សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី

ព័ត៌មានជាតិ

TOP STORY | សម្តេចតេជោ៖ រាល់ការបង្ហោះសាររបស់ខ្ញុំ​មានជនជាតិ​ថៃច្រើន​ជាង​៥ភាគរយ​ចូល​មើល និង​Comment ប៉ុន្តែខ្ញុំឆ្លើយតបត្រឹមតែពាក្យថា «Don’t Thai to me»

2025/08/10 07:40:24 pm        502
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាន​លើកឡើងថា រាល់ពេលដែលសម្តេចបង្ហោះសារអ្វីមួយនៅលើបណ្តាញសង្គមហ្វេសបុក គឺ​មាន​ជន​ថៃ​ច្រើន​ជាង ៥ភាគរយចូលមើលសារ និងខាំមិន(Comment) ចូលសម្តេចជាភាសាអង់គ្លេសផង និង​ភាសាថៃផង ប៉ុន្តែសម្តេចឆ្លើយតបទៅវិញត្រឹមតែពាក្យអង់គ្លេសបួនម៉ាត់ប៉ុណ្ណោះគឺ «Don’t Thai to me»។សម្តេចតេជោបានថ្លែងថា «ព្រឹកមិញខ្ញុំបាន​បង្ហោះសកម្ម​ភាព​វាយ​កូន​គោល​របស់​ខ្ញុំ។ ខ្ញុំ​មិន​នឹក​ស្មាន​ថា​មាន​កាសែត​ថៃ​មួយ​យក​ទៅ​ចុះផ្សាយ​នោះ​ទេ​ដែល​នេះ​​បង្ហាញ​ឲ្យ​ឃើញ​ថា​ប្រជាជន​ថៃ​មួយចំ​នួន​បាន​តាមដាន​សកម្មភាព​ខ្ញុំ​ជា​ប្រចាំ​។​ តាម​ការ​សង្កេត​នៅ​ពេល​ខ្ញុំ​បង្ហោះ​សារ​ម្តង​ៗ​មាន​ប្រជាជន​ថៃ​លើស ៥ភាគរយចូលមើល និងខ្ពស់បំផុតពេល​ខ្ញុំ​បង្ហោះ​សារ​ទាក់​ទង​ដល់​ការ​ប្រើប្រាស់​ជំពាមកៅស៊ូជាអាវុធក្នុងចំណោមអ្នកចូលមើលមាន ប្រជាជន​ថៃ​ចំនួន​17.1% ចូល​មើល​ផងដែរ។ រៀង​រាល់ការបង្ហោះរបស់ខ្ញុំតែងមានជនជាតិថៃ ដែលអាក្រក់មួយចំនួន​ចូល​មក​រំខាន​ដោយ​ការ​ខំមិន(comments) ជាភាសារថៃ ឬអង់គ្លេសក្នុងន័យអាក្រក់ដល់កម្ពុជា។ ខ្ញុំ​មិន​ឲ្យ​បិទ​ចោល​នោះទេតែពេលខ្លះខ្ញុំឆ្លើយតបខ្លីថា(Don’t Thai to me)»៕

អភិបាលខេត្តពោធិ៍សាត់ បន្តទទួលអំណោយពីសប្បុរសជនសម្រាប់ជួយដល់កងកម្លាំងជួរមុខ និងជនភៀសសឹក

2025/08/10 05:07:30 pm        362
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការចូលរួមពីលោក ហៀម ឃួន អភិបាលរងខេត្ត លោក សួង សារ៉ាវុធ នាយករដ្ឋបាលសាលាខេត្ត នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ នៅបរិវេណសាលាខេត្ត បានបន្តទទួលអំណោយ ពីលោកស្រី សរ សាអ៊ុ ព្រមទាំងក្រុមគ្រួសារ ដែលបានជួយឧបត្ថម្ភ អង្ករ១តោន ទឹកត្រី៨០យួរ ទឹកស៊ីអ៊ីវ៨០កេស សៀង២៧កេស ត្រីខ៥កេស ជូនដល់រដ្ឋបាលខេត្ត សម្រាប់ជាគុណប្រយោជន៍ បានជួយដល់កងកម្លាំងជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី និងជនភៀសសឹក។ឯកឧត្តម ខូយ រីដា ក្នុងនាមអាជ្ញាធរខេត្ត សូមថ្លែងអំណរគុណ ជូនចំពោះ លោកស្រី សរ សាអ៊ុ ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ជាគុណប្រយោជន៍ បានជួយដល់កងកម្លាំងជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី និងជនភៀសសឹក ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឯកឧត្តម បន្តថា ការចូលរួមបរិច្ចាគថវិកា ដើម្បីទិញគ្រឿងឧបភោគបរិភោគនាពេលនេះ គឺកើតចេញពីការស្ម័គ្រចិត្ត របស់លោកស្រី ព្រមទាំងក្រុមគ្រួសារ ទោះតិចក្តី ច្រើនក្តី គឺជាទឹកចិត្តដ៏ល្អថ្លៃថ្លា បង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ និងជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ បើទោះបីបទឈប់បាញ់ រវាងកម្ពុជា-ថៃ បានចូលជាធរមានយ៉ាងណាក្តី។ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា កាលពីវេលាម៉ោង០៥៖០២នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ទាហានឈ្លានពានសៀម បានបាញ់គ្រាប់ផ្លោង ចូលដីយើងទាំងកម្រោល នៅព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលនេះគឺជាការរំលោភបំពាន និងរំលោភដែនអធិបតេយ្យភាពកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត។ កងទ័ពយើង ពុំទាន់បានផ្ទុះអាវុធតបតនៅឡើយទេ ពោលគឺស្ថិតនៅក្នុងការត្រៀមវាយបកនៅឡើង។ ដោយសារការខិតខំប្រឹងប្រែង របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ការចរចាសម្រេចឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ បានឯកភាពគ្នា ចាប់ពីអធ្រាត្រថ្ងៃទី២៨ ឆ្លងចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលពីម៉ាឡេស៊ី និងការចូលរួមពីសហរដ្ឋអាមេរិក និងចិន។ ឯកឧត្តម មានជំនឿយ៉ាងមុតមាំថា សន្តិភាពនឹងវិលត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ តាមរយៈកិច្ចខិតខំប្រឹងប្រែង ទាំងថ្ងៃ ទាំងយប់ អស់ពីកម្លាំងកាយចិត្ត របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការស្វែងរកដំណោះស្រាយ លើបញ្ហាដែលកំពុងកើតមានឡើងដោយសន្តិវិធី តាមរយៈនយោបាយការទូត និងច្បាប់ ពិសេសកម្ពុជាបាននឹងកំពុងធ្វើការជាមួយមិត្តភក្តិអន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់៕ 

PRESS BRIEFING -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (3:00PM, August 10, 2025)

2025/08/10 05:02:00 pm        192
Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and ThailandKeynote Address by H.E. LTG. Maly Socheata, the Ministry of National Defense Spokesperson:This afternoon, I would like to provide some updates following the entered into force of the ceasefire between the Cambodian and Thai armed forces on July 28, 2025, and after the extraordinary meeting of the GBC was concluded on August 7, 2025.From 10:00 AM to 2:00 PM on 10 August 2025, the situation at the front line along Preah Vihear and Oddar Meanchey Province remained calm and steady. Cambodian military forces stand strong and fully vigilant in fulfilling their duty. This afternoon, the delegation of the Military Attaché Corps of Phnom Penh (MACPP), both residents and non-residents, conducted a field inspection of the area affected by the armed conflict, including civilians and civilian objects.The observation concluded a religious site, Ta Moan Senchey Pagoda, town centre, primary school, gas station, and civilian residential area, which were severely damaged as a result of a discriminatory attack carried out by the Thai armed forces during the Cambodia-Thailand border conflict in the area of Thmor Daun village, Kork Mon commune, Bantay Ampil district, Oddar Meanchey province. Later on, this afternoon, the delegation will also deliver humanitarian relief and supplies to displaced civilians currently taking temporary refuge at Wat Phnom Thmor Kombor, located in Por Chas village, Beng commune, Banteay Ampil district, Oddar Meanchey province.It is worth noting that this mission stemmed from the outcome of the special meeting held on July 28, 2025, in Putrajaya, Malaysia, and the extraordinary meeting of the Cambodia-Thailand General Border Committee, GBC, was concluded on August 7, 2025, which reaffirmed the full implementation of the ceasefire agreement on July 28, 2025, in Putrajaya.Starting from July 29, 2025, at 7:50 AM, immediately after the ceasefire entered into force, Cambodian military personnel were unlawfully captured by Thai soldiers. As of now, there have been 12 days as of August 10, 2025. Cambodia has repeatedly urged Thailand to promptly return all 18 military personnel back to Cambodia in accordance with international humanitarian law and in response to the urgent appeal from various partners, countries, and international organizations.The Ministry of National Defense, the Royal Cambodian Armed Forces, and the international community will continue to call upon Thailand to fulfill its obligations under international law. We committed to ensuring that no military personnel are left behind or abandoned. Our stand remains firm in advocating for an immediate release and safe return of our detained personnel, emphasizing adherence to legal and humanitarian standards.

យោធិននារី នៃកងពលតូចដឹកជញ្ជូនលេខ៩៩ បន្តយកគ្រឿងឧបភោគបរិភោគដល់វីរកងទ័ពជួរមុខ

2025/08/10 04:57:02 pm        128
នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ចាយ ច័ន្ទរ៉ានី ភរិយា ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ និងយោធិននារីកងពលតូចដឹកជញ្ជូនលេខ៩៩ បាននាំយកអំណោយឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគ ដល់កងពលតូចថ្មើរជើងអន្តរាគមន៍លេខ១៤ ដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ។អំណោយដែលចែកជូនដល់បងប្អូនវីរកងទ័ពជួរមុខនេះ រួមមានកាហ្វេ ២កេស, ទឹកត្រី៥យួរ, ទឹកស៊ីអ៊ីវ ៥យួរ, មីគោក២០កេស, ទឹកសុទ្ធ៥០កេស, អង្ករ២០០គីឡូក្រាម, ទឹកផ្លែឈើ៥កេស, ប្រេងរឹត៣កេស, ធូបមូស១កេស, បារី១កេស, ទឹកដោះគោ១១កេស, ប្រហុក៥០០កំប៉ុង, នំខេក៩០០៧កេស និង Power Bank ចំនួន៥០ផងដែរ។ក្រៅពីយកអាហារក្រៀម រក្សាទុកបានយូរ លោកជំទាវចាយ ច័ន្ទរ៉ានី និងយោធិននារីនៃកងពលតូច ដឹកជញ្ជូនលេខ៩៩ ក៏បានរៀបចំធ្វើសម្លរខ និងស៊ុប ចំនួន៥០០កញ្ចប់ និងបាយ៥០០កញ្ចប់ ចែកជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារដែនអធិបតេយ្យជាតិនៅសមរភូមិមុខផងដែរ។ សូមបញ្ជាក់ថា នេះជាលើកទី៥ ហើយដែលលោកជំទាវ ចាយ ច័ន្ទរ៉ានី រួមនិងយោធិននារីកងពល បានធ្វើម្ហូបអាហារ និងយកគ្រឿងឧបភោគ បរិភោគចែកជូនដល់បងប្អូនវីរកងទ័ពជួរមុខ ដែលសកម្មភាពនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការចូលរួមរបស់សមរភូមិក្រោយគាំទ្រដល់សមរភូមិមុខ សាមគ្គីភាពជាធ្លុងមួយ ឆន្ទៈតែមួយ ស្មារតីតែមួយរួមគ្នាទប់ទល់ការឈ្លានពានពីសំណាក់បរទេសនោះ៕

កាកបាទក្រហមកម្ពុជា បន្តផ្តល់ផ្ទះ២ខ្នងដល់គ្រួសារទីទ័លក្រីក្រ នៅស្រុកបសេដ្ឋ

2025/08/10 04:10:34 pm        298
កំពង់ស្ពឺ៖ ផ្ទះចំនួន២ខ្នង ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនដល់ប្រជាពលរដ្ឋចំនួន ២គ្រួសារ ដែលមានជីវភាពទីទ័លក្រលំបាកកូនច្រើន និងលោកយាយចាស់ជរាគ្មានទីពឹង រស់នៅក្នុងភូមិព្រៃឈើទាល ឃុំបសេដ្ឋ និងភូមិខ្នងភូមិ ឃុំព្រះខែ ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ការប្រគល់ជូន បានធ្វើឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ ។ លោកស្រី ភឹម ចាន់ធី គឺជាស្ត្រីមេម៉ាយត្រូវប្តីស្លាប់ចោល ហើយបន្សល់ទុកកូនតូចៗចំនួន៧នាក់ ក្នុងបន្ទុកលើខ្ទមកំសត់ ដោយមើលឃើញពីភាពលំបាក ក្នុងការរ៉ាប់រងចិញ្ចឹមកូនតែម្នាក់ឯង និងការរស់នៅមិនសមរម្យ សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានសម្រេចសង់ផ្ទះមួយខ្នង ដើម្បីផ្តល់ជូនឱ្យរស់នៅបានសមរម្យ និងគត់មត់ពីភ្លៀងខ្យល់ផ្គររន្ទះ ។ ដោយឡែក ស្ថិតក្នុងវ័យចាស់ជរា គ្មានទីពឹងនិងរស់នៅក្នុងខ្ទមរហែក លោកយាយ គង់ ស៊ន អាយុ៧៩ឆ្នាំ ក៏ត្រូវបានកាកបាទក្រហមកម្ពុជាសង់ផ្ទះមួយខ្នងជូនផងដែរ។ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កាកក្រហមកម្ពុជាតែងតែស្ថិតនៅជិតបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ហើយតែងតែខ្វល់ខ្វាយ និងគិតពីសុខទុក្ខរបស់បងប្អូន ដូចពាក្យស្លោកថា ទីណាមានការលំបាក ទីនោះតែងតែមានកាកបាទក្រហមកម្ពុជាជានិច្ច ។ឯកឧត្តម បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន មានក្តីសង្ឃឹមឡើងវិញ ជាពិសេសបានគេចផុតពីការស្រែកឃ្លាន មានការហូបចុកគ្រប់គ្រាន់ និងមានទីជម្រករស់នៅបានសមរម្យ តាមរយៈការជួយឧបត្ថម្ភស្បៀងសង្គ្រោះបឋម និងសង់ទីជម្រកផ្តល់ជូនជាបន្តបន្ទាប់ ។ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានបន្ថែមថា ជាក់ស្តែងផ្ទះចំនួន២ខ្នង ដែលសង់ឡើងពីដែកប្រក់ដំបូលស័ង្កសីនេះ កាកបាទក្រហមកម្ពុជា បានកសាងជូនដល់ប្រជាពលរដ្ឋនៅទីនេះ ដែលមានជីវភាពទីទ័លក្រដែរ ដើម្បីបានរស់នៅសមរម្យស្មើមុខស្មើមាត់ ជាមួយប្រជាពលរដ្ឋក្នុងភូមិ ហើយក្រោយពីទទួលបានផ្ទះ សូមបងប្អូនជួយថែរក្សា និងខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីស្ទួយជីវភាពគ្រួសារបន្ថែម ។ជាមួយគ្នានេះ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានណែនាំលោកស្រី ភឹម ចាន់ធី ឱ្យជំរុញកូនៗបានចូលរៀនគ្រប់គ្នា ដើម្បីអនាគតពួកគេ ហើយរាល់ការចំណាយ ក្នុងការធ្វើដំណើរតាមរម៉កដឹកជញ្ជូន ប្រចាំខែគឺឯកឧត្តមជាអ្នកឧបត្ថម្ភ ។ ទន្ទឹមនោះ ដើម្បីសម្រាលបន្ទុកសម្រាប់ការហូបប្រចាំថ្ងៃដល់គ្រួសារនេះ ឯកឧត្តម ក៏បានឧបត្ថម្ភបន្ថែមក្នុងមួយខែ អង្ករ២ការ៉ុង និងគ្រឿងទេសមួយចំនួនបន្ថែមទៀត ។សូមបញ្ជាក់ថា ក្នុងពិធីប្រគល់ផ្ទះ២ខ្នង ដល់គ្រួសារទីទ័លក្រ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ក៏បានផ្តល់នូវស្បៀងសង្គ្រោះបឋម ដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះ ដែលកំពុងរស់នៅក្នុងភូមិចំនួន ២៤គ្រួសារផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

ក្រសួងការងារ នាំយ​ក​ឱកាស​ការ​ងារ ១៦០កន្លែង​​ទៅ​ផ្ស​​ព្វ​ផ្សា​យ​ជូន​ប្រជា​ពល​រដ្ឋ និង​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពីប្រទេ​សថៃ នៅក្នុង​ខេត្ត​តា​កែវ

2025/08/10 02:35:38 pm        408
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ នៅថ្ងៃ​ទី៩ ខែសីហា ឆ្នាំ២០២៥ បាន​រៀប​ចំ«វេទិ​កាកា​រ​ងារ» ដើម្បី​នាំយក​ព័ត៌មាន​ឱកាស​ការ​ងារ​ចំនួន ១៦០កន្លែង​ទៅផ្ស​ព្វផ្សាយ​ជូន​ប្រជា​ពល​រដ្ឋ និង​ពលករ​ខ្មែរ​ដែល​ទើប​វិល​ត្រ​ឡប់​មក​ពីប្រទេ​ស​ថៃ នៅឃុំ​រនាម និង​ឃុំខ្វាវ ស្រុក​ទ្រាំង ក្នុង​ខេត្ត​តាកែវ​។ការបើក​វេទិកា​ការ​ងារ​នេះ ធ្វើឡើង​ក្នុង​គោល​បំណង​ផ្តល់​ឱកាស​ការ​ងារ​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ និង​ពលករ​ខ្មែរ​ដែល​ទើប​វិល​ត្រឡប់​មក​ពីប្រទេ​ស​ថៃ​មក​ចូល​រួម​ចំនួន ២៧៧នា​ក់ និង​មានអ្នក​ទទួល​បានឱ​កាសកា​រងារ​ភ្លាមៗ​ជិត ៨០នាក់​ពី​ក្រុម​ហ៊ុនធំៗ​ដែល​កំពុង​មាន​តម្រូវ​ការ​កម្លាំង​ពល​កម្ម​។លើសពី​នេះ មន្រ្តី​ក្រសួ​ង ក៏បាន​ផ្សព្វ​ផ្សាយ​អំពី​អត្ថ​ប្រយោ​ជន៍​នៃ​របប​សន្តិ​សុខ​សង្គម និង​ការ​អប់រំ​បណ្ដុះ​បណ្ដា​ល​បច្ចេក​ទេ​ស និង​វិជ្ជា​ជីវៈ ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ ជាពិ​សេស បង​ប្អូន​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពីប្រ​ទេស​ថៃ​៕

លោកជំទាវ ជា សិរី នាំយកអំណោយសម្តេចធិបតី ជូនដល់យោធិនសម្រាកព្យាបាល និងគ្រួសារយុទ្ធជនពលីនៅខេត្តសៀមរាប

2025/08/10 02:28:12 pm        315
លោកជំទាវបណ្ឌិត ជា សិរី ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខយោធិន និងគោរពវិញ្ញាណក្ខវិរកងទ័ព និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនយោធិនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ យោធភូមិភាគទី៤ និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងជូនដល់ក្រុមគ្រួសារយុទ្ធជនពលី។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះ បាន ដឹកនាំក្រុមការងារចុះសួរសុខទុក្ខយោធិន ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យយោធភូមិភាគទី៤ និងមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនយោធិន ដែលកំពុងសម្រាកព្យាបាល និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះយោធិន និងបានជូនពរឲ្យឆាប់ ជាសះស្បើយ និងទទួលបានសុខភាពល្អកាន់តែរឹងមាំ។ លោកជំទាវបណ្ឌិត, បានសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការតស៊ូ និងការលះបង់ដ៏ធំធេងមិនអាច កាត់ថ្លៃបាន របស់វីរៈយុទ្ធជនគ្រប់ៗរូប ក្នុងបុព្វហេតុការជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងសូមចងចាំជានិច្ចក្នុងបេះដូងកូនខ្មែរ គ្រប់ៗជំនាន់។ ចំណែកនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៥ នេះ, លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំ ក្រុមការងារ អញ្ជើញគោរពវិញ្ញាណក្ខវិរកងទ័ព ដែលពលីក្នុងបុព្វហេតុការពារមាតុភូមិ, ការពារអធិបតេយ្យ និងបូរណភាពទឹកដីចំនួន ៣ គ្រួសារ រស់នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារយុទ្ធជនពលីចំនួន ៣ គ្រួសារផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមបុណ្យសព និង​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ​យោធិន​ពលី​ក្នុង​ខេត្ត​ចំនួន​៣

2025/08/10 02:11:32 pm        438
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុ​ប្រធាន​អចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន​សម្តេច​តេជោ ​(TYDA) និងជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា និងក្រុម​ការងារ​បាន​អញ្ជើញ​ចូល​រួម​បុណ្យ​សព និងសួរសុខទុក្ខក្រុមគ្រួសារយោធិនពលី ក្នុងខេត្តចំនួន៣ រួមមាន៖ ខេត្ត​កំពង់ស្ពឺ ខេត្តកំពត និង ខេត្តកែប។គ្រួសារសព លោក ព្រិន្ទបាលឯក ណៃ ចន្ទី ស្ថិតនៅក្នុង ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺក្នុងដំណើរអញ្ជើញចូលរួមបុណ្យសព និងសួរសុខទុក្ខក្រុមគ្រួសារយោធិនពលីនាថ្ងៃនេះ មាន​ចំនួន​៤​គោល​ដៅ៖ គោលដៅទី១៖ គ្រួសារសព លោក ព្រិន្ទបាលឯក ណៃ ចន្ទី ស្ថិតនៅក្នុង ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ, គោលដៅទី២៖ គ្រួសារសព លោកវរសេនីយ៍ត្រី សូត្រ ពេជ្រ ស្ថិតនៅក្នុង ស្រុក​ឈូក ខេត្តកំពត, គោលដៅទី៣៖ គ្រួសារសព លោកពលបាលឯក ឈូក វ៉ាន់ត្រួយ ស្ថិត​នៅក្នុង ស្រុកអង្គរជ័យ ខេត្តកំពត, និង គោលដៅទី៤៖ គ្រួសារសព លោកអនុសេនីយ៍ត្រី ចាន់ រដ្ឋធា ស្ថិតនៅក្នុង ស្រុកដំណាក់ចង្អើរ ខេត្តកែប។ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវបណ្ឌិត បានពាំនាំនូវសាររំលែកទុក្ខពីសំណាក់ សម្តេច​តេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រម​ទាំង​សម្តេច​បវរធិបតី នាយករដ្ឋមន្ត្រី ជូនចំពោះក្រុមគ្រួសារនៃសពទាំង៤ខាងលើ និងបានស​ម្តែង​នូវ​សេចក្តី​សោក​សង្វេគ​ជាទីបំផុត ចំពោះការបាត់បង់នូវវីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើង ម្យ៉ាង​គឺ​ជា​ការ​បាត់​បង់​នូវស្វាមី ដែលប្រកបដោយសង្គហធ៌ម ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការ​បាត់​បង់​ឪពុក​ ប្រកបដោយព្រហ្មវិហារធ៌មចំពោះកូនៗ ដែលពួកគាត់ទាំងនេះបានលៈបង់ អស់​ពី​កម្លាំង​កាយ​ចិត្ត បញ្ញាស្មារតី និងបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហា​ក្សត្រ នៅគ្រប់កាលៈទេសៈ សំដៅរួមចំណែកយ៉ាងមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និង​បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាយើង ដូចពាក្យស្លោក​មួយ​លើក​ឡើង​ថា «ជីវិតជូនជាតិមាតុភូមិ អដ្ឋិធាតុជូនប្រពន្ធ កូន និងក្រុមគ្រួសារ»។ លោកជំទាវ​បណ្ឌិត សូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ វីរៈយុទ្ធជនទាំងអស់ សូមបានទៅកាន់សុគតិភព កុំ​បី​ឃ្លៀងឃ្លាតឡើយ។សូមជម្រាប​ថានៅក្នុងឱកាសនេះដែរ ជំទាវបណ្ឌិត និងក្រុមការងារ បាននាំយកនូវគ្រឿង ឧប​ភោគ​បរិភោគ សម្ភារប្រើប្រាស់មួយចំនួន ជូនដល់ក្រុមគ្រួសារយុទ្ធជនពលីខាងលើ រួមនិង​ថវិកា​ផង​ដែរ​៕ អត្ថបទ៖ សំ ងីមគ្រួសារសព លោកវរសេនីយ៍ត្រី សូត្រ ពេជ្រ ស្ថិតនៅក្នុង ស្រុក​ឈូក ខេត្តកំពត គ្រួសារសព លោកពលបាលឯក ឈូក វ៉ាន់ត្រួយ ស្ថិត​នៅក្នុង ស្រុកអង្គរជ័យ ខេត្តកំពតគ្រួសារសព លោកអនុសេនីយ៍ត្រី ចាន់ រដ្ឋធា ស្ថិតនៅក្នុង ស្រុកដំណាក់ចង្អើរ ខេត្តកែប

PRESS BRIEFING-Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand(11:00AM, August 10, 2025 )

2025/08/10 01:26:29 pm        326
Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand(11:00AM, August 10, 2025 )Keynote Address by H.E. LTG. Maly Socheata, the Ministry of National Defense Spokesperson:This morning, I would like to provide some updates following the entered into force of the ceasefire between Cambodia and the Thai Armed Forces on July 28, 2025, and after the extraordinary meeting of the GBC was concluded on August 7, 2025. From 6:00 AM to 10:00AM on 10 August 2025, the situation at the frontline along the Preah Vihear and Oddar Meanchey Provinces remained calm and steady. Cambodian military forces stand strong and fully vigilant in fulfilling their duty.On the afternoon of Sunday, 10 August 2025, the delegation of the Military Attaché Corps of Phnom Penh (MACPP), comprising both resident and non-resident members, will conduct an on-site inspection of locations that had been directly damaged by indiscriminate airstrikes, MK-84 bombs, and air artillery shelling by the Thai Armed Forces. This attack targeted Cambodian civilian homes, schools, and health centers during the course of the Cambodia-Thai border conflict in the Thmor Doun village, Kukmorn commune, Banteay Ompel district, Oddar Meanchey Province.It is worth noting that this mission stemmed from the outcome of the special meeting held on July 28, 2025, in Putrajaya, Malaysia, and the extraordinary meeting of the Cambodia-Thailand General Border Committee (GBC) was conducted on August 7, 2025, which reaffirmed the full implementation of the ceasefire agreed upon on July 28, 2025, in Malaysia. Starting from July 29, 2025, at 7:50 AM, immediately after the ceasefire entered into force, Cambodian military personnel were unlawfully captured by Thai soldiers. As of now, there have been 12 days, 3 hours, and 10 minutes, counting precisely as of 11:00 AM on August 10, 2025. Cambodia has repeatedly urged Thailand to promptly return all 18 military personnel back to Cambodia in accordance with international humanitarian law and in response to the urgent appeals from various partner countries and international organizations. The Ministry of National Defense, the Royal Cambodian Armed Forces, and the international community will continue to call upon Thailand to fulfill its obligations under international law. We are committed to ensuring that no military personnel are left behind or abandoned. Our stance remains firm in advocating for the immediate release and safe return of our detained personnel, emphasizing adherence to legal and humanitarian standards. Cambodia would like to reiterate its unwavering commitment to respecting and strictly implementing all the terms of the ceasefire agreement, as well as the spirit and content reached at the extraordinary meeting of the GBC on 7 August 2025. Cambodia reaffirmed its commitment to work constructively, in good faith, and in close cooperation with Thailand, Malaysia, other ASEAN member states, and all relevant partners to ensure the effective and full implementation of the ceasefire and to resolve all disputes peacefully, in accordance with international law and the United Nations Charter and the ASEAN Charter. 

ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ចុះពិនិត្យរៀបចំសម្បទានដីសង្គមកិច្ច ដើម្បីសាងសង់​ផ្ទះ​ជូនអតីតយុទ្ធជន

2025/08/10 12:31:56 pm        694
តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់​របស់​ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី១០ ខែ​សីហា ឆ្នាំ២០២៥ បានចាត់ឱ្យក្រុមការងារចុះពិនិត្យរៀបចំដីសម្បទានសង្គមកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង។ការចុះពិនិត្យនេះ មានការចូលរួមពី តំណាង​លេខាធិការដ្ឋាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​បាត់ដំបង​, លោកអភិបាលរងស្រុក, មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីតាលីស៊ើបអង្កេតការឃុំខ្លួនសកម្មជនកងនាវាជំនួយ ពីសំណាក់អ៊ីស្រាអែល
05/04/2026 08:05 PM
បងប្រុស៖ ម្ចាស់ពានរង្វាន់ណូបែល លោកស្រី Mohammadi ត្រូវការការព្យាបាលបេះដូងបន្ទាន់ នៅអ៊ីរ៉ង់
05/04/2026 08:05 PM
​ អារ៉ាប់រួម បញ្ជាក់ថា អ៊ីរ៉ង់បានបាញ់យានដ្រូនទៅលើនាវាដឹកប្រេង នៅច្រកសមុទ្រ Hormuz
05/04/2026 07:05 PM
បេសកជនក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump នឹងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល ពាក់ព័ន្ធការរឹតបន្តឹង នៅហ្កាហ្សា
05/04/2026 07:05 PM
រុស្ស៊ីនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការបណ្តេញអ្នកការទូតដោយអូទ្រីស
05/04/2026 07:05 PM
អ៊ីរ៉ង់ជំរុញឲ្យនាវាជៀងវាងការចូលទៅក្នុងច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់
05/04/2026 07:05 PM
សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
05/04/2026 07:05 PM
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
05/04/2026 07:05 PM
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
05/04/2026 07:05 PM
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី
05/04/2026 07:05 PM