‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
​សម្ដេចធិបតី៖ កម្ពុជា នឹងប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដោះស្រាយដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និង​អនាគត​នៃ​សង្គមជាតិ

ព័ត៌មានជាតិ

កម្ពុជាបើកសម្ពោធពិព័រណ៍ម៉ាស៊ីន និងសម្លៀកបំពាក់ដ៏ធំបំផុតនៅក្នុងស្រុក

2025/08/06 09:48:43 pm        178
ភ្នំពេញ ៖ CTG & CIMIF 2025 បានបើកសម្ពោធពិព័រណ៍ម៉ាស៊ីន និងសម្លៀកបំពាក់ដ៏ធំបំផុតនៅក្នុងស្រុក និងជាវេទិកាយុទ្ធសាស្ត្រមួយ គាំទ្រដល់ចក្ខុវិស័យរយៈវែងរបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០។ CTG & CIMIF 2025, បានបើកសម្ពោធជាផ្លូវការ លើការតាំងពិព័រណ៍ម៉ាស៊ីន និងសម្លៀកបំពាក់ដ៏ធំបំផុតនៅកម្ពុជា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឃមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយពិធីនេះទទួលស្វាគមន៍ពីភ្ញៀវកិត្តិយសជាច្រើន ទាំងជាតិ និងអន្ដរជាតិរួមមាន៖ សមាគម, តំណាងក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា និងសមាគមវាយនភ័ណ្ឌសម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរក្នុងកម្ពុជា។ CTG & CIMIF 2025, គឺជាវេទិការដ៏សំខាន់មួយសម្រាប់អ្នកជំនាញអ្នកធ្វើការច្នៃប្រឌិត និងវិនិយោគិន ដើម្បីស្វែងយល់ អំពីទិដ្ឋភាពឧស្សាហកម្មផលិតកម្ម ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជា។ ព្រឹត្តការណ៍ពិព័រណ៍នេះដែរ មាន ចំនួនស្តង់ដាក់បង្ហាញជាង ២០០ ស្តង់ មកពីប្រទេសនិងតំបន់ចំនួន ១៥ ផេ្សងៗគ្នារួមមាន៖ អាល់ហ្សេរី, បង់ក្លាដេស, កម្ពុជា, ចិន, ឥណ្ឌា, ជប៉ុន, ប៉ូឡូញ, សិង្ហបុរី, អាហ្វ្រិកខាងត្បូង, អេស្បាញ, ស្វីស, តៃវ៉ាន់, តួកគី, សហរដ្ឋអាមេរិក, និងវៀតណាម នឹងដាក់បង្ហាញបច្ចេកវិទ្យាចុងក្រោយបំផុត លើផ្ទៃដីនៃការតាំងពិព័រណ៍ជាង ៦.០០០ ម៉ែត្រការ៉េ។ ការតាំងពិព័រណ៍ដ៏មានឥទ្ធិពល CTG & CIMIF 2025 ដើរតួយ៉ាងសំខាន់ក្នុងវិស័យឧស្សាហកម្មអន្តរជាតិ នៅពេលដែល វិស័យផលិតកម្មរបស់កម្ពុជា កំពុងចូលទៅក្នុងយុគសម័យថ្មី នៃការរីកចម្រើនទំនើប និងភាពចម្រុះ CTG 2025 និង CIMIF 2025 ត្រៀមបង្ហាញបច្ចេកវិទ្យាឈានមុខគេ ក្នុងវិស័យសម្លៀកបំពាក់វាយនភ័ណ្ឌ ប្លាស្ទិក ការបោះពុម្ព ឧស្សាហកម្មយានយន្ត និងផ្នែក កសិកម្ម។ ស្របពេលជាមួយគ្នា CIMIF 2025 នឹងបង្ហាញពីការជំរុញក្នុងវិស័យឧស្សាហកម្មរបស់កម្ពុជា ផ្តល់នូវដំណោះស្រាយបច្ចេក វិទ្យាជាច្រើនវិស័យ។ នៅក្នុងជំហរលើសេដ្ឋកិច្ចកំពុងរីកចម្រើន, វិស័យផលិតកម្មរបស់កម្ពុជា ត្រូវបានរំពឹងថា នឹងមានការលូតលាស់ចំនួន ៨,៦% នៅឆ្នាំ២០២៥ ខណៈដែលផលិតផលឧស្សាហកម្ម នឹងកើនឡើង ៩,៣% នៅឆ្នាំ២០២៦ ក្នុងពេលដែលវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅតែជាកំណើនស្នូលនៃសេដ្ឋកិច្ចថែម ទាំងមានវិស័យថ្មីៗដូចជា ឧបករណ៍អេឡិចត្រូនិក ការកែច្នៃអាហារ និងគ្រឿង សង្ហារឹមបែបម៉ូឌុល ក៏កំពុងទទួលបានកំណើនយ៉ាងចំណាប់អារម្មណ៍ផងដែរ។ សូមបញ្ជាក់ថា ការតាំងពិព័រណ៍នេះ គឺជាចលករសម្រាប់ការប្រែប្រួលវិស័យឧស្សាហកម្ម ក្នុងនោះចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែសីហា ក្នុងពិព័រណ៍នេះនិងរៀបចំកិច្ចពិភាក្សា មានការចូលរួមពីមន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញវិស័យឧស្សាហកម្ម ពិភាក្សាលើប្រធានបទ សំខាន់ៗ ដែលកំពុងបង្កើត នឹងបំលែងអនាគតវិស័យឧស្សាហកម្មនៅប្រទេសកម្ពុជា ដោយពិភាក្សាពីវិស័យចម្បងៗដូចជា៖ ការរីក ចម្រើនផ្នែកបច្ចេកវិទ្យា ស្វ័យប្រវត្តិកម្ម និងការរួមបញ្ចូលជាមួយខ្សែសង្វាក់ផ្គត់ផ្គង់សកល ដោយផ្តល់ នូវចំណេះដឹងដល់អ្នកចូលរួម សម្រាប់ជួយដោះស្រាយបញ្ហាបច្ចុប្បន្ន និងទទួលយកឱកាសថ្មីៗបន្ថែម៕អត្ថបទ៖ សុន រ៉ាឌី

TOP STORY | Senate President Samdech Techo Hun Sen addresses circulating assassination claims and drone aid, amid ongoing Cambodia-Thailand border conflict:

2025/08/06 08:13:45 pm        670
"In recent days, two key reports have been circulating: the first concerns Japan's provision of drones to Thailand, China's provision of drones to Cambodia, and South Korea’s sale of ammunition and aircraft to Thailand, allegedly as part of efforts to prepare for operations targeting Hun Sen and Hun Manet. The second report involves alleged plans by the Thai leadership to orchestrate an assassination against me and Prime Minister Hun Manet.If these two issues are not addressed or clarified, they could evolve into major problems in the future. Therefore, I would like to offer the following explanations:1. On drones and military equipment: Regardless of where Cambodia or Thailand acquires drones or military equipment, the matter should not be exaggerated or extended into a conflict that goes beyond bilateral issues between the two countries. Especially when these very countries are supporting efforts to end the conflict, advocating for a ceasefire, and promoting peace between Cambodia and Thailand.2. On the alleged assassination plot: The notion that Thai leaders are planning to assassinate me and Prime Minister Hun Manet is extremely difficult to believe. Even if the Thai leadership dislikes or disapproves of me or Hun Manet, it is unthinkable that they would stoop to such an immoral level as to conspire to kill us.Historically, powerful generals have often been targeted for assassination to gain a strategic edge in warfare. However, the today’s era is different. We now seek dialogue and mutual understanding to build peace.Cambodia needs a strong Thai leader capable of engaging in peace negotiations. Likewise, Thailand needs a strong Cambodian leader, and currently, only Hun Sen and Hun Manet have the authority and capacity to engage in such talks. Among the two, Hun Manet is taking the lead in direct negotiations.Given this context, there is no rationale whatsoever for Thai leadership to plan the assassination of Hun Sen or Hun Manet. In fact, if either of us were truly killed at the hands of Thai leadership, it would certainly trigger the rise of tens of thousands, even millions of “Hun Sens” and “Hun Manets” across Cambodian soil, turning Thailand into an eternal enemy that would be impossible to appease. As for myself, and as for Hun Manet—we are not feeble frogs easily crushed. This is an additional explanation to affirm that Thai leaders are not planning the assassination of Hun Sen and Hun Manet. As for the claim that the Thai leadership's plan to assassinate Hun Sen and Hun Manet would involve the use of military aircraft, it is critical that the countries selling such aircraft to Thailand strictly enforce agreements on their proper use. In the past, Thailand has used aircraft purchased from the United States and Sweden to intrude deep into Cambodian territory. Cambodia does not object to Thailand’s acquisition of military aircraft. However, we strongly urge that these aircraft not be used to conduct airstrikes into Cambodian territory, nor into the territories of Laos, Malaysia, or Myanmar, which are Thailand’s neighboring countries."

​​TOP STORY | សម្ដេចតេជោបកស្រាយ ដើម្បីរំលត់ករណីជំនួយយោធា និង ករណីធ្វើឃាតសម្ដេច ព្រមទាំងសម្ដេចធិបតី

2025/08/06 08:02:39 pm        380
សម្ដេចតេជោ ហ៊ុន សែន សរសេរនៅលើទំព័រ Facebook ផ្លូវការនារាត្រីថ្ងៃទី០៦ ខែសីហា ដូច្នេះប៉ុន្មានថ្ងៃនេះមានការផ្សព្វផ្សាយព័ត៌មានពីរគឺទីមួយទាក់ទងដល់ការផ្តល់ជំនួយដ្រូនរបស់ជប៉ុនឲ្យថៃ ការផ្តល់ដ្រូនពីចិនឲ្យកម្ពុជា និងការលក់គ្រាប់និងយន្តហោះពីកូរ៉េខាងត្បូងឲ្យថៃ ដើម្បីធ្វើឃាដលើ ហ៊ុន សែន និង ហ៊ុន ម៉ាណែត។ ទីពីរគឺការរៀបចំផែនការធ្វើឃាដពីសំណាក់មេដឹកនាំថៃមកលើខ្ញុំ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ បញ្ហាទាំងពីរនេះបើមិនមានការបកស្រាយឬរំលត់ទេ វានឹងក្លាយជាបញ្ហាធំសម្រាប់ថ្ងៃក្រោយ។ ដូចនេះខ្ញុំសូមធ្វើការបកស្រាយដូចខាងក្រោម៖១. រឿងដ្រូន និងអាវុធ ឬយន្តហោះទោះកម្ពុជា ឬថៃ បានមកពីប្រភពណាក៏ សូមមេត្តាកុំពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជា និងថៃទៅកាន់ប្រទេសផ្សេង ក្នុងពេលប្រទេសទាំងនោះកំពុងជួយដល់ការបញ្ឈប់ជម្លោះ និងគាំទ្រដល់ការឈប់បាញ់និងជំរុញឲ្យមានសន្តិភាពឡើងវិញរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។២. រឿងផែនការធ្វើឃាដរបស់មេដឹកនាំថៃមកលើរូបខ្ញុំ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រឿងនេះពិបាកនិងជឿណាស់ បើទោះបីជាមេដឹកនាំថៃស្អប់ ឬមិនចូលចិត្តខ្ញុំ និង ហ៊ុន ម៉ាណែត ក៏ដោយក៏មេដឹកនាំថៃមិនទាន់ឈានដល់កំរិតអគុណធម៌មករៀបចំផែនការសម្លាប់ខ្ញុំ និង ហ៊ុន ម៉ាណែត នោះដែរ។ក្នុងប្រវត្តិសាស្ត្រគេតែងតែរកវិធីសម្លាប់មេទ័ពដែលពូកែ ដើម្បីងាយយកឈ្នះលើសង្រ្គាមតែសម័យនេះមិនដូចសម័យមុនទេ គេត្រូវការមនុស្សដែលអាចនិយាយគ្នាបាន ដើម្បីកសាងសន្តិភាព។កម្ពុជាក៏ត្រូវការមេដឹកនាំថៃរូបណាដែលមានអំណាចខ្លាំង ដើម្បីចរចារកសន្តិភាពបាន។ ឯថៃក៏ត្រូវការមេដឹកនាំកម្ពុជាណាដែលមានអំណាចខ្លាំង ដែលពេលនេះគឺមានតែ ហ៊ុន សែន និង ហ៊ុន ម៉ាណែតប៉ុណ្ណោះដើម្បីចរចាដែល ហ៊ុន ម៉ាណែត ចេញមុខចរចាដោយផ្ទាល់។ យោងលើហេតុផលនេះគឺ គ្មានមូលហេតុណាមួយដែលមេដឹកនាំថៃ មានគម្រោងសម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ាណែត នោះឡើយ។ ប្រសិនបើ ហ៊ុន សែន ឬ ហ៊ុន ម៉ាណែត ស្លាប់ដោយស្នាដៃមេដឹកនាំថៃមែនវាច្បាស់ជានិងកើតមាន ហ៊ុន សែន ឬ ហ៊ុន ម៉ាណែត រាប់មុឺនរាប់សែនរាប់លាននាក់ នៅលើទឹកដីកម្ពុជាភ្លាមដែលវានឹងក្លាយជាសត្រូវសួរពូជពិបាករំលត់។ សម្រាប់ខ្ញុំក្តី ហ៊ុន ម៉ាណែតក្តី ក៏មិនមែនជាកូនសត្វកង្កែបដែលគេងាយនឹងសម្លាប់នោះដែរ។ ទាំងនេះក៏ជាការពន្យល់បន្ថែមថា មេដឹកនាំថៃមិនរៀបចំផែនការដើម្បីសម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ាណែត នោះទេ។នៅក្នុងផែនការសម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ាណែត ដោយមេដឹកនាំថៃគេលើកថា និងប្រើយន្តហោះ។ ចំណុចនេះគួរតែប្រទេសដែលលក់យន្តហោះ ចម្បាំងឲ្យថៃ ត្រូវរឹតបណ្តឹងលើកិច្ចសន្យាប្រើប្រាស់យន្តហោះ ព្រោះកន្លងទៅនេះថៃបានប្រើយន្តហោះ ដែលទិញពីអាមេរិក និងស៊ុយអែត វាយចូលជ្រៅក្នុងទឹកដីកម្ពុជា។ កម្ពុជាមិនជំទាស់នឹងការលក់យន្តហោះចម្បាំងឲ្យថៃទេ តែសូមកុំឲ្យថៃប្រើប្រាស់យន្តហោះវាយប្រហារចូលទឹកដីកម្ពុជា ឬទឹកដីឡាវ ឬម៉ាឡើសុី ឬមីយ៉ាន់ម៉ា ដែលជាប្រទេសជាប់ព្រំដែនជាមួយថៃ៕

ក្រសួងព័ត៌មាន និងកាកបាទក្រហមរៀបចំសិក្ខាសាលាស្តីពី“ប្រវត្តិចលនាអន្តរជាតិ និងគោលការណ៍គ្រឹះ នៃច្បាប់មនុស្សធម៌អន្តរជាតិ

2025/08/06 07:52:40 pm        78
ភ្នំពេញ ៖ ស្របតាមសភាពការណ៍ នៃវិបត្តិដោយសារសង្គ្រាមលើសកលលោកបច្ចុប្បន្ន ដែលចាំបាច់ត្រូវលើកយកច្បាប់មនុស្សធម៌អន្តរជាតិធ្វើជាមូលដ្ឋាន ក្នុងការអនុវត្តការងារ ក្នុងឱកាសនេះដែរ កាកបាទក្រហមកម្ពុជា សហការជាមួយក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាស្តីពី “ប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះ ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និង កាកបាទក្រហមកម្ពុជា” ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល នាទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។សិក្ខាសាលានេះធ្វើឡើងដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងពីការប្រើប្រាស់ និងការការពារបដិរូប កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដល់អ្នកសារព័ត៌មានមកពីស្ថាប័ន អង្គភាព ប្រព័ន្ធផ្សព្វផ្សាយយ៉ាងច្រើន ដើម្បីបានយល់ច្បាស់ពីចំណុចនានាទាំងឡាយ ដែលក្រុមប្រតិបត្តិការងារ កាកបាទក្រហមកម្ពុជា បានធ្វើការពន្យល់បង្ហាញពីចំណុចសំខាន់ៗនៃច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិបទសង្គ្រាម ជាពិសេសគោលការណ៍គ្រឹះទាំង៧ និងតួនាទីភារកិច្ចរបស់ កាកបាទក្រហមកម្ពុជា។ នេះបើតាមការលើកឡើងរបស់ជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។​លោកជំទាវ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា រាជក្រឹត្យស្តីពីការទទួលស្គាល់ កាកបាទក្រហមកម្ពុជា និង ព្រះរាជក្រឹត្យស្តីពីការប្រើប្រាស់ និងការពារបដិរូប កាកបាទក្រហម និង អឌ្ឍចន្ទក្រហម នេះបានតាក់តែងឡើង ដោយមានការជួយបច្ចេកទេសពីក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងមានការពិគ្រោះយោបល់ជាប្រចាំរវាង កាកបាទក្រហមកម្ពុជា ជាមួយអ្នកច្បាប់នៃគណៈកម្មាធិការ អន្តរជាតិកាកបាទក្រហម និងសហព័ន្ធអន្តរជាតិ។ ច្បាប់នេះបានរៀបចំឡើងដោយសម្របសម្រួលមាត្រាផ្សេងៗ ឱ្យបានស្របទៅតាមខ្លឹមសារអនុសញ្ញាហ្សឺណែវ៤ ឆ្នាំ១៩៤៩ ពិធីសារបន្ថែមពីរឆ្នាំ ១៩៧៧ និងពិធីសារបន្ថែមទីបី ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០០៧ និងស្របទៅតាមបរិបទច្បាប់ជាតិនៃ ព្រះរាជាណាចក្រកម្ពុជា។ ក្រោយពីព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តមសីហនុ ព្រះវររាជបិតាជាតិខ្មែរ បានឡាយព្រះហស្តលេខា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០០២រួចមក កាកបាទក្រហមកម្ពុជា បានធ្វើការផ្សព្វផ្សាយ ជាប្រចាំនូវខ្លឹមសារព្រះរាជក្រឹត្យទាំងពីរនេះ ក្នុងគោលបំណងឱ្យពលរដ្ឋកម្ពុជាគ្រប់រូប បានយល់ជ្រួតជ្រាបពីច្បាប់ជាតិ និងអន្តរជាតិ ដែលចែងពីការទទួលស្គាល់ សមាគមជាតិ និងពីការប្រើប្រាស់បដិរូប កាកបាទក្រហម ឱ្យបានត្រឹមត្រូវនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានឱ្យដឹងដែរថា ដើម្បីធានាឱ្យបាននូវការគោរព និងការការពារបដិរូបជាសកល ត្រូវមានកាតព្វកិច្ចដាក់បញ្ចូលក្នុងច្បាប់ជាតិរបស់ខ្លួន ដើម្បីគ្រប់គ្រងការប្រើប្រាស់បដិរូបសម្រាប់ការពារ និងដាក់ទោសចំពោះការប្រើប្រាស់ ដោយគ្មានការអនុញ្ញាត ទាំងក្នុងពេលមានជម្លោះប្រដាប់អាវុធ និងក្នុងពេលសន្តិភាព។ ការការពារ និងបង្ក្រាបការប្រើប្រាស់ខុស មិនអាចសម្រេចបានដោយគ្រាន់តែអនុម័តបទបញ្ជា ឬវិធានការពិន័យប៉ុណ្ណោះឡើយ។ អាជ្ញាធរជាតិគ្រប់លំដាប់ថ្នាក់ ត្រូវផ្សព្វផ្សាយដល់សាធារណជន ក្រុមហ៊ុនពាណិជ្ជកម្មរ និងសហគមន៍វេជ្ជសាស្ត្រអំពីរបៀបប្រើប្រាស់ បដិរូបឱ្យបានត្រឹមត្រូវ។ សមាគមជាតិ ក៏ត្រូវសហការជាមួយអាជ្ញាធរសាធារណៈ ដើម្បីធានាឱ្យបាននូវការប្រើប្រាស់បដិរូបឱ្យបានត្រឹមត្រូវ៕ អតបទ៖ សំ ងីម

គណៈកម្មការ​សម្រាំងជ្រើសរើសបានបេក្ខជន​មន្រ្តីការទូតជាន់ខ្ពស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន ៧១នាក់ ដើម្បីបន្តចូលរួមការប្រឡងប្រជែងវិញ្ញាសាសួរផ្ទាល់មាត់

2025/08/06 07:09:59 pm        148
ភ្នំពេញ ៖ នាល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ក្រោយ​ពីបានបញ្ចប់​ដំណើរ​ការ​កំណែ​សន្លឹក​កិច្ចការ​ បូក​ពិន្ទុ​ និង​ផ្ទៀងផ្ទាត់​ គណៈកម្មការ​ប្រឡង​ប្រជែង​​ សម្រាំង​បាន​បេក្ខជនមន្រ្តីការទូតជាន់ខ្ពស់ ក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន ​៧១នាក់​ (ស្រី ២៨នាក់)​ ក្នុងចំណោម ​៨០៣នាក់​ នឹងត្រូវចូលរួមការប្រឡងប្រជែងវិញ្ញាសាសួរផ្ទាល់មាត់។ខណៈនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការនានា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអ្នកសង្កេតការណ៍ កំពុងមានវត្តមាននៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងចុះហត្ថលេខាលើលទ្ធផល សម្រាប់ការបេក្ខជនប្រឡងប្រជែងជ្រើសរើសមន្រ្តីការទូតជាន់ខ្ពស់ (វិញ្ញាសាសរសេរលើកទី១)។

សម្ដេចកត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជួបភរិយាកងទ័ពមួយរូបក្នុងចំណោម ១៨រូប ដែលទ័ពសៀមចាប់ទៅ

2025/08/06 07:02:01 pm        187
ស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងលើកទឹកចិត្ត លោកស្រី សឿន សោភា ដែលត្រូវជាភរិយា លោកព្រឹន្ទបាលទោ នៃ សុភក្រ្ត ដែលជាកងទ័ពមួយរូប ក្នុងចំណោម ១៨រូប ដែលទ័ពសៀមបានចាប់ទៅ ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន។សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជួប ភរិយាលោកព្រឹន្ទបាលទោ នៃ សុភក្រ្ត ដល់គេហដ្ឋាន ស្ថិតក្នុងភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង នាព្រឹក ថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ ២០១៥។ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំយកនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារ លោកស្រី សឿន សោភា ដោយក្តីនឹករលឹក និងការគិតគូរគ្រប់បែបយ៉ាងដល់ក្រុមគ្រួសារកងទ័ព។សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកទឹកចិត្តដល់ លោកស្រី សឿន សោភា សូមជឿទុក្ខចិត្តលើ សម្តេចតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទកម្ពុជាក្នុងការចរចារជាមួយភាគីថៃ។ រាជរដ្ឋាភិបាល មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់នោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ នៅតែព្យាយាមសុំការចរចារពីភាគីថៃ និងសុំកិច្ចអន្តរាគមន៍ទៅកាកបាទក្រហមអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឲ្យកងទ័ពខ្មែរទាំង១៨រូប អាចត្រលប់មកកម្ពុជាជួបជុំគ្រួសារវិញបានឆាប់បំផុត និងប្រកបដោយសុខសុវត្ថិភាព។ជាមួយគ្នានេះ លោកស្រី សឿន សោភា ព្រមទាំងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណដល់សម្តចតេជោ សម្តេចធិបតី និងស្ថាប័នពាក់ព័ន្ធដែលបានយកចិត្តទុក្ខដាក់ចំពោះក្រុមគ្រួសារគាត់ក្នុងពេលនេះ ។ លោកស្រី ក៏បានសំណូមពរ ឲ្យធនាគារដែលគ្រួសារគាត់ជាប់បំណុល សូមមានការយោគយល់ ដើម្បីជួយសម្រាលបន្ទុកគ្រួសារគាត់ផង ព្រោះបន្ទុកសព្វថ្ងៃនេះ គឺប្តីជាអ្នករ៉ាប់រង ម្យ៉ាងទៀត លោកស្រីកំពុងពរពោះកូន៤ខែផង។លោកព្រឹន្ទបាលទោ នៃ សុភក្រ្ត បម្រើការងារនៅ វរសេនាតូចអន្តរាគមន៍២៨២ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគ ទី១ ត្រូវទាហានសៀមចាប់ខ្លួនកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥ នៅជាំតែ គឺជាកងទ័ពខ្មែរ១រូប ក្នុងចំណោម ១៨រូប ដែលគិតមកដល់ពេលនេះមានរយៈពេល ៩ថ្ងៃហើយ ។ឆ្លៀតក្នុងឱកាសនេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១១លាន៦៥ម៉ឺនរៀល រួមជាមួយគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនដល់លោកស្រី សឿន សោភា ផងដែរ៕

អំណោយជាស្បៀងអាហារ និងសម្ភាររបស់ស្នងការរាជធានី បាននាំយកទៅជូនដល់ នគរបាលប្រចាំទិសភូមិភាគ៥

2025/08/06 06:55:45 pm        173
ភ្នំពេញ ៖ អំណោយជាស្បៀងអាហារ និងសម្ភារមួយចំនួនធំ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបាននាំយកទៅជូនដល់ កម្លាំងនគរបាលជាតិប្រចាំទិសភូមិភាគ៥ ដែលជាកម្លាំងនគរបាលនៅសមរភូមិមុខ ការពារព្រំដែន ។ អំណោយត្រូវបានយកទៅចែកជូននេះដែរ ធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា ស្នងការរងផែនសេនាធិការ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ ក្នុងនោះដែរ ក៏មានក្រុមការងារក្រុមសម្ព័ន្ធមេត្រីភាព គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៥ ដែលមានសមាសភាពមកពី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប , កំពង់ធំ , កំពង់ចាម ,ស្ទឹងត្រែង , តនគិរី និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចូលរួមចំណែកជាមួយការនាំយកអំណោយទៅចែកជូនផងដែរ ។ អំណោយសរុបរួមមាន ជាស្បៀងអាហារ ,សម្ភារសរុបចំនួន២៥មុខព្រមទាំងថវិកាមួយចំនួនទៀតផងដែរ ប្រគល់ជូន គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៥ ដែលមានលោកឧត្តមសេនីយ៍ទោ សិទ្ឋ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលជាតំណាង ដើម្បីគាំទ្រកម្លាំងនគរបាលជាតិនៅជួរមុខ ៕អត្ថបទ៖ កុម្ភៈ

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ណែនាំឱ្យអាជ្ញាធរខេត្តព្រះវិហារបន្តយកចិត្តទុកដាក់ពីសុខភាពជនភៀសសឹក

2025/08/06 06:44:04 pm        115
ព្រះវិហារ៖ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានចុះពិនិត្យស្ថានភាពរស់នៅ និងស្បៀងជូនជនភៀសសឹក ព្រមទាំងរៀបចំបន្ទប់ទឹក និងបង្គន់អនាម័យបន្ថែម នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ក្នុងពេលចុះពិនិត្យនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី បានកោតសរសើរដល់រដ្ឋបាលខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង ក្នុងការសម្របសម្រួល និងដោះស្រាយជាយកចិត្តទុកដាក់ពីសុខទុក្ខរបស់ជនភៀសសឹកឱ្យទទួលបានការស្នាក់នៅបណ្តោះអាសន្នមួយយ៉ាងសមរម្យ។ជាមួយគ្នានេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មើលឃើញថា បន្ទាប់ពីមានជម្លោះព្រំដែនភ្លាម ប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នានៅមណ្ឌលសុវត្ថិភាព ហើយទទួលបានការយកចិត្តទុកដាក់យ៉ាងល្អបំផុតពីរាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្ត ដោយបានផ្តល់អំណោយជូនពួកគាត់ជាបន្តបន្ទាប់។ទន្ទឹមគ្នានេះ ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់អំណោយ ជាស្បៀង តង់ និងឃីតជាច្រើន បូករួមជាមួយអំណោយពីសប្បុរសជន បានជួយឱ្យការរៀបចំមណ្ឌលសុវត្ថិភាពគ្រប់ទីតាំងឱ្យទទួលបានស្បៀងគ្រប់គ្រាន់។ក្នុងពេលសាកសួរសុខទុក្ខជាមួយជនភៀសសឹក ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងថា ទោះបីរាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពលើបទឈប់បាញ់ ប៉ុន្តែផ្អែកតាមស្ថានភាពតាមបន្ទាត់ព្រំដែនមិនទាន់វិលទៅប្រក្រតី ដូច្នេះស្ថានភាពជនភៀសសឹកនៅតែជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ដើម្បីធានាការផ្គត់ផ្គង់មិនថា ទាំងការស្នាក់នៅ ស្បៀង សម្ភារៈប្រើប្រាស់ ពិសេសបន្ទប់ទឹក និងបង្គន់អនាម័យបង្ការពីជំងឺដង្កាត់ផ្សេងៗ។នាឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានពាំនាំការផ្ដាំសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនជនភៀសឹកទាំងអស់ សូមបន្តថែរក្សាសុខភាព ពិសេសស្រ្តីមានផ្ទៃពោះ និងកុមារ។សូមជម្រាបថា គិតត្រឹមថ្ងៃនេះ មានជនភៀសសឹកស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម សរុបមានចំនួន ៥៣៣១គ្រួសារ ស្មើនឹងមនុស្សចំនួនជាង២ម៉ឺននាក់៕

រដ្ឋមន្រ្តីសុខាភិបាល «ការលះបង់ និងភាពក្លាហានរបស់បងប្អូនកងទ័ព គឺជានិមិត្តរូបនៃកម្លាំង និងឯកភាពជាតិកម្ពុជា ប្រជាជាតិទាំងមូលនៅជាមួយអ្នក»

2025/08/06 05:45:47 pm        143
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួង បានចុះពិនិត្យការថែទាំព្យាបាល និងសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្រោមការយកចិត្តទុកដាក់ជាពិសេសពីសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសគ្រប់ជំនាញ និងថ្នាក់ដឹកនាំមន្ទីរពេទ្យ, នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ។​ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសំដែងការកោតសរសើរ និងគោរពដឹងគុណដ៏ខ្ពង់ខ្ពស់ជ្រាលជ្រៅចំពោះវីរភាពកងទ័ព ដែលបាន និងបន្តខិតខំការពារបូរណភាពទឹកដីនៅជួរមុខ ដោយភាពអង់អាចក្លាហានជាទីបំផុត។ ឯកឧត្តម សាស្រ្តាចារ្យ រដ្ឋមន្រី្ត សូមផ្តាំផ្ញើការសួរសុខទុក្ខ ការនឹករលឹកដល់បងប្អូនកងទ័ពទាំងអស់ និងសូមជូនពរបានឆាប់ជាសះស្បើយ។នាឱកាសចុះពិនិត្យ និងសាកសួរសុខទុក្ខ ឯកឧត្តមសាស្រ្តាចារ្យ បានចូលរួមដឹកនាំដោយផ្ទាល់ កិច្ចប្រជុំការងារបច្ចេកទេសវេជ្ជសាស្ត្រកម្រិតឯកទេស ជាមួយគ្រូពេទ្យពហុជំនាញពាក់ព័ន្ធ ដោយពិនិត្យបន្ថែមលក្ខណៈស៊ីជម្រៅ និងលំអិតលើករណីជំងឺម្តងមួយៗ អំពីវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល និងជំហានបន្ទាប់ សំដៅលើគោលការណ៍សុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់បំផុត។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ក៏បានផ្តល់ជូនជាសារគន្លឹះដល់ក្រុមគ្រូពេទ្យ និងមន្រ្តីសុខាភិបាល អំពីរបៀបដោះស្រាយបញ្ហាពិបាក រួមទាំងវិធីសាស្ត្រទំនាក់ទំនងប្រសិទ្ធភាពក្នុងស្ថានភាពគ្រោះអាសន្ន ជាមួយស្ថានការណ៍មិនច្បាស់ដែលអាចបន្តកើតមានឡើង៕អត្ថបទ រដ្ឋា 

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពី «ការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុងក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»

2025/08/06 05:36:49 pm        169
ក្រសួង ស្ថាប័ន មានអង្គភាពសវនកម្មផ្ទៃក្នុង ដើម្បីអនុវត្តតួនាទី និងភារកិច្ចដែលបានកំណត់ ក្នុងអនុក្រឹត្យលេខ២៦៥ អនក្រ.បក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអង្គភាព សវនកម្មផ្ទៃក្នុង និងអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។អង្គភាពសវនកម្មផ្ទៃក្នុងក្រសួង ស្ថាប័ន មានតួនាទី និងភារកិច្ចធ្វើសវនកម្មលើគ្រប់អង្គភាពក្រោមឱវាទក្រសួង ស្ថាប័ន លើកលែងតែមានការរៀបចំអង្គភាពសវនកម្មផ្ទៃក្នុង ដោយឡែកនៅតាមអង្គភាពទាំងនោះ បន្ទាប់ពីមានការឯកភាពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ។អង្គភាពសវនកម្មផ្ទៃក្នុងដែលមានស្រាប់ នៅតាមសហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពប្រហាក់ប្រហែល ត្រូវបន្តអនុវត្តតួនាទី និងភារកិច្ចដដែលរហូតដល់មានការសម្រេចជាថ្មីពីរាជរដ្ឋាភិបាល។សូមអានខ្លឹមសារលម្អិតដែលមានភ្ជាប់នៅក្នុងអនុក្រឹត្យដែលមានភ្ជាប់ជូន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
05/05/2026 09:05 PM
ភរិយាសកម្មជនកងនាវាហ្កាហ្សានិយាយថា ស្វាមីរបស់ពួកគេដែលឃាត់ខ្លួនដោយអ៊ីស្រាអែល ត្រូវបានគេធ្វើទារុណកម្ម
05/05/2026 09:05 PM
នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត
05/05/2026 08:05 PM
អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់
05/05/2026 08:05 PM
ប្រមុខមន្ទីរបញ្ចកោណ៖ អាមេរិកមិនស្វែងរកការប្រយុទ្ធ ដោយប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីការពារនាវាទេ
05/05/2026 08:05 PM
កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»
05/05/2026 07:05 PM
ចិន៖ ទណ្ឌកម្មកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក លើគុយបា គឺ «ខុសច្បាប់»
05/05/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន
05/05/2026 07:05 PM
អ៊ុយក្រែនអះអាងថា មនុស្ស ៣នាក់ រងរបួស ក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើមជ្ឈមណ្ឌលទីក្រុង Chernihiv
05/05/2026 07:05 PM
‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
05/05/2026 07:05 PM