សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី

ព័ត៌មានជាតិ

ឯកឧត្ដមបណ្ឌិត គុណ ញឹម នាំយកអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនកងពលធំអន្ដរាគមន៍លេខ ២

2025/08/11 03:33:45 pm        515
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង​ជាប្រធាន​សមាគម​សង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា ​និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រី​គយ​ និងរដ្ឋាករមួយចំនួនបានប្រគល់អំណោយរបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជា សម្ភារៈ បរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនកងពលធំអន្ដរាគមន៍លេខ ២ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។ឯកឧត្ដមបណ្ឌិត គុណ ញឹម បានពាំនាំផ្ដាំផ្ញើការសួរសុខទុក្ខនិងកោតសរសើរពីសំណាក់ សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ដែល កំពុងបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន​មោះមុត​ការពារបូរណភាពទឹកដី ប្រឆាំងសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា ប្រកបដោយ​ឧត្តមគតិស្នេហាជាតិដ៏ឧដុង្គឧត្តម និងការលះបង់ខ្ពស់បំផុត ។ អំណោយនិងថវិកាដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់កងពលធំអន្ដរាគមន៍លេខ ២ រួមមាន ម៉ូតូ Honda Wave ឆ្នាំ២០២៥ ចំនួន ៦គ្រឿង, Mobile Power Stations 315000mAh (600W) ចំនួន ២៥ គ្រឿង, មី ២០០កេស, នំទាហាន ១៦១កេស (សរុប ៦,០០០ដុំ), កាហ្វេ 3 in 1 ៨៤កេស(សរុប២,០០០កញ្ចប់), ទឹកដោះគោខាប់ ៨៤កេស (សរុប ៤,០៣២កំប៉ុង), ត្រីខ ៦០កេស (សរុប ៦,០០០កំប៉ុង), បាយក្ដាំង ៦០កេស (សរុប ៦,០០០កញ្ចប់), អំបុក ៣៣០គីឡូក្រាម, ស្ករស ១១៣គីឡូក្រាម, បារី ១៥កេស (សរុប ៧៥០សុង), ថ្នាំ Advil ២៥កំប៉ុង (១កំប៉ុង ៣៦០គ្រាប់) និងថវិកាមួយចំនួន ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា​បាននាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ ចំនួន ៥០០០ ​កញ្ចប់ (kits) និងថវិកាមួយចំនួនជូនវីរៈកងទ័ពជួរមុខដែលកំពុងត្រៀមប្រយុទ្ធនឹងទាហានថៃ ដែលឈ្លានពាន​មកលើ​អធិបតេយ្យភាពកម្ពុជា និងជូនប្រជាជនភៀសសឹកដែលគេចចេញមក​ទីសុវត្ថិភាព​នៅ​ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ៕ 

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្ត​ដឹកនាំក្រុមការងារ​ចូលរួមគោរពវិញ្ញាណក្ខន្ធ វីរ​យុទ្ធជនពលី​នៅសមរភូមិមុខ ក្នុងបុព្វហេតុ​ការពារ​បូរណ​ភាព​ទឹកដី

2025/08/11 12:53:16 pm        431
នៅព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុ​ប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន​សម្តេច​តេជោ (TYDA) បាន​បន្តអញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជនពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វ​ហេតុ​ការពារបូរណភាពទឹកដីកន្លងទៅនៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែល​មាន​ទី​តាំង​ស្ថិត​ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង។ក្នុង​ដំណើរអញ្ជើញចូលរួមបុណ្យសព និងសួរសុខទុក្ខក្រុមគ្រួសារយោធិនពលីនាថ្ងៃនេះ មាន​ចំនួ​ន​៣​គោលដៅ៖ គោលដៅទី១៖ គ្រួសារសព លោក អនុសេនីយ៍ត្រី សំរិទ្ធ ព្រី ស្ថិតនៅ​ក្នុង​ភូមិ​គោក ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង, គោលដៅទី២៖ គ្រួសារសព លោក អនុ​សេនីយ៍​ទោ មឿន សាម៉េត ស្ថិតនៅភូមិដូនទុង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង, និង គោលដៅ​ទី​៣៖ គ្រួសារសព លោកព្រិន្ទបាលឯក តែម សុខជា ស្ថិតនៅក្នុងភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ លោកជំទាវបណ្ឌិតក៏បានថ្លែងទៅកាន់ក្រុមគ្រួសារយោធិនពលី អំពីវីរភាពនៃការលះបង់ និង​បេសក​កម្ម​ក្នុងការការពារជាតិ និងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន ដែលត្រូវ​បាន​រាជ​រដ្ឋាភិបាលយកចិត្តទុកដាក់ ជាពិសេសមហាគ្រួសារខ្មែរដឹងគុណ និងចងចាំ​គុណូ​បការ​គ្មាន​ថ្ងៃ​បំ​ភ្លេច​បានសម្រាប់ជាតិយើង។ សូមឱ្យវិញាណក្ខន្ធយោធិនពលី បានទៅកាន់ទីស្ងប់សុខ និង​សុខ​គតិ​ភព​កុំបីឃ្លាងឃ្លាតឡើយ។ព្រមជាមួយគ្នានេះលោកជំទាវបណ្ឌិត ក៏បានពាំនាំសាររំលែកទុក្ខពីសំណាក់ សម្តេចតេជោ ប្រធាន​ព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចបវរធិបតី នាយក​រដ្ឋមន្ត្រី ចារឹកទុកជាការចងចាំជារៀងរហូតសម្រាប់ជាតិ និងជាការ​ដឹង​គុណ​ដល់​វីរ​ភាព​មិន​អាច​កាត់​ថ្លៃ​បានចំពោះការពលីលើសមរភូមិមុខក្នុងបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ និង​ដែនអធិបតេយ្យភាពកម្ពុជា។ លើសពីនេះ លោកជំទាវបណ្ឌិត ក៏បានផ្តល់​ជូ​ន​នូវ​អំណោយ​ជា​គ្រឿង​ឧប​ភោគបរិភោគ និងថវិកាមួយ​ចំនួន​ជូន​ដល់​ក្រុម​គ្រួសារ​យុទ្ធជន​ពលី​ដើម្បី​កសាង​ជីវភាព​ឱ្យ​កាន់​តែ​ប្រសើរឡើង ក្រោយពីបាត់បង់បង្គោលគ្រួសារផងដែរ៕

អភិបាលខេត្តកំពង់ស្ពឺ លើកទឹកចិត្តយុវជនកុំបោះបង់ការរៀនសូត្រ ដើម្បីមាន​សមត្ថភាព​ចូល​រួម​អភិវឌ្ឍន៍​ជាតិ

2025/08/11 11:47:59 am        525
កំពង់ស្ពឺ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តដល់និស្សិត ក៏​ដូច​យុវជនទាំងអស់ឱ្យបន្តការខិតខំរៀនសូត្រ ដើម្បីលើកកម្ពស់សមត្ថភាព ចំណេះ​ជំនាញ​រួម​ចំណែក​អភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន នៅក្នុងសម័យសកលភាវូបនីយកម្ម និងបច្ចេក​វិទ្យា​វិទ្យាសាស្ត្រ ។ក្នុងជំនួបសំណេះសំណាលជាមួយគណ:គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យនិងនិស្សិត នៃសាកល​វិទ្យាល័យ​អង្គរ​ខេមរា ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា រាជរដ្ឋាភិបាល មានបំណងប្រាថ្នាចម្បងតែមួយគត់ គឺ​ការ​ផ្តល់​ឱ្យ​ប្រជា​ពលរដ្ឋ​នូវ​ជីវភាពធូរធាចម្រុងចម្រើន និងការរស់នៅប្រកប​ដោយ​ភាព​សុខសាន្ត​ក្រោម​ម្លប់​នៃ​សន្តិភាព ព្រមជាមួយនឹងសិទ្ធិសេរីភាព និងឱកាស​គ្រប់​បែប​យ៉ាង​ក្នុង​ការ​កសាង​អភិវឌ្ឍ​ខ្លួន​ឱ្យ​ទទួល​បាន​ជោគជ័យ ។ឯកឧត្តមបានបន្តថា ជាការពិតណាស់ ការប្រែក្លាយគំនិត ឱ្យចេញជា​លទ្ធផល​ជាក់​ស្តែង​ប្រកប​ដោយ​និរន្តរភាព នៃការរីកចម្រើន គឺទាមទារនូវចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ក៏ដូចជា​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជម្នះនូវរាល់គ្រប់ឧបសគ្គ ។ ក្នុងន័យនេះ សូមពលរដ្ឋ​គ្រប់​មជ្ឈ​ដ្ឋាន ចូលរួមថែរក្សា និងប្រឹងប្រែងចាប់យកឱកាសអំណោយផលពីកត្តាសុខសន្តិភាព ស្ថិរភាព និងកំណើនឱ្យបានជាប្រយោជន៍សម្រាប់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ។ក្នុង​ឱកាសនោះ អភិបាលខេត្តកំពង់ស្ពឺ បន្ថែមថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃ​កម្ពុជា ​បានផ្តល់ឱកាសឱ្យវិស័យឯកជន ចូលរួមវិនិយោគលើវិស័យអប់រំ ដោយចាប់​ផ្តើម​ពី​ថ្នាក់​បឋម ​រហូតដល់ឧត្តមសិក្សា ដែលការណ៍នេះ ក៏ដូចជាការបើក​ឱកាស​សម្រាប់​សិស្ស​និស្សិត​យើង​ផងដែរ។ទន្ទឹមនេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានថ្លែងនូវការកោតសរសើរផងដែរ ទៅដល់និស្សិត យុវជន យុវនារីនៃខេត្តកំពង់ស្ពឺ ដែលស្រវាស្រទេញចំពោះការសិក្សា ចង់ចេះ ចង់ដឹង និង​ដើរ​ឱ្យ​ទាន់​សម័យ​កាលសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាវិទ្យាសាស្ត្រឋ ។ ជាមួយនោះដែរ សាស្ត្រា​ចារ្យ​ត្រូវ​ប្រកាន់ភ្ជាប់ នូវគោលការណ៍បណ្តុះបណ្តាល និងស្រាវ​ជ្រាវ​តាម​បែប​វិទ្យាសាស្រ្ត​នេះ​ជា​និច្ច​ ដោយសារគោលការណ៍សិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្រ្តនេះ និងជួយ​ឱ្យ​និស្សិត​មាន​ចំណេះ​ជំ​នាញពិតប្រាកដ ដើម្បីប្រកួតប្រជែងគុណភាពធនធានមនុស្ស ជាមួយ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​នានា៕ អត្ថបទ បាន សុខរិទ្ធិ

TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯង​ក្រោយ​វិដេអូ​ក្រុម​ក្បត់​ជាតិ​សរសើរ​ទាហាន​ឈ្លាន​ពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ

2025/08/11 10:57:37 am        4414
សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអគ្គភស្តុភារ ហិរញ្ញ​វត្ថុ​កង​កម្លាំង​ប្រដាប់​​អាវុធកម្ពុជា បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និង​ក្រៅ​ប្រទេស​ធ្វើ​ការ​ពិចារណា​ដោ​យខ្លួនឯង បន្ទាប់ពីស្តាប់នូវវិដេអូ​របស់ក្រុមក្បត់ជាតិ ដែល​បាន​លើក​សរសើរ​កង​ទ័ព​ឈ្លាន​ពាន​ថៃ ហើយបែរជាមកបង្អាប់ និងមូលបង្កាច់កងទ័ពខ្មែរគ្នាឯង ដោយ​ចោទ​ថា​ទាហាន​ខ្មែរ​យើង​បាញ់​ខុស​គោ​លដៅ​ទាហានថៃ បែរជាទៅចំ​ជនស៊ីវិលថៃទៅវិញ។តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ សម្តេច​តេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តចំពោះក្រុមក្បត់ជាតិទាំងនោះ ដោយ​មិន​ថា​តើ​គេ​ជា​មនុស្ស​ ឬជាសត្វ? តើគេស្នេហាជាតិឬក្បត់ជាតិ?។សម្តេចតេជោ ហ៊ុន សែន បានគូស​បញ្ជាក់ថា «ប​ង​ប្អូន​ជន​រួម​ជាតិ​ជា​ទី​ស្រឡាញ់! នៅ​ពេល​ប្រជាជន និង​កង​ទ័ព​យើង​បាន​និង​កំពុង​រង​ទុក្ខ​វេទនា​ដោយ​ការ​ឈ្លាន​ពាន​របស់​ថៃ​ដែល​ក្នុង​នោះ​សាលា​រៀន​ វត្តអារាម ផ្ទះ​ប្រជាជន​រហូត​ដល់​ប្រាសាទ​បុរាណ​រាប់​ទាំង​ប្រាសាទ​ព្រះវិហារ​ត្រូវ​កង​ទ័ព​ថៃ​បាញ់​ប្រហារ បង្ខំឲ្យប្រជាជនរាប់ម៉ឺនគ្រួសារត្រូវរត់ចោលផ្ទះសំបែងក្លាយជាជនភៀសសឹក ដែល​ជា​ការឈឺចាប់​របស់​ជាតិ​ទាំង​មូល​នោះ​ហេតុ​អ្វី​បាន​ជា​មាន​ជន​ជាតិ​ខ្មែរ​ម្នាក់​មក​និយាយ​សរសើរ​កង​ទ័ពថៃឈ្លានពាន និងបង្អាប់កងទ័ពខ្មែរទៅវិញ»។សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «តើគេ​ជា​មនុស្ស​ឬ​ជា​សត្វ? តើ​គេ​ស្នេហា​ជាតិ​ឬ​ក្បត់​ជាតិ? សូម​បងប្អូនស្តាប់និងគិតខ្លួនឯងផងចុះ។ ខ្ញុំ​សុខចិត្តប្រើផេកផ្លូវការរបស់ខ្ញុំ ដែល​មាន​មនុស្ស​តាម ១៥លាននាក់ជួយផ្សព្វផ្សាយសំដីពិតរបស់គាត់ដូចមានភ្ជាប់ជាមួយ»៕ វីដេអូ៖ https://t.me/btvnewscambodia/254812

ឯកឧត្តម គន់ គីម ស្នើដល់ពលរដ្ឋរស់នៅជាប់ទីតាំងគ្រាប់ផ្លោងតាមព្រំដែនបន្តស្នាក់នៅជំរុំ

2025/08/11 10:28:36 am        268
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានស្នើដល់ប្រជាពលរដ្ឋភៀសសឹកដែលនៅជាប់ទីតាំងមានគ្រាប់ផ្លោង និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមបន្តស្នាក់នៅជំរុំភៀសសឹក ដើម្បីធានាសុវត្ថិភាព។បន្ទាប់ពីកើតមានជម្លោះព្រំដែនកម្ពុជា-ថៃ រហូតដល់អនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ប៉ុន្តែតាមបណ្តោយព្រំដែននៅបន្សល់ទីតាំងគ្រាប់ផ្លោង និងយុទ្ធភណ្ឌមិនទាន់ផ្ទុះមួយចំនួននោះ។ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យជំរុំភៀសសឹកនៅវត្តបាត់ថ្កៅ ក្នុងស្រុកចុងកាល់ ដែលជាទីតាំងមួយក្នុងចំណោមទីតាំងផ្សេងទៀត ក្នុងខេត្តឧត្តរមានជ័យ។អំឡុងពេលចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា គិតមកទល់ថ្ងៃនេះ មានបងប្អូនជនភៀសសឹកជាច្រើនបានវិលត្រឡប់ទៅផ្ទះសម្បែងវិញជាបណ្តើរៗ ខណៈក្នុងចំណោមនោះ មានជំរុំភៀសសឹកទីតាំងវត្តថ្មកំបោរមួយតែប៉ុណ្ណោះដែលបន្តស្នាក់នៅច្រើនជាងគេ។ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងថា បងប្អូនជនភៀសសឹកដែលត្រឡប់ទៅផ្ទះសម្បែងវិញបណ្តើរៗនោះដើម្បីឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋវិលទៅប្រក្រតី លើកលែងតែជនភៀសសឹកនៅជិតទីតាំងមានគ្រាប់ផ្លោង និងយុទ្ធភណ្ឌដែលមិនទាន់ផ្ទុះគួរតែបន្តស្នាក់នៅជំរុំ ដើម្បីរង់ចាំឱ្យមានការបោសសម្អាតគ្រាប់ពីមន្រ្តីជំនាញសិន។ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា ចំពោះបងប្អូនជនភៀសសឹកដែលបន្តស្នាក់នៅជំរុំ រាជរដ្ឋាភិបាលនឹងទទួលខុសត្រូវដើម្បីធានាការផ្គត់ផ្គង់មិនថា ទាំងការស្នាក់នៅ ស្បៀង សម្ភារៈប្រើប្រាស់ ព្រមទាំងក្រុមគ្រូពេទ្យប្រចាំការសម្រាប់ថែទាំ និងជួយសង្គ្រោះ។បន្ថែមលើនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានឱ្យដឹងថា បន្ទាប់ពីមានជម្លោះព្រំដែនភ្លាម ប្រជាពលរដ្ឋដែលជម្លៀសទៅជំរុំសុវត្ថិភាពទទួលបានការយកចិត្តទុកដាក់យ៉ាងល្អបំផុតពីរាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្ត ដោយបានផ្តល់អំណោយស្បៀងជូនពួកគាត់ជាបន្តបន្ទាប់។ជាចុងក្រោយ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស សូមបន្តគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែង និងការពារដាច់ខាតចំពោះសុខសន្តិភាព ស្ថិរភាព និងបូរណភាពទឹកដីឱ្យខាងតែបាន ដើម្បីជាតិ និងប្រជាជន៕ 

PRESS RELEASE of the Spokesperson of the Ministry of National Defense of the Kingdom of Cambodia

2025/08/11 10:00:16 am        228
On August 10, 2025, General Boonsin Padklang, the Commander of Military Region 2 announced his retirement plan which is only 51 days away with the following actions: Firstly: to seize the Ta Krobei Temple which is under the legitimate control of Cambodia, and Secondly: declare the closure of the Tamoan Thom Temple which is situated within the Cambodian sovereignty and territorial integrity. This statement constitutes an undeniable evidence of a provocative and premeditated attempt to invade Cambodian sovereignty and territorial integrity. The above-mentioned actions of Military Commander Region 2, Boonsin Padklang amounts to a violation of the ceasefire agreement reached during the special meeting on July 28, 2025, and the spirit of the extraordinary meeting of the General Border Committee (GBC) held on August 7, 2025, in Malaysia. During this GBC Extraordinary meeting, Cambodia and Thailand agreed mainly on Point 2, which states that both parties must not move their troops, including refraining from patrolling beyond their current positions. Cambodia emphasizes its firm stance on peaceful resolution and adherence to the principle of peace and strictly implements the ceasefire agreement. Cambodia hopes that Thailand will also uphold these principles with sincerity to resolve the border disputes so as to restore peace for the peoples of both countries. Furthermore, the Ministry of National Defense launches appeal to the international community, especially the partner countries that have worked diligently which led to achieving this hard-earned ceasefire and also urges Thailand to respect this ceasefire agreement not only verbally but also through concrete actions, including halting all violations and provocations, and to immediately remove the barbed wires covertly laid on Cambodian territory. The Spokesperson reaffirms that the overall situation at the border remains calm, and both sides should continue to maintain this stability, to work towards improving this situation, avoiding any action that could hinder peace, stability and good relationship between the two countries which are not only the common aspirations of our two peoples, but also of the global community as clearly proven through many congratulatory messages and support for this ceasefire agreement as well as the positive outcomes resulting from the GBC Extraordinary meeting between Cambodia and Thailand.

ក្រសួងប្រៃសណីយ៍ ប្រកាសពី​ការផ្តល់​ជូន​អាហា​រូបករណ៍​ទេព​កោសល្យ​ឌីជីថល​តេជោ​ថ្នាក់​បរិញ្ញាបត្រ ៥០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

2025/08/11 09:52:31 am        352
ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្មវិធី អាហា​រូបករណ៍​ទេព​កោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើង ក្នុងគោលដៅរួម​ចំណែក​បង្កើន​ធន​ធាន​​មនុស្សជំនាញឌីជីថល ដែលនឹងក្លាយទៅជាមូលធនមនុស្សឌីជីថល ក្នុងការ​ជំរុញ​ការ​ប្រែ​ក្លាយ​សេដ្ឋកិច្ច​កម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល។ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ កម្មវិធី អាហា​រូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ជំនាញ​បច្ចេក​វិទ្យា​ឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៦ ជាដៃគូរបស់ ក.ប.ទ. ដូចខាងក្រោម៖១. គ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សាv បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចំនួន ២០០ កន្លែង- វិស្វកម្មសុសវែរ (Software Engineering)- វិទ្យាសាស្ត្រទិន្នន័យ (Data Science)- ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce)- វិស្វកម្មទូរគមនាគមន៍និងបណ្ដាញ (Telecommunications and Networking Engineering)- សន្តិសុខសាយប័រ (Cybersecurity)v វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ៤០ កន្លែង- វិស្វកម្មសុសវែរ (Software Engineering)- វិស្វកម្មបញ្ញាសប្បនិម្មិត និងសន្តិសុខសាយប័រ (AI Engineering and Cybersecurity)v សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ៣០ កន្លែង- វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecommunications and Electronic Engineering)- វិស្វកម្ម និងវិទ្យាសាស្ត្រទិន្នន័យ (Data Science and Engineering)- ព័ត៌មានវិទ្យា (Information Technology)- វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន (Information Technology Engineering)v សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ១០ កន្លែង- សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល (Digital Economy)- បច្ចេកវិទ្យាហិរញ្ញវត្ថុ (Financial Technology)- សហគ្រិនភាពសកលនិងនវានុវត្តន៍ (Global Entrepreneurship and Innovation) v សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon International University) ចំនួន ២០ កន្លែង- វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)- គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា (Management of Information System)- រចនាប្លង់ និងប្រព័ន្ធផ្សព្វផ្សាយ (Digital Arts and Design)v សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh - AUPP) ចំនួន ២០០ កន្លែង- ការគ្រប់គ្រងព័ត៌មានវិទ្យា / វិទ្យាសាស្ត្រកុំព្យូទ័រ (Information Technology Management / Computer Science) - បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communication Technology)- សន្តិសុខសាយប័រ (Cybersecurity)- បញ្ញាសិប្បនិម្មិត (Artificial Intelligence)- ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure)- ការអភិវឌ្ឍសុសវែរ (Software Development)- ការវិភាគទិន្នន័យ/ប្រព័ន្ធព័ត៌មាន (Data Analytics/Information Systems)- ការអភិវឌ្ឍនិងការរចនាកម្មវិធីអន្តរកម្ម (Interactive App Design and Development)២. អត្ថប្រយោជន៍នៃអាហារូបករណ៍និស្សិតជ័យលាភីនៃកម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖- កុំព្យូទ័រយួរដៃ ១គ្រឿង- ការរ៉ាប់រងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី ៣,១០០ - ២៤,៧០០ ដុល្លារអាម៉េរិក- ឱកាសទទួលបានការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យាទាំងក្នុងនិងក្រៅប្រទេស - ការជួយជ្រោមជ្រែងគាំទ្រពី ក.ប.ទ. ដើម្បីជួយសម្រួលដល់ការសិក្សារយៈពេល ៤ ឆ្នាំដោយជោគជ័យ។៣. លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជន បេក្ខនារី ទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយគណៈកម្មការអាហារូបករណ៍ ដោយត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖- ជាសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥ មាននិទ្ទេសរួម A B ឬ C- ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស ព្រមទាំងការសម្ភាសន៍ផ្ទាល់មាត់- សិស្សដែលមានជីវភាពក្រីក្រ មកពីតំបន់ដាច់ស្រយាល ជនមានពិការភាព និងសិស្សនារី ត្រូវបានលើកទឹកចិត្ត។៤. កាលបរិច្ឆេទ និងកន្លែងទទួលពាក្យការចុះឈ្មោះប្រឡងត្រូវធ្វើដាច់ដោយឡែកពីគ្នា ដូចខាងក្រោម៖ក. ចំពោះបេក្ខជន បេក្ខនារីដែលដាក់ពាក្យប្រឡងជ្រើសរើសការសិក្សានៅ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន និង សាកលវិទ្យាល័យជាតិគ្រប់គ្រង សូមចុះឈ្មោះប្រឡងតាមតំណភ្ជាប់ www.cadt.edu.kh/scholarship ឬស្កេន QR Code ដែលមានភ្ជាប់ខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ / ០៧៧ ៣៣៥ ៨៧៧។ខ. ចំពោះបេក្ខជន និងបេក្ខនារីដែលដាក់ពាក្យប្រឡងជ្រើសរើសការសិក្សានៅ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សូមអញ្ជើញមកចុះឈ្មោះប្រឡងដោយផ្ទាល់នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលមានអាសយដ្ឋាននៅអគារលេខ ២៧៨H ផ្លូវលេខ ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ (សូមស្កេន QR Code សម្រាប់ទីតាំងលើ Google Map)។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទ ឬ Telegram លេខ ០៧០ ៣៦៦ ៦២៣ / ០៩៣ ៣៦៦ ៦២៣ ឬអ៊ីមែល [email protected]។ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ក្មួយៗនឹងដាក់ពាក្យស្នើសុំប្រឡងប្រជែង អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ហើយខិតខំរៀនសូត្រ អភិវឌ្ឍចំណេះដឹង ដើម្បីអាចទទួលបានឱកាសការងារល្អ មានប្រាក់ចំណូលខ្ពស់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល។

កម្ពុជា និងសហគមន៍អន្តរជាតិ បន្តអំពាវនាវឲ្យថៃដោះលែងទាហានខ្មែរ១៨នាក់ ដែលថៃចាប់ទៅមកកម្ពុជាវិញឆាប់ៗ

2025/08/11 08:45:20 am        548
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា កម្ពុជា និងសហគមន៍អន្តរជាតិនៅតែបន្តអំពាវនាវរហូតដល់ថៃបំពេញកតព្វកិច្ចរបស់ខ្លួន ពោលគឺត្រូវដោះលែងកងទ័ពកម្ពុជាចំនួន១៨នាក់ដែលថៃចាប់ទៅនោះជាបន្ទាន់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ខណៈមកដល់ពេលនេះគឺមានរយៈពេល១៣ថ្ងៃហើយ ដែលថៃចាប់ទាហានខ្មែរទាំង១៨ដោយខុសច្បាប់។ក្នុងសន្និសីទសារព័ត៌មានស្តីពីការវិវត្តន៍បទឈប់បាញ់ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានថ្លែងថា បើគិតដល់ថ្ងៃទី១១ ខែសីហានេះ គឺមានរយៈពេល១៣ថ្ងៃហើយ ដែលទាហានថៃបានចាប់ខ្លួនទាហានកម្ពុជា ដោយខុសច្បាប់ក្នុងពេលអនុវត្តកិច្ចប្រមព្រៀងបទឈប់បាញ់ ហើយបន្ទាប់ពីធ្វើការចាប់ភ្លាមៗរាជរដ្ឋាភិបាល ក្រសួងការពារជាតិក៏ដូចជាអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានខិតខំយ៉ាងស្រស្រាក់ស្រស្រាំ ដើម្បីទាមទារឲ្យថៃធ្វើការដោះលែងពួកគេមកវិញស្របទៅតាមច្បាប់អនុស្សធម៌អន្តរជាតិ និងស្របទៅតាមការអំពាវនាវរបស់ សហគមន៍អន្តរជាតិ រួមទាំងបណ្តាប្រទេសជាដៃគូនៅក្នុងតំបន់អាស៊ានផងដែរនោះ។ កងទ័ពកម្ពុជាចំនួន១៨នាក់ ដែលទាហានថៃចាប់ទៅដោយខុសច្បាប់នោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានស្នើឲ្យម៉ាឡេស៊ីដែលជាប្រធានអាស៊ានប្តូរវេន ក៏ដូចជាសហគមន៍អន្តរជាតិឲ្យជួយអន្តរាគមន៍ ដើម្បីជំរុញឲ្យភាគីថៃឆាប់បញ្ជូនពួកគាត់ឲ្យមកកម្ពុជាវិញឲ្យបានឆាប់ៗផងដែរ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានលើកឡើងផងដែរថាក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយ បើទោះបីជាទាំង១៨នាក់នេះត្រូវបានគេអះអាងថាមានសុវត្ថិភាព និងសុខភាពល្អយ៉ាងណាក៏ដោយនោះ។តាមរយៈ អ្នកនាំពាក្យក្រសួងការពារ កម្ពុជាក៏នៅតែបន្តអំពាវនាវឲ្យថៃគោរពឲ្យបានខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែល បានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ផងដែរ៕ អត្ថបទបាន ចក់

BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់

2025/08/11 06:29:39 am        541
ក្រសួងការពារជាតិកម្ពុជា បានចាត់ទុកថា ការដណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់គ្រងដោយស្របច្បាប់របស់កម្ពុជា និងប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជានោះ គឺបានបង្ហាញភស្តុតាង មិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន ហើយកម្ពុជាអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយជំរុញឲ្យភា គីថៃគោរពបទឈប់បាញ់ឲ្យបានម៉ឺងម៉ាត់ផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចេញកាលពី យប់រំលងអាទ្រាធថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ បានលើកឡើងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ៥១ ថ្ងៃទៀតដោយ«ទី១- ដណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងទី២-ប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ការប្រកាសនេះជាភស្តុតាង មិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន»។  តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចាត់ទុកថាទង្វើរបស់មេបញ្ជាការភូមិភាគ២ ថៃខាងលើក៏ជាការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ សម្រេចនៅក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ GBC, ភាគីកម្ពុជាថៃបានឯកភាពគ្នា ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ។ក្រសួងការពារជាតិកម្ពុជា ក៏សូមគូសបញ្ជាក់ជាថ្មីម្តងទៀតអំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួនក្នុងការរកដំណោះស្រាយដោយសន្តិវិធី និងប្រកាន់គោលការណ៍សន្តិភាពជាធំ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ហើយកម្ពុជាសង្ឃឹមថា ភាគីថៃនឹងប្រកាន់គោលជំហរដូចគ្នាប្រកបដោយភាពស្មោះត្រង់ដើម្បីឈានទៅបញ្ចប់ការប្រឈមមុខដាក់គ្នាទាំងស្រុងដើម្បីស្តារមកវិញនូវសន្តិភាព ប្រក្រតីភាព និងប្រជាពលរដ្ឋនៃប្រទេសទាំងពីររស់នៅក្នុងសុខសន្តិភាព។ ជាមួយគ្នានេះដែរ ក្រសួងការពារជាតិកម្ពុជាក៏សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយនេះ ជួយជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ ដោយមិនត្រឹមតែតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែងផងដែរ ដោយបញ្ឈប់រាល់អំពើរំលោភបំពានទាំងឡាយ និងរុះរើបន្លាលួសដែលថៃបានលួចដាក់ ចេញឱ្យអស់ជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជាផងដែរ។ យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ស្ថានភាពនៅព្រំដែនជាទូទៅមានសភាពស្ងប់ស្ងាត់ល្អ ហើយកម្ពុជាស្នើទៅភាគីថៃគួរបន្តធ្វើឱ្យស្ថានភាពនេះរឹតតែប្រសើរឡើង ជាជាងការធ្វើទង្វើដែលបង្កការរាំងស្ទះដល់ការនាំមកវិញនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាអ្វីមិនត្រឹមតែប្រជាជនកម្ពុជា និងថៃចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញផងដែរ ដូចដែលបានស្តែងចេញតាមរយៈការសម្តែងការអបអរសាទរ និងការគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃជាដើមនោះ៕អត្ថបទបាន ចក់រូបភាព អ្នកនាំពាក្យ

មន្រ្តីជាន់ខ្ពស់CMACបានអះអាងថា គ្រាន់តែទិសឧត្តរមានជ័យមានគ្រាប់ទម្លាក់ពី​លើ​យន្តហោះ​របស់​ថៃ​រហូតដល់ជាង ១៥០០ គ្រាប់

2025/08/10 08:07:16 pm        1161
ឯកឧត្តម ហេង រតនា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកCMACកម្ពុជា បាន​អះអាង​ថា​ គ្រាន់តែទិសខេត្តឧត្តរមានជ័យ មានគ្រាប់ទម្លាក់ពីលើយន្តហោះរបស់ថៃ រហូត​ដល់​១.៥៤៩​គ្រាប់ ដោយក្នុងនោះមានគ្រាប់បែក MK-84 ចំនួន១០គ្រាប់ ប៉ុន្តែ​ផ្ទុះ​ត្រឹម​តែ​៤​គ្រាប់​ប៉ុណ្ណោះ ​ហើយមន្រ្តីCMAC កំពុង​ធ្វើការ​ស្រាវជ្រាវ​ដាក់​ស្លាក​សញ្ញា​ដើម្បី​បោស​សម្អាត​កុំ​ឲ្យ​បង្ក​គ្រោះ​ថ្នាក់​ដល់​ប្រជាពលរដ្ឋ។តាមរយៈបណ្តាញសង្គមហ្វេសបុកនាយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា បានលើកឡើងថា នៅថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ នៅចំនុចគ្រាប់បែក​ទម្លាក់​ពី​យន្ត​ហោះប្រ​ភេទMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មាន​មន្ត្រីអនុព័ន្ធយោធាចំនួន១៤រូប ជាតំណាងមកពីប្រទេសចំនួន៩ រួមមានអូស្ត្រាលី កាណាដា អង់គ្លេស ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង ឡាវ និងវៀតណាម បានចុះ​ពិនិត្យ​ទីតាំង​ និង​គ្រាប់​បែក MK-84 នោះ​ជាក់ស្តែង។តាមរយៈសារនេះឯកឧត្តម ហេង រតនា បានបញ្ជាក់ថាគ្រាប់បែកMK-84នេះ​មាន​ទម្ងន់​ជិត​មួយ​តោន​មាន​បណ្តោយប្រមាណ ៣.៥ ម៉ែត្រ ទំហំអង្កត់ផ្ចិតជិតកន្លះម៉ែត្រ ផលិតនៅឆ្នាំ១៩៩៦! ។ ឯកឧត្តម អគ្គនាយកCMAC បានគូសបញ្ជាក់ថា«នៅចំនុចទីតាំងតែមួយនេះ ពួកសៀម​បាន​ទម្លាក់​គ្រាប់​បែកចំនួន១០គ្រាប់ ហើយផ្ទុះចំនួន៤គ្រាប់ រីឯ៦គ្រាប់មិន​ផ្ទុះ​ដោយ​រួម​ទាំង​គ្រាប់​បែក​MK-84 ដែលបានឃើញនេះផងដែរ»។ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា «បើផ្អែក​តាម​ព័ត៌មាន​កំណត់​ត្រា​សឹក​សង្គ្រាម​នៅ​ទិស​ខេត្ត​ឧត្តរមាន​ជ័យ​នេះ មានគ្រាប់​បែក​ទម្លាក់​ពី​យន្តហោះនៅ​ទិស​ឧត្តរមានជ័យ​នេះ​មាន​ចំនួ​ន​១.៥៤៩​គ្រាប់​។​ អង្គភាពCMAC កំពុងដំណើរការស្រាវជ្រាវ ដាក់ស្លាកសញ្ញា និងបោសម្អាត​ទីតាំង​ដែល​រង​ផល​ប៉ះពាល់​ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់កាំភ្លើងធំគ្រប់ប្រភេទ ដើម្បីធានាសុខ​សុវត្ថិភាព​ជូនដល់បងប្អូនប្រជាពលរដ្ឋ»៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីតាលីស៊ើបអង្កេតការឃុំខ្លួនសកម្មជនកងនាវាជំនួយ ពីសំណាក់អ៊ីស្រាអែល
05/04/2026 08:05 PM
បងប្រុស៖ ម្ចាស់ពានរង្វាន់ណូបែល លោកស្រី Mohammadi ត្រូវការការព្យាបាលបេះដូងបន្ទាន់ នៅអ៊ីរ៉ង់
05/04/2026 08:05 PM
​ អារ៉ាប់រួម បញ្ជាក់ថា អ៊ីរ៉ង់បានបាញ់យានដ្រូនទៅលើនាវាដឹកប្រេង នៅច្រកសមុទ្រ Hormuz
05/04/2026 07:05 PM
បេសកជនក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump នឹងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល ពាក់ព័ន្ធការរឹតបន្តឹង នៅហ្កាហ្សា
05/04/2026 07:05 PM
រុស្ស៊ីនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការបណ្តេញអ្នកការទូតដោយអូទ្រីស
05/04/2026 07:05 PM
អ៊ីរ៉ង់ជំរុញឲ្យនាវាជៀងវាងការចូលទៅក្នុងច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់
05/04/2026 07:05 PM
សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
05/04/2026 07:05 PM
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
05/04/2026 07:05 PM
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
05/04/2026 07:05 PM
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី
05/04/2026 07:05 PM