សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
​សម្ដេចធិបតី៖ កម្ពុជា នឹងប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដោះស្រាយដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និង​អនាគត​នៃ​សង្គមជាតិ
ព្រះសង្ឃ និងពលរដ្ឋ អំពាវនាវសប្បុរសជនចូលរួមបរិច្ចាគជាមួយកាកបាទក្រហមកម្ពុជា បន្ត​កិច្ច​ការ​មនុស្សធម៌

ព័ត៌មានជាតិ

នៅព្រឹកនេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាលដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ចុះពិនិត្យទីតាំងស្នាក់ការរបស់​ក្រុម​អ្នកសង្កេតការណ៍អាស៊ាន និងទីតាំងមួយចំនួនទៀត ដែល​បម្រើ​ឱ្យ​ក្រុមការងារនេះ នៅខេត្តឧត្តរមានជ័យ

2025/08/08 11:48:14 am        477
នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុ​ព័ន្ធ​យោធា​ម៉ាឡេស៊ីប្រចាំកម្ពុជា បានដឹកនាំក្រុមការងារសម្របសម្រួល សម្រាប់ក្រុម​អ្នក​សង្កេត​ការណ៍​អន្តរកាល (Interim Observer Team) ដែលជាការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ស្រប​តាម​ខ្លឹម​សារ​ដែល​បានឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ​(GBC)​ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។សមាសភាពក្រុមអ្នកសង្កេតការណ៍អន្តរកាលដែលបានចូលរួម មានចំនួន០៧ប្រទេស ដែល​កំពុង​ធ្វើដំណើរទៅបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ រួមមាន ៖1- អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា (ប្រធាន)2-អនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា3- អនុព័ន្ធយោធាឥណ្ឌូនេស៊ីប្រចាំកម្ពុជា 4-អនុព័ន្ធយោធាសិង្ហបុរីប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ5-ជំនួយការអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា6- ជំនួយការអនុព័ន្ធយោធាឡាវប្រចាំកម្ពុជា7-ជំនួយការអនុព័ន្ធយោធាហ្វីលីពីនប្រចាំកម្ពុជាការចូលរួមរបស់ប្រទេសដៃគូទាំងនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីបំណងប្រាថ្នារួម ក្នុង​ការ​ធ្វើ​ឱ្យ​បទ​ឈប់​បាញ់​ទទួល​បានជោគជ័យ និងយូរអង្វែង ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

អាមេរិកស្វាគមន៍លទ្ធផលកិច្ចប្រជុំ GBC និងគាំទ្រចំពោះដំណើរ​ការឈាន​ទៅ​មុខ​នៃ​ការ​អនុវត្ត​បទ​ឈប់​បាញ់រវាងកម្ពុជា និងថៃ

2025/08/08 11:15:57 am        328
ភ្នំពេញ៖ សហរដ្ឋអាមេរិកស្វាគមន៍កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃនេះ នាទី​ក្រុង​កូ​ឡា​ឡាំពួរ ថាជាជំហានដ៏សំខាន់ឆ្ពោះទៅមុខក្នុងការពង្រឹងការរៀបចំបទឈប់បាញ់ និងការ​បង្កើត​យន្ត​ការ​ក្រុមសង្កេតការណ៍អាស៊ាន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកស្តីពីដំណោះស្រាយបទឈប់បាញ់រវាងប្រទេសកម្ពុជា និង​ថៃ​នៅ​ថ្ងៃទី៧ ខែសីហានេះ។ខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា សហរដ្ឋ​អាមេរិក​ស្វាគម​ន៍​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​នៅថ្ងៃនេះ នាទីក្រុងកូឡាឡាំពួរ ថាជាជំហានដ៏សំខាន់​ឆ្ពោះទៅ​មុខ​ក្នុង​ការ​ពង្រឹង​ការ​រៀប​ចំបទឈប់បាញ់ និងការបង្កើតយន្តការក្រុមសង្កេតការណ៍អាស៊ាន។លោកប្រធានាធិបតី Trump និងលោក Marco Rubio រំពឹងថារដ្ឋាភិបាលនៃប្រទេសកម្ពុជា និង​ប្រទេស​ថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ។ លោក Marco Rubio ថ្លែងថា យើងនៅតែដឹងគុណចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម សម្រាប់ការដឹកនាំរបស់គាត់ និងសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃដំណើរការបទឈប់បាញ់ ដែលជាលទ្ធផលផ្ទាល់នៃឆន្ទៈរបស់គាត់ ក្នុងការសហការរៀបចំកិច្ចប្រជុំពិសេសថ្ងៃទី ២៨ ខែកក្កដា ជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយជម្លោះនេះ។ យើងទន្ទឹងរង់ចាំការគាំទ្រដល់ប្រទេសម៉ាឡេស៊ី អាស៊ាន និងប្រទេសទាំងពីរ នៅពេលដែលដំណើរការនេះឈានទៅមុខ៕

ក្រសួងការងារ លើកទឹកចិត្តដល់និស្សិតជ័យលាភីអាហារូបករណ៍​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​អៀរឡង់ ​សម្រាប់ឆ្នាំ២០២៥-២០២៦ ទៅបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឱ្យក្លាយ​ជា​មូល​ធន​មនុស្ស​ប្រកប​ដោយសក្តានុពលរបស់កម្ពុជាក្នុងយុគសម័យឌីជីថល

2025/08/08 10:53:58 am        129
លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​អនុញ្ញាត​ឱ្យ​និស្សិត​ជ័យ​លាភី​អាហា​រូប​ករណ៍​របស់រដ្ឋាភិបាលសាធារណរដ្ឋអៀរឡង់ (The Ireland Fellowship Programme) សម្រាប់​ឆ្នាំ២០២៥-២០២៦ ចូលជួបសំណះសំណាល និងសម្តែងការគួរសម នាព្រឹកថ្ងៃទី៧ ខែ​សីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ ក្នុងនាមក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ដែល​ជា​សេនាធិការ​ឱ្យ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវ​រដ្ឋ​លេខា​ធិការ​ប្រចាំការ បានបញ្ជាក់ជូននិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលសាធារណរដ្ឋអៀរឡង់ អំពី​បេ​សកកម្មរបស់ក្រសួង តាម​រយៈ​សកម្មភាព​ចម្បង​របស់​ក្រសួង​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ពាក់ព័ន្ធនឹងបេឡាជាតិសន្តិសុខសង្គម និងការអប់រំបណ្ដុះ​បណ្ដាល​បច្ចេក​ទេស​ និង​វិជ្ជា​ជីវៈ ដោយស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ជាមួយគ្នានេះ លោកជំទាវក៏បានផ្ដាំផ្ញើដល់និស្សិតជ័យលាភីឱ្យយកចិត្តទុកដាក់លើការសិក្សា ឆ្លៀតពេលបង្កើតទំនាក់ទំនងល្អជាមួយមិត្តភក្តិ ស្វែងយល់បន្ថែមពីបណ្ដាប្រទេសផ្សេងៗក្នុងតំបន់អឺរ៉ុបឱ្យបានច្រើន ដើម្បីទទួលបានចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ បន្ថែមលើនេះផងដែរ លោកជំទាវលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ បន្តលើកស្ទួយមុខមាត់កម្ពុជាយើងឱ្យបានកាន់តែល្អលើឆាកអន្តរជាតិតាមនូវអ្វីដែលអាចធ្វើបាន។លោកជំទាវបានលើកទឹកចិត្តដល់និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ត្រូវនាំយកនូវចំណេះជំនាញ និងបទពិសោធ ដែលទទួលបានពីការសិក្សានៅទីនោះត្រឡប់មកបម្រើការងារនៅមាតុប្រទេសវិញ ក្នុងនាមជាមូលធនមនុស្សប្រកបដោយថាមពល និងថាមវន្ត ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

Press Briefing - Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( August 7, 2025 )

2025/08/08 10:06:05 am        656
Intervention by H.E. Pen Bona, Royal Government Spokesperson: 7:23 AM, August 7, 2025 We note that the outcomes of the extraordinary General Border Committee (GBC) meeting have received a wide welcome and strong support, particularly from the U.S. Secretary of State and the Ministry of Foreign Affairs of the People's Republic of China. On August 7, 2025, SamdechThipadei, Hun Manet, Prime Minister of Cambodia, has sent to the Norwegian Nobel Committee an official letter of nomination for President Donald Trump for the Nobel Peace Prize.  Allow me to read the message of Samdech Prime Minister as follows: In accordance with the wishes of Cambodian people both inside and outside of Cambodia, as well as to express our sincere appreciation for President Donald Trump's initiative and support contributing greatly to the immediate ceasefire between Cambodian and Thai forces and his continuous attention on its successful implementation until peace is fully achieved between the two countries, I, as the Prime Minister of Cambodia, have submitted to the Norwegian Nobel Committee an official letter of nomination for President Donald Trump for the Nobel Peace Prize.

ក្រសួងបរិស្ថានបន្តបានចែកកូនឈើដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដើម្បីយកទៅដាំនៅតាមទីតាំងនានា

2025/08/08 09:51:02 am        249
ក្នុងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបន្តបានចែកកូនឈើដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដើម្បីយកទៅដាំ តាមរយៈមន្ទីរបរិស្ថានរាជធានី ខេត្ត សរុបរួមចំនួន ៤០ ៦៤៨ដើម ក្នុងនោះរួមមាន១~កូនត្នោតចំនួន ១៥ ២២២ដើម២~កូនឈើព្រៃចម្រុះចំនួន ១២ ៨២៥ដើម៣~កូនឈើហូបផ្លែចំនួន ៧ ៥២៩ដើម៤~កូនឈើលម្អចំនួន ៥ ០៧២ដើមនៅថ្ងៃទី៥ដល់៧ ខែសីហា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានរាជធានីខេត្តទូទាំងប្រទេស និងតាមរយៈថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ បានរៀបចំចែកដើមឈើ ដោយឥតគិតថ្លៃេជូនប្រជាពលរដ្ឋ យកទៅដាំបានប្រមាណ១៥ម៉ឺនដើម នៅក្នុងយុទ្ធនាការ«ពន្លកបៃតង»។សូមបញ្ជាក់ថា មន្ទីរបរិស្ថាន នៅគ្រប់ខេត្ត បានបង្កើតថ្នាលបណ្តុះកូនឈើ តាមខេត្តរៀងៗខ្លួនហើយ ទន្ទឹមនេះ ក្រសួងក៏គ្រោងបង្កើតស្ថានីយបណ្តុះកូនឈើចំនួន៥កន្លែងធំៗ ខ្នាតតំបន់ នៅខេត្តកំពង់ស្ពឺ កោះកុង សៀមរាប ត្បូងឃ្មុំ និងមណ្ឌលគិរីបន្ថែមទៀត។ សម្រាប់ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានបណ្តុះកូនឈើចំនួន ៣ ៤៥៤ ៤៧២ ដើម ក្នុងនោះមាន ឈើហូបផ្លែចំនួន១៤៦ ៣៣២ ដើម, ឈើព្រៃចំនួន ១ ៩៣៣ ៧៣៦ ដើម និងកូនត្នោតចំនួន១ ៣៧៤ ៤៣៤ដើម។ កូនឈើទាំងនេះ ត្រូវចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំនៅតាមទីសាធារណៈ តាមសហគមន៍ វត្តអារាម សាលារៀនជាដើម ដើម្បីបង្កើនភាពបៃតង ឆ្ពោះទៅសម្រេចបានកម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕សូមទទួលយកកូនឈើតាមទីតាំង ដែលមាន QR Code ភ្ជាប់ជាមួយ។ សូមតាមដានព័ត៌មានបន្ថែម: www.moe.gov.kh។

សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង យាងប្រារព្ធពិធីរំកិលព្រះពុទ្ធបដិមាតម្កល់ទុកក្នុងទីបរិវេណ អាកាសយានដ្ឋានអន្តរជាតិតេជោ

2025/08/08 09:24:49 am        836
នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃ នាយកគណៈមហានិកាយ នៃកម្ពុជា បានយាងប្រារព្ធពិធីរំកិលព្រះពុទ្ធបដិមាតម្កល់ទុកក្នុងទីបរិវេណ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាកេតនភណ្ឌដ៏ពិសិដ្ឋ ថ្វាយជាតិ សាសនា ព្រះមហាក្សត្រ និងដើម្បីបានជាឧត្តមប្រយោជន៍ ក្នុងការគោរពរបស់បណ្តាភ្ញៀវជាតិ និងអន្តរជាតិទាំងឡាយ។កម្មវិធីនេះ តបតាមការយាងនិមន្តរបស់ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន កាណាឌីយ៉ាគ្រុប និងមានការអញ្ជើញចូលរួមរបស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងអ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក។

សប្បុរសជន បន្តឧបត្ថម្ភដល់កងពលតូចដឹកជញ្ជូនលេខ៩៩ ដើម្បីយកទៅចែកជូនបងប្អូនវីរកងទ័ពជួរមុខ

2025/08/08 09:02:56 am        250
សប្បុរសជននានា បានបន្តឧប្បត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាជាបន្តបន្ទាប់ដល់កងពលតូចដឹក ជញ្ជូនលេខ៩៩ ដើម្បីបន្តយកទៅចែកជូនបងប្អូនវីរកងទ័ពជួរមុខ ដែលបានកំពុងលះបង់កម្លាំងកាយចិត្តក្នុង ការការពារបូរណភាពទឹកដី។ជំនួសមុខឲ្យនាយទាហាន នាយទាហានរង ពលទាហានឧត្តមសេនីយ៍ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ អាជីវករនៅខេត្តព្រះសីហនុ ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩ដូចជា អង្ករ២២៥០គីឡូក្រាម,មី១០៩កេស, ត្រីខ ៥១កេស,ទឹកសុទ្ធ៧១កេស និង២០០យួរ, ខ្ទឹមសរ ៥គីឡូក្រាម,នំ ១ថង់,សាប៉ូ ១ថង់,កាហ្វេ ១ថង់, កូការ ១កេស ,និងថវិកា ៧២២០០០០៛ សម្រាប់រៀបចំបញ្ជូនទៅចែកជូនដល់បងប្អូនវិរៈកងទ័ពជួរមុខនៅតាម បណ្តោយព្រំដែនកម្ពុជា និងថៃ។ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ឯក ហ៊ុល សំអុន បានលើកឡើងថា ការចូលរួមឧបត្ថម្ភរបស់សប្បុរសជន ដល់កងទ័ពនាពេលនេះ គឺជាការលើកទឹកចិត្ត និងឆ្លុះបញ្ចាំងឲ្យឃើញពីការចូលរួមចំណែកយ៉ាងស្រស្រាក់ស្រស្រាំ ដើម្បីសម្រាលការលំបាករបស់កងកម្លាំងដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដីស្របតាមអនុសាសន៍របស់សម្តេចតេជោ និងសម្តេចធិបតី( សមរភូមិមុខ និងសមរភូមិក្រោយ រួមគ្នាដើម្បីការពារជាតិមាតុពីសំណាក់សត្រូវឈ្លានពាន។ មួយវិញទៀតសកម្មភាពរបស់ បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទីនេះ គឺជាសកម្មភាពរួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ខឿនការពារជាតិ និងបង្ហាញថា យើងសមរភូមិក្រោយមិនបោះបង់សមរភូមិមុខទេ៕

កម្ពុជា បន្តស្នើសុំយ៉ាងទទូចឲ្យថៃដោះលែងកងទ័ពទាំង១៨រូប ដែលថៃចាប់ទៅ ប្រគល់មកកម្ពុជាវិញឲ្យបានឆាប់

2025/08/08 08:51:19 am        699
ក្រសួងការពារជាតិកម្ពុជា បានបន្តស្នើសុំយ៉ាងទទូចដល់ភាគីថៃ ឲ្យដោះលែងនូវទាហាន កម្ពុជាទាំង១៨នាក់ ដែលថៃចាប់ទៅក្រោយមានកិច្ចព្រមព្រៀងឈប់បាញ់ ប្រគល់ឲ្យកម្ពុជាវិញឲ្យបានឆាប់ៗ ខណៈកម្ពុជា បានគោរពយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតចំពោះកិច្ចព្រមព្រៀងឈប់បាញ់នេះ។ក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានថ្លែងថា ថ្នាក់ដឹកនាំកម្ពុជាបានកំពុងបន្តយកចិត្ត ទុកដាក់បំផុតដើម្បីធ្វើការចរចាជាមួយភាគីថៃ ឲ្យមានការដោះលែងវីរកងទ័ពកម្ពុជាទាំង១៨នាក់ ដែលថៃចាប់ទៅ។សូមបញ្ជាក់ថា ទាក់ទងនឹងវីរកងទ័ពកម្ពុជា ចំនួន១៨នាក់ ដែលស្ថិននៅក្រោមការគ្រប់គ្រងរបស់ទាហានថៃនេះដែរ កម្ពុជា បានស្នើឲ្យម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេននោះឲ្យជួយអន្តរាគមន៍ ដើម្បីជំរុញឲ្យភាគីថៃឆាប់បញ្ជូនពួកគាត់ឲ្យមកកម្ពុជាវិញឲ្យបានឆាប់ៗនេះផងដែរ។ លោកជំទាវអ្នកនាំពាក្យ ក៏បានលើកឡើងទៀតថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នឹងមិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយខណៈទាហាខ្មែរចំនួន១៨នាក់ ដែលទាហានថៃចាប់ទៅនេះបានកំពុងបន្តធ្វើការចរចា យ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់រាជរដ្ឋាភិបាល ដើម្បីសុខសុវត្ថិភាពរបស់ពួកគេនោះ។ទាក់ទងនឹងទាហានកម្ពុជាទាំង១៨រូប ដែលទាហានថៃចាប់ទៅនេះដែរ នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏ បានផ្ញើលិខិតទៅកាកបាទក្រហមអន្តរជាតិ ដើម្បីជួយអន្តរាគមន៍ដល់បងប្អូនទាហានកម្ពុជា១៨រូប ដែលថៃចាប់ក្រោយបទឈប់បាញ់នេះផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកម្ពុជាអំពាវនាវយ៉ាងទទូច ដល់ភាគីថៃត្រូវបញ្ជូនពួកគេមកវិញ ឲ្យបានឆាប់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ៕អត្ថបទបាន ចក់

ក្រសួងការងារ ព្រមានចាត់វិធានការម៉ឺងម៉ាត់បំផុត ចំពោះបុគ្គលណាទារប្រាក់ពីពលរដ្ឋជាថ្នូរនឹងការទទួលបានការងារ

2025/08/07 09:24:49 pm        821
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះបុគ្គលណាទារប្រាក់ពីប្រជាពលរដ្ឋជាថ្នូរនឹងការទទួលបានការងារ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥នេះ។ សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ការទាមទារឲ្យប្រជាពលរដ្ឋបង់ប្រាក់ ឬផ្តល់អត្ថប្រយោជន៍ជាវត្ថុដោយជនណាមួយ ជាថ្នូរនឹងការទទួលបានការងារធ្វើនៅកម្ពុជា គឺជាអំពើល្មើសច្បាប់ បើទោះបីជាការផ្តល់នោះធ្វើឡើងដោយការស្ម័គ្រចិត្ត របស់អ្នកស្នើសុំរកការងារធ្វើក៏ដោយ។ នេះបើយោងតាមមាត្រា ១២៦, មាត្រា ២៦០ និងមាត្រា ៣៦៩ នៃច្បាប់ស្តីពីការងារ, និងមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សកម្មភាពទាំងនេះ ត្រូវបានចាត់ទុក ជាអំពើឆបោក និងកេងប្រវ័ញ្ចកម្លាំងពលកម្ម ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ៣ឆ្នាំ ស្របតាមក្រមព្រហ្មទណ្ឌ និងត្រូវទទួលការពិន័យជាប្រាក់តាមច្បាប់ ស្តីពី ការងារ ព្រមទាំងត្រូវទទួលទោសផ្សេងទៀតតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។សេចក្ដីជូនដំណឹង បានគូសបញ្ជាក់ថា «អធិការការងារ នឹងចាត់វិធានការតាមច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះជនដែលប្រព្រឹត្តអំពើល្មើសច្បាប់ ពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋ ជាថ្នូរនឹងការទទួលបានការងារធ្វើនៅកម្ពុជា»។បន្ថែមលើនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានអំពាវនាវដល់កម្មករ-និយោជិត និងសាធារណជន ដែលបានរងគ្រោះ ឬបានដឹងអំពីករណីទារប្រាក់ ឬផ្តល់អត្ថប្រយោជន៍ជាវត្ថុ ជាថ្នូរនឹងការទទួលបានការងារធ្វើ សូមប្តឹងមកក្រសួងតាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦” ឬប្រអប់បណ្តឹងអនាមិករបស់ក្រសួង (https://feedback.mlvt.gov.kh/feedback) ដើម្បីអធិការការងារចាត់វិធានការតាមច្បាប់ជាធរមាន ចំពោះជនល្មើស៕

សម្ដេចធិបតី៖ស្របតាមសំណូមពរពលរដ្ឋខ្មែរគាំទ្របេក្ខភាពឯកឧត្តម Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព រាជរដ្ឋាភិបាលផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព

2025/08/07 08:04:47 pm        201
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ស្របតាមសំណូមពររបសពលរដ្ឋគាំទ្របេក្ខភាពឯកឧត្តម Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព រាជរដ្ឋាភិបាលផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព។សម្ដេចធិបតី បានថ្លែងថា ស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ សម្ដេចក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាពស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ហេតុការណ៍យន្តហោះខ្នាតតូចធ្លាក់បុកអគារនៅប្រេស៊ីល បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់
05/05/2026 06:05 PM
WHO កំពុងធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីជម្លៀសអ្នកដំណើរឆ្លងវីរុស Hanta ២នាក់ ចេញពីនាវាទេសចរណ៍
05/05/2026 06:05 PM
កូរ៉េខាងត្បូងនឹងស៊ើបអង្កេតអគ្គិភ័យលើនាវានៅច្រកសមុទ្រ Hormuz ខណៈលោក Trump បន្ទោសអ៊ីរ៉ង់
05/05/2026 06:05 PM
អ៊ុយក្រែនរិះគន់ «ភាពមិនស្មោះត្រង់»របស់រុស្ស៊ី មុនពេលមានបទឈប់បាញ់ដាច់ដោយឡែកពីគ្នា
05/05/2026 06:05 PM
ឯកអគ្គរដ្ឋទូត៖ ប្រមុខការទូតអាមេរិក លោក RUBBIO នឹងធ្វើការសន្ទនា «ដោយស្មោះត្រង់» ជាមួយសម្តេចប៉ាប LEO
05/05/2026 06:05 PM
លោក Trump និយាយពីកំណើនការនាំចេញប្រេងវែណេស៊ុយអេឡាថា ប្រេងរាប់រយលានបារ៉ែល កំពុងហូរចេញ
05/05/2026 06:05 PM
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
05/05/2026 06:05 PM
កងទ័ពអាល្លឺម៉ង់ស្នើដល់យុវជនជិត ២០០.០០០ នាក់ ឲ្យចូលរួមបំពេញកាតព្វកិច្ចយោធា
05/05/2026 06:05 PM
ពលរដ្ឋប៉េរូ ៣នាក់ វិលត្រឡប់ពីរុស្ស៊ីវិញ ខណៈគ្រួសារចោទប្រកាន់ពីការជួញដូរមនុស្សឲ្យចូលធ្វើសង្រ្គាម
05/05/2026 06:05 PM
ប្រមុខការពារជាតិជប៉ុនទៅទស្សនកិច្ចនៅហ្វីលីពីន ដើម្បីពង្រឹងចំណងមិត្តភាពសន្តិសុខ និងធ្វើជាសាក្សីនៃសមយុទ្ធប្រយុទ្ធ
05/05/2026 06:05 PM