សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី

ព័ត៌មានជាតិ

PRESS BRIEFING - Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (7:00 AM, August 12, 2025)

2025/08/12 09:20:33 am        136
Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand Intervention by H.E. Pen Bona, Royal Government Spokesperson:Dear Member of the Press,Before concluding the press briefing session this morning, I would like to respond to the Thailand’s Government Spokesperson quoted by Thai media accusing Cambodia of laying new landmines and saying that they are preparing to file a complaint to the ICC. First: The Cambodian Mine Action and Victim Assistance Authority (CMAA) has already provided a clear explanation in its press release of 9 August 2025, refuting this unfounded accusation. To date, no credible or transparent investigation has been conducted into the incident cited by the Thai side. Cambodia calls for restraint and for the avoidance of premature public accusations, which risk undermining mutual trust and eroding the spirit of the ceasefire at a time when constructive engagement is urgently needed.Second: Since becoming a State Party in 2000, Cambodia has scrupulously adhered to the Ottawa Convention. Cambodia has destroyed over one million anti-personnel mines and nearly three million other explosive remnants of war from its territory, contributing significantly to humanitarian demining efforts at home and abroad, including UN peacekeeping missions. Third: Cambodia reaffirms its firm commitment to every point of the ceasefire agreement and encourages Thailand to also fully honor its commitments to this ceasefire agreement as well.

ACU សម្រេចផ្អាកមុខងារឯកឧត្ដម ស៊ាន បូរ៉ាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

2025/08/11 09:25:26 pm        539
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានសម្រេចផ្អាកមុខងារឯកឧត្ដម ស៊ាន បូរ៉ាត ដែលជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ហើយត្រូវមកបង្ហាញខ្លួនរៀងរាល់ថ្ងៃធ្វើការនៅអង្គភាពACU។ នេះបើតាមសេចក្ដីសម្រេចរបស់ឯកឧត្ដមទេសរដ្ឋមន្ដ្រី កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានធ្វើឡើងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។ឯកឧត្ដម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ត្រូវបាន ACU បើកការស៊ើបអង្កេត ជាមួយឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដោយពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ដែលមានបទល្មើសឆបោកទ្រង់ទ្រាយធំ និងមានពលរដ្ឋចាញ់បោករាប់ពាន់នាក់ គិតជាទឹកប្រាក់រាប់លានដុល្លារ៕

លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ សួរសុខទុក្ខ និងយកថវិការជូនដល់យោធិនរងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

2025/08/11 08:31:20 pm        164
ភ្នំពេញ ៖ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ និងក្រុមគ្រួសារ បានអញ្ជើញសួរសុខទុក្ខ និង នាំយកអំណោយផ្ទាល់ខ្លួន និងអំណោយសប្បុរសជនចូលរួមតាមរយ:លោកជំទាវ ជូនដល់យោធិនរងរបួសក្នុងសមរភូមិការពារទឹកដី ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា មន្ទីរពេទ្យព្រះកុសមៈ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ក្នុងគ្រាអញ្ចើញសួរសុខទុក្ខដោយផ្ទាល់នេះ លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ បានសម្តែងការស្ញប់ស្ញែងយ៉ាងក្រែងលែងជាទីបំផុតចំពោះវីរភាពដ៏មោះមុតអង់អាចក្លាហានរបស់វីរកងទ័ព។ របួសដែលបងប្អូនយោធិនទទួលរងនូវពេលនេះ ជាសក្ខីភាពបញ្ជាក់បានយ៉ាងច្បាស់អំពីស្មារតីភាពស្មោះស្ម័គ្រ ក្នុងការការពារដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា មិនឲ្យជាតិសាសន៍ដទៃណាមួយមកឈ្លានពាន ឬរំលោភបំពានបាននោះឡើយ ។ លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ បានមានប្រសាសន៍ លើកទឹកចិត្តទៅកាន់បងប្អូនយោធិនកំពុងរងរបួស សូមកុំគិតច្រើន និងកុំមានការព្រួយបារម្ភច្រើនអី ព្រោះអ្វីៗដែលបងប្អូនបានលះបង់នេះ វាស័ក្តិសមបំផុតហើយ ដែលសូម្បីតែលោកជំទាវ ស្វាមី និងក្រុមគ្រួសារ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស នឹងចងចាំទុកក្នុងចិត្តជានិច្ច ពីវីរភាពដ៏ហានក្លារបស់បងប្អូន សម្រាប់ប្រទេសជាតិ នៅក្នុងកាលៈទេសៈដ៏សំខាន់មួយនេះ ។ ឈ្លៀតក្នុងឱកាសដដែលនោះ ឯកឧត្តម ជួន ណារិន្ទ ក្នុងនាមជាស្វាមី និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកនៅជួរក្រោយ គឺតែងតែនៅជិត និងគៀកក្បែរជានិច្ចជាមួយបងប្អូនអ្នកសមរភូមិមុខ ដោយមិនទៅណាចោល ចំពោះបងប្អូនយោធិននោះឡើយ ។ ពិសេសប្រមុខថ្នាក់ដឹកនាំដ៏ឆ្នើមរបស់កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចទាំងទ្វេ តែងតែនៅគិតគូជានិច្ចជាមួយកងទ័ពសមរភូមិមុខ ក៏ដូចជាយោធិនរងរបួស ឬយោធិនពលី ក្នុងបុព្វហេតុប្រទេសជាតិ ។ ឯកឧត្តម ជួន ណារិន្ទ និងលោកជំទាវ សូមឲ្យបងប្អូនយោធិនរងគ្រោះ កំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យទាំង០៣ខាងលើនេះ សូមព្យាយាមសម្រាកឲ្យបានច្រើន ហូបឲ្យបានគ្រប់គ្រាន់ ស្តាប់តាមវេជ្ជបញ្ជាររបស់ក្រុមគ្រូពេទ្យឲ្យបានត្រឹមត្រូវ និងសូមជូនពរឲ្យបងប្អូនឆាប់ជាសះស្បើយពីរបួស និងឆាប់បានវិលត្រឡប់ទៅសម្រាកនៅភូមិឋានវិញរៀងៗខ្លួន នៅពេលខាងមុខ ។ យោធិនទាំងអស់ដែលទទួលបានការចុះសួរសុខទុក្ខ ពីសំណាក់លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ ក៏បានសម្តែងអារម្មណ៍រំភើបរីករាយ និងបានថ្លែងអំណរគុណ ចំពោះលោកជំទាវ និងក្រុមគ្រួសារ ដែលបានចំណាយពេលវេលាអញ្ចើញមកសួរសុខទុក្ខ ដោយយោធិនចាត់ទុកថា សកម្មភាពនេះ គឺជាការបញ្ជាក់ឲ្យឃើញពីទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ខ្មែររួបរួមខ្មែរ មិនថាទោះក្នុងតម្លៃ ឬកាលៈទេសៈណាមួយនោះទេ ពោលគឺខ្មែរតែងចេះនៅជួយយកអាសារគ្នាជានិច្ច ៕អត្ថបទ៖ កុម្ភៈ

ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្លាស់ប្តូរហេដ្ឋារចនាសម្ព័នផ្លូវជនបទ មានការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស

2025/08/11 06:14:01 pm        283
កំពង់ចាម ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញផ្លាស់ប្តូរហេដ្ឋារចនាសម្ព័នផ្លូវនៅតាមជនបទ មានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់ រហ័ស ពីតំបន់ជនបទដែលគ្មានផ្លូវ មកមានផ្លូវធ្វើដំណើរបាន ជាពិសេសការប្រែក្លាយពីផ្លូវល្បាយក្រួស មកជាផ្លូវក្រាលកៅស៊ូ ឬផ្លូវ បេតុង ដោយផ្តល់ប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ច។​ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅ ក្នុងការត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារ សម្រេចបាន ៦៥% សម្រាប់ការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ ខ្សែ ប្រវែង ២ ៥០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ, សាងសង់លូមូលមុខបីចំនួន១កន្លែង និងលូមូលមុខមួយចំនួន ២ កន្លែង ស្ថិតនៅឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិវឌ្ឍន៍ហេដ្ឋារចនា- សម្ព័ន្ធរូបវ័ន្តតាមជនបទ រាជរដ្ឋាភិបាលបាននិងកំពុងបន្តកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើក កម្ពស់ជីវភាពរស់នៅ, និងការផ្តល់សេវាសង្គមនានាជាច្រើន ដើម្បីសេដ្ឋកិច្ច សង្គមកិច្ច និងដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅ តាមមូលដ្ឋាន សម្រាប់ការរស់នៅប្រកបដោយភាពថ្លៃថ្នូរ។ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្តថា ជុំវិញការអភិវឌ្ឍផ្លូវជនបទនេះ ឃើញថា ចាប់តាំងពីកម្ពុជាទទួលបានសុខសន្តិភាព បណ្តាញផ្លូវនៅតាមជនបទ បានកើតឡើងជាហូរហែរ ពោលគឺតំបន់ដែលគ្មានផ្លូវ មកមានផ្លូវដើរបាន, តំបន់ដែលមានផ្លូវពិបាក មកមានផ្លូវធ្វើដំណើរបានស្រួល ជាក់ស្តែងគិតមកដល់ពេលនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាន និងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬបេតុង សម្រាប់ ផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវរបស់នាយកដ្ឋានវិស្វកម្ម ក្រសួងការពាជាតិ ដែលបាននិងកំពុងស្ថាបនា និងសូមជំរុញឱ្យចប់ទៅតាមផែនការ, ព្រោះផ្លូវគឺជាអាទិភាពទី១ ដែលក្រសួងបានផ្តោតសំខាន់លើការ អភិវឌ្ឍ និងជាតម្រូវការចាំចាច់ ដើម្បីជំរុញចលនាសេដ្ឋកិច្ចនៅតំបន់ជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡា ជាពិសេសតំបន់ផលិតកម្ម ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើគមនាគមន៍របស់ប្រជាពលរដ្ឋ ជាពិសេសទំនាក់ទំនង់ក្នុង សេដ្ឋកិច្ច និងសង្គម និងការទទួលសេវាផ្សេងៗជាដើម៕អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យលើវឌ្ឍនភាពរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ និងត្រៀមលក្ខណៈនៃការហោះហើរសាកល្បង នៅថ្ងៃទី១៥ ខែសីហានេះ

2025/08/11 04:42:33 pm        190
នារសៀលថ្ងៃចន្ទ ២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំក្រុមការងារចុះត្រួតពិនិត្យលើវឌ្ឍនភាពរបស់កាអាកាសយានដ្ឋានអន្តរជាតិតេជោ និងត្រៀមលក្ខណៈនៃការហោះហើរសាកល្បង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (CAIC)និងក្រុមការងារ និងមន្ត្រីបច្ចេកទេស និងផ្នែកពាក់ព័ន្ធផ្សេងទៀត។

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងធ្វើការហោះហើរសាកល្បងនៅថ្ងៃទី១៥ សីហាខាងមុខនេះ

2025/08/11 04:38:46 pm        251
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងធ្វើការហោះហើរ សាកល្បងនៅថ្ងៃទី១៥ ខែសីហាខាងមុខនេះ ទៅតាមដំណើរការនៃការធ្វើផែនការ និងការត្រៀមទុករួចរាល់។ក្នុងឱកាសអញ្ជើញមកត្រួតពិនិត្យលើវឌ្ឍនភាព អាកាសយានដ្ឋានអន្តរជាតិតេជោ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឱ្យដឹងថា កាលពីថ្ងៃទី៤ ខែសីហាកន្លងទៅថ្មីៗនេះ អាកាសចរណ៍ស៊ីវិលបានផ្តល់ជាផ្លូវ ការនូវអាជ្ញាបណ្ណដល់អ្នកវិនិយោគិនក្នុង ស្រុកដើម្បីដំណើរការ អាជីវកម្ម ដោយការផ្តល់ភ្លាមមិនអាចដំណើរការអាជីវកម្មភាពនោះទេ ដោយទុករយៈពេល ១ខែដើម្បីឱ្យអាជ្ញាបណ្ណមានសុពលភាព។ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា នៅថ្ងៃទី៤ ខែកញ្ញាខាងមុខ អាជ្ញាបណ្ណអាជីវកម្មនេះនឹងមានសុពលភាពអាចដំណើរការអាជីវកម្ម ជាផ្លូវ ការបាន ហើយឯកឧត្តមក៏បានបញ្ជាក់ដែរថា នៅថ្ងៃទី៩ ខែកញ្ញាពេលព្រឹក នឹងមានការផ្សព្វផ្សាយនូវឯកសារជាសាធារណៈពីការដាក់ដំណើរការ អាកាសយានដ្ឋាន អន្តរជាតិតេជោ កម្រិត 4Fនៅទីនេះផងដែរ។បើតាមការបញ្ជាក់ពីឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ យន្តហោះដែលហោះសាកល្បងនាថ្ងៃទី ១៥ ខែសីហាខាងនេះគឺជាប្រភេទយន្តហោះពាណិជ្ជកម្ម ជាកម្រិតយន្តហោះប្រភេទមធ្យម ប្រភេទAirbus 320 ដែលការហោះនេះគឺក្នុង គោលបំណងត្រួតពិនិត្យរាល់ឧបករណ៍បច្ចេកទេស ទាំងអស់ ដែលដាក់ ដំណើរការនៅ អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ។ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលេីកឡេីងបន្តថា ក្រុមហ៊ុនដែលកំពុងដំណើរការ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានចំនួន ៣២ក្រុមហ៊ុនរួមទាំងក្រុម ហ៊ុនក្នុង ស្រុក ប៉ុន្តែ ឯកឧត្តមសង្ឃឹមថា នៅពេលប្តូរ មក អាកាសយានដ្ឋា ថ្មីនេះ នឹងមានក្រុមហ៊ុនអន្តរជាតិថ្មីៗមកបន្តទៀត ដែលនៅចំពោះមុខនេះ មានក្រុមហ៊ុនខ្នាតយក្សចំនួនផងដែរ។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់បាន ១០០% ខណៈព្រលានថ្មីនេះ គ្រោងបើកដំណើរការនៅថ្ងៃទី៩ ខែ កញ្ញាខាងមុខនេះ។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕អត្ថបទ៖ ឈិត បូរ៉ាវី

ម្ចាស់អគារកម្ពស់៧ជាន់ នៅខណ្ឌដូនពេញ ដែលសាងសង់គ្មានច្បាប់អនុញ្ញាត នោះ​អាជ្ញាធរ​នឹង​ចាត់​វិធានការ​ផ្លូវច្បាប់

2025/08/11 04:28:15 pm        1159
ភ្នំពេញ៖ ទីតាំងការដ្ឋានអាគារកម្ពស់៧ជាន់ ដែលកំពុងដំណើរការសាសង ដោយគ្មាន​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញចុះ ផ្អាកការសាងសង និង​ឲ្យ​កម្មករ​ទាំង​អស់​ចេញ​ពី​ទីតាំង​ការដ្ឋាន និងព្រមានចាត់វិធានការម្ចាស់អាគារសំណង់ តាមផ្លូវច្បាប់។លោក ឃ្លាំង ហួត ព្រមានបែបនេះខណៈលោកដឹកនាំមន្ត្រីជំនាញផ្នែកសុរិយោដីខណ្ឌ-រាជធានី ចុះទៅឃាត់សំណង់រឹងមាំចំនួន៧ជាន់ និងត្រៀមសាងសង់១ជាន់ថែមទៀត ដែលជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ុយ អ៊ាងហេង បានសាងសង់ដោយគ្មានច្បាប់អនុញ្ញាត គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ស្ថិតតាមបណ្តោយ ផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា លោកទទួលបានបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យដឹកនាំមន្ត្រីជំនាញ ចុះមកត្រួតពិនិត្យសំណង់មួយនេះ ដែលបាននិងកំពង់សាងសង់ រំលោភច្បាប់។ ក្រោយចុះត្រួតពិនិត្យលោក ឃ្លាំង ហួត បានបញ្ជាឲ្យអាជ្ញាធរខណ្ឌ ត្រូវផ្អាកការដ្ឋានសាងសង់ជាបន្ទាន់ ហើយកម្មករត្រូវចាកចេញពីការដ្ឋានជាបន្ទាន់។ មន្ទីរ ដ.ន.ស.ស ត្រូវពិនិត្យលិខិតអនុញ្ញាតសាងសង់ និងលក្ខណៈបច្ចេកទេស សាងសង់ឲ្យបានត្រឹមត្រូវ (គ្រឹះគ្រឿងបង្គំសំណង់)។សូមបញ្ជាក់ថាយោងទៅតាមសេចក្តីជូនដំណឹងរបស់សាលាខណ្ឌដូនពេញ និងដោយសំអាងថា សំណង់ដែលកំពុងសាងសង់នេះ មិនមានច្បាប់សាងសង់នោះទេ ឲ្យសាងសង់សំណង់ ដែលចេញដោយស្ថាប័នជំនាញ ហើយម៉្យាងទៀត សំណង់នេះ បានសាងសង់ដោយគ្មានលិខិតអនុញ្ញាតនៅឡើយទេ ខណៈអាជ្ញាធរខណ្ឌ-រាជធានី បានចុះហាមឃាត់ជាច្រើនលើកច្រើនសារមកហើយ ហើយអាជ្ញាធរខណ្ឌ បានណែនាំឲ្យទៅធ្វើច្បាប់សាងសង់ផងដែរ។ ជាចុងក្រោយ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ពិសេសក្នុងខណ្ឌដូនពេញ មុននឹងមានការសាង់សង់សំណង់អ្វីមួយ ត្រូវទៅសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ និងពីផ្នែកជំនាញឲ្យបានត្រឹមត្រូវជាមុនសិន ជៀសវាងការខាតបង់ និងការលំបាកដល់ខ្លួនយើង នៅថ្ងៃក្រោយ ដែលកើតឡើងដោយសារតែគ្មានច្បាប់ទំលាប់នេះ៕ អត្ថបទ៖ កុម្ភៈ

ស្រ្តីគ្រួសារយុទ្ធជន២៧០នាក់ កំពុងត្រៀមសម្រាល និងសម្រាលរួច នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ទទួលការយកចិត្តទុក្ខដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

2025/08/11 04:18:29 pm        518
គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជាលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង ឯកឧត្តម គុច លីណា អនុប្រធានអចិន្ត្រៃយ៍សាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញ​សួរសុខ​កុមារ និងស្ត្រីត្រៀមសម្រាល និងសម្រាលកូនរួចជាគ្រួសារយុទ្ធជនចំនួន២៧០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប។ ក្នុងឱកាសនោះលោកជំទាវអគ្គលេខាធិការបាននាំយកនូវព្រះរាជបន្ទូល និងព្រះសវណីយ៍ផ្តាំផ្ញើ​សួរសុខទុក្ខ និងក្តីនឹករលឹកពីព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង​សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ដែលជានិច្ចកាល​តែងតែទុកការលំបាករបស់ប្រជានុរាស្ត្រ និងប្រជាពលរដ្ឋជាការលំបាករបស់ផ្ទាល់​របស់លោកជានិច្ច។ លោកជំទាវអគ្គលេខាធិការ បានថ្លែងអំរគុណ និងកោតសរសើរយ៉ាង​ជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃ មន្ទីរពេទ្យជ័យវរ្ម័នទី៧ខេត្តសៀមរាប ដែលបាន​ខិតខំ​លះបង់កម្លាំងកាយ-ចិត្ត ជួយសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹម​ដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ ប្រកបដោយស្នាមញញឹម និងចេញពី​បេះដូង និងសូមកុមារ និងស្ត្រីត្រៀមសម្រាលនិងសម្រាលកូនរួច ត្រូវអនុវត្តតាមប្រសាសន៍​របស់​លោកគ្រូអ្នកគ្រូពេទ្យ និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីឆាប់ជាសះស្បើយឡើងវិញ។សូមបញ្ជាក់ថា ក្នុងនោះ មានដូចជាកុមារា ធី កម្សត់ អាយុ១០ឆ្នាំ ដែលត្រូវគ្រាប់ផ្លោង ពី​យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលរស់នៅភូមិតាមាន់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ​ ត្រូវបានក្រុមគ្រូពេទ្យ ​បានវះកាត់សង្រ្គោះជីវិត និងព្យាបាលដោយ​ទទួល​បានជោគជ័យផងដែរ៕ អត្ថបទ៖ សំ ងីម

កាកបាទក្រហមកម្ពុជា ទទួលអំណោយពីសមាគមឱសថការីបារាំង-ខ្មែរ និង Framentis Vitae Asia ( ហ្វ្រង់ម៉ង់ទីស វីតា អាស៊ី)

2025/08/11 03:59:22 pm        614
ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី បាន​ទទួល​ជួបសវនាការ និងទទួលអំណោយជា អង្ករ ថ្នាំពេទ្យ និងថវិកា ពី​សមាគម​ឱសថការីបារាំង-ខ្មែរ (GFC PHARMA) ​ដែលដឹកនាំដោយ លោកស្រី រ៉ាវ៉ាំង តាន់ ម៉ង់ណឺតូ (Mme Ravine Tan Menneteau) និង​សមាគម Fragmentis Vitae Asia ដឹកនាំដោយ លោកស្រី ប៊ួន រតនា (Mme Buon Ratana)។ពិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងមូលនិធិគន្ធបុប្ផាកម្ពុជា​ ដែលតំណាងដោយ លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សា​បរធនបាល​ នៃមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញចូលរួមផងដែរ។ ក្នុងជំនួបនេះលោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខ និង​ថ្លែងអំណរគុណពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសប្បុរសជនអស់ដែលបានចូលរួមចែករំលែកក្តីស្រឡាញ់ជាមួយកាកបាទក្រហមកម្ពុជា ក្នុងការ​ជួយសម្រាលការលំបាកដល់​ប្រជាជនភៀសសឹក ដែលកំពុងត្រូវការជាចាំបាច់នូវតម្រូវ​ការខាង​ផ្នែកសុខភាព អនាម័យ និងស្បៀងអាហារ ជាពិសេសការគិតគូរពីការស្តារឡើងវិញ​នៅពេលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ។ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលតែងតែបានឧបត្ថម្ភគាំទ្រដល់កាកបាទ​ក្រហម​កម្ពុជា ព្រោះថានេះមិនមែនជាលើកទីមួយឡើយ ជាក់ស្តែងដូចជាពេលកន្លងមក បន្ទាប់​ពីកាក​បាទក្រហមកម្ពុជាបានទទួលថ្នាំពេទ្យភ្លាមៗ គឺបានចាត់ចែងប្រគល់បន្តជូនដល់មន្ទីរពេទ្យធំៗ​មួយចំនួន​ក្នុងរាជធានីភ្នំពេញផងដែរ។ ជាមួយគ្នានេះដែរ លោកជំទាវបានគូសបញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្នាំពេទ្យប៉ារ៉ាសេតាម៉ុលចំនួន ៤០០.០០០គ្រាប់ ដែលបានទទួលនាពេលនេះ កាកបាទក្រហមកម្ពុជា ក៏ត្រូវប្រគល់ជូនទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ភ្លាមៗដែរ ព្រោះថាអំណោយជាថ្នាំពេទ្យនេះ គឺជាតម្រូវចាំបាច់សម្រាប់ មន្ទីរពេទ្យ ដែលកំពុងជួយ​ដល់កុមារទូទាំងប្រទេសកម្ពុជា ហើយជាពិសេសស្ថិតក្នុង​កាលៈទេសៈនេះដែរ​មន្ទីរពេទ្យ ក៏មាន​បន្ទុកថែមមួយទៀតគឺជួយទៅដល់កុមារដែលរងគ្រោះដោយស្ថានភាពតានតឹងនៅតាមបន្ទាត់ព្រំដែន។ យ៉ាងណាម៉ិញ សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា, កាកបាទក្រហមកម្ពុជា គឺតែងតែឧបត្ថម្ភថវិកា ១លានដុល្លារ ជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១២រៀងមក។ ជាការឆ្លើយតបក្រុមសប្បុរសជន មានក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ឱកាសឱ្យពួកគាត់បាននាំយកអំណោយ​មក​ជួយកាកបាទក្រហមកម្ពុជាជាថ្មីម្តងទៀត បើទោះបីជាពួកគាត់រស់នៅប្រទេសបារាំងក្តី តែបេះដូងរបស់ពួកគាត់នៅជាប់ជាមួយប្រជាពលរដ្ឋខ្មែរក្នុងប្រទេសជានិច្ច ហើយថ្ងៃនេះជា​សក្ខីភាពមួយបង្ហាញពីទឹកចិត្តបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ក្នុងការចូលរួមគាំទ្រ និងស្រឡាញ់សន្តិភាពជាមួយបងប្អូនប្រជាពលរដ្ឋក្នុងប្រទេស ជាពិសេសគឺបង្ហាញពីកម្លាំង​សាមគ្គីគ្នា ក្នុងស្មារតីខ្មែរតែមួយ ខ្មែររួមរួមគ្នា ខ្មែរខ្លាំង។ សូមបញ្ជាក់ អំណោយសប្បុរសជនប្រគល់ជូនកាកបាទក្រហមកម្ពុជានៅពេលនេះ មាន​សមាគមឱសថការីបារាំង-ខ្មែរ អង្ករ ១០តោន និងថ្នាំពេទ្យ ប៉ារ៉ាសេតាម៉ុល ៤០ម៉ឺនគ្រាប់, សមាគម Fragmentis Vitea Asia ឧបត្ថម្ភថវិកា ២.៥០០អឺរូ។ ភ្លាមនោះកាកបាទក្រហមកម្ពុជា ក៏បានប្រគល់​ថ្នាំពេទ្យជូនមន្ទីរពេទ្យគន្ធបុប្ផាដែលទទួលដោយលោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធាបុប្ផាភ្នំពេញ។ ដោយឡែក សប្បុរសជនក៏បានប្រគល់ថវិកា ២ម៉ឺន​ដុល្លាអាម៉េរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា ផ្ទាល់ផងដែរ។ បន្ទាប់ពីពិធីប្រគល់-ទទួលអំណោយខាងលើនេះ លោកជំទាវ ម៉ែន នារីសោភ័គ បានទទួលស្វាគមន៍ និង​ទទួលអំណោយពីសប្បុរសជនដែលជាថ្នាក់ដឹកនាំ​ និងបុគ្គលិក ក្រុមហ៊ុន Dynamic Argon Co., Ltd ដែល​បានឧបត្ថម្ភថវិកា ២.០០០.០០០ រៀល (ពីរលានរៀល) និងសម្ភារប្រើប្រាស់​ចាំបាច់មួយចំនួនទៀត​ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាជនភៀសសឹក​ផងដែរ៕ អត្ថបទ: សំ ងីម

បទវិភាគ៖ ថៃឈ្លានពានដោយស្ងៀមស្ងាត់ និងបង្កហេតុដោយបើកចំហ

2025/08/11 03:43:20 pm        1803
ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០២៥ មក ភាគីកម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់ប្រកបដោយសុឆន្ទៈ និង​ស្មោះត្រង់​ក្នុង​ស្មារតីស្រឡាញ់សន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ដោយឡែក ភាគីថៃវិញបាន​បង្ហាញ​ចេតនាបំផ្លាញកិច្ចព្រមព្រៀងនេះយ៉ាង​ច្បាស់ តាមរយៈ​ការ​ប្រើ​ប្រាស់​វិធី​សាស្ត្រ ឈ្លានពានដោយស្ងៀមស្ងាត់ ដូចជាការប្រើកងទ័ពឱ្យរុលចូលទឹកដីកម្ពុជា ដើម្បី​រាយ​បន្លា​លួស ការឈូសផ្លូវចូលក្នុងដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា ព្រម​ទាំង​ការ​បាញ់​ជំពាម​កៅស៊ូជំនួសដោយកាំភ្លើងមកលើកងទ័ពកម្ពុជាជាដើម។ របៀបដែល​កង​ទ័ព​ថៃ​ធ្វើ​នេះ​គឺ​ជា​ការ​ឈ្លានពានដោយស្ងៀមស្ងាត់ដែលមានចរិត បង្កហេតុដើម្បីបំផ្លាញ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​ប្រសិន​បើភាគីកម្ពុជាអស់ការអត់ធ្មត់។ម្យ៉ាងទៀត នៅពេលដែលកងទ័ពថៃផ្លាស់ទីចូលមកក្នុង​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ទាំង​បំពាន​ នៅក្រោយ កិច្ចព្រមព្រៀងឈប់បាញ់ ពួកគេបានបង្ហាញចរិតបង្ករឿងជាចំហ តាមរយៈ​ការ​បង្កើត​ព័ត៌មានក្លែងក្លាយដើម្បីចោទប្រកាន់កម្ពុជា ក្នុងចេតនាបង្កើត​លេស​ដើម្បី​បិទ​បាំង​អំពើ​ល្មើស​របស់ខ្លួន។ជាក់ស្តែង ដើម្បីមានលេសចល័តទ័ព ពួកគេតែងតែចោទប្រកាន់កម្ពុជាថាបានចល័តកងទ័ព។ ដើម្បី​មានលេសចល័តសព្វាវុធ ពួកគេតែងស្រែកថាកម្ពុជាចល័តសព្វាវុធ។ ដើម្បី​មាន​លេស​រុល​ចូល​ទឹក​ដីកម្ពុជា ពួកគេអះញអាងថា កងទ័ពកម្ពុជារុលចូលទឹកដីរបស់ថៃ។ ទាំងនេះគឺ​ជា​ការ​បង្ក​រឿង​ជា​ចំហរ​ដោយមិនខ្មាសអៀនព្រោះតែមហិច្ឆតាចង់បានទឹកដីកម្ពុជាដោយប្រើប្រាស់កលល្បិច «ស្វាស៊ីបាយរួចលាបមាត់ពពែ»។នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ នេះមានព័ត៌មានថា ទាហានថៃ​បាន​ដើរ​ជាន់​មីន​បណ្តាល​ឱ្យ​របួស​៣នាក់ក្នុងនោះម្នាក់ដាច់ជើងទាំងសងខាង។ នេះមិនមែនជាលើកទី១​ទេ​ដែល​ទាហាន​ថៃ​ដើរ​រុលចូល​ក្នុង​ដីមានមីនប្រឆាំង មនុស្សដែលសល់ពីសម័យសង្គ្រាម។ ប៉ុន្តែរាល់លើក ពួកគេតែង​ចោទ​កម្ពុជា​ជាអ្នកដាក់មីនថ្មីៗ ហើយដាក់នៅលើទឹកដីថៃ។ តាមការពិត មីនទាំងនោះជា​កាក​សំណល់​សល់​ពីសម័យសង្គ្រាមសោះ។រឿងនេះងាយយល់ណាស់ ពីព្រោះសូម្បីប្រជាជនសាមញ្ញម្នាក់ក៏យល់បានដែរ ដោយ​គ្រាន់​តែ​លើក​សំណួរ​មួយយ៉ាងសាមញ្ញសួរថា តើកងទ័ពថៃជាន់មីននៅលើដីថៃឬលើដីកម្ពុជា? បើជាន់​មីន​នៅ​លើទឹកដីថៃ ច្បាស់ណាស់ថា កងទ័ពថៃខ្លួនឯងជាអ្នកដាក់ តែបើជាន់មី​ន​នៅ​លើ​ទឹក​ដី​កម្ពុជា មានន័យថា ពួកគេឈ្លានបានចូលទឹកដីកម្ពុជាដែលមានគ្រាប់មីនសល់ពីសម័យសង្គ្រាម។ ប៉ុន្តែពួកគេមិនដែលហានទទួលស្គាល់ការពិតនោះទេ តែបែរជាចោទកង​ទ័ពកម្ពុជាថាជា​អ្នក​ដាក់​មីន​ថ្មីដើម្បីមួលបង្កាច់ចោទប្រកាន់។កាលពីមុនការផ្ទុះអាវុធថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ក៏មានព្រឹត្តិការណ៍ផ្ទុះមីនដូចគ្នាដែរ ហើយការចោទប្រកាន់មកលើកម្ពុជាក៏ដូចគ្នា។ ក្រោយព្រឹត្តិការណ៍ផ្ទុះមីន មេភូមិភាគ ២ របស់ថៃបានព្រមានបិទប្រាសាទតាមាន់ធំ រួចហើយក៏បើកការវាយប្រហារប្រដាប់អាវុធមកលើកងទ័ពកម្ពុជាតែម្តង។ ឥឡូវនេះ ព្រឹត្តិការណ៍ដូចគ្នាបានកើតឡើងម្តងទៀត ហើយការព្រមានបិទប្រាសាទតាមាន់ធំដោយមេភូមិភាគ ២ ក៏កើតឡើងដូចគ្នា។ដូច្នេះ បើមានការផ្ទុះអាវុធជាថ្មីដោយបំពានបទឈប់បាញ់គឺប្រាកដណាស់ថា ថៃជាអ្នកបាញ់មុនតាមគំរោងផែនការដែលបានរៀបចំទុកជាមុនរួចស្រេចដូចការផ្ទុះអាវុធនៅថ្ងៃទី២៤ ខែកក្កដាដដែល។សរុបមកវិញ ថៃគឺជាអ្នកបង្កហេតុដោយគ្មានសង្ស័យឡើយ ហើយការផ្ទុះអាវុធនេះទៀតសោតគឺជាសេណារីយ៉ូដែលត្រូវបានរៀបចំទុកជាមុនយ៉ាងល្អិតល្អន់ ក្នុងគោលបំណងឈ្លានពានទឹកដីកម្ពុជាតាមផែនទីឯកតោភាគីរបស់ខ្លួន។ ដូច្នេះហើយបានជានៅពេលបទឈប់បាញ់ចូលជាធរមាន ពួកគេក៏ប្រើវិធីដើរចូលទន្ទ្រានទឹកដីខ្មែរ ដែលពួកគេប៉ុនប៉ងយកធ្វើជាកម្មសិទ្ធិទាំងនោះ ដោយបំពានលើបទឈប់បាញ់ ជាពិសេសបំពានការព្រមព្រៀងគ្នា ១៣ ចំណុចនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានចិននិងសហរដ្ឋអាមេរិកចូលរួមសង្កេតការណ៍ដែលមានចែងពីការហាមប្រាមការចល័តទ័ពនិងការដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើង។ដូច្នេះ សូមសហគមន៍អន្តរជាតិដែលមានអនុព័ន្ធយោធាបរទេស បេសកកម្មការទូត ក្រុមអ្នកសង្កេតការណ៍អន្តរកាល ជាពិសេសសហរដ្ឋអាមេរិក ម៉ាឡេស៊ី និងចិន ដែលជាអ្នកដើរតួនាទីគន្លឹះក្នុងការបង្កើតឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់នេះជួយធ្វើជាសាក្សីនិងថ្កោលទោសការបំពានបទឈប់បាញ់របស់ថៃហើយការពារបុព្វហេតុការពារបូរណភាពទឹកដីដោយស្មោះត្រង់របស់កម្ពុជា៕ដោយ វង្ស មករា — សាស្ត្រាចារ្យនិងអ្នកវិភាគនយោបាយទស្សនៈដែលបានលើកឡើងនៅទីនេះគឺជាទស្សនៈរបស់អ្នកនិពន្ធ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីតាលីស៊ើបអង្កេតការឃុំខ្លួនសកម្មជនកងនាវាជំនួយ ពីសំណាក់អ៊ីស្រាអែល
05/04/2026 08:05 PM
បងប្រុស៖ ម្ចាស់ពានរង្វាន់ណូបែល លោកស្រី Mohammadi ត្រូវការការព្យាបាលបេះដូងបន្ទាន់ នៅអ៊ីរ៉ង់
05/04/2026 08:05 PM
​ អារ៉ាប់រួម បញ្ជាក់ថា អ៊ីរ៉ង់បានបាញ់យានដ្រូនទៅលើនាវាដឹកប្រេង នៅច្រកសមុទ្រ Hormuz
05/04/2026 07:05 PM
បេសកជនក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump នឹងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល ពាក់ព័ន្ធការរឹតបន្តឹង នៅហ្កាហ្សា
05/04/2026 07:05 PM
រុស្ស៊ីនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការបណ្តេញអ្នកការទូតដោយអូទ្រីស
05/04/2026 07:05 PM
អ៊ីរ៉ង់ជំរុញឲ្យនាវាជៀងវាងការចូលទៅក្នុងច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់
05/04/2026 07:05 PM
សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
05/04/2026 07:05 PM
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
05/04/2026 07:05 PM
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
05/04/2026 07:05 PM
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី
05/04/2026 07:05 PM