‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
​សម្ដេចធិបតី៖ កម្ពុជា នឹងប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដោះស្រាយដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និង​អនាគត​នៃ​សង្គមជាតិ

ព័ត៌មានជាតិ

ស.អ.ក ខេត្តព្រះសីហនុ បើកកិច្ចប្រជុំវាយតម្លៃសមាជិក៥៣នាក់ ដែលដាក់ពាក្យស្នើសុំដី និងផ្ទះ

2025/08/07 09:52:35 am        151
ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងជាប្រធានគណៈកម្មធិការ ស.អ.ក ខេត្តព្រះសីហនុ នាថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ បានបើកកិច្ចប្រជុំវាយតម្លៃសមាជិក ស.អ.ក ៥៣ នាក់ មកពីឃុំចំនួន១០ នៃស្រុកព្រៃនប់ដែលបានដាក់ពាក្យស្នើសុំដី និងផ្ទះ នាពេលកន្លងមក។កិច្ចប្រជុំនេះ មានការចូលរួមពីលោកស្នងការរងនគរបាល, មេបញ្ជាការរងរាជអាវុធហត្ថខេត្ត, អនុប្រធាន និងប្រធានលេខាធិការដ្ឋានស.អ.ក ខេត្ត, តំណាងប្រធានកិត្តិយស ស.អ.ក ស្រុក, ប្រធានអនុប្រធាន ស.អ.ក ស្រុក, ប្រធានអនុប្រធានសាខា ស.អ.ក និងអាជ្ញាធរមូលដ្ឋានផងដែរ៕

គណៈប្រតិភូព្រឹទ្ធសភាចុះពិនិត្យស្ថានភាពការវិលត្រឡប់របស់ប្រជាពលរដ្ឋខ្មែរ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន

2025/08/07 09:38:05 am        188
នាព្រឹកថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការវិលត្រឡប់របស់ប្រជាពលរដ្ឋខ្មែរ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ព្រមទាំងជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋផងដែរ។ក្នុងឱកាសនោះ ក៏មានការអញ្ជើញទទួលជួបស្វាគមន៍ពីលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធខេត្ត និងអាជ្ញាធរស្រុកសាលាក្រៅ។លោកជំទាវប្រធានគណៈប្រតិភូ បានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ តស៊ូ អត់ធ្មត់ ត្រូវជឿទុកចិត្តទៅលើថ្នាក់ដឹកនាំ និងរួមសាមគ្គីគ្នាជាធ្លុងមួយឱ្យបានរឹងមាំ ក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទះសង្រ្គាមឈ្លានពានពីសៀម។ ជាមួយគ្នានេះ លោកជំទាវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំងប្រដាប់អាវុធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ប្រចាំការនៅច្រកព្រំដែន ដែលកំពុងសស្រាក់សស្រាំក្នុងការជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរ ហើយត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលជូនគាត់ថែមទៀត។សូមជម្រាបផងដែរថា៖ បន្ទាប់ពីភាគីថៃបានបង្កសង្រ្គាមឈ្លានពានតាមព្រំដែនជាមួយកម្ពុជាក្នុងរយៈពេលកន្លងមកនេះ សង្កេតឃើញថា មានបងប្អូនពលករខ្មែរកាន់តែច្រើនឡើង បានសម្រុកចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ ជារបាយការណ៍ទទួលបានពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន ស្ថិតិពលករដែលធ្វើដំណើរចូលតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ គឺមានចំនួន ១១,៧២៥នាក់៕

អាមេរិកនឹងផ្តល់ភស្តុភា និងបច្ចេកទេសនានា បង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីអនុវត្តបទឈប់បាញ់

2025/08/07 09:04:17 am        614
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានប្រកាសឲ្យដឹងថា អាមេរិកនឹងជួយផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានមួយតាមដានបទឈប់ បាញ់រវាងកម្ពុជា និងថៃឲ្យបានឆាប់បំផុត និងមួយវិញទៀតអាមេរិកក៏នឹងបញ្ចូនប្រព័ន្ធឃ្លាំមើលតាមអាកាស ដើម្បីធ្វើយ៉ាងណាបញ្ជាក់ពីការតាំងចិត្តខ្ពស់ ក្នុងការចូលរួមឲ្យមានសន្តិភាពនៅកម្ពុជាផងដែរ។ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានឲ្យដឹងថា នៅលើទឹកដីប្រទេសម៉ាឡេស៊ី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានជួបពិភាក្សាការងារជាមួយមេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូ ប៉ាស៊ីហ្វិកអាមេរិក និងទូតអាមេរិកប្រចាំនៅម៉ាឡេស៊ី ដោយកិច្ចជំនួបនោះភាគីអាមេរិក បានបញ្ជាក់អំពីជំហររបស់ខ្លួន ជាថ្មីថា អាមេរិក គាំទ្របទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិកឯកឧត្តម ដូ ណាល់ត្រាំ ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី ជាប្រធានប្តូរវេន។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងទៀតថា នៅក្នុងកិច្ចជំនួបជាមួយប្រមុខការពារជាតិកម្ពុជា ទាំងទូតអាមេរិកប្រចាំនៅម៉ាឡេស៊ី ទាំងមេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក នឹងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឲ្យការការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ដំណើរការទៅប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាពបំផុតផងដែរ។លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា«សហរដ្ឋអាមេរិកនឹងចូលរួមគាំទ្រ ផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ានឲ្យបានលឿនបំផុត។ លើសពីនេះទៅទៀតសហរដ្ឋអាមេរិកក៏បានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាមេរិក រួមមាន៖ ការធ្វើផែនការណ៍យោធា គ្រឿងបរិក្ខា ប្រព័ន្ធបញ្ជូនកម្លាំង ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារៈបច្ចេកទេសទំនើប ៗជាច្រើនទៀត។ ទាំងនេះជាការបង្ហាញនៃការតាំងចិត្តខ្ពស់ និងបានត្រៀមខ្លួនចូលរួមក្នុងការកសាងឲ្យ មានសន្តិភាពកើតឡើងយ៉ាងពិតប្រាកដ»។សូមបញ្ជាក់ថា ក្រៅពីជួបជាមួយភាគីអាមេរិក ប្រមុខការពារជាតិកម្ពុជាក៏បានជួបពិភាក្សាគ្នាជាថ្មី ផងដែរជាមួយមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងការសម្របសម្រួលដើម្បីអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ដោយជំរុញឲ្យមានការបង្កើតក្រមប្រតិបត្តិ និងឈានទៅដល់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលនឹងក្លាយទៅជាយន្តការតាមដាន និងការអនុវត្តបទឈប់បាញ់ដោយប្រសិទ្ធភាពខ្ពស់ផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យបានមកវិញនូវសុខសន្តិភាពឲ្យបានាឆាប់រហ័សជាទីបំផុតនោះ៕អត្ថបទបាន ចក់

ម៉ាឡេស៊ីគាំទ្រការបង្កើតយន្តការអាស៊ាន ដើម្បីជួយអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ

2025/08/07 08:50:14 am        1261
នាថ្ងៃទី៦ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ Mohamed Nizam អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងសហការី នៅទីក្រុងកuala Lumpur ប្រទេសម៉ាឡេស៊ី។ក្នុងជំនួបនេះ ភាគីម៉ាឡេស៊ីបានបង្ហាញពីឆន្ទៈក្នុងការសហការជាមួយអាស៊ាន ដើម្បីជួយសម្របសម្រួលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ។ ភាគីម៉ាឡេស៊ីគាំទ្រការបង្កើតឯកសារក្រមប្រតិបត្តិ (TOR) និងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Monitoring Team – AMT) ដែលនឹងក្លាយជាយន្តការសំខាន់ក្នុងការតាមដាន និងអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆាប់បង្រួបបង្រួមសន្តិភាពក្នុងតំបន់។ឯកឧត្តម General Nizam បានថ្លែងថា៖ “សន្តិភាពគឺមានតម្លៃខ្ពស់។ ជីវិតគឺមានតម្លៃ។ ពេលវេលាគឺសំខាន់។” ស្របតាមអនុសាសន៍របស់សម្តេចធិបតី តែងតែលើកឡើងថា៖ “មួយថ្ងៃ មួយម៉ោង មួយនាទី ដែលយើងកំពុងចរចា គឺអាចជួយសង្គ្រោះជីវិតកងកម្លាំង និងប្រជាពលរដ្ឋរបស់យើងបាន។ កាន់តែឆាប់ កាន់តែប្រសើរ។”ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការព្រំដែន (GBC) របស់កម្ពុជា និងថៃ បានធ្វើការផ្លាស់ប្តូរយោបល់សំខាន់ៗជាច្រើនក្នុងបរិយាកាសវិជ្ជមាន។ ភាគីថៃបានយល់ព្រមលើធាតុចូលជាច្រើនរបស់កម្ពុជា ខណៈកម្ពុជាក៏បានទទួលយកចំណុចវិជ្ជមានរបស់ភាគីថៃផងដែរ។កិច្ចប្រជុំនេះកើតមានក្នុងបរិបទនៃការចងក្រងកិច្ចសហប្រតិបត្តិការយោធានិងការទូត ដើម្បីគាំទ្រសន្តិភាព និងស្ថិរភាពនៅតំបន់អាស៊ាន៕ 

ទីភ្នាក់ងារអង្គការសហប្រជាជាតិនៅកម្ពុជា រួមនឹងដៃគូមនុស្សធម៌ជាតិ និងអន្តរជាតិ បាន​ចាប់​ផ្តើម​កៀងគរការ​ឆ្លើយតបមនុស្សធម៌ ដើម្បីជួយដោះស្រាយ​សេចក្តី​ត្រូវ​ការ​បន្ទាន់​របស់​សហគមន៍​ជន​ភៀស​សឹក​នៅកម្ពុជា

2025/08/07 08:47:16 am        339
"នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥, ទីភ្នាក់ងារអង្គការសហប្រជាជាតិនៅកម្ពុជា រួមមាន FAO Cambodia International Labour Organization IOM Cambodia United Nations Human Rights in Cambodia UN Women UN-Habitat Cambodia UNDP Cambodia UNDSS UNESCO Cambodia UNFPA Cambodia UNICEF Cambodia - ដើម្បីកុមារគ្រប់រូប UNIDO Cambodia World Food Programme និង World Health Organization (WHO) បានចូលរួមដំណើរទស្សនកិច្ច ដែលរៀបចំឡើងដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីជួបជាមួយសហគមន៍ជនភៀសសឹក នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ដែលរងប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ ពួកយើងបានស្តាប់ការព្រួយបារម្ភរបស់គ្រួសារជនភៀសសឹក និងបានវាយតម្លៃស្ថានភាពជាក់ស្តែងនៅទីនោះ។ ដោយបានសម្របសម្រួលជាមួយនឹងអាជ្ញាធរជាតិ អង្គការសហប្រជាជាតិ រួមជាមួយនឹងដៃគូមនុស្សធម៌ជាតិ និងអន្តរជាតិ ក៏បានចាប់ផ្តើមកៀងគរការឆ្លើយតបមនុស្សធម៌ ដើម្បីជួយដោះស្រាយសេចក្តីត្រូវការបន្ទាន់របស់សហគមន៍ជនភៀសសឹកទាំងនោះផងដែរ។ សំខាន់ជាងនេះទៅទៀត ពួកយើងសង្ឃឹមថានឹងមានសន្តិភាពយូរអង្វែង ដើម្បីអាចឱ្យសហគមន៍ជនភៀសសឹកទាំងនេះត្រឡប់ទៅផ្ទះរបស់គេវិញដោយសុវត្ថិភាព និងកសាងជីវិតរបស់ពួកគាត់ឡើងវិញដោយគ្មានការភិតភ័យ"។"On August 6, 2025, UN agencies in Cambodia — including FAO, ILO, IOM, OHCHR, UN Women, UN-Habitat, UNDP, UNDSS, UNESCO, UNFPA, UNICEF, UNIDO, WFP, and WHO — joined a field visit organized by the Ministry of Foreign Affairs and International Cooperation to meet with displaced communities in Oddar Meanchey and Siem Reap provinces, affected by the Cambodia–Thailand border armed clashes. We listened to the concerns of displaced families and assessed the situation on the ground. In coordination with national authorities, the UN — together with international and local humanitarian partners — has begun mobilizing a humanitarian response to address the immediate needs of displaced communities. Above all, we hope for a lasting peace that enables communities to return home safely and rebuild their lives without fear."

ក្រុមហ៊ុនជប៉ុនគ្រោងពង្រីកខ្សែច្រវាក់ផលិតកម្មបន្ថែម ឱ្យស្របនិន្នាការបច្ចុប្បន្ននៅកម្ពុជា

2025/08/07 08:39:46 am        502
ក្រុមហ៊ុនជប៉ុនដែលបាននិងកំពុងវិនិយោគក្នុងស្រុក គ្រោងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនបន្ថែម ជាពិសេសវិនិយោគឱ្យស្រប នឹងនិន្នាការនាពេលបច្ចុប្បន្ន និងតម្រូវការចាំបាច់ចំពោះមុខរបស់ក្រុមហ៊ុន។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងជួបពិភាក្សាការងារជា មួយលោក IKEYA Yusuke អនុប្រធានក្រុមហ៊ុន Marubeni Asian Power Singapore Pte. Ltd. នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តមបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលលោក IKEYA Yusuke និងសហការី ដែលមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូនក្រុមហ៊ុនពីបរិស្ថានវិនិយោគ នៅកម្ពុជា ដែលពោរពេញដោយភាពអំណោយផល ពិសេសរបបលើកទឹកចិត្ត និងវិធានការគាំទ្រនានារបស់រាជរដ្ឋាភិបាល ដែលបន្ត ដាក់ចេញ សំដៅធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរទ្បើង ព្រមទាំងបានលើកទ្បើងពីគំរូ និងភាពជោគជ័យ របស់បណ្តាក្រុមហ៊ុនវិនិយោគជប៉ុនធំៗនៅកម្ពុជាមួយចំនួនផងដែរ។ ក្នុងជំនួបនេះ, លោក IKEYA Yusuke ក៏បានធ្វើបទបង្ហាញខ្លី អំពីសាវតាររបស់ក្រុមហ៊ុន Khmer Water Supply Holdings បានបង្កើតទ្បើងនៅក្នុងឆ្នាំ២០១៣ ជាពិសេសលើការផ្គត់ផ្គង់ទឹកស្អាត និងទឹកពិសាបរិសុទ្ធ នៅក្នុងខេត្តមួយចំនួននៃប្រទេសកម្ពុជា រួមមាន៖ ខេត្តតាកែវ ព្រៃវែង សៀមរាប និងក្រចេះ។ ក្រុមហ៊ុនមានបំណងពង្រីកអាជីវកម្មរបស់ខ្លួន ឱ្យស្របនឹងនិន្នាការនាពេល បច្ចុប្បន្ន និងតម្រូវការចាំបាច់ចំពោះមុខរបស់ក្រុមហ៊ុន។ ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការគាំទ្រ ក៏ដូចជាផ្តល់នូវអនុសាសន៍ណែនាំដល់ក្រុមហ៊ុន ឱ្យធ្វើការ សិក្សាចំពោះការផ្គត់ផ្គង់ទឹកស្អាត និងរៀបចំប្រព័ន្ធសម្អាតទឹកកង្វក់នៅខេត្តស្វាយរៀង និងបាវិត ដោយនៅទីនោះមានបណ្តុំ ឧស្សាហកម្ម និងរោងចក្រជាច្រើន ប៉ុន្តែមិនទាន់មានប្រព័ន្ធអាងចម្រោះទឹករួម និងប្រព័ន្ធផ្គត់ផ្គង់ទឹករួមនៅទ្បើយទេ។ បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការបានលើកទឹកចិត្តឱ្យក្រុមហ៊ុនឆាប់ធ្វើការសម្រេចចិត្តបណ្តាក់ទុននៅកម្ពុជា ដើម្បីឆាប់ទទួលបាននូវការលើក ទឹកចិត្តនិងអត្ថប្រយោជន៍នានាដូច មានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី,

សហរដ្ឋអាមេរិកប្រកាសគាំទ្រផ្នែកភស្តុភា និងបច្ចេកទេសដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ានឲ្យបានលឿនបំផុតតាមដានការអនុវត្តបទឈប់បាញ់

2025/08/06 11:12:04 pm        651
នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ប្រមុខការពារជាតិកម្ពុជា បានជួបជាមួយ នាយឧត្តមនាវី Samuel Paparo មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក (USINDOPACOM) និងឯកឧត្តម Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសម៉ាឡេស៊ី។  ក្នុងកិច្ចជំនួប ឯកឧត្តម មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិកបានបញ្ជាក់ប្រាប់ប្រមុខការពារជាតិកម្ពុជាអំពីជំហររបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្របទឈប់បាញ់ ដែលឯកឧត្តមប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) បានផ្តួចផ្តើម ដោយដឹកនាំពីភាគីម៉ាឡេស៊ី ជាប្រធានអាស៊ានប្តូរវេណ ក្នុងការអនុវត្តបទឈប់បាញ់។ឯកឧត្តមទាំងពីរ ក៏បានបញ្ជាក់ថា នឹងតាមដានឲ្យការអនុវត្តនេះប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។ លោកនឹងចូលរួមគាំទ្រ ផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានលឿនបំផុត។ ថែមទាំងបានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាមេរិក រួមមាន៖ ការធ្វើផែនការយោធា, គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសទំនើបជាច្រើនទៀត។ ទាំងនេះបង្ហាញពីការត្រៀមខ្លួនរបស់ពួកគាត់ក្នុងការចូលរួមឲ្យមានសន្តិភាពពិតប្រាកដ។Today, I am delighted to have a meeting with Admiral Samuel Paparo, Commander of the United States Indo-Pacific Command (USINDOPACOM), and His Excellency Edgard Kagan, United States Ambassador to Malaysia.During the meeting, His Excellency Ambassador Kagan reaffirmed the United States’ strong support for the ceasefire initiative launched under the leadership of President Donald Trump, and facilitated by Malaysia in its capacity as the current ASEAN Chair. Excellency Ambassador and Admiral Paparo emphasized that the United States will actively monitor the situation to ensure the successful and effective implementation of the ceasefire. They also confirmed their commitment to provide key logistical and technical support to the establishment of the ASEAN Monitoring Team (AMT) as soon as possible. Furthermore, they have outlined the United States’ ongoing commitment through assistance in military planning, equipment, deployment systems, space based and air surveillance systems, and other cutting-edge technologies. These contributions reflect the U.S. readiness to support a genuine lasting peace.

សម្ដេចធិបតី រំភើបដោយក្នុងមួយរយៈនេះបានឃើញស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក

2025/08/06 10:37:40 pm        173
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានការរំភើបដោយក្នុងមួយរយៈនេះបានឃើញនូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក ដែលបានរៀបចំប្រមូលគ្នាសម្ដែងមតិគាំទ្រទៅដល់សន្តិភាព គាំទ្រដល់កងកម្លាំងរបស់យើងក្នុងកិច្ចការការពារបូរណភាពទឹកដី ក៏ដូចជាការទាមទារឱ្យថៃដោះលែងយោធិនយើងចំនួន១៨រូប ដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ។ សម្ដេចធិបតី ថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនសម្ដេចផ្ទាល់ សម្ដេចធិបតីសូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេសនូវទឹកចិត្តដ៏ថ្លៃថ្លានេះ។ សកម្មភាពទាំងអស់នេះ គឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិ ដែលជាកត្តាសំខាន់របស់ជាតិខ្មែរយើង ជាពិសេសគឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្រឡាញ់សន្តិភាព ដេីម្បីឈានទៅបញ្ចប់សង្គ្រាម។ សម្ដេចធិបតីថ្លែងថា រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរដាច់ខាតក្នុងកិច្ចការពារបូរណភាពភាពទឹកដី និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជានិងថៃអោយបានឆាប់រហ័ស។ ថ្ងៃស្អែកទី៧ ខែសីហា នឹងមានកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជានិងថៃ នៅប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ដើម្បីពិភាក្សាគ្នាអំពីការជំរុញអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នាកាលពីថ្ងៃទី ២៨ កក្កដា ២០២៥កន្លងទៅ។ សម្ដេចធិបតីបានបន្តថា ទន្ទឹមនេះ យើងក៏មិនភ្លេចយោធិនកម្ពុជាទាំង ១៨រូបដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ ដោយរាជរដ្ឋាភិបាលបាននិងកំពុងបន្តព្យាយាមតាមរយៈគ្រប់យន្តការ ដើម្បីទាមទារឱ្យមានការដោះលែងពួកគេ ឱ្យវិលត្រឡប់មកកម្ពុជាវិញឱ្យបានឆាប់រហ័សជាទីបំផុត។

ប្រមុខការពារជាតិកម្ពុជា៖ កិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាន GBC កម្ពុជា-ថៃ រយៈពេល៣ថ្ងៃនេះប្រកបដោយភាពវិជ្ជមាន

2025/08/06 10:21:17 pm        271
ប្រមុខការពារជាតិកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នៅយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥បានលើកឡើងថា កិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាន GBC កម្ពុជា-ថៃរយៈពេល៣ថ្ងៃនេះប្រកបដោយភាពវិជ្ជមាន និងធាតុចូលជាច្រើនរបស់កម្ពុជា។ឯកឧត្តម បានថ្លែងអំណរគុណដល់ភាគីម៉ាឡេស៊ី ក្នុងការសម្របសម្រួល និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅសម្រាប់គណៈប្រតិភូកម្ពុជា។ ឯកឧត្តម ថ្លែងថា ក្នុងឱកាសជំនួបទ្វេភាគី ភាគីកម្ពុជាទទួលបានការយកចិត្តទុកខ្ពស់ ពីឯកឧត្តម អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដែលបានបង្ហាញពីឆន្ទៈនៃការចង់ឃើញជោគជ័យនៃការអនុវត្តបទឈប់បាញ់រវាង ប្រទេសកម្ពុជា និងប្រទេសថៃ ដោយជំរុញឱ្យមានការបង្កើតឯកសារក្រមប្រតិបត្តិ (TOR ) នឹងជួយឱ្យឈានទៅការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AMT) ដែលនឹងក្លាយជាយន្តការតាមដានការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម បានបន្តថា ក្រោមសម្របសម្រួលរបស់ភាគីម៉ាឡេស៊ីបានធ្វើឱ្យដំណើរការនៃកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋានរបស់ GBC នៃប្រទេសទាំងពីរ ក្នុងរយៈពេល៣ថ្ងៃនេះ ប្រកបដោយភាពវិជ្ជមាន និងធាតុចូលជាច្រើនរបស់កម្ពុជា ដែលភាគីថៃក៏បានយល់ស្រប ក្នុងទទួលយក ដោយឡែកភាគីថៃក៏មានចំណុចល្អខ្លះដែលកម្ពុជាទទួលយកបានដូចគ្នា។ ឯកឧត្តម ថ្លែងថា ក៏បានរំលេចប្រសាសន៍របស់ឯកឧត្តម អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី លើកឡើងថា ‘’Peace is Expensive, Life is Precious, Time is Essence” ‘’សន្តិភាពពិតជាមានតម្លៃ ជីវិតពិតជាថ្លៃថ្លា ពេលវេលាគឺមានកំណត់’’ ។I would like to extend my sincere gratitude to the Malaysian side for their warm hospitality and excellent facilitation provided to the Cambodian delegation. During the bilateral discussions, the Cambodian delegation was accorded high-level attention by His Excellency the Commander-in-Chief of the Malaysian Armed Forces, who reaffirmed Malaysia’s strong support for the successful implementation of the ceasefire between Cambodia and Thailand. He emphasized the importance of establishing a clear Terms of Reference (TOR) to pave the way for the establishment of the ASEAN Monitoring Team (AMT), a mechanism that will play a vital role to ensure an effective implementation of theceasefire agreement.Under Malaysia’s coordination, the three-day GBC Secretariat meeting of the two countries was constructive and productive. The Cambodian delegation actively contributed to the discussions, and we are pleased that many of our proposals have been accepted by the Thai side. At the same time, Cambodia has also acknowledged and accepted several valuable input from Thailand, reflecting a spirit of mutual respect and cooperation.I would also like to highlight the powerful words of His Excellency the Commander-in-Chief of the Malaysian Armed Forces stated “Peace is expensive, Life is precious, Time is of the essence.”6th-August-2025

អភិបាលខេត្តបន្ទាយមានជ័យនាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនជនភៀសសឹកមកពីសមរភូមិមុខខេត្តឧត្តរមានជ័យ ព្រះវិហារ ចំនួន៣ទីតាំង

2025/08/06 09:52:13 pm        143
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម ឌិ ត ទី ណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បាននាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនដល់បងប្អូនជនភៀសសឹកមកពីសមរភូមិមុខខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ចំនួន៣ទីតាំងនៅស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ និងស្រុកស្វាយចេក នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ។ក្នុងឱកាសនោះដែរឯកឧត្តម អ៊ុ រាត្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសារសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ជូនដល់បងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅទីតាំងសុវត្ថិភាព ដោយក្ដីនឹករលឹក។ឯកឧត្ដម ក៏បានថ្លែងអំណរគុណទៅដល់បងប្អូនជនភៀសសឹកទាំងអស់ដែលបានស៊ូទ្រាំអត់ធ្មត់នូវការលំបាក ឃ្លាតពីភូមិឋានផ្ទះសំបែង មកកាន់ទីសុវត្ថិភាព ពីការឈ្លានពានពីសត្រូវសៀមដែលចង់បានទឹកដីកម្ពុជា។និងអរគុណដែលដល់បងប្អូនពលរដ្ឋ ដែលជឿជាក់ទៅលើរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលលោកបានខិតខំខ្នះខ្នែង ស្វែងរកចរចាជាមួយភាគីសៀមរហូតទទួលបានលទ្ធផលយ៉ាត្រចេះត្រចង់។ជាពិសេសអរគុណទៅដល់វីរកងទ័ពបាន លះបង់សាច់ ស្រស់ឈាមស្រស់ ការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសសៀម ព្រមទាំងបាន ពលីការពារទឹកដីមិនឱ្យសត្រូវឈ្លានពានបានសូម្បីមួយមីល្លីម៉ែត្រ។ ឯកឧត្ដម បញ្ជាក់ ថា មកទល់ពេលនេះស្ថានភាពតាមបន្ទាត់ព្រំដែនមានភាពល្អប្រសេីរ ហេីយបងប្អូនអាចវិលត្រលប់ទៅគេហដ្ឋានវិញបានហេីយដែរ តែបេីបងប្អូនមិនទាន់ចង់វិលត្រលប់ទៅវិញ នោះទេបងប្អូនអាចស្នាក់នៅបន្តទៀតបានដោយក្រុមការងារនិងបន្តយកចិត្តទុកដាក់ចំពោះបងប្អូនជានិច្ច គ្រប់ពេលវេលាហើយប្រសិនបើមានការខ្វះខាត់ស្បៀងបងប្អូនអាចផ្តល់ព័ត៌មានមកអាជ្ញាធរដែលប្រចាំការនៅទីនោះក្រុមការងារនិងធ្វេីការដោះស្រាយជូនបងប្អូនបានទាន់ពេលវេលាផងដែរ។ឃិនសារិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
05/05/2026 09:05 PM
ភរិយាសកម្មជនកងនាវាហ្កាហ្សានិយាយថា ស្វាមីរបស់ពួកគេដែលឃាត់ខ្លួនដោយអ៊ីស្រាអែល ត្រូវបានគេធ្វើទារុណកម្ម
05/05/2026 09:05 PM
នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត
05/05/2026 08:05 PM
អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់
05/05/2026 08:05 PM
ប្រមុខមន្ទីរបញ្ចកោណ៖ អាមេរិកមិនស្វែងរកការប្រយុទ្ធ ដោយប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីការពារនាវាទេ
05/05/2026 08:05 PM
កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»
05/05/2026 07:05 PM
ចិន៖ ទណ្ឌកម្មកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក លើគុយបា គឺ «ខុសច្បាប់»
05/05/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន
05/05/2026 07:05 PM
អ៊ុយក្រែនអះអាងថា មនុស្ស ៣នាក់ រងរបួស ក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើមជ្ឈមណ្ឌលទីក្រុង Chernihiv
05/05/2026 07:05 PM
‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
05/05/2026 07:05 PM