‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
​សម្ដេចធិបតី៖ កម្ពុជា នឹងប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដោះស្រាយដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និង​អនាគត​នៃ​សង្គមជាតិ

ព័ត៌មានជាតិ

ប្រជាពលរដ្ឋនៅស្រុកសណ្តាន់ ទទួលបានផ្លូវក្រាលកៅស៊ូ ជាសមិទ្ធផលប្រវត្តិសាស្រ្តក្នុងមូលដ្ឋានពួកគាត់

2025/08/06 05:34:45 pm        298
ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ បង្ហាញនូវការសប្បាយរីករាយជាអនេក ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការងារអភិវឌ្ឍន៍ផ្លូវនៅជនបទ ជាពិសេសក្នុងមូលដ្ឋានពួកគាត់ ដែលបានកំពុងប្រែក្លាយលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ដែលជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីនៅក្នុងមូលដ្ឋានរបស់ពួកគាត់។​ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៦ ខែ សីហា ឆ្នាំ២០២៥ នេះថា បានដឹកនាំគណៈកម្មាធិការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវចំនួន១ ខ្សែ មាន២ កំណាត់ ប្រវែងសរុបជាង ៥ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ ស្ថិតនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្នុងនោះប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននោះ បានសម្តែងនូវការសប្បាយរីករាយ និង ថ្លែងនូវការដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់អភិវឌ្ឍន៍នៅតាមតំបន់ជនបទ ជាក់ស្តែងការ ទទួលបានផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) នាពេលនេះ គឺជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីនៅក្នុងមូលដ្ឋានរបស់ពួគគាត់។ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ជុំវិញការអភិវឌ្ឍន៍នៅតាមជនបទនេះ, ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅលើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានានៅតាមមូលដ្ឋាន ជាក់ស្តែងផ្លូវជនបទជាច្រើនដូចជា ផ្លូវដីស ផ្លូវល្បាយក្រួស ផ្លូវកៅស៊ូពីរជាន់ និងផ្លូវក្រាលបេតុង ដែលស្ថិតនៅក្រោមក្របខណ្ឌក្រសួង អភិវឌ្ឍន៍ជនបទ បានកំពុងផ្តល់ប្រយោជន៍ដល់ប្រជាជននៅតាមសហគមន៍ និងសាធារណជនទូទៅ មានផ្លូវល្អ និងប្រទាក់ក្រឡា បង្កើតជាបរិយាកាសអំណោយផល ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសង្គម។ជុំវិញផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំ ប្រែងនៅលើការងារស្ថាបនាផ្លូវ, ព្រោះផ្លូវមានសារៈសំខាន់ណាស់ មិនថាផ្លូវមួយខ្សែនេះ ឬបណ្តាញផ្លូវផ្សេងៗទៀតនោះឡើយ, ដូច្នេះ សូមឱ្យនាយកដ្ឋានវិស្វកម្ម ជំរុញការស្ថាបនាផ្លូវខ្សែនេះឱ្យបានចប់សព្វគ្រប់ទៅតាមផែនការ ឬបញ្ចប់មុនផែនការ ជាផ្លូវប្រកបដោយ គុណភាព ដើម្បីប្រើប្រាស់យូរងង្វែង ជាពិសេសផ្តល់ជូនប្រជាពលរដ្ឋពលរដ្ឋដែលរស់ក្នុងមូលដ្ឋានផ្ទាល់។សូមបញ្ជាក់ថា ជុំវិញការងារលើកកម្រិតគុណភាពផ្លូវខាងលើនេះ គឺមានប្រវែងសរុបជាង ៥ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ (កំណាត់ទី១ ក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៤ ៨០០ ម៉ែត្រ និងកំណាត់ទី២ ក្រាលបេតុងប្រវែង ៤៧២ ម៉ែត្រ, ចិញ្ចើមផ្លូវសងខាងក្រាលដី ល្បាយក្រួស, សាងសង់លូមូលមុខមួយចំនួន ១ កន្លែង និងសំណង់រំដោះទឹករាងអក្សរអ៊ុយប្រវែង ៣១០ ម៉ែត្រ ស្ថិតនៅភូមិរវៀង ឃុំងន ទៅភូមិព្រៃគគីរ ឃុំក្លែងស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលផ្លូវខាងលើនេះស្ថាបនាដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ៕អត្ថបទ៖ សុន រ៉ាឌី

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅ ចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងក្រុមគ្រួសារវីរយុទ្ធជន

2025/08/06 04:27:01 pm        453
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅ តំណាងឯកឧត្តមប្រថាន ឌិត ទីណា និងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងពាំនាំនូវអំណោយរបស់រាជរដ្ឋាភិបាលក្រោមការគិតគូររបស់សម្ដេចនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគល់ជូនប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារវីរយុទ្ធជនចំនួន ២៩៤គ្រួសារ ដែលចូលមកស្នាក់នៅក្នុងមូលដ្ឋានស្រុកអូរជ្រៅ ដោយសារការបង្កហេតុ និងឈ្លានពានរបស់ថៃ។ ឯកឧត្តម ជា ឆេង បានផ្ដាំផ្ញើការសួរសុខទុក្ខ និងការនឹករលឹករបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី និងលោកជំទាវបណ្ឌិត និង ឯកឧត្តម ឌិត ទីណា ជូនប្រជាពលរដ្ឋទាំងអស់ និងបានផ្តាំផ្ញើឱ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ជួយមើលថែទាំ និងទំនុកបម្រុងបងប្អូនឱ្យបានល្អ ដើម្បីផ្តល់ភាពកក់ក្តៅជូនបងប្អូន និងទំនុកចិត្តដល់វីរយុទ្ធជននៅសមរភូមិមុខដែលកំពុងការពារទឹកដី។ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលខេត្ត ក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលរួមសហការគ្នាបានយ៉ាងល្អប្រសើរ ជាពិសេសការជួយដោះស្រាយស្បៀងបានទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។កម្មវិធីនេះក៏មានការចូលរួមពីលោកជំទាវ នួម សុភ័ណ្ឌ តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម តាន់ ផាន់ណារ៉ា និងលោក លី សុវណ្ណរិទ្ធ អនុប្រធានក្រុមការងារ ព្រមទាំងរដ្ឋបាលស្រុក និងឃុំក្នុងមូលដ្ឋានស្រុកអូរជ្រៅផងដែរ៕

សមាជិកព្រឹទ្ធសភា និងថ្នាក់ដឹកនាំមូលដ្ឋានស្រុកព្រះនេត្រព្រះ នាំយកអំណោយសម្តេចធិបតី និងលោកជំទាវដល់ជូនពលរដ្ឋភៀសសឹក

2025/08/06 04:23:00 pm        267
ភ្នំពេញ៖ ឯកឧត្តម អ៊ន ស៊ុ សមាជិកព្រឹទ្ធសភា ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ ច័ន្ទវាសនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ និងថ្នាក់ដឹកនាំមូលដ្ឋានស្រុកព្រះនេត្រព្រះ បានអញ្ជើញចុះសួរសុខទុក្ខ និងជូនស្បៀងដែលជាអំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារវីរយុទ្ធជន ដែលចូលមកស្នាក់នៅក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះ ដោយសារការបង្កហេតុ និងឈ្លានពានរបស់ថៃ។ នៅក្នុងឱកាសនោះ ឯកឧត្តម គង់ ច័ន្ទវាសនា បានផ្ដាំផ្ញើការសួរសុខទុក្ខ និងការនឹករលឹករបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី និងលោកជំទាវបណ្ឌិត និងឯកឧត្តមប្រធាន ឌិត ទីណា ជូនប្រជាពលរដ្ឋទាំងអស់ និងបានផ្តាំផ្ញើឱ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ជួយមើលថែទាំ និងទំនុកបម្រុងបងប្អូនឱ្យបានល្អ ដើម្បីផ្តល់ភាពកក់ក្តៅជូនបងប្អូន និងទំនុកចិត្តដល់វីរយុទ្ធជននៅសមរភូមិមុខដែលកំពុងការពារទឹកដី។ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលខេត្ត ក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលរួមសហការគ្នាបានយ៉ាងល្អប្រសើរ ជាពិសេសការជួយដោះស្រាយស្បៀងបានទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋ ក្នុងគ្រាលំបាកនេះ។ ឯកឧត្តមបានលើកទឹកចិត្តបងប្អូនភៀសសឹកឱ្យអត់ធ្មត់ និងបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារទឹកដី និងដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ៕

បណ្ដាអង្គទូត១១ប្រទេស និងទីភ្នាក់ងារ UN ១៥ស្ថាប័ន ចុះពិនិត្យជំរុំប្រជាជនភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ

2025/08/06 03:50:02 pm        505
ឧត្តរមានជ័យ៖ បណ្ដាអង្គទូត និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) រួមមាន អង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការពាក់ព័ន្ធផ្សេងទៀត នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់ នៅជំរុំជនភៀសសឹក ស្ថិតនៅ បន្ទាយអំពិល ក្នុងវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា បណ្ដាអង្គទូតដែលបានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹកនេះ មានចំនួន ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសរុបប្រមាណ ១៥ស្ថាប័ន។ការចុះទៅពិនិត្យនេះ ដឹកនាំដោយលោក កាន់ ផារិទ្ធ និងលោក អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។បើតាមរបាយការន៍របស់ក្រសួងការពារជាតិបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ក្រោយការប៉ះទង្គិចគ្នាពីការឈ្លានពានរបស់ថៃ ជនភៀសសឹកដែលចូលមកស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តភ្នំកំបោរ ភូមិពោធិចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ មានចំនួន៣,៩០៥ គ្រួសារ ស្មើមនុស្សចំនួន១២,៤៧៤នាក់។ ប៉ុន្តែចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ មានសភាពការណ៍ប្រែប្រួល ពួកគាត់បានមកទៀតរហូតមានចំនួនកើនឡើង៤,២៨០ គ្រួសារ ស្មើមនុស្សចំនួន១,៧៦៤នាក់។ដោឡែក ចំពោះបច្ចុប្បន្នភាពអំពីស្ថានភាពនៃចំនួនជនភៀសសឹក នៅទូទាំងប្រទេស គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ក្នុង ខេត្តឧត្តរមានជ័យមានចំនួន ៣៤ ០២៧ នាក់, ២ ខេត្តព្រះវិហារចំនួន ៤២ ០១៦ នាក់, ខេត្តបន្ទាយមានជ័យចំនួន ៨ ៥០៥ នាក់, ខេត្តពោធិ៍សាត់ ចំនួន ៩០៦ នាក់ ខេត្តសៀមរាប ចំនួន ៣៩ ៤៨៦ នាក់ សរុបរួមទាំងអស់មានចំនួន ១២៤ ៩៤០ នាក់៕

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ទិញដី កាត់ឈ្មោះ ប្លង់រឹង ជូនភរិយា និងកូន យុទ្ធជនពលី រិន វាសនា

2025/08/06 03:39:44 pm        263
កណ្ដាល ៖ ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធាន (ស.ស.យ.ក) ខេត្តកណ្ដាល បាននាំយកថវិកាឧបត្ថម្ភរបស់ ឯកឧត្តម ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ចំនួន៤.០០០.០០០ រៀល និងប្លង់ដី ប្រគល់ជូន ភរិយាសពព្រឹន្ទបាលទោ រិន វាសនា នាយរងក្រុមទី២ កងអនុសេនាតូចដឹកជញ្ជូន វរសេនាតូច ៣៩៣ កងពលតូចអន្តរាគមន៍លេខ ៩ នៃកងពលធំអន្តរាគមន៍លេខ ៣ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធទិសមុំបី ខេត្តព្រះវិហារ កាលពីថ្ងៃអាទិត្យទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ២៨ឆ្នាំ នៅភូមិត្រពាំងត្រាច ឃុំដំណាក់អំពិ់ល ស្រុកអង្គស្នួល ខេត្តកណ្តាល។

គ្រឿងឧបភោគបរិភោគជាច្រើនមុខត្រូវបាននាំយកទៅផ្ដល់ជូនវីរៈកងទ័ព និងជនភៀសសឹក

2025/08/06 03:37:39 pm        475
ស្វាយរៀង ៖ គ្រឿងឧបភោគ បរិភោគរួមមាននំអន្សម នំចាំងជាង២ពាន់នំ អង្ករ១៥តោនមី១ពាន់៥០០កេស នំប៉័ង៥ពាន់ដើមប្រហុកចាវដាក់កំប៉ុង៥០០កំប៉ុងនិងភេសជ្ជ: ត្រូវបានព្រះសង្ឃ និងគណ:កម្មការអាចារ្យវត្តកោះអណ្ដែត(ហៅវត្តព្រៃវល្ល័)ឃុំថ្មីស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាំយកទៅឧបត្ថម្ភដល់វរៈកងទព័ និងជនភៀសសឹក នៅទី៦ ខែសីហា ឆ្នាំ ២០២៥។ព្រះតេជគុណ អ៊ុំ សុវណ្ណារិទ្ធ ចៅអធិការវត្តកោះអណ្តែត បានមានសង្ឃដិការបញ្ជាក់បា្រប់ BTV នៅររៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ អោយដឹងថា ដោយមានការណែនាំរបស់ព្រះវិសុទ្ធិវិញ្ញាណមុំ សយ ព្រះមេគណខេត្ត ស្ដីពីការចូលរួមឧបត្ថម្ភដល់ វរះយុទ្ធជន ឈរជើងនៅសមរភូមិជួរមុខ និងជនភៀសសឹក ក្នុងនោះវត្តកោះអណ្ដែត បានធ្វើការអំពាវនាវដល់ព្រះសង្ឃពុទ្ធបរិស័ទ និងសប្បុរសជនក្នុងនិងក្រៅស្រុក ប្រមូលបានបច្ច័យ ថវិកា ទិញគ្រឿងឧបភោគបរិភោគ និងធ្វើការវិចនំំយកទៅផ្ដល់ជូនដល់វីរៈកងទ័ព័ជនភៀសសឹក សម្រាប់ហូបចុក ។ សូមបញ្ជាក់ថាសកម្មភាព ការឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ ជូនដល់វរះកងទព័ និងជនភៀសសឹក នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ របស់ព្រះសង្ឃស្វាយរៀង បានអនុវត្តនិងនាំយកគ្រឿងឧបភោគ បរិភោគ ជូនដល់វរៈកងទព័ តាមការប្រមូលផ្តុំរបស់ព្រះសង្ឃ និងគណៈកម្នការអាចារ្យ​វត្តក្នុងខេត្ត និងតាមវត្តជាបន្តបន្ទាប់បន្ទាប់ពីមានការណែនាំរបស់មន្ត្រីសង្ឃខេត្ត ហើយសម្រាប់ថ្ងៃស្អែកនេះ ព្រះសង្ឃវត្តកោះអណ្ដែត និងបន្តនាំគ្រឿងឧបភោគ បរិភោគ ទៅផ្តល់ជូនវរៈកងទព័ និងពលរដ្ឋភៀសសឹកបន្ថែមផងដែរ ៕ ដោយ ៖ ភា សារិទ្ធ

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាជន ភៀសសឹក ៣៧០០គ្រួសារក្នុងខេត្តឧត្តរមានជ័យ

2025/08/06 03:29:15 pm        269
នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោកជំទាវ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងតំណាងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ដែលបានមកពីការកៀរគរបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងធនធានទឹកនិងឧតុនិយម ព្រមទាំងសប្បុរសជននានា ជូនប្រជាជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព វត្តភ្នំកំបោរ ស្ថិតក្នុងភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចំនួន៣៧០០គ្រួសារ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានពាំនាំមកជាមួយនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាពិសេសពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងបានគិតគូរជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បង ប្អូន អ៊ុំ ពូ មីង ក្មួយៗ ទាំងអស់ ដែលជាជនភៀសសឹក ក៏ដូចវីរយុទ្ធជនពលី និងរងរបួស នៅគ្រប់ទីកន្លែង និយាយជារួម និងនិយាយដោយឡែកនៅក្នុងខេត្តឧត្តរមានជ័យ នាពេលនេះ។ឯកឧត្តមបានមានប្រសាសន៍ថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ឯកឧត្តមពិតជាយល់ច្បាស់អំពីការលំបាកដែលបង ប្អូន ពូ មីង ក្មួយៗទាំងអស់ បាននិងកំពុងជួបប្រទះ ដោយត្រូវចាកចោលផ្ទះសម្បែង ភូមិដ្ឋាន ទ្រព្យសម្បត្តិ សត្វពាហនៈ និងមុខរបរ អាជីវកម្មផ្សេងៗ ដោយសារតែផលប៉ះពាល់នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជាយើង ហើយការលំបាកនិងទុក្ខសោករបស់បងប្អូននាពេលនេះ ក៏ជាទុក្ខសោក និងការលំបាករបស់ខ្មែរយើងទាំងអស់គ្នាមិនថានៅទីណាក៏ដោយ ជាពិសេសជាការលំបាករបស់ រាជរដ្ឋាភិបាល និងសម្តេចធិបតី ផងដែរ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានស្នើឱ្យបងប្អូនបន្តរក្សាភាពអត់ធ្មត់ ស៊ូទ្រាំ និងថែរក្សាខ្លួន ថែសុខភាព ឱ្យបានល្អ និងបានបង្ហាញជំនឿមុតមាំថាសន្តិភាពនឹងវិលត្រឡប់មកវិញក្នុងពេលឆាប់នេះៗ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ និងអស់ពីកម្លាំងកាយចិត្តរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាដែលកំពុងកើតមានឡើងដោយសន្តិវិធី តាមរយៈនយោបាយការទូត និងច្បាប់ ពិសេសកម្ពុជាបាននិងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមមាន សហរដ្ឋអាម៉េរិក ប្រទេសចិន បណ្តាប្រទេសអាស៊ាន និងអង្គការអន្តរជាតិនានាជាច្រើនទៀត។ ក្នុងស្មារតីរួមគ្នាជាធ្លុងមួយ និងដើម្បីសម្រាលការលំបាករបស់បងប្អូនភៀសសឹក ក្នុងពេលដ៏លំបាកនេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានពាំនាំនូវអំណោយ ដែលបានមកពីការកៀរគរបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងធនធានទឹកនិងឧតុនិយម សម្រាប់ចែកជូនដល់បងប្អូនប្រជាជនភៀសសឹកសរុបចំនួន៣៧០០ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ១បាវ (២០គ.ក),មី ១កេស, ទឹកត្រី ១យួរ, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ថ្នាំប៉ារ៉ាសេតាម៉ុល ១ប្រអប់, និងទឹកសុទ្ធ ១កេស។ ដោយឡែក ក្រុមហ៊ុនទូរស័ព្ទស្មាត និងសប្បុរសជនមួយចំនួនទៀត ក៏បាននាំយកនិងចែកជូនដល់បងប្អូនភៀសសឹកដោយផ្ទាល់មួយចំនួនទៀតផងដែរ។

មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ បើកដំណើរការ ជំរុញឧស្សាហកម្មអាហារ​ក្នុងស្រុក

2025/08/06 03:12:44 pm        391
មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅក្នុងបរិវេណ វិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែល​ជា​វឌ្ឍនភាព​ដ៏​សំខាន់​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បីលើកកម្ពស់ការកែច្នៃអាហារ និងភាព ប្រកួតប្រជែង​របស់​សហគ្រាស​ក្នុង​ឧស្សាហកម្មផលិតអាហារនៅកម្ពុជា។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​លើក​ឡើង​នៅក្នុងពិធីសម្ពោធ ដាក់ឱ្យដំណើរការ​ជាផ្លូវ​ការ​មជ្ឈ​មណ្ឌល​បច្ចេក​វិទ្យា​កែច្នៃ​អាហារ​កម្ពុជា​-កូរ៉េ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នេះថា មជ្ឈមណ្ឌលថ្មី មួយនេះ តំណាង​ឱ្យ​ជំហា​ន​ឆ្ពោះ​ទៅ​មុខដ៏សំខាន់ ក្នុងការបង្កើតឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បី​បង្កើន សុវត្ថិភាព និងគុណភាពផលិតផលអាហារ តាមរយៈការគាំទ្រក្នុងស្រុក និង​សក្តានុពល​នាំ​ចេញ​ទៅ​អន្តរជាតិ ហើយមជ្ឈមណ្ឌលនេះ នឹងដើរតួនាទីសំខាន់ ក្នុងការបង្កើតតម្លៃបន្ថែម សម្រាប់​ផលិតផលក្នុងស្រុកបង្កើតការងារនិងជំរុញកំណើនសេដ្ឋកិច្ច។មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ មាន​ខ្សែ​ច្រវាក់​ផលិត​កម្ម​គំរូ​បំពាក់​ដោយ​ម៉ាស៊ីន​ទំនើប​ចំនួន ៨៣គ្រឿង ត្រូវ បានរៀបចំឡើងដើម្បីផ្តល់លទ្ធភាពឱ្យសហគ្រាសក្នុងស្រុក ធ្វើការ​សាក​​ល្បងកែច្នៃផលិតផលអាហារថ្មីៗ។ ម៉ាស៊ីនទាំងនេះមានសមត្ថ- ភាពកែច្នៃវត្ថុធាតុដើមដូចជា សាច់ បន្លែ និងគ្រាប់ធញ្ញជាតិ ទៅជាផលិតផលគុយទាវ-មី អាហារសម្រន់ ភេសជ្ជៈ និង​អាហារ​សុខភាព​ ជាច្រើនប្រភេទ។ ចំណែកផ្នែកវិភាគគុណភាព និងសុវត្ថិភាពអាហារ មាន​ឧបករណ៍​បច្ចេក​វិទ្យា​ចំនួន ៣៤ គ្រឿង រួមទាំងម៉ាស៊ីន HPLC-MSMS និងម៉ាស៊ីន ICP-OES សម្រាប់​ធ្វើ​តេស្ត​វិភាគ​ច្បាស់លាស់លើសារធាតុចិញ្ចឹម សារធាតុពុល សារធាតុបន្ថែម សំណល់ ថ្នាំសម្លាប់​សត្វ​ល្អិត​ លោហធាតុធ្ងន់ និងសារធាតុកខ្វក់ នៃអតិសុខុមប្រាណ ដែលគាំទ្រផលិតផលអាហារកម្ពុជា ឱ្យ​ទទួលបានវិញ្ញាបន- បត្រអន្តរជាតិដូចជា HACCP និង GMP ជាដើម។លោកបណ្ឌិត Paik Hyun Dong ប្រធានវិទ្យាស្ថានស្រាវជ្រាវអាហារកូរ៉េ (KFRI) លើកឡើងថា គម្រោងនេះមិនត្រឹមតែផ្តល់ ការគាំទ្រផ្នែកបច្ចេកទេសប៉ុណ្ណោះទេ តែក៏កសាងហេដ្ឋារចនាសម្ព័ន្ធ បណ្តុះ​បណ្តាលអ្នកជំនាញ និងគាំទ្រសហគ្រាសធុនតូច និង មធ្យម ឱ្យត្រៀមខ្លួន​សម្រាប់​ឧស្សាហូប​នីយកម្ម និងការឈានចូលទីផ្សារជាក់ស្តែង។ លោកសង្ឃឹមថា មជ្ឈមណ្ឌល​បច្ចេក​វិទ្យា​កែច្នៃ ​អាហារកម្ពុជា-កូរ៉េ នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍឧស្សាហកម្មអាហាររបស់កម្ពុជា។ សហគ្រាសធុនតូច និងមធ្យម ក៏នឹង ទទួលបានអត្ថប្រយោជន៍ពីជំនួយបច្ចេកទេស ការចែករំលែកចំណេះដឹង និងសេវាប្រឹក្សាយោបល់ផ្សេងៗ រួមទាំងការគាំទ្រ ដើម្បីទទួល បានវិញ្ញាបនបត្រចាំបាច់។លោក Jung Jae Hak អនុប្រធាននាយកដ្ឋានកំណើនសកលនៃវិទ្យាស្ថានអភិវឌ្ឍន៍បច្ចេកវិទ្យាកូរ៉េ (KIAT) លើកឡើង ផងដែរថា តាមរយៈខ្សែច្រវាក់ផលិតកម្មគំរូ ការធ្វើតេស្តវិភាគផលិតផលអាហារ និងការបណ្តុះគំនិតអាជីវកម្មថ្មីៗ ដែលបញ្ហានេះ KIAT ចង់រួមចំណែកបង្កើតប្រព័ន្ធអេកូឡូស៊ីកែច្នៃអាហារកម្ពុជាប្រកបដោយចីរភាព។ វិទ្យាស្ថានអភិវឌ្ឍន៍បច្ចេកវិទ្យាកូរ៉េ នឹងបន្តគាំទ្រ មជ្ឈមណ្ឌលនេះ ឱ្យក្លាយជាមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍សម្រាប់ប្រទេសយើងទាំងពីរ៕ អត្ថបទ៖ សុន រ៉ាឌី

សហរដ្ឋអាមេរិក ទាមទារប្រាក់តម្កល់ ១៥.០០០ដុល្លារ សម្រាប់អ្នកសុំទិដ្ឋាការមកពីប្រទេសម៉ាឡាវី និងហ្សំប៊ី

2025/08/06 03:00:33 pm        96
ក្រសួងការបរទេសអាមេរិក បាននិយាយនៅថ្ងៃអង្គារ (០៥ សីហា) ថា សហរដ្ឋអាមេរិក នឹងតម្រូវឱ្យពលរដ្ឋមកពីប្រទេសម៉ាឡាវី និងហ្សំប៊ី តម្កល់ប្រាក់ចំនួនរហូតដល់ ១៥.០០០ដុល្លារអាមេរិក សម្រាប់ទិដ្ឋាការទេសចរណ៍ ឬធុរកិច្ច។ កម្មវិធីសាកល្បងរយៈពេល ១២ខែនេះ មានគោលបំណងទប់ស្កាត់ការស្នាក់នៅហួសទិដ្ឋាការ "ឬការពិនិត្យទិន្នន័យ និងព័ត៌មានត្រូវចាត់ទុកថាខ្វះខាត" នេះបើយោងតាមសេចក្តីជូនដំណឹង ដែលចេញផ្សាយដោយក្រសួងការបរទេស។ក្រុមមន្ត្រីបាននិយាយថា ពលរដ្ឋនៃប្រទេសផ្សេងក្រៅពីម៉ាឡាវី និងហ្សំប៊ី ប្រហែលជាត្រូវបង់ប្រាក់តម្កល់ស្រដៀងគ្នាឆាប់ៗនេះផងដែរ ដែលនឹងត្រូវប្រគល់ជូនវិញនៅចុងបញ្ចប់នៃដំណើររបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក។ រដ្ឋបាលអាមេរិកបានចាត់វិធានការជាច្រើនក្នុងពេលថ្មីៗនេះ ដើម្បីជំរុញរបៀបវារៈរបស់លោកប្រធានាធិបតី Donald Trump ក្នុងការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់។សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសក ចេញផ្សាយកាលពីថ្ងៃអង្គារ បាននិយាយថា "ជនបរទេសដែលដាក់ពាក្យសុំទិដ្ឋាការជាភ្ញៀវបណ្តោះអាសន្នសម្រាប់អាជីវកម្ម ឬដំណើរកម្សាន្ត (ពោលគឺទិដ្ឋាការប្រភេទB-1 និង B-2) និងជាជនជាតិនៃប្រទេសដែលត្រូវកំណត់ថាមានអត្រាស្នាក់នៅហួសរយៈពេលទិដ្ឋាការខ្ពស់ ឬលក្ខខណ្ឌតម្រូវមួយចំនួនទៀត អាចជាកម្មវត្ថុនៃកម្មវិធីសាកល្បងនេះ។តួលេខចេញផ្សាយក្នុងឆ្នាំ២០២៣ ដោយក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក បានបង្ហាញថា អត្រាប្រហែល ១៤% នៃជនបរទេសមកពីប្រទេសម៉ាឡាវី ស្នាក់នៅហួសទិដ្ឋាការរបស់ពួកគេ ធៀបនឹង ១១% នៃអ្នកទេសចរហ្សំប៊ី។ ចំណែកប្រទេសផ្សេងទៀតដែលមានអត្រាស្នាក់នៅហួសពេលកំណត់ខ្ពស់រួមមាន ហៃទី (៣១%) មីយ៉ាន់ម៉ា (២៧%) និងយេម៉ែន (២០%)៕

ពលករធ្វើការនៅប្រទេសថៃ នាំគ្នាវិលមកស្រុកកំណើតវិញ ព្រោះមានការងារធ្វើនៅជិតផ្ទះមិនមានការភិតភ័យ

2025/08/06 02:57:17 pm        123
កំពង់ឆ្នាំង៖ ពលករមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងដែលបានវិលមកពីប្រទេសថៃវិញ នៅយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ពួកគេមានការភិតភ័យខ្លាំង និងគ្មានសុវត្ថិភាពឡើយពេលរស់នៅធ្វើការក្នុងប្រទេសថៃ។ ពួកគេមកស្រុកកំណើតវិញ មានអាជ្ញាធរខេត្ត មន្ទីរការងារ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើពួកគាត់ ដោយបានអោយរថយន្តជាច្រើនគ្រឿងទៅដឹកពីព្រំដែនមកស្រុកកំណើត មានការងារធ្វើ មានសុខសុវត្ថិភាព ជាពិសេសគឺក្នុងប្រទេសកម្ពុជាមានសុខសន្តិភាពពិតប្រាកដ។ពលករបានអោយដឹងថា៖ កាលពួកគាត់រស់នៅ និងធ្វើការក្នុងប្រទេសថៃ គឺពួកគាត់ភ័យខ្លាចបំផុតលើសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះមានជនជាតិថៃ បានបង្ករការរំខាន និងរករឿងដល់ប្រជាពលករខ្មែរ ជាពិសេសពេលប្រទេសខ្មែរយើងមានជម្លោះព្រំដែនជាមួយប្រទេសថៃឈ្លានពាន រួមនិងការអំពាវនាវរបស់រាជរដ្ឋាភិបាលអោយពលករខ្មែរទាំងអស់វិលមកស្រុកកំណើតវិញផងនោះ ពួកគាត់បាននាំគ្នាវិលមកវិញដោយថៅកែមិនបើកប្រាក់ខែអោយឡើយ។ ពេលពួកគាត់បានជាន់លើដីខ្មែរ និងមានក្រុមការងាររដ្ឋបាលខេត្តកំពង់ឆ្នាំងទៅទទួល និងមានបាយទឹកសំរាប់ហូបផងនោះ ពួកគាត់ពិតជាអររំភើពក្រៃលែង ដោយមិននឹកស្មានថា ពួកគាត់មានថ្ងៃនេះ និងអាចវិលមកជាន់ដល់ដីខ្មែរ ជាពិសេសបានវិលមកដល់ស្រុកកំណើតជួបជុំឪពុកម្តាយក្រុមគ្រួសារវិញ។ ពួកគាត់ពិតជាអរគុណដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មន្ទីរការងារ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកមញពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានគិតគូរដល់សុខទុក្ខពួកគាត់បែបនេះ។ពលករទាំងអស់បានបន្ថែមថា៖ ការងារដែលមាននៅក្នុងខេត្តកំពង់ឆ្នាំងនាពេលនេះ មានច្រើនកន្លែង ពួកគាត់អាចជ្រើសរើសតាមចិត្តចង់ធ្វើ និងមានប្រាក់ខែសមរម្យ តែបើសិនជាយើងធ្វើការថែមម៉ោងទៀត នោះនឹងបានប្រាក់ខែកាន់តែច្រើន។ នៅក្បែរផ្ទះ ក្បែរគ្រួសារ មានការងារធ្វើ ពួកគាត់ពិតជាសប្បាយចិត្ត៕ កាំង ហុងវាស្នា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
05/05/2026 09:05 PM
ភរិយាសកម្មជនកងនាវាហ្កាហ្សានិយាយថា ស្វាមីរបស់ពួកគេដែលឃាត់ខ្លួនដោយអ៊ីស្រាអែល ត្រូវបានគេធ្វើទារុណកម្ម
05/05/2026 09:05 PM
នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត
05/05/2026 08:05 PM
អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់
05/05/2026 08:05 PM
ប្រមុខមន្ទីរបញ្ចកោណ៖ អាមេរិកមិនស្វែងរកការប្រយុទ្ធ ដោយប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីការពារនាវាទេ
05/05/2026 08:05 PM
កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»
05/05/2026 07:05 PM
ចិន៖ ទណ្ឌកម្មកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក លើគុយបា គឺ «ខុសច្បាប់»
05/05/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន
05/05/2026 07:05 PM
អ៊ុយក្រែនអះអាងថា មនុស្ស ៣នាក់ រងរបួស ក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើមជ្ឈមណ្ឌលទីក្រុង Chernihiv
05/05/2026 07:05 PM
‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
05/05/2026 07:05 PM