‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
​សម្ដេចធិបតី៖ កម្ពុជា នឹងប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដោះស្រាយដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និង​អនាគត​នៃ​សង្គមជាតិ

ព័ត៌មានជាតិ

សម្ដេចធិបតី៖ស្របតាមសំណូមពរពលរដ្ឋខ្មែរគាំទ្របេក្ខភាពឯកឧត្តម Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព រាជរដ្ឋាភិបាលផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព

2025/08/07 08:04:47 pm        201
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ស្របតាមសំណូមពររបសពលរដ្ឋគាំទ្របេក្ខភាពឯកឧត្តម Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព រាជរដ្ឋាភិបាលផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព។សម្ដេចធិបតី បានថ្លែងថា ស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ សម្ដេចក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាពស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។

រាល់ស្នាមរបួសរបស់វីរៈកងទ័ព គឺជាសញ្ញានៃកិត្តិយសក្នុងការបម្រើជាតិ ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា

2025/08/07 06:04:54 pm        166
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួង បានចុះពិនិត្យការថែទាំព្យាបាល និងសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោមការយកចិត្តទុកដាក់ពីសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសគ្រប់ជំនាញ រួមនឹងថ្នាក់ដឹកនាំមន្ទីរពេទ្យ, នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ។​ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានដឹកនាំផ្ទាល់កិច្ចការប្រជុំពហុជំនាញឯកទេស RCP (Réunion de Consultative Pluridisciplinaire) និងចែករំលែកបទពិសោធន៍ការងារដឹកនាំប្រជុំបច្ចេកទេសកម្រិតជំនាញឯកទេស ដល់ថ្នាក់ដឹកនាំសុខាភិបាលផងដែរ។ ការប្រជុំពិភាក្សាការងារបច្ចេកទេសវេជ្ជសាស្ត្រកម្រិតជំនាញ គឺសំដៅភាពសុីជម្រៅ ច្បាស់លាស់ ដោយឈរលើមូលដ្ឋានភស្តុតាងវេជ្ជសាស្ត្រ (evidence based medicine) អំពីវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល និងជំហានបន្ទាប់ សំដៅគោលការណ៍សុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់បំផុត។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានបញ្ជូនក្រុមគ្រូពេទ្យឯកទេសជំនាញ ជួយដល់មន្ទីរពេទ្យខេត្តជាប់ព្រំដែន ដើម្បីជួយសហការគ្នា ស្មារតីរួមគ្នា ក្នុងការបម្រើសេវាព្យាបាលផ្ទាល់ដល់ប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ព ដែលបង្ហាញពីភាពកក់ក្តៅ ស្មារតីរួមជាតិតែមួយ និងភាពគ្រប់ជ្រុងជ្រោយនៃវិស័យសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ និងថ្នាក់ដឹកនាំ បានសំដែងការកោតសរសើរ និងគោរពដឹងគុណដ៏យ៉ាងជ្រាលជ្រៅចំពោះវីរភាពកងទ័ព ដែលបាននិងបន្តខិតខំការពារបូរណភាពទឹកដីនៅជួរមុខ ដោយភាពអង់អាចក្លាហាន៕អត្ថបទ រដ្ឋា

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាំយកឱកាសការងារជិត ១ពាន់កន្លែងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងខេត្តកែប

2025/08/07 05:58:57 pm        129
(ខេត្តកែប)៖ លោកជំទាវ ឃុន ណៃហៀក អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម ព្រុំ គន្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកែប ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីនាំយកឱកាសការងារជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប។ក្នុងឱកាសនោះ ក្រុមការងាររបស់ក្រសួងបានផ្សព្វផ្សាយអំពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ជូនដល់អ្នកចូលរួមប្រមាណជាង ២០០នាក់ ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប។ ក្នុងនោះ បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរចំនួន ៦៧នាក់បានទទួលការងារភ្លាមៗពីក្រុមហ៊ុនធំៗ ដែលមានតម្រូវការកម្លាំងពលកម្មសរុបចំនួនជិត ១ពាន់កន្លែង៕

ប្រមុខការពារជាតិកម្ពុជាសង្ឃឹមភាគីថៃនឹងអនុវត្តតាមស្មារតីកិច្ចប្រជុំវិសាមញ្ញ GBC ដោយតម្លាភាព ស្មោះត្រង់ គោរពបទឈប់បាញ់ ដើម្បីសុខសន្តិភាពរបស់កងទ័ព និងប្រជាជនប្រទេសទាំងពីរ

2025/08/07 05:52:07 pm        152
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅល្ងាចថ្ងៃទី៧ ខែសីហានេះ ក្រោយបញ្ចប់កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយបានសរសេរបង្ហោះលើហ្វេសប៊ុកដយសង្ឃឹមភាគីថៃនឹងអនុវត្តតាមស្មារតីកិច្ចប្រជុំវិសាមញ្ញ GBC ដោយតម្លាភាព ស្មោះត្រង់ គោរពបទឈប់បាញ់ ដើម្បីសុខសន្តិភាពរបស់កងទ័ព និងប្រជាជនប្រទេសទាំងពីរ ខណៈកិច្ចប្រជុំវិសាមញ្ញភាគីទាំងពីរសម្រេចអនុម័តលើកំណត់ហេតុ និងសេចក្តីប្រកាសព័ត៌មានរួម។  ឯកឧត្តមបានសរសេរថា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន បានដំណើរការប្រកបដោយជោគជ័យតាមការគ្រងទុក ដោយសម្រេចបានទៅលើរបៀបវារៈ៖ - ការអនុម័តលើកំណត់ហេតុ  - ការអនុម័តសេចក្តីប្រកាសព័ត៌មានរួមប្រមុខការការពារជាតិកម្ពុជាបញ្ជាក់ថា៖«ខ្ញុំសង្ឃឹមថាភាគីថៃ នឹងអនុវត្តតាមស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនេះប្រកបដោយតម្លាភាព ស្មោះត្រង់ គោរពបទឈប់បាញ់ដើម្បីសុខសន្តិភាពរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ យើងត្រូវធ្វើការរួមគ្នាដើម្បីទទួលបាននូវជំនឿទុកចិត្ត និងការវិលទៅប្រក្រតីភាពឡើងវិញ»។

ឱកាសការងារជិត ២ពាន់កន្លែង បាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋ និងពលករនៅក្នុងខេត្តកំពង់ស្ពឺ

2025/08/07 05:40:48 pm        81
ភ្នំពេញ៖ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ឃុំអង្គពពេល ឃុំមហាឬស្សី និងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីនាំយកឱកាសការងារជិត ២ពាន់កន្លែង ជូនដល់ប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។ក្នុងឱកាសនោះ ក្រុមការងាររបស់ក្រសួងបានផ្សព្វផ្សាយអំពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ដល់អ្នកចូលរួមចំនួន ១ ២២១នាក់ និងមានបងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរចំនួន ២៣៣នាក់ ទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗដែលមានតម្រូវការកម្លាំងពលកម្មសរុបប្រមាណជិត ២ពាន់កន្លែង។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានចែកអំណោយជាគ្រឿងឧបភោគបរិភោគជូនដល់អ្នកចូលរួមក្នុងកម្មវិធីនោះផងដែរ៕

ក្រសួងការងារ នាំយកឱកាសការងារជិត ៥ពាន់កន្លែង ផ្សព្វផ្សាយជូនពលករត្រឡប់មកពីថៃ នៅក្នុងខេត្តកំពង់ចាម

2025/08/07 05:34:46 pm        81
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានបើកកម្មវិធី «វេទិកាការងារ» នៅឃុំជើងព្រៃ ឃុំត្រប់ ឃុំតាំងក្រាំង និងឃុំទំនប់ ស្រុកបាធាយ ក្នុងខេត្តកំពង់ចាម ដើម្បីនាំយកឱកាសការងារជិត ៥ពាន់កន្លែង ជូនដល់ប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។ក្នុងឱកាសនោះ ក្រុមការងាររបស់ក្រសួងបានផ្សព្វផ្សាយអំពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ដល់អ្នកចូលរួមចំនួន ១ ២០២នាក់ និងមានបងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរចំនួន ២២៨នាក់ ទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗដែលមានតម្រូវការកម្លាំងពលកម្មជិត ៥ពាន់កន្លែង៕

ឯកឧត្តម វង សូត និងលោកជំទាវអញ្ជើញសួរសុខទុក្ខក្រុមគ្រួសារសព វីរកងទ័ព២រូបដែលបានពលីជីវិតនៅលើសមរភូមិ

2025/08/07 04:46:48 pm        153
ភ្នំពេញ ៖ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខគ្រួសារសព លោក ព្រឹន្ទបាលទោ ឆៃ រ័ត្ន និងលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ដល់គេហដ្ឋានផ្ទាល់ ស្ថិតនៅស្រុកក្រូចឆ្មារ និងស្រុកមេមត់ ក្នុងខេត្តត្បូងឃ្មុំ។ លោក ព្រឹន្ទបាលទោ ឆៃ រ័ត្ន និងលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ជាយុទ្ធជនសមរភូមិជួរមុខ ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ទាហ៊ានសៀម រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយសពរបស់យុទ្ធជនទាំងពីររូប ត្រូវបានតម្កល់ធ្វើបុណ្យ តាមប្រពៃណីសាសនានៅតាមគេហដ្ឋានរៀងៗខ្លួន។ក្នុងវេលាដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តម វង សូត បានពាំនាំមកនូវការរំលែកទុក្ខពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងថ្នាក់ដឹកនាំជាតិជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលជូនចំពោះលោកស្រី និងកូនៗ ព្រមទាំងក្រុមគ្រួសារសព លោកព្រឹន្ទបាលទោ ឆៃ រ័ត្ន និងលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ក៏ដូចជាយុទ្ធជនដទៃទៀតផងដែរ។ឯកឧត្តម អនុប្រធានទី២រដ្ឋសភា ក៏បានសម្ដែងនូវការសោកស្ដាយ និងក្រៀមក្រំជាទីបំផុតចំពោះមរណភាពរបស់វីរកងទ័ពទាំងពីរ និងយុទ្ធជនពលីដទៃទៀត ដែលនេះគឺជាការបាត់បង់អ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តម ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូយ៉ាងអង់អាចក្លាហាន ជាមួយខ្មាំងសត្រូវ ដែលបានធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជាយើង។ ពលិកម្មដែលពុំអាចកាត់ថ្លៃរបស់លោក ជាយុទ្ធជនកម្ពុជា គឺដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងសុខសន្តិភាពរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងជាគំរូវីរភាពដែលយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបនឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លា ក្នុងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមនេះ។ ជាការដឹងគុណចំពោះគំរូវីរភាពដ៏អង់អាចរបស់យុទ្ធជនពលីគ្រប់រូប រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរ និងយកចិត្តដាក់បំផុត ហើយបានរៀបចំដោះស្រាយគោលនយោបាយ ឧបត្ថម្ភទ្រទ្រង់ជីវភាពជូនក្រុមគ្រួសារសព បានយ៉ាងសមរម្យបំផុត។ ឯកឧត្តម វង សូត បានគូសបញ្ជាក់ថា ប្រជាជាតិខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅស្រុក ក៏បានរួបរួមសាមគ្គីគ្នាយ៉ាងរឹងមាំក្នុងការគាំទ្រដល់យុទ្ធជនជួរមុខ ដោយបានបង្ហាញពីសភាពការណ៍ពិតដែលកំពុងកើតឡើងទៅកាន់ពិភពលោក ដើម្បីទាមទាររកសន្តិភាពជូនប្រជាជនកម្ពុជាវិញ។ជាការចូលរួមរំលែកមរណៈទុក្ខជូនគ្រួសារសព ឯកឧត្តម វង សូត និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានឧបត្ថម្ភថវិកា ដល់គ្រួសារសព ក្នុង១គ្រួសារ១០លានរៀលផងដែរ៕

លទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចំនួន១៣ចំណុច

2025/08/07 04:36:04 pm        820
ម៉ាឡេស៊ី៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានធ្វើសន្និសីទសារព័ត៌មាន «ស្តីពីលទ្ធផលកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី» នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដោយបង្ហាញលទ្ធផលព្រមព្រៀង១៣ចំណុចដូចខាងក្រោម៖អនុស្សរណៈកិច្ចព្រមព្រៀងប្រជុំគណៈកម្មាធិការព្រំដែន សហប្រតិបត្តិការទូទៅវិសាមញ្ញ (GBC) រវាងកម្ពុជា និងថៃ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៖១. ភាគីទាំងពីរឯកភាពលើការឈប់បាញ់ ពាក់ព័ន្ធគ្រប់ប្រភេទអាវុធទាំងអស់ រួមបញ្ចូលទាំងការវាយប្រហារលើជនស៉ីវិល វត្ថុស៉ីវិល និងគោលដៅយោធានៃភាគីទាំងសងខាង ក្នុងគ្រប់ករណីនិងតំបន់ទាំងអស់។ ភាគីទាំងពីរចាំបាច់ត្រូវចៀសវាងការបាញ់ប្រហារទាំងគ្មានការបង្កហេតុ សំដៅទៅលើទីតាំងឬកងទ័ពរបស់ភាគីម្ខាងទៀត។ ការព្រមព្រៀងនេះ មិនត្រូវបំពានដាច់ខាត ទោះស្ថិតក្រោមកាលៈទេសៈបែបណាក៏ដោយ។២. ភាគីទាំងពីរយល់ព្រមរក្សាស្ថានភាពបច្ចុប្បន្ននៃការដាក់ពង្រាយកងទ័ព ដោយមិនមានការចល័តបន្ថែមទៀត គិតត្រឹមបទឈប់បាញ់ចាប់ពីម៉ោង២៤៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ មិនត្រូវឱ្យមានការចល័តកងទ័ព រាប់បញ្ចូលទាំងការល្បាតសំដៅទៅកាន់ទីតាំងភាគីម្ខាងទៀត។៣. ភាគីទាំងពីរយល់ស្របមិនបង្កើនចំនួនកងកម្លាំង នៅតាមបណ្តោយព្រំប្រទល់ទាំងស្រុងរវាងកម្ពុជា-ថៃ។ ការដាក់កម្លាំងបន្ថែមណាមួយ មុខជានឹងបង្កើនភាពតានតឹង ហើយជះផលប៉ះពាល់អវិជ្ជមានចំពោះកិច្ចប្រឹងប្រែងរយៈពេលវែង ដើម្បីបន្ធូរបន្ថយស្ថានការណ៍។៤. ភាគីទាំងពីរឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយឡើយ ដែលអាចដុតបញ្ឆេះភាពតានតឹង។ នេះរួមបញ្ចូលទាំងការធ្វើសកម្មភាពយោធា ចូលក្នុងដែនអាកាសនិងទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត គិតត្រឹមបទឈប់បាញ់ចាប់ពីម៉ោង២៤៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ភាគីទាំងពីរយល់ព្រមមិនធ្វើការសាងសង់ ឬពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធា ហួសពីព្រំដែនរបស់ខ្លួន។៥. ភាគីទាំងពីរឯកភាពគ្នាមិនប្រើប្រាស់កម្លាំងគ្រប់ទម្រង់ ប្រឆាំងជនស៊ីវិល និងវត្ថុស៊ីវិល ទោះក្នុងកាលៈទេសៈណាក៏ដោយ។ សកម្មភាពបែបនោះ នឹងមិនត្រឹមបង្កគ្រោះថ្នាក់ ចំពោះសហគមន៍រស់នៅតាមតំបន់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែក៏បំពានច្បាប់អន្តរជាតិ ហើយធ្វើឱ្យអាប់ឱនមុខមាត់នៅលើឆាកអន្តរជាតិ សម្រាប់ភាគីដែលមិនគោរពការព្រមព្រៀងផងដែរ។៦. ភាគីទាំងពីរយល់ស្របគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងការប្រព្រឹត្តដាក់ទាហានដែលត្រូវបានចាប់ខ្លួន រាប់បញ្ចូលទាំងស្ថានភាពរស់នៅ កន្លែងជ្រកកោន ស្បៀងអាហារ និងការថែទាំសុខភាពក្នុងករណីរងរបួស។ ប្រសិនបើភាគីម្ខាង មានបំណងចង់នាំយកទាហានខ្លួន ឬជនស៊ីវិលរងរបួស ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីម្ខាងទៀត ដើម្បីទទួលការព្យាបាល ភាគីខាងទទួលមានសិទ្ធិកំណត់ការឆ្លើយតប ដោយផ្អែកលើសមត្ថភាពនៃកន្លែងព្យាបាលរបស់ខ្លួន ឬក្រមសីលធម៌ផ្នែកវេជ្ជសាស្រ្ត ហើយឈរលើគោលការណ៍មួយៗដាច់ដោយឡែក។ទាហានដែលត្រូវបានចាប់ខ្លួន គួរតែត្រូវបានដោះលែង និងធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ ក្រោយអរិភាពនានាត្រូវបានបញ្ឈប់ ស្របតាមមាត្រា១១៨ នៃអនុសញ្ញាហ្សឺណែវឆ្នាំ១៩៤៩ និងបញ្ញត្តិ១២៨ (A) នៃច្បាប់មនុស្សធម៌អន្តរជាតិ។ ភាគីទាំងពីរយល់ព្រមដោះដូរព័ត៌មាន និងសម្របសម្រួលសម្រាប់ការប្រគល់សពអ្នកបាត់បង់ជីវិតមកវិញ ឱ្យឆាប់រហ័សនិងប្រកបដោយភាពថ្លៃថ្នូរ នៅទីតាំងមួយដែលត្រូវបានព្រមព្រៀងគ្នា ហើយមានការគោរពយ៉ាងពេញលេញចំពោះ គោលការណ៍មនុស្សធម៌ និងយុត្តាធិការ និងដោយមិនចាំបាច់ឆ្លងព្រំប្រទល់ ព្រមទាំងធានាថា ចំណាត់ការសមស្របត្រូវបានធ្វើឡើង ដើម្បីកំណត់អត្តសញ្ញាណនិងចាត់ចែងសាកសព ក្រោមស្ថានភាពដោយក្តីគោរព និងអនាម័យត្រឹមត្រូវដើម្បីកុំឱ្យសពអ្នកស្លាប់ត្រូវបាត់បង់ពេលទទួលមរណភាព។៧. ក្នុងករណីមានជម្លោះប្រដាប់អាវុធផ្ទុះឡើង ទោះដោយចេតនាឬដោយអចេតនាក្តី ភាគីទាំងពីរចាំបាច់ត្រូវប្រឹក្សាគ្នាជាបន្ទាន់ នៅកម្រិតមូលដ្ឋាន តាមរយៈយន្តការណ៍ទ្វេភាគីដែលមានស្រាប់ ដើម្បីទប់ស្កាត់កុំឱ្យស្ថានការណ៍កើនឡើងកម្តៅកាន់តែខ្លាំង នៅតាមបណ្តោយព្រំដែនទាំងមូល។ ការអូសបន្លាយជម្លោះ នឹងបង្កគ្រោះថ្នាក់ចំពោះសុវត្ថិភាពជនស៊ីវិល ក៏ដូចជាកងទ័ពទាំងសងខាង ហើយបង្កើនភាពតានតឹង ដែលនឹងបង្កភាពស្មុគស្មាញចំពោះកិច្ចប្រឹងប្រែងស្វែងរកដំណោះស្រាយជម្លោះរួម។៨.១ ថែរក្សាការទំនាក់ទំនងទៀងទាត់រវាងទីតាំងកងទ័ពទាំងអស់ តំបន់យោធា និងអង្គភាពនៅតាមបណ្ដោយព្រំដែននៃភាគីទាំងសងខាង និងប្រឹងប្រែងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសជម្លោះ៨.២ កោះប្រជុំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់ (RBC) ក្នុងរយៈពេល២សប្ដាហ៍ បន្ទាប់ពីកិច្ចប្រជុំពិសេស GBC នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ ទីតាំងរៀបចំ កិច្ចប្រជុំនឹងត្រូវបានកំណត់ស្របទៅតាមការទទួលធ្វើជាម្ចាស់ផ្ទាស់ប្ដូរវេនជាទៀងទាត់។៨.៣ រក្សាបណ្ដាញទំនាក់ទំនងជាទៀងទាត់ និងដោយផ្ទាល់រវាងកម្រិតរដ្ឋមន្ត្រី និងមន្ត្រីយោធាជាន់ខ្ពស់។៩. ភាគីទាំងសងខាងឯកភាពទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឬមិនពិត ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង កាត់បន្ថយគំនិតអវិជ្ជមានរបស់សាធារណៈជន និងពង្រឹង បរិយាកាសអំណោយផលដើម្បីឆ្ពោះទៅរកកិច្ចពិភាក្សប្រកបដោយសន្តិភាព។II យន្ដការសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់១០. ភាគីទាំងសងខាងបន្តប្ដេជ្ញាចិត្តដើម្បីអនុវត្តតាមអនុស្សារណៈយោគយល់ ដែលសម្រេចបាននៅឯកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងនោះរួមមានបទឈប់បាញ់ និងការបង្កើតក្រុមអ្នកអង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ីដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់។១១. ភាគីទាំងសងខាងឯកភាពលើការចាត់តាំងគណៈកម្មធិការ RBC រៀងៗខ្លួន ដើម្បីដឹកនាំការអនុវត្តបទឈប់បាញ់ក្រោមការសម្របសម្រួល និងតាមដានដោយ ក្រុមអ្នកអង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ី។ RBC នឹងជួបប្រជុំជាទៀងទាត់ ហើយដាក់ជូនរបាយការណ៍របស់ខ្លួនជូន GBC។១២. យោងទៅលើក្រុមអ្នកអង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ីតាមការឯកភាពគ្នាដោយភាគីទាំងសងខាងក្នុងទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមអ្នកអង្កេតការណ៍បណ្ដោះអាសន្ន (IOT) រួមមានអនុព័ន្ធយោធានៃរដ្ឋជាសមាជិកអាស៊ានដែលទទួលស្គាល់ដោយកម្ពុជា ឬថៃ ដឹកនាំដោយអនុព័ន្ធយោធា ម៉ាឡេស៊ី នឹងត្រូវបានបង្កើតឡើងដាច់ដោយឡែកពីគ្នា និងដោយឯករាជ្យ ក្នុងប្រទេសទាំងសងខាង កម្ពុជា និងថៃ ដើម្បីត្រួតពិនិត្យលើភាគីម្ខាងៗ លើការអនុវត្ត បទឈប់បាញ់ផ្អែកលើមូលដ្ឋានជាទៀតទាត់។ សមាសភាព IOT នៃប្រទេសនីមួយៗត្រូវបានអញ្ជើញដោយឯករាជ្យដោយប្រទេសជាម្ចាស់ផ្ទះនៅក្នុង ការពិគ្រោះយោបល់ជាមួយម៉ាឡេស៊ី។IOT នឹងធ្វើប្រតិបត្តិការដោយឆ្លងកាត់ព្រំដែន និងធ្វើការក្រោមការសម្របសម្រួល ព្រមទាំងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយ RBC និង GBC នៃប្រទេសទាំង សងខាង។III កាលបរិច្ឆេទ និងទីតាំងនៃកិច្ចប្រជុំបន្ទាប់១៣. ភាគីទាំងសងខាងបានឯកភាពកំណត់ពេលវេលារៀបចំកិច្ចប្រជុំ GBC ក្នុងរយៈពេល១ខែ បន្ទាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ (ទីតាំងរៀបចំកិច្ចប្រជុំនឹង ត្រូវបានពិភាក្សាតាមក្រោយ។ បើពុំដូច្នោះទេ កិច្ចប្រជុំពិសេស GBC នឹងត្រូវរៀបចំឡើងភ្លាមៗ ដោយប្រើទម្រង់នៃកិច្ចប្រជុំដដែល ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់៕

ប្រមុខការពារជាតិកម្ពុជា៖ ក្នុងកិច្ចប្រជុំ GBC ឯកឧត្តម Anwar Ibrahim បញ្ជាក់ថា «បើភាគី​ណា​មួយ(កម្ពុជា-ថៃ) មិនយល់ស្របគ្នាលោកមិនឱ្យត្រឡប់ទៅប្រទេសវិញទេ»

2025/08/07 04:17:54 pm        540
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងនៅល្ងាចថ្ងៃទី៧ ខែសីហានេះថា នៅព្រឹកនេះ ក្នុងនាមសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ឯកឧត្តម បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Dato's Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ វិមានរដ្ឋាភិបាល។ នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ថា ដោយកិត្តិយសបានជួបជាមួយ ឯកឧត្តម Dato's Seri Anwar Ibrahim ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ម៉ាឡេស៊ី លោកបានបញ្ជាក់ខ្លឹមសារមួយចំនួនរួមមាន - បន្តគាំទ្រ និងការអនុវត្តបទឈប់បាញ់ និងការបង្កើតក្រមប្រតិបត្តិ (TOR) រហូតឈានដល់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានឆាប់រហ័សជាទីបំផុត ។ - សហរដ្ឋអាមេរិក និងចិន បន្តគាំទ្របទឈប់បាញ់ ព្រមទាំងគាំទ្រជាភស្តុភាកម្ម សម្ភារបច្ចេកទេសសំខាន់ៗ និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើការអនុវត្តនេះ ។ សម្តីរបស់ឯកឧត្តម Anwar Ibrahim៖ គួរបញ្ជាក់ផងដែរថា បើភាគីណាមួយ (កម្ពុជា-ថៃ) មិនយល់ស្របគ្នា លោកមិនឲ្យត្រឡប់ទៅប្រទេសវិញទេThis morning, as Co-Chair of the Extraordinary Meeting of the Cambodia-Thailand General Border Committee (GBC), I paid a courtesy call to His Excellency Dato’ Seri Anwar Ibrahim, Prime Minister of Malaysia and Chair of ASEAN in 2025.It was a great honor to meet with His Excellency Anwar and senior Malaysian leaders, who reaffirmed Malaysia’s strong and continued support for peace and stability along the Cambodia-Thailand border. During our discussion, the following key points were highlighted:- Malaysia will continue to support the full implementation of the ceasefire and expedite the establishment of the Terms of Reference (TOR) for the ASEAN Observer Team (AOT) as soon as possible. - The United States and the People’s Republic of China remain committed to the ceasefire and are providing logistical support, critical technical equipment, and close monitoring to ensure its effective implementation.His Excellency Dato’ Seri Anwar Ibrahim also said if either party (Cambodia-Thailand) did not reach consensus, he will not be allowed either party to return back to thier country July 7 2025 | Malaysia Prime Minister's Office

អ្នកសម្របសម្រួលស្តីទី UN ប្រចាំកម្ពុជា ឃើញជាក់ស្តែងពីស្ថានភាពលំបាកដែលសហគមន៍ជនភៀសសឹកកម្ពុជាបាននឹងកំពុងជួបប្រទះ និងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់

2025/08/07 02:57:43 pm        219
ភ្នំពេញ៖ ភ្លាមៗមុននេះបន្តិចបន្ទាប់ពីបញ្ចប់បេសកកម្ម លោក សាដា អ៊ូម៉ាអាឡាម អ្នកសម្របសម្រួលអង្គការសហប្រជាជាតិស្តីទីប្រចាំកម្ពុជា និងជាតំណាងអង្គការយូណេស្កូ ប្រចាំប្រទេស បានបញ្ចេញរបាយការណ៍សង្ខេបបឋម បន្ទាប់ពីដំណើរទស្សនកិច្ចពិសេសរយៈពេល ២ថ្ងៃ។ នេះបើតាមការលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ។លោក ម៉េត មាសភក្ដី បានបង្ហាញរបាយការណ៍ទាំងស្រុងរបស់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិស្តីទីប្រចាំកម្ពុជារួមាន៖ អំឡុងពេលជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន អ្នកសម្របសម្រួលស្តីទីអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានបញ្ចេញមតិអំពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ (៦–០៧ សីហា ២០២៥) របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ស្ថានទូត និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅកាន់ទីកន្លែងស្នាក់នៅបណ្ដោះអាសន្នសម្រាប់ជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។អង្គការសហប្រជាជាតិសូមស្វាគមន៍បទឈប់បាញ់ និងអំពាវនាវឲ្យប្រទេសកម្ពុជា និងប្រទេសថៃ គោរពបទឈប់បាញ់សំដៅសម្រេចបាននូវសន្តិភាពដែលស្ថិតស្ថេរយូរអង្វែង ។ក្នុងអំឡុងពេលទស្សនកិច្ចនេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងដៃគូនានា បានឃើញជាក់ស្តែងពីស្ថានភាពលំបាកដែលសហគមន៍ជនភៀសសឹកបាននឹងកំពុងជួបប្រទះ។ គ្រួសារជនភៀសសឹកមួយចំនួនកំពុងរងការលំបាកយ៉ាងខ្លាំង ហើយត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។យើងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបយ៉ាងរហ័សរបស់ដៃគូជំនួយមនុស្សធម៌នានា រួមមានទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ព្រមទាំងអ្នកស្ម័គ្រចិត្តនានា ដែលបានធ្វើការដោយមិនខ្លាចនឿយហត់ ចាប់តាំងពីជម្លោះកើតឡើងមកម្ល៉េះ ដើម្បីផ្តល់ទីកន្លែងសុវត្ថិភាព ទីកន្លែងស្នាក់នៅបណ្ដោះអាសន្ន និងសេវាកម្មចាំបាច់ដល់អ្នករងផលប៉ះពាល់ទាំងនោះ។ កិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្ន រួមមានដូចជា ការផ្តល់ទឹក អនាម័យ ទីកន្លែងស្នាក់នៅ អាហារ (រួមទាំងអង្ករ) សេវាថែទាំសុខភាព ការអប់រំ និងសេវាការពារ។នៅក្នុងអំឡុងពេលជួបសំណេះសំណាលនោះ សហគមន៍ជនភៀសសឹកក៏បានអំពាវនាវឲ្យមានសន្តិភាព និងការត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព។ នេះជាបញ្ហាអាទិភាពដែលយើងទាំងអស់គ្នាត្រូវធ្វើការរួមគ្នាផ្តល់នូវការគាំទ្រ។អង្គការសហប្រជាជាតិបន្តប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយដៃគូទាំងអស់ ដើម្បីបន្តការគាំទ្រចំពោះការឆ្លើយតបមនុស្សធម៌ និងជួយសហគមន៍ជនភៀសសឹកស្ដារឡើងវិញនូវជីវភាពរស់នៅរបស់ពួកគេ..។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់
05/05/2026 08:05 PM
ប្រមុខមន្ទីរបញ្ចកោណ៖ អាមេរិកមិនស្វែងរកការប្រយុទ្ធ ដោយប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីការពារនាវាទេ
05/05/2026 08:05 PM
កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»
05/05/2026 07:05 PM
ចិន៖ ទណ្ឌកម្មកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក លើគុយបា គឺ «ខុសច្បាប់»
05/05/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន
05/05/2026 07:05 PM
អ៊ុយក្រែនអះអាងថា មនុស្ស ៣នាក់ រងរបួស ក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើមជ្ឈមណ្ឌលទីក្រុង Chernihiv
05/05/2026 07:05 PM
‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
05/05/2026 07:05 PM
អ៊ីស្រាអែលបើកជម្រកការពារ នៅទីក្រុង Ashdod ជាក្ដីបារម្ភអាចមានសង្គ្រាមឡើងវិញជាមួយអ៊ីរ៉ង់
05/05/2026 07:05 PM
យោធាអាមេរិកនិយាយថា ខ្លួនវាយប្រហារទូកមួយគ្រឿងនៅសមុទ្រការ៉ាអ៊ីបបណ្តាលឲ្យមនុស្ស ២នាក់ស្លាប់
05/05/2026 07:05 PM
ស៊ុយអែតបន្តផែនការសម្រាប់ទីភ្នាក់ងារចារកម្មបរទេសថ្មីរបស់ខ្លួន
05/05/2026 07:05 PM