការ​ធ្វើ​ពាណិជ្ជ​កម្មទ្វេ​ភាគី​រវាង​កម្ពុជា​-អាមេរិក នៅក្នុងរយៈពេល៧ ខែ ឆ្នាំ២០២៥ នេះ, មានទំហំទឹកប្រាក់សរុប ជាង ៧ ១០០ លាន​ដុល្លារអាមេរិក កើនឡើងជិត ២៦ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ (មានទំហំទឹកប្រាក់ប្រមាណជាង ៥ ៦០០ លានដុល្លារអាមេរិកប៉ុណ្ណោះ) ក្នុងនោះ​កម្ពុ​ជា​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​អាមេរិក មានទឹកប្រាក់ជិត៧ ពាន់លានដុល្លារ កើនជិត ២៦ ភាគរយ ខណៈការ​នាំ​ចូល​មានទឹកប្រាក់ជាង ២០១ លានដុល្លារ កើនជាង ៣០ ភាគរយ បើធៀបរយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២៤​។ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក បានបន្តឈរក្នុងលំដាប់ទី១ នៃការស្រូប​យក​ទំនិញ​របស់​កម្ពុជារួមមាន៖ សម្លៀក បំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរជាដើម នៅក្នុងរយៈ​ពេល​ជាង ៤ឆ្នាំចុងក្រោយនេះ បន្ទាប់ពីផុតសុពលភាព នៃការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់​សហរដ្ឋអាមេរិកដល់កម្ពុជា។ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងថា ជុំវិញ​ពន្ធប​ដិការ​វាង​កម្ពុជា-​សហរ្ឋអាមេរិក ឃើញ ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និង​ប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី សម្តេច​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាងខ្លាំង នៅលើការងារចរចារពន្ធបដិកានេះ រហូតធ្វើឱ្យកម្ពុជាសម្រេចបានពន្ធបដិកា ១៩% ដែលជាអត្រាមួយទាបសម្រាប់ឱកាសរបស់កម្ពុជា ប៉ុន្តែបញ្ហានេះ​វា​អាស្រ័យ​ទៅ​លើ​សមត្ថភាព​ផលិត​របស់យើង ក្រៅពីរោងចក្រកាត់ ដេរ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ថាតើ​កម្ពុជា និង​ត្រូវការជំរុញផលិតផលអ្វីបន្ថែមទៀត ដើម្បីនាំចេញទៅទីផ្សារអាមេរិក ខណៈការ វិនិយោគ កម្ពុជាបានកំពុងដើរទៅមុខរួចហើយ។ សូមបញ្ជាក់ថា នៅក្នុងរយៈពេល៧ ខែ ឆ្នាំ២០២៥នេះ ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ៣៧ ពាន់លានដុល្លារអាមេរិក បានកើនឡើងជាង ១៦ ភាគ​រយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជាង ១៧ ពាន់ លានដុល្លារ កើន​ជាង ១៦ ភាគរយ ខណៈតម្លៃនៃការនាំចូលមានទឹកប្រាក់ជាង ១៩ ពាន់លានដុល្លារ កើនជាង ១៦ ភាគរយដូចគ្នា បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (August 11, 2025 )

2025/08/12 12:56:48 pm        624
Keynote Address by H.E. Chum Sounry, Spokesperson for the Ministry of Foreign Affairs and International Cooperation (MoFAIC): 11:00 AM, August 11, 2025 1. Cambodia Inform UN of Growing Risk Facing CeasefireH.E. Deputy PM Prak Sokhonn, Minister of Foreign Affairs and International Cooperation, wrote separate letters to the President of the UN Security Council and the UN Secretary General informing them of the growing risk facing the present extremely fragile truce between Cambodia and Thailand. In both of his letters dated 11 Aug 2025, Deputy PM Prak Sokhonn said that:“As you are fully aware, Cambodia and Thailand reached a ceasefire agreement in the Special Meeting hosted by Malaysia on 28 July 2025. It has spared many lives and offered hope to tens of thousands of displaced individuals, raising expectations that they might soon return home and can look forward to thriving in lasting peace and harmony. We deeply appreciate the Security Council convening an urgent meeting to deliberate on the Cambodia-Thailand armed conflict on 25 July 2025, which has helped to encourage this positive development.” The Deputy PM underlined that “Today, I find it relevant to bring to your urgent attention that the present extremely fragile truce is now facing a growing risk, while the armed forces of the Kingdom of Thailand have continued escalating breaches of Cambodia’s sovereignty and territorial integrity, in violation of international law and binding bilateral agreements, as well as the terms of the agreed ceasefire.”“Since the entry into force of the agreed ceasefire on 28 July 2025, Thai military units have repeatedly entered Cambodian territory. They have illegally laid barbed wire and constructed roads at multiple locations therein. In deliberate and aggravated breach of the ceasefire agreed on 28 July 2025 and the Agreed Minutes of the Extraordinary Meeting of the General Border Committee of 7 August 2025, Thai forces illegally entered and escalated their activities in the An Seh area of Preah Vihear Province. They proceeded from laying barbed wire to demolishing Cambodian villagers’ homes and deploying heavy machinery to build fortified bunkers.” “These actions are well corroborated with the public statement made on 10 August 2025 by the Commander of Thailand’s 2nd Army Region, who vowed Thai soldiers will reclaim Ta Krabey Temple and plans to close Tamone Thom Temple,” he continued.Deputy PM Prak Sokhonn highlighted that “the situs of each and all of these violations lies wholly within the territory of the Kingdom of Cambodia, as defined and delimited by the 1:200 000-scale maps prepared by the Franco-Siamese Mixed Commissions pursuant to the Convention of 13 February 1904 and the Treaty of 23 March 1907. These maps—mutually accepted by the governments of Cambodia and Thailand—were expressly determinative in the International Court of Justice (ICJ) judgments of 15 June 1962 and 11 November 2013 in the Temple of Preah Vihear case, both final and binding pursuant to Article 60 of the Statute of the ICJ and Article 94 of the UN Charter.”The Deputy PM continued that “The aforementioned acts constitute serious and continuing violations of:• the Ceasefire Arrangement of 28 July 2025;• the Agreed Minutes of the Extraordinary Meeting of the General Border Committee of 7 August 2025;• the Memorandum of Understanding between the Government of the Kingdom of Cambodia and the Government of the Kingdom of Thailand on the Survey and Demarcation of Land Boundary of 14 June 2000, under which both sides commit to jointly demarcate the land boundary between the two countries based on the Franco-Siamese Convention of 1904, the Treaty of 1907,and the maps that are the results of the demarcation works of the Commissions of Delimitation of the boundary between Indo-China and Siam; and• The fundamental principles of international law, including the prohibition of the threat or use of force against the territorial integrity of another State, as enshrined in the UN Charter and in the ASEAN Charter.” “The Royal Government of Cambodia therefore demands that the Royal Thai Government and the Thai armed forces:1. Immediately cease all incursions, illegal occupations, and any other activities in violation of Cambodian sovereignty and territorial integrity;2. Withdraw all Thai military personnel and equipment from the territory of the Kingdom of Cambodia to positions fully consistent with the legally established boundary; and3. Comply fully and unconditionally with all binding bilateral and international obligations, including the Ceasefire Arrangement of 28 July 2025 and the Agreed Minutes of 7 August 2025.” Deputy PM Prak Sokhonn reaffirmed the Royal Government of Cambodia’s consistent and unwavering commitment to seeking amicable resolution to all boundary disputes with all its neighbors through peaceful means in accordance with international law, while remaining resolute in upholding its principled position that borders must not be changed by force. The Deputy PM called on both the President of the UN Security Council and the UN Secretary General to continue encouraging full respect for the extremely fragile truce and supporting efforts to achieve a complete cessation of armed hostilities and progress towards normalcy. 2. Cambodia Officially Protests Escalating Thai Violations of SovereigntyOn 11 August 2025, the MFAIC lodged with the Thai Ministry of Foreign Affairs Cambodia’s strongest protest against the continuing and escalating breaches of Cambodia’s sovereignty and territorial integrity by the armed forces of Thailand, in clear violation of international law and binding bilateral agreements. In its protest, the MFAIC expressed grave concern over Thailand’s repeated violations of Cambodia’s sovereignty and territorial integrity, as well as its continued breaches of the ceasefire. The MFAIC urged the Thai government and armed forces:1. To immediately cease all incursions, illegal occupations, and any other activities in violation of Cambodian sovereignty and territorial integrity; 2. To withdraw all Thai military personnel and equipment from the territory of the Kingdom of Cambodia to positions fully consistent with the legally established boundary; and 3. To comply fully and unconditionally with all binding bilateral and international obligations, including the Ceasefire Arrangement of 28 July 2025 and the Agreed Minutes of 7 August 2025.  3. Cambodia Rejects Thai Suggestion of Cambodia’sMisrepresentation The MFAIC notes with concern the statement issued by the Thai Ministry of Foreign Affairs on 11 August 2025 regarding the public statement made on 10 August 2025 by the Commander of Thailand’s 2nd Army Region that “Thai soldiers will reclaim Ta Krabey Temple and plan to close Tamoan Thom Temple.” Cambodia categorically rejects any suggestion that the Ministry of National Defence of Cambodia “misrepresented” the Thai 2nd Army Region commander’s remarks. The Cambodian statement was based on clear and verifiable facts on the ground, including ongoing Thai military activities that are inconsistent with the letter and spirit of the 28 July 2025 Ceasefire Arrangement and the 7 August 2025 GBC Agreed Minutes. While Cambodia remains committed to participating constructively in the agreed RBC framework to ensure effective ceasefire implementation, this can only succeed if both sides refrain from activities that alter the situation on the ground and from issuing statements that deny established facts or attempt to shift blame.

CMAC អំពាវនាវពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់គ្រាប់បែកចង្កោមដែលថៃបានបាញ់នាពេលកន្លងមក

2025/08/12 12:49:28 pm        157
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ (CMAC) នៅថ្ងៃទី១២ ខែសីហានេះបានឱ្យដឹងថា ការស្រាវជ្រាវ និងកំណត់តំបន់រងផលប៉ៈពាល់ដោយសារគ្រាប់បែកចង្កោម ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃកន្លងទៅថ្មីៗនេះ ភាគីសៀមបានប្រើប្រាស់កាំភ្លើងធំ ១៥៥ មីលីម៉ែត្រ ជាមួយកូនគ្រាប់បែកចង្កោមប្រភេទ M46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចង្កោម M46 នេះចំនួន ៥៦។ ឯកឧត្តម ហេង រតនា បានឱ្យដឹងថា កូនគ្រាប់បែកចង្កោមដែលបាញ់ហើយមិនផ្ទុះ មានហានិភ័យខ្ពស់ណាស់ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា គ្រាប់បែកចង្កោមទាំងនោះ អាចស្ថិតនៅលើដើមឈើ ឬលើដំបូលផ្ទះ ឬលើដី ឬក្នុងដី ឬក្នុងទឹកជាដើម។ បើតាម ឯកឧត្តម ហេង រតនា កម្លាំងអង្គភាព CMAC បានរកឃើញគ្រាប់បែកខាងលើនេះនៅភូមិសាស្ត្រមួយចំនួន និងកំពុងតែមមាញឹកចុះស្រាវជ្រាវ ហ៊ុព័ទ្ធដាក់ស្លាកសញ្ញា និងធ្វើការបោសម្អាតផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។ ឯកឧត្តម ហេង រតនា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយត្ន័ខ្ពស់នៅតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមនៅតាមភូមិឋានក្នុងស្រុកសំរោង ស្រុកបន្ទាយអំពិលនៃខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ។ សូមបញ្ជាក់ថា ច្បាប់អន្តរជាតិហាមប្រើប្រាស់គ្រាប់បែកចង្កោមបានចូលជាធរមាននៅឆ្នាំ២០១០ និងមានប្រទេសចំនួន១២៣ចូលរួមក្នុងអនុសញ្ញាអន្តរជាតិមួយនេះ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ បានឃើញឬសង្ស័យគ្រាប់បែកចង្កោម ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទាក់ទងមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ ឬអាជ្ញាធរមូលដ្ឋាន ឬកងកម្លាំងនគរបាលជាតិនៅជិតបំផុត ដើម្បីជួយដោះស្រាយជូន៕

កម្ពុជាប្រាប់ UNថា ថៃបានបន្តរំលោភបំពានដល់កម្ពុជា កាន់តែខ្លាំង បើទោះបីមានកិច្ចព្រមព្រៀងឈប់បាញ់

2025/08/12 12:37:05 pm        474
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្ញើលិខិតដាច់ដោយឡែកពីគ្នាទៅកាន់អគ្គលេខាធិការអង្គការប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីជំរាបអំពីការបន្តរំលោភបំពានកាន់តែខ្លាំងឡើង របស់ភាគីថៃ មកលើដែនអធិបេយ្យ និងបូរណភាពទឹកដីកម្ពុជា បើទោះបីពិភពលោកគេដឹងឮថាថៃ បានធ្វើកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកម្ពុជាយ៉ាងណាក៏ដោយនោះ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តបទឈប់បាញ់ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នេះឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ ប្រមុខការទូតកម្ពុជា​ បានធ្វើលិខិតទៅកាន់អង្គការសហប្រជាជាតិ ដោយក្នុងលិខិតនោះបានរៀបរាប់អំពីការបន្តឈ្លានពានរបស់ទាហានថៃមកលើកម្ពុជា ដោយដោយខុសច្បាប់ ពោលគឺបានយកគ្រឿងចក្រ និងបន្លាលួសរាយចូលដែនអធិបតេយ្យកម្ពុជា ជារឿយបើទោះបីជាកម្ពុជាមានហាមឃាត់ក្តី។ឯកឧត្តម ជុំ សុន្ទរី បានលើកឡើងទៀតថា តាមរយៈលិខិតរបស់ឯកឧត្តម ប្រាក់ សុខុន បានប្រាប់ ទៅអង្គការសហប្រជាជាតិទៀតថា ភាគីថៃបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរនូវបទឈប់បាញ់ ដែលបានឯក ភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ និងរំលោភបំពានលើកំណត់ហេតុនៃកិច្ចព្រមព្រៀង កិច្ចប្រជុំGBCកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។ ជាងនេះទៅទៀតភាគីថៃ បានប្រកាសអំពីផែនការរបស់ខ្លួនថា នឹងដណ្តើមកាន់កាប់ប្រាសាទតាក្របី ពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងប្រកាសបិទប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាផងដែរ។យ៉ាងណាក៏ដោយឯកឧត្តម ប្រាក់ សុខុន បានអំពាវនាវឲ្យប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ បន្តលើកទឹកចិត្តឲ្យមានការគោរពឲ្យបានពេញលេញ នូវកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយ និងកំពុងប្រឈមនៃហានិភ័យ និងសូមឲ្យមានការខិតខំប្រឹង ប្រែងគាំទ្រ ដើម្បីសម្រេចបាននូវការបញ្ឈប់ទាំងស្រុងនូវអរិភាពប្រដាប់អាវុធ និងដំណើរឆ្ពោះទៅរកភាព ប្រក្រតីឡើងវិញផងដែរ។ ប្រមុខការទូតកម្ពុជា ក៏បានក្រើនរំលឹកដល់ភាគីថៃឲ្យគោរពឲ្យបានម៉ឺងម៉ាត់បំផុតចំ ពោះកិច្ចព្រមព្រៀងជាមួយកម្ពុជា និងបន្តអំពានាវឲ្យថៃដកកម្លាំងយោធា និងសម្ភារៈផ្សេងទៀតរបស់ខ្លួនចេញពីដែនអធិបតេយ្យរបស់កម្ពុជា ជាបន្ទាន់ស្របទៅតាមកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិផងដែរ៕ អត្ថបទបាន ចក់ 

ក្នុងរយៈពេល ៧ខែ, CDC អនុម័តគម្រោងវិនិយោគបានចំនួន ៤៤០គម្រោង មានទុន ៦,៧ ប៊ីលានដុល្លារ

2025/08/12 11:01:19 am        213
នៅក្នុងរយៈពេល៧ ខែ ឆ្នាំ២០២៥, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ៤៤០គម្រោង មានទុន វិនិយោគ ៦,៧ ពាន់លានដុល្លារអាម៉េរិក ក្នុង​នោះ​ការ​វិនិយោគ​​វិស័យឧស្សាហកម្ម ៤,៧ ប៊ីលានដុល្លារ, កសិកម្ម និងកសិឧស្សាហកម្ម ៣៥៦ លាន​ដុល្លារ​, ទេសចរណ៍ ១៦៧ លានដុល្លារ, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ១,៥ ប៊ីលាន​ដុល្លារ​។ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន លើការ​អនុម័ត​គម្រោង​វិនិយោគ​នៅ​ព្រះរាជា​ណា​ចក្រកម្ពុជា ក្នុង នោះ សម្រាប់ខែ កក្កដា ឆ្នាំ ២០២៥, គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោង វិនិយោគសរុបចំនួន ៦៧ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៤៤ លានដុល្លារអាម៉េរិក និងអាច​បង្កើត​ការងារ​បាន​ប្រមាណ ៥៧ពាន់កន្លែង។ក្នុងចំណោមគម្រោងវិនិយោគសរុបខាងលើ, ក្នុងនោះគម្រោងវិនិយោគ ដែលមាន​ទីតាំង​ស្ថិត​នៅ​ក្រៅ​តំ​បន់សេដ្ឋកិច្ចពិសេស មានចំនួន ៤៣ គម្រោង និងគម្រោង​វិនិយោគ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំប​ន់​សេដ្ឋកិច្ចពិសេស មានចំនួន ២៤ គម្រោង។ ជារួមការ ចុះបញ្ជីគម្រោង​វិនិយោគ​មាន​ការ​កើន​ឡើងចំនួន ២៣ គម្រោង ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៥៤៧ លាន ដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៣៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ចំណែកនៅក្នុងរយៈ៧ ខែ ឆ្នាំ២០២៥នេះវិញ, ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ៤៤០ គម្រោង កើនឡើងចំនួន ២០៦ គម្រោង ស្មើនឹងប្រមាណ ៨៨% ខណៈ​ទំហំ​ទុន​វិនិយោគ​មាន​ប្រមាណ ៦,៧ ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៣ ពាន់ លានដុល្លារអាម៉េរិក ស្មើ​នឹង​ប្រមាណ ៨៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ជាការកត់សម្គាល់ ត្រឹមតែរយៈពេល ៧ខែឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ លើស​ការ​ចុះ​ប​​ញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ ២០២៤ រហូតដល់ទៅ ២៦ គម្រោង។សូមបញ្ជក់ថា នៅក្នុងរយៈពេល ៧ ខែនេះ ប្រភព​ទុន​វិនិយោគ​នៅ​កម្ពុជា​ដែល​ឈាន​មុខ​គេរួ​ម​មាន​៖ ប្រទេសចិន ជាង ៥៣%, ការវិនិយោគក្នុងស្រុក ជិត ៣០%, សឹង្ហបុរី ជាង ៧%, វៀតណាម ជិត ៦%, កោះ British Virgin ០.៩០%, អង់គ្លេស ០.៤៩%, កោះ Cayman ០,៤៤%, Bermuda ០.៣៨%, សហរដ្ឋអាមេរិក ០,៣២% និងកោះ Samoa ០,៣០% នៃ​ទុន​វិនិយោគ​សរុប​៕ អត្ថបទ៖ សុន រ៉ាឌី

ស.អ.ក ខេត្តសៀមរាប នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជន ១១គ្រួសារ

2025/08/12 10:52:41 am        94
លោកឧត្ដមសេនីយ៍ទោ ហួត សុធី ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តសៀមរាប នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានចាត់លោកឧត្តមសេនីយ៍ត្រី សឿន សេន និងលោក ឧត្តមសេនីយ៍ត្រី វ៉ាន់ រិទ្ធ ដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន នាំយកនូវថវិកាចំនួន ៤៤លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ១១គ្រួសារ ក្នុងខេត្តសៀមរាប។ថវិកាបេឡាមរណសង្គ្រោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ១១គ្រួសាររួមមាន៖១.លោក ស៊ុក សុផល អាយុ៦៥ឆ្នាំ បានទទួលមរណភាព ដោយសាររោគាពាធ២.លោកស្រី ឆោម អិស អាយុ៧៨ឆ្នាំ បានទទួលមរណភាព ដោយសាររោគាពាធ៣.លោក ព្រាប ភុម ភេទប្រុស អាយុ៥៥ឆ្នាំ បានទទួលមរណភាពដោយសាររោគាពាធ៤.លោក យូ ផូរផង់ អាយុ៧៧ឆ្នាំ បានទទួលមរណភាពដោយសាររោគាពាធ ៥.លោកស្រី កង បូរ ភេទស្រី អាយុ៨០ឆ្នាំ បានទទួលមរណភាព ដោយសាររោគាពាធ ៦.លោកស្រី ហូរ គី ភេទស្រី អាយុ៦១ឆ្នាំ បានទទួលមរណភាព ដោយរោគាពាធ ៧.លោក ហ៊ឺ វឹង ភេទប្រុស អាយុ៦៥ឆ្នាំ បានទទួលមរណភាព ដោយរោគាពាធ ៨.លោក ហេង សុផល ភេទប្រុស អាយុ៥៧ឆ្នាំ បានទទួលមរណភាព ដោយរោគាពាធ៩.លោក ឃុន ខេង ហៅ ឡែម ពេស អាយុ៦២ឆ្នាំ បានទទួលមរណភាព ដោយរោគាពាធ ១០.លោកស្រី នួន ចក់ ភេទស្រី អាយុ៨២ឆ្នាំ បានទទួលមរណភាព ដោយរោគាពាធ ១១.លោក ព្រិល ភាព ភេទប្រុស អាយុ៦៦ឆ្នាំ បានទទួលមរណភាព ដោយរោគាពាធ ៕

ស៊ីម៉ាក់កំពុងមមាញឹកក្នុងការស្រាវជ្រាវគ្រាប់បែកចង្កោមដែលទាហានថៃបាញ់ស្រោចមកលើកម្ពុជា​កាលពីចុងខែកន្លងទៅ

2025/08/12 10:29:27 am        483
ឯកឧត្តម ហេង រតនា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកCMACកម្ពុជា បាន​ឲ្យ​ដឹង​ថា នាពេល​នេះ​មន្រ្តី​ជំនាញ​ដោះ​មីន​កម្ពុជា​បាន​កំពុង​ធ្វើ​ការ​មមា​ញឹកក្នុ​ង​ការ​ស្រាវ​ជ្រាវ​រក​គ្រាប់​បែក​ចង្កោម ដែលថៃបាញ់ស្រោចមកលើកម្ពុជាកាលពីចុងខែកក្កដាកន្លងទៅ ខណៈកូន​គ្រាប់​បែក​ចង្កោម​ដែល​ថៃ​បាញ់​ហើយមិនផ្ទុះនោះ មានហានិភ័យខ្ពស់ណាស់ ដោយ​អាច​បង្ក​គ្រោះ​ថ្នាក់​គ្រប់​ពេល​វេលា​ដល់​បងប្អូនប្រជាពលរដ្ឋខ្មែរ។តាមរយៈផេកហ្វេសបុកផ្លូវការនាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា បាន​ថ្លែងថា ការស្រាវជ្រាវ និងកំណត់តំបន់រងផលប៉ៈពាល់ដោយសារគ្រាប់បែកចង្កោម ដោយ​ក្នុង​សង្គ្រាម​រយៈពេល៥ថ្ងៃ​កន្លងទៅថ្មីៗនេះ ភាគីថៃ​បាន​ប្រើប្រាស់កាំភ្លើងធំ ១៥៥មម ជាមួយ​កូន​គ្រាប់​បែក​ចង្កោម​ប្រភេទ​M46 ដែលក្នុង​គ្រាប់​ផ្លោង​មួយ​គ្រាប់​មាន​កូន​គ្រាប់​បែក​ចង្កោម​M46​នេះ​ចំនួន​៥៦​ឯណោះ។ឯកឧត្តម ហេង រតនា បានបញ្ជាក់បន្ថែមទៀតថា«កូនគ្រាប់បែកចង្កោមដែលបាញ់ហើយមិនផ្ទុះ មាន​ហានិភ័យ​ខ្ពស់​ណាស់ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា គ្រាប់បែកចង្កោមទាំងនោះ អាច​ស្ថិតនៅលើដើមឈើ ឬលើដំបូលផ្ទះ ឬលើដី ឬក្នុងដី ឬក្នុងទឹកជាដើម។ កម្លាំង​អង្គភាព​CMAC បាន​រកឃើញគ្រាប់បែកខាងលើនេះនៅភូមិសាស្ត្រមួយចំនួន និង​កំពុង​តែ​មមា​ញឹក​ចុះ​ស្រាវ​ជ្រាវ ហ៊ុំព័ទ្ធដាក់ស្លាកសញ្ញា និងធ្វើការបោសម្អាតផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ»។ជាមួយគ្នា​នោះដែរ ឯកឧត្តម​អគ្គនាយក​CMAC​ក៏បាន​អំពាវនាវ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់នៅ​តំបន់​រង​ផល​ប៉ះពាល់​ដោយ​គ្រាប់​បែក​ចង្កោមនៅតា​ម​ភូមិ​ឋាន​ក្នុង​ស្រុក​សំរោង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះវិហារ។ ឯកឧត្តម​ក៏​បាន​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងករណី បានឃើញ​ ឬ​សង្ស័យ​គ្រាប់​បែក​ចង្កោម ​ឬ​គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទាក់ទងមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ ឬអាជ្ញាធរមូលដ្ឋាន ឬ​កងកម្លាំងនគរបាលជាតិនៅជិតបំផុត ដើម្បីជួយដោះស្រាយជូនបងប្អូនឲ្យបានទាន់ពេល។តា​ម​រយៈសំណេរក្នុងហ្វេសបុកនេះដែរ ឯកឧត្តម ហេង រតនា ក៏បានរំលឹកផងដែរថា តាម​ច្បាប់​អន្តរ​ជាតិ​ហាម​ប្រើប្រាស់គ្រាប់បែកចង្កោមបានចូលជាធរមាននៅឆ្នាំ២០១០ និងមានប្រ​ទេស​ចំនួន​១២៣​ចូល​រួម​ក្នុងអនុសញ្ញាអន្តរជាតិមួយនេះ។សូមបញ្ជាក់ថា គ្រាន់តែទិសខេត្តឧត្តរមានជ័យ មានគ្រាប់ទម្លាក់ពីលើយន្តហោះរបស់ថៃ ចំនួន​១.៥៤៩​គ្រាប់ ដោយក្នុងនោះមានគ្រាប់បែក MK-84ចំនួន១០គ្រាប់​ប៉ុន្តែ​ផ្ទុះ​ត្រឹម​តែ​៤​គ្រាប់​ប៉ុណ្ណោះ ​ហើយមន្រ្តីCMACកំពុងធ្វើការស្រាវជ្រាវដាក់ស្លាកសញ្ញា ដើម្បីបោស​សម្អាត​កុំ​ឲ្យ​បង្ក​គ្រោះថ្នា​ក់​ដល់ប្រជាពលរដ្ឋ។ នេះតាមឯកឧត្តម ហេង រតនា ដែលបានឲ្យ​ដឹង​កាល​ពី​កន្ល​ង​ទៅ​នេះ​៕ ​អត្ថបទ៖ បានចក់ 

កម្ពុជា បន្តអំពាវនាវឲ្យថៃប្រគល់ទាហានខ្មែរ១៨នាក់មកវិញ និងរំលឹកឲ្យថៃ អនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់

2025/08/12 10:12:33 am        879
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្តអំពាវនាវភាគី ថៃប្រគល់ទាហានកម្ពុជា១៨នាក់ ដែលថៃចាប់ទៅដោយខុសច្បាប់នោះ មកកម្ពុជាវិញ ជាបន្ទាន់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ និងតាមការទាមទាររបស់សហគមន៍អន្តរជាតិ ហើយមួយវិញទៀតកម្ពុជា ក៏បន្តក្រើនរំលឹកដល់ភាគីថៃឲ្យគោរពនូវកិច្ចព្រមព្រៀងទាំងឡាយ ដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំ GBC នាពេលកន្លងទៅ ជាពិសេសគឺកិច្ចព្រមព្រៀងបទឈប់បាញ់នេះតែម្តង។ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានថ្លែងថា គិតមកដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ គឺមាន រយៈពេលពីរសប្តាហ៍ហើយ ដែលទាហានថៃបានចាប់ទាហានកម្ពុជាដោយខុសច្បាប់ អំឡុងពេល កំពុងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដូច្នេះកម្ពុជាសូមអំពាវនាវយ៉ាងទទូចឲ្យភាគីថៃគោរពនូវកិច្ចព្រមព្រៀង និងធ្វើការដោះលែងទាហានកម្ពុជា ដែលខ្លួនចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ ខណៈក្រុមគ្រួសារជនរង គ្រោះកំពុងទទឹងរងចាំពួកគេយ៉ាង អន្ទះសារទាំងយប់ទាំងថ្ងៃនោះ។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានស្នើឲ្យម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ​ក៏ដូចជាសហគមន៍ អន្តរជាតិឲ្យជួយអន្តរាគមន៍​ ដើម្បីជំរុញឲ្យភាគីថៃ ឆាប់បញ្ជូនពួកគាត់ឲ្យមកកម្ពុជាវិញឲ្យបានឆាប់ៗផងដែរ៕ អត្ថបទបាន ចក់

PRESS BRIEFING -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (7:00AM, August 12, 2025)

2025/08/12 09:24:19 am        180
Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand Keynote Address by H.E. LTG. Maly Socheata, the Ministry of National Defense Spokesperson:This morning, I would like to provide some updates on the situation after the ceasefire between Cambodian and Thai militaries came into effect at midnight on July 28, 2025, and after the extraordinary meeting of the Cambodia-Thailand General Border Committee (GBC), as of August 12, 2025. Starting from midnight on 12 August 2025 up to 6 AM this morning, the situation at the front line along the Preah Vihearand Oddar Meanchey provinces remained calm and steady. Cambodian military forces stand strong and fully vigilant in fulfilling their duty. The positive outcome of the extraordinary meeting of the Cambodia-Thailand General Border Committee (GBC) reflects the mutual determination of both sides to work together to promote lasting peace, stability, cooperation, and development for the mutual benefit of both countries. Therefore, the next most important step for both sides is to show their will, commitment, and respect and implement honestly, truly, and practically what has been agreed upon.In this session, I would like to reiterate one point among the agreement reached at the extraordinary meeting of the General Border Committee on 7 August 2025 in Kuala Lumpur. In this spirit, both sides agreed as stipulated in the points of the agreement of the extraordinary GBC meeting as follows:Both sides agreed to comply with international humanitarian law in the treatment of the captured soldiers, including their living conditions, shelter, food, and medical care in case of injury. If one side wishes to bring in its own wounded soldiers or civilians who are not under the control of the other side for medical treatment, the receiving side may determine its response based on the capacity of the medical facility, including available equipment, personnel, or medical ethics, on a case-by-case basis.Captured soldiers shall be immediately released and repatriated after the cessation of active hostility in accordance with Article 118 of the 3rd Geneva Convention of 1949 and Rule 128(A) of the Customary International Humanitarian Law.Both sides agreed to exchange information and facilitate the dignified and timely return of the deceased individuals at an agreed location in full respect of humanitarian principles and jurisdiction without crossing the border and ensure that appropriate measures are taken to identify and manage the dead under sanitary and respectful conditions, thereby preventing the deceased from disappearing in death.In this spirit, Cambodia continues to call on Thailand to implement the above agreement and to return the 18 Cambodian soldiers who were detained after the ceasefire, which has been for 14 days now, so that they can reunite with their families, who are honestly waiting for their return day and night. Additionally, I would also like to express my gratitude to the partner countries and the numerous international organizations that have repeatedly called for Thailand to release our soldiers as soon as possible. We are committed to ensuring that no military personnel are left behind or abandoned.I also wish to inform you that the regional border committee (RBC) team is preparing for a meeting with the Thai side, which is scheduled to take place within the next two weeks. This meeting aligns with the spirit and agreement established during the extraordinary meeting GBC held on August 7, 2025, in Kuala Lumpur. Cambodia strongly hopes that this RBC meeting will contribute positively to the implementation of the ceasefire agreement and will help restore peace, security, stability, and normalcy in the relationship between the two countries. I would also like to underscore that the borders cannot be changed through the use of force and that the border issue must be resolved through technical and international legal mechanisms.Cambodia would like to reiterate its unwavering commitment to respecting and strictly implementing all the terms of the ceasefire agreement as well as the spirit and content reached at the extraordinary meeting of the General Border Committee on 7 August 2025.Cambodia's commitment to work constructively in good faith and in close cooperation with Thailand, Malaysia, other ASEAN member countries and all relevant partners to ensure the effective and full implementation of the ceasefire and to resolve all disputes peacefully in accordance with international law, the UN Charter, and the ASEAN Charter.

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីតាលីស៊ើបអង្កេតការឃុំខ្លួនសកម្មជនកងនាវាជំនួយ ពីសំណាក់អ៊ីស្រាអែល
05/04/2026 08:05 PM
បងប្រុស៖ ម្ចាស់ពានរង្វាន់ណូបែល លោកស្រី Mohammadi ត្រូវការការព្យាបាលបេះដូងបន្ទាន់ នៅអ៊ីរ៉ង់
05/04/2026 08:05 PM
​ អារ៉ាប់រួម បញ្ជាក់ថា អ៊ីរ៉ង់បានបាញ់យានដ្រូនទៅលើនាវាដឹកប្រេង នៅច្រកសមុទ្រ Hormuz
05/04/2026 07:05 PM
បេសកជនក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump នឹងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល ពាក់ព័ន្ធការរឹតបន្តឹង នៅហ្កាហ្សា
05/04/2026 07:05 PM
រុស្ស៊ីនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការបណ្តេញអ្នកការទូតដោយអូទ្រីស
05/04/2026 07:05 PM
អ៊ីរ៉ង់ជំរុញឲ្យនាវាជៀងវាងការចូលទៅក្នុងច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់
05/04/2026 07:05 PM
សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
05/04/2026 07:05 PM
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
05/04/2026 07:05 PM
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
05/04/2026 07:05 PM
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី
05/04/2026 07:05 PM