សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ធ្វើពិធីបួងសួងសុំសេចក្ដីសុខជូនថ្នាក់ដឹកនាំ និងវីរកងទ័ព

2025/08/10 12:16:15 pm        305
អភិបាលខេត្តតាកែវឯកឧត្តម វ៉ី សំណាង នៅព្រឹកថ្ងៃសៅរ៍ទី៩ ខែសីហា ឆ្នាំ ២០២៥ នេះបានដឹកនាំមន្ត្រីរាជការខេត្តតាកែវរៀបចំពិធី បួងសួងសុំសេចក្ដីសុខចម្រើនជូនថ្នាក់ដឹកនាំ វីរៈកងទ័ព មន្រ្តីរាជការ ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា នៅវត្តភ្នំខ្លែង ស្ថិតនៅឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។នៅក្នុងពិធីនោះឯកឧត្តមអភិបាលខេត្តតាកែវ បានធ្វើការបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទេវតា ថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាល សូមតាមជួយអភិបាល ប្រោះព្រំ បីបាច់ថែរក្សា និងប្រសិទ្ធពរជ័យដល់ថ្នាក់ដឹកនាំប្រទេស មន្រ្តីរាជការគ្រប់ជាន់ថ្នាក់និងបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បានសមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន ចៀសផុតពីជំងឺឧបទ្រពចង្រៃ ចៀសផុត ពីគ្រោះធម្មជាតិផ្សេងៗ ។ ឯកឧត្តម វ៉ី សំណាង ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកជាពិសេសបារមីវត្តភ្នំខ្លែង សូមជួយបីបាច់ថែរក្សាដល់វិរៈកងទ័ពដែលកំពុងតែឈរជើងជួរមុខ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃមានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងការការពារបូរណភាពទឹកដីខ្មែរនិងសូមឲ្យបារមីវត្តភ្នំខ្លែងជួយបញ្ជៀសចេញបណ្ដេញចោលឲ្យអស់បច្ចាមិត្តដែលប៉ុនប៉ងឈ្លានពានបូរណភាពទឹកដីឲ្យជៀសឆ្ងាយចេញពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕

ក្រសួងមុខងារសាធារណៈ ចាប់ផ្ដើមកែវិញ្ញាសាសរសេរលើកទី ២សម្រាប់ការប្រឡងមន្ត្រីច្បាប់

2025/08/10 12:11:57 pm        400
ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៥នេះ បាន​ចាប់​ផ្ដើម​ធ្វើ​កំណែ​លើ​សន្លឹកកិច្ចការបេក្ខជនប្រឡងធ្វើជាមន្ត្រីច្បាប់ ក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី លើវិញ្ញា​សា​សរសេរ​លើកទី២។ វិញ្ញាសាសរសេរលើកទី ២នេះ ជាវិញ្ញាសាចុងក្រោយ ដែលមានបេក្ខជនចូល​រួម​ប្រកួត​ប្រជែងចំនួន ២៤រូប។ បេក្ខជនទាំង ២៤រូបនេះ ជាបេក្ខជនដែល​បាន​ប្រឡង​ជាប់​លើ​វិញ្ញា​សាស​រសេរលើកទី ១ ទើបមានសិទ្ធិក្នុងការប្រឡងវិញ្ញាសាសរសេរលើកទី ២។ការចាប់ផ្ដើមធ្វើកំណែលើសន្លឹកកិច្ចការ លើវិញ្ញាសាសរសេរលើកទី ២សម្រាប់ ការ​ប្រឡង​ជ្រើស​រើស​មន្ត្រីច្បាប់ ក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី ធ្វើឡើងក្រោមវត្តមានចូលរួមពី ឯកឧត្តម ឧប​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងតំណាង​មក​ពី​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​។កំណែសន្លឹកកិច្ចការ ចាប់ផ្តើមតាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ដែល​ស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុ​គណៈ​កម្មកា​រ​ត្រួ​តពិ​និត្យ និងវាយតម្លៃ អ្នកសង្កេតការណ៍មហាជនដែលបានចុះឈ្មោះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អ្នកសារព័ត៌មាន ស្របតាមនិយាមនីតិវិធីប្រតិបត្តិដែលបានកំណត់ ដោយ​ឈរ​លើ​គោល​ការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។សន្លឹក​កិច្ចការប្រឡងលើវិញ្ញាសាសរសេរលើកទី ២នេះ ជាសំណួរអធិប្បាយ ផ្តោតលើ​ឯកទេស​ជំនាញ​ និងចំណេះដឹងទូទៅ។ ការប្រឡងលើកចុងក្រោយនេះ នឹងជ្រើសរើសត្រឹម ៨នាក់​ប៉ុណ្ណោះ ក្នុងនោះសម្រាប់ជំនាញនីតិឯកជនចំនួន ៥នាក់ និងជំនាញនីតិអន្តរជាតិចំនួន ៣នាក់។ ការ​ប្រឡងជ្រើសរើសមន្ត្រីច្បាប់ ក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រីនេះ ជាការរៀបចំលើកទី ២ សម្រា​ប់​ឆ្នាំ ២០២៥ ដោយការប្រឡងលើកទី ១ កន្លងទៅ ជ្រើសរើស ១៥នាក់ តែលទ្ធផល​ជាប់​បាន​ត្រឹម ៧នាក់ប៉ុណ្ណោះ។ ការប្រឡងជ្រើសរើសមន្ត្រីច្បាប់ជាលើកទី ២នេះ ជាការជ្រើសរើស ៨​នាក់​បន្ថែម ដើម្បីឱ្យគ្រប់តាមចំនួនតម្រូវការ។ទន្ទឹមនឹងការធ្វើកំណែសម្រាប់ការប្រឡងជ្រើសរើសមន្ត្រីច្បាប់នេះដែរ ក្រសួងមុខងារសាធារណៈ ក៏​កំពុងដំណើរការ ការប្រឡងជ្រើសមន្ត្រីការទូតជាន់ខ្ពស់ ក្របខណ្ឌក្រសួងការបរទេស និង​សហ​ប្រតិបត្តិការអន្តរជាតិលើ វិញ្ញាសាសួរផ្ទាល់មាត់ផងដែរ។ក្រសួ​ង​​មុខងារសាធារណៈ គ្រោងប្រកាសលទ្ធផលការប្រឡងទាំងពីរក្រសួងស្ថាប័ន នៅល្ងាច​ថ្ងៃ​នេះ​៕ អត្ថបទ៖ គឹម ហុក

សមាគមឧកញ៉ាកម្ពុជា នាំយកថវិកាជូនកងទ័ពសម្រាកព្យាបាលរបួស ក្នុងខេត្តឧត្តរមានជ័យ

2025/08/10 11:56:23 am        394
នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អគ្គលេខាសមាគមអតីតយុទ្ធជនកម្ពុជា និង អ្នកឧកញ៉ា អ៊ាន អេឡែន អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូនកងទ័ពដែលសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យយោធា ក្នុងខេត្តឧត្តរមានជ័យ។អំឡុងចុះសួរសុខទុក្ខនេះ សមាគមឧកញ៉ាកម្ពុជា បានឧបត្ថម្ភថវិកាជូនកងទ័ពរងរបួស ក្នុងម្នាក់ទទួលបានថវិកា ៣០០០ដុល្លារ។ការឧបត្ថម្ភថវិកានេះ ឆ្លុះបញ្ចាំងដល់ការគាំទ្រនៃការបំពេញភារកិច្ចរបស់កងទ័ពប្រកបដោយស្មារតីស្នេហាជាតិ និងការលះបង់ខ្ពស់បំផុត ដើម្បីបុព្វហេតុការពារជាតិ និងសេចក្ដីសុខរបស់ប្រជាជន៕

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញជា​អធិបតី​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​អាស៊ាន​លើក​ទី៥៨

2025/08/10 10:33:55 am        353
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​អញ្ជើញ​ជា​អធិបតីក្នុងពិធីអបអរសាទរទិវាអាស៊ាន លើកទី៥៨ នៅសាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​(​ក្រោយសារមន្ទីរជាតិ) កាលពីល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥។ជារៀងរាល់ឆ្នាំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតែប្រារព្ធកម្មវិធីអបអរសាទរខួប នៃ​ថ្ងៃ​បង្កើត​អាស៊ាន​ ដែលមានការចូលរួមពីភ្ញៀវជាតិ អន្តរជាតិ បណ្តាអង្គទូត ក៏ដូចជាសិស្ស និស្សិត​ជា​ច្រើន​រូប​ផងដែរ។ សម្រាប់ឆ្នាំ២០២៥នេះ ដោយមានការសហការចូលរួមពីបណ្តាស្ថានទូត នៃ​បណ្តា​ប្រទេស​សមាជិកអាស៊ាន និងទីម័រឡេស្ត ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ បានរៀបចំបង្ហាញពីស្នាដៃសិប្បកម្មប្រពៃណី នៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្ត ការ​ឆ្លើយសំនួរទាក់ទងនឹងអាស៊ាន ការសម្តែងសិល្បៈរបស់សិស្សនៃសាលាមធ្យមវិចិត្រសិល្បៈ។ឆ្លៀត​ក្នុងឱកាសអបអរសាទរទិវាអាស៊ានលើកទី៥៨នេះផងដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង​ សកុណា បានថ្លែងថា ចូលយើងបន្តពង្រឹងការបង្រួបបង្រួមគ្នា ថែរក្សា​បេតិក​ភណ្ឌ​រួម​គ្នារ​បស់​មនុស្ស​ជាតិយើង និងប្ដេជ្ញាចិត្តសហការគ្នា ដើម្បីកសាងសហគមន៍អាស៊ានមួយ ដែលរឹង​មាំ​ប្រកប​ដោយ​បរិយាបន្ន មានភាពធន់ និងវិបុលភាពសម្រាប់មនុស្សជំនាន់ក្រោយៗតទៅ។ ឱកា​ស​នេះ​មិនត្រឹមតែជាការរំលឹកដល់ការបង្កើតរបស់យើងក្នុងឆ្នាំ 1967 ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ជា​ការ​បញ្ជាក់​ជា​ថ្មី​អំពី​ចក្ខុវិស័យរួមរបស់យើង ឯកភាពគ្នាក្នុងភាពចម្រុះ និងការប្តេជ្ញា​ចិត្ត​ចំពោះ​ការ​រួម​រស់​ដោយ​សន្តិភាព និងការកសាងអនាគតដ៏រុងរឿងជាមួយគ្នា។ ថ្ងៃនេះ ពួកយើងត្រូវ​បាន​ចូល​រួម​ដោយ​តំណាង​កិត្តិយសមកពីគ្រប់រដ្ឋសមាជិកអាស៊ានទាំងអស់ ទីម័រខាងកើត និងដៃគូរបស់យើង ដែល​បង្ហាញពីស្មារតីនៃមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដែល​ជា​បេះដូង​នៃ​សហគមន៍​ក្នុង​តំបន់​របស់យើង។លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត បន្តថា ឆ្នាំនេះ ក្រោមការដឹកនាំរបស់ម៉ាឡេស៊ី អាស៊ាន​ប្រារព្ធ​ក្រោម​ប្រធានបទ "ការរួមបញ្ចូល និងនិរន្តរភាព"។ ប្រធាន​បទ​នេះ​ឆ្លុះ​បញ្ចាំ​ង​ពី​ការ​ប្តេជ្ញា​ចិត្តរួមគ្នារបស់យើងក្នុងការបំពេញគោលដៅនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ 2025 និង​ដើម្បី​រៀប​ចំ​សម្រាប់អនាគត តាមរយៈចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ 2045។ អំពាវ​នាវ​ឱ្យ​យើង​ពង្រឹង​កិច្ច​សហប្រតិបត្តិការរបស់យើងក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមជាសាកល ដូចជា​ការ​ប្រែ​ប្រួល​អាកាសធាតុ និងការរិចរិលបរិស្ថាន ការធានាសន្តិសុខស្បៀងអាហារ និងថាមពល ការ​ការ​ពារ​ស្ថិរភាពហិរញ្ញវត្ថុ និងការលើក​កម្ពស់​ភាព​ស្អិត​រមួត​ក្នុង​សង្គម​ចំ​ពេល​មាន​ភាព​មិន​ប្រាកដ​ប្រជា។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ទៀតថា ក្នុងវិស័យវប្បធម៌ កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ានស្តីពីវប្បធម៌ និងសិល្បៈ (AMCA) ដែលដឹកនាំនៅឆ្នាំនេះដោយប្រទេសម៉ាឡេស៊ី បាន​ជ្រើសរើសប្រធានបទ "ការផ្សារភ្ជាប់វប្បធម៌ ការកសាងអនាគត៖ ឯកភាពក្នុងភាពចម្រុះ"។ ប្រធានបទនេះនិយាយដោយផ្ទាល់ទៅនឹងការជឿជាក់រួមគ្នារបស់យើងថា ខណៈពេលដែលអាស៊ាន គឺជាផ្ទះនៃភាសា សាសនា និងប្រពៃណីដ៏សម្បូរបែប បេតិកភណ្ឌវប្បធម៌របស់យើងគឺជាកម្លាំងបង្រួបបង្រួមដ៏មានឥទ្ធិពល។ វារំឭកយើងថា ការអភិរក្ស និងការលើកកម្ពស់ទាំងបេតិកភណ្ឌរូបី និងអរូបី គឺចាំបាច់សម្រាប់ការការពារអត្តសញ្ញាណរបស់យើង ពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក និងការកសាងទំនុកចិត្តក្នុងចំណោមប្រជាជនរបស់យើង៕ អត្ថបទ រដ្ឋា 

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងអន្តរាគមន៍នាំទឹកសង្គ្រោះស្រូវជាង ២០០ហិកតា បង្កដោយកូនរដូវប្រាំង

2025/08/10 09:54:41 am        409
កំពង់ស្ពឺ៖ កូនរដូវប្រាំងក្នុងខែវស្សា ឆ្នាំ២០២៥ បាននិងកំពុងបង្កជាផលប៉ះពាល់ ដល់ដំណាំស្រូវរបស់ប្រជាកសិករចំនួន ៤ឃុំសង្កាត់ នៃខេត្តកំពង់ស្ពឺ ប្រមាណជាង ២០០ហិកតា ហើយអាជ្ញាធរខេត្តកំពុងនាំទឹកទៅជួយសង្គ្រោះ ។លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ចាប់តាំងពីពាក់កណ្តាលខែកក្កដា រហូតដល់ដើមខែសីហា ឆ្នាំ២០២៥ កូនរដូវប្រាំងបានបង្កឱ្យដំណាំស្រូវរបស់ពលរដ្ឋចំនួនជាង ២០០ហិកតាបានរងផលប៉ះពាល់ ដោយសារតែមិនមានភ្លៀងធ្លាក់ ។ ក្នុងនោះស្រុកសំរោងទងចំនួន ៣ឃុំ គឺឃុំវល្លិ៍ស ឃុំព្នាយ និងឃុំសំរោងទង ប៉ះពាល់លើផ្ទៃដីស្រែចំនួន១៦៨ហិកតា ចំណែកក្រុងច្បារមន ១សង្កាត់ គឺសង្កាត់សុព័រទេព ប៉ះពាល់លើផ្ទៃដីស្រែចំនួន ៦៨ហិកតា ។លោកប្រធានមន្ទីរ បានបន្តថា ក្រោយទទួលបានការណែនាំពីអភិបាលខេត្តកំពង់ស្ពឺលោក ជាម ច័ន្ទសោភ័ណ មន្ត្រីជំនាញមន្ទីរកសិកម្ម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានចុះអន្តរាគមន៍បន្ទាន់ដល់ដំណាំស្រូវទាំងនោះ ដោយទំលាក់ម៉ាស៊ីនបូមទឹកធុនធំចំនួន២គ្រឿងលើគោលដៅ ២កន្លែងផ្សេងគ្នា ដើម្បីបូមទឹកចេញពីប្រឡាយមេរលាំងជ្រៃខាងជើង និងស្ទឹងព្រែកត្នោត ដាក់ចូលទៅក្នុងប្រឡាយតូចៗ ឱ្យប្រជាកសិករ ដែលមានលទ្ធភាពអាចបូមទាញទឹកបញ្ចូលទៅក្នុងស្រែរៀងខ្លួន ហើយចំពោះបងប្អូនដែលគ្មានលទ្ធភាព និងស្រែនៅឆ្ងាយពីប្រឡាយរណបនេះ មន្ទីរនិងពិនិត្យលទ្ធភាពក្នុងការជួយអន្តរាគមន៍បន្ថែម ។លោក យឹម ណន បានបញ្ជាក់ថា ឥទ្ធិពលនៃកូនរដូវប្រាំងបានគ្រប់ដណ្តប់លើផ្ទៃទូទាំងខេត្ត តែផលប៉ះពាល់លើដំណាំស្រូវ និងដំណាំផ្សេងៗកើតមានតែលើស្រុកសំរោងទង និងក្រុងច្បារមនតែប៉ុណ្ណោះ ក្រៅពីនេះមិនទាន់មានការរាយការណ៍ពីផលប៉ះពាល់ណាមួយ នៅតំបន់ផ្សេងនៅឡើយទេ ប៉ុន្តែប្រសិនកូនរដូវប្រាំងអូសបន្លាយមិនមានភ្លៀងធ្លាក់ នាពេលខាងមុខ ផលប៉ះពាល់ដែលបង្កឡើងដោយកូនរដូវប្រាំងនេះ នឹងអាចមានការកើនបន្ថែមទៀត ៕ អត្ថបទ បាន សុខរិទ្ធិ

PRESS BRIEFING – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (7:00AM, August 10, 2025)

2025/08/10 09:45:40 am        250
Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and ThailandKeynote Address by H.E. Lt. Gen. Maly Socheata, Spokesperson for the Ministry of National Defence: 7:00AM, August 10, 2025This morning I would like to provide some updates following the entered into force of the ceasefire between the Cambodian and Thai armed forces on July 28, 2025, and after the Extraordinary Meeting of the GBC was concluded on August 7, 2025.Starting from 12:00 am  August 10, 2025 up to 06:00 am this morning, the situation at the frontline along Preah Vihear and Uddar Meachey Provinces remain calm and steady. Cambodian military forces stand strong and fully vigilant in fulfilling their duty.On Sunday, August 10, 2025, the Military Attaché Corps Phnom Penh (MACPP), comprising fourteen participants from nine countries, including Australia, the United Kingdom, Canada, China, France, Japan, South Korea, Laos, and Vietnam, with residence both in and outside Cambodia, departed from Phnom Penh for Oddar Meanchey Province to inspect the actual situation and refugee locations following Cambodia’s full implementation of the ceasefire.The program was coordinated by Lieutenant General Phat Vibolsopheak, Deputy Director-General of the General Department of Politics and Foreign Affairs and Director of the International Relations Department at the Ministry of National Defence, together with several many other military officers from the Ministry of National Defence and the Army, to ensure the smooth execution of the mission.It is worth noting that this mission stemmed from the outcomes of the Special Meeting held on July 28, 2025, in Putrajaya, Malaysia, and the Extraordinary Meeting of the Cambodia–Thailand General Border Committee (GBC), which reaffirmed the full implementation of the ceasefire agreed upon on July 28, 2025, in Putrajaya.Cambodia reaffirms its commitment to work constructively, in good faith, and in close cooperation with Thailand, Malaysia, other ASEAN member states, and all relevant partners to ensure the effective and full implementation of the ceasefire and to resolve all disputes peacefully in accordance with international law, the United Nations Charter, and the ASEAN Charter.In this spirit, Cambodia hopes that Thailand will immediately release and return the 18 captured Cambodian soldiers, reflecting the growing appeals from partner countries and international organizations.Starting from July 29, 2025, at 7:50 AM, immediately after the ceasefire entered into force, Cambodian military personnel were unlawfully captured by Thai soldiers. As of now, there have been almost 12 days as of  August 10, 2025. Cambodia has repeatedly urged Thailand to promptly return all 18 military personnel back to Cambodia in accordance with international humanitarian law and in response to the urgent appeals from various partner countries and international organizations.The Ministry of National Defence, the Royal Cambodian Armed Forces, and the international community will continue to call upon Thailand to fulfill its obligations under international law. We are committed to ensuring that no military personnel are left behind or abandoned. Our stance remains firm in advocating for an immediate release and safe return of our detained personnel, emphasizing adherence to legal and humanitarian standards.Cambodia would like to reiterate its unwavering commitment to respecting and strictly implementing all the terms of the ceasefire agreement, as well as the spirit and content reached at the Extraordinary Meeting of the General Border Committee on August 7, 2025.

សម្ដេចតេជោ៖ អង្គុយរាប់រយម៉ោងចង្កេះរឹងបន្តិចតែវាយកូនគោលនៅតែល្អ ហើយទោះ​មក​តារាង​​កូន​គោលតែនៅតែអាចចូលរួមការងារបានប្រសិនបើមានការបន្ទាន់ណាមួយ ​ពិសេស​ខាង​កងទ័ព​នៅ​ព្រំដែន

2025/08/10 09:28:34 am        305
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជា​ប្រធាន​ក្រុម​ឧត្ដម​ប្រឹក្សា​​ផ្ទាល់​ព្រះមហាក្សត្រ បានមានប្រសាសន៍ថា សម្ដេច​អង្គុយរាប់រយម៉ោងធ្វើឲ្យចង្កេះរឹងបន្តិច​តែ​វាយ​កូន​គោលនៅតែល្អ ហើយទោះ​ម​ក​តារាង​កូន​គោល​តែ​សម្ដេច​នៅ​តែអាចចូលរួម​ការងារ​បាន​ប្រសិន​បើ​មាន​ការ​បន្ទាន់​ណា​មួយ​ពិសេស​ខាង​កង​ទ័ព​នៅ​ព្រំដែន។តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី១០ ខែសីហា​ ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន​បានសរសេរយ៉ាងដូច្នេះថា « ជាមួយ STARBUCKS (0%) ជំនួសឲ្យ100%.​70%.​50%.​30​%​ តាម​អនុសាសន៍របស់គ្រូពេទ្យ។ តាំងពីមាន​សភាពការនៅព្រំដែនមកចេះស្គាល់​កាហ្វេ​ម៉ាក​ល្បី​ឈ្មោះ​ និង​ចេះផឹកមួយ​ថ្ងៃ២កែវ ព្រឹក១កែវ ល្ងាច១កែវ ដែលស្ករ០%។ ព្រឹក​នេះ​ឆ្លៀត​មក​វាយ​កូន​គោល​ជាមួយ​ដៃគូប្រកួតទាំងអ្នកអត់ធ្មេញទាំងអ្នកពូកែលេងខូច។» សម្ដេចតេជោបញ្ជាក់ថា «អង្គុយ​រាប់​រយ​ម៉ោង​ធ្វើ​ឲ្យ​ចង្កេះ​រឹង​បន្តិច​តែ​វាយ​កូន​គោល​នៅ​តែ​ល្អ​ទាំង Driver wood lrons ហើយ​ទោះមក​តារាង​កូន​គោល​តែខ្ញុំ​​នៅ​តែ​អាច​ចូល​រួម​ការងារ​បាន​ប្រសិន​បើ​មាន​​ការបន្ទាន់ណាមួយ​ពិសេសខាងកងទ័ពនៅព្រំដែន។ រីករាយ​ចុង​សប្តាហ៍​ជា​មួយ​ការ​ប្រុង​ប្រយ័ត្នខ្ពស់។»

PRESS BRIEFING – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (7:00AM, August 10, 2025)

2025/08/10 08:51:06 am        169
Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand.Keynote Address by H.E. Chum Sounry, Spokesperson for the Ministry of Foreign Affairs and International Cooperatoin:7:00AM, August 10, 2025The Ministry of Foreign Affairs and International Cooperation firmly rejects the statement issued by Thailand’s Ministry of Foreign Affairs on August 9, 2025, which alleges that Cambodia planted new landmines.The Cambodian Mine Action and Victim Assistance Authority (CMAA) has already provided a clear explanation in its press release of August 9, 2025, refuting this unfounded accusation.To date, no credible or transparent investigation has been conducted into the incident cited by the Thai side. Cambodia calls for restraint and for the avoidance of premature public accusations, which risk undermining mutual trust and eroding the spirit of the ceasefire at a time when constructive engagement is urgently needed.Cambodia urges Thailand to fully honor the commitments reached at the recent extraordinary meeting of the Cambodia–Thailand General Border Committee, in particular the agreement to maintain current troop positions and refrain from movements or patrols toward the other side’s positions.

ថ្ងៃនេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ចំនួន ៩ប្រទេស ធ្វើដំណើរទៅ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង និងទីតាំងស្នាក់នៅជនភៀសសឹក ខេត្តឧត្តរមានជ័យ

2025/08/10 08:09:01 am        374
នៅថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមាននិវេសន្នដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា បានចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំងស្នាក់នៅរបស់ជនភៀសសឹក ក្រោយកម្ពុជាចូលរួមអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ ដោយមានវត្តមានមកពីប្រទេសចំនួន០៩ និង១៤រូបបានចូលរួម ក្នុងនោះរួមមាន ប្រទេស អូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម។  កម្មវិធីខាងលើនេះមានការសម្របសម្រួលពី ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ រួមនិងនាយទាហាន ក្រសួងការពារជាតិ និងកងទ័ពជើងគោកជាច្រើនរូបទៀត ដើម្បីធានាថាបេសកកម្មនេះ នឹងប្រព្រឹត្តទៅដោយរលូន។ សូមគូសបញ្ជាក់ផងដែរថា បេសកកម្ម និងសកម្មភាពនេះបានកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេស និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានឯកភាពគ្នាអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី។ការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបំពេញការងារប្រកបដោយស្មារតីស្ថាបនា ដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ប្រទេសម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕

កម្ពុជាអំពាវនាវដល់ថៃ សូមដោះលែងឱ្យបានឆាប់នូវកងទ័ពកម្ពុជា ដែលថៃចាប់ខ្លួនយកទៅ មានរយៈពេល ១១ ថ្ងៃហើយ

2025/08/09 05:13:57 pm        2348
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅម៉ោង ៤ នៃថ្ងៃនេះ អ្នកនាំពាក្យកម្ពុជាបានអំពាវនាវដល់ថៃសូមដោះលែងកងទ័ពកម្ពុជា ស្របតាមយន្តការអន្តរជាតិ ឱ្យបានឆាប់។លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅម៉ោង ១៦ នៃថ្ងៃទី៩ ខែសីហាថា ចាប់តាំងពីថ្ងៃទី២៩ ខែកក្ក ដា ឆ្នាំ២០២៥ មកទល់នឹងម៉ោង ៤ រសៀលនៃថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នេះ កងទ័ពកម្ពុជាត្រូវបានយោធាថៃចាប់យកទៅឃុំខ្លួនមានរយៈពេល ១១ ថ្ងៃ និងជាង ៨ ម៉ោងហើយ។ កម្ពុជាអំពាវនាវដល់ថៃ សូមដោះលែងកងទ័ពកម្ពុជា ដែលថៃចាប់ខ្លួននៅក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់មកឱ្យកម្ពុជាវិញ ស្របតាមយន្តការអន្តរជាតិ ឱ្យបានឆាប់។ លោកជំទាវបញ្ជាក់បន្ថែមថា កម្ពុជាមិនបោះបង់ចោលកងទ័ពកម្ពុជាណាម្នាក់ជាដាច់ខាត។ក្នុងកិច្ចប្រជុំពិសេសរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្ដីទីថៃនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរនៅម៉ោង ២៤ នៃយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ភាគីទាំងពីរក៏បានបន្តរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)នៅប្រទេសម៉ាឡេស៊ី ដោ យសម្រេចបាននូវកិច្ចព្រមព្រៀង ១៣ ចំណុចកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដើម្បីពង្រឹងបន្ថែមលើសន្តិភាព និងស្ថិរភាពឱ្យបានយូរអង្វែងនៅតាមព្រំដែននៃប្រទេសទាំងពីរកម្ពុជា-ថៃ។ក្នុងកិច្ចព្រមព្រៀង ១៣ ចំណុចនោះភាគីទាំងពីរកម្ពុជា-ថៃ ក៏បានព្រមព្រៀងអនុវត្តតាមច្បាប់ និងយន្តការអន្តរជាតិនៅក្នុងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។កងទ័ពកម្ពុជា ២០ នាក់ក្នុងនោះបញ្ជូនមកឱ្យកម្ពុជាវិញ ២ នាក់ នៅសល់ ១៨ នាក់ទៀត ត្រូវបានយោ ធាថៃចាប់យកទៅឃុំខ្លួននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅក្រោយភាគីទាំងពីរអនុវត្តបទឈប់បាញ់ នៅម៉ោង ២៤ នៃថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ បើគិតមកទល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នេះមានរយៈពេល ១១ ថ្ងៃហើយ ដែលកងទ័ពកម្ពុជា ត្រូវយោធាថៃចាប់យកទៅឃុំខ្លួន៕ ដោយ៖ គង់ ឌិន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីតាលីស៊ើបអង្កេតការឃុំខ្លួនសកម្មជនកងនាវាជំនួយ ពីសំណាក់អ៊ីស្រាអែល
05/04/2026 08:05 PM
បងប្រុស៖ ម្ចាស់ពានរង្វាន់ណូបែល លោកស្រី Mohammadi ត្រូវការការព្យាបាលបេះដូងបន្ទាន់ នៅអ៊ីរ៉ង់
05/04/2026 08:05 PM
​ អារ៉ាប់រួម បញ្ជាក់ថា អ៊ីរ៉ង់បានបាញ់យានដ្រូនទៅលើនាវាដឹកប្រេង នៅច្រកសមុទ្រ Hormuz
05/04/2026 07:05 PM
បេសកជនក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump នឹងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល ពាក់ព័ន្ធការរឹតបន្តឹង នៅហ្កាហ្សា
05/04/2026 07:05 PM
រុស្ស៊ីនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការបណ្តេញអ្នកការទូតដោយអូទ្រីស
05/04/2026 07:05 PM
អ៊ីរ៉ង់ជំរុញឲ្យនាវាជៀងវាងការចូលទៅក្នុងច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់
05/04/2026 07:05 PM
សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
05/04/2026 07:05 PM
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
05/04/2026 07:05 PM
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
05/04/2026 07:05 PM
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី
05/04/2026 07:05 PM