‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
​សម្ដេចធិបតី៖ កម្ពុជា នឹងប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដោះស្រាយដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និង​អនាគត​នៃ​សង្គមជាតិ

ព័ត៌មានជាតិ

ស្ថានទូតជប៉ុនប្រចាំកម្ពុជា៖ ពាក្យចចាមអារ៉ាម​ដែល​ថា​ជប៉ុននឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ ជាព័ត៌មានក្លែងក្លាយ

2025/08/06 10:52:17 am        301
ជប៉ុនប្រកាសបដិសេធចោលពាក្យចចាមអារ៉ាម ​ឬ ព័ត៌មាន​ដែល​ថា​រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្តល់​ដ្រូន​ចម្បាំង​ដល់​ប្រទេសថៃ។ ស្ថានទូតជប៉ុនបញ្ជាក់ថា ព័ត៌មាននេះគឺមិនពិតទេ។តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ​ បានសរសេរថា «ស្ថាន​ទូត​ជប៉ុន​ បានឃើញពាក្យចចាមអារ៉ាម ឬ ព័ត៌មានដែលថារដ្ឋាភិបាលជប៉ុ​ន​នឹង​ផ្តល់​ដ្រូន​ចម្បាំង​ដល់​ប្រទេស​ថៃ។​ ព័ត៌មាននេះគឺ មិនពិតទេ។ រដ្ឋាភិបាលជប៉ុន ពុំដែលមាន​គម្រោង​ផ្តល់​គ្រឿង​យន្ត​បែប​នេះ​ដល់​ប្រទេស​ថៃ ហើយក៏មិនធ្លាប់បានទទួលសំណើបែបនេះពីប្រទេសថៃដែរ។»តាមរយៈបណ្ដាញសង្គមស្ថានទូតជប៉ុនបញ្ជាក់ថា ជំនួយ​របស់​ប្រទេស​ជប៉ុន​ត្រូវ​បាន​កំណត់​យ៉ាង​តឹង​​រ៉ឹង​ចំពោះ​ផ្នែកដែលមិនពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជម្លោះអន្តរជាតិ។ យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ទុក​ជា​មុន​នូវការមិនផ្សព្វផ្សាយ និងចែកចាយ ព័ត៌មានក្លែងក្លាយ។រដ្ឋាភិបាលជប៉ុនចាត់ទុកថា ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសកម្ពុជា និង​ប្រទេស​ថៃ ​និងការស្តារឡើងវិញនូវសន្តិភាពឱ្យបានឆាប់មានសារៈសំខាន់ខ្លាំងណាស់ ហើយ​សង្ឃឹម​យ៉ាង​មុតមាំថា ប្រជាជនកម្ពុជា​នឹង​អាច​វិល​ទៅរ​ក​ជីវភាព​ប្រចាំ​ថ្ងៃ​ដោយ​សុខ​សាន្ត​ឱ្យ​បាន​ឆាប់​៕

សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា រៀបចំយុទ្ធនាការគាំពារសុខភាពផ្លូវចិត្ត សម្រាប់​ជនភៀស​សឹក

2025/08/06 10:25:12 am        269
ព្រះវិហារ៖ សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា SSEAYP International Cambodia (SIC) រៀបចំ “យុទ្ធនាការគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក” ដែលយុទ្ធនាការនេះ ធ្វើ​ឡើង​ក្នុង​គោលបំណងដើម្បីរួមគ្នាជាធ្លុងមួយជួយគាំទ្រ ផ្ដល់កម្លាំង​ចិត្ត​ដល់​ពុក​ម៉ែ​បង​ប្អូន​ជន​ភៀស​សឹក ក្រោមស្មារតីគ្រួសារខ្មែរតែមួយ ។ តាមរយៈការចុះជួបសំណេះសំណាលដោយផ្ទាល់ ស្តាប់ការលើកឡើងនូវអ្វី ដែ​ល​បង​ប្អូន​ភៀស​សឹក​បាន​ជួប​ប្រទះក្នុងពេលមាន ជម្លោះរវាងថៃ-កម្ពុជា យុទ្ធនាការនេះ ផ្តល់​នូវ​វិធី​សាស្ត្រ​អប់រំ​ផ្លូវ​ចិត្ត​ លើកកម្ពស់សុខភាពផ្លូវចិត្តក្នុងព្រឹត្តិការណ៍សង្រ្គាម ផ្តល់ការឧបត្ថម្ភនូវសម្ភារៈបរិភោគផ្សេងៗ និង​រៀបចំ​កម្មវិធីលេងកម្សាន្តដល់កុមារមកពីតំបន់រងគ្រោះផងដែរ។លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម និងនេសាទ និង​ជា​ប្រធាន​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា ដែលដឹកនាំយុទ្ធការនេះ បានលើកឡើងថា ការ​ផ្ដួច​ផ្ដើម​រៀប​ចំ​យុទ្ធនា​ការ​នេះ ដើម្បីគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក ក្រៅតែពីការផ្តល់​ជំនួយ​ជា​សម្ភារ​ផ្សេង​ៗ​ពី​ស្ថាប័ននានា សប្បុរសជនជាច្រើន ការទទួលបាននូវការអប់រំ​ផ្លូវ​ចិត្ត​គឺ​ជា​រឿង​មួយ​សំខាន់​ ជាពិសេសទៅលើស្រ្តី និងកុមារ ដើម្បីជួយរំសាយអារម្មណ៍ភ័យខ្លាច បន្ទាប់ពី​ត្រូវ​ជម្លៀស​ចេញ​ពី​ផ្ទះស​ម្បែង និងធ្វើឱ្យសុខភាពផ្លូវចិត្តបានល្អប្រសើរវិញ។យុទ្ធនាការ ដែលមានការចូលរួមសហការណ៍ពី SGIS International School, Sneha Centre, DMC - Department of Media and Communication, BELTEI Tours & Travel, Sabara Best Food Co., Ltd, បេក្ខជននាវាយុវជនឆ្នាំ២០២៥ និង25 Creative Studio បាន​នាំ​យក​នូវ​ស្បៀង​អាហារ និងសម្ភារប្រើប្រាស់ មានដូចជា៖ ត្រីងៀត ប្រហុក ផ្អក សៀង ឆៃប៉ូវ និងសម្ភារ​ប្រើ​ប្រាស់​ ហើយក៏មានសម្ភារកុមារមកចែកជូនបងប្អូនភៀសសឹក ជាមួយនឹង​មាន​អ្នក​ឯកទេស​ចិត្ត​វិទ្យា​ និងអ្នកឯកទេសអប់រំកុមារ បានជួប​ពិភាក្សា​សំណេះ​សំណាល​ផ្តល់​ការ​គាំទ្រ​ផ្លូវ​ចិត្ត​ដល់​ពុក​ម៉ែ​បង​ប្អូន និងនាំកុមារតូចៗ លេងល្បែងកំសាន្ត គូរគំនូរ និងសាងសង់រូបសត្វជាដើម។គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍ជម្លោះប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ នាពេល​កន្លង​មក​ បានបង្ខំឱ្យប្រជាជនជាច្រើនម៉ឺននាក់ ចាកចេញពីលំនៅស្ថានរបស់ខ្លួន មក​រស់​នៅ​ទីតាំង​មាន​សុវត្ថិភាព​នេះ ក្រោមជំនួយរបស់អាជ្ញាធរមានសមត្ថកិច្ច៕

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ឥឡូវនេះ សហគមន៍អន្តរជាតិបានដឹងឮអស់ហើយ ភាគីថៃមិនអាចចេះតែនិយាយអ្វីបានតាមចិត្តទៀតទេ

2025/08/06 10:00:30 am        424
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងនៅក្នុងសន្និសីទព្រឹកនេះថា អត់មានអ្វីប្រែប្រួល ហើយក៏អត់មានអ្វីចម្លែកដែរដែលមន្ត្រីថៃ ទាំងមន្ត្រីស៊ីវិល ទាំងមន្ត្រីយោធា ទាំងបណ្ដាញសារព័ត៌មាននៅតែបន្តនិយាយភូតកុហក មួលបង្កាច់ ចោទប្រកាន់កម្ពុជាគ្រប់ពេលវេលាឥតឈប់ឈរជារៀងរាល់ថ្ងៃ។«អ្វីដែលគេនិយាយគឺគេនិយាយកុហកថា កម្ពុជាយើងជាអ្នកឈ្លានពានគេ កម្ពុជាយើងបាញ់មុន ហើយគេជាអ្នករងគ្រោះ បងប្អូនយើងសុទ្ធតែបានឮពេញត្រចៀក ពាក្យភូត កុហក មួលបង្កាច់ ទម្លាក់កំហុសទាំងអស់ហ្នឹង ហើយបានឃើញផ្ទាល់ភ្នែកការរំលោភបំពានលើដែនអធិបតេយ្យភាពកម្ពុជា រំលោភបំពានបទឈប់បាញ់ ហើយយើងក៏ដឹងទាំងអស់គ្នាថា ប្រទេសយើងឆ្លងកាត់សង្រ្គាមឆ្អែតឆ្អន់យ៉ាងណា ? យើងជួបវិនាសសកម្មយ៉ាងណា ដោយសារសង្រ្គាម ថ្នាក់ដឹកនាំយើងតស៊ូលះបង់លំបាកយ៉ាងណា ? ទម្រាំយើងទាញប្រទេសយើងចេញពីរបបប្រល័យពូជសាសន៍ ទម្រាំយើងរកបានសន្តិភាពដោយនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ហើយសន្តិភាពជិត៣ទសវត្សចុងក្រោយនេះ ផ្ដល់ផលចំណេញធំណាស់សម្រាប់ប្រទេសជាតិយើង សម្រាប់បងប្អូនប្រជាពលរដ្ឋយើង ដូច្នេះតើកម្ពុជាយើងឯណា ទៅរកបង្កជម្លោះ ថ្នាក់ដឹកនាំយើងឯណាទៅបំពានគេ ទៅបាញ់គេមុន សុទ្ធតែជាពាក្យចោទប្រកាន់មួលបង្កាច់ ចោទប្រកាន់ទម្លាក់កំហុស អ៊ីចឹង បងប្អូនយើងយល់ហើយរឿងនេះ»។ នេះជាគូសបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។ដូច្នេះចាប់ពីពេលនេះតទៅ អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្នើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបរួមគ្នាជាសំឡេងតែមួយរបស់ប្រជាជាតិខ្មែរ ដើម្បីតស៊ូមតិ ប្រឆាំងតបតទៅនឹងការចោទប្រកាន់មួលបង្កាច់នេះ «ហើយឥឡូវនេះសហគមន៍អន្តរជាតិបានដឹងឮអស់ហើយ អ៊ីចឹងភាគីថៃមិនអាចចេះតែនិយាយអ្វីបានតាមចិត្តទេ យើងត្រូវបន្តរួបរួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏ធំធេងរបស់យើងនៅពីក្រោយកងកម្លាំងប្រដាប់អាវុធ នៅពីក្រោយកងទ័ពដ៏ក្លាហាន នៅពីក្រោយថ្នាក់ដឹកនាំដ៏មានភាពវាងវៃ បទពិសោធន៍យុទ្ធសាស្ត្រច្បាស់លាស់នៅក្នុងការកសាងប្រទេស និងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសួមបន្តចំណុចខ្លាំងរបស់យើងដែលអាចយកឈ្នះបាននៅគ្រប់សមរភូមិ ពោលគឺ សមរភូមិការទូត សមរភូមិនយោបាយ និងសមរភូមិផ្លូវច្បាប់៕

ឯកឧត្តម ហ៊ុន ម៉ានី៖ ជំរឿនមន្ត្រី មិនមែនជាការស្វែងរកកំហុសលើទិន្នន័យ ឯកសារចាស់ៗ ដើម្បីមានចំណាត់ ដាក់វិន័យនោះទេ សូមកុំមានការព្រួយបារម្ភ

2025/08/06 09:47:28 am        459
ភ្នំពេញ៖ "ជំរឿនមន្ត្រី មិនមែនជាការស្វែងរកកំហុសលើទិន្នន័យ ឯកសារចាស់ៗ ដើម្បីមានចំណាត់ ដាក់វិន័យនោះទេ ដូចនេះ សូមកុំមានការព្រួយបារម្ភ និងសូមចូលរួមឱ្យបានគ្រប់ៗគ្នា។ […] ការធ្វើជំរឿនលើកនេះ ក្រុមការងារនឹងចុះដល់គោលដៅក្រសួង ស្ថាប័ន ដែលត្រូវធ្វើជំរឿនផ្ទាល់តែម្តង ។ ទាំងនេះជាការធានាមិនធ្វើឱ្យប៉ះពាល់ដល់និរន្តរភាព នៃដំណើរការផ្តល់សេវាសាធារណៈ របស់អង្គភាពដែលជាគោលដៅធ្វើជំរឿន។" នេះជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងពិធីប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» ដែលប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា "សម្រាប់កម្ពុជា យើងកំពុងខិតខំធ្វើឱ្យមានការឯកភាពលើទស្សនៈ និងការប្រើប្រាស់ ទិន្នន័យរួមគ្នានៅក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី។ (ការរៀបចំនេះ) ជាការជំរុញឱ្យមានសង្គតិភាព និងសុខដុមនីយកម្ម ដោយបន្ស៊ីភាពប្រទាក់ក្រឡា, ការបំពេញបន្ថែមឱ្យគ្នា និងជំរុញគ្នាទៅវិញទៅមក ជាសហថាមភាពនៃប្រព័ន្ធរួម ដែលកាន់តែមានប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព រួមចំណែកបង្កើនសមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា សម្រាប់រយៈពេលយូរអង្វែង។"គួរជម្រាបដែរថា ការចុះធ្វើជំរឿនមន្ត្រី គឺដើម្បីពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធអង្គភាព និងមន្ត្រីដែលបម្រើការងារជាក់ស្តែងតាមអង្គភាព ហើយប្រមូលទិន្នន័យពិតប្រាកដ សម្រាប់វិភាគ វាយតម្លៃ អំពីភាពស៊ីសង្វាក់ ភាពប្រទាក់ប្រឡានៃរចនាសម្ព័ន្ធផ្ទៃក្នុង ជាមួយនឹងមុខងារស្នូល មុខងាររង មុខងារគាំទ្រនៃក្រសួង ស្ថាប័ននីមួយៗ ក៏ដូចជាគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន។ ទិន្នន័យដែលទទួលបានពីការធ្វើជំរឿនមន្ត្រី នឹងជួយដល់រាជរដ្ឋាភិបាល ក្នុងការវាយតម្លៃធនធានមនុស្សនៅតាមក្រសួង ស្ថាប័ន ក៏ដូចជាអង្គភាពទាំងនោះ។ លទ្ធផលនេះក៏នឹងជួយដល់ការរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន អង្គភាពនានា ដូចជាការពង្រាយមន្ត្រី ការដោះស្រាយការខ្វះ ឬលើស ទាំងបរិមាណ សមត្ថភាព និងគុណវុឌ្ឍិ។ ការកែលម្អការជ្រើសរើសមន្ត្រីដោយ ផ្អែកលើតម្រូវការជាក់ស្តែង, ការកែលម្អប្រព័ន្ធបើកផ្តល់បៀវត្ស, ការរៀបចំប្រព័ន្ធលើក ទឹកចិត្តគាំទ្រសមិទ្ធកម្មការងាររបស់មន្ត្រី, ការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍមូលធនមនុស្សក្នុងរដ្ឋបាលសាធារណៈ ក៏នឹងក្លាយជាសមិទ្ធកម្មដែលទទួលបានក្រោយការធ្វើជំរឿនមន្ត្រីផងដែរ។ក្នុងន័យនេះ ដើម្បីឱ្យយុទ្ធនាការជំរឿនអាចប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យ បានទាន់ពេលវេលា រលូន មានតម្លាភាព និងមានគុណភាពខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានស្នើឱ្យមានកិច្ចសហការ និងការចូលរួមយ៉ាងសកម្មពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា ផ្តល់ការគាំទ្រផ្នែករដ្ឋបាល បច្ចេកទេស ទិន្នន័យពាក់ព័ន្ធ និងសម្របសម្រួលជាមួយក្រុមការងារជំរឿន៕

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងកម្លាំងកម្ពុជានៅតែបន្តព្យាយាម និងជំរុញអោយភាគីថៃបញ្ឈប់សកម្មភាពរំលោភបំពានដែលនាំមកនូវភាពតានតឹង

2025/08/06 09:30:00 am        552
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា គិតត្រឹមម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅជួរមុខតាមបន្ទាត់ព្រំដែនខេត្តខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ ហើយកងកម្លាំងរបស់យើងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់នៅក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា កងកម្លាំងកម្ពុជានៅតែបន្តព្យាយាម និងជំរុញអោយភាគីថៃបញ្ឈប់សកម្មភាពរំលោភបំពានដែលនាំមកនូវភាពតានតឹង និងរំខានដល់ដំណើរការដោះស្រាយតាមសន្តិវិធីឆ្ពោះទៅស្ថានភាពល្អប្រសើរដូចដែលជាបំណងប្រាថ្នារបស់កម្ពុជាក្នុងការចូលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់យូរអង្វែង។ បន្ថែមពីលើនេះ ក្រោយពីភាគីកម្ពុជាព្យាយាមទាក់ទងទៅភាគីថៃដែលប្រចាំការនៅតំបន់អានសេះបានពិភាក្សា និងចរចាយ៉ាងស្វិតស្វាញជាមួយភាគីថៃនៅវេលាម៉ោង ៣:១៤ នាទីរសៀល កងកម្លាំងរបស់យើងបានដឹកនាំកម្លាំងចុះរុះរើលួសបន្លាចេញ រហូតដល់ម៉ោង ៥:៣០នាទីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ លួសបន្លាត្រូវបានរុះរើ និងគ្រឿងចក្រថៃត្រូវបានផ្អាកការធ្វើសកម្មភាព។អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានបញ្ជាក់ថា ទីតាំងអានសេះគឺស្ថិតក្រោមអធិបតេយ្យកម្ពុជា និងក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជាបន្ទាប់ពីបទឈប់បាញ់ចូលជាធរមានកាលពីរំលងអាធា្រតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ យ៉ាងពិតប្រាកដ៕

Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( August 6, 2025)

2025/08/06 09:18:50 am        759
Keynote Address by H.E. Chum Sounry, Spokesperson for the Ministry of Foreign Affairs and Internatioinal Cooperation (MFAIC): (07:00AM, August 6, 2025 ) Thailand’s Legal Threats Against CambodiaCambodia noted with dismay the report by select Thai media on 5 August 2025 regarding the legal action against the country announced by the Thai government. This legal measure is entirely baseless and represents a deliberate attempt to divert both domestic and international public attention from Thailand’s hostile policy against Cambodia, particularly its unprovoked attacks against Cambodian territory.”This move appears aimed at deflecting growing criticism over civilian casualties, violations of international humanitarian law, and Thailand’s repeated non-compliance with the ceasefire agreement.The accusations forming the basis of legal actions are unfounded, politically motivated, and lack any credible basis. Cambodia strongly rejects these claims and reaffirms the following key points:1. Cambodia did not start hostilities.The recent border conflict was triggered by repeated Thai military incursions and artillery fire into Cambodian territory, in direct violation of Cambodian sovereignty.2. Cambodia acted in legitimate self-defense.The Cambodian armed forces’ response was proportionate, and consistent with Article 51 of the UN Charter, aimed solely at protecting its sovereignty and civilian population.3. Cambodia has never targeted civilians.The civilian casualties on both sides are regrettable, but Thailand’s accusations overlook the fact that its armed forces have repeatedly operated within civilian zones, in violation of the Geneva Conventions. The Cambodian armed forces have fully respected international humanitarian law and have never targeted civilian populations.4. Cambodia remains committed to peace.Despite continued provocations, Cambodia remains fully committed to the ceasefire agreement. Cambodia urges Thailand to halt its disinformation campaign, end all hostile actions, and return to constructive dialogue in the spirit of peaceful coexistence and ASEAN solidarity.

អ្នកនាំពាក្យ៖ ថៃរំខានចិត្តកម្ពុជាម្តងហើយម្តងទៀត តាមរយៈផ្សព្វផ្សាយព័ត៌មានមិនពិត ចោទប្រកាន់កម្ពុជា

2025/08/06 08:12:30 am        478
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តមជុំ សុន្ទរី បានថ្លែងថា ថៃបានធ្វើការរំខានចិត្តដល់កម្ពុជាជារឿយៗ ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត បំភ្លៃ បំភ្លើស និងមូលបង្កាច់ដល់កម្ពុជាម្តងហើយម្តងទៀត ខណៈថៃខ្លួនឯង ជាអ្នកបង្កមុនសោះ។ មួយវិញទៀតអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បង្ហាញនូវការហួសចិត្តចំពោះថៃ ដែលប្រើវិធានការច្បាប់មកលើកកម្ពុជាទាក់ទងនឹងជម្លោះព្រំដែនរវាងប្រទេសទាំងពីរកាលពីកន្លងទៅផងដែរ។ក្នុងសន្និសីទសារព័ត៌មានស្តីពី ការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ជុំ សុន្ទរី បានលើកឡើងថា កម្ពុជាបានកត់សម្គាល់ដោយរំខានចិត្តនូវរបាយការណ៍ ដែលបានលើកឡើងដោយប្រព័ន្ធឃោសនារបស់ថៃមួយចំនួន កាលពីថ្ងៃទី៥ខែសីហា ឆ្នាំ ២០២៥ ម្សិលមិញនេះ អំពីសកម្មភាពផ្លូវច្បាប់ប្រ ឆាំងនឹងកម្ពុជា ដែលបានប្រកាសឡើងដោយរដ្ឋាភិបាលថៃ ខណៈវិធានការផ្លូវច្បាប់នេះ ពុំមានមូលដ្ឋានអ្វី សោះឡើយ ហើយថែមទាំងបានបង្ហាញឲ្យឃើញនូវការប៉ុនប៉ងដោយចេតនា ដើម្បីបង្វែងការចាប់អារម្មណ៍ របស់សាធារណៈមតិទាំងនៅក្នុងប្រទេសថៃ និងឆាកអន្តរជាតិពីនយោបាយអមិត្តរបស់ថៃប្រឆាំងនឹងកម្ពុជាប៉ុណ្ណោះ។ឯកឧត្តម ជុំ សុន្ទរី បានចាត់ទុកវិធានការផ្លូវច្បាប់ពីសំណាក់ភាគីថៃនេះ«បានបង្ហាញឲ្យឃើញ យ៉ាងច្បាស់ថាមានគោលដៅបង្វែងការទាក់ទាញ ដែលកំពុងកើនឡើងស្តីអំពីការខូចខាតរបស់ប្រជាជន ស៊ីវិល(ស៊ីវិលកម្ពុជា) ការរំលោភបំពានរបស់ថៃ ទៅលើច្បាប់មនុស្សធម៌អន្តរជាតិ ហើយនឹងការមិនគោរពជាបន្តបន្ទាប់ របស់ថៃចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកម្ពុជា»។ ឯកឧត្តមជុំ សុន្ទរី បានលើកឡើងបន្ថែមទៀតថា បណ្តាការចោទប្រកាន់ របស់ថៃមកលើកម្ពុជាសម្រាប់ជាមូលដ្ឋានផ្លូវច្បាប់នេះ គឺគ្មានប្រសិទ្ធភាពអ្វីនោះឡើយ ខណៈវិធានការនេះ គឺជាហេតុផលនយោបាយប៉ុណ្ណោះ ដោយគ្មានហេតុផលណាមួយត្រូវបានគេជឿជាក់នោះទេ។យ៉ាងណាក៏ដោយឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់សារជាថ្មីម្តងទៀតថា កម្ពុជាសូមធ្វើការបដិសេធជាដាច់ខាតចំពោះរាល់ការចោទប្រកាន់របស់ថៃមកលើកម្ពុជាម្តងហើយម្តងទៀត ខណៈរាល់បញ្ហាដែលបានកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃនាពេលកន្លងមកនោះ គឺភាគីភាគីថៃ ជាអ្នកបង្កហេតុមុនដោយគ្មានការខ្លាចរអែងនូវច្បាប់អន្តរជាតិ និងបណ្តាលឲ្យប៉ះពាល់ដល់សន្តិសុខនៅតាមព្រំដែន និង តំបន់ទាំងមូលផងដែរ៕ អត្ថបទបាន ចក់

អំណោយសប្បុរសធម៌ជាច្រើនរបស់សហជីព និងកម្មកររោងចក្រ បានផ្តល់ជូនជនភៀសសឹកនៅខេត្តព្រះវិហារ

2025/08/05 08:13:57 pm        173
ភ្នំពេញ៖ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) ក្រុមប្រឹក្សាភិបាល កម្មករ កម្មការិនីរោងចក្រ និងសប្បុរសជន បាននាំយកសម្ភារៈ គ្រឿងឧបភោគ បរិភោគនានា និងថវិការមួយចំនួន ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលជំលៀសខ្លួនពីតំបន់ព្រំដែន (ជនភៀសសឹក) នៅវត្តពើងព្រះគោព្រះកែវ មានឬទ្ធិ ស្ថិតនៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។អំណោយដែល សភាសម្ព័នសហជីពជាតិកម្ពុជា និងកម្មករនិយោជិត ប្រគល់ជូនជនភៀសសឹកនេះ បានធ្វើឡើងនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ មានដូចជា៖ សាច់ក្រក , ត្រីងៀត , ត្រីប្រាហើម , ប្រេងខ្យល់ , ប្រេងក្រឡា , សាប៊ូកក់សក់ , មី , អាម៉ុក , ខោ , ឆៃប៉ូវ , ផ្អកត្រី និងថវិកាចំនួន ៥លានរៀល៕

ឱកាសការងារជាង ៥ពាន់កន្លែង ត្រូវបានផ្សព្វផ្សាយជូនពលរដ្ឋ និងពលករ នៅក្នុងខេត្តកំពង់ចាម

2025/08/05 07:26:52 pm        118
 ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក ឡូញ សារូ អភិបាលរងស្រុកបាធាយ និងលោកគីម បូរ៉ាឌី អភិបាលរងស្រុកជើងព្រៃ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅឃុំព្រីងជ្រុំ ស្រុកជើងព្រៃ និងឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗ ដែលមានតម្រូវការកម្លាំងពលកម្មសរុបប្រមាណជាង ៥ពាន់កន្លែង។

ថ្ងៃទី៥សីហានេះ ក្រសួងការងារផ្សាយពីឱកាសការងារដល់ពលរដ្ឋនិងពលករជាង ១ម៉ឺននាក់ ខណៈអ្នកទទួលបានការងារភ្លាមជាង ២ពាន់នាក់

2025/08/05 07:00:04 pm        109
ភ្នំពេញ ៖ ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ និងពលករដែលទើបមកពីប្រទេសថៃបានចំនួនជាង ១ ម៉ឺននាក់ ខណៈដែលអ្នកចូលរួមប្រមាណជាង ២ពាន់នាក់ទទួលបានការងារបឋម។ នេះគឺជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា ដែលបានបញ្ជាក់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ។លោក ស៊ុន មេសា បញ្ជាក់៖ “ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ដែលជាថ្ងៃទី៤ នៃយុទ្ធនាការចុះផ្សព្វផ្សាយស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសបងប្អូនពលករខ្មែរដែលទើបមកពីថៃបានទទួលដំណឹងពីឱកាសការងារដ៏សម្បូរបែប និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ រួមទាំងអត្ថប្រយោជន៍ប.ស.ស.។ ជាមួយគ្នានេះ ខ្ញុំក៏សូមអបអរសាទរដល់បងប្អូនដែលទទួលបានឱការការងារភ្លាមៗជាង ២ ពាន់នាក់បន្ថែមទៀតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ ទទួលបានឱកាសការងារភ្លាមតាមរយៈយុទ្ធនាការទ្រង់ទ្រាយធំជំហានទី២របស់ក្រសួង”។  បើតាមអ្នកនាំពាក្យដដែល ក្នុងយុទ្ធនាការថ្ងៃទី៤នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះផ្សព្វផ្សាយដល់ឃុំសង្កាត់ចំនួន ៣៦ ក្នុងខេត្តនានានៅទូទាំងប្រទេសដោយមានក្រុមហ៊ុនឯកជនចំនួន ៣០ បានចូលរួម។សូមរម្លឹកថា ក្នុងគោលបំណងផ្តល់ការងារដល់ពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃភ្លាមៗ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាចុះផ្សព្វផ្សាយការជំហានទី២ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នៅតាមឃុំ-សង្កាត់គោលដៅចំនួន ៣០០ ក្នុងខេត្តចំនួន ១៣ នៅទូទាំងប្រទេស ខណៈដែលក្រសួង ក៏គ្រោងនឹងរៀបចំផែនការជំហានទី៣ និងទី៤ បន្ថែមទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
05/05/2026 09:05 PM
ភរិយាសកម្មជនកងនាវាហ្កាហ្សានិយាយថា ស្វាមីរបស់ពួកគេដែលឃាត់ខ្លួនដោយអ៊ីស្រាអែល ត្រូវបានគេធ្វើទារុណកម្ម
05/05/2026 09:05 PM
នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត
05/05/2026 08:05 PM
អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់
05/05/2026 08:05 PM
ប្រមុខមន្ទីរបញ្ចកោណ៖ អាមេរិកមិនស្វែងរកការប្រយុទ្ធ ដោយប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីការពារនាវាទេ
05/05/2026 08:05 PM
កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»
05/05/2026 07:05 PM
ចិន៖ ទណ្ឌកម្មកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក លើគុយបា គឺ «ខុសច្បាប់»
05/05/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន
05/05/2026 07:05 PM
អ៊ុយក្រែនអះអាងថា មនុស្ស ៣នាក់ រងរបួស ក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើមជ្ឈមណ្ឌលទីក្រុង Chernihiv
05/05/2026 07:05 PM
‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
05/05/2026 07:05 PM